real esate – Newsroom Cambodia

រដ្ឋាភិបាលថានឹងកែលម្អឆ្នេរភក់សមុទ្រកែបឲ្យទៅជាឆ្នេរខ្សាច់កម្សាន្តស្អាត
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានប្រកាសកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ថានឹងកែលម្អឆ្នេរភក់ ឲ្យទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង​ ២៧០០ ម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។

សេចក្តីប្រកាសដដែលបានបញ្ចាក់ទៀតថា គម្រោងនេះនឹងមានការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់តាមបណ្តោយឆ្នេរសមុទ្រ ដែលមានប្រវែងទទឹងយ៉ាងតិច ៣០​ម៉ែត្រ និង បណ្តោយប្រវែង ២៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ខ្សាច់សល្អ។​​

រូបគំរោងចេញដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

​ការកែល​ម្អក៏នឹងមានការចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីរឆ្នេរសមុទ្រដែលមានទទឹងប្រវែង ៥០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ដីមានជីជាតិល្អសម្រាប់សួនច្បារ និង ការដាំដើមឈើ។ នេះយោងតាមសេចក្តីប្រកាសដដែល។

សេចក្តីប្រកាសដដែលបានបន្តថា ថវិកាសម្រាប់គំរោងនេះគឺជាការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិឆ្ពោះទៅសួនច្បារ៕

Q & A អំពីផលប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជាបន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩
វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាត្រូវបានរងផលប៉ះពាល់បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានប៉ះពាល់ដំណើរការយឺតនៃការលក់ ការទិញទ្រព្យសម្បត្តិ និងលទ្ធភាពក្នុងការបង់រំលស់ដោយអតិថិជនដល់អ្នកអភិវឌ្ឍន៍។ នេះបើយោងតាមលោកឡែម ឌឿន ដាឡឹម ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនអេតសឹលូសិន រៀលអ៊ីស្តេត។

លោកឡែម ឌឿន ដាឡឹម បានផ្តល់បទសម្ភាសន៍បែបសំណួរ ចម្លើយដល់សិក្ខាកាម Newsroom Cambodia កញ្ញាហឿន យ៉ាត នាពេលថ្មីៗនេះ អំពីផលប៉ះពាល់ទាំងនោះលើវិស័យអចលនទ្រព្យ។

លោកឡែម ឌឿន ដាឡឹម

Q: តើ​វិស័យ​អចលនទ្រព្យ​​នៅ​រដូល​កាល​កូវីត​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ?​​

A: វិស័យអចលនទ្រព្យ​​នៅកម្ពុជា​របស់​យើង​គឺ​វា​មាន​ផល​ប៉ះពាល់​ច្រើន​គួ​សម​​ដែ​រ ដោយ​សារតែវិបត្តិ​កូវីដ​នេះ​វាជា​វិបត្តិ​សកល ​ហើយ​ការ​ជួប​ប្រទះ​ទៅលើ​ហានិភ័យ​ដល់​វិស័យអចលនទ្រព្យ​នេះ​ ក៏ប៉ះពាល់​ទូទាំង​ពិភពលោក​ដូច​គ្នា​ដែរ។​

អ៊ីចឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ កា​រប្រឈម​នេះ​គឺ​ ទី​មួយ​ការ​ទិញលក់​ ការ​ទិញលក់​វា​មិន​សូវ​មាន​ចរន្ត​ខ្លាំង​ដូច​មុនទេ​ អ៊ីចឹង​និយាយ​សរុប​សេចក្ដី​មក​វា​ប៉ះ​ពាល់​ដល់​ការទិញលក់ ​ដល់​ការ​អភិវឌ្ឍន៍​ទៅ​លើវិស័យអចលនទ្រព្យ​ហ្នឹង​ ហើយ​បញ្ហា​មួយ​ទៀត​ការ​កក​ស្ទះ​ទៅ​ចរន្ត​សាច់ប្រាក់​អ្នក​អភិវឌ្ឍន៍​ដែល​តាម​រយៈ​ការ

ពន្យា​ទៅ​លើ​ការ​បង់ប្រាក់​ពី​អតិថិជន​ដែល​គាត់​រង​ផល​ប៉ះពាល់​ដោយ​សារ​កូវីដ​១៩​ហ្នឹង​ដែរ​។​

Q​: តើ​អចលនទ្រព្យ​ប្រភេទ​ណា​ដែល​ជួប​បញ្ហា​ខ្លាំង​ជាង​គេ? ​ព្រោះអ្វី?​

A: នៅក្នុង​ផ្នែក​អចលនទ្រព្យ​ដែលជួប​បញ្ហា​នេះ​គឺ​យើង​ជួប​បញ្ហា​គ្រប់ផ្នែក​ទាំង​នៃអចលនទ្រព្យ​ ទាំង​ការ​ទិញលក់​ ទាំង​​ការ​ជួល​ ទាំង​ការ​អភិវឌ្ឍ ហើយ​និងភ្នាក់ងារ​គឺ​គាត់​ជួប​បញ្ហា​ហ្នឹង​ខ្លាំង​មែន​ទែន​ អ៊ីចឹង​ចំណុច​ទាំង​អស់​ហ្នឹង​ វាជួប​បញ្ហា​ប្រហាក់ប្រហែល​គ្នា​ ​ដែល​កើត​​មាន​នៅក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ ជា​ពិសេស​ទៅ​លើការទិញលក់​ជួល​ជួបបញ្ហា​ខ្លាំង​ទៅ​លើចំណុចនេះ​។

ប៉ុន្តែ​វិបត្តិកូវីតនេះ​​ វា​ក៏​ជា​ឱកាស​សម្រាប់អ្នកដែលមាន​លុយ​គាត់​ទិញ​អចលនទ្រព្យ​ទុក​ ដោយ​សារ​តែ​ជួប​បញ្ហា​នេះ​ អ្នក​ដែល​គាត់​មាន​ដី​ មាន​ផ្ទះ​ គាត់​ត្រូវ​ការ​លុយ​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​បំណុល​ ហើយ​និង​តម្រូវការ​ផ្សេងៗ​របស់​គាត់​ អ៊ីចឹង​អ្នក​ដែល​ខ្វះខាត​គាត់​ត្រូវ​កា​រលក់​អចលនទ្រព្យ​នេះ​ ហើយ​ការលក់​របស់​គាត់​ទៀតសោតគឺ​គាត់​លក់​ក្រោម​តម្លៃទីផ្សារ​ជាក់​ស្ដែង​ អ៊ីចឹង​វា​ជា​ឱកាសសម្រាប់​អ្នកមានលុយ​គាត់​ទិញ​អចលនទ្រព្យ​ទុក​។

Q: ភាគ​ច្រើន ​តើ​ជនបរទេស​ណា​ខ្លះ​មក​វិនិយោគ​វិស័យ​អចលទ្រព្យ​នៅ​ស្រុក​ខ្មែរ?​

A: នៅ​ក្នុង​ប្រទេសកម្ពុជា​យើង​ ចំពោះ​ជនបរទេសដែល​មកវិ​និយោគ​នៅពេលបច្ចុប្បន្ននេះ​គឺមក​ពីតាមបណ្ដា​ប្រទេស​ជាង​៥០ ប៉ុន្ដែ​ជនបរទេស​ដែល​មក​វិនិយោគ​ច្រើន​ជាង​គេគឺ​ ជនជាតិ​ចិន​ ហើយ​បន្ទាប់​មក​មាន​ កូរ៉ែ តៃវ៉ាន់ ​ហុងកុង។​

