ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​នឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​នៅ​​សប្តាហ៍នេះ ដើម្បី​ពិនិត្យ ​និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិនិយោគ​​នៃ​កម្ពុជា ​និង​បញ្ហា​ផ្សេងៗមួយ​ចំនួន​ទៀត។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃទី​០៥ ​ខែ​កក្កដា​ឆ្នាំ​២០២១​នេះ បាន​ឱ្យ​ដឹង​ថា ​គណៈ​រដ្ឋ​មន្ត្រី​នឹង​បើក​កិច្ច​ប្រ​ជុំពេញ​អង្គ​មួយ​នៅ​ថ្ងៃទី​០៩​ ខែ​កក្កដា​ ឆ្នាំ​២០២១ ​វេលាម៉ោង​៨៖៣០នាទីព្រឹក ​តាម​ប្រព័ន្ធ​អន​ឡាញ ​(ZOOM) ដែល​មាន​ការ​សម្រប​សម្រួល​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

​សេចក្តីជូនដំណឹង​ខាង​លើ​នោះ​បាន​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​ពេញ​អង្គ​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី០៩ ​ខែ​កក្កដា ​ឆ្នាំ២០២១​នោះ​ មាន​គោល​បំណង​ដើម្បី​ពិនិត្យ ​និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះ​រាជាណាចក្រក​ម្ពុជា និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត​ជាដើម។

គួរ​ជម្រាប​ផង​ដែរ​ថា ស្ថាន​ភាពកូវីដ​នៅ​កម្ពុជា​នៅមិន​បាន​បាន​ល្អ​ប្រសើរ​នៅឡើយ នេះ​ជា​បញ្ហា​ដែល​បាន​ចោទឡើង​ក្នុង​ការ​​បំពេញ​ការងារ​ព្រោះ​ការ​ជួប​ជុំ​គ្នា​ច្រើន​ជា​ហានិភ័យ​មួយ​នៃ​ការ​ចម្លង​កូវីដ-១៩៕