ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​ពី​ទីក្រុងប៉េកាំង ប្រទេសចិ​ន​មក​ប្រទេស​កម្ពុជា​វិញ​ហើយ នៅរសៀលថ្ងៃចន្ទ។​

យោង​តាម​សារ​បង្ហោះ​លើទំព័រ​ហ្វេសប៊ុកផ្លូវការរបស់​លោកនាករដ្ឋមន្រ្តី​ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ចន្ទ​​បញ្ជាក់ថា​ លោក និងភរិយារបស់លោក បានអញ្ជើញ​ទទួល​ព្រះរាជ​ដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំង ប្រទេសចិន នៅរ​សៀល​ថ្ងៃ​​ទី​៥ ខែមេសា ឆ្នាំ២០២១នេះ។

គួរំឮក​ថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិ​ន​កាល​ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ គិតត្រឹមរសៀលម្សិលមិញនេះគឺមានចំនួន​៣៥ថ្ងៃ​ ​ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព៕