Q: ​ហើយ​នៅក្នុង​រដូវកាលកូវីត​នេះ​ទៀត​ តើ​មាន​ការ​ផ្អាក់​ឬពន្យា​ពេល​ទិញ​អចលនទ្រព្យ​ដែល​ឬ​ទេ?​

A: បច្ចុប្បន្ន​នៅក្នុង​រដូវកាល​កូវីត​នេះ​មិនមានការផ្អាក ក្នុង​ការ​ទិញលក់​អចលនទ្រព្យ​នោះទេ​ ទាំងការជួល​ ទាំងការទិញលក់​ វានៅ​តែមានចរន្ត​នៃការ​ទិញលក់ ​ជួល​ និង​ការអភិវឌ្ឍន៍​ទៅ​លើ​អចលនទ្រព្យ​គឺនៅដដែល​ ប៉ុន្តែ​គ្រាន់​តែ​ថា​ល្បឿន​នៃ​ការ​ទិញលក់ ជួល​ វា​មាន​ការ​ធ្លាក់​ចុះ​ហើយ​និង​យឺត​ជាង​មុន​។​

Q: ក្នុង​រដូវកាលកូវីដ​នេះ​ លោក​អាច​ណែនាំ​បានទេ​ តើ​អ្នក​ទិញ​គួរ​ទិញ​អចលនទ្រព្យ​ប្រភេទ​ណា​ដែរ​ចំណេញ​ទៅ​ថ្ងៃ​ខាង​មុខ​? ព្រោះ​អ្វី?​

A: សម្រាប់​គំនិត​របស់​​ខ្ញុំ ​សម្រាប់អ្នកដែល​មានលុយ​គឺគាត់​អាច​ទិញ​ដីក៏បាន​ ទិញផ្ទះក៏បាន​ ឬទិញខនដូក៏បាន​ឱ្យ​តែក្រោមតម្លៃទីផ្សារ​និង​ទៅ​តាម​លទ្ធភាព​ដែល​អាច​ទៅរួច​ ហើយ​បើ​ទិញ​អចលនទ្រព្យ​គឺ​សំខាន់​ណាស់​ទីតាំង​ និង​គោល​បំណង​នៃ​ការ​ទិញ​របស់​យើង​។ យើង​អាច​សិក្សា​ទីតាំង​ដែល​យើង​ចង់​ទិញ​ថា​ តើ​ស្ថិត​នៅ​តំបន់​ណា​?​ នៅ​ថ្ងៃ​អនាគត​ទៅ​យើង​អាច​ប៉ាន់​ប្រមាណ​គម្រោង​អភិវឌ្ឍន៍​ណាមួយ​ដែល​ធ្វើ​ឱ្យ​អចលនទ្រព្យ​របស់​យើង​វា​មាន​កា​រកើន​តម្លៃ​បាន​លឿន​ដែរ​ ឬក៏អត់?​ ហើយ​នៅ​ក្នុង​សម័យ​កាល​បែប​នេះ ​បើ​មាន​លុយ​សម្រាប់​កា​រ​វិនិយោគ​ទៅ​លើ​អចលនទ្រព្យ​ យើង​គួ​តែ​ទិញ​ទៅលើដី​ ផ្ទះ ​ឱ្យ​តែ​មាន​លទ្ធភាព​ និង​ទិញ​បាន​ក្រោម​តម្លៃ​ទីផ្សារ​។​​​

ពី​ព្រោះ​អចលនទ្រព្យនា​ពេល​បច្ចុប្បន្ននេះ​ មិន​មែន​មាន​ន័យ​ថា​អចលនទ្រព្យ​ធ្លាក់​ថ្លៃនោះទេ​ អចលនទ្រព្យ​មាន​តែ​ឡើង​ថ្លៃជាងមុន​ អ្វីដែល​ធ្លាក់​ថ្លៃគឺ​ម្ចាស់​អចលនទ្រព្យ​ត្រូវការ​លុយ​លឿន​ អ៊ៅចឹង​គាត់​លក់​ទម្លាក់​តម្លៃ​៕

Q & A ជាមួយគង់ រស្មី ភ្នាក់ងារអចលនទ្រព្យស្ត្រីអំពីវិស័យអចលនទ្រព្យ ផលលំបាក និងភាពជាស្ត្រីក្នុងវិស័យនេះ
គង់ រស្មី ជាស្ត្រីមួយរូបដែលបានបញ្ចប់ការសិក្សាមកពីខេត្តព្រៃវែង និងកំពុងបម្រើការងារសម្រាប់ក្រុមហ៊ុនអចលនទ្រព្យធំពីរ នៅកម្ពុជា។ គង់ រស្មីបានផ្តល់សម្ភាសដល់លោកណាន់ សំណាង សិក្ខាកាមព័ត៌មាន Newsroom Cambodia កាលពីពេលថ្មីៗនេះ អំពីវិស័យអចលនទ្រព្យ ផលលំបាក និងភាពជាស្ត្រីក្នុងវិស័យនេះ។

Q:​ តើកត្តាអ្វីខ្លះបណ្តាលអោយរស្មីចង់ចូលធ្វើការងារក្នុងវិស័យមួយនេះ?

A: សម្រាប់នាងខ្ញុំ កត្តាបណ្តាលអោយចូលរួមក្នុងវិស័យអចលនទ្រព្យ គឺនាងខ្ញុំអាចស្វែយរកចំណូល… ទី២ ជាការងារដែលខ្ញុំអាចម្ចាស់ការលើខ្លួនឯង ទី៣ ស្វែងរកអចលនទ្រព្យដ៍ល្អសម្រាប់ខ្លួនឯង និងមនុស្សដែលខ្ញុំស្គាល់

Q: តើរស្មីគិតថាវិស័យនេះមានអត្ថប្រយោជន៏យ៉ាងណាខ្លះដែរសម្រាប់ក្នុងនាមជាស្រ្តីមួយរូប?

A: ក្នុងនាមជាស្ត្រីម្នាក់ក្នុងវិស័យអចលនទ្រព្យ អ្វីដែលជាអត្ថប្រយោជន៍សម្រាប់ខ្ញុំគឺ ខ្ញុំមានទំនាក់ទំនងល្អជាមួយភ្ញៀវ និង​ មានភាពទាក់ទាញ។

Q: តើមានផលលំបាកអ្វីខ្លះដែរសម្រាប់ការប្រកបការងារនេះកន្លងមក?

A: ផលលំបាកដែលជាស្ត្រីក្នុងវិស័យនេះគឺមានច្រើន​ ទី១ ពិបាកក្នុងការធ្វើការងារឆ្ងាយ និង​ពេលជួបភ្ញៀវពេលយប់

Q: ដើម្បីចង់អភិវឌ្ឍក្នុងវិស័យនេះ​ ក្នុងនាមជាស្ត្រីម្នាក់មានប្រសាសន៌អ្វីខ្លះចង់ផ្តាំផ្ញើ?

