fbpx
ច្បាប់​ស្ដី​ពី​សញ្ជាតិ​ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​១៩៩៦ បាន​បែង​ចែក​សញ្ជាតិ​ជា​​បី​ប្រភេទ គឺ​សញ្ជាតិ​ខ្មែរ​ពី​កំណើត សញ្ជាតិ​ខ្មែរដោយ​រៀប​អាពាហ៍​ពិពាហ៍​ និង​សញ្ញា​តូប​នីយ​កម្ម​។ សញ្ជាតិ​ខ្មែរ​ពី​កំណើត​ គឺ​សំដៅ​ទៅ​លើ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​តាំង​ពី​កំណើត​។ តាម​មាត្រា៤​នៃ​ច្បាប់​ដដែល​បាន​កំណត់​ជា​ពីរ​ចំណុច​។ ចំណុច​១ ​«​ត្រូវ​បាន​សញ្ជាតិ​ខ្មែរ​ បើ​ទោះ​កើត​នៅ​ទី​ណា​ក៏​ដោយ​​» ករណី​ទី​មួយ​​កូន​មាន​ខាន់​ស្លា​ដែល​កើត​មក​ពី​ឳពុក​ ឬ​ម្ដាយ​មាន​សញ្ជាតិ​ខ្មែរ​ ករណី​ពីរ​កូន​ឥត​ខាន់​ស្លា​ដែល​កើត​មក​ពី​ឪពុក​ម្ដាយ​មាន​សញ្ជាតិ​ខ្មែរ​ទទួល​ស្គាល់​ ករណី​ទី​បីកូនដែល​ឪពុក​ម្ដាយ​មិន​ទទួល​ស្គាល់​ កាល​បើ​តុលាការ​ចេញ​សាលក្រម​ថា​ កូន​នោះ​ពិត​ជា​កើត​ពី​ឳពុក​ ឬម្ដាយ​ដែល​មាន​សញ្ជាតិ​ខ្មែរ​។ ចំណុចទី២ ​«ត្រូវបានសញ្ជាតិខ្មែរ ដោយកើតក្នុងប្រទេសកម្ពុជា​​» ករណីទីមួយ​កូន​ដែល​កើត​ពី​ឳពុក​ឬ​ម្ដាយ​បរទេស ​ដែល​បាន​កើត​និង​រស់​នៅ​ស្រប​ច្បាប់​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ករណីទីពីរ​កូន​ដែល​កើត​ចេញ​ពី​ឳពុក ឬ ម្ដាយ​មិន​ស្គាល់...
ការ​ Live លក់ដោយប្រេីនូវទង្វេីអសីលធម៌ គឺជាការប្រឈមមុខនឹងបញ្ហាយូរអង្វែងដល់សង្គម ដោយហេតុថាមនុស្សខ្វះនូវឧត្តមគតិដ៏ត្រឹមត្រូវ បាត់បង់តម្លៃភាពជាមនុស្ស ព្រោះតែអគតិ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសវ័យជំទង់ងាយរងឥទ្ធិពលខ្លាំងបំផុតមួយ។

The Press Law

0
The Newsroom today hosted the Cambodian Center for Independent Media's attorney for a discussion on the Press Law.
If I could earn money every single time I listened to my inner voice, I would maybe compete with Bill Gates’ net worth.
