music – Newsroom Cambodia

តារាចម្រៀង វី ឌីណែត ឈ្នះជ័យលាភីកម្មវិធី I AM A SINGER CAMBODIA
តារាចម្រៀង វី ឌីណែត បានឈ្នះជ័យលាភី I AM A SINGER CAMBODIA​ រដូវកាលទី២​ របស់ទូរទស្សន៏ហង្សមាស កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ជាមួយនឹងបានទឹកប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។

កម្មវិធី I AM A SINGER គឺជាកម្មវិធីប្រឡងចម្រៀងដ៏ល្បីនៅបរទេស ជាពិសេសនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន ហើយកម្មវិធី I AM A SINGER CAMBODIA បានចូលមកកម្ពុជាក្នុងឆ្នាំ២០១៦ ដោយមានតារាចម្រៀង ដួង វីរៈសិទ្ធ ជាម្ចាស់ពានរដូវកាលទី១។

កញ្ញា វី ឌីណែត ដែលជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់ ហួ ឡាវី បាននិយាយតាមហ្វេសប៊ុកដូច្នេះថា​ «ជាដំបូងនាងខ្ញុំ និងលោកគ្រូ សូមអរគុណយ៉ាងខ្លាំងសំរាប់ការផ្ញើសារគាំទ្រពីសំណាក់បងប្អូន លោកតា លោកយាយ អ៊ុំ ពូ មីង ទូទាំងប្រទេស និងfansជាទីស្រលាញ់របស់នាងខ្ញុំទាំងអស់ដែលអាចធ្វើអោយក្ដីស្រម៉ៃរបស់នាងខ្ញុំក្លាយជាការពិត»។

កញ្ញា វី ឌីណែត បានបន្តថា «អ្វីដែលនាងខ្ញុំប៉ង អ្វីដែលនាងខ្ញុំខំព្យាយាមមកជាច្រើនសារហើយនោះ ពេលនេះក៏ទទួលបានហើយ នាងខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ នាងខ្ញុំនឹងព្យាយាមបន្តទៅមុខទៀតនឹងអ្វីថ្មីៗជូនដល់បងប្អូនទាំងអស់ទស្សនាជាបន្តបន្ទាប់»៕

សហគមន៍ចាប៉ីមួយបើកបង្រៀនចាប៉ីដងវែងដោយឥតគិតថ្លៃដើម្បីជំរុញឲ្យមានការថែររក្សា និងការពារ
សហគមន៍ចាប៉ីមួយ​ប្រកាស​បើក​បង្រៀន​ចាប៉ីដងវែង​ដោយ​ឥត​គិត​ថ្លៃដល់​កុមារ និង​យុវជន​ ដើម្បី​ជំរុញ​ឲ្យ​មាន​អ្នក​បន្ត​វេន​ក្នុងការ​ថែររក្សា​​មរតក​វប្បធម៌​អរូបី​មួយ​នេះ។​

ប្រធានសហគមន៍​ចាប៉ីអមតៈ លោក ពេជ សារ៉ាត់ បានឲ្យដឹងថា ការ​ប្រកាស​បង្រៀន​ចាប៉ី​ដង​វែង​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ គឺ​ក្នុង​គោល​បំណងលើក​ស្ទួយ​អភិរក្ស ​អភិវឌ្ឍ​មរតក​ចាប៉ី​ដង​វែង ​និង​បណ្តុះ​គំនិត ​និង​បើក​ឱកាស​ដល់​កុមារ​ និង​យុវជន​បាន​ចូល​រៀន​ចាប៉ី​ដងវែង។ លោក​បន្ត​ថា ការ​សិក្សា​ផ្នែក​សិល្បៈ​ចាប៉ី​ដងវែង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ ព្រោះ​តែ​ការ​ផ្សព្វ​ផ្សាយ​មិនទាន់​មាន​ភាព​ទូលំ​ទូលាយ និង​​យុវជន​ជំនាន់​ក្រោយ​មិន​ទាន់​យល់​ដឹង​ច្បាស់​លាស់​ពី​សិល្បៈ​មួយ​នេះ។

