Hungary – Newsroom Cambodia

ជាង១ពាន់នាក់ ​អវិជ្ជមានកូវីដ ១៩ ខណៈមន្រ្តី៣រូប វិជ្ជមានក្នុង «ព្រឹត្តិការណ៍ ០៣ វិច្ឆិកា»
លទ្ធផលតេស្តទាំងពីរលើកចំពោះមនុស្ស ១១៦៦នាក់​ ដែលបានពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ ០៣ វិច្ឆិកា» បានរកឃើញថាមនុស្ស ១១៤០នាក់​អវិជ្ជមានកូវីដ១៩ ខណៈមនុស្ស៣នាក់ ត្រូវបានតេស្តរកឃើញវិជ្ជមាន និង២៣នាក់កំពុងធ្វើការវិភាគបន្ត។ នេះយោងតាមក្រសួងសុខាភិបាល។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាការធ្វើតេស្តលើមនុស្សចំនួន១១៦៦នាក់ គឺជាអ្នកមានការពាក់ព័ន្ធជាមួយនឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងគ្រី នៅកម្ពុជាកាលពីថ្ងៃ៣ វិច្ឆិកា ឆ្នាំ២០២០នេះ។

ចំពោះលទ្ធផលសម្រាប់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានប្រកាសមានអ្នកឆ្លង៣នាក់ ដោយរួមមានលោក សួស យ៉ារ៉ា សមាជិករដ្ឋសភា លោក ស ចិត្រា្ត ជាអគ្គលេខាធិការង ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកអគ្គរាជទូតហុងគ្រី ប្រចាំកម្ពុជា និងវៀតណាម។

អង្គរក្សផ្ទាល់របស់រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី ត្រូវបានតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៧ វិច្ឆិកា ២០២០ និងមួយថ្ងៃក្រោយមក ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសផ្អាកសាលារៀនទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយលើកមូលហេតុជៀសវាងការរីករាលដាលក្នុងសហគមន៍ និងរងចាំលទ្ធផលតេស្តរកកូវីដ ១៩ លើអ្នកពាក់ព័ន្ធ។

បន្ថែមពីនេះផងដែរ​ ក្រសួងសុខាភិបាលបានប្រកាសក្រើនរម្លឹកឲ្យ​​ អ្នកដែលបានធ្វើតេស្តលើកទី១ និងទី២ អវិជ្ជមាន ឲ្យធ្វើការបន្តធ្វើចត្តាឡីស័កបន្ថែមទៀតរយៈពេល១៤ថ្ងៃនៅតាមផ្ទះ។

មនុស្សចំនួន ៨៤០នាក់ ដែលប៉ះពាល់ជាមួយនឹងរដ្ឋមន្រ្តីហុងគ្រី ទទួលបានលទ្ធផលតេស្តលើកទី១ អវិជ្ជមានកូវីដ
ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសថា មនុស្សចំនួន៨៤០នាក់ដែលបានប៉ះពាល់នឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី បានទទួលលទ្ធផលធ្វើតេស្តលើកទី១ អវិជ្ជមានកូវីដ ១៩។

ក្រសួងសុខាភិបាលបានលើកឡើងថា ទោះបីជាលទ្ធផលធ្វើតេស្តលើកទី១អវិជ្ជមានកូវីដ១៩ទាំងអស់គ្នា ប៉ុន្តែក្រសួងបានឱ្យមនុស្សទាំង ៨៤០នាក់នោះធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃសិន និងត្រឡប់មកធ្វើតេស្តវិញចំនួន ០៣ដងទៀត តាមកាលបរិច្ឆេទកំណត់នៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្រ្តី។

ក្រសួងបានអះអាងថានឹងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដើម្បីយកសំណាកមកធ្វើតេស្តបន្តបន្ទាប់ទៀត ខណៈដែល មិនមានអ្នកជាសះស្បើយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជារបស់រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រីរូបនេះ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏មានអ្នកសារព័ត៌មានមួយចំនួនផងដែរ ដែលត្រូវបានធ្វើតេស្ត និងដាក់ក្នុងចត្តាឡីស័ក។

អ្នកថតរូបព័ត៍មានម្នាក់កំពុងនៅក្នុងចត្តាឡីស័ក ហើយដែលសុំនិយាយមិនបញ្ចេញឈ្មោះ បានប្រាប់ Newsroom Cambodia ថាលោកមិនបានប៉ះពាល់ជាមួយ នឹងលោករដ្ឋមន្រ្តីការបរទេសហុងគ្រីនោះទេ ហើយបានស្ថិតនៅគម្លាតរវាង៣ ទៅ៤ម៉ែត្រ ព្រមទាំងបានពាក់ម៉ាស់ការពារ និងលាងសម្អាតដៃបន្ទាប់ពីចប់កម្មវិធីផងដែរ។

លោកបានបន្តទៀតថា បន្ទាប់ពីទទួលដំណឹងថារដ្ឋមន្រ្តីការបរទេសហុងគ្រីផ្ទុកវីរ៉ុសកូវីដ ១៩នៅប្រទេសថៃ លោកក៏បានទៅពិនិត្យនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈនៃក្រសួងសុខាភិបាលកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលទ្ធផលតេស្តលើកទី១ គឺអវិជ្ជមាន។

