news – Newsroom Cambodia

បទយការណ៍៖ គ.ជ.បមិនចាត់ការផ្លូវច្បាប់អ្នកគាំទ្របក្សកាន់អំណាចដែលឃោសនាអំពី​​សន្លឹក​​ឆ្នោ​ត​​ខូ​ច​​ត្រូវ​​មានទោស
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធចំពោះការលើកឡើងរបស់អ្នក​​គាំទ្រគណ​​បក្ស​​ប្រ​​ជា​​​​​​​​ជ​​ន​​កម្ពុជាដោយចាត់ទុកថាការអះអាង​​​ដែលគំរាមទៅដល់អង្គបោះ​​ឆ្នោតអំពីគ្មានសុវត្ថិ​ភា​ព​​​​នៅពេល​បោះ​​​​​​​​ឆ្នោ​តនោះ គឺមិនមែនជាការពិតទេ ហើយក៏គ្មានចំណាត់ការណា​​មួយ ទៅតាមនីតិវិធី​​ច្បាប់ប្រ​​​ឆាំ​ងការ​​បង្ក​​ច​​ល​​នាដែលផ្ទុយពីច្បាប់បែបនេះដែរ។

ការច្រានចោលរបស់មន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពេលនេះ នៅបន្ទាប់​​ពី​​លោក ខាន់ ចាន់សុផល ដែលគេស្គាល់ជាទូទៅថាជាអ្នកគាំទ្របក្សប្រជាជនកម្ពុជាដ៏ឆ្អិនឆ្អៅមួយរូប បានធ្វើ វី​​ដេអូ ឃ្លីបដែលមានប្រវែងជាង១១នាទី កាលពីថ្ងៃទី ២០ កក្កដា ឆ្នាំ២០២៣។តាមរយៈ វីដេអូ ឃ្លីប​​របស់​​ខ្លួន ស​​កម្ម​ជ​​​ន​​គណបក្សកាន់អំណាចរូបនេះ គំរាមថា អ្នកដែលគូសខ្វែងលើសន្លឹឆ្នោត ដែលនាំទៅដល់​​កា​​រ​​ខូ​ចប្រ​​យោ​​ជន៍ ចៀសមិនផុតនឹងទទួលទោសទៅតាមច្បាប់នោះឡើយ។

ឆ្លើយតប​ចំពោះការថ្លែងនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យស្ថាប័នជាតិរៀបចំការបោះឆ្នោត បានបដិ​​សេធ​​ថា គ.ជ.ប មិនបានរៀបចំការងារសម្ងាត់អ្វីទាំងអស់នៅអំឡុងពេលបោះឆ្នោត ដូចជាឧបករណ៍​​ផ្តិតមេដៃដើ​ម្បី​​​​​ទុក​​​ស្កែនក្រ​​យ៉ៅ​​ដៃ សម្រាប់ផ្ទៀងផ្ទាត់រកអ្នកដែលគូសខ្វែងលើសន្លឹកឆ្នោត។អ្នកនាំពាក្យរូបនេះ ចាត់​​ទុក​​ថា ការផ្សព្វផ្សាយដំណឹងបែបនេះ វាផ្ទុយនឹងនីតិវិធីរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត ដែលធានា​​ទៅ​​ដ​​ល់​​​​​​​​កិច្ចការសម្ងាត់ ដូចមានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតហើយ។

លោកបន្តថា«ខ្ញុំគ្រាន់តែបំភ្លឺថានៅក្នុងបន្ទប់សម្ងាត់មិនមានឧករណ៍អេឡិចត្រូនិចណាមួយមិនមានការឃ្លាំមើលការគូសសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ។ពាក្យថាបន្ទប់សម្ងាត់គឺជារឿងសម្ងាត់ហើយណាបាទ..[…]..ការលើកឡើងនេះគឺមិនត្រឹមត្រូវទៅតាមនីតិវិធីនៃការបោះឆ្នោតនោះទេ »។

