លោកហឿ សេធុល ​​ជា​អ្នក​ឯកទេសព្យាបាល​ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ខាង​ផ្នែក​ចិត្ត​សាស្រ្ត​ប្រចាំ​គ្លីនិក KCPS ផ្តល់​សេវា​ប្រឹក្សា​យោបល់​ និង​អប់រំ​តាម​បែប​ចិត្ត​សាស្ត្រ​ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ចិត្ត​សាស្រ្ត​នៅ​កម្ពុជា។​ លោកក៏​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ផ្លូវចិត្ត​នៅ​សាលា​ពុទ្ធិ​សាស្រ្ត​​ ហើយបានបកស្រាយពី​ «អ្វីទៅដែលហៅថាស្រ្តេស (Stress) ? ឫសគល់នៃស្រ្តេស និងដំណោះស្រាយ​» ជាមួយសិក្ខាកាមព័ត៌មាន Newsroom Cambodia កាលពីពេលថ្មីៗនេះ។​

Q: ជា​កិច្ចបឋម​នាង​ខ្ញុំ​សុំ​សួរ​សំណួរ​មួយ​ ថា​តើ​អ្វី​ទៅ​ដែល​ជា​បញ្ហាផ្លូវចិត្ត​ដែល​គេ​ហៅ​ថា​ការថប់អារម្មណ៍​ ឬស្រ្តេស​លោកគ្រូ? លោក​គ្រូ​អាច​ជួយ​បកស្រាយ​បានទេ​?

A: ដូច​ជាទូទៅ​ ចំណុច​មួយ​ដែល​យើង​ត្រូវ​ចាំឱ្យ​ច្បាស់​ Stress ពុំមែនជា​ជំងឺ​ផ្លូវចិត្តទេ​ Stress វា​ជា​ផ្នែកមួយ​នៃ​ការ​តានតឹង​ផ្នែកផ្លូវចិត្ត​ ដែលកើតឡើង ដោយ​សារ​ការ​មាន​សម្ពាធ​ បាន​ន័យ​ថា​យើង​ទទួលរងនូវ​សម្ពាធ​អីមួយ​។ ដូចជាបច្ចុប្បន្ន​យើង​ទទួលរងនូវ​សម្ពាធ​ទាក់ទង​ទៅ​នឹង​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​យើង​មិន​អាច​ចេញ​ទៅ​ណា​បាន​ ដែលធ្វើឱ្យ​យើង​ពិបាក​ធ្វើ​ដំណើរ​ ដែលយើង​ត្រូវ​​ Social Distance [គម្លាតសង្គម] ​​ត្រូវ​បិទ​សាលា​ ត្រូវ​បិទ​ការងារ​មួយ​ចំនួន​មិន​បាន​ទៅ​ធ្វើ​ការ។​

អ្នក​ខ្លះបាត់បង់​ការងារអី​ អានឹងគេចាត់ទុកថាវាជា​សម្ពាធ​មួយ​ផ្នែក​ផ្លូវចិត្តរបស់​យើង​នៅពេលដែល​​ ការផ្លាស់​ប្តូរនឹងវាកើតឡើង។ ការតានតឹង​ផ្នែកផ្លូវចិត្ត​វាកើត​ឡើង​ដោយ​សារ​បន្ទុក​ តម្រូវការ​ ឬមួយ​ក៏​សម្ពាធ​អី​ផ្សេង​ៗ​។ ឧបមាថា ប្រសិន​បើ​ជា​យើង​ត្រូវការ​អីមួយ​ ហើយ​យើង​ចង់​បាន​របស់​នឹងខ្លាំង​ ហើយយើង​​អត់​បាន​វា​ ក៏វា​ធ្វើ​ឱ្យ​យើង​ស្រ្តេស​ដែរ​។ ចឹងស្រ្តេស​គេ​ផ្តោត​ទៅ​លើ​២​ ចំណុចធំៗ​ គឺ​ទី១​ ស្រ្តេសគឺមិនមែន​ជា​ជំងឺ​ផ្លូវចិត្តទេ​ ទី២ ស្រ្តេសកើតឡើងពីបរិយាកាស​ដែល​រងសម្ពាធ​មក​លើ​យើង​យល់​។ ​​​

Q:​ លោកគ្រូ​ តើជាទូទៅ​អ្នកមាន​អារម្មណ៍​តាងតឹងចិត្តនឹង តើ​​​គាត់​​មាន​​អាការ​:បែប​ណា​ខ្លះ​ទៅ​ លោកគ្រូ​?

