អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ និងសហគមន៍ព្រៃឈើចំនួន៥ បានរួមគ្នាធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ២០ ០០០គ្រាប់ ដាំតាមព្រំដីសហគមន៍ ដើម្បីបង្កើនពហុប្រយោជន៍ក្នុងសហគមន៍ ទាំងជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងការប្រែប្រួលអាកាសធាតុ។
ប្រធានអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD Cambodia) លោក សោម សុភក្រ័ មានប្រសាសន៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះថា ការធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ចំនួន ២០ ០០០គ្រាប់ យកទៅដាំនៅតាមព្រំដែនសហគមន៍ចំនួន៥ ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងនោះមានសហគមន៍ព្រៃឈើអូរសោម សហគមន៍ព្រៃឈើអូរធំ សហគមន៍ព្រៃឈើកំចាយមារ សហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ និងសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទឹម។ លោកបន្ថែមថា មូលហេតុសំខាន់ៗដែលសម្រេចដាំត្នោតជាបង្គោលព្រំ ព្រោះដើមត្នោតមានភាពធន់...
មន្ត្រីសង្គមសុីវិលបង្ហាញការសាទរចំពោះ«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦»ថ្មី ដែលមានចក្ខុវិស័យលើកកម្ពស់សមភាពយេនឌ័រ ក៏ប៉ុន្តែក្រុមសង្គមសុីវិលចង់ឃើញ មានការអនុវត្តផែនការនេះឲ្យបានទូលំទូលាយ និងមានប្រសិទ្ធិភាព។ ការលើកឡើងនេះ កើតមានក្រោយក្រសួងកិច្ចការនារី បានដាក់សម្ពោធ«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦» កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ។
ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨នេះ គឺជាផែនការមេដើម្បីបង្កើនការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះរួមមានសង្គមស៊ីវិលផងដែរ ដើម្បីលើកកម្ពស់ ចក្ខុវិស័យសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅកម្ពុជា។
នារីរតនៈទី៦ ផ្តោតសំខាន់លើការបញ្ជ្រាបយេនឌ័រអាទិភាពចំនួន៦ រួមមាន ទី១ បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ទី២ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ ទី៣ លើកកម្ពស់សុខុមាលភាពរបស់ស្ត្រីនិងក្មេងស្រី ទី៤ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី...
អាជ្ញាធរកម្ពុជា និងគណៈកម្មការទន្លេមេគង្គ បានលើកឡើងថា ការក្រឡាប់រថយន្តដឹកសារធាតុគីមី នៅប្រទេសឡាវមិនប៉ះពាល់ធ្ងន់ធ្ងរដល់ទឹកទន្លេមេគង្គ ហើយអំពាវនាវកុំឲ្យពលរដ្ឋមានការបារម្ភ។ ការលើកឡើងនេះ កើតមានឡើងក្រោយរថយន្តដឹកសារធាតុគីមីបានក្រឡាប់នៅប្រទេសឡាវ កាលពីសប្តាហ៍មុន ដែលបង្កឱ្យសារធាតុគីមីមួយចំនួនហូរចូលទៅក្នុងស្ទឹងក្នុងប្រទេសឡាវ ដែលជាដៃទន្លេមេគង្គ។
កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅខេត្តហ្លួងប្រាបាងនៃប្រទេសឡាវមានរថយន្តដឹកសារធាតុគីមី អាស៊ីតស៊ុលផួរិចប្រហែល៣០តោនបានក្រឡាប់ ចាក់សារធាតុគីមីមួយចំនួនចូលទៅក្នុងស្ទឹងណាមខាន់ ដែលជាដៃទន្លេមេគង្គ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។
លោក មាស សុភ័ក្ត្រ អ្នកជំនាញផ្នែកការចូលរួមរបស់ភាគីពាក់ព័ន្ធទន្លេមេគង្គ បានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី៩ ខែមេសានេះឲ្យដឹងថា...
