វ៉ាក់សាំង​​ការពារ​ជំងឺ​កូវីដ​១៩ អាស្ត្រា ហ្សេណេកា (Astra Zeneca) ដែល​ជា​ជំនួស​ពី​មជ្ឈ​មណ្ឌល​​កូវ៉ាក់ (COVAX Facility)​ ចំនួន​៣២៤,០០០​ដូស បានមក​ដល់​ព្រ​លាន​យន្ត​ហោះ​កម្ពុជា នៅ​ថ្ងៃ​រាត្រីថ្ងៃទី២ ខែមីនានេះ ។

យោង​តាម​ទំព័រហ្វេសប៊ុកផ្លូវការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២១​ បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ (Astra Zeneca) ជំហានទី១ ពី​មជ្ឈម​ណ្ឌល​កូវ៉ាក់ ដែលជាជំនួយរបស់អង្គការ​សុខភាព​ពិភព​លោក​ (WHO) បាន​មក​ដល់​ប្រទេស​កម្ពុជា​ នៅរាត្រីថ្ងៃអង្គារនេះ ។

លោក ហ៊ុន សែន បាន​សរសេរ​​​បន្ថែមថា៖ «នេះគឺការជឿទុកចិត្ត និង​ដោយ​យោង​លើ​កិច្ច​សហប្រតិបត្តិការ​ល្អរ​វាងរាជ​រដ្ឋាភិបាលកម្ពុជា និង​សហគមន៍​អន្តរជាតិ​ក្នុង​ការប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ នាពេលកន្លង»។

វ៉ាក់សាំងកូវីដ​១៩ អាស្ត្រា ហ្សេណេកា (Astra Zeneca) ជា​វ៉ាក់​សាំង​របស់​ចក្រភពអង់គ្លេស ដែលផលិតនៅប្រទេសឥណ្ឌា និង​ត្រូវបានទទួលស្គាល់ដោយអង្គការ WHO កាលពីពេលថ្មីៗ។

កម្ពុជា​ទើប​ទទួល​បាន​វ៉ាក់​សាំង ស៊ីណូវ៉ាក់ (Sinovac) ដែល​ជា​ជំនួយ​ពី​ប្រទេស​ចិន ក្នុង​ជំហាន​ទី១ កាលពីដើមខែកុម្ភៈ ចំនួន​៦០ម៉ឺនដូស និង​ជំហានទី២ ទើប​តែ​ប្រកាស​ថា​​នឹង​បញ្ជូន​មក​កម្ពុជា​ ចំនួន៤០ម៉ឺនដូស​ទៀត​៕​