លោក កឹម សុខា – Newsroom Cambodia

ឧ​ទ្ធរ​ណ៍មិ​នទា​ន់កំ​ណត់​ថ្ងៃជ​ម្រះ​ក្ដី ​​លោ​ក ​កឹ​ម​ សុខា ​ក្រោយមេ​ធា​វី​ប្ដឹង​​ជំទា​ស់ជាង​៣ខែ
សាលាឧ​ទ្ធរ​ណ៍​​ភ្នំពេញ​ ​មិ​​​ន​​ទាន់​កំ​​​​​ណត់ថ្ងៃ​​បើក​ស​វ​នា​​ការសំ​ណុំរឿងប្តឹងទាស់របស់ ​លោក កឹម សុខា​ ប្រធានគ​​ណ​​​ប​ក្ស​ស​ង្រ្គោះជា​តិដែលតុលាការរំលាយនៅ​ឡើយ ខណៈ​មេធាវីបានដាក់ពាក្យប្តឹងទាស់រយៈពេលជាង​​៣​ខែកន្លងទៅ​នេះ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២​០២​៣​ បាន​​​ចេញសាលក្រមផ្តន្ទាទោស ​លោ​​ក​​​ កឹម ​សុខា ​ឱ្យ​ជាប់​​​​​​ពន្ធនាគារ២៧​ឆ្នាំដាក់​​ឱ្យ​​​​ស្ថិត​ក្រោម​ការ​​​ឃុំ​ខ្លួន​ក្នុង​​ផ្ទះ និងហាមធ្វើសកម្មភាព​នយោបាយ  ចោទពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស»  ដែលការចោទប្រកាន់នេះត្រូវបានបដិសេធ និងជំរុញឱ្យមេធាវីប្តឹងទាស់ទៅសាលាឧទ្ធរណ៍ ស្វែងរកយុត្តិធម៌ឱ្យកូនក្តី។

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតប្រចាំកម្ពុជា ធ្លាប់បង្ហោះសារថា «លោក កឹម ​សុខា ជាមនុស្សស្អាតស្អំ» តែ​ត្រូ​វគេចា​ប់ដា​ក់ព​ន្ធនា​គារ​ទាំ​ងអយុត្តិ​ធម៌​​។

អ្នក​នាំពាក្យសា​លាឧទ្ធ​រណ៍​ភ្នំពេ​ញ លោក ​ឃុន លាងម៉េ​ង ​លើកឡើងថា ​រឿងក្ដី​ លោក កឹ​ម សុខា ​ដែលបាន​ចា​យ​ពេ​ល​វេលាយូ​រ​បែបនេះ​ ដោយ​សារ​ជាប​ទឧ​ក្រិដ្ឋ​មា​នឯក​សារ​​ច្រើន​​តម្រូវ​ឱ្យមានការពិនិត្យបានល្អិតល្អ​ន់​បំផុតមុនកំណត់ពេលជម្រះ។

លោក អះអាងថា ឥឡូវនេះចៅក្រមកំពុងរៀបចំរបាយការណ៍ដើម្បីដាក់ទៅអគ្គព្រះរាជអាជ្ញាធ្វើសេចក្ដីសន្និដ្ឋាន។ លោកបន្តថា រឿងក្ដីនេះ នឹងសាលាឧទ្ធរណ៍នឹងបើកសវនាការនាពេលខាងមុខ។

លោកថា៖ «ករណីនេះចៅក្រមកំពុងធ្វើរបាយការណ៍ដោយសាររឿងនេះជាបទឧក្រិដ្ឋ ហើយឯកសារច្រើន ធ្វើរបាយការណ៍ទៅត្រូវពិនិត្យឱ្យបានដិតដល់់ ហើយជូនទៅអគ្គព្រះរាជអាជ្ញាដើម្បីពិនិត្យធ្វើសេចក្ដីសន្និដ្ឋាន។ប៉ុន្តែរឿងក្ដីនេះគឺតុលាការនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះហើយ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ​បញ្ជាក់ថា ច្បាប់ពុំមានកាលកំណត់រយៈពេលថ្ងៃបើកសវនាការ បន្ទាប់ពីមានពាក្យប្ដឹងជំទាស់នោះទេ។