A: សម្រាប់ខ្ញុំដើម្បីចូលរួមអោយស្ត្រីក្នុងវិស័យនេះមានការអោយតម្លៃខ្ពស់ ខ្ញុំសូមអោយស្ត្រីខ្លួនឯងផ្ទាល់ មានការអភិវឌ្ឍន៍ខ្លួនឯងអោយបានច្បាស់លាស់ទៅលើគម្រោង​ និងការងាររបស់ខ្លួន ហើយសម្រាប់មនុស្សទូទៅអោយតម្លៃទៅលើស្ត្រីអោយបានស្ត្រីអោយបានច្រើន ព្រោះស្ត្រីជាមនុស្សស្រីដែលពូកែមិនចាញ់បុរសនោះទេ​ អរគុណច្រើន៕

រដ្ឋាភិបាលនិរាករណ៍សេចក្តីសម្រេចគម្រោង១៥ហិកតានៅបឹងតាមោក ខណៈសង្គមស៊ីវិលថា ជាជំហានត្រឹមត្រូវ
ទីស្ដីការគណៈរដ្ឋមន្រ្តីបាននិរាករណ៍សេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លើគម្រោងទំហំ១៥ហិកតា ដើម្បីសាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទនៅបឹងតាមោក ឬបឹងកប់ស្រូវ ដែលស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៅទីស្ដីការគណៈរដ្ឋមន្រ្តី បានយោងក្នុងលិខិតចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១​ ថាការសម្រេចនិរាករណ៍នេះគឺតាម «ប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត» របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

«និរាករណ៍លិខិតលេខ៧៩០ សជណ.មយ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីសំណើសុំគោល​ការណ៍​អនុញ្ញាតកាត់ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញសម្រាប់សាងសង់អគារ​ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ និងនិរាករណ៍អនុក្រឹត្យលេខ១៣៨ អនក្រ​​ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ»។

ការសម្រេចនិរាករណ៍នេះបានកើតឡើង បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីអង្គការសង្គមស៊ីវិល និងពលរដ្ឋជាទូទៅថានឹងធ្វើឲ្យរាជធានីភ្នំពេញ​លិច​ទឹក ចំពោះការលុបបឹងតាមោកជាបន្តបន្ទាប់ដើម្បីយកផ្ទៃដីអភិវឌ្ឍន៍​។

ជាមួយនឹងការសម្រេចនិរាករណ៍នេះ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​បានសរសេរលើ​បណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះថា ការសម្រេចនេះជា «ជំហានត្រឹមត្រូវ»​ ហើយបានលើកឡើង​ថា ការលុបបឹងនេះមិនគួរកើតឡើងតាំងពីដំបូងមកម៉្លេះ​ ព្រោះរដ្ឋាភិបាលជាអ្នកធានាថាផ្ទៃបឹងនេះគួរជាសម្បត្តិ​សាធារណៈរបស់រដ្ឋ​ និងមិនអាចលុបបាននោះទេ ព្រោះនឹងមានគ្រោះថ្នាក់។

លោកស្រីបានបន្តទៀតថា៖ «រដ្ឋាភិបាលគួរពិនិត្យបន្ថែមទៀតលើការអនុប្បយោគ និងការផ្ទេរកម្មសិទ្ធិដទៃទៀតក្នុងតំបន់បឹងតាមោកផងដែរ។​ ទាំងស្ថាប័នរដ្ឋ និងឯកជនដែលទទួលបានផលប្រយោជន៍ពីតំបន់នេះគួរមានទំនួលខុសត្រូវ និងធានាថា ធុរកិច្ចរបស់ខ្លួននឹងមិន​ប៉ះពាល់ដល់សង្គម និងបរិស្ថាន»។​

លោកស្រីបានសំណូមពរឱ្យរដ្ឋាភិបាលបង្ហាញការវាយតម្លៃផលប៉ះពាល់ និងមូលហេតុនៃការកាត់ផ្ទៃដីបឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានយល់ដឹង និងជ្រាបពីការសម្រេចចិត្តទាំងឡាយកន្លងមក​ ជាពិសេសត្រូវបង្ហាញថា តំបន់ដែលជាសម្បត្តិ​សាធារណៈ​នោះបាត់បង់នូវតម្លៃផលប្រយោជន៍សាធារណៈ​ទៀតហើយ​ បើតាមលក្ខខណ្ឌនៃការបំលែងទៅជាសម្បត្តិឯកជនរបស់រដ្ឋវិញ។

លោកស្រីថា៖ «ការអភិវឌ្ឍមួយត្រូវតែជាការអភិវឌ្ឍប្រកបដោយចីរភាព ដែលត្រូវផ្សារភ្ជាប់មុំសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ បើគ្រាន់តែបំពេញតែមុំណាមូយនោះ នោះមិនអាចធានានូវចីរភាពបានឡើយ»៕

ប្រជាជនក្នុងភូមិចំនួនបីនៅខេត្តកំពង់ស្ពឺ ត្អូញត្អែរពីបញ្ហាផ្លូវខូច និងដីហុយខ្លាំង
(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចំនួន​បី ​នៅ​ឃុំក្សេមក្សាន្ដ និងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ត្អែញ​ត្អែរ​ថា ក្រុមហ៊ុន​ដឹកដី​ឯកជន​មួយចំ​នួ​នបាន​ និង​កំពុង​​ធ្វើ​ឲ្យ​ផ្លូវ​លំ​មួយ​ខ្សែរ​កាត់​ភូមិ​ស្រុក​​របស់​ពួកគេ​ខូចខាត​។

ភូមិចំនួន៣ ​ដែល​ពលរដ្ឋ​អះអាង​ថា មាន​ផ្លូវ​លំ​មួយ​ខ្សែរ​ខូច​ខាត​ស្ទើរទាំង​ស្រុង​នោះ​​រួមមាន ភូមិ​តាលីង​ត្បូង ភូមិតាលីងជើង និងភូមិវត្តត្រាចទង ឃុំក្សេមក្សាន្ដ និងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នៅ​ពេល​ទៅ​ដល់​ផ្លូវ​លំ​ដែឡ​មាន​ទំហំ​ប្រមាណជា​៦​ម៉ែត្រ និង​ប្រវែង​ប្រមាណជា​ពីរ​គីឡូ​ម៉ែត្រ​នោះ គេ​ឃើញ​មាន​​ឡាន​ដឹក​​ដី​ធំៗ ទំងន់​ផ្ទុក​៥តោន និង​៨​តោន បើកប​រ​​ដោយ​មានឮ សំឡេង​កងរំពង។ ចំណែក​រុក្ខជាតិនៅតាមដងផ្លូវរួមទាំងផ្ទះសម្បែងរបស់​ប្រជាពលរដ្ឋ ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ធូលី​ដី​។

អ្នកស្រី យឹម លួន ជាពលរដ្ឋនៅភូមិតាលីងជើង ប្រាប់ Newsroom Cambodia កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ថា ​តៃកុង​ឡាន​ដែល​ដឹក​ដី​កាត់​ផផ្លូវ​លំ​ដែល​អ្នកស្រី​រស់​នៅ ​បើកបរគ្មា​ន​សណ្ដាប់ធ្នាប់ ចុច​ស៊ី​ផ្លេរ​ឡាន​ឮ​សំឡេង​កង​រំពង។ អ្នកស្រី​បន្ត​ថា ក្នុង​រយៈពេល​ប្រមាណជា​មួយ​ខែនេះ រាល់​ពេលដែល​ពលរដ្ឋធ្វើដំណើរឆ្លងកាត់​ម្ដងៗ ពួកគេ​ត្រូវ​ពាក់ម៉ាស់ ឬ​រុំ​នឹង​ក្រមា​ដើម្បី​​ការពារ​ធូលីដី។

