ចាប់តាំងពីដើមឆ្នាំ២០២០មក ពិភពលោកបាន​ជួបវិបត្តិ​ស្ទើ​គ្រប់​វិស័យ ដោយសារ​ការរាត​ត្បាត​​នៃជំងឺកូវីដ១៩។ ស្រដៀងគ្នានេះដែរងាកមកប្រទេសកម្ពុជាវិញ ដែលធ្លាប់​ដែល​ធ្លាប់មា​ន​កំណើន​សេដ្ឋកិច្ច​ប្រមាណជា​៧ភាគរយ​ក្នុងមួយឆ្នាំ បានធ្លាក់​មក​នៅដ​ក៣,១​ភាគរយ​ក្នុង​ឆ្នាំ២០២០។ លើសពីនេះទៀត រដ្ឋាភិបាល​បាន​​សម្រេចបិទខ្ទប់រាជធានី​​ភ្នំពេញ និងក្រុងតាខ្មៅទាំងមូលនៅម៉ោង ០០ ចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ០៣ ខែ​ឧសភា​ ឆ្នាំ២០២១។

ក្នុងវិបត្តិនោះ​ បានផបង្កលប៉ះពាល់លើស្ត្រីអំឡុងពេលពេលធ្វើចត្តាឡីស័ក និង​នៅ​តំបន់​បិទ​​ខ្ទប់​។ អង្គការចំនួន៤១រួមមាន រ៉ាក់ (RHAC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការក្លាហាន (Klahaan) ជាដើម​ បានចេញសេចក្ដីថ្លែងអំពាវនាវរួមមួយ កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ​ស្ដីពី​ការ​បង្កើន​ការយកចិត្តទុ​កដាក់​ទប់ស្កាត់​ការរំលោភបំពានផ្លូវភេទ ហិង្សាលើស្រ្តី កុមារ និងស្រលាញ់ភេទដូចគ្នា នៅតំបន់បិទខ្ទប់ និង​អំឡុងពេល​ធ្វើច​ត្តាឡី​ស័ក។

សង្គមស៊ីវិលហៅស្ថានភាពនេះថា ជា​ប្រតិកម្មនៃការធ្វើចត្តាឡីស័ក ដែលអាចនឹងបង្ក​ឲ្យមាន​ករណីហិង្សាប្រឆាំងនឹងយេនឌ័រ និងការរំលោភបំពានផ្លូវភេទជាដើម។ ទន្ទឹម​នឹង​នេះ បណ្ដាញអង្គការក្រៅរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា កត្តាមួយចំនួន​ដែល​នាំឲ្យ​មាន​ការកើន​ឡើង​នូវអំពើហិង្សា និងការបៀតបៀនផ្លូវភេទ គឺភាពមិននឹងនរនៃសេដ្ឋកិច្ចគ្រួសារ និងរបៀបនៃការរស់នៅបែបថ្មី។ ការអះអាងនេះ អង្គការសង្គមស៊ីវិលធ្វើឡើង ដោយផ្អែក​តាមបទ​នៃ​ប្រទេសជាច្រើន ដែលកំពុងរងការរាលដាលកូវីដ១៩ធ្ងន់ធ្ងរ។

​​កត្តា​ជំរុញ​បន្ថែម​ធ្វើ​ឱ្យ​មាន​ការ​កើត​ឡើង​នូវ​អំពើ​​ហិង្សា​ និង​ការ​បៀត​បៀន​ផ្លូវ​ភេទ​ បញ្ហា​សេដ្ឋកិច្ច​ជា​ដើម។​ ក្នុង​សេចក្ដី​អំពាវ​នាវ​នេះ​បាន​ហៅ​ស្ថាន​ភាព​នេះ​ថា​ «នៅក្នុ​ង​ស្ថាន​ភាព​បែប​នេះ គេហៅថាជាស្ថានភាពប្រតិកម្មនៃការធ្វើចត្តាឡីស័ក ដែលនៅក្នុងនោះអា​ច​រាប់​បញ្ចូល​ទាំងករណីនៃការកើតឡើងនៃអំពើហិង្សាប្រឆាំងនឹងយេនឌ័រ និង​ការរំលោភ​បំពាន​ផ្លូវ​ភេទ​ជាដើម»។

យុវតី​​ម្នាក់​ដែល​បាន​ដែល​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​នៃ​ការ​រស់​នៅ​តំបន់​បិទ​ខ្ទប់​​ក្នុង​​ខេត្ត​ព្រះសីហនុ​ និង​ធ្លាប់​ជា​ជន​រង​គ្រោះ​ម្នាក់​ដែរនោះ​​ បាន​ប្រាប់ ​Newsroom Cambodia ពី​ហេតុ​ការណ៍​ដល់ដែល​​កើត​​ឡើង​​អំឡុង​​ពេល​​បិត​​ខ្ទប់​​ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ នៅ​អំឡុង​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២១​​ ជំងឺ​កូវីដ​ចាប់​ផ្ដើម​​ផ្ទុះ​ខ្លាំង​ ពេល​នោះ​​ដថ្នាក់​លើ​​របស់​កញ្ញា​បាន​ស្នើ​​សុំ​ឱ្យ​កញ្ញា​ទៅ​បន្ត​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ​​​រយៈ​ពេល​មួយសប្តាហ៍​​ ដោយ​សន្យា​ថា​នឹង​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​​។

