literacy – Newsroom Cambodia

Vox pop៖ អត្ថប្រយោជន៍នៃការរៀនភាសាបាលី និងសំស្រ្កឹត​
ភាសាបាលី​ និង​សំស្រ្កឹត​ជា​ភាសា​​ដ៏​មាន​សារសំខាន់ ខាងផ្នែក​ពុទ្ធចក្រ​ ផ្នែកអាណាចក្រហើយ សាមណសិស្សពុទ្ធិកទាំងអស់តម្រូវឱ្យ​ចូល​រៀន​ភាសា​ទាំងពីរ​នេះ​ ចំណែក​​ពាក្យ​កម្ចី​របស់​ភាសា​ខ្មែរ​​ភាគ​ច្រើន​គឺ​បាលី​ និង​សំស្រ្កឹត​។

សិក្ខាកាម Newsroom ​Cambodia លោកមេង គ្រុយពន្លក បាន​សម្ភាសន៍ព្រះ​តេជគុណ ​៦អង្គ​ កាលពីពេលថ្មីៗនេះ​អំពី ​អត្ថ​ប្រ​យោជន៍​នៃ​ការ​សិក្សា​ភាសា​បាលី​ និង​សំស្រ្កឹត។

ព្រះ​តេជគុណ​អឿ ទី​ មាន​ព្រះ​ជន្ម​២៣ព្រះវស្សា​ មក​ពីពុទ្ធកវិទ្យាល័យ​ទេព វង្ស និរោធរង្សី​ បាន​និយាយថាអត្ថ​ប្រយោជន៍​ភាសា​បាលី​មាន​ច្រើន​ ទាំងការស្វែងយល់​ពី​ពុទ្ធវចន​ និង​ផ្នែកអក្សរសាស្រ្ត ចំណែកឯសំស្រ្កឹតវិញ​ងាយក្នុង​ការ​ស្វែង​យល់​មូលដ្ឋាន​អក្សរសាស្រ្ត​ខ្មែរ​និង​សិលាចរឹក។

ព្រះអង្គ​បាន​លើក​ឡើង​ថា​៖ «ករុណា​បើ​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ការ​រៀន​ភាសា​បាលី​វិញ​មិន​អាច​ពណ៌នា ឬក៏បរិយាយអស់សេចក្ដីបាន ប៉ុន្តែ​គ្រាន់​តែ​មួយ​ចំនួន​ធំ​ហ្នឹង​គឺ​ បើនិយាយខាង​ផ្នែក​ពុទ្ធសាសនា​វិញ​ប្រសិន​បើ​បុគ្គល​ណា​ នរជន​ណា​ដែល​មិន​សិក្សា​ភាសា​បាលី​វេយ្យាករណ៍​ហ្នឹង​ទេ​ ហើយ​ដល់​ពេល​រៀន​ព្រះ​ត្រៃ​បិដក​តែម្ដង​នឹង​មានការ​សង្ស័យ​ កើត​សេចក្ដីសង្ស័យ​គ្រប់​ៗបទ​ទាំង​អស់»។​

ព្រះ​អង្គ​បានបន្តថា​៖ «អ៊ីចឹង​បាន​ចាំ​បាច់​​រៀន​នូវ​ភាសាបាលី​ហ្នឹង​មុន​ទៅ​រៀន​សិក្សា​បិដក​ ព្រះ​សូត្រ​ អដ្ឋកថា ដីកា យោជនាអីហ្នឹង​ នឺងនិយាយ​តែទាក់​ទងនឺង​​ផ្នែក​ពុទ្ធចក្រអត្ថប្រយោជន៍នៃបាលី»។

ព្រះ​តេជគុណ​ថា សារ៉ាត់ មាន​ព្រះ​ជន្ម​២៧ព្រះវស្សា​ មក​ពីសាកលវិទ្យាល័យ​កម្ពុជា​ បាននិយាយថា អត្ថ​ប្រយោជន៍នៃ​ភាសា​បាលី​មាន​ច្រើន​ ទាំងការស្វែងយល់​ពី​ពុទ្ធវចន​ និង​ផ្នែកអក្សរសាស្រ្ត ចំណែកឯសំស្រ្កឹតវិញ​ងាយក្នុង​ការ​ស្វែង​យល់​​មូល​ដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​សិក្សា​ភាសា​ខ្មែរ​បាន​ច្បាស់​លាស់។

ព្រះ​តេជគុណ​ថា សារ៉ាត់

ព្រះអង្គ​បាន​លើក​ឡើង​ថា​៖ «ហើយ​មួយ​ចំណែក​ទៀត​ផ្នែកភាសា​ដែលយើង​អាចរៀន​ភាសាបាលី​ហ្នឹង​គឺជំនួយ​ដល់​ភាសា​ដ៏ទៃ​ទៀត​ ដែល​យើង​អាច​និយាយបាន​ថា​ភាសាបាលីគឺជាមូលដ្ឋានគ្រឹះមួយក្នុង​ការរៀន​ភាសាដ៏​ទៃ​ទៀត​ហ្នឹង​ឱ្យ​បាន​ទូលាយ​ហើយ​មួយទៀត​ផ្នែក​សតិ​បញ្ញា​ ដែល​សតិ​បញ្ញា​ ដែលហេតុ​នាំ​ឱ្យ​កើត​បញ្ញា​មាន​សំដែង​យ៉ាង​ទូលាយ​ក្នុង​គម្ពី​ព្រះ​អភិធម្មដែល​អ្នក​សិក្សា​ភាសា​បាលី​នឺង​អាច​យល់​បាន​ច្បាស់​ប្រសិន​បើ​យើង​ចេះ​ភាសា​បាលី​អាចធ្វើឱ្យ​យើង​កើត​បញ្ញា​ចេះ​ពិចារណា​ក្នុង​ការ​ស្វែង​រក​ហេតុផល​រឿងរាវ​នៃការ​ពិត​ទាំងឡាយ​ផ្សេង​ៗទៀត»។

