Kampong Speu – Newsroom Cambodia

អ្នកភូមិចោទអាជ្ញាធរនៅខេត្តកំពង់ស្ពឺលក់ដីរួមឱ្យឈ្មួញជាង ៥០ហិកតា
ប្រជាពលរដ្ឋចំនួន ១៨០គ្រួសាររស់នៅ ភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចោទអាជ្ញាធរមូលដ្ឋានថា លួចលក់ដីរួមក្នុងភូមិទំហំ ៥៤ហិកតា ទៅឱ្យឈ្មួញដើម្បីបង្កើតជារីសត ខណៈដែលពលរដ្ឋទាំងនេះអះអាងថាពួកគេបានអាស្រ័យផលពីដីនេះជាង ៣០ឆ្នាំមកហើយ។

តំណាងពលរដ្ឋ ១៨០គ្រួសារ លោកជា សាវឿន បានឱ្យដឹងថា ដីរួមក្នុងភូមិទំហំជាង ៥០ហិកតានេះ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិធ្លាប់អាស្រ័យផលកសិកម្មចាប់តាំងពីឆ្នាំ១៩៨០មកម្លេះ ប៉ុន្តែលោកថាក្នុងកំឡុងឆ្នាំ២០០៧ អតីតមេភូមិដូនអាត់ឈ្មោះ លាស់ គីញ និងអនុប្រធានភូមិឈ្មោះ ញឹក ញឿន បានប្រាប់ពលរដ្ឋថាដីរួមភូមិនេះត្រូវបានឈ្មួញទិញយក ដោយកក់លុយឱ្យ ពលរដ្ឋក្នុងមួយគ្រួសារចំនួន ១៥ដុល្លារសិន តែក្រោយពេលកក់លុយរួចគឺមិនមានការទិញដាច់នោះទេ ហើយក៏ស្ងប់ស្ងាត់រហូតមក។

លោកបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១៩ មេភូមិដែលកាន់តំណែងបន្តពីមេភូមិចាស់ឈ្មោះ អំ ចេវ បានប្រាប់ពលរដ្ឋថា ដីនេះជាដីសម្បទានរបស់រដ្ឋ ហើយរដ្ឋាភិបាលត្រូវការយកមកអភិវឌ្ឍន៍ ទើបអ្នកភូមិ មិនបានទាមទារ ឬតវ៉ាអ្វីនោះទេ ។

លោកបន្តថា រហូតមកដល់ឆ្នាំ២០២០ មេភូមិដូនអាត់ដែលទើបកាន់តំណែងថ្មីនេះបានប្រាប់អ្នកភូមិម្តងទៀតថា ដីនេះនៅទំនេរ មិនមានការអភិវឌ្ឍន៍អ្វីនោះទេ ដូចច្នេះអាចទាមទារយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនវិញបាន ដោយឱ្យរូបលោក និងពលរដ្ឋ២នាក់ទៀត ធ្វើជាតំណាងអ្នកភូមិក្នុងការទាមទារដីមកវិញ។

លុះមកដល់ពេលបច្ចុប្ប​ន្នលោកជា សាវឿនប្រាប់ថា ដីរួមភូមិចំនួន៥៤ហិកតានេះត្រូវបានអាជ្ញាធរ ភូមិ-ឃុំលក់ទៅឈ្មួញកណ្តាលម្នាក់ ឈ្មោះ ប៉ាក់ ចាន់ផល និងឈ្មួញចំនួន២នាក់ផ្សេងទៀត ហើយថា ស្ថានភាពដីបច្ចុប្បន្ននេះត្រូវបានឈូសឆាយដោយផ្នែក និងក្រុមឈ្មួញកំពុងសង់ផ្ទះចំនួន៥ខ្នងរួចហើយនៅលើដីនេះក្នុងបំណងបង្កើតជារីសត។

តំណាងពលរដ្ឋរួបនេះ បានឱ្យដឹងទៀតថា ក្រុមពលរដ្ឋបានស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តរួចហើយ ប៉ុន្តែមិនមានដំណោះស្រាយនោះទេ។

