បទល្មើសព្រៃឈើ – Newsroom Cambodia

សកម្មជនបរិស្ថានស្នើអាជ្ញាធរបើកសិទ្ធិទូលាយដើម្បីប្រារព្ធពិធីបុណ្យព្រៃឡង់
បណ្ដាញសហគមន៍ព្រៃឡង់ អះអាងថា អាជ្ញាធរខេត្តព្រះវិហារ បានរឹតត្បិតពួកគេក្នុងការប្រារព្ធពិធីបុណ្យព្រៃឡង់ ក្រោមរូបភាពតាមឃ្លាំមើល ​និងបានហៅសកម្មជនព្រៃឈើចំនួន២នាក់ទៅសាលាឃុំ ដើម្បីបំភ្លឺជុំវិញការប្រារព្ធពិធីនេះ។

កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ តំណាងបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ ពីររូប គឺលោក ខេម សុឃី និងលោក ឃុត សឿម ត្រូវបានអាជ្ញាធរចម្រុះនៃឃុំរួសរាន់ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ហៅទៅបំភ្លឺក្នុងសាលាឃុំប្រមាណ៣ម៉ោង។

លោក ខេម សុឃី វ័យ៣៧ឆ្នាំ ជាបណ្តាញសហគមន៍ព្រៃឡង់ ដែលត្រូវបានអាជ្ញាធរហៅសាកសួរ បានឱ្យដឹងថា អាជ្ញាធរបានឱ្យលោកបំភ្លឺពីប្រភពហិរញ្ញវត្ថុដើម្បីទ្រទ្រង់ពិធីបុណ្យព្រៃឡង់ សមាសភាពអ្នកចូលរួម និងមូលហេតុដែលនៅពីក្រោយនៃការរៀបចំពិធីបុណ្យព្រៃឡង់នេះ។ លោកបន្ថែមថា ក្រោយមក អាជ្ញាធរចម្រុះដែលរួមមានមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ មន្រ្តីបរិស្ថាន អាជ្ញាធរស្រុករវៀង ជាដើម បានប្រាប់ឱ្យផ្អាកពិធីបុណ្យនេះជាបណ្តោះអាសន្ន ដោយថា​មិនទាន់មានការអនុញ្ញតពីស្ថាប័នពាក់ព័ន្ធនៅឡើយទេ។

លោកថា៖ «គាត់ [អាជ្ញាធរ] បាននិយាយថា ឱ្យយើងផ្អាកសិន កម្មវិធីបុណ្យហ្នឹង! ប៉ុន្តែពួកខ្ញុំថាមិនបានផ្អាកទេ ដោយសារសម្ភារអី ម្អូបអាហារអី បានទិញរួចរាល់អស់ហើយ! រៀបចំរួចរាល់អស់ហើយ! ហើយបុណ្យក៏មិនជាធំដុំដែរ»។

លោក ខេម សុឃី ​ប្រាប់ថា លោកបានដាក់លិខិតស្នើសុំទៅក្រសួងបរិស្ថានរួចរាល់ហើយដើម្បីរៀបចំពិធីបុណ្យព្រៃឡង់ ប៉ុន្តែមិនមានការឆ្លើយតប។ លោកបន្តថា ក្នុងឆ្នាំ២០២៣នេះ ពិធីបុណ្យនេះបានប្រារព្ធឡើងនៅថ្ងៃទី១៣ ដល់ទី១៤ ខែមីនា ដោយមានអ្នកចូលរួមសរុបប្រមាណជាង១០០នាក់។ ចំណែកគោលបំណងនៃការធ្វើពិធីនេះ ដើម្បីដឹងគុណដល់ព្រៃឈើ ដែលបានផ្តល់គុណប្រយោជន៍ដល់មនុស្សជាតិ និងជារូបភាពមួយជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារធនធានធម្មជាតិ។

បន្ថែមលើនេះ លោកសង្កេតឃើញថា ស្ថានភាពព្រៃឈើនៅតំបន់ព្រៃឡង់កំពុងប្រឈមការកាប់បំផ្លាញដើមឈើប្រណិតៗ ពីសំណាក់ជនល្មើសជាបន្តបន្ទាប់។ លោកថា បញ្ហាទាំងនោះ កើតឡើងដោយសារតែអំពើពុករលួយរបស់អាជ្ញាធរមូលដ្ឋាន កម្សោយក្នុងការអនុវត្តច្បាប់ និងការហាមឃាត់មិនឱ្យបណ្តាញសហគម៍ព្រៃឡង់ចុះល្បាតក្នុងតំបន់ព្រៃឡង់ឱ្យបានទូលំទូលាយ។ ជាមួយគ្នានេះ លោកបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបើកសិទ្ធិសេរីភាពឱ្យពួកគេបានប្រារព្ធពិធីបុណ្យព្រៃឡង់ និងសកម្មភាពចូលរួមការពារធនធានធម្មជាតិ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជាដែលបានកំណត់។

លោកថា៖ «បណ្តាញព្រៃឡង់មានការប្រារព្ធបុណ្យព្រៃឡង់ រម្លឹកគុណព្រៃ រម្លឹកគុណធនធានធម្មជាតិ ជារៀងរាល់ឆ្នាំ។ អាជ្ញាធរគួរតែជួយសម្រួលដល់ពួកខ្ញុំដែលជាបណ្តាញសហគមន៍ព្រៃឡង់ ឱ្យបានប្រារព្ធពិធី ឬក៏ចូលរួមប្រារព្ធពិធីទាំងអស់គ្នា កុំឱ្យមានការរារាំង»។

រដ្ឋធម្មនុញ្ញកម្ពុជា ​មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំង​​ឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។

មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញ​យុវជនកម្ពុជា (CYN) លោក ​អូត ឡាទីន ដែលបានចូលរួមគាំទ្រសកម្មភាពក្នុងការរៀបចំពិធីបុណ្យព្រៃឡង់ បានចាត់ទុកការហាមឃាត់មិនឱ្យប្រារព្ធពិធីបុណ្យព្រៃឡង់ របស់អាជ្ញាធរខេត្តព្រះវិហារ គឺជាការរំលោភរដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ មួយវិញទៀត លោកថា ការហាមឃាត់នេះ គឺជារូបភាពមួយបំបិទមិនឱ្យឃើញពីការពិតនៅតំបន់ព្រៃឡង់ ដោយលោកថាកំពុងមានបទល្មើសកាប់ព្រៃឈើកើតមានជាបន្តបន្ទាប់។

លោកថា៖ «ការហៅសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ ​ពីរនាក់ ទៅធ្វើការសាកសួរជុំវិញការរៀបចំពិធីបុណ្យព្រៃឡង់ ជាការគំរាមកំហែង ការរឹតត្បិតសិទ្ធិសេរីភាពសហគមន៍ចូលរួមក្នុងកិច្ចការពារព្រៃឡង់។ ឥរិយាបថរបស់អាជ្ញាធរដូច្នេះ មិនបង្ហាញពីកិច្ចសហការ កិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការពារព្រៃឈើនោះទេ»។

ជាមួយគ្នានេះ លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ គួររឹតបន្តឹងការអនុវត្តច្បាប់ ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងកើតមាននៅក្នុងតំបន់ព្រៃឡង់ ជាជាងការតាមដានសកម្មភាពរបស់បណ្ដាញសហគមន៍ព្រៃឡង់។ លោកថា បណ្ដាញសហគមន៍ព្រៃឡង់ គឺជាក្រុមអ្នកស្ម័គ្រចិត្ត ដែលធ្វើការងារការពារព្រៃឈើដើម្បីជាផលប្រយោជន៍រួម។

