រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណជា១០,៨លានដុល្លារអាមេរិក (១,១៣២ លានយ៉េន) សម្រាប់គម្រោងអភិវឌ្ឍន៍ចរាចរណ៏នាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលើបណ្តាញសង្គមហ្វេសប៊ុក លោក ប្រាក់ សុខុន ​រ​ដ្ឋ​ម​ន្ត្រី​កា​រ​ប​រ​​ទេ​ស​ និងសហប្រតិបត្តិការអន្តរជាតិ​​ ​និ​ង​លោ​ក​ ​M​I​K​A​M​I​ ​ M​a​s​​a​hiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងនេះ សម្រាប់គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មាននោះបានលើកឡើងថា នេះជាការចូលរួមចំណែកយ៉ាងសំ​ខា​ន់ក្នុ​ង​កា​រ​លើ​ក​កម្ពស់​អ​ភិ​វ​ឌ្ឍសេ​ដ្ឋកិច្ច និងសង្គម ថែមទាំងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

«ហិ​រញ្ញប្បទានឥតសំណងដែលផ្តល់​ដោ​យ​រដ្ឋា​ភិ​បា​ល​ជប៉ុន​នេះ ​នឹ​ង​ចូល​រួ​មចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ ការអភិ​វ​ឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។

ដោយសារការផ្ទុះឡើ​ង​នៃកា​រឆ្លងជំងឺកូវីដ ១៩ និងដើម្បីចូលរួម​ទ​ប់​ស្កាត់ ភាគីទាំងពីរបានធ្វើការចុះហត្ថលេខាលើលិខិតប្តូរសារនេះនៅនឹងកន្លែងរៀងៗខ្លួន។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ជប៉ុនបានផ្តល់ជំនួនឥតសំណងដល់កម្ពុជាចំនួន២លានដុល្លារ សម្រាប់គម្រោងសន្តិសុខស្បៀង និងការងារគាំទ្រស្តារសហគមន៍មូលដ្ឋានឡើងវិញ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំ២០២០កន្លងទៅ៕