លោកបន្តថា ៖ «ស្រុក ខេត្ត និងភូមិ គ្មានដំណោះស្រាយជូនប្រជាពលរដ្ឋភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទងទេ មានតែការបដិសេធ និងការគំរាមកំហែង»។

លោក ជា សាវឿន បាននិយាយថា ​ក្រុមពលរដ្ឋដែលរងគ្រោះ នឹងបន្តស្វែងរកការអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី និងស្ថាប័នពាក់ព័ន្ធបន្តទៀតដើម្បីទាមទាយកដី មកវិញ។

ពលរដ្ឋភូមិដូនអាត់ម្នាក់ដែលអះអាងថាជាជនរងគ្រោះជម្លោះដីធ្លីនេះ គឺអ្នកស្រី ញឹក ស្រីណុច អាយុ៤៤ឆ្នាំ បានប្រាប់ថា អ្នកស្រីបានដាំដំណាំ ​និងធ្វើស្រែ លើដីរួមភូ​មិនេះតាំងពីដូនតាមកម្លេះ ហើយអ្នកស្រីចង់បានដីនេះត្រលប់មកវិញ ដើម្បីអាស្រ័យផលបន្ត។

អ្នកស្រី ញឹក ស្រីណុច៖ « ចង់បានដីហ្នឹងមកដាំដំណាំ ធ្វើស្រែចម្ការ ដាំបន្លែ ដាំអីវិញ ព្រោះ ឥឡូវ យើងមានអីធ្វើ កូវីដផង ហើយទៅរកធ្វើដីដាំបន្លែវិញ គេអត់ឱ្យដាំ គេថាដីគេ យើងកំពុងតែតវ៉ា»។

អនុប្រធាន ភូ​មិដូនអាត់ លោក ញឹក ញឿន បានច្រានចោលករណីនោះ ដោយថាលោកមិនបានចូលរួមលក់ដីឱ្យនណាទេ ហើយលោកថាក្នុងភូមិរបស់លោកក៏មិនមានដីរួមចំនួន៥៤ហិកតានេះដែរ។

លោកបន្ថែមថា៖ «ដូចខ្ញុំបានជម្រាបចឹង ៥៤ហាត់[ហិកតា]ហ្នឹង ខ្ញុំអត់បានដឹងទេ។ខ្ញុំមិនបានចូលរួមណា ហើយក៏មិនបានលក់ដូរដែរ បើច្បាស់ទាល់តែសួរប៉ែកខាងគាត់[ពលរដ្ឋ]បានដឹង បើខ្ញុំអត់ដឹង ដឹងដីនៅទីណា ៥៤ហាត់[ហិកតា]ហ្នឹង បើខ្ញុំអត់ស្គាល់។ ស្គាល់តែដី របស់គេមាន បើដីរួម៥៤ហាត់[ហិកតា]ហ្នឹង វាអត់មាន»។

ពាក់ព័ន្ធករណីនេះមេឃុំស្គុះ លោក កេត សុខុម បានលើកឡើងថា​ដីក្នុងភូមិដូនអាត់នេះគឺពលរដ្ឋមិនមានប្លង់កម្មសិទ្ធកាន់កាប់នោះទេ ហើយជាដីដែលមានម្ចាស់រួចហើយ។

យ៉ាងណាលោកបានជំរុញឱ្យប្រជាពលរដ្ឋដែលចង់បានដីនោះមកវិញត្រូវដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដោយថាហួសដែនសមត្ថកិច្ចរបស់លោកក្នុងការដោះសា្រយជម្លោះដីធ្លីនេះ។

លោក បន្តថា៖«បើតវ៉ាអី ខ្ញុំបានជម្រាបគាត់ថា ពលរដ្ឋដែលតវ៉ាអីខ្ញុំមិនហ៊ានដោះស្រាយទេព្រោះដីជាកម្មសិទ្ធគេអស់ទៅហើយ។ ដី១៥ហាត់[ហិកតា] និងដីផ្សេងៗទៀតពលរដ្ឋលក់ឱ្យមានគេមានឈ្មោះអ្នកលក់អ្នកអីអស់ហើយ។ ខ្ញុំក៏អត់ហ៊ានដោះស្រាយដែរ ទាល់តែបងប្អូនទាំងអស់ដាក់ពាក្យបណ្តឹងទៅតុលាការទៅ»។