«ចំណែកព្រះអង្គ​បាន​លើក​ឡើង​ថា​​ភាសាសំស្រ្កឹត​ក៏មិន​ខុស​ពី​ភាសាបាលី​ប៉ុន្មាន​ដែរដោយសារ​តែ​ភាសា​ខ្មែរ​យើង​ភាគ​ច្រើន​កម្ចី​ពី​បាលី​សំស្រ្កឹត​​ ការ​ចេះ​ភាសា​សំស្រ្ដឹត​ក៏​ធ្វើ​ឱ្យយើង​មាន​មូល​ដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​សិក្សា​ភាសា​ខ្មែរ​បាន​ច្បាស់​លាស់​»។

ព្រះ​តេជគុណ​សុខ រស្មី​ មាន​ព្រះ​ជន្ម​ ២២ព្រះវស្សា​ មក​ពុទ្ធកវិទ្យាល័យព្រះសុរាម្រឹត​ បាន​និយាយថាអត្ថ​ប្រយោជន៍​នៃភាសា​បាលី​មាន​ច្រើន​ ទាំងការស្វែងយល់​ពី​ព្រះ​ពុទ្ធ​សាសនា​​ ចំណែកឯសំស្រ្កឹតវិញ​ងាយក្នុង​ការ​ស្វែង​យល់ពី​មូលដ្ឋាន​អក្សរសាស្រ្ត​ខ្មែរ សុភាសិត​និង​សិលាចរឹក។

ព្រះអង្គ​បាន​លើក​ឡើង​ថា​៖«​ចំណុចទីមួយ​ហ្នឹង​គឺទាក់​ទង​នឺង​ព្រះពុទ្ធ​សាសនា​ហើយ​ភាសា​បាលី​នេះ​ហើយ​នឺងព្រះ​ពុទ្ធ​សាសនា​មិនអាច​ខ្វះ​មួយ​ណាបាន​ទេ​ ទាល់តែ​មាន​ទាំង​ពីរ​ចឹង​ហើយ​អ្នក​ប្រាជ្ញបុរាណ​មិនថា​សម្ដេច​ជួន ណាត​អី​គេ​ប្រែ​បិដក​ហ្នឹង​មក​ជា​ភាសាបាលីហ្នឹង​មកខេមរភាសាហើយភាសាបាលីនេះទៀតសោទគេប្រើប្រាស់​ក្នុងព្រះ​ពុទ្ធសាសនាតាំងពីសម័យព្រះពុទ្ធមកចឹង »។

ចំណែកឯភាសាសំស្រ្កឹតវិញព្រះអង្គលើក​ឡើង​ថា​ជាភាសាមួយទាក់ទងជាយូរលង់ណាស់មកហើយហើយមុនពុទ្ធសាសនាទៅទៀត ពាក្យកាព្យ ពាក្យអប់រំ ពាក្យល្អៗភាគ​ច្រើន​ចេញ​មក​ពី​ភាសា​សំស្រ្កឹត​។

ព្រះ​តេជគុណ​ប៉ុង ម៉ៃ​ មាន​ព្រះ​ជន្ម​២២ព្រះវស្សា​ មក​ពុទ្ធកវិទ្យាល័យព្រះសុរាម្រឹត​ បាន​ប្រាប់​និយាយថាការ​រៀន​ភាសា​ទាំង​ពីរ​នេះ​ងាយ​ស្រួល​ក្នុង​ការ​បង្រៀន​អ្នក​ដ៏ទៃ។ ព្រះអង្គ​បាន​លើក​ឡើង​ថា​៖«​អត្ថប្រយោជន៍មាន​ច្រើន​តែ​បើ​យើង​និយាយ​អោយ​សង្ខេប​ទៅ​ ការ​សិក្សា​ភាសា​បាលី ​និង​សំស្រ្កឹត​វា​មាន​អត្ថ​ប្រយោជន៍​ច្រើន​សម្រាប់​ខ្លួន​យើង​ផ្ទាល់​ និងសម្រាប់​អ្នក​ដ៏​ទៃ​ផង​ពី​ព្រោះ​កាល​ណា​បើ​យើង​ចេះ​ភាសា​បាលី​ និងភាសា​សំស្រ្កឹត​យើង​អាចបង្រៀន​អ្នក​ដ៏ទៃ​ ពីព្រោះភាសាបាលី​និង​សំស្រ្កឹត​នេះ​មិន​ងាយ​មាន​អ្នកបង្រៀន​បាន​ទេ​ព្រោះ​អី​បើ​មាន​ មានតែនៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​»។

ព្រះ​តេជគុណ​ប៉ុង ម៉ៃ​

ព្រះ​តេជគុណ​សៀក ឈាង​ មាន​ព្រះ​ជន្ម​ ២២ព្រះវស្សា​ មក​ពុទ្ធកវិទ្យាល័យជួន ណាត​ បាន​និយាយថាអត្ថ​ប្រយោជន៍​ភាសា​បាលី​មាន​ច្រើន​ ទាំងការស្វែងយល់​ពី​ពុទ្ធវចន​ និង​ផ្នែកអក្សរសាស្រ្ត ចំណែកឯសំស្រ្កឹតវិញ​ងាយក្នុង​ការ​ស្វែង​យល់​មូលដ្ឋាន​អក្សរសាស្រ្ត​ខ្មែរ​និង​សិលាចរិកពីបុរាណ។