លោក អូត ឡាទីន ឱ្យដឹងថា បណ្ដាញសហគមន៍ព្រៃឡង់ ត្រូវបានក្រសួងបរិស្ថានហាមឃាត់មិនឱ្យរៀបចំពិធីបុណ្យព្រៃឡង់ និងហាមឃាត់មិនឱ្យចុះល្បាតការពារព្រៃឡង់ ចាប់តាំងពីដើមពាក់កណ្ដាលខែមីនា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ឆ្លើយតបករណីនេះ មេឃុំរួសរាន់ លោក ប្រាក់​ វេត ប្រាប់ថា ពិតជាមានការហៅបណ្តាញសហគមន៍ព្រៃឡង់ ២រូប ទៅសាលាឃុំពិតប្រាកដមែន ដើម្បីពិភាក្សា និងជួយសម្របសម្រួលក្នុងការរៀបចំកម្មវិធីនេះតែប៉ុណ្ណោះ។ លោកបន្តថា ការហៅនេះ ដោយសារពួកគេមិនមានលិខិតអនុញ្ញតពីក្រសួងបរិសា្ថនឱ្យរៀបចំពិធីបុណ្យព្រៃឡង់នេះ។ យ៉ាងណា លោកថា ក្រោយពិភាក្សាគ្នារួច អាជ្ញាធរក៏បានសម្របសម្រួលឱ្យមានការរៀបចំពិធីបុណ្យព្រៃឡង់ប្រារព្ធដល់ចប់ផងដែរ។

លោកថា៖ «ពិភាក្សាគ្នាទៅ វាមិនមានបញ្ហាអី ក៏យើងគាំទ្រកម្មវិធីរៀបចំ! [អាជ្ញាធរ] ក៏បានចាត់ចែងប្រជាការពារ ប៉ុស្តិ៍រដ្ឋបាល ទៅចូលរួមការពារសន្តិសុខ លោកមេភូមិ ក្រុមប្រឹក្សាឃុំអីទៅចូលរួមអបអរសាទរក្នុងពិធីបុណ្យហ្នឹងដែរ អត់មានបញ្ហាអីទេ! »

យ៉ាងណាក្តី ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ​ លោក​ សុង​ ច័ន្ទ​សុជាតិ មិនអាចសុំការបំភ្លឺបន្ថែមបានទេ ជុំវិញករណីនេះ ដោយទូរសព្ទចូលជាច្រើនដង មិនមានអ្នកទទួល។

ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឆ្លើយតបយ៉ាងខ្លីថា ក្រសួងបរិស្ថានមិនទទួលបានលិខិតរបស់បណ្តាញសហគមន៍ព្រៃឡង់ដែលបានដាក់ស្នើសុំប្រារព្ធពិធីបុណ្យព្រៃឡង់នោះទេ។

លោកថា៖ «ខ្ញុំអត់ទាន់មានព័ត៌មានហ្នឹងទេ! ខ្ញុំអត់ដឹងថាគាត់ដាក់ទៅតាមណា ហើយខ្ញុំអត់ទាន់មានព័ត៌មានហ្នឹងនៅឡើយទេ»។

ព្រៃឡង់ ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃកាលពីឆ្នាំ២០១៦ ដែលមានទំហំជាង៤៣ម៉ឺនហិកតា។ ព្រៃអភិរក្សមួយនេះគ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន៤ រួមមាន ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង៕

បទយកការណ៍៖ សកម្មជនមូលដ្ឋានបារម្ភការរឹតត្បិតផ្សាយពីបញ្ហាព្រៃឈើ ក្រោយរដ្ឋាភិបាលបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
ប្រជាសហគមន៍នៅមូលដ្ឋានដែលសកម្មក្នុងការឃ្លាំមើលពីការកាប់បំផ្លាញព្រៃឈើ បង្ហាញការព្រួយបាម្ភពីការធ្លាក់ចុះនៃការផ្សព្វផ្សាយករណីកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃអភិរក្ស ក្រោយពេលរដ្ឋាភិបាលបានបិទស្ថាប័នព័ត៌មានឯករាជ្យជាបន្តបន្ទាប់។

តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ លោក ខាក់ ភារិទ្ធម៉ាស៊ី និយាយថា ការកាប់បំផ្លាញដើមឈើប្រណិតៗនៅតំបន់ព្រៃអភិរក្ស នៅតែមានជាបន្តបន្ទាប់។ លោកសង្កេតឃើញថា នាពេលកន្លងមក សារពត៌មាន វីអូឌី តែងតែសកម្មក្នុងការចុះផ្សាយពីការកាប់ដើមឈើក្នុងតំបន់ព្រៃព្រះរកា ដោយថា លោកមិនសូវឃើញមានស្ថាប័នព័ត៌មានផ្សេងៗទៀតចុះផ្សាយពីបទល្មើសព្រៃឈើនោះទេ។

លោកថា៖ «ព្រៃឈើនៅតែមានការកាប់បំផ្លាញ ហើយណាមួយខាងប្រព័ន្ធផ្សព្វផ្សាយវីអូឌីត្រូវបិទអ៊ីចឹង ខាងពួកខ្ញុំសហគមន៍ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះសារព័ត៌មានវីអូឌីបានផ្សព្វផ្សាយតែរឿងពិត! ដល់តែបិទអ៊ីចឹង ខាងសហគមន៍ខ្ញុំមិនដឹងថាផ្តល់ព័ត៌មានទៅខាងណាទៀតទេ ព្រោះមានតែវីអូឌីមួយទេ ដែលផ្សាយរឿងពិត មិនគិតពីខាងបក្សឬក៏ពួកណាទេ»។

លោកបន្ថែមថា៖ «ឥលូវការកាប់បំផ្លាញព្រៃឈើនៅតែមាន ហើយណាមួយសារព័ត៌មានផ្សេងក៏អត់សូវមានអ្នកដែលមកចុះយកព័ត៌មានតាមសហគមន៍ដែរឥលូវ»។

វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនរកប្រាក់ចំណេញ បានដំណើរការ២០ឆ្នាំមកហើយនោះ ត្រូវបានក្រសួងព័ត៌មាន សម្រេចដកអាជ្ញាបណ្ណក្នុងពេលថ្មីៗនេះ។ ការបិទនេះធ្វើឡើងបន្ទាប់ពីមានការបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលោកច្រានចោលការផ្សាយអត្ថបទមួយដែលថាលោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្តល់ជំនួយដល់ប្រទេសតួកគីដែលរងគ្រោះរញ្ជួយដី។

សហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ រកឃើញបទល្មើសការកាប់បំផ្លាញ់ព្រៃឈើខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ (ផ្តល់ឲ្យ)

លោក ខាន់ ភារិទ្ធម៉ាស៊ី មានវ័យ២៤ឆ្នាំ ជាអ្នកខេត្តព្រះវិហាររូបនេះ បានរៀបរាប់ថា វិទ្យុវីអូឌី គឺជាស្ថាប័នឯករាជ្យ ដូច្នេះបើត្រូវបានដកអាជ្ញាបណ្ណ មិនឱ្យធ្វើសកម្មភាពលើវិស័យព័ត៌មានបែបនេះ គឺជារូបភាពមួយបង្ហាញពីការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាននៅកម្ពុជា។

លោកថា៖ «កាលនៅវីអូឌី ល្អ! ព្រោះខាងសារព័ត៌មានវីអូឌីផ្សព្វផ្សាយតែរឿងពិតនិងជាក់លាក់ព័ត៌មានដែលបានពីសហគមន៍ អំពីព្រៃឈើអ៊ីចឹង»។

លោកបន្ថែមថា៖ «សារព័ត៌មានវីអូឌីហ៊ានទៅផ្សាយផ្ទាល់ ឬក៏ហ៊ានមកសួរនាំក្នុងនាមជាអ្នកសារព័ត៌មាន សម្ភាសផ្ទាល់និងខលតាមទូរសព្ទ ដើម្បីសួរជាក់ស្តែងអំពីការបាត់បង់ព្រៃឈើ»។

វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ​ត្រូវបានបង្កើតឡើ​​ងកា​​ល​ពីឆ្នាំ២០០៣ ក្រោមការគ្រប់គ្រងពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ នៅឆ្នាំ២០០៧ ក្រោ​​យ​​​​ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបំបែកខ្លួនចេញ ស្ថាប័ន វីអូឌី បានរៀនរស់បន្ត​ក្រោម​​ឆ័​​ត្រ​​នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវិញម្តង រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​​ជា​​ថ្ងៃរដ្ឋាភិបាលបិទការផ្សាយជាស្ថាពរ។

