fbpx
ហូល​ពិតាន​ ជា​ផ្ទាំងក្រណាត់​សម្រាប់​បាំងនៅ​ក្រោមដំបូល ឬ​ជាឆាក​សម្រាប់​ពិធី​បុណ្យ​សាសនា​ផ្សេងៗ​។ ហូលពិតាន មាន​រំលេច​ពីសាច់​រឿង​ និង​រូបភាព​ផ្សេងៗ​ក្នុង​ជំនឿ​សាសនា​ ដូចជា​រឿងពុទ្ធ​ប្រវតិ្ត​ រឿងទសជាតក​ ព្រះពុទ្ធប្រាំអង្គ​ ទេវកថា សំណង់​សាសនា គ្រឿង​បូជា​ រូបមនុស្ស​ សត្វ​ ទង់​ ដើម​ឈើ ទូក និង​សំពៅ​ជាដើម​។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ​ហូលពិតាន ដែលជាស្នាដៃដ៏កម្រ និងមានតម្លៃ កំពុង​រង​ផល​ប៉ះពាល់ និងអាចបាត់បង់។ ការទទួលរងផលប៉ះពាល់ដែលអាចឈានដល់ការបាត់បង់នេះ គឺដោយសារភាពខ្សត់ខ្សោយនៃ​សិប្បករ​តម្បាញ ​និងការថមថយ​ការប្រើប្រាស់​គួរឲ្យ​កត់សម្គាល់​ ជាពិសេសតាមវត្តអារាមដែលជា​កន្លែង​​គោល​នៃ​ការប្រើប្រាស់ហូល​ពិតាននាសម័យដើម។ ដើម្បីបន្តរក្សាវត្តមាននៃហូលពិតានខ្មែរ សិប្ប​ករតម្បាញ​បាន​ច្នៃ​ប្រឌិតសាច់រឿង​លើហូលពិតាន​ ទៅជា​រឿងរ៉ាវ​​​ផ្សេង​ៗស្រប​ទៅតាមតម្រូវការប្រើប្រាស់នាសម័យ​ទំនើប។ ចំណែកឯយុវជនកម្ពុជា បង្ហាញ​ការ​តាំង​ចិត្ត​រក្សា​ហូលពិតាន​ខ្មែរ។​
បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន នៅNEWSROOM CAMBODIA នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាងមួយសប្ដាហ៍កន្លងមក ខ្ញុំបានយល់ដឹងច្រើនពីការបណ្ដុះបណ្ដាលនេះ អំពី៖
Since becoming a trainee at CCIM, I have come across a lot of experiences and sharings from trainers and teammates.
ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺផ្តាសាយ​ថ្មី​ ទៅលើ​ក្មេង​ប្រុស​អាយុ ១៦ឆ្នាំម្នាក់ទៀត រស់​នៅភូមិកាបូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែល​ត្រូវ​ជាបង​ប្រុស​របស់កុមារា​ម្នាក់​​ដែលបានស្លាប់ដោយសារជំងឺនេះកាលពីពេលថ្មីៗនេះ។
សមត្ថកិច្ចរាជធានីភ្នំពេញ ឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាន​និងកំពុង​សាកសួរ​ប្រធានស្តីទីគណៈ​កម្មា​ធិការប្រតិបត្តិគណបក្សភ្លើង​ទៀន​ប្រចាំនៅ​រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងសំណុំរឿង​​​ ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
ថ្ងៃ​ពុធ​ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាថ្ងៃដំបូង​ដែលសិក្ខាកាម ទាំង​អស់ បានមក​ស្គាល់បន្ទប់រៀន និងស្គាល់​សិក្ខាកា​ម ជាប់ឈ្មោះ​រៀន វគ្គ​បណ្ដុះ​បណ្ដាល ផ្នែក​សារព័ត៌មាន​នៅ មជ្ឈ​មណ្ឌ លក​ម្ពុជាដើម្បី​ប្រព័ន្ធផ្សព្វផ្សា​យឯករាជ្យ (CCIM)។ វគ្គ​នេះមានសិក្ខា​កាមចូ​លរូមចំនួន១៤​នាក់ សុទ្ធ​តែយុវជន ​មានទាំងយុវនា​រី៥នាក់ ព្រមទាំ​ងព្រះស​ង្ឃបីអង្គ​ផងដែ​រ។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនានេះ បានទៅបង់ប្រាក់ពិន័យចំនួន ២លានរៀល ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅសាលាដំបូងរាជធានីភ្នំពេញ ទៅតាមការបង្គាប់របស់តុលាការ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ព្រមានដល់បុគ្គល​ទាំង​ឡាយ​ណា​​ដែល​​យក​​កម្ពុជា ជាទី​តាំងដើម្បី​ប្រព្រឹត្ត​សកម្មភាព​មិ​​ន​ល្អ ហើយ​​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា ហើយ​ត្រូវ​អនុ​វត្តតាម​​ច្បាប់។​