ព្រះ​តេជគុណ​សៀក ឈាង

ព្រះអង្គ​បាន​លើក​ឡើង​ថា​៖ «ហើយ​ហ្នឹង​ជា​អត្ថប្រយោជន៍​ដែល​ងាយ​ស្រួល​ឱ្យ​យើង​យល់ដឹង​ពី​អត្ថន័យ​នៃ​ពុទ្ធ​វចន ធ្វើយ៉ាង​ណា​ធ្វើ​ឱ្យ​យើង​ងាយ​ស្រួល​ស្វែង​យល់​ ជាក់​ស្ដែង​ការសិក្សា​ក្នុង​ពុទ្ធ​ចក្រក្នុងប្រទេស​កម្ពុជា​​យើង​តាម​សាលាសិក្សា​ភាសា​បាលី​ដូច​ថ្នាក់​អនុវិទ្យាល័យ​គេ​មាន​ មង្គលត្ថទីបនី ហើយ​ថ្នាក់​វិទ្យាល័យ​មាន​វិ​សុទ្ធិមង្គជា​ដើម​​»។

ចំពោះ​ភាសា​សាស្រ្កឹតវិញ ព្រះ​អង្គ​បានលើក​ឡើង​ថា ​ក៏​ជាមូល​ដ្ឋាន​ក្នុង​ការសិក្សា​ពី​ប្រវត្តិ​អក្សរ​ពី​បុរាណ​ដែល​បាន​ចារ​លើ​សិលា​ចរិក​ជា​ដើម​។

ព្រះ​តេជគុណ​ស៊ឹម វ៉ានដេត​ មាន​ព្រះ​ជន្ម​ ២២ព្រះវស្សា​ មក​ពុទ្ធកវិទ្យាល័យព្រះសុរាម្រិត​ ​បាន​លើក​ឡើង​ថាការចេះ​ភាសា​ទាំង​ពីរ​នេះ​ងាយ​ក្នុង​ការ​យល់​ពី​មូល​ដ្ឋាន​អក្សរ​សាស្រ្ត​ខ្មែរ។

ព្រះ​តេជគុណ​ស៊ឹម វ៉ានដេត

ព្រះអង្គ​បាន​លើក​ឡើង​ថា​៖«អត្ថប្រយោជន៍​នៃភាសាបាលី​ បើ​យើង​គិត​ពី​អក្សរសាស្រ្ត​ អក្សរសាស្រ្ត​ខ្មែរ​យើង​ក៏​មាន​មូល​ដ្ឋាន​ពី​ភាសា​បាលី​ដែរ​​​​​ ប៉ុន្តែ​វា​មិន​មែន​ទាំង​អស់នោះ​ទេ​ វាអាចងាយស្រួល​ក្នុង​ការ​លើក​ឡើង​ក្នុង​ការ​យក​ភាសា​បាលី​ទៅ​ប្រើ​ក្នុង​ភាសាខ្មែរ​យើង​ ព្រោះ​ភាសាផ្លូវ​ការ​ភាគ​ច្រើន​ជា​បាលី​​ ដូចជា​ឧទ្ធម្ភាគចក្រជាដើម​និយាយ​រួម​ទៅ​ច្រើន​។ ព្រះ​អង្គបន្ត​ទៀត​ថា​៖«ចំណែកឯសំស្រ្កឹត​ក្នុង​អក្សរសាស្រ្តខ្មែរ​ក៏មាន​ប្រើ​ដែរ​ជាក់​ស្ដែង​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ហ្នឹង​ក៏មាន​លាយ​ភាសា​សំស្រ្ដឹត​ដែរ​ ហើយ​ក៏​ងាយ​ក្នុងការ​ស្វែង​យល់​ពី​សិលា​ចរឹក​ដែរ»៕

កម្មវិធីបំលែងសំឡេងនិយាយខ្មែរទៅជាអត្ថបទសរសេរត្រូវបានដាក់ឱ្យដំណើរការ
​អ្នក​ស្រាវ​ជ្រាវ​​បណ្ឌិត្យ​សភា​បច្ចេក​ទេស​វិទ្យា​ឌី​ជី​ថល​កម្ពុជា​ (CADT​)​ នៃ​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវកម្មវិធី (APP) ដែលអាច​ប្រែក្លាយ​សំឡេង​និយាយ​ភាសា​ខ្មែរ ទៅ​ជា​អត្ថបទ​សរសេរបាន ​នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ២០២១នេះ​។

បើ​​តាម​​គេហ​​ទំព័រ​​របស់​​ប្រព័ន្ធ​​(Khmer ASR) កម្ម​​វិធី​​នេះ​​គឺ​​ប្រើ​បា្រស់​​បច្ចេក​​វិទ្យា​​បញ្ញា​​សិប្ប​និមិត្តិ​​ (Artificial Intelligence) ក្នុង​​ការ​​ប្រើ​ប្រាស់​​បច្ចេក​​ទេស​​វិទ្យា​​សញ្ញា​​សិប្ប​និមត្ត ក្នុង​​ការ​​បំលែង​​សំឡេ​ង​​និយាយ​​​ និង​ឯ​ក​សារ​​ជា​​សំលេង​​ភាសា​​ខ្មែរ​​ ទៅ​​ជា​​អត្ថបទ​​ដោយ​​ស្វ័យ​​ប្រវត្តិ​​។

គេហ​​ទំព័រ​​នោះបាននិយាយថា «ប្រព័ន្ធស្វ័យប្រវតិ្តកម្មបំលែងសំឡេងនិយាយភាសាខ្មែរទៅជាអត្ថបទសរសេរ (Khmer Automatic Speech Recognition – Khmer ASR) គឺជាប្រព័ន្ធដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligence) ក្នុងការបំលែងសំឡេងនិយាយនិងឯកសារជាសំលេងជាភាសាខ្មែរ ទៅជាអត្ថបទសរសេរដោយ ស្វ័យប្រវត្តិ។»

