អ្នកកាសែត​មិន​ខុស​ពី​អ្នក​កាត់​ក្តី​ទេ គឺ​ត្រូវ​នៅ​លើ​ប៉ូល​ត្រឹមត្រូវ រឺ​ប៉ូល​មិន​លុះ​ក្នុង​អគតិ​ទាំង​៤ មាន៖

១ មោហាគតិ ៖​ សរសេរ​ដោយ​មិន​បាន​សិក្សា​ប្រភព​ច្បាស់លាស់ រឺ​រក​ប្រភព​ពត៌មាន​គ្រប់​ជ្រុងជ្រោយ

២ ទោសាគតិ៖ សរសេរ​ដោយ​ផ្អែក​លើ​ភាពសម្អប់ មិន​ចូល​ចិត្ត បើ​ទោះ​គេ​ត្រូវ​សោះ​ក៏​ចិត្ត​ទាញ​អោយ​ខុស​ដែរ ។

៣ ភយា​គតិ៖ គេ​គម្រាម ​រឺ​ខ្លាច​មាន​រឿង​ដល់​ខ្លួន មិន​ហ៊ាន​សរសេរ​ការ​ពិត ។

៤ លោ​ភោ​គតិ៖ សរសេរ​ព្រោះ​ចិត្ត​ផ្អែក​លើ​លុយ​កាក់​ជា​ធំ

បើ​ស្ថិត​ក្នុង​គោល​អគតិ​ទាំង​៤​ខាងលើ​នេះ ណា​មួយ មាន​ន័យ​ថា អ្នក​កំពុង​ស្ថិត​ក្នុង​ប៉ូល​មិន​ត្រឹមត្រូវ​ហើយ។ដូច្នេះ​ទើប​ខ្ញុំ​តែង​និយាយ​ថា បើ​ចង់​រក​លុយ​ទេ កុំ​មក​រៀន​អី ព្រោះ​វា​ប្រឈម​ខ្លាំងណាស់ ហើយលំបាក។ បើមិនដូច្នោះទេ អ្នកត្រឹមជាអ្នកកាសែតក្លែងក្លាយប៉ុណ្ណោះ។ អ្នក​កាសែត ជា​អ្នកតស៊ូ​ប្តូរ​សុត្ថិភាព ក្តី​សុខ​ផ្ទាល់​ខ្លន កកាយ​រឿង​ពិត​ដើម្បី​អោយ​មនុស្ស​បានយល់​បានដឹង។