អ្នកស្រី​បន្ដ​ថា៖ «កូរ៉ូណាយើងអាចការពារបាន តែនេះដីហុយគ្រប់កន្លែង ហើយ​ឲ្យ​ការពារ​យ៉ាង​ម៉េច?»។​

លោក ម៉ន វិន ​អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលំមួយនេះដែរ បានលើកឡើងថា ពេល​លោក​ជិះកាត់​ផ្លូវ​នេះម្ដ​ងៗ មាន​ដី​ហុយ និង​រលាក់​ខ្លាំង។

«ចង់ឲ្យខាងក្រុមហ៊ុនគេហ្នឹង មានស្រោចទឹកស្រោចអីទៅ កុំឲ្យហុយដល់ប្រជាពលរដ្ឋ»។

ចំណែក​កញ្ញា សិទ្ធិ ធីតា ដែលជា​សិស្ស​វិទ្យាល័យ​បាត់ដឹង និង​ជា​អាជីវករ​លក់​កាហ្វេ​នៅ​ផ្ទះ​ជាមួយ​​ម្ដាយ​និយាយ​ថា កញ្ញា​​បារម្ភ​ថា ផ្លូវ​នេះ​នឹង​កាន់តែទ្រុឌទ្រោមទៅៗ ដផោយសារ​មាន​ឡាន​ដឹក​ដី​​ទម្ងន់​រាប់​តោន​បើក​កាត់​។

«ឡានធំៗបានធ្វើឲ្យខ្ញុំជួបបញ្ហាក្នុងការធ្វើដំណើរ ព្រោះផ្លូវនេះមានជង្ហុកដូចបាយខុម ហុយ​ដូច​ខ្យល់​ព្យុះអីចឹង»។

ចំពោះវត្តអារាមវិញ ព្រះសង្ឃបានត្អូញត្អែរអំពីសំឡេងរំខានជុំវិញទីតាំងវត្ត ដោយសារ​វត្ត​ជា​ទី​កន្លែង​ស្ងប់ស្ងាត់​ក្នុង​ការ​បដិបត្ត​ធម៌។

ព្រះតេជគុណ ម៉ន បាន គង់នៅវត្តសម្ដេចកែវ ហៅវត្តត្រាចទង ក្នុងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺមាន​សង្ឃដីកា​ថា​ នៅ​ពេលថ្ងៃត្រង់វិញ ព្រះសង្ឃ​គ្រប់​អង្គ​ត្អូញញ​ត្អែរ​​ថា​ពិបាក​​ក្នុង​ការសិក្សាព្រះធម៌ដោយសារ​សំឡេង​ខ្ទរ​ និងសំឡេងរំខាន​របស់​ឡាន​ទាំង​នោះ​។

ព្រះអង្គបន្ថែម​ថា៖ «ដោយ​អាត្មាភាព​ជា​ព្រះសង្ឃ អីចឹង​ហើយ​បាន​ជា​ពិបាក​ក្នុង​ការនិយាយ ប៉ុន្តែ​អាត្មាភាព​ចង់​សំណូមពរ​ទៅ​កាន់​ក្រុមហ៊ុន​ក៏​ដូចជា​មេឃុំឲ្យ​ជួយ​ដោះស្រាយ​ទៅ​លើបញ្ហា​រឿងដី​ហ្នឹង​ ក៏​ដូចជា​ជួយ​សម្រប​សម្រួលរឿងផ្លូវទៅឲ្យបានប្រសើរឡើង​ផង»។

​លោក រុច សារីម មេឃុំ​ក្សេមក្សាន្ត​លើកឡើងថា លោក​មានការព្រួយ​បារម្ភ​ខ្លាំង​ជុំ​វិញ​ករណី​នេះ ដោយ​លោក​ថា លោក​តែង​ទទួល​បាន​ការ​រាយការណ៍​ពី​ពលរដ្ឋ​អំពីបញ្ហាផ្លូវខូច ដីហុយ​​ដោ​យ​សារ​ឡាន​ទាំង​នោះ។ លោក​បន្ត​ថា ខាង​ក្រុមហ៊ុន​ឯកជន​បាន​ធ្វើកិច្ច​សន្យា​ជាមួយ​សាលា​ឃុំ ដោយ​​សន្យាចំនួន៣​ចំណុច គឺ​ត្រូវស្រោចទឹក​ឲ្យបានច្រើនដងក្នុងមួយថ្ងៃ ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ដឹក​ដីត្រឹមម៉ោង៤ល្ងាច នៅពេលបញ្ចប់គម្រោង ត្រូវធ្វើ​ផ្លូវថ្នល់​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។

លោក​មេឃុះ​រូប​នេះ​បញ្ជាក់ថា៖ «ការយកចិត្ត​ទុកដាក់​រប​ស់​ឃុំ​គឺ​យកចិត្ត​ទុកដាក់​ជាង​ប្រជាព​ល​រដ្ឋ​ទៀត ព្រោះផ្លូវជាផ្លូវគម្រោងរបស់ឃុំជាអ្នកធ្វើ»៕​

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅឆ្នាំក្រោយ បន្ទាប់ពីរងការប៉ះពាល់ដោយកូវីដ ១៩
ធនាគារពិភពលោក បានធ្វើការព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបចេញពីការរួញចុះ នៃសេដ្ឋកិច្ចដែលប៉ះពាល់ដោយវីរុសកូវីដ ១៩ ហើយនឹងមានកំណើនប្រមាណ ៤ភាគរយ នៅឆ្នាំក្រោយវិញ។

ធនាគារពិភពលោក​ បាន​ឱ្យ​ដឹង​ដូច្នេះ​នៅ​ក្នុង​របាយ​ការណ៍របស់ខ្លួនឈ្មោះថា Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជា ដែល​ត្រូវ​បានផ្សព្វផ្សាយ​នៅ​ថ្ងៃទី១៦ ខែធ្នួ ឆ្នាំ២០២០នេះ។

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា​នឹងរួញចុះទំហំប្រមាណដក ២ភាគរយ​ក្នុង​ឆ្នាំ២០២០ នេះយោងតាមធនាគារពិភពលោក ហើយក៏បានអះអាងថាមានសញ្ញាសកម្មនៃសេដ្ឋកិច្ច​កំពុងចាប់ផ្តើមកម្រើកឡើងវិញ នៅពេលដែលមានការធូរស្រាលបន្តិចនៅក្នុងវិធានការរក្សា​សុវត្ថិភាពសង្គម។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំកម្ពុជារបស់ធនាគារពិភពលោក បានមាន​ប្រសាសន៍ថា៖ «ចក្ខុវិស័យកំណើនរបស់កម្ពុជា​នៅប្រឈម​នឹង​ភាពមិនប្រាកដប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺជា​បន្ទាន់ ​ត្រូវ​ធ្វើ​យ៉ាងណា​ស្តារ​ឡើងវិញ​នូវ​ការ​ងារ​ដែលបាត់បង់​ ឬ​ដែល​ត្រូវព្យួរ​ដោយ​សារ​តែ​​ការរាលដាលជំងឺនេះ»។

លោកស្រី​ បាន​ពោលបន្តទៀតថាឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ស្រុក ​និង​ពីបរទេស​ឱ្យ​ទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ​និង​ក្នុង​តំបន់ដែលត្រូវ​បាន​បង្កើតឡើងកាលពីពេលថ្មីៗនេះ។