A: អាការ:នៃ​ការ​តានតឹងចិត្ត​វា​អាច​បង្ក​ជា​សញ្ញា​ផ្នែក​ផ្លូវ​ចិត្ត​មួយ​ចំនួន​ដែល​អាច​កើត​ឡើង​។ ទី១​ទាក់ទង​ទៅនឹង​ផ្នែក​អារម្មណ៍​របស់​គាត់​ ទី​២ អាចទាក់ទង​ទៅ​នឹងផ្នែក​គិត​របស់​គាត់​ ទី​៣ អាចទាក់ទង​ទៅលើ​ អាកប្បកិរិយា​របស់គាត់​ ទី៤ អាចកើត​ទៅលើ​ទំនាក់ទំនង​សង្គម​របស់គាត់​។

អាប្បកិរិយា​ឬ មួយអាច​ទាក់ទង​ទៅនឹង​កត្តា​ជីវសាស្រ្ត​គាត់​មួយ​ចំនួនអាច​មាន​ភាព​​ប្រែប្រួល។ ទី១ ទាក់ទង​ទៅ​នឹង​ការ​គិត ដូចជា​នៅ​ពេល​យើង Stress ខ្លាំង​ យើង​អាច​នឹង​មានអារម្មណ៍​ថា​ ខ្ញុំ​ជា​មនុស្ស​ដែល​មិន​សូវ​បាន​ការ​ ឬមួយ​ក៏​ខ្ញុំ​ជា​មនុស្ស​ដែល​ចេះ​តែ​មាន​រឿងរ៉ាវ ឧទាហរណ៍​ចឹងហាស​ ខ្ញុំខុស​គេ​អ៊ីចឹង​​ អានឹង​ជា​ផ្នែក​មួយ​ដែល​អាច​នឹង​កើត​ឡើង​ទៅ​នឹង​ការ​គិត​របស់​គាត់​អារម្មណ៍​។

អារម្មណ៍​របស់​គាត់ គាត់​អាច​មួរម៉ៅ​ គាត់​អាច​តប់​ប្រមល់​ គាត់​អាច​មិន​សប្បាយ​ចិត្ត​ គាត់​អាច​ទៅ​ជា​មនុស្ស​មួយ​ស្ងៀម​ស្ងាត់​។ បាទ​! នឹងអាច​ជា​ផ្នែក​មួយ​ទៀត​ដែល​អាច​កើត​ឡើង​ ទាក់ទង​ទៅ​នឹង​អារម្មណ៍​របស់គាត់​។ ទាក់ទង​ទៅ​នឹង​ផ្នែក​រាងកាយ​របស់​គាត់​ អាចស្រ្តេស​ (Stress) ក្នុង​កម្រិត​ខ្លាំង​ធ្វើ​ឱ្យ​គាត់​អើ ស្រក់គីឡូ​ក៏មាន​ ធ្វើឱ្យ​គាត់​ក្លាយ​ជា​មនុស្ស​ចូលចិត្ត​ញ៉ាំច្រើន​ក៏មាន​ ឬមួយក៏​អត់ចង់​ញ៉ាំ​ក៏មាន​ ឬមួយក៏​ច្រើន​ ឬមួយក៏​ទៅ​ជា​មនុស្ស​ទុយមុយ​ស្អីៗ​នឹង​ អានឹង​ក៏ជា​ផ្នែក​មួយ​ដែល​អាច​កើត​ឡើង​ ជាមួយ​គាត់​ដែល។

