Social Issues – Newsroom Cambodia

ពីក្មេងក្រីក្រ ធ្លាប់បោះបង់ការសិក្សា ក្លាយជាបុគ្គលគំរូនៅក្នុងសង្គម
ជាក្មេងដែលមានប្រវត្តិបោះបង់ការសិក្សាដោយសារតែគ្រួសារមានជីវភាពក្រីក្រ និងធ្លាប់បួសជាព្រះសង្ឃ ត្រឡប់មកតស៊ូរៀនវិញរហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ និងក្លាយជាប្រធានសមាគមន៍បណ្ដាញយុវជនកម្ពុជា (CYN)។

កើតនៅឆ្នាំ១៩៨៨ លោកអ៊ុល វ៉ាន់ ជាកូនកសិករមកពីខេត្តស្វាយរៀង ដែលមានបងប្អូនប្រុសចំនួន ៤នាក់ ហើយលោកជាកូនច្បងក្នុងគ្រួសារ។ ឪពុកជាអ្នកឡើងត្នោត ចិញ្ចឹមសត្វ និងលេងភ្លេងខ្មែរ រីឯម្ដាយជាអ្នកលក់ដូរស្ករត្នោតដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។

លោកវ៉ាន់ បានលើកឡើងថា៖ «ខ្ញុំគឺជាអ្នកស្វាយរៀង មែនទែនទៅខ្ញុំកើតនៅឆ្នាំ១៩៨៨ បើគិតមកដល់ពេលបច្ចុប្បន្នខ្ញុំមានអាយុ៣៤ឆ្នាំ។ ខ្ញុំមានបងប្អូនបង្កើតបួននាក់ ខ្ញុំជាកូនទីមួយ អត់មានស្រីទេ»។

លោកបានបន្ថែមថា៖ «ឪពុកម្ដាយខ្ញុំមែនទែនទៅជាកសិករ បច្ចុប្បន្នគាត់នៅរស់រានមានជីវិតនៅឡើយទេ។ ក្រៅពីធ្វើស្រែចម្ការ ម្ដាយរបស់ខ្ញុំគាត់គឺជាអ្នកលក់ដូរនៅក្នុងស្រុក គាត់លក់ស្ករត្នោត។ ឪពុករបស់ខ្ញុំពីមុនគាត់គឺជាអ្នកឡើងត្នោត ឥឡូវគាត់រាងចាស់មកចិញ្ចឹមសត្វ លេងភ្លេងបុរាណ»។

លោកវ៉ាន់ ធ្លាប់បានសិក្សានៅក្នុងសាលារហូតមកដល់ថ្នាក់ទី៩ ក៏ប៉ុន្តែត្រូវបោះបង់ការសិក្សាមួយខែមុនការប្រលងថ្នាក់ទី៩ ដោយសារគ្រួសារមានជីវភាពខ្វះខាត ហើយលោកក៏សម្រេចចិត្តបួសជាព្រះសង្ឃរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨។ ដោយលោកយល់ឃើញថាមានតែការបួសរៀនទេទើបអាចបន្តការសិក្សាបាន។

លោក​អ៊ុល​​ វ៉ាន់ក្នុងបទ​សម្ភាសន៍​របស់​ជា​មួយ​ Newsroom​ Cambodia។​ រូបភាព៖ ​សាន​ ម៉ា​លីនណា​

លោកវ៉ាន់ បានលើកឡើងទាំងអួលដើមកថា៖ «ខ្ញុំជាអ្នកដែលចង់រៀន មែនទែនទៅបើទោះបីជាគ្រួសារខ្ញុំខ្វះខាតកាលនោះ ហើយខ្ញុំមើលឃើញថាមានតែការបួសរៀនទេ ទើបខ្ញុំអាចបន្តការរៀនសូត្របាន»។

«ពេលខ្លះខ្ញុំអត់បាយហូបទេ ពេលដែលខ្ញុំទៅរៀនអ៊ីចឹងមកវិញគេហូបបាយអស់ ពេលខ្លះបាយផ្អូម ហើយពេលខ្លះហូបទឹកហើយដេកទៅ»។

នៅអំឡុងពេលដែលលោកជាព្រះសង្ឃ ដោយសារតែចង់សិក្សារៀនសូត្រ ទើបធ្វើឱ្យលោកសម្រេចចិត្តផ្លាស់ប្ដូរទីកន្លែងពីខេត្តមួយទៅខេត្តមួយដើម្បីបន្តការរៀនសូត្ររបស់ខ្លួន។ ក្រៅតែជាសិស្សពូកែមុខវិជ្ជាភាសាខ្មែរយុវជនរូបនេះ ក៏ឆ្លៀតរៀនទាំងផ្នែកភាសាបាលី រួមទាំងភាសាអង់គ្លេសផងដែរ។ នៅពេលទំនេរពីការរៀនសូត្រលោកក៏បានជួយកិច្ចការក្នុងវត្ត ព្រមទាំងជួយបង្រៀនភាសាអង់គ្លេសទៅកាន់ព្រះសង្ឃ និងមិត្តភក្តិផ្សេងទៀត ដែលទទួលបានជាថវិកាតិចតួចដើម្បីចំណាយទៅលើការសិក្សារបស់ខ្លួន។

លោកវ៉ាន់ បានលើកឡើងថា៖ «ខ្ញុំសិក្ខមកវិញរួចបន្តការសិក្សាបំពេញវិជ្ជាថ្នាក់ទី៩ ទី១០ អ៊ីចឹងខ្ញុំរៀនថ្នាក់ទី១០ តែត្រូវមកប្រលងថ្នាក់ទី៩វិញ ដើម្បីយកសញ្ញាបត្រឌីប្លូម (មធ្យមសិក្សាទុតិយភូមិ)។ ខ្ញុំសំណាងល្អខ្ញុំអាចមានឱកាសទៅរៀនភាសាអង់គ្លេសក្រៅម៉ោង កាលនោះដើរទៅរៀន អ៊ីចឹងបានបានទុនជាភាសាអង់គ្លេសដែលខ្ញុំអាចប្រើដើម្បីបង្រៀនអ្នកដទៃទៀត ខ្ញុំបានលុយ មែនទែនទៅខ្ញុំបង្រៀនព្រះសង្ឃ ហើយបង្រៀនអ្នកនៅវត្តដែលជាមិត្តដូចគ្នានោះ គាត់ឧបត្ថមម្នាក់មួយម៉ឺនរៀល ព្រះអង្គគាត់ក៏បានជួយដែរមួយម៉ឺន អ៊ីចឹងខ្ញុំបានលុយហ្នឹងដើម្បីផ្គត់ផ្គង់ការរៀនសូត្រខ្ញុំនៅថ្នាក់វិទ្យាល័យ»។

នៅឆ្នាំ២០១០ លោកវ៉ាន់ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងបានជាប់អាហារូបករណ៍ចំនួនពីរ គឺភាសាអង់គ្លេសសម្រាប់ការអប់រំ និងអាហារូបករណ៍ផ្នែកគ្រប់គ្រង តែដោយសារតែកត្តាពេលវេលាមិនអំណោយផលទើបធ្វើឱ្យលោក វ៉ាន់ សម្រេចចិត្តបោះបង់អាហារូបករណ៍ផ្នែកគ្រប់គ្រង។

លោកបានលើកឡើងថា៖ «ដល់ឆ្នាំ២០១០ខ្ញុំប្រលងជាប់បាក់ឌុប ហើយនៅ២០១០ ខែ១០ ខ្ញុំក៏ឡើងមករៀននៅភ្នំពេញ ខ្ញុំទទួលបានអាហារូបករណ៍ពីរសាលា ថ្នាក់បរិញ្ញាបត្រខ្ញុំរៀនភាសាអង់គ្លេសសម្រាប់ការអប់រំមួយ ហើយខ្ញុំរៀនគ្រប់គ្រង ក៏ប៉ុន្តែខ្ញុំរៀនគ្រប់គ្រងបានត្រឹមឆ្នាំទីពីរទេ ខ្ញុំក៏បោះបង់ការរៀនបរិញ្ញាបត្រគ្រប់គ្រងវិញដោយសារតែខ្ញុំរៀនភាសាអង់គ្លេសសម្រាប់ការអប់រំ គឺតម្រូវឱ្យខ្ញុំរៀនពេញម៉ោង រៀនពីចន្ទដល់សៅរ៍ អ៊ីចឹងខ្ញុំអត់មានពេលសម្រាប់រៀនថ្នាក់មួយទៀត ខ្ញុំក៏បញ្ឈប់ត្រឹមឆ្នាំទីពីរ»។

ជីវិតថ្មីនៅលើទឹកដីសកលវិទ្យាល័យអ្វីៗហាក់មានការប្រែប្រួលស្ទើតែមួយរយប៉ែតសិបឌឺក្រេ លោកវ៉ាន់ ដែលធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស បានប្រែក្លាយទៅជាអ្នករត់ម៉ូតូឌុបដើម្បីរកចំណូលផ្គត់ផ្គង់ការចំណាយរបស់ខ្លួននៅទីក្រុងភ្នំពេញ។

លោកវ៉ាន់ បានលើកឡើងថា៖ «ខ្ញុំមកភ្នំពេញ ខ្ញុំមកនៅជាមួយពូមីងគាត់ជាអ្នកធ្វើការរោងចក្រនៅតាខ្មៅ ហើយអ៊ីចឹងខ្ញុំចាប់ផ្ដើមជីវិតថ្មីពីគ្រូបង្រៀនមកជាអ្នករត់ម៉ូតូឌុប។ ខ្ញុំឆ្លៀតពេលចេញពីរៀននៅមហាវិទ្យាល័យម៉ោង ៤ល្ងាច ៥ល្ងាចអ៊ីចឹង ខ្ញុំរត់ម៉ូតូឌុបពីម៉ោង៤ ដល់ម៉ោង៧យប់ ពេលខ្លះដល់ម៉ោង៨ ម៉ោង៩យប់»។

លោកបានបន្តថា៖ «ខ្ញុំមានម៉ូតូមួយគ្រឿង ម្ដាយខ្ញុំគាត់លក់ស្ករត្នោត១២ពាង ហើយថែមមាសមួយជីទៀត ហើយមាសមួយជីហ្នឹងខ្ចីគេទៀត»។

ក្រៅតែពីការងារជាអ្នករត់ម៉ូតូឌុប លោកវ៉ាន់ ក៏ធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្តនៅតាមអង្គការនានា និងធ្វើជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសនៅសាលាឯកជនទាំងក្រៅម៉ោង និងពេញម៉ោង។ ដោយការតស៊ូព្យាយាមមិនរុញរា លោកវ៉ាន់ ទទួលបានភាពជោគជ័យជាបន្តបន្ទាប់នៅក្នុងជីវិតការងាររបស់ខ្លួន រហូតក្លាយជាប្រធានសមាគមន៍បណ្ដាញយុវជនកម្ពុជា (CYN)នៅឆ្នាំ២០១៩សម្រាប់អណត្តិ៤ឆ្នាំ គឺពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣។

ក្រោមការដឹកនាំរបស់លោកវ៉ាន់ បណ្ដាញយុវជនកម្ពុជា ក៏បានសម្រេចបាននូវចំណុចសំខាន់ៗជាច្រើនដូចជា ការចូលរួមចំណែកកសាងសមត្ថភាពយុវជន និងពលរដ្ឋពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ជំនាញជាពលរដ្ឋសកម្ម កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ទស្សនៈកិច្ច កម្មវិធីទាក់ទងនឹងការការពារធនធានធម្មជាតិ យុត្តិធម៌សង្គម និងសិទ្ធិការងារជាដើម

លើសពីនេះលោកក៏បានសង្កត់ធ្ងន់ផងដែរថា បណ្ដាញយុវជនកម្ពុជាក៏បានចូលរួមចំណែកបង្កើតសាមគ្គីភាព កិច្ចសហប្រតិបត្តិការក្នុងចំណោមដៃគូជាយុវជន និងអង្គការសង្គមស៊ីវិលផ្សេងទៀតជាច្រើនផងដែរ។

«រដ្ឋាភិបាល ជាពិសេសខាងអាជ្ញាធរ តែងតែតាមដានឃ្លាំមើល ការអនុវត្តន៍ការងាររបស់បណ្ដាញយុវជនកម្ពុជាដែរដោយសារគាត់យល់ថាសកម្មភាពរបស់យើង (បណ្ដាញយុវជនកម្ពុជា) ជាសកម្មភាពពាក់ព័ន្ធទៅហ្នឹងគណបក្សនយោបាយ»។ នេះជាការលើកឡើងរបស់លោកវ៉ាន់អំពីបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក។

លោកក៏បានបន្ថែមទៀតថា៖ «ប៉ុន្តែធាតុពិតយើងធ្វើការដោយឈរលើគោលការណ៍សិទ្ធិមនុស្ស ឈរលើគោលការណ៍ប្រជាធិបតេយ្យ ដោយយើងតម្កល់នូវប្រយោជន៍ជាតិ ប្រយោជន៍សង្គមជាធំ។ អ៊ីចឹងហើយបើទោះបីជាយើងមានគោលការច្បាស់ក៏ដោយ បានចុះបញ្ជីការរួចក៏ដោយ ដោយសារតែបញ្ហានយោបាយ អាជ្ញាធរគាត់នៅតែតាមដានឃ្លាំមើលទៅលើសកម្មភាពការងាររបស់យើង។

«សឹងថាឱ្យតែចេញទៅសហគមន៍ដល់កន្លែងការងារ គឺមានអាជ្ញាធរទៅដល់ហើយ គាត់ស្វាគមន៍ គាត់ថតរូប គាត់ទាមទារការជូនដំណឹង បញ្ជីវត្តមានអ្នកចូលរួម ដែលយើងយល់ថាបញ្ហាទាំងអស់ហ្នឹងគឺជាការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់អង្គការសង្គមស៊ីវិល របស់ប្រជាពលរដ្ឋ»។

ជាមួយគ្នានេះដែរ លោកវ៉ាន់ក៏បានលើកទឹកឱ្យយុវជន សិស្ស និស្សិត មានការតស៊ូព្យាយាមរៀនសូត្រ ជំនះការលំបាក មានភាពស្មោះត្រង់ មានទំនួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន ហើយនិងមានទំនាក់ទំនងល្អជាមួយសង្គម និងមនុស្សជុំវិញខ្លួន។

លោកបានលើកឡើងថា៖ «ក្នុងនាមជាយុវជនមួយរូប និងក្នុងនាមបណ្ដាញយុវជនកម្ពុជា ខ្ញុំសូមលើកទឹកចិត្តឱ្យប្អូនៗ យុវជន ក្មេងៗ សិស្ស និស្សិតទាំងអស់ ដែលគាត់មានការលំបាក ឬក៏មានការប្រឈមអ្វីមួយ នៅក្នុងការរៀនក្ដី ក្នុងជីវិតក្ដី ក្នុងជីវភាពក្ដី ក្នុងជីវិតការងារអីក្ដី គឺសូមកុំបោះបង់ការតស៊ូ ការខិតខំប្រឹងប្រែង ភាពស្មោះត្រង់ ការមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញ ជាមួយនឹងសង្គម ជាពិសេសគឺការទទួលខុសត្រូវរបស់យើងនៅក្នុងតួនាទីរបស់យើង»។

លោកបានបន្តថា៖ «ខ្ញុំលើកទឹកចិត្តឱ្យប្អូនៗយុវជន ត្រូវតែចូលរួមក្នុងការងារសង្គម ទោះបីជាការងារស្ម័គ្រចិត្តក្ដី ជាកម្មវិធីរៀនសូត្រក្ដីដើម្បីយើងទទួលបានឱកាសរៀនសូត្រ និងមានឱកាសឈ្វេងយល់ពីសង្គមខាងក្រៅថាតើនៅក្នុងសង្គមហ្នឹង មានរឿងអ្វីកើតឡើង បញ្ហាអ្វីខ្លះ ដែលយើងត្រូវតែយល់ដឹងក្នុងនាមជាពលរដ្ឋម្នាក់នៅក្នុងប្រទេស»។

គួរបញ្ជាក់ផងដែរថា សមាគមបណ្តាញយុវជនកម្ពុជា ហៅកាត់ថា (ប.យ.ក) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ពីបណ្តាញយុវជន និស្សិត និងយុវជនជនបទដែលមានគោលបំណងបង្កើនការចូលរួមរបស់យុវជន និងការចូលរួមរបស់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ប.យ.ក បានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់នូវការចែករំលែកជំនាញ និងឱកាស បង្កើតចំណេះដឹង ដល់ក្រុមយុវជនជាសមាជិក និងសកម្មជន ក៏ដូចជាបង្កើតបណ្តាញ ដើម្បីដាក់បញ្ហាយុវជនទៅតាមបរិបទនយោបាយ។ (នេះបើយោងតាមគេហទំព័ររបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) )៕

ហេតុអ្វីយុវជនគួរចូលរួមក្នុងវិស័យនយោបាយ?
លោកសឿន មករា​ មានអាយុ២៦ឆ្នាំ មកពីខេត្តព្រៃវែង បានបញ្ចប់ថ្នាក់បរិញ្ញបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញអភិវឌ្ឍន៍សង្គមក្នុងឆ្នាំ២០១៩ ប៉ុន្តែដោយចិត្តស្រឡាញ់នឹងការងារសង្គមលោកក៏បានចូលរៀនជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនក្នុងឆ្នាំ២០១៦ ហើយបានក្លាយជាបុគ្គលិកពេញសិទ្ធិក្នុងអង្គការនោះ។

លោកមករា ដែល​ធ្លាប់​ជា​កូន​កសិករ​ធ្វើស្រែចំការ​មិន​ដែល​ស្គាល់​ពី​សកម្មភាព​នយោបាយ និង​បញ្ហា​សង្គម បែរ​ប្រែក្លាយ​ខ្លួន​ជា​បុគ្គលិក​សង្គមស៊ីវិល​​ដែល​មាន​តួនាទី​ជា​ជំនួយ​ការ​គម្រោង និង​អ្នក​បណ្តុះបណ្តាល​យុវជន​ជំរុញ​ឱ្យ​មាន​ការ​យល់ដឹង​ពី​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​ក្នុង​សង្គម ​ជា​ពិសេស​គឺ​ការ​គិត​ស៊ីជម្រៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ។

លោកបាននិយាយថា៖ «យុវជន​គួរ​មាន​ការ​បង្វឹក​ខួរក្បាល​ខ្លួនឯង​ឱ្យ​មាន​ការ​ពិចារណា​ វិភាគ​បញ្ហា​នៅ​ក្នុង​សង្គម​តើ​ថា​កើត​ឡើង​ដោយ​ឬសគល់​យ៉ាង​ដូចម្តេច ជះ​ឥទិ្ធពល និង​ដោះស្រាយ​បែបណា ហើយ​អាច​ចូល​ខ្លួន​ចន្លោះ​ណា​បាន​ដើម្បី​សកម្មភាព​ក្នុង​ស្រុកទេស​ឱ្យ​មាន​ប្រសិទ្ធិភាព។»

លោកសឿន មករាកំឡុងពេលសម្ភាសន៍ជាមួយ Newsroom Cambodia។ រូបភាព៖ ស៊ឹម ចាន់សំណាង

មិនត្រឹមតែប៉ុណ្ណោះ លោកមករា បានចូលរួមតវ៉ាលើបញ្ហាជាច្រើនជំុវិញរឿងតម្លើងប្រាក់ខែដល់កម្មកររោងចក្រ បញ្ហាជម្លោះដីធ្លី បញ្ហាបរិស្ថាន ជាមួយប្រជាពលរដ្ឋ ព្រមទាំងយុវជនផងដែរ បើទោះបីជាមានការរារាំង និងគំរាមកំហែងពីសំណាក់អាជ្ញាធរក្តីលោកនៅបន្តសកម្មភាពទាំងនេះ។

ខណៈ​ទឹកមុខ​កំពុង​ញញឹម​រីករាយ​ លោកមករា បែរ​ជា​មាន​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​សិទ្ធិ​របស់​យុវជន​ក្នុង​ការ​ចូលរួមក្នុង​វិស័យ​នយោបាយ ព្រោះ​មាន​កត្តា​រាំងស្ទះមួយ​ចំនួន​ដែលបាន​ឃាត់យុវជន​មិន​ឱ្យ​ចូលរួម​សកម្មភាពសង្គម​ដូចជា បញ្ហា​ជីវភាព​រស់នៅ ក៏​ដូចជា​កង្វះ​ខាត​ព័ត៌មាន​ ជាពិសេស​ការ​រិតត្បិត​ពី​អាជ្ញារធរ​ជាហេតុ​នាំ​ឱ្យ​យុវជន​ពុំសូវ​បាន​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ពេញលេញ។

លោក​ថា៖ «យុវជន​ប្រៀប​បាន​នឹង​សសរទ្រូង និង​ឆ្អឹងខ្នង​ប្រទេសជាតិ ប៉ុន្តែ​មាន​ឧបសគ្គ​ខ្លះ​បាន​រារាំងមិន​ឱ្យ​ពួកគេ​ចូលរួម​ពី​បញ្ហា​នយោបាយ​បាន​ពេញលេញ ដោយសារ​មាន​អាជ្ញាធរ​គំរាមកំហែង​បពា្ឈប់​សកម្មភាព​ចូលរួម កង្វះខាត​ព័ត៌មាន និង​ជីវភាព​ផ្ទាល់ខ្លួន។»

លោក​បាន​បន្ត​ថា យុវជន​ខ្លះ​មិនបាន​ទាំង​យល់​ពី​មេរៀន​ដែល​សិក្សា​ក្នុង​សាលា ហើយ​ថែម​ទាំងមិន​បាន​យល់​ពី​បញ្ហា​កើតឡើង​ក្នុង​សង្គម​ទៀត។

លោក​បន្ថែម​ថា៖ «គុណភាព​នៃ​ការអប់រំ​ក្នុង​ស្រុកទេស​របស់​យើង​មាន​ភាព​ខ្សោយ យុវជន​ខ្លះ​គាត់រៀន​មេរៀន​ដែល​គាត់​រៀន​ក្នុង​សាលា​ទាំង​មិនយល់ ហើយ​មិនយល់​ពី​សិទិ្ធ​និង​តួនាទី​របស់​គាត់​ទៀត ធ្វើឱ្យ​គាត់​អាក់ខាន​អនុវត្តន៍​តួនាទី​របស់​គាត់​ចូលរួម​ឱ្យ​សង្គម​របស់​គាត់។»

អ្នក​បណ្តុះបណ្តាល​យុវជន​រូបនេះ​លើកឡើងថា​ បើទោះបី​ជា​យុវជន​មាន​និន្នាការណ៍​ផ្ទុយគ្នា​ក៏​ត្រូវ​មាន​គោលការណ៍​ផ្ទាល់ខ្លួន និង​ក្រមសីលធម៌​ក្នុង​ការដោះស្រាយ​បញ្ហាសង្គម ហើយ​ក៏នៅ​អាច​អង្គុយ​និយាយ​គ្នា​បាន​មិនមែន​ក្នុង​នាម​ជា​សត្រូវ។

លោក​ថា៖ «សព្វថ្ងៃនេះ​ពួកយើង​បាន​ធ្វើការងារ​ច្រើន​ទៅ​លើ​យុវជន ពង្រឹង​ក្រមសីលធម៌​របស់​ពួកគាត់​ដែល​ជាចំណុច​សំខាន់​ក្នុង​ការ​រស់នៅ បើទោះបី​ពួកគាត់​មាន​និន្នាការណ៍​ផ្ទុយគ្នា​ក៏​ដោយ និង​ពង្រឹង​គោលការណ៍​របស់ពួកគាត់​ឱ្យ​គាត់ក្លាយ​ជាមនុស្ស​ដែល​មាន​គោលការណ៍​ខ្លួនឯង​នៅ​ពេល​ដែល​យើង​ចង់ទៅ​អភិវឌ្ឍន៍សង្គម​មួយ។»

បើទោះបី​ជា​មាន​សម្លេង​ឡានម៉ូតូ​បើកទៅមក​លាន់ឮក្តី លោកមករា​ក៏​នៅតែ​ព្យាយាមពន្យល់​ថា អ្វីដែល​មិនអាចខ្វះ​បាន​ក្នុងលទិ្ធប្រជាធិបតេយ្យ​គឺ​រឿង​សិទិ្ធនយោបាយ​មិនមែន​ជាមុខវិជ្ជា​មួយ​ដែល​នរណាម្នាក់​ត្រូវតែរៀន ប៉ុន្តែ​ពលរដ្ឋ​ត្រូវតែយល់ថា​ខ្លួនឯង​មាន​សិទិ្ធអ្វីខ្លះ។

លោក​ថា៖ «ចំណុចមួយ​ដែល​មិនអាចខ្វះ​បាន​ក្នុងសង្គមលទិ្ធប្រជាធិបតេយ្យគឺ​រឿងសិទិ្ធពលរដ្ឋ សិទ្ធិ​នយោបាយ​មិនមែន​ជាមុខវិជ្ជា​ណាមួយ​ដែលអ្នកណា​ម្នាក់ត្រូវតែរៀន តែ​អាហ្នឹង​ពលរដ្ឋ​ខ្លួនឯង​នៅក្នុង​ស្រុកទេស​គឺត្រូវទៅ​រៀនសូត្រហ្នឹង ត្រូវ​ស្វែងយល់​ថា​ខ្លួនឯង​នៅក្នុងសង្គមប្រជាធិបតេយ្យ​មានសិទិ្ធ មាន​ច្បាប់​អីខ្លះ​ដែល​គាំទ្រ​គាត់​នៅពេល​ដែល​គាត់រស់នៅក្នុង​សង្គម។»

លោក​ក៏​បានបញ្ជាក់​បន្ថែមទៀតថា ភាគី​ពាក់ព័ន្ធ​រួមមាន​រដ្ឋាភិបាល និង​ក្រសួងអប់រំ​ដែលបាន​ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​យុវជន​តើត្រូវ​អនុវត្តន៍​បែបណា ដើម្បី​ឱ្យ​យុវជន​អាចមាន​សិទិ្ធ​គ្រប់គ្រាន់​ចូលរួម​ក្នុង​វិស័យនយោបាយ។

លោក​បញ្ជាក់​ថា៖ «មិនមែន​មានតែ​ខ្ញុំខ្លួនឯង​មួយទេ គឺ​វាអាស្រ័យ​លើ​ភាគី​ពាក់ព័ន្ធ​រួមមាន​រដ្ឋាភិបាល​ខ្លួនឯង ក៏​ដូចជា​ក្រសួង​អប់រំ​ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​យុវជន​ខ្លួនឯង គោលនយោបាយ​មាន​ហើយ​តើនឹង​ត្រូវអនុវត្តន៍​បែបស្រប​ទៅតាមគោលនយោបាយ ជាពិសេស​រដ្ឋាភិបាល​គួរអនុវត្តន៍ និង​គោរពសិទ្ធិយុវជន​ឱ្យពួកគាត់​បាន​ចូលរួម​ល្អប្រសើរ[…]រដ្ឋាភិបាល​ជា​អ្នកធានា​ធ្វើយ៉ាងណា​ឱ្យស្ថានការណ៍​នយោបាយ​ក្នុង​ស្រុកទេស​វាល្អ​ប្រសើរឡើង​ទើប​ការ​ចូលរួម​ពី​យុវជន​កាន់តែ​រីកចម្រើន។»

យ៉ាងណាក្តី លោក មករា បាន​បន្ថែម​ថា​មាន​ការលាបពណ៌គ្នា​ទៅវិញទៅមក​លើ​យុវជន​ទាំង​ដែល​ការពិតពួកគេ​ទាំងអស់​សុទ្ធតែធ្វើការ​ដើម្បីសង្គម។

លោក​បន្ថែម​ថា៖ «ជាក់ស្តែង​នៅក្នុងសង្គម និង​បណ្តាញសង្គម​មាន​ការប្រទូសរ៉ាយគ្នា ចោទប្រកាន់គ្នា លាបពណ៌គ្នា​ថា​ជាប្រឆាំង​អ្នកនេះ ជា​អ្នក​ផ្តួលរំលំ​អ្នកនោះ ជាអ្នកធ្វើការដើម្បីចាយ យក​លុយ​ពីម្ចាស់ជំនួយ​អ៊ីចឹងទៅ តែតាម​ពិតយើង​ទាំងអស់គ្នា​សុទ្ធតែធ្វើការ​ដើម្បីសង្គម​ដូចគ្នា។»

បើ​តាម​ជំរឿន​ជាតិ​ឆ្នាំ ២០១៩ ប្រជាជន​អាយុ​ក្រោម ៣០ឆ្នាំ មាន​ប្រមាណ​ជា ២/៣ នៃ​ប្រជាជន​សរុប​ប្រមាណ ១៦ លាន​នាក់​ ឬ​ស្មើ​ប្រមាណ​ជា ៦០%៕

Vox pop:​ ​ប្រជា​ពលរដ្ឋ​បញ្ចេញទស្សនៈចម្រុះលើ​ការ​បង្កើត​ដេប៉ាដឺម៉ង់​សិក្សា​ភាសា​វៀតណាម
ប្រជាពលរដ្ឋមួយចំនួនបានមានយោបល់ចម្រុះគ្នាចំពោះការបង្កើតដេប៉ាដឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយខ្លះបានអះអាងថានេះមិនមែនជាការបណ្ដុះបណ្ដាលប្រវត្តិសាស្រ្តវៀតណាមទេ ក៏ប៉ុន្តែគឺគ្រាន់តែរៀនឱ្យចេះនិយាយដូចភាសាដទៃដែរ។

អ្នកខ្លះផ្សេងទៀតក៏មិនយល់ស្របផងដែរ ដោយបានអះអាងថាប្រទេសជិតខាងមួយនេះមិនមានសេដ្ឋកិច្ចរីកចម្រើនណាស់ណាដែលតម្រូវឱ្យរៀនក្នុងសាលារដ្ឋនោះទេ។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១​ ថាក្រសួងបានអនុញ្ញតឱ្យ បង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានចំនួន ៧ដេប៉ាដឺម៉ង់ ដោយនៅក្នុងដេប៉ាដឺម៉ង់នេះមាន ៣មុខវិជ្ជា។

មុខវិជ្ជាទាំង ៣នោះមានដូចជា ជំនាញសិក្សាវៀតណាម (Vietnamese Studies) មុខជំនាញការបកប្រែភាសាវៀតណាម (Vietnamese Translation Interpretation) និង មុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច (Vietnamese Business Communication)។

នៅចុងខែសីហា ឆ្នាំ២០២២ ក្រោយពីការប្រកាសបង្កើតដេប៉ាដឺម៉ង់នេះ ស្រាប់តែមានប្រតិកម្ម បដិសេធ និងគាំទ្រជាហូរហែ រហូតមានការដាក់ញ្ញាត្តិទៅក្រសួងអប់រំ ដើម្បីស្នើឱ្យលុបគម្រោងក្នុងការបង្កើតដេប៉ាដឺម៉ង់សិក្សាភាសាវៀតណាមចោលវិញ រហូតមានការចេញបកស្រាយពីលោកហង់ជួន ណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។

Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋ និងយុវជនចំនួន ៧រូប ដែលរស់នៅរាជធានីភ្នំពេញ អំពីការយល់ឃើញរបស់ពួកគាត់លើការបង្កើតដេប៉ាដឺម៉ង់សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកគួន គានី ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញប្រវត្តិសាស្រ្ត បាននិយាយថា ការបង្កើតដេប៉ាដឺម៉ង់សិក្សាភាសាវៀតណាមនេះគឺល្អ ដោយការសិក្សាភាសាបរទេសគឺជាកត្តាសំខាន់សម្រាប់វិស័យការងារ ទំនាក់ទំនងការបរទេសជាដើម ហើយជាការបង្កើតនៅកម្រិតសាកលវិទ្យាល័យវាមិនអាចប៉ះពាល់ទំនាក់ទំនងរឿងបញ្ហាជាតិអ្វីទេ។
លោកគានីបានបន្ថែមថា៖ «បើយើងយករឿងនឹងទៅភ្ជាប់ទៅលក្ខណៈនយោបាយវាមួយបែប ប៉ុន្តែបើជាលក្ខណៈការរៀនសូត្រគឺវាល្អសម្រាប់ការសិក្សាភាសាវៀតណាមនេះ»។

លោកសាស្រា្តចារ្យ គួន គានី

លោកបានបញ្ជាក់ថាបើនិយាយលើរឿងនយោបាយគឺមានអ្នកបារម្ភទៅលើរឿងនេះដែរ ប៉ុន្តែលោកបានយល់ថានេះវាគឺជាការបណ្ដុះបណ្ដាលលើភាសាទេ មិនមែនជាជាលក្ខណៈប្រវត្តិសាស្រ្តវៀតណាមទេ។

លោកគានីបាននិយាយថាបើជាភាសាគឺគ្រាន់តែរៀនឱ្យចេះនិយាយភាសាដូចជាមិនមែនជាបញ្ហាទេ បើថាលើកយកប្រវត្តិសាស្រ្តវៀតណាមមកបានវាមានលក្ខណៈខ្វែងជាមួយប្រវត្តិសាស្រ្តខ្មែរយើង។

លោកណោ ឆាយ អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាមុខវិជ្ជា អក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានយល់ឃើញថា ការបង្កើតដេប៉ាដឺម៉ង់ភាសាវៀតណាមនៅកម្ពុជាក៏មិនសូវប៉ះពាល់អ្វីដែរ ប៉ុន្តែពលរដ្ឋក៏មិនសូវឯកភាពទាក់ទងនឹងខ្មែរកម្ពុជាក្រោមមិនសូវមានភាពទូលំទូលាយខាងផ្នែកអក្សរសាស្រ្តខ្មែរផដែរ។

លោកបាននិយាយថាបើយើងបើកសិទ្ធិសេរីភាពស្មើគ្នាគឺអាចទទួលយកបាន ដោយសារយើងប្រទាក់ក្រឡាគ្នាកន្លែងហ្នឹងបន្តិច។

លោកឆាយបានបន្ថែមថា៖ «ខ្ញុំឆ្ងល់ថាហេតុអីបាន សិស្សប្រលងអាហារូបករណ៍វៀតណាមពេលទៅរៀននៅវៀតណាម គេឱ្យយើងរៀនបន្ថែមភាសាវៀតណាម ប៉ុន្តែខ្ញុំរៀនផ្នែកអក្សរសាស្រ្តខ្ញុំរៀនជាមួយពួកវៀតណាម ពួកគាត់ប្រលងធ្លាក់តែគ្រូបញ្ជូនឱ្យគាត់អត់មានប្រលងសងដូចយើងទេ ទោះបីថាគាត់អត់ចេះក៏គាត់ទៅមុខបានដែរ»។

លោកណោ ឆាយ

លោកបានបញ្ជាក់ផងដែរថា៖ «ខ្ញុំឆ្ងល់ថាបើយើងប្រៀបធៀបគ្នាសិស្សវៀតណាមនិងសិស្សខ្មែរ យើងទៅរៀននៅវៀតណាមយើងត្រូវរៀនភាសាគេមួយឆ្នាំទៀតបានឡើងឆ្នាំទីមួយ ថ្នាក់មូលដ្ឋានគឺគេឱ្យយើងរៀនបំប៉ននិងពិភាក្សា ចឹងនិស្សិតជាប់អាហារូករណ៍វៀតណាមណឹង ត្រូវរៀនបំប៉នភាសាវៀតណាមហើយ បានរៀនបំប៉នភាសាបន្តទៀតជាភាសាអង់គ្លេស»។
លោកយ៉ង់ ភារុន អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការសិក្សាគឺមានសារៈសំខាន់ បើយើងចេះទៅក៏ល្អដែរ ប៉ុន្តែលោកបានមើលឃើញថាការសិក្សាពីភាសាខ្មែរនៅប្រទេសវៀតណាម គឺអត់ទាន់ទូលំទូលាយដូចក្នុងប្រទេសផ្សេងៗដែលគេដាក់ឱ្យរៀន នៅក្នុងដេប៉ាដឺម៉ង់ដូចជាមេរៀនពាក់ព័ន្ធទៅនឹងចំណេះដឹងទូទៅទាំងស្រុងតែម្ដង។

លោកបានបញ្ជាក់ថា៖ «ដូចជានៅក្នុងប្រទេសវៀតណាមមិនអនុញ្ញាតឱ្យមានការរៀនសិក្សាពីប្រវត្តិសាស្រ្តរបស់ខ្មែរយើងបានទូលំទូលាយ ចឹងការអនុញ្ញាតឱ្យរៀន ឱ្យមានដេប៉ាដឺម៉ង់ក្នុងសាលារៀននេះ ខ្ញុំក៏មិនគាំទ្រដែរ»។

លោកយ៉ង់ ភារុន

យុវជនហាន សំណាង អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងស្រដៀងគ្នាដែរថា ការបញ្ចូលដេប៉ាដឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺដើម្បីឱ្យកូនខ្មែររៀន ខ្លួនគិតថាវាអត់ល្អ អត់គួរឱ្យចូលដោយសារតែគេដឹងហើយថាប្រទេសវៀតណាម ក៏មិនមែនជាប្រទេសដែលរីកចម្រើនអីណាស់ណាដែរ។

យុវជនរូបនេះបានបញ្ជាក់ថា៖ «ហើយមួយទៀតបើសិនជាចង់ឱ្យប្រជាជនខ្មែររៀនភាសាវៀតណាមគួរតែឱ្យបង្កើតជាសាលាឯកជនដើម្បីឱ្យបងប្អូនខ្មែរគាត់ចង់រៀនភាសាវៀតណាម ឱ្យគាត់ទៅចុះឈ្មោះរៀននៅសាលាឯកជនទៅ អត់ពិបាកដាក់ឱ្យចូលជាដេប៉ាដឺម៉ង់ទេ»។

លោកប៉ង់ ប៊ុនថាន់ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងថា មិនជាអ្វីទេវាជារឿងល្អ ក្នុងនាមជាប្រទេសជិតខាងយើងត្រូវការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីបង្កើតលទ្ធភាពគុណភាព បើនិយាយឱ្យត្រង់ទៅពេលខ្លះ កម្ពុជាខ្សោយជាងគេ ចឹងត្រូវតែរៀនសិក្សាពីគេបន្ថែមដើម្បីយកមកអនុវត្តនិងបំប៉នខ្លួនឯងបន្ថែមទៀត ដើម្បីឱ្យដើរទាន់គេឯងដែរ។

លោកបានបន្តថា៖ «មួយជ្រុងទៀតចំពោះគំនិតដែលពួកគាត់ជាតិនិយមជ្រុលទន់ទោលទៅលើគោលគំនិតដែលប្រកាន់ខ្ជាប់ ថាជាសត្រូវដែលធ្លាប់ឈ្លានពានចឹងគឺមិនត្រូវទេ វាជាគំនិតមួយដែលផ្ដាច់ខ្លួនឯងពេកជាមួយសង្គមនិងបរិបទខាងក្រៅ ជាទូទៅធម្មតាត្រីធំតែងតែស៊ីត្រីតូចចឹងឯង វាគ្មានទៅណាទេ ហើយវាក៏មិនមានអ្វីប្លែកឬចម្លែកដែរវាធម្មតារបស់ប្រវត្តិសាស្រ្តយើងត្រូវតែសិក្សាពីគេ»។

លោកប៉ង់ ប៊ុនថាន់

លោកបានបន្ថែមផងដែរថា៖ «បើយើងមើលទៅកម្ពុជាក្រោមវាមានការខុសគ្នាច្រើន ដោយសារតែយើងនៅក្រោមការគ្រប់គ្រងរបស់គេ ជាទូទៅការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលរបស់គេ គេតែងតែគិតគូរពីជាតិរបស់គេនិងប្រយោជន៍របស់គេជាធំដែរហើយ គេមិនអាចឱ្យយើងធ្វើអ្វីតាមតែចិត្តបានទេ ហើយយើងក៏ដូចគ្នាដែរ នៅពេលដែលយើងខ្លាំងយើងក៏អាចធ្វើអ្វីដែលគេធ្វើដាក់យើងបានដែរ»។

លោកអ៊ុន ច័ន្ទរក្សា អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានយល់ស្រប ដោយគិតថាល្អសម្រាប់ការអភិវឌ្ឍន៍ ក៏ដូចជាឱ្យប្រជាជនយើង ឬក៏និស្សិតដែលជាបញ្ញវន្តបានសិក្សាផ្ទាល់។
លោកបាននិយាយថា៖ «ព្រោះអីយើងដឹងស្រាប់ហើយថាប្រទេសយើងជាសមាជិកអាស៊ាន ចឹងការបង្កើតឡើងរបស់ក្រសួងអប់រំ ដែលគាត់ដាក់បញ្ចូលឱ្យមានភាសាវៀតណាមនៅក្នុងសាលកវិទ្យាល័យណឹង គឺវាមានសារៈសំខាន់ក្នុងការស្រាវជ្រាវក៏ដូចជាសិក្សាអំពីគោលការណ៍នៃបែបបទរបស់គេយ៉ាងមិច ហើយរបស់យើងយ៉ាងមិច»។

លោកអ៊ុន ច័ន្ទរក្សា

លោកចឹម រ៉ាវីត អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បាននិយាយថា បើតាមចំណេះដឹង ពលរដ្ឋគួរតែបង្កើត ដេប៉ាដឺម៉ង់ភាសាវៀតណាម ដើម្បីឱ្យប្រទេសយើងមានភាពជឿនលឿនទៅលើចំណេះដឹងភាសាបរទេសជាមួយនឹងភាសាផ្សេងៗទៀត។

លោកបានបន្ថែមថា៖ «បើតាមផ្នត់គំនិតប្រជាពលរដ្ឋយើងមិនសូវជាមានការពេញចិត្តជាមួយជនជាតិវៀតណាមទេ ចឹងភាគច្រើនអាចមានមតិប្រឆាំងដែលថាយើងមិនអាចគាំទ្រលើជនជាតិវៀតណាមដោយសារមានសង្រ្គាម និងមតិមួយទៀតសម្រាប់ប្រជាជនប៉ុន្តែបើគិតតាមចំណេះដឹងការជឿនលឿននិងការអភិវឌ្ឍន៍ប្រទេសរបស់យើង យើងគួរតែបង្កើតឱ្យមានជនដែលស្ម័គ្រចិត្តឬសិស្សនិស្សិតដែលអាចចង់ទៅរៀនភាសាវៀតណាម»។

លោកចឹម រ៉ាវីត

លោកនិយាយថា៖ «បើយើងចេះភាសាវៀតណាមគឺមានទំនាក់ទំនងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម រោងចក្រ ឬក៏សហគ្រាសផ្សេងៗ តាមការវិនិយោគទុនទៅលើប្រទេសវៀតណាម ឬវិនិយោគទុនវៀតណាមមកវិនិយោគនៅប្រទេសកម្ពុជាយើង ងាយស្រួលក្នុងការសហការ ប្រតិបត្តិការជាមួយកិច្ចការងាររបស់យើងជាមួយជនជាតិវៀតណាមផ្ទាល់តែម្ដង វាងាយស្រួលដែរ»៕

លោកស ខេង៖ អ្នកជាប់ឃុំទូទាំងប្រទេសជាងពាក់កណ្តាលពាក់ព័ន្ធគ្រឿងញៀន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញការព្រួយបារម្ភពីការកើនឡើងគ្រឿងញៀនដោយថា មេជួញដូរធំៗមិនងាយចាប់ខ្លួនបាន ខណៈអ្នកជាប់ឃុំទូទាំងប្រទេសមានចំនួនជាងពាក់កណ្តាលពាក់ព័ន្ធគ្រឿងញៀន។​

ថ្លែងក្នុងពិធីមួយនៅខេត្តបាត់ដំបងកាលពីថ្ងៃទី២១ខែធ្នូ លោកស ខេង បានថ្លែងថា កម្ពុជាក្លាយជាកន្លែងផលិត និងកែច្នៃគ្រឿងញៀន ហើយពិបាកទប់ស្កាត់ដោយសារឈ្មួញប្រើល្បិចច្រើនក្នុងការនាំចូលនិងកែច្នៃគ្រឿងញៀនទាំងនេះ។ ​

លោកស ខេង ឱ្យដឹងទៀតថា ក្នុងចំណោមអ្នកជាប់ឃុំទូទាំងប្រទេសគឺជាងពាក់កណ្តាលជាប់ព័ន្ធករណីគ្រឿងញៀន។​

លោកស ខេង៖ «សូមជម្រាបថា អ្នកជាប់ឃុំនៅទូទាំងកម្ពុជាយើងទាំងអស់មាន៣៨ ០០០នាក់ ក្នុងនោះ ៥១ភាគរយគឺជាអ្នកទោសគ្រឿងញៀន»។​

លោកបានបន្តថា អ្នកតូចតាចចែកចាយផង ប្រើប្រាស់ផង ប៉ុន្តែអ្នកជួញដូរខ្នាតធំមិនប្រើប្រាស់ទេហើយក៏មិនងាយចាប់បានដែរ។

លោក ស ខេង៖«អ្នករកស៊ីគ្រឿងញៀន អ្នកខ្លះវាអត់ជក់ទេ ប៉ុន្តែអ្នករកស៊ីគ្រឿងញៀនតូចតាចភាគច្រើនវាជក់ផង វារកស៊ីផង។ បើអាអ្នកធំមែនទែនភាគច្រើនវាអត់សូវប្រើទេ ហើយយើងកម្រចាប់បានវាណាស់ ភាគច្រើនវានៅក្រៅ»។​

ក្នុងឱកាសនោះលោកក៏បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការទប់ស្កាត់គ្រឿងញៀន កុំឱ្យកម្ពុជាធ្លាក់ដល់ស្ថានភាពសង្គ្រាមគ្រឿងញៀនសម្លាប់អ្នកពាក់ព័ន្ធដូចនៅប្រទេសថៃ និងហ្វីលីពីន​។​

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោកសឹង សែនករុណ បានលើកឡើងថា បញ្ហាគ្រឿងញៀនកំពុងតែបង្កគ្រោះថ្នាក់ខ្លាំងដល់សង្គមដែលមានដល់ករណីកូនប្រើថ្នាំញៀនកាប់សម្លាប់ឪពុកម្តាយ ឬសមាជិគ្រួសារផង។ លោកថា អនាគតប្រទេសជាតិក៏ជួបបញ្ហាដែរបើយុវជនជាអ្នកបន្តវេនរងការបំផ្លាញដោយសារគ្រឿងញៀនបែបនេះ។​

លោកសឹង សែនករុណា ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ឱ្យចំគោលដៅទើបទប់ស្កាត់គ្រឿងញៀនមានប្រសិទ្ធិភាព។

លោក សឹង សែនករុណា៖«អ្វីដែលខ្ញុំមើលឃើញលើការបង្ក្រាបគ្រឿងញៀននេះគឺ អាចថា បណ្តាលមកពីការបង្ក្រាបហ្នឹងអត់ទាន់ចំគោលដៅនៃឈ្មួញដែលធំៗដែលអាចថា ជនមានអំណាចមួយចំនួនពាក់ព័ន្ធបញ្ហាហ្នឹង បានរឿងគ្រឿងញៀនចេះតែអត់អាចបង្ក្រាបបាន​»។​

នៅក្នុងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពចំនួន៧ចំណុចរបស់រដ្ឋាភិបាលក្នុងនោះចំណុចទី២ ក៏បានចែងពីការលុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាននានាទូទាំងប្រទេស។

បើទោះបីជាមានការណែនាំនានាពីថ្នាក់ដឹកនាំ និងការបង្កើតគោលការណ៍ផ្សេងៗដើម្បីទប់ស្កាត់គ្រឿងញៀនក៏ដោយ ក៏ស្ថានភាពនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមិនមានការថយចុះនោះទេ។​

របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា ក្នុងរយៈពេល៦ខែឆ្នាំ២០២១ បង្ក្រាបករណីគ្រឿងញៀនបានចំនួន​៣ ៣៩១ករណី និងចាប់ជនល្មើសបានដល់៧ ២៤៦នាក់ រឹបអូសគ្រឿងញៀនបាន៧៥៩គីឡូក្រាម។​ ចំនួននេះកើនឡើងជិត១០ភាគរយ (៨,៣០%) បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែ៣ ១៣១​ករណី៕​

អ្នកតាមដានកីឡារិះគន់ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធគុនខ្មែរ
អតីតកីឡាប្រដាល់គុនចម្រុះ និងអ្នកគាំទ្រប្រដាល់ បានរិះគន់ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធគុនខ្មែរដោយប្រើវិធីលើកដៃ ថាជាការរៀបចំទុកជាមុន និងមានការបង្ខំ ដែលនាំឲ្យជាប់ប្រធានដដែលៗ ចំនួន ៧អាណត្តិ ស្មើនឹងរយៈពេលជិត ៣០ឆ្នាំ។​ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយបានអះអាងថាការបោះឆ្នោតនេះធ្វើឡើងត្រឹមត្រូវតាមគោលការណ៍ក្រសួង។​

ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធអាណត្តិថ្មីនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយលទ្ធផលលោកតែម ម៉ឺន ត្រូវបន្តជាប់ឆ្នោតជាប្រធានអាណត្តិថ្មី (២០២១-២០២៥) ហើយក៏ជាអាណត្តិទី ៧ របស់លោកផងដែរក្នុងការធ្វើជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនេះ។

គណៈកម្មការប្រតិបត្តិនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរទាំង ១៩នាក់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធអាណត្តិទី៧ (២០២១-២០២៥)នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ រូបភាព៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរ

សម្រាប់អាណត្តិទី៧ នេះលោកក៏បានបន្ថែមនូវសមាសភាពចំនួន ៦រូបទៀតទៅលើសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិចាស់ដែលមានចំនួន ១៣រូប ដើម្បីឆ្ពោះទៅការប្រកូតស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះបូកសរុបសមាជិកគណៈ កម្មាធិការ ប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានចំនួន១៩នាក់។

ក្រោយការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិថ្មីកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅរួចរាល់ និងបានប្រកាសនូវប្រធានដឹកនាំសហព័ន្ធបន្តទៀត អ្នកគាំទ្រកីឡាប្រដាល់ជាច្រើនបានបង្ហាញការងឿងឆ្ងល់ចំពោះការរៀបចំបោះឆ្នោតដែលមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ក្នុងនោះក៏មានអ្នកគាំទ្រខ្លះថាការបោះឆ្នោតនេះគឺជាការរៀបចំទុកមុនដោយប្រព្រឹត្តទៅក្រោមរូបមន្តលើកដៃ ដើម្បីបង្ហាញពីការគាំទ្រក្នុងអំឡុងពេលបោះឆ្នោត។

លោកស៊ឹម ប៊ុនស្រ៊ន់ អតីតកីឡាករប្រដាល់គុនចម្រុះបានលើកឡើងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរជាស្ថាប័នមួយដ៏ធំ និងមានអ្នកគាំទ្ររាប់ម៉ឺននាក់ ប៉ុន្តែការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធបែរជាប្រព្រឹត្តទៅដោយស្ងាត់ៗ មិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយទាល់តែសោះ។

លោកក៏បានបង្ហាញការងឿងឆ្ងល់ដែរពីការបោះឆ្នោតនោះ ដោយចង់ឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរបង្ហាញនូវរូបមន្តនៃការបោះឆ្នោតជ្រើសរើសប្រធាននេះឱ្យបានច្បាស់លាស់មុនពេលប្រតិបត្តការនោះឆ្នោតថានរណាខ្លះមានសិទ្ធិបោះឆ្នោត និងមានសិទ្ធិជាបេក្ខភាពឈរឈ្មោះឱ្យគេបោះឆ្នោត។

លោក ស៊ឹម ប៊ុនស្រ៊ន់៖​ «ខ្ញុំយល់ថាការបោះឆ្នោតនេះគួរតែបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយសារតែស្ថាប័នប្រដាល់គឺជាស្ថាប័នដ៏ធំ ហើយមានការគាំទ្រច្រើនពីមហាជនសព្វថ្ងៃ ហើយការបោះឆ្នោតនេះគួរតែឱ្យទូលំទូលាយហើយគួរតែមានការចូលរួមពីអ្នកកាសែតពីអ្នកព័ត៌មាន ពីស្ថាប័នពាក់ព័ន្ធផ្សេងៗអីចឹង»។

យ៉ាងណាក្តី អតីតកីឡាករប្រដាល់ក្នុងទ្រុងលោកស៊ឹម ប៊ុនស្រ៊ន់ បានបន្ថែមថា ជារឿងមួយល្អប្រសើរសម្រាប់កីឡាកម្ពុជាមួយនេះ ប្រសិនបើសហព័ន្ធកីឡាប្រដាល់គុនខ្មែររៀបចំការបោះឆ្នោតដោយមានបេក្ខភាពឈរឈ្មោះជាប្រធានច្រើនគឺកាន់តែល្អ ព្រោះនឹងមានជម្រើសក្នុងការដឹកនាំវិស័យកីឡាមួយនេះ ខណៈលោកថា បេក្ខភាពឈរឈ្មោះបោះឆ្នោតជាប្រធានបច្ចុប្បន្នមានតែម្នាក់។

លោកស៊ឹម ប៊ុនស្រ៊ន់៖ «ការបោះឆ្នោតឈរឈ្មោះតែម្នាក់នេះគឺអត់ប្រយោជន៍ ចឹងកន្លែងនឹងគឺអត់ត្រឹមត្រូវគឺវាមានលក្ខណៈរៀបចំទុកមុន។ ខ្ញុំគិតថាមានតែម្យ៉ាងទេគឺបោះឆ្នោតឱ្យត្រឹមត្រូវហើយមានអ្នកឈរឈ្មោះ២ ទៅ​ ៣នាក់ក្នុងការដឹកនាំសហព័ន្ធ ហើយអ្នកឈរឈ្មោះជាប្រធានសហព័ន្ធហ្នឹងគឺត្រូវជាបុគ្គលមួយដែលមានទស្សនៈវិស័យក្នុងការដឹកនាំកីឡាករ ដោះស្រាយបញ្ហាសម្រាប់កីឡាករ សម្រាប់កម្មវិធីផ្សេងៗ រឿងបែបហ្នឹងគឺជាការល្អ»។

ស្រដៀងគ្នានេះដែរ លោកប៉ក់ សម្បត្តិ ជាអ្នកតាមដានប្រដាល់គុនខ្មែរបានលើកឡើងដែរថា តាមរយៈការសង្កេតមើល ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរកាលពីពេលថ្មីៗនេះគឺមានលក្ខណៈរៀបចំទុកជាមុនដោយមិនមានគម្រោងក្នុងការផ្លាស់ប្តូរប្រធានដឹកនាំនោះឡើយ។ លោកចង់ឱ្យមានការផ្សាយទូលំទូលាយដើម្បីឱ្យមានការទទួលស្គាល់ពីភាពច្បាស់លាស់ និងពិតប្រាកដពីមហាជនដែលថាស្រលាញ់វិស័យគុនខ្មែរ។

លោកប៉ក់​ សម្បត្តិ៖ «តាមខ្ញុំគិតគឺមានគម្រោងពីមុនហើយស្រេច និងការរៀបចំហើយអត់មានឱ្យដឹងឮអីគម្រោងទុកមុនការផ្លាស់ប្តូរអីសោះ ព្រោះអីយើងធ្វើនឹងគឺធ្វើទាំងបង្ខំនិយាយចំ ព្រោះគាត់ធ្វើចឹងគេមិនអាចទទួលយកបានទេ ព្រោះសម្រាប់ខ្ញុំត្រូវតែមានអ្នកកាសែតដឹងលឺ ប្តូរសហព័ន្ធមួយៗគឺត្រូវតែមានការដឹងលឺគ្រប់ខេត្ត»។

លោកប៉ក់ សម្បត្តិបានបន្ថែមថា លោកចង់ឃើញមានបេក្ខភាពច្រើនក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានសហពន្ធប្រដាល់គុនខ្មែរដើម្បីជាជម្រើស និងផ្លាស់ប្តូរការដឹកនាំសម្រាប់វិស័យមួយនេះ។ លោកបានលើកឡើងដែរថាវិស័យនេះមិនសូវជាមានការរីកចម្រើននោះទេនៅប៉ុន្មានអាណត្តិចុងក្រោយនេះ ដោយសារការដឹកនាំបែបដដែលៗ និងមិនមានអ្វីថ្មីសម្រាប់ដឹកនាំកីឡាប្រដាល់គុនខ្មែរនេះទេ។

ចំណែកលោកប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាព បានលើកឡើងថា ការបោះឆ្នោតដែលសុចរិត និងត្រឹមត្រូវគឺជាការបោះឆ្នោតតាមរយៈសន្លឹកឆ្នោតដោយសម្ងាត់ និងធានាថាអ្នកចូលរួមបោះឆ្នោតទទួលបានសិទ្ធិបញ្ចេញមតិគ្រប់គ្រាន់ក្នុងការបោះឆ្នោតនោះ។

លោកបន្តថាការបោះឆ្នោតតាមរយៈការលើកដៃមិនអាចឆ្លុះបញ្ចាំងថាជាការបោះឆ្នោតមួយដែលត្រឹមត្រូវ និងយុត្តិធម៌នោះទេ ​ព្រោះអ្នកបោះឆ្នោតអាចនឹងរងនូវសម្ពាធពីភាគីណាមួយ និងព្រួយបារម្ភនូវបញ្ហាផ្សេងៗនៃការបង្ហាញសន្លឹកឆ្នោតជាសាធារណៈតាមរយៈការលើកដៃ។

លោកថា៖ «ការបោះឆ្នោតដែលធានាបាននូវសុចរិតភាពបានទាល់តែជាការបោះឆ្នោតមួយដែលធានាថាលទ្ធផលគឺឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោតនឹង ហើយដើម្បីធ្វើអញ្ចឹងបានទាល់តែការបោះឆ្នោតនឹងធ្វើឡើងដោយសម្ងាត់។ ជាគោលការណ៍យុត្តិធម៌ និងតម្លាភាពនិងប្រជាធិតេយ្យនៃការបោះឆ្នោតក្នងក្របខ័ណ្ឌស្ថាប័នតូចក៏ដោយគឺគេធានាថាការបោះឆ្នោតនឹងគឺធ្វើឡើងដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ហើយឆ្លុះបញ្ចាំងពីឆន្ទៈអ្នកបោះឆ្នោត អញ្ចឹងការបោះឆ្នោតដោយលើកដៃប្រហែលជាមិនឆ្នុះបញ្ចាំងនូវឆន្ទៈអ្នកបោះឆ្នោតពិតប្រាកដទេ»។

គួររំលឹកថា​ មនុស្សមួយចំនួនផ្សេងទៀតក៏បានរិះគន់ការបោះឆ្នោតនេះផងដែរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ច្រានចោលការចោទប្រកាន់ទាំងនេះដែរ ហើយថាការបោះឆ្នោតនេះធ្វើឡើងត្រឹមត្រូវតាមគោលការណ៍ក្រសួង។​

លោកថា៖ «យើងត្រូវធ្វើយូរហើយ ប៉ុន្តែវាអត់បានធ្វើចេះតែពន្យារដោយសារតែកូវីដ ដល់ចឹងយើងមិនអាចធ្វើគឺវាអត់កើត ចឹងត្រូវតែធ្វើតាមគោលការណ៍របស់ក្រសួង»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនិន ភិរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ​បានបកស្រាយថា អ្នកដែលមានតួនាទីចូលរួមបោះឆ្នោតរួមមានប្រមាណចន្លោះពី៥០ ទៅ ៦០នាក់  ដែលជាគណៈកម្មការប្រតិបត្តិចាស់ និងសមាគមនៅតាមរាជធានី-ខេត្តដែលមានការចូលរួមប្រកួតដោយពេញសិទ្ធិ។

លោកបានអះអាងថាការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធថ្មីគឺបោះឆ្នោតដោយមិនមានការបង្ខិតបង្ខំនោះទេ ពោលគឺធ្វើឡើងទៅតាមមតិភាពច្រើន និងឆ្លងកាត់ការប្រជុំជាបន្តបន្ទាប់ដោយបានបង្ហាញពីបេក្ខភាពដែលឈរឈ្មោះឱ្យគេបោះឆ្នោតកាលពីមុនរៀបចំការបោះឆ្នោតនេះផងដែរ។

លោកថា៖ «វាគ្មាននរណាទៅបង្ខំអីកើតទេឱ្យលើកដៃទេ មុននឹងធ្វើក៏មានការប្រជុំឯកភាពគ្នានៅក្នុងថ្នាក់ដឹកនាំមុនបោះឆ្នោត គណៈកម្មការប្រតិបត្តិទាំងអស់ក៏បានប្រជុំចឹងគ្មានរណាទៅបង្ខំឱ្យលើកដៃ»៕​

បទយកការណ៍៖ ពលរដ្ឋក្រីក្រនៅផ្លូវរថភ្លើងកំពុងព្រួយបារម្ភពីគម្រោងអភិវឌ្ឍន៍
នាពេលរដូវប្រាំងបានរសាត់បាត់ទៅ រដូវភ្លៀងធ្លាក់ក៏ចូលមកដល់ ហើយមនុស្ស ម្នាជាច្រើនដែលរស់នៅកណ្ដាលរាជធានីភ្នំពេញបានកំពុងសម្រាន្តលក់លង់ក្នុងដំណេកយ៉ាងសុខស្រួលអមជាមួយនឹងសូរសម្លេងយ៉ាងពិរោះរណ្ដំនៃតំណក់ទឹកភ្លៀង។

ប៉ុន្តែសម្រាប់គ្រួសារអ្នកស្រីឈួន ពៅ ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើង មានផ្ទះកម្ពស់ ២ម៉ែត្រពីដី ជាមួយនឹងដំបូល និងជញ្ជាំងប្រក់ពីស័ង្កសី ដែលពោរពេញទៅ ដោយច្រែះ និងមានបន្ទប់ក្រោមដី បែរជាមានភាពសោកសង្រេងរកនឹកអ្វីមិនចេញ​ ក្រៅពីបន់ស្រន់ឱ្យរដូវមួយនេះរលត់ទៅវិញឆាប់ៗ។

តូបលក់ឥវ៉ាន់ចាប់ហួយ និងជាផ្ទះអ្នកស្រីឈួន ពៅ ស្នាក់នៅគ្នា៤នាក់ ទំហំ៤ម៉ែត្រកន្លះ គុណ៥ម៉ែត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។ រូបភាព៖ វ៉ា សុភានុត