បើទោះជាមានការអះអាងបែបនេះរបស់អ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ចំពោះគណៈ​​​កម្មាធិ​ការ​​ជា​​តិ​​រៀ​បចំការបោះឆ្នោត បានបដិសេធថាខ្លួនមិនមានមធ្យោបាយ ដើម្បីដាក់ទោសទណ្ឌ​​ចំពោះ​​ការ​​ប​ង្កា​​ច់​​បង្កូច អំពីភាពស្អំស្អាតរបស់ គ.ជ.ប នេះទេ។បើតាមលោក ហង្ស ពុទ្ធា គណៈកម្មាធិការជាតិ​​រៀប​​ចំ​​កា​​រ​​បោះ​​ឆ្នោ​​ត អនុវត្តទៅបាន ដរាបណាមានពាក្យបណ្តឹង តែបើក្នុងករណីគ្មានបណ្តឹងតវ៉ា នោះការ​​លើក​​ឡើង​​របស់លោក ខាន់ ចាន់សុផល នេះគ្មានវិធីផ្សេងណាដែលអាចចាប់បង្ខំឱ្យអនុវត្តទោសបានទេ។

លោកបន្តថា«ទីមួយខ្ញុំអត់ទាន់បានឃើញជាក់ស្តែងយ៉ាងម៉េចនៅឡើយទេ។ប៉ុន្តែបើមានពាក្យបណ្តឹងទើបធ្វើការស្រាវជ្រាវ »។

បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ខែ​មិថុនា ឆ្នាំ​២០២២ ខែមិថុនា ឆ្នាំ 2022។ (រូបភាព៖ ហ៊ាន រង្សុី)

តាមរយៈ វីដេអូ ឃ្លីប ដែល​ក្នុងដៃមានគំរូសន្លឹកឆ្នោតព្រាងមួយសន្លឹក អមដោយដៃស្តាំពាក់​​ស្រោមដៃ​​ពណ៌​​ស​ផង លោក ខាន់ ចា​​​ន់សុ​​ផ​​ល និយាយថា អ្នកដែលទៅឆ្នោតហើយបំ​​ផ្លាញសន្លឹកឆ្នោតដោ​​​យព្យាយា​មគូ​ស​​​​​ខ្វែង ប្រាកដណាស់នឹង​​នឹង​​ទទួលទោសតាមផ្លូវច្បាប់​​​​។ជា​​​អ្នកលេងបណ្តាញសង្គមដែលសកម្មម្នាក់ និង​​គាំ​ទ្រ​​បក្ស​​​ប្រ​​ជាជនកម្ពុជា​​ដែ​​​ល​​លេ​​ចធ្លោម្នាក់ផង លោ​​ក​អះ​​អាងថា ថ្វីបើការបោះឆ្នោតត្រូវចា​​ត់ទុកជាការ​​ស​​ម្ងាត់ ផ្ទុយទៅវិញបើអ្នក​​បោះ​ឆ្នោ​​ត​​គូ​​ស​​ខ្វែងលើសន្លឹកឆ្នោត គ.ជ.ប នៅតែអាច​​ដឹងថាអ្នក​​ណាគូស​​សន្លឹ​​ក​​ឆ្នោ​​​តខ្វែងបានដែរ។

បើតាមលោក ខាន់ ចាន់សុផល វិធីដែលគេអាចរកឃើញបានដោយងាយ គឺគេត្រូវ​​ផ្ទៀងផ្ទាត់​​ស្នា​មមេ​​​ដៃ​ដែ​​ល​ផ្តិត​​លើ​សន្លឹកប័ណ្ណ ជាមួយនឹងការស្កែនក្រយ៉ៅដៃនៅលើសន្លឹកឆ្នោតដែលគូសខ្វែងចោលនោះ។