មេធាវី​ការ​ពារ​ក្ដីឱ្យ​​ លោក កឹម សុខា លោកស្រី ម៉េង សុភារី និយាយថា បើទោះបីច្បាប់ពុំបានចែងស្ដីពីការកំណត់ពេលវេលាឱ្យសាលាឧទ្ធរណ៍បើកសវនាការ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងក៏ដោយ ប៉ុន្តែគាត់ថាក្នុងច្បាប់បានជំរុញឱ្យតុលាការបើកសវនាការឆាប់រហ័សផងដែរ ដើម្បីយុត្តិធម៌ ។

លោកស្រីថា៖«ប៉ុន្តែច្បាប់ជាគោលការណ៍ជាទូទៅគឺថាសំណុំរឿងធ្វើយ៉ាងណាឱ្យបានឆាប់រ​ហ័ស​»។​

​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារសិទ្ធិ​មនុស្ស​លីកាដូ លោក ​អំ សំអាត និយាយថា សំណុំរឿ​ងទុកចោលយូរប៉ះពាល់ដល់សិទ្ធិជនជាប់ចោទក្នុងការទទួលបាននូវយុត្តិធម៌ក្នុងករណីតុលា​កា​​ររកឃើ​ញ​ថាគ្នានកំហុស។

លោ​កថា៖ «(ប៉ះពាល់សិទ្ធិ)បើសិនជាការជំនុំជម្រះទៅមិនមានទោស ឬក៏អាចលើកលែងការចោទប្រកាន់អី វាអូសបន្លាយពេលយូរ ចឹងហើយបានគេកំណត់នូវការជំនុំជម្រះហ្នឹង ឱ្យបានឆាប់ ដើម្បីធានាអំពីសិទ្ធិរបស់ជនត្រូវចោទហ្នឹង»

លោក កឹម សុខា ​ ត្រូវ​បានកម្លាំងប្រដាប់អាវុធឆ្មក់ចូល​ចាប់​ខ្លួននៅពាក់កណ្តាលយប់​ទី​៣ ខែកញ្ញា ឆ្នាំ២០១៧ ទាំងគាត់មានអភ័យឯកសិទ្ធិសភា ដោយចោទពីបទ«គប់គិតជាមួយបរទេសច​ង់​ផ្ដួលរំ​លំ​រដ្ឋាភិបាល» ខណៈលោកកំពុងសម្រាកនៅផ្ទះ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វិធាននេះ បា​ន​ធ្វើឡើង ក្រោ​យពី​គណបក្ស​ជំទាស់រ​បស់លោក កឹម​ ​សុខា ​ដណ្តើ​​ម​បា​​នអា​សនៈឃុំ ស​ង្កា​​ត់ ​​ជិតទាន់បក្សកាន់អំណាចអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។

ពាក់ព័ន្ធសំណុំរឿងចោទប្រកាន់ លោក កឹម សុខា អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានបង្ហាញកា​រយល់ឃើញផ្សេងគ្នា។

សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ បានចោទ លោក កឹម សុខា ពីបទឧក្រិដ្ឋចង់ផ្តួលរំលំរដ្ឋាភិបាលក្រោយប្រើពេលជាង៣ឆ្នាំ និងបើកសវនាការចំនួន៦៦លើក តែអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកសំណុំរឿ​​​​ងចោទប្រកាន់នេះជាសេណារីយូនយោបាយ និងជំរុញឱ្យមានការផ្សះផ្សាជាតិ ដើម្បីបុព្វហេតុប្រជាធិបតេយ្យ ដូចមានចែងក្នុងបុព្វកថារដ្ឋធម្មនុញ្ញ។