ក្រសួង​អប់រំ​ យុវជន​​ និង​កីឡា ​គឺ​ជា​ស្ថាប័ន​​រដ្ឋ​​ដែល​មាន​តួ​នាទី​​ទទួល​​បន្ទុក​​វិស័យ​អប់រំ​​នៅ​កម្ពុជា​​។​បើយោង​តាម​របាយការណ៍ពីក្រសួងអប់រំ ​ឆ្នាំ២០១៨-២០១៩​បង្ហាញថា​ សាលារៀន​ទូទាំង​ប្រទេស​មានចំនួនសរុប​ ១៤.៥២២ ដែលក្នុងនោះ​មានសាលារដ្ឋចំនួន១៣.៣០០ និង សាលា​ឯកជនចំនួន១.២២២។ ញូសន៍រូមខេមបូឌា(Newsroom Cambodia)​ បានសម្ភាស​ប្រជាពលរដ្ឋ​ចំនួន៥រូបដែលរស់នៅ​រាជធានីភ្នំពេញ​​អំពីការយល់ឃើញចំពោះ​គុណភាពអប់រំរបស់សាលារដ្ឋ។ លោក ហែ ដារូ អាយុ ២១ឆ្នាំ ជានិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ ជំនាញ​នីតិសាស្ដ្រ​​​​​​​​​លើកឡើងថា គុណភាពអប់រំរបស់សាលារដ្ឋនៅមានកម្រិត ដោយសារកម្ពុជា​​ ជា​ប្រទេស​​​​កំពុង​អភិវឌ្ឍ។​ ចំណែកឯ​ប្រព័ន្ធអប់រំភាគច្រើនរៀនតាមតែមេរៀននៅក្នុង​សៀវភៅដោយ​មិនមាន​ការបញ្ជូល​មេរៀន​ពី​ខាងក្រៅនោះទេ។ លោកបន្ថែមថា៖ «នៅវិទ្យាល័យខ្លះក៏អត់មានសម្ភារៈ ដែរ។ មួយទៀតគុណភាព​គ្រូ​របស់​យើង​មិនទាន់ទូលំទូលាយណាស់ណាទេ...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) ឬជាភាសា​អង់គ្លេស​​ហៅថា Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួម អនុវត្តអនុសញ្ញា​អន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា។ នេះបើយោងតាម​អនុក្រឹត្យស្តីពីការបង្កើតទីភ្នាក់ងារប្រឆាំងដូប៉ា ដែលទើបនឹងផ្សព្វផ្សាយជាសាធារណៈ​នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤នេះ។​ អនុក្រឹត្យនេះ ត្រូវបានចុះ ហត្ថលេខាដោយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែមិនាកន្លងទៅ។ ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ ត្រូវបានបង្កើតឡើងតាមសំណើររបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញភាពស្អាតស្អំក្នុងវិស័យកីឡាកម្ពុជា ព្រមទាំង​ចៀសវាងការប្រើប្រាស់សារធាតុហាមឃាត់ដូប៉ា ។
ខ្ញុំបាទឈ្មោះ យី សារ៉ាត់។ នៅសប្តាហ៍ទី៤នេះ ខ្ញុំបានចេញទៅ យកព័ត៌មាន អំពីការធ្វើកូដកម្ម របស់បុគ្គលិក ណាហ្គាវើលដ៍។ យកព័ត៌មាន នៅខាងក្រៅ បានធ្វើឲ្យ ខ្ញុំស្គាល់ ពីរបៀបធ្វើ ព័ត៌មាននៅខាងក្រៅ ស្គាល់បងៗអ្នកសារព័ត៍មាន និងដឹងពីសកម្មភាព ជាក់ស្ដែងរបស់រឿង។
នេះជាសប្ដាហ៍ទីបួន ហើយនៃការចូលរួមរបស់ខ្ញុំ ជាមួយវគ្គបណ្ដុះបណ្ដាល​ក្នុងការសរសេរសារព័ត៌មាន ដែលរៀបចំឡើងដោយ មជ្ឍមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)។ វាបានធ្វើឱ្យខ្ញុំមានផ្លាស់ប្ដូរ និងយល់ដឹងច្រើន អំពីរបៀប នៃការធ្វើព័ត៌មាន ដែលប្រកបដោយក្រមសីលធម៌ និងមានវិជ្ជាជីវៈច្បាស់លាស់។
គណបក្សកម្លាំងជាតិ ថាដរាបណាតុលាការស្ថិតក្រោមបុគ្គលមានអំណាច មន្ត្រីតុលាការជា​មន្ត្រី​គណបក្ស​នយោបាយ នោះ​តុលាការពិបាក​​ឯករាជ្យ ហើយយុត្តិធម៌សង្គមមិនអាចផ្តល់​ជូន​​ជ​ន​រង​គ្រោះ​ ខណៈ​សហជីព​​មួយ​​ចំនួននៅតែមានក្តីសង្ឃឹមថាមានយុត្តិធម៌ ប្រសិន​តុលាការ​ ​ព្យាយាម​​ដោះ​ស្រាយ។
Newsroom Cambodia started Monday, September 2, 2019. Newsroom Cambodia is a hands-on training program to learn and practice journalism on a daily basis, with the goal of participating in professional daily news production at VOD by the...
គាត់បានប្រាប់ថា ពួកឈ្មួញដឺកជញ្ជូនឈើ តាមច្រកតូចៗ ប៉ុន្តែនៅពេលថ្ងៃ គ្មានសកម្មភាពអ្វីទេ ប៉ុន្តែមាននៅចន្លោះម៉ោង ២ ទៅ​៣ទាបភ្លឺ។
«ជីវិត​គឺជាការ​តស៊ូ»​ ប៉ុន្តែ​ការតស៊ូ​ខ្លះ​ហាក់​បីដូចជា​ គ្មាន​ទីបញ្ចប់ ស្រពិច​ស្រពិល គ្មានកោះគ្មានត្រើយ​ និង​នឿយ​ហត់ ឥតស្រាកស្រាន ទោះបីជា​ជីវិតនោះជិតអស់​ទៅវិញ​ទៅហើយក៏ដោយ។
ឆ្លងតាមការចូលរួមវគ្គបណ្ដុះបណ្តាលនៅសប្ដាហ៍ទី៣នេះ ខ្ញុំទទួលបានទទួលបទពិសោធន៍មួយចំនួនដូចជា​​​​ ចុះជួបប្រជាពលរដ្ឋដើម្បីធ្វើបទសម្ភាសន៍ទាក់ទងទៅនឹងបញ្ហាលុបបឹងទំពុន។
សត្វស្លាបជាច្រើនក្បាល នៅតំបន់ការពារ​ទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីជលសារ និង​ស្រុកកោះ​អណ្តែត ខេត្តតាកែវ បាន​ងាប់ ដោយសារការបំពុល​ពីសំណាក់ជនមិនស្គាល់មុខ។
មានមនុស្សជាច្រើនតែងតែយល់ច្រលំថា អ្នកស្រឡាញ់ភេទ​ដូចគ្នា​មាន​តែ​បុរស​ស្រឡាញ់​បុរស​ដូចគ្នា ឬស្ត្រីស្រឡាញ់​ស្ត្រីដូចគ្នា។ ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​ការរកឃើញ​នូវ​អត្តសញ្ញាណ​ជាច្រើន​ដែល​យើង​មិន​អាច​ស្វែងរកឃើញអស់ ប៉ុន្តែមានការកំណត់នូវ​អក្សរឡាតាំង LGBTQ+ ដែលជា​ស្តង់ដារ​រួម​មួយ​ដើម្បី​កំណត់​សម្គាល់​ភេទ​នៃ​មនុស្ស​ស្ថិត​ក្នុង​ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​ដែល​លោក​អ្នក​គួរ​តែ​យល់​ដឹង។ អក្សរ L មកពីពាក្យថា Lesbian ដែលជាភាសាអង់គ្លេស តំណាង​ឲ្យ​ក្រុម​មនុស្ស​ដែល​មាន​​ភេទ​ជាស្ត្រី​ដែ​លតុបតែងខ្លួនជាបុរស មានអាកប្បកិរិយា​ដូចជាមនុស្សប្រុស។ រីឯអ្នក​ស្រឡាញ់​ភេទដូចគ្នា​ដែល​មាន​ភេទ​ជាស្រី្តមួ​យចំ​នួន ក៏​មិនមាន​បង្ហាញ​លក្ខណៈ​​ណាមួយ​ក្នុង​ការតុប​តែង​ខ្លួន​ឲ្យ​ដូច​ជាម​នុស្សប្រុសនោះដែរ ពោល​គឺ​ដូចជា​ស្រី​ទូទៅដែ​រ​ តែ​អ្វីដែ​ល​មាន​ភាព​ដូចគ្នា​នោះ ពួកគេ​ស្រឡាញ់ ឬ​ពេញចិត្ត​លើ​មនុស្ស​ស្រី​ដូចគ្នា​ប៉ុណ្ណោះ។ សម្រាប់​អ្នកដែល​ស្រឡាញ់​ភេទ​ជា​ស្រ្តីដូ​ចគ្នា​នេះអា​ច​នឹងមានអ្នក​ដែល​មាន​កាយ​វិការ​ ឬ​អត្តចរិ​ក​ដូចជា​មនុស្ស​ប្រុស ហើយ​ក៏​មាន​មួយចំនួន​មាន​កាយ​វិការ ឬ​អត្តចរិក​ដូចជា​មនុស្សស្រី​ដែល​ស្រឡាញ់​ភេទ​ផ្ទុយ​ផ​ង​ដែរ។ អក្សរ​ G មកពីពាក្យថា Gay ដែលជាភាសាឡាតាំង សំដៅ​ដល់​អ្នក​ដែល​តុបតែង​ខ្លួន​ដូចជា​បុរ​ស​ទូទៅ​ និងពេញចិត្តស្រឡាញ់​តែបុរសដូចគ្នាប៉ុណ្ណោះ។...
ជាការពិត ក្នុងបណ្ដាញសង្គម យើងមានសិទ្ធិចែករំលែក ហើយការចែកចាយនេះចង់មិនចង់ វា ពិតជាអាចជះឥទ្ធិពលដល់​អ្នក​ប្រើប្រាស់​ ដែល​​អាចមានទាំងល្អ និងមិនល្អ។