court – Newsroom Cambodia

រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីព្រៃដែលជាង២៦៦ហិកតាមកធ្វើជាសម្បត្តិរដ្ឋវិញ
អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញដីកាដកហូតដីព្រៃចំនួន៩កន្លែង ស្មើនឹង២៦៦,៣១ហិកតា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់មកធ្វើជាសម្បត្តិរដ្ឋវិញ។

យោងតាមប្រសាសន៍លោក វី​ សំណាង អភិបាលខេត្តកំពង់ស្ពឺដែលបានផ្ដល់បទសម្ភាសន៍ជាមួយ Newsroom Cambodia តាមទូរស័ព្ទនៅ​ថ្ងៃទី​១៨ ខែ​មីនាថា​ ដី​ជាង​២៦៦​ហិកតា​នោះ​ស្ថិត​ក្នុងភូមិ​សាស្រ្ត​​ឃុំ​តា​សាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

អត្ថបទនៅទីនេះ ៖ https://cambonomist.com/news/kampong-speu-provincial-governor-confiscates-more-than-266-hectares-of-forest-land/

សវនាការកាត់ក្តីអតីតសកម្មជនគណបក្សសង្រ្គោះជាតិចំនួន ៦១នាក់ បានចាប់ផ្តើម​ និង បន្តនៅថៃ្ងទី២៨ ខែមករា
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានបើកសវនាការកាត់ក្តីអតីតសកម្មជនគណបក្សសង្រ្គោះជាតិចំនួន៦១នាក់ ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយនឹងបន្តសវនាការនេះនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

ជនជាប់ចោទចំនួន១១នាក់ប៉ុណ្ណោះបានបង្ហាញខ្លួនក្នុងសវនាការកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់​អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែល​បាន​ចូល​ឃ្លាំ​មើល​សវនាការ​នោះ។

សវនាការកាត់ក្តីទៅលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិនេះនឹងត្រូវបន្តទៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក។ នេះយោងទៅតាមទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សនៃកម្ពុជា។

នៅក្នុងថ្ងៃបើកសវនាការនេះ មានវត្តមានកងកម្លាំងប៉ូលីសជាច្រើន ហើយបានដាក់បំរាមយ៉ាងតឹងរ៉ឹង ដោយមិនអនុញ្ញាតឲ្យអ្នកកាសែត សាច់ញាតិសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ឈរនៅក្បែរតុលាការនោះទេ ដោយឲ្យពួកគេឈរនៅខាងក្នុងស្តាតអូឡាំពិក។

កងកម្លាំងដេញអ្នកកាសែត សាច់ញាតិសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ឲ្យពួកគេឈរនៅខាងក្នុងស្តាតអូឡាំពិក។ រូបភាព៖ Newsroom Cambodia

អ្នកស្រី ព្រំ ចន្ថា ភរិយាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ លោក កាក់ កុម្ភារ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០១ថា ប្តីរបស់គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យ​ប្រព្រឹត្តបទ​ល្មើស​ជាអាទិ៍ ខណៈដែលប្តីរបស់គាត់គ្រាន់តែបញ្ចេញមតិ ហើយមិនធ្លាប់ធ្វើអ្វីសោះក្រោយពីការរំលាយគណបក្ស។

អ្នកស្រីបានលើកឡើងដូច្នេះថា៖ «គ្រាន់តែបញ្ចេញមតិ ហើយតាំងពីរំលាយគណបក្សមក ប្តីខ្ញុំអត់ដែលធ្វើអីសោះ»។

អ្នកស្រីបន្តថា៖ «ធម្មតាប្រពន្ធមានសិទ្ធិឡើងស្តាប់អ្នកទោសផ្សេងៗ ហេតុអីស្តាប់បាន រឿងអីអ្នកទោសនយោបាយស្តាប់អត់បាន?»។