ចំណែកឯ​អត្ថ​​ប្រយោជន៍​​វិញ​​ អាច​​អនុញ្ញាត​​ឱ្យ​​សហគមន៍​អ្នក​ប្រើប្រាស់​ នៅ​កម្ពុជា​អាច​ប្រើ​បា្រស់​ ឬ​បំពាក់​ជា​មួយ​ប្រព័ន្ធ​ឬ​បច្ចេក​វិទ្យា​ដ៏ទៃ​ទៀត​ ដើម្បី​ប្រើប្រាស់​ការងារ​សំខាន់​ចំនួន​បី​​ រួមមានជួយ​សម្រួល​ និង​ពន្លឿន​ការងារ​កត់​ត្រា​នៅ​កិច្ច​ប្រជុំ​ ជាជំនួយ​ដល់​ជន​ពិការ​បំពេញ​ការងា​រ​ និងបង្កើត​ជា​បច្ចេក​វិទ្យា​បញ្ជា​ដោយ​សំឡេង​( Voice Command) ជា​ភាសា​ខ្មែរ​ទៅ​លើ​វត្ថុ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេងៗ​។

សម្រាប់អ្នក​ប្រើ​ប្រាស់​​ អាច​វាយ​ពាក្យ​ Khmer ASR ក្នុង Play Store និង App Store​ ដើម្បីតំឡើងកម្មវិធីនេះបាន។ កម្មវិធីនេះក៏អនុញ្ញាតិអោយ​អ្នកប្រើប្រាស់ថតចំលង​ឯកសារ​ទៅ​កាន់​កម្មវិធី​ផ្សេង​ទៀតផងដែរ​ដូច​ជា​តេឡេក្រាម​ Telegram។

អ្នកសារព័ត៌មាន Newsroom Cambodia បានសាកប្រើប្រាស់កម្មវិធីនេះ ហើយបានជួបប្រទះភាពខ្វះខាតបន្ដិចបន្តួចដូចជា ខុសអក្ខរាវិរុទ្ធ និងមានការដកឃ្លាច្រើន៕

Q & A ជាមួយកញ្ញាចេន សុជាតា​ ជានិស្សិតបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ អំពីអត្ថប្រយោជន៍រៀនមុខវិជ្ជានេះ
កញ្ញាមាស គឹមធួន សិក្ខាកាមសារព័ត៌មាន Newsroom Cambodia កាលពីពេលថ្មីៗនេះ បានសម្ភាសកញ្ញាចេន សុជាតា អាយុ ២៧​ឆ្នាំ ជានិស្សិតបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាចេន សុជាតា​ ដែលជាអ្នកសារព័ត៌មាននៅ BTV បាននិយាយអំពីជីវិតគ្រួសារ ជីវិតពេលនៅរៀន អាជីព និងអំពីអត្ថប្រយោជន៍សម្រាប់អ្នកដែលរៀនអក្សរសាស្ត្រខ្មែរ។

Q: សួស្តីបង តើខ្ញុំអាចដឹងពីមូលហេតុបន្តិចបានទេ ហេតុអ្វីបានជាបងចាប់យកជំនាញអក្សរសាស្រ្តខ្មែរ?

A: ឆ្លើយតបទៅនឹងសំណួរនេះ ខ្ញុំចង់រំលឹកទៅអតីតកាលបន្តិច កាលពីរៀនវិទ្យាល័យ​ ដោយសារខ្ញុំចូលចិត្តរៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និយាយរួមទៅមុខវិជ្ជាទាំងអស់ខ្ញុំចូលចិត្តផ្នែកសង្គម ជាងវិទ្យាសាស្រ្ត ហើយអក្សរសាស្រ្តខ្មែរគឺជាចំណូលចិត្តរបស់ខ្ញុំមួយ ក្រោយមកខ្ញុំបានប្រលងចប់ទី១២ទៅ ខ្ញុំក៏ដាក់អាហារូបករណ៍បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរជាប់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរយៈពេល ៤ឆ្នាំ។

Q: ពេលជាប់អាហារូបករណ៍រយៈពេល ៤ឆ្នាំ តើឪពុកម្តាយ និងបងប្អូនរបស់បងមានការជំទាស់ដែរឬទេ?

A: ពុំមានការជំទាស់អ្វីទេ ដោយសារតែខ្ញុំជាកូនអ្នកកសិករអ៊ីចឹងហើយឪពុកម្តាយរបស់ខ្ញុំកសិករ
ម្ល៉ោះហើយគាត់មិនសូវដឹងច្បាស់ពីឳកាសការងារនៅទីក្រុង ឳកាសការងារនាពេលអនាគត រៀនចប់ធ្វើអីៗគាត់មិនសូវជាខ្វល់ប៉ុន្មានទេ សំខាន់ឲ្យតែកូនគាត់ប្រលងជាប់ រៀនចប់មានការងារធ្វើសមរម្យមួយក្នុងសង្គមគឺគាត់ពេញចិត្តហើយ។ ដូច្នេះគាត់មិនបានបង្ខំយើងឲ្យរៀននូវជំនាញអីផ្សេងតាមចិត្តគាត់នោះទេ។

Q: កំឡុងពេលដែលបងកំពុងសិក្សា តើមានការព្រួយបារម្ភបន្ទាប់ពីរៀនចប់បរិញ្ញាបត្រ ៤ឆ្នាំ ពិបាករកការងារធ្វើដែរ ឬទេក្រៅពីគ្រូបង្រៀន និងអ្នកនិពន្ធ?

