ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាស​ថា ​​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃ​ចន្ទ មាន​ចំនួន​៤៩៥នាក់​ ខណៈ​​​​អ្នក​ស្លាប់​មានចំនួន​១៣​​​​នាក់​។

​យោង​តាម​​​ទិន្នន័យ​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ​បាន​បង្ហាញ​​ថា ​​​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា ​ឆ្នាំ​២០២១នេះ មាន​អ្នក​ឆ្លង​ជំងឺ កូវីដ​ថ្មី​ចំនួន​៤៩៥នាក់  អ្នកជា​សះ​ស្បើយ​ចំនួន​៦០៤នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន​១៣នាក់។​

តាម​​​ទិន្នន័យរបស់​ក្រសួង​សុខាភិបាល​បន្ថែម​ថា អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​​ គិត​ត្រឹម​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា ​ឆ្នាំ​២០២១នេះ​ កើន​ដល់​៣៩,៤៦៤​នាក់​ហើយ​ ​​អ្នកជាសះ​ស្បើយ​សរុប​ចំនួន៣៣,៥៧១នាក់ និង​មាន​​អ្នក​ស្លាប់​សរុប​ចំនួន​៣៦១នាក់។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​ត្រូវ​បាន​គេ​រក​ឃើ​ញដំបូង​គេ​បង្អស់​នៅ​ខេត្តព្រះ​សីហនុ​លើ​ជន​ជាតិ​ចិន​ម្នាក់​ដែល​ធ្វើ​ដំណើរ​មកពី​ទីក្រុង​វ៉ូហាន​ប្រទេស​ចិន​ កាលពី​ថ្ងៃទី​២០ ​ខែ​មករា​ ឆ្នាំ​២០២0​៕