ចាំមើល​អាទី១​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គិត​របស់​គាត់​ ទី​២​ទាក់ទង​ទៅ​នឹង​អារម្មណ៍​របស់​គាត់​ ទី​៣​ទាក់ទងទៅ​នឹង​រាងកាយ​របស់គាត់​ ទី​៤ទាក់​ទង​ទៅ​នឹងអាកប្បកិរិយា​របស់គាត់​។ ទាក់ទងទៅនឹង​អាប្បកិរិយា​របស់​គាត់​  គាត់អាច​ទៅ​ជា​មនុស្ស​ច្រង៉េង​ច្រង៉ាង​ជ្រុល​ ឃើញ​ ។ ឬមួយ​ក៏​អាច​ជា​មនុស្ស​ទុយ​មុយ​ អាចទៅ​ជា​មនុស្ស​អត់​ចង់​ធ្វើអី​ ឃើញហេស​ ​នៅពេល​ដែល​អ្នក​នឹង​ស្រ្តេស​ (Stress) ។ ពេលខ្លះ គាត់ទៅ​ជា​មាន​បញ្ហាតានតឹងអារម្មណ៍​ ងាយ​ញ័រ​ដៃ​ជើង​ បេះដូង​គាត់​ដើរ​ញាប់​ ដង្ហើម​គាត់​ប្រែ​ប្រួល​អ៊ីចឹង​ អានឹង​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ ដែលជា​ស្ថាន​ភាព​ស្រ្តេស (Stress) ។​

បញ្ហាសង្គមរបស់គាត់​ គាត់​អាច​នឹង​ មាន​បញ្ហា​ទាក់ទង​ គាត់អាច​ឈ្លោះ​ជាមួយ​អ្នក​ដទៃ​ គាត់​អាច​មួរម៉ៅ​ជាមួយ​អ្នកដទៃ​ អត់​សប្បាយចិត្ត​ជាមួយ​អ្នក​ដទៃ​ មិនចង់​និយាយ​រក​អ្នក​ដទៃ​អញ្ចឹង ។ ចឹង​វា​អាច​ជា​សញ្ញាណ​ដែល​អាច​កើត​មាន​ឡើង​ ទាក់ទង​ទៅនឹង​ស្រ្តេស​ (Stress) នឹង​។ បើយើង​ញ៉ែក​ទៅ​ជា​៥​ធំៗ អានឹង​គេចែក​ទៅ​ជា​តូចៗ​ក្នុងនឹងទៀត​។​

Q: តើ​អ្វី​ទៅ​ដែល​ជា​កត្តា​ចំបង​ដែល​ជា​ឬសគល់​នាំ​ឱ្យ​ពួកគាត់​មាន​បញ្ហា​តានតឹង​ចិត្ត​​ រហូត​ដល់​ឈាន​ដល់​ទៅ​ប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​?

A: ចំពោះ​​និស្សិត​​ទាក់ទង​​ទៅ​​នឹង​​សម្ពាធ​​គ្រួសារ​​ជា​​ផ្នែក​​ដែល​​រួម​​ចំណែក​​ពាក់​ពន្ធ​​ទៅ​​នឹង​​បញ្ហា​​ផ្លូវ​ចិត្ត​​របស់​​គេ​​។ បាន​​ន័យ​​ថា​​នៅ​​ក្នុង​​វប្បធម៌​​យើង​​​ ឪពុក​​ម្តាយ​​ហាក់​​បី​ដូច​​ជា​​មាន​​ ទំនោរ​​ក្នុង​​ការ​​ប្រើ​​ឥទ្ធិពល​​របស់​​ខ្លួន​​ បាន​ន័យ​ថា​​ឪពុក​​ម្តាយ​​មាន​​ឥទ្ធិពល​​ទៅ​​លើ​​ជំ​ទល់​​ខ្លាំង​​។​ បាន​​ន័យ​​ថា​​កត្តា​គ្រួសារ​ឬ​មួយ​ក៏​សាច់​ញាតិ​ ដែល​រស់​នៅ​ក្នុង​ដំបូល​ផ្ទះ​ជាមួយ​គ្នា​ មាន​ទំនោរ​ទៅ​លើ​ការ​ដាក់​សម្ពាធ​​ ជំទល់​នឹង​ច្រើន​​។

នេះ​ជា​បញ្ហា​ដែល​ជំទល់​ភាគ​ច្រើន​មក​រក​​ សេវា​ទាក់ទង​ទៅ​នឹង​ការ​ប្រឹក្សាយោបល់​ជាមួយ​នឹង​លោកគ្រូ​។ បើ​និយាយ​ឱ្យ​ចំ​ គឺ​របៀបនៃ​ការ​​ចិញ្ចឹម​​បី​បាច់​របស់​ឪពុកម្តាយ​មាន​ទំនោរ​ទៅ​រក​ការ​ដាក់​សម្ពាធ​ទៅ​លើ​ជំទង់​។ សម្រាប់​អ្នក​វ័យ​កណ្តាល​ភាគ​ច្រើន​ បញ្ហា​គ្រួសារ​​ បាន​​ន័យ​​ថា​​ទំនាក់​​ទំនង​​ប្តី​ប្រពន្ធ​​ ជា​ផ្នែក​មួយ​​។ ភាគ​ច្រើន​​ ប្រឈម​មុខ​ទៅ​នឹង​​ទំនាក់ទំនង​ក្នុង​​គ្រួសារ​​ធំ​ ហើយ​និង​មួយ​ទៀត​ ទាក់ទង​​ទៅ​​នឹង​​កត្តា​​សេដ្ឋកិច្ច​​ ។ កត្តា​ជីវភាព​​គ្រួសារ​​ក៏​​ជា​​ផ្នែក​​មួយ​​រួម​​ចំណែក​​ ទាក់​ទង​ទៅ​​នឹង​ផល​ប៉ះពាល់ផ្លូវ​ចិត្ត​​របស់​​ពួកគាត់​​ផង​ដែរ​។​​

Q:​ លោកគ្រូ ចុះ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ​ តើ​ភាគ​ច្រើន​គាត់​មាន​បញ្ហា​តាន​តឹង​ចិត្ត​ដោយ​សារ​កត្តា​អ្វី​ដែរ​?​​

A: មនុស្សវ័យ​ចំ​ណាស់​​ ភាគ​ច្រើន​​ដែល​គាត់​ប្រឈម​មុខ​ ទាក់​ទង​ទៅ​នឹង​ បញ្ហា​សុខភាព​រាងកាយ​​ ដាក់​សម្ពាធ​ទៅ​លើ​បញ្ហា​ផ្លូវ​ចិត្ត​របស់​គាត់​។ បាន​ន័យ​ថា​ សុខភាព​របស់​គាត់​ Chronic illness​ [​ជំងឺរ៉ាំរ៉ៃ​] របស់​គាត់​ទាក់ទង​ផ្នែក​រាងកាយ​នឹង​ជា​ផ្នែក​​មួយ​ដែល​ធ្វើ​ឱ្យ​គាត់​ទទួល​រង​នូវ​សម្ពាធ​ផ្លូវចិត្ត​ នឹង​ជា​ផ្នែក​ដែល​ធំ​ជាង​គេ​​។

ក្រៅ​ពី​នឹង​ អាច​ទាក់ទង​ទៅ​នឹង​បរិយាកាស​រស់នៅ​ នៅ​ក្នុង​គ្រួសារ​​ ភាពឯកកោ​​ មួយ​ចំនួន​ដែល​អាច​កើត​ឡើង​​ ប៉ុន្តែ​នឹង​គឺ​ចំនួន​តិច​បំផុត​​។ ប៉ុន្តែ​ កត្តា​សុខភាព​ផ្លូវកាយ​ដែល​ដាក់​សម្ពាធ​ខាង​ផ្លូវ​ចិត្ត​ មាន​ច្រើន​។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ចេញ​ពី​ ប្រទេស​អភិវឌ្ឍន៍​ គេ​រក​ឃើញ​ថា​ Elderly Senior Citizen [ពលរដ្ឋ​វ័យ​ចំណាស់​] ប្រឈម​មុខ​ទៅនឹង​បញ្ហាផ្លូវចិត្ត​ច្រើន​ជាងគេ​បំផុត​ នៅស្រុកយើង​ក៏​អញ្ចឹង​ដែរ​។

Q: ខ្ញុំ​មាន​សំណួរ​ចុង​ក្រោយ​ ចង់​សួរ​ទៅ​កាន់​លោកគ្រូ​ថា​ តើ​លោកគ្រូ​ មាន​ដំណោះស្រាយ​ក៏​ដូច​ជា​វិធី​សាស្រ្ត​ អ្វី​ខ្លះ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​​ធុញ​ថប់​អារម្មណ៍​មួយ​នេះ​ ជា​ពិសេស​ក្នុង​កំឡុង​ពេល​ដែល​ប្រទេសកម្ពុជា​កំពុង​ជួប​វិបត្តិ​កូវីដ-១៩​នេះ​?