លទ្ធភាពនេះអាចធ្វើ​ទៅរួចតាម​រយៈការ​ដាក់ចេញឱ្យ​បាន​ឆាប់រហ័សនូវច្បាប់​វិនិយោគ​មាន​ភាពប្រកួត​ប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អម​ដោយវិធានការទាំងឡាយសំដៅបង្កភាពងាយ​ស្រួលដល់ការ​ធ្វើ​អាជីវកម្ម​ ផង​ដែរ។ នេះយោងតាមលោកស្រី អ៊ីងហ្គូណា ដូប្រាចា។​

យោង​តាម​របាយ​ការណ៍​ខាងលើដដែលនេះ លំហូរនៃការវិនិយោគផ្ទាល់​ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ ​និង​ទៅ​ក្នុង​វិស័យ​កសិកម្មនៅ​តែ​បន្ត​កើនឡើង ទំនង​ជា​ដោយ​សារ​ភាពទាក់​ទាញ​របស់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី ​ដែលកម្ពុជា​កំពុងធ្វើ​​ជាមួយ​ប្រទេស​នានា​ក្នុងតំបន់ ដូចជាកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាង​កម្ពុជា និងចិនហៅកាត់ថា(RCEP) ជាដើម៕

ប្រធានក្រុមប្រឹក្សាភិបាលធនាគារព្រីនស៍ ត្រូវបានតែងតាំងជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី​
ប្រធានក្រុមប្រឹក្សាភិបាលនៃ Prince Bank លោក ចេន ហ្ស៊ី ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្រ្តីកម្ពុជា​ លោក​ ហ៊ុន សែន កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២០។ នេះយោងតាមព្រះរាជក្រឹត្យចុះលេខ នស/រកត/០៦២០/៥៩៥។

យោងតាមព្រះរាជក្រឹត្យដដែល ការតែងតាំងលោក ចេន ហ្ស៊ី ជាទីប្រឹក្សាផ្ទាល់នេះ គឺមានឋានៈស្មើរដ្ឋមន្រ្តី ដោយពុំទទួលប្រាក់បំណាច់មុខងារ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានផ្តល់បទសម្ភាសន៏ដល់ Newsroom Cambodia ថានាយករដ្ឋមន្រ្តី មានបុព្វសិទ្ធិពេញលេញក្នុងការផ្តល់ដល់ជនណាម្នាក់យកមកធ្វើជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់សម្តេច។

លោកក៏បានគូសបញ្ជាក់ថា ក្នុងឋានៈជាទីប្រឹក្សាផ្ទាល់ដែលមានឋានៈស្មើរដ្ឋមន្រ្តីនេះ មានន័យថាលោក ចេន ហ្ស៊ី ប្រាកដជាមានតម្លៃធំ ហើយមានសមត្ថភាពក្នុងការ ដែលមានការឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋដែលបានបង្ហាញការព្រួយបារម្ភ​។

លោកបានមានប្រសាសន៏ថា៖ «​សម្តេច ហ៊ុន សែន លោកជានាយករដ្ឋមន្រ្តីមួយស្តាប់ពីអ្នកជុំវិញខ្លួន ដែលស្តាប់ពីមហាជន ពីអ្នកឯកទេស ស្តាប់ពីអ្នកជំនាញទាំងអស់ សម្តេចគឺជាអ្នកស្តាប់ដូចនេះលោកត្រូវការជំនួយ»។

លោក ចេន ហ្ស៊ី កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ក៏ត្រូវបានផ្តល់ឋានៈជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី លោក ស ខេង មានឋានៈស្មើរដ្ឋលេខាធិការ ផងដែរ។

នេះបើយោងតាមគេហទំព័រធនាគារព្រីនស៍ លោក ចេន ហ្ស៊ី ចូលរួមក្នុងការធ្វើការសម្រេចចិត្តសំខាន់ៗដូចជាការបង្កើនដើមទុនសម្រាប់ធនាគារ និងពង្រីកប្រតិបត្តិការអាជីវកម្ម។ គាត់មានការវិនិយោគលើវិស័យអចលនៈទ្រព្យ និងវិនិយោគលើសេវាកម្មអ៊ីនធឺណិតផងដែរ៕

អភិបាលក្រុងសៀមរាប៖ ប្រជាពលរដ្ឋភាគច្រើនរុះរើសំណង់ បន្ទាប់ពីរយៈពេលកំណត់១០ថ្ងៃ
អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា បាននិយាយកាលពីថ្ងៃទី២​ ខែតុលា ឆ្នាំ២០២០ ថាប្រជាពលរដ្ឋភាគច្រើនបានរុះរើសំណង់របស់ខ្លួចរួចហើយ បន្ទាប់ពីរយៈពេលកំណត់១០ថ្ងៃ ដែលអាជ្ញាធរបានទុកពេលឲ្យ ដើម្បីយកទីកន្លែងដើម្បីសាងសង់ផ្លូវ ៣៨ខ្សែថ្មី​ នៅក្នុងក្រុង។

ប្រជាពលរដ្ឋបង្ខិតរបងចូល នៅក្នុងក្រុងសៀមរាប រូបភាពដោយ៖ មុនី

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅ ឬសាងសង់រំលោភលើដីចំណីផ្លូវ ឲ្យធ្វើការរុះរើចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ហើយក៏បានប្រកាសថានឹងគ្មានសំណងអ្វីនោះឡើយ។

លោក នួន ពុទ្ធារ៉ា បាននិយាយប្រាប់ Newsroom Cambodia ដូច្នេះថា «ក្នុងកាលកំណត់ឲ្យរុះរើហ្នឹង​មកទល់ថ្ងៃនេះ ភាគច្រើនពួកគាត់ (ប្រជាពលរដ្ឋ) សហការរុះរើបានច្រើនហើយតែមិនទាំងស្រុង​ នៅខ្លះទៀតមានការយឺតយ៉ាវព្រោះប៉ុន្មានថ្ងៃនេះវាមានភ្លៀង»។

លោក នួន ពុទ្ធារ៉ា មិនបាននិយាយពីចំនួនប្រជាពលរដ្ឋដែលបានរុះរើហើយនោះទេ ហើយបានរៀបរាប់ថាតាមផែនការគ្រឿងចក្រត្រូវចាប់ផ្តើមធ្វើនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ប៉ុន្តែលោកថានឹងនៅបន្តមើលតាមស្ថានភាពជាក់ស្តែងសិន។

លោកបាននិយាយថាការសាងសង់ផ្លូវទាំងនេះមិនបានរំលោភលើដីឯកជននោះឡើយ ពោលគឺធ្វើតែនៅលើដីផ្លូវសាធារណៈតែប៉ុណ្ណោះហើយ ការប៉ះពាល់វិញ ភាគច្រើនគឺប៉ះរបង និងសំយាបផ្ទះ ពីព្រោះប្រជាពលរដ្ឋមួយចំនួនបានសាងសង់ចូលដីផ្លូវ តាំងពីយូរមកហើយ។

លោកបានមានប្រសាសន៏ថា៖ «វាមានប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួនដែរ ប៉ុន្តែជារួមប្រជាពលរដ្ឋសាទរ ហើយនាំគ្នាសហការ ចុះរុះរើតាំងពីពេលជូនដំណឹងរហូតមកដល់ពេលនេះ»។