កាលពីថ្ងៃទី២ ខែកុម្ភៈឆ្នាំ ២០២១ ក្រសួងដែនដីនគរូបនីយកម្ម​ និងសំណង់បានចេញលិខិតអន្តរាគមន៍មួយទៅកាន់អភិបាលខេត្តកំពង់ស្ពឺ ដើម្បីឱ្យដោះស្រាយបញ្ហាដីនៅក្នុងភូ​មិដូនអាត់ក្នុងស្រុកសំរោងទងនេះ ដោយពន្លឿនក្នុងការចេញប្លង់កម្មសិទ្ធជូនពលរដ្ឋ និងទប់ស្កាត់ការឃុតឃិតពីអាជ្ញារធរដែលបានលក់ដីទៅឱ្យឈ្មួញសម្រាប់ពុះឡូត៍លក់។

ក្នុងលិខិតសរសេរថា៖«ស្នើសុំជូយអន្តរាគមន៍ទប់ស្កាត់ ការឃុបឃិតពីសំណាក់អាជ្ញាធរភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ និងឈ្មួញមួយចំនួនបានលួចធ្វើបណ្ណកម្មសិទ្ធលើដីរបស់ពួកគាត់ទំហំ៥៤ហិកតាសម្រាប់ពុះឡូត៍លក់ និងជួយជំរុញចេញបណ្ណកម្មសិទ្ធិស្របច្បាប់លើចំនួនក្បាលដី ដែលពួកគាត់ទាំង១៣៧គ្រួសារ ទុកសម្រាប់ចែកកូនចៅអាស្រ័យផលចិញ្ជឹមជីវិតតទៅថ្ងៃមុខ»៕​

រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីព្រៃដែលជាង២៦៦ហិកតាមកធ្វើជាសម្បត្តិរដ្ឋវិញ
អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញដីកាដកហូតដីព្រៃចំនួន៩កន្លែង ស្មើនឹង២៦៦,៣១ហិកតា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់មកធ្វើជាសម្បត្តិរដ្ឋវិញ។

យោងតាមប្រសាសន៍លោក វី​ សំណាង អភិបាលខេត្តកំពង់ស្ពឺដែលបានផ្ដល់បទសម្ភាសន៍ជាមួយ Newsroom Cambodia តាមទូរស័ព្ទនៅ​ថ្ងៃទី​១៨ ខែ​មីនាថា​ ដី​ជាង​២៦៦​ហិកតា​នោះ​ស្ថិត​ក្នុងភូមិ​សាស្រ្ត​​ឃុំ​តា​សាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

អត្ថបទនៅទីនេះ ៖ https://cambonomist.com/news/kampong-speu-provincial-governor-confiscates-more-than-266-hectares-of-forest-land/

ផ្ទៃដីស្រុកឱរ៉ាល់១០ហិចតាត្រូវ​រៀបចំ​​ជាទីបូជាសពអ្នកស្លាប់ដោយ​ជំងឺកូវីដ១៩
ផ្ទៃដីប្រមាណ១០ហិចតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ត្រូវ​​យកធ្វើ​ជា​កន្លែងត្រៀម​​បូជា​សព​អ្នក​ដែល​​ស្លាប់ដោយសារជំងឺកូវីដ១៩។ នេះ​បើ​តាម​សារ​សំឡេង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ដែល​ត្រូវ​បាន​ចែក​ចាយ​​លើ​បណ្តាញ​សង្គម​តេឡេក្រាម។​