ស្រដៀងគ្នានេះដែរ តំណាងសហគមន៍ព្រៃឈើម្នាក់ទៀត គឺលោក ងន់ ហ៊ីម និយាយថា លោកតែងតែតាមដានព័ត៌មានដែលចុះផ្សាយដោយសា្ថប័ន​វីអូឌី​ជាប្រចាំ។ លោកចាត់ទុកថា វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី គឺជាសំឡេងដែលបង្ហាញការពិតជាក់ស្តែង មិនលម្អៀង។​

លោកថា៖ «វីអូឌី ជាសារព័ត៌មានមួយដែលអាចជឿទុកចិត្តបាន។ ទាំងខ្ញុំដែរ តែងតែស្តាប់ជារៀងរាល់ព្រឹក នៅពេលដែលខ្ញុំគិតថាចង់ស្តាប់ព័ត៌មានសង្គមនិងព្រៃឈើ គឺខ្ញុំតែងតែរកមើលវិទ្យុព័ត៌មានវីអូឌីមុនគេ ដោយខ្ញុំគិតថាជាព័ត៌មានដែលឯករាជ្យ»។

តំណាងសហគមន៍ជនជាតិដើមភាគតិចកួយវ័យ២៥ឆ្នាំ និងជាអ្នកខេត្តព្រះវិហាររូបនេះ បានបង្ហាញការព្រួយបារម្ភថា សំឡេងប្រជាសហគមន៍នៅមូលដ្ឋាននឹងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ ហើយថាបទល្មើសព្រៃឈើនឹងបន្តកើតមានជាបន្តបន្ទាប់ បើប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យមិនមានក្នុងសង្គមប្រជាធិបតេយ្យបែបនេះ។

លោក ងន់ ហ៊ីម និយាយថា៖ «បើមិនមានសំឡេងសារព័ត៌មានវីអូឌីទេ អ៊ីចឹងសំឡេងប្រជាពលរដ្ឋ សំឡេងសហគមន៍ ដែលធ្លាប់រំពឹងថានឹងមានដំណោះស្រាយការពារការអភិរក្សព្រៃឈើនោះនឹងទៅជាយ៉ាងណា? ព្រួយបារម្ភណាស់ហើយបង»។

តំណាងសហគមន៍ព្រៃឈើម្នាក់ទៀត គឺលោក ស្រី ទីន ថ្លែងថា ការខិតខំប្រឹងប្រែងរបស់ប្រជាសហគមន៍ក្នុងការការពារបរិស្ថាននឹងក្លាយជាអសារបង់ ព្រោះតែខ្វះប្រព័ន្ធផ្សព្វផ្សាយពាំនាំបញ្ហានៅមូលដ្ឋានទៅកាន់អាជ្ញាធរ ដើម្បីរកដំណោះស្រាយពីបញ្ហាកាប់ព្រៃឈើ។ លោកថា​បានស្នើឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លាតត្រដាងពីភាពពិតជាក់ស្តែងក្នុងតំបន់ព្រៃអភិរក្ស ដោយលោកថាកំពុងមានបទល្មើលកាប់ឈើជាច្រើនករណី។

លោក ស្រី ទីន ស្នើថា៖ «ចង់ឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយអំពីការបញ្ឈប់ការជួញដូរឈើចេញពីព្រៃឡង់ទៅប្រទេសក្រៅ ឬក៏បញ្ឈប់ការដឹកឈើចេញពីតំបន់ព្រៃឡង់ តំបន់អភិរក្ស ហើយបញ្ឈប់ការរឹតត្បិតអ្នកការពារហើយទៅជួយអ្នកមិនបានការពារទៅវិញ ដោយសារមួយរយៈនេះឃើញថាការរឹតត្បិតសហគមន៍អ្នកការពារ តែអ្នកបំផ្លាញវាលើសលុបជាងអ្នកការពារទៅទៀត»។

យ៉ាងណាក្តី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យធនធានមនុស្ស នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនអះអាងថា វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចដំណើរការឡើងវិញបាននោះទេ។

លោកថ្លែងថា៖ «សារព័ត៌មាន VOD គ្មានថ្ងៃរស់ឡើងវិញនោះឡើយ ហើយការបិទនេះក៏មិនធ្វើឱ្យស្លាប់ប្រជាធិបតេយ្យនៅកម្ពុជានោះដែរ»។

ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់សហគមន៍ជនជាតិដើមភាគតិចកួយ នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា (ខាមបូចា) លោក ណុប វី យល់ឃើញថា ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវីអូឌី អាចបង្កផលប៉ះពាល់ដល់សហគមន៍រស់នៅជុំវិញតំបន់ព្រៃឡង់ ជាពិសេសករណីសហគមន៍ចង់រាយការណ៍អំពីបទល្មើសព្រៃឈើ និងករណីទន្រ្ទានយកដីព្រៃសហគមន៍ជាដើម ត្រូវការសារព័ត៌មានឯករាជ្យជួយផ្សព្វផ្សាយ។

បន្ថែមពីនេះ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះ អំពាវនាវដល់រដ្ឋាភិបាលគួរបើកសារព័ត៌មានឯករាជ្យមួយនេះឡើងវិញ ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានពិតអំពីបញ្ហាសង្គម និងបញ្ហាការបាត់បង់ព្រៃឈើ ជាដើម។

លោកថា៖ «យើងទាមទារឱ្យរដ្ឋាភិបាល លោកពិចារណាឡើងវិញ ជុំវិញរឿងការបិទវីអូឌីហ្នឹង សូមឱ្យបើកសារព័ត៌មាននេះដំណើរការឡើងវិញ ដើម្បីជួយបម្រើទៅដល់អ្វីដែលជាតម្រូវការនិងការជួយពាំនាំបញ្ហាអវិជ្ជមានផ្សេងៗនៅក្នុងសហគមន៍ជនជាតិដើមភាគតិចហ្នឹង ជូនទៅដល់រដ្ឋាភិបាលគាត់បានដឹង»៕

បទយកការណ៍៖ អំពើពុករលួយក្នុងវិស័យបរិស្ថានបង្កក្ដីបារម្ភមហន្តរាយព្រៃនៅតំបន់អភិរក្ស
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរុ ខេត្តព្រះវិហារ នៅតែបន្តបង្ហាញក្តីព្រួយបារម្ភអំពីបញ្ហាបាត់បង់ព្រៃឈើនៅដែនជម្រកសត្វព្រៃព្រះរកា ដោយពួកគេអះអាងថា មានករណីដឹកឈើចេញពីតំបន់មួយនេះជារៀងរាល់ថ្ងៃ ដែលពាក់ព័ន្ធនឹងការស៊ីសំណូកពីជនល្មើស ជាថ្នូរនឹងការបើកដៃឱ្យមានការកាប់បំផ្លាញដើមឈើប្រណិតៗដោយសេរី។

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់ព្រៃព្រះរកា ជាដែនជម្រកសត្វព្រៃ ដែលមានទំហំ៩៦ ០០០ហិកតា នៅភូមិសាស្ត្រក្នុងស្រុកចំនួន៣ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។

បើទោះបីជារដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃយ៉ាងណាក្ដី ក៏ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ នៅតែព្រួយបារម្ភថា ព្រៃព្រះរកា នៅតែរងការទន្ទ្រាន និងមានការកាប់បំផ្លាញពីសំណាក់ឈ្មួញ ក្រោមរូបភាពសូកប៉ាន់ទៅឱ្យមន្រ្តីមូលដ្ឋាន ដែលប្រជាសហគមន៍បានរកឃើញករណីកើតមានជាក់ស្តែងជាបន្តបន្ទាប់។

