Newsroom Cambodia បាន​សម្ភាសន៍​​​អ្នក​ស្រី​ ​សាក់​ កន្និកា​ ​មន្រ្តី​តស៊ូ​មតិ​ផ្នែក​សិល្បៈ​នៃ​​​អង្គកា​រ​កម្ម​វិធី​អភិវឌ្ឍ​ន៍​យុវជន​ហៅ​កាត់​ថា​​​​ YRDP។ អ្នក​ស្រី​បាន​ផ្ដល់​បទ​សម្ភាស​​ដល់​សិក្ខា​កាម​​ Newsroom Cambodia លោក​ ស៊ុន​ លួត​ អំ​ពី​ការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ផ្ស​ព្វ​ផ្សាយនៅ​កម្ពុជា​។

Q: ជម្រាបសួរ​អ្នក​ស្រី,

A:​ ចា៎! ជម្រាបសួរ។

Q: ខ្ញុំ​សូម​សួរ​អ្នក​ស្រី​ថា តើ​​អ្វីទៅ​​ជា​ប្រ​ព័ន្ធ​ផ្ស​ព្វ​ផ្សាយ​?

A:​ សម្រាប់​​ខ្ញុំ​ ​ប្រ​ព័ន្ធ​ផ្ស​ព្វ​ផ្សាយ​​បើហៅ​​ជា​ភាសា​អង់​គ្លេស​ ​(​Media) គឺ​ជា​ច្រក ​ឬ​កម្ម​វិធី​ផ្សេង​ៗ​នៃ​ពត៌​មាន​ កម្ម​វិធី​កម្សាន្ដ​ ការ​ធ្វើ​ទី​ផ្សារ ​ឬ​មាតិកា​ផ្សេងៗ​ទៀត​ត្រូវ​បាន​ចែក​ចាយ​ ដូច​ជា​ទស្សនា​វដ្ដី​ កាសែត​ និង​ផ្ទាំង​បដា​ជា​ដើម ​ដោយ​សារ​តែ​សម័យ​ទំ​នើបប្រព័ន្ធ​ផ្ស​ព្វ​ផ្សាយ​​​ បាន​ផ្លាស់​ប្ដូរ​ពី​វិទ្យុ​ និង​ទូរ​ទស្សន៍​មក​លើ ​អ៊ីនធឺណិត ឬ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្ស​ព្វ​ផ្សាយ​ដូច​ជា​ហ្វេស​ប៊ុក​ដើម្បី​ចែក​ចាយ​គំ​និត​ផ្សេង​។

Q: អ្នក​ស្រី​ តើអ្នក​ប្រើ​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយ​មាន​ប៉ុន្មាន​ភាគ​រយ​​ដែរ​? ​

A: តាម​ការ​សិក្សា​កន្លង​មក​ អ្នក​ប្រើ​ប្រាស់​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយ​​នៅ​កម្ពុ​​ជា​មាន​ប្រ​មាណ​ជា​៩០​%​ នៃ​អ្នក​ប្រើ​ទាំ​ង​ក្មេង​ជំទង់​ និង​វ័​យចំ​ណាស់​។​

Q: អ្នក​ស្រី​តើ​ប្រ​ព័ន្ធ​ផ្ស​ព្វ​ផ្សាយ​ និង​ប្រ​ព័ន្ធ​ផ្ស​ព្វ​ផ្សាយ​សង្គម​វាមាន​លក្ខណ: ​ដូច​គ្នា​ឬក៏​ខុស​គ្នាដែរ?