លោកបានបញ្ជាក់បន្ថែមថា «រាល់ថ្ងៃ ក៏ខ្ញុំធ្វើចត្តាឡីស័កក្នុងបន្ទប់ជួលមួយកន្លែងក្នុងរាជធានីភ្នំពេញដែរ»។

គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយទាំងអស់ចំនួន ២៨៦នាក់ និងចំនួន០៦នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មនុស្ស៩០នាក់ បានប៉ះពាល់ជាមួយបុរសហុងគ្រី ដែលផ្ទុកវីរុសកូវីដ
ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះថា មានមនុស្សចំនួន៩០នាក់ ដែលបានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹងបុរស​ជន​ជាតិហុងគ្រី​ ដែលវិជ្ជមានវិរុសកូវីដ ១៩ ហើយពួកគាត់ត្រូវបានដាក់ក្នុងចត្តាឡីស័កជាបន្តបន្ទាប់។​

ក្នុងចំណោមមនុស្សទាំង៩០នាក់នោះ មានមនុស្សចំនួន៨៦នាក់ ដែលជាអ្នករួមដំណើរតាមជើងយន្តហោះជាមួយបុរសហុងគ្រី​នេះ ដែលមកទល់នឹងពេលនេះ ក្រសួងបានទាក់ទងទៅ​អ្នកទាំងអស់នោះដើម្បីយកវត្ថុសំណាកមកធ្វើតេស្តជាលើកទី២។​

សេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​ក៏បាន​បញ្ជាក់ថាក្រៅតែពីអ្នករួម​ដំណើរលើយន្តហោះជាមួយបុរសសញ្ជាតិហុងគ្រី ក្នុងនោះក៏មានប្រពន្ធជនជាតិខ្មែរបស់គាត់ដែលរស់នៅជាមួយគ្នា និងបុរសបើកម៉ូតូកង់បីដែលបានដឹកជនជាតិហុងគ្រីរូបនោះទៅទិញគំនូរនៅគ្រឹះស្ថានអង្គរក្រុងសៀមរាប ហើយពួកគាត់ត្រូវបានដាក់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅមន្ទីរពេទ្យខេត្តសៀមរាប។​

ចំណែកឯប្រពន្ធ និងកូន២នាក់របស់អ្នកបើកកង់បី អ្នកបម្រើការនៅគ្រឹះស្ថានអង្គរ និងបុរសបើកតាក់ស៊ីដឹកជនជាតិហុងគ្រីពីភ្នំពេញ មកសៀមរាប កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានមន្ត្រីសុខាភិបាលណែនាំឲ្យតាមដានសុខភាព និងធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះរៀងៗខ្លួន។

គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ ១៩ ឲ្យជាសះស្បើយចំនួន​២៧៥នាក់ ក្នុងចំណោមអ្នកជំងឺសរុប២៧៦នាក់ ដែលបច្ចុប្បន្ននៅសល់អ្នកជំងឺ​ជនជាតិហុងគ្រីខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប៕

ជនជាតិហុងគ្រីមានផ្ទុកវីរុសកូវីដ ខណៈក្រសួងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់បន្ត
ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះថា បានរកឃើញលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩ លើបុរសអាយុ៧០ឆ្នាំ ជនជាតិហុងគ្រី ដែលបានរត់គេចខ្លួនពី​ចត្តាឡីស័ក នៅក្នុងខេត្តសៀមរាប ខណៈដែលក្រសួងសុខាភិបាលបន្តស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់បន្តទៀត។

ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មាន បានលើកឡើងដូច្នេះថា៖ «លទ្ធផលធ្វើតេស្តវត្ថុសំណាកបុរសជនជាតិហុងគ្រីអាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាបនោះគឺបញ្ជាក់ថាវិជ្ជមានវីរុសកូវីដ១៩»។

ជនជាតិហុងគ្រីរូបនេះបានរត់ចេញពីការកន្លែង​ចត្តាឡីស័ក ដោយបានចាកចេញពីភ្នំពេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ទៅខេត្តសៀមរាបហើយ ត្រូវអាជ្ញាធរបានរកឃើញគាត់រស់នៅក្នុងវីឡាមួយក្នុងភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប នៅថ្ងៃសៅរ៏ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ។ រូបគាត់ត្រូវបានគេដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចហើយ។

ក្រសួងបាននិយាយដូច្នេះថា «ក្រុមការងារកំពុង​តែបន្តធ្វើស្រាវជ្រាវរកអ្នកដែលប៉ះពាល់ជាបន្តទៀត»។

បុរសនេះបានធ្វើដំណើរមកពីប្រទេសបារំាង រួចបន្តជើងហោះហើរ ពី​ប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។

គិត​ត្រឹម​ថ្ងៃ​ទី​២៦ ​ខែ​កញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺ​កូវីដ​១៩ នៅកម្ពុជាមាន អ្នកឆ្លងសរុបចំនួន២៧៦នាក់ ព្យាបាលជាសះស្បើយចំនួន២៧៤នាក់  និងកំពុងសំរាកព្យាបាលចំនួន២នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ និងនៅមន្ទីរពេទ្យខេត្តសៀមរាប៕