តើអ្នក ចាប់អារម្មណ៍ សារព័ត៌មាន មែនទេ?​ អ្វីដែល ធ្វើអោយ អ្នកចាប់អារម្មណ៍ រឿងចំណូល ពីការសរសេរ ព័ត៌មាន? បម្រើចំណង់ចំណូលចិត្តក្នុងការសរសេរ? ឬមួយព្រោះ​មើលឃើញ​ពីបញ្ហាសង្គម​ដែលត្រូវបានបំពុលដោយពត័ត៌មានមិនពិត (Fake News) ? បើព្រោះតែចំណូល គឺលុយ សូមកុំមករៀន​ខាងផ្នែក​ព័ត៌មានអី។ វាលំបាក និងប្រឈមខ្លាំងណាស់ ទាល់តែអ្នក​ស្ថិតនៅក្នុងលក្ខណ្ឌ ទាំង២ចំណុច គឺ បម្រើចំណូលចិត្តរបស់អ្នក និង មើលឃើញបញ្ហាសង្គម ដោយការបំពុល​ព័ត៌មានមិនពិត ទើបអ្នកអាចមករៀនបាន។ បើមកព្រោះលុយទេ មិនត្រឹមតែមិនជួយ​ដល់សង្គមទេ អ្នកអាច​នឹងក្លាយជា​ចំណែកដ៏ធំ​ក្នុងការកូរសង្គមនេះអោយកាន់តែល្អក់កករ។