លោកបន្តថា«នៅកន្លែងហ្នឹងគេបត់សន្លឹកឆ្នោតឱ្យយើងដោយសម្ងាត់ តែបើអ្នកឯងគូសខ្វែង​​ចោលមិនមែ​​ន​​ជាសម្ងាត់ទេ គឺគេនឹងយកសន្លឹកឆ្នោតដែលអ្នកឯងគូសហ្នឹង លុះត្រាតែអ្នកឯងពាក់ស្រោមដៃ ទើបគេរកក្រ​​យ៉ៅ​​​ដៃអ្នកឯងអត់ឃើញ។តែបើក្នុងករណីអ្នកឯងទៅគឺទៅបោះឆ្នោតគជប កន្លែងគណៈកម្មាធិកា​​រជាតិ​​រៀ​​ប​​​​​ចំការ​​បោះ​​ឆ្នោ​ត​​បត់​​ឱ្យហើយ គេឱ្យផ្តិតមេដៃ ផ្តិតមេដៃទទួល​​ស្គាល់សន្លឹកប័ណ្ណបោះឆ្នោត បោះលើហ្នឹង​​។​​ហើ​​យបងប្អូនដឹងទេ បើបងប្អូនគូសខ្វែងចោលអញ្ចឹងស្នាមមេ​​ដៃបងប្អូនហ្នឹងគេធ្វើកោសល្យវិច័​​យទៅឃើ​ញ​​​ឈ្មោះ​​ប​​​ងប្អូនលើគោក។អញ្ចឹងបងប្អូនថា ចុម!មែនហ្អាលោក សុផល និយាយត្រូវអាញ់បិះៗជាប់ទោ​ស​​ព្រហ្ម​​ទណ្ឌដោយ​​សា​​រតែរឿងដែលយើងគិតថាស្មានថាការបោះឆ្នោតហ្នឹងយើងគូសសញ្ញាត្រូវអត់បញ្ហា តែបើយើងចូលទៅគូសសញ្ញាខ្វែងយើងនឹងមានទោសព្រហ្មទណ្ឌអូតូម៉ាទិច »។

បើទោះជាបែបណា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បញត្តិមាត្រា៧៦ នៅក្នុងវិធានចុង​​ក្រោយ​​នៃក​​ឋាខណ្ឌទី២ បាន​​កំណត់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវអនុវត្តតាមវិធីជ្រើស​​រើសជាស​​ម្ងា​ត់​​។​​​​​ទាំងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត គឺបានផ្តល់សិទ្ធិឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត ជា​​អ្នក​​ទទួ​ល​​​ខុ​​ស​​​ត្រូវ និងរៀបចំ​​ដំ​​ណើរការនៃការ​បោះឆ្នោត ដែលធានាបាននូវការសម្ងាត់នេះ នៅក្នុង​​ការិយា​​ល័​​យ​​បោះ​​​​​ឆ្នោត​។

ដូចគ្នាដែរ សម្រាប់បញត្តិមាត្រា ១៧១ ថ្មីនៃវិសោធនកម្មច្បាប់បោះឆ្នោត កឋាខណ្ឌទី៧ លើកឡើងថា ការ​​ធ្វើ​​​ឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោតនេះ គឺ គ.ជ.ប ត្រូវផាក់ពិន័យជននោះជាប្រាក់ពី ៥.០០​​០​​.000 ទៅ ២០.០០០.០០០រៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។

សម្រាប់អ្នកជំនាញកិច្ចការបោះឆ្នោត យល់ឃើញថា អ្វីដែលអ្នកគាំទ្របក្សកាន់អំណាច ផ្សព្វផ្សាយពីនីតិវិធី​​ដែ​ល​​ថាគ.ជ.បនឹងមានមធ្យោបាយដឹងបាន អ្នកគូសខ្វែងលើសន្លឹកឆ្នោត ឬមិនខ្វែងនេះ មានតែស្ថាប័ន​​ជា​តិ​​កំពូលមួយនេះទេ ទើបដឹងថាតើនេះអាចចាត់ទុកជាការធ្វើឱ្យប៉ះពាល់ទៅដល់កិច្ចការសម្ងាត់ នៃដំណើ​​​​រកា​​រ​​បោះ​​​​ឆ្នោ​​តដែរឬយ៉ាងណា។

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិជាន់ខ្ពស់ នៃអង្គការ ខុមហ្វ្រែល ចាត់ទុកថា នៅ​​ចំពោះមុខនេះ អ្នកដែលអាចរកខុសត្រូវបានគឺមានតែស្ថាប័នជាតិរៀបចំកា​​របោះឆ្នោតទេ។