A: របៀប​កាត់​បន្ថយ​ស្រ្តេស​ (Stress) មាន​ច្រើន​។ ទី១​ ការ​ធ្វើ​លំហាត់​ប្រាណ​ផ្នែក​រាងកាយ​ ជាផ្នែក​មួយ​ជួយ​ ទោះ​បី​ជា​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​កូវីដ​ក៏​ដោយ​ ប៉ុន្តែ​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​ផ្នែក​រាងកាយ​ គេ​ហៅថា​ Indoor sport [កីឡា​ក្នុង​ផ្ទះ] វា​ជួយ​យើង​មួយ​ចំនួន​។ គេ​រក​ឃើញ​ថា​ ការ​ហាត់​ប្រាណ​របស់​យើង​ ជួយ​ឱ្យ​យើង​កាត់​បន្ថយ​ អា​ភាព​តានតឹង​របស់​យើង​ អាសារធាតុ​គីមី​ ទាក់ទងនឹង​ អាំង​ត្រេ​ណា​លីន​ (Adrenaline) នឹង​ធ្លាក់​ចុះ​។ ​

Q: អញ្ចឹង​ ការ​ហាត់ប្រាណ​ក៏​អាច​ជួយ​ដល់​កត្តា​ជីវសាស្រ្ត​ដែរ​?

A: បាទ​! កត្តា​ជីវសាស្រ្ត​ជួយ​ច្រើន​។ មាន​ការ​ស្រាវជ្រាវ​ច្រើន​ដែល​ចេញ​ពី​វិទ្យាល័យ​  Bathany University ​ដែល​គេ​សិក្សា​ស្រាវជ្រាវ​គេ​រក​ឃើញ​ថា​ នៅ​ពេល​ដែល​អ្នក​នឹង​ស្រ្តេស​ (Stress) ខ្លាំង​ ហើយ​អ្នក​នឹង​ចាប់​ផ្តើម​លេង​កីឡា ​ពេលដែល​គេ​ស្រ្តេស​ (Stress) អរ​ម៉ូន​ ឬ​មួយ​សារធាតុ​គីមី​ក្នុង​រាងកាយ​របស់​គេ​កើន​ឡើង​។ ហើយ​គេ​រក​ឃើញ​ ទៀត​ថា​នៅ​ពេល​ដែល​អ្នក​ទាំងអស់​នឹង​ចាប់​ផ្តើម​ធ្វើ ​Physical exercise [លំហាត់​ប្រាណ​រាងកាយ​] គេ​រក​ឃើញ​ថា​ គាត់​ចាប់​ផ្តើម​​មាន​ភាព​ប្រសើរ​​ឡើង​ ហើយ​គេ​ធ្វើ ​Experiment ​[ការ​ពិសោធន៍​] ទៅ​គេ​រក​ឃើញ​ថា​ សារធាតុគីមី​ដែល​គេ​រក​ឃើញ​លើ​គាត់​ស្រ្តេស​ (Stress) ធ្លាក់​ចុះ​វិញ​។

ហើយ​សារធាតុគីមី​ល្អ​ៗ មួយ​ចំនួន​កើន​ឡើង​វិញ​ ហើយ​ធ្វើ​ឱ្យ​យើង​មាន​ Balance [លំ​នឹង​] ផ្នែក​រាង​កាយ​របស់​យើង​។ និង​មួយ​ទៀត​ ទាក់​ទង​ទៅ​នឹង​របៀបរបប​ក្នុង​ការ​ញ៉ាំ​អាហារ​របស់​យើង​ ដែល​រួម​ចំណែក​ធ្វើ​ឱ្យ​យើង​មាន​ភាព​តានតឹង​ដែរ។ អញ្ចឹង​យើង​ត្រូវ​ចេះ ​Balance food [ធ្វើ​ឱ្យ​មាន​តុល្យភាព​អាហារ​]​។ របៀប​នៃ​ការ​ Balance food [ធ្វើ​ឱ្យ​មាន​តុល្យភាព​អាហារ​]​ របស់​យើង​សាមញ្ញ​ៗ ចៀសវាង​ការ​ញ៉ាំ​ម្ហូប​ណា​ដែល​​សម្បូរ​ ពពួក​ជាតិ​ស្ករ ខ្លាំង​ពេក​ ហើយ​គេ​ឱ្យ​យើង​ក្រុម​អាហារ​មាន​៣​ ប្រភេទ​ ពពួក​វីតាមីន​ ពពួក​ប្រូតេអ៊ីន​ និង​ពពួក​អាម៉ីដង់​។