ការរៀបចំទីកន្លែង​ត្រៀម​​បូជាសពនេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​បុរស​ជន​ជាតិ​ចិន​ម្នាក់​ស្លាប់ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្នុងមណ្ឌលសុខភាពព្យាបាលជំងឺ​កូវីដ១៩ ព្រែកព្នៅ ដោយ​​​ក្រសួង​សុខា​ភិបាលបញ្ជាក់ថា សភាពអ្នកជំងឺ រើថ្នាំញៀនធ្ងន់ធ្ងរ បណ្តាល​​ឱ្យ​គាំង​បេះដូង​ស្លាប់​ភ្លាមៗ។

បើ​តាម​សារ​សំឡេង​​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​មាន​រយៈពេល​ជាង​៧​នាទី និង​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​ដោយ​​ក្រសួង​ព័ត៌មាន​​កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​បានចេញបញ្ជាដល់មន្ត្រីថ្នាក់ក្រោម អភិបាលរាជធានី ខេត្ត រកទី​កន្លែង​រៀបចំ​សម្រាប់​បូជាសព​អ្នក​ដែល​ស្លាប់​ដោយ​សារ​ជំងឺកូវីដ១​៩។

«ខ្ញុំស្នើឱ្យចាត់វិធានការតាមបណ្តាខេត្តនានាដើម្បីរៀបចំក្នុងករណីមានការស្លាប់នូវអ្នកដែលមានជំងឺកូវីដ ត្រូវប្រើប្រាស់នូវបច្ឆាដែលមានស្រាប់ ដើម្បីធ្វើការបូជា ហើយក្នុងពេលជាមួយគ្នានេះ ក៏ត្រូវ​រៀប​ចំទីបច្ឆាមួយ ឱ្យបានសមរម្យដើម្បីធ្វើការបូជានៅកន្លែងដែលមានការរៀបចំ ហើយបច្ឆានោះថ្ងៃក្រោយក៏ត្រូវរៀបចំសម្រាប់ការបូជាប្រជាជនធម្មតាក៏បាន»។

ក្រោយ​សារ​សំឡេង​​របស់​​លោក​នាយករដ្ឋមន្រ្តី​​ត្រូវ​បាន​ចែក​ចាយ សាលារាជធានីភ្នំពេញ បាន​សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការឈូសឆាយដី ប្រមាណ១០ហិចតា សម្រាប់​ធ្វើជា​កន្លែង​បូជាសពដែលស្លាប់ដោយសារកើតជំងឺកូវីដ១៩។

លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្រុកឱរ៉ាល់​នៅស​ល់​ដី​ធំអាច​ជា​កន្លែងល្អសម្រាប់ធ្វើជាទីបូជា ឬបញ្ចុះសព។

«ស្រុកឱរ៉ាល់ គឺមានដីធំទំនេរបន្តិចសម្រាប់ធ្វើជាទីស្មរសាន [ដែលអាចយកអ្នក​ស្លាប់​ដោយ​សារ​វីរុ​សកូវីដ១៩] បញ្ចុះក៏បាន បូជាក៏បាន»។

សារ​សំឡេង​ដដែល​នោះ​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើទៅរដ្ឋមន្តី្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​សិក្សា​អនុក្រឹត្យ ស្តីពីចំនួនអ្នកចូលរួមបូជាសពដែលមានជំងឺកូវីដ១៩ និងកំណត់រ​យៈពេលដែលត្រូវបូជា។

«ខ្ញុំសូមស្នើឱ្យឯកឧត្តម ម៉ប ប៊ុនហេង និងសហការី ឯកឧត្តម កើត រិទ្ធ និងសហការី ដែល​ទទួល​បន្ទុក​តាក់តែង អនុក្រឹត្យ​ពាក់ព័ន្ធ​ជាមួយ​នឹងការចាត់វិធានការតាម​ផ្លូវអនុក្រឹត្យដែ​ល​ច្បាប់​ប្រគល់​ឱ្យ​ ទៅ​លើភាពលម្អិតនៃវិធានការសុខាភិបាល ក៏សូមចែងទាក់ទងការរៀបចំអនុក្រឹត្យមួយស្តីពី ការ​បូជា​សព​នៃអ្នកដែលមានជំងឺកូវីដ១៩ ដោយបញ្ជាក់អំពីការកំណត់ចំនួនមនុស្សនៃការចូលរួម និង​កំណត់​វិធានការ​ប៉ុន្មាន​ម៉ោង​នៃការស្លាប់ត្រូវយកទៅបូជា»។

