housing – Newsroom Cambodia

ពលរដ្ឋ១៧គ្រួសារទាមទារឲ្យម្ចាស់សំណង់ផ្ទះល្វែងមួយដោះស្រាយការជាប់គាំងរឿងសាងសង់
ប្រជាពលរដ្ឋ​​១៧​​គ្រួសារ ​ប្តឹង​​ទាមទារ​​ឲ្យ​ម្ចាស់​សំណង់ផ្ទះល្វែង​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែនសុខ ចូល​ខ្លួន​មក​​ដោះ​ស្រាយ ដោយពួកគេ​អះអាងថា ម្ចាស់​សំណង់បាន​​​​ផ្អាក​ការសាង​សង់​ជិត​៣ឆ្នាំ​ដោយ​មិនមា​ន​មូល​ហេតុ​។​

លោក ពេជ សារ៉ាត់ ​ពលរដ្ឋ​ម្នាក់​ដែល​បាន​អះអាងថា​ជា​អ្នក​​ទិញ​ផ្ទះ​ពី​សំណង់ផ្ទះល្វែង​​​មួយ​​​កន្លែង​មិន​មាន​​ឈ្មោះ ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ លើកឡើង​កាល​ពីថ្ងៃ​ទី៦ ខែ​មិថុនា នេះ​ថា លោក​បាន​ទិញ​ផ្ទះ​ក្នុង​សំណង់ផ្ទះល្វែង​​​នោះ​កាល​ពី​​ខែ​មករា ឆ្នាំ​​២០១៨ ក្នុង​តម្លៃ​៣៩,០៣៩​ដុល្លារ និង​បាន​បង់​ប្រាក់កក់​ជាង​១ម៉ឺន​ដុល្លារ។ លោក​បន្ត​ថា ម្ចាស់​គម្រោង​ដែល​មាន​​​ឈ្មោះ​លោក​ ឯម សុខ​ពៅ ​បាន​សន្យា​ថា​​១០ខែ នឹង​សាងសង់​រួច ប៉ុន្តែលោក​ថា ក្រោយការ​សាងសង់​បាន​ប្រមាណជា​៥០​ភាគរយ នៅ​ខែ​​សីហា ក្នុង​​ឆ្នាំ​២០១៨ ម្ចាស់​គម្រោង​បាន​បញ្ឈប់​ការសាង​សង់​ទាំង​ស្រុង និង​បាត់​ទាំង​ទីស្នាក់ការ​​លក់​តែ​ម្តង​។

លោក ពេជ សារ៉ាត់ បន្ថែម​​​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​ការអន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​រួច​ហើយ​ប៉ុន្តែ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ។

​លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​ចូល​សាលាសង្កាត់​ក្រាំងធ្នង់​ញឹក​ញាប់​ដោយសារ​វា​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ដែនដី ហើយ​អាជ្ញាធរ​លោក​គាំទ្រប្រ​ជាជ​ន​ហើយ​អាជ្ញាធរ​បាន​បញ្ចូន​ទៅ​សាលា​ខណ្ឌ យើង​ក៏​សុំអ​​ន្តរាគមន៍​ពីសាលាខណ្ឌ​ទៀត​ក៏ប៉ុន្តែ​មិន​ទាន់​បាន​លទ្ធផល​ល្អ​ទេ»។​

ក្នុង​​លិខិត​​​​ទិញ​លក់​ផ្ទះ​ ដែល​ផ្តល់​ដោយ​លោក ពេជ សារ៉ាត់ ​បង្ហាញ​ថា​ លោក និង​ប្រជាពលរដ្ឋ​១៦​គ្រួសារ​ទៀត បាន​ទិញ​ផ្ទះតាម​រយៈ​ក្រុមហ៊ុន​អចលនទ្រព្យ​​មួយ​ដែល​មាន​លោក​ ឯម សុខពៅ និង​អ្នកស្រី អ៊ុង សុភា (ប្រពន្ធ) ជា​ម្ចាស់​​គម្រោង នៅ​​ដើម​​ឆ្នាំ​​២០១៨ ដោយ​ផ្ទះ​មួយ​មាន​តម្លៃ​ចាប់​ពី​៣៧,០០០​ដុល្លារ​ ដល់​៤៥,០០០​ដុល្លារ​តាម​ប្រភេទ​ផ្ទះ​ និង​តម្រូវ​ឲ្យ​បង់​ប្រាក់​កក់​៣០%​នៃ​តម្លៃ​ផ្ទះ​នីមួយៗ។

