Newsroom Graduates – Newsroom Cambodia

សង្គម​ស៊ីវិល​ស្នើ​​រដ្ឋាភិបាលឱ្យ​បង្កើន​ថវិកា​សម្រាប់​​ថ្នាក់​ក្រោម​ជាតិ​​ចំនួន​​៣០%​​​​នៃ​ថវិកា​​ជាតិសរុប
ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ​ការ​កើន​ឡើង​នៃ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​នៅ​តែ​មាន​ចំនួន​តិច​នៅឡើយ​ បើ​ធៀប​ជាមួយ​នឹង​ស្តង់ដារ​នៃ​ការ​ប្រើប្រាស់​ថវិកា​ដោយ​ទទូច​ស្នើឱ្យរដ្ឋា​ភិបាល​គួរ​តែ​រៀប​ចំ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ប្រហែល​ជា​៣០%​ នៃ​ថវិកា​សរុប​របស់​ជាតិ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា​​ លោក​ ប៉ិច​ ពិសី​ យល់​ថាការ​កើន​ឡើង​នៃថវិកា​ថ្នាក់​ក្រោម​ជាតិ​ នៅ​តែ​មាន​ចំនួន​តិច​នៅ​ឡើយ​បើ​ធៀប​ជាមួយ​នឹង​ស្តង់​ដារ​នៃ​ការ​ប្រើប្រាស់​ថវិកា ​ហើយ​រដ្ឋា​ភិបាល​គួរ​តែ​ រៀប​ចំ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ប្រហែល​ជា៣០%​ នៃ​ថវិកា​សរុប​របស់​ជាតិ។​

លោក​បន្ត​ថា៖​ «បើ​យើង​មាន​លទ្ធភាព​គួរ​តែ​បង្កើន​នូវ​ទំហំ​ថវិកា​ទៅ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹងឱ្យ​ច្រើន​ជាង​ ហ្នឹង​បើ​អាច​ចន្លោះ​ពី​២០%​ ទៅ​៣០%​ (នៃថវិកាសរុប)​ ការ​ធានា​នូវ​តម្លា​ភាព​ គណ​នេយ្យ​ភាព​ហើយ​ការ​ចាយ​ថវិកា​ដោយ​មិន​មាន​ការ​កេង​ប្រវ័ញ្ច ​ហើយ​អំពើ​ពុក​រលួយ»​​។​

ប្រ​ភព​ដដែល​បាន​អះអាង​ថា​ បើ​ទោះ​បី​ជា​ថវិកា​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន​មិន​ច្រើន​ក៏​ដោយ ​តែក៏អាច​យក​ មក​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​ ឃុំ​មួយ​ចំនួន​បាន​គ្រប់គ្រាន់ ​ប្រសិន​បើ​ការ​ចំណាយ​ថវិកា​ប្រកប​ដោយ​ តម្លា​ភាព ​និង​គណនេយ្យ​ភាព​ត្រឹម​ត្រូវ​ទៅ​តាម​គោល​ដៅ​ដែល​ចង់​បាន។

លោក​ ប៉ិច​ ពិសី​ បន្ថែម​ថា​៖ «ទោះ​បី​ជា​ថវិកា​តិច​ក៏​ដោយ​ប៉ុន្តែ​បើ​យើង​ចែក​ជា​មធ្យម​ភាគ​ទៅ​ឃើញ​ថាឃុំ ​ខ្លះ​គាត់​មាន​ថវិកា​ច្រើន​គួរ​សម​ហើយ ​រហូត​ដល់​ជិត​ ១០​ម៉ឺន​ដុល្លា​ឬ​ក៏​កន្លែង​ខ្លះ​ជាង​ ១០​ម៉ឺន ​ដុល្លា​ដែរ​ដូច​នេះ​ជា​ទំហំ​ថវិកា​មួយ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​គ្រប់​គ្រង​ចាត់​ចែង​ហ្នឹង​ប្រកប​ដោយ​តម្លាភាព​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ហើយ​គណនេយ្យ​ភាព​ខ្ពស់»។​

ជុំ​វិញ​បញ្ហា​នៃ​ការ​ប្រើប្រាស់​ថវិកា​ក្រោម​ជាតិ​នេះ ​លោក​ ប៉ិច​ ពិសី​ បាន​លើក​យក​ឧទាហរណ៍មួយ​ទាក់​ទង​នឹង​ការ​ធ្វើ​ផ្លូវ​ដែល​មិន​មាន​គុណភាព​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ ​ដែល​បណ្តាល​ឱ្យ​ផ្លូវ​ឆាប់​ខូចខាត​ និង​ត្រូវ​ដក​ថវិកា​ជា​រឿយៗ​ដើម្បី​ជួស​ជុល​ឬ​ធ្វើ​ថ្មី​។

លោក​បន្ត​ថា៖​ «នៅ​ថ្នាក់​ក្រោម​ជាតិ​ យើង​ឃើញ​ថា​មាន​ការ​ដេញ​ថ្លៃ ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​ថ្នល់​ ឃុំ​ សង្កាត់​ហ្នឹង​គឺ​នៅ​មាន​បញ្ហា​នៅ​ឡើយ​ ជា​ពិសេស​មាន​បាតុ​ភាព​ទាក់​ទង​ទៅ​ហ្នឹង​ការ​ខ្វះ​នូវ​តម្លា​ភាព​ គណ​នេយ្យ​ភាព​នៃ​ការ​ដេញ​ថ្លៃ ​ហើយ​ជា​លទ្ធផល​ហ្នឹង​គឺ​ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ខូច​អត់​មាន​គុណ​ភាព​តាម​ស្តង់​ដារ»។

ប្រ​ភព​ដដែល​បាន​បញ្ជាក់​ថា ​ក្រៅ​ពី​ការ​ចំណាយ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ថវិកា​មួយ​ចំនួន​ក៏​គួរ​តែ​ទុក​សម្រាប់​ដោះ​ស្រាយ​បញ្ហា​សង្គម ​ដូច​ជា​បញ្ហា​ធន​ធាន​មនុស្ស ​និង​បរិស្ថាន​ផង​ដែរ​។

លោក​ប៉ិច​ ពិសី​ថា៖ «គួរ​តែ​ចាប់​យក​កញ្ចប់​ថវិកា​មួយ​ដែល​ផ្តោត​ទៅ​លើបញ្ហា​សង្គម​ បញ្ហា​ស្រ្តី ​ចាស់​ជរា កុមារ​កំព្រា​អី​ជាដើម​ហ្នឹងគួរ​តែ​ផ្តោត​ទៅ​លើ​បញ្ហា​សង្គម​ បរិស្ថាន​ ការ​ប្រែ​ប្រួល​អាកាសធាតុ ហើយ​ហ្នឹង​ការ​ដោះ​នូវ​ឧបសគ្គ​ផ្សេង​ៗ​នៅ​ក្នុង​ឃុំ​សង្កាត់ ​នៅ​ក្នុង​ភូមិ​ឃុំ ​ហើយ​អាច​ថវិកា​មួយ​កញ្ចប់​នោះ ​អាច​ ជួយ​អភិវឌ្ឃ​ភូមិ​ឃុំ​ឱ្យ​មាន​ចរន្ត​សេដ្ធ​កិច្ច​អី​ជា​ដើម​»។​

បើ​យោង​តាមអត្ថបទ​ «ការ​ស្វែង​យល់​ពី​ថវិកា​ជាតិ​នៅ​កម្ពុជា​» ចុះ​ផ្សាយ​នៅខែ​កក្កដា​ ឆ្នាំ​ ២០២៤ ​បាន​ឱ្យ​ដឹង​ថាក្នុង​ឆ្នាំ​២០២៣​ ការ​ចំណាយ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន​១៣%​ ដែល​ចំនួន​នេះតិច​ជាង​ការ​ចំ​ណាយ​ឆ្នាំ​២០២៤​ ចំនួន​ ៦%​ តែ​យ៉ាង​ណា​មិញ​អង្គការ​តម្លា​ភាព​កម្ពុជា​អះ​អាង​ថា ​ការ​កើន​ឡើង​នេះនៅ​តែ​មាន​ចំនួន​ទាប​គួរ​ឱ្យ​កត់​សម្គាល់​បើ​ធៀប​ទៅ​ហ្នឹង​ថវិកា​ថ្នាក់​ជាតិ​ដែល​មាន​ចំនួន​ ៨១%។

នាយក​​​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ លោក​ ចាន់​ សុផល ​បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​ការ​បង្កើន​ ថវិកា​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ចំណាយ​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្សេងៗ​នៅ​តាម​ភូមិ​ ឃុំ​ និង​កាត់​បន្ថយ​ចំណាយ​ថ្នាក់​ជាតិ​ណា​ដែល​មិន​ចាំ​បាច់។​

លោក សុផល​ ថា៖ «ខ្ញុំ​ក៏​យល់​ឃើញ​ថា​គួរ​បង្កើន​ចំណាយ​ថ្នាក់​ក្រោម​ជាតិ​ដែរ​ ប៉ុន្តែ​វា​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​។ បច្ចុប្បន្ន​ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ជា​ច្រើន​ត្រូវ​បាន​ចាត់ចែង​ដោយ​ថ្នាក់​ជាតិ​ ដែល​អាច​ថា​មាន​ប្រសិទ្ធភាព​ដែរ។ ចំពោះ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​វិញ​ គួរ​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​ បើ​មិន​មាន​ភាពចាំបាច់​ផ្ទេរ​ទៅ​ថ្នាក់​ក្រោម​ជាតិ​។ ខ្ញុំ​យល់ថា​ មន្ត្រី​នៅ​ថ្នាក់​ជាតិ​មាន​ច្រើន​ពេក»។

អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ លោក​ មាស​ សុខ​សេន​សាន​ ថា​ ការ​បែង​ចែក​ថវិកា​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​នេះ​គឺ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​។ លោក​យល់​ឃើញ​ថាការ​បែង​ចែក​ថវិកា​ថ្នាក់​ក្រោម​ ជាតិ​អាច​មាន​ចំនួន​ធំ​ជាង ​៣០%​ ទៅ​ទៀត​ប្រសិន​បើ​បូក​ការ​ចំ​ណាយ​ទៅ​លើ​មន្ទីរ​ជំនាញ​ និង​ការ​ចំណាយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​។​

លោក​ថា​៖ «បើ​យើង​បូក​ការ​ចំណាយ​សម្រាប់​មន្ទីរ​ជំនាញ ​និង​ការ​ចំណាយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែលគ្រប​ដណ្តប់​ទាំង​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​ទំហំ​មែន​ទែន​ធំ​ ធំ​ជាង​ ៣០%​ ទៅ​ទៀត»។​

លោក​បន្ថែម​ថា ​ដើម្បី​ការ​បែង​ចែក​ថវិកា​នៅ​ឆ្នាំ​ខាង​មុខ​មាន​ភាព​ប្រ​សើរ​ឡើង​ លោក​យល់​ឃើញ​ថា​ គួរ​បង្កើន​ថវិកា​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ទៅ​តាម​ទំហំ​ថវិការដ្ឋ​។

លោក​ថា៖​ «យើង​នឹង​ខិត​ខំ​បង្កើន​ទំហំ​ថវិកា​នៅ​ពេល​ចំណូល​របស់​(រដ្ឋ)​កាន់​តែ​ប្រសើរ​ ព្រោះ​ថវិកា​ជា​ថវិកា​តុល្យ​ភាព»។

តាម​មាត្រា ​១៨​ នៃ​ជំពូក​ ១៣ ​ថ្មីស្តី​ពី​ច្បាប់​នៃ​ការ​គ្រប់​គ្រោង​រដ្ឋបាល​ថវិកា​ រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​សំ​ដៅ​ដល់​ថវិកា​រដ្ឋ​បាល​រាជធានី​ ខេត្ត​ ថវិកា​រដ្ឋ​បាល​ក្រុង​ ស្រុក​ និង​ថវិកា​រដ្ឋ​បាល​ឃុំ ​ព្រម​ទាំង​ថវិកា​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ពាក់​ព័ន្ធផ្សេង​ទៀត​ ស្រប​តាម​បទ​បញ្ញត្តិ​ជា​ធរ​មាន​។ រដ្ឋា​ភិ​បាល​បាន​បែង​ចែក​ថវិកា​សរុប​ចំនួន​ ១៩% ​ក្នុង​ឆ្នាំ ​២០២៤​ សម្រាប់​ការ​ចំណាយ​ថ្នាក់​ក្រោម​ជាតិ​។

ថវិកា​ថ្នាក់​ជាតិ​ សំដៅ​ដល់​ថវិកា​របស់​ក្រសួង​ ស្ថា​ប័ន​ ដែល​រួម​មាន ​ថវិកា​រដ្ឋ​បាល​កណ្តាល ​ថវិកា​គ្រឹះ​ស្ថាន​សាធារណៈ​រដ្ឋបាល​និង​ថវិកា​មន្ទីរ​ជំនាញ​ក្រោម​ឱវាទ​ ព្រម​ទាំង​ថវិកា​អង្គ​ភាព​សាធារណៈ​ប្រហាក់​ប្រហែល​។ ថវិកា​ចំនួន​ ៨១%​ ក្នុង​ឆ្នាំ ​២០២៤​ ត្រូវ​បាន​បែង​ចែង​សម្រាប់​ប្រើប្រាស់​នៅ​ថ្នាក់​ជាតិ​ នេះ​បើ​យោង​តាម​មាត្រា​១៧​ នៃ​ជំពូក​ ១៣​ ថ្មី​ស្តី​ពី​ច្បាប់​នៃ​ការ​គ្រប់​គ្រោង​រដ្ឋបាល​ថវិកា​រដ្ឋបាល​៕

ក្រសួងកសិកម្មអនុម័តថវិកាជាង៧០%នៃថវិកាសរុបទៅលើការគ្រប់គ្រងស្ថាប័ន ខណៈការបង្កើនដំណាំកសិកម្មមានតែ១៤%
ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទសម្រេចអនុម័តកញ្ចប់ថវិកាក្នុងឆ្នាំ២០២៤ ប្រមាណជាង៧០% នៃថវិកាសរុបទៅលើកម្មវិធីទី៥ ការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ខណៈថវិកា ១៤% បានបែងចែកទៅកម្មវិធីទី១ ការបង្កើនផលិតភាពដំណាំកសិកម្ម ការជំរុញផលិតកម្មដំណាំកសិកម្ម និងកសិធុរកិច្ច។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ការបែងចែកថវិកាក្នុងកម្មវិធីនីមួយៗគឺជាការបែងចែកមួយយ៉ាងច្បាស់លាស់ និងសមស្របទៅតាមគោលដៅរបស់ក្រសួង ជាពិសេសក្រសួងកសិកម្មបានបែងចែកការចំណាយប្រមាណជាង ៥០% ទៅលើការងារកសិកម្ម និងផ្គត់ផ្គង់ដល់ការដាំដំណាំរបស់ប្រជាកសិករ ខណៈចំនួនដែលនៅសល់ត្រូវរ៉ាប់រងទៅលើការចំណាយរបស់បុគ្គលិក។

លោកបញ្ជាក់ថា៖ «តាមពិតទៅ បើញែកឱ្យបានត្រឹមត្រូវ មានតែ៥៣%ប៉ុណ្ណោះដែលជាបន្ទុកបុគ្គលិក សម្រាប់ចំណាយជាថវិកាចំណាយលើប្រាក់បៀវត្ស និងប្រាក់បំណាច់មុខងារផ្សេងៗ ចំណែកឯ ៤៧%ទៀត គឺជាចំណាយដែលបាញ់ឆ្ពោះទៅដល់សកម្មភាពគាំទ្រផលិតកម្មរបស់កសិករនោះឯង»។

លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់បន្ថែមថា អត្ថន័យនៃ «ការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស» សំដៅទៅលើចំណាយសម្រាប់មន្រ្តីដែលចុះទៅបម្រើការនៅតាមមូលដ្ឋានភូមិ ឃុំ ក្នុងការជួយទ្រទ្រង់ និងគាំទ្រដល់ដំណើរការកសិកម្មរបស់ប្រជាកសិករ​ មិនមែនសម្រាប់តែការងារការចំណាយរបស់បុគ្គលិកដែលបម្រើការក្នុងក្រសួងនោះទេ។

លោកថា៖ «សូមកុំយល់ច្រលំពីអត្ថន័យនៃ«ការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស» ការចំណាយលើការទ្រទ្រង់ដល់សកម្មភាព និងបេសកកម្មរបស់មន្ត្រីយើងនៅតាមមូលដ្ឋានដើម្បីផ្តល់សេវាគាំទ្រដល់កសិករ និងកិច្ចអន្តរាគមន៍នានាដូចដែលធ្លាប់បានឃើញក្នុងពេលកន្លងមក គឺសុទ្ធតែជាកិច្ចការចាំបាច់ដើម្បីបម្រើដល់ប្រជាកសិករ និងជួយបង្កើនប្រសិទ្ធភាពនៃការធ្វើផលិតកម្មរបស់ពួកគាត់ ហើយសុទ្ធសឹងតែជាខ្ទង់ចំណាយស្ថិតក្រោមកម្មវិធីទី៥នេះផងដែរ»។

បើតាមរបាយការណ៍ថវិកាសង្ខេបក្នុងឆ្នាំ២០២៤របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានបែងចែកថវិកាទៅលើកម្មវិធីទី៥ «ការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស» ប្រមាណជាង ៧០% លើអនុកម្មវិធីចំនួន១៤ ដែលស្មើនឹងចំនួនថវិកាចំនួន ២២៦.៧៦០ លានរៀល ខណៈថវិកាប្រមាណជាង ១៤% ស្មើនឹងថវិកាចំនួនប្រមាណជាង ៤៥.៨៩៥លានរៀល ត្រូវបានអនុម័តទៅលើកម្មវិធីទី១ «ការបង្កើនផលិតភាពដំណាំកសិកម្ម ការជុំរុញផលិតកម្មដំណាំកសិកម្ម និងកសិ_ធុរកិច្ច»។

អ្នកជំនាញកសិកម្ម និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក​ យ៉ង សាំងកុមារ បានឱ្យដឹងថា ចំពោះផែនការចំណាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ក្នុងឆ្នាំ២០២៤ នេះក្រសួងបាន អនុម័តថវិកា ៧០% ទៅលើការងារកសិកម្ម ជួយទ្រទង់ដំណើរការដាំដុះរបស់កសិករនៅតាមមូលដ្ឋាន ដោយក្រសួងក៏បានចាត់ និងដឹកនាំមន្រ្តីមួយចំនួនឱ្យចុះទៅពិនិត្យមើលការប្រកបកសិកម្ម របស់កសិករ នៅតាមភូមិសាស្រ្ត។

លោកមានប្រសាសន៍ថា៖ «នេះជាផែនការចាស់ទេ តែផែនការថ្មីក្រសួងបង្វែរថវិកា ៧០% ដើម្បីប្រើប្រាស់ គាំទ្រដល់កសិករនៅតាមមូលដ្ឋាន។ លើសពីនេះទៀតក្រសួងកំពុងដាក់ពង្រាយមន្រ្តីកសិកម្ម ឃុំ សង្កាត់ចំនួន ១,៦០០នាក់ នៅតាមឃុំ សង្កាត់ សក្តានុពលកសិកម្មទូទាំងប្រទេសឲ្យបានចប់សប់គ្រប់នៅឆ្នាំ២០២៥ បច្ចុប្បន្នដាក់បាន ២៥០នាក់ ហើយចុងឆ្នាំនេះ[២០២៤] ថែម ៨០០ ទៅ១០០០នាក់ទៀត»។

ចំណែកប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)លោក ថេង សាវឿន យល់ថា​​ ការ​បែងចែកថវិកាចំនួន ៧០% ទៅលើការគ្រប់គ្រងធនធានមនុស្សគឺជារឿងមួយល្អប្រសើរ និងជាដំណាក់កាលដំបូងដែលត្រូវគិតគូរ និងរៀបចំពីក្រសួង។ យ៉ាងណា​លោកថា ថវិកាចំនួន៧០% នោះគួរតែត្រូវបានកាត់បន្ថយខ្លះ ហើយយកមកបន្ថែមសម្រាប់ប្រើប្រាស់ក្នុង​ការគាំពារ និងទ្រទ្រង់ទៅលើការដាំដុះដំណាំរបស់ប្រជាកសិករវិញ ជាពិសេសកម្ពុជាជាប្រទេសមួយដែលពឹងផ្អែកលើវិស័យកសិកម្មជាធំ។

លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការចំណាយថវិកាទៅលើទអភិវឌ្ឍធនធានមនុស្ស វាជាការចំណាយច្រើន ប៉ុន្តែការពង្រឹងធនធានមនុស្សវាជាដំណាក់ការនៃការពង្រឹងហើយ ប៉ុន្តែយើងចង់ឱ្យមានការបែងចែកយ៉ាង ហោចណាស់ការចំណាយជួយដល់ពលរដ្ឋឱ្យបានច្រើនប្រមាណក៏ ៥០%ដែរ គឺមិនត្រឹមជួយថវិកាតិចតែ ១៤% មិនអាចជួយដល់ផលិតកម្មកសិកម្មដំណាំ ជំរុញកសិកម្មនៅក្នុងប្រទេស​កម្ពុជា​បានល្អទេ។ ពីព្រោះហេតុអីទំហំនៃវិស័យកសិកម្មប្រទេសកម្ពុជាធំ អ៊ីចឹងបើយើងមានថវិកាតែ ១៤% ខ្ញុំគិតតិចមែនទែ​ន»។

ជាមួយគ្នាលោកក៏បានឱ្យដឹងថា ការដាំដុះរបស់ប្រជាកសិករក្នុងរដូវវស្សានៃឆ្នាំ២០២៤នេះ កសិករត្រូវចំណាយថវិកាច្រើនទៅលើការថែរក្សាដំណាំ ថ្នាំការពារ និងចំណាយលើការទិញគ្រាប់ពូជពីប្រទេសជិតខាងដែលមានតម្លៃថ្លៃ ជាពិសេសក្នុងកំឡុងខែមិថុនានេះ កសិករដែលប្រកបរបបដាំដំណាំស្រូវស្ថិតក្នុង ខេត្តមួយចំនួនក៏កំពុងតែជួបប្រទេះនឹងបញ្ហាថយចុះទិន្នផលស្រូវ និងការលក់ចេញប្រឈមមុខនឹងការធ្លាក់ថ្លៃផងដែរ​ ក្រោយដំណាំស្រូវជាច្រើនហិកតាត្រូវបានបំផ្លាញដោយពពួកសត្វដង្កូវហ្វូងស៊ីបំផ្លាញស្រូវរបស់កសិករ។

កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាដែលពឹងផ្អែកជាធំលើ វិស័យ កសិកម្មដាំដុះបានទទួលរងនូវការបំផ្លិតបំផ្លាញផលដំណាំស្រូវ និងដំឡូងជាច្រើនហិកតា ដោយក្នុងនោះគិតត្រឹមថ្ងៃទី១៩ ខែមិថុនា ខេត្តព្រះវិហារបានខូចខាតដំណាំស្រូវចំនួន ១,២២១ហិកតា និងដំណាំដំឡូងមី ចំនួន៣,៣៧១ហិកតា ខេត្តកំពង់ធំ ដំណាំស្រូវចំនួន ៣,៦៣៦ហិកតា ខេត្តកំពង់ចាម ដំណាំស្រូវចំនួន ១១៨ហិកតា និងខេត្តកំពង់ឆ្នាំង ដំណាំស្រូវចំនួន ១១.៣០ហិកតា។ នេះបើតាមរបាយ់ការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងពាក់ព័ន្ធនឹងវិស័យកសិកម្ម ក្នុងការថ្លែងការណ៍ស្តីពី «សមិទ្ធផលរយៈពេល​ ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរ និងជួយគាំទ្របងប្អូនប្រជាកសិករពាក់ព៏ន្ធទៅនឹងការប្រកបរបរកសិកម្ម ដាំដុះ ដោយក្នុងឆ្នាំ២០២៤​នេះរាជរដ្ឋាភិបាលបានត្រៀមថវិកា​ ១០០លានដុល្លារសហរដ្ឋអាមេរិក ទំនុកបម្រុងទៅលើវិស័យកសិកម្ម និងការគាំទ្រ។

លោកមានប្រសាសន៍ថា៖ «កម្មវិធីជួយដល់កសិករវិញម្តងបាទ លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងនៃតម្លៃកសិផល។ យើងបានដឹងហើយថា កម្មវិធីហ្នឹងប្រកាសឱ្យអនុវត្តន៍ថ្ងៃ ២០ វិច្ឆិកា ២០២៣ ហើយរាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារសហរដ្ឋអាមេរិក និងអាចធ្វើវិភាគបន្ថែម វិភាគថវិកាបន្ថែមទៀតប្រសិនជាចាំបាច់»។

លោកក៏បានឱ្យដឹងថា រដ្ឋាភិបាលក៏បានគិតគូរ និងបង្ហាត់បង្រៀនដល់មន្ត្រីកសិកម្មជាង ២៥០នាក់រួច មកហើយដើម្បីចុះទៅអប់រំ និងជួយគាំទ្រប្រជាកសិករនៅតាមមូលដ្ឋានភូមិ ឃុំមន្រ្តីកសិកម្ម ជាពិសេសពេលថ្មីៗនេះពាក់ព័ន្ធទៅនឹងការវាយប្រហារពីពពួកសត្វដង្កូវហ្វូងដែលបានបំផ្លិចបំផ្លាញដំណាំស្រូវ៕

ថវិកា​វិស័យអប់រំ​កើនឡើង​ ប៉ុន្ដែបញ្ហា​ខ្វះខាតមួយចំនួន​នៅ​មិន​ទាន់​ដោះស្រាយ
ថវិកាវិស័យអប់រំ​មាន​ការកើន​ឡើងជាបន្តបន្ទាប់​សម្រាប់​ចំណាយ​ទៅ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​លើក​លែងតែ​ក្នុងឆ្នាំ២០២១ និង​២០២២ ថវិកាចំណាយ​មាន​ការ​ថយចុះ​ដោយសារ​តែ​បញ្ហា​កូវីដ១៩ ដែល​ថវិកា​មួយផ្នែក​ត្រូវ​បង្វិលទៅ​វិស័យសុខាភិបាល​នាពេលនោះ។

បើតាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង នៅ​ឆ្នាំ២០២៣ ស្ថានភាព​កូវីដ១៩ នៅកម្ពុជា​មានភាពធូរស្បើយ​ខណៈ​ថវិកា​សម្រាប់​វិស័យអប់រំ​មាន​ការកើនឡើង​ដែល​មាន​ទឹកប្រាក់​ប្រហាក់​ប្រហែល​នឹងមុនពេល​កូវីដ១៩។ ពោលគឺកាល​ពីឆ្នាំ​២០២០ ថវិកា​វិស័យអប់រំ​មាន​ទឹកប្រាក់​ប្រមាណ ៩១៩ លានដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ក្នុងឆ្នាំ២០២៣​ ក្រសួងអប់រំ​ទទួលបាន ថវិកា ប្រមាណ​ ៩១៧ លានដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រភព​ដដែល​បញ្ជាក់ថា ការកើនឡើង​នៃ​ថវិកាថ្នាក់ជាតិ​របស់​ក្រសួងអប់រំសម្រាប់​ចំណាយ​ទៅ លើការ​អភិវឌ្ឍវិស័យអប់រំ​នៅ​កម្ពុជា​តាំង​ពី​បឋមសិក្សា រហូត​ដល់​ឧត្ដម​សិក្សា​ និង​ការអប់រំ​ជំនាញ​ទន់​ដល់​យុវជនស្ដែង​ឡើង​តាម​រយៈ​កម្មវិធីអភិវឌ្ឍ​ដែល​ក្រសួង​រៀបចំឡើង និង​មុខងារ​អប់រំ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​អ្នកស្រី​ អ៊ុក ឆាយ៉ាវី​ យល់ឃើញ​ថា ក្នុង​រយៈ​៥ឆ្នាំ​កន្លង​មក​នេះ​ គុណភាព​អប់រំ​នៅកម្ពុជា​មិនទាន់ល្អ​ប្រសើរ​នៅឡើយទេ ដោយសារតែ​សមត្ថភាព​របស់​សិស្ស​មួយចំនួន​​មិនទាន់ឆ្លើយតប​ចំពោះ​កម្មវិធីអប់រំ​ដែល​ក្រសួង​រៀបចំ។

អ្នកស្រី​ថ្លែងថា៖ «ការ​ដែល​គ្រូបង្រៀន​ប្រាក់ខែតិច​ហ្នឹងហើយ ដែលធ្វើ​ឱ្យ​គ្រូបង្រៀន​អត់​ខ្វល់ខ្វាយ​នឹងការ​បង្រៀន​សិស្សប៉ុន្មាន​ទេ គឺ​គាត់​ខ្វល់ខ្វាយ​បង្រៀន​នៅសាលាគួរ​ សាលាឯកជន​ច្រើនជាង ព្រោះអីសាលាឯកជន​គេឱ្យ​ប្រាក់ខែ​ខ្ពស់»។