ដោយឡែក វិធានការបូជាសពចំពោះអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវលើកលែង​ចំពោះ​ជនជាតិ​ខ្មែរ​ឥស្លាម និងជនជាតិដើម​ភាគតិច ដោយធ្វើការបញ្ចុះសព ឱ្យស្របទៅតាមជំនឿ ប្រពៃណី និង​ទំនៀមទម្លាប់។

Newsroom Cambodia បានទាក់ទងទៅលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ​តាមរយៈ​ទូរស័ព្ទ និងតេឡេក្រាម អំពីការរៀបចំសាងសង់ទីបញ្ចុះសពនេះដែរ ប៉ុន្តែ​លោក​ឆ្លើយ​តប​មកវិញយ៉ាង​ខ្លី​ថា៖ «លើទំហំផ្ទៃដី១០ហិចតា»។

ក្រោយពីលោក​ ហ៊ុន សែន បានបញ្ជា​ឱ្យមន្ត្រីថ្នាក់ក្រោមរៀបចំរកកន្លែងបូជាសព​ដែលបាន​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ថ្មីៗនេះកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១  មានករណីជនជាតិខ្មែរ អាយុ​៥០ឆ្នាំ​ម្នាក់​ បាន​ស្លាប់ដោយសារជំងឺកូវីដ១៩​ដំបូងគេ នៅមន្ទីរពេទ្យខ្មែរសូវៀត។

ភរិយារបស់បុរសដែលបានបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ១៩ ឈ្មោះអ្នកស្រី វេង សុម៉ាលី បាន​ផ្តល់បទសម្ភាសន៍ជាមួយ Newsroom Cambodia តាមរយៈទូរស័ព្ទដោយសំឡេងសោកសៅថា

ប្តីរបស់គាត់បានបូជារួចរាល់ហើយ បន្ទាប់ពីមួយថ្ងៃក្រោយពេល​ប្តីរបស់គាត់​បាន​ទទួល​មរណភាព។ អ្នកស្រី អ្នកស្រី​មិនបាន​ចូល​រួម​បុណ្យ​សព​ប្តី​របស​អ្នកស្រី​នោះទេ  ដោយសារ​អ្នកស្រី​ជាប់​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​របស់ខ្លួន ក្នុងសង្កាត់​ចាក់អង្រែ។

«[ប្តីរបស់ខ្ញុំ] បូជាបន្ទាប់ថ្ងៃដែលគាត់ស្លាប់ ហើយធាតុរបស់ប្តីខ្ញុំ គឺមន្ទីរពេទ្យរុស្សី រៀបចំស្អាត ដាក់​ក្នុងកោដ្ឋ បាញ់សម្លាប់មេរោគ​​ត្រឹមត្រូវ តម្កល់ទុកដាក់ឱ្យខ្ញុំ»។

ស្រ្តី​មេម៉ាយ​​វ័យ៤១ឆ្នាំ ដែលមាន​​កូន៤នាក់​ក្នុង​បន្ទុក​រូបនេះ​ បានប្រាប់ឱ្យដឹងទៀតថា សពប្តី​របស់​អ្នកស្រី ត្រូវបានគេបូជានៅក្នុងទីវត្តឬស្សីសាញ់ ក្នុងរាជធានីភ្នំពេញ។

គិត​ មកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះមានករណីជនជាតិខ្មែរ អាយុ​៥០ឆ្នាំ ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ហើយជនជាតិ​ចិន​២នាក់ និងជនជាតិខ្មែរម្នាក់ បានស្លាប់​ក្នុង​អំឡុង​ពេល​​ធ្វើ​ចត្តាឡីស័ក​​ ប៉ុន្តែ​មិនមែន​ដោយ​ជំងឺ​កូវីដ១៩នោះទេ គឺដោយសារជំងឺរ៉ាំរ៉ៃផ្ទាល់ខ្លួន​។ នេះ​បើ​តាមការ​បញ្ជាក់​​របស់​​ក្រសួង​សុខាភិបាល៕