មួយ​​វិញ​ទៀត បើគេពិនិត្យគ្រប់​នីតិវិធី គឺគ្មានបញត្តិមាត្រាច្បាប់ណាមួយ ដែលមិនបានធានាពី​កិច្ច​​កា​​រ​ស​ម្ងា​​ត់​​​​​ស​​ម្រា​​​​ប់អង្គបោះឆ្នោតឡើយ។ផ្ទុយទៅវិញប្រសិនបើមានភាពចន្លោះប្រហោង​​ដូចការអះអាង​រប​​​ស់​​​​​អ្ន​​ក​​​​​​គាំ​​​ទ្រ​ប​​ក្ស​ប្រ​​ជាជនកម្ពុជានេះមែន លោកចាត់ទុកថា នោះវាជារបៀបឃោសនាតាមរូបភាពន​​​យោ​​បា​យ​​ច្រើ​ន​​​ជា​​ង​​។​​ក្នុង​​ន័យនេះ ទំនងជាយុទ្ធសាស្រ្ត​​បំភ័យអង្គបោះ​​ឆ្នោតនៅមុនការបោះឆ្នោត​​កើត​​ឡើង ឱ្យ​​ស្រ​ប​​គ្នា​​​​​​ទៅ​​​​នឹ​ង​​​សា​​រព្រមានរបស់លោក ហ៊ុ​​ន សែ​​ន​ ក្នុងពេលកន្លងទៅផងក៏ថាបានដែរ។

លោកបន្តថា«ទីមួយយើងគួរតែជជែកជាមួយស្ថាប័ន គ.ជ.បថាតើរឿងហ្នឹងបែបម៉េច។​​នៅក្នុងផ្លូវច្បាប់ការ​​បោះឆ្នោតគឺជារឿងសម្ងាត់របស់អ្នកបោះឆ្នោត។ហើយគ្មាននរណាម្នាក់ដឹងថាអ្នកបោះឆ្នោតគូសជ្រើសរើសគណបក្សនយោបាយមួយទេ..[…]..វាមិនឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្តែងទេ ចង់និយាយថាកា​​របោះ​​ឆ្នោ​ត​​​​ជាសម្ងាត់ ហើយបើគេដឹងពីភាពសម្ងាត់ វាមិនមែនជារឿងសម្ងាត់ទេ​​។អញ្ចឹងនេះវា​​គ្រាន់តែជាសារន​​យោ​​បាយមួយ។វាគ្រាន់តែជាការបង្កើតនូវការភាន់ច្រឡំមួយ »។

គេសង្កេតឃើញថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧នេះ គណបក្សប្រជាជន​​ក​​ម្ពុ​​ជា ហាក់ប្រឹងប្រែងជាងអាណត្តិមុនៗទៅទៀត។នៅមុនយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ស្ទើរ​​គ្រ​​ប់វេ​​ទិកាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាញឹកញាប់​បាន​ផ្ញើសារផង និងគំរាមផង​​ទៅដៃគូ​​ប្រឆាំ​​ង​​រប​​ស់​​លោ​ក ដែលលោ​​​ក​​សំ​ដៅទៅដល់លោក សម រង្ស៊ី។

ចាប់តាំងពីលោក ហ៊ុន សែន ដាក់ចេញនូវយុទ្ធសាស្រ្តនយោបាយ ធ្វើឱ្យអតីតមេបក្សជំទាស់ នៅឯកោះមក គេសង្កេតឃើញ ទាំងក្បា​​ល​ម៉ាស៊ីនដឹកនាំ និងជើងក្រោមនៃគណបក្សភ្លើងទៀន ត្រូវបង្ខំចិត្ត​​​​ចុះចូល ជា​​មួ​យ​​​គ​​ណ​​​​​​​​បក្ស​​កាន់​​អំ​​​​ណា​​ចមិនដែលលោះថ្ងៃម្តងណាទេ។ក្រៅពីនេះ គណបក្សភ្លើងទៀន ក៏​​ត្រូ​វបានគណៈ​​ក​​ម្មា​​​​​ធិ​​​កា​រជាតិ​​រៀប​​ចំ​​ការបោះឆ្នោត បិទផ្លូវមិនឱ្យចូលរួមប្រកួតប្រជែង​​សម្រាប់ការបោះឆ្នោត​​លើ​​​​​​កនេះ ក្រោ​​ម​​ហេ​​តុ​​​​ផល​ខុស​​នី​​តិ​​វិធីថែមទៀត។