អ្នកស្រីឈួន ពៅ បាននិយាយទាំងអួលដើមកថា៖ «ពេលភ្លៀងឮសំឡេងខ្លាំងភ័យចង់ងាប់ហើយ។លិចក្រោមផ្ទះលិចពេលភ្លៀងម្ដងៗ ជូតឱ្យស្ងួតទៅនាំគ្នាគេង ធ្វើមិចយើងនៅហ្នឹងហើយ»។

ធ្វើដំណើរចេញពីរង្វង់មូលវត្តភ្នំ ប្រមាណជាង ២គីឡូម៉ែត្រ​តាមបណ្ដោយផ្លូវរថភ្លើង ឆ្ពោះទៅកាន់ទិសបស្ចិមអគារពាណិជ្ជកម្មខ្ពស់ៗបាននឹងកំពុងរីកលូតលាស់ឡើងនៅតាមដងវិថី ក្រោមគម្រោងអភិវឌ្ឍតំបន់បឹងកក់ ប៉ុន្តែក្រឡែកភ្នែកមើលទៅកាន់ជុំវិញនោះ យើងនឹងឃើញសំណង់ផ្ទះប្រជាពលរដ្ឋមានកម្ពស់ជាមធ្យម ២ម៉ែត្រពីដី ភាគច្រើនដំបូលប្រក់ដោយស័ង្កសីចាស់ៗ និងច្រែះកាន់ ហើយពលរដ្ឋរស់នៅទីនោះភាគច្រើន ជាអ្នកប្រកបរបររើសអេតចាយ រត់ម៉ូតូឌុប និងលក់ដូរជាដើម។

អ្នកស្រីឈួន ពៅ ជាអ្នកលក់ឥវ៉ាន់ចាប់ហួយតាមបណ្ដោយផ្លូវរថភ្លើងក្នុងភូមិ ១៧ សង្កាត់បឹងកក់២ និងមានកូនស្រីចំនួន ពីរនាក់កំពុងសិក្សានៅសកលវិទ្យាល័យ បានមាន ប្រសាសន៍ថា អ្នកស្រីមិនចង់ចាកចេញទៅរស់នៅក្រៅរាជធានីភ្នំពេញ ដែលឆ្ងាយពី សាលាកូនស្រីកំពុងរៀនឡើយ។

ស្វាមីជាអ្នករត់ម៉ូតូឌុប និងមានផ្ទះទទឹង ៤ម៉ែត្រកន្លះ បណ្ដោយ៥ម៉ែត្រ រស់នៅតាម បណ្ដោយផ្លូវរថភ្លើងតាំងពីដើមឆ្នាំ១៩៨០មក អ្នកស្រីពៅ និយាយថា ដោយសម្លឹងឃើញ ផ្ទះកំពុងរស់នៅ តាមជើងសសរមានកណ្ដៀរកកេរឡើងសុស និងដំបូល រួមទាំងជញ្ជាំង ប្រក់ស័ង្កសីដែលពោរពេញទៅដោយច្រែះ ហើយតែងប៉ើងចេញអំឡុងពេលមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់ម្ដងៗ ជុំរុញឱ្យអ្នកស្រី មានបំណងក្នុងការខ្ចីប្រាក់ពីធនាគារដើម្បី ជួសជុលផ្ទះឱ្យមាំទាំជាងនេះ ប៉ុន្តែអាជ្ញាធរមិនអនុញ្ញាតឡើយ។

អ្នកស្រីនិយាយថា៖ «ព្រោះអីយើង១២ម៉ែត្រ[ក្នុងគម្រោងអភិវឌ្ឍ]ប្លង់ក៏គេអត់ធ្វើឱ្យ លុយធនាគារក៏គេអត់ឱ្យយកដែរ ធនាគារគេអត់ហ៊ានអោយទេ»។

ដោយរកប្រាក់កម្រៃបានត្រឹមចន្លោះពី៧ ទៅ៨ពាន់រៀលក្នុងមួយថ្ងៃ ស្រ្តីវ័យ ៥៤ឆ្នាំរូបនេះ បានទទូចស្នើសុំឱ្យមានសំណងសមរម្យណាមួយដែលអាចទទួលយក ដោយក្ដីសង្ឃឹមថានឹងមានជីវភាពប្រសើរជាងនេះនាពេលចាកចេញទៅរស់នៅកន្លែងថ្មី។

អ្នកស្រី និយាយថា៖ «ស្នើសុំដីនៅវត្តទួលអស់លោក ឬដីក្នុងខណ្ឌទួលគោក។ អត់បានដីសូមសំណងតាមទីផ្សារ»។

បើតាមប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថានៅ ចុងឆ្នាំ២០១៨ អាជ្ញាធរបានជូនដំណឹងទៅកាន់ពួកគេឱ្យត្រៀមខ្លួនកាត់ចិត្តក្នុងការចាកចេញពីទីលំនៅបច្ចុប្បន្ន ក្នុងរយៈពេលត្រឹម ១ខែខាងមុខ និងពុំមានការផ្ដល់សំណងណាមួយឡើយ ដោយលើកឡើងថា ដីនេះជាដីសាធារណៈរបស់រដ្ឋ ហើយសាលាក្រុងមានគម្រោង ពង្រីកផ្លូវបេតុងចំនួន ១២ម៉ែត្រកន្លះអមតាមបណ្ដោយផ្លូវរថភ្លើង និងអាងស្តុកទឹកខណ្ឌទួលគោក។

លោកកូវ សារ៉ុន ដែលជាតំណាងពលរដ្ឋក្នុងភូមិ១៧ បានមានប្រសាសន៍ថា ពលរដ្ឋរស់នៅក្នុងភូមិនេះចំនួន ២៥គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍ បានស្នើសុំអាជ្ញាធរដោះដូរដីនៅក្រោយវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ  ឬដីក្នុងខណ្ឌទួលគោក ខណៈអាជ្ញាធរបានផ្ដល់ដីនៅតំបន់ 7NG នាខេត្តកណ្ដាល។

លោក សារ៉ុន បាននិយាយថា៖ «យើងអត់អាចនៅដល់ដី 7NG ៣០គីឡូពីភ្នំពេញ យើងអត់អាចឱ្យកូនមានលទ្ធភាពរៀននៅភ្នំពេញទេ»។

បើតាមលោកសារ៉ុន ប្រជាពលរដ្ឋបានដាក់ញតិ្តទៅសាលាក្រុងចំនួន ៧លើករួចមកហើយ ប៉ុន្តែនៅពុំទាន់មានដំណោះស្រាយណាមួយនៅឡើយ។

លោកបាននិយាយថា៖ «យើងមិនអាចមានលទ្ធភាពឱ្យកូនរៀនទេបើយើងនៅនោះ[តំបន់7NG]យើងមកជួលផ្ទះនៅភ្នំពេញដដែល​ ចឹងវាធ្វើឱ្យជីវភាពលំបាកដដែលទេ។​ យើងមិន អាចចាកចេញពីទីក្រុងបានទេដោយសារតែកូនៗ ត្រូវការសិក្សា»។

បុរសរត់ម៉ូតូឌុបវ័យ ៤២ឆ្នាំ និងមានកូន៥នាក់ក្នុងបន្ទុករូបនេះ ផ្ទះជាប់ផ្លូវរថភ្លើង មានទទឹង៣ម៉ែត្រ និងបណ្ដោយ ៨ម៉ែត្រ លោកសារ៉ុន​ បាននិយាយថា ផ្ទះលោកនឹងត្រូវក្លាយជាចំណីផ្លូវតែម្ដងក្រោយការអភិវឌ្ឍ។

លោក បាននិយាយថា៖ «ផ្ទះខ្លះ៣ម៉ែត្រ ៤ម៉ែត្រ តូចធំ អត់ដូចគ្នាទេ សម្រាប់បងប្អូន មានផ្ទះវែងគេកាត់ហើយ ទទួលបានប្លង់។ តែសម្រាប់បងប្អូនមានផ្ទះខ្លីគេកាត់មិចកើត រង្វង់១២ម៉ែត្រកន្លះវាត្រូវអស់ហើយ កាត់អស់អត់ទទួលបានសំណងយើង កាត់ទទេៗ មិចកើត»។

លោកម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបដិសេដសំណួរ ទាក់ទិនទៅនឹង ថាតើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលរងផល ប៉ះពាល់ពីគម្រោង អភិវឌ្ឍបេតុងជាង១២ម៉ែត្រ និងអាងស្តុកទឹកខណ្ឌទួលគោកនេះ ហើយគម្រោងនេះនឹង ត្រូវចាប់ផ្ដើមអភិវឌ្ឍនៅពេលណា?

លោក មាសភក្ដី បាននិយាយថា៖ «ខ្ញុំអត់ទាន់ជូនដំណឹងបានទេ ខ្ញុំអត់ដឹងដែរ»។

ទោះជាយ៉ាងណា គម្រោងអភិវឌ្ឍពង្រីកផ្លូវបេតុងនិងអាងស្តុកទុកទឹក ត្រូវបានគេដឹងថា មានសហគមន៍ចំនួន​៤ដែលរងផលប៉ះពាល់រួមមាន សហគមន៍អភិវឌ្ឍន៍ថ្មី សហគមន៍ភូមិ​១៧ សហគមន៍ភូមិ២៣​ ស្ថិតក្នុងខណ្ឌទួលគោក និង​សហគមន៍ភូមិ​២ ក្នុងខណ្ឌដូនពេញ។​

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា អាជ្ញាធរពុំមានលទ្ធភាពក្នុងការ ផ្ដល់សំណងលើសពីអ្វីដែលបានជំរាបជូនឡើយ ហើយនេះក៏ដោយសារតែប្រជាពលរដ្ឋ ទាំងនោះរស់នៅលើដីសាធារណរបស់រដ្ឋផងដែរ។

លោកមាស ភក្ដី បាននិយាយថា៖ «កាលដែលយើងមានគោលនយោបាយជូនគាត់ គឺដោយសារយើងចង់ឱ្យគាត់មានកម្មសិទ្ធិខ្លួនឯងស្របច្បាប់​។ កម្មសិទ្ធិដែលជាទីតាំង ដីយើង[7NG]ដោះស្រាយជូនគាត់។ មានជាដីស្របច្បាប់គាត់អាចមានសិទ្ធិសាងសង់ សំណង់ស្របច្បាប់ ធ្វើអីៗស្របតាមបទដ្ឋានផ្សេងៗដែលគាត់ចង់ធ្វើ»។

ក្នុងឱកាស «ទិវាសិទ្ធិលំនៅឋានពិភពលោក​ឆ្នាំ២​០២១» ក្រុមសហគមន៍ក្រីក្រនៅក្នុងរាជធានី​ភ្នំពេញ ដូចជា បណ្ដាញ​ផ្លូវ​រថភ្លើង បណ្ដាញប្រឡាយ បណ្ដាញបឹង និងបណ្ដាញផ្សេងទៀត កាលពីថ្ងៃទី៣ ខែតុលានេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ​ ដោយស្នើដល់រដ្ឋាភិបាលនិងរដ្ឋបាល​រាជធានីភ្នំពេញ ត្រូវពន្លឿន​ការអភិវឌ្ឍ​និងផ្តល់ដំណោះស្រាយជូនពួកគេឱ្យបានឆាប់ ខណៈពួកគេរកអន្តរាគមន៍ឱ្យដោះស្រាយជាច្រើនឆ្នាំ ប៉ុន្តែមិនមានលទ្ធផល។

លោកអំ សំអាត នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងថាអាជ្ញាធរគួររកទីតាំងដីដែលដោះដូរនៅជិតជាងតំបន់7NG ក្នុងខេត្តកណ្ដាល ដើម្បីឱ្យ ប្រជាពលរដ្ឋអាចទទួលបាន។ លោកមានក្ដីបារម្ភថា ប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយផ្លូវរថភ្លើងគ្មានប្លង់កម្មសិទ្ធិនេះ អាចនឹងរងនូវការបណ្ដេញចេញដោយបង្ខំ ប្រសិនបើនៅតែពុំអាចស្វែងរកដំណោះស្រាយបាន មុនពេលគម្រោងចាប់ផ្ដើមអភិវឌ្ឍ។​

លោកអំ សំអាត៖​ «ចុងបញ្ចប់គឺការបណ្ដេញចេញ ទីតាំងផ្សេងដែលរងផលប៉ះពាល់ ពីការអភិវឌ្ឍគឺរងការបណ្ដេញចេញចឹង អ្នកដែលអត់មានបណ្ណកម្មសិទ្ធិ​។ វាបង្ហាញពី សកម្មមួយដែលបង្ហាញពីការរំលោភបំពានសិទ្ធិមនុស្សទៀត»។

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ អង្គការលីកាដូ បានចេញផ្សាយ របាយការណ៍មួយថា រយៈពេលពីរឆ្នាំចុងក្រោយ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការសិទ្ធិមនុស្សមួយនេះ បានរកឃើញ ប្រជាពលរដ្ឋជាង៥០០០ គ្រួសារ រងនូវការរំលោភបំពានដីធ្លី និងលំនៅដ្ឋាន។

របាយការណ៍ដដែលបន្តថា សមាជិកសហគមន៍ និងសកម្មជនដីធ្លី ចំនួន ២១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមាន ១០នាក់កំពុងជាប់ពន្ធនាគារផងដែរ។

សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍ មានក្ដីកង្វល់ថា ការផ្លាស់ប្ដូរទី លំនៅដែលឆ្ងាយពីរាជធានីភ្នំពេញ ជាកត្តាប្រឈមមួយក្នុងការប្រកបរបរ ចិញ្ចឹមជីវិត របស់ពួកគេ។

អ្នកស្រីឈួន ពៅ ៖ «ពួកខ្ញុំសំណូមពរថាអត់ទៅនុងទេ​បើយើងទៅឱ្យបានជីវភាពធូរធា។ មិនធូរធាវាទៅជាយ៉ាប់យ៉ឺនវិញឱ្យទៅនៅយ៉ាងមិចដោះដូរគ្នាពីយ៉ាប់ទៅធូរធាតិច មិនធូរធាទៅជាយ៉ាប់លើសដើម»៕

Q&A ជាមួយលោកស្រី សេង រាសី នៃអង្គការសីលការ អំពីការរំលោភបំពានផ្លូវភេទនៅកម្ពុជា
លោកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ (SILIKA) បានផ្តល់បទសម្ភាសដល់លោក សេ​ង​ ​ម៉េ​ង​ហេ​ង នៃ Newsroom Cambodia​ កាលពីពេលថ្មីៗនេះ អំពីការរំលោភបំពានផ្លូវភេទនៅកម្ពុជា និងបានលម្អិតបន្ថែមអំពីចំណុច​ដែល​ក្នុងនាមជាបុគ្គល គ្រួសារ ស្ថាប័ន សង្គម និងរដ្ឋាភិបាលគួរធ្វើដើម្បីចូលរួមចំណែកលុបបំបាត់ការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ។

Q: តើអ្វីទៅជាការរំលាភបំពានផ្លូវភេទលើស្រ្ដី?

​​A: កា​រ​រំលា​ភ​បំ​ពា​ន​ផ្លូ​​វ​ភេ​ទ​​​លើ​ស្រ្ដី​ ​គឺ​ជា​កា​រ​ប្រ​ព្រឹ​ត្តិ​ទៅ​លើ​ស្រ្ដី​ ​រួ​​ម​ទាំ​ងការរំ​លា​ភ​សេ​ព​ស​ន្ថ​វៈ​ ​រួ​ម​ទាំ​ងការ​បៀ​​តបៀ​ន​ផ្លូ​វ​​ភេ​ទ​ ​កា​រ​រុ​ក​គួ​ន​ ​ឬ​កា​រ​ប្រទូស្តកេ​រ្តិ៍​​​ភេទ​ផ្សេ​ង​ៗ​ ​ដែ​ល​ប្រ​ព្រឹ​ត្ត​ទៅ​លើ​ស្រ្ដីដោ​យ​មិ​ន​មា​ន​កា​រ​ព្រ​ម​ព្រៀ​ង​។ ​​ដោ​​​​​យ​​​ពា​​​​​​​​​​​​​​​​ក្យ​គ​​​​​ន្លឹះ​​នៅ​ក្នុ​​​ង​​​​នេះ​​​ ​គឺ​ជា​​កា​រ​មិ​ន​ព្រ​ម​ព្រៀ​​​​ង ​បើ​​​​​​​គ្មា​​ន​កា​រ​ព្រ​ម​ព្រៀង​ ឬ​​មួ​យ​ធ្វើ​ឲ្យ​ភា​គី​ផ្សេ​ង​ៗ​ទៀ​​ត​​​ហ្នឹ​​​ង​មិ​​​​​ន​​​​​​​មាន​អា​រ​ម្ម​ណ៍​ថា​ផា​សុ​ខ​ភា​ព​ ​ឬ​មួ​យ​ក៏​គា​ត់​មា​នអា​រ​​​​​ម្ម​​​ណ៍​​​​ទ​​​ទួ​ល​បា​ន​កា​រ​បំ​ពា​ន​ ​នេះ​ហើ​យ​គឺ​ជា​កា​រ​រំ​លា​ភ​បំ​ពា​ន​​​។

Q: តើ​ក​ត្ដា​អ្វី​ខ្លះ​ដែ​ល​ជា​មូ​ល​ហេ​តុ​នៃ​កា​រ​រំ​លា​ភ​បំ​ពា​ន​ផ្លូ​វ​ភេ​ទ​លើ​ស្រ្ដី​?​

​A: មូ​ល​ហេ​តុ​ទី១​ ​ផ្ដើ​ម​​ចេ​ញ​ម​ក​ពី​​​កា​​​​​រ​មា​ន​ផ្ន​ត់​គំ​និ​ត​អ​វិ​ជ្ជ​មា​ន ​​​ឬការ​​ផ្ដ​​​​ល់​​​​ត​​​ម្លៃ ​ឬ​​​ក៏​​កា​​រ​​គោ​​​រ​​​​ព​សិ​ទ្ធិ​ស្ដ្រី​​នៅ​​មា​ន​ក​ម្រិ​ត​នៅ​ឡើ​យ​ ​ដែ​ល​យើ​ង​មើ​ល​ឃើ​ញ​ថា​​ ​​ស្រ្ដី​ ​គឺ​ជា​​វ​​​ត្ថុ ​ឬ​ក៏​ជា​វ​ត្ថុ​មួ​យ​ស​ម្រា​ប់​ឲ្យ​អ្ន​ក​ប្រ​ព្រឹ​​ត្តិ​ ​ប្រព្រឹ​​ត្ត​​​ទៅ​លើ​គា​ត់​បា​ន​ ​គា​ត់​នោះ​មា​ន​អំ​ណា​ច​លើ​ស​លុបដែ​ល​គិ​ត​ថា​ ខ្លួ​ន​​​​ឯ​​​ង​អា​ច​ទៅ​ប្រ​ព្រឹ​ត្តប​ទល្មើ​​ស ​ឬ​មួ​យ​កា​រ​រំ​លា​ភ​បំ​ពា​ន​ទៅ​លើ​គេ​បា​ន​ ​ហើ​យ​អាហ្នឹងសួរ​​ថា​ម៉េ​ច​ផ្ដើម​ម​កអ​ញ្ចឹ​ង ​គឺ​ផ្ដើម​ចេ​ញ​ដោយ​សា​រ​តែ​កា​រ​ឲ្យ​ត​ម្លៃ​ កា​រ​មិ​ន​បា​ន​​​មើ​ល​​ឃើ​​​ញ​ថា​ ​​ស្រ្ដី​ហ្នឹងមិន​មា​​ន​សិ​ទ្ធិ​សេ​រីភា​ព​ស្មើ​គ្នា​​ក្នុ​​​ង​​​​​នា​ម​ជា​​មនុ​ស្ស​ដែ​​ល​ធានា​នៅ​ក្នុ​ង​ច្បា​ប់​ ​ហើ​យ​​អា​ហ្នឹ​ង​​​ផ្ដើ​​​ម​​​ចេ​​​ញ​ពី​ផ្ន​​ត់​គំនិ​​ត​អ​វិ​ជ្ជ​មា​នមួ​យ​ចំ​នួ​ន​ដែ​ល​ប​ន្ដ​កើ​ត​ឡើង​នៅ​ក្នុ​ង​ស​ង្គ​ម​​។​ ​

​មូ​ល​ហេ​តុ​ទី​២​ ពា​​ក់ព័​ន្ធ​ជា​មួ​យ​វ​ប្ប​ធ​ម៌​ និ​ង​ទ​ណ្ឌ​ភា​ព​ ដែ​ល​នៅ​មិ​ន​ទា​ន់​ច​ប់ ឬ​នៅ​​ប​​​​​ន្ដ​​ ឬ​​​​​មិ​​​ន​មាន​កា​រ​ផ្ដ​ល់​យុ​​ត្ដិ​ធ​ម៌​​ដ​ល់​ជ​ន​រ​ង​គ្រោះ​​នៅ​មា​ន​ក​ម្រិ​ត​​នៅ​ឡើ​យ​​ ​ហើ​យ​កា​រ​ដែ​ល​ចា​ប់​ជ​​ន​ល្មើ​ស​ឲ្យម​ក​នៅ​ក្នុ​ង​សំ​ណា​ញ់​​ច្បា​ប់​ហ្នឹ​ង​ នៅ​​​មា​ន​ភា​ព​ខ្លះ​ច​ន្លោះ​មួ​យ​ចំ​នួ​ន​ ​ដែ​ល​ត្រូ​វ​កា​រ​សិ​ក្សា​ប​ន្ថែ​មទៀ​ត​។​ ​

​មូ​ល​ហេ​តុ​ទី​៣​ ​ពា​ក់​ព័​ន្ធ​ទៅនឹ​ងការ​ទ​ទួ​ល​យ​ក​រ​ប​​ប​​​​​​​ស​​ង្គ​ម​​ ស​ម្រា​ប់​ម​នុ​ស្ស​មួ​យ​ចំ​នួ​ន​ធំ​មើ​ល​ឃើ​ញ​ថា​ ​អំ​ពើ​​រំ​​លា​​​ភ​​​​​អា​​​​ច​​​ទៅជា​អំ​ពើ​លេ​ង​​សើ​ច ​​កា​រ​និ​យា​យ​​លេ​ង​ផ្សេ​ង​ៗ​ ​ធ្វើ​ឲ្យ​មា​ន​កា​រ​ទ​ទួ​ល​ស្គា​ល់​ ​កា​រ​រំ​លា​ភ​គឺ​ជា​រឿ​ង​ធ​ម្ម​តា​ដែ​ល​មិ​ន​មែ​ន​ជា​រឿ​ង​គួ​រ​ឲ្យ​ស្អប់​ខ្ពើ​ម​ ​ដែ​ល​យើ​ងគួ​រ​និ​យា​យ​ថា​ ​ទេ​ទាំ​ង​អ​ស់​គ្នា​។

​Q: ​​​តើ​​​​ប​​​ង​​​យ​​​ល់​យ៉ា​ង​ណា​ដែ​រ​ ​ចំ​ពោះ​ស្ថា​ន​ភា​ព​កា​រំ​លា​ភ​បំ​ពា​ន​ផ្លូ​វ​ភេ​ទ​លើ​ស្ដ្រី​នៅ​ក​ម្ពុ​ជា​?​

​A: ចំ​ពោះ​ស្ថា​ន​ភា​ព​ ​ខ្ញុំ​មិ​ន​មា​ន​ទិ​ន្ន​ន័​យ​ស​ម្រា​ប់​ប​ង្ហា​ញ​ថា​តើ​ស្ថា​ន​ភា​ព​នេះ​មា​ន​​កា​រ​ថ​​​យ​​​ចុះ ​​​ឬ​​​ក៏​​​​​មា​ន​កា​រ​កើ​ន​ឡើ​ង​ទេ​ ​ក៏​ប៉ុ​ន្ដែ​អ្វី​ដែ​ល​យើ​ង​មើ​ល​ឃើ​ញ​គឺ​ជា​កា​រ​ព្រួ​យ​បា​រ​ម្ភ​ ​ឬ​គឺ​រូ​ប​ភា​ព​នៃ​កា​រ​ប្រ​ព្រឹ​ត្ដិ​ប​ទ​ល្មើ​ស​ ​ជា​កា​រ​រំ​លា​ភ​បំ​ពា​ននេះ​ ​វា​មា​ន​ភា​ព​សា​ហា​វ​ខ្លាំ​ង​ ​ហើ​យ​អ្ន​ក​​ជា​​ជ​ន​ប្រ​ព្រឹ​ត្តិ​ និ​ងជ​ន​រ​ង​គ្រោះ​គឺ​មា​ន​អា​យុ​កា​ន់​តែ​ក្មេ​ង​​​ ​ហើ​យ​កា​រ​រំ​លា​ភ​បំ​ពា​ន​នេះ​ឈា​ន​ទៅ​ដ​ល់​កា​រ​ស​ម្លា​ប់​ជ​នរ​ង​គ្រោះ​ទៅ​ទៀ​ត​​​ នេះ​​​ជា​រូ​ប​ភា​ព​មួ​យ​ ​វា​សា​ហា​វ​ព្រៃ​ផ្សៃ​ក្នុ​ង​ភា​ព​ជា​ម​នុ​ស្ស​។​

Q: ​តើ​យើ​ង​ត្រូ​វ​ធ្វើ​យ៉ា​ង​ណា​ដើ​ម្បី​លុប​បំ​បា​ត់​កា​រ​រំ​លា​ភ​បំ​ពា​ន​ផ្លូ​វ​ភេ​ទ​លើ​ស្រ្ដី​?

​A: ខ្ញុំ​តែ​ង​តែ​លើ​ក​ឡើ​ង​នៅ​ពេ​ល​ដែ​ល​មា​ន​សំ​ណួរ​បែ​ប​នេះ​នៅ​ក្នុ​ង​ក​ម្ម​វិ​ធី​ផ្សេ​ង​ៗ​​ដែ​​​ល​​​ម្ដ​​​ង​​​ហើ​​យ​​​ម្ដ​​​ង​​​ទៀ​​​ត​​​​​​​​គឺ ​​​​​​​កា​​​​​​​រ​​​​​​​ផ្ដើ​​​ម​​​ចេ​​​ញ​ពី​កា​រ​អ​ប់​រំ​នៅ​ក្នុ​ងផ្ទះ​ ​គឺ​ជា​រឿ​ង​សំ​ខាន់​ ​នៅ​ពេ​ល​ដែល​យើ​ង​អ​ប់​រំ​កូ​នប្រុ​ស​ កូ​ន​ស្រី​ក្នុង​ផ្ទះ​ ​ក្នុ​ង​កា​រ​ដែល​ឲ្យ​គា​ត់​មើ​ល​ឃើ​ញថា​ ​អ្ន​ក​ណា​ក៏​ដោយ​ក្នុ​ង​ស​ង្គ​​ម ​មិ​ន​ថា​គា​ត់​ហ្នឹ​ង​មា​ន​អ​ត្ដ​ស​ញ្ញា​ណ​ភេ​ទ​ ​ឬ​យេ​ន​​ឌ័​រ​​ណា​​​ទេ​​។

​​​​យើង​​ត្រូ​​​វ​​​ផ្ដ​ល់​កា​រ​គោ​រ​ព​ ​ហើ​យ​នឹ​ង​មា​ន​សី​ល​​ធ​ម៌​ក្នុ​ង​ភា​ព​ជា​ម​នុ​ស្ស​ហ្នឹ​ង​ដូ​ច​គ្នា​ ​អ​ត់​មា​ន​ន​រ​ណា​ម្នា​ក់​កើ​ត​ម​ក​ត្រូ​វ​បា​ន​ឲ្យ​គេ​រំ​លា​ភ​ ​អ​ត់​មា​នន​រ​ណា​ម្នា​ក់​កើ​ត​ម​ក​ស​ម្រា​ប់​រំ​លា​ភ​គេ​នោះ​ទេ​ ​ប៉ុ​ន្ដែ​កា​រ​អ​ប់​រំ​នៅ​ក្នុ​ង​ផ្ទះ​ ​គឺ​ជា​ចំ​ណែ​ក​មួ​យ​ក្នុ​ង​កា​រ​ឲ្យ​ពួ​ក​គា​ត់​មើ​ល​ឃើ​ញ​ថា​ ​ពួ​ក​គា​ត់​ជា​ចំ​ណែ​ក​មួ​យ​ក្នុ​ង​កា​រ​ចូ​ល​រួ​ម​ដើ​ម្បី​ធ្វើ​ឲ្យ​ស​ង្គ​ម​ ​ឬ​គ្រួ​សា​រមួ​យ​ហ្នឹ​ង​​ ​ប្រ​ក​ប​ដោ​យ​សុ​ខ​ស​ន្ថិ​ភា​ព​នៅ​ខា​ង​ក្នុ​ង​​ហ្នឹ​ង​ ​ដោ​យ​ផ្ដើ​ម​ចេ​ញ​ពី​កា​រ​ប្រ​ក​ប​ដោ​យ​សី​ល​ធ​ម៌ ​និ​ង​កា​រ​គោ​រ​ព​​ទៅ​លើ​សេ​ច​ក្ដី​ថ្លៃ​ថ្នូ​ទៅ​លើ​ជី​វិ​ត​រ​ប​ស់​អ្ន​ក​​ដ​ល់​ដ​​ទៃ​​ ​ដោ​យ​មិ​ន​បៀ​ត​បៀ​ន​គេ​ ​ធ្វើ​ទុ​ក្ខបុក​​ម្នេ​ញ​គេ​​​។​ ​

​​ទី​២​ទៀ​ត​ ​ដូ​ច​ខ្ញុំ​និ​យា​យ​អំពីមូលហេតុ​កា​រ​ដែ​ល​ព​ង្រឹ​ង​កា​រ​អ​នុ​វ​ត្ត​ច្បា​ប់​ ​ដែ​ល​ធ្វើ​កា​រ​ទា​ញ​ជ​ន​​ល្មើ​ស​​​ចូ​ល​ក្នុ​ង​​សំ​ណា​ញ់​នៃ​​​ច្បា​ប់​ ​ដើ​ម្បី​ធា​នា​ឲ្យ​បា​ន​ថា​ ​ជ​ន​រ​ង​គ្រោះ​គា​ត់​ទ​ទួ​ល​បា​ន​យុ​ត្ដិ​ធ​ម៌​ ​ជា​រឿ​ង​ដែ​ល​សំ​ខា​ន់​មែ​ន​ទែ​ន។​ ​កា​រ​ដែ​ល​ប​ង្ហា​ញ​ថា​យើ​​​​​​​​​​​ង​ពិ​ត​ជា​បា​ន​គាំ​ទ្រ ​និ​ង​កា​រ​ពា​រ​ដោ​យសំ​ណា​ញ់​​ច្បា​​​ប់ ​​ប្រ​​​សិ​ន​បើ​យើ​ង​រ​ង​កា​រ​បៀ​ត​បៀ​ន​ណា​មួ​យ​។​ ​