តំណាងសហគមន៍ជនជាតិដើមភាគតិចកួយម្នាក់ គឺលោក ថី ហុន បានរៀបរាប់អំពីបញ្ហាព្រៃព្រះរកាថា​ បច្ចុប្បន្នព្រៃព្រះរកា​​កំពុង​​រ​ង​​ការ​​ទន្ទ្រាន​ និងការ​​កាប់បំផ្លាញ​​ ដោយហេតុថាមានជនល្មើសលបលួចចូលទៅកាប់ និងដឹកឈើចេញពីតំបន់ការពារនេះជាហូរហែ តាម​គោយន្ត​ជាច្រើនគ្រឿង ដោយពុំមាន​ការទប់ស្កាត់ណាមួយពីអាជ្ញាធរ​ ឬមន្ត្រីឧទ្យានុរក្សនៅតំបន់នោះ​ឡើយ។

លោកបន្តថា ការដឹកឈើយ៉ាងគគ្រឹកគគ្រេងបែបនេះ ភាគច្រើនចេញពីច្រកដំរីប៊ូត នៃដែនជម្រកសត្វព្រៃព្រះរកា ស្ថិតនៅជិតប៉ុស្តិ៍មន្រ្តីអភិរក្សតែម្តង។ លោកបន្ថែមថា បើករណីកាប់ទន្រ្ទាន និងដឹកជញ្ជូនឈើទាំងនេះនៅតែបន្តកើតមានឡើង នោះជោគវាសនាអនាគតដែនជម្រកសត្វព្រៃការពារមួយនេះនឹងជួបមហន្តរាយជាក់ជាមិនខាននៅថ្ងៃខាងមុខ។

លោកថា៖ «ខាង [មន្រ្តី] អភិរក្សគេយាមឱ្យ! [ឈ្មួញ] គេបង់ឱ្យ គឺថាមួយខែពីរ [ទៅ] បីពាន់ដុល្លារ គេបង់ឱ្យអភិរក្ស ដូចថាអ្នកទិញជ័រ អ្នកទិញដើមច្បោះ ដើមអី គេអារចេញមកពីព្រៃ គេយាមឱ្យទាំងប៉ូលីសសេដ្ឋកិច្ច គេយាមឱ្យ! គេ[ឈ្មួញ]បង់ឱ្យពួកហ្នឹងទាំងអស់»។

លោកបន្ថែមថា៖ «ក្នុងមួយថ្ងៃ វាអាច២០គូប ទៅ៣០គូប មិនដឹង! បើគេដឹកតាមគោយន្ត ហើយបើតាមខ្ញុំមើល វាដឹកឈើអាចដល់ ១០ ទៅ ២០ គោយន្ត មិនដឹង! ខ្ញុំឃើញរាល់ថ្ងៃ គេដឹកគគ្រឹក! យើងមិនហ៊ានចូលទេ ដោយសារមានអ្នកយាម ដូចអភិរក្ស អ្នកយាម ប៉ូលិស សមត្ថកិច្ច គេមើលផ្លូវឱ្យ! ពេលយើងទៅថត គេហាមយើងមិនឱ្យថតគោយន្តគេទេ យើងក៏មិនហ៊ានថតគេដែរ ព្រោះគេមានអ្នកយាមឱ្យ»។

បុរសសម្បុរខ្មៅស្រអែមមានវ័យ៣៩ឆ្នាំរូបនេះ បារម្ភថា ការបាត់បង់ព្រៃឈើ ឬជីវចម្រុះ គឺបានបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិកើតមានដូចជា ការប្រែប្រួលអាកាសធាតុមិនទៀងទាត់ បញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម។ លោកបន្តថា ការបណ្ដែបណ្ដោយឱ្យមានករណីលួចកាប់ឈើប្រណិតបែបនេះនៅក្នុងតំបន់ព្រៃការពារទាំងខុសច្បាប់ បណ្តាលមកពីការធ្វេសប្រហែសរបស់មន្ត្រីថ្នាក់ក្រោម ហើយការអនុវត្តច្បាប់នៅមានកម្រិតនៅឡើយ។

លោក ថី ហុន និយាយថា៖ «ខ្ញុំព្រួយបារម្ភមែនទែន រឿងធនធានធម្មជាតិ ដែលសហគមន៍ជនជាតិដើមភាគតិចយើង ដែលថែរក្សាតាំងពីយូរយារណាស់មកហើយ។ ផ្ទុយទៅវិញ វាកំពុងរងការបាត់បង់ បាត់ៗទៅ បើវាបាត់ទៅ តើខ្ញុំពឹងពាក់ទៅលើអី? សព្វថ្ងៃនេះ ខ្ញុំពឹងពាក់តែលើធនធានធម្មជាតិហ្នឹង ដូចខ្ញុំដងជ័រច្បោះអ៊ីចឹង ខុសពីនេះ ខ្ញុំរកអីបាន!»

ស្រដៀងគ្នានេះដែរ តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រមេរុម្នាក់ទៀតគឺលោក ងន់ ហ៊ីម បានឱ្យដឹងដែរថា មន្ត្រីដែលមានភារកិច្ចការពារតំបន់ព្រៃព្រះរកា តែងតែព្យាយាមរារាំងសកម្មជនបរិស្ថាន និងពលរដ្ឋដែលស្រឡាញ់ព្រៃឈើ ដោយមិនអនុញ្ញាតឱ្យពួកគេចុះល្បាតដើម្បីជាផ្នែកមួយជួយទប់ស្កាត់បទល្មើសព្រៃឈើនោះទេ។ លោកថា ករណីនេះផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងពីសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការចូលរួមស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម។

លោកថា៖ «គេ[ខាងមន្រ្តីបរិស្ថាន]ព្យាយាមហាមឃាត់សហគមន៍មិនចុះល្បាតការពារព្រៃ ហើយគេថាយើងខុសច្បាប់ ប៉ុន្តែបទល្មើសកើតឡើងជាហូរហែទៅវិញ នេះជាអ្វីដែលយើងព្រួយបារម្ភ»។

លោកបន្ថែមថា៖ «សម្រាប់សហគមន៍យើងមានច្បាប់ យើងគិតថាអាហ្នឹងគឺជាកាតព្វកិច្ចរបស់យើង ព្រោះក្នុងច្បាប់បានចែងច្បាស់ហើយថាកិច្ចការងារអភិរក្សហ្នឹងត្រូវការសហគមន៍មូលដ្ឋានចូលរួមការពារនិងអភិរក្សទាំងអស់គ្នា មិនមែនតែមន្រ្តីឧទ្យានុរក្សនោះទេ»។

មាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។

មិនខុសគ្នានេះដែរ តំណាងជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ខាក់ ភារិទ្ធម៉ាស៊ី បានលើកឡើងថា អនាគតព្រៃព្រះរកានឹងរងការបាត់បង់ នោះជារឿងត្រឹមត្រូវ ព្រោះសកម្មភាពបទល្មើសកាប់បំផ្លាញព្រៃកើតមានជារៀងរាល់ថ្ងៃ។

លោកបន្តថា លោកពិតជាមានការព្រួយបារម្ភខ្លាចបាត់បង់ដែនជម្រកសត្វព្រៃនេះនាពេលដ៏ខ្លីខាងមុខ ដោយលោកសង្កេតឃើញថា មន្ត្រីបរិស្ថានហាក់ធ្វេសប្រហែស និងបណ្តែតបណ្តោយឱ្យបទល្មើសព្រៃឈើនៅតែបន្តកើតមានជាហូរហែនៅក្នុងតំបន់អភិរក្សមួយនេះ។

លោកថា៖ «ការបាត់បង់ព្រៃព្រះរកា គឺមកពីមានការគប់គិតគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ ដែលពួកគាត់តែងតែស៊ីសំណូកជាមួយអ្នកកាប់ឈើ ឬជនល្មើសដែលលួចទៅកាប់បំផ្លាញព្រៃ។ បាទ! ទាំងអស់នេះហើយដែលបណ្តាលឱ្យព្រៃព្រះរកាចេះតែបាត់បង់ទៅៗជាហូរហែ»។

លោកបន្ថែមថា៖ «រឿងទាំងអស់នេះ [ករណីគប់គិតគ្នា] ជាការមើលឃើញផ្ទាល់នឹងភ្នែករបស់សហគមន៍ទាំងមូលនៅក្នុងភូមិឃុំតែម្តង»។

