Interior Ministry – Newsroom Cambodia

លោកស ខេងត្រឡប់មកពីបារាំងវិញ និយាយថាការវះកាត់ជោគជ័យ
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង បានវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីបានទទួលការពិនិត្យ និងវះកាត់សុខភាពបានជោគជ័យនៅប្រទេសបារាំង។

សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យក្រសួងមហាផ្ទៃដែលបានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញានេះ បានឲ្យដឹងថាលោកស ខេងបានធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំងរយៈពេល ២សប្តាហ៍ដើម្បីពិនិត្យសុខភាព និងបានទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង។​

ខុទ្ទកាល័យលោកស ខេង កាលពីថ្ងៃទី២៣ ខែសីហ ឆ្នាំ២០២១ បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយដែលថាអតីតមន្រ្តីគណបក្សប្រឆាំងនឹងជួបគាត់ខណៈពេលដែលលោកស្ថិតនៅក្នុងប្រទេសបារាំង។

សំឡេងប្រជាធិបតេយ្យ (VOD) បានចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១​ថា អតីត​​គណបក្សប្រឆាំង​ ស្វាគមន៍ជានិច្ច ប្រសិនបើមាន​​ការ​​បើក​​​​​ភ្លើង​​ខៀវណាមួយដែលនាំឱ្យមានជំនួបក្រៅផ្លូវការជាមួយនឹង​លោក ស ខេង ខណៈថ្នាក់ដឹកនាំ​​​​ក្រសួងមហាផ្ទៃរូបនេះធ្វើទស្សនកិច្ចក្រៅផ្លូវការនៅបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១៕

ខុទ្ទកាល័យលោកស ខេង ច្រានចោលរបាយការណ៍ព័ត៌មានថាលោកជួបអតីតមន្រ្តីបក្សប្រឆាំងនៅបារាំង
ខុទ្ទកាល័យលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែសីហ ឆ្នាំ២០២១ បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយដែលថាអតីតមន្រ្តីគណបក្សប្រឆាំងនឹងជួបគាត់ខណៈពេលដែលលោកស្ថិតនៅក្នុងប្រទេសបារាំង។

សំឡេងប្រជាធិបតេយ្យ (VOD)  បានចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១​ថា អតីត​​គណបក្សប្រឆាំង​ ស្វាគមន៍ជានិច្ច ប្រសិនបើមាន​​ការ​​បើក​​​​​ភ្លើង​​ខៀវណាមួយដែលនាំឱ្យមានជំនួបក្រៅផ្លូវការជាមួយនឹង​លោក ស ខេង ខណៈថ្នាក់ដឹកនាំ​​​​ក្រសួងមហាផ្ទៃរូបនេះធ្វើទស្សនកិច្ចក្រៅផ្លូវការនៅបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយ​សារមានធុរៈផ្ទាល់ខ្លួន។

លោកខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានច្រានចោលការអះអាងនោះ។  «ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសាធុរៈផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនេះឡើយ»។

យោងទៅតាមសេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ ខណៈដែលអវត្តមានលោកស ខេង លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ នឹងទទួលភារកិច្ចជារដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំការងារទូទៅរបស់ក្រសួងមហារហូតដល់លោក ឧបនាយករដ្ឋមន្ត្រី វិលត្រឡប់មកដល់មាតុប្រទេសវិញ៕

ចលនាមាតាធម្មជាតិមិនពេញចិត្តនឹងការហាមមិនឲ្យមានទំនាក់ទំនងជាមួយសកម្មជនខ្លួនក្នុងពន្ធនាគារ
អង្គការចលនាមាតាធម្មជាតិ​ (Mother Nature Cambodia)​ បាន​សំដែងការ​មិនពេញ ​ចិត្តនាពេលថ្មីៗនេះ​​ចំពោះ​ការ​ហាម​ប្រាម​ មិន​ឱ្យ «អ្នកទោស​មនសិកា» ​ការពារ​បរិស្ថាន​ជួប ឬទំនាក់ទំនង​ជាមួយ​គ្រួសារ​ ពេលកំពុងជាប់ឃុំឃាំង ដោយបានចោទវា​ផ្ទុយពី​ច្បាប់នៃពន្ធនាគារ​មាន​ចែង​ជាធរមាន​ថា​ ពួកគាត់មានសិទ្ធិទទួល និងផ្ញើរ​លិខិតឆ្លើយឆ្លង។

យោង​ទៅ​តាម​សារ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​​ហ្វេស​ប៊ុក​របស់ខ្លួន ​​អង្គការ​ Mother Nature Cambodia  នៅ​​ថ្ងៃ​ទី​​៥ ខែ​មិថុនា​ ឆ្នាំ​២០២១ ក៏បាន​អំពាវ​នាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ចេញមុខមក​​ស្រាយ​បំភ្លឺផងដែរចំពោះការហាមប្រាមនេះ។​