លោក សារ៉ាត់ មាន​ប្រសាសន៏ថា៖ «ក្នុងនាមខ្ញុំជាអ្នកចាប៉ីមួយរូប និងក្រុមចាប៉ី ខ្ញុំគិត​ថាយើង​មិន​អាច​ទៅ​តែ​ឯង​បាន​ទេទាល់តែមានការចូលរួមពីមហាជនគ្រប់ទិសទីទាំងអស់ បាន​អាច​យើង​ដំណើរការ​ទៅ​ប្រចាំ​ខែ រហូតដល់ប្រចាំផែនការប្រចាំឆ្នាំរបស់យើងហ្នឹង»។

លោក ពេជ សារ៉ាត់ បន្ថែមថា ការ​បើក​បង្រៀន​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​វត្តនាគវ័ន្ត ចាប់​ពី​ថ្ងៃទី២៧ ខែ​មិថុនា វេលាម៉ោង៨ ដល់ម៉ោង១០ព្រឹក  ដោយទទួលសិស្សតែ២០នាក់ប៉ុណ្ណោះ។​ ​លោក​ថា​ការ​បង្រៀន​នៅ​វត្ត​នាគវ័ន្ត​​នេះ ​គឺ​ជា​ការ​សាកល្បងចំនួន៣ខែ ហើយ​ថា លោក​នឹង​ចាប់ផ្តើម​គ្រប់​វត្ត​អារាម​ទាំង​អស់​ក្នុងរាជធានីភ្នំពេញ ប្រសិនបើ​មានការគាំទ្រពី​ប្រជាពលរដ្ឋ និង សំណូម​ពរពីចៅអធិការវត្ត​ផ្សេង​ទៀត​។

ប្រធានសហគមន៍​ចាប៉ីរូបនេះ​បន្ថែម​​ថា កន្លងមកសិស្សដែលបានចូលរួមរៀនចាប៉ីជាមួយលោក​មិនបានប្រាប់ឳពុកម្តាយ​របស់​ពួកគេ​នោះទេ ដោយសារ​មាន​ការ​លើកឡើងមួយ​ចំនួន​ដែល​ថា ការរៀន​ចាប៉ីដងវែងអាច​បណ្តាលអោយងងឹតភ្នែក  ឬមិនអាចរកប្រាក់ចំណូលបាន។

លោកបញ្ជាក់​ថា៖ «យើងឋិតនៅក្នុងបំណងមួយគឺចង់អោយក្មេងៗជំនាន់ក្រោយបន្តវេន យើង​កុំ​គិត​ថា​រៀន​ចាប៉ី​បាន​មានឡានជិះ​ មានអីជិះទេ យើងចង់ឲ្យចេះស្រលាញ់វប្បធម៍ខ្មែរ ចូលរួម​ចំណែក​ថែររក្សា​ទាំងអស់គ្នា»។

បើតាម​​លោក​ សារ៉ាត់ សហគមន៍​ចាប៉ីអមតៈ​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៣ និង​បាន​រៀបចំ​ធ្វើ​បទ​បង្ហាញ​ពី​ទម្រង់​ចាប៉ី​ដង​វែង​ជា​​រៀងរាល់​ឆ្នាំ ​ប៉ុន្តែ​លោក​​ថា នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ប្តូរ​មក​​ធ្វើ​ជា​រៀងរាល់​ខែ​វិញ ហើយ​សាធារណៈជនក៏​អាចចូលរួមទស្សនាដោយសេរី​ផង​ដែរ។ លោក​បន្ថែម​ថា​  ក្នុង​ពេល​បង្រៀន និង​ធ្វើ​បទ​បង្ហាញ​​ ក្រុម​ចាប៉ី​របស់​លោក​ក៏​នឹង​មាន​បញ្ចូល​ចំណេះ​ដឹង​ស្តីពី​ការថែរ​រក្សា​​អនាម័យ​​ដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាប់ការរីករាលដាលជំងឺកូវីដ១៩ក្នុងពេលបច្ចុប្បន្ន។