លោកសោម លីន ជាអ្នកលក់ដូរ និងជាប្រជាពលរដ្ឋមួយរូបដែលរស់នៅភូមិតាភុល ឃុំស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប បានរៀបរាប់ទាំងសកម្មភាពកំពុងរើតូបលក់ឥវ៉ាន់ទាំងភ្លៀងរលឹមថា លោកមិនមានបញ្ហាចំពោះរឿងដែលអាជ្ញាធរឲ្យរុះរើ នោះទេពីព្រោះថា ការរុះរើនេះធ្វើឡើងចំពោះប្រជាពលរដ្ឋគ្រប់គ្នា។

លោកបានបន្ថែមថាបើទោះបីជាប៉ះពាល់ចូលប្លង់រឹងបន្តិចបន្តួចក្តី ក៏នៅតែមិនមែនជាបញ្ហាព្រោះឲ្យតែបានផ្លូវធ្វើដំណើរ ហើយបង្កលក្ខណៈងាយស្រួលដល់ការរកស៊ីទៅ គឺវាល្អណាស់ទៅហើយ។

លោក សោម លីនបាននិយាយថា៖​​ «អត់អីទេព្រោះជាតម្រូវការតែប៉ុណ្ណឹងទៅហើយវាស្មើភាពគ្នា ណាមួយមិនមែនប៉ះតែខ្ញុំផង អ្នកតូចអ្នកធំអីវាទៅទាំងអស់ហ្នឹង»៕

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៏ថានឹងរួញមកនៅត្រឹម -២%
ធនាគារពិភពលោក បានព្យាករណ៍នៅថ្ងៃទី២៩ ខែកញ្ញ ឆ្នាំ២០២០នេះថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមាន -២ភាគរយសម្រាប់ឆ្នាំនេះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់កម្ពុជា បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិដែលបង្កឡើងដោយការរាលដាលជំងឺកូវីដ-១៩។

កំណើនអវិជ្ជមាននេះ យោងតាមធនាគារពិភពលោក អាចនឹងមានផលប៉ះពាល់ដល់ធ្ងន់ធ្ងរដល់សុខមាលភាពគ្រួសារនិងធ្វើឲ្យភាពក្រីក្រមានការកើនឡើង។

ធនាគារពិភពលោកបាននិយាយថា «អត្រាភាពក្រីក្រនៅកម្ពុជាទំនងជានឹងកើនឡើងវិញ ដោយសារតែកំណើនសេដ្ឋកិច្ចមានសភាពមិនសូវល្អ បន្ថែមដោយការបាត់បង់ការងារ, ការធ្លាក់ចុះក្នុងចំណូលគ្រួសារ, និងការឡើងថ្លៃទំនិញស្បៀងអាហារផង»។

«ការថមថយកាន់តែខ្លាំងនូវមូលធនមនុស្សក្នុងស្រុក ក៏ជាហានិភ័យមួយទៀតដែរ ដោយសារសកម្មភាពសិក្សានិងលទ្ធផលនៃការរៀនចេះធ្លាក់ចុះ នៅពេលដែលសាលារៀនត្រូវបានបិទទ្វារ»។

កូវីដ១៩ ក៏បានធ្វើឲ្យសេដ្ឋកិច្ច និងក្បាលម៉ាស៊ីនសំខាន់ៗរបស់កម្ពុជា មានដូចជាវិស័យសំណង់ ទេសចរណ៍ និងការនាំចេញទំនិញ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ កូវីដ ១៩ ក៏បានធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅទ្រឹងផងដែរ ដែលជាវិស័យដែលមានការពឹងពាក់ខ្លាំងទៅលើការវិនិយោគពីបរទេស។

វិស័យ​ទេស​ចរណ៍ និង​បដិសណ្ឋារ​កិច្ច​របស់​កម្ពុជា​បាន​ដួល​រលំ ដោយ​សារ​តែការ​រឹតត្បិត​​លើ​ការ​ធ្វើ​ដំណើរ​និង​វិធានការ​រាំង​ខ្ទប់​ឱ្យនៅមួយ​កន្លែង។ ចំនួន​ភ្ញៀវ​មក​ដល់បាន​ធ្លាក់​ចុះ​ប្រហែល ៦៤,៦ភាគរយ ក្នុង​កំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០។

ចំណែកការ​នាំចេញ​ផលិតផលកាត់​ដេរ, សម្ភារធ្វើ​ដំណើរ និង​ស្បែកជើង បាន​ធ្លាក់​ចុះ​ ៧,២ភាគរយក្នុង​កំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០ ហើយ​ទន្ទឹមគ្នានោះ​ការនាំចូល​ក្រណាត់​សម្រាប់​យក​មក​កាត់​ដេរ​ បានធ្លាក់ចុះ​ ៨៥,៤ភាគរយ។

របាយការណ៍ដដែលនេះថា ការកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA បានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាចំនួន២០ភាគរយ។

យ៉ាងណាក្តី សកម្ម​ភាព​សេដ្ឋកិច្ចផ្ទៃក្នុង​​របស់​កម្ពុជា​បាន​ចាប់​ផ្តើម​កម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ​ហើយ ក្រោយ​ពី​មាន​ការ​សម្រាល​លើ​វិធានការរក្សា​គម្លាត​សុវត្ថិភាពសង្គម។​

ធនាគារពិភពបាននិយាយដូច្នេះថា «តម្រូវការក្នុងស្រុក រួមមានការធ្វើដំណើរនិងសកម្មភាពទេសចរណ៍ក្នុងស្រុកផង កំពុងតែងើបឡើងវិញ។ កម្ពុជា និងចិន បានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ (CCFTA) រួចហើយៗកិច្ចព្រមព្រៀងនេះទំនងជានឹងចូលជាធរមានក្នុងឆ្នាំ២០២១»។

ពលរដ្ឋ និងអ្នកជំនាញបារម្ភថា ការលុបទន្លេពង្រីក​កោះនរាហ៍អាចធ្វើឲ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ
(ភ្នំពេញ)៖ ដី ថ្ម និងខ្សាច់ ជាច្រើន​ឡាន​ត្រូវ​បាន​ដឹក​យ៉ាង​សកម្ម​ក្នុង​មួយ​ថ្ងៃៗ​ ដើម្បី​ចាក់​ពង្រីក​កោះ​ន​រាហ៍ ដែល​នៅ​ក្បែរ​កោះពេជ្រ​ផ្នែក​ខាង​កើត។ ​កោះស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ខ​ច្បារ​អំពៅ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​អភិវឌ្ឍន៍​ជា​ទីក្រុង​រណប​ថ្មី លើ​ផ្ទៃដី​ប្រមាណ​១០០​ហិចតា ដោយ​គម្រោង​នេះ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ពីរពាន់​លាន​ដុល្លារ​អាមេរិក​។

ទោះបីជា​ចំណាយ​អស់​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ ក្នុង​​ការអភិវឌ្ឍ​ក្តី ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តំប​ន់នោះ រួម​ទាំង​អ្នកជំ​នាញ​ផ្នែក​បរិស្ថាន​ផង បាន​បង្ហាញ​ការព្រួយ​បារម្ភ​ថា ការសាងសង់​ទីក្រុង​រណប​ទំនើប​នេះ នឹង​ឈាន​ទៅ​ដល់​ការលុប​ទន្លេ​មេគង្គ​ដើម្បី​ពង្រីក​កោះ ​ដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​បរិស្ថាន មាន​ជីវៈចម្រុះនៅ​ក្នុង​ទឹក​ទន្លេ​ជា​ដើម។