A: រយៈពេល៤ឆ្នាំដែលសិក្សាផ្នែកបរិញ្ញាបត្រនៅសាកលវិទ្យាល័យ មែនទែនទៅខ្ញុំបានគិតនៅពេលដែលខ្ញុំរៀនបណ្តើរតាំងពីឆ្នាំ១ គឺឆ្នាំមូលដ្ឋានដែលយើងរៀនមុខវិជ្ជាចម្រុះដូចថ្នាក់ទី១២អ៊ីចឹងដែរ គ្រាន់តែគេរៀនស៊ីជម្រៅតិចទៅផ្នែកអក្សរសាស្ត្រខ្មែរ ប៉ុន្តែឆ្នាំទី២ខ្ញុំចាប់ផ្តើមរៀនបណ្តើរអង្គុយគិតបណ្តើរស្រម៉ៃទៅកាន់អនាគតរបស់ខ្ញុំបណ្តើរថាតើខ្ញុំរៀនហើយខ្ញុំអាចក្លាយទៅជាគ្រូបង្រៀនបានដែរអត់ ព្រោះថានៅពេលដែលខ្ញុំបានសម្រេចចិត្តជ្រើសរើសយកមុខវិជ្ជាអក្សរសាស្រ្តខ្មែរហ្នឹង​ដាក់អាហារូបករណ៍ទៅផ្នែកហ្នឹងដោយសារតែគិតថាប្រហែលជារៀនចប់ទៅអាចធ្វើជាគ្រូបង្រៀនម្នាក់​។

ពេលសម្លឹងទៅសិស្សច្បងមុនយើង នៅពេលដែលគាត់រៀនចប់ទៅ ដើម្បីក្លាយជាគ្រូបង្រៀនម្នាក់បានគឺត្រូវឆ្លងកាត់ការប្រឡងច្រើន ហើយប្រលងហ្នឹងគឺមានអ្នកចូលរួមប្រលងប្រកួតប្រជែងច្រើនមែនទែន ហើយអ្នកដែលជាប់គឺមានភាគតិចណាស់។ អ៊ីចឹងសមត្ថភាពរបស់យើងបើសិនជាល្មមៗប្រាកដជាមិនអាចប្រកួតប្រជែងឈ្នះគេក្នុងការប្រឡងហ្នឹង អ៊ីចឹងទៅខ្ញុំបានដកចិត្តរបស់ខ្ញុំចេញពីអាជីពជាគ្រូបង្រៀន ថាតើមានមុខវិជ្ជាដទៃណាទៀតដែលខ្ញុំអាចធ្វើបានក្រៅពីគ្រូបង្រៀន។

ក្នុងពេលកំពុងសិក្សាហ្នឹង ខ្ញុំបានគិតទៅនៅពេលដែលយើងរៀនបណ្តើរគិតបណ្តើរៗតែមិនដឹងថាអាជីពមួយណាដែលខ្ញុំគិតថាថានឹងអាចឈានទៅចាប់យកជាឳកាសការងារបានទេ ពីព្រោះពេលនេះយើងកំពុងតែរៀន តែក៏មិនភ្លេចយើងនៅតែបន្តខំប្រឹងរៀនបន្តទៀត។

Q: ទាក់ទងនឹងជំនាញអក្សរសាស្រ្តខ្មែរ អាណាព្យាបាលមួយចំនួនលើកឡើងថាជំនាញនេះពុំសូវមានទីផ្សារទូលំទូលាយរៀនចប់ទៅធ្វើត្រឹមជាគ្រូបង្រៀនប៉ុណ្ណោះ? ត្រង់ចំណុចនេះបងយល់ឃើញយ៉ាងណាដែរ?

A: សម្រាប់ខ្ញុំ ដូចជាមិនជំទាស់តាមការលើកឡើងរបស់អាណាព្យាបាលមួយចំនួនទេ ព្រោះថាតាមបទពិសោធន៍ដែលខ្ញុំឆ្លងកាត់កន្លងទៅហ្នឹងគឺវាអត់ដូចអ្វីដែលគាត់បានគិតទុក ធម្មតាក្នុងនាមជាឪពុកម្តាយគាត់ក្រៅពីមានកាតព្ថកិច្ចចិញ្ចឹមបីបាច់កូន​ គាត់ក៏ចង់ឲ្យកូនរបស់គាត់ធំឡើងទៅមានការងារល្អ ក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ម្ល៉ោះហើយគាត់ពិតជាចង់ឲ្យកូនរបស់គាត់រៀននូវជំនាញណាដែលសម្បូរទីផ្សារការងារ
ទទួលបានប្រាក់ខែខ្ពស់ជាជាងជំនាញណាដែលរៀនទៅមានទីផ្សារការងារចង្អៀត។

ប៉ុន្តែនៅត្រង់ចំណុចនេះខ្ញុំចង់ជម្រាបជូនដែរថាមិនថាមុខជំនាញណាទេ​ ខ្ញុំនៅតែនិយាយដដែលៗឲ្យតែយើងចេះប្រាកដអត់ខ្វះទេការងារដូចសុភាសិតខ្មែរពោល «ចេះប្រាកដ ប្រាក់រត់តាមហៅ» នេះក៏ដូចគ្នាដែរ មិនខ្វះទេកន្លែងណាគេក៏ចង់ទទួលយើងដែរ ហើយខ្លាចតែយើងអត់ចេះប្រាកដ ចេះស្ទើរៗលំៗទើបជាការព្រួយបារម្ភ។ ហើយម្យ៉ាងវិញទៀតជំនាញអក្សរសាស្ត្រខ្មែរហ្នឹងមែនទែនទៅ ស្ទើរតែគ្រប់ក្រសួងស្ថាប័នគឺគេត្រូវការអ្នកជំនាញអក្សរសាស្ត្រខ្មែរដើម្បីយកទៅបម្រើការនៅស្ថាប័នរបស់គេ។