យុវជនវ័យ២៤ឆ្នាំ ជាអ្នករស់នៅភូមិប្រមេរុរូបនេះ បានស្នើទៅដល់រាជរដ្ឋាភិបាលគួរចុះពង្រឹងការអនុវត្តច្បាប់ដល់មន្រ្តីរាជការ ក្នុងកិច្ចការពារបរិស្ថាន ជាពិសេសមន្រ្តីឧទ្យានុរក្ស ដោយលោកថា ពួកគេបានសហការជាមួយឈ្មួញ និងជនល្មើស ជាហេតុនាំឱ្យកើតមានអំពើពុករលួយ រហូតមានការលួចកាប់ព្រៃឈើ និងដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យបែបនេះ។

លោកថា៖ «ស្នើឱ្យរដ្ឋាភិបាលពង្រឹងច្បាប់នៃតំបន់ការពារព្រៃធនធានធម្មជាតិឱ្យរឹងមាំជាងមុន ព្រោះឥលូវការពារតំបន់ធនធានធម្មជាតិ ដូចជាខ្សោយ ហើយនិងណាមួយបិទសិទ្ធិមិនឱ្យសហគមន៍ពួកខ្ញុំចូលរួមល្បាត។ ចង់ឱ្យបើកឱ្យទូលាយទាំងអស់គ្នា ដើម្បីចូលរួមការពារព្រៃទាំងអស់គ្នា»។

ក្នុង​សន្ទស្សន៍​អំពើ​ពុក​រលួយ​ឆ្នាំ​២០២២ ដែលចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ​កម្ពុជាបាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១៥០ ​ដែល​មាន​អំពើ​ពុក​រលួយ​ប្រសើរ​ជាង​ឆ្នាំ​មុន​ តែ​នៅ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយ​បារម្ភ។​

​អង្គការដដែលបានបញ្ជាក់ថា កម្ពុជាទទួល​បាន​ពិន្ទុ​ចំនួន​២៤ ​ស្ថិត​នៅ​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស​១៨០​ លើពិភពលោក។ ចំណាត់ថ្នាក់នេះបាននាំឱ្យកម្ពុជាប្រសើរជាងឆ្នាំមុន បន្តិច ខណ:ដែលឆ្នាំ២០២១ កម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៥៧ និងទី១៦០ កាលពីឆ្នាំ២០២០។

ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយក្នុងវិស័យបរិស្ថាននេះ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ មិនអាចសុំការបំភ្លឺបានទេ ដោយទូរសព្ទចូល មិនមានអ្នកទទួល។

ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏មិនអាចសុំការឆ្លើយតបបានដែរដោយទូរសព្ទចូលជាច្រើនលើក មិនមានការឆ្លើយតប ខណៈសំណួររបស់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមក៏មិនអាចសុំការឆ្លើយបំភ្លឺបានដែរ។

ទោះជាបែបនេះក្តី មន្ត្រីសម្របសម្រួល​គម្រោង​ នៃ​​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN) ​លោក ​អូត ឡាទីន បានជំរុញឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយបំពេញតួនាទីរបស់ខ្លួនក្នុងកិច្ចការពារមរតកធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិជាតិឱ្យបានខ្ជាប់ខ្ជួន ដោយលោកថា កុំចាំដល់ពេលបាត់បង់អស់ទើបស្ដាយក្រោយ។

លោកថា៖ «បើមន្រ្តី ឬអាជ្ញាធរ អសកម្ម ហើយយើងមិនអើពើទាំងអស់គ្នាថែមទៀត នោះបញ្ហានឹងកើតមានកាន់តែធំ នៅទីបំផុតយើងនឹងទទួលរងគ្រោះទាំងអស់គ្នា។ ព្រៃឈើជាមរតកដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់ជីវិតមនុស្ស និងសត្វ។ បើវាបាត់បង់ យើងប្រាកដជារងផលប៉ះពាល់ជាមិនខាន។ ការពារព្រៃឈើ គឺការពារជីវិតនៅលើផែនដី»។

យ៉ាងណាក្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ថ្លែងដាក់ជីវិត ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើមិនឱ្យកើតមានក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែសកម្មជនព្រៃឈើដែលល្បាតក្នុងតំបន់ព្រៃព្រះរកា និងព្រៃឡង់ ដែលជាតំបន់ត្រូវបានអភិរក្សហើយនោះ បានរកឃើញថា បទល្មើសកាប់ឈើប្រណិតក្នុងព្រៃទាំងនោះមានជារៀងរាល់ថ្ងៃ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ បានបង្ហាញថា ព្រៃឈើ​ចំនួន៦ ២៧១​ហិកតា ​ត្រូវ​​បាន​​កាប់​បំផ្លាញ​​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរកា ដោយ​ការ​កាប់​ឈើ​​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។

លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕

សមាគមផ្នែកការពារបរិស្ថានជំរុញឱ្យយុវជនយល់ដឹងពីសារៈសំខាន់នៃព្រៃឈើ
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) បានបង្កើតកម្មវិធីសម្រាប់ដំណើរទស្សនកិច្ចសិក្សានៅតំបន់ដែលកំពុងរងការគំរាមគំហែង ក្នុងគោលដៅបណ្ដុះស្មារតីយុវជនឱ្យគិតគូរពីបញ្ហាជាតិដែលកំពុងកើតមាន។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ បានប្រាប់ថា ការរៀបចំដំណើរទស្សនកិច្ចនេះ គឺដើម្បីបំផុសស្មារតីរបស់យុវជនឱ្យបានយល់ដឹងពីបញ្ហាដែលកំពុងកើតមានក្នុងសង្គមកម្ពុជា ដោយតម្រូវឱ្យពួកគេទៅសិក្សាពីតំបន់ដែលកំពុងកើតមានបញ្ហាដោយផ្ទាល់។ លោកបន្តថា ក្នុងពេលកន្លងទៅ តំបន់មួយចំនួនដែល​ក្រុមយុវជនធ្វើទស្សនកិច្ច ដូចជា តំ​​​បន់ព្រៃសហគមន៍នៅស្រុករវៀង ខេត្តព្រះវិហារ, ព្រៃមេត្តាធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ, ព្រៃសហគមន៍ក្បាលខ្លា ក្នុងខេត្តកំពង់ធំ និងតំបន់អារ៉ែង ក្នុងខេត្តកោះកុង ជាដើម។

លោកបន្តថា៖ «[ចង់ឱ្យយុវជនយល់ដឹងពី] អ្វីទៅហៅថា កាតព្វកិច្ចតាមរយៈផ្លូវច្បាប់របស់ខ្លួនឯង ក្នុងការចូលរួមរិះគន់ដើម្បីស្ថាបនាសង្គម។ ទី២ យើងចង់ឱ្យយុវជនហ្នឹងចាប់ផ្តើមចេះវិភាគ ចេះពិចារណាព្រឹត្តិការណ៍សង្គមដែលកើតឡើង។ ទី៣ គឺយើងចង់ឱ្យយុវជនទៅឃើញតំបន់ដែលប្រឈមផ្ទាល់ៗ ជាពិសេសតំបន់ព្រៃ តំបន់សហគមន៍រងគ្រោះដីធ្លី ផ្សេងៗ»។

បើតាមលោក កើត សារ៉ាយ សិក្ខាកាមដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងមួយវគ្គៗមានប្រ​​មាណ ១៣នាក់ ហើយក្នុងមួយខែ មានផែនការចុះសហគមន៍ប្រមាណ ២ដង។ យ៉ាងណាក្តី លោកមានក្តីរំពឹងថា ការដឹកនាំក្រុមយុវជន​ទៅទស្សនានៅតំបន់ប្រឈមទាំងនោះ នឹងជួយជំរុញឱ្យពួកគេចេះស្រឡាញ់ព្រៃឈើ ស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ប្រទេសរបស់ខ្លួន​ ជាពិសេសគឺជាការបណ្តុះមនសិការជាតិសម្រាប់យុវជនជំនាន់ក្រោយ។