កញ្ញា សេង ធារី មេធាវីដែលមានសញ្ជាតិខ្មែរ-អាមេរិកាំង និង​ជាជន​ជាប់​ចោទ​មួយ​រូប​ក្នុង​សំណុំ​រឿង​នោះ​ បាននិយាយនៅមុខតុលាការថា សវនាការនេះគឺមិនគួរហៅថាជាអង្គសវនាការទេ ព្រោះនេះគឺជាឆាកល្ខោនដែលគេសម្តែងឡើងដើម្បីបំផ្លាញយុត្តិធម៌។

កញ្ញាបានលើកឡើងថា៖ «កុំហៅអង្គសវនាការ នេះជាឆាកល្ខោនទាំងស្រុង ជាឆាកល្ខោន ជាការសម្តែង បំផ្លាញយុត្តិធម៌ បង្កាច់យុត្តិធម៌ឲ្យជូរចត់។ សុទ្ធតែតួឯកកំពុងសម្តែង សម្តែងជាតួអង្គចៅក្រម ជាព្រះរាជអាជ្ញា»។

កញ្ញាសេង ធារី ឱបអ្នកគាំទ្របន្ទាប់ពីចាកចេញពីតុលាការនៅថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២១។ រូបភាព៖ Newsroom Cambodia

អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសប្រចាំប្រទេសកម្ពុជា បានថ្លែងមួយថ្ងៃមុនការបន្តបើកសវនាការថា អ្នកស្រី​មានការព្រួយបារម្ភទៅលើការជំនុំជម្រះនេះពីព្រោះចំនួនជនជាប់ចោទមានច្រើន ហើយត្រូវកាត់ក្តីរួមគ្នា ដែលធ្វើឲ្យការទទួលបានភាពយុត្តិធម៌របស់ពួកគេប្រឈមនឹងហានិភ័យ។

អ្នកស្រីក៏មានការព្រួយបារម្ភទៅលើជនជាប់ចោទមួយចំនួនដែលត្រូវបានកាត់ទោសកំបាំងមុខ ទោះជាពួកគេព្យាយាមត្រឡប់មកកម្ពុជាដើម្បីចូលរួមក្នុង​សវនាការ​ក៏ដោយ។ នេះបើ​យោងទៅតាមទំព័រហ្វេសប៊ុករបស់អ្នកស្រីអ្នករាយការណ៍ពិសេសប្រចាំប្រទេស​កម្ពុជា។

អ្នកស្រីបានលើកឡើងថា៖ «ខ្ញុំបាននឹងកំពុងតាមដានយ៉ាងដិតដល់នូវវិធានការផ្លូវច្បាប់ និងតុលាការដែលបានចាត់តាំងលើ សមាជិក និងអ្នកគាំទ្រមួយចំនួនរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ។ មានជនជាប់ចោទចំនួន៦០នាក់ ​ត្រូវបានជំនុំជម្រះរួមគ្នានៅថ្ងៃនេះ ដែលធ្វើឲ្យសិទ្ធិបុគ្គរបស់ពួកគេក្នុងការទទួលបានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ ត្រូវប្រឈមនឹងហានិភ័យ»។

«លើសពីនេះទៅទៀត ខ្ញុំនៅមានកង្វល់ផងដែរ អំពីជនជាប់ចោទមួយចំនួនដែលត្រូវបានកាត់ទោសកំបាំងមុខ បើទោះជាពួកគេបានព្យាយាមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការជំនុំជម្រះក្តីនេះក៏ដោយ»។

អ្នកស្រីក៏បានស្នើទៅដល់រដ្ឋាភិបាលកម្ពុជា ឲ្យ​គោរពសិទ្ធិទទួលបានការជំនុំជម្រះប្រកបដោយយុត្តិធម៌ដល់បុគ្គលទាំងនេះ ដូចដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលប្រទេសកម្ពុជាជារដ្ឋភាគី។

«ខ្ញុំសូមលើកទឹកចិត្តដោយស្មើភាពគ្នាឲ្យអាជ្ញាធរជួយសម្រួលដល់ការវិលត្រលប់របស់បុគ្គលទាំងនេះដោយសុវត្ថិភាព និងអនុញ្ញាតឲ្យពួកគេចូលរួមសវនាការ និងការពារក្តីរបស់ខ្លួននៅក្នុងតុលាការ»។