អ្នក​ស្រី​មើល​ឃើញ​ថា បើ​ទោះ​បី​ជា​កញ្ចប់​ថវិកា​របស់​ក្រសួង​ត្រូវ​បាន​បន្ថែម​ជា​បន្ត​បន្ទាប់​ ប៉ុន្ដែ​បញ្ហា​មួយ​ចំនួន​​នៅ​តែ​បន្តកើតមាន បញ្ហា​ប្រមូល​ថវិកា​ពី​សិស្ស​ ឬអាណាព្យាបាល​ សម្ភារៈ​ឧបទេស​មិន​គ្រប់​គ្រាន់​ គួបផ្សំនឹង​គ្រូរដ្ឋ​មួយចំនួន​ឆ្លៀតចេញ​ទៅ​បង្រៀន​នៅ​តាមសាលា​ឯកជន​ដែល​កត្តា​នេះ​អាច​ធ្វើ​ឱ្យគុណភាព​បង្រៀន​ធ្លាក់ចុះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព លោក​ យ៉ង គិម​អេង លើកឡើងថា បើទោះបីជា​កញ្ចប់​ថវិកា​ក្រសួងអប់រំ​កើនឡើង​ ប៉ុន្តែការ​កែ​លម្អ​បុគ្គលិកអប់រំ និងឥរិយាបទ​របស់​បុគ្គលិក​អប់​រំនៅ​តែមិន​ទាន់មាន​ប្រសិទ្ធភាព។ លោកបន្តថា ការកែ​លម្អ​បុគ្គលិក​អប់រំ និង​ឥរិយាបទ​របស់​​បុគ្គលិក​អប់រំ​ គឺជា​កិច្ច​ការ​អាទិភាពក្នុង​ការលើកកម្ពស់​វិស័យអប់រំ​ ប្រសិនបើកិច្ច​ការ​ទាំង​នេះ​មិនត្រូវបានដោះស្រាយទេ ការ​ចាត់ចែង​ថវិកាជាតិ​ដើម្បី​លើក​ស្ទួយ​វិស័យអប់រំ នឹងមិនទាន់​មាន​ប្រសិទ្ធភាព។

លោកថ្លែងថា៖ «ម៉ោងរដ្ឋ​មាន​ប៉ុនណា​បង្រៀន​ប៉ុនហ្នឹង​ឱ្យចប់​ទៅ​គឺ​ពួកគាត់ ​[សិស្ស] ​ហ្នឹង​អាចទៅ​ផ្ទះ ទៅ​សម្បែង។ ហើយ​បើសិនជា​អ្នកណា​រៀន​មិនទាន់​គេទេ ថវិកា​របស់​អប់រំ​មាន​ហ្នឹង​គឺ​បង្កើន​ការបំប៉ន រៀន​បន្ថែម​ឱ្យ​គាត់​អ្នក​ដែល​រៀន​មិនទាន់​គេហ្នឹង»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ​ប៉ិច ពិសី ​លើកឡើងថា ស្ថានភាព​អប់រំនៅ​កម្ពុជា បច្ចុប្បន្ន​មាន​ការវិវត្តន៍​ជាងពេល​កន្លងមក បើទោះបី​ក្នុងឆ្នាំ​២០២០ និង​២០២១ ថវិកា​មានការថមថយ​តិចតួច​ដោយ​សារ​បញ្ហាកូវីដ១៩​។ យ៉ាងណាមិញ​លោកថា ទំហំ​ថវិកា​ដែល​ក្រសួង​អប់រំ​មាន​សម្រាប់​ចំណាយនៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេក្នុង​កាលើកកម្ពស់​គុណ​ភាព​អប់រំ​ដែលអាច​ធានា​ថា​សិស្សានុសិស្ស​អាច​ទទួលបាន​ការអប់រំ​គ្រប់ៗគ្នា។

លោក ប៉ិច ពិសី ​យល់ឃើញថា ​បើសិនជា​ក្រសួងអប់រំ​អាច​ពង្រីក​វិសាលភាព ​និង​វិនិយោគ​បន្ថែមទៅ លើ​វិស័យអាទិភាព​ក្នុង​កម្មវិធី​អប់រំ ​នោះ​ក្រសួង​នឹង​អាច​កែសម្រួល​គុណភាព​អប់រំបាន និង​ផ្តោត​សំខាន់​ទីមួយ​ទៅលើ​គុណភាព​អប់រំ​ដោយ​ប្រើប្រាស់​ធនធាន​ដែល​មានស្រាប់ ​តាមរយៈ​បញ្ជូន​គ្រូ​ដែល​មានសមត្ថភាព​ទៅតាម​សាលាតាមជនបទ​ដើម្បី​ជួយ​ឱ្យសិស្ស​ទទួល​បាន​គុណភាព​អប់រំ​ប្រសើរ​ពីគ្រូ​ដែល​មានចំណេះដឹង​ខ្ពស់។

លោក​ថ្លែងថា៖ «ទោះ​យ៉ាងណាក្តី​យើង​ឃើញ​ថាទំហំ​ថវិកា​នៅក្នុង​ច្បាប់ហ្នឹង​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយទេ​ក្នុងការធានាឱ្យ​វិស័យអប់រំ​នឹង​មានការកែទម្រង់​ជាប្រព័ន្ធ​បាន​ជាពិសេសគឺ ការ​ជម្រុញ​គុណភាព​នៃ​ការអប់រំហើយ​និង​ការធានា​ថា​ពលរដ្ឋទាំង​អស់នៅ​ទាំងទីក្រុង​ ជនបទ​ហ្នឹងអាច​ទទួល​សិទ្ធអប់រំ​គ្រប់ជាន់ថ្នាក់​បាន»។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ ​លោក ​សេក សុជាតិ ​យល់​ឃើញ​ថា ការបង្កើន​កញ្ចប់ថវិកាជាតិ​ដើម្បី​ពង្រឹង​គុណភាព​អប់រំ​ជារឿងសំខាន់ ដោយសារ​តែវិស័យនេះ​ជា វិស័យ​អាទិភាព ប៉ុន្តែ​លោក​មានការ​ព្រួយបារម្ភ​ពីការប្រើប្រាស់​ថវិកាជាតិ​ឱ្យមានតុល្យភាព និង​ឆ្លើយតប​លើ​គោលនយោបាយ​អភិវឌ្ឍន៍ធនធាន​មនុស្ស។

លោកថ្លែងថា៖ «ដូច្នេះ​អ្នកដែលពាក់ព័ន្ធផ្សេងៗ​ទៀត​បើសិន​ក្នុងករណី​មើលឃើញ​អំពីកំណើន​នៃ ថវិកាជាតិ​នៅក្នុង​វិស័យអប់រំ​មានការកើនឡើង​ដូច្នោះ យើងគួរ​តែ​ជួយផ្តល់​ធាតុចូល​ដើម្បីធ្វើ​ឱ្យក្រសួងអប់រំ​ ជាពិសេស​ថ្នាក់ដឹកនាំ​ក្រសួងអប់រំ​បានយល់ដឹង​បន្ថែម​អំពីការចង់បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​អស់ធ្វើ​យ៉ាងម៉េច​ក៏ដោយ​ដើម្បីឱ្យ​ ឆ្លើយតប​ទៅនឹង​ចំនួន​ថវិកា​ដ៏ច្រើន​ដែល​ចំណាយដោយរដ្ឋ​ដែល​ជាប្រាក់​[បង់]​ពន្ធ​របស់បងប្អូន​ប្រជាពលរដ្ឋ»។

ថ្លែងក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់បណ្ដាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា សមិទ្ធផល​បណ្ដុះ​បណ្ដាល និងបច្ចេកវិទ្យា​ឌីជីថល កាលពី​ថ្ងែទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើក​ឡើងថា ​គុណភាពអប់រំនៅ​កម្ពុជា​មាន​ការវិវត្ត​ទៅមុខ​។

លោក​ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «បើ​គិតថា​សមិទ្ធផលជាង ១០ឆ្នាំ​ដែលក្នុងការ​កំណែទម្រង់ និង ៤០ឆ្នាំ​ដែលយើង​បានធ្វើ​មកនេះ គុណភាព និង​ធនធានមនុស្ស​របស់យើងកម្ពុជា​ចាប់យកនូវបច្ចេកវិទ្យា​ និង​ឧស្សាហកម្មសំខាន់ៗ ភាពប្រកួតប្រជែង​យើងដើរ​ទាន់​ជាមួយគេដែរ។ នេះគឺ​ដោយសារ ការ​ត្រៀម​លក្ខណៈបណ្តុះ​បណ្តាល​យូរអង្វែង។ អញ្ចឹងខ្ញុំ​សូមគាំទ្រ​ចំពោះគំនិត​ដែលមានភាព​លក្ខណៈបុរេសកម្ម​នៅក្នុងការច្នៃប្រឌិតបន្តទៀត​នៅក្នុង​វិស័យអប់រំនេះ»។

លោក​ ហ៊ុន ម៉ាណែត ក៏​បានលើកឡើង​ពីបញ្ហាប្រឈម​មួយចំនួន​នៅតាមគ្រឹះស្ថានថ្នាក់​ឧត្ដមសិក្សា មួយចំនួន​ជួបប្រទះ​កន្លងមក ​រួមមានកង្វះមុខវិជ្ជា​សិក្សាដោយសារ​ខ្វះគ្រូជំនាញ ចំនួនសិស្សតិច ពិបាក​ក្នុងការ​បើកថ្នាក់​បង្រៀន គ្រូជំនាញ​នៅតាមខេត្ត​មិនទាន់មាន​គុណវុឌ្ឍិ​ដែល​សំដៅ​ដល់គុណភាព​ និង​បទពិសោធន៍​ខ្ពស់ខាង​បច្ចេកវិទ្យា​នៅមានកម្រិត និង​ខ្វះឧបករណ៍​ទ្រទ្រង់​ដល់ការ​បណ្ដុះបណ្ដាល​មុខវិជ្ជា៕

សង្គមស៊ីវិលជំរុញឱ្យក្រសួងសុខាភិបាល​ប្រើ​ថវិកាឱ្យចំគោលដៅ ខណៈឆ្នាំ២០២៤ក្រសួង​បាន​ថវិកាតិចជាងឆ្នាំមុន​ ៦០លានដុល្លារ
សង្គម​ស៊ីវិល​ជំរុញ​ឱ្យក្រសួង​សុខាភិបាល​​ប្រើប្រាស់​ថវិកា ​និង​ធនធាន​ដែល​មាន​ឱ្យ​ចំ​គោលដៅ​ ខណៈ​ក្រសួងទទួល​បាន​ថវិកា​ជាង​ ៤៣៨​លានដុល្លារ​ សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ​២០២៤​ ដែល​ចំនួននេះ​ថយចុះ​ជាង​ ៦០​លានដុល្លារ​ បើ​ធៀប​នឹង​ឆ្នាំ​២០២៣។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក​ ប៉ិច ពិសី ​មាន​ប្រសាសន៍​ថា ថវិកា​ថ្នាក់​ជាតិ​សម្រាប់​ក្រសួង​សុខាភិបាល​ឆ្នាំ​២០២៤​ ថយចុះ​ព្រោះ​តែ​ខ្ទង់​ចំណូល​ថវិកា​ជាតិ​មាន​ការ​ថមថយ​ ហើយ​កម្ពុជា​បាន​រើខ្លួន​ពីវិបត្តិ​ជំងឺកូវីដ១៩​ ដូច្នេះ​កម្ពុជា​លែង​ត្រូវការ​ថវិកា​បម្រុងទុក​ច្រើន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កូវីដ១៩។

លោក​បន្ត​ថា ​ទំហំ​ថវិកា​ប្រចាំ​ឆ្នាំ​២០២៤ ​សម្រាប់​វិស័យ​សុខាភិបាល​មិន​ថយចុះ​ច្រើនទេ​ បើធៀប​នឹងមុនពេលកូវីដ១៩។​ ហើយ​ក្រសួង​សុខាភិបាលនៅតែ​អាច​ដោះស្រាយ​បញ្ហាផ្សេងៗ ​ក្នុងការអភិវឌ្ឍន៍វិស័យ​សុខាភិបាល​ បើសិនជា​ប្រើប្រាស់​ថវិកា​ឱ្យចំគោលដៅ។

លោកបន្ថែមថា៖ «បើសិនជា​យើង​មាន​លុយ​តិច​ យើង​ចាយ​ឱ្យ​ត្រឹមត្រូវ​ទៅ ​យើង​នៅ​តែ​អាច​ជំរុញ​ការ​កែ​ទម្រង់​វិស័យ​សុខាភិបាល​បាន ដើម្បី​ដោះស្រាយ​បញ្ហា​ ទីមួយ​គឺ​គុណភាព​នៃ​សេវា​សុខាភិបាល​ដែល​ពលរដ្ឋ​នៅតែ​មាន​បញ្ហា​ច្រើន​នៅ​ឡើយ ​ជាពិសេស​គឺ​គុណភាព​នៃ​ការ​ព្យាបាល​ហ្នឹង​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ចំណាយលើ​ការព្យាបាល​ច្រើន​ ហើយ​អ្នកមាន​ជាមធ្យម​គាត់​ត្រូវ​រត់​ទៅ​ព្យា​បាល​នៅ​ប្រទេសផ្សេង​ដែល​ធ្វើ​ឱ្យ​ខាត​បង់​សេដ្ឋកិច្ច​យើង​ធ្ងន់ធ្ងរ»។

លោក​លើក​ឡើង​ថា​ មាន​អាទិភាព​ពីរ​ដែល​ក្រសួង​សុខាភិបាល​គួរ​ផ្តោត​ ទីមួយ​គឺ​ការ​ពង្រីក​វិសាលភាព​នៃ​ការ​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​ទៅ​តាម​តំបន់​ដែល​ពលរដ្ឋ​ត្រូវ​ការ​។ លោក​មើល​ឃើញ​ថា​នៅ​តាម​មណ្ឌល​សុខភាព​ទីដាច់​ស្រយាល​ភាគច្រើន​មិនមាន​គ្រូពេទ្យ​ដែល​មាន​គុណភាព​ខ្ពស់ទេ​ ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​តែ​មាន​បញ្ហា​ក្នុង​ការ​ទទួល​សេវា​សុខាភិបាល​នៅ​ថ្នាក់​ក្រោមជាតិ។

លោក​បន្ថែម​ថា​​៖ «យើង​មិន​ចាំបាច់​ចំណាយ​លុយ​រើស​គ្រូពេទ្យ​ច្រើន​ពេក ​មានន័យថា ​គ្រូពេទ្យ​ច្រើន​ពេក​ដែល​ផ្តុំ​នៅ​ទី​ក្រុង​ ទី​ប្រជុំជន​ ហើយ​នៅ​ទី​ជនបទ​ខ្វះ»។​

លោក​ពិសី​ បន្ត​ថា ​អាទិភាព​ទីពីរ​ គឺ​ការ​ពង្រឹង​គុណភាព​សេវា​ព្យាបាល​ដែល​ទាក់ទង​ទៅ​នឹង​ក្រមសីលធម៌​ វិជ្ជាជីវៈ​របស់​គ្រូពេទ្យ។

លោកថា៖​ «ទីពីរ​រឿង​ស៊ី​សំណូក​សូកប៉ាន់​សេវា​ក្រៅប្រព័ន្ធ​ច្រើន​ពេក​ ធ្វើ​ឱ្យ​គ្រូពេទ្យ​ដែល​មានកាតព្វកិច្ច​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ​តាម​វិជ្ជាចជីវៈ​ តាម​ការ​កំណត់​របស់​រដ្ឋ ​នោះ​គាត់​អត់​ធ្វើ​ទេ គាត់​ព្យាបាល​ដោយ​ផ្អែក​ទៅ​លើ​ទឹកលុយ​របស់​អ្នកជំងឺ​ហ្នឹង​ដែរ ដែល​ធ្វើ​ឱ្យ​សេវា​ហ្នឹង​ខ្សោយ​។»

បើ​យោង​តាម​ច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២៣ ​និង​ឆ្នាំ២០២៤​ បាន​ឲ្យ​ដឹង​ថា​ ក្រសួង​សុខាភិបាល​ទទួល​បាន​ថវិកា​ប្រមាណ​ជាង​ ៤៣៨លានដុល្លារ​ សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ២០២៤​ ខណៈ​ចំនួន​នេះ​ថយចុះ​ជាង​ ៦០​លានដុល្លារ​ បើ​ធៀប​នឹង​ឆ្នាំ​២០២៣​ ដែល​ក្រសួង​ទទួលបាន​ប្រមាណ​ជាង​៥០១លានដុល្លារ។

ចំណែក​ឯឆ្នាំ​២០១៩​មុន​ពេល​វិបត្តិ​កូវីដ​ក្រសួង​សុខាភិបាល​ទទួលបាន​ថវិកា​ប្រមាណជាង​ ៤៤៨​លាន​ដុល្លារ ដែលស្មើនឹងជាង៧​ភាគរយនៃថវិកាថ្នាក់ជាតិ​សរុប​ប្រមាណ​ ៦៣៤៧ លានដុល្លារ។

​អ្នកជំនាញ​ខាង​ភូមិសាស្រ្ត​នយោបាយ ​លោកបណ្ឌិត ​យង់ ​ពៅ ​បាន​លើក​ឡើង​ថា ​វិស័យ​សុខាភិបាល​មាន​សារ​សំខាន់​ខ្លាំង​សម្រាប់​សង្គមជាតិ​ទាំង​មូល​ ហើយ​ក៏ជា​វិស័យ​អាទិភាព​ក្នុង​ការអភិវឌ្ឍ។

លោក​ថា៖ «វិស័យ​សុខាភិបាល​គឺ​ពិត​ជា​មាន​តួនាទី​សំខាន់​សម្រាប់​សង្គម​ជាតិ​នីមួយៗ​ អ៊ីចឹង​ កញ្ចប់​ថវិកា​ ប្រើប្រាស់​កញ្ចប់​ថវិកា​ឱ្យ​សមស្រប​ ប្រើប្រាស់​កញ្ចប់​ថវិកា​ឱ្យមាន​សណ្តាប់​ធ្នាប់​ ប្រើប្រាស់​កញ្ចប់​ថវិកា​ឱ្យ​មាន​តម្លាភាព»។

លោក​មើល​ឃើញ​ថា វិស័យ​សុខាភិបាល​កម្ពុជា​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ពេល​បច្ចុប្បន្ន​ ជាពិសេស​កម្ពុជា​បាន​ប្រើប្រាស់​វិស័យ​មួយនេះ​យ៉ាង​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ទប់ស្កាត់​ និង​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩ កន្លង​ទៅ។

ទោះ​ជា​យ៉ាង​ណា​លោក​បន្ថែម​ថា​ កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ពង្រឹង​វិស័យ​សុខាភិបាល​ឱ្យ​កាន់​តែ​ប្រសើ​របន្ថែម​ទៀត​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​មាន​ទំនុក​ចិត្ត​ ព្រោះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​តែ​ជ្រើសរើស​ការ​ព្យាបាល​ជំងឺ​នៅ​បរទេស​ជាជាង​នៅកម្ពុជា។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា ​លោក​វេជ្ជបណ្ឌិត​ អ៊ូច ​វុទ្ធី ​មើល​ឃើញ​ថា​ក្រសួង​សុខាភិបាល​ទទួល​បាន​ថវិកា​ប្រើប្រាស់​ប្រចាំឆ្នាំ​ច្រើន​បើ​ធៀប​នឹង​ក្រសួង​ផ្សេងៗ​ ដែល​ការណ៍​នេះ​បង្ហាញ​ថា ​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ច្រើន​លើ​វិស័យ​មួយ​នេះ។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា​៖ «ថវិកា​ដែល​ក្រសួង​សុខាភិបាល​ទទួល​បាន​លើស​ក្រសួង​ផ្សេងៗនេះ ក្រសួង​សុខាភិបាល​មិន​ប្រងើយ​កន្តើយ​ ហើយ​មិន​ឱ្យ​ថវិកា​នេះ​ខ្ជះខ្ជាយ​ នៅ​ក្នុងការ​ពិនិត្យ​ព្យាបាល ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើងទេ​»។

លោកថា​ លោក​បាន​ចុះ​ទៅ​ខេត្ត​ផ្សេងៗ​ដូចជា​ ខេត្តកំពត​ សៀមរាប​ តាកែវ​ ឃើញថា​គ្រូពេទ្យ​ ដូច​ជា​មិន​ខ្វះ​ទេ​ ហើយ​គ្រូពេទ្យ​ជំនាញ​ក៏​មាន​តាម​ខេត្ត​មួយៗ​ដែរ​ ដូចនេះ​តាម​ខេត្ត ​និង​ស្រុកធំៗ​មិន​ខ្វះ​គ្រូពេទ្យ​ជំនាញ​ទេ​ ដោយ​ឡែក​គ្លីនិកសុខភាព​ឯកកជន​ក៏​មាន​ច្រើន​គួរសម ​ ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​សេវា​សុខាភិបាល​បាន។

លោក​បន្ថែម​ថា​៖ «ជួន​កាល​តំបន់ដាច់ស្រយាល​ខ្លះ​ដែល​គ្រូពេទ្យ​គាត់​មិន​អាច​ទៅដល់ ​ដោយសារ​កត្តា​ផ្លូវ​មធ្យោបាយ​ធ្វើដំណើរ​ កន្លែង​ហ្នឹង​អាច​នឹង​ខ្វះ​មួយៗ​ដែរ»។

លោក​ វិទ្ធី ​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ ឬ​សង្គមស៊ីវិល​ធ្វើ​របាយការណ៍​ដើម្បី​ដាក់​ទៅ​ក្រសួង​សុខាភិបាល​ បើសិន​ជា​មើល​ឃើញ​តំបន់​ដាច់ស្រយាល​ណាមួយ​ដែល​ខ្វះខាត​ក្នុង​ការ​ទទួល​សេវា​សុខាភិបាល​ ឬ​មាន​ករណី​មិន​ប្រក្រតី​ដោយ​មន្ត្រី​សុខាភិបាល​ធ្វើការ​ខ្ជះខ្ជាយ​មិន​យក​ចិត្តទុកដាក់ ​ដើម្បី​ឱ្យ​ក្រសួង​សុខាភិបាល​ពិនិត្យ​ និង​ដោះស្រាយ​កែលម្អ។

របាយ​ការណ៍​របស់​ធនាគា​ពិភពលោក​ឆ្នាំ​២០២៣​ បាន​រក​ឃើញ​ថា​ កម្ពុជា​ចំណាយមូលធនសាធារណៈ​លើកម្មវិធី​សុខភាព​សាធារណៈ​សំខាន់ៗ​ត្រូវបាន​ផ្តល់​ហិរញ្ញប្បទាន​ស្ទើរតែទាំងស្រុង​ដោយ​ដៃ​គូខាងក្រៅ​។​ ដោយ​ការ​ពឹង​ផ្អែក​លើការ​ផ្តល់មូលនិធិ​ពីខាងក្រៅ​គឺជាការព្រួយបារម្ភ​ចំពោះនិរន្តរភាពនៃ​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ ហើយ​អាច​បង្កើន​បញ្ហា​ក្នុងភាព​ចុះសម្រុងគ្នា​ និងប្រសិទ្ធភាពរួម។

បើ​តាម​របាយការណ៍​ដដែល​ផ្តល់​ជា​អនុសាសន៍​ថា៖ «រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​ផ្តល់​អាទិភាព​ដល់​វិស័យ​សុខាភិបាល​ក្នុងថវិកា​របស់​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​បង្កើន​ហិរញ្ញប្បទាន​ក្នុង​ស្រុក​ដល់​វិស័យ​នេះ​ និង​ការ​លះបង់​ធនធាន​ដល់​មណ្ឌល​សុខភាព​ដែល​ផ្តល់​ការ​ថែទាំ​សុខភាព​បឋម​សម្រាប់​ភាគ​ច្រើន​»។

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ មាស សុខសេនសាន ​មាន​ប្រសាសន៍​ថា ​ការ​កាត់បន្ថយ​ថវិកា​ចំណាយ​របស់​ក្រសួង​សុខាភិបាល​មិន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល​ ឬ​ធ្វើ​ឱ្យ​បង្អាក់​ផែន​ការ​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល​ឡើយ។

តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​កាល​ពី​ឆ្នាំ២០១៦ បាន​ប៉ាន់​ប្រមាណ​ថា ​រដ្ឋាភិបាល​កម្ពុជា​អាច​សន្សំ​ថវិកា​បាន​រហូត​ដល់​ ៥០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ ​ដោយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ថវិកា​លើ​វិស័យ​សុខាភិបាល​ដូចជា​ ទិញ​ឱសថ​ គ្រឿង​បរិក្ខារ​ និង​ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្រ្ត​ផ្សេងៗ​៕

តុលាការ​ដាក់វិធាន​​មួយ​ចំនួន​លើ​លោក រ៉ុង ឈុន ក្រោយ​លោក​ចូល​បំភ្លឺ​​​តាមដីកា​​កោះ
សាលាដំបូងរាជធានីភ្នំពេញ បានដាក់វិធានតុលាការចំនួន ៥ចំនុច ទៅ​លើ​ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដូចជាតម្រូវឱ្យមានការអនុញ្ញាតចេញក្រៅប្រទេស ជូនដំណឹងករណីលោកប្ដូរទីលំនៅ និងហាមការ​​ជួបជុំ​ជាដើម។

ការដាក់វិធាននេះ ធ្វើឡើងខណៈ លោក រ៉ុង ឈុន បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមដីកាកោះហៅ​របស់ចៅក្រុមស៊ើបសួរ​ លោក ទិត សុទ្ធីបូរ៉ាឆាត ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធបទចោទ «ការ​មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានថ្លែងប្រាប់ក្រុមអ្នកសាព័ត៌មាន​បន្ទាប់ពីលោកចេញពីសាលាដំបូងរាជធានីភ្នំពេញថា តុលាការបានសាកសួរលោក និងបានប្រជុំគ្នាប្រហែលជិត១ម៉ោង ហើយ​ក៏បាន​ដាក់ចេញនូវ​វិធានចំនួន​ ៥ចំនុច ទៅលើរូបលោក។

លោកបានបន្តថា៖ «​​​ទី១ ករណីចេញទៅក្រៅប្រទេស ត្រូវមានការអនុញ្ញាតពីចៅក្រម ទី២ ការផ្លាស់ប្ដូរទីលំនៅត្រូវជូនដំណឹងទៅដល់អាជ្ញាធរ ទី៣ ត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ រៀងរាល់ខែ នៅសប្ដាហ៍ទី៤ ហើយទី៥ ទាក់ទងទៅនឹងការតម្រូវការតុលាការកោះត្រូវសហការ ហើយចុងក្រោយគឺត្រូវហាមសិទ្ធិក្នុងការធ្វើសកម្មភាព ដូចជា​ ការជួបជុំសព្វបែបយ៉ាង ហើយនិងមិនផ្ដល់ការអនុញ្ញាតឱ្យខ្ញុំធ្វើការជួបជុំទេ ហើយបើសិនជាខ្ញុំមិនអនុវត្តទៅតាមវិធានទាំងប៉ុន្មាននេះ ពេលហ្នឹងតុលាការនឹងនាំខ្លួនខ្ញុំហើយ»។

ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ បានបញ្ជាក់ពីជំហររបស់លោកថា លោកនឹងមិនគេចវេសឡើយ ដោយនឹងសហការជាមួយតុលាការតាមការកោះហៅនានា។ ជាមួយគ្នានេះ លោកថា ចំពោះបម្រាមទាំង៥ចំណុចដែលតុលាការបានដាក់ចេញនេះ តុលាការមិនបានបញ្ជាក់ថាត្រូវអនុវត្តរយៈពេលប៉ុន្មាននោះទេ។

Newsroom Cambodia មិនអាចសុំការអធិប្បាយ​ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ លោក អ៊ី រិន្ទ បាន​ទេ​នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះ។

ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី មានប្រសាសន៍​ថា ការ​ដែល​តុលាការ​ដាក់​វិធាន​ថ្មី​មួយចំនួនបន្ថែមលើវិធានចាស់ទៅលើលោក រ៉ុង ឈុន នេះហាក់ដូចជាធ្ងន់ធ្ងរ និងរំលោភសិទ្ធិ​លោក រ៉ុង ឈុន។

លោកថ្លែង​ថា៖«ការដាក់វិធានទៅលើគាត់ហ្នឹងដូចជារឹតបន្តឹង។ នៅក្នុងចំណុចទី១ដែលមាន ក ខ ហ្នឹង អាហ្នឹងគឺជាវិធានចាស់ទេ វិធានមិនអនុញ្ញាតឱ្យផ្លាស់ប្ដូរទីលំនៅ វិធានមិនឱ្យធ្វើការចាកចេញទៅក្រៅប្រទេសហ្នឹងអាហ្នឹងជាវិធានចាស់។ ប៉ុន្តែវិធានថ្មីមួយហ្នឹង ខ្ញុំមិនយល់ហេតុអីបានជាការប្រាស្រ័យទាក់ទងចឹងមានន័យថា​ វាធ្ងន់ធ្ងរពេកហើយណា។ ជាទូទៅ គាត់ចង់ជួបអ្នកណាអ្នកណីគា​ត់ជួប​ទៅ គាត់មិនអាចទៅ ម្នាក់គាត់​ហ្នឹង មិនអាចទៅមានឥទ្ធិពលធ្វើឱ្យមានការរាំងស្ទះ ធ្វើឱ្យមានចលាចល ចលនាកើតឡើងទេអីទេ អត់មានទេ»។

ជុំវិញ​ករណី​នេះ លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់​នៃសមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅ​​កាត់ថា អាដហុក (ADHOC) យល់​ថា ការកោះហៅលោក រ៉ុង ឈុន ចូលបំភ្លឺនៅតុលាការ​ជាថ្មីនេះ ជាការរិតត្បិតសេរីភាព។ លោកបានស្នើឱ្យថ្នាកដឹកនាំ បើក​លំហ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​នៅកម្ពុជា ខណៈ​លោកថាសេរីភាពក្នុងការបញ្ចេញ​មតិ គឺជាកញ្ចក់​ឆ្លុះបញ្ចាំង​​នៃ​សកម្មភាពរបស់រដ្ឋាភិបាល។

លោក​បន្ត​ថា៖ «ខ្ញុំយល់ថា អ្វីដែលលោក រ៉ុង ឈុន ចូលថ្ងៃនេះ​គឺគាត់បានបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ដែលត្រូវឆ្លើយបំភ្លឺ ប៉ុន្តែតាមការកត់សម្គាល់មួយទៀត គឺអ្វីដែលតុលាការលោក កោះហៅបង្គាប់ឱ្យគាត់ចូលខ្លួនទៅឆ្លើយបំភ្លឺពាក់ព័ន្ធទៅនឹង​កាចោទប្រកាន់ពីបទ មិនរាងចាល់ ក៏ដូចជា ការញុះញ៉ង់នេះ វាជាកា​ររិតត្បិតសេរីភាព នៃការបញ្ចេញមតិ សម្រាប់ប្រទេសកម្ពុជាយើង[…] បើសិនជារិតត្បិតគាត់ ក្នុងនាម​គាត់ជាអ្នកនយោបាយ គាត់រិតត្បិតប៉ុណ្ណឹង​ហើយ ចុះទម្រាំពលរដ្ឋសាមញ្ញ តើគាត់ហ៊ាននិយាយ​ដែរឬអត់? ទី២ ប្រទេសកម្ពុជាយើង គឺប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះសេរីភាពបញ្ចេញមតិត្រូវតែមាន ចែងក្នុងរដ្ឋធម្មនុញ្ញ។ អញ្ចឹង​ស្នើសុំទៅដល់រដ្ឋាភិបាល មេត្តាបើកស្ពេស(លំហរ) ដើម្បីស្តារប្រទេសយើងឡើងវិញ កុំឱ្យបរទេសគេដាក់គំនាបមកលើកម្ពុជាយើងនេះ»។

គួរ​ជម្រាបជូន​ថា​ កាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ខ្លួនលោក រ៉ុង ឈុន ដែលពេលនោះ លោក​​ជា​ប្រធាន​សហជីព​ ​និង​ជាសកម្ម​ជន​ការពារ​សិទ្ធិ​ការងារ ​ក្រោយ​ពី​លោក​បាន​ចុះ​ជួបប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ហើយបានអត្ថាធិប្បាយទាក់ទងនឹងបញ្ហាព្រំដែនប្រទេសកម្ពុជា-វៀតណាម។

កាលពី​ថ្ងៃ​ទី​​១៨ ខែ​សីហា ឆ្នាំ២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ ​​បានសម្រេច​​​ផ្ដន្ទាទោស​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​២​៤​ខែ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ពីបទ​«​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ សាលាឧទ្ធរណ៍ភ្នំពេញ​ កាលពី​ថ្ងៃទី​១២ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ បានតម្កល់សេចក្ដីម្រេចសាលាដំបូង​រាជធានី​ភ្នំពេញ​ ទុកជា​បាន​ការ​ តែលោកត្រូវបានដោះលែងដោយតម្រូវ​អនុវត្ត​ទោស​ត្រឹម ១៥​ខែ ១១​ថ្ងៃ ខណៈ​ទោស​ដែល​នៅ​សល់ ៨​ខែ ១៩​ថ្ងៃ​ទៀត ត្រូវ​បាន​ព្យួរ។ នៅថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​របស់​សាលា​ឧទ្ធរណ៍ភ្នំពេញ​ តែតុលាការកំពូលបានបញ្ជាក់ថាទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ​សាកល្បង​ដោយ​កំណត់​រយៈពេល ៣​ឆ្នាំ៕

តុលាការកំពូលសម្រេច​​តម្កល់សាលដីកាផ្តន្ទាទោស​លើ​លោក វន់ ពៅ
តុលាការកំពូល បានសម្រេចតម្កល់សាលដីកា​តុលាការជាន់ទាប​ ដែល​បាន​កាត់​ទោស​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ(IDEA) ទុកជាបានការ ​ពាក់​ព័ន្ធនឹង​​ការ​​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួលនៅផ្លូវវេងស្រេងកាលពីឆ្នាំ២០១៤។

លោក ​វន់ ពៅ​ ​​ត្រូវ​បានតុលាការ​​​ចោទ​ប្រកាន់​ពី​បទ ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​​ដល់​​សន្តិ​សុខ​សង្គម» ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ ​ដែល​ទាម​ទារ​​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ ​កាល​ពី​ឆ្នាំ​២០១៤ ​ដែល​កាល​នោះ​ លោក​ វន់ ពៅ ​ត្រូវ​បាន​គេ​វាយ​ប្រហារ​បែក​ក្បាល​ និង​ទ្រោម​ខ្លួន។ ក្នុងហេតុការណ៍នោះ ​លោក ​វន់ ពៅ ​និង​អ្នក​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​ក្នុង​​ពន្ធនាគារ​មួយ​រយៈ​ មុន​នឹង​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ។ ​ប៉ុន្តែ​សំណុំ​រឿង​របស់​លោក​នៅ​តែ​បន្ត​ ហើយ​លោក​បាន​ប្តឹង​ទាស់​ជា​បន្ត​បន្ទាប់ ​រហូត​ដល់​តុលាការ​កំពូលបាន​បើកសវនការលើសំណុំរឿងនេះ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

លោក​ស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល បានប្រាប់ Newsroom Cambodia ថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃ​​តុលាការកំពូល បានតម្កល់សាលដីការបស់សាលា​ឧទ្ធរណ៍​ភ្នំពេញ​ ទុកជាបានការ។

លោកស្រីមានប្រសាសន៍ថា៖ «តម្កល់សាលដីការរបស់សាលាឧទ្ធរណ៍​លេខ១៤៤[…] ការតម្កល់របស់សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍​ភ្នំពេញ»។

ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ បង្ហាញការ​​ខក​ចិត្តចំពោះសេ​ចក្តីសម្រេចនេះ ដោយថា លោកពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។​​ តែយ៉ាងណា លោកនៅតែទទូចសុំឱ្យថ្នាក់ដឹកនាំ លើកលែងទោសចំពោះរូបលោក។

លោកថា៖ «យើងមិនបានប្រព្រឹត្តកំហុសអីទាល់តែសោះហើយ យើងទន្ទឹងរងចាំយុត្តិធម៌រយៈពេលជាង១០ឆ្នាំមកនេះ[…] យើងរស់នៅទាំងការឈឺចិត្ត ទាំងការឈឺកាយ ហើយយើងគិតថា ១០ឆ្នាំហើយល្មមផ្ដល់យុត្តិធម៌ ប៉ុន្តែពេលនេះយើង​បែរជាខកចិត្តមិនទទួលបានយុត្តធម៌ដូចអ្វីដែលជាការរំពឹងទុក។ អ្វីដែលយើងធ្វើទៀតនោះ គឺយើងគិតថាយើងអស់នីតិវិធីហើយ ព្រោះដល់តុលាការកំពូលហើយ[…] ខ្ញុំសំណូមពរទៅរដ្ឋាភិបាល ផ្តល់យុត្តិធម៌ ក៏ដូចជាការលើកលែងទោស មកលើរូបខ្ញុំកុំឱ្យមានការចោទប្រកាន់​តែប៉ុណ្ណឹង ហើយសូមឱ្យរស់នៅក្នុង​ប្រទេសដែលមានសន្តិភាពសម្រាប់​ទាំង​អស់​គ្នា»។

​លោក ​សឺន ជុំជួន សហ​មេធាវី​​ការពារក្តី​ឱ្យ​លោក ​វន់​ ពៅ ​យល់ថា ការសម្រេចរបស់តុលាការកំពូលដោយ​បានតម្កល់សាលដីកាសាលាឧទ្ធរណ៍​ភ្នំពេញ ដែលបានផ្តន្ទាទោសកូនក្ដីលោកនេះ ជារឿងអយុត្តិធម៌។

លោកថា៖ «យើងក្នុងនាមជាសហមេធាវីយើងកត់សម្គាល់ឃើញថា ផ្អែកទៅតាមការសិក្សាលើសំណុំរឿងហ្នឹង គឺការលើកឡើងអំពីអង្គហេតុហ្នឹង​គឺមិនសមរម្យ វាហាក់ដូចជាការបំភ្លើសអង្គហេតុដើម្បីចោទប្រកាន់ ផ្អែកទៅតាមឯកសារភស្តុតាងដាក់គុក ឬកាត់ទោសអីជាដើម គឺមិនមានមូលដ្ឋានច្បាស់លាស់[…]ក្នុងនាមជាអ្នកច្បាប់ និងជាអ្នកប្រកបវិជ្ជាជីវៈជាមេធាវី យើងឃើញថា មានអង្គហេតុបែបនេះ ដូចច្នេះហើយអ្វីដែលជាសេចក្តីសម្រេចរបស់តុលាការគ្រប់ជាន់ដ្នាក់ទាំងអស់ ជាពិសេសតុលាការកំពូលនាពេលនេះ គឺមានភាពអយុត្តិធម៌ណាស់សម្រាប់កូនក្តីខ្ញុំ»។

ករណីនេះ លោកមេធាវី ​សឺន ជុំជួន បានគូសបញ្ជាក់ថា៖ «ខ្ញុំនឹងពិភាក្សាជាមួយកូនក្តី [លោក វន់ ពៅ ]បន្តទៀតថា បើសិនមាននិតិវិធីផ្សេងៗទៀត​ដែលយើងនៅមានឱកាស ខ្ញុំនឹងពិភាក្សាជាមួយកូនក្តីបន្ថែម[…]បើសិនណាយើងចង់បន្តអ្វីបន្ថែម»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ(LICADHO) លោក អំ សំអាត ​សម្ដែងការសោកស្ដាយការដែលតុលាការកំពូលតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាប ដោយលោកយល់ថា នេះជារឿងអយុត្តិធម៌សម្រាប់លោក វន់ ពៅ ដែលបានរងរបួស​​ក្នុងហេតុការណ៍នោះ។

លោកថា៖ «លោក វន់ ពៅ បានរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង ព្រោះលោកត្រូវបានរងរបួសដោយការវាយដំយ៉ាងដំណំ​ ក្នុងអំឡុងពេលចាប់ខ្លួន ប៉ុន្តែមិនទទួលបានយុត្តិធម៌ ផ្ទុយទៅវិញលោកត្រូវបានតុលាការធ្វើការផ្តន្ទាទោសទៅវិញ ពីបទ ផ្តើម​គំនិត​​ឱ្យមានអំពើហិង្សាដោយមានស្ថានទម្ងន់​ទោស»។

កាលពី​ថ្ងៃទី​២ និងទី៣ ខែ​មករា ឆ្នាំ២០១៤ សមត្ថកិច្ចបានចាប់ខ្លួនលោក វន់ ពៅ និងសកម្មជនសិទ្ធិមនុស្សមួយចំនួន នៅមុខរោងចក្រយាក់ជីង ក្នុងរាជធានីភ្នំពេញ ក្រោយពីបាន​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ។ លោក វន់ ពៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសពីបទ ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំកន្លះ កាលពីថ្ងៃ៣០ ខែឧសភា ឆ្នាំ២០១៤ តែអនុវត្តទោសក្នុងពន្ធនាគារ៥ខែ ហើយទោសសេសសល់ត្រូវបានព្យួរ។

សាលាឧទ្ធរណ៍​ភ្នំពេញកាល​ពីថ្ងៃទី​២៩ ​ខែ​កញ្ញា​ ឆ្នាំ​២០២៣ ​បាន​សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង៕ ​

កម្មករ​រោងចក្រML តវ៉ា​ទាមទារឱ្យ​ថៅកែ​​បើក​ប្រាក់​ឈ្នួល​ឱ្យ​​​​ទៀងទាត់ ខណៈប្រាក់ឈ្នួលខែ​សីហា​នៅមិនទាន់​​បើកនៅ​ឡើយ
កម្មករប្រមាណ ៥០០នាក់ ធ្វើការ​នៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel)​ នៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមូលផ្តុំគ្នា​នៅ​មុខ​រោង​ចក្រ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ទាមទារ​​ឱ្យ​ថៅកែ​​បើ​ក​ប្រាក់​ឈ្នួលសម្រាប់ខែសីហា និងបើកប្រាក់ឈ្នួលប្រចាំខែ​ឱ្យកម្មករឱ្យ​បានទៀង​ទាត់ ខណៈរោង​​ច​ក្រ​នេះបើកប្រាក់ឈ្នួលយឺតយ៉ាវជាញឹកញាប់។

អ្នកស្រី សូ សាវឿន អះអាងថាជាកម្មការិនីធ្វើការនៅ​រោងចក្រ ML បាន​ឱ្យដឹង​នៅ​​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ជាធម្មតា ខាង​រោងចក្របើកប្រាក់ឈ្នួល​ឱ្យកម្មករ នៅថ្ងៃទី០៨ នៃខែនិមួយៗ ប៉ុន្តែថ្ងៃទី៨ ក្នុងខែកញ្ញានេះ ចំថ្ងៃ​ចុងសប្តាហ៍​ដែលកម្មករ​​មិនធ្វើការ។ អ្នកស្រីបន្តថា ដោយសារថ្ងៃបើក​ប្រាក់ឈ្នួល​ចំថ្ងៃសម្រាក ខាងរោងចក្រ​បាន​លើកថ្ងៃបើកប្រាក់ឈ្នួលទៅសប្តាហ៍ក្រោយវិញ ដែលករណីនេះធ្វើឱ្យកម្មករ​មិន​សប្បាយ​​ចិត្ត ទើបនាំគ្នា​ប្រមូលផ្តុំតវ៉ា ទាមទារឱ្យខាងរោង​ចក្របើកប្រាក់ឈ្នួលនៅថ្ងៃសុក្រនេះ។

អ្នកស្រី សាវឿន បន្ថែមថា ខាងរោងចក្រតែងពន្យា​ពេលក្នុងការបើកប្រាក់ឈ្នួល​ជា​ញឹកញាប់ បណ្តាល​ឱ្យ​ប៉ះពា​ល់យ៉ាង​ធ្ងន់ធ្ងរដល់ការរស់នៅរបស់​កម្មករ ខណៈកម្មករភាគច្រើន​មានជីវភាព​ខ្វះខាត និងជាប់បំណុលធនាគារ។

អ្នកស្រីថា៖ «គាត់[ខាងរោងចក្រ]លើក[ពេលបើកប្រាក់ឈ្នួលញឹក]ញាប់ពេក មួយខែលើកពីរដង។ នៅពីរខែ​បីខែនេះ​​​លើកជាប់គ្នានេះរហូត ជួនកាលបើកឱ្យ ៥០ភាគរយអញ្ចឹង​ទៅ។ ចំពោះ​កម្មករ​ត្រូវ​ការ​លុយដើម្បី​បង់​ធនា​គារ តែបើមានការលើកយូរបែបនេះខាងធនាគារ ក៏ពិន័យពួកគាត់ដែរ។ បងប្អូនកម្មករយើងគាត់ពិបាកខ្លាំង អ្នកខ្លះគាត់ដាច់លុយ អត់មានលុយទិញបាយហូប អ្នកខ្លះខ្ចីគេក៏លែងបានដែរ»។

កម្មករ​រោង​ចក្រ ML ម្នាក់ទៀត លោក សឹម ងិន បានលើកឡើង​ស្រដៀង​គ្នានេះដែរថា ការ​បើក​ប្រាក់ឈ្នួល​យឺតយ៉ាវនៅរោង​ចក្រនេះ បាន​​កើត​ឡើងជា​ច្រើន​ដងមកហើយ ដែលធ្វើឱ្យ​កម្មករមិនសប្បាយចិត្ត និង​ឈានដល់ការ​ប្រមូលផ្តុំតវ៉ា​នៅថ្ងៃនេះ ដើម្បីទាមទារឱ្យថៅកែរោង​ចក្រ​បើកប្រាក់ឈ្នួល​សម្រាប់ខែសីហា នៅថ្ងៃទី០៦ ខែកញ្ញានេះ ប៉ុន្តែគិត​មកដល់រសៀល​ថ្ងៃនេះ នៅមិនទាន់​មានការ​ឆ្លើយតបពីខាង​ភាគី​រោង​ចក្រនៅឡើយ។

លោកថា៖ «ខ្ញុំសំណូមពរតែម៉្យាងគត់ អាហ្នឹងចំពោះតម្រូវការរបស់ខ្ញុំ ឬក៏តម្រូវការរបស់កម្មករទាំងអស់គ្នា គឺសុំធ្វើម៉េចឱ្យតែបើកលុយទៀងទាត់ឱ្យពួកខ្ញុំទៅបានហើយ ព្រោះការងារ គឺយើងទទួលស្គាល់ ព្រោះ​ក្រុមហ៊ុនគាត់មានសម្ពាធរបស់គាត់ កម្មករក៏មានសម្ពាធរបស់គាត់។ កម្មករសម្ពាធ​របស់​គាត់ គឺអារឿង​ប្រាក់​ខែ គាត់​ត្រូវ​ការចាយវាយប្រចាំថ្ងៃ ត្រូវការបង់លុយធនាគារ ព្រោះធម្មតាប្រជាជនយើងសុទ្ធតែអ្នក​ជំពាក់​លុយ​ធនាគារ​ច្រើន ជំពាក់លុយធនាគារត្រូវការបង់លុយ ដល់ពេលអត់មានលុយបើក​ទៀងទាត់​ឱ្យ​គាត់ គាត់បង្វិលលុយអត់ទាន់»។

ប្រធានផ្នែករដ្ឋបាលនៃរោងចក្រ អិមអិល(ML) អ្នកស្រី កែម រ៉េន នៅមិនទាន់អាចបញ្ជាក់បាននៅឡើយពី​កាលបរិច្ឆេតនៃការបើកប្រាក់ឈ្នួលសម្រាប់ខែសីហា ជូនដល់កម្មករ ខណៈភាគីរោង​ចក្រ អាជ្ញាធរ និង​មន្ត្រីមន្ទីរការងារ​ខេត្ត បាននឹង​​កំពុង​រកដំណោះស្រាយលើបញ្ហានេះ។

អ្នកស្រី​ថា៖ «បច្ចុប្បន្ននេះ គឺបងជាប្រធានផ្នែករដ្ឋបាល ក៏កំពុងតែដំណើរការដោះស្រាយបញ្ហានេះ ជុំជាមួយ​នឹង​អាជ្ញាធរ ជាពិសេសអាជ្ញាធរដែលពាក់ព័ន្ធ មានបងប្រធានមន្ទីរការងារ ទីពីរជាមួយបងប្រធានខេត្តហើយនិងស្នងការក្រុង ហើយពេលបច្ចុប្បន្នយើងក៏អត់ទាន់ដឹងព័ត៌មានច្បាស់ថាដល់ណាដែរ»។

លោក ​នួន ស៊ីណា ប្រធានមន្ទីរការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍ថា ការប្រជុំរកដំណោះស្រាយជុំវិញ​ការតវ៉ារបស់កម្មករ​រោង​ចក្រ​អឹមអិល​នេះ នៅមិនទាន់មានលទ្ធផលជាផ្លែផ្កានៅឡើយ គិត​ត្រឹម​ព្រឹកថ្ងៃសុក្រនេះ។

លោកថា៖ «ដោយសារខ្ញុំដោះស្រាយអត់ទាន់ចប់ទេ ចឹងខ្ញុំអត់ទាន់អាចឆ្លើយបាន»។

អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ យល់ថា ការបើកប្រាក់ឈ្នួលយឺតយ៉ាវ​​ជូនកម្មករ ពីសំណាក់ភាគី​រោងចក្រ ជាការអនុវត្ត​​ផ្ទុយនឹងច្បាប់ការងារ។ លោកបន្តថា ការ​នេះ​ធ្វើ​ឱ្យកម្មករ​គ្មាន​ប្រាក់​បង់ថ្លៃស្នាក់នៅ ចំណី​អាហារ និង​ការ​ចំណាយផ្សេងៗ។

លោក​មានប្រសាសន៍ថា៖ «ការដែលពន្យារពេលបើកប្រាក់ឈ្នួលជាញឹកញាប់​ដល់កម្មករ គឺ​ជា​កំហុសធ្ងន់​របស់​និយោជក​ ដែលមានចែងក្នុងមាត្រា៨៣នៃច្បាប់ស្ដីពីការងារ ព្រោះក្នុងច្បាប់បានបញ្ជាក់ហើយថា បើកប្រាក់ឈ្នួល គឺគេឱ្យបើកតាមម៉ោង តាម​ថ្ងៃ តាម​សប្ដាហ៍ ហើយយូរបំផុត ២សប្ដាហ៍ ឬក៏៣សប្ដាហ៍ ប៉ុន្តែកម្មករ​នៅកម្ពុជាយើងបើករហូតដល់មួយខែម្ដង។ អ៊ីចឹងបើសិនជាមួយខែម្ដងហើយ​ មិន​បើកទៀត ឬក៏ឥឡូវ​យើង​បើក​កន្លះខែម្ដង​ហើយ​មិន​បើក​ទៀត ឬក៏រហូតដល់មួយខែមិនបើកទៀត មានន័យថា កម្មករអត់មាន​លុយជួល​ផ្ទះ អត់មានលុយទិញអាហារ អត់មានលុយសម្រាប់ផ្គត់​ផ្គង់ផ្សេងៗ»។

ករណីនេះ លោកជំរុញ​ឱ្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គប្បីចុះធ្វើអធិការកិច្ចនៅរោង​ចក្រអឹមអិល ដើម្បីដោះស្រាយបញ្ហានេះ ឬក៏មានការអន្តរាគមន៍ពីភាគីរដ្ឋាភិបាល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ២០២៣ និងកាល​​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ កម្មករនៅរោងចក្រ​កាត់ដេរសម្លៀកបំពាក់ អិម អិល(ML) ក៏ធ្លាប់បានប្រមូលផ្តុំគ្នា​​តវ៉ាទាមទារឱ្យ​រោង​ចក្រ​បើកប្រាក់ឈ្នួល​ជូនកម្មករ​ឱ្យបាន​ទៀង​ទាត់​​ផង​ដែរ ក្រោយពីរោងចក្រនេះ បាន​​ពន្យា​ពេល​​បើក​ប្រាក់ឈ្នួល​​ជូន​កម្មករជាញឹកញាប់៕

អ្នករាយការណ៍ពិសេស អ.ស.ហ​ ស្នើកម្ពុជាអនុវត្តច្បាប់ឱ្យត្រឹមត្រូវ ខណៈឃើញមានការរិតត្បិតលំហ​ស៊ីវិល​និង​នយោបាយ
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ហ)ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីធិត ម៉ាន់តាផន (Vitit Muntarbhorn) អំពាវនាវឱ្យកម្ពុជាអនុវត្តច្បាប់ជាតិឱ្យត្រឹមត្រូវ និងអនុលោម​តាម​ច្បាប់អន្តរជាតិ ខណៈលោកសង្កេត​ឃើញ​មាន​ការ​បំភិត​បំភ័យ និងរំលោភសិទ្ធិពលរដ្ឋ និង​អ្នកនយោបាយនៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារសាន់វេ កាលពីថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក វីធិត ម៉ាន់តាផន (Vitit Muntarbhorn) បានលើកឡើងថា កម្ពុជានៅ​​មិនទាន់មាន​លំហ​ស៊ីវិល និង​នយោបាយ​នៅឡើយទេ ដោយ​សារ​មាន​ការចោទប្រកាន់ផ្នែកច្បាប់​លើ​សកម្មជនបរិស្ថាន​ អ្នកការពារសិទ្ធិមនុស្ស និង​អ្នកនយោបាយជាដើម បើទោះបីជា​ពួកគេ​អនុវត្ត​សិទ្ធិមូលដ្ឋានរបស់ពួកគេក៏ដោយ។

លោកមានប្រសាសន៍ថា៖ «អ្នកជាប់ឃុំនយោបាយនៅតែបន្តត្រូវឃុំខ្លួន ហើយអ្នកតស៊ូមតិ​សិទ្ធិមនុស្ស និង​អ្នក​បរិ​ស្ថាន បន្តត្រូវបានកាត់ទោសពីបទញុះញង់ និងបទល្មើសដែលជាប់ទាក់ទងក្នុងការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការ​បញ្ចេញ​មតិ ការជួបជុំដោយសន្តិវិធី និងការស្វែងរកយុត្តិធម៌របស់ពួកគេទៅវិញ។ សូម្បី​តែក្នុងអំឡុងពេលមាន​វត្ត​មាន​អ្នក​រាយ​ការណ៍​ពិសេស​នៅក្នុងប្រទេសនេះក៏ដោយ ក៏មានការរាយការណ៍ថា ក្រុមមួយចំនួន ទទួលរង​ការ​បំភិតបំភ័យ ដែលជាការរំលោភសិទ្ធិរបស់ពួកគេទៅវិញដែរ»។

លោក វីធិត ស្នើឱ្យកម្ពុជាដែលក្រោមការដឹកនាំដោយមន្ត្រីដែលជាអ្នកជំនាន់ថ្មី អនុវត្តច្បាប់ជាតិឱ្យបានត្រឹមត្រូវដោយអនុលោម​តាមច្បាប់អន្តរជាតិ។

លោកថា៖ «នៅពេលដែលមានការអំពាវនាវឱ្យបញ្ឈប់ភាពឥតត្រាប្រណីនៃច្បាប់នោះ ការឆ្លើយតបតាមរូបមន្តពីក្រុមមន្ត្រីមួយចំនួនទំនងឆ្លើយ​ថា អ្វីៗគ្រប់យ៉ាងធ្វើឡើងស្របតាមច្បាប់ជាតិទាំងអស់។ ដូច្នេះហើយ យើងសង្ឃឹម​ថា ជន​ជំនាន់​ថ្មីអាច​ចាក​ចេញ​ពី​ការប្រើប្រាស់ពាក្យពេចន៍បែបនេះ ហើយជ្រើសរើសភាសាដែលកាន់តែជំរុញ​ទឹកចិត្តបន្ថែមទៀត ពោលគឺ អ្វីៗគ្រប់យ៉ាងត្រូវតែធ្វើឡើងស្របតាមច្បាប់ជាតិ ដែលអនុលោមតាមច្បាប់អន្តរជាតិ»។

អ្នករាយការណ៍ពិសេស​អង្គការសហប្រជាជាតិរូបនេះ ក៏បាន​លើកឡើង​ផងដែរ​ថា ការ​​បោះ​​ឆ្នោតសកល​​កាល​​​ពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំឡើង​ក្នុងស្ថានភាពរឹតត្បិតធ្ងន់ធ្ងរ ដែលជះឥទ្ធិពល​អវិជ្ជមាន​ទៅលើសិទ្ធិនានារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការ​ចូលរួម​ឱ្យបានពេញលេញ​ និងដោយស្មើភាពគ្នា​ ខណៈ​ច្បាប់ និង​គោលនយោបាយ​ដែលមានលក្ខណៈរឹតបន្តឹង បានប៉ពាល់ដល់ការចុះឈ្មោះ និងការចូលរួមរបស់គណបក្សនយោបាយ និង​បេក្ខជនគណបក្សប្រឆាំង ព្រមទាំងមានការ​រឹតត្បិត​ និងការ​គំរាមកំហែងមួយចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ច​របស់​អ្នករាយការណ៍ពិសេស​នេះដែរ លោក វីធីត ក៏បានទៅជួបជាមួយក្រុមជនជាតិដើមភាគតិច​មួយចំនួននៅកម្ពុជា និងបានរកឃើញថា ឧបសគ្គជាច្រើននៅបន្តកើតមាន​ចំពោះ​​ជនជាតិដើមភាគតិច ពាក់ព័ន្ធនឹង​ការទទួលស្គាល់សញ្ញាណជំនឿ និងភាពយឺតយ៉ាវក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពរបស់ពួកគេ និងរងការទន្ទ្រានយកដីធ្លីរបស់ពួកគេពីសំណាក់ក្រុម​ហ៊ុនមួយចំនួនជាដើម។ លោកក៏បានលើកឡើងពីបញ្ហាចង្អៀតណែន​នៃពន្ធនាគារនៅកម្ពុជា ការមិនទទួលបានជំនួយផ្នែកច្បាប់ បញ្ហាយេនឌ័រក្នុងពន្ធនាគារ និងការ​មិនបែ​ងចែកការឃុំឃាំងកុមារនិងនីតិជនជាដើម។

លោកបន្ថែមថា៖ «សម្រាប់ប្រទេស​កម្ពុជា នៅតែមានបញ្ហាប្រឈមក្នុងការ​សំយោគចូលគ្នា​រវាង​សន្តិភាព សិទ្ធិមនុស្ស​ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ពីព្រោះទាំងនេះ គឺជាសរសរស្តម្ភពិតប្រាកដនៃ​ការ​ផ្លាស់ប្តូរ​ពិតប្រាកដ»។

អ្នកស្រី ថាច់ សុខបូរ៉ានី អាយុ៤៩ឆ្នាំ ជា​ភរិយារបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដែល​រង​​​ប​ទ​ចោទ «មិន​បំពេញកាតព្វ​កិច្ចចំពោះឧ​បករណ៍ដែ​លអាចជួញដូរបាន» និងកំពុងជាប់ពន្ធនាគារ បាន​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាលកម្ពុជា ​ដោះលែង​​ស្វាមី​​របស់​អ្នកស្រី​ឱ្យមានសេរីភាពជួបជុំគ្រួសារវិញ។