ម្យ៉ាងវិញទៀតគេក៏ត្រូវការអ្នកនិពន្ធ អ្នកពិនិត្យអក្ខរាវិរុទ្ធ គឺមានតែអ្នករៀនផ្នែកហ្នឹងទើបគាត់អាចយល់ដឹងស៊ីជម្រៅថាពាក្យ និងសរសេរបែបណាត្រូវ បែបណាខុស។ បើសិនជាយើងខ្មែរធម្មតាយើងចេះអានភាសាខ្មែរ តែអ្នកខ្លះមិនចាប់អារម្មណ៍ទេអក្ខរាវិរុទ្ធសរសេរបែបនេះត្រូវបែបនេះខុស យើងនិយាយភាគច្រើនទៅកាន់ភាសានិយាយ។ អ្នកសរសេរភាគច្រើនប្រើភាសានិយាយ ម្យ៉ាងវិញទៀត ខ្ញុំចង់ផ្តល់ជាសារ ឬយោបល់មួយទៅដល់ប្អូនៗដែលនៅសាកលវិទ្យាល័យ ក្រៅតែពីការរៀននៅជំនាញស្នូលរបស់យើងទី១​ ប្អូនត្រូវមានភាពក្លាហាន​ ក្លាហានក្នុងការបង្កើតភាពប្រាស្រ័យទាក់ទងមនុស្សជុំវិញខ្លួន ហ៊ានចូលរួមក្នុងសិក្ខាសាលាផ្សេងៗឬពេលមានវាគ្មិនផ្សេងៗគាត់ជំនាញផ្នែកណាមួយ យើងត្រូវឈ្មុសឈ្មុលទៅទៅដើម្បីសួរនាំគាត់យកបទពិសោធន៍ពីគាត់មកថាគាត់ធ្វើម៉េចបានដើរដល់ចំណុចនេះ។ យើងត្រូវមានភាពក្លាហានជួបជាមួយមហាជន ជួបជាមួយមនុស្សជាច្រើនប្រភេទទើបយើងនឹងទទួលបាននូវឲកាសការងារច្រើនសម្បូរបែប។

Q: ចំពោះបងផ្ទាល់ តើបងយល់ឃើញថាជំនាញនេះមានសក្តានុពលកម្រិតណាសម្រាប់ការងារបច្ចុប្បន្ន? ការងារទូលំទូលាយដែរឬទេ? ការងារទាំងនោះមានអ្វីខ្លះ?

A: សម្រាប់ខ្ញុំយល់ឃើញថាមុខជំនាញអក្សរសាស្រ្តខ្មែរគឺមានសក្តានុពល ហើយរឹតតែមានសក្តានុពលខ្ពស់នៅក្នុងសង្គមខ្មែរយើងទៅទៀត ប្រសិនបើសិក្សានៅមុខជំនាញមួយហ្នឹងគាត់ចេះចាប់ឱកាសនិងចេះស្វែងរកឱកាស។ បើនិយាយទីផ្សារការងារវិញមែនទែនទៅត្រូវការច្រើន ក៏ប៉ុន្តែមនុស្សមួយចំនួនហាក់បីដូចជាមិនសូវបានចាប់អារម្មណ៍ ឃើញតែថាការងារដែលគេប្រូម៉ូតនៅនឹងមុខ អ៊ីចឹងទៅគាត់គិតថាការងារនឹងមានសក្តានុពល ឱកាសការងារច្រើនក៏ប៉ុន្តែវាអត់បែបហ្នឹងទេ។

បន្ទាប់ពីរៀនចប់​ ការងារចម្បងនោះគឺគ្រូបង្រៀន រៀនចប់គឺអាចប្រឡងចូលក្របខ័ណ្ឌរដ្ឋ ឬអាចបង្រៀននៅតាមសាលាឯកជននានា ហើយក៏អាចក្លាយទៅជាអ្នកសិក្សាស្រាវជ្រាវបន្ថែមទៀតទៅលើផ្នែកអក្សរសាស្រ្តខ្មែរ អាចទៅជាអ្នកអក្សរសាស្រ្តវិទូ អ្នកបកប្រែ​ មគ្គុទេស អ្នកនិពន្ធ​ អ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធនៅតាមស្ថាប័នណាមួយ អ្នកសារព័ត៌មានដូចរូបខ្ញុំផ្ទាល់មានដើមកំណើតអ្នកសិក្សាអក្សរសាស្ត្រខ្មែរប៉ុន្តែអាចក្លាយទៅជាអ្នកកាសែត អាចក្លាយទៅជាអ្នកអត្ថាធិប្បាយព័ត៌មាន​ ពិធីករពិធីការនី អ្នករដ្ឋបាលផ្សេងៗ។ល។

បើនៅតាមក្រសួងវិញអ្នករដ្ឋបាលគឺត្រូវការចាំបាច់ណាស់ អ្នកដែលចេះពិតប្រាកដផ្នែកអក្សរសាស្រ្តខ្មែរ ពីព្រោះថាលិខិតស្នាមផ្សេងៗដែលចេញទៅនឹងចង់មិនចង់គឺទាមទារឲ្យមានការត្រួតពិនិត្យអក្ខរាវិរុទ្ធឲ្យបានម៉ត់ចត់មែនទែនមុននឹងធ្វើលិខិត នោះចេញទៅ។ ក្រៅពីនោះទៀតអ្នកសិក្សាអក្សរសាស្រ្តខ្មែរក៏អាចមានឱកាសក្លាយជាមន្រ្តីរាជការ​អាចឈានទៅដល់ឥស្សរជនជាន់ខ្ពស់ផងនៅក្នុងសង្គម យើងក៏មានដែរ ពីព្រោះថានៅក្នុងសង្គមខ្មែរយើងជាក់ស្តែងមានលោកជំទាវ មានឯកឧត្តមច្រើនដែលពួកគាត់មានដើមកំណើតដែលជាអ្នកសិក្សាអក្សរសាស្រ្តខ្មែរហើយបានវិវត្តន៍ខ្លួនរបស់ពួកគាត់ឲ្យទៅជាឥស្សរជនជាន់ខ្ពស់នៅក្នុងសង្គមរបស់ពួកយើង៕