លោកបន្តថា៖ «យើងរំពឹងថា សង្គមយើងនឹងមានការផ្លាស់ប្តូរនៅពេលខាងមុន នៅពេលដែលយុវជនយើងត្រូវបានលាងសម្អាត។ លាងសម្អាតមិនមានន័យថាលាងសម្អាតខួរអីទេ! គឺយើងមានការអប់រំត្រឹមត្រូវ មានការបណ្តុះបណ្តាលមនសិការជាតិត្រឹមត្រូវ។ គាត់នឹងក្លាយជាធនធានសំខាន់សម្រាប់ប្រទេសជាតិនៅពេលខាងមុខ»។

ប្រភពដដែលបានឱ្យដឹងថា ការចូលរួមរបស់ក្រុមយុវជនទាំងនោះ គឺមិនតម្រូវឱ្យមានការបង់ថវិ​​កា​​នោះទេ គឺខាងសមាគមរបស់លោកជាអ្នកទទួលបន្ទុកដោះស្រាយរាល់ការចំណាយផ្សេងៗទាំងអស់​​ក្នុងពេលធ្វើដំណើរទស្សនកិច្ចនេះ។

សកម្មភាពក្រុមយុវជនបំពេញទស្សនកិច្ចសិក្សានៅតំបន់ព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅភូមិក្បាលខ្លា ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ (ផ្ដល់ឱ្យ)

គេហទំព័រ សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) បានឱ្យដឹងថា នាពេលកន្លងមក សមាគមមួ​យនេះធ្លាប់បានរៀបចំវគ្គខ្លីៗជាច្រើន ដូចជា ការបណ្តុះបណ្តាលពីសេរីភាពបញ្ចេញមតិជាសាធា​​​រ​ណៈ ការប្រើប្រាស់បណ្តាញសង្គមដោយសុវត្ថិភាព កិច្ចពិភាក្សាពីតួនាទីពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ និងការគិតពិចារណាបែបស៊ីជម្រៅ ជាដើម។ ប្រភពដដែលបញ្ជាក់ថា បេសកកម្មទាំងនេះរៀបចំឡើង ​​​​ក្នុងទិសដៅជំរុញឱ្យនិស្សិតបញ្ញវន្តខ្មែរ បានចូលរួមក្នុងសកម្មភាពនានា ដើម្បីបម្រើផលប្រ​​​យោជន៍រប​​ស់​​សង្គម និងការរីកចម្រើនរបស់ប្រទេសជាតិ តាមរយៈការអប់រំ បណ្ដុះប​​ណ្ដា​​ល​​ចំ​​ណេះ​​ដឹង និង​ជំនាញ ដែលរៀបចំឡើងដោយសមាគមផ្ទាល់។

ចំណែកយុវតី ហេង គឹមសួ វ័យ២២ឆ្នាំ ជានិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានប្រាប់ថា ខ្លួនធ្លាប់បានចូលរួមដំណើរទស្សនកិច្ចសិក្សាជា​​មួ​យសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) នៅតំបន់ព្រៃសហគមន៍ភ្នំដែកចំបក់ហោះ ស្ថិតនៅ​​​ភូមិ​ភ្នំ​ដែក ឃុំ​រមណីយ នៅស្រុករវៀង ខេត្តព្រះវិហារ បានម្តងរួចមកហើយ។ យុវតីរូបនេះសង្កេ​​ត​​ឃើញថា ព្រៃសហគមន៍មួយនេះត្រូវរងការកាប់បំផ្លាញជាបន្តបន្ទាប់ ដែលពីមុនមក កញ្ញាមិនធ្លាប់បាន​ដឹងទាល់តែសោះថាមានការកាប់បំផ្លាញដើមឈើប្រណិតៗនៅតំបន់ព្រៃអភិរក្សមួយនេះទេ។

យុវតីរូបនេះបន្តថា៖ «នៅពេលដែលយើងនៅទីក្រុង ខ្ញុំអត់បានចុះ ក្នុងចិត្តខ្ញុំមួយគិតថា ព្រៃដែលគេអភិរក្សមានសន្តិភាពហើយ គ្មានអ្នកណាទៅប៉ះពាល់ទេ តែជាក់ស្តែង គឺវាអត់អ៊ីចឹងទេ! ពេលខ្ញុំចុះទៅ​ ឮសូរសំឡេងអារឈើទាំងកណ្ដាលយប់ក៏មានដែរ»។

ប​ន្ថែមពីលើនេះទៀត និស្សិតជំនាញនីតិសាស្រ្ត រូបនេះ ប្រាប់ថា ការចុះទៅតំបន់ប្រឈមបែបនេះ ក៏តែងតែមានការឃ្លាំមើលពីអាជ្ញាធរមូលដ្ឋាននៅតំបន់នោះដោយផ្ទាល់ដែរ ដោយពួកគេជិះម៉ូតូទៅវិ​​ញទៅមកជាប្រចាំ។ ទោះជាបែបនេះក្តី យុវតី ហេង គឹមសួ ជំរុញឱ្យយុវជនគ្រប់រូបគួរចូលរួមដំ​​ណើរទស្សនកិច្ចបែបនេះឱ្យបានផុសផុលបន្ថែមទៀត ដើម្បីជាផ្នែកមួយក្នុងការចូលរួមរកដំ​​​ណោះ​ស្រាយទៅលើបញ្ហាប្រទេសជាតិដែលកំពុងកើតមាន ដោយថា ការចូលរួមនេះគឺជាសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដូចមានបញ្ញត្តិនៅក្នុងច្បាប់។

កញ្ញាបន្តថា៖ «ខ្ញុំសង្ឃឹមថា កម្មវិធីហ្នឹងនៅតែអាចបន្តធ្វើឡើងពីខេត្តមួយទៅខេត្តមួយ ហើយសង្ឃឹមថាយុវជនយើងបានចូលរួមបានផុសផុលច្រើន ដោយសារពេលដែលខ្ញុំទៅហ្នឹង យុវជនយើងរាងស្ទាក់ស្ទើរច្រើន។ អ៊ីចឹងខ្ញុំសង្ឃឹមថា យុវជនកុំខ្លាច ហើយកុំស្ទាក់ស្ទើរក្នុងការដែលយើងស្វែងរកការពិតជួយសង្គមជាតិយើង»។

រដ្ឋធម្មនុញ្ញ មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ជាមួយគ្នានេះ យុវតីម្នាក់ទៀត យុវតី ស៊ន ចាន់នេត និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទក​​សិ​​កម្ម បានឱ្យដឹងថា កញ្ញាធ្លាប់បានទៅទស្សនាតំបន់រុករករ៉ែនៅស្រុករវៀង ក្នុងខេត្តព្រះវិហារ ជា​​មួយសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) បានម្តងដែរ។

កញ្ញាសង្កេតឃើញថា ប្រជាពល​​រដ្ឋនៅតំបន់នោះកំពុងប្រឈមនឹងការបណ្តេញចេញពីភូមិ ដោ​​យ​សា​​រ​​ក្រុមហ៊ុនឯកជនដែលធ្វើអាជីវកម្មជីករ៉ែនៅទីនោះបានទន្រ្ទានយកដី មិនឱ្យអ្នកភូមិប្រកបរបរជីករ៉ែតាមបែបប្រពៃណីនោះទេ។ ប្រភពបញ្ជាក់បន្ថែមទៀតថា ការចូលរួមសកម្មភាពសង្គមមួ​​​យនេះបានបង្ហាញការពិត ដែលកញ្ញាមិនដឹងពីបញ្ហានេះពីមុនមកទេ។

កញ្ញាបន្តថា៖ «ការបោះជុំរុំហ្នឹងពិតជាជួយដល់យុវជនជំនាន់ក្រោយខ្លាំងមែនទែន ព្រោះអីវាបានបង្ហាញអ្វីដែលជាការពិត អ្វីដែលយុវជនគួរតែដឹង ហើយគួរសិក្សាឈ្វេងយល់ពីវា»។

បើតាមយុវតី ស៊ន ចាន់នេត បញ្ហាកើតឡើងទាំងនោះមិនសូវបានឃើញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុ​​​ក​​ណាមួយហ៊ានចុះផ្សាយនោះឡើយ។