ទី​៣​ទៀ​ត​ ​ពា​ក់​ព័​ន្ធ​ជា​មួ​យ​អ​នុ​វ​ត្ត​ច្បា​ប់​ ​គា​ត់​ត្រូ​វ​យ​ល់​ដឹ​ង​ថា​ ​ក​រ​ណី​រំ​លា​ភ​​ផ្ដើ​ម​ចេ​ញ​ពី​កា​រ​មិ​ន​ព្រ​ម​​ព្រៀ​ង​​ ​ដូ​ច្នេះ​មិ​​ន​ថា​គា​ត់​នា​ម​ជា​ប្ដី​ប្រ​ព​ន្ធ​ ​គូ​ស្នេ​ហ៍​ ​ឬ​ក៏​អ្ន​ក​ស្គា​ល់​គ្នា​រា​ប់​ឆ្នាំ ​ឲ្យ​តែ​មិ​ន​មា​នកា​រ​ព្រ​ម​ព្រៀ​ង​ ​ហ្នឹ​ង​ហើ​យ​គឺ​ជារំ​លោ​ភ​បំ​ពា​ន​។​

​ទី​៤​ ​គឺ​យើ​ង​មិ​ន​ស្ងៀ​ម​ស្ងា​ត់​នៅ​ពេ​ល​ដែ​ល​យើ​ង​មា​ន​រឿ​ង​នេះ​កើ​ត​ឡើ​ង​ ​ពេ​ល​ខ្លះ​យើ​ង​គិ​ត​ថា​ ​វា​អ​ត់​ប៉ះ​គ្រួ​សា​រ​យើ​ង​ផ​ង​ ​ប៉ះ​គ្រួ​សា​រ​រ​ប​ស់​គេ​ ​ហើ​យ​​ពេ​​ល​ខ្លះ​ទៀ​តយើ​ង​គួ​រ​ធ្វើ​កា​​របុ​រេ​​វិ​និ​ច្ឆ័​យ​ ​ឬ​ក៏​កា​រ​ប្រ​មា​ណ​ទុ​ក​ថា​ ​ដើ​រ​លេ​ង​យ​ប់​ ​​ប្រ​ហែ​ល​ជា​និ​​​យា​​យ​​អីមិ​ន​ត្រូ​វ​គ្នា​ ​ប្រ​ហែ​ល​ជា​ស្លៀ​ក​ពា​ក់​ខើ​ច​លើ​ខើ​ច​ក្រោ​ម​ ​ឬ​ផ្សេ​ង​ៗ។​ ​អ​ញ្ចឹ​ង​កា​រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើ​បុ​រេ​វិ​និ​ច្ឆ័​យ​ដោ​យ​មិ​ន​មើ​ល​លើ​ស្ថា​ន​ភា​ព​ជា​ក់​ស្ដែ​ង​វា​គឺ​ជា​រឿ​ង​មួ​យ​គួ​តែ​ប​ញ្ច​ប់​ទៅ​។

​ឈ​ប់​ដា​​ក់​ប​ន្ទុ​ក​លើ​ជ​ន​រ​ង​​គ្រោះ​ ​ប៉ុ​ន្ដែ​ផ្ដ​ល់​កា​រ​គាំ​ទ្រ​លើ​​ជ​ន​រ​ង​​គ្រោះ​វិ​ញ​ ថា​តើ​គា​ត់​ត្រូ​វ​កា​រ​សេ​វា​អី​ ឬ​កា​រ​ថែ​ទាំ​សុ​ខ​ភា​ព​ផ្លូ​វ​ចិ​ត្ត​ និ​ង​ផ្លូ​វ​កា​យ​យ៉ា​ង​មិ​ច​ ​និ​ង​​សេ​វា​ច្បា​ប់​យ៉ា​ង​ម៉េច​ ​ដើ​ម្បី​ធា​នា​បា​ន​ថា​គា​ត់​ទ​ទួ​ល​សុ​​ខដុ​ម​​​រ​​​​ម​​នា​​​ក្នុ​​ង​នា​មជា​ជ​ន​រ​ង​គ្រោះ​។ ​

យើង​ស្ងាត់​ស្ងៀ​ម​នៅ​ពេ​ល​ណា​ដែ​ល​យើ​ង​ឃើ​ញ​មា​ន​កា​រ​បៀ​ត​បៀ​ន​នេះ​កើ​ត​ឡើ​ង​ ​យើ​ង​ស្ងា​ត់​ស្ងៀ​ម​យើ​ង​យ​ល់​ឃើ​ញ​ថា​ ​គេ​ស្ទា​ប​អ្ន​ក​ហ្នឹ​ង​ទេ​ ​មិ​ន​មែ​ន​ស្ទា​ប​យើ​ង​ឯ​ណា​ ​គេ​រំ​លា​ភ​អ្ន​ក​នោះ​ទេ​ ​មិ​ន​មែ​ន​រំ​លា​ភ​អី​ខ្ញុំ​ ​អ​ញ្ចឹ​ង​បើ​យើ​ង​គិ​ត​បែ​ប​​​នេះ​ ​យើ​ង​ប​ន្ដ​រួ​ម​​ចំ​ណែ​ក​ដោ​យ​ប្រ​យោ​ល​​ ឬ​ដោ​យ​ផ្ទា​ល់​​​​​​​​​​​​​ក្នុ​ង​​កា​រ​ដែ​ល​រុ​ញ​ឲ្យ​​​​​​​​កា​រ​រំ​លា​ភ​បំពាន​​​ក្លា​យ​ទៅ​ជា​រឿ​ង​ធ​ម្ម​​តា​។

​​​រឿ​ង​ដែ​ល​អា​ច​ទ​ទួ​ល​យ​ក​បា​ន​ ​ដូ​ច្នេះកា​​រដែ​​​​​​ល​មិន​​នៅ​ស្ងា​ត់​ស្ងៀម​​ ​កា​រ​ដែល​​ម​ក​ចូ​ល​រួម​​ចំ​ណែ​ក​ឈឺ​ឆ្អាល ​និង​និយា​យ​​ទាំ​ង​អ​ស់​គ្នា​ថា ​​យើង​​​មិ​ន​អា​ច​ទ​ទួ​ល​យ​ក​បា​ន​ទេ​ស​ម្រា​ប់​រឿ​ងទាំ​ង​អ​ស់​ហ្នឹ​ង​ ​វា​គឺ​ជា​រឿ​ង​សំ​ខា​ន់មែ​ន​ទែន​នៅ​ពេ​ល​ដែ​ល​យើ​ង​ទាំ​ង​អ​ស់​គ្នា​ចា​ប់​ផ្ដើ​ម​​មាន​​ប្រ​តិ​ក​ម្ម​មិន​ទ​ទួ​លយ​ក​វា​បា​ន​។​ ​

មួ​យ​ចុ​ង​ក្រោ​យ​ ​គឺ​ជា​អ​ប់​រំ​នៅ​ក្នុ​ង​សា​លា​ ​ការ​អ​ប់​រំ​នៅ​ក្នុ​ង​ស​ង្គ​ម​ទាំ​​ងមូ​ល​តា​ម​ល​ក្ខ​ណៈផ្ញើ​សា​រ​ និ​ង​យុ​ទ្ធ​នា​កា​រ​ផ្សេង​ៗ​នៅ​ក្នុ​ងស​ង្គ​ម ​ឬ​ប​ណ្ដា​ញ​ស​ង្គ​មផ្សេ​ង​ៗ​​ ​ដែ​ល​ជា​រឿ​ង​យើ​ង​ត្រូ​វ​កា​រ​ដើម្បី​អ​ប់រំ​ ប្ដូ​​រ​ប​រិ​យា​កា​ស​នៃ​កា​រ​និ​យា​យ​មួ​យ​ចំ​នួ​ន​ ​ថា​ទៅ​ប្រា​ប់​កូ​ន​ស្រី​គួរ​តែ​ធ្វើ​យ៉ា​ង​ម៉េច​ ​​ក្នុ​ង​កា​រ​ទៅ​ប្រា​ប់​ ​ឬ​ជ​ន​ដែ​​ល​​ប្រ​ពឹ​ត្តិ ​​យើ​ង​ត្រូ​វ​អ​ប់​រំ​យ៉ា​ង​មិ​ច​ ​ដើ​ម្បី​ឲ្យ​យើ​ង​ទាំ​ង​អ​ស់​គ្នា​ជា​អ្ន​ក​រួ​ម​ចំ​ណែ​ក​ក្នុ​ង​ទ​ប់​ស្កា​ត់​រឿ​ង​នេះ​ ​ជា​ជា​ង​យើ​ង​ជា​ចំ​ណែ​ក​រុ​​ញ​រឿ​ង​នេះ​កា​ន់​តែ​អា​ក្រ​ក់​ទៅ​ៗ​។​

​Q: ប​ង​គិ​ត​ថា​តើ​រ​ដ្ឋា​ភិ​​បា​ល​ និ​ង​ភា​គី​ពា​ក់​​ព័​ន្ធ​​មា​ន​កា​រ​រួ​ម​ចំ​ណែ​ក​​ចំ​ពោះ​កា​រ​លុ​ប​បំ​បា​ត់​កា​​រំ​លោ​ភ​បំ​ពា​​ន​ផ្លូ​វ​​ភេ​ទ​លើ​ស្រ្ដី​បែ​ប​​ណា​ខ្លះ​?​

​A: ប​ង​គិ​ត​ថា​ភា​គី​ពាក់​ព័​ន្ធ​គឺ​យើ​ង​ទាំ​ង​អ​ស់​គ្នា​ ​មិ​ន​ត្រឹ​ម​តែ​រ​​ដ្ឋា​ភិ​បា​ល​ទេ​​​ ​យើ​ង​ជា​​ប្រ​ជា​ព​ល​រ​ដ្ឋ​សា​ម​ញ្ញត្រូ​វ​ជា​ចំ​ណែ​ក​មួ​​យ​ ​ដូ​ច​ខ្ញុំ​បា​ន​លើ​​ក​ឡើ​ង​ពី​ខា​ង​ដើ​ម​អ​ញ្ចឹ​ង​ ​ច​ង់​ក្លា​​​យ​ជា​ចំ​ណែ​ក​មួ​យរុ​ញ​រឿ​ង​នេះ​ឲ្យ​អា​ក្រ​ក់ ​ឬ​ច​ង់​ក្លា​យ​ជា​ចំ​ណែ​ក​មួ​យ​ល​ប់​បំ​បា​ត់​អំ​ពើ​រំ​លា​ភ​បំ​ពា​ន ​ឬ​ហិ​ង្សា​លើ​ស្រ្ដី​ ​ក្មេ​ង​ស្រី​ ​ឬ​ក៏​ដូ​ច​ក្រុ​ម​ងា​យ​ទ​ទួ​ល​រ​ង​គ្រោះ​ផ្សេ​ង​ៗ​ទៀ​ត​ ​អ​ញ្ចឹ​ង​បើ​យើ​ង​និ​យា​យ​តួ​នា​ទី​រ​ប​ស់​រ​ដ្ឋា​ភិ​បា​ល​វិ​ញ​ ​គឺ​លោ​ក​មា​ន​តួ​នា​ទី​ច្រើ​ន​ណា​ស់​នៅ​ក្នុ​ង​រឿ​ង​នេះ​។

​ទី​មួ​យ​ ​គឺ​កា​រ​ថែ​រ​ក្សា​សុ​វ​ត្ថិ​ភា​ព​ដើ​ម្បី​ធា​នា​ឲ្យ​បា​ន​ថា​ ​មិ​ន​ថា​ខ្ញុំ​ចេ​​​ញ​ម៉ោ​​ង​ប៉ុ​ន្មា​ន​ ​មិ​ន​ថា​ខ្ញុំ​ស្លៀ​ក​ខោ​អា​វ​បែ​ប​ណា​ ​មិ​ន​ថា​ខ្ញុំ​ចេ​ញ​យ​ប់​ ឬ​ថ្ងៃ​​ ​គឺ​ធា​នា​បា​ន​ថា​ ​គឺ​ខ្ញុំ​មា​ន​សុ​វ​ត្ថិ​ភា​ព​ក្នុ​ង​កា​រ​រ​ស់​នៅ​ដែ​ល​យើ​ង​តែ​ង​តែ​និ​យា​យ​ថា​ ​ភូ​មិ​ឃុំ​មា​ន​សុ​វ​ត្ថិ​ភា​ព​។​ ​

ទី​ពី​​រ​ ​ពា​ក់​ព័​ន្ធ​ជា​មួ​យ​កា​រ​អ​នុ​វ​ត្ត​ច្បា​ប់​ឲ្យ​បា​ន​តឹ​ង​រឹ​ង ​ហើ​យ​មិ​ន​មែ​ន​រ​ដ្ឋា​ភិ​បា​ល​ទេ​ ​ប្រ​ព័​ន្ធ​តុ​លា​កា​រ​ក៏​អា​ច​ចំ​ណែ​ក​ក្នុ​ង​នេះ​ដែ​រ​ ​ហើ​យ​និង​មា​ន​គោ​ល​ដៅ​មួ​យ​ចំ​នួ​ន​ទៀ​ត​ ​ហើ​យ​ខ្ញុំ​ជឿ​ថា​ឥ​ឡូ​វ​នេះ​រ​ដ្ឋា​ភិ​បា​ល​ក៏​មា​ន​គោ​ល​ន​យោ​បា​យ​ ​ក៏​មា​ន​ផែ​ន​កា​រ​យុ​ទ្ធ​សា​ស្រ្ត​ ​ក៏​មា​ន​​យុ​ទ្ធ​នា​កា​រ​មួ​យ​ចំ​នួ​ន​ច្រើ​ន​ក្នុ​ង​កា​រ​អ​នុ​វ​ត្ត​​ ​កា​រ​គាំ​ពា​រ​ដ​ល់​ជ​ន​រ​ង​គ្រោះ​ និ​ង​ដា​ក់​ទោ​ស​ទ​ណ្ឌ​ជ​ន​ដែ​ល​ប្រ​ព្រឹ​ត្ត​តា​ម​រ​យៈ​ប្រ​ព័​ន្ធ​ច្បា​ប់​។

តែ​យ៉ា​ង​ណា​មិ​ញ​ ​កា​រ​ព​ង្រឹ​ង​ដ​ល់​អ្ន​ក​អ​នុ​វ​ត្ត​ច្បា​ប់​ ​គឺ​ជា​រឿ​ង​មួ​យ​សំ​ខា​ន់ដែ​រ​ ប្រ​សិ​ន​បើ​ច្បា​ប់​មា​ន​ហើ​យ​ប៉ុ​ន្ដែ​អ្ន​ក​អ​នុ​វ​ត្ត​ខុ​ស​ពី​អ្វី​ដែ​ល​ច្បា​ប់​បា​ន​ចែ​ង​ឬ​មិ​ន​បា​ន​យ​ល់​ដឹ​ង​ពី​រឿ​ង​នេះ​ ​វា​ក៏​ជា​រឿ​ង​មួ​យ​ដែ​ល​យើ​ង​គួរ​គិ​ត​គូ​ប​ន្ថែ​ម​ទៀ​ត​នៅ​ខា​ង​ក្នុ​ង​ហ្នឹ​ង​ដែ​រ​ ​ពី​ព្រោះ​មា​ន​អ្ន​ក​អ​នុ​វ​ត្ត​ហើ​យ​ ​ប​ន្ដ​វ​ប្ប​ធ​ម៌​ប​ន្ទោ​ស​លើ​ជ​ន​រ​ង​គ្រោះ​ដែ​រ​ ​អ​ញ្ចឹ​ង​ដែ​រ​ ​គឺ​មួ​យ​ចំ​នួ​ន​។​

​មួ​យ​ទៀ​ត​ ​គឺ​​ប្រ​ជាពល​រ​ដ្ឋ​សា​ម​ញ្ញ​​ ​និ​ង​យើ​ង​គ្រ​ប់​គ្នា​និ​យា​យ​ថា​ទេ​ ​និ​ង​ស្អ​ប់​ខ្ពើ​ម​ទៅ​នឹ​ង​អំ​ពើ​ទាំ​ងអ​ស់​ហ្នឹ​ង​ ​អំ​ពី​បៀ​ត​បៀ​ន​រំ​លា​ភ​បំ​ពា​ន​ហ្នឹ​ង​អ​ត់​ ​ឬ​មួ​យ​យើ​ង​យ​ល់​ថា​វា​ជា​រឿ​ង​ធ​ម្ម​តា​ ​ឃើ​ញ​គេ​និ​យា​យ​លេ​ង​សើ​ច​អា​ស​អា​ភា​ស​បៀ​ត​បៀ​ន​ទៅ​លើ​អ្ន​ក​ដ​ទៃ​ ​យើ​ង​ស្ងា​ត់​ស្ងៀ​ម​ដែ​រ​ ​យើ​ង​ទ​ទួ​ល​យ​ក​ដែ​រ​ ​ដូ​ច្នេះ​យើ​ង​គឺ​ជា​ចំ​ណែ​ក​មួ​យ​នៅ​ក្នុ​ង​ហ្នឹ​ង​ដែ​រ​ហើ​យ។​

​បើ​យើ​ង​និ​យា​យ​ថា​ទេ​គ្រ​ប់​គ្នា​ទៅ​ ​អ្ន​ក​ដែ​ល​ដែ​ល​ប្រ​ព្រឹ​ត្ត​ក៏​លែ​ង​ហ៊ា​ន​ក្នុ​ង​កា​រ​ញ​ញើ​ត​ក្នុ​ង​កា​រ​ប្រ​ព្រឹ​ត្ត​ដែ​រ។ ​ឧ​ទា​ហ​រ​ណ៍​ថា​ ​ ​ប្រ​សិ​ន​ជា​យើ​ង​ឃើ​ញ​ន​រ​ណា​ម្នា​ក់​បៀ​ត​បៀ​ន​ផ្លូ​វ​ភេ​ទ​គេអ៊ី​ចឹ​ង​ ​ហើ​យ​យើ​ង​ស្ងា​ត់​ដែ​រ​ ​ឬ​យើ​ង​ឃើ​ញន​រ​ណា​​និ​យា​យ​បែ​ប​អា​ស​អា​ភា​ស​ទៅ​លើ​ន​រ​ណា​ម្នា​ក់​ ​ហើ​យ​យើ​ង​ស្ងា​ត់​ដែ​រ​ ​ឬ​មួ​យ​យើ​ង​ចូ​លរួ​ម​ចំ​ណែ​ក​ក្នុ​ង​កា​រ​ប​ន្ថែ​ម​ទៅ​តា​ម​ហ្នឹ​ង​ដែ​រ​ ​ដូ​ច្នេះ​រឿ​ង​នេះ​នៅ​តែ​ប​ន្ដ​កើ​ត​ឡើ​ង ​ដូ​ច្នេះ​អ​ញ្ចឹ​ង​ ​ស​រុ​ប​ម​ក​វិ​ញ​ ​ទាល់​តែ​យើ​ង​ទាំ​ង​អ​ស់​គ្នា​ផ្ដើ​ម​ចេ​ញ​ពី​គ្រួ​សា​រ​ ​ផ្ដើ​ម​ចេ​ញ​ពី​បុ​គ្គ​ល​ខ្លួ​ន​ឯ​ង​ ​និ​យា​យ​ថា​ទេ​ចំ​ពោះ​កា​រ​រំ​លា​ភ​បំ​ពា​ន​ ​យើ​ង​មិ​ន​អា​ច​ទ​ទួ​ល​យ​ក​បា​​ន​ ​ដូ​ច្នេះ​ទើ​ប​រឿ​ង​នេះ​ប​ញ្ច​ប់​ទៅ​បា​ន៕​​

បទយកការណ៍៖ បុរសមានពិការភាពម្នាក់ស្ម័គ្រចិត្តជួយសម្រួលចរាចរណ៍នៅខណ្ឌច្បាអំពៅ
រាល់ថ្ងៃ លោកលី សំណាង វ័យ៣៩ឆ្នាំ ឈរនៅកណ្តាលទ្រូងផ្លូវ ហើយលើកដៃឱ្យជាសញ្ញាប្រាប់ទៅកាន់អ្នកបញ្ជាយានយន្ត នៅតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ​ដើម្បីបញ្ជៀសការកកស្ទះ ទាំងខ្លួនមានពិការភាពពីកំណើត។

ស្ថានភាពចរាចរណ៍នៅទីនោះមានសភាពមមាញឹកខ្លាំង ដោយសារមានយានជំនិះជាច្រើន កំពុងបើកបរ សំដៅទៅគោលដៅរៀងៗខ្លួន និងជាតំបន់ទីប្រជុំជនដែលមានប្រជាពលរដ្ឋប្រកបរបរអាជីវកម្មច្រើន។

ទោះបីជាជើងរបស់លោកសំណាង ដើរមិនបានត្រង់ដូចអ្នកដទៃក៏ដោយ ប៉ុន្តែលោកបានប្រាប់ថា គាត់បានស្ម័គ្រចិត្តមកធ្វើចរាចរណ៍ ដើម្បីសម្រួលការកកស្ទះ រយៈពេលជាង២០ឆ្នាំមកហើយ នៅក្នុងខណ្ឌច្បារអំពៅនេះ។

មានមាឌតូចល្អិត សម្បុរខ្មៅ  លោកសំណាងបានរៀបរាប់ទាំងញើសកំពុងហូរជោគខ្លួនថា លោកចាប់់ផ្តើមជួយសម្រួលចររណ៍នៅទីនេះ នៅពេលដែលលោកបានមើលឃើញនូវការកកស្ទះខ្លាំង និងបារម្ភមានគ្រោះថ្នាក់ចរាចរណ៍កើតមាននៅតំបន់ដែលលោករស់នៅ ជាពិសេសគឺនៅម្តុំគល់ស្ពានអាកាសច្បារអំពៅ។

លោកលី សំណាង បញ្ជាចរាចរណ៌ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រូបភាព៖ ទូក ពិសិដ្ឋ

ក្នុងមួយថ្ងៃលោកបានចំណាយពេល ប្រមាណ៨ម៉ោង ដើម្បីជួយធ្វើចរាចរណ៍នៅទីនោះ ពោលគឺចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច។ ក្នុងពេលសម្រួលចរាចរណ៍ លោកក៏តែងតែទទួលបានការលើកទឹកចិត្ត និងការអាណិតពីអ្នកបើកបរផងដែរ ដោយអ្នកខ្លះ ជួយជាថវិកា និងចំណីអាហារមួយចំនួនដល់រូបលោក។

លោកនិយាយថា ៖ «ទឹកចិត្តនេះ ដើម្បីកុំឱ្យបងប្អូនយ៉ាប់យ៉ឺន ធ្វើដំណើរកកស្ទះ ជារៀងរាល់ថ្ងៃ ពីព្រោះការកកស្ទះនេះ! ម៉ូតូយានយន្តធ្វើដំណើរតាមនេះច្រើន ហើយខ្លាចមានគ្រោះថ្នាក់ផង»។

ជីវិតរបស់បុរសស្ម័គ្រចិត្តជួយសម្រួលចរាចរណ៍នេះ មិនមានភាពងាយស្រួលរស់នៅដូចពលរដ្ឋដទៃនោះទេ ដោយសារតែលោកមានពិការភាពផង ហើយមានជំងឺតេតាណូសប្រចាំកាយផង ដោយលោកត្រូវចំណាយថវិកាទិញថ្នាំម្តងចន្លោះពី ៤០០០០រៀល ទៅ៥០០០០រៀលក្នុងមួយខែ។

បើតាមលោកលី  សំណាង ថវិកាដែលលោកមានសម្រាប់ចំណាយទិញថ្នាំ និងអាហារហូបចុកផ្សេងៗ គឺទទួលបានមកពីពលរដ្ឋដែលមានការអាណិតអាសូរ នៅពេលដែលឃើញលោកនៅតាមផ្លូវធ្វើចរាចរណ៍។

ដោយសារតែមានជំងឺតេតាណូសប្រចាំកាយផង បានធ្វើឱ្យលោកមានសភាពហត់ខ្លាំងនៅពេលសម្រាកពីការងារស្ម័គ្រចិត្តរបស់លោក ដោយមានអាការៈចុកដៃ រោយជើង និងឈឺចង្កេះជាដើម។

ជាកូនទី២ ក្នុងគ្រួសារ ក្នុងចំណោមបងប្អូន៥នាក់ មានតែលោកសំណាងប៉ុណ្ណោះដែលមានពិការភាព ចំណែកបងប្អូនរបស់លោកផ្សេងទៀតគឺមានកាយសម្បទាគ្រប់គ្រាន់  ហើយបច្ចុប្បន្នលោកត្រូវស្នាក់នៅជាមួយម្តាយ និងបងប្អូន២នាក់ទៀតក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា  ចំណែកបងប្អូនរបស់លោក២នាក់ទៀតរៀបការបែកផ្ទះរៀងៗខ្លួន។

កាលពីនៅកុមារភាព លោកបានប្រាប់ថា គាត់ធ្លាប់ទទួលការវះកាត់ដុំសាច់ដែលដុះនៅជាប់ច្រមុះដែលសភាពលានចេញដូចជាប្រមោយដំរីម្តង នៅមន្ទីរពេទ្យរុស្សីដោយជោគជ័យ ដោយមានការជួយជាថវិកាពីជនបរទេសម្នាក់។

ទោះបីជាយ៉ាងណា លោកបង្ហាញទឹកចិត្តរបស់ខ្លួនថា នឹងបន្តការងារសម្រួលចរាចរណ៍នេះ ដើម្បីឱ្យអ្នកបើកបរងាយស្រួលធ្វើដំណើរ។

លោក ថា ៖ «ហត់! ប៉ុន្តែនៅទ្រាំទ្រ ធ្វើការដើម្បី [សម្រួលចរាចរណ៍] ឱ្យបងប្អូនដែលធ្វើដំណើរ តាមផ្លូវជារៀងរាល់ថ្ងៃ។ រោយដៃជើង ឈឺចង្កេះចិងទៅ ជួនកាលបែកញើញជោគខ្លួន ពេញអាវ ដូចងូតទឹកចិង »។

ពលរដ្ឋរស់នៅតាមបណ្តោយ ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា លោក អ៊ុក សុខា ដែលមានមុខរបរជាជាងជួសជុលម៉ូតូ បានឱ្យដឹងថា តំបន់នេះតែងតែមានការកកស្ទះជាប្រចាំ ជាពិសេសគឺនៅពេលព្រឹក និងពេលរសៀល។លោកបន្តថា លោក លី សំណាង តែងតែមកជួយសម្រួលចរចរណ៍នៅក្បែរផ្ទះលោកជាប្រចាំ និងជួយបោសសម្អាតផ្លូវសាធារណៈនេះថែមទៀត។

ពលរដ្ឋ វ័យ៥៥ឆ្នាំរូបនេះ ​បានបង្ហាញការកោតសសើរ ចំពោះ លោក សំណាង ដែលជាជនពិការ ប៉ុន្តែមានទឹកចិត្តចូលរួមធ្វើការងារសង្គម ដោយមិនលើកដៃសុំទានគេ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសរសើរគាត់ គាត់មានទឹកចិត្តរបស់គាត់។ គាត់ពិការ តែខំខ្នះខ្នែងជួយសម្រូលចរាចរណ៍ គ្រប់ពេលវេលា។គាត់មកជួយបោសដី រើស សំរាមអីទៀត»។

កំពុងអង្គុយលក់ខោអាវនៅមុខផ្ទះ  លោក​ ជា ថាន់ ជាពលរដ្ឋម្នាក់ទៀតរស់តាមបណ្តោយផ្លូវលេខ ៣៦៩ បានសង្កេតឃើញថា នៅពេលដែលលោក លី សំណាង បានមកជួយសម្រួលសរាចរណ៍នៅម្តុំផ្ទះរបស់លោក គឺបានចូលរួមកាន់បន្ថយការកកស្ទះបានមួយកម្រិត។លោកចាន់ បន្ថែមថា ដោយសារការអាណិត ទើបលោកតែងតែ ផ្តល់ចំណីអាហារដល់ជនមានពិការភាពនេះផងដែរ។

លោកជា ថាន់ និយាយថា៖ «និយាយរួមទៅ មានគាត់ទៅ កាត់បន្ថយស្ទះចរាចរណ៍ច្រើន»។

យោងតាមទិន្នន័យនៃចំនួនយានយន្ត ដែលផ្តល់ដោយ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន​ លោក ហ៊ាង សុទ្ធា​យុ​ត្តិ បានឱ្យដឹងថាចំនួនរថយន្តនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នបានកើនឡើងដល់ជិត ៦ ០០០ ០០០គ្រឿង (៥ ៩៤៤ ០០០ គ្រឿ) ក្នុងនោះមានប្រភេទរថយន្តទេសចរណ៍ និងរថយន្តគ្រួសារមានចំនួន ៨០៤ ៤០០  គ្រឿង ចំណែក ប្រភេទរថយន្តធុនធំ និងរថយន្តផ្សេងៗទៀតមានចំនួន ១៤០ ០០០គ្រឿង។ដោយឡែក ម៉ូតូ និងរឺម៉កវិញមានចំនួន ៥ ០០០ ០០០ គ្រឿង។

អ្នកជំនាញផ្នែកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ មាន ប្រសាសន៍ថា បញ្ហាកកស្ទះចរាចរណ៍គឺ ដោយសារតែកំណើនយានយន្តច្រើនលើសលប់ក្នុងទីក្រុង និងឥរិយាបទរបស់អ្នកបើកបរដែលមិនបានចូលរួមគោរពច្បាប់ចរាចរណ៍ និងគ្មានការយោគយល់គ្នាក្នុងពេកបើកបរ។លោកបន្តថា ដើម្បីដោះស្រាយបញ្ហាកកស្ទះនៅរាជធានីភ្នំពេញនេះ លោក បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើតមធ្យោបាយដឹកជញ្ជូនសាធារណៈបន្ថែមទៀត។

លោកថ្លែងថា៖ «អ្វីដែលអាចបញ្ជៀសការកកស្ទះបាន ខ្ញុំគិតថា រាជធានីភ្នំពេញគួរតែបង្កើនឱ្យមានមធ្យោបាយដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយការប្រើប្រាស់យានឯកជនឱ្យបានជាអតិបរិមា។អាចបន្ថែម ជារថយន្តក្រុង និងរថភ្លើង ឬមធ្យោបាយផ្សេងៗទៀត ដែលប្រជាពលរដ្ឋអាចប្រើជំនួសការប្រើឡានខ្លួនឯង ឬម៉ូតូខ្លួនឯង»។

លោកបន្ថែមថា ​៖ «ប៉ុន្តែទោះជាយ៉ាងណាខ្ញុំនៅតែឃើញថាឥរិយាបទរបស់អ្នកបើកបរ បើសិនគាត់គោរពច្បាប់ផ្តល់ការអធ្យាស្រ័យគ្នាហើយគាត់យល់ថា មិនត្រូវចតផ្តេសផ្តាស់អីហ្នឹង ក៏វាចូលរួមចំណែកកាត់បន្ថយការកកស្ទះដែរ»។

សម្រាប់លោក គង់ រតនៈ យល់ឃើញថា ចំនួនមន្ត្រីនគរបាលចរាចរណ៍នៅរាជធានីភ្នំពេញមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយទៅនឹងកំណើនយានយន្តបាននៅឡើយទេ។

លោកបន្ថែមថា ការស្ម័គ្រចិត្តរបស់ពលរដ្ឋក្នុងការជូយសម្រួលការកកស្ទះនៅតាមដងផ្លូវណាមួយនោះគឺ គ្រាន់តែជា វិធានការមួយជួយដោះស្រាយបានមួយពេលៗតែប៉ុណ្ណោះ។

