ឥទ្ធិពលនៃបច្ចេកវិទ្យា​ក្នុងវិស័យហ្គេមនៅតែបន្តកើនឡើងក្នុងល្បឿនយ៉ាងលឿនក្នុងសម័យកូវីដនេះ។ វា​បូក​​ផ្សំ​ការផ្សព្វផ្សាយ​ហ្គេម​ច្រើន​ហួសហេតុ និង​គ្មានច្បាប់​កំណត់​ចំពោះហ្គេ​មអ​នឡាញ​ឲ្យ​បាន​ច្បាស់​លាស់។ ចំពោះទស្សនៈរបស់ខ្ញុំបានកត់សម្គាល់ឃើញថា ទាំងហ្គេមទូរស័ព្ទ កុំព្យូទ័រ និង​វីដេអូ​បាន​កើន​ឡើង​ជា​លំដាប់ ដែលធ្វើឲ្យមនុស្សជាច្រើនបានរងផលប៉ះពាល់យ៉ាងខ្លាំងចំពោះឥទ្ធិពលមួយនេះ ។

ហ្គេមអនឡាញគឺបានក្លាយទៅជាសកម្មភាពកម្សាន្តច្រើនបំផុតរបស់ក្មេងៗនៅពេលបច្ចុប្បន្ននេះ​។ យ៉ាងណាមិ​ញ ក្មេងៗភាគច្រើនបានកាត់បន្ថយធ្វើសកម្មភាពក្រៅផ្ទះ ឬទៅលេងនៅខាងក្រៅច្រើន ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ចំណាយពេលភាគច្រើនរបស់ពួកគេលេងហ្គេមអនឡាញ។

ហ្គេមអនឡាញប្រាកដជាមានឥទ្ធិពលតិច និងច្រើនលើចិត្តរបស់កុមារទៅតាមការលេងរបស់ពួកគេ។ ក្មេង​បាន​កាត់បន្ថយការសកម្មភាពផ្សេងៗ​ ឬគេចចេញពីឪពុកម្តាយ ឬមួយ​ក៏​អាច​គេច​ចេ​ញ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​​ដើ​ម្បី​បាន​លេង​ហ្គេម​របស់​ពួក​គេ វាបានជះឥទ្ធិពលដល់ផ្លូវចិត្តកុមារផងដែរ។

យ៉ាងណាមិញ ហ្គេមខ្លះនាំឲ្យក្មេងមានអាកប្បកិរិយាឆេវឆាវ ខ្លះទៀតធ្វើឲ្យពួកគេមានគំនិតឆេវឆាវ ​ធ្លាក់​ទឹក​​ចិត្ត និងមិននិយាយស្ដី ការកម្សាន្តដែលមិនចេះគិត ធ្វើឲ្យក្មេងលេងច្រើនហួសហេតុ ភ្លេច​បាយ​ភ្លេច​ទឹក និង​រចនាបែបស៊ិចស៊ីរំជើបរំជួលដល់ផ្លូវអារម្មណ៍កុមារ។

កុមារដែលលេងហ្គេមអាចនឹងបង្កជាហិង្សាបាន និង​អាច​មាន​អារម្មណ៍​រំជើប​រំជួល​កើន​ឡើង​នៃ​ហ្គេម​មួយ​ចំនួន និងការថយចុះនៃសកម្មភាពខួរក្បាលដែលពាក់ព័ន្ធនឹងការគ្រប់គ្រងខ្លួនឯង ម្ញូបភ្នែក និង​បាត់បង់​ការផ្ដោត​អារម្មណ៍​ជាដើម៕​