ឆ្លើយតបរឿងនេះ អ្នកសារព័ត៌មាននៅស្ថាប័នសារព័ត៌មានថ្មីៗ កញ្ញា ផាត ដាណេ វ័យ២២ឆ្នាំ ទ​​ទួ​ល​ស្គាល់ថា កញ្ញាមិនសូវបានផ្សាយផ្សាយពីបញ្ហាព្រៃឈើនោះទេ ដោយថា ការសរសេរអត្ថបទពីការកាប់បំផ្លាញព្រៃឈើនេះ ត្រូវចំណាយពេលវេលាសា្រវជ្រាវ និងភស្តុតាងជាក់ស្តែងច្រើន ជាពិសេសត្រូវទៅទីតាំងផ្ទាល់ ដែលត្រូវប្រឈមពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ មួយវិញទៀត ​កញ្ញាថា កង្វះឯកសារ ឬរបាយការណ៍ និងការចូលរួមរាយការណ៍ពីពលរដ្ឋនៅមូលដ្ឋានពីបញ្ហាព្រៃឈើ ក៏ជា​​ការរាំងស្ទះក្នុងការផ្សព្វផ្សាយបញ្ហាព្រៃឈើផងដែរ។

កញ្ញាបន្តថា៖ «គាត់ [ក្រុមយុវជន] លើកឡើងហ្នឹង វាអត់ខុសទេ! ហើយខ្ញុំក៏មើលឃើញថាវាអ៊ីចឹងដែរ។ ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានម្នាក់ ជាពលរដ្ឋមួយរូបដែរ ជារួម ខ្ញុំក៏ចង់ឱ្យមានការផ្សព្វផ្សាយពីព័ត៌មានហ្នឹងច្រើនដែរ»។

យ៉ាងនេះក្តី ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានប្រាប់ថា អាជ្ញាធរក្នុ​​ងមូលដ្ឋានតែងស្វាគមន៍ប្រជាពលរដ្ឋគ្រប់រូបដែលមានបំណងសិក្សាឈ្វេង​​យល់​បន្ថែមនៅតំ​​ប​ន់​​ព្រៃ ក្នុងខេត្តព្រះវិហារ។ លោកបន្តថា ប្រសិនបើព​​ល​​​​រដ្ឋមានចំណងចុះកម្មសិក្សាក្នុងតំបន់ព្រៃណា​​មួយក្នុងខេត្តព្រះវិហារ គួរមានការសហការជា​​មួ​​យ​​​​អាជ្ញាធរ ដើម្បីជាផ្នែកមួយបានចូលរួមទប់ស្កាត់បទល្មើសព្រៃឈើក្នុងមូលដ្ឋានរបស់លោកដែរ។

លោកបន្តថា៖ «យើងអត់មានយល់ទាស់អីផង សំខាន់ឱ្យតែគាត់មកចូលសួរមន្ទីរមក ហើយមានលិខិតត្រឹមត្រូវទៅ យើងសហការជាមួយគាត់ហើយ»។

ដោយឡែក ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ប្រាប់ថា​ សមាគមក៏គ្រោងនឹង​រៀបចំផែនការដឹកនាំក្រុមយុវជន ដើម្បីធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់តំ​​​បន់ដែលកំពុងប្រឈមនានានៅតាមបណ្តាខេត្តផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ដើម្បីបណ្តុះមនសិការជាតិដល់យុវជនជំនាន់ក្រោយ។

លោកបន្តថា៖ «ដូច្នេះយើងនឹងមានគម្រោងនៅពេលខាងមុខ នាំយុវជនទៅមើលតំបន់ដែលប៉ះពាល់ មិនថារ៉ែ ព្រៃឈើ សិទ្ធិមនុស្ស ការទន្រ្ទាន ឬក៏ការរឹបអូសយកដីធ្លីអីសព្វបែបយ៉ាង គឺយើងព្យាយាមឱ្យអស់លទ្ធភាព ដើម្បីនាំយុវជនឱ្យបានទៅដល់ទីតាំងទាំងអស់នោះ ហើយឱ្យគាត់រៀនសូត្រពីទុក្ខលំបាក ហើយរៀនសូត្រពីអ្វីហៅថា ការរឹតត្បិត ការគាបសង្កត់ ការជិះជាន់របស់អ្នកមានអំណាច។»

បើទោះជាបែបណា និស្សិតវ័យប្រមាណ២០ឆ្នាំ កញ្ញា ស៊ន ចាន់នេត ប្រាប់ថា រូបគេក៏មានការព្រួ​​យ​បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ នៅពេលបានទៅទស្សនាតំបន់ដែលកំពុងជួបបញ្ហាបែបនេះ។ ប៉ុ​ន្តែ​​កញ្ញាថា ការចូលរួមនេះ​ គឺជា​​កា​​​របំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋមួយរូបដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យ៕

ព្រះសង្ឃ និងយុវជន បំបួសដើមឈើដើម្បីការពារនិងអភិរក្សព្រៃឈើសេសសល់ចុងក្រោយ
ព្រះសង្ឃ និងយុវជន នាំគ្នាបំបួសដើមឈើ ដើម្បីការពារនិងអភិរក្ស ក្រោយពីមើលឃើញថា ព្រៃឈើមួយចំនួនត្រូវបានរងការកាប់បំផ្លាញស្ទើរទាំងស្រុង និងមានការសោកស្ដាយ ក្នុងគោលបំណងដើម្បីឱ្យយុវជន និងពលរដ្ឋចូលរួមទប់ស្កាត់ព្រៃឈើដែលនៅសេសសល់ចុងក្រោយ។

បើតាមតេជគុណ លឹម  ប៊ុនថាត ជាអ្នកស្រឡាញ់បរិស្ថាន និងការពារធម្មជាតិ មានថេរដីកាថា ក្រោយទំនេរពីការសិក្សា ចង់ចូលរួមសកម្មភាពផ្សេងៗពីបញ្ហាព្រៃឈើ ដោយរយៈពេលចុងក្រោយនេះឃើញថាមានករណីកាប់បំផ្លាញព្រៃឈើច្រើន ទើបតេជគុណមានចិត្ដថា ក្នុងនាមជាយុវជនម្នាក់ដែរ ថាតើអាចធ្វើសកម្មភាពអ្វីខ្លះក្នុងការ​ការពារព្រៃឈើដែលនៅសល់បន្ដិចបន្ដួច។ តេជគុណបន្ដថា ការបំបួសដើមឈើនេះ ដើម្បីឱ្យអ្នកដែលតែងតែកាប់បំផ្លាញ មានការញញើត និងមិនហ៊ានកាប់បន្ដ ពេលឃើញមានស្បង់ជាប់ដើមដូច្នេះ។ តេជគុណបន្ដថា ការបាត់បងព្រៃឈើពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងខ្ពស់ ជាហេតុធ្វើឱ្យតេជគុណមានការសោកស្ដាយ រហូតមានទឹកចិត្ដការពារព្រៃឈើដែលនៅសេសសល់ចុងក្រោយទាំងអស់ហ្នឹង។

តេជគុណថា៖ «ក្នុងន័យថា បំបួសដើមឈើដើម្បីអភិរក្សនិងថែរក្សា និងដើម្បីកុំឱ្យអ្នកកាប់ គាត់បន្ដកាប់បំផ្លាញព្រៃឈើទៀត»។

កាលពីថ្ងៃ២៨ខែមករាឆ្នាំ២០២៣ ព្រះសង្ឃ និងយុវជនប្រមាណ៣០នាក់អង្គ បាននាំគ្នាធ្វើសកម្មភាពបំបួសដើមឈើមួយចំនួនដោយមើលឃើញអំពីបញ្ហាកាប់បំផ្លាញជាច្រើន ទើបនាំគ្នាធ្វើពិធីនេះឡើង ក្នុងចេតនាមិនចង់ឱ្យមានការកាប់បំផ្លាញព្រៃសេសសល់ចុងក្រោយបន្ដទៀត។ ការបំបួសប្រារព្ធឡើងនៅតំបន់ព្រៃសង្ឃសហគមន៍រុក្ខាវ័ន នៅខេត្ដឧត្ដរមានជ័យ មានទំហំ៣ ០២៥ហិកតា ក្នុងផ្ទៃដីសរុប៦ ០០០ហិកតា កំពុងរងការកាប់បំផ្លាញពីជនខិលខូច។