លោកគង់ រតនៈ ៖ «ខ្ញុំគោរព និងកោតសសើរនូវ សណ្តាន ចិត្តរបស់គាត់ ប៉ុន្តែវាមិនមែនជាមធ្យោបាយ ដែលមាននិរន្តរភាពទេ»។​

ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃក្រសួងសាធារណៈការ និងដឹងជញ្ជូន លោក ហ៊ាង សុទ្ធា​យុ​ត្តិ បានលើកឡើងថា មន្ទីរសាធារណការ និងដឹកជញ្ជូន និងស្នងការនគរបាលជាតិ ក៏បានសហការគ្នាដើម្បីដោះស្រាយលើបញ្ហានេះផងដែរ។

លោក​បានបន្ថែមថា ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏បានធ្វើសេចក្តីព្រាងច្បាប់ស្តីចរាចរណ៍ផ្លូវគោកថ្មី និងបានជួយរៀបចំបំពាក់សម្ភារៈបរិក្ខាសម្រួលចរាចរណ៍ និងបច្ចេកវិទ្យាថ្មីៗ បង្កលក្ខណៈងាយស្រួលដល់នគរបាលចរាចណ៍ ព្រមទាំងផ្សព្វផ្សាយដោយផ្ទាល់ និងតាមរយៈសារព័ត៌មាន ជំរុញឱ្យពលរដ្ឋចូលរួម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះផងដែរ។

លោកបន្តថា ៖ «ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារដ្ឋបាលរាជធានីខេត្ត ក៏បានខិតខំសាងសង់ ស្ថាបនា ពង្រីកផ្លូវ ស្ពាន ដាក់បណ្តាញលូ សំខាន់ៗ គ្រប់ច្រកល្ហក ដើម្បីចូលរួមសម្រួលដោះស្រាយបញ្ហាចារចរណ៍នេះផងដែរ»។

បើតាមលោក ហ៊ាង សុទ្ធា​យុ​ត្តិ ឱ្យដឹងថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន មិនទទួលបន្ទុកលើចំនួនមន្រ្តីនគបាលចរាចរណ៍ឡើយព៉ុន្តែលោកសង្កេតឃើញថា ពួកគាត់ក៏កំពុងមានវត្តមានស្ទើគ្រប់ច្រកល្ហក ដើម្បីជួយដោះស្រាយបញ្ហាចរាចរណ៍នានាដែលកើតមាននៅលើដងផ្លូវសាធារណៈ។

ដើម្បីចូលរួមដោះស្រាយការកកស្ទះចរាចរណ៍ លោក ហ៊ាង សុទ្ធា​យុ​ត្តិ ក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងប្រើប្រាស់ដងផ្លូវដោយការទទួលខុសត្រូវ ជៀសវាងការរំលោភបំពានលើដីចំណីផ្លូវសាធារណៈ​ដែលងាយឱ្យមានការកកស្ទះ  បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្ករជាគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

ត្រលប់ទៅកាន់ លោកលី សំណាង វិញ ទោះបីជាមានពិការភាពក៏ដោយ ប៉ុន្តែលោកបានប្តេជ្ញាចិត្តមិនលើកដៃសុំទានគេនោះទេ ដោយលោកសុខចិត្ត យកខ្លួនមកធ្វើការស្ម័គ្រជួយសម្រួលការកកស្ទះចរាចរណ៍វិញ។

លោកលី សំណាង៖ «មានការងារណាធ្វើ ខ្ញុំធ្វើការងារធ្ងន់អត់បាន។ ខ្ញុំបាន [តែ] សម្រួលចិងបាន ជួយមើលការខុសត្រូវតិចតួច ឱ្យបងប្អូនប្រជាជនពលរដ្ឋទាំងអស់ក្នុងសង្គមបានសុខសម្បាយទាំងអស់គ្នា»៕

បទយកការណ៍៖ ផ្លូវខូចខាតខ្លាំងមួយខ្សែ ក្នុងសង្កាត់កន្ទោក ជាយរាជធានី បង្កការលំបាកដល់ប្រជាពលរដ្ឋ
ប្រជាពលរដ្ឋមួយចំនួនរស់នៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ត្អូញត្អែរថាពួកគេពិបាកក្នុងការធ្វើដំណើរទៅមក ដោយសារតែផ្លូវនេះមាន សភាពហុយនៅពេលគ្មានភ្លៀង និងដក់ទឹកនៅពេលមានភ្លៀងខ្លាំងម្ដងៗ។ ទន្ទឹមនឹងការត្អួញត្អែរ ពួកគេក៏ព្រួយបារម្ភអំពីសុវត្ថិភាពផងដែរ ដោយសារវាហុយពិបាកក្នុងការប្រកបរបរលក់ដូរចិញ្ចឹមជីវិត ផ្លូវនេះក៏មានគ្រលុកធំៗ និងមិនបង្កភាពងាយស្រួលដល់យានយន្តគ្រប់ប្រភេទ ជាពិសេសនៅពេលត្រូវការសេវាសុខភាពនិងសេវាសង្គ្រោះបន្ទាន់ជាដើម។

ផ្លូវបេតុង ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ជាយរាជធានីភ្នំពេញ។ រូបភាព៖ មេង គ្រុយពន្លក

ផ្លូវបេតុងដែលមានសភាពខូចខាតខ្លាំងនេះមានប្រវែងប្រមាណជា ៤គីឡូម៉ែត្រ លាតសន្ធឹងឆ្លងកាត់ភូមិចំនួន ០៤គឺភូមិ កន្ទោកខាងត្បូង ភូមិកន្ទោកខាងជើង ភូមិត្រាំស្លឹក និងភូមិអង្គត្រកៀត ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ជាយរាជធានីភ្នំពេញ។

ផ្លូវនេះភ្ជាប់ផ្លូវជាតិលេខ០៤ ទៅនឹងផ្លូវជាតិលេខ០៣ ហើយផ្លូវនេះបច្ចុប្បន្នមិនមែនមានតែប្រជាពលរដ្ឋមូលដ្ឋានធ្វើដំណើរទៅមកប៉ុណ្ណោះទេ ប៉ុន្តែផ្លូវនេះហាក់មមាញឹកណាស់ ដោយសារតែមានឡានដឹកទំនិញធំៗ ឡានកុងទីន័រ និងឡានដឹកកម្មកររោងចក្រឆ្លងកាត់ជាហូរហែរចាប់តាំងពីព្រឹកព្រលឹម រហូតដល់ម៉ោងជិត ១០យប់។

អង្គុយលើគ្រែខាងមុខផ្ទះជួលតូចមួយ ដៃទាំងពីរតាមចាប់ចៅដែលកំពុងវារលេងនៅលើគ្រែ សម្បុរស្រអែមនិយាយមួយៗ  មានស្រុកកំណើតនៅខេត្តស្វាយរៀង លោកស្រីពេជ ប៊ន បានឲ្យដឹងថា ប្រជាពលរដ្ឋនិងអ្នកដំណើរតែងតែរអ៊ូរទាំរឿងផ្លូវហុយ គ្រលុកធំៗរួមជាមួយនឹងការបើកជែងពីសំណាក់ឡានធំ ឡានកុងទីន័រ ជាមួយនឹងម៉ូតូ រ៉ឺម៉កដែលស្ថិតនៅលើផ្លូវជាមួយគ្នា។

លោកស្រីបានឲ្យដឹងយ៉ាងដូច្នេះថា៖ «មាន​ប្រជា​ពល​រដ្ឋ​គេ​រអ៊ូរ​រឿង​ដី​ហ៊ុយ​ ប្រជាជន​រអ៊ូ​រហូត​ ម្សិល​មិញ​អ៊ី​លក់​សាច់​ជ្រូក​ដួល​ត្រឡប់​ត្រឡិន​ ដួល​ឡើង​ប្រលាក់​សាច់​ជ្រូក​អស់​ ឡាន​ធំហើយ​គាត់​ជែង​ទៀត​​មក​ដល់​ជិះ​អែប​អត់​ទាន់»។

ស្ត្រីចំណាស់វ័យប្រហែលជា ៦០ឆ្នាំរូបនេះបានឲ្យដឹងទៀតថា លោកស្រីមកភ្នំពេញនេះគឺមកតាមនៅជាមួយកូន និងជួយមើលចៅតូចៗជំនួសម្ដាយរបស់ពួកគេ  ដែលជាកម្មកររោងចក្រ ។ រៀបរាប់បណ្ដើរឆ្លៀតប្រលែងនឹងចៅបណ្ដើរ លោកស្រីពេជ ប៊នថា ក៏ចង់ប្រកបមុខរបរលក់នំបញ្ចុកនៅមុខផ្ទះនេះដែរ តែដោយសារផ្លូវមានសភាពហុយហើយមានឡានធំៗផងនោះ លោកស្រីក៏ផ្អាកគម្រោងនេះវិញ ហើយសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនក្នុងការជួសជុលផ្លូវនេះឲ្យបានឆាប់រហ័ស។

លោកស្រីថា៖ «ខ្ញុំមកពីខេត្តស្វាយរៀង​ មក​តាម​កូន​ គាត់​ធ្វើ​រោងចក្រ​​ ប្ដី​គាត់​ទៅ​បើក​ឡាន​នៅខេត្ត​ក្រចេះ​ ទៅ​យូរដែរ​ហើយ បើ​កុំ​ហ៊ុយ​ចៅ​ធំ​តិច​ដាក់​លក់​នំ​បញ្ចុក​ដែរ​ ​លើក​នំ​គេ​មក​លក់​។ ចង់​សំណូម​ពរ​ឱ្យ​ធ្វើ​ផ្លូវ​ថ្នល់​ ឱ្យ​ជិះ​ស្រួល​ចឹង​ហាស​អូន​ ពេល​ភ្លៀង​មក​លិច​ទៀត​»។

ប្រជាពលរដ្ឋមួយរូបទៀតដែលជាអ្នកលក់ដូរជាប់នឹងផ្លូវបេតុងមួយនេះគឺលោកស្រីមុំ បានឲ្យដឹងថា ផ្លូវនៅខាងមុខផ្ទះលោកស្រីនេះ រងការខូចខាតយូរណាស់មកហើយ ដោយមិនមានឃើញអាជ្ញាធរណាមកឈឺឆ្អាល ឬធ្វើការជួសជុលអ្វីនោះទេ ហើយប្រធានភូមិក៏ដឹងពីបញ្ហានេះដែរ ហើយនៅខែធ្លាក់ភ្លៀងវិញផ្លូវនេះមានសភាពលិចទឹកបង្កការលំបាកក្នុងការធ្វើដំណើទៅមកយ៉ាងខ្លាំង។

លោកស្រីបានបន្តថា ពេលខ្លះមានឡាន និងរ៉ឺម៉កធីងធោងរកកល់នឹងក្រឡាប់ ឬពេល​ខ្លះ​ក្រឡាប់តែម្ដង។

លោកស្រីថា៖ «ផ្លូវ​ហ្នឹង​ខូច​ខាត​យូ​ហើយ​អត់​មាន​អាជ្ញា​ធរ​ជួស​ជុល​ផង​។ ឥឡូវ​អត់​មាន​ទឹក​លិច​ អត់​អី​ទេ​ បើ​ខែ​ទឹក​លេចវិញ​ ឡើ​ង​លេច​ពេញ​ហ្នឹង​ចឹង​។ ប្រព័ន្ធ​ទឹក​វា​អត់​ទៅ​មុខ​ រ៉ឺម៉កក្រឡាប់​ច្រើន​ នៅ​ហ្នឹង​បើ​មាន​អី​ថត​ៗ ចាំតើ​មើល​ទៅ​​​​ ក្រឡាប់ភីងៗ​ សូម្បី ​ល្ងាច​តិច​រ៉ឺម៉ក​អ៊ី​លក់​ត្រី​ហ្នឹង​ លើក​សឹង​ពីរថ្ងៃ»។

មានមុខរបរជាអ្នកលក់សាច់គោអាំង ស្រ្តីវ័យ ៣៥ឆ្នាំរូបនេះបានបន្តទៀតថា លោកស្រីចង់បានផ្លូវល្អដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិត ហើយបើប្រធានភូមិដើររៃលុយដើម្បីជួសជុល ក៏លោកស្រីសុខចិត្តចូលរួមជួយដែរ។ លោកស្រីបានបន្តថា លោកស្រីនិងប្រជាពលរដ្ឋ ៣គ្រួសារផ្សេងទៀតមានបំណងសហការគ្នាទិញអាចម៏ដីមកចាក់បំពេញបរិវេណផ្លូវមុខផ្ទះដែរ តែទាល់តែសួរនាំមេភូមិសិន ហើយទទួលភ្លើងខៀវពីមេភូមិទើបហ៊ានធ្វើ។

លោកស្រីបាននិយាយថា៖ «បើជួលគេ​ចាក់​មួយឡាន​៥០ដុល្លារ​ ហើយមាន​លទ្ធភាព​ចាក់​តែ​កន្លែង​ហ្នឹង​ទេ (មុខផ្ទះ)​ ហើយ​តាម​ដំណើរ​ចឹង​សិន​ទៅ​ តែ​អត់មាន​លទ្ធភាពចាក់​ទាំងអស់ទេ ចង់ចាក់៣នាក់​ហ្នឹង​ តែមុន​ទៅ​ចាក់​ទាល់​តែ​ទៅ​សួរ​ប្រធាន​ភូមិសិន​»។

បន្ទាប់​ពី​ឆ្លងផ្លូវ​ក្រហូង ពោរពេញ​ទៅ​ដោយ​ទឹក​ដក់​ ពេល​ខ្លះ​សុំ​ឱ្យ​គេ​ជួយ​រុញ​ម្ដងៗ ​​អ្នក​បើក​រឺម៉ក​ដឹក​ធូប​ម្នាក់​ លោក​វាសនា លីន​ ​បាន​លើក​ឡើង​ថា​ផ្លូវ​ហ្នឹង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។

លោក​បានមាន​សំណូមពរថា​ «យូរៗជិះកាត់​ម្ដង់​ដែរ​ អត់ចង់​ហ៊ាន​មក​ដែរ​ឃើញ​ផ្លូវ​ពិបាក ផ្លូវ​កែង​ហ្នឹង​ពិបាក​ខ្លាំង​ដែរ​ ខ្ញុំចង់​ឱ្យ​ជួសជុល​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ស្រួល​ ក៏​វា​ល្អ​ម្យ៉ាង​ដែរ​ បើ​ពិបាក​ចឹង​អាច​ជា​បញ្ហា​គេច​គ្នា»​។

ប្រធាន​សមាគម​គណនេយ្យ​សង្គមកម្ពុជា​ លោក​សន ជ័យបានប្រាប់​ Newsroom Cambodia ថាការ​សាង​សងផ្លូវ​នៅ​ប្រទេស​កម្ពុជា​មានសភាព​យឺត​យ៉ាវ មិន​សូវគិត​ដល់​សុខភាព​ប្រជាពលរដ្ឋ​ ហើយ​បញ្ហា​ផ្លូវ​នេះ​ដែរ​នឹង​បន្ថែម​ផល​វិបាក​លើ​សុខ​ភាព​ប្រជា​ពលរដ្ឋ​អំឡុងពេល​វិបត្តិជំងឺកូវិដដែលមានស្រាប់។

លោកបានលើកឡើង​ថា៖ ​«​ហើយ​ខ្ញុំ​យល់​ថា​បញ្ហា​នេះគួរ​តែ​មាន​ការ​ដោះ​ស្រាយ​រួច​រាល់​យូរ​ណាស់​មក​ហើយ​ អ៊ីចឹង​​រឿង​ដែល​សំខាន់​ដែល​សំខាន់​គឺ​ការ​ដាក់​បញ្ចូល​នៅ​ការ​ ការ​ពារ​សុខ​ភាព​ប្រជា​ពល​រដ្ឋ​»។

«នៅ​ក្នុង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ឡាយ​គួរ​តែ​ត្រូវ​បាន​ពិចារណា​ជា​ពិសេស​ បាទ​យើង​ដឹង​ហើយ​បើ​នៅ​ក្នុង​វិបត្តនេះ​ប្រសិន​បើ​ប្រជាពល​រដ្ឋ​រស់​នៅ​ប្រឈម​ជា​មួយ​បញ្ហា​កូវីដ​ផង​ ហើយ​ប្រឈម​ហ្នឹង​សុខមាល​ភាព​ផង​ ថា​តើ​ការ​ហ៊ុយ​ធូលី​ធ្ងន់​ធ្ងរ​បែបនេះ វា​អាច​ហ្នឹង​ធ្វើ​ឱ្យ​សុខមាល​ភាព​កាន់​តែ​រងគ្រោះ​»។

លោក​បន្តថា​រដ្ឋាភិបាល​គួរតែ​ដោះ​ស្រាយ​បណ្ដោះ​អាសន្ន​លើ​បញ្ហា​ ដើម្បី​កុំ​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពល​រដ្ឋធ្ងន់ធ្ងរ​។

លោកបាន​លើក​ឡើង​ថា​ «ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ កាលណា​បើ​ផ្លូវ​ហ្នឹង​វា​មាន​បញ្ហា​នៅ​កណ្ដាល​ទី​បែប​នេះ​ អាជ្ញា​ធរ​គួរ​តែ​រក​មធ្យោបាយ​ថ្មី​ថែម​ទៀត​ដើម្បី​ផ្លូវ​ហ្នឹង​ហ៊ុយ​ ឬ​ក៏​រំខាន​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ បើ​វាមិន​អាច​ទៅ​មុខ​រួច​គេ​ត្រូវ​រក​មធ្យោបាយ​ដោះ​ស្រាយ​អន្តរកាល​ហ្នឹង​មិន​មែន​ទុក​ឱ្យ​ហ៊ុយ​តាម​តែ​យថាកម្ម​អ៊ីចឹង​ទេ​»។

មេភូមិ​កន្ទោកជើង​ លោកលឹម តូច បានប្រាប់​ Newsroom Cambodia ថាផ្លូវ​​បាទ​សាង​សង​រយៈពេល​ ៦​ឆ្នាំ​ និងមានសភាពខូចខាតធ្ងន់ធ្ងរ ពិសេសមាន​ឡាន​ធំ​ច្រើន​ឆ្លងកាត់។ លោកបន្តទៀតថា​ គម្រោង​ជួសជុលផ្លូវមាន​រួច​មក​ហើយ​តែ​ដោយ​​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ​ទើប​មាន​ការ​ផ្អាក​មួយរយៈ។

លោកលើកឡើងថា៖ «​គម្រោង​ពី​ភូមិ​តាកៀប​មក​ គម្រោង​មាន​ហើយ​មក​ដល់​ភូមិ​អង្គ​ ប៉ុន្តែ​គម្រោង​ពង្រីក​ផ្លូវ​អស់​ហើយ​ប៉ុន្តែ​កូវីដ​មក​អាក់​ខាន​មក​វិញ​ មិន​មែន​រដ្ឋា​ភិបាល​អត់​ធ្វើ​ទេ​​ គម្រោង​មាន​តែ​កូវីដ​នែក​ វាអត់​មាន​ថវិកា»។

អភិបាលខ័ណ្ឌកំបូល លោក​ឃឹម ស៊ុនសូដា បានប្រាប់​ Newsroom Cambodia ថាអាជ្ញាធរកំពុងតែជួសជុលផ្លូវនេះផងដែរ៕

បទយកការណ៍៖ ពលរដ្ឋកំពង់ភ្លុកមួយចំនួននៃខេត្តសៀមរាប មិនមានទឹកស្អាតប្រើប្រាស់
បើទោះបីដឹងថា ការប្រើប្រាស់ទឹកស្រះខ្វះអនាម័យ ប្រឈមនឹងជំងឺផ្សេងៗក៏ដោយ លោកគង់ សំបាន នៅតែបង្ខំចិត្តប្រើប្រាស់វាដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ដោយសារតែគ្មានជម្រើសអ្វីផ្សេង។

លោកបាននិយាយដូច្នេះថា៖ «ខ្ញុំប្រើទឹកស្រះសម្រាប់ហូបចុក ទឹកអណ្ដូងសម្រាប់ដាំបាយ​ស្លរ»។

លោកគង់ សំបាន ជាប្រជានេសាទម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដទៃទៀតដែលបានបរិហូបទឹកស្រះនេះនៅឃុំកំពង់់ភ្លុក ស្រុកសូទ្រនិគម ចម្ងាយប្រហែល៣០គីឡូម៉ែត ពីទីរូមខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយ។

លោកគង់ សំបាន និងគ្រួសាររបស់គាត់ នាថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២១។ រូបថត៖ ម៉ិច ជូឡាយ

ប្រជាពលរដ្ឋមួយចំនួនបានអះអាងថាពួកគាត់ធ្លាប់មានរោគសញ្ញាមួយចំនួនដូចជាចុកពោះបន្តិចបន្តួច ស្បែកស្ងួតហួតហែង ធ្មេញមិនសូវស ខណៈដែលសម្រាប់អ្នកខ្លះ ពួកគាត់ថាបានហូរឡើងសាំហើយ។

ឃុំកំ​ពង់ភ្លុក មានពលរដ្ឋរស់នៅជិត ១ពាន់គ្រួសារ ដែលពួកគាត់ភាគច្រើនប្រកបរបរនេ​សាទត្រី។

អ្នកជំនាញឯកទេសទឹកស្អាត និងអនាម័យនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លោកហង់ ហ៊ីប៊ុណ្ណា ផ្តល់ជាយោ​​ប​ល់ថា អាជ្ញាធរថ្នាក់ក្រោមជាតិ គួរតែចុះទៅសិក្សានៅតំបន់នោះឡើងវិញ ហើយរកលទ្ធភាពដោះស្រា​យ ជាបណ្តោះអាសន្ន ដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះបញ្ហានេះ។

លោកបាននិយាយថាយ៉ាងហោចណាស់ ផ្តល់ជាធុងចម្រោះជាដើម ឱ្យពលរដ្ឋប្រើប្រាស់ជាបណ្តោះអា​ស​ន្ន ក្នុងដំណាក់កាល ដែលរដ្ឋាភិបាលមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតបាន។

លោ​កបានគូសបញ្ជាក់ថា៖ «ការប្រើប្រាស់ទឹកខ្វះអនាម័យ ងាយប្រឈមនឹង​ជំងឺរាគ ជំងឺផ្លូវដង្ហើម ជំងឺសើរ​ស្បែ​ក ជំងឺភ្នែក ព្រូន និងជំងឺគ្រុនពោះវៀនជាដើម»។

យោងតាមមន្ត្រីអង្គការភ្លែនអន្តរជាតិកម្ពុជាដដែល ខេត្តសៀមរាបមានកុមារអាយុក្រោម ៥ឆ្នាំ កើតជំងឺរាគជាមធ្យម មួយដងក្នុងមួយឆ្នាំ ហើយវាបង្កឱ្យកុមារខ្វះ​អាហារូបត្ថម្ភកាន់តែខ្ពស់ ក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិតណៅ តូច វិញបានពន្យល់ថា អំឡុងពេលដែលពលរដ្ឋពុំទាន់មានទឹកស្អាតប្រើប្រាស់ ពួកគេគួរតែយកទឹកស្រះ ឬទន្លេនោះ ទៅដាំឱ្យបានឆ្អិនល្អជាមុនសិន មុនយកទៅពិសារ ដើម្បីជៀសវាងកើតជំងឺរាគរូស និងប្រព័ន្ធសេរីរាង្គ។

លោកណៅ តូច បាននិយាយថា៖ «បើមិនដាំទេ គាត់នឹងប្រឈមជំងឺច្រើនណាស់ រាគ ចង្អោរ ក្អួត ឬអ្វីផ្សេងៗទៀត។ ទឹកនឹងអាចមានមេរោគអីណាមួយ បង្កក្នុងនឹងដែរ បើកន្លែងនឹងវាមានពួកអាសេនីច [AS] ពួកភ្លុំ [Pb] ពួកអីអាចធ្វើឱ្យពួកគាត់ខូចប្រព័ន្ធសេរីរាង្គដែរ»។

ត្រឡប់មកប្រជានេសាទ លោកសំបានវិញ គាត់បានអះអាងថាគ្រួសារគាត់ រួមទាំងអ្នកភូមិ ទាន់មិនមានទឹកស្អាតប្រើប្រាស់ទេ។

ដោយបានប្រកបរបរនេសាទនេះជិត២០ឆ្នាំមកហើយ  បុរសអាយុ៣៨ឆ្នាំរូបនេះ មានកូន ៥នាក់ក្នុងបន្ទុក បានរៀបរាប់បន្តថា បើទោះបីគាត់ដឹង​ថា ទឹកដែលគ្រួសារគាត់ កំពុងទ​ទួលទា​នសព្វថ្ងៃ អាចបង្កឱ្យមានជំងឺក៏ដោយ តែគាត់គ្មានជម្រើស ក្រៅពីបង្ខំចិត្តប្រើទឹកនេះទេ ដើម្បីដោះស្រាយជីវភាព។

​ដោយមានការងារជាប្រជាការពារភូមិផង លោកសំបាន ចង់ឱ្យរដ្ឋាភិបាលរៀបចំឱ្យមានបណ្តាញទឹកស្អាត ឱ្យពួកគា​ត់​បានប្រើប្រាស់ ដើម្បីកាត់បន្ថយជំងឺផ្សេងៗ ខណៈពួកគាត់កំពុងជួបការលំបាកផ្នែកជីវភាព។

លោកបាននិយាយ​ថា៖ «យើងនៅឃុំកំពង់ភ្លុក យើងប្រើប្រាស់ទឹកទន្លេ វាអត់ល្អទេ ហើយមួយទៀត ទឹកលូទឹកអីធ្លា​ក់​ចូលក្នុងទឹកទន្លេ គឺទឹកនឹងអាចមានមេរោគ ប្រើនឹងវាប៉ះពាល់ដល់សុខភាព ព្រោះយើងរាល់ថ្ងៃយើងប្រើប្រា​ស់ ពេលណាភ្លៀងទៅ វាមានលាមកសត្វវាហូរចូលចឹង ចឹងហើយវាអត់មានអនាម័យល្អទេ»។

ប្រជានេសាទម្នាក់ទៀត អ្នកស្រីជុំ ឡាយ អាយុ៣២ឆ្នាំ បាននិយាយថា ចាប់ពីគាត់ដឹងក្តីមក គ្រួសារគាត់ប្រើប្រាស់ទឹកស្រះរហូតនៅរដូវប្រាំង ហើយពេលខ្លះត្រូវទិញទឹកគេប្រើ ទាំងលំបាកដោយសារតែជីវភាពក្រីក្រ។

អ្នកស្រីបាននិយាយថា៖ «​​ខ្ញុំជួប​ការលំបាកដូចជា ប្រសិនជាខ្ញុំទិញទឹកគឺមានតំលៃ ៣០០០រៀល ក្នុងមួយធុង ប៉ុន្តែពេ​លខ្លះ​​​សូម្បីតែ ៣០០រៀលហ្នឹង​ ក៏ខ្ញុំមិនមានផង»។

អ្នកស្រីជុំ ឡាយ កំពុងហូបទឹកដែលបានយកមកពីស្រះខាងលិចដោយមិនបានចម្រោះ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖ ម៉ិច ជូឡាយ

ជំទប់ទី១ ឃុំកំពង់ភ្លុក លោកឈន  គុជស៊ាក់ បាននិយាយថា កាលពីខែមករា ឆ្នាំ២០២១ មន្ត្រីជំនាញនៅក្រ​សួ​ង​ធនធានទឹក បានចុះមកសិ​ក្សាបញ្ហានេះដែរ ប៉ុន្តែថា ម​ក​ដល់​ពេលនេះ មិនទាន់ទទួលបានព័ត៌មានពីការបង្កើតប្រព័ន្ធទឹកស្អាតនៅតំបន់នេះនៅឡើយទេដោយលោកបានអះអាងថា ប្រហែលដោយសារជំងឺកូវីដ-១៩។

មន្ត្រីឃុំរូបនេះ បានឃើញយល់ថា បើទោះគ្មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ តែពលរដ្ឋនៅតំបន់នោះ មានប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃបាន ដូចជា ទឹកទន្លេ និងទឹកស្រះជាដើម ហើយថាប្រជាពលរដ្ឋខ្លះ ក៏មានលទ្ធភាពទិញទឹកបរិសុទ្ធ សម្រាប់បរិភោគ​ផងដែរ។

តែយ៉ាងណាមន្ត្រីឃុំដដែលអះអាងបាននិយាយថា ប្រជាពលរដ្ឋនៅឃុំនេះ ចន្លោះ​ពី ៨០ទៅ៩០ភាគរយ មានការយល់ដឹងជុំវិញការប្រើប្រាស់ទឹក ដោយមានអនាម័យ ក្នុងចំណោមពលរដ្ឋ ៩៩០ គ្រួសារ ដែលមានសមាជិក ៣ ៨៤១​នាក់។

ជំទប់ទី១ ឃុំកំពង់ភ្លុក លោកឈន គុជស៊ាក់ ឈរនូវពីមុខស្រះសហគមន៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១។ រូបភាព៖ ម៉ិច ជូឡាយ

លោកបាននិយាយថា៖ «ក្នុងនាមរដ្ឋបាលឃុំ យើងក៏ព្យាយាមដោះស្រាយដែរ បញ្ហាខ្វះទឹកស្អាតហ្នឹង​ តាមរយៈទាក់​​ទ​ងក្រសួងធនធានទឹក អង្គការដៃគូរ។ តែជម្រើសដែលយើងមិនទាន់ទទួលបាននោះ គឺ​មិនទាន់មានការឆ្លើ​យតបពិតប្រាកដជាក់លាក់ណាមួយ ប៉ុន្តែគម្រោងយើងសរសេររួចអស់ហើយ»។​

ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តសៀមរាប លោកជា វុធឡុង បានមានប្រ​សា​សន៍ថា ខេត្តមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ទៅដល់តំបន់ជនបទនៅឡើយទេ។

លោកបាននិយាយថា៖ «រដ្ឋអត់ទាន់មានលទ្ធភាពធ្វើទេ ព្រោះរដ្ឋធ្វើតែក្រុងសៀមរាបបំពេញមិនគ្រប់ផង ហើយដល់ពេ លចង់បានទឹកស្អាតប្រើដល់ទីជនបទទាល់យកឯកជនមកជួយ។[…] ព្រោះវិស័យទឹកស្អាតគេវិនិយោគទៅ​រ​បស់ របរសម្ភារៈមិនមែនដើមទុនតិចទេ គឺកន្លះលានទៅមួយលាន[លានដុល្លារ]អី។ អាហ្នឹងខ្នាតតូចផ​ង ដល់ពេលចឹងវាអត់មានអ្នកវិនិយោគធ្វើទេ»។

ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រ៊ិន ពុទ្ធី បានឱ្យដឹងថា បញ្ហាប្រ​ឈ​​មនៃការខ្វះខាតទឹកស្អាតនៅកំពង់ភ្លុកនេះ លោកនឹងទាក់ទងទៅកាន់មន្រ្តីឱ្យចុះពិនិត្យ។