ស្របពេលយុទ្ធនាការស្វែងរកការគាំទ្រ នៅមុនការបោះឆ្នោតមកដល់ ក្នុងចំណោមគណបក្សនយោបាយ ដែ​ល​បានចុះបញ្ជីប្រកួតប្រជែងទាំង ១៨ គណបក្ស គឺបក្សកាន់អំណាចហាក់មានប្រៀបក្នុង​​ការឃោសនា​​ច្រើ​​​​ន​​​ជាងគេ​ទាំងមធ្យោបាយ និងវិធីសាស្រ្ត បើធៀបនឹងបក្សនយោបាយដទៃទៀត។

ក្រៅពីនេះ នៅ​មានរូបថត​ជាច្រើន​​សន្លឹ​​ក នៅលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានគេចែកចាយ​​ជារៀង​​រា​ល់​​​​​ថ្ងៃ ដែលបង្ហាញពីការខិតខំរបស់​​​សកម្មជនបក្ស​​ប្រ​​ជា​​​​ជនកម្ពុជា ដើរ​ប​​ង្រៀ​​ន​​ពលរដ្ឋពីរបៀបគូសសន្លឹក​​ឆ្នោ​​ត មិនថា​​នៅ​​ក្នុ​​ង​ផ្សារ វាលស្រែ ឬនៅក្នុងមុងទេ។

មិនតែប៉ុណ្ណោះ នៅនាទីចុងក្រោយ អ្វីដែលកាន់តែធ្វើឱ្យក្រុមបក្សជំទាស់ និងមិនជំទាស់គ្មានផ្លូវ​​ជ្រើស​​រើ​​ស​​​នោះ គឺវិសោធនកម្មច្បាប់បោះឆ្នោត។ច្បាប់ដែលរដ្ឋសភាមកពីគណបក្សអំណាច​​អនុវត្តដោយគ្មាន​​ការ​​ដេ​​​ញ​​​ដោល និ​​ង​ប្រើពេលប្រមាណ១០ថ្ងៃនេះ ត្រូវបានអ្នកជំនាញផ្នែកគោលនយោបាយ ធ្លាប់លើកឡើងថាវា​​ហា​​ក់ដូចជាការដកសិទ្ធិរបស់​ពលរដ្ឋ និងចាប់បង្ខំចំពោះអង្គបោះឆ្នោត ដែលគ្រប់អាយុត្រូវទៅ​បោះឆ្នោត​​យ៉ា​ង​​ដូ​​ច្នោះដែរ។

ការដែលគេចាត់ទុកថាវិសោធនកម្មច្បាប់បោះឆ្នោត មិនបានជួយការពារផលប្រយោជន៍ពលរដ្ឋនេះ គឺ​​ច្បា​ប់​​​​​​​ចំ​​នួ​ន៤ ដែលក្រសួងយុត្តិធម៌ យកមក​​កែ​​ប្រែ​​​​នោះ បា​​​ន​​​កំ​​ណ​​​​​​ត់​ឱ្យមនុស្សម្នាក់ ត្រូវឆ្លងកាត់ការ​បោះ​​ឆ្នោ​​ត​លើ​​​កចុងក្រោយចំនួន ២លើក ទើប​​អាច​​ឈ​​រឈ្មោះ​​ឱ្យ​​គេ​​​បោះ​​​​​​ឆ្នោ​​ត​​បាន ប្រសិនបើមានបំ​​ណងចង់ក្លា​​យ​​ជា​អ្នកនយោបាយ ទៅថ្ងៃក្រោយ។