ភ្នំពេញ៖ ស្ថានទូត​អាមេរិកប្រចាំនៅកម្ពុជា បានប្រាប់ញូវន៍​រូមខេមបូឌា(Newsroom Cambodia) នៅ​ថ្ងៃទី២៦ មីនានេះថាស្ថានទូតគោរពឯករាជ្យភាពរបស់តុលាការសហរដ្ឋអាមេរិក ចំពោះ​ការចេញ សេចក្ដី​សម្រេច​ថា​លោកគ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ​ និង​ជីវៈចម្រុះគ្មានទោស និង​បាន​ដោះលែង​រូបលោក។ ស្ថានទូត​អាមេរិកប្រចាំនៅកម្ពុជា សរសេរនៅក្នុងសារអេឡិចត្រូនិកយ៉ាងដូច្នេះថា ៖«ស្ថានទូតគោរព​ឯករាជ្យ​​ភាព​របស់តុលាការសហរដ្ឋអាមេរិក និងសេចក្តីសម្រេចមិនលំអៀង​ដែលវិនិច្ឆ័យដោយ​គណៈវិនិច្ឆ័យ​​តា​​មរយៈដំណើរការត្រឹមត្រូវ»។ លោកគ្រី ម៉ះផល​ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះត្រូវបានតុលាអាមេរិក​ចេញ​សេចក្ដី​សម្រេច​​ថាគ្មានទោសនៅថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២៤។ លោកគ្រី ម៉ះផល បាន​ត្រលប់​មក​​ប្រទេស​កម្ពុជា​វិញនៅថ្ងៃទី២៦ ខែមីនាម្សិលមិញនេះ ក្រោយ​លោក​រងការជាប់ឃុំ នៅអាមេរិច រយៈពេល...
ភ្នំពេញ៖ ការប៉ះទង្គិចគ្នារវាង​អាជ្ញាធរខណ្ឌ​ព្រែកព្នៅប្រមាណ​ជា​២០០​នាក់ ​ និងសហគមន៍សំរោង​ត្បូង​ជាប់​ផ្ទៃ​បឹង​តាមោក កាលពីព្រឹក​ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ដែលបង្កឲ្យមាន​កុមារីម្នាក់​របួស​ ​ស្រ្តីម្នាក់​សន្លប់​ និង​ស្ត្រីមួយចំនួនទៀតរង​របួស កើតមាន​ឡើង​ក្រោយមានសកម្មភាព​​​​ឈូសឆាយដីដែលកាន់កាប់ដោយសមាជិក​សហគមន៍។​យោងតាមអត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឲ្យដឹងថា ការប្រឈមមុខដាក់គ្នាពាក់ព័ន្ធនឹងជម្លោះ​ដី​ធ្លីរ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន៣គ្រឿង ជាមួយនិងសន្តិសុខចំនួន១០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឈូសឆាយដីនៅតំបន់នោះ។​ការប៉ះទង្គិចគ្នានេះ កើតឡើងក្រោយខណ្ឌព្រែកព្នៅចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានអះអាងថាតំបន់នោះគឺជាដីរបស់រដ្ឋ ហើយ​បង្គាប់ឱ្យពលរដ្ឋបញ្ឈប់ការតាំងលំនៅ និងចូលរួមសហការជាមួយអាជ្ញាធរក្នុងការឈូសឆាយតំបន់នោះ។អ្នកស្រី ស៊ា ដាវី អាយុ៤២ឆ្នាំ ជាតំណាងប្រជាពលរដ្ឋនៅសហគមន៍សំរោងត្បូង បានប្រាប់ញូវស៍រូមខេមបូឌាថា ការប្រើប្រាស់អំពើហិង្សាមកលើប្រជាពលរដ្ឋជា​ទង្វើរំលោភសិទ្ធិមួយយ៉ាង​សាហាវ​ព្រៃផ្សៃមកលើស្ត្រី និងកុមារ។អ្នកស្រីបានថ្លែងថា៖ «ពួកបងជាស្រីៗ កុមារដែលចុះទៅទប់គ្រឿងចក្រហ្នឹង ហាមឃាត់គ្រឿងចក្រ​ដើម្បីស្វែងរកដំណោះស្រាយសិន ហើយត្រូវពួកគាត់ប្រើហិង្សាយ៉ាងសាហាវ...