A: បើ​និយាយ​អំពី​​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ ​​ឬ​​ប្រ​ព័ន្ធផ្ស​ព្វ​ផ្សាយ​សង្គម​វា​​​ខុស​គ្នា។ សម្រា​​ប់​អ្វី​ដែលខ្ញុំ​មើល​​ឃើញ​ ​ប្រ​ព័ន្ធ​ផ្ស​ព្វ​ផ្សាយ​​​គឺសំ​ដៅ​​ទៅ​លើ​ការ​ទាក់​ទង​ជា​មួយ​នឹង​ហ្វេសប៊ុក ​ទូរទស្សន៍ ឬ​វិទ្យុ ​ឬក៏​កម្ម​វិធី​ផ្ស​ព្វ​ផ្សាយ​មួយ​ចំ​នួន។ ប៉ុន្ដែ​​បើនិយាយ​ពីប្រព័ន្ធ​ផ្ស​ព្វ​ផ្សាយ​សង្គម ខ្ញុំ​មើល​ឃើញ​ថា​​​វា​​ជា​ប្រ​ភេទ​វែប​សាយ​មួយ​ចំ​នួន ​ឬក៏កម្ម​វិធី​ដែលធ្វើ​ឱ្យ​​យើង​បង្កើត​​មាតិការ ឬក៏​​​​កម្មវិធី​អី​សម្រាប់​​​ធ្វើ​ការ​ចែក​រំ​លែក​ព័ត៌​មាន ​ឬ​ក៏​ចំ​ណេះ​ដឹង​ និង​ទស្សន:​អី​ផ្សេង​ជា​ដើម​​។ នេះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​។​​

Q: តើ​អ្នក​ស្រី​យល់​យ៉ាង​ណា​ដែរ​ចំពោះ​​ការ​ប្រើ​ប្រាស់​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយ​នៅ​កម្ពុ​ជា​? ​

A: សម្រាប់​ការ​យល់​ឃើញ​របស់​ខ្ញុំ​ចំ​ពោះ​ប្រើ​ប្រាស់​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយ​​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ននេះ ​យើង​មើល​ឃើញ​ថា​ហាក់​បី​ដូច​ជា​មាន​សក្កា​នុពល ឬ​ក៏​​​មាន​­ឥទ្ធិ​ពល​ខ្លាំង​ទៅ​លើ​ប្រ​ជា​ពល​រដ្ឋ​ ឬ​យុ​វជន​នៅ​កម្ពុជា​ ដោយ​សារតែ​បរិបទ​នៃ​ជំ​ងឺ​កូវីដ​-​១៩​​ផង​នោះ​ មិន​ថា​ទាំង​ការ​រៀន​ និង​ការ​ទំ​នាក់​ទំ​នង​ការ​ងារ​ ភាគ​ច្រើន​គឺ​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយ​ និង​ប្រ​ព័​ន្ធ​ទំ​នាក់​ទំ​នង​​សង្គម​ជា​ចម្បង។​

Q: អ្នក​ស្រី​គិត​ថា​ប្រព័​ន្ធ​ផ្ស​ព្វ​ផ្សាយ​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រ​សើរហើយ​​ឬ​នៅ​? ​

A: បើ​និយាយ​អំ​ពី​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយ​នៅ​កម្ពុជា​ខ្ញុំមើល​​​ឃើញ​ថា​នៅ​មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ​ព្រោះ​ការ​ដើរ​ឱ្យ​ទាន់​ភាព​ជឿន​លឿន​នៃ​បច្ចេ​ក​វិទ្យា ឬ​ក៏​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយ​​ក្នុង​សង្គមនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​របស់​យើង​នៅ​មាន​កម្រិត ​ជា​ពិ​សេសគឺ​​ខ្វះ​ខាតទាក់​ទង​នៃ​ក្រម​សីល​ធម៌​នៃ​ការ​ប្រើ​ប្រាស់​​ពិត​​។

Q: តើ​លោក​ស្រី​គិត​មក​ដល់​បច្ចុប្បន្ន​ការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ផ្ស​ព្វ​ផ្សាយ​​​មាន​ផល​ប៉ះ​​ពាល់​​ដល់​យុវជន​ខ្លាំង​ដែរ​ទេ​? ​