អង្គការនេះបាននិយាយផងដែរថាការបដិសេធមិនឲ្យមានទំនាក់ទំនងនេះ មានរយៈពេល ៤ខែមកហើយដោយសំអាងថាដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ ១៩ នៅខាងក្នុងពន្ធនាគារ។

«ការ​រឹត​ត្បិត​​នេះ​​​បង្ហាញ​​ពី​​ការ​​រើស​អើង​​មក​​លើ​​សកម្មជន​​បរិស្ថាន​​ ដែល​​តែង​តែ​​ការពារ​​ផល​​ប្រយោជន៍​​ជាតិ​​ខ្មែរ​​ ដែល​​យើង​ខ្ញុំ​ ​គ្រួសារ​​សកម្មជន​​ ព្រម​ទាំង​​ប្រជាពលរដ្ឋ​​ខ្មែរ​​ មិន​អាច​​ទទួល​​យក​​បាន​​ទាល់​តែ​​សោះ​។»

​យោងតាមសារបង្ហោះដដែលនោះ​ ពួកគាត់បាន​សូម​​ទាម​ទារឱ្យ​​មាន​​ការ​​ពន្យល់​​ជា​​សាធារណ:​​ពី​​សំណាក់​​ក្រសួង​​មហា​ផ្ទៃ​​ និង​​អគ្គនាយក​ដ្ឋាន​​ពន្ធនាគារ​​ចំពោះ​​ការ​រឹត​​ត្បិត​​​នេះ​​​ បញ្ឈប់​​ការ​​ធ្វើ​​ទុក្ខ​​បុក​ម្នេញ​​ទៅ​​លើ​​សកម្មជន​​បរិស្ថាន​​ និង​អ្នក​​ស្នេហា​​ជាតិ​​ខ្មែរ​​ និងគោរព​​ច្បាប់​​ស្តី​ពី​​ពន្ធនា​គារ​​អោយ​​បាន​​ត្រឹម​ត្រូវ​​។

​​​សារដដែលនេះទទួលបានការ​ស៊ែរ​ប្រមាណ​ជាង​ ៥០០​​ដង​ក្នុង​ពេល​​មិន​ទាន់​បាន ​២៤ម៉ោងបាន​បញ្ជាក់​ទៀត​ថា​ ការ​ដែល​មិន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​របស់​ អ្នកទោស​ដែល​ជា​សកម្មជន​ការពារ​បរិស្ថាន​មាន​ទំនាក់ទំនង​អ្វី​ទាំងអស់​ សូម្បី​ជា​ក្រោម​រូបភាព​បែប​សួរ​សុខ​ទុក្ខ​ក៏​ដោយ​នោះ​ គឺ​ចាត់​ទុក​ថា​ ជា​ការ​រំលោភ​​បំពាន​​​ទៅ​លើ​​សិទ្ធិ​​ក្នុង​ការ​​ទាក់ទង​​គ្រួសារ​​តាម​រយ:សំបុត្រ​​ និង​​​តាម​​រយ:​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​​ ខណ:​ដែល​មាត្រា​ទី​៣២​ និង​៣៧​​ នៃ​ច្បាប់​​ស្តី​ពី​​ពន្ធនាគារ​​ ដែល​​ចែង​​ថា​​ ជន​ជាប់​ឃុំ​ មាន​សិទ្ធិ​ទទួល​ និង​​ផ្ញើរ​លិខិត​ឆ្លង​ឆ្លើយ​​។

លិខិត​ឆ្លង​ឆ្លើយ​របស់​ជនជាប់​ឃុំ​ត្រូវ​បើក​នៅ​ចំពោះ​មុខ​មន្រ្តី​ពន្ធនាគារ​ លើក​លែង​តែ​លិខិត​របស់​មេធាវី ហើយលិខិត​ឆ្លង​ឆ្លើយ​របស់​ជន​ជាប់ឃុំ​ ត្រូវ​បាន​ដក​ហូត​ ប្រសិន​​បើ​មាន​ការ​ពាក់ព័ន្ធ​ដល់​សន្តិសុខ​ សុវត្ថិភាព​​ សណ្តាប់ធ្នាប់​ទូទៅ​ ទាំង​ក្នុង​​ និង​ក្រៅ​ពន្ធនាគារ​។”

អ្នក​ស្រី ប៉ាត់​ រស្មី ដែល​ជា​ភរិយា​របស់​លោក​ថុន​ រដ្ឋា​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ បាន​បង្ហើប​ប្រាប់​​ Newsroom Cambodia ថា​ ប្រហែលជាពួកគាត់មិនអាចផ្ញើរសំបុត្រឆ្លងឆ្លើយជាមួយទៅប្តីរបស់គាត់បាននោះទេ។

«និយាយ​ទៅ​ គាត់​អត់​ដែល​បាន​ផ្ញើរ​សំបុត្រ​ ហើយ​ខ្ញុំ​អត់​ដែល​បាន​ផ្ញើរ​ជា​សំបុត្រ​ទៅ​គាត់​ទេ​ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ប្រសិន​បើ​មន្ត្រី​ពន្ធនាគារ​ ឱ្យ​សរសេរ​សំបុត្រ​ផ្ញើ​រទៅ​គ្រួសារ​បាន​ គាត់​នឹង​ផ្ញើរ​ហើយ​។ ប៉ុន្តែ​នេះ​ ប្រហែល​ជា​អត់​បាន​ទេ​ បាន​ជា​គាត់​អត់​សរសេរ​សំបុត្រ​មក​។ ព្រោះ​អី​ធម្មតា​ទេ​ យើង​តែង​តែ​ចង់​ដឹង​ពី​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​។»

អ្នកស្រី​ ដែល​មាន​វ័យ​៣០​ ឆ្នាំ​ ព្រម​ទាំង​មាន​កូន​ប្រុស​តូចមួយ​​ស្ថិត​នៅ​ក្នុង​បន្ទុក​ មក​ពី​ខេត្ត​កណ្តាល​មួយ​រូប​ បាន​​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ដោយ​ក្តី​ព្រួយ​បារម្ភ​ថា​ ការ​ផ្តាច់​ទំនាក់ទំនង​គាត់​ជាមួយ​ស្វាមី​របស់​គាត់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​នេះ​ ជា​ចេតនា​ក្នុង​ការ​លាក់​ព័ត៌មាន​ពី​សុខ​ទុក្ខ​របស់​អ្នក​ដែល​ជាប់​ឃុំ​ ខណៈ​ដែល​នៅ​ក្នុង​ពន្ធនាគារ​បច្ចុប្បន្ន​កំពុង​មាន​វត្តមាន​នៃ​វីរុស​កូវីដ ១៩​។​

​​យុវនារី​ឡុង​ សុខ​លីន​ ជា​ប្អូន​ស្រី​បង្កើត​របស់​កញ្ញា​ឡុង​ គន្ធា​ដែល​ជា​សកម្មជន​មួយ​រូប​កំពុង​ជាប់​ឃុំ​ ​ បាន​និយាយ​ទាំង​សំឡេង​ញ័រ​ៗ ដោយ​ក្តី​ព្រួយ​បារម្ភ​ ថា​ខ្លួន​បាន​ព្យាយាម​សរសេរ​សំបុត្រ​សួរ​សុខ​ទុក្ខ​ទៅ​កាន់​បង​ស្រី​របស់​ខ្លួន​ជា​ច្រើន​សារ​ ទោះ​បី​ជា​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យអត្ថន័យសំបុត្រ​ពី​សំណាក់​មន្រ្តី​ពន្ធនាគារ​យ៉ាង​ណា​ក្តី​ ក៏​មិន​ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​ឱ្យ​បង​ស្រី​របស់​ខ្លួន​ដែរ​។

នេះ​ជា​ហេតុបាន​ធ្វើ​ឱ្យ​យុវត្តី​វ័យ​ ២១​ឆ្នាំ​រូប​នេះ​យល់​ថា​ទង្វើរ​បែប​នេះ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទាក់ទង​ជាមួយ​ អ្នក​ផ្ទះ​ដែល​ស្ថិត​ក្នុង​ពន្ធនាគារ​ ដែល​នាំ​ឱ្យ​ខ្លួន​និង​ អ្នក​ផ្ទះ​ទាំងមូល​នៅមិន​ស្ងប់​ចិត្ត​ទេ​។

អ្នក​នាំ​ពាក្យ​របស់​នាយកដ្ឋាន​ពន្ធនាគារ​ លោក​នុត​​ សវនា​ មិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេនៅថ្ងៃទី១០ ខែមិថុនា​នេះ។

ក៏ប៉ុន្តែ ​អ្នក​​នាំ​​ពាក្យ​​ក្រសួង​​មហា​​ផ្ទៃ​​ លោក​​ខៀវ​ សុ​ភ័គ​ បាន​និយាយ​ការពារវិធានការណ៏នេះដោយបានអះអាងថាត្រូវធ្វើឡើងក្រោម​ច្បាប់​របស់​តុលាការ។

លោក​បាន​បន្ត​ពន្យល់​ថា​៖ «ឧទាហរណ៍​ ដូច​ជា​ខាង​តុលាការ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ និតិវិធី​របស់​តុលា​ការ​ គេ​ហាម​មិន​ឱ្យ​ ដោយ​ដាក់​ឱ្យ​យើង​នៅ​តែ​ម្នាក់​ឯង​ក៏​បាន​ដែរ​ ព្រោះ​ជួន​កាល​វា​ខូច​ព័ត៌មាន​របស់​គេ​។ ​ដោយ​តុលាការ​មាន​សិទ្ធិ​ហាមឃាត់​មិន​អាច​ឱ្យ​ធ្វើ​អ្វី​បាន​៕»