ល្បែងប្រជាប្រិយខ្មែរមានតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីវប្បធម៌ បេតិកភណ្ឌ និងប្រវត្តិសាស្ត្រសម្បូរបែបរបស់កម្ពុជា និងត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ល្បែងប្រជាប្រិយខ្មែរ មិនត្រឹមតែផ្តល់ការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងមានចំណែកផ្សាភ្ជាប់ពលរដ្ឋកម្ពុជាឲ្យត្រលប់ទៅកាន់ប្រវត្តិសាស្ត្រខ្លួនផងដែរ ។ យ៉ាងណាមិញ ពេលវេលាបានផ្លាស់ប្តូរទំនៀមទម្លាប់មួយចំនួន ហើយមានឥទ្ធិពលទំនើបៗកាន់តែច្រើន ដែលជាហេតុនាំឱ្យល្បែងប្រជាប្រិយខ្មែរប្រឈមនឹងការបាត់បង់។ តាមរយៈការស្វែងយល់ និងស្រាវជ្រាវចងក្រងល្បែងប្រជាប្រិយឱ្យបានច្បាស់លាស់ កម្ពុជាអាចរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ខ្លួន និងអាចឈានដល់ការកត់ត្រាជាបេតិកភណ្ឌពិភពលោកផងដែរ។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងលោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាជាមួយនឹងកញ្ញា ប៉ោក លក្ខិណា ជាសិក្ខាកាមរបស់ Newsroom Cambodia។
Q៖ ជម្រាបសួរលោកបណ្ឌិត!
ប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ ដូចនេះប្រជាជនមានសិទ្ធិស្របច្បាប់នៅក្នុងការបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ខ្លួនចំពោះរឿងរ៉ាវអ្វីមួយ។ មតិរបស់ប្រជាជនគឺ សំខាន់ណាស់នៅក្នុងការកែតម្រូវការដឹកនាំរបស់រដ្ឋាភិបាល ក៏ដូចជាកែប្រែចំណុចខ្វះខាតរបស់សង្គមឱ្យកាន់តែប្រសើរឡើង។ កញ្ញា ភឹង សោភា កំពុងបំពេញការងារខាងផ្នែកសិទ្ធិមនុស្ស និងជាអតីតនិសិត្សបរិស្ថាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ចេញមតិទាក់ទងនឹងបញ្ហាផ្សេងៗដែលកើតឡើងក្នុងសង្គម។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ សិក្ខាកាមសារព័ត៌មាន Newsroom Cambodia កញ្ញា ឃីម សុគន្ធី បានសម្ភាសជាមួយកញ្ញា ភឹង សោភា ពីប្រធានបទសេរីភាពក្នុងការបញ្ចេញមតិ។
Q៖ ជម្រាបសួរ កញ្ញា!
ក្រសួងបរិស្ថានអះអាងថាស្ថានភាពនៃការបំពុលខ្យល់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃមានកម្រិតល្អប្រសើរ មិនទាន់ក្លាយជាក្ដីបារម្ភដែលនាំឱ្យមានផលប៉ះពាល់ចំពោះសុខភាពសាធារណៈនៅឡើយទេ ខណៈអ្នកធ្វើការផ្នែកអភិរក្សបរិស្ថានទាមទារឱ្យស្ថាប័នរដ្ឋមួយនេះ ត្រូវទទួលខុសក្នុងការការពារគម្របព្រៃដើម្បីធានាពីការបន្សុតខ្យល់ឱ្យបានល្អប្រសើរ និងលើកកម្ពស់សុខមាលភាពពលរដ្ឋ។
ហូលពិតាន ជាផ្ទាំងក្រណាត់សម្រាប់បាំងនៅក្រោមដំបូល ឬជាឆាកសម្រាប់ពិធីបុណ្យសាសនាផ្សេងៗ។ ហូលពិតាន មានរំលេចពីសាច់រឿង និងរូបភាពផ្សេងៗក្នុងជំនឿសាសនា ដូចជារឿងពុទ្ធប្រវតិ្ត រឿងទសជាតក ព្រះពុទ្ធប្រាំអង្គ ទេវកថា សំណង់សាសនា គ្រឿងបូជា រូបមនុស្ស សត្វ ទង់ ដើមឈើ ទូក និងសំពៅជាដើម។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ហូលពិតាន ដែលជាស្នាដៃដ៏កម្រ និងមានតម្លៃ កំពុងរងផលប៉ះពាល់ និងអាចបាត់បង់។