ប្រជាជនក្នុងភូមិចំនួនបីនៅខេត្តកំពង់ស្ពឺ ត្អូញត្អែរពីបញ្ហាផ្លូវខូច និងដីហុយខ្លាំង
(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចំនួន​បី ​នៅ​ឃុំក្សេមក្សាន្ដ និងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ត្អែញ​ត្អែរ​ថា ក្រុមហ៊ុន​ដឹកដី​ឯកជន​មួយចំ​នួ​នបាន​ និង​កំពុង​​ធ្វើ​ឲ្យ​ផ្លូវ​លំ​មួយ​ខ្សែរ​កាត់​ភូមិ​ស្រុក​​របស់​ពួកគេ​ខូចខាត​។

ភូមិចំនួន៣ ​ដែល​ពលរដ្ឋ​អះអាង​ថា មាន​ផ្លូវ​លំ​មួយ​ខ្សែរ​ខូច​ខាត​ស្ទើរទាំង​ស្រុង​នោះ​​រួមមាន ភូមិ​តាលីង​ត្បូង ភូមិតាលីងជើង និងភូមិវត្តត្រាចទង ឃុំក្សេមក្សាន្ដ និងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នៅ​ពេល​ទៅ​ដល់​ផ្លូវ​លំ​ដែឡ​មាន​ទំហំ​ប្រមាណជា​៦​ម៉ែត្រ និង​ប្រវែង​ប្រមាណជា​ពីរ​គីឡូ​ម៉ែត្រ​នោះ គេ​ឃើញ​មាន​​ឡាន​ដឹក​​ដី​ធំៗ ទំងន់​ផ្ទុក​៥តោន និង​៨​តោន បើកប​រ​​ដោយ​មានឮ សំឡេង​កងរំពង។ ចំណែក​រុក្ខជាតិនៅតាមដងផ្លូវរួមទាំងផ្ទះសម្បែងរបស់​ប្រជាពលរដ្ឋ ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ធូលី​ដី​។

អ្នកស្រី យឹម លួន ជាពលរដ្ឋនៅភូមិតាលីងជើង ប្រាប់ Newsroom Cambodia កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ថា ​តៃកុង​ឡាន​ដែល​ដឹក​ដី​កាត់​ផផ្លូវ​លំ​ដែល​អ្នកស្រី​រស់​នៅ ​បើកបរគ្មា​ន​សណ្ដាប់ធ្នាប់ ចុច​ស៊ី​ផ្លេរ​ឡាន​ឮ​សំឡេង​កង​រំពង។ អ្នកស្រី​បន្ត​ថា ក្នុង​រយៈពេល​ប្រមាណជា​មួយ​ខែនេះ រាល់​ពេលដែល​ពលរដ្ឋធ្វើដំណើរឆ្លងកាត់​ម្ដងៗ ពួកគេ​ត្រូវ​ពាក់ម៉ាស់ ឬ​រុំ​នឹង​ក្រមា​ដើម្បី​​ការពារ​ធូលីដី។

អ្នកស្រី​បន្ដ​ថា៖ «កូរ៉ូណាយើងអាចការពារបាន តែនេះដីហុយគ្រប់កន្លែង ហើយ​ឲ្យ​ការពារ​យ៉ាង​ម៉េច?»។​

លោក ម៉ន វិន ​អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលំមួយនេះដែរ បានលើកឡើងថា ពេល​លោក​ជិះកាត់​ផ្លូវ​នេះម្ដ​ងៗ មាន​ដី​ហុយ និង​រលាក់​ខ្លាំង។

«ចង់ឲ្យខាងក្រុមហ៊ុនគេហ្នឹង មានស្រោចទឹកស្រោចអីទៅ កុំឲ្យហុយដល់ប្រជាពលរដ្ឋ»។

ចំណែក​កញ្ញា សិទ្ធិ ធីតា ដែលជា​សិស្ស​វិទ្យាល័យ​បាត់ដឹង និង​ជា​អាជីវករ​លក់​កាហ្វេ​នៅ​ផ្ទះ​ជាមួយ​​ម្ដាយ​និយាយ​ថា កញ្ញា​​បារម្ភ​ថា ផ្លូវ​នេះ​នឹង​កាន់តែទ្រុឌទ្រោមទៅៗ ដផោយសារ​មាន​ឡាន​ដឹក​ដី​​ទម្ងន់​រាប់​តោន​បើក​កាត់​។