លោកសារ៉ាត់មានប្រសាសន៍​ថា«យើងក៏មានចម្រៀងចាប៉ីដងវែងច្រៀងរៀបរាប់អំពីសុខភាព និង​ការពារ​ពី​កូវីឌហ្នឺងដែរដើម្បីអោយសិក្ខាកាម និងមហាជនបានយល់ យើង​មិនមែន​បង្រៀន​ចាប៉ី​តែមួយ​មុខ​ទេ តែមានបញ្ចូលប្រធានបទសុខភាពផងដែរ»។

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​លោក​ ឡុង ​ប៉ុណ្ណា​ស៊ីរី​វត្ថ​ លើកឡើង​​តាម​បណ្តាញ​សង្គម​តេលេក្រាម​ថា កន្លង​​មក​ក្រសួងវប្បធម៏​បាន​សហការ​ជាមួយ​សិល្បៈ​ករ​ផ្នែក​ចាប៉ី​ដើម្បីបង្កើត​នូវ​កម្មវិធី​​ជាច្រើន​​ក្នុងការ​ផ្សព្វផ្សាយ​និង​លើកស្ទួយ​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង​នេះ។

លោក​ ប៉ុណ្ណាស៊ីរីវត្ថ ​សរសេ​ថា៖ «សព្វ​ថ្ងៃ​ស្ថានភាព​ចាប៉ីដងវែង​កំពុង​តែ​មាន​ការចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ប្រជាជន​ខ្មែរ​ដោយសិល្បៈករ សមាគម​ អង្គការមួយចំនួន ក៏ដូចជា​ក្រសួង​វប្បធម៌​បាន​បង្កើត​សកម្មភាព​នានា​ដូចជា​ការធ្វើ​មហោស្រព​ចាប៉ី ការបង្រៀន ការតម្លើង​ស្នាដៃ​ថ្មីជាដើម»

អ្នក​នាំ​ពាក្យ​​រូបនេះ​ក៏​បាន​​ទទូច​​ឲ្យ​​យុវជន​​ជំនាន់​ក្រោយ​​ជួយ​គាំទ្រ ​និង​​ចូល​រួម​​អភិរក្ស​​ចាប៉ី​ដង​វែង​ទាំង​អស់​គ្នា​​ ហើយ​​សង្ឃឹម​ថា តាម​រយៈ​ការ​ចូលរួម​​រៀន​​នៅ​​ក្នុង​​សហគមន៍​​ចាប៉ី​​អមតៈ​នេះ​​ សិក្ខាកាម​ទាំង​អស់ ក៏ដូចជា​​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម និង​ទទួលបាន​នូវការ​យល់​ដឹង​កាន់​តែ​ទូលំទូលាយពី​ទម្រង់​​សិល្បៈចាប៉ី​ដងវែង​។

លោក​ប៉ុណ្ណា ស៊ីរីវត្ថ​បាន​បន្ថែម​ថា៖  «ក្រសួង​សូម​អោយ​សិក្ខាកាម​ទាំងអស់​ព្យា​យាម​សិក្សា​ស្វែង​យល់​រៀន​​សូត្រ​ដោយ​យក​ចិត្ត​ទុកដាក់​ថ្វី​ត្បិត​តែ​ការ​បង្រៀន​នេះ​ពុំ​តម្រូវ​អោយ​បង់​ប្រាក់​ក៏ដោយ»

កាលពីថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ ២០១៦   ​អង្គការ UNESCO បាន​ចុះ​បញ្ជី​ចាប៉ី​ដង​វែង​របស់​កម្ពុជា​នៅ​ក្នុង​បញ្ជី​មរតក​វប្បធម៌​អរូបី​ដែល​ត្រូវ​ការ​ការ​ការពារ​ជា​បន្ទាន់៕​