លោ​កបានបញ្ជាក់ថា ការតបណ្ដាញទឹកស្អាតនៅទូទាំងប្រទេសសម្រេចបាន ៧៥,១២ភាគរយ ខណៈជា​ង ​២៤ភាគរយទៀត នៅមិនទាន់តបណ្តាញទឹកស្អាតទៅដល់ទេ។

លោ​កបាននិយាយថា៖ «ចំពោះបញ្ហា និងការប្រឈមនៃការខ្វះខាតទឹកស្អាតប្រើប្រាស់នៅតំបន់កំពង់ភ្លុកនេះ ក្រសួងមិនទាន់ទទួលបានព័ត៌មានទេ។ ខ្ញុំនឹងឱ្យខាងមន្ទីរអភិវឌ្ឍន៍ជនបទចុះពិនិត្យមើល»។

តែយ៉ាងណា លោកពុទ្ធី បានបញ្ជាក់ថា ក្រសួង​បានកំណត់​ត្រឹម ឆ្នាំ២០២៥ ខាងមុខនេះ ពលរដ្ឋកម្ពុជាទាំងអ​ស់នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា។

របាយការណ៍ អង្គការយូនីសេហ្វ អំឡុងឆ្នាំ២០១៩ បាននិយាយថា ប្រជាពលរដ្ឋកម្ពុជាម្នាក់ ក្នុងចំណោមបីនាក់ ប្រើប្រាស់ទឹកពីប្រភពដែលពុំត្រូវបានកែលម្អ  ហើយពួកគេមិនបានបែងចែកសំណល់រប​​ស់មនុស្ស ឱ្យនៅដោយឡែកពីមនុស្ស ប្រកប​ដោយអនាម័យនោះឡើយ។

អង្គការនេះ បានរកឃើញទៀតថា ក្នុងចំណោមសាលាមត្តេយ្យសិក្សាចំនួន១០ មាន​ ៧សាលា ដែលពុំមានបរិក្ខា​​រអនាម័យ  និងទឹកស្អាត ហើយក្នុងចំណោមមណ្ឌលសុខភាព នៅតំបន់ជនបទចំនួនពីរ មានមួយកន្លែង​ដែលពុំមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។

បញ្ហានេះ យូនីសេហ្វបានបញ្ជាក់ថា កុមារបន្តជួបបញ្ហាក្រិសក្រិន និងបាត់បង់ជីវិត ដោយសារមូលហេតុពាក់ព័ន្ធ​នឹងទឹ​កស្អា​ត និងអនាម័យ ដែលគេអាចបង្ការជាមុនបាន កន្លែងលាងដៃនៅក្នុងសហគមន៍ និងសាលារៀន​រ​បស់​ពួ​កគេ។ ជាពិសេសនៅតាមតំបន់ជនបទ ប្រជាពលរដ្ឋមានចំណេះដឹងតិចតួច អំពីសារៈសំខាន់នៃ​អនាម័យ​​ត្រឹមត្រូវ៕

អ្នកកាសែតជើងចាស់មួយរូប ជួយបង្រៀនក្មេងៗជនបទ ដែលខកខានរៀនដោយសារវិបត្តិកូវីដ
វាគឺជាថ្ងៃអាទិត្យ ទី២៣ ខែមិថុនា វេលាម៉ោង ៧យប់ នៅក្នុងស្ថានភាពមេឃងងឹតអមដោយសំឡេងសត្វចង្រិត និងកង្កែប មានទូរសៀវភៅតូចមួយនៅក្រោមផ្ទះឈើ ដែលអ្នកភូមិហៅថាជាបណ្ណាល័យផ្តួចផ្តើមដោយលោកមិន ពៅ អ្នកកាសែតជើងចាស់មួយរូប។

លោកមិន ពៅអង្គុយនៅក្រោមអំពូលភ្លើងខណៈពេលដែលវាបញ្ចេញពន្លឺចាំងជាមួយនឹងក្តារខៀនក្រោមផ្ទះឈើប្រក់ក្បឿងដែលទ្រុឌទ្រោម ដោយទឹកមុខញញឹមជាមួយក្មេងពីរ បីនាក់ឈរនៅជុំវិញតុឈើចាស់ដែលជាថ្នាក់រៀនរបស់គាត់ នៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

បុរសម្នាក់មានវ័យជាង ៣០ឆ្នាំរូបនេះ ដែលពាក់អាវយឺតដៃខ្លីពណ៍ប្រផះ កំពុងបង្រៀនក្មេងៗ ក្នុងភូមិរបស់គាត់ជាយូរមកហើយ និងបានលើកទឹកចិត្តឱ្យក្មេងៗចូលចិត្តអានសៀវភៅក្នុងគោលបំណងឱ្យពួកគេផ្តោតលើការអប់រំ និងជៀសវាងការប្រើប្រាស់គ្រឿងញៀន។ ក្មេងៗទាំងនោះមកពីជិតៗផ្ទះរបស់គាត់ ហើយសប្បាយចិត្តពេលបានមករៀនម្តងៗ ព្រោះពួកគាត់អាចរំលឹកមេរៀន ហើយអាចលេងសើចសប្បាយជាមួយមិត្តភក្តិផងដែរ។

ក្មេងៗក្នុងភូមិរបស់លោកមិន ពៅជួបជុំគ្នាកាលពីពេលថ្មីៗនេះ។ រូបភាព៖ Newsroom Cambodia

ខណៈដែលកូវីដ ១៩​​​ បានរាតត្បាតជិត ២ឆ្នាំមកហើយ បង្ខំឲ្យសាលារដ្ឋ និងសាលាឯកជនផ្អាកបង្រៀនផ្ទាល់ មករៀនតាមប្រព័ន្ធអនឡាញវិញ លោកមិន ពៅ​ ក៏បានជួយបង្រៀនក្មេងៗទាំងនោះខ្លះ បន្ទាប់ពីមានការបារម្ភខ្លាំងថាសិស្សជនបទដាច់ស្រយាល​គ្មានលុយក្នុងការទិញទូរសព្ទ័ ឬកុំព្យូទ័រ ដើម្បីរៀនតាមអនឡាននោះទេ គ្មានថវិកាបញ្ចូលលុយទូរសព្ទ័ដែរ និងគ្មានសេវាអ៊ិនធើណែត។

លោកបាននិយាយថា៖ «​ខ្ញុំមានការអាណិតក្មេងៗណាស់ មិនថាក្មេងម្នាក់ ពីរនាក់ រឺបីនាក់នោះទេ វាសឹងតែគ្រប់កន្លែង ប៉ុន្តែយើងមិនអាចជួយបានគ្រប់កន្លែងនោះទេ អ្វីដែលខ្ញុំអាចជួយបានក្មេងៗនៅជិតផ្ទះ ហើយខ្លះជាសាច់ញាតិ ដូចជាក្មួយៗ ប្អូនៗរបស់ខ្ញុំ និងនៅក្នុងភូមិជាមួយគ្នា។ ក្នុងអំឡុងកូវីដនេះ បានផ្អាកមិនអោយទៅរៀននៅសាលា ដោយប្តូរមករៀនតាមអនឡាញវិញ ហើយឃើញថាកាលនៅមិនទាន់កូវីដ ពួកគាត់រៀននៅសាលាផ្ទាល់ផង ការសិក្សារបស់គាត់នៅខ្សោយ ចុះទំរាំតាមអនឡាញនេះទៀត ត្រូវអោយពួកគាត់ចំនាយលុយទិញទូរសព្ទ៏»។

លោកមិន ពៅ ធ្លាប់ជាអ្នកសារព័ត៌មាន និងជាអ្នកវិភាគអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅស្ថាប័នសម្លេងប្រជាធិបតេយ្យ (វីអូឌី) មុននឹងលាឈប់កាលពីពេលថ្មីៗនេះដើម្បីក្លាយជាអ្នកសារព័ត៌មានឯករាជ្យមួយរូប។ លោកមិន ពៅ ក៏ជាស្ថាបនិកមួយរូបនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថាខេមបូចា ផងដែរ។

អ្វីដែលជាបញ្ហារបស់ក្មេងៗដែលលោក មិន ពៅ បានមើលឃើញគឺជាបញ្ហាអ៊ិនធើណែត ដោយសារអត់មានសេវា ដោយត្រូវដើរទៅរកទីកន្លែងដែលសេវាទើបអាចប្រើបាន ពេលខ្លះក្មេងៗទាំងអស់នោះត្រូវដើរទៅខាងក្រោយផ្ទះ ក្រោមដើមឈើ ពេលខ្លះត្រូវអង្គុយហាលថ្ងៃទៀតក៏មានដែរ ពេលណាមានភ្លៀងធ្លាក់ខ្លាំង គឺបានធ្វើអោយគាត់ខកខានក្នុងការរៀនតែម្តង។

លោកបានរៀបរាប់ថា៖ «យើងឃើញថា ពេលដែលយើងប្រជុំម្តងៗ គឺពិបាកក្នុងការនិយាយផង ចុះទំរាំក្មេងៗវិញ ពេលខ្លះកំពុងរៀនៗស្រាប់តែមានភ្លៀងក៏មាន ស្រាប់តែដាច់សេវាអីធើណែតក៏មាន ហើយម្យ៉ាងទៀតការប្រើប្រាស់ទូរសព្ទ៏ដៃរបស់ពួកគាត់នៅមិនទាន់ចេះប្រើទៀត។ អ្វីដែលខ្ញុំជួបប្រទះ គឺខ្ញុំឃើញក្មួយរបស់ខ្ញុំ គាត់ឈររៀនហាលថ្ងៃ ព្រោះនៅទីនោះមានសេវា ពេលខ្លះគាត់ដើរចុះដើរឡើង ដើររកកន្លែងមានសេវាអ៊ិនធើណែត  ព្រោះកន្លែងដែលមានសេវាគឺវាមិនមែននៅក្នុងផ្ទះនោះទេ»។

លោកបាននិយាយថាការបង្រៀនរបស់លោកក៏ជួបមានបញ្ហាខ្លះដែរ​ពេលលោកមានធុរៈឡើងទៅភ្នំពេញ ពេលដែលមកវិញគាត់មិនហ៊ានក្នុងបង្រៀនក្មេងៗទេព្រោះគាត់ខ្លាចក្នុងការចម្លងកូវីដទៅក្មេងៗក្នុងករណីណាមួយដូចនេះ ធ្វើអោយក្មេងខកខានក្នុងរៀនក៏មានដែរ។

លោកបាននិយាយថា៖ «ផលលំបាកក្នុងការបង្រៀនទៅពួកគាត់គឺមិនសូវជាមានប៉ុន្មានទេ តែអ្វីដែលលំបាកនោះគឺការសំរេចគោលដៅក្នុងការអោយគាត់ចេះ ម្យ៉ាងទៀតពេលដែលខ្ញុំចុះឡើងភ្នំពេញម្តងៗ គឺមានការខកខានក្នុងការបង្រៀនពួកគាត់ខ្លះដែរ មិនអត់ទេ ហើយខ្ញុំក៏ខ្លាចក្នុងការនាំកូវីតទៅដល់គាត់ដែរ ពេលខ្លះខកខានរៀន២ ទៅ៣ថ្ងៃក៏មានដែរ ទាំងអស់នេះហើយដែរជាឧបសគ្គរបស់ខ្ញុំ បើនិយាយថាហត់នឿយនោះគឺសឹងតែគ្មានហើយសម្រាប់ខ្ញុំនោះ»។

លោកមិន ពៅបាននិយាយថា ការបង្រៀនរបស់លោកពិតជាតិចតួចណាស់ក្នុងការជួយពួកគាត់ តែបើសិនជាគាត់មិនបានធ្វើនោះទេ តើក្មេងៗទាំងនោះនឹងទៅជាយ៉ាង ទោះបីជាលោករវល់យ៉ាងណាក៏ដោយ ក៏លោកមិនដែលគិតថាបោះបង់ចោលដែរក្នុងពេលនេះ ព្រោះឪពុកម្តាយរបស់គាត់រវល់រកស៊ី មិនមានពេលគ្រប់គ្រាន់នៅជួយបង្រៀនក្មេងៗទាំងអស់នោះបាននោះទេ ដូចនេះមានតែលើកទឹកចិត្តពួកគាត់តាមរយះការងារនេះ។

ពេលខ្លះដើម្បីអោយគាត់មករៀន លោកបានរៀបចំការលេងល្បែងកំសាន្តសប្បាយ ហើយពេលខ្លះគាត់ក៏បានចំនាយថវិកាផ្ទាល់ខ្លួនរបស់គាត់អោយទៅក្មេងដែលបានធ្វើលំហាត់ល្អជាងគេ អានបានល្អនោះ នឹងត្រូវបានការលើកទឹកចិត្ត ធ្វើដូចនេះពួកគាត់នឹងមករៀនទៀងទាត់។

លោកមិន ពៅ បាននិយាយថា៖ «មិនថាតែការបង្រៀនទេ ពេលខ្លះខ្ញុំអោយលុយពួកគាត់ថែមទៀតផង អ្នកខ្លះអានបានល្អខ្ញុំអោយគាត់៥០០រៀល រឺ១០០០រៀន ក៏មានដែរ ព្រោះគាត់សប្បាយចិត្តពេលគាត់អានបានល្អហើយទទួលរង្វាន់ពីខ្ញុំទៀត»។

លោកមិន ពៅបាននិយាយថាបណ្ណាល័យរបស់លោកមានសៀវភៅជាង ២០០ ទៅ ៣០០ក្បាលសម្រាប់ក្មេងៗជាច្រើន  ដែលទទួលបានទទួលបានមកពីកូនរបស់មិត្តភក្តិគាត់ ហើយខ្លះទៀតបានមកពីអ្នកមកទស្សនាបណ្ណាល័យ។

លោកបាននិយាយថាក្មេងៗសំខាន់ណាស់គឺអនាគតរបស់គាត់ ពួកគាត់ជាអនាគតរបស់សង្គម បើពួកគាត់មិនបានទទួលការអប់រំអោយបានល្អនោះទេ ហើយឱពុកម្តាយមានតួនាទីសំខាន់ក្នុងការជួយលើកទឹកចិត្តគាត់ ជួយណែនាំដាស់តឿនក្នុងការរៀនសូត្រព្រោះពេលដែលមានបញ្ហា គឺគ្រួសារនេះ​ជាអ្នកប្រឈមមុនគេ។

ក្នុងទឹកមុខដ៏មាំរបស់លោកមិន ពៅ លោកបាននិយាយទាំងអួលដើមកថា៖ «​ក្មេងៗសំខាន់ណាស់គឺអនាគតរបស់គាត់ ព្រោះពួកគាត់ជាអនាគតរបស់ប្រទេសជាតិ អ្វីដែលពួកគាត់កំពុងជួបគឺបញ្ហាក្នុងការរៀនសូត្ររបស់គាត់ ហើយចំណែកឪពុកម្តាយត្រួវតែជួយលើកចិត្តកូន ព្រោះសាលានៅឆ្ងាយ មិនដឹងថាត្រូវចូលរៀនវិញនៅពេលណា»។​

«ពួកគាត់គួរមកវិនិយោគលើកូនខ្លះ កុំវិនិយោគតែការរកស៊ី ភ្លេចមើលកូននៅផ្ទះ កូនយើងពេលដែលយើងវិនិយោគខុស គឺឪពុកម្តាយត្រួវទឹកភ្នែក មិនថាតែរូបខ្ញុំទេ សូមអោយយុវជនដែលមានចំនេះដឹង រឺក៏ទំនេរពីធ្វើការ គួរជួយបង្រៀនរឺដាស់តឿនអោយកូន ក្មួយ រៀនសូត្រ នេះក៏ជាចំណែកមួយជួយសង្គមផងដែរ»៕

Vox Pop: បទពិសោធន៌ និងជីវិតពលករខ្មែរនៅកូរ៉េ ក្រោយវិលត្រលប់មកកម្ពុជាវិញ
ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងមួយចំនួនយូរឆ្នាំ ដែលបានវិលត្រលប់មកកម្ពុជាវិញ ត្រូវរស់នៅក្នុងបរិកាសថ្មី ខ្លះបានជួបផលលំបាកក្នុងការរស់នៅ ក៏ដូចជាលំបាកក្នុងការងារផងដែរ។

សិក្ខាកាម Newsroom Cambodia អ្នកស្រីសុផាត​ មករា បានសម្ភាសន៏អតីតពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េចំនួន ៥រូប ពីផលលំបាកក្នុងការរស់នៅ និងធ្វើការនៅប្រទេសកម្ពុជាក្រោយពីពួកគេត្រលប់មកពីប្រទេសកូរ៉េ វិញ។

លោកថន សីហា មានអាយុ៣១ ឆ្នាំ សព្វថ្ងៃលោកជានាយកប្រតិបត្តិក្រុមហ៊ុន We Strong Global ហើយជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ បាននិយាយថា​ ការមករស់នៅប្រទេសកម្ពុជាវិញមានការជួបផលលំបាកជាច្រើន មិនត្រឹមតែការរស់នៅទេ សូម្បីតែការធ្វើ ឬរកស៊ីក៏ជួបផលលំបាកច្រើនដែរ។​

លោកថន សីហា

លោកបាននិយាយថា៖ «ប្រសិនជានិយាយពីផលលំបាកសំរាប់ការដែលវិលមករស់នៅកម្ពុជាវិញ គឺច្រើនណាស់ ប្រសិនជាកត់ក្នុងសៀវភៅវិញគឺមិនតិចជាង ២០០ទំព័រទេសំរាប់ផលលំបាក។ ផលលំបាកទី១សំរាប់ការរកស៊ីវិញ គឺថាយើងនៅក្មេងខ្ចី ខ្វះបទពិសោធ ខ្វះចំនេះដឹង ខ្វះដើមទុន ជាពិសេស ខ្វះធនធានក្នុងការចាប់ផ្តើមធ្វើការរកស៊ីតែម្តង។ សំរាប់ទី២វិញ គឺដើមទុន យើងគ្មានលទ្ធភាពក្នុងការចាប់ផ្តើម និងទុកបំរុងក្នុងការចាប់ផ្តើមអាជីវកម្ម ហើយម្យ៉ាងទៀតគឺការគ្រប់គ្រងបុគ្គលិកព្រោះនេះជាបញ្ហាដែលកើតឡើងមានសឹងតែរាល់ថ្ងៃដែលជាបញ្ហាដែលខ្ញុំជួប»។

លោកបានបន្តទៀតថា៖ «ជាក់ស្តែងដូចខ្ញុំកាលពីរស់ប្រទេសកូរ៉េ យើងគិតរឿងមួយ តែពេលដែលយើងមកដល់ខ្មែរ អ្វីដែលយើងគិតនោះគឺរឿងមួយផ្សេងទៀត ជាមួយនិងបរិបទថ្មីនៅកម្ពុជាគឺវាអាចនឹងមិនត្រូវទាំង ១០០ភាគរយឡើយ ដូច្នេះយើងត្រូវតែសិក្សាស្វែងយល់ជាមុន មុននឹងយើងចាប់ផ្តើមធ្វើវា»។

លោកថន សុបិន អាយុ៣១​ឆ្នាំ ម្ចាស់យីហោ Khmer Sarada អតីតពលករនៅប្រទេសកូរ៉េត្បូង បាននិយាយថា ការមករស់នៅ ប្រទេសកម្ពុជាវិញគឺជួបផលលំបាកជាច្រើន មិនថាចំពោះការរស់នៅ ឬការធ្វើការរកស៊ីនោះទេ។ ជាពិសេសរកស៊ីក្នុងសម័យការកូវីដនេះតែម្តង លោកថាមិនទាន់បាន ១ឆ្នាំផង មានតែការចំនាយ ហើយចំនូលវិញ គឺសឹងតែមើលមិនឃើញ។

លោកថន សុបិន

លោកបាននិយាយថា៖ «សំរាប់ខ្ញុំការរស់នៅក្នុងប្រទេសកម្ពុជាវិញ មិនសូវជាលំបាកជាងការ រកស៊ីប៉ុន្មាននោះទេ ព្រោះវាជាប្រទេសកំណើតរបស់យើង គ្រាប់តែដំបូងៗ​ មិនទាន់ទម្លាប់បាន ផលលំបាកចំបងគឺការរកស៊ីតែម្តង»។

លោកបានបន្តទៀតថា៖ «អ្វីដែលខ្ញុំសប្បាយចិត្តក្នុងការមករស់នៅស្រុកខ្មែរ ដូចជាជិតផ្ទះយើង ខ្ញុំចង់ទៅផ្ទះពេលណាក៏បាន ហើយយើងអាចរៀនសូត្រពីអ្វីដែលថ្មីៗជាច្រើន ដូចជាការចាប់ផ្តើមរកស៊ីដោយខ្លួនបែបនេះ»។

លោកពេជ្រ ចិន្តា អាយុ២៦ ឆ្នាំ អតីតពលករធ្វើការនៅប្រទេសកូរ៉េត្បូង បាននិយាយថា ការត្រលប់មករស់នៅប្រទេសកំណើតវិញ គឺជួបផលលំបាកជាច្រើន ត្រង់ថា ធ្លាប់តែទទួលបានប្រាក់ខែពាន់ៗរាល់ខែ តែមកដល់វិញសូម្បីតែ ២០០ដុល្លា ក៏រកមិនចង់បានដែរ។

លោកពេជ្រ ចិន្តា

លោកបាននិយាយថា៖ «សំរាប់ខ្ញុំ អ្វីដែលជា ផលលំបាកបំផុតគឺ ការបាត់បង់ចំនូលដ៏ធំ មួយផ្នែករបស់ខ្ញុំ ចំណែកការរស់នៅវិញ វាមានការលំបាក ត្រង់ការធ្វើដំណើរ ។ ក្រោយមកពីកូរ៉េមក ខ្ញុំមករស់នៅ ខេត្តកំពង់ឆ្នាំង វាឆ្ងាយពីភ្នំពេញ ដូច្នេះខ្ញុំពិបាកក្នុងការធ្វើដំណើរទៅចុះឡើង តែបើខ្ញុំនៅកូរ៉េវិញ ខ្ញុំអាចធ្វើដំណើរចុះឡើងបានស្រួលដោយសារនៅកូរ៉េយើងមានរថភ្លើង ឡានក្រុង ហើយផ្លូវក៏ងាយស្រួលទៀត»។

លោកបានបន្តទៀតថា៖ «មិនថាខ្ញុំ​ ឬពលករផ្សេងទេ គឺចឹងត្រលប់ទៅកូរ៉េ វិញ ព្រោះនៅទីនោះយើងអាចធ្វើការទទួលប្រាក់ខែដូចមុន។ បើទោះបី យើងមានជំនាញខ្លះពីការធ្វើការនៅប្រទេសកូរ៉េក៏ដោយ តែចំនេះជំនាញរបស់យើងដូចជាមិនទាន់មានតំរួវ ដូចនៅកូរ៉េទេ»។

លោកសុខ រដ្ឋា អាយុ២៨ឆ្នាំ ជាអតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការមករស់ក្នុងប្រទេសកំណើតវិញវាប្រាដកជាជួបបញ្ហាហើយ តែយើងអាចរស់នៅបាន។

លោកសុខ រដ្ឋា

លោកនិយាយថា៖ «សម្រាប់ខ្ញុំការមករស់នៅប្រទេសកម្ពុជាវិញ វាមិនសូវជាមានផលលំបាកនោះទេ យើងធ្វើការខ្លះ រៀនខ្លះ និងជួយការងារសង្គមខ្លះ។ សម្រាប់ខ្ញុំ រស់នៅតាមក្តីសុបន្តិ ទោះបីមិនមានលុយចាយក៏ខ្ញុំសប្បាយចិត្តដែរ។ អ្វីដែលខ្ញុំលំបាកបំផុតការរកស៊ី»។​

កញ្ញាអ៊ូញ ស្រីមុំ អាយុ៣០ឆ្នាំ អ្នកលក់អចលនទ្រព្យនៅខ្មែរ អតីតពលករធ្វើការនៅកូរ៉េ បាននិយាយថា ការវិលត្រលប់មកកម្ពុជាវិញ បានជួបការលំបាកជាច្រើនមិនថាតែការរស់នៅ ឬការរកស៊ីនោះទេ។ ប៉ុន្តែអ្វីដែលកញ្ញាជួបលំបាកខ្លាំងជាងគេនោះគឺការរកស៊ីតែម្តង ព្រោះកញ្ញាបានបញ្ជាក់ថា ការត្រលប់មកវិញដូចជាការចាប់ផ្តើមធ្វើអ្វីៗថ្មីទាំងអស់។​​ កញ្ញាបានអះអាងថា​ ខែខ្លះ រកតែ ១០០ដុល្លាសឹងតែមិនបានផង ដូច្នេះវាពិតជាប៉ះដល់ជីវភាពរបស់កញ្ញាខ្លាំងមែនទែន។

កញ្ញាអ៊ូញ ស្រីមុំ

កញ្ញាបានបន្តថា៖ «ចន្លោះខ្វះខាតមួយចំនួនដែលយើងមិនសូវបានយកចិត្តទុកដាក់នោះគឺ ការកំណត់គោលដៅអោយបានត្រឹមត្រូវ​ ព្រោះយើងគិតតែធ្វើការអោយគេ ដូច្នេះធ្វើអោយយើងភ្លេចគិតពីការទំនាក់ទំនងក្នុងសង្គមខ្មែររបស់យើង ដល់ពេលដែលយើងមកដល់អ្វីៗត្រូវចាប់ផ្តើមសារថ្មីម្តងទៀត»។

កញ្ញាក៏បានបន្តទៀតថា៖ «យើងជាមនុស្សថ្មីគេមិនសូវស្គាល់យើង នៅពេលដែលយើងមានគំរោង ឬការមានផលិតផលអ្វីសំរាប់លក់ទៅអោយគេនោះ គឺពិបាកលក់មែនទែន អាចនិយាយបានថាសម្រាប់ខ្ញុំទំនាក់ទំនងលក់ដូរនៅខ្មែរគឺពិបាក តែបើលក់ដូរអោយអ្នកនៅកូរ៉េគឺមានភាពងាយស្រួលជាង»។

កញ្ញាបន្តទៀតថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនដែលមានឱកាសចេញទៅធ្វើការនៅក្រៅប្រទេស សូមយកចិត្តទុកដាក់ និងប្រើប្រាស់វេលាអោយមានតំលៃ ត្រូវតែរក្សាទំនាក់ទំនងក្នុងស្រុកខ្មែរអោយបានច្រើន បើមិនដូច្នោះទេ យើងនឹងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ប្រសិនបើយើងមិនគិតគូរមុនពេលយើងត្រលប់មកវិញ ហើយអាចឈានទៅមានបញ្ហាបាក់ទឹកចិត្ត លេងចង់ធ្វើការថែមទៀតផង»៕

Q & A ជាមួយ​សមាជិក​បណ្ដាញ​ស្ត្រី​អ្នក​ដឹក​នាំវ័យ​ក្មេង អំពី​បញ្ហាស្ត្រីនិង​បរិបទសង្គម​ដែល​ស្រ្តី​កំពុង​ប្រឈម
កញ្ញាហឿន​ យូអៀង ជា​សមាជិក​ស្ម័គ្រ​ចិត្ត​នៃ​បណ្ដាញ​ស្ត្រី​អ្នក​ដឹក​នាំវ័យ​ក្មេង ហើយក៏​ជាបុគ្គលិក​អង្គការក្រៅ​រដ្ឋា​ភិបាលមួយ​ដែល​មាន​តួ​នាទី​ជា​មន្ត្រី​ផ្នែក​សម្របសម្រួល​ផ្នែក​ទំនាក់​ទំនង​។ កញ្ញា​បាន​បទ​សម្ភាសន៍​ដល់​សិក្ខាកាម Newsroom Cambodia កញ្ញា​ឆន រស្មី អំពី​បញ្ហាស្ត្រីនិង​បរិបទសង្គម​មួយ​ចំនួនដែល​ស្រ្តី​កំពុង​ប្រឈម។

Q:​ ជម្រាប​សួរ​បង​ស្រី!​​​ ជាបឋម​សូមឱ្យបងអាចជួយណែនាំខ្លួនប្រាប់ប្អូនបន្តិច?

A: សួស្ដី! នាង​ខ្ញុំ​ឈ្មោះ​​ហឿន​ យូអៀង ជា​សមាជិក​ស្ម័គ្រ​ចិត្ត​នៃ​បណ្ដាញ​ស្ត្រី​អ្នក​ដឹក​នាំវ័យ​ក្មេង ហើយក៏​ជាបុគ្គលិក​អង្ការក្រៅ​រដ្ឋា​ភិបាលមួយ​ដែល​មាន​តួ​នាទី​ជា​មន្ត្រី​ផ្នែក​សម្របសម្រួល​ផ្នែក​ទំនាក់​ទំនង​។

Q: បង​ទាក់​ទង​នឹង​បរិ​បទ​សង្គម​(social construction)មួយ​បាន​និយាយ​ថា​«កូន​ស្រី​មិន​ចាំ​បាច់​រៀន​ច្រើន​ពេក​ទេ រៀន​ឱ្យ​ចេះ​ល្មម​ៗ​ទៅបាន​ហើយ​ពេល​មាន​កូន​-ប្ដី​ទៅ​នៅ​ផ្ទះ​ដដែល​ហ្នឹង»តើ​បង​យល់​យ៉ាង​ណា​ដែរ​ចំពោះ​បរិបទ​មួយ​នេះ​?

