ក្រសួងកសិកម្ម ចាប់ផ្តើមរឹតបន្តឹង ក្នុង​ការ​នាំចូល​បក្សី ដើម្បី​ទប់ស្តាត់ ការឆ្លង ជំងឺ ផ្តាសាយ បក្សី បន្ទាប់ពី​មានការ ផ្ទុះជំងឺនេះ ជាថ្មី នៅប្រទេស​វៀតណាម។

ក្រសួងកសិកម្ម កាលពីម្សិលមិញ បានដាក់ ចេញនូវ សារាចរ ណែរនាំ​​ដល់ មន្ត្រី នៅតាម ព្រំដែន កម្ពុជា-វៀតណាម ឲ្យរឹតបន្តឹង ក្នុងការនាំចូល បក្សី ពីប្រទេស វៀតណាម ក្រោយពីទទួល ព័ត៌មានថា មាន ករណី ផ្ទុះជំងឺ ផ្តាសាយ បក្សី។

ក្នុងសារាចរណែនាំ នេះបាន លើកឡើង ថា ក្រសួង បានទទួល ព័ត៌មាន ការផ្ទុះ ឡើងវិញម្តងទៀត នៃជំងឺ ផ្តាសាយ បក្សីនេះ ចេញពី ប្រទេសវៀត ណាម ខេត្តត្រាវិញ នៃភាគខាងត្បូងដែល​បង្កឡើង​ដោយ​វិរុស​ប្រភេទ A/H5N1។ នៅតំបន់នោះ អាជ្ញាធរ​បានដុត​កម្ទេច​សត្វ​មាន់ប្រមានជាង ៥៥,០០០ក្បាល ដើម្បីបង្កា​ការឆ្លងនេះ។

ដើម្បីបង្ការ និង ទប់ស្កាត់ ការឆ្លងរាល​ដាល​នៃជំងឺ​ផ្តាសាយ​បក្សី​នេះ ក្រសួង រុក្ខា ប្រមាញ់ និង នេសាទ បាន​ដាក់​ចេញ​នូវវិធានការ ៩ប្រការ ឲ្យមន្ត្រី​របស់​ខ្លួនអនុវត្ត ក្នុងនោះ​រួមមាន រឹតបន្តឹងការនាំ​ចូល​បក្សី​នៅតាម​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម ការធ្វើ​ចរាចរណ៍​សត្វ​បក្សី​ និង​ពិនិត្យឲ្យបាន​ហ្មត់ចត់​នូវ​ស្តង់​ដារអនាម័យ​នៅកន្លែង​ចិញ្ចឹម​សត្វ និង ប្រមូល​ផ្តុំសត្វ។

សារាចរណែនាំ បានលើកឡើងថា«ក្នុងករណី មិនអនុវត្ត​ត្រឹមត្រូវឬ​មានការ​ថ្លោះធ្លោយ​ដោយប្រការណា​មួយ មន្ទីរកសិកម្មរុក្ខា​ប្រមាញ់​និងនេសាទ​ក៏ដូច​ជាការិយាល័យ​ផលិតកម្ម​និងបសុព្យាបាល​រាជធានី​ខេត្ត​ត្រូវទទួល​ខុសត្រូវ​ចំពោះមុខ​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​និងនេសាទ​និង​ចំពោះ​មុខច្បាប់»

ក្នុងនោះ​ក្រសួងបាន​សង្កត់​ធ្ងន់ថា រាល់ការចរាចរណ៍​សត្វបក្សី ត្រូវមាន​លិខិត​អនុញ្ញាត វិញ្ញា​បនបត្រ​អនាម័យ​សត្វស្រប​តាមបទ​ដ្ឋាន​បច្ចេក​ទេស ហើយ​រាល់ពេល​មានបញ្ហា​អ្វីមួយ​ទាក់ទងនឹងរឿងនេះ ត្រូវធ្វើ​ការសហការគ្នា​ជាមួយ​មន្រ្តី អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ។យោងតាមព័ត៌មាន VOD បានចុះផ្សាយកាលពី ០៩ កុម្ភៈ ២០១៧ បានអោយដឹងថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៦ កម្ពុជា​ធ្លាប់កើត​មានជំងឺ​ដែល​បាន​ឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុងនោះ បណ្តាល​ឲ្យមនុស្ស៣៧នាក់ ស្លាប់។