ការទទួលរងផលប៉ះពាល់ដែលអាចឈានដល់ការបាត់បង់នេះ គឺដោយសារភាពខ្សត់ខ្សោយនៃសិប្បករតម្បាញ និងការថមថយការប្រើប្រាស់គួរឲ្យកត់សម្គាល់ ជាពិសេសតាមវត្តអារាមដែលជាកន្លែងគោលនៃការប្រើប្រាស់ហូលពិតាននាសម័យដើម។ ដើម្បីបន្តរក្សាវត្តមាននៃហូលពិតានខ្មែរ សិប្បករតម្បាញបានច្នៃប្រឌិតសាច់រឿងលើហូលពិតាន ទៅជារឿងរ៉ាវផ្សេងៗស្របទៅតាមតម្រូវការប្រើប្រាស់នាសម័យទំនើប។ ចំណែកឯយុវជនកម្ពុជា បង្ហាញការតាំងចិត្តរក្សាហូលពិតានខ្មែរ។
ការសិក្សា គឺជាកំណប់ទ្រព្យដ៏ឧត្តុង្គឧត្តមសម្រាប់មនុស្សលោកដែលត្រូវការគ្រប់ទីកន្លែង។ នៅកម្ពុជាមានការអប់រំបែងចែកជា៣កម្រិត៖ បឋមសិក្សា មធ្យមសិក្សា និង ឧត្តមសិក្សា។ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ចំនួនកុមារដែលបានចុះឈ្មោះចូលរៀននៅកម្ពុជាមានភាពប្រសើរឡើង។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីអប់រំកម្រិតថ្នាក់បឋមសិក្សា មានចំនួនកុមារចុះឈ្មោះចូលរៀនប្រមាណ ៩៧ ភាគរយ។ នេះបើយោងតាមអង្គការយូនីសេហ្វ។ ទោះជាយ៉ាងណា ការអប់រំកម្រិតទាបនៅកម្ពុជា ក៏មានបញ្ហាប្រឈម និងភាពអវិជ្ជមានផងដែរ ដូចជាការបោះបង់ការសិក្សារបស់សិស្សជាដើម។
កញ្ញា កេង ចាន់នូ ជាសិក្ខាកាមមកពីញូសន៍រូមខេមបូឌា (Newsroom Cambodia) បានសម្ភាសលោក បណ្ឌិត មាស នី ជាសាកលវិទ្យាធិការសាលាអន្តរជាតិឌូវី និងជាទីប្រឹក្សាឯករាជ្យ នៅខេត្តបាត់ដំបង។ កិច្ចសម្ភាសខាងក្រោមនេះ...
ប្រព័ន្ធអប់រំកម្រិតសាកលវិទ្យាល័យកម្ពុជាកំពុងមានភាពរីកចម្រើនគួរកត់សម្គាល់ ដោយមានស្ថាប័នជាច្រើនផ្តល់កម្មវិធីសិក្សាផ្សេងៗគ្នាសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ ខណៈពេលដែលសាកលវិទ្យាល័យមួយចំនួនមានកម្មវិធីសិក្សាបែបទូលំទូលាយ (General Education) ទៅលើមុខជំនាញណាមួយ សាកលវិទ្យាល័យខ្លះទៀតផ្តល់ឯកទេស ឬហៅជាភាសាអង់គ្លេសថា Specialization ឬ minor ដើម្បីឱ្យនិសិ្សត ឆ្នាំទី៣ឬទី៤ ជ្រើសរើសយកការសិក្សាស៊ីជម្រៅលើផ្នែកណាមួយក្នុងមុខជំនាញមួយនោះ។
ជម្រើសសិក្សានេះធ្វើឱ្យមានសំណួរសំខាន់មួយ៖ តើសិស្ស ឬនិស្សិតចង់បានកម្មវិធីសិក្សាដែលមានឯកទេស ឬពួកគេចូលចិត្តកម្មវិធីសិក្សាអប់រំដែលមានលក្ខណៈទូលំទូលាយជាង នៅក្នុងមុខជំនាញដែលពួកគេជ្រើសរើស?
Newsroom Cambodia បានសម្ភាសនិស្សិតមួយចំនួនមកពីសាកលវិទ្យាល័យផ្សេងៗគ្នាដើម្បីស្វែងយល់ពីគំនិតរបស់ពួកគេលើភាពចាំបាច់ទាំងនេះ។
កញ្ញា គីម ជាលីន អាយុ២៣ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង...
