គ្រូ​បង្រៀន – Newsroom Cambodia

មន្ត្រីបក្សភ្លើងទៀនម្នាក់ ការពារភាពស្អាតស្អំ ក្រោយ​ក្រសួងអប់រំ​ដកឈ្មោះចេញពីក្របខ័ណ្ឌ
ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀនម្នាក់នៅ​​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ិន វុត្ថា បាន​ច្រាន​ចោល​​ចំពោះ​​​​ការ​​​ដែល​​​ក្រសួង​​អប់រំ យុវជន និងកីឡា ​លុប​ឈ្មោះ​លោក​ចេញ​ក្រប​ខណ្ឌ​គ្រូ​បង្រៀន ក្រោម​ហេតុផល​ថា​លោកធ្វើ​ខុស​វិជ្ជាជីវៈជាមន្ត្រី​រាជការ​។

ការ​លើកឡើង​របស់​ប្រធាន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​រូបនេះ ​ធ្វើ​ឡើង​ក្រោយ​ក្រសួង​អប់រំ បាន​លុប​ឈ្មោះ​លោក​ចេញ​ពី​ក្របខណ្ឌ​​ក្រសួងអប់រំ​ ក្រោម​ហេតុផល​ថា ​​ប្រព្រឹត្ត​ខុស​នឹង​វិជ្ជាជីវៈមន្ត្រីរាជការ​ កាល​ពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៣ ​។

លោក ស៊ិន វុត្ថា បានឱ្យដឹងថា រូបលោក ​ជា​គ្រូ​បង្រៀន​កម្រិត​ឧត្តម​នៅ​វិទ្យា​ល័យ​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​​មាន​​ជ័យ តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​ ហើយនៅ​ក្នុង​ឆ្នាំ​២០២១ លោក​​ក៏​បាន​ចូល​ប្រឡូក​ក្នុង​​វិស័យ​​​នយោ​បាយ​ជាមួយគណបក្ស​ភ្លើងទៀន​។ លោក​បន្តថា ក្នុងពេលថ្មីៗនេះ ខាងមន្ត្រីអប់រំខេត្ត បាន​ហៅរូបលោកទៅជជែក និងបញ្ចុះបញ្ចូលលោកឱ្យចូលរួមជីវភាពនយោបាយ​ជាមួយគណបក្សកាន់​អំណាច ប៉ុន្តែលោកបានបដិសេធ ហើយក្រោយមកក៏ស្រាប់តែក្រសួងអប់រំ ចេញលិខិត​លុបឈ្មោះ​លោកចេញ​ពីក្របខ័ណ្ឌរដ្ឋ​នេះតែម្តង។

លោក​ថា៖ «ជារឿង​អយុត្តិធម៌​​​សម្រាប់ខ្ញុំដែលមានការ​រើស​អើង​ បើសិន​ជា​វាពាក់ព័ន្ធជាមួយរឿង​នយោបាយ ហើយ​ខ្ញុំ​ខ្លួន​ឯ​ង​បាន​ចូលរួមនយោបាយ​តាម​បែប​ស្រប​ច្បាប់​ តាម​បែបលទ្ធិ​ប្រជាធិប​តេយ្យ​ដើម្បី​ទាញ​កម្ពុជា​ឱ្យដើរផ្លូវ​កាន់តែល្អ​ប្រ​សើរ​រីក​ចម្រើន​»។​​​​​​​​​

ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀនខេត្តបន្ទាយមានជ័យ លោក ស៊ិន វុត្ថា​ បានឱ្យដឹងទៀតថា ក្រោយការលុបឈ្មោះនេះ រូបលោក​នឹង​ដាក់​លិខិត​​ទៅ​មន្ទីរ​អប់រំខេត្តប​ន្ទាយ​មាន​ជ័យ ​ដើម្បីសុំ​ការ​បញ្ជាក់​ពីមូលហេតុឱ្យបានច្បាស់លាស់។

អ្នក​នាំពាក្យក្រសួងអប់រំ យុវជន និងកីឡា​ លោក រស់ សុវាចា និង​ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង បានបដិសេធអត្ថាធិប្បាយបន្ថែម​​ជុំវិញករណីនេះ​ ដោយ​ស្នើឱ្យមើល​ទៅតាម​សេចក្តី​ប្រកាស​របស់ក្រសួង​វិញ។

នាយក​​កិច្ចការទូទៅ​នៃ​អង្គការការពារសិទ្ធិមនុស្ស​​លីកាដូ ​លោក អំ សំអាត ​ថ្លែង​ថា ​ប្រសិន​​បើ​ក្រសួង​លុប​​ឈ្មោះ​​មន្ត្រី​រាជការ​ចេញ​ពី​ក្រប​ខណ្ឌ ដោយមិន​បាន​បញ្ជាក់​ពីមូលហេតុ​ និងមិន​បាន​បញ្ជាក់​ពីកំហុស​ឆ្គង​ តាម​លក្ខន្តិកៈ​ស្តីពី​មន្ត្រី​រាជ​ការ​ច្បាស់​លាស់​ទេ​ នោះ​អាចនឹង​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​ប្រជាពល​រដ្ឋ។

លោក​​ថា៖ ​«ខ្ញុំ​មាន​ការ​សោកស្តាយ​ដែរ​ ពីព្រោះ​បើ​សិន​ជា​ការ​បញ្ចប់​ក្របខណ្ឌ​មន្ត្រី​រាជការ​ ដោយ​សារ​តែ​ពួក​គាត់​ចូល​រួម​ជីវភាព​នយោបាយ ជា​ពិសេស​អ្នក​ដែល​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រឆាំង​ ហើយ​ត្រូវ​បាន​លុបឈ្មោះ​ចេញ​ពី​ក្របខណ្ឌ​មន្ត្រី​រាជការ​ ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់​ ហើយ​មិន​មាន​កំហុស​ឆ្គង​តាម​លក្ខន្តិកៈ​ស្តីពី​មន្ត្រី​រាជ​ការ​ទេ អា​ហ្នឹង​វា​ជា​ការ​ប៉ះ​ពាល់​សម្រាប់​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ ពី​ព្រោះ​ពលរដ្ឋ​នីមួយៗ មាន​សិទ្ធិ​នៅ​ក្នុង​ការ​ចូល​រួម​ជីវភាព​នយោ​បាយ​​នៃ​គណបក្ស​នយោបាយ​ណា​មួយ»។

បើតាម​អ្នកនាំពាក្យ​គណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ មន្ត្រី​រាជការ​ដែល​ជាសមា​ជិក​គណ​បក្ស​ប្រឆាំ​ង​មួយនេះ ត្រូវបាន​បណ្តេញ​ចេញពី​មុខ​តំណែង​ពី​ក្របខណ្ឌរដ្ឋ​ ជាបន្តបន្ទាប់​ មកទល់​ពេល​នេះ​ ប៉ុន្តែលោកពុំទាន់បានដឹងពីចំនួនជាក់លាក់នៅឡើយទេ៕​