ក្រសួង​សុខាភិបាល​​​ប្រកាស​ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០២ ខែមីនានេះ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ​​ចំ​នួន​២៤នាក់ ដែល​ពាក់ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ ​​។

ក្នុង​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​បានរៀបរាប់ថា៖ «ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ថ្មី​ចំនួន​២៤​នាក់ និង​មាន​ករណី​ជា​សះស្បើយ​ចំនួន​១នាក់ នៅ​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១»។

របាយការណ៍ដដែលនេះបានបង្ហាញថា ក្នុងចំណោមករណីវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់​ សុទ្ធ​តែ​ជា​​អ្នក​​ពាក់ព័ន្ធ​​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​ រួមមានជនជាតិចិនចំនូន១៦នាក់ ជនជាតិខ្មែរ​ចំនួន​៤​នាក់ និង​បុរសជនជាតិវៀតណាម៤នាក់  ដែលមានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ និង​ក្រុង​ព្រះសីហនុ។

រហូតមកដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ភ្នំពេញ​មានទីតាំង​​​​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ជំងឺកូវីដ​១៩​ រហូត​ដល់៧៦កន្លែង និងក្រុងព្រះសីហនុចំនួន២៦កន្លែង។

អ្នកឆ្លងជំងឺកូវីដ១៩ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មកដល់ថ្ងៃទី០២ ខែមីនា​នេះ មាន​ចំនួន​សរុប​៣៤០​នាក់​ រួ​ម​មាន​ស្រ្តីចំនួន​១៧៣​នាក់ និង​បុរស​ចំនួន១​៦៧​នា​ក់៕