ភ្នំពេញ៖ ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាភាពស្អាត ទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសនាបុណ្យចូលឆ្នាំខ្មែរខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
ការអំពាវនាវនេះ ធ្វើឡើងក្រោមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធាន «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានក្លាយជាចលនាមួយនៃភាពស្អាតនិងធ្វើឱ្យប្រជាជនកម្ពុជាទទួលបានបរិស្ថានស្អាត។
សេចក្តីជូនដំណឹងលើកឡើងថា៖«ប្រជាពលរដ្ឋទាំងអស់មិនថាព្រះសង្ឃ អង្គការមិនមែនរដ្ឋាភិបាល កម្មការីរោងចក្រ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សបន្តចូលរួម ការពារបរិស្ថានស្អាតតាមរយ:ការកាត់បន្ថយថង់ប្លាស្ទិកជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ»។
ការចូលរួមចំណែកនៃចលនាភាពស្អាតនេះ នឹងធ្វើឱ្យបរិស្ថានគ្មានសំរាម សំណល់ប្លាស្ទិកនៅតាមទីកម្សាន្ត និងរមណីយដ្ឋាននានា ជាពិសេសនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ និងកន្លែងសេវាកម្មទាំងអស់ដែលនឹងផ្តល់ភាពរីករាយ និងសុខុមាលភាពនាបុណ្យចុលឆ្នាំខ្មែរខាងមុខ។
បច្ចុប្បន្នក្នុងវិស័យសារព័ត៌មាន ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតមាតិកា ចម្រុះ និងផ្លាស់ប្តូរផ្នត់គំនិតសង្គម។ បើទោះបីជាស្ត្រីប្រឈមមុខនឹងឧបសគ្គជាច្រើន និង ប្រឈមនឹងការវិនិច្ឆ័យរបស់សង្គមក៏ដោយ ស្ត្រីអ្នកសារព័ត៌មានបានបង្ហាញពីភាពក្លាហាន ភាពអត់ធ្មត់ តស៊ូ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ។ សរុបមក ស្ត្រីអ្នកសារព័ត៌មានពិតជាបានបង្កើតឥទ្ធិពលវិជ្ជមានក្នុងវិជ្ជាជីវៈនៃអ្នកសារព័ត៌មានកម្ពុជា។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងកញ្ញា អ៊ុត រស្មី ជាអតីតនិស្សិតនៅសាកលវិទ្យាល័យកម្ពុជា ផ្នែកព័ត៌មាននិងគមនាគមន៍ជាមួយកញ្ញា ប៉ោក លក្ខិណា ជាសិក្ខាកាមរបស់ Newsroom Cambodia៖
Q៖ ជម្រាបសួរកញ្ញា!
A៖ ចាស...
ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រាប់ញូវន៍រូមខេមបូឌា(Newsroom Cambodia) នៅថ្ងៃទី២៦ មីនានេះថាស្ថានទូតគោរពឯករាជ្យភាពរបស់តុលាការសហរដ្ឋអាមេរិក ចំពោះការចេញ សេចក្ដីសម្រេចថាលោកគ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះគ្មានទោស និងបានដោះលែងរូបលោក។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា សរសេរនៅក្នុងសារអេឡិចត្រូនិកយ៉ាងដូច្នេះថា ៖«ស្ថានទូតគោរពឯករាជ្យភាពរបស់តុលាការសហរដ្ឋអាមេរិក និងសេចក្តីសម្រេចមិនលំអៀងដែលវិនិច្ឆ័យដោយគណៈវិនិច្ឆ័យតាមរយៈដំណើរការត្រឹមត្រូវ»។
លោកគ្រី ម៉ះផលប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះត្រូវបានតុលាអាមេរិកចេញសេចក្ដីសម្រេចថាគ្មានទោសនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
លោកគ្រី ម៉ះផល បានត្រលប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៦ ខែមីនាម្សិលមិញនេះ ក្រោយលោករងការជាប់ឃុំ នៅអាមេរិច រយៈពេល...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) ឬជាភាសាអង់គ្លេសហៅថា Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួម អនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា។ នេះបើយោងតាមអនុក្រឹត្យស្តីពីការបង្កើតទីភ្នាក់ងារប្រឆាំងដូប៉ា ដែលទើបនឹងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤នេះ។ អនុក្រឹត្យនេះ ត្រូវបានចុះ ហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែមិនាកន្លងទៅ។
ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ ត្រូវបានបង្កើតឡើងតាមសំណើររបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញភាពស្អាតស្អំក្នុងវិស័យកីឡាកម្ពុជា ព្រមទាំងចៀសវាងការប្រើប្រាស់សារធាតុហាមឃាត់ដូប៉ា ។
បច្ចុប្បន្ននេះ បច្ចេកវិទ្យាដើរតួរសំខាន់ក្នុងជីវិតប្រចាំ ជាពិសេសក្នុងការសិក្សា។ បច្ចេកវិទ្យា មិនត្រឹមតែជំរុញការសិក្សាក្នុងថ្នាក់រៀននោះទេ ថែមទាំងចូលរួមបង្កើនទំនាក់ទំនងរវាងគ្រូនិងសិស្ស និងរវាងសិស្សនិងសិស្សទៀតផង។ បន្ថែមពីនេះ បច្ចេកវិទ្យាក៏ផ្តល់ឲ្យមានការចែករំលែកព័ត៌មាន និងទិន្នន័យសម្រាប់ការសិក្សាប្រកបដោយភាពរហ័ស និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ដូច្នេះ Newsroom Cambodia បានសម្ភាសយុវជន៥នាក់ ពីការយល់ឃើញពាក់ព័ន្ធនឹងការប្រើបច្ចេកវិទ្យាជំនួយដល់ការសិក្សារបស់ពួកគេ។
កញ្ញា គង់ ស៊ីថា វ័យ២១ឆ្នាំ និស្សិតឆ្នាំទី៣ ជំនាញគីមីវិទ្យានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា បច្ចេកវិទ្យាបច្ចុប្បន្ននេះ ផ្តល់ងាយស្រួលដល់ការស្រាវជ្រាវលើមុខវិជ្ជាដែលកញ្ញាកំពុងតែសិក្សាផ្ទាល់។
កញ្ញាថ្លែងថា៖ «ខ្ញុំយល់ថាបច្ចេកវិទ្យា វាជួយដល់ខ្ញុំច្រើន ជាពិសេសនៅក្នុងការសិក្សា ជាពិសេសពេលគ្រូដាក់ Assignment...
ក្រសួងអប់រំ យុវជន និងកីឡា គឺជាស្ថាប័នរដ្ឋដែលមានតួនាទីទទួលបន្ទុកវិស័យអប់រំនៅកម្ពុជា។បើយោងតាមរបាយការណ៍ពីក្រសួងអប់រំ ឆ្នាំ២០១៨-២០១៩បង្ហាញថា សាលារៀនទូទាំងប្រទេសមានចំនួនសរុប ១៤.៥២២ ដែលក្នុងនោះមានសាលារដ្ឋចំនួន១៣.៣០០ និង សាលាឯកជនចំនួន១.២២២។
ញូសន៍រូមខេមបូឌា(Newsroom Cambodia) បានសម្ភាសប្រជាពលរដ្ឋចំនួន៥រូបដែលរស់នៅរាជធានីភ្នំពេញអំពីការយល់ឃើញចំពោះគុណភាពអប់រំរបស់សាលារដ្ឋ។
លោក ហែ ដារូ អាយុ ២១ឆ្នាំ ជានិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជំនាញនីតិសាស្ដ្រលើកឡើងថា គុណភាពអប់រំរបស់សាលារដ្ឋនៅមានកម្រិត ដោយសារកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ។ ចំណែកឯប្រព័ន្ធអប់រំភាគច្រើនរៀនតាមតែមេរៀននៅក្នុងសៀវភៅដោយមិនមានការបញ្ជូលមេរៀនពីខាងក្រៅនោះទេ។
លោកបន្ថែមថា៖ «នៅវិទ្យាល័យខ្លះក៏អត់មានសម្ភារៈ ដែរ។ មួយទៀតគុណភាពគ្រូរបស់យើងមិនទាន់ទូលំទូលាយណាស់ណាទេ...
ឥណទានប្រាក់រៀល និងបញ្ញើប្រាក់រៀល មានការកើនឡើងក្នុងឆ្នាំ២០២៣ ដោយសារវិស័យមីក្រូហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សេចក្តីប្រកាសព័ត៌មានស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុជួយជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣» ចេញថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងមកនេះ ឥណទានជាប្រាក់រៀលកើនដល់២៥%នៃផលបត្រឥណទានសរុប ហើយបញ្ញើប្រាក់រៀល កើតឡើងដល់១៦%នៃប្រាក់បញ្ញើសុរប។ ការណ៍នេះបង្ហាញពីទំនុកចិត្តនៃប្រជាជនលើការប្រើប្រាស់រូបិយប័ណ្ណជាតិ។
សេចក្តីប្រកាសព័ត៌មាននេះ បន្ថែមទៀតថា ប្រាក់បញ្ញើជាប្រាក់រៀលតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង៤ បានកើតឡើងដល់ ១,៥២ពាន់ពាន់លានរៀលនៃសមតុល្យឥណទានប្រាក់រៀលសរុប ៥,៥៦ពាន់ពាន់លានរៀល។ ការកើនឡើងនេះ បញ្ចាក់ពីការចូលចិត្តសន្សំប្រាក់រៀលរបស់សាធារណជន។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា...