Site icon Newsroom Cambodia

ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីការថយចុះឆ្នាំមុន

អ្នកនេសាទកំពុងដេរមោងចាប់ត្រីលើទូកនេសាទ នៅទន្លេត្រើយម្ខាង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖ មាស​ មល្លិកា

ធនាគារពិភពលោកបាននិយាយកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីការថយចុះចំនួន ៣,១ ភាគរយ​កាលពីឆ្នាំមុន ហើយតាមការព្យាករណ៍ សេដ្ឋកិច្ចនឹងមានកំណើនចំនួន ៤ភាគរយ នៅឆ្នាំ២០២១ ព្រោះតែការវិលត្រឡប់នៃសេចក្តីត្រូវការជាសកល។

ប៉ុន្តែការងើបឡើងវិញនេះនៅតែមានភាពមិនប្រក្រតី និងទន់ខ្សោយនៅឡើយនៅគ្រប់ផ្នែកនៃសេដ្ឋកិច្ចដោយសារតែការអនុវត្តការបិទខ្ទប់ម្តងទៀតដើម្បីទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នៅថ្ងៃទី១៦ ខែមិថុនា។

វិស័យកសិកម្មនៅតែមានភាពរឹងមាំ ដោយសារតែស្ថានភាពវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ខណៈដែលវិស័យកម្មន្តសាលកាន់តែវិវត្តន៍ ប៉ុន្តែវិស័យទេសចរណ៍នៅតែទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ការនាំចេញទំនិញកំពុងមានការកើនឡើងវិញជាបណ្តើរៗ ដោយកើន ចំនួន ១២,២ ភាគរយក្នុងរយៈពេល ៤ខែដំបូង ក្នុងឆ្នាំ២០២១ រីឯការនាំចេញសម្លៀកបំពាក់ ធៀបនឹង ការនាំចេញ ទំនិញសរុប (មិនគិត មាស) បានថយចុះមកត្រឹម ៤៥,៦ភាគរយ។

លំហូរ ចូលនៃការវិនិយោគផ្ទាល់ពីបរទេស នៅតែមានភាពរឹងមាំ និងបាន ជួយគាំទ្រដល់វិស័យក្រៅប្រទេស។

Exit mobile version