បន្ទាប់​​ពី​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល សារព័ត៌មាន ជាងពីរសប្ដាហ៍កន្លងមកនេះ ខ្ញុំ​មាន​ការ​​រីក​ចម្រើន​ទៅ​មុខ​ច្រើ​ន ដោយ​យល់​ដឹង​ពី​របៀប​ជ្រើស​រើស​រឿង​ និង​កំណត់​ពី​ប្រភព​ដែល​ត្រូវ​ធ្វើ​ជាមួយ​នឹង​អ្វី ​ដែល​ជា​ចំណាប់​រម្មណ៍​របស់​ខ្ញុំ​​។

នៅ​ពេល​ដំបូង ​នៃ​ថ្ងៃ​ចុះ​សម្ភាសន៍ ​ប្រជា​ពល​រដ្ឋ​​ដែល ​រស់​នៅ​ជុំវិញ​បឹង​តាមោក​​ កាល​ពី​ថ្ងៃទី​៣១​ ខែ​ធ្នូ ឆ្នាំ២០១៩ ​កន្លង​ទៅ​នេះ​ បាន​ផ្ដល់​​នូវ​បទ​ពិ​សោធ​ជា​ច្រើន ​អំពី​អ្វី​ដែល ​ពាក់​ព័ន្ធ ​នឹង​ជីវិត​នៃ​អ្នក​សារ​ព័ត៌​ ក៏​ដូច​ជា​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ​ក្នុង​ការ​ខិតខំ​បំពេញ ​នូវ​វិជ្ជា​ជីវៈ​របស់​ខ្លួន​ ដើម្បី​មប្រើ​ដល់​ផល​ប្រយោជន៍​ស្ថាប័ន​ ប្រជាជន​ និង​សង្គម​ជាតិ​ទាំងមួល​។

ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ ចំពោះ​ថ្ងៃ​ដំបូង​​នៃ​ការ​ចុះ​សម្ភាសន៍​ ​របស់​ខ្ញុំ​ជា​មួយ​នឹង ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​។ ពួក​គាត់​ខ្លះ​ហាក់​ មាន​ការ​ព្រួយ​បារម្មណ៍ អំពីការ​ផ្ដល់​បទ​សម្ភាសន៍ ​ជាមួយ​ខ្ញុំ​ ប៉ុន្ដែ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើ​ន ជា​ពិសេស​ស្ដ្រី​ហាក់ ​មាន​ការ​រីករាយ​ច្រើន ​ក្នុង​ការ​ផ្ដល់​បទ​សម្ភាសន៍​ជា​មួយ​ក្រុម​ការងារ​របស់ខ្ញុំ​។ បន្ថែម​ពី​លើ​នេះ​​ ខ្ញុំ​មាន​ក្រុម​ការងារ​មួយ​ដ៏ល្អ​ ដែល​យើង​ម្នាក់​ៗ​សុទ្ធ​តែ​រីករាយ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​គ្នា​។ ហើយ​យើង​មាន​ការនឿយហត់​ខ្លះៗ​ ប៉ុន្ដែ​ពួក​យើង​នៅ​តែ​រីករាយ ​ក្នុង​ការធ្វើ​រឿង​នេះ​ជា​ខ្លាំង​។ យើង​បាន​ជួយ ​គ្នា​ទៅ​វិញ​ទៅមក​ ដើម្បី​សម្រួល​ឱ្យ​ដំណើការ​ និង​​បេសកកម្ម ​របស់​ពួកយើង ​ទទួល​បាន​ជោគជ័យ​។ ហើយពួកយើង​ បាន​ធ្វើ​វា​យ៉ាង​ល្អ​។

កាល​​ពី​ថ្ងៃ​ទី០២ ខែមករា​ ឆ្នាំ​​២០២០​​ វា​គឺ​ជា​បេសកកម្ម​ជា​ទីពីរ​របស់ខ្ញុំ​ ដែល​ត្រូវ​បាន​លោក​គ្រូ​ ឆន​ ចាន់​​ស៊ី​ ចាត់តាំង​ឱ្យ​ទៅ​ចូល​ កម្ម​វិធី សន្និសិទ​ការសែត ​​មួយរបស់​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ ​ដែល​បាន​រៀបចំ​ឡើ​ង នៅ​សណ្ឋា​គារ​សាន់វេ ដើម្បី​ធ្វើការ​សង្កេត ​ពីរ​បៀប​យក​ព័ត៌មាន​ និង​ជួយ​ការងារខ្លះៗ ជាមួយ​នឹងលោក​ វណ្ណ វិចារ អ្នកសារព័ត៌មាន Freelance VOD។ ប៉ុន្ដែ​ គួរ​ឱ្យ​សោក​ស្ដាយបន្ដិច​ ដែល​នៅពេល​នោះ ខ្ញុំមិនបានយកសៀវភៅទៅ​ជាមួយ​ដើម្បីកត់ត្រា​ហើយ​ក៏​មិន​បាន​ជួយការងារ​អ្វី លោក វិចារ ​បន្ដិច​សោះ​។ នេះ​ជា​កំហុសឆ្គង​មួយ​ដែល ​ខ្ញុំ​ត្រូវ​ចង​ចាំ​ជាងគេ ​ក្នុងវ​គ្គបណ្ដុះបណ្ដាល​នេះ​។ចំណែក​នៅ​ក្នុងបន្ទប់ NEWSROOM វិញ​ ខ្ញុំ​នឹង​ដៃគូរ​ខ្ញុំ​ពីរនាក់​ទៀត​ គឺនៅ​មាន​ការងារ​មួយ ដែលទាក់នឹងបញ្ហាប្រឈម​របស់​ព្រះ​សង្ឃ ​ក្នុង​ការ​ចូលរួម ​ក្នុង​សកម្មភាព​សង្គម​ ដែល​យើង​នៅ​មិនទាន់ ​បាន​បញ្ចប់​រួច​រាល់ ​នៅឡើយ​។ ប៉ុន្ដែ ពួកយើង​បាន​នឹង​កំពុង ​ខិតខំយ៉ាងសកម្ម​ ​ដើម្បី​ធ្វើ ​ការងារមួយ​នេះ​ ឱ្យ​ចប់​សព្វ​គ្រប់​នៅសប្ដាហ៍​នេះ​។ ខ្ញុំ​ស្រលាញ់​ការ​ងារមួយនេះ​ខ្លាំង​ណាស់​ ហើយអ្វី​ដែល​ពិសេស​ជាងនេះទៅទៀតនោះ​ គឺខ្ញុំមាន​មិត្ដ​ភក្ដិ​រួម​ការងារ​ដ៏ល្អ​ និងគ្រូ​ណែនាំ​ដ៏​ពូកែៗផង​។ អរគុណ​លោក​គ្រូ​ ចាន់ស៊ី​ លោក Michael​ និង​ក្រុមការងារ NEWSROOM CAMBODIA ទាំងអស់​ដែល​តែងតែ​យកចិត្ដ​ទុក​ដាក់​ចំពោះ​ពួកយើង​។ អរគុណ​CCIM ដែល​បាន​រៀប​ចំ​ វគ្គ​បណ្ដុះបណ្ដាល​សរសេរ​សារព័ត៌មាន​នេះ​ឡើង​​។ សូម​អរគុណ​!!!