ជាងនេះទៀត ក្រៅ​​ពី​​​បានកំណ​​ត់​​អំ​​ពី​​ទោសបញ្ញត្តិ និងការផាក់ពិន័យ​​ក្នុងទំ​​​ហំទឹកប្រា​​ក់​​​កម្រិតខ្ពស់​​ហើ​​យ វិ​​សោធនកម្ម​​ច្បាប់​​បោះឆ្នោតនេះ ក៏​​បា​ន​​ដកសិទ្ធិចូលរួមបោះឆ្នោត និងឈរឈ្មោះឱ្យគេ​​បោះ​​ឆ្នោតដល់​​ទៅ​ ២​​​​៥​​ឆ្នាំថែម​​ទៀត​​ផង​​ ប្រសិនបើជនណាម្នាក់រកឃើញថាបាន​អុកឡូក ឬធ្វើឱ្យរំខានដល់​​ដំណើរការបោះ​​ឆ្នោ​​ត។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថ្លែងការពារកាលពីថ្ងៃទី ២០ កក្កដា ថាការ​​ប​​ង្រៀ​​​​​​​នគូសន្លឹកឆ្នោតនេះ គឺវាស្របទៅតាមច្បាប់ តែការសម្រេចចិត្តបែបណានោះ វាជាសិទ្ធិរបស់ម្ចាស់​​ឆ្នោត​​។ក្នុងនាមជាមន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាច លោក សុខ ឥសាន មានសុទិដ្ឋិនិយមថាយុទ្ធសាស្រ្តដែ​ល​​គណបក្សប្រជាជនកំពុងតែដើរនេះមិនផ្ទុយពីច្បាប់ និងក៏មិនធ្វើឱ្យខកបំណងដែរ។

លោកបន្តថា«យើងមិនអាចទាយទុកបានទេ កុំរំលោភឆន្ទះប្រជាពលរដ្ឋ ទុកឱ្យប្រជាពលរដ្ឋលោកអ្នកសម្រេ​​​​​ចឆន្ទៈរបស់លោក តាមរយៈគូសសន្លឹកឆ្នោតគាំទ្រយ៉ាងណាចំពោះគណបក្សប្រជាជនកម្ពុជា។ក៏ប៉ុន្តែក្នុងនា​មខ្ញុំ​ជាអ្នកនាំពាក្យគណបក្សប្រជាជនខ្ញុំមានជំនឿទុកចិត្ត១០០ភាគរយថា គណបក្សនឹងទទួលបានការគាំទ្រពីពលរដ្ឋទូទាំងប្រទេស» ។

បើទោះបែបណា សម្រាប់អ្នកវិភាគសង្គម និងនយោបាយ ចាត់ទុកថា ការបន្តទុកឱកាសឱ្យភាគីម្ខាង មា​​ន​​​លទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្សព្វផ្សាយខុសពីការពិត ដូចអ្វីដែលស្ថាប័ន គ.ជ.ប បដិសេធនេះ បង្ហា​​ញ​​ឱ្យ​​ឃើ​​ញ​​ការអនុវត្តស្តង់ដារពីរ នៃប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់អភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ចាត់ទុកថា ការដោះស្រា​​យ​​រប​ស់​ស្ថាប័នជាតិ ដែលជាសេនាធិការរបស់រដ្ឋាភិបាល កម្រឃើញឈរលើគោលការណ៍សមធម៌ និងតម្លា​​ភា​​​ពម្តងណាទេ​។មិនតែប៉ុណ្ណោះ ប្រសិនបើកិច្ចការនេះទាំងរដ្ឋាភិបាល និងគ.ជ.ប នៅបន្តទុក​​ដោយ​​មិន​​ចា​ត់​​​​ការទៀត នោះមានន័យថាអ្វីដែលអ្នកគាំទ្របក្សកាន់អំណាច​​អាចធ្វើបាន នៅតែបន្តបំពានដោយគ្មាន​​គោ​​លការណ៍​​។ក្រៅពីនេះ សង្គមនឹងលែងមានសណ្តាប់ធ្នាប់ ជាពិសេសដំណើរការបោះឆ្នោតមួយ ដែលធា​​នា​​ដោ​​យច្បាប់ល្អឯក ក្នុងទម្រង់ខ្លឹមសារ ការបោះឆ្នោតត្រូវតែសេរី ត្រឹមត្រូវ និងយុត្តិធម៌ វានឹងបាត់បង់តម្លៃ។