អ្នកស្រីថា៖ «ខ្ញុំសព្វថ្ងៃនេះពិបាកណាស់ដោយសារអី គាត់រាងចាស់ដែរហើយ ហើយ​ជំងឺគាត់ជំងឺបេះដូង​ដែលនៅ​ឃុំនៅពន្ធនាគារពិបាកមែនទែន ហើយការដែល​ថា​គ្រប់​គ្រងគ្រួសារខ្ញុំម្នាក់ឯង ហើយនិងមើលការខុសត្រូវកូន​ចៅនៅផ្ទះហ្នឹងពិបាកមែនទែន មិនថាគ្រួសារគេ មិនថាគ្រួសារខ្ញុំទេពិបាកៗមែនទែន[…] ខ្ញុំសំណូមពរថា សុំឱ្យចិត្តធម៌មេត្តា​ដែលឃើញថា ពួកគាត់សព្វថ្ងៃនេះ​ ធ្វើដើម្បីប្រទេសជាតិទាំងអស់គ្នា មិនមែនធ្វើដើម្បីខ្លួនឯងទេ ពួក​គាត់អត់មានខុសអីទាំងអស់ សូមឱ្យដោះលែងពួកគាត់ឱ្យមានសេរីភាពហើយនិងជួបជុំគ្រួសារ»។

ជុំវិញករណីនេះ លោក ប៉ែន បូណា ប្រធាន​អង្គភាព​អ្នកនាំពាក្យរាជ​រដ្ឋា​ភិបាលកម្ពុជា​ បាន​ថ្លែង​ប្រាប់ Newsroom Cambodia នៅថ្ងៃទី២៧ ខែកក្កដានេះ​ថា ច្បាប់​កំពូលរបស់ប្រទេសកម្ពុជា គឺស្របនឹងច្បាប់ស្ដីពីសិទ្ធិមនុស្សនានារបស់អន្តរជាតិ។

លោកថា៖ «រដ្ឋធម្មនុញ្ញកម្ពុជា គឺស្របនឹងកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស​ដែលគេអនុវត្តនៅទូទាំងពិភពលោក។ បើលោកអ្នករាយការពិសេសយល់ លោកច្បាស់ជាមិននិយាយបែបនេះទេ»។

លោកបង្ហាញការ​សោកស្ដាយ​ដែល​អ្នក​រាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មិន​បាន​ពិនិត្យ​មើល​ច្បាប់​អន្តរជាតិ​ផ្សេងៗ ហើយ​លោកស្នើឱ្យអ្នករាយការណ៍ពិសេសរូបនេះ អានមាត្រាមួយចំនួន​នៃកតិកាសញ្ញាអន្តរជាតិ។

លោកថា៖ «ខ្ញុំសូមឱ្យលោកអាន​មាត្រាមួយចំនួនដូចខាងក្រោម មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះ អាចមានការរឹតត្បិតមួយចំនួនដែល​ត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី​គោរពសិទ្ធិ និងកិត្តិសព្ទអ្នកដទៃ ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ»។

លោកបន្តថា៖ «មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះ អាច​មាន​ការរឹត​ត្បិត​ដែល​កំណត់​ដោយ​ច្បាប់​តែប៉ុណ្ណោះ និងដែលចាំបាច់ក្នុងសង្គម​ប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខ​ជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។ មាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ‍»។

លោក អំ សំអាត នាយក​ទទួល​បន្ទុកកិច្ចការទូទៅ​ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ​(LICADHO) យល់ឃើញ​ថា កម្ពុជាគប្បី​កែ​នូវ​ចំណុច​ខ្វះ​ខាត​ដែល​លើក​ឡើង​ដោយ​អង្គការសហប្រជាជាតិ ដើម្បី​ទទួល​បានប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា ដោយមិនគួរឆ្លើយតបលឿនពេក និងការច្រានចោលការលើកឡើងទាំងនោះទេ។

លោក​ថា៖ «កម្ពុជាគួរតែពិនិត្យមើលលើរបាយការណ៍ សេចក្តីថ្លែងការណ៍ ការព្រួយបារម្ភ និងអនុសាសន៍របស់អ្នកជំនាញក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នូវចំណុចខ្វះខាត រួចកែលំអចំណុចទាំងនោះ គឺកម្ពុជាទទួលបានផលចំណេញ ជាជាងការច្រានចោល និងប្រតិកម្មលឿនពេក»។

គួរជម្រាបជូន​ថា លោក វីធិត ម៉ាន់តាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានមក​បំពេញ​ទស្សនៈ​កិច្ច​នៅ​កម្ពុជាចំនួន២ដង ដែល​កាលពីលើកទី១ ធ្វើឡើង​កាលពី​ថ្ងៃទី៤ ដល់ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ២០២៣ ដោយ​លោកបានជួបរដ្ឋាភិបាល​​ថ្មី និងភាគីពាក់ព័ន្ធនៅរាជធានីភ្នំពេញ ហើយសម្រាប់​ទស្សនៈកិច្ចលើកទី២ដែលធ្វើឡើង​ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក​បាន​ទៅ​ខេត្តរតនគិរី និងខេត្តមួយចំនួនទៀត​នៅក្បែរនោះ ដោយផ្ដោតលើស្ថានភាពរបស់ជនជាតិដើមភាគតិចនៅកម្ពុជា៕

សហជីពមួយស្នើ​ម្ចាស់ជំនួយអាមេរិកពិនិត្យ​​ឡើងវិញលើការ​ផ្តល់ជំនួយ​ដល់​អង្គការ​សង់ត្រាល់
សហភាពសហជីព​ពន្លឺ​កម្មករកម្ពុជា ដែលអះអាង​ថា​​តំណាងឱ្យកម្មករនិយោជិតចំនួន ៤ម៉ឺននាក់ បានដាក់ញត្តិនៅ​ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ស្នើសុំជួយអន្តរាគមន៍ទៅ​​នាយក​អង្គការ USAID ប្រចាំកម្ពុជា ពិនិត្យ​ឡើងវិញលើការ​ផ្តល់ជំនួយសម្រាប់​ធ្វើ​សកម្មភាព​​ទៅ​ឱ្យ​​អង្គការ​សង់ត្រាល់ និងណែនាំដល់អង្គការនេះឱ្យ​ធ្វើសកម្មភាពប្រកបដោយតម្លាភាព។

គេសង្កេតឃើញថា ប្រតិកម្មជាហូរហែររបស់សហជីពដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលនេះ ធ្វើឡើងបន្ទា​​ប់ពី មជ្ឈ​មណ្ឌលសម្ពន្ធ័ភាពការងារ​និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានចេញ​នូវ​របាយការណ៍មួយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែ​​លបញ្ជាក់ថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យកម្ពុជា នៅតែទទួលរងការរារាំង តាមរយៈកា​​រគំរាមកំហែងគ្រប់រូបភាព។

ក្នុងញត្តិ​របស់​សហភាពសហជីពពន្លឺកម្មករកម្ពុជា ដែលដាក់ជូននាយកអង្គការ USAID ប្រចាំនៅកម្ពុជា តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២៤នេះ បាន​លើកឡើង​ថា ខ្លឹមសារនៃរបាយការណ៍របស់អង្គការ​សង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីការ​ពិត និង​មិនមានមូលដ្ឋាន​ច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយសជាតិ ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិត​នៅកម្ពុជាទាំងមូល។

ញត្តិដដែលបន្តថា ពួកគេមានក្តីបារម្ភជាខ្លាំងពីផលប៉ះពាល់​ដល់ស្ថិរភាពការងារ និងផលប្រយោជន៍កម្មករ​និយោជិត ដែលករណីនេះ សហជីពនេះ បាន​ស្នើ​ដល់​នាយក​អង្គការ​ USAID ពិចារណាឡើងវិញចំពោះការឧបត្ថម្ភ​កញ្ចប់ថវិកាសម្រាប់​ធ្វើសកម្មភាពដល់អង្គការសង់ត្រាល់ និងណែនាំឱ្យ​អង្គការនេះ ធ្វើសកម្មភាពដោយតម្លាភាព និងស្របតាមលក្ខខន្តិកៈរបស់ខ្លួន ជាពិសេសឱ្យស្របតាមច្បាប់របស់កម្ពុជា។

អ្នកស្រី សៀ គន្ធា អគ្គលេខាធិការ​សហភាពស​ហជីព​ពន្លឺកម្មករកម្ពុជា មានប្រសាសន៍ថា ខាង​តំណាង​​ស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា បាន​ទទួល​យកញត្តិ​របស់​សហជីពរួចហើយ តែការ​ឆ្លើយតបយ៉ាងណានោះ អ្នកស្រីនៅពុំទាន់ដឹងនៅឡើយទេ។

អ្នកស្រីបានបន្ថែមទៀតថា៖ «មកដល់ពេលនេះ យើងមិនទាន់បានឃើញនូវការឆ្លើយតបណាមួយ ពីការកែប្រែរបាយការណ៍ ឬយ៉ាងណា ពី​ខាងស្រង់ត្រាល់ទេ ចឹងនៅតែមិនមានការឆ្លើយតបទេ យើងនឹងត្រូវធ្វើសកម្មភាពបន្តទៀត»។

មន្ត្រីកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Wesley Holzer  បានលើកឡើង​តាមរយៈសារអ៊ីម៉ែល នៅថ្ងៃចន្ទនេះថា បុគ្គលគ្រប់រូបមានសិទ្ធិសម្តែងមតិ​​ និង​អង្គការទាំងអស់មាន​សិទ្ធិ​ក្នុងការប្រមូលផ្តុំដោយសន្តិវិធី និងអនុវត្តសេរីភាពក្នុងការបង្កើតសមាគម ដែលសិទិ្ធទាំងនេះគឺ​ជា​អាទិភាពចម្បងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់​ក្នុងប្រទេស និងក្រៅប្រទេស ហើយសិទ្ធិទាំងនេះ​ក៏មានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ​។

លោកបន្ត​ថា៖ «សេរីភាពនៃការបញ្ចេញមតិ ត្រូវតែរួមបញ្ចូលផងដែរនូវសិទ្ធិ​ផ្សព្វ​​ផ្សាយ​​របាយការណ៍ឯករាជ្យជា​សាធារណៈ ដោយមិនមានការ​ភ័យខ្លាចពីការសងសឹក ឬការយាយីណាមួយ»។

គេហរទំព័រ Newsroom Cambodia មិនអាចសាកសុំអធិប្បាយជុំវិញករណីនេះ ពីនាយក​អង្គការ​ USAID ប្រចាំនៅកម្ពុជា និង​លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃអង្គការសង់​ត្រាល់​បាន​ទេ នៅថ្ងៃនេះ។

ចំណែក ​ប្រធានសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា របាយការណ៍របស់​សង់ត្រាល់ ជារបាយការណ៍​មួយ​ដែល​មាន​ការ​សិក្សា និងស្រាវជ្រាវច្បាស់លាស់ ក្នុងនោះ​ក៏​​មាន​​ការ​​​​សម្ភាសន៍​សមាជិក​របស់​សហព័ន្ធ​​សហជីព(CATU) និងសម្ភាសន៍សមាជិករបស់ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ (CCAWDU) ដែលលើកឡើង​ពីស្ថានភាពជាក់ស្តែង​​នៅក្នុង​ក្រុមហ៊ុន​របស់​ពួក​គេ។

អ្នកស្រីបានគូសបញ្ជាក់​ថា៖​ «របាយការណ៍មួយនេះ គ្រាន់តែជារបាយការណ៍មួយជ្រុងតូចនៃការរកឃើញក្នុងការសម្ភាសន៍កម្មករនិយោជិកចំនួនជាង១០ក្រុមហ៊ុន ហើយកម្មករនិយោជិក​ពួកគាត់ឆ្លើយតបតាមសភាពជាក់ស្តែងដែលកើតមាននៅក្នុងក្រុមហ៊ុនរបស់ពួកគាត់។

តែយ៉ាងណា អ្នកស្រីថា​ ការដាក់ញត្តិរបស់សហជីពណាមួយ គឺជាការយល់ឃើញរបស់ពួកគាត់ ខណៈអ្នកស្រីយល់ថា របាយការណ៍របស់សង់ត្រាល់ មិនមានការប៉ះទង្គិច​អ្វីធ្ងន់ធ្ងរ​នោះទេ ដោយ​សារ​តែ​រដ្ឋាភិបាល​ក៏មានរបាយការណ៍មួយផ្សេងទៀត ហើយខាងអង្គការ​ ILO ក៏​មាន​របាយការណ៍​របស់​គេមួយ​ទៀតដែរ។

អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ការ​ដាក់ញត្តិរបស់សហជីពណាមួយនោះ ជា​ការ​សម្តែង​មតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​បង្ហាញ​ពី​លំហរសេរីភាពសហជីពនៅកម្ពុជា​មានភាពទូលំទូលាយ។

លោកយល់ឃើញ​ថា អ្វីដែលសហជីពដ៏ច្រើនលើសលុប​ កំពុង​តវ៉ាចំពោះរបាយការណ៍​របស់​អង្គការ​​សង់​ត្រាល់នេះ​ ព្រោះពួកគេយល់ថា ​របាយការណ៍សង់ត្រាល់ មានលក្ខណៈបំភ្លើសពីការ​ពិត​ ដែលប៉ះពាល់ដល់សហជីព បង្កឱ្យមានការរើសអើងសហជីព និងប៉ៈពាល់ដល់ការបញ្ជាទិញពីកម្ពុជា និងកម្មករនិយោជិត។

លោកមានប្រសាសន៍ថា៖ «[យោងតាម]ILO បានវាយតម្លៃពីភាពល្អប្រសើរនៃសេរីភាពសហជីព លក្ខខណ្ឌការងារ ប្រាក់ឈ្នួល បសស និងការនាំចេញ តែសង់ត្រាល់បែរជាជំទាស់របាយការណ៍ ILO ទៅវិញ។ តើចំណេញដល់កម្ពុជាឬទេ? ដូច្នេះសង់ត្រាល់ត្រូវដោះស្រាយជាមួយសហជីពដែលកំពុងតវ៉ា»។​

កាលពីថ្ងៃទីថ្ងៃ​ទី១៤ ខែមិថុនា សហជីពសហភាព​សហជីព​រក្សា​សិទ្ធ​កម្មករ​កម្ពុជា​​ប្រមាណ ១០០នាក់ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រ​ឆាំ​ង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា សង់ត្រាល់ (Central) ចំពោះការចេញផ្សាយ​​របាយការណ៍​មួយ​ស្តី​អំពី​ការ​រារាំង​សេរីភាព​របស់​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជាថាមាន​ចរិត​អុជអាល និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្មករ​និយោជិត។

ដោយឡែក សហភាពសហជីពកម្ពុជា-អាស៊ាន(CACU) កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទិ្ធមនុស្ស ហៅកាត់ថា សង់ត្រាល់ នេះដែរ ដោយចោទប្រកាន់ថាជារបាយការណ៍បំប៉ោងបញ្ហា បំភ្លៃការពិត និងខុសពីស្ថានភាពសហជីពនៅកម្ពុជា។

សេចក្តីថ្លែងការណ៍នោះបន្ថែមថា  របាយការណ៍របស់សង់ត្រាល់មានខ្លឹមសារពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការ ILO B​​​F​C និងបញ្ហាដែលកើតឡើងរវាងសហជីព និង សហជីពនៅក្នុងក្រុមហ៊ុនមួយ ដោយពុំអាចចាត់ទុកថាជាឧបសគ្គ រារាំងភា​​ព​ជាតំណាង សេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ ប៉ុន្តែគឺជារបាយការណ៍ចោទប្រកាន់ និងបំប៉ោងបញ្ហាបំភ្លៃការពិត​។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់ ​«សង់ត្រាល់» នេះគឺជាអង្គការមួយក្នុងស្រុកដែលបង្កើតឡើងដើ​ម្បី​​​​ផ្តល់អំណាចដល់ប្រជាពលរដ្ឋ និងជាស្ថាប័នឯករាជ្យ មិនរកប្រាក់កម្រៃ ហើយបំពេញការ​ងារ​ដោយ​គាំទ្រ និងចងក្រងក្រុមអ្ន​កធ្វើការតាម​រ​យៈ​ការផ្តល់ជំនួយផ្នែកច្បាប់ និងមធ្យោបាយ​​ផ្សេងៗ ដើម្បីទទួលបានអភិបាលកិច្ចប្រកប​ដោយ​តម្លាភា​​​ព ការគោរពសិ​ទ្ធិកា​​រងារ និង​សិទ្ធិមនុស្ស៕

យុវជនចលនា​មាតាធម្មជាតិ ស្នើ​ក្រសួងបរិស្ថានគោរពសន្យាដោយ​​​ដាក់តំបន់​​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​
ក្រុមយុវជនចលនាមាតាធម្មជាតិ ស្នើក្រសួងបរិស្ថានគោរពសន្យារបស់ខ្លួន​ក្នុង​​ការ​​ដាក់តំបន់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ ខណៈពួកគេបារម្ភខ្លាចរដ្ឋាភិបាល​ផ្តល់​សិទ្ធិអភិវឌ្ឍន៍តំបន់នោះ ទៅ​​ឱ្យ​ក្រុមហ៊ុន​ឯកជន ដែលនឹងបង្ក​ផល​ប៉ះ​ពាល់​ទៅ​ដល់​ធនធានធម្មជាតិ និង​ការ​រស់នៅ​របស់ប្រជាពលរដ្ឋ។

ការស្នើនេះ បានធ្វើឡើងតាមរយៈការដើរ​​ហែក្បួនដាក់ញត្តិ​របស់​ក្រុមយុវជនចលនាមាតាធម្មជាតិ និងព្រះសង្ឃ​ប្រមាណ ២០អង្គ/​នាក់ ដោយផ្តើមចេញដំណើរមុខមន្ទីរពេទ្យកុមារជាតិ ក្នុងខណ្ឌទួលគោក ​ទៅកាន់ក្រសួងបរិស្ថាន ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៤នេះ។

ក្នុងញត្តិនោះ ក្រុមយុវជនចលនាមាតាធម្មជាតិ បានលើកឡើង​ថា កាលពីឆ្នាំ​២០២១ ក្រសួងបរិស្ថាន បាន​សន្យាថានឹងដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិ​សមុទ្រ និងបង្ហាញពីការយកចិត្ត​ទុកដាក់ខ្ពស់​លើ​ការ​ងារ​ការពារ និងអភិរក្សតំបន់កោះកុងក្រៅនេះ។ ញត្តិដដែលបន្តថា កន្លងមក ក្រសួង​ក៏បានបង្ហាញពីកា​រពិចារណាក្នុងការ​ដកអាជ្ញាបណ្ណ​ពីក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត​ ខូអិលធីឌី ក្រោម​អនុភាពនៃការ​​អនុវត្ត​ច្បាប់ភូមិបាលផងដែរ ប៉ុន្តែ​រយៈពេល ៤ឆ្នាំមក​នេះ ដំណើរការនៃការដាក់កោះកុងក្រៅជាឧទ្យានជាតិនេះ នៅមិនទាន់លេចចេញជារូបរាងនៅឡើយ។​

ញត្តិដដែលបន្តទៀត​​ថា៖ «ក្នុងនាមជាយុវជន ជាប្រជាពលរដ្ឋខ្មែរ ពួកយើងពិតជាត្រូវការដឹងអំពី​បច្ចុប្បន្នភាព​នៃការ​ដាក់​កោះ​ដ៏ធំនេះ​ជាឧទ្យានជាតិសមុទ្រយ៉ាងឆាប់រហ័សបំផុត ក៏ព្រោះថាតំបន់ នេះជាតំបន់ដែលសម្បូរទៅដោយសត្វកម្រ និងជីវចម្រុះជាច្រើនប្រភេទដែលមិនអាចកាត់ថ្លៃបាននោះទេ»។

តាមរយៈញត្តិដដែល ក្រុមយុវជនទាំងនោះ ក៏បានបង្ហាញពីក្តីបារម្ភ​អំពីគុណភាពនៃជីវិត​របស់​ប្រជាពលរដ្ឋ​ដែលកំពុងរស់នៅតំបន់នោះផងដែរ ដោយសារ​បច្ចុប្បន្ននៅតំបន់នោះ មានភ្ញៀវទេស​ចរ​ទៅទស្សនាច្រើន បណ្តាលឱ្យ​មានបញ្ហាសំរាម​ច្រើន ហើយពលរដ្ឋនៅតំបន់​នោះ​នៅមិន​ទាន់​យល់ដឹងបានទូលំទូលាយជុំវិញផលវិបាកនៃសំណល់ប្លាស្ទិក ដែលនាំឱ្យ​បំពុល​តាម​ឆ្នេរ និងបំផ្លាញសោភណ្ឌភាព​នៅតាមភូមិទេសចរណ៍នៅតំបន់នោះ។

ករណីនេះ ក្រុមយុវជនទាំងនោះ បានស្នើឱ្យក្រសួង​បរិស្ថានបំភ្លឺជុំវិញ​បញ្ហាទាំងនេះ និង​ដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដើម្បីរក្សាបាននូសម្បត្តិធនធានធម្មជាតិ ជីវចម្រុះ និងការ​ធានាបាននូវប្រព័ន្ធអេកូឡូស៊ីនៅតំបន់កោះកុងក្រៅទាំងមូល។​

សកម្មជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា អាយុ២១ឆ្នាំ ដែលបាន​ចូលរួមដាក់ញត្តិ​នៅ​ក្រសួងបរិស្ថាន បានលើកឡើងថា កន្លងមក ក្រសួងធ្លាប់បានសន្យាថានឹងដាក់តំបន់កោះកុង​ក្រៅជាឧទ្យានជាតិសមុទ្រ ប៉ុន្តែមកដល់បច្ចុប្បន្ន ក្រសួងនៅមិនទាន់​ធ្វើតាមការ​សន្យា​នៅឡើយ។​

កញ្ញានិយាយថា៖«យើងចង់រំលឹកដល់ក្រសួងបរិស្ថាន ព្រោះមានតែក្រសួងបរិស្ថានទេដែលសន្យាជាមួយយើង ហើយអ្នកក្បត់ពាក្យសន្យាហ្នឹង អញ្ចឹងសូមឱ្យរដ្ឋមន្ត្រីថ្មី ដែល​ឡើងតំណែង​នេះ លាងនូវការកុហក​រយៈពេល៤ឆ្នាំហ្នឹង លាងនូវពាក្យសន្យាហ្នឹងឡើង​វិញ ហើយធ្វើវា បំពេញ​សន្យាឡើងវិញ ព្រោះរដ្ឋមន្ត្រីចាស់ បានសន្យា»។

សកម្មជនចលនាមាតាធម្មជាតិមួយរូបទៀត កញ្ញា លាង សុវណ្ណា អាយុ ២៣ឆ្នាំ បានលើកឡើង​ថា កាលដែលពួកគេ​​ធ្វើ​​យុទ្ធនាការ​ដើរ​ដង្ហែក្បួនដាក់​​ញត្តិ​នេះ ព្រោះចង់ឱ្យក្រសួង​​ដាក់តំបន់​កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ប៉ុន្តែ​បើក្រសួងនៅតែ​មិន​ឆ្លើយ​តប ឬ​ដោះ​ស្រាយបញ្ហា​នេះទេ ពួកគេនៅតែ​បន្តទាមទារ​រហូត​មាន​ដំណោះស្រាយ។

កញ្ញានិយាយ​ថា៖ «ការមិនដាក់កោះកុងក្រៅជាតំបន់ឧទ្យានជាតិសមុទ្រ វាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល ជាក់​ស្តែង​យើង​ឃើញ​កោះរ៉ុង​ នៅពេលផ្តល់សិទ្ធដល់ក្រុមហ៊ុនឯកជន គឺយើងត្រូវចំណាយលុយច្រើន​មែនទែន​សម្រាប់ការ​ទៅ​លេង​កោះ អញ្ចឹងបើសិនជាដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ អ្នកនៅក្នុងសហគមន៍នោះ​ គាត់​អាច​រកចំណូល​បាន ហើយ​យើង​ទៅ​ដើរលេង​មិនចាំបាច់អស់លុយ ចំណាយថវិការច្រើនលើសលុបក្នុងការដើរលេង ទស្សនាកោះ​ប្រទេសរបស់យើង»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា​ ក្រសួងទទួលញត្តិ​របស់​ក្រុម​យុវជនទាំងនោះហើយ ហើយនឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងដើម្បីពិនិត្យ។

លោកមានប្រសាសន៍ថា៖ «ក្រសួងបាននឹងកំពុងពិនិត្យ»។

អភិបាលខេត្តកោះកុង លោកស្រី​ មិថុនា ភូថង មានប្រសាសន៍​ថា អាជ្ញាធរបាននិងកំពុង​ដំណើរ​​​ការ​​រៀបចំ​តំបន់​កោះ​កុងក្រៅ​ ​ទៅ​ជា​ឧទ្យានជាតិ​សមុទ្រ ខណៈការ​​​សិក្សាអំពីជីវចម្រុះដែលមាននៅតំបន់នោះ គឺ​នៅមិនទាន់ដឹងលទ្ធផលនៅឡើយ។

‌‍លោកស្រីថ្លែង​ថា៖ «គេបានរៀបហើយៗ បានរៀបហើយៗ ឧទ្យានជាតិ​សមុទ្រ»។

លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់ ម្ចាស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត​ ខូអិលធីឌី មានប្រសាសន៍​ថា កន្លង​មក ក្រុមហ៊ុន​របស់​លោក ធ្លាប់​បាន​ស្នើទៅរាជ​រដ្ឋាភិបាល ដើម្បី​​​​​អភិវឌ្ឍន៍នៅ​តំបន់កោះកុងក្រៅនោះដែរ​ ប៉ុន្តែបានបញ្ឈប់ការស្នើ​វិញ ដោយសារមានបញ្ហាច្រើននៅតំបន់នោះ។

លោកបន្ត​ថា៖ «ខ្ញុំដូចអត់មានអ្វីឆ្លើយតបផង ទី១ អត់ដឹងរឿង ទី២​មានធ្វើអី អត់មានធ្វើអីទាំងអស់ ហើយខ្ញុំទៅដឹងរឿង​នាំ​ឈឺក្បាល​ធ្វើអី។ ខ្ញុំអត់ធ្វើទេ និយាយមួយមាត់​ដោយ​ខ្លីថាខ្ញុំអត់ធ្វើ​ទេ ពាក្យថាមិនធ្វើមានន័យថា វាចប់អស់ហើយ ដាក់​ញត្តិ​ មិន​ដាក់​ញត្តិ​រឿង​គេ​ទេ ខ្ញុំអត់ដឹងរឿង។[…] ពីមុនខ្ញុំ និយាយរួមគឺសុំដីសម្បទាន ការវិនិយោគសម្បទាន ប៉ុន្តែឥឡូវអត់បានធ្វើទេ សព្វថ្ងៃ​អត់មានធ្វើអីទាំងអស់ អត់បានសម្បទាន ហើយក៏អត់បានធ្វើអីទាំងអស់»។

នាយក​ប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ការពន្លឿនការដាក់បញ្ចូលតំបន់​កោះកុងក្រៅជាឧទ្យាជាតិសមុទ្រ ជារឿងមួយសំខាន់ ខណៈដំណើរការនៃ​ការ​ដាក់បញ្ចូលនេះ ហាក់មិនមានដំណឹងនៅឡើយតាំងពីរដ្ឋាភិបាល​​អាណត្តិមុន​។ ករណីនេះ លោកស្នើឱ្យក្រសួងបរិស្ថាន បញ្ចាក់​ពី​ដំណើរការ​ដាក់​បញ្ចូលតំបន់​កោះ​កុង​ក្រៅជាឧទ្យាជាតិសមុទ្រនេះ ដោយតម្លាភាព ដើម្បីចៀសវាងការរិះគន់ពីភាពអសកម្មរបស់ក្រសួង។

លោកថា៖ «រដ្ឋមន្ត្រីថ្មី ក៏ដូចជាក្រសួងបរិស្ថានហ្នឹង គួរតែមានការបំភ្លឺឱ្យពួកគេ[យុវជនចលនាមាតាធម្មជាតិ]បានដឹងថាតើឥឡូវ តើមកដល់បច្ចុប្បន្នដល់ណាហើយ? ដំណើរការយ៉ាងម៉េច? ឬ​ក៏អាចធ្វើយ៉ាងម៉េច ដើម្បីឱ្យពួកគេហ្នឹងទទួលបានព័ត៌មានអំពីនីតិវិធីនេះ ដើម្បីកុំឱ្យពួកគេយល់ថា​ក្រសួងមិនបានធ្វើការសោះចំពោះករណីនេះ អញ្ចឹងជារឿងមួយដែល​ក្រសួងត្រូវមានតម្លាភាព​ចំពោះមុខប្រជាពលរដ្ឋ ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាល​ដែលកើតឡើងពីការបោះឆ្នោត»។

គួរជម្រាបជូនថា កោះកុងក្រៅមានផ្ទៃដីសរុប ១០៣គីឡូម៉ែត្រការ៉េ ស្ថិតក្នុង​ឃុំ​ជ្រោយប្រស់ ស្រុក​កោះ​កុង ខេត្តកោះ​កុង ដែល​មានចម្ងាយប្រមាណ ៣០​គីឡូម៉ែត្រពីក្រុង​ខេមរភូមិន្ទ។ បើតាមក្រសួងទេសចរណ៍ ​តំបន់នេះមានឆ្នេរដ៏ស្រស់ស្អាតចំនួន ៦កន្លែង ដែលមាន​​សក្តានុពលផ្នែកធនធានធម្មជាតិ និង​ជីវៈចម្រុះ៕