កំពុង​អង្គុយ​លើ​គ្រែ​ឬស្សី​មួយ​នៅ​ខាង​មុខ​ផ្ទះ អ្នកស្រី ពោត ពេញ ពលរដ្ឋម្នាក់​ដែល​រស់នៅ​ភូមិ​ក្បាល​កោះ​នរាហ៍​រយៈពេល​ជាង​១០​ឆ្នាំមក​ហើយ​នោះ​រៀបរាប់​ថា ការអភិវឌ្ឍ​កោះ​នេះ​ត្រូវ​ចាក់​លុប​ទន្លេ​មេគង្គ ដោយ​ចាប់​ពី​ម្តុំ​ចំណុច​កណ្តាល​មក​គៀក​នឹង​ច្រាំង​ទន្លេ​ក្បែរ​ផ្ទះរ​បស់​អ្នកស្រី។ អ្នកស្រី​បន្ត​ថា ចាប់ពី​មាន​ការលុប​ទន្លេ​មក ខ្យល់​អាកាស​ហប់​ជាង​មុន និង​បាត់បង់​ចំនួន​ត្រី​ជា​ដើម។

លើកដៃ​ទៅ​ទន្លេ​មេគង្គ អ្នកស្រី​បញ្ជាក់​ថា៖ «ពី​មុនត្រី​រក​បាន ស្ទូច ដាក់មង​អី​ចេះ​តែ​បាន​តើ តែ​ឥឡូវ​អស់​ហើយ តាំង​ពី​ចាក់​ដី​មក​ស្ងាត់​ឈឹង ត្រី​ក៏​អស់​ទឹក​ក៏​រីង»។

ស្រ្តីវ័យ៦៨ឆ្នាំរូបនេះ​បន្ត​ទៀត​ថា ការលុបទន្លេ​ដើម្បី​បង្កើត​ទីក្រុង​ទំនើប​នេះ បាន​​ធ្វើ​​ឲ្យ​បាត់បង់​ភ្ញៀវ​ដែល​ធ្លាប់​មក​កំសាន្ត​ស្ទើរ​តែ​ទាំង​ស្រុង ខណៈ​ដែល​មិន​ទាន់​លុប​ទន្លេ មាន​មនុស្ស​តែងតែ​មក​អង្គុយ​លេង​កំសាន្ត ជាពិសេស​នៅ​ចុង​សប្តាហ៍។ អ្នកស្រី​បន្ថែម​ថា ទឹក​ទន្លេ​ពេល​នេះ​បាន​ប្រែ​ទៅ​ជា​ល្អក់ និង​មាន​សភាព​រីងស្ងួត ដោយសារ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​សីហា​ ទឹក​មាន​ច្រើន តែ​ឆ្នាំ​នេះ​ទឹក​មិន​ទាន់​មាន​ដូច​រាល់​ឆ្នាំ​នោះ​ទេ។

អ្នកស្រីថា៖ «ទឹកពីមុនថ្លា មានល្អក់ខ្លះ ពីមុនខែហ្នឹងអីហូរត្របាញ់ ហូរវឹងតែម្តង ដល់​ពេល​ឥឡូវ​ហ្នឹង វាលែងហូរហើយ ។

ចំណែក​​ពលរដ្ឋ​រស់នៅ​ភូមិ​ក្បាល​កោះ​នរាហ៍​ម្នាក់​ទៀត អ្នកស្រី  ចាន់ ម៉ានី ដែល​មាន​ផ្ទះ​​​ទល់​មុខ​ទន្លេ​​ លើកឡើង​ថា ​នៅ​ពេល​ដែល​ឃើញ​មានការចាក់​ខ្សាច់​លុប​ទន្លេ​ដើម្បី​អភិវឌ្ឍន៍​ដូច្នេះ អ្នកស្រី​មា​ន​អារម្មណ៍​ថា​ស្តាយ​ទន្លេ និង​ជីវ​ចម្រុះ​នៅ​ក្នុ​ង​ទឹក ព្រោះ​ថា​ទន្លេ​នេះ​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ។ អ្នកស្រីបន្ថែមថា អ្នកស្រី បារម្ភ​ថា នា​ពេល​អនាគត​​​​ក្មេងៗ​ជំនាន់​ក្រោយ​មិន​ស្គាល់​ទន្លេ​បួន​មុខ ត្រឹម​តែ​ឮ​​គេ​ថា និង​តាម​មេរៀន។

អ្នកស្រី ម៉ានី និយាយ​ថា៖ «​មានអា​រម្មណ៍​ថា​​ដូចជា​​បាត់បង់​​ទន្លេ ធ្លាប់​តែ​​មើល​​មក​​មុខ​​ផ្ទះ​​មាន​ទន្លេ​​​វាល ហើយ​​សម្បូរ​​ត្រី​​ទៀត […] ស្តាយ​ទន្លេ​​ស្តាយ​​ភោគ​​ផល​​ធម្មជាតិ​​ដូចជា​​ត្រី​ពេល​លុប (ទន្លេ) ទៅ​វា​ធ្វើ​ឲ្យ​ខ្សត់​ខ្សោយ​ជាង​មុន​​ តែ​មិន​ដឹង​ធ្វើ​មិច​បើ​យើង​ជា​ប្រជាជន។ ខ្ញុំ​បារម្ភ​ក្មេង​ជំនា​ន់​ក្រោយ ខា្លច​ពួកគេ​មិន​ស្គាល់​ទន្លេ​បួន​មុខ ​​(ទន្លេ​ចតុមុខ) អស់​ហើយ»។

បើតាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​​ចុះ​ផ្សាយ​ថ្ងៃទី៨ ខែឧសភា​​បាន​​​ឱ្យ​​ដឹង​ថា ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ្ញា​​ ពុង ឃាវសែ បាន​ទទូល​សិទ្ធិវិនិយោគពីរដ្ឋាភិបាល កាល​​ពី​ខែតុលា ឆ្នាំ២០១៨កន្លងទៅ ដើម្បី​អភិវឌ្ឍន៍​កោះ​នរាហ៍​ជា​ទីក្រុង​រណប​ ហើយ​ក្រុមហ៊ុន​នឹង​ស្ថាបនា​ស្ពាន​បេតុង​ខ្សែកាប​១ខ្សែ​ដើ​ម្បី​តភ្ជាប់​ពី​ទីក្រុង​កោះពេជ្រ ទៅ​កោះ​នរាហ៍​ផង​ដែរ។

ក្នុងលិខិ​ត​ដដែល​បាន​បញ្ជាក់​ថា ស្ពាន​នេះនឹ​ងជួយ​កាត់​បន្ថយ​ការក​កស្ទះច​រាចណ៍​របស់​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​ស្ពាន​ព្រះមុន្នី​វង្ស​បាន​មួយ​កម្រិតធំ ពេល​ដែល​ស្ថាបនា​រួច។

