សង្គមជាតិទោះមានការរីកចម្រើនដល់កម្រិតណាក៏ដោយ ប៉ុន្តែ​ផលលំបាករបស់ប្រជាពលរដ្ឋគឺនៅតែមាន ជាពិសេសប្រជាជន ដែលនៅតាមជនបទ ស្ត្រី និងជនជាតិ​ដើមភាគតិច។

ផលលំបាករបស់ប្រជាជននៅតាមជនបទគឺមានប្រាក់ចំណូលតិច ការអប់រំសុខភាព និងលទ្ធភាពធានារ៉ាប់រងនៅតាមតំបន់ជនបទនៅមានកម្រិតតិចជាងទីក្រុង ហើយជារឿយៗពួកគាត់ពឹងផ្អែកលើដំណាំកសិកម្ម។

ពួកគាត់ត្រូវខំរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់គ្រួសារ ខណៈការលុបបំបាត់ភាពក្រីក្រនៅតាមជនបទតាមរយៈគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងកំណើនសេដ្ធកិច្ច​នៅតែជាបញ្ហាប្រឈម។

ផលលំបាកមួយទៀតនោះគឺគ្រួសារដែលប្រឈមមុខនឹងភាពក្រីក្រច្រើនដែលជាស្ត្រី ហើយស្ត្រីមិនសូវមានលទ្ធភាពទទួលបានការអប់រំ និងការងារជាដើម។ ជារឿយៗ ពួកគាត់រស់នៅក្នុងតំបន់ដែលខ្វះខាតច្រើន ហើយនេះក៏ដោយសារតែសង្គមមិនទាន់មានការបើកទូរលាយទាំងស្រុងសម្រាប់ស្ត្រី លើផ្នែកការងារ បើប្រៀបធៀបនឹងបុរស។

ការរើសអើង​មួយ​ចំនួន​នៅតែមាន ដែលបណ្ដាយ​ឲ្យ​ប៉ះ​ទង្គិច​ផ្លូវចិត្តរបស់​ពួក​គាត់។ នៅ​ពេលស្ត្រីក្រីក្រ សិទ្ធិរបស់ពួកគេមិនត្រូវបានការពារទេ ពួកគេប្រឈមនឹងឧបសគ្គដែលអាចពិបាកក្នុងការយកឈ្នះ បណ្តាលឱ្យមានការខ្វះខាតក្នុងជីវិតផ្ទាល់ខ្លួន និងការបាត់បង់សម្រាប់សង្គម និងសេដ្ឋកិច្ច។

ខណៈពេលដែលទាំងបុរស និងស្ត្រីទទួលរងនូវភាពក្រីក្រ និងការរើសអើងយេនឌ័រ នេះមានន័យថា​ស្ត្រី​មាន​​ធនធាន​តិចជាងមុនដើម្បីដោះស្រាយ។ ពួកគេមានជម្រើសមានកំណត់ជាងមុនដើម្បីធ្វើការ​កសាង​​អាជីវកម្ម។ ខ្លះទៀតត្រូវបានបង្ខំឱ្យធ្វើអាជីវកម្ម «ផ្លូវភេទ» ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

ជាចុងក្រោយគឺ ជាផលលំបាករបស់បងប្អួនជនជាតិដើមភាគតិចដែលពួកគាត់រងគ្រោះជាក្រុមហើយ​វប្បធម៌​ខុស​គ្នា ទំនាក់​ទំនងរវាងដូនតា និងដី និងធនធានធម្មជាតិដែលពួកគេពឹងផ្អែកគឺមានជាប់ទាក់ទងទៅនឹងអត្តសញ្ញាណវប្បធម៌ ជីវភាពរស់នៅ ក៏ដូចជាសេចក្តីសុខ ផ្លូវកាយ និងខាងវិញ្ញាណរបស់ពួកគេ។

ជនជាតិដើមភាគតិចជាច្រើននៅតែរក្សាភាសាខុសគ្នាពីភាសាផ្លូវការ ភាសារបស់ប្រទេស ឬតំបន់ដែលពួកគេរស់នៅ។ ដូច្នេះហើយជនជាតិដើមភាគតិចច្រើនតែខ្វះការទទួលស្គាល់ជាផ្លូវការលើទឹកដីកំណើតរបស់ពួកគេ។

ជាចុងក្រោយពួកគេទទួលបាន ការវិនិយោគជាសាធារណៈលើសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានហើយ​ប្រឈម​មុ​ខ​នឹ​ងឧបសគ្គជាច្រើនដើម្បីចូលរួមដោយពេញលេញនៅក្នុងសេដ្ឋកិច្ច ការទទួលបានយុត្តិធម៌ និងចូលរួមក្នុងដំណើរការនយោបាយ និងការសម្រេចចិត្តជាដើម។  

កេរ្តិ៍ដំណែលនៃវិសមភាព និងការមិនរាប់បញ្ចូលនេះ បានធ្វើឱ្យសហគមន៍ជនជាតិដើមភាគតិចងាយរងផលប៉ះពាល់ ពីការផ្លាស់ប្តូរអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិរួមទាំងការផ្ទុះជំងឺជាដើម។

ពួកគាត់ងាយរងគ្រោះចំពោះការរាតត្បាតកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារកង្វះលទ្ធភាពទទួលបានប្រព័ន្ធសុខាភិបាល ទឹក និង អនាម័យ ការបិទទីផ្សារ និងការរិតត្បិតដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគេ៕