​កាល​ឡើង​ចុះ​ខេត្ត​ញឹក​ញាប់​ជា​រឿង​ធម្ម​តា​ទេ​សម្រាប់​ខ្ញុំ​។​ ​រឿង​ដែល​ខ្ញុំ​ចង់​បង្ហាញ​នោះ​គឺ​សប្ដាហ៍​​នេះ​ខ្ញុំ​បាន​ចុះ​ទៅ​ខេត្ត​ស្ទឹង​ត្រែង​ ​ហើយ​មាន​អាជ្ញា​ធរ​ ​មក​សួរ​នាំ​ ​ថត​រូប​ ​និង​សុំ​បញ្ជី​វត្ត​មាន​​ជា​ដើ​ម​។

​ខ្ញុំ​គិត​ថា​មិន​ជា​ទាស់​ខុស​នោះ​ទេ​ ​ក្នុង​នាម​ជា​អ្នក​រក្សា​សុខ​សុវត្ថិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​ ​ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​សំខាន់​នោះ​ក្នុង​នាម​យើង​ជា​សិក្ខា​កាម​ ​ឬ​ជា​អ្នក​សង្កេត​ស្ថាន​ការណ៍​ ​តើ​យើង​គួរ​ធ្វើ​ខ្លួន​បែប​ណា​?

​យើង​ត្រូវ​កំណត់​ព្រំ​ដែន​នៃ​វិជ្ជា​ជីវៈ​របស់​យើង​ ​ត្រូវ​រក្សា​សុវត្ថិ​ភាព​នៃ​ប្រភ​ព​ ​និង​សម្រប​ខ្លួន​ទៅ​ហ្នឹង​ស្ថាន​ការណ៍​ជា​ពិ​សេស​ឥ​រិយា​បថ​។