អ្នកពិគ្រោះ​យោបល់​ឯករាជ្យ​ផ្នែកធនធាន​ទន្លេ និង​បរិស្ថាន​លោក ហែម ឧត្តម បានប្រាប់ Newsroom Cambodia ថា ការ​អភិវឌ្ឍ​ទីក្រុង​ទំនើប​ថ្មី​នេះ ប្រាកដ​ណាស់​ថា​នឹង​ប្រែ​ក្លាយ​កោះ​នរាហ៍​ទៅ​ជា​តំបន់​ដែល​មាន​ភាព​ទំនើប ស៊ី​វិល័យ និង​ប្តូរ​ពី​ភូមិ​ដែល​ស្ងាត់​ទៅ​ជា​មាន​សភាព​អ៊ូអរ។ ប៉ុន្តែ​លោក​​ថា គម្រោង​ដែល​អភិវឌ្ឍ​ន៍​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ ហាក់​ខ្វះ​តម្លាភាព ដោយសារ​​ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ការសិក្សា​ពី​ហេតុ​ប៉ះពាល់​ផ្នែក​បរិស្ថាន​នោះ​ទេ។ លោកបន្តថា ពួកគេ​បាន​ព្យាយាម​បិទ​បាំង​ព័ត៌មាន នៅ​ពេល​ដែល​មាន​ការសួរ​នាំ​ពី​សាធារណៈជន​​។

លោក ឧត្តម បញ្ជាក់​ថា៖ «គម្រោង​អភិវឌ្ឍន៍​ធំៗ​បែប​នេះគឺ​ត្រូវការ​ឲ្យមា​ន​ការ សិក្សា​វាយ​តម្លៃ​អំពី​ហេតុ​ប៉ះពាល់​បរិស្ថាន ដើម្បី​ឲ្យ​យើង​ដឺង។ យើង​អាច​មើល​ឃើញ​ថា​មាន​ផល​ប៉ះពាល់​អី ហើយ​ជា​យោបល់​រប​ស់​ប្រជាពលរដ្ឋ​មូលដ្នាន សាធារណៈជន និង​សង្គម​ស៊ីវិល​ថា ពួកគាត់​មាន​ការព្រួយ​បារម្ភ​យ៉ាងម៉េច បន្ទាប់​មក​បាន​យើង​ផ្អែក​ទៅ​លើទាំ​ងអស់​ហ្នឹង យក​មក​ពិចារណា​ថា តើ​គួរ​ធ្វើ ឬមិ​នគួ​រ​ធ្វើ បើ​ធ្វើ ធ្វើទំ​ហំប៉ុណ្ណឹង តូចជា​ងហ្នឹង ឬ​យ៉ាងណា?»។​

កាលពីថ្ងៃទី២១ ខែកក្កដា គណបក្ស​ប្រជាធិបតេយ្យ​មូ​លដ្ឋាន ក៏​​បាន​បង្ហោះសារ​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​ខ្លួន ​​ដោយ​ស្នើដ​ល់​​លោក​​នាយក​​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ត្រួត​ពិនិត្យ​​ឱ្យ​បាន​​​ជុំវិ​ញ​ការអភិវឌ្ឍ​នេះ និង​ជំរុញ​ឲ្យ​ក្រសួង​បរិស្ថាន​បញ្ជូន​ក្រុម​ការងារ​ចុះវា​យត​ម្លៃ​ជា​បន្ទាន់ ដោយ​ថា តាម​ការសង្កេត​ឃើញ​ជាក់ស្តែង​របស់​គណបក្ស គម្រោង​នេះកំ​ពុងតែ​ធ្វើ​ផ្ទុយ​នឹង​ច្បាប់ ។

គណបក្ស​ក្រៅ​សភា​នេះស​រសេ​រ​ថា ៖ «ការអភិវឌ្ឍ​ពង្រីក​កោះ​នរាហ៍​នឹង​ឈាន​ទៅ​លុប​ទន្លេ​មេគង្គ​ក្រោមប្រ​មាណ​ជិត​ពាក់​កណ្តាល ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឯកជន ដែល​ផ្ទុយ​នឹង​ច្បាប់ ក៏​ដូច​ជា​ខុស​ឆ្ងាយ​ពី​ផ្ទាំង​បិទ​ប្រកាស​ព័ត៌មាន​អំពី​ការអភិវឌ្ឍ​កោះ​ន​រាហ៍​។ ការណ៍​នេះ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ង​ន់ធ្ងរ​ដល់​បរិស្ថាន ជាពិសេស​ការរារាំង​ផ្លូវ​មច្ឆាជាតិ (ត្រី) បង្ក​ទឹក​ជំនន់ និង​ការបាក់​ច្រាំង​ទន្លេ​នា​ពេល​អនាគត»។

ឆ្លើយ​តប​ជុំវិញ​ការលើកឡើង​ទាំង​នោះ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា កន្លង​មក​រាល់​គម្រោង​អ​ភិវឌ្ឍន៍​នានា​ដែល​សាងសង់​ហើយ​ពាក់ព័ន្ធ​នឹង​បរិស្ថាន គឺ​ត្រូវ​ឆ្លង​កាត់​ការវាយតម្លៃ​រ​បស់​ក្រសួង​បរិស្ថាន​ជានិច្ច។ លោក​បន្ថែម​ថា គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​កោះ​នរាហ៍ ក៏​កំពុង​តែ​ត្រូវ​បាន​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ផង​ដែរ។ ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះមិ​នបា​នបញ្ជាក់​អំពី​លទ្ធផល​នៃ​ការវាយ​តម្លៃ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ មិ​នថាគម្រោង​ណាជា​គម្រោង​ណា ដែល​មាន​ការពាក់ព័ន្ធ​ផ្សេងៗ ត្រូវ​ឆ្លង​កាត់​ការវាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន។ ហើយ​គម្រោង​កោះ​នរាហ៍​នេះ​គឺ​បាន​កំពុង​ឆ្លង​កាត់​លើ​ការវាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន»។

បើតាម​លោក​ ហែម ឧត្តម កន្លង​មក​សកម្មភាព​ផ្សេងៗ​ដែល​លោក​ហៅ​ថា​ជា​សកម្មភាព​​បំផ្លាញ​​ទន្លេ​មេគង្គ​មាន​ជា​​បន្ត​បន្ទាប់ ​ដូច​ជា​ការបូម​​ខ្សាច់ សំណល់​ប្លាស្ទិច និង​កាក​សំណល់​រោងចក្រ​ជាដើម បាន​ធ្វើ​ឱ្យ​ទន្លេ​នេះ​កាន់​តែ​មាន​សភាព​​ទ្រុឌទ្រោម​ទៅៗ ហើយ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ​ គ្រោះរាំ​ងស្ងួត និង​ទឹកជំនន់​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​នេះ និង​ឆ្នាំមុនៗ​។ លោកថា រដ្ឋាភិបាល​គួរ​តែ​ដាក់​ការពិចារណា រក​ទី​កន្លែង​ផ្សេង​ដើម្បី​អភិវឌ្ឍន៍​ ជាជាង​ការលុប​ទន្លេ​​។

លោក ឧត្តម ​បញ្ជាក់ថា៖ «យើង​ខាត​បង់​ទិន្នផល​ត្រី ខាតបង់​ដំណាំ​ស្រែច​ម្ការ កសិកម្ម​របស់​យើង។ អីចឹង​ថា​តើ​ការ​អភិវឌ្ឍន៍​ថ្មី​ជា​ផ្សារ​ទំនើប ជា​ក្រុង​រណប ខុនដូ អីអស់​ហ្នឹង​វា​អាច​ប៉ះប៉ូវ​ការបាត់បង់​បាន​ដែ​រ​ឬ​អត់ ជាតម្លៃលុយ និងជីវៈចម្រុះបរិស្ថាន»៕​