A. សម្រាប់​ឃ្លា​តាម​គំនិត​របស់​ខ្ញុំ​ផ្ទាល់​តែម្ដង​ ខ្ញុំ​យល់​ថា​វា​ជាការ​យល់​ឃើញ​តៗ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំ​នាន់ដោយ​សារតែមនុស្ស​ប្រុស​ភាគ​ច្រើនមាន​គំនិត​ថា​ខ្លួនឯង​គួរ​តែ​ជា​មេ​គ្រួសារ​ ខ្លួន​ឯង​គួរ​តែជា​អ្នក​រកចំ​ណូល​ហើយ​ចិញ្ចឹម​មនុស្ស​ស្រី​ ហើយមនុស្ស​ស្រី​គួរ​តែជាអ្នក​ដែល​នៅ​ផ្ទះ​មើល​ថែ​ទាំកូន​ នេះ​ជា​ការ​យល់​ឃើញ​របស់​មនុស្ស​នៅក្នុង​សង្គមពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ប៉ុន្តែ…​ខ្ញុំ​​គិត​ថា​ការ​គិត​ហ្នឹងជា​ការ​គិត​ដ៏​លំ​អៀង​បំ​ផុត​សម្រាប់​មនុស្ស​ស្រី​ស្រប​ពេល​ដែល​មនុស្ស​ស្រី​នៅ​ផ្ទះមើល​កូន​ហើយ​ប្តី​អ្នកចិញ្ចឹម​គេ​គិត​ថា​ជា​មនុស្ស​ស្រី​ដែល​មាន​សំណាង​។

​​ផ្ទុយ​មកវិញ​ខ្ញុំ​គិត​ថា​ការ​ដែល​មនុស្ស​ស្រី​បោះ​បង់​ក្ដី​ស្រមៃ​ខ្លួន​ឯង​​​​​​​ហើយ​រស់នៅរំពឹង​ចាំ​ការមើល​ថែ​ពី​ដៃ​គូរ​គឺ​ជា​ការ​ប្រថុយ​ប្រថាន​មែនទែន​នៅ​ពេល​ដែលយើង​អត់​មាន​ចំណេះ​ជំនាញខ្លួន​ឯង​​ពិតប្រាកដ​​ណាមួយ​​ហើយ​យើង​រំ​ពឹង​ទៅ​លើការ​ចិញ្ចឹមឬការ​យក​ចិត្ត​ទុកដាក់​មើល​ថែ​ពី​គេ​ទាំង​ស្រុង​គឺ​ជីវិត​របស់​យើង​ហ្នឹង អាច​និយាយ​បាន​ថា​វា​ប្រថុយ​ប្រថាន​។

ឧទាហរណ៌​ថា​ នៅ​ពេលដែល​អត់​មាន​គេ​ឬ​ក៏មានឧបទ្ទវហេតុ​និយាយ​ឱ្យ​អាក្រក់​ស្ដាប់បន្តិច​ទៅ​មាន​រឿង​អី​កើត​ឡើង​ហើយយើង​ត្រូវ​រស់​នៅ​ដោយ​ខ្លួន​​ឯង​តើ​យើង​ទៅ​រំ​ពឹង​អី​?​ ចឹង​វាប្រថុយ​ប្រថាន​មែន​ទែន​សម្រាប់​ជីវិត​របស់​មនុស្ស​ស្រី​ដែល​ត្រូវ​ទៅ​រស់នៅ​មើល​ថែ​គ្រួសារ​ហើយ​អត់​មាន​ចំណេះ​ជំនាញ​ខ្លួន​​ឯង​ផ្ទាល់។​

អ៊ីចឹង!​ ឃ្លា​ដែល​គេ​លើក​ឡើង​ថា​អត់​ចាំ​បាច់​រៀន​ច្រើន​គង់​តែ​នៅផ្ទះ​ ទោះ​បី​យើង​គង់​តែនៅ​ផ្ទះ​ក៏​ដោយ​តែ​ចំ​ណេះ​ដឹង​នឹង​ជំនាញហាស​! វា​ជួយ​យើង​ច្រើន​មែន​ទែន​ក្រៅ​ពី​មាន​ភាព​ឯក​រាជ្យ​ខ្លួន​ឯង​ ផ្គត់​ផ្គង់​គ្រួសារ​បាន​ល្អ​ប្រសើរ​ អាច​ដោះ​ស្រាយ​បញ្ហា​បាន​គឺ​វា​ជា​រឿង​ចាំ​បាច់​សម្រាប់​ការ​រស់នៅ​របស់​យើង​។

ឪពុក​ម្ដាយ​ឬអាណាព្យាបាល​ដែល​មាន​កូន​ស្រី​ភាគ​ច្រើន​គឺ​គាត់​គិត​ថា ហ៊ឺស!​ គួរ​តែ​​ឱ្យកូន​ស្រី​មាន​គ្រួសារ​ទៅ​ត្រូវ​បាន​គេ​មើល​ថែ​ទាំ​គឺ​ជីវិត​របស់​កូន​គាត់​និង​ស្រួល​និង​ល្អ​ប្រសើរ​…អ៊ីចឹងទៅ ប៉ុន្តែ​តើគាត់​ធ្លាប់​ដែល​គិត​អត់​ថា​ក្មេង​ស្រី​ត្រូវ​រស់នៅ​ក្នុង​ជីវិត​ដែល​រំពឹង​ទៅ​លើ​ដៃ​គូរ​ហ្នឹង​វា​ប្រថុយ​ប្រថាន​មួយ​សម្រាប់​ពួក​គេ អាច​និយាយ​បាន​ថា​៥០/៥០​ដូច​ជា​ការ​យក​ជីវិត​ទៅ​ផ្ញើគេ​។

នោះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ ហើយ​ចំណេះ​ជំនាញ​ ការ​អប់​រំ​មិន​ត្រឹម​តែធ្វើ​ឱ្យ​ក្មេងស្រី​មាន​ទំ​នុក​ចិត្ត​ ភាព​ជឿ​ជាក់​ធ្វើ​ជា​ម្ដាយ​ល្អ​ ជំ​ហរគ្រួសារ​ល្អ​ និង​គំរូល្អ​នោះ​ទេពួក​គេ​ក៏​អា​ច​ក្លាយ​ជាអ្នកដឹក​នាំ​ដ៏​ល្អ​ដែរ​ហើយ​ពួក​គេ​ក៏​អាចធ្វើ​ឱ្យ​ឪពុក​ម្ដាយមាន​មោទន​ភាព​ចំ​ពោះ​ពួកគេ​ដែរ​ក្រៅ​ពីអាច​ធ្វើ​ម្ដាយ​នៅក្នុងគ្រួសារ​ឬ​ក៏​ជា​ប្រពន្ធ​នៅ​ក្នុង​គ្រួសារ​។

Q: តើ​បង​​​គិត​ថា​ក្មេង​ស្រី​នៅ​តែ​ទទួល​រង​នូវ​គំនៀប​នេះ​ភាគ​ច្រើន​កូន​ដែល​ស្ថិត​ក្នុង​​ស្ថានភាព​បែប​គ្រួសា​របែប​ណា​(គ្រួសារ​ក្រី​ក្រ មធ្យម មាន)?

A. សម្រាប់​នាង​ខ្ញុំ​គិតថា​ក្មេង​​ស្រី​ដែលស្ថិត​ក្នុង​ស្ថាន​ភាព​គ្រួសារ​ក្រី​ក្រ​និង​មធ្យម​ព្រោះ​ថា​គ្រួសារ​ក្រី​ក្រគាត់​អាច​និងមានលទ្ធភាព​គ្រាប់​គ្រាន់​ដើម្បី​បញ្ជូន​កូន​គាត់​ទៅ​សាលា​រៀន​ អ៊ីចឹង​ហេតុ​ផលមួយ​ហ្នឹង​ក៏អាច​សម្រួល​ដល់​គាត់​ដែល​អត់​ចាំ​បាច់​ត្រូវ​បញ្ជូន​កូនទៅ​រៀន​ខ្ពង់​ខ្ពស់​វែង​ឆ្ងាយ​ដែល​ត្រូវ​ចំណាយ​លុយ​ចំណាយ​ពេល​ច្រើន​ គាត់​រំពឹង​ចាំវាសនា​កូន​គាត់​ទៅ​លើ​ដៃ​គូ​របស់​នាង ព្រោះ​តែ​គាត់​ចង់​​​​ឱ្យ​កូន​ស្រី​របស់​គាត់​ឆាប់​មាន​ទំ​នួល​ខុស​ត្រូវ ឆាប់​មាន​ជីវិត​គូមាន​គ្រួសារ​មាន​លំ​នឹង​អ៊ីចឹង​ទៅ​ហ្នឹង​ប្រហែល​អ្វី​ដែល​ជា​ការ​គិត​របស់​គាត់​ឬក៏​គ្រួសារ​មធ្យម​ហើយ​សម្រាប់​គ្រួសារ​ដែល​មាន​ជីវ​ភាព​​ធូរ​ធារគាត់​អាច​នឺង​រស់នៅ​បានសមរម្យ​…អ៊ីចឹង​គាត់​ក៏​ចំណាយ​ពេល​វេលា​តិច​ទន់​តិច​ឱ្យ​​​កូន​សិក្សា​ព្រោះ​ថាកូន​របស់​គាត់​អាច​មាន​វាសនា សម្រេច​ក្ដីប្រថ្នា​របស់​ខ្លួន​របស់​ពួក​គេ​។

Q: តើ​បង​ធ្លាប់​​ឆ្លង​កាត់​បរិបទ​សង្គម ចេញ​ពី​គ្រួសារ​ឬ​បង​ប្អូន​ដែ​ររឺ​ទេ?

A: សម្រាប់​បទ​ពិសោធន៍​ខ្ញុំ​ផ្ទាល់ពាក់​ព័ន្ធ​និង​បរិបទ​សង្គម​ហ្នឹង​ហាស!​ ក៏​​ខ្ញុំ​ធ្លាប់​ជួប​ដែរ​ប៉ុន្តែវា​ប្រហែល​ជា​មិន​តឹង​តែង​ពេក​រហូត​ដល់​ខ្ញុំ​រើ​បម្រាស់​មិន​រួច​នោះទេ​។ ការ​ពិតទៅ​វា​គ្រាន់​តែជា​មតិ​យោបល់​និង​ការ​យល់​ឃើញ​របស់​មនុស្ស​ជុំ​វិញ​ខ្លួន​ដែលគេ​ប្រាប់​ថាមនុស្ស​ស្រី ទោះ​ខំ​ប្រឹង​រៀន​យ៉ាង​ណា​ក៏​ដោយ ខ្ពស់​យ៉ាង​ណា​ក៏ដោយ​ត្រូវ​តែចេះធ្វើ​ការ​ងារ​ផ្ទះ​ព្រោះ​អី?

គឺ​នៅ​តែ​ក្លាយ​ជា​ប្រពន្ធ​គេ​​មើល​ថែ​ទាំ​កូន​ដដែល​ហ្នឹង​ យេស!​ ស្ដាប់​មើល​ទៅ​ហាក់ដូច​ជាការ​ខិតខំ​រៀន​សូត្រ​របស់​យើង​អត់​សូវ​មានន័យ​។ព្រោះ​អី​យើង​គួរ​តែទៅ​ធ្វើ​ការ​ងារ​ផ្ទះ​និង​ប្រពន្ធ​របស់​គេ​ប៉ុន្តែ​ពាក្យ​ទាំង​អស់​ហ្នឹង​វា​ឮវា​ជា​ការ​បញ្ចេញ​មតិ​យោបល់​របស់​គេ​ អ៊ីចឹង​វា​ជា​ការ​សម្រេច​ចិត្ត​របស់យើង​ថា​យើង​ជឿ​គេ​ធ្វើ​តាម​គេឬក៏​ជឿ​ជាក់​លើក្ដី​ស្រមៃ​របស់​ខ្លួន​​ឯង​​ធ្វើ​តាម​បេះ​ដូង​ខ្លួន​​​ឯង​ ក៏​ប៉ុន្តេ​បញ្ហា​មួយទៀតនៅ​ពេល​ដែល​ឪពុក​ម្ដាយ​ឬអាណាព្យាបាល​របស់​យើង​ត្រូវ​បាន​ប្រាប់​ឬបញ្ចេញ​មតិ​ជុំ​វិញ​ខ្លួន​ពី​រឿង​ហ្នឹង​ពួក​គាត់​នឹង​ដាក់​សម្ពាធ​មកលើ​យើង។​

ពួក​គាត់​ក៏មាន​សម្ពាធ​រង​ឥទ្ធិពលពី​ពាក្យ​ទាំង​ហ្នឹង​ពី​សង្គម​ដែរ​ ពួក​គាត់​ចាប់​ផ្ដើម​យល់​ឃើញ​ថា​​ ​មនុស្ស​ភាគ​ច្រើន​គឺ​គិត​ចឹង​ហេតុ​អ្វី​បានកូន​ខ្ញុំ​គិត​ខុស​គេ​ខ្ញុំ​មិន​អាច​​​​ឱ្យ​កូន​ខ្ញុំ​ខុស​គេ​បាន​ទេត្រូវ​តែ​ធ្វើ​តាម​គេ។​ អ៊ីចឹង​គាត់​ចាប់​ផ្ដើម​ដាក់​សម្ពាធ​លើ​យើង ​ប៉ុន្តែ​យើង​ក៏​ត្រូវ​រើ​បម្រាស់​ដែរ​ដូច​ខ្ញុំ​ចឹង ខ្ញុំ​ខំ​រៀន​​​​ឱ្យ​ពូកែ​ដើម្បី​​​​ឱ្យ​គេ​ឃើញ​ថា​ខ្ញុំ​រៀន​បានលទ្ធ​ផល​ល្អ​ដែរ​ចឹង​ហេតុ​អី​ខ្ញុំ​ត្រូវ​បោះ​បង់ការ​សិក្សា​​ចោល​ទៅ​ខំ​ប្រឹង​ធ្វើ​ការងារ​ផ្ទះ​វិញ​?

Q: តើកូនស្រីត្រូវព្យាយាមលុបបំបាត់បរិបទសង្គមទាំងនេះដោយរបៀបណា ឬគួរតែនៅត្រងត្រាប់តាមបរិបទសង្គមនេះដដែល?

A: តាម​ពិត​ទៅ​យើង​អត់​អាច​លុប​បំបាត់​ហ្មងទេ តែ​ដូច​ខ្ញុំ​និយាយ​មុន​ហ្នឹង​ចឹង​វា​ជា​ការ​ជ្រើស​រើស​នូវ​ការ​សម្រេច​ចិត្ត​របស់​យើង​ ប្រសិន​បើ​យើង​គិត​ថា​អ្វី​ដែល​យើង​ធ្វើ​ត្រឹម​ត្រូវ​យើង​មាន​ក្ដី​ស្រមៃ​របស់​យើង​និង​វិធីដែល​យើង​ដើរ​ទៅ​រក​ក្ដី​ស្រមៃ​របស់​យើង​ត្រឹមត្រូវ​ហេតុ​អ្វី​បាន​ជា​យើង​សម្រេច​ចិត្ត​​​​​​​ឱ្យ​​បរិបទ​សង្គម​មក​រារាំង​ដែល​វា​ជា​ការ​យល់​ឃើញ​និង​ការ​ជឿ​របស់​មនុស្ស​មួយ​ចំនួន​។

យេស មនុស្សស្រី​មួយ​ចំនួន​គាត់​ធំ​ធាត់​ឡើង​ទាំង​ដែល​គាត់​យល់​ស្រប​និង​ជឿលើ​ផ្នត់​គំនិត​បាត់​ទៅ​ហើយ​ គាត់​អត់​បាន​ដឹង​ថា​អាហ្នឹង​វា​ជា​ការ​គៀប​សង្កត់​ជាឧបសគ្គ​មួយ​សម្រាប់​គាត់​ទេ ប៉ុន្តែ​ទន្ទឹមហ្នឹង​ដែរ​ក្មេងស្រី​មូយ​ចំ​នួន​ដែល​ស្រ​មៃ​ខ្ពស់​ហើយ​ព្យាយាម​ជម្នះ​នូវ​ការ​យល់​ឃើញ​របស់​សង្គម​មួយ​នេះ​ព្រោះ​​ពួកគេ​ចង់​រស់​នៅ​ដោយ​​ឯក​​រាជ្យ​ពឹង​ពាក់​លើ​ជីវិត​ខ្លួន​​​ឯង​រីក​រាយក្នុងការ​រស់នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​ពូកគេ។​

Q: តើ​​ក្នុងនាម​បង​ជា​កូន​ស្រី​ម្នាក់ ស្រី្ត​ម្នាក់ តើ​បង​រង់​ចាំ​​ឱ្យ​​សង្គម​ជា​អ្នក​ផ្លាស់​ប្ដូរ​របរិបទ​នេះ ឬ​មួយ​ក៏​បង​ខិត​ខំ​កែ​ប្រែ​វា​ដោយ​ផ្ដើម​ចេញ​ពី​ខ្លួន​​​ឯង?

A: ក្នុង​នាម​ខ្ញុំ​ជាកូន​ស្រី​ម្នាក់​​ ជា​ស្រ្តី​ម្នាក់​ខ្ញុំ​នឹងមិនរង់ចាំ​​ឱ្យ​នរណាម្នាក់​ឬក៏​​​ឱ្យ​សង្គម​ទាំ​ង​មូល​នៅ​សុខ​ៗមក​ផ្លាស់​ប្ដូរទេ! ខ្ញុំ​គិតថា​វា​អត់​អាចទៅ​រួចទេ​ដែល​នៅ​សុខ​ៗ​សង្គម​ផ្លាស់​ប្ដូរ តែ​ត្រូវ​​​ឱ្យ​សង្គម​ដឹង​សិន​ថា​មាន​បញ្ហាអ្វី​ខ្លះ​កំពុង​កើតឡើង​ចំ​ពោះ​យើង​ដែល​យើងគិត​ថាត្រូវ​ផ្លាស់​ប្ដូរ​ខ្លះ​​ ឬ​ផ្លាស់ប្ដូរកន្លែងនេះ ត្រូវ​ផ្លាស់ប្ដូរ​កន្លែងនេះ​ចេញ ព្រោះ​អី​វា​បានប៉ះ​ពាល់​ដល់ខ្ញុំ​មែនទែន។​​ អ៊ីចឹង​ មាន​តែ​យើង​ខ្លួន​​ឯង​​ដែល​ជា​ស្ត្រី​ហ្នឹង​បង្ហាញ​នូវ​​ការ​ពិបាក​របស់យើង​និយាយ​​​ឱ្យ​ឮ​​ឱ្យ​គេ​ដឹង​ថា​មាន​បញ្ហា​អី​?​ ហើយសម្រាប់​ខ្ញុំ​ ខ្ញុំ​នឹងចាប់​ផ្ដើម​បង្ហាញ​​​ឱ្យ​មនុស្ស​ជុំវិញ​ខ្លួន​ឃើញ​ថាខ្ញុំ​គឹ​ជា​ស្ត្រី​ដែល​ខុស​ពីស្ត្រីនៅ​ក្នុង​រង្វង់​យេ​នឌ័រ​ដែល​គេ​បាន​កំណត់​ គេ​បាន​កំ​ណត់​នៅ​ក្នុង​ប្រអប់​មួយ​ថា​មនុស្ស​ស្រី​តែ​អញ្ចេះៗ​ ​​ អ៊ីចឹង​ខ្ញុំ​នឹងបង្ហាញ​​ឱ្យ​​គេឃើញ​ថា​មិន​មែន​មនុស្ស​ស្រី​ទាំង​អស់​សុទ្ធ​តែ​ចង់​បានដូច​អ្វី​ដែល​គេកំណត់ទេ​។

ខ្ញុំ​ចង់​លោត​ចេញ​ពី​ប្រអប់​ហ្នឹង!​ ខ្ញុំ​ចង់​មើល​ឃើញ​ពិភព​លោក​ ចង់​ដើរ​ហើរ​មាន​សេរី​ភាព​ អូខេ​! ​ចឹងខ្ញុំ​ចាប់​ផ្ដើម​តាម​ចាប់​ក្ដី​ស្រមៃ​តាម​វិធី​ត្រឹម​ត្រូវ​ដែល​ខ្ញុំ​ជឿ​ជាក់​ហើយ​ប្រសិន​បើទោះ​បីជា​វា​លំ​បាក​ត្រូវ​ជម្នះ​ ប៉ុន្តែ​ក្នុង​នាមយើង​ជា​ស្ត្រី​ខ្លួន​ឯង​​បើ​យើង​មិន​ក្រោក​ឡើង​ដោយ​ខ្លួន​​ឯង​ទេ​តើ​អ្នក​ណា​នឹង​មក​ធ្វើ​វាជំ​នួស​យើង​បើ​យើង​ជា​អ្នក​ជួប​បញ្ហា​ដោយ​ខ្លួន​​ឯង​ហ្នឹង។

Q: តើ​អ្វី​ជា​ការ​រំពឹង​ទុក​របស់​បង​ក្នុង​ការ​ជួយ​ជម្រុញ​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ស្រី​ជំនាន់​ក្រោយ​ឲ្យ​មាន​ភាព​ក្លា​ហាន​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​ចៀស​វាង​រស់​នៅ​ក្រោម​បរិបទ​បុរាណ​របស់​គ្រួសារ​?

A: នាង​ខ្ញុំ​សូម​មាន​សារ​សូម​លើក​ទឹក​ចិត្តមួយ​សូម​​​ឱ្យស្ត្រី​និង​ក្មេង​ស្រី​ក្នុង​នាម​យើង​ជា​មនុស្ស​ស្រី​ត្រូវ​កសាង​សមត្ថភាព​ខ្លួន​​ឯង​ឱ្យ​រឹង​មាំ បង្ហាញ​​ឱ្យ​គេ​ឃើញ​ថា​យើង​អាច​មាន​លទ្ឋភាព​មើល​ថែ​ទាំ​ខ្លួន​​​ឯង​បាន​នៅ​ថ្ងៃ​មុខ​ យើង​ត្រូវ​ការ​ជ្រើស​រើសដៃ​គូជីវិត​​គឺមិន​មែន​ដើម្បីយើង​ក្លាយ​ទៅ​ជា​អ្នក​ធ្វើ​កិច្ច​ការ​ផ្ទះ​ឬ​រស់​នៅរំ​ពឹង​គេទេ គឹ​យើង​ជ្រើស​រើសយក​គេដើម្បី​ដើរ​រួម​ផ្លូវ​ជា​មួយ​គ្នា​ បង្កើត​ជំនាន់​ក្រោយ​ជា​មួយ​គ្នា​ និង​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជា​យើង​ក្លាយ​ទៅ​ជា​ម្ដាយក៏​ក្លាយ​ដែល​មាន​ការ​អប់​រំ​ សម្រាប់ជាគំ​រូដល់​កូន​ៗ។​

ហើយ​អ្វី​ដែល​សំខាន់​នៅ​ពេល​ដែល​យើង​មាន​ចំ​ណេះ​ដឹង​ជំ​នាញគឺ​យើងនិងមាន​សមត្ថភាព​អាច​ដោះស្រាយ​ក្នុង​ជី​វិត​គ្រួសារ​របស់​យើង​អាចគ្រប់គ្រងគ្រួសារ​របស់​យើង​រស់នៅ​ក្នុង​ជីវិត​មួយ​ដែល​ល្អ​ប្រ​សើរ​ជា​ជាង​ដែល​យើង​រស់​រំពឹង​ទៅ​លើ​ដៃ​គូរ​របស់​យើង​តែ​ម្ខាង​៕

Q & A ជាមួយអ្នកប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​អំពីអ្វីជាស្រ្តេស? ឫសគល់នៃស្រ្តេស និងដំណោះស្រាយ​
លោកហឿ សេធុល ​​ជា​អ្នក​ឯកទេសព្យាបាល​ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ខាង​ផ្នែក​ចិត្ត​សាស្រ្ត​ប្រចាំ​គ្លីនិក KCPS ផ្តល់​សេវា​ប្រឹក្សា​យោបល់​ និង​អប់រំ​តាម​បែប​ចិត្ត​សាស្ត្រ​ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ចិត្ត​សាស្រ្ត​នៅ​កម្ពុជា។​ លោកក៏​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ផ្លូវចិត្ត​នៅ​សាលា​ពុទ្ធិ​សាស្រ្ត​​ ហើយបានបកស្រាយពី​ «អ្វីទៅដែលហៅថាស្រ្តេស (Stress) ? ឫសគល់នៃស្រ្តេស និងដំណោះស្រាយ​» ជាមួយសិក្ខាកាមព័ត៌មាន Newsroom Cambodia កាលពីពេលថ្មីៗនេះ។​

Q: ជា​កិច្ចបឋម​នាង​ខ្ញុំ​សុំ​សួរ​សំណួរ​មួយ​ ថា​តើ​អ្វី​ទៅ​ដែល​ជា​បញ្ហាផ្លូវចិត្ត​ដែល​គេ​ហៅ​ថា​ការថប់អារម្មណ៍​ ឬស្រ្តេស​លោកគ្រូ? លោក​គ្រូ​អាច​ជួយ​បកស្រាយ​បានទេ​?

A: ដូច​ជាទូទៅ​ ចំណុច​មួយ​ដែល​យើង​ត្រូវ​ចាំឱ្យ​ច្បាស់​ Stress ពុំមែនជា​ជំងឺ​ផ្លូវចិត្តទេ​ Stress វា​ជា​ផ្នែកមួយ​នៃ​ការ​តានតឹង​ផ្នែកផ្លូវចិត្ត​ ដែលកើតឡើង ដោយ​សារ​ការ​មាន​សម្ពាធ​ បាន​ន័យ​ថា​យើង​ទទួលរងនូវ​សម្ពាធ​អីមួយ​។ ដូចជាបច្ចុប្បន្ន​យើង​ទទួលរងនូវ​សម្ពាធ​ទាក់ទង​ទៅ​នឹង​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​យើង​មិន​អាច​ចេញ​ទៅ​ណា​បាន​ ដែលធ្វើឱ្យ​យើង​ពិបាក​ធ្វើ​ដំណើរ​ ដែលយើង​ត្រូវ​​ Social Distance [គម្លាតសង្គម] ​​ត្រូវ​បិទ​សាលា​ ត្រូវ​បិទ​ការងារ​មួយ​ចំនួន​មិន​បាន​ទៅ​ធ្វើ​ការ។​

អ្នក​ខ្លះបាត់បង់​ការងារអី​ អានឹងគេចាត់ទុកថាវាជា​សម្ពាធ​មួយ​ផ្នែក​ផ្លូវចិត្តរបស់​យើង​នៅពេលដែល​​ ការផ្លាស់​ប្តូរនឹងវាកើតឡើង។ ការតានតឹង​ផ្នែកផ្លូវចិត្ត​វាកើត​ឡើង​ដោយ​សារ​បន្ទុក​ តម្រូវការ​ ឬមួយ​ក៏​សម្ពាធ​អី​ផ្សេង​ៗ​។ ឧបមាថា ប្រសិន​បើ​ជា​យើង​ត្រូវការ​អីមួយ​ ហើយ​យើង​ចង់​បាន​របស់​នឹងខ្លាំង​ ហើយយើង​​អត់​បាន​វា​ ក៏វា​ធ្វើ​ឱ្យ​យើង​ស្រ្តេស​ដែរ​។ ចឹងស្រ្តេស​គេ​ផ្តោត​ទៅ​លើ​២​ ចំណុចធំៗ​ គឺ​ទី១​ ស្រ្តេសគឺមិនមែន​ជា​ជំងឺ​ផ្លូវចិត្តទេ​ ទី២ ស្រ្តេសកើតឡើងពីបរិយាកាស​ដែល​រងសម្ពាធ​មក​លើ​យើង​យល់​។ ​​​

Q:​ លោកគ្រូ​ តើជាទូទៅ​អ្នកមាន​អារម្មណ៍​តាងតឹងចិត្តនឹង តើ​​​គាត់​​មាន​​អាការ​:បែប​ណា​ខ្លះ​ទៅ​ លោកគ្រូ​?​

A: អាការ:នៃ​ការ​តានតឹងចិត្ត​វា​អាច​បង្ក​ជា​សញ្ញា​ផ្នែក​ផ្លូវ​ចិត្ត​មួយ​ចំនួន​ដែល​អាច​កើត​ឡើង​។ ទី១​ទាក់ទង​ទៅនឹង​ផ្នែក​អារម្មណ៍​របស់​គាត់​ ទី​២ អាចទាក់ទង​ទៅ​នឹងផ្នែក​គិត​របស់​គាត់​ ទី​៣ អាចទាក់ទង​ទៅលើ​ អាកប្បកិរិយា​របស់គាត់​ ទី៤ អាចកើត​ទៅលើ​ទំនាក់ទំនង​សង្គម​របស់គាត់​។

អាប្បកិរិយា​ឬ មួយអាច​ទាក់ទង​ទៅនឹង​កត្តា​ជីវសាស្រ្ត​គាត់​មួយ​ចំនួនអាច​មាន​ភាព​​ប្រែប្រួល។ ទី១ ទាក់ទង​ទៅ​នឹង​ការ​គិត ដូចជា​នៅ​ពេល​យើង Stress ខ្លាំង​ យើង​អាច​នឹង​មានអារម្មណ៍​ថា​ ខ្ញុំ​ជា​មនុស្ស​ដែល​មិន​សូវ​បាន​ការ​ ឬមួយ​ក៏​ខ្ញុំ​ជា​មនុស្ស​ដែល​ចេះ​តែ​មាន​រឿងរ៉ាវ ឧទាហរណ៍​ចឹងហាស​ ខ្ញុំខុស​គេ​អ៊ីចឹង​​ អានឹង​ជា​ផ្នែក​មួយ​ដែល​អាច​នឹង​កើត​ឡើង​ទៅ​នឹង​ការ​គិត​របស់​គាត់​អារម្មណ៍​។

អារម្មណ៍​របស់​គាត់ គាត់​អាច​មួរម៉ៅ​ គាត់​អាច​តប់​ប្រមល់​ គាត់​អាច​មិន​សប្បាយ​ចិត្ត​ គាត់​អាច​ទៅ​ជា​មនុស្ស​មួយ​ស្ងៀម​ស្ងាត់​។ បាទ​! នឹងអាច​ជា​ផ្នែក​មួយ​ទៀត​ដែល​អាច​កើត​ឡើង​ ទាក់ទង​ទៅ​នឹង​អារម្មណ៍​របស់គាត់​។ ទាក់ទង​ទៅ​នឹង​ផ្នែក​រាងកាយ​របស់​គាត់​ អាចស្រ្តេស​ (Stress) ក្នុង​កម្រិត​ខ្លាំង​ធ្វើ​ឱ្យ​គាត់​អើ ស្រក់គីឡូ​ក៏មាន​ ធ្វើឱ្យ​គាត់​ក្លាយ​ជា​មនុស្ស​ចូលចិត្ត​ញ៉ាំច្រើន​ក៏មាន​ ឬមួយក៏​អត់ចង់​ញ៉ាំ​ក៏មាន​ ឬមួយក៏​ច្រើន​ ឬមួយក៏​ទៅ​ជា​មនុស្ស​ទុយមុយ​ស្អីៗ​នឹង​ អានឹង​ក៏ជា​ផ្នែក​មួយ​ដែល​អាច​កើត​ឡើង​ ជាមួយ​គាត់​ដែល។

ចាំមើល​អាទី១​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គិត​របស់​គាត់​ ទី​២​ទាក់ទង​ទៅ​នឹង​អារម្មណ៍​របស់​គាត់​ ទី​៣​ទាក់ទងទៅ​នឹង​រាងកាយ​របស់គាត់​ ទី​៤ទាក់​ទង​ទៅ​នឹងអាកប្បកិរិយា​របស់គាត់​។ ទាក់ទងទៅនឹង​អាប្បកិរិយា​របស់​គាត់​  គាត់អាច​ទៅ​ជា​មនុស្ស​ច្រង៉េង​ច្រង៉ាង​ជ្រុល​ ឃើញ​ ។ ឬមួយ​ក៏​អាច​ជា​មនុស្ស​ទុយ​មុយ​ អាចទៅ​ជា​មនុស្ស​អត់​ចង់​ធ្វើអី​ ឃើញហេស​ ​នៅពេល​ដែល​អ្នក​នឹង​ស្រ្តេស​ (Stress) ។ ពេលខ្លះ គាត់ទៅ​ជា​មាន​បញ្ហាតានតឹងអារម្មណ៍​ ងាយ​ញ័រ​ដៃ​ជើង​ បេះដូង​គាត់​ដើរ​ញាប់​ ដង្ហើម​គាត់​ប្រែ​ប្រួល​អ៊ីចឹង​ អានឹង​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ ដែលជា​ស្ថាន​ភាព​ស្រ្តេស (Stress) ។​

បញ្ហាសង្គមរបស់គាត់​ គាត់​អាច​នឹង​ មាន​បញ្ហា​ទាក់ទង​ គាត់អាច​ឈ្លោះ​ជាមួយ​អ្នក​ដទៃ​ គាត់​អាច​មួរម៉ៅ​ជាមួយ​អ្នកដទៃ​ អត់​សប្បាយចិត្ត​ជាមួយ​អ្នក​ដទៃ​ មិនចង់​និយាយ​រក​អ្នក​ដទៃ​អញ្ចឹង ។ ចឹង​វា​អាច​ជា​សញ្ញាណ​ដែល​អាច​កើត​មាន​ឡើង​ ទាក់ទង​ទៅនឹង​ស្រ្តេស​ (Stress) នឹង​។ បើយើង​ញ៉ែក​ទៅ​ជា​៥​ធំៗ អានឹង​គេចែក​ទៅ​ជា​តូចៗ​ក្នុងនឹងទៀត​។​

Q: តើ​អ្វី​ទៅ​ដែល​ជា​កត្តា​ចំបង​ដែល​ជា​ឬសគល់​នាំ​ឱ្យ​ពួកគាត់​មាន​បញ្ហា​តានតឹង​ចិត្ត​​ រហូត​ដល់​ឈាន​ដល់​ទៅ​ប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​?