អញ្ចឹង​បាន​គេ​ឱ្យ​យើង​ញ៉ាំ​ ស្រូវ​សា​ឡី​ អង្ករ​ ក្នុង​កម្រិត​មួយ​ប្រហែល​ ២៥% ហើយ​និង​ ពពួក​សាច់​ ប្រូតេអ៊ីន​ ប្រហែល​ ២៥% និង​ ៥០%​ បន្លែ​​។ និង​មួយ​ទៀត​ ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ព្រោះ​គេ​រក​ឃើញ​ថា​ អ្នក​ចាប់ផ្តើ​ម​ប្រើ​គ្រឿង​ស្រវឹង​ច្រើន​ ក្នុង​រយ:​ពេល​យូរ​មក​ មនុស្ស​នឹង​ភាគ​ច្រើន​ទទួល​រង​បញ្ហា​ផ្លូវ​ចិត្ត​ បើ​យើង​ទៅ​មើល​នៅ​ពេទ្យ​ រុស្ស៊ី ​ស្ទើរ​តែ​៨០% បណ្តាល​មក​ពី​ការ​ប្រើប្រាស់សុរា​។

អញ្ចឹង​ការ​កាត់​បន្ថយ​សុរា​ អាច​ជួយ​បាន​ច្រើន​។ ផ្នែក​សង្គម​ យើង​គួរ​បង្កើត​ទំនងទំនង​ឱ្យ​បាន​ច្រើន​ បាន​ន័យ​ថា​ក្នុង​ពេល​កូវីដ​ យើង​មិន​អាច​ទំនាក់ទំនង​ ជួប​ជុំ​គ្នា​បាន​អី​បាន​ទេ​។ ប៉ុន្តែ​ ​ទំនាក់​ទំនង​នៅ​តាម​បណ្តាញ​សង្គម​ Keeping Relationship [ ការ​រក្សា​ទំនាក់ទំនង​ ] អាច​ជួយ​បាន​ច្រើន​ ។ និង​Daily activity [​​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​] ប្រសិន​បើ​គេ​រក​ឃើញ​ថា​ មនុស្ស​ម្នាក់​នឹង​ធ្វើ​សកម្មភាព​ច្រើន​ More Productive [​ភាពសកម្មកាន់តែ​ច្រើន​] ហាក់​បី​ដូច​ជា ​Physically [​ផ្នែក​រាងកាយ​] ។

មួយ​ទៀត​ដែល​គេ​លើក​ឡើង​ដែល​ ប្រើ​ពុទ្ធិ​យើង​ឱ្យ​ច្រើន​ តាម​រយ:​ការ​សរសេរ​​ ការ​អាន​ គំនិត​ថ្មី​ៗ ពី​ព្រោះ​យើង​ចេញ​ទៅ​ណា​អត់​បាន​ ហើយ​យើង​បាន​នៅ​ផ្ទះ​អញ្ចឹង​ហើយ​ យើង​ចាប់​ផ្តើម​ បង្កើន​ទម្លាប់​ការ​អាន​ បណ្តុះ​គំនិត​ថ្មី​ៗអាច​នឹង​ជួយ​យើង​។ នៅ​ពេល​ដែល​យើង​ស្ត្រេស​ (Stress) ការគិត​អី​ៗនឹង​ធ្វើ​ឱ្យ​យើង​ប្រឈម​មុខ​។ មួយទៀត​គេ​ក៏​ជួយ​លើក​ទឹក​ចិត្ត​ ក្នុង​ការ​រៀន​ជំនាញ​ថ្មី​ មិន​ចាំ​បាច់​ថា​ ជំនាញ​នឹង​ទាល់​តែ​ទៅ​រក​លុយ​រក​អី​ទេ​។

ឧបមារថា​ យើង​ពី​មុន​មក​អត់​ដែល​រៀន​លេង​ភ្លេង​ទេ​ ប៉ុន្តែ​យើង​សាក​រៀន​ ព្យាណូ​ យើង​រៀន​ គូរ​រូប​ ​ជា​ដើម​។ វា​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​របស់យើ​ង​៕