A:  ពិត​ណាស់​ទាក់​ទងជា​មួយ​នឹង​ការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ផ្ស​ព្វ​​ផ្សាយ​​​នា​ពេល​បច្ចុប្បន្ន ​វា​ពិត​ជា​មាន​ផលប៉ះ​​ពាល់ខ្លាំង​មែន​​ទែន​សម្រាប់​យុវ​ជន​​។ យើង​មើល​​ឃើញ​ថា​​នៅ​លើ​បណ្ដាញ​ទំ​នាក់​ទំ​នង​សង្គម​មាន​ការ​ចែក​រំ​លែក​​គ្រប់​រូប​ភាព ​មិន​ថា​ទាំង​ចំ​ណេះ​ដឹង ​មិន​ថាជា​​ការ​បំ​ពុល ​តាម​រយៈ​​​ការ​ផ្ស​ព្វ​ផ្សាយ​​​ផលិត​ផល​ ការ​ចែក​រំ​លែក​រូប​ភាព​អាសអា​ភាស ​ក៏​ដូច​ជា​សារ​មួយ​ចំនួន​ដែល​​​ពោរ​ពេញ​​ទៅ​ដោយ​ហិង្សា​រ​ផង​ដែរ។ ​ការ​សាប​ព្រួស​នូវ​ព័ត៌​មាន​ដែល​មិន​ពិត ​ក៏​ជា​ការ​រួម​ចំណែក​បង្ក​ឱ្យ​មាន​ភាព​វិល​វល់ក្នុង​ការ​ទទួល​យក​​នូវ​​ចំ​ណេះ​ដឹង​ដែល​មាន​ភាព​មិន​ប្រា​កដ​ប្រ​ជា​ ឬ​ក៏​ភាព​មិន​ត្រឹម​ត្រូវ​សម្រាប់​ខ្លួន​គាត់​។

ពេល​ខ្លះ​យុវជន​​ពិ​បាកនូវ​ក្នុង​ការ​​បែង​ចែកថា​ តើ​​ព័ត៌​មានមួយ​​ណា​ដែល​ត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ​​សម្រាប់​ពួក​គាត់​យក​ជា​អំ​ណេះ​អំណាង ឬ​​ក៏​ទុក​ចិត្ត​បាន​ ហើយ​​ស្ថាន​​​ភាព​មួយ​វិញ​ទៀត​ ការ​បំ​ពុល​តាម​រយៈ​រូប​ភាពអវិ​ជ្ជ​មាន និង​សារ​​ហិង្សារ ឬ​ក៏​រូប​ភាព​​អាស​អាភាស​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​យុវជនក្លាយ​ទៅ​ជា​ក្រុម​មួយ​ដែល​វង្វេង​ជា​មួយ​នឹង​ភាព​ភ្លើត​ភ្លើន ​​និង​ការ​សប្បាយ​អត់សូវ​ខ្វល់​​ពី​ប្រ​ទេស​ជាតិ ​ឬ​ក៏​ដូច​ជា​ប្រ​យោ​​ជន៍​រួម​​សម្រាប់​សង្គម​ខ្លួន​ឯង ហើយ​យើង​ឃើញ​ថា​ផល​ទាំង​អស់​នោះ​​ដែល​កើត​ឡើ​ង​តាម​រយៈ​ប្រ​ព័ន្ធផ្ស​ព្វ​​ផ្សាយ​សង្គម​ដែល​កំ​ពុង​តែ​មាន​ឥទ្ធិ​ពល​នៅ​ពេល​បច្ចុប្បន្ននេះ។

​​Q: សម្រាប់​លោក​ស្រី​ផ្ទាល់ តើ​មាន​យន្ដ​ការបែប​ណា​ខ្លះ​ដើម្បី​កាត់​បន្ថយ​​​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ប្រាស់​​​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សាយសង្គម​​នេះ​?

A: សម្រាប់​ខ្ញុំ​យល់​ឃើញ​ថា ​ដើម្បី​កាត់​បន្ថយ​​ផល​ប៉ះ​​ពាល់​នៃ​ការ​ប្រើ​ប្រាស់​នូវ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​​សង្គម​នេះ ​ត្រូវ​មាន​ការ​ចូល​រួម​ចំ​​ណែក​គ្រប់​គ្នា​ ជា​ពិសេស​ភាគី​ដែល​ពាក់​ព័​ន្ធ​ជា​អា​ទិ៍​​យើង​ឃើញ​ថា​ មាន​ក្រ​សួង​ព័ត៌មាន ​ក្រុម​អ្នក​សារ​ព័ត៍​មាន ​ឬ​ក៏​ស្ថាប័ន​សារ​ព័ត៌មានដែល​ធ្វើ​ការ​ទាក់​ទង​ជា​មួយ​វិស័យ​សារ​ព័ត៌មាន​​ គួរ​ចូល​រួម​នូវ​​ការ​បណ្ដុះនៃ​ក្រម​សីល​ធម៌វិជ្ជាជីវៈ​ទៅ​កាន់​​អ្នក​សារ​ព័ត៌​មានអ្នក​ផ្ស​ព្វ​ផ្សាយ។​ ​