សកម្មជនជាស្ត្រី កម្មការិនី សហជីព និងសង្គមស៊ីវិលមួយចំនួន ស្នើ​ដល់​រាជរដ្ឋាភិបាល បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើកកម្ពស់សិទ្ធិស្ត្រីឱ្យ​បាន​ប្រសើរជាងមុខ ដោយពួកគាត់​ថា​​​នៅ​​មិនទាន់បានអនុវត្តសិទ្ធិរបស់ខ្លួនបានពេញលេញនៅឡើយ ដោយសារស្ថានភាពសង្គមនៅមានការ​រឹតត្បិត។​
In the past couple of weeks, learning with CCIM has been really amazing to reflect on daily news reporting in the newsroom with friends and teachers’ feedback. I could understand and analyze the difference in the news....

The Press Law

0
The Newsroom today hosted the Cambodian Center for Independent Media's attorney for a discussion on the Press Law.
ក្រសួងមហាផ្ទៃ និង​ក្រសួងការពារ​ជាតិ ក្រើនរំលឹកដល់កងកម្លាំងនគរបាល និងយោធា កុំឱ្យ​យក​យាន​យន្ត​អង្គភាព ដែលមាន​ផ្លាកលេខនគរបាល (ន.ប) និងផ្លាកលេខចរាចរខេមរភូមិន្ទ (ខ.ម) ទៅប្រើ​ប្រាស់ជាលក្ខណៈឯកជន​​ខុសពីគោលការណ៍ ឬជួលទៅឱ្យជនស៊ីវិល ឬជនបរទេស​​បើកបរ​បង្កឱ្យមានការប៉ះពាល់​ដល់​សង្គម។​​
តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន​សមាជិកគណបក្សភ្លើងទៀន លោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្តា នៅពន្ធនាគារ​​​ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងសំណុំរឿង​​​ ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
បច្ចុប្បន្ននេះ បច្ចេកវិទ្យា​ដើរតួរ​សំខាន់ក្នុងជីវិត​ប្រចាំ ជាពិសេសក្នុង​ការសិក្សា។ បច្ចេកវិទ្យា​ មិនត្រឹមតែជំរុញការ​សិក្សា​​ក្នុងថ្នាក់​រៀននោះទេ ថែមទាំងចូលរួមបង្កើន​ទំនាក់ទំនង​រវាង​គ្រូនិងសិស្ស​ និងរវាងសិស្សនិង​សិស្សទៀតផង។ បន្ថែមពីនេះ បច្ចេកវិទ្យា​ក៏ផ្តល់ឲ្យមានការ​ចែករំលែក​ព័ត៌មាន និងទិន្នន័យ​សម្រាប់​ការសិក្សា​ប្រកប​ដោយភាពរហ័ស និង​មានប្រសិទ្ធភាព​ខ្ពស់ផងដែរ។ ដូច្នេះ Newsroom Cambodia បានសម្ភាសយុវជន៥នាក់ ពីការយល់ឃើញ​ពាក់ព័ន្ធ​នឹងការ​ប្រើ​បច្ចេកវិទ្យា​ជំនួយដល់​ការសិក្សា​របស់ពួកគេ។ កញ្ញា គង់ ស៊ីថា វ័យ២១ឆ្នាំ និស្សិតឆ្នាំទី៣ ជំនាញគីមីវិទ្យានៃសកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ យល់ឃើញថា បច្ចេកវិទ្យា​បច្ចុប្បន្ននេះ​ ផ្តល់​ងាយស្រួលដល់ការ​ស្រាវជ្រាវលើមុខវិជ្ជា​ដែលកញ្ញា​កំពុងតែសិក្សា​ផ្ទាល់។ កញ្ញាថ្លែងថា៖​ «ខ្ញុំយល់ថាបច្ចេកវិទ្យា វាជួយដល់ខ្ញុំច្រើន​ ជាពិសេសនៅក្នុងការសិក្សា ជាពិសេសពេល​គ្រូ​ដាក់ Assignment...