ពលរដ្ឋម្នាក់ទៀតដែល​អះអាងថា​ជាអ្នកទិញ​​ផ្ទះ​ពី​សំណង់ផ្ទះល្វែងនោះ​ដែរ ប្រាប់​ដោយសុំ​មិន​បញ្ចេញ​ឈ្មោះ​​ថា លោក​​បាន​​ប​ង់​​លុយ​ទិ​ញ​​ផ្ទះ​អស់​​ចំនួន​​៥,០០០​ដុល្លារ ​ប៉ុន្តែ​លោក​ថា ផ្ទះ​ដែល​លោក​ទិញ​នោះ​​​​​ត្រូវ​បាន​​បញ្ឈប់​ការ​សាងសង់​តាំង​ពី​ចុង​ឆ្នាំ​២០១៨​មក ហើយ​រហូត​មក​ដល់​ពេល​នេះ​សភាព​សំណង់​មាន​ភាព​ពុកផុយ​ដោយ​កន្លែង ចំណែក​ម្ចាស់​បុរី​ក៏​​​បាន​គេច​ខ្លួន​បាត់​។ លោក​បន្ថែមថា ប្រសិន​បើ​ម្ចាស់​សំណង់​មិន​​​​ចូល​ខ្លួន​មក​ដោះស្រាយ​ទេ​នោះ​ លោក​នឹង​សុំ​​អន្តរាគមន៍​​ពី​​នាយក​រដ្ឋ​មន្ត្រី​​​។

​លោក​និយាយ​ថា៖ «​រាល់ថ្ងៃ​បើ​តាម​ពិត​ទៅ​អាជ្ញាធរ ឃុំ​សង្កាត់​ដូចជា​គ្មាន​អំណាច​អី​អាច​បង្ខំឲ្យ ឯម សុខពៅ និង អ៊ុង​ សុភា ចេញមក​ដោះ​ស្រាយ​បាន​ទេ ជម្រើស​ចុងក្រោយ​របស់​ពួកយើង​មាន​តែ​ឡើង​ដល់​ថ្នាក់​ដឹកនាំ​កំពូល គឺ​សម្តេច ហ៊ុន សែន»។​

ពលរដ្ឋ​រូប​នេះ​​បន្ថែម​ថា លោក​មិន​សង្ឃឹម​ថា​នឹង​​បាន​​ផ្ទះ​​មក​​វិញ​​ទេ ដោយសារ​សភាព​​ផ្ទះ​​មាន​សភាពទ្រុ​ឌទ្រោម​​ ព្រោះ​តែ​ទុកចោល​យូរ​ឆ្នាំ​។

លោកនិយាយថា៖‍ «យើង​ក៏​អ​ត់សង្ឃឹម​ថា​នឹង​បាន​ផ្ទះម​កវិញ​ដែរ យើង​​អាច​​ហ្នឹង​​បាន​​ដី​​ដែល​បាន​​ទិញ​​ផ្ទះ ប៉ុន្តែ​​ផ្ទះ​​ត្រូវ​​វាយ​​ចោល​​ទាំង​ស្រុង​​ក៏​​អាច​​ថា​បាន​ដែរ ព្រោះ​​មើល​​សភាព​ផ្ទះរាល់ថ្ងៃគឺ អត់​អាច​​សាងសង់​បន្ត​​បាន​ទេ ព្រោះ​វា​រៀង​ពុក​ផុយ ទុក​ចោល ហាង​ភ្លៀង​ហាល​ខ្យល់»។

អភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត មានប្រសាសន៍កាល​ពី​ថ្ងៃ​ចន្ទ​​ថា មក​ទល់​ពេល​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​​បាន​​និ​ង​កំពុង​ដោះស្រាយជូន​ប្រជាពលរដ្ឋ​រងគ្រោះ ទោះបីជា​ម្ចាស់​គម្រោង​គេច​វេស​មិន​ចូលរួម​ដោះស្រាយ​ក៏​ដោយ។

លោក​​បញ្ជាក់​​ថា៖ «យើង​​បាន​​ព្យាយាម​​ដោះស្រាយ​​ហើយ ប៉ុន្តែ​​ដោយសារ​​អ្នក​​ដែល​​លក់​​គេច​វេស​​អត់​​ចូល​រួម ប៉ុន្តែ​​ឥឡូវ​​គឺ​​យើង​មាន​ចំណាត់ការ​មួយ​ដល់​សាលា​រាជធានី​ហើយ ​គឺ​សាលា​រាជធានី​ទទួល​ភារកិច្ច​ជូន​ទៅ​ដល់​មន្ទីរ​​ជំនាញ​ដើម្បី​​យក​ប​ណ្ណ​របស់​គាត់​ហ្នឹង បំបែក​ក្បាល​ដី​ជូន​​ប្រជាពលរដ្ឋ»។​

បើតាម​ក្រុម​ពលរដ្ឋ​ដែល​ផ្តល់​សម្ភាសន៍​និយាយ​ថា ផ្ទះ​ដែល​ពួកគេ​ទិញ​ទាំង​នោះ មានសភាព​ពុកផុយ ដោយសារ​ការ​ទុកចោលត្រូវ​ភ្លៀង។ ទោះយ៉ាងណាពួកគេ​រំពឹង​ថា ​នឹង​អាច​បាន​ទទួល​​បាន​ដំណោះ​ស្រាយ​ក្នុង​ពេល​ឆាប់ៗ៕