ក្រសួងសុខាភិបាលនៅ​ថ្ងៃ​ពុធ​នេះ​​ប្រកាស​ថា មាន​មនុស្ស​​៥នាក់​បាន​ស្លាប់ ​ដោយសារ​ជំងឺ​កូវីដ១៩ និង​មាន​អ្នក​ឆ្លងថ្មី​៣០៣នាក់ និង​ជាសះ​ស្បើយចំនួន២៣៩នាក់​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល​បានបញ្ជាក់ថា គិតត្រឹម​ម៉ោង​៧:០០​ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​ចំនួន៥នាក់ ដែ​ល​ជាជនជាតិខ្មែរទាំងអស់ ក្នុង​នោះមា​ន​បុរ​ស​អាយុ៦៥ឆ្នាំ ១នាក់ និង៧២ឆ្នាំ ១នាក់ និង​ស្រ្តី​អាយុ៤​៨​ឆ្នាំ ១នាក់ និង​៤០ឆ្នាំ ១នាក់។​

ក្រសួងក៏បានចេញសេចក្ដីប្រកាស​មួយទៀត​ ដែល​បញ្ជាក់​អំពី​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ថ្មី មាន​ចំនួន៣៤១នាក់ និង​ជា​សះស្បើយ​ចំនួន​​៣១​នាក់។

គិត​ត្រឹម​ថ្ងៃទី២០ ខែមេសានេះចំនួននាក់ស្លាប់ដោយសារជំងឺកូវីដ១៩ សរុប​មាន៤៩នាក់ អ្នក​ឆ្លង​សរុប​មាន​ចំនួន​៧,៧៤៧នាក់ អ្នកជាសះស្បើយសរុប២,៧៩៤ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​​​សរុ​ប​ចំនួន​៤,៨៩៣នាក់៕