ក្រសួងក្រើនរំលឹកដល់ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​​ជំងឺ​កូវីដ-១៩​ ក្រោយករណីឆ្លងកើនឡើង​
ក្រសួងសុខាភិបាល ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ បំប្លែង​ខ្លួន​ ក្រោយ​រកឃើញករណី​ឆ្លង​កើនឡើង​ ក្នុងកំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤នេះ​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា តាមរយៈប្រព័ន្ធតាមដានជំងឺផ្តាសាយ និងប្រព័ន្ធតាមដានជំងឺរលាកផ្លូវដង្ហើម​ធ្ងន់ធ្ងរ កម្ពុជាបាន​រក​ឃើញ​ថាមានការ​កើនឡើង​នូវជំងឺផ្តាសាយ និង​ជំងឺកូវីដ-១៩ បំប្លែងខ្លួន​ ក្នុងរយៈពេលជាង១ខែចុងក្រោយ​នេះ ខណៈជំងឺឆ្លងនេះ ក៏មាននិន្នាការកើនឡើងស្របគ្នា​នៅក្នុងបណ្តាប្រទេស​ជាច្រើន​នៅក្នុងតំបន់​អាស៊ី​ប៉ា​ស៊ីហ្វិកខាងលិច និងបណ្តាប្រទេស​ជិតខាងកម្ពុជា។

ករណីនេះ ក្រសួងបានអំពាវនាវ​ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ​ ត្រូវយកចិត្តទុកដាក់​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការ​នូវការ​ឆ្លងរាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏​បានណែនាំឱ្យប្រជាពលរដ្ឋចូលរួម​អនុវត្ត​នូវ​វិធានការ​បង្ការ​ឱ្យបាន​ម៉ឹងម៉ាត់ ដោយត្រូវ​ប្រកាន់ខ្ជាប់នូវអនាម័យ ត្រូវ​ខ្ទប់មាត់ដោយ​​ពាក់​ម៉ាស​ ឬប្រើកន្សែងដៃនៅ​​​ពេល​ក្អក​កណ្តាស់ និង​ត្រូវ​ចៀសវាង​ចូល​រួម​ក្នុង​ទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​សុខ​ភាព។ លើសពីនេះ ក្រសួងថា ​ប្រសិនបើ​ធ្វើតេស្តឃើញវិជ្ជមាន​​កូវីដ-១៩ ត្រូវ​ដាក់​ខ្លួន​ឱ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារ រហូត​ដល់គ្មានរោគសញ្ញាជំងឺ។

ក្រសួងបាន​​ណែនាំបន្ថែម​ថា៖ «ប្រសិន​បើមាន​រោគ​សញ្ញា​គ្រុន​ក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬ​ពិបាក​ដក​ដង្ហើម សូម​ស្វែង​រក​ការ​ពិគ្រោះយោ​បល់​នៅ​មណ្ឌល​សុខ​ភាព ឬមន្ទីរពេទ្យ​ឱ្យបានទាន់​ពេល​វេលា ឬ​ទូរស័ព្ទ​មក​កាន់​លេខ​១១៥ ដើម្បីទទួលបានការណែនាំ និង​ពិគ្រោះយោបល់»។

លោក កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះថា បើទោះបី​ជា​ជំងឺកូវីដ-១៩ លែង​ជា​ហានិភ័យ​ធ្ងន់​ធ្ងរ​ក៏​ដោយ ប៉ុន្តែ​​ប្រជា​ពលរដ្ឋ​នៅ​តែ​អាចប្រឈម​នឹង​ការ​​​ឆ្លង បើសិន​ខ្វះការប្រុងប្រយ័ត្ន និងការ​ការពារ​។

លោកថា៖ «ជំងឺកូវីដហ្នឹង​ វាស្រាលដូច​ផ្តាសាយ​មែន ប៉ុន្តែក៏នៅតែអា​ច​មាន​ឆ្លង​ដែរ ប៉ុន្តែ​ហានិ​ភ័យ​ដែល​អាច​ឆ្លង​ដល់​[ស្លាប់​បាត់​បង់​]​អាយុ​ជីវិតនោះ​ អត់មានលក្ខណៈហ្នឹង​​យើង​រក​ឃើញទេ អត់​មាន​ឃើញ​ការ​ស្លាប់​ដោយ​កូវីដ​ឥឡូវ​ហ្នឹង​ទេ»។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យ​ប្រុងប្រយ័ត្ន​​ថែរក្សា​សុខភាព និង​ការ​​ពារ​​ខ្លួនពីការ​ឆ្លងជំងឺផ្សេងៗ​​​ទៀត ក្រៅពីជំងឺផ្តាសាយ​ ដូច​​​ជា ជំងឺថ្លើម ជំងឺ​រលាក​សួត និង​ជំងឺ​របេង​ជាដើម។

លោក កុយ ​វ៉ាន់នី បញ្ជាក់ថា៖ «​​អ្នកណាផ្តាសាយ គាត់​ក្អក​មក​[…]​ ទឹក​កំហាក​ហ្នឹង ប្រសិន​ជា​គាត់​ផ្តាសាយ​ហើយ​គាត់​មាន​មេរោគ​របេង ពេល​ហ្នឹង​មេរោគ​របេង​នឹង​អាច​ឆ្លង​មក​យើង​អ្នក​អត់​ឈឺ»។

ប្រធាន​​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា ​លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី លើកឡើងថា ជំងឺកូវីដ​-១៩ នេះឆ្លងលឿនណាស់​ ហើយ​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ឆ្លង​នេះ ក៏​អាច​បណ្តាល​មក​​ពី​​កត្តា​អាកាស​​ធាតុ​ផងដែរ​ ដោយ​សារពេលនេះជារដូវវស្សា​ និងការប្រែប្រួលអាកាសធាតុ។

លោកថា៖ «ហើយ[អាកាសធាតុ​]យើង​​តិច​ក្តៅ តិច​ភ្លៀង កន្លែង​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​យើង​ងាយ​ស្រួល​នឹង​ការ​ទទួល​ឆ្លង​​ពី​ជំងឺផ្សេងៗ ជា​ពិសេសវី​រុសកូវីដនេះ»។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃ​ទី​១២​ ខែ​មិថុនា ឆ្នាំ២០២៤ ​អ្នក​ឆ្លង​ជំងឺ​​កូវីដ-១៩​ មាន​ចំនួនសរុប ១៣៩ ២៣៣ករណី ក្នុងនោះព្យាបាល​​ជាសះស្បើយចំ​នួន ១៣៦ ១៤១​ករណី និង​ស្លាប់​សរុបចំនួន ៣ ០៥៦នាក់៕

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​បញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងព័ត៌មាន​​ជិត ១៣០រូប
ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​បញ្ចប់​មុខ​តំណែង​​ទីប្រឹក្សា​​ក្រសួងព័ត៌មានជិត ១៣០រូប ដែល​មន្ត្រីទាំងនោះ​​មាន​ឋានៈ​​ស្មើ​​ចា​ប់​​​​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រហូតដល់អគ្គនាយក។

យោងតាមព្រះរាជក្រឹត្យ​ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសៀវភៅរាជកិច្ចត្រីមាសទី៣ ឆ្នាំ​២០២៤ ​និង​​ផ្សាយចេញដោយទីស្តីការគណរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមិថុនា​​ បានឱ្យដឹងថា ព្រះមហាក្សត្រ ព្រះករុណាព្រះបាទស​ម្តេច​ព្រះបរមនាថ នរោត្តម​ សីហមុនី បាន​ត្រាស់បង្គាប់​បញ្ចប់​មុខតំណែងជាទីប្រឹក្សា​ចំនួន ១២៦រូប ដោយក្នុងនោះមានមន្ត្រីមួយរូប មាន​ឋានៈស្មើរដ្ឋលេខាធិការ, ៨រូប មានឋានៈស្មើ​អនុរដ្ឋលេខាធិការ និង១១៧រូបទៀត មានឋានៈស្មើ​អគ្គនាយក។

តែយ៉ាងណា នៅក្នុងព្រះរាជក្រឹត្យនោះ ពុំបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់​មុខតំណែងមន្ត្រីទាំងនោះ ​ជាទីប្រឹក្សា​ក្រសួងព័ត៌មាននេះទេ។ ​

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះថា ការបញ្ចប់មុខតំណែងនេះ ធ្វើឡើងក្រោមយន្តការនៃការពិនិត្យ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធស្ថាប័នក្រសួង។ លោក​បន្តថា ការណ៍នេះធ្វើឡើងក្នុងគោល​បំណង​​បង្កើន​ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព ក្នុងការបំពេញការងាររបស់ក្រសួង ព្រមទាំង​បង្កើន​សមមូលធនមនុស្ស និងផលិតភាព។

លោកថ្លែងថា៖ «នេះជាការអនុវត្តក្នុងក្របខណ្ឌនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង​ស្ថាប័ន ក្នុងគោលបំណងលើកកម្ពស់ដំណើរការ និងទំនើបកម្មក្រសួង​ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិ​សិទ្ធិភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ ព្រមទាំងអភិវឌ្ឍន៍ និងលើកកម្ពស់មូលធនមនុស្ស ដើម្បីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព»។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដែរថា បន្ទាប់ពីការបញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងទាំងជិត ១៣០រូប​នេះ គឺ​នឹងមិនមាន​ការតែងតាំងនូវសមាសភាពទីប្រឹក្សាថ្មី​សម្រាប់​ក្រសួងព័ត៌​មាននោះ​ទេ។ លោក​បន្តថា ការជ្រើសរើស​​រវាងមុខងារសាធារណៈ និង​មុខងារនយោបាយគឺជាជម្រើសរបស់បុគ្គល​ដែលត្រូវបញ្ចប់​មុខតំណែង ​ដោយស្ម័គ្រចិត្ត។

លោកមានប្រសាសន៍ថា៖ «ជាគោលនយោបាយ​កំណែទម្រង់រដ្ឋបាលសាធារណៈ ជម្រើសរវាងមុខងារសាធារណៈ និងមុខងារនយោបាយ ដែលត្រូវបានបញ្ចប់ដោយ​ស្ម័គ្រចិត្ត ដោយយកមុខងារសាធារណៈ ហើយបោះបង់មុខងារ​នយោបាយ»។

ជាការកត់សម្គាល់ ក្រោយការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា​នីតិកាលទី៧ នៃរដ្ឋសភា បានរយៈពេលប្រមាណ ០៤ថ្ងៃ គឺមានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ទីប្រឹក្សាក្រសួង​ព័ត៌​មាន ចំនួន ៤១៥រូប ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៨០ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

ទាក់ទងនឹងរឿងនេះដែរ លោក សេក សុជាតិ នាយក​ប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បាន​ថ្លែង​ថា ទីប្រឹក្សាភាគច្រើន សុទ្ធសឹង​តែជាមន្ត្រីដែលមានតួនាទីមុខងារសាធារណៈ​នៅក្នុង​ក្រសួងរួចទៅហើយ។ លោកបន្ថែមថា ការបន្ថែមតួនាទីជាទីប្រឹក្សាបែបនេះ អាចបង្កឱ្យ​​មាន​ភាព​មិន​សូវ​ល្អ​ប្រសើរ​​ទៅដល់ការអនុវត្តការងារ​ ដោយសារការបែងចែកតួនាទី​មិនមាន​ភាព​ច្បាស់លាស់ ដែលមា​ន​ផលប៉ះពាល់ដល់ការគ្រប់គ្រង និងបែងចែកមុខនាទី។

លោកមានប្រសាសន៍ថា៖ «ទាក់ទងនឹងការបញ្ចប់តួនាទីទីប្រឹក្សា ខ្ញុំឃើញថា បញ្ជីឈ្មោះភាគច្រើនសុទ្ធតែជា​មន្ត្រី​នៅ​ក្នុង​ក្រសួងព័ត៌មានហ្នឹងតែម្តង។ ទី១ យើងឃើញថាពួកគាត់មានតួនាទីជាមន្ត្រីមុខងារសាធារណៈនៅក្នុងក្រសួង​ហ្នឹងរួចទៅហើយ ហើយកាលណាយើងផ្តល់តួនាទីទីប្រឹក្សាដែលមានឋានៈស្មើ ហើយធំជាងតួនាទីមុខងារសាធារណៈ​ហ្នឹង វាធ្វើឱ្យ​ប៉ះពាល់ទៅដល់ការអនុវត្ត។ […] ជួនកាលគាត់ត្រឹមជាប្រធាននាយកដ្ឋាន ហើយនៅពេលដែល​គាត់​មានតួនាទីមួយទៀតជាទីប្រឹក្សា ហើយឋានៈស្មើអគ្គនាយក ឬអនុរដ្ឋលេខាធិការ អ៊ីចឹងអគ្គនាយករងអត់មានតម្លៃហើយ សូម្បីតែអគ្គនាយកខ្លួនឯង ក៏អត់ហ៊ានប្រើប្រធាននាយកដ្ឋានហ្នឹងដែរ រឿងហ្នឹងកើតឡើងយើងឃើញ​ហើយ ការងារវាមិនអាចអនុវត្តបានទៅរលូនទេ»។

លោក​ក៏បានសាទរចំពោះការ​បញ្ចប់មុខតំណែងទីប្រឹក្សានៃក្រសួងព័ត៌មាននេះ ដោយថាអាច​ជាការល្អប្រសើរ និងលើកកម្ពស់ប្រសិទ្ធភាពការងារ។

លោកបន្តថា៖ «ដូច្នេះ ខ្ញុំយល់ថា ការបញ្ចប់តួនាទីទីប្រឹក្សានេះគឺជារឿងល្អ ហើយក៏បានឃើញហើយថាភាគច្រើនគាត់មិនទទួលយកប្រាក់ខែដូចគ្នាដដែលទេ អ៊ីចឹងការកែសម្រួលតួនាទី ភារកិច្ចរបស់មន្ត្រីមុខងារសាធារណៈនៅក្នុងក្រសួងព័ត៌មាន ក៏ដូចជាមន្ត្រីដែលមានឋានៈជាទីប្រឹក្សា គឺជាការរឿងមួយល្អ ហើយអាចធ្វើឱ្យ​មានការមើលឃើញអំពីការបែងចែកតួនាទី បែងចែកការគ្រប់គ្រងនៅក្នុងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន»។

កាលពីថ្ងៃទី១១ ខែមិថុនា ម្សិលមិញនេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​បាន​ចេញសារាចរណែនាំកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែង​នៅតាមក្រសួង និងស្ថាប័ននៅ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប្រមុខរាជ​រដ្ឋាភិបាល បានអះអាងថា រចនាសម្ព័ន្ធថ្មីនេះ​ ជាការធ្វើទំនើបកម្ម និងជាការផ្លាស់ប្តូរស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈមួយទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។

សារាចររបស់រាជ​រដ្ឋាភិបាល ក៏បានណែនាំដល់​​ក្រសួង និងស្ថាប័នទាំងអស់ ត្រូវរៀបចំរចនា​សម្ព័ន្ធរបស់ខ្លួនឱ្យបានរៀបរយ និងត្រូវប្រើប្រាស់រចនាសម្ព័ន្ធដែលមានស្រាប់ឱ្យអស់លទ្ធ​ភាព។ ក្នុងន័យនេះ រដ្ឋាភិបាល បានតម្រូវឱ្យក្រសួង និង​ស្ថាប័នទាំងអស់ រក្សាចំនួនអង្គភាពរបស់ខ្លួន ពោលមិនត្រូវបង្កើនចំនួនអង្គភាពថ្មី ទោះស្ថិតក្នុងកម្រិតណាមួយក៏ដោយ។ ចំណែកអង្គភាពដែលមានស្រាប់ គឺចាំបាច់ត្រូវពិនិត្យលទ្ធភាពកែសម្រួល ច្របាច់បញ្ចូលគ្នា ឬត្រូវលុបចោលតែម្តង។

សារាចរដដែល បន្តថា បើក្រសួង និង​ស្ថាប័ន ចៀសមិនផុតពីការបង្កើតអង្គភាពថ្មី គឺត្រូវធ្វើឡើងដោយផ្អែកលើហេតុផលច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខណ្ឌគោលនយោបាយរបស់រដ្ឋាភិបាល៕

អាជ្ញាធរខេត្តបន្ទាយ​មានជ័យ បើក​ទ្វារទឹកអាងត្រពាំងថ្ម ក្រោយ​ពលរដ្ឋជាង១០០នាក់ តវ៉ារឿង​ខ្វះទឹក​ស្រោចដំណាំ​
ប្រជា​ពលរដ្ឋ​ជាង ១០០នាក់ រស់នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារ​ឱ្យអាជ្ញាធរបើកទ្វារ​​ទឹកអាងត្រពាំងថ្ម ដើម្បីជួយសង្គ្រោះដំណាំ​ស្រូវជាង ២០០០ហិកតា នៅផ្នែក​ខាងក្រោមអាង ហើយភ្លាមៗនោះអាជ្ញាធរ​ក៏បាន​បើកទ្វារទឹកទៅតាមការទាមទារ​របស់ពលរដ្ឋ​។

លោក លន់ ចេងហៀង អះអាង​​ជាប្រជាពលរដ្ឋរស់នៅឃុំប៉ោយចារ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ​ជាង ១០០នាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅអាងទឹកត្រពាំង​ថ្ម ​ទាម​ទារ​ឱ្យអាជ្ញាធរខេត្តបើកទ្វារទឹកអាងនេះ​ ដើម្បីឱ្យពលរដ្ឋ​អាចប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំស្រូវ ដែលមានផ្ទៃដីទំហំជាង ២០០០ហិកតា ខណៈដំណាំស្រូវរបស់ពួកគាត់ខ្វះទឹកស្រោចស្រព។

លោកបន្តថា កន្លងមក ប្រជាកសិករធ្លាប់បានស្នើទៅ​សាលាឃុំជាច្រើនដងមកហើយ ឱ្យ​បើក​ទឹកអាង​ត្រពាំង​ថ្ម​នេះ​ដាក់​ស្រែរបស់ពួកគាត់​ ប៉ុន្តែខាងឃុំបានឱ្យទំនាក់ទំនងទៅខាងមន្ទីរធនធានទឹកខេត្ត​វិញ។ ករណីនេះ លោកស្នើដល់អាជ្ញាធរពាក់ព័ន្ធ និង​មន្ទីរធនធានទឹក បើក​ទឹក​ឱ្យ​ប្រជាពល​រដ្ឋ ប្រើប្រាស់​សម្រាប់​ធ្វើស្រែប្រាំង​ឱ្យ​បានគ្រប់គ្រាន់ ដោយមិនគួរមានការ​​បង្អាក់ទឹកបែបនេះ​ទៀត​ឡើយ។

លោកថា៖ «មកពីគេអត់បើកទឹកឱ្យ​ អត់ទឹកដាក់ស្រែ ប្រជាពលរដ្ឋអត់ទឹកដាក់ស្រែ ចឹងមានតែទៅតវ៉ាសុំបើកទឹក […] កាល​មុន យើងសំណូមពរបើក គេចេះតែបើកឱ្យ ដល់ពេលដែលឆ្នាំនេះ យើង​សំណូមពរតាមរយៈឃុំទៅ ឃុំគេឱ្យស្នើទៅក្រសួងធនធានទឹក យើងស្នើតាមរយៈភូមិ ឃុំទៅអត់បាន ចឹងហើយ យើងទៅដល់កន្លែងធនធានទឹកតែម្តង» ។

ប្រជាពលរដ្ឋរស់នៅឃុំប៉ោយចារ​មួយរូបទៀត លោក ណក់ ង៉ិក បាន​ឱ្យដឹងថា មូល​ហេតុ​ដែលប្រជា​ពលរដ្ឋនាំគ្នា​ទៅតវ៉ានោះ ដោយសារតែ​មិនមានទឹក​ដាក់​ស្រែ ធ្វើឱ្យដំណាំស្រូវដែល​​ទើបតែព្រួស​រួចនោះ​​ ខ្លះងាប់ និង​ក្រៀមស្វិត។

លោកថា៖ «​មូល​ហេតុ​តវ៉ា​មក​ពី​វាលស្រែអត់​មាន​ទឹក​បូម​ដាក់​ស្រូវ តវ៉ានេះ​គ្រាន់តែសុំបើកទឹក ហើយរាំងយូរហើយ អត់មានទឹក»។

អភិបាលស្រុកភ្នំស្រុក លោក ជូ បុត្រ មានប្រសាសន៍ថា ករណីនេះ ក្រុមការងារ​បាន​សម្របសម្រួល និង​បើក​ទ្វារទឹកអាងត្រពាំងថ្ម​ជូនប្រជាពលរដ្ឋប្រើប្រាស់​​ហើយ នៅម៉ោងប្រមាណ១០ព្រឹក​ថ្ងៃពុធនេះ ហើយពលរដ្ឋទាំងនោះក៏បានរំសាយការតវ៉ាវិញដែរ។ លោកបន្ត​ថា កត្តាដែលធ្វើឱ្យមានបញ្ហានេះ ព្រោះ​ប្រជាពលរដ្ឋមិនបានដឹងអំពីបំរាម ដែលមិនឱ្យប្រជាពលរដ្ឋធ្វើស្រូវក្នុងរដូវប្រាំង។

លោកថ្លែង​ថា៖ «កន្លងមកអត់ដែលមានរឿងបែបនេះទេ គាត់ធ្វើស្រែ គឺចង់​និយាយ​អី​ចេះ បំរា​មគេចេញលិខិត​ហាមឃាត់​ហើយ លិខិត​ហ្នឹង​ណា [ការហាមឃាត់បង្កបង្កើនផលស្រូវក្នុងរដូវប្រាំង] ដល់តែពេលលោកអត់បានស្តាប់ចេះតែធ្វើទៅ វាមានបញ្ហា គ្រោះរាំងស្ងួតវាកើតឡើងចឹងទៅ ទឹក​វា​ខ្វះ​ វាតែប៉ុណ្ណឹងទេ ហើយក្រុមការងារទាំងអស់បានសម្របសម្រួលគ្នាអស់ហើយ»។

ទោះបីជាយ៉ាងនេះក្តី អ្នក​សម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ លោក ស៊ុំ ចាន់គា សង្កេតឃើញថា​ ករណីតវ៉ារបស់ប្រជាពលរដ្ឋ តែង​តែ​កើត​មាន​ជា​រឿយៗ​​នៅតំបន់អាងត្រពាំងថ្មនេះ ដោយសារតែប្រជាពលរដ្ឋ​ខ្វះ​ទឹក​ស្រោច​ស្រព​ដំណាំ​ស្រូវ នៅរដូវប្រាំង នៅពេល​អាជ្ញាធរមិនបើកទឹក​អាងឱ្យ ខណៈនៅរដូវវស្សា​ពលរដ្ឋ​​នៅ​តំបន់​ផ្នែកខាង​ក្រោមអាង មានការលិចលង់​។

ករណីនេះ លោកយល់ថា អាជ្ញាធរ​គួរតែ​​បង្តើត​គណកម្មការគ្រប់គ្រងនៅតំបន់អាងត្រពាំងថ្មនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ។​

លោកមានប្រសាសន៍ថា៖ «ជាធម្មតា ខ្ញុំគិតថា អ្វីដែលសំខាន់​ធ្វើយ៉ាងណា​ដើម្បីជួយប្រជាពលរដ្ឋឱ្យបានល្អ គឺគួរមាន​គណកម្មការ បង្កើតឡើងថាតើប្រជាពលរដ្ឋឥលូវស្រូវ​ស្វិត ត្រូវបើកទឹកយ៉ាងម៉េច​ ត្រូវ​ធ្វើយ៉ាងម៉េច​ដើម្បីឱ្យទឹកហ្នឹង​គ្រប់គ្រាន់​សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ មិនចាំបាច់ប្រជាពលរដ្ឋហ្នឹងទៅធ្វើការតវ៉ា ឬក៏អីទេ ព្រោះយើងមានគណកម្មការគ្រប់គ្រងទៅលើគ្រោះមហន្តរាយនៅកន្លែងហ្នឹង ខ្ញុំគិតថា ដោះស្រាយដល់ប្រជាពលរដ្ឋទាន់ពេល ហើយទី២ ខែលិចអីហ្នឹង ត្រូវធ្វើយ៉ាងម៉េច​ដើម្បីកុំឱ្យមានការលិច»។

លោក ស៊ុំ ចាន់គា បន្តថា ប្រសិនបើមិនបង្កើតគណកម្មាការគ្រប់គ្រង និងតាមដានស្ថានភាពនៅ​តំ​បន់​អាងទឹកត្រពាំងថ្មនេះ ឱ្យ​​បាន​ដិតដល់​ជាមួយ​ប្រជាពលរដ្ឋទេ នោះនឹង​ធ្វើឱ្យបាត់បង់ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដូចជា ការប្រមូលទិន្នផលស្រូវជាដើម៕

ក្រសួង​​​​ណែនាំជាថ្មី​ឱ្យក្រុមហ៊ុន​​កាត់បន្ថយការ​ផ្សាយលើសលប់​លើប្រព័ន្ធផ្សព្វផ្សាយ និង​បណ្តាញសង្គម​
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ណែនាំជាថ្មី​ដល់​ក្រុមហ៊ុន​ផលិត និងនាំចូល​គ្រឿងស្រវឹង កាត់បន្ថយការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញ​សង្គម​​ ខណៈ​​​លោក​​​សង្កេត​​ឃើញ​​ថា ក្រុមហ៊ុន​មួយចំនួន​ផ្សព្វ​ផ្សាយ​​ផលិត​ផលគ្រឿងស្រវឹងច្រើន​លើសលប់ពេក ដែលធ្វើ​ឱ្យ​ជះផលអវិជ្ជមានដល់សង្គម។

ក្នុងពិធីចុះហត្ថលេខាក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត ភក្ត្រា មានប្រសាសន៍​ថា ស្របពេល​មាន​ការរីកចម្រើននៃ​ឧស្សាហកម្មគ្រឿងស្រវឹង ដែល​​បាន​ផ្តល់ផល​ប្រយោជន៍​​ច្រើន​ដល់​សេដ្ឋកិច្ច​ ប៉ុន្តែ​ឧស្សាហកម្មគ្រឿងស្រវឹងនេះ ក៏បានជះឥទ្ធិពល​អវិជ្ជមាន​ត្រឡប់​​​​មកវិញ​ដល់សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ប្រពៃណីជាតិផងដែរ តាមរយៈការផ្សាយពាណិជ្ចកម្មគ្រឿងស្រវឹងយ៉ាងគគ្រឹគគគ្រេងតាមប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញទំនាក់ទំនងសង្គម។

លោកបានកត់​សម្គាល់ផងដែរថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងខ្លះ បានជំរុញឱ្យ​​អតិថិជន ជាពិសេស​យុវជន ​​ឈ្លក់វង្វេង​ក្នុងការ​ទទួលទានគ្រឿងស្រវឹង ដើម្បីផ្សង​សំណាង​យករង្វាន់​ជាដើម។

លោកបន្តថា៖ «ការប្រើប្រាស់គ្រឿងស្រវឹងនាំឱ្យកើតចេញជាបញ្ហាផ្សេងៗ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ការជំរុញ​ដល់ការសេពគ្រឿងញៀន ការជួញដូរផ្លូវភេទ និងការឆ្លងមេរោគអេដស៍ជាដើម»។

ករណីនេះ លោក​ នេត្រ ភក្ត្រា បាន​ជំរុញដល់​ក្រុមហ៊ុនទាំងអស់ អនុវត្តឱ្យ​បានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារនិងការធ្វើទំនាក់ទំនងពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹង និង​បទប្បញ្ញត្តិច្បាប់​លិខិតបទដ្ឋានគតិយុត្តជាធរមាន និងជៀសវាងនូវការ​ផ្សាយពាណិជ្ជកម្ម​លើសលប់​ពេក​នៅលើប្រព័ន្ធផ្សព្វផ្សាយ និង​បណ្តាញសង្គម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី​ ​បញ្ជាក់​​ថា រាជរដ្ឋាភិបាល ក៏បាន​ដាក់ចេញនូវយន្តការ នីតិវិធី បទ​ដ្ឋាន​គតិយុត្ត និងការបង្កើតក្រុមការងារគ្រប់​គ្រង​ការផ្សាយពាណិជ្ជកម្មផលិត​ផល​គ្រឿង​ស្រវឹង ដែលមានក្រសួងព័ត៌មានជាប្រធាន និង​មានសមាសភាពពីក្រសួងស្ថាប័ន​ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីត្រួតពិនិត្យ​ និងគ្រប់គ្រង​​ទៅការផ្សព្វផ្សាយគ្រឿងស្រវឹងនេះផងដែរ។

លោកថា៖ «កិច្ចការស្នូលនៃក្រុមការងារនេះ គឺ​ដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មផលិត​ផល​គ្រឿង​ស្រវឹង តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋាន​បច្ចេកទេសលើការគ្រប់គ្រងការផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មផលិតផល​គ្រឿងស្រវឹង កំណត់​វិធាន​ការ​បច្ចេកទេស​សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានា​បាន​កិច្ចការពារអ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត ក៏ដូចជា រៀប​ចំ​សណ្តាប់​ធ្នាប់​​នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភ័ណភាពនិងសុវត្ថិភាព»។

លោក ទេព អស្នារឹទ្ធិ អ្នកនាំពាក្យក្រសួងព័ត៌មាន មា​នប្រសាសន៍បន្ថែមថា ក្រសួងបានដាក់ចេញ​នូវកិច្ចការអាទិភាពមួយចំនួន​ ពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿង​ស្រវឹង​ ដែលក្នុងនោះរួមមាន ការពិនិត្យមើលលើវឌ្ឍនភាពការងារ ជាពិសេសការអនុវត្តសារាចរណែនាំ និងការពិនិត្យមើលទៅលើយន្តការអាទិភាពដែលផ្តោតទៅលើការពង្រឹងកិច្ចសហប្រត្តិការបន្ថែម។