Q&A: ការនិពន្ធសៀវភៅ និងដំណោះស្រាយក្នុងការរកទីផ្សារដើម្បីលក់របស់អ្នកនិពន្ធ​ ឃុន ធីតា
កញ្ញា ឃុន ធីតា មាននាមប៉ាកកាថា វីនធ័រ មានអាយុ២៥ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី២ មុខ​វិជ្ជា​ទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ និង​ជា​អ្នក​និពន្ធ​ប្រលោម​លោក​ឯករាជ្យ​ម្នាក់។  កញ្ញា​បានផ្ដល់បទសម្ភាសន៍​ដល់​សិក្ខាកាម Newsroom Cambodia លោក​ឈាន សៅវ័ន អំពីការនិពន្ធសៀវភៅ និងដំណោះស្រាយក្នុងការរកទីផ្សារដើម្បីលក់។

Q: មូលហេតុអ្វីបាន​ប​ងសម្រេច​ចិត្ត​ធ្វើ​ជា​អ្នកនិពន្ធ​សៀវភៅ?

A: មូលហេតុដែលនាំឱ្យខ្ញុំក្លាយជាអ្នកនិពន្ធ គឺដោយសារខ្ញុំជាអ្នក​ចូលចិត្ត​អាន​ប្រលោម​លោក​ម្នាក់។ ការអានពីមួយថ្ងៃទៅមួយថ្ងៃបង្កើតបានជាការស្រលាញ់​ រួចហើយ​ក៏​បង្កើត​បាន​ជា​គំនិត​ចង់តែងនិពន្ធប្រលោមលោកដោយខ្លួនឯងតែម្ដង។

Q: មាន​ការលំបាក​អ្វីខ្លះ​ក្នុង​ការនិពន្ធ?

A: ជាការពិតទៅផលវិបាកនៃការតែងប្រលោមលោកនីមួយៗឡើងមកវាមានច្រើន ដូចជា​ការប្រើ​គំនិត​ច្រើនដើម្បីបង្កើតតួអង្គនីមួយៗឡើងមក បង្កើតជា​ព្រឹត្តិការណ៍​ណាមួយ​ រួច​ចង​បញ្ចូលវា​ទៅក្នុងសាច់រឿងដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នា ការប្រើប្រាស់​ពាក្យ​ពេចន៍​របស់​តួអ​ង្គ​ទៅតាមតថភាពពិតនៅក្នុងសង្គម និង​មាន​ការសិក្សា​ស្រាវជ្រាវ​ពី​អ្វីៗ​មួយ​ចំនួន​ទៀត​នៅ​លើ​អ៊ីនធឺរណេត (Internet)។​

Q: តើ​ភាគច្រើន​ជា​ប្រភេទ​សៀវភៅ​បែបណា?​ តើមាន​ប៉ុន្មាន​សៀវភៅ​ហើយ​ដែល​បង​បាន​និពន្ធ?

A: សម្រាប់សៀវភៅដែលខ្ញុំបាននិពន្ធក្នុងរយៈកាលក្រោយៗមកនេះ គឺមានទាំងខ្មែរ និងបរទេស ប៉ុន្តែភាគច្រើននៃស្នាដៃរបស់ខ្ញុំគឺប្រលោមលោកបរទេស។ សៀវភៅ​ដែល​ខ្ញុំបាន​និពន្ធមានចំនួន ១០ ចំណងជើង។ ហើយសម្រាប់សៀវភៅដែលមានការចាប់​អាម្មណ៍ពីអ្នកអាន និងមានអ្នកស្គាល់សៀវភៅខ្ញុំនោះគឺ សៀវភៅ «ពិភពនិម្មិត»។​

Q: តើមានគន្លះអ្វីដើម្បីជំរុញឲ្យមនុស្សម្នាក់ៗអោយចូលចិត្តអានសៀវភៅ?

A: សម្រាប់ខ្ញុំផ្ទាល់គិតថាគន្លឹះដែលជួយជំរុញឱ្យមនុស្សម្នាក់ចូលចិត្តអានសៀវភៅ គឺ​គ្មាន​អ្វី​ច្រើនទេ គ្រាន់តែ​ពួកគាត់ព្យាយាមស្វែងរកប្រភេទសៀវភៅដែលខ្លួនចូលចិត្តអាន ហើយ​ចាប់​ផ្ដើម​អានវាបន្តិចម្ដងៗជារៀងរាល់ថ្ងៃ នៅពេលណាមួយដែលគាត់បាន​ប្រទះនឹង​ចំណុច​ណាមួយ​នៃសៀវភៅ​ដែលអាចទាញចំណូលចិត្តគាត់បាន ពេលនោះ​គាត់​នឹង​ចាប់​ផ្ដើម​​ស្រលាញ់​ហើយបង្កើតជាចំណង់​នៃ​ការអាន​សៀវភៅ​ រហូត​បង្កើត​បាន​ជា​ទម្លាប់​នៃ​ការអាន​ដោយ​ខ្លួនឯង។

Q: តើមានការប៉ះពាល់ខ្លាំងទេពេលដែលចេញសៀវភៅ ក្នុងអំឡុងពេល Covid នេះ?