ស្រដៀងគ្នានេះដែរ យុវតី សុខ លិកា និងជាអ្នកបានចូលរួមសកម្មភាពយុវជន និងកិច្ចការសង្គម បាននិយាយថា សិទ្ធិមួយចំនួនត្រូវបានរឹតត្បិត ចំណែកការកាប់បំផ្លាញព្រៃឈើមានច្រើន ទើបធ្វើឱ្យខ្លួនស្ម័គ្រចិត្ដចូលរួមក្នុងកិច្ចការមួយ ដើម្បីថែរក្សា ​និងការពារព្រៃឈើទាំងនោះ។ ស្ថិតក្នុងវ័យ១៩ឆ្នាំ បានមើលឃើញពីតម្រូវការដើមឈើក្នុងការរស់ ដោយខ្យល់អុកស៊ីសែនដើម្បីដកដង្ហើម កាលណាដើមឈើបាត់បង់អស់ វាទាក់ទងនឹងបញ្ហាប្រឈមផ្សេងៗដែលមនុស្សនឹងជួប។

យុវតីរូបនេះបន្ដថា៖ «សម្រាប់ខ្ញុំ ខ្ញុំតែងតែចូលផ្សព្វផ្សាយពីបញ្ហាព្រៃឈើ ដើម្បីឱ្យយុវជនផ្សេងបានចូលរួមថែរក្សាក្នុងនាមជាយុវជន។ ខ្ញុំចង់[ឃើញ]យុវជនខ្វាយខ្វល់ ក៏ដូចជាតាមដានពីបញ្ហាសង្គម ផ្សព្វផ្សាយ និងការពារទាំងអស់គ្នា»។

បើតាម​របាយការណ៍របស់សាកលវិទ្យាល័យ Copenhagen នៃប្រទេសដាណឺម៉ាក កាលពីឆ្នាំ២០២២​ រកឃើញថា ទំហំគម្របព្រៃឈើប្រមាណ ១៤ម៉ឺនហិកតា នៅក្នុងតំបន់ព្រៃការពារចំនួនបី រួមមាន តំបន់ព្រៃឡង់ ព្រៃព្រះរការ និងព្រៃសហគមន៍សង្ឃរុក្ខាវ័ន​ ត្រូវបានបាត់បង់។ ការបាត់បង់នោះ ដោយសារគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សិទ្ធិដល់ក្រុមហ៊ុនអភិវឌ្ឍន៍នៅជុំវិញតំបន់ព្រៃការពារទាំងនោះនៅក្នុងឆ្នាំ​២០២១​ ហើយ​ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនេះ រួមមាន ក្រុមហ៊ុន Think Biotech ក្រុមហ៊ុនវៀតណាម PNT និងក្រុមហ៊ុន Thy Nga។

មន្ត្រីសម្របសម្រួល នៃសមាគមអាដហុកប្រចាំខេត្ដឧត្ដរមានជ័យ លោក ស្រី ណារ៉េន បានលើកឡើងថា ការបាត់បង់ព្រៃឈើជារឿងគួរឱ្យសោកស្ដាយណាស់ ព្រោះវាអាចនឹងជះផលអាក្រក់ត្រលប់មកមនុស្សវិញ ដូចជាបានដឹងស្រាប់ហើយ មួយរយៈចុងក្រោយនេះមានបញ្ហាទឹកជំនន់កើតឡើងច្រើន អានេះក៏ជាកត្ដាមួយដែរ ក្រោយពីបាត់បង់ព្រៃឈើ។ លោកថា សកម្មភាពបំបួសដើមឈើ វាជាការរួមចំណែកមួយសម្រាប់ការពារដែរ។ លោកជំរុញឱ្យយុវជនគួរតែចូលរួមសកម្មភាពទាំងអស់ហ្នឹងឱ្យបានច្រើន​ ដើម្បីការពារព្រៃឈើនៅសល់។

មន្ដី្ររូបនេះបន្ដថា៖ «សកម្មភាពនេះជាសារមួយដ៏ល្អផ្ញើទៅដល់យុវជនទាំងអស់ឱ្យងាកមកចូលរួមជាមួយនឹងការអភិរក្សព្រៃឈើ ពីព្រោះព្រៃឈើ វាចេះតែបាត់បង់ម្ដងបន្ដិចៗ។ ធនធានហ្នឹង ក៏វាទាក់ទងនឹងអាយុជីវិតមនុស្សយើងដែរ»។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍ ដោយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ ០០០ហិកតា នៅតំបន់ជម្រកសត្វព្រៃ «ព្រៃឡង់» និង «ព្រៃព្រះរការ» ត្រូវបានកាប់បំផ្លាញ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។ ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ អះអាងថា មានទំហំស្មើនឹងទីលានឬតារាងបាល់ទាត់ចំនួនជិត ១ម៉ឺនទីតាំង (៨ ៧៨៤ទីតាំង)។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា បញ្ជាក់ថា លោកមានការគាំទ្ររាល់សកម្មភាពរបស់យុវជនដែលមានបំណងចង់ចូលរួមសកម្មភាពការពារព្រៃឈើ ឱ្យតែសកម្មភាពទាំងនោះស្របច្បាប់។

លោកថ្លែងថា៖ «រាល់ការពារ និងអភិរក្សធនធានធម្មជាតិ គឺយើងស្វាគមន៍រាល់ការចូលរួមសកម្មភាពទាំងអស់របស់បងប្អូនប្រជាពលរដ្ឋ របស់យុវជន ដើម្បីការពារ និងអភិរក្ស ឱ្យតែស្របច្បាប់ និងការគោរពច្បាប់ត្រឹមត្រូវដែរ»។

ចំណែកប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោ​ក ហេង គឹមហុង ថ្លែងថា ទាំងយុវជន និងពលរដ្ឋ បានប្រើសិទ្ធិខ្លួនក្នុងកិច្ចការការពារ និងអភិរក្សព្រៃឈើ វាជារឿងល្អប្រសើរ និងស្របទៅតាមច្បាប់ដែលមានចែង។ លោកបន្ដថា លោកលើកទឹកចិត្ដឱ្យយុវជនបន្ដសកម្មភាពបែបនេះទៀត ដើម្បីជាការរួមចំណែកការពារធនធានដែលនៅសេសសល់។

លោកថា៖ «ស្ថាប័នពាក់ព័ន្ធមួយចំនួនក៏បង្កភាពងាយសម្រាប់យុវជនក្នុងកិច្ចការការពារព្រៃឈើ។ កុំព្យាយាមយកកិច្ចការទាំងអស់ហ្នឹង ក្នុងចេតនារារាំងសកម្មភាពរបស់យុវជនឱ្យសោះ។ អាជ្ញាធររដ្ឋគួរបើកទូលាយសម្របសម្រួលបញ្ហាជូនផងដែរ»។

បើតាម​​របាយការណ៍​បណ្ដាញសហគមន៍ព្រៃឡង់ ដែលចេញផ្សាយនៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ២០២៣​ បានរកឃើញ​បទល្មើសព្រៃឈើក្នុងតំបន់អភិរក្សមួយនេះ នៅភូមិសាស្រ្តឃុំធ្មា និងឃុំរៀបរយ ​ស្រុកជ័យសែន ដែលមានចំនួន ៧៣​ករណី ដោយក្នុងនោះ​ រកឃើញគល់ឈើដែលក្រុមជនល្មើសលួច​កាត់ចំនួន ៥៥ករណី។ គល់ឈើទាំងនោះមានមុខកាត់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ និងរកឃើញឈើអារច្រៀកមិនទាន់ដឹកចេញចំនួន ៩ម៉ែត្រគូប ព្រមទាំង​ឈើក្ដារមួយចំនួនទៀតដែលជាប្រភេទឈើ គគីរ ត្រាច តៀក ផ្ចឹក ឈើទាល និង​ឈ្លីក ជាដើម​៕