«ឡានធំៗបានធ្វើឲ្យខ្ញុំជួបបញ្ហាក្នុងការធ្វើដំណើរ ព្រោះផ្លូវនេះមានជង្ហុកដូចបាយខុម ហុយ​ដូច​ខ្យល់​ព្យុះអីចឹង»។

ចំពោះវត្តអារាមវិញ ព្រះសង្ឃបានត្អូញត្អែរអំពីសំឡេងរំខានជុំវិញទីតាំងវត្ត ដោយសារ​វត្ត​ជា​ទី​កន្លែង​ស្ងប់ស្ងាត់​ក្នុង​ការ​បដិបត្ត​ធម៌។

ព្រះតេជគុណ ម៉ន បាន គង់នៅវត្តសម្ដេចកែវ ហៅវត្តត្រាចទង ក្នុងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺមាន​សង្ឃដីកា​ថា​ នៅ​ពេលថ្ងៃត្រង់វិញ ព្រះសង្ឃ​គ្រប់​អង្គ​ត្អូញញ​ត្អែរ​​ថា​ពិបាក​​ក្នុង​ការសិក្សាព្រះធម៌ដោយសារ​សំឡេង​ខ្ទរ​ និងសំឡេងរំខាន​របស់​ឡាន​ទាំង​នោះ​។

ព្រះអង្គបន្ថែម​ថា៖ «ដោយ​អាត្មាភាព​ជា​ព្រះសង្ឃ អីចឹង​ហើយ​បាន​ជា​ពិបាក​ក្នុង​ការនិយាយ ប៉ុន្តែ​អាត្មាភាព​ចង់​សំណូមពរ​ទៅ​កាន់​ក្រុមហ៊ុន​ក៏​ដូចជា​មេឃុំឲ្យ​ជួយ​ដោះស្រាយ​ទៅ​លើបញ្ហា​រឿងដី​ហ្នឹង​ ក៏​ដូចជា​ជួយ​សម្រប​សម្រួលរឿងផ្លូវទៅឲ្យបានប្រសើរឡើង​ផង»។

​លោក រុច សារីម មេឃុំ​ក្សេមក្សាន្ត​លើកឡើងថា លោក​មានការព្រួយ​បារម្ភ​ខ្លាំង​ជុំ​វិញ​ករណី​នេះ ដោយ​លោក​ថា លោក​តែង​ទទួល​បាន​ការ​រាយការណ៍​ពី​ពលរដ្ឋ​អំពីបញ្ហាផ្លូវខូច ដីហុយ​​ដោ​យ​សារ​ឡាន​ទាំង​នោះ។ លោក​បន្ត​ថា ខាង​ក្រុមហ៊ុន​ឯកជន​បាន​ធ្វើកិច្ច​សន្យា​ជាមួយ​សាលា​ឃុំ ដោយ​​សន្យាចំនួន៣​ចំណុច គឺ​ត្រូវស្រោចទឹក​ឲ្យបានច្រើនដងក្នុងមួយថ្ងៃ ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ដឹក​ដីត្រឹមម៉ោង៤ល្ងាច នៅពេលបញ្ចប់គម្រោង ត្រូវធ្វើ​ផ្លូវថ្នល់​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។

លោក​មេឃុះ​រូប​នេះ​បញ្ជាក់ថា៖ «ការយកចិត្ត​ទុកដាក់​រប​ស់​ឃុំ​គឺ​យកចិត្ត​ទុកដាក់​ជាង​ប្រជាព​ល​រដ្ឋ​ទៀត ព្រោះផ្លូវជាផ្លូវគម្រោងរបស់ឃុំជាអ្នកធ្វើ»៕​