លោកបន្តថា«ការពិតទៅពាក់ព័ន្ធនឹងបញ្ហាហ្នឹងវាមិនមែនជាលើកទី១ទេ ក៏មិនមែនជារឿងដែលថ្មីដែរ។​យើ​​ងដឹងហើយបាតុភាពទាំងឡាយណាដែលបំពានទៅលើច្បាប់ទាក់ទងការបំពានដោយប្រយោលតាមរយៈបណ្តាញសង្គម ឬក៏តាមរយៈសារជា វីដេអូ ឬជាសំឡេងអីហ្នឹងយើងឃើញ​​ថាចំណាត់ការទាំង​​អស់នេះ​​ត្រូ​វបានទម្លាក់ចោល ឬក៏ត្រូវបានបំបាត់ចោល ដោយមិនយកករណីហ្នឹងមកវិនិច្ឆ័​យត្រឹមត្រូវទៅតាមផ្លូវ​ច្បាប់​ទេ​​​​។​​ហើ​យបញ្ហានេះទៀតសោត គឺជាគំរូមួយដ៏អាក្រក់ដែលបើ​កដៃឱ្យជនដែលគ្មាមន​សិការត្រឹមត្រូវបំភិ​ត​បំ​ភ័យ​​​​ទៅលើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត » ។

គេសង្កេតឃើញថា ករណីលោក ខាន់ ចាន់សុផល នេះអាចទំនងរួចខ្លួន មិនចាត់ការ ដូចសំណុំ​​រឿងគំ​​រាម​​បា​​​​ញ់​សម្លាប់មកលើ​មេ​ដឹកនាំបក្សជំទាស់លោក កឹម សុខា ដោយគណនេយ្យហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ ដែ​​រ​​។តែក្រោយមក អ្នករិះគន់ដោយមិនសំចៃមាត់នៅលើបណ្តាញសង្គម និងជាមនុស្សរបស់គណ​​បក្ស​​​កា​​ន់​​​​​អំណាច លោក ផែង វណ្ណៈ ចេញមុខការពារថា គណនេយ្យ​​ហ្វេ​​ស​​ប៊ុក​រប​​ស់ខ្លួន ត្រូវបានជន​​អនា​​ម័ក​​ទា​​ញ​​យ​​កទៅប្រើប្រាស់។

ងាកមកសំណុំរឿងលោក ខាន់ ចាន់សុផល វិញ មន្រ្តីស្ថាប័នជាតិរៀបចំការបោះឆ្នោតបានប្រាប់ News​​ro​​o​​m​ Cambodia នៅថ្ងៃនេះថា ខ្លួននៅ​ប​​ន្ត​​​​​​រក្សាភាពស្ងប់ស្ងាត់ចំពោះបញ្ហានេះ ដោយអះអាងថា គ.ជ.បអាច​​ធ្វើ​ការទៅបាន​​ដោ​​​​​យ​ផ្អែក​លើ​បណ្តឹង។

ដោយ​​ឡែកបើ​​គេ​​ពិនិត្យ​ គណបក្សនយោបាយដែលមា​នឱកាសចូល​​រួមការបោះ​​​ឆ្នោ​​តទាំង ១៧គណបក្ស​​ន​​យោ​​​​​​បាយវិញ គ្មានគណបក្សណា​មួយចេញប្រតិកម្ម ចំពោះការឃោសនា​​ដែ​​ល​​​ធ្វើឡើងដោយ​​អ្នក​​គាំ​ទ្របក្ស​​ប្រ​​ជា​​ជ​​ន​​​​កម្ពុជានេះនៅឡើយដែរ។ យ៉ាងនេះក្តី អ្នកការពារសិទ្ធិមនុស្ស នៃសមាគម អាដហុក លោក ស៊ឹង សែនករុណា លើកឡើង​​នៅលើ​ប​​ណ្តា​​​​​ញ​​សង្គម នៅ​​ថ្ងៃ​​នេះថា លោកចង់ឃើញស្ថាបនមានសមត្ថកិច្ច គួរចាត់វិធានការចំពោះករណីនេះ ដោ​​យ​​សមស្រប ដើម្បី​​​​ផ្តល់យុត្តិធម៌ និ​ងភាពត្រឹមត្រូវទៅដល់អង្គបោះឆ្នោត។លើសពីនេះទៅទៀត វាក៏ជាការ​ព្រមានផងដែរ​​ដើ​​​​ម្បី​​ធានាថាប្រព័ន្ធបោះ​​ឆ្នោ​​ត​​​មួយ អាចនឹងនៅរក្សាការសម្ងាត់បាន សម្រាប់ពលរដ្ឋ​​ម្ចាស់​​ឆ្នោ​​​​ត​​​៕