គួររំលឹកថា គណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ហើយអតីតសម្មជនគណបក្សសង្រ្គោះជាតិជាង១២០នាក់ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងការប្រកាសវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩៕

តុលាការកំពូលច្រានចោលការទាមទាររបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីរ
ចៅក្រម​តុលាការកំពូល កាលព្រឹកថ្ងៃអង្គារ បាន​ច្រានចោល​ការទាមទារ​របស់​អតីត​​បុគ្គលិក​វិទ្យុ​​អាស៊ី​សេរី​​ពី​រ​​រូប ដែល​​ប្ដឹង​ជំទាស់នឹ​ង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​​ ទាក់ទង​​នឹ​ងការ​បើក​ការស៊ើបអង្កេត​ឡើងវិញ​​លើ​សំណុំ​រឿង​​របស់​ពួក​គេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ យាង សុធារិន្ទ អតីត​អ្នកសារព័ត៌មាន​អាស៊ី​សេរី។​

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានបញ្ជា​ឱ្យ​ស៊ើប​អង្កេត​ឡើង​វិញ​​នូវ​​សំណុំ​​រឿង​​របស់​​ពួកគេ ដែល​ត្រូវ​បាន​ចោទ​​ពី​បទ​​ចារកម្ម​​បម្រើ​​ឱ្យ​រ​ដ្ឋ​បរទេស​ ប៉ុន្តែ​អ្នកទាំងពីរ​បាន​​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ និងតុលាការកំពូល​ជាបន្តបន្ទាប់ ដោយ​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ។

​តុលាការកំពូលកាលពីថ្ងៃទី២២ ខែ​តុលា ​បាន​ជំនុំជម្រះ​​បណ្ដឹង​សារទុក្ខ​របស់អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរីទាំង២ ដែល​ប្ដឹង​ប្រឆាំង​នឹង​ការសម្រេច​សាលាដំបូង និង​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ​ដែល​បាន​ចេញ ​«សាល​ដីកា​ចាត់​របៀប»​ ឲ្យ​បន្ត​កិច្ច​ស៊ើបសួរ​ ដោយ​​មិន​កំណត់ ​រយៈពេល​ជាក់​លាក់។

លោក យាង សុធារិន្ទ អតីត​អ្នក​សារព័ត៌មាន​វិទ្យ​អាស៊ី​សេរី មួយ​រូប​ដែល​កំពុង​ត្រូវ​បាន​ចិទ​ប្រកាន់​ ប្រាប់ Newsroom Cambodia នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា​នេះថា ប្រធាន​​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​​នៃ​​តុលាការ​កំពូល លោក និល ណុន បាន​សម្រេច​​តម្កល់​​សេចក្ដី​​សម្រេច​​រប​ស់​តុលាការ​ថ្នាក់ក្រោម​ទុកជា​បានការ​ដដែល និង​ឱ្យ​បើក​ការស៊ើបអង្កេតឡើង​វិញ ក្រោម​មូល​ហេតុ​ថា ការសម្រេច​របស់​ចៅក្រម​សាលាដំ​បូង​គឺធ្វើឡើង​ដោយ​ផ្អែក​ទៅ​តាម​ច្បាប់​ត្រឹមត្រូវ ហើយ​ដែល​តុលាការ​មាន​ឆន្ទានុសិទ្ធិ​ក្នុងការសម្រេចបែបនេះ នេះបើតាម លោក យាង សុធារិន្ទថ្លែងប្រាប់ Newsroom Cambodia កាលពីរសៀលថ្ងៃដដែល។​

លោក យាង សុ​ធារិ​ន្ទ បន្ថែម​ថា ពេល​តុលាការ​កំពូល​សម្រេច​បែប​នេះ​ ធ្វើ​ឲ្យ​សំណុំ​រឿង​​លោក និង​លោក អួន ឈិន អូស​បន្លាយ​កាន់​តែយូរ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ ផល​ប្រយោជន៍​ក្នុង​ជីវភាព​រស់នៅ ខាតពេលវេ​លា ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការដើរហើរ និងសតិអារម្មណ៍របស់​ពួក​លោក ព្រមទាំង​ក្រុមគ្រួសារ។​

