ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រកាស​ថា ចំនួន​​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ករណី​ឆ្លង​ថ្មីនៅ​ថ្ងៃ​អាទិត្យ​ មាន​ចំនួន​៨៩៦នាក់​ ខណៈ​​​​អ្នក​ស្លាប់​មានចំនួន​២៨​​​​នាក់។

​យោង​តាម​​​ទិន្នន័យ​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី​០៥ ខែ​កក្កដា ​ឆ្នាំ​២០២១​​​បាន​បង្ហាញ​​ថា ​​​គិត​ត្រឹម​ថ្ងៃ​ទី​០៤ ​ខែ​កក្កដា ​ឆ្នាំ​២០២១នេះ មាន​អ្នក​ឆ្លង​ជំងឺកូវីដ១៩​ថ្មី​​ចំនួន​៨៩៦​នាក់  អ្នកជា​សះ​ស្បើយ​ចំនួន​៦៤៦នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន​២៨នាក់។​

តាម​​​ទិន្នន័យរបស់​ក្រសួង​សុខាភិបាល​បន្ថែម​ថា អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​​ គិត​ត្រឹម​ថ្ងៃ​ទី​០៤ ​ខែ​កក្កដា ​ឆ្នាំ​២០២១នេះ​ កើន​ដល់​៥៥,១៨៧​នាក់​ហើយ​ ​​អ្នកជាសះ​ស្បើយ​សរុប​ចំនួន​៤៧,៣៨៩​នាក់ និង​មាន​​អ្នក​ស្លាប់​សរុប​ចំនួន​កើនដល់៧៤៨នាក់។

គួរ​បញ្ជាក់​​ថា ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​​មិន​ទាន់​​មាន​ភាព​ល្អ​ប្រសើ​រឡើង​វិញ​នៅ​ឡើយ​ ​បើទោះបី​​ជា​​​ការ​ចាក់​ចាក់​វ៉ាក់​សាំង​សម្រេច​បាន​ជាង​៤៥​ភាគរយ​ ​ ​គិត​ត្រឹម​ថ្ងៃទី​០៤​ ខែ​កក្កដា​ ឆ្នាំ​២០២១នេះ​ក្តី​៕