កញ្ញា​ថា៖ ​«អ្នក​ដែល​ទៅ​មាន​ចំនួន​៥​នាក់​ មាន​​ខ្ញុំ មេ​ ដៃ​គូរ​មេ​ដែល​ជា​ជន​ជាតិ​ចិន​ និង​អ្នក​ហាត់​ការ​ពីរ​នាក់​ទៀត​»។

កញ្ញា​បន្ថែម​ថា កញ្ញា​​ចាប់​ផ្ដើម​មាន​​បញ្ហា​ផ្លូវ​ចិត្តពី​ព្រោះ​​តែ​​អស់​រយៈ​ពេល​មួយ​អាទិត្យ​ហើយ​ ថ្នាក់​លើ​​របស់​កញ្ញា​បាន​សុំ​ឱ្យកញ្ញា​​នៅ​ប​ន្ត​ទៀត​ដោយ​លើក​ហេតុ​ផល​ថា​ មិន​អាច​ទៅ​បាន​ទេ​ក៏​ព្រោះ​តែ​គេ​បាន​បិទ​ផ្លូវ​ទៅ​រាជធានី​​ភ្នំពេញ​ហើយ​ ព្រម​ទាំង​ពន្យារ​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ រហូត​ជាង​មួយ​ខែ​ទើប​កញ្ញា ​និង​ក្រុម​ការងារ​ពីរ​នាក់​ទៀត​សម្រេច​រក​ផ្លូវ​មក​ភ្នំពេញ​ដោយ​ខ្លួន​ឯង​។

កញ្ញា​បាន​បន្ដ​​ថា​៖ «ការ​រស់​នៅ​ជាង​មួយ​ខែ​ហ្នឹង​ជួប​បញ្ហា​ធំៗ​ចំនួន​បី​ដូច​ជា​ បញ្ហា​ការ​ងារ​ សិទ្ធិ​សេរី​ភាព​ និង​បញ្ហា​ផ្លូវ​ចិត្ត​ជា​ដើម​»។

កញ្ញា​ថា​ ការងារ​របស់​កញ្ញា​ទទួល​បាន​ប្រាក់​ខែ​តិច​ខ្លាំង កញ្ញា​មិន​ទទួល​បាន​សេរីភាព​គ្រប់​គ្រាន់​ដូច​ ​បញ្ហា​ផ្លូវ​ចិត្ត​ ​ ការ​ញាំ​មិន​គ្រប់​គ្រាន់​​ជាដើម។​

​បើ​តាម​ម្ចាស់​អាខោន​ហ្វេសបុ​ក​( A Dose of Cath) បាន​ធ្វើ​ជា​វីដេអូ​អប់​រំ​ស្ដី​អំពី​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ដី្រ​បាន​ឡើក​ឡើង​ថា​ មាន​ករណី​ជា​​ច្រើន​​ដែល​​កំពុង​​កើត​​ឡើង​​អំឡុង​ពេល​បិទ​​ខ្ទប់​នេះ ​មាន​ដូច​ជា ​ការ​ប្រើ​ប្រាស់​ហិង្សា​ ការ​ព្រួយ​បារម្មណ៍​ពី​លុ​យ​កាក់​ ឬ​ការ​ហាម​ឃាត់​ការ​ដើរ​ហើរ​ជា​ដើម​ ។

កញ្ញា​បាន​លើកឡើង​ក្នុង​វីដេអូ​​​នោះ​​ថា៖ ​«ស្ដី្រ​អាច​នៅ​ជាប់​ជា​មួយ​ដៃ​គូរ​របស់​គាត់​ដែល​អាច​ប្រើ​ប្រាស់​ហិង្សា​នោះ​ ហើយ​គាត់​នឹង​មិន​អាច​ទៅ​ណា​បាន​ ហើយ​ហិង្សា​នោះ​មិន​សំដៅ​លើ​ការ​វាយ​​ទាំង​ស្រុង​ទេ​ វា​អាច​ជា​សកម្មភាព​តូច​ៗ មួយ​ចំនួន​ ការប្រាប់​ព័ត៌​មាន​ដែល​មិន​ពិត​ មាន​ការព្យាយាម​បំភ័យ​ គំរាម​កំហែង​ជាដើម»​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ អង្គការ​នារី​ដើម្បី​សន្តិភាព​បាន​រៀប​ចំ​លេខ​ទូរស័ព្ទ​អង្គ​ការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ រួម​ទាំង​ក្រសួង​កិច្ច​ការ​នារី​ផង​ដែរ​សម្រាប់​ជនរង​គ្រោះ​ជា​ស្រ្តី​អាច​ទំនាក់​ទំនង​សុំ​ជំនួយ​ផ្នែក​ច្បាប់​ សម្រាប់​ប្រឹក្សា​ផ្លូ​វចិត្ត​ និង​ជំរក​សុវត្ថិភាព​ជា​ដើម​។ ដើម្បី​ងាយ​ស្រួល​ទំនាក់​បន្ថែម​  Newsroom Cambodia បាន​ដាក់​លេខ​ទូស័ព្ទ​ទាំង​នេះ​មាន​បង្ហាញ​ជា​រូបភាព​នៅ​ខាង​លើ​ផង​ដែរ​៕​