A: ពិតណាស់! ការចេញផ្សាយ​សៀវភៅ​អំឡុង​ពេល​កូវីដ​គឺ​មាន​ផល​ប៉ះពាល់ច្រើន​មក​លើ​អ្នកនិពន្ធ​ផ្ទាល់ និង​លើ​គ្រឹះស្ថានបោះ​ពុម្ព​ផ្សាយ​ថែម​ទៀត ដោយសារ​តែ​អត្រានៃ​ការលក់​លើ​ទីផ្សារ​គឺធ្លាក់ចុះស្ទើរតែពាក់កណ្ដាលមុនពេលមានកូវីដចូលមកដល់ ម៉្យាង​ការចំណាយ​ផ្សេងៗ​ក្នុង​ពេល​បោះពុម្ព​ផ្សាយ​ក៏​ខ្ពស់ ទើប​យើង​ជួប​ប្រទះ​ផល​លំបាក​ច្រើន​មែនទែន​នៅ​ពេល​វេលា​បែប​នេះ។

Q: ដើម្បីធ្វើឲ្យសៀវភៅ​មាន​ការគាំទ្រ​ពីអ្នកអានច្រើន តើអ្នកនិពន្ធគួរតែធ្វើបែបណា?

A: ដើម្បីទទួលបានការគាំទ្រពីអ្នកអាន អ្នកនិពន្ធគួរតែព្យាយាមពង្រឹង​ស្នាដៃ​របស់​ខ្លួនឯង​ផ្ទាល់​ឱ្យ​បាន​ល្អ រិះរកគំនិតរឿងថ្មីៗមករួមបញ្ជូលក្នុងស្នាដៃរបស់ខ្លួន បន្ថែម​លើ​នេះគឺ​គួរ​ព្យាយាម​បង្កប់​គំនិត​អប់រំ​តូច​ៗ​នៅ​ក្នុង​ស្នាដៃរ​បស់​ខ្លួន​ ដែល​អាច​ជួយ​ឱ្យ​អ្នក​អាន​គាត់​ស្វែង​យល់ និងពិចារណា ម៉្យាងទៀត​ចំណុច​ទាំងអស់នោះ​គួរ​តែ​មាន​ពិត​នៅ​ក្នុង​សង្គម​យើង​សព្វ​ថ្ងៃនេះ​ផ​ងដែរ។ មួយវិញទៀតសីល្ប៍វិធីក្នុងការតែងនិពន្ធក៏ជាផ្នែកមួយជួយជំរុញឱ្យស្នាដៃរបស់អ្នកនិពន្ធម្នាក់ៗ​មានចំណុចកាន់តែលេចធ្លោផងដែរ។

Q: តើផលលំបាកអ្វីខ្លះក្នុងរកទីផ្សារសម្រាប់​អ្នកនិពន្ធ?

A: ចំពោះចំណុចនេះបងសុំឆ្លើយក្នុងនាមជាអ្នកនិពន្ធប្រលោមលោកបែបបរទេសម្នាក់ ផលវិបាក​សម្រាប់​បង គឺដោយសារតែអ្នកអានមួយចំនួនគាត់នៅតែដក់​ជាប់ផ្នត់​គំនិត​មួយ​ថា ប្រលោមលោកបែប​បរទេស​វា​មិន​ល្អ វាមិនបានផ្ដល់ផលអ្វីដល់អ្នកអាន និង​មាន​មួយ​ចំនួន​ទៀត​គាត់​គិតថាបង ឬអ្នកនិពន្ធស្រករក្រោយមិនអាចសរសេរទៅក្នុងបរិបទ​បែប​នេះ​បាន ភាគច្រើនគឺចម្លងស្នាដៃ ឬបកប្រែពីប្រទេសជិតខាង អ្វីបែបនេះ ទើបបានជាទីផ្សារគឺ នៅមានភាពចង្អៀតច្រើន។

Q: តើការបង្កើតកម្មវិធីពិព័រណ៍សៀវភៅផ្ដល់ប្រយោជន៍អ្វីខ្លះដល់អ្នកអាន និងអ្នកនិពន្ធ?

A: ការបង្កើតឱ្យមានពិព័រណ៍សៀវភៅជារៀងរាល់ឆ្នាំ គឺពិតជាមានសារៈសំខាន់​ណាស់ស​ម្រាប់ទាំ​ង​អ្នកអាន និងអ្នកនិពន្ធ គឺដោយសារតែ​ពេលវេលា​នោះ​អាច​នាំ​ឱ្យ​អ្នក​អាន និង​អ្នកនិពន្ធ​បាន​ជួបគ្នា​ដោយ​ផ្ទាល់ អ្នកនិពន្ធ​ទាំង​ជំនាន់​មុន​ និងជំនាន់ក្រោ​យក៏​អាចបាន​ជួបគ្នា​នៅ​ក្នុង​ពេល​វេលា​នេះ មួយវិញទៀតអ្នកអានគាត់នឹងអាចទិញនូវ​បណ្ដាសៀវ​ភៅ​ដែល​គា​ត់​ពេញចិត្ត ហើយថែមទាំងគាត់ទទួលបានការបញ្ចុះតម្លៃ ឬ​កាដូ​ផ្សេងៗ​ជា​អនុស្សាវរីយ​ថែម​ទៀត។​ ហើយកម្មវិធីនេះគឺអាចជះផល​វិជ្ជមានសម្រាប់​កុមារតូចៗ​នៅ​ពេល​គាត់​បាន​ចូលរួម គាត់អាច​ទទួល​បាន​ការបណ្ដុះ​ផ្នត់គំនិត​ស្រលាញ់​សៀវភៅ និង​ស្រលាញ់កា​រ​អានបា​នថែមទៀត​ផង។

Q: បាទ! អរគុណ​ច្រើន​សម្រាប់​ការផ្តល់​សម្ភាសន៍៕