«ពេលវា​អត់​មាន​ការដាក់​កំណត់​ជាក់លាក់​ពី​ការស៊ើប​អង្កេត​អីចឹ​ង​ទៅ​ វា​ធ្វើ​ឲ្យ​សំណុំ​រឿង​ពួកខ្ញុំ​ហ្នឹង​កាន់​តែ​អូស​បន្លាយ​យូរ ដោយ​យើង​មិន​ដឹង​ភាព​ពិតប្រាកដ​ថា វា​ត្រូវ​បញ្ចប់​នៅពេ​ល​ណា»។​

លោកបន្ថែមថា៖ «នៅពេល​ដែល​យើង​រស់​នៅឋិ​ត​នៅ​ក្រោមការឃ្លាំមើល​របស់​តុលាការ ហើយ​សេរីភាព​របស់​យើង​ត្រូវ រឹតត្បិត​តាមរយៈ​​ការដក​ហូត​លិខិត​ឆ្លងដែន​មិន​ឲ្យ​យើង​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស […] ហើយ​មួយទៀ​ត​វា​ប៉ះពាល់ដ​ល់ពេល​វេលា ការរស់នៅ​របស់​យើង សតិ​អារម្មណ៍​ក្រុមគ្រួសារ​កូនចៅ​រប​ស់យើង»។

ថ្លែងប្រាប់ Newsroom Cambodia នៅរសៀលថ្ងៃទី២៧ ខែតុលា នេះ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ   សម្ព័ន្ធ​អ្ន​ក​សារព័ត៌មាន​​កម្ពុជា ហៅ​កាត់​ថា​ខេម​បូចា  ​បាន​ចាត់​​ទុក​​ការ​សម្រេច​របស់​​តុលាការ​​កំពូល​ថា នៅ​តែជា​ការដាក់​បន្ទុក​ដល់​អ្នកទាំងពីរ និង​បាន​រិតត្បិត​សេរីភាព​របស់​ពួកគេ​ក្នុង​នាម​ជា​អ្នកសារព័ត៌មាន។

លោកថា៖ «វាជាការ​បន្ត​ដាក់​បន្ទុក ហើយមាន​ន័យ​ថា ស្ថានភាព​នៃ​ការអនុវត្ត​សេរីភាព​របស់​អ្នកសារ​ព័ត៌មាន​ដែល​មាន​និន្នាការ​រិះគន់​រដ្ឋាភិបាល​កន្លង​មក​ហ្នឹង ​នៅតែ​មិនត្រូវបាន​គេលើក​កម្ពស់​ មិនត្រូវ​បាន​គេ​ផ្តល់​ការការពារ​ដដែល បាទ​ជា​ពិសេស​គឺ​រឿងទា​ក់ទ​ងនឹង​ផ្លូវ​ច្បាប់​នៃ​ប្រព័ន្ធ​តុលាការ»។

Newsroom Cambodia បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ ដើម្បី​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ តែទូរស័ព្ទចូលពុំមានអ្នកទទួល។​

អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងពីររូបគឺលោក អ៊ួន ឈិន និង​លោក យាង       សុ​ធារិ​ន្ទ ហៅ​ យាង​ សុ​ជា​មេត្តា ត្រូវ​​បាន​​សមត្ថកិច្ច​​ចាប់ ​និ​ង​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា​ ឆ្នាំ ​២០១៧​​ ​ ដោយ​ត្រូវបា​នសា​លាដំ​បូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ​ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»។​ ក្រោយ​មក តុលាការ​បាន​សម្រេច​បំបែក​សំណុំ​រឿង​ជា​ពីរ​គឺ​ពី​បទ ​«ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ»​ និង​​បទ «ផលិត ​និង​រក្សា​ទុក​រូបភាព​អាស​អាភាស»។

បច្ចុប្បន្ន​ ពួក​គេ​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ​បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារអស់​រយៈពេល​ជិត​ដប់​ខែមក៕