លោកបន្តថា៖ «ជាក់ស្តែងក្រសួង​បានក្រើនរំលឹកអំពីភាពចាំបាច់ អំពីការពង្រឹងការអនុវត្តវិធានការការគ្រប់គ្រងការផ្សាយគ្រឿងស្រវឹង គោលបំណងទប់ស្កាត់ការផ្សព្វផ្សាយទាំងឡាយណា ដែលមានលក្ខណៈជ្រុលហួសហេតុពេក ដែល​ប៉ះពាល់ដល់ការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់សង្គមកម្ពុជា»។

លោកក៏បានអំពាវនាវផងដែរ ឱ្យ​គ្រប់ភាគីទាំងអស់ចូលរួមសហការនៅក្នុងការគ្រប់គ្រងសណ្តាប់​ធ្នាប់ និងចូលរួមផ្សព្វផ្សាយនូវផលវិបាកដែលកើតចេញពីគ្រឿងស្រវឹង និងភាពចាំបាច់នៅក្នុងការទប់ស្កាត់។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីតំណាង​ក្រុមហ៊ុនស្រាបៀ​​ហ៊ិននិគែន ​(ខេមបូឌា)​​​​​ និងក្រុមហ៊ុនខេមប្រូវ ​(Carisberg Cambodia) បានទេ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។

តែ​ក្នុងពិធីចុះហត្ថលេខាក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅកម្ពុជា កាលពីថ្ងៃម្សិលមិញ​នេះ​ ក្រុមហ៊ុនផលិតនិងនាំចូលគ្រឿងស្រវឹង​​​ចំនួន១០ បាន​ប្រកាស​​ពី​ការបង្កើតស្តង់ដារួម​​មួយ​​​សម្រាប់​អនុវត្ត ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តទីផ្សារ ប្រកបដោយការទទួលខុសត្រូវ​ ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ ​​និងសុខដុមនីយកម្មនៅក្នុងសង្គមកម្ពុជា និងចូលរួមគិតគូរពីសុខភាពសាធារណៈ។

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញផ្នែកសុខភាពសាធារណៈនៅកម្ពុជា សង្កេតឃើញ​ថា ការ​ផ្សព្វផ្សាយគ្រឿងស្រវឹង​នៅ​កម្ពុជា​បច្ចុប្បន្ន ​ហាក់មានសន្ទុះច្រើនលើស​លប់ ដែល​ធ្វើ​ឱ្យ​​​ប៉ះពាល់ជាខ្លាំង​ដល់​មុខ​មាត់​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ​ ជាពិសេស​ក្រុម​យុវវ័យ។

លោក​ថា៖ «ខ្ញុំកម្រឃើញប្រទេសណាផ្សព្វផ្សាយដូចប្រទេសខ្មែរយើង ដែលរហូតទាល់តែពិធីករ ឬសិល្បៈករ សិល្បៈ​ការិនី គាស់​ស្រាផឹកផង ឡើងនិយាយ​ផង វាប៉ះទង្គិចដល់មុខមាត់ប្រទេសជាតិ ហើយវាប៉ះទង្គិចទៅដល់ការផ្សាយដោយផ្ទាល់ទៅដល់មហាជន។ […] ខ្ញុំមានការពិបាកមើលនឹងភ្នែក ប៉ុន្តែនេះជាបរិបទនៅក្នុងស្រុកខ្មែរយើង​ ខ្ញុំអត់ដឹងថា គេមានគំនិតយ៉ាងម៉េចដែលមើលទៅ​អត់ឃើញទើស ប៉ុន្តែបើយើងនិយាយអំពីបរិបទជុំវិញប្រទេស គេ​កម្រមានធ្វើអ៊ីចឹងណាស់ វាហួសហេតុពេក ហើយវាទាក់ទាញយុវជនជ្រុលពេក ដែលធ្វើឱ្យ​​ប្រទេសខ្មែរទាំងមូលស្ទើរតែអ្នក​ប្រមឹក​ផឹកស៊ីអស់ទៅហើយ»។

លោកក៏បានបង្ហាញពីគោលជំហរគាំទ្រយ៉ាងមោះមុតចំពោះយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលប្រើប្រាស់នៅក្នុងការទប់ស្កាត់ការផ្សព្វផ្សាយលើសកម្រិត​នៃប្រភេទ​គ្រឿងស្រវឹងគ្រប់​ប្រភេទនៅ​កម្ពុជា។ តែយ៉ាងណា លោក​​នៅតែមើលឃើញថា មានតែការអនុវត្តច្បាប់ឱ្យ​បានពេញ​លេញ​មួយមុខ​គត់ ទើប​អាចនាំមកនូវ​ការកាត់បន្ថយការប្រើប្រាស់គ្រឿង​ស្រវឹ​ង​មាន​ប្រសិទ្ធ​ភាព។

លោកថា៖ «ការធ្វើយ៉ាងម៉េចក៏ដោយ វាតូចតាចមែនទែនបើយើងប្រៀបធៀបការផឹកស៊ីនៅក្នុងប្រទេសខ្មែរយើងទាំងមូល។ […] គ្មានច្បាប់អីខ្លាំងជាងច្បាប់ដែលចាប់មិនឱ្យ​លក់ដល់យុវជនទេ ឱ្យ​មានID Card [អត្តសញ្ញាណប័ណ្ណ]ត្រឹមត្រូវពេលលក់ ពេលណាលក់ខុសយើងត្រូវចាប់ពិន័យ ហើយពេលណាផឹកបើកបរប៉ះទង្គិចគេត្រូវជាប់គុក មានតែច្បាប់ប៉ុណ្ណឹង​ទេ​ដែល​មានប្រសិទ្ធ​ភាព ក្រៅពីហ្នឹងទៀតគឺស្ទើរតែអត់ទៅហើយ។ នៅប្រទេសណាក៏ដូចប្រទេសណាដែរ គេមានច្បាប់ក្រោមអាយុគេអត់លក់ឱ្យ​ បើលក់ គេចាប់បាន​ គេពិន័យ គេបិទហាង ហើយបើបើកបរយើងប៉ះពាល់អាយុជីវិត និងសុវត្ថិភាពគេ អាហ្នឹងយើងជាប់គុកទៅតាមទម្ងន់ធ្ងន់ធ្ងរជាក់ស្តែង»។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានលើកឡើងកាលពីពេលថ្មីៗនេះដែរ​ថា ការផ្សាយពាណិជ្ជកម្មគ្រឿង​​ស្រវឹង ​​ជា​បញ្ហា​ប្រឈម​​មួយដោយ​បាន​អូសទាញយុវជនកម្ពុជា​ ធ្លាក់ក្នុងភាពអបាយមុខ។

លោក​ក៏​បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ពន្លឿនការអនុម័តច្បាប់​ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ហាមជន​ក្រោម​អាយុ​ ​១៨ឆ្នាំ ​ទទួលទាន​​គ្រឿង​ស្រវឹង និងតំឡើងពន្ធលើផលិត​ផលទាំងនោះឱ្យ​ប្រហាក់​​ប្រហែលនឹងប្រទេសជិតខាង៕

មន្ទីរអប់រំសម្រេច​ព្យួរ​សិទ្ធិ​​នាយក​និងនាយករង​៤រូប​​នៅ​​វិទ្យាល័យជាស៊ីមឈូកវ៉ា ក្រោយគ្រូ​និង​​សិស្ស​តវ៉ា​
មន្ទីរអប់រំ យុវជន និងកីឡា​រាជធានីភ្នំពេញ សម្រេចព្យួរសិទ្ធិ​នាយក​ និង​នាយ​ករង សរុបចំនួន ៤រូប នៅ​​វិទ្យាល័យ​​ជាស៊ីម ឈូកវ៉ា ហើយ​នឹងបង្កើតគណៈគ្រប់គ្រង​ជា​​បណ្តោះអាសន្ន ដើម្បី​​រ​ក​​​ដោះស្រាយ​​​ចំពោះ​​​​សំណើរ​របស់​គ្រូ​បង្រៀន និង​សិស្ស​​​ ដែល​​ស្នើឱ្យ​​ដកដំណែង​នាយក​​ និង​​នាយករង។

កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២៤ ក្រុម​គ្រូបង្រៀន និង​សិស្សនៅ​វិទ្យាល័យ​ជា​ស៊ីមឈូកវ៉ា​ ​ដែល​មាន​​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ​រាជធានីភ្នំពេញ បាន​តវ៉ា​ជាថ្មី និង​បានធ្វើ​ពហិកា​មិន​បង្រៀន បន្ទាប់​ពី​ការតវ៉ាលើក​​ទី​១ ​ធ្វើ​ឡើង​កាល​ពីខែ​មីនា មិនទទួលបានលទ្ធផលតាម​ការ​ស្នើសុំ​។​​ ក្រុម​គ្រូបង្រៀន និង​សិស្សានុសិស្ស​ទាំងនោះ ​បាន​ស្នើ​ដល់រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ​​ដក​នាយកវិទ្យាល័យ​​​ឈ្មោះ ប៊ុន មុនី និង​នាយករងឈ្មោះ យ៉ើ លាង ដោយ​លើកហេតុផលថា ថ្នាក់ដឹកនាំ​ទាំង២រូបនេះ​ តែង​តែ​​គាបសង្កត់​​គ្រូ និងសិស្ស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ស្របពេលដែលមានការតវ៉ាជាថ្មីនេះ មន្ទីរអប់រំរាជធានីភ្នំពេញ បាន​ចុះទៅសម្របសម្រួល និង​បើកកិច្ចប្រជុំមួយជាគ្រូបង្រៀន នៅវិទ្យាល័យនេះ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

បន្ទាប់ពីកិច្ចប្រជុំនោះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ​ លោក  ហែម ស៊ីណារ៉េត បានឱ្យ​ដឹងថា កាលពីខែមេសាកន្លងមក មន្ទីរបាន​ចុះមកស្រាវជ្រាវ និង​រក​ដោះស្រាយជុំវិញ​បញ្ហា​នៅវិទ្យាល័យ​ជាស៊ីមឈូកវ៉ានេះ។ លោកបន្ត​ថា ជាដំណោះស្រាយ មន្ទីរ​គ្រោង​នឹង​​បង្កើត​​គណៈ​គ្រប់​គ្រង​បណ្តោះ​អាសន្ន នៅសប្តាហ៍ក្រោយ ដោយមានមន្ត្រី​​មន្ទីរអប់រំ​រាជធានីភ្នំពេញ​ម្នាក់​ ជាប្រធាន និង​មាន​អនុប្រធាន២រូប ដែលជា​ប្រធានការិយាល័យអប់រំ​ខណ្ឌព្រែកព្នៅ និង​​នាយកវិទ្យាល័​យផ្សេងម្នាក់ទៀត ហើយចំណែក​​នាយក និងនាយករងទាំង៣រូបដែលរងការ​ចោទនោះ​ជាសមាជិក​។

ក្រៅពីនោះ លោកថា មន្ទីរអប់រំក៏បាន​សម្រេចព្យួរសិទ្ធិគ្រប់គ្រងវិទ្យាល័យពីនាយក និងនាយករងចំនួន ៤រូប ជាបណ្តោះអាសន្នផងដែរ ក្នុងនោះមាន លោក ប៊ុន មុនី ជានាយក, លោក យ៉ើ លាង លោក អ៊ុក យ៉ុន និងលោក សាមឺឌី​ ជានាយករង។

លោក ហែម ស៊ីណារ៉េ បន្តថា៖ «សមាជិកទាំង ៤រូបនេះ គឺមិនមានសិទ្ធិចាត់ចែងអ្វីទាំងអស់ មានន័យថា ព្យួរសិទ្ធិ​គាត់​ហើយ​អ្វី​ដែល​យើង​បង្កើតហ្នឹង គឺយើងប្រាប់ឱ្យគាត់ថតបដា ហើយលោកគ្រូ អ្នកគ្រូចូលបង្រៀនធម្មតា ហើយបើគាត់​មិន​យល់​ស្រប​អី គាត់មានសិទ្ធិដាក់ពាក្យបណ្តឹងជំទាស់អីតាមឋានានុក្រម។ យើងមិនអនុញ្ញាតឱ្យគាត់ប្រមូលគៀរគរគ្រូ និង​សិស្ស​លើកបដាតវ៉ាទេ ព្រោះនីតិវិធីនៃការណែនាំគឺមានកំណត់ហើយ បើមិនពេញចិត្តយ៉ាងម៉េច​គឺ​ដោះស្រា​យ​តាម​ហ្នឹង»។

គ្រូបង្រៀននៅវិទ្យាល័យជាស៊ីមឈូកវ៉ាមួយរូប សុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា ក្រោយ​ស្តាប់​ការសម្របសម្រួលពីមន្ទីរអប់រ ក្រុមគ្រូបង្រៀន បាន​សម្រេចចិត្ត​ចូលបង្រៀន​សិស្ស​ជាធម្មតាវិញហើយ នៅថ្ងៃទី៨ ខែមិថុនានេះ។ ប៉ុន្តែ អ្នកស្រីថា ប្រសិនបើខាង​មន្ទីរ និង​ក្រសួង នៅ​បន្តឱ្យ​​ លោក ប៊ុន មុនី បន្តតួនាទី​ជានាយកវិទ្យាល័យ​ទៀត នៅពេលខាងមុខនោះ នោះគ្រូបង្រៀន​​នឹង​បន្តការ​តវ៉ាទៀតរហូតដល់មានដំណោះស្រាយ។

អ្នកស្រីមានប្រសាសន៍ថា៖ «គ្រូៗ គាត់ព្រមចូលបង្រៀនវិញហើយ ក៏ប៉ុន្តែនៅករណីណាមួយដែលថាដំណោះស្រាយរយៈ​ពេលណាមួ​យ​អីចឹង​លើកនាយក[លោក ប៊ុន មុនី]​ឱ្យ​ធ្វើនាយកវិញ គ្រូៗ​គឺអត់ព្រមទេ គឺដាច់ខាត​ត្រូវតែដកនាយកហ្នឹងចេញ​ពី​សាលានេះតែម្តង[…] ម្យ៉ាងបើរកឃើញអ្នកដែលប្រព្រឹត្តអំពើពុករលួយហើយ​ នៅតែដាក់នៅហ្នឹងទៀត គឺមិនដឹងជា​យ៉ាង​ម៉េចទេ» ។

គេហទំព័រ Newsroom Cambodia មិនអាច​សុំការអត្ថាធិប្បាយបន្ថែមពីលោក ប៊ុន មុនី នាយក​វិទ្យា​ល័យ​ជាស៊ីម​ឈូកវ៉ា​បានទេ។

ចំណែក លោក យ៉ើ លាង ជានាយករងវិទ្យាល័យនេះ មានបដិសេធអត្ថាធិប្បាយ​ជុំវិញ​ការចោទ​ប្រកាន់ពីសំណាក់គ្រូបង្រៀន ដោយគ្រាន់តែ​មាន​​ប្រសាសន៍យ៉ាងខ្លីថា៖ «សាលាដែលមានការ​ប្តឹង​ផ្តល់​ពីលោកគ្រូមួយចំនួននោះ ដំណោះស្រាយគេ​ពីក្រសួងបង្កើតគណៈកម្មការ​​គ្រប់​គ្រ​ង​បណ្តោះ​អាសន្ន​ហើយ អាហ្នឹង​ដូចខ្ញុំស្តាប់អត់​បាន អាហ្នឹងដូច​​ខាងប្អូន​បានលឺហើយ [ព្យួរសិទ្ធិ] ខ្ញុំជាប់រវល់បន្តិច»។

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ គ្រូបង្រៀន​​​ចំនួន ៦៤នាក់ ក្នុងចំណោម ១១០នាក់ ដែល​បង្រៀន​នៅ​​វិទ្យាល័យជាស៊ីមឈូកវ៉ា ក៏​បាន​ដាក់ពាក្យបណ្តឹង​ទៅក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ​ផង​ដែរ ដោយ​ពួកគាត់ស្នើ​ឱ្យ​​ដក​នាយក និង​នាយក​រង​ទាំង២រូប ចេញ​ពី​តំណែង ដោយ​ចោទ​ថាគ្មាន​តម្លាភាព​ក្នុង​ការ​ចាយវាយ​ថវិកា​ដែល​ប្រមូល​បាន​ពី​ប្រភព​ផ្សេងៗ ប្រើប្រាស់ពាក្យមិនសមរម្យចំពោះគ្រូបង្រៀន និង​​មិន​មានការ​ដាក់ដេញ​ថ្លៃ​ចំពោះ​ចំណត​យាន​ជំនិះ​ជា​ដើម​។​

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក​ស្រី ឃួន វិច្ឆិកា មានប្រសាសន៍នៅថ្ងៃទី០៧ ខែមិថុនា​នេះ​ថា ករណីវិវាទ​ដែលកើតឡើងនៅវិទ្យាល័យជាស៊ីមឈូកវ៉ានេះ ក្រសួងកំពុងត្រួតពិនិត្យ និងរកដំណោះស្រាយ​ហើយ។

លោក​ស្រីថ្លែងថា៖ «កន្លងមក មន្ទីរបានសិក្សាលម្អិត និង​ចុះសម្របសម្រួលហើយ។ ក្រុមការងារនឹងបន្តពិនិត្យ និងដោះស្រាយបន្ត»។

ចំណែក អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានឱ្យដឹងដែរថា ក្រោយ​ទទួលបានពាក្យបណ្តឹងនោះ អង្គភាពប្រឆាំងអំពើពុករលួយ កំពុង​ពិនិត្យ និង​មានចំណាត់​ការ។​

លោថ្លែងថា៖ «ពាក្យប្តឹងនេះ​ បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ការរបស់អង្គភាព ដែលនេះជាការងារផ្ទៃក្នុង ដែលខ្ញុំសូមមិនធ្វើអត្ថាធិប្បាយ»។

លោកបន្ថែមថា៖ «ពាក្យប្តឹងដែលអង្គភាពបានទទួលមានស្ថានភាព​ផ្សេងៗគ្នា ពាក្យប្តឹងខ្លះបានភ្ជាប់មកជាមួយនូវភស្តុតាង ដែលអាចធ្វើឱ្យអង្គភាពស្រាវជ្រាវដោយប្រើពេលខ្លី ដោយឡែកពាក្យប្តឹងខ្លះ មិនបានភ្ជាប់មកនូវភស្តុតាងអ្វីទាំងអស់ ក្រៅពីការចោទប្រកាន់បុគ្គលណាម្នាក់ថា​បានប្រព្រឹត្តមិនត្រឹមត្រូវ ពាក្យប្តឹងបែបនេះ អង្គភាពត្រូវការពេលវែងជាងក្នុងការស៊ើប​អង្កេតប្រមូលភស្តុតាង»។

ប្រធាន​សមាគម​គ្រូបង្រៀនកម្ពុជាឯករាជ្យ លោក​ស្រី អ៊ុក ឆាយ៉ាវី បានជំរុញឱ្យ​​ក្រសួងពាក់ព័ន្ធ ពន្លឿន​នីតិវិធី និង​ចាត់វិធានការដោះស្រាយ​បញ្ហានេះ ឱ្យបាន​ឆាប់ ដើម្បីកុំឱ្យ​មាន​ផល​ប៉ះពាល់ដល់​ការ​សិក្សា​របស់​​សិស្សានុសិស្ស។

លោក​ស្រីថ្លែង​ថា៖​ «ក្រសួងអប់រំ ក៏ដូចជារដ្ឋាភិបាលគួរតែចាត់វិធានការ​ទៅលើនាយក ថ្នាក់ដឹកនាំនៅទីនោះដែ​ល​រួមគ្នា[ប្រព្រឹត្ត​]អំពើពុករលួយហ្នឹង ដោយសារយើងឃើញថា រាល់ថ្ងៃយើងមានអង្គភាពប្រឆាំងអំពើពុករលួយទៀត ចុះហេតុអ្វីបាន​ទុក​ដល់​ពេល​វេលា​គាត់ធ្វើកូដកម្មដោយអយុត្តិធម៌ចំពោះពួកគាត់ចឹង ត្រូវតែដោះស្រាយឱ្យទាន់ពេលវេលា កុំឱ្យសិស្សា​នុ​សិស្ស​យើង​ខាត​ការ​រៀន​សូត្រ ដោះស្រាយឱ្យទាន់​ពេលវេលា ឱ្យមានតម្លាភាព ឱ្យមានយុត្តិធម៌ចំពោះលោកគ្រូ អ្នកគ្រូយើង​ដែល​ស្រេក​ឃ្លាន​រក​យុត្តិធម៌»៕

យុវជនចលនាមាតាធម្មជាតិស្នើ​​​ក្រសួងបរិស្ថាន ដកទីលានចាក់សំរាមចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃពាម​ក្រសោប
ក្រុម​យុវជន ព្រះ​សង្ឃ និង​សកម្មជនចលនាមាតាធម្មជាតិ​ ស្នើ​​ក្រសួ​ង​បរិស្ថាន​ ជួយ​អន្តរាគមន៍ឱ្យមានការ​បញ្ឈប់​ការ​យក​​ផ្នែកមួយនៃដែនជម្រកសត្វព្រៃពាមក្រសោប ទៅ​ធ្វើជាទីលានចាក់សំរាម។

ការស្នើនេះ បានធ្វើឡើង​តាមរយៈការ​ហែក្បួន​ដាក់ញត្តិ ពីសំណាក់​ក្រុមយុវជន ព្រះង្ឃ និងសកម្មជនចលនាមាតា​ធម្មជាតិ​ជាង ១០អង្គ/នាក់ ដោយ​ពួកគេ​បានប្រមូលផ្ដុំគ្នានៅផ្សារចាស់ និងបានដើរហែក្បួន​យកញត្តិទៅដាក់​នៅ​ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

សកម្មជនចលនា​មាតាធម្មជាតិ កញ្ញា ធួន ស្រីពៅ បាន​ឱ្យដឹងថា ការ​ដាក់ញត្តិ​នៅ​ក្រសួងបរិស្ថាននេះ ក្នុងគោល​បំណង​ស្នើ​ដល់​ថ្នាក់​ដឹកនាំក្រសួង ជួយ​អន្តរាគមន៍ឱ្យមានការ​​ដកទីលានចាក់​សំរាម​ ដែល​ពួកគេអះអាង​ថា ស្ថិត​នៅទីតាំងមួយផ្នែកនៃ​​ដែនជម្រកសត្វព្រៃពាមប្រសោប ក្នុង​ខេត្ត​កោះកុង​។

កញ្ញាបន្ថែមថា៖ «ទោះបីជារដ្ឋបាលខេត្តកោះកុង គាត់បកស្រាយថា តំបន់នឹង​គឺត្រូវបានគ្រប់គ្រងដោយពួកគាត់ គាត់​ទទួល​បាន​ដីប៉ុណ្ណេះប៉ុណ្ណោះ ​ពី​ក្រសួង​បរិស្ថាន ដើម្បីបង្កើតទីលានចាក់សំរាម តែយើងអត់បានឃើញឯកសារ​ហ្នឹង​ទេ អញ្ចឹង​យើង​ស្នើ​ឱ្យក្រសួងបរិស្ថាន បង្ហាញពីផែន​ទី ឬ​ក៏​បក​ស្រាយ អំពីអ្វីដែលរដ្ឋបាលខេត្តកោះកុងលើក​ឡើង ហើយកាលដែលយកសំរាមទៅចោលក្នុងដែនជម្រកសត្វព្រៃ វាមិនមែនជារឿងដែលត្រឹមត្រូវនោះទេ ព្រោះដែន​ជម្រកសត្វព្រៃ ត្រូវតែទទួលបាននៅការការពារ ប្រព័ន្ធអេកូឡូស៊ី សត្វព្រៃទាំងអស់ហ្នឹង សុទ្ធតែត្រូវទទួល​បាន​ការ​ការពារ»។

កញ្ញាបន្ថែមថា ការយក​ផ្នែកមួយ​នៃដែនជម្រកសត្វព្រៃពាមក្រសោប ធ្វើជាទីលាន​ចាក់សំរាម​នេះ វាអាចប៉ះពាល់​ដល់ធនធានធម្មជាតិ និង​ការបាត់បង់​ព្រៃកោង​កាង ខណៈដែនជម្រកសត្វព្រៃនេះ ជាដែនជម្រកសត្វព្រៃដែលមាន​​ព្រៃ​កោងកាង​ធំជាងគេនៅតំបន់​អាស៊ីអាគ្នេយ៍។ កញ្ញាបន្តថា ព្រៃកោងកាងមានអត្ថប្រយោជន៍ច្រើន ទាំងការទប់​លំនឹង និង​ផ្តល់សំណើមដីជាដើម។

រីឯកញ្ញា លាង សុវណ្ណា អាយុ ២៣ឆ្នាំ ជាសកម្មជនចលនាមាតាធម្មជាតិមួយរូបទៀត ដែលបានចូលរួមដាក់​ញត្តិ​​ដែរ​នោះ បាន​លើកឡើង​ថា កញ្ញា និង​យុវជន​ផ្សេង​ទៀត​ ស្នើឱ្យក្រសួងបរិស្ថាន ជួយយកសំរាមចេញពីតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប និងស្នើឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួម​ ក្នុងការស្វែងរកដំណោះស្រាយចំពោះដែនជម្រក​សត្វព្រៃមួយនេះ។

កញ្ញាបន្ត​ថា៖«អ្វីដែលយើងអត់ចង់ឱ្យមានការយកសំរាមទៅចាក់នៅដែនជម្រកសត្វព្រៃ[ពាមក្រសោប] ព្រោះថាទីលានចាក់សំរាមចាស់ នៅក្រុងខេមរភូមិន្ទគឺមានហើយ ក៏ប៉ុន្តែរដ្ឋបាលខេត្តកោះកុង គាត់បានលើកឡើងថា កន្លែង​ចាក់សំរាមចាស់នោះ​ពេញអត់អាចចាក់សំរាមបានទៀតទេ ទើបបង្កើតជាទីលានចាក់សំរាមថ្មី នៅក្នុងដែនជម្រកសត្វព្រៃ តែពេលដែលយើងទៅជាក់ស្តែង ទីលានចាក់សំរាមចាស់អត់ទាន់ពេញទេ គឺនៅត្រឹមជង្គង់នៅឡើយ»។

កញ្ញាបន្ថែម​ថា៖ «ម្យ៉ាងវិញទៀតយើងឃើញថា ដែនជម្រកសត្វព្រៃពាមក្រសោបត្រូវបានកាត់ឆ្វៀល នៅក្នុងទំហំ៥០ហិកតា ដែលរដ្ឋបាលខេត្តកោះកុងបានលើកឡើង និងត្រូវយកមកធ្វើជាទីលានចាក់សំរាម តែបើយើងមើលតាម​ផែនទីដែលក្រសួងបរិស្ថានដែលគាត់ចេញអនុក្រឹត្យ​ តាំង​ពី​ឆ្នាំ២០២៣ គឺវានៅតែក្នុងដែនជម្រកសត្វព្រៃនៅឡើយទេ វាមិនមែនជាកន្លែងរបស់រដ្ឋដែលត្រូវយកស្រេចតែចិត្តនោះទេ។ យើងអត់ចង់ឱ្យយកសំរាមមកចាក់ក្នុងដែនជម្រកសត្វព្រៃ ព្រោះមានការប៉ះពាល់មែនទែនដល់ជីវៈចម្រុះ សត្វព្រៃ ព្រោះមានការដុត ការបង្ហូរទឹកស្អុយនៅកន្លែងហ្នឹង​ ព្រោះ​យើងឃើញមានទឹកដកនៅនឹងស្រាប់ អញ្ចឹងវាអាចហូរទៅប៉ះពាល់កន្លែងផ្សេងៗទៀតបាន ដែលយើងប៉ាន់ស្មានថា អាចហូរទៅដល់ស្ទឹងតាតៃដែលជាតំបន់រមណីយដ្ឋានទេសច៍ធម្មជាតិ»។

ព្រះតេជគុណមួយអង្គ ដែលបានចូលរួមក្នុង​ការ​ដាក់ញត្តិ​នេះដែរ ប៉ុន្តែ​សុំមិនបញ្ចេញឈ្មោះ ​មាន​សង្ឃដីកា​ថា ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប ព្រះតេជគុណ​​ចង់ឃើញ​តំបន់ការពារ​ធម្មជាតិនៅកម្ពុជា​ មាន​បរិសា្ថនស្អាត ដោយមិន​ចង់ឱ្យ​មាន​ករណី​ចាក់សំរាម​នៅតំបន់ការពារ​នោះទេ។ ករណីនេះ ព្រះតេជគុណ បានស្នើ​ដល់​ក្រសួងបរិស្ថាន ជួយ​អន្តរាគមន៍ឱ្យបញ្ឈប់ការ​យកសំរាម​ទៅដាក់នៅក្នុងតំបន់ការពារ។​​

ព្រះអង្គមានសង្ឃដីកាបន្តថា៖ «បើសិនជានៅតែបន្តការចាក់សំរាមចូលក្នុងដែនជម្រកសត្វព្រៃមួយនេះ នាំឱ្យមានហានិភ័យ វាធ្វើឱ្យខូចប្រព័ន្ធអេកូឡូស៊ី ហើយប៉ះពាល់ទៅដល់ធនធានសត្វ និងរុក្ខជាតិ ព្រោះថាតំបន់ការ​ពារ​អភិរក្សសត្វព្រៃ តែងតែមានសត្វ ហើយបើសត្វបរិភោគទឹកហ្នឹង ឬក៏បរិភោគស្មៅប៉ុន្តែចូលសំរាម វាខូចសុខភាព អាចធ្វើឱ្យសត្វស្លាប់ ហើយរុក្ខជាតិអាចធ្វើងាប់ជាច្រើនដែរ នៅកន្លែងតំបន់ការពារអភិរក្សសត្វព្រៃហ្នឹង»។

Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានទេនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

ប៉ុន្តែនៅពេលយុវជនដាក់ញត្តិនោះ ខាងតំណាងក្រសួងបរិស្ថាន បានចេញមកទទួល​ដោយ​បញ្ជាក់ថា នឹង​យកញត្តិនេះ ​ដាក់ជូន​ថ្នាក់ដឹកនាំក្រសួងពិនិត្យ។

ចំណែក អភិបាល​រង​ខេត្តកោះកុង លោក អន សុធារិទ្ធ ​មានប្រសាសន៍ថា តំបន់នោះ ជា​តំបន់​សហគមន៍ មិនមែនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបនោះទេ។ លោកបន្តថា ទីតាំង​នោះដែរ​ រដ្ឋបាលខេត្ត បានត្រៀមបម្រុង​ទុកសម្រាប់ធ្វើជាទីលានចាក់សំរាមដែលមាន​ស្តង់ដា នៅក្នុង​ឆ្នាំ២០២៥ ហើយបច្ចុប្បន្នមានការ​​ចាក់សំរាម​ជាបណ្ដោះអាសន្ន។

លោកមានប្រសាសន៍ថា៖ «ឥឡូវនេះ យើងកំពុងរៀបចំសិក្សាបញ្ហាហ្នឹង ដោយយើងមានផែនការ មានការជួយគ្រប់គ្រងពីធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា World Bank ដែលរៀបចំធ្វើទីលានហ្នឹង ដែលមានតម្លៃរហូតដល់ជាង ៥លានដុល្លារឯណោះ […] ពាក់ព័ន្ធការចាក់សំរាមនេះបណ្តោះអាសន្ន ដូចនេះមិនទាន់មានស្ដង់ដារទេ តែរដ្ឋបាលព្យាយាមធ្វើយ៉ាងណា ដើម្បីកុំឱ្យការប៉ះពាល់ក្នុងកម្រិតខ្ពស់ ប៉ុន្តែនៅពេលមានស្ដង់ដារ នោះនឹងលែងមាន​ប៉ះពាល់​បរិស្ថានទៀតហើយ»។

លោកបន្តថា៖ «ការពិតអនុក្រឹត្យលេខ១៦៤ វាបំបែកចេញពីព្រះរាជក្រឹត្យដែនជម្រកសត្វព្រៃពាមក្រសោប។ ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ពីមុនមានតែមួយទេ តែឥឡូវគេបំបែកជាពីរ ដោយមានលេខ​១៦៤ និង១៧០។ ១៧០ហ្នឹង គឺតំបន់រ៉ាមសារកោះកាពិ ពីមុនរ៉ាមសារកោះកាពិហ្នឹង វាស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប អ៊ីចឹងឥឡូវគេបំបែកចេញជាពីរ។ ចំពោះពាក់ព័ន្ធទៅនឹងអ្វីដែលខាងអនុក្រឹត្យ​​១៦៤ ដែលចេញមកហ្នឹង គឺវាអត់ពាក់ព័ន្ធជាមួយនឹងការកាត់ឆ្វៀលនៃអនុក្រឹតលេខ៣០ទេ អ៊ីចឹងវានៅជាមានសុពលភាពរហូត»។

ប្រធាន​ប្រតិបត្តិសមាគម​បណ្តាញយុវជន​កម្ពុជា(CYN) លោក ហេង គឹមហុង មាន​ប្រសាសន៍​ថា ការ​ចាក់សំរាម នៅតំបន់ការពារ នឹងនាំ​ឱ្យមានការប្រែប្រួល និង​ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។

លោកបន្ត​ថា៖ «ជុំវិញករណីនេះ ក្រសួងគួរតែពិចារណា​ធ្វើកិច្ចការឡើងវិញ ជាមួយរដ្ឋបាលខេត្ត [ខេត្តកោះកុង] កាយសំរាមចេញ ឬក៏រកកន្លែងសំរាមថ្មី មកជំនួសឱ្យតំបន់ហ្នឹងដើម្បីធានាថា មិនអាចបង្ក​បញ្ហាផ្សេងៗ និងបង្កឱ្យ​មាន​​ការ​ព្រួយ​បារម្ភ ហើយនិងការភ័យព្រួយ​ពីភាគីពាក់ព័ន្ធផ្សេងៗទៀត»។

គួរជម្រាប​ជូន​ថា ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ព្រៃកោងកាងធំជាងគេ​ ហើយមានទីតាំងនៅទឹកដីខេត្តកោះកុង​នៃប្រទេសកម្ពុជា។ កាលដើមឡើយដែនជម្រកសត្វព្រៃនេះមានផ្ទៃដីទំហំ ២៣ ៧៥០ហិកតា តែត្រូវបានបង្រួមមកត្រឹម ១៦ ៩៨២ហិកតា​វិញក្នុង​ឆ្នាំ២០២៣ ក្នុងគោលបំណង​ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី និង​រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ។ នេះបើតាមអនុក្រឹត្យលេខ ១៦៤ របស់រាជរដ្ឋាភិបាល៕

រដ្ឋាភិបាល​​ជំរុញដល់ម្ចាស់ភោជនីយដ្ឋាន និង​​​ចុងភៅតាមរោងការ ​បង្កើន​​ការ​​​ប្រើ​​ផលិត​ផលកសិកម្មក្នុង​ស្រុក
មន្ត្រីរដ្ឋាភិបាល ជំរុញដល់​ម្ចាស់ភោជនីយដ្ឋាន និ​ងចុង​ភៅតាមរោង​ការ និងកម្មវិធី​នានា បង្កើនការ​ប្រើផលិតផលកសិកម្ម​ក្នុងស្រុក ដើម្បីជួយសម្រួល​ដល់កសិករក្នុងការធានាឱ្យបានជូនពួក​គាត់នូវនិរន្តរភាពទីផ្សារ។​

ការជំរុញ​នេះ ធ្វើឡើងនៅក្នុងវេទិកាពិភាក្សាមួយនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីអំពី «រសជាតិកសិផលខ្មែរ» កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ដែលធ្វើឡើងក្នុងគោលបំណងជំរុញការគាំទ្រកសិផលខ្មែរឱ្យ​បានកាន់តែខ្លាំងក្លា និង​ជាវេទិកា​មួយ​ដែល​បានប្រមូលផ្តុំនូវគ្រប់ភាគីពាក់ព័ន្ធ​ ឱ្យ​មានជជែកវែកញែកអំពីបញ្ហាប្រឈម និង​ឈានទៅដល់ការស្វែងរកដំណោះស្រាយរួម។

ថ្លែងនៅក្នុងកិច្ចពិភាក្សានោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានជំរុញ​ដល់​ម្ចាស់​ភោជនីយដ្ឋាន អ្នកផ្គត់ផ្គង់អាហារក្នុងកម្មវិធីនានា ព្រមទាំងម្ចាស់​ដើមការ ប្រើ​ប្រាស់​កសិផល​ និងផលិត​ផលក្នុងស្រុក ជំនួស​នូវ​ការប្រើ​ប្រាស់​វត្ថុ​ធាតុដើម​នាំចូល នៅក្នុងភោជនីយ​ដ្ឋាន និងកម្មវិធីរបស់ពួកគេ។​

លោកមានប្រសាសន៍ថា៖ «យើងព្យាយាមឱ្យ​​អ្នកពាក់ព័ន្ធទាំងអស់យល់ថា វាចាប់​ផ្តើម​ពីយើង​ទាំង​អស់​គ្នា ទាំង​អ្នកផ្គត់ផ្គង់អាហារ គឺសហការជាមួយគ្នាជំនួសផលិតផលនាំចូលដោយ​ផលិត​ផល​ក្នុង​ស្រុក ហើយក្រសួងគឺមានការត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចូលរួម»។

លោកបន្ថែម​ថា៖ «យើងនឹងធ្វើគុណភាពឱ្យ​​បានល្អបំផុត ទោះបីជាយកវត្ថុធាតុដើម​ខ្មែរយកទៅធ្វើជាម្ហូបចិនក៏ដោយ ម្ហូបខ្មែរក៏ដោយ។ […] ជូនដល់ម្ចាស់ដើមការ ក្រសួងត្រៀម​នៅក្នុងការ​ចូល​រួម បញ្ជាក់​ជូន​តែ​ម្តង ការមួយដែលកម្មង់ម្ហូបអ្វីក៏ដោយ យ៉ាងហោច៩០% ត្រូវ​តែមាន​ចំណែកជាផលិតផលខ្មែរ»។

ជាមួគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថា ក្រសួងកសិកម្ម ​បាននិងកំពុងរៀបចំច្បាប់កិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីជាជំហរមួយបន្ថែមទៀតនៅក្នុងការធានានូវតុល្យ​ភាព​ការ​ផ្គត់ផ្គង់ និងការបញ្ជាទិញ។

លោកមានប្រសាសន៍ថា៖ «យើងកំពុងរៀបចំច្បាប់កិច្ចសន្យាផលិតកម្មកសិកម្ម ហេតុអីបានត្រូវការច្បាប់ពិសេស? ព្រោះថាបើយើងយកច្បាប់រដ្ឋប្បវេណីធម្មតាមកប្រើ គឺមានន័យថាភាគីណាមួយត្រូវសងការខូចខាតដែលធ្វើឱ្យ​ប៉ះពាល់ដល់កសិករខ្លាំង ដូចជាកាលឡើងចុះថ្លៃខុស​ពីអ្វីដែលបានសន្យាគ្នា ប៉ុន្តែយ៉ាងហោចណាស់យើងដោះស្រាយ​បញ្ហាអស្ថេរភាពហ្នឹងបាន។ […] អ្នកជ្រុលនិយមមួយចំនួននិយាយថា មិនឱ្យ​នាំចូល តែបើយើងផ្គត់ផ្គង់មិនបាន វាប៉ះពាល់អ្នកប្រើប្រាស់ទាំងអស់»។

ករណីនេះ ក្រុមចុងភៅផ្គត់ផ្គង់ម្ហូបអាហារតាមរោងការ និងម្ចាស់ភោជនីយដ្ឋាននានា បានបង្ហាញពីឆន្ទៈនៅក្នុងការបង្កើនការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកឱ្យ​បាន​កាន់​តែច្រើន ខណៈបច្ចុប្បន្នម្ចាស់អា​ជីវកម្មទាំងនោះ អះអាងថា ពួកគេ​​​នៅតែបន្តមាន​បញ្ហាប្រឈម​មួយចំនួននៅក្នុងការ​ទទួលទិញ​ផលិតផលកសិកម្មដែលផលិតនៅក្នុងស្រុក។

លោក ទូច រដ្ឋា ជាម្ចាស់អាជីវកម្មផ្គត់ផ្គង់ម្ហូបអាហារយីហោ សឹង ហុកហេង បានឱ្យ​ដឹង​ថា ការ​ប្រើប្រា​ស់​ផលិត​ផល​កសិកម្មក្នុងស្រុក ដូចជា សាច់ និង​បន្លែ ក្នុងអាជីវកម្មរបស់លោក គឺមានប្រហែល៦០%នៃ​ការផ្គត់ផ្គង់សរុប។

លោកបន្ត​ថា៖ «សម្រាប់កម្រិតដែលខាងខ្ញុំ និងអ្នកផ្គត់ផ្គង់ផ្សេងទៀតមានចំនួនច្រើនហើយ ដែលផលិតផលមួយចំនួនទៀត ​យើងត្រូវការអ្នកផ្គត់ផ្គង់ក្នុងស្រុកហ្នឹង​ជំនួសឱ្យ​បាន ហើយនឹងធ្វើម៉េចរក្សានូវស្ថេរភាព បន្ទាប់​មកទៀត​បានយើងគិតពីរឿងគុណភាពនិងតម្លៃ»។

លោក រដ្ឋា បានលើកឡើងដែរថា​ ដោយសារតែការបម្រើម្ហូបអាហារនៅតាមពិធីមង្គលការ គឺជាអាជីវកម្មដែលមិនមានស្ថេរភាពអូសបន្លាយរយៈពេលមួយឆ្នាំពេញ ដូច្នេះ​បញ្ហា​នេះបាន​បង្កឱ្យ​ក្លាយជាការ​លំបាកសម្រាប់ទាំងអ្នកទទួលទិញ និងអ្នកផ្គត់ផ្គង់​នៅក្នុង​ការ​ធានាឱ្យ​បាននូវស្ថេរភាពនៃការផ្គត់ផ្គង់។

លោកមានប្រសាសន៍ថា៖ «ការងារតុការ វាជាការងារមួយដែលឡើងចុះ​ ឡើងក៏ខ្លាំង ហើយចុះវិញក៏ខ្លាំង ចុះវិញគំហុក ចឹងវាមានរដូវកាលដែរ។ […] ដូច្នេះខ្ញុំគិតថាវាក៏ជាបញ្ហាប្រឈមដ៏ខ្លាំងសម្រាប់ទាំងអ្នកផលិតនិងអ្នកផ្គត់ផ្គង់ ពីព្រោះពេលមួយដែលគាត់ផលិតច្រើនពេក ហើយគេមិនសូវមានកម្មវិធី អាហ្នឹងក៏ជាបញ្ហាដល់គាត់។ ប៉ុន្តែដល់ពេលយើងមានជាតម្រូវការ គាត់មានដែរ ប៉ុន្តែគាត់មានជាប្រចាំថ្ងៃសម្រាប់ការប្រើប្រាស់តាមតែភោជនីយដ្ឋាន ឬសណ្ឋាគារ តែដល់សម្រាប់កម្មវិធីសម្រាប់មនុស្សច្រើនរយនាក់ គាត់អត់មាន»។

ទោះបីជាមិនទាន់មានភាពរលូននៃសង្វាក់ផលិតកម្ម និងផ្កត់ផ្គង់ទាំងស្រុងក៏ពិតមែន ម្ចាស់អាជីវកម្មរូបនេះ បានប្តេជ្ញានៅក្នុងការបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យ​បានកាន់​តែ​ច្រើន​តាម​ដែល​អាច​ទៅ​រួច ដោយលោកបានសង្កត់ធ្ងន់ថា តម្លៃមិនមែនជាបញ្ហា ឱ្យ​តែផលិត​ផលមាន​គុណភាព។

ជាមួយគ្នានេះដែរ លោក តាំង គឹមតេង ជាម្ចាស់អាជីវកម្ម តាំង តិចម៉េង ដែល​ផ្គត់​ផ្គង់​ម្ហូបអាហារ​តាម​កម្មវិធីដែរនោះ​ បានលើកឡើងថា កត្តាដែលអាជីវកម្ម​លោក​នាំចូល​ផលិត​ផលម​ក​ពី​ក្រៅ​ប្រទេស ដោយសារតែការផ្គត់ផ្គង់នៅក្នុងស្រុក​ មិនមាន​ទៅតាមតម្រូវការដែលខាង​លោក​ចង់​បាន។

ទោះជាយ៉ាងនេះក្តី លោកបានកត់សម្គាល់បន្ថែមផងដែរថា កសិផលដែល​ផលិត​នៅក្នុងស្រុក គឺមានគុណភាពល្អជាងកសិផលដែលនាំចូលពីបរទេស។

លោកថ្លែងថា​៖ «អត្រាដែលខ្ញុំប្រើផលិតផល​នាំចូល​ដោយ​សារនៅក្នុងស្រុក​អត់​មាន ចឹង​បាន​ខ្ញុំ​ប្រើផលិតផលក្រៅ​ស្រុក។ ជួលកាលរបស់ខ្លះនៅស្រុកខ្មេរយើងអត់មាន អត់អាចដាំដុះបាន ចឹងបានយើងត្រូវតែនាំចូល។ […] តែម៉េច​ក៏ដោយ គុណភាពផលិតផលក្នុងស្រុកល្អជាង ខ្ញុំប្រៀបធៀបតែស្ពៃបូកគោមួ​យបា​ន​ហើយ បើយើងនាំចូលស្ពៃបូកគោចម្អិន​ហើយ​មាន​ជាតិ​ជូរ បើស្ពៃបូកគោក្នុងស្រុកយើងអត់មានជាតិជូរទេ»។

ចំណែក ​លោកស្រី រស់ រតនៈ (ចុងភៅណាក់) ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង ក៏បានលើក​ឡើង​​​ដែរ​ថា ទោះបីជាការផ្គត់ផ្គង់ហាក់មិនទាន់មានស្ថេរភាព ​ក៏លោកស្រីមិនមានជាបញ្ហាប្រឈមអ្វីធំដុំនោះទេ ដោយសារតែលោកស្រីធ្វើម្ហូបប្រកប​ដោយការច្នៃ​ប្រឌិត និងតាម​រដូវ​កាល។

លោកស្រីថា​៖ «ខ្ញុំធ្វើតែម្ហូបតាមរដូវ និង​តាម​តំបន់ អ៊ីចឹងហើយវាតម្រូវឱ្យ​ខ្ញុំប្រើប្រាស់អ្វីដែលមាននៅក្នុងខែហ្នឹង អាហ្នឹង​គឺជាគុណតម្លៃនៃកន្លែងខ្ញុំ ចឹងហើយខ្ញុំអត់មានបញ្ហាអីទេ»។

ប្រធានប្រតិបត្តិនៃអង្គការកសិដ្ឋានតុកកែញញឹមកម្ពុជា លោក រ៉ែម ចាន់ដារ៉ា គាំទ្រចំពោះការជំរុញនេះ ខណៈលោកសង្កេតឃើញថា​​ ស្ថាន​ភាព​អំណោយ​ផល​នៅកម្ពុជា​ អាច​ឱ្យ​កសិករ​ដាំដុះ និងមានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់​បាន​ពេញ​លេញ។ លោកបន្តថា ​ប៉ុន្តែអ្វីដែលគួរមានជាចាំបាច់នោះ ​​គឺទិន្នន័យមួយដែល​ច្បាស់​លាស់នៅ​ក្នុង​ការ​ធានា​ថា អ្វីដែលកសិករដាំដុះ ពិតជាមានតម្រូវការនៅលើទៅផ្សារ។

លោក​ថា៖ «បើនិយាយពីស្ថេរភាពនៃការផ្គត់ផ្គង់របស់យើង ខ្ញុំគិតថា​អាចផ្គត់ផ្គង់បាន ប៉ុន្តែលុះត្រាតែទីផ្សារបានផ្តល់​នូវទិន្នន័យច្បាស់លាស់ ពេលដែលកសិករដាំ គាត់​អត់មានទិន្នន័យច្បាស់លាស់​នៅក្នុងដៃ ​ថាតើគាត់ត្រូវដាំបន្លែស្លឹក​ប៉ុន្មាន​គីឡូ​ក្នុង​ខែ​នេះ។ […] ហើយយើងអត់ទាន់មានជាយន្តការណាមួយ ដើម្បីបង្កជាលក្ខណៈងាយស្រួលដែលឱ្យ​អ្នកដាំ និងអ្នកដែលមានតម្រូវការហ្នឹងស្វែងយល់ពីគ្នាទេ»៕

តុលាការ​​​ចាប់ផ្តើមបើកសវនាការ​​សួរ​ដេញ​ដោលសំណុំរឿង​ក្រុមយុវជនចលនា​​​មាតាធម្មជា​តិ
ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានចាប់ផ្តើមបើកសវនាការ​​សួរដេញ​ដោល​​​ក្រុម​យុវជនចលនាមាតាធម្មជាតិ ពាក់ព័ន្ធសំណុំរឿង «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គ​ព្រះមហាក្សត្រ»។

សកម្មជន​បរិស្ថាន​ទាំងនេះ​ ​រួម​មាន​ ​លោក​ ​យឹម​ ​លាង​ហ៊ី​ ​អ្នកនាង​ ​ស៊ុន​ ​រដ្ឋា​ ​និង​លោក​ ​អា​ឡិច​សាន់​ដ្រូ ហ្គ៊​ត​ស្សា​លេស​ ដេ​វីដ​សុ​ន​ ​ដែល​អ្នក​ទាំង​៣​ ​រង​​ការចោទ​ពី​បទ​​ ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ ​និង​រួមគំនិតក្បត់​​។​ ​ចំណែក​​ឯ​សកម្មជន​ចំនួន​ ​៧​​​រូប​​ផ្សេង​ទៀត​​ ​រួម​មាន​ ​លោក​ ថុន​ ​រដ្ឋា​ ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ធ​ ​លោក​ ម៉ិ​ញ​ ​ពិសិដ្ឋ​ ​កញ្ញា​ ​រ៉ី​ ​រក្សា​ ​និង​លោក​ ​ពក​ ខើ​យ​ ក៏ត្រូវបាន​តុលាការ​កោះហៅ​ចូល​រួមសវនាការ​ផងដែរ ក្រោម​​បទ​ចោទ​ ​រួមគំនិតក្បត់។​

នៅ​ក្នុង​សវនាការ​នា​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤​នេះ​ ​ជនជាប់ចោទ​ដែល​មាន​វត្តមាន​ ​រួម​​មាន​ ​លោក​ ​យឹម​ ​លាង​ហ៊ី​ ​លោក​ ថុ​ន​ ​រដ្ឋា​ ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ធ​ ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​​កញ្ញា​ ​ឡុង​ ​គន្ធា ដោយពួកគេ​​​បាន​​ស្លៀក​ស​​ម្លៀ​ក​​បំពាក់​ ​ស​ ​កាន់ទុក្ខ​ និងក្នុងដៃមានកាន់ផ្កាឈូក​ពណ៌​ស។

ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅមុខសាលាដំបូងរាជធានីភ្នំពេញ​​ លោក យឹម លាងហ៊ី បានឱ្យដឹងថា ក្នុងសវនាការ ចៅក្រមជំនុំជម្រះបានសួរ​ដេញដោល​បានតែរូបលោក​ម្នាក់ទេ ក្នុងចំណោម​សកម្ម​ជនដែលចូលរួមចំនួន ៥រូប។ លោក​បន្តថា តុលាការនឹងបើកសវនាការសួរដេញដោល​បន្ត​​ទៀតនៅថ្ងៃទី៥ ខែមិថុនា​ ខាងមុខ។

លោក យឺម លាងហ៊ី លើកឡើងទៀត​​ថា ពួកគាត់ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ ខណៈ​ក្រុមគ្រួសាររបស់លោក ជាអ្នកគោរពស្រឡាញ់អង្គ​​ព្រះ​មហាក្សត្រ​ ហើយសកម្មភាព​ដែល​ក្រុមយុវជនចលនាមាតាធម្មជាតិបានធ្វើកន្លងមក គឺ​ដើម្បីការ​ពារ​បរិស្ថាន និងជាការបំពេញកាតព្វ​កិច្ច ជា​ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ។

លោកថ្លែងថា៖ «ខ្ញុំធ្វើការមិនបង្ហាញថាខ្លួន​ឯងចង់លះបង់ ដើម្បីខ្លួនឯងបានពាន​រង្វាន់ទេ ខ្ញុំចង់បញ្ជាក់ថា ការ​ងារចលនា​មាតា​ធម្មជាតិ គឺជាការងារដើម្បីបរិស្ថាន​របស់យើងទាំងអស់គ្នា ដើម្បីពិភពលោក​តែប៉ុណ្ណោះ ជាក់ស្តែងដូចជាពេលដែល​មេឃ​ក្តៅ៤​៥​អង្សាសេ តើអ្នកណាជាអ្នករងគ្រោះ គឺអ្នកក្រីក្រ​ជាអ្នករងគ្រោះ ព្រោះគ្មានមាស៊ីនត្រជាក់នោះទេ នេះជាការ​ងារ​បរិស្ថាន ជាការងារសម្រាប់យើងទាំងមូល»។

សកម្មជនមាតាធម្មជាតិម្នាក់ទៀត ដែល​ត្រូវបានតុលាការ​កោះហៅចូល​សវនាការ​ផងដែរនោះ​ លោក ថុន រដ្ឋា បាន​លើកឡើង​ថា រូបលោក ក៏ដូចជាយុវជន​ចលនាមាតាធម្មជាតិផ្សេងទៀត មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់របស់តុលាការនោះទេ ហើយការចោទប្រកាន់នេះ គឺជាការរឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ក្រុម​យុវជនក្នុងកិច្ចគាំពារបរិស្ថាន។

លោកថា៖ «ជាគោលជំហររបស់ពួកយើង ពួកយើងមិនបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់តាំង​ពី​ដើមមកហើយ ការចោទប្រកាន់លើពួកយើង​ទាក់ទងនឹងបទរួមគំនិតក្បត់ ក៏ដូចជាប្រមាថអង្គ​ព្រះមហាក្សត្រអីហ្នឹង គឺជាការចោទប្រកាន់គ្រាន់តែដើម្បីរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកយើងដែល​ហ៊ាន​និយាយ​ការ​ពិត អំពីបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា គ្រាន់តែធ្វើយ៉ាងណាដើម្បីបង្ក្រាប​យុវជន​ដូចជាពួកយើង ដែលតែងតែហ៊ានឈឺឆ្អាល ហ៊ានលើកឡើងអំពីបញ្ហាដែល​ពួកយើង​មើល​ឃើញ ហើយចង់ឱ្យមានការកែប្រែ ឬពិចារណាឡើងវិញ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ថា ករណីរបស់ក្រុមចលនាមាតាធម្មជាតិ កំពុងតែដំណើរការនីតិវិធី ហើយសវនាការនេះ​នឹងបន្តនៅសប្តាហ៍ក្រោយទៀត។​

លោកថា៖ «រឿងកំពុងចំណាត់ការនីតិវិធី ចាំមើលចៅក្រមគេសម្រេចយ៉ាងណា ចាំមើលតាមហ្នឹងទៅ […] ថ្ងៃទី៥ ខែ​មិថុនា[នឹងបន្តសវនាការ] គេបាន​ប្រគល់​[សិទ្ធទទួលបានការជំនុំ​ជម្រះ​ដោយយុត្តិធម៌]ពេញ​លេញ​ទាំង​អស់តើ គាត់​ចង់លើកអ្វីលើកទៅតាមហ្នឹង តាមគេបញ្ជាក់ជូន ត្រូវការមេធាវី ក៏មានមេធាវី»។

ស្របពេលដែលតុលាការបើកសវនាការ​លើសំណុំរឿងនេះដែរ ក្រុម​យុវជន ពលរដ្ឋ និងព្រះសង្ឃ​ប្រមាណជាង ១០អង្គ/នាក់ ក៏បាន​ប្រមូលផ្តុំគ្នា​នៅមុខសាលា​ដំបូងរាជធានីភ្នំពេញ ដើម្បី​​លើក​ទឹកចិត្ត​ដល់​ក្រុម​យុវជនចលនាមាតាធម្មជាតិផងដែរ។​

និស្សិតឆ្នាំទី២នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា កាត់ ស៊ីណាត បានលើក​ឡើង​ថា​ ក្រុមយុវជន​ចលនា​​មាតាធម្មជាតិ ធ្វើសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិ ដោយ​ពួកគេ​​មិនបាន​ធ្វើសកម្មភាពណាមួយ ដូចការចោទប្រកាន់នៅតុលាការឡើយ។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំមើលឃើញពីមនសិកា ឆន្ទៈរបស់ពួកគាត់​ក្នុងការការពារបរិស្ថាន ទើបខ្ញុំមកចូលរួមលើកទឹកចិត្តពួកគាត់នៅថ្ងៃនេះ […] ខ្ញុំមើលឃើញថា មិនដូចអ្វីដែលតុលាការចោទប្រកាន់ទេ ពីព្រោះថា​ពួកគាត់មានមនសិកាស្នេហាជាតិខ្លាំង​ណាស់​ក្នុងការការពារបរិស្ថាន អីចឹងមិនអាចថាទៅពួកគាត់ជាជនក្បត់ជាតិ ជាអ្នកដែលប្រមាថព្រះមហាក្សត្រ​ វាអត់សម​ហេតុផល»។

ករណីនេះ កញ្ញាបាន​ស្នើដល់​តុលាការ​ ពិចារណាទម្លាក់បទចោទទៅលើក្រុមយុវជនចលនាមាតា​ធម្មជាតិ ដើម្បីឱ្យ​ពួកគេ​មានសេរី​ភាពឡើងវិញ និង​បន្តសកម្មភាពក្នុងការ​ការពារបរិស្ថាន និងធន​ធានធម្មជាតិ​ឱ្យ​បានពេញលេញឡើងវិញ។

ចំណែក ព្រះតេជគុណ ធូ រ៉ាឃីម គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ មាន​សង្ឃដីកា​ស្រដៀងគ្នា​ដែរ​ថា ក្រុមចលនាមាតាធម្មជាតិនេះ គឺមិនបានធ្វើដូចការចោទប្រកាន់ពាក់ព័ន្ធនឹង​បទចោទ រួមគំនិតក្បត់ បម្រើបរទេស និង​ប្រមាថអង្គព្រះមហាក្សត្រនោះទេ។ ព្រះតេជគុណ ក៏បាន​ស្នើ​ដល់​តុលាការ​​ទម្លាក់​បទ​ចោទប្រកាន់ទៅលើ​ពួកគេ​​ ដើម្បីផលប្រយោជន៍​ជាតិ។​