អ្នក​ប្រើ​ប្រាស់​ក្នុង​នោះ​ក៏​ត្រូវ​តែ​​រួម​ចំ​ណែក​ការ​គ្រប់​គ្រង​​​ទៅ​លើការ​ប្រើ​ប្រាស់​​ប្រ​ព័ន្ធ​ផ្ស​ព្វផ្សាយ​​សង្គម​ដែល​ចែក​រំ​លែក​នូវ​​ព័ត៌មាន​​មិន​ពិត ​ឬ​ក៏​រូប​ភាព​ដែលប៉ះ​​​ពាល់​ទៅ​ដល់​ក្រម​សីល​ធម៌​ និង​វិជ្ជាជីវៈ ​ឬ​ក៏​ប៉ះ​ពាល់​ទៅ​ដល់​សតិ​របស់​យុវជន​ ឬ​កុមារ​នោះ​គួរ​តែ​មាន​ការ​អន្ដ​រាគមន៍ទៅ​បញ្ហា​ទាំង​អស់នេះ​។

បើ​និយាយ​អំ​ពី​តួ​នា​ទី​របស់​ប្រ​ជា​ពល​​រដ្ឋ​វិញ ​ក្នុង​នាម​យើង​ជា​យុវជន ​ឬ​ក៏​ក្នុង​នាម​យើង​ជា​ពល​រដ្ឋ​សកម្ម ​គប្បី​ឱ្យ​ដឹងឱ្យ​ស្គាល់​​តើ​អ្វី​ទៅ​ជា​ព័ត៌​​មាន​ពិត​ ឬ​ព័ត៌មាន​មិន​ពិត​ ហើយ​ជៀស​វាង​នូវ​ក្នុង​ការ​ដែរ​ចែក​រំ​លែក​នូវព័ត៌​មាន​ដែល​មិន​ពិត​តៗ​គ្នា​ ឬ​ក៏​ព័ត៌​មាន​ដែល​មាន​បង្កប់​នូវ​រូប​​​ភាព​ហិង្សា​ ព្រោះ​វា​បាន​ជះ​​ឥទ្ធិ​ពល​ដល់​មិត្តរបស់​យើង​ក្នុង​​​សង្គមនៅ​​ពេលដែល​គាត់​បាន​ឃើញ​រូប​ភាព​ទាំង​អស់​នោះ វា​ដក់​ជាប់​នូវ​រូប​ភាព​ហិង្សា ​និង​ចំណេះ​ដែល​មិន​ពិត​ហ្នឹង​ទៅ​កាន់​ពួកគាត់​​។

Q: លោកស្រីមានអនុសាសន៍អ្វីដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានភាពប្រសើរឡើង?

 A: សម្រាប់ខ្ញុំ ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយ​នៅក​ម្ពុជា​មាន​ភាព​ល្អប្រសើរ​ឡើងវិញ ទីមួយ​ត្រូវ​ចេញ​ពី​ខ្លួនយើងម្នាក់ៗ ត្រូវចេះប្រើប្រាស់​ឱ្យបានត្រឹមត្រូវ កុំចេះតែបង្ហោះ​រូបភាព​ណាមួយ​ដែលមិន​ល្អ ឬព័ត៌មានណាដែល​មិនពិតចេញទៅ​តាមប្រព័ន្ធផ្សព្វផ្សាយទេ។​ យើង​ត្រូវ​បង្ហោះ​ពាក់ព័ន្ធ​ទៅ​នឹង​ចំណេះដឹង​ល្អៗ​ពាក់ព័ន្ធទៅ​នឹ​ងសង្គម​ជាតិ មួយទៀតខ្ញុំគិតថា គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់ ប្រសិនបើ​បុគ្គល​ណាមួយ​ដែល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ឱ្យបំពុល​សង្គម​ ត្រូវ​ទទួលខុសត្រូវចំពោះមុខច្បាប់។ នេះជាគំនិតខ្ញុំ។

Q: បាទ! ​អគុណ​អ្នកស្រី​កន្និកា។
A: ចា៎! អរគុណ៕