ព្រះតេជគុណមានសង្ឃ​ដីកា​ថា៖ «អាត្មាមកដើម្បីលើកទឹកចិត្ត គាត់ធ្វើដើម្បីផលប្រយោជន៍រួម ដើម្បីសង្គមជាតិ បែរជាមានបញ្ហា បែរជាមិនមានយុវជន ឬក៏ជនរួមជាតិណាជួយលើកទឹកចិត្តទេ» ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា កន្លងមក ការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួនទៅលើ​​ក្រុម​យុវជនចលនា​​មាតាធម្មជាតិ បាន​ទទួល​រង​នូវ​ការរិះគន់ជាច្រើន​ពីអង្គការជាតិ-​អន្តរជាតិ និងសហគមន៍អន្តរជាតិ ថាជាការរំលោភ​សិទ្ធិ​សេរីភាព និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ស្តីពីសិទ្ធិមនុស្សដែលកម្ពុជាទទួលស្គាល់។ លោកយល់​ថា សកម្ម​ភាពរបស់​ក្រុមយុវជន​ចលនាមាតាធម្មជាតិនេះ មិនគួរត្រូវបានចាប់ខ្លួន ឬចោទប្រកាន់នោះទេ។

លោកមានប្រសាសន៍ថា៖ «សកម្មភាពចូលរួមយ៉ាងសកម្មកន្លងមករបស់ក្រុមយុវជនមាតាធម្មជាតិ លើកិច្ចការពារបរិស្ថាន ធន​ធានធម្មជាតិ ព្រៃឈើ និងការពារសិទ្ធិមនុស្ស គួរត្រូវបានលើកទឹកចិត្ត និងគាំទ្រ មិនគួរត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួននោះទេ»។

លោក អំ សំអាត ក៏បង្ហាញ​ការ​​សោកស្តាយផងដែរ ដោយសារ​តែមនុស្ស​​​ចំនួន ​៥នាក់​ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ មិនមានវត្តមានក្នុងសវនាការ ដើម្បីជជែកដេញដោលរកយុត្តិ​ធម៌​ឱ្យ​បាន​ពេញ​លេញ​ក្នុងការជំនុំជំម្រះសំណុំរឿងនេះ។

លោកបន្ថែម​ថា៖ «ដើម្បីរកឱ្យមានការិះគន់បន្តទៀត និងដើម្បីលើកទឹកចិត្តដល់អ្នកស្រឡាញ់បរិស្ថាន និងយុវជនការ​ពារ​បរិស្ថាន កម្ពុជាគួរពិចារណា និងយកចិត្តទុកដាក់ លើកទឹកចិត្ត និងជំរុញ​ឱ្យមានការចូលរួម​កិច្ចការពារបរិស្ថាន និង​ធន​ធានធម្ម​ជាតិ ព្រោះជាផលប្រយោជន៍រួមសម្រាប់កម្ពុជា។ ការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួន​លើយុវជនការពារបរិស្ថាន និងអ្នកការពារបរិស្ថាន នាំឱ្យមានការិះគន់ថាជាការបំភិតបំភ័យ ការគំរាមកំហែងដល់យុវជនដទៃ​ មិនឱ្យហ៊ានចូលរួមក្នុងការងារនេះ »។

យោងតាមអត្ថបទខ្លីមួយរបស់អង្គការលីកាដូ ដែលចេញផ្សាយនៅថ្ងៃនេះដែរ ឱ្យដឹងថា ​យុវជន​ចលនា​​មាតា​​ធម្មជាតិ​ ​គឺជា​ក្រុម​យុវជន​សកម្ម​​ផ្នែក​កិច្ចការពារ​បរិស្ថាន​នៅ​កម្ពុជា​ ដោយ​ពួកគេ​ទាំងនោះ​​បាន​លើកឡើង​នូវ​បញ្ហា​មួយ​ចំនួន​ ​ពាក់ព័ន្ធ​នឹង​កា​រលុប​បឹង​ក្នុង​រាជធានី​ភ្នំពេញ​ ​ការ​​កាប់​បំផ្លាញ​​ព្រៃ​ឈើ​ ​និង​​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នានា​​​នៅ​ក្នុង​ប្រទេស​​។​

ប្រភពដដែល បន្តថា ​សមាជិក​របស់​ក្រុម​យុវជនចលនាមាតាធម្មជាតិខ្លះ​ បាន​​រង​ការ​ចោទប្រកាន់ពី​តុលាការ​ ​និង​ជាប់​​ពន្ធ​នាគា​រ​ ព្រម​ទាំង​ហាមឃាត់​ដោយមិន​ឱ្យ​ចាកចេញពីប្រទេស ​ខណៈដែល​​ពួកគេ​​​បាន​ទទួល​ពានរង្វាន់​ ​Right​ ​Livelihood​ ​ឆ្នាំ​២​០​២​៣​ ​នៅទីក្រុង​ស្តុក​ហូម ប្រទេស​ស៊ុយអ៊ែត ​ចំពោះ​ភាព​សកម្ម​និយម​លើ​កិច្ចការពារ​បរិស្ថាន​របស់​ពួកគេ​។

បើតាមអង្គការផ្នែកសិទ្ធិមនុស្សនេះដដែល សកម្មជន​មួយ​ចំនួន​​ដែល​មានវត្តមានក្នុង​សវនាការ​នា​ថ្ងៃនេះ​ ​ធ្លាប់​​ត្រូវ​បាន​តុលាការ​កាត់ទោស​ ​និង​ជាប់ពន្ធនាគារ​​​ ​ដោយសារ​ភាព​សកម្ម​និយម​អហិង្សា​របស់​ពួកគេ​ផ្នែក​កិច្ចការពារ​បរិស្ថាន​ ក្នុងនោះ​ ​អ្នកនាង​ ​ស៊ុន​ ​រដ្ឋា​ ​លោក​ ​លាង​​​ហ៊ី​ ​និង​​​លោក​ ​ដារ៉ា​វុ​ធ​ ​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​និង​ជាប់ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​ជិត​ ​៥​​​ខែ​ ​ក្រោម​បទ​ចោទ​ដែល​ពួកគេ​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សវនាការ​នា​ថ្ងៃនេះ​។​

ចំណែក ​​លោក​ ថុ​ន​ ​រដ្ឋា​ ​កញ្ញា​ ​គន្ធា​ ​និង​កញ្ញា​ ​កែវ​រស្មី​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​ក្រោម​បទ​ចោទ​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​ ​ទាក់ទង​នឹង​យុទ្ធនាការ​ដើរ​តែម្នាក់ឯង​របស់​កញ្ញា​ ​គន្ធា​ ​ពី​បឹង​តា​មោក​ ​ឆ្ពោះទៅ​កាន់​គេហដ្ឋាន​របស់​អតីត​​​នាយករដ្ឋមន្ត្រី​ ​និង​បច្ចុប្បន្ន​​ជា​ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន ដើម្បី​​ស្នើសុំ​ឱ្យបញ្ឈប់​កា​រលុប​បឹង​តា​មោក​​។​ ​អ្នក​ទាំងនោះ​បានជា​ប់​ក្នុង​ពន្ធ​នាគា​រ​អស់​ជាង​ ​១​៤​​ខែ​ ​និង​រង​បទ​ចោទ​បន្ថែម​ទៀត​ ​ដែល​ជា​បទ​ចោទ​កំពុង​​ត្រូវ​បាន​​តុលាការ​បើកសវនាការ​នា​ថ្ងៃនេះ​ ​។​ ​រីឯ​លោក​ ​អា​ឡិច​ ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទ​ ​រួមគំនិតក្បត់​ ​ដោយកំបាំងមុខ​ ​ក្រោយពេល​លោក​ត្រូវ​បាន​អាជ្ញាធរ​​បណ្តេញ​ចេញពី​ប្រទេស​ ​កាល​ពី​ឆ្នាំ​២​០​១​៥​៕​

តុលាការនឹងប្រកាសសាលក្រម​លើសំណុំរឿង លោក ជា ចាន់ នៅ​ខែ​មិថុនា​ក្រោយ​បើក​សវនា​ការ​​​​សួរ​​ដេញ​​ដោល​​រួច
សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃពុធនេះ បានបើកសវនាការ​​ជំនុំជម្រះក្ដីលើ​សំណុំរឿង ប្រធានសហជីពប្រចាំរោងចក្រ វីង ស្ដារស៊ូ លោក ជា ចាន់ ដែល​រង​ការ​ចោទពី​បទ​ «សមគំនិតក្នុងអំពើ​លួច» ដោយ​ចៅក្រមគ្រោង​នឹង​ប្រកាសសាលក្រម​លើសំណុំរឿងនេះនៅអំឡុងពាក់​កណ្តាល​​​ខែមិថុនាខាងមុខ។

លោក សេង រាជ មេធាវីការពារក្តី​ឱ្យលោក ជា ចាន់ បាន​ឱ្យដឹងថា បន្ទាប់​ពី​បញ្ចប់​ការ​សួរ​ដេញដោល ចៅក្រមជំនុំជម្រះ​បាន​សម្រេច​កំណត់​ការ​ប្រកាស​សាល​ក្រម​លើសំណុំរឿង​ប្រធានសហជីពរូបនេះ នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

លោក​បន្ត​ថា លោក ជា ចាន់ ត្រូវបានចោទប្រកាន់ពីបទ​ «សមគំនិតក្នុងអំពើលួច» ដែលប្រព្រឹត្ត​​នៅក្នុងរោងចក្រ វីង ស្ដារស៊ូ កាលពីឆ្នាំ២០២២។ ប៉ុន្តែ​ លោកអះអាងថា សំណុំរឿងរបស់​លោក ជា​ ចាន់ មិនបានបញ្ជាក់ថ្ងៃកើតហេតុច្បាស់លាស់នោះទេ ដោយគ្រាន់តែដាក់ថា បានប្រព្រឹត្តនៅក្នុង​ឆ្នាំ២០២២ ប៉ុណ្ណោះ។

ទោះយ៉ាងណា មេធាវីរូបនេះ ក៏សុំមិនអត្ថាធិប្បាយអ្វីបន្ថែមជុំវិញករណីនេះទេ។​

ចំណែក អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ បានឱ្យដឹងយ៉ាងខ្លីថា សំណុំរឿងនេះ តុលាការនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២០ ខែមិថុនា។

អ្នកស្រី ឆែ ចាន់រ៉ា ជាភរិយារបស់លោក ជា ចាន់ ដែលបានចូលរួមស្ដាប់សវនាការនោះ បាន​និយាយ​​ថា ស្វាមីរបស់គាត់​ មិនមានកំហុសដូចការចោទប្រកាន់​​នោះទេ ហើយអំឡុងពេល​សវនាការ​ សាក្សីក៏មិនបាននិយាយថា ស្វាមី​របស់គាត់​​​បានលួ​ចសម្ភារៈក្រុមហ៊ុនផងដែរ។

ភរិយាជនត្រូវចោទរូបនេះ អះអាងថា សព្វថ្ងៃអ្នកស្រីបារម្ភអំពីសុខភាពរបស់លោក ជា ចាន់ ដោយសារលោក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយមិនមានថ្នាំលេបដិតដល់ ខណៈចំណូលគ្រួសារក៏ធ្លាក់ចុះ បន្ទាប់ពីស្វាមីរបស់គាត់​​ត្រូវបានឃុំខ្លួន។

អ្នកស្រីនិយាយថា៖ «ខ្ញុំសំណូមពរឱ្យតុលាការ ធ្វើការដោះលែងប្ដីខ្ញុំ ពីព្រោះអីគាត់លក្ខណៈអត់​កំហុស​អ្វី​ទេ សាក្សី គាត់​អត់​បាន​អះអាង​ប្រាប់​ថា គាត់ [លោក ចាន់] ប្រព្រឹត្តកំហុសអ្វីទេ»។

Newsroom Cambodia មិនអាចសុំ​ការអត្ថាធិប្បាយពីភាគីក្រុមហ៊ុន វីង ស្ដារស៊ូ ដែលជាដើមបណ្ដឹង បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃពុធនេះ។

ក្នុងអំឡុងពេលតុលាការបើកសវនាការ​នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មករ-កម្មការិនី និង​សមាជិកសហជីពប្រមាណ ៣០នាក់ ក៏បានប្រមូលផ្តុំគ្នា និងលើក​បដា នៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ ទាមទារឱ្យ​មានការ​ដោះលែង និង​ស្នើឱ្យតុលាការទម្លាក់បទចោទ ទៅលើ​លោក ជា ចាន់ ផងដែរ​ ដោយពួកគេ​អះអាងថា សំណុំរឿងនេះ កើតឡើងក្រោមការ​គប់គិត​គ្នារវាង​និយោជក និងអាជ្ញាធរមូលដ្ឋាន ដើម្បីលុបបំបាត់សហជីពឯករាជ្យប្រចាំរោងចក្រ។

ប្រធាន​សហព័ន្ធសហជីព​កម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ ដែលបានចូលរួមស្ដាប់សវនាការផងដែរ មានប្រសាសន៍ថា ក្នុងសវនាការព្រឹកនេះ លោក ជា ចាន់ បានបដិសេធចំពោះការចោទប្រកាន់របស់តំណាងអយ្យការជុំវិញការសមគំនិតក្នុងអំពើលួច ខណៈ​សាក្សីរបស់ភាគីក្រុម​ហ៊ុន​ដែល​ជាដើ​ម​បណ្ដឹង មិនបានបញ្ជាក់ច្បាស់ថា លោក ជា ចាន់ បានលួចសម្ភារៈរបស់រោងចក្រឡើ​យ ដោយគ្រាន់តែបញ្ជាក់ថា គេបានឃើញគាត់​ឈរក្បែរជនសង្ស័យម្នាក់​ដែលព្យាយាម​លួច​យក​សម្ភារៈ​របស់​រោងចក្រប៉ុណ្ណោះ។

ករណីនេះ លោកស្រីយល់​ថា វាជារឿងអយុត្តិធម៌​នៅ​ពេល​សាក្សី​មិន​បាន​ដឹង​ច្បាស់​អំពី​រឿង​រ៉ាវនៃបទ​ល្មើស ប៉ុន្តែលោក ជា ចាន់ បែរជាត្រូវរងការចាប់ និងឃុំខ្លួនអស់រយៈពេលប្រមាណ៣ខែ​ទៅហើយ។

លោកស្រី យ៉ាង សុភ័ណ្ឌ និយាយថា៖ «ចឹងវាជារឿងមួយដែលយើងមើលទៅវាអត់ត្រឹមត្រូវ […]​ សូមឱ្យ​តុលាការទម្លាក់បទចោទ និងដោះលែង លោក ជា ចាន់ ឱ្យមានសេរីភាព»។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់សហព័ន្ធសហជីពកម្ពុជា ចេញកាលពីថ្ងៃទី២៧ ខែឧ​សភា  ឆ្នាំ ២០២៤ ឱ្យដឹងថា លោក ជា ចាន់ ត្រូវបានជាប់ចោទពីបទ «សមគំនិតក្នុងអំពើលួច» ដែលបានប្រព្រឹត្តនៅចំណុច រោងចក្រផលិតស្បែកជើង វីង ស្ដារស៊ូ ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលប្ដឹងដោយក្រុមហ៊ុន វីង ស្ដារស៊ូ ដោយផ្ទាល់។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ចាន់ ត្រូវបាន​ចាប់​ខ្លួន និង​ឃុំខ្លួន បន្ទាប់ពីលោក​ជាប់ឆ្នោតជាប្រធានសហជីពប្រចាំរោងចក្រ វីង ស្តារស៊ូ​​ បានរយៈពេលមួយ​ខែ។

នៅមុនការប្ដឹងចោទប្រកាន់នេះ​ សហព័ន្ធសហជីពកម្ពុជា អះអាង​ថា លោក ជា ចាន់ បានរងការ​គំរាម​កំហែង​តាម​ទូរសព្ទកុំឱ្យបង្កើតសហជីពនៅរោងចក្រនេះ​ លុះក្រោយមក​​ក៏មានការចាប់ខ្លួន លោក​នៅក្នុងរោងចក្រ ដោយគ្មានដីកា។

ជុំវិញករណីនេះ សហព័ន្ធសហជីពកម្ពុជា យល់ថា ជាការសហការគ្នា ដោយរៀបចំទុកជាមុន រវាង​និយោជក និងអាជ្ញាធរ ក្នុងគោលបំណងកំចាត់សហជីព​ឯករាជ្យ កុំឱ្យមាននៅក្នុងរោងចក្រផលិតស្បែកជើង វីង ស្ដារស៊ូ។

សហជីពនេះ ក៏បាន​​ចាត់ទុកសកម្មភាពនេះ ថា​បានបង្ហាញពីការ​គំរាម​កំហែង ការ​បំភិ​តបំភ័យ កា​រ​រើស​អើង និងការធ្វើទុក្ខបុកម្នេញ លើសកម្មសហជីព ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់​ជាតិ និងច្បាប់អន្តរជាតិ ដែលមានជាធរមាននៅក្នុងវិស័យការងារនៅកម្ពុជា។

សហព័ន្ធសហជីពកម្ពុជា បាន​ស្នើឱ្យតុលាការខេត្តកំពង់ស្ពឺ ទម្លាក់បទចោទប្រកាន់ និង​ដោះលែង លោក ជា ចាន់ ឱ្យមានសេរីភាពវិញផងដែរ៕

កម្ពុជាប្តេជ្ញាបន្តបង្ក្រាបករណី​ជួញដូរមនុស្ស ខណៈ​​​សមត្ថកិច្ច​​ឥណ្ឌាចាប់​ជនល្មើស២នាក់​ ពាក់ព័ន្ធនឹងករណី​​​​ឆបោកតាម​អនឡាញ​​នៅ​កម្ពុជា
សមត្ថកិច្ច​កម្ពុជា បញ្ជាក់ជំហរជាថ្មីថានឹង​​​បន្ត​បង្ក្រាប​​បទ​​ល្មើស​​ជួញ​​ដូរ​​មនុស្សខុសច្បាប់ ជាពិសេស​​ករណីដែលជាប់ពាក់ព័ន្ធនឹងជនបរទេស ស្របពេលសមត្ថកិច្ចឥណ្ឌា បាន​ចាប់ខ្លួន​ជន​ល្មើស ២នាក់ ដែលបានបញ្ជូន​ជនជាតិឥណ្ឌាមក​កាន់​​នៅកម្ពុជា និងប្រទេស​ផ្សេង​ទៀត ដើម្បីធ្វើការ​ផ្នែក​ឆបោក​តាមប្រព័ន្ធអនឡាញ។  ​

ការបញ្ជាក់ជំហររបស់កម្ពុជា​បែបនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានជាភាសាអង់គ្លេស​មួយរបស់​ឥណ្ឌា កាលពីថ្ងៃម្សិលមិញ​ បានចុះផ្សាយនូវអត្ថបទមួយដែលមានខ្លឹមសារថា «សមត្ថកិច្ច​ឥណ្ឌា បានបើកការស៊ើបអង្កេត និងចាប់ខ្លួនជនល្មើស ២រូបបន្ថែមទៀត ពាក់​ព័ន្ធនឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ នៅក្នុងការ​បញ្ជូន​ជន​ជាតិ​ឥណ្ឌាដែល​មាន​ជំនាញ​ផ្នែកកុំព្យូទ័រ និងភាសាអង់គ្លេសម​ក​កាន់​ប្រទេស​ផ្សេងៗ​ក្នុងតំបន់ ដូច​ជា កម្ពុជា មីយ៉ាន់ម៉ា និងថៃ​ជាដើម»។

ជុំវិញករណីនេះ​ លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃកម្ពុជា ​បាន​ថ្លែង​ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤​ថា កម្ពុជា​នឹង​បន្ត​កិច្ចការ​​ដ៏ក្តៅគគុកនេះ​ ក្នុង​ការទប់ស្កាត់​បញ្ហាបទល្មើសគ្រប់​ប្រភេទ​នៅកម្ពុជា និង​ដោយ​បើក​ចំហរ ព្រមទាំង​ទទួល​យក​នូវកិច្ច​សហប្រតិបត្តិការ​​ពី​គ្រប់ប្រទេស​ទាំង​អស់ផងដែរ។

លោកមានប្រសាសន៍ថា​៖ «កម្ពុជាមានឆន្ទៈនៅក្នុងការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសទាំងអស់ហ្នឹង ហើយសូមបញ្ជាក់ថា កម្ពុជាគឺ​ជា​កន្លែង​មួយ​ដែល​មាន​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​ល្អ​ប្រសើរ […] បទល្មើសខ្នាតអន្តរជាតិ វាតែងតែកើតមាន​នៅតាមបណ្តាប្រទេសមហាអំណាច ក៏តែងតែកើតផងដែរ។ កម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ នឹងនៅតែបន្តស្រាវ​ជ្រាវ ស៊ើប​អង្កេត កំណត់គោលដៅ អត្តសញ្ញាណ ដើម្បីឈានទៅ​ដល់ការឃាត់ខ្លួន»។

លោក ទូច សុខៈ បានកត់សម្គាល់​ថា កន្លងមក កម្ពុជា​បាន​​បង្ក្រាប​បទល្មើស​ផ្សេងៗ​លក្ខណៈទ្រង់​ទ្រាយធំ​ជាច្រើន​លើក​មក​ហើយ ក្នុងនោះក៏មានករណីឆបោកតាមប្រព័ន្ធអនឡាញ​នេះ​ផងដែរ​ ដោយបានជួយសង្គ្រោះជនរងគ្រោះជាច្រើន និង​បណ្តេញ​ជនបរទេស​​​ដែល​​ពាក់ព័ន្ធចេញពីប្រទេសជាបន្តបន្ទាប់ផងដែរ។

លោកបានបន្ថែមថា កម្ពុជាទទួលស្គាល់ចំពោះវត្តមាននៃបទល្មើសជួញដូរមនុស្សនៅក្នុងប្រទេសនេះ​ ប៉ុន្តែកម្ពុជានៅ​រក្សាជំហរម៉ឺងម៉ាត់ថា ខ្លួន​មិនមែនជាទីកន្លែងគោលដៅ​​ចម្បង​ដូច​ដែល​ធ្លាប់មា​នការលើកឡើងកន្លងមកនោះទេ។

លោកថ្លែងថា៖ «មែនទែនទៅ មួយរយៈចុងក្រោយដែលសារព័ត៌មានបរទេស​ចុះផ្សា​យ ឬ​ក៏ប្រទេសមួយចំនួនលើកឡើង​នូវបញ្ហាបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam online) នេះគឺជារបៀវារៈនយោបាយមួយដែល​មានបំណង​មិនល្អដាក់​សម្ពាធ​មក​លើ​កម្ពុជា ជាថ្នូរនឹងអ្វីមួយដែលគេចង់បាន។ […] សុំជម្រាបជូនថា កម្ពុជា​មិន​បដិសេធទាំង​ស្រុង​ថា មិនមានករណីការឆបោកតាមអនឡាញនេះទេ គឺមាន តែកម្ពុជាមិនមែនជាទីទួលសុវត្ថិភាព​សម្រាប់ក្រុម​ឧក្រិដ្ឋ​ជន​សម្រាប់​មក​ដោយ​សេរីនោះឡើយ។ យើងត្រូវចាំថាជនល្មើសតែងតែរិះរកនូវទីកន្លែង និងឱកាសសម្រាប់​ប្រព្រឹត្តិបទ​ល្មើស និងធ្វើអ្វីផ្សេងៗទៀត ដើម្បីគេចផុតពីការស៊ើបអង្កេត និងចាប់ខ្លួនពួកគេ»។

អ្នកនាំពាក្យរងរូបនេះ បានគូសបញ្ជាក់ទៀតថា កម្ពុជា គឺជាប្រទេសរងគ្រោះមួយ​ក្នុងចំណោម​ប្រទេស​នានា​លើសកលលោក ក្រោម​ឥទ្ធិពលនៃការវិវត្ត​យ៉ាងលឿន​នៃ​ប្រព័ន្ធ​បច្ចេក​វិទ្យា ដែល​បាន​បង្ក​នូវ​បរិយាកាសអំណោយផលសម្រាប់ជនខិលខូច នៅក្នុង​ការប្រព្រឹត្តិ​បទ​ល្មើស។

បើតាមការឱ្យ​​ដឹងរបស់កាសែតឥណ្ឌា ចុះផ្សាយ​​នៅថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤នេះ សមត្ថកិច្ចឥណ្ឌា ក៏បានចាប់ខ្លួន​​​ជនល្មើសម្នាក់រួចមកហើយ​​ កាល​​​ពី​ឆ្នាំ​២០២៣ ដោយ​ជន​ល្មើសរូបនោះ បានបោកប្រាស់ និងបញ្ជូនយុវជន​ដែល​មាន​ជំនាញផ្នែក​កុំព្យូទ័រ និងភាសាអង់គ្លេសចំនួន ១៧នាក់ មក​កាន់​ប្រទេស​កម្ពុជា ដោយ​ប្រាប់​ពួកគេថា​មកធ្វើការងារស្របច្បាប់។

ទាក់ទងនឹងករណីនេះដែរ ឯកអគ្គរាជទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី Devyani Khobragade បានថ្លែងបញ្ជាក់ជា​មួយ​គេហទំព័រ Newsroom Cambodia ថា យុវជនទាំងអស់ ជាពិសេសយុវជនឥណ្ឌា គួរតែមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងព្រមព្រៀងទទួលយកការងារណាមួយ ដើម្បីចៀសវាងពីការធ្លាក់ចូលទៅក្នុងកលល្បិចរបស់ជនខិលខូចមួយចំនួន។

លោកស្រី​ថា៖ «ខ្ញុំចង់​និយាយ​ទៅ​កាន់​យុវជ​ន​ឥណ្ឌា – សូមអនុវត្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលយកការងារណាមួយនៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងនានា។ […] ពលរដ្ឋឥណ្ឌាគួរតែកុំបណ្តោយខ្លួនក្នុងសកម្មភាពខុសច្បាប់ ដូចជា ការទទួលយកការផ្តល់ការងារដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍ជាដើម»។

ឯកអគ្គរាជទូតរូបនេះ ក៏បាន​ជំរុញទៅដល់ប្រជាពលរដ្ឋឥណ្ឌា ឱ្យ​​បង្កើនការ​ស្រាវជ្រាវអំពីប្រវត្តិ​ក្រុម​ហ៊ុន ធម្មជាតិនៃការងារដែលត្រូវបានផ្តល់ឱ្យ​ និងប្រភេទនៃកុងត្រាដែលត្រូវចុះជាមួយភាគីក្រុមហ៊ុនផងដែរ។

​ប្រធានមជ្ឈ​មណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មាន​ប្រសាសន៍​ថា បញ្ហាជួញដូរមនុស្សនេះ គឺជារឿងដែលគួរឱ្យ​មានការព្រួយបារម្ភ។ លោក​ជំរុញ​​ឱ្យ​កម្ពុជា​គួរតែបង្កើនកិច្ចសហប្រតិបត្តិការណ៍ឱ្យ​កាន់តែមានប្រសិទ្ធភាពបន្ថែម​ទៀត  ដើម្បីសម្រេចឱ្យ​​បាននូវអត្រាអប្បបរិមានៃករណីជួញដូរមនុស្សនៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកថ្លែងថា៖ «នេះជារឿងដែលគួរឱ្យ​​​ព្រួយបារម្ភ ហើយកន្លងមកយើងឃើញថាជុំវិញបញ្ហាហ្នឹង គឺរដ្ឋាភិបាល​យើង​គួរតែសហការជាមួយនឹងរដ្ឋាភិបាលឥណ្ឌាឱ្យ​បានទូលំទូលាយដើម្បីទប់ស្កាត់។ […] ព្រោះគេ[ឥណ្ឌា​]ក៏មានការ​ព្រួយបារម្ភដែរ គេក៏មានការប្រឹងប្រែងជុំវិញបញ្ហាហ្នឹង​​ដែរ យើងក៏ប្រឹងប្រែងជាមួយគ្នាទៅ ខ្ញុំថាគឺរឿងរ៉ាវវានឹងធ្វើឱ្យ​ប្រសើរឡើងហើយ»។

យោងតាមរបាយការណ៍ឆ្នាំ២០២៣ របស់គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ មនុស្ស បាន​ទទួល​សំណើ​ចំនួន ១ ២៧៦​ករណី និង​បានចេញ​ធ្វើ​អន្តរាគមន៍​ស្រាវ​ជ្រាវរុករក​បទល្មើស​បាន ១ ២១៣​ករណី ស្មើ​នឹង ៩៧,៧០​ភាគរយ​។

រយៈពេល២ឆ្នាំចុងក្រោយ គឺឆ្នាំ២០២២ និង​ឆ្នាំ​២០២៣ អាមេរិកបានទម្លាក់ចំណាត់ថ្នាក់​កម្ពុជា​នៅកម្រិតទី៣ ដែលមានន័យថា ស្ថានភាពអំពើជួញដូរមនុស្សនៅកម្ពុជាមានលក្ខណៈអាក្រក់​បំផុត និងពុំធ្លាប់មានទេចាប់តាំងពីឆ្នាំ២០១៥មក។ នេះបើតាមរបាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ប្រចាំ​ឆ្នាំ២០២៣ របស់ក្រសួងការបរទេស​អាមេរិក ដែលចេញផ្សាយ​កាល​​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ២០២៣។

របាយការណ៍ដដែល​​បន្ត​ថា រដ្ឋាភិបាលកម្ពុជា​ មិន​បាន​បំពេញ​តាម​ស្តង់ដារ​​អប្បបរមា​​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស និង​ពុំ​បាន​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំងក្លា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ សូម្បី​តែ​អំឡុង​ពេល​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ក៏​ដោយ៕