A: ចំពោះ​​និស្សិត​​ទាក់ទង​​ទៅ​​នឹង​​សម្ពាធ​​គ្រួសារ​​ជា​​ផ្នែក​​ដែល​​រួម​​ចំណែក​​ពាក់​ពន្ធ​​ទៅ​​នឹង​​បញ្ហា​​ផ្លូវ​ចិត្ត​​របស់​​គេ​​។ បាន​​ន័យ​​ថា​​នៅ​​ក្នុង​​វប្បធម៌​​យើង​​​ ឪពុក​​ម្តាយ​​ហាក់​​បី​ដូច​​ជា​​មាន​​ ទំនោរ​​ក្នុង​​ការ​​ប្រើ​​ឥទ្ធិពល​​របស់​​ខ្លួន​​ បាន​ន័យ​ថា​​ឪពុក​​ម្តាយ​​មាន​​ឥទ្ធិពល​​ទៅ​​លើ​​ជំ​ទល់​​ខ្លាំង​​។​ បាន​​ន័យ​​ថា​​កត្តា​គ្រួសារ​ឬ​មួយ​ក៏​សាច់​ញាតិ​ ដែល​រស់​នៅ​ក្នុង​ដំបូល​ផ្ទះ​ជាមួយ​គ្នា​ មាន​ទំនោរ​ទៅ​លើ​ការ​ដាក់​សម្ពាធ​​ ជំទល់​នឹង​ច្រើន​​។

នេះ​ជា​បញ្ហា​ដែល​ជំទល់​ភាគ​ច្រើន​មក​រក​​ សេវា​ទាក់ទង​ទៅ​នឹង​ការ​ប្រឹក្សាយោបល់​ជាមួយ​នឹង​លោកគ្រូ​។ បើ​និយាយ​ឱ្យ​ចំ​ គឺ​របៀបនៃ​ការ​​ចិញ្ចឹម​​បី​បាច់​របស់​ឪពុកម្តាយ​មាន​ទំនោរ​ទៅ​រក​ការ​ដាក់​សម្ពាធ​ទៅ​លើ​ជំទង់​។ សម្រាប់​អ្នក​វ័យ​កណ្តាល​ភាគ​ច្រើន​ បញ្ហា​គ្រួសារ​​ បាន​​ន័យ​​ថា​​ទំនាក់​​ទំនង​​ប្តី​ប្រពន្ធ​​ ជា​ផ្នែក​មួយ​​។ ភាគ​ច្រើន​​ ប្រឈម​មុខ​ទៅ​នឹង​​ទំនាក់ទំនង​ក្នុង​​គ្រួសារ​​ធំ​ ហើយ​និង​មួយ​ទៀត​ ទាក់ទង​​ទៅ​​នឹង​​កត្តា​​សេដ្ឋកិច្ច​​ ។ កត្តា​ជីវភាព​​គ្រួសារ​​ក៏​​ជា​​ផ្នែក​​មួយ​​រួម​​ចំណែក​​ ទាក់​ទង​ទៅ​​នឹង​ផល​ប៉ះពាល់ផ្លូវ​ចិត្ត​​របស់​​ពួកគាត់​​ផង​ដែរ​។​​

Q:​ លោកគ្រូ ចុះ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ​ តើ​ភាគ​ច្រើន​គាត់​មាន​បញ្ហា​តាន​តឹង​ចិត្ត​ដោយ​សារ​កត្តា​អ្វី​ដែរ​?​​

A: មនុស្សវ័យ​ចំ​ណាស់​​ ភាគ​ច្រើន​​ដែល​គាត់​ប្រឈម​មុខ​ ទាក់​ទង​ទៅ​នឹង​ បញ្ហា​សុខភាព​រាងកាយ​​ ដាក់​សម្ពាធ​ទៅ​លើ​បញ្ហា​ផ្លូវ​ចិត្ត​របស់​គាត់​។ បាន​ន័យ​ថា​ សុខភាព​របស់​គាត់​ Chronic illness​ [​ជំងឺរ៉ាំរ៉ៃ​] របស់​គាត់​ទាក់ទង​ផ្នែក​រាងកាយ​នឹង​ជា​ផ្នែក​​មួយ​ដែល​ធ្វើ​ឱ្យ​គាត់​ទទួល​រង​នូវ​សម្ពាធ​ផ្លូវចិត្ត​ នឹង​ជា​ផ្នែក​ដែល​ធំ​ជាង​គេ​​។

ក្រៅ​ពី​នឹង​ អាច​ទាក់ទង​ទៅ​នឹង​បរិយាកាស​រស់នៅ​ នៅ​ក្នុង​គ្រួសារ​​ ភាពឯកកោ​​ មួយ​ចំនួន​ដែល​អាច​កើត​ឡើង​​ ប៉ុន្តែ​នឹង​គឺ​ចំនួន​តិច​បំផុត​​។ ប៉ុន្តែ​ កត្តា​សុខភាព​ផ្លូវកាយ​ដែល​ដាក់​សម្ពាធ​ខាង​ផ្លូវ​ចិត្ត​ មាន​ច្រើន​។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ចេញ​ពី​ ប្រទេស​អភិវឌ្ឍន៍​ គេ​រក​ឃើញ​ថា​ Elderly Senior Citizen [ពលរដ្ឋ​វ័យ​ចំណាស់​] ប្រឈម​មុខ​ទៅនឹង​បញ្ហាផ្លូវចិត្ត​ច្រើន​ជាងគេ​បំផុត​ នៅស្រុកយើង​ក៏​អញ្ចឹង​ដែរ​។

Q: ខ្ញុំ​មាន​សំណួរ​ចុង​ក្រោយ​ ចង់​សួរ​ទៅ​កាន់​លោកគ្រូ​ថា​ តើ​លោកគ្រូ​ មាន​ដំណោះស្រាយ​ក៏​ដូច​ជា​វិធី​សាស្រ្ត​ អ្វី​ខ្លះ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​​ធុញ​ថប់​អារម្មណ៍​មួយ​នេះ​ ជា​ពិសេស​ក្នុង​កំឡុង​ពេល​ដែល​ប្រទេសកម្ពុជា​កំពុង​ជួប​វិបត្តិ​កូវីដ-១៩​នេះ​?

A: របៀប​កាត់​បន្ថយ​ស្រ្តេស​ (Stress) មាន​ច្រើន​។ ទី១​ ការ​ធ្វើ​លំហាត់​ប្រាណ​ផ្នែក​រាងកាយ​ ជាផ្នែក​មួយ​ជួយ​ ទោះ​បី​ជា​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​កូវីដ​ក៏​ដោយ​ ប៉ុន្តែ​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​ផ្នែក​រាងកាយ​ គេ​ហៅថា​ Indoor sport [កីឡា​ក្នុង​ផ្ទះ] វា​ជួយ​យើង​មួយ​ចំនួន​។ គេ​រក​ឃើញ​ថា​ ការ​ហាត់​ប្រាណ​របស់​យើង​ ជួយ​ឱ្យ​យើង​កាត់​បន្ថយ​ អា​ភាព​តានតឹង​របស់​យើង​ អាសារធាតុ​គីមី​ ទាក់ទងនឹង​ អាំង​ត្រេ​ណា​លីន​ (Adrenaline) នឹង​ធ្លាក់​ចុះ​។ ​

Q: អញ្ចឹង​ ការ​ហាត់ប្រាណ​ក៏​អាច​ជួយ​ដល់​កត្តា​ជីវសាស្រ្ត​ដែរ​?​

A: បាទ​! កត្តា​ជីវសាស្រ្ត​ជួយ​ច្រើន​។ មាន​ការ​ស្រាវជ្រាវ​ច្រើន​ដែល​ចេញ​ពី​វិទ្យាល័យ​  Bathany University ​ដែល​គេ​សិក្សា​ស្រាវជ្រាវ​គេ​រក​ឃើញ​ថា​ នៅ​ពេល​ដែល​អ្នក​នឹង​ស្រ្តេស​ (Stress) ខ្លាំង​ ហើយ​អ្នក​នឹង​ចាប់​ផ្តើម​លេង​កីឡា ​ពេលដែល​គេ​ស្រ្តេស​ (Stress) អរ​ម៉ូន​ ឬ​មួយ​សារធាតុ​គីមី​ក្នុង​រាងកាយ​របស់​គេ​កើន​ឡើង​។ ហើយ​គេ​រក​ឃើញ​ ទៀត​ថា​នៅ​ពេល​ដែល​អ្នក​ទាំងអស់​នឹង​ចាប់​ផ្តើម​ធ្វើ ​Physical exercise [លំហាត់​ប្រាណ​រាងកាយ​] គេ​រក​ឃើញ​ថា​ គាត់​ចាប់​ផ្តើម​​មាន​ភាព​ប្រសើរ​​ឡើង​ ហើយ​គេ​ធ្វើ ​Experiment ​[ការ​ពិសោធន៍​] ទៅ​គេ​រក​ឃើញ​ថា​ សារធាតុគីមី​ដែល​គេ​រក​ឃើញ​លើ​គាត់​ស្រ្តេស​ (Stress) ធ្លាក់​ចុះ​វិញ​។

ហើយ​សារធាតុគីមី​ល្អ​ៗ មួយ​ចំនួន​កើន​ឡើង​វិញ​ ហើយ​ធ្វើ​ឱ្យ​យើង​មាន​ Balance [លំ​នឹង​] ផ្នែក​រាង​កាយ​របស់​យើង​។ និង​មួយ​ទៀត​ ទាក់​ទង​ទៅ​នឹង​របៀបរបប​ក្នុង​ការ​ញ៉ាំ​អាហារ​របស់​យើង​ ដែល​រួម​ចំណែក​ធ្វើ​ឱ្យ​យើង​មាន​ភាព​តានតឹង​ដែរ។ អញ្ចឹង​យើង​ត្រូវ​ចេះ ​Balance food [ធ្វើ​ឱ្យ​មាន​តុល្យភាព​អាហារ​]​។ របៀប​នៃ​ការ​ Balance food [ធ្វើ​ឱ្យ​មាន​តុល្យភាព​អាហារ​]​ របស់​យើង​សាមញ្ញ​ៗ ចៀសវាង​ការ​ញ៉ាំ​ម្ហូប​ណា​ដែល​​សម្បូរ​ ពពួក​ជាតិ​ស្ករ ខ្លាំង​ពេក​ ហើយ​គេ​ឱ្យ​យើង​ក្រុម​អាហារ​មាន​៣​ ប្រភេទ​ ពពួក​វីតាមីន​ ពពួក​ប្រូតេអ៊ីន​ និង​ពពួក​អាម៉ីដង់​។

អញ្ចឹង​បាន​គេ​ឱ្យ​យើង​ញ៉ាំ​ ស្រូវ​សា​ឡី​ អង្ករ​ ក្នុង​កម្រិត​មួយ​ប្រហែល​ ២៥% ហើយ​និង​ ពពួក​សាច់​ ប្រូតេអ៊ីន​ ប្រហែល​ ២៥% និង​ ៥០%​ បន្លែ​​។ និង​មួយ​ទៀត​ ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ព្រោះ​គេ​រក​ឃើញ​ថា​ អ្នក​ចាប់ផ្តើ​ម​ប្រើ​គ្រឿង​ស្រវឹង​ច្រើន​ ក្នុង​រយ:​ពេល​យូរ​មក​ មនុស្ស​នឹង​ភាគ​ច្រើន​ទទួល​រង​បញ្ហា​ផ្លូវ​ចិត្ត​ បើ​យើង​ទៅ​មើល​នៅ​ពេទ្យ​ រុស្ស៊ី ​ស្ទើរ​តែ​៨០% បណ្តាល​មក​ពី​ការ​ប្រើប្រាស់សុរា​។

អញ្ចឹង​ការ​កាត់​បន្ថយ​សុរា​ អាច​ជួយ​បាន​ច្រើន​។ ផ្នែក​សង្គម​ យើង​គួរ​បង្កើត​ទំនងទំនង​ឱ្យ​បាន​ច្រើន​ បាន​ន័យ​ថា​ក្នុង​ពេល​កូវីដ​ យើង​មិន​អាច​ទំនាក់ទំនង​ ជួប​ជុំ​គ្នា​បាន​អី​បាន​ទេ​។ ប៉ុន្តែ​ ​ទំនាក់​ទំនង​នៅ​តាម​បណ្តាញ​សង្គម​ Keeping Relationship [ ការ​រក្សា​ទំនាក់ទំនង​ ] អាច​ជួយ​បាន​ច្រើន​ ។ និង​Daily activity [​​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​] ប្រសិន​បើ​គេ​រក​ឃើញ​ថា​ មនុស្ស​ម្នាក់​នឹង​ធ្វើ​សកម្មភាព​ច្រើន​ More Productive [​ភាពសកម្មកាន់តែ​ច្រើន​] ហាក់​បី​ដូច​ជា ​Physically [​ផ្នែក​រាងកាយ​] ។

មួយ​ទៀត​ដែល​គេ​លើក​ឡើង​ដែល​ ប្រើ​ពុទ្ធិ​យើង​ឱ្យ​ច្រើន​ តាម​រយ:​ការ​សរសេរ​​ ការ​អាន​ គំនិត​ថ្មី​ៗ ពី​ព្រោះ​យើង​ចេញ​ទៅ​ណា​អត់​បាន​ ហើយ​យើង​បាន​នៅ​ផ្ទះ​អញ្ចឹង​ហើយ​ យើង​ចាប់​ផ្តើម​ បង្កើន​ទម្លាប់​ការ​អាន​ បណ្តុះ​គំនិត​ថ្មី​ៗអាច​នឹង​ជួយ​យើង​។ នៅ​ពេល​ដែល​យើង​ស្ត្រេស​ (Stress) ការគិត​អី​ៗនឹង​ធ្វើ​ឱ្យ​យើង​ប្រឈម​មុខ​។ មួយទៀត​គេ​ក៏​ជួយ​លើក​ទឹក​ចិត្ត​ ក្នុង​ការ​រៀន​ជំនាញ​ថ្មី​ មិន​ចាំ​បាច់​ថា​ ជំនាញ​នឹង​ទាល់​តែ​ទៅ​រក​លុយ​រក​អី​ទេ​។

ឧបមារថា​ យើង​ពី​មុន​មក​អត់​ដែល​រៀន​លេង​ភ្លេង​ទេ​ ប៉ុន្តែ​យើង​សាក​រៀន​ ព្យាណូ​ យើង​រៀន​ គូរ​រូប​ ​ជា​ដើម​។ វា​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​របស់យើ​ង​៕

ពលរដ្ឋលក់ដូរពេលយប់ត្អូញត្អែរបាត់ចំណូលទ្រទ្រង់ជីវភាពអំឡុងបម្រាមបិទចរាចរ
(ភ្នំពេញ)៖ ក្នុងរាត្រីថ្ងៃទី១ខែមេសា ២០២១ ជាថ្ងៃចាប់ផ្តើមការដាក់បម្រាមគោចរ គេសង្កេតឃើញថា គ្រប់ដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញដែលធ្លាប់តែមានសកម្មភាពលក់ដូរ និងចរាចរណ៍ទៅមកឈូឆរឥតដាច់ ប្រែក្លាយទៅជាស្ងប់ស្ងាត់ ឃើញតែលម្ហដងផ្លូវល្វឹងល្វើយ បំភ្លឺដោយអំពូលភ្លើងមានបង្គោលអមផ្លូវច្រូងច្រាង ព្រមជាមួយក្រុមអាជ្ញាធរមានសមត្ថកិច្ច ឈរជើងប្រចាំការទៅតាមទីតាំងគោលដៅរបស់ពួកគាត់រៀងៗខ្លួន។

បម្រាមគោចរដែលដាក់ចេញដោយសាលារាជធានៅភ្នំពេញ ត្រូវបានប្រកាសកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយសម្រេចឲ្យផ្អាកសកម្មភាពប្រមូលផ្ដុំ សកម្មភាពប្រកបអាជីវកម្ម និងដំណើរចរាចរណ៍ ក្នុងចន្លោះពេលពីម៉ោង៨យប់ ដល់៥ភ្លឺ ជាបណ្ដោះអាសន្ន រយៈពេលពីរសប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលបានផ្ទុះឆ្លងក្នុងសហគមន៍លើកទីបីនៅកម្ពុជា ឬហៅថាព្រឹត្តិការណ៍ ២០កុម្ភៈ រយៈពេលមួយខែជាងកន្លងទៅហើយនេះ។

Article: https://khmernas.com/archives/31262?fbclid=IwAR0Qyk1fv5DShj03rXmeBlfAd-225w_UHCFxvL-Lsuon2QawlNjr6-nV_-k

បន្ទាប់ពីមានប្រតិកម្មខ្លាំង VICE លុបរូបមានបន្ថែមពណ៌ និងស្នាមញញឹមដល់ជនរងគ្រោះរបបខ្មែរក្រហម
បន្ទាប់ពីមានប្រតិកម្មខ្លាំង សារព័ត៌មាន VICE នៅថ្ងៃទី១១ ខែមេសា បានលុបអត្ថបទ និងរូបភាពដែលត្រូវបានកែច្នៃជាថែមពណ៍ និងញញឹមដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទាមទារតាមរយៈចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១១ ខែមេសា
ឆ្នាំ២០២១ ឲ្យលោកម៉ាត ឡូវរី (Matt Loughrey) និងសារព័ត៌មាន Vice លុបចោលរូបភាពដែលគេបានបង្ហោះតាមរយៈគេហទំព័ររបស់ខ្លួន។

សារព័ត៌មាន VICE បាននិយាយក្នុងសេចក្តីថ្លែងការណ៌ថា «អត្ថបទនេះរួមបញ្ចូលទាំងរូបថតរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលមានការបន្ថែមលើសពីពណ៌។ អត្ថបទនេះមិនត្រូវតាមស្តងដាររបស់VICE ហើយត្រូវបានដកចេញ។ យើងសោកស្តាយចំពោះកំហុសហើយនឹងធ្វើការស៊ើបអង្កេតអំពីការបរាជ័យដែលនាំឲ្យអត្ថបទនេះផ្សាយ»។

ក្រសួងបាននិយាយថា ទង្វើនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ហើយបំពានសិទ្ធិនៃការប្រើប្រាស់រូបរបស់សារមន្ទីរ ដែលបានយករូបថតទៅកែច្នៃជាពណ៍ធម្មជាតិ និងបានកែច្នៃឲ្យខុសពីស្ថានភាពជាក់ស្ដែងអំឡុងពេលដែលជនរងគ្រោះបានទទួលរងការឈឺចាប់ពីរបបខ្មែរក្រហម។

សេចក្ដីជូនដំណឹងដដែលក៏បានបន្តថា៖ «ក្រសួងសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សារមន្ទីពុំដែលមានទំនាក់ទំនងជាផ្លូវការណាមួយជាមួយបុគ្គលខាងលើនេះទេ រាល់ការប្រើប្រាស់បណ្ណសារចេញពីសារមន្ទីរត្រូវគោរពតាមច្បាប់បណ្ណសារឆ្នាំ ២០០៥ និងគោលការណ៍នៃការប្រើប្រាស់បណ្ណសារសារមន្ទីរ»។

«ក្រសួងនឹងចាត់ការតាមច្បាប់ជាតិនិងអន្តរជាតិដែលមានជាធរមានក្នុងករណីបុគ្គលឈ្មោះ ម៉ាត
ឡូវរី (Matt Loughrey)មិនអនុវត្តតាមសេចក្ដីណែនាំខាងលើ»។

យុវតីម្នាក់រស់នៅជីវិតដោយមិនបង្កើតសំណល់ និងសង្ឃឹមអ្នកដទៃចូលរួមដូចគ្នា
កញ្ញាឱក សុចិន្តា គឺជាយុវតីម្នាក់ដែលររស់នៅរបៀប «Zero Waste» ដែលបានបញ្ចប់ការសិក្សាផ្នែកការគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) ពីប្រទេសហុងគ្រី។ Zero waste គឺជាការរស់នៅដោយមិនបង្កើតសំណល់ ដូចជាសំណល់រឹង សំណល់ប្លាស្ទិក​ និងសំណល់សរីរាង្គជាដើម ទៅកន្លែងចាក់សំរាម។

ការចាប់ផ្ដើមរស់នៅរបស់កញ្ញា វ័យ២៣ឆ្នាំរូបនេះ គឺហាក់បីដូចជាដំណើរមួយដែលកើតចេញពីការចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម និងការធ្វើដំណើរកម្សាន្តរបស់កញ្ញា។ កញ្ញាចាប់ផ្ដើមការរស់នៅដែលព្យាយាមមិនបង្កើតសំណល់នៅចុងខែធ្នូ ឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ កញ្ញាក៏បានបង្កើតគម្រោងមួយឈ្មោះថា «Zerow» ជាគម្រោងមួយដែលធ្វើឡើងដើម្បីចែករំលែកទាក់ទងនឹងការរស់នៅរបៀប Zero Waste ហើយត្រូវបានគាំទ្រយ៉ាងច្រើនដោយសាធារណៈជន។

កញ្ញាឱក សុចិន្តា។ រូបភាព៖ ហ្វេសប៊ុក ZEROW

កញ្ញាឱក សុចិន្តា បាននិយាយក្នុងកិច្ចសម្ភាសជាមួយ Newsroom Cambodia តាម Zoom ដូច្នេះថា «មុនពេលហ្នឹង ខ្ញុំគ្រាន់តែស្គាល់ Zero Waste ហើយខ្ញុំគ្រាន់តែកាត់បន្ថយសំណល់តិចតួចតាមតែអាចធ្វើបាន។ បន្ទាប់មកខ្ញុំចាប់ផ្ដើមបង្កើតទំព័រហ្វេសប៊ុក ZEROW ទើបខ្ញុំដាក់ចិត្តដាក់កាយថានឹងរស់នៅលក្ខណៈ Zero Waste»។

កញ្ញាឱក សុចិន្តាជាអ្នកមកពីខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្នមានការងារជាអ្នកបង្កើតមាតិកាបរិស្ថាន និងរស់នៅក្នុងរាជធានីភ្នំពេញ។ កញ្ញាបាននិយាយថា ការកាត់បន្ថយថង់ ឬកែវប្លាស្ទិកដែលប្រើបានតែមួយដង ជាការចាប់ផ្ដើមដ៏ល្អក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក។

កញ្ញបានបញ្ជាក់ថា «ជាធម្មតាយើងទិញផលិតផលណាមួយយើងគ្រាន់តែចំណាយលើផលិតផលនោះតែប៉ុណ្ណោះ ប៉ុន្តែយើងមិនបានចំណាយគិតដល់ផលប៉ះពាល់នៃបរិស្ថានទេ។ នេះជាហេតុផលដែលផលិតផលធម្មតាមានលក្ខណៈធូរថ្លៃជាងផលិតផល Eco-friendly»។​

កញ្ញាឱក សុចិន្តាក៏បានលើកទឹកចិត្តឲ្យអ្នកផ្សេងទៀតជួយគាំទ្រផលិតផល Eco-friendly​ ទោះបីជាមានតម្លៃរៀងថ្លៃបន្តិច ប៉ុន្តែការចំណាយក៏ជាជំនួយដល់អ្នកដែលបង្កើតដែរ។

«ជាការពិតណាស់ របស់ប្រើប្រាស់មួយចំនួនពិបាកនឹងរកនៅលើទីផ្សារណាស់ ប៉ុន្តែយើងក៏នៅតែអាចកែច្នៃវាបាន។ កាលពីសម័យជីដូនជីតាយើង យើងមិនបានប្រើប្រាស់ប្លាស្ទិកទេ តែយើងក៏អាចនៅតែរស់បាន ដូច្នេះយើងក៏អាចធ្វើតាមដូនតាយើងពីមុនបានដែរ»។

កញ្ញាឱក សុចិន្តា បាននិយាយថា គួរពិនិត្យមើលធុងសំរាមរបស់យើងថាតើយើងសល់កាកសំណល់អ្វីច្រើនជាងគេ ហើយបន្ទាប់មក ចាប់យកទម្លាប់ល្អមួយដើម្បីកាត់បន្ថយសំណល់នោះ។ កញ្ញាបានបន្ថែមថា យើងក៏អាចកែច្នៃកាកសំណល់បានដែរ ដូចជាកាកសំណល់សរីរាង្គអាចធ្វើជាជីកំប៉ុសជាដើម។

កញ្ញាបានសង្ឃឹមថា ZEROW នឹងជាធនធានមួយសម្រាប់ចែករំលែកចំណេះដឹងទាក់ទងនឹងការរស់នូវប្រកបដោយនិរន្តភាព ព្រមទាំងក្លាយជាកន្លែងមួយដែលផ្គត់ផ្គង់ផលិតផលដែលមិនប្រើប្រាស់ប្លាស្ទិក។ ហើយនៅក្នុងពេលខាងមុខនេះដែរ កញ្ញានឹងមានផែនការបង្កើតជាសមាគមន៍តូចមួយដែលមានអ្នករស់នៅបែបកាត់បន្ថយសំណល់ ដើម្បីលើកទឹកចិត្ត និងជំរុញឲ្យអ្នកផ្សេងទៀតរស់នៅបែប Zero Waste ឲ្យបានច្រើនជាងនេះ៕

រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីព្រៃដែលជាង២៦៦ហិកតាមកធ្វើជាសម្បត្តិរដ្ឋវិញ
អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញដីកាដកហូតដីព្រៃចំនួន៩កន្លែង ស្មើនឹង២៦៦,៣១ហិកតា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់មកធ្វើជាសម្បត្តិរដ្ឋវិញ។

យោងតាមប្រសាសន៍លោក វី​ សំណាង អភិបាលខេត្តកំពង់ស្ពឺដែលបានផ្ដល់បទសម្ភាសន៍ជាមួយ Newsroom Cambodia តាមទូរស័ព្ទនៅ​ថ្ងៃទី​១៨ ខែ​មីនាថា​ ដី​ជាង​២៦៦​ហិកតា​នោះ​ស្ថិត​ក្នុងភូមិ​សាស្រ្ត​​ឃុំ​តា​សាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

អត្ថបទនៅទីនេះ ៖ https://cambonomist.com/news/kampong-speu-provincial-governor-confiscates-more-than-266-hectares-of-forest-land/

នគរបាលនិយាយថា «អាចនឹងមានការស៊ើបអង្កេតបន្ថែម» លើករណីលោកឌួង ឆាយ
លោកសាន សុខសីហា អ្នកនាំពាក្យប៉ូលីសក្រុងភ្នំពេញ បាននិយាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ថា «អាចនឹងមានការស៊ើបអង្កេតបន្ថែម» លើករណីលោកឌួង ឆាយ ដែលត្រូវបានគេមើលឃើញតាមរយៈវីដេអូមួយថាបានប្រើអំពើហឹង្សាក្នុងគ្រួសាររបស់គាត់។

អតីតភរិយាលោក ឌួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា បានបង្ហោះវីដេអូដែលមានរយៈពេល១ម៉ោងជាង កាលពីថ្ងៃទី១៥ ខែមីនា ដោយបង្ហាញអំពី​អតីតស្វាមីខ្លួន បានប្រើអំពើហិង្សា វាយដំ ប្រតាយប្រតប់ និងឈ្លោះប្រកែកគ្នាក្នុងផ្ទះ ដែលរឿងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាពិសេសអ្នកដែលនិយមប្រើប្រាស់ ​និងតាមដានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក។

តាមរយៈវីដេអូនោះ​លោក ឌួង ឆាយ បានទៅចាប់ទាញលោកស្រី ដេត ម៉ាលីណា យ៉ាងកំរោលដែលគាត់កំពុងតែអង្គុយលើគ្រែជាមួយក្មេងៗ​ ហើយលោក ឌួង​ ឆាយ ហាក់ដូចជាបានសង្កត់លើក្មេងៗ ខណៈដែលវីដេអូក៏បានបង្ហាញឃើញគាត់វាយដំអតីតភរិយាគាត់ផងដែរ។

ឆ្លើយតបនឹងសំណួរពី Newsroom Cambodia នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះអំពីករណីហឹង្សានេះ លោក សាន សុខសីហា អ្នកនាំពាក្យប៉ូលីសក្រុងភ្នំពេញ បាននិយាយតាមទូរស័ព្ទដូច្នេះថា «រឿងនេះអាចនឹងមានការស៊ើបអង្កេតបន្ថែម ហើយរឿងនេះគេក៏កំពុងតែធ្វើការទៅតាមផ្នែករបស់គេ»។

លោក សាន សុខសីហា មិនបានបកស្រាយលំអិតអំពីការស៊ើបអង្កេតនេះទេ។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ក្រសួងកិច្ចការនារីបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស លោកឌួង ឆាយ ដែលប្រើប្រាស់អំពើហិង្សាទៅលើលោកស្រីដេត ម៉ាលីណា ហើយក្រសួងក៏អំពាវនាវដល់ជនរងគ្រោះដោយអំពើហិង្សា ការជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត កុំនៅស្ងៀម និងលាក់ទុករឿងទាំងនេះ។

«សូមផ្ដល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច ឬមន្ទីរកិច្ចការនារីទាំង ២៥ រាជធានី ខេត្ត ដែលនៅជិតលោកអ្នកបំផុត»។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះផងដែរ ព្រះមហាក្សត្រ ព្រះបាទសម្តេចនរោត្តម សីហមុនី បានត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោកឌួង ឆាយ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី លោកហ៊ុន​ សែន។

នៅក្នុងមតិយោបល់ចុងក្រោយរបស់គាត់នៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២១ លោកឌួង ឆាយ បាននិយាយតាយរយៈហ្វេសប៊ុកថា​ «ដោយមានការឆ្ងល់ពីពូមីងបងប្អូនទាំងអស់គ្នា កូនប្រុសស្រីរបស់ខ្ញុំបានទៅដល់ផ្ទះជាមួយម្តាយគេវិញតាំងពិម្សិលមិញរួចហើយ។ ខ្ញុំបាទសូមទោស និងទទួលស្គាល់កំហុសគ្រប់យ៉ាងជារបស់ខ្ញុំ»៕

អតីតភរិយាលោកឌួង ឆាយ បង្ហោះវីដេអូបង្ហាញអតីតស្វាមីខ្លួនប្រើហិង្សាក្នុងគ្រួសារ
អតីតភរិយាលោកឧកញ៉ាឌួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា បានបង្ហោះវីដេអូដែលមានរយៈពេល១ម៉ោងជាង កាលពីថ្ងៃទី១៥ ខែមីនា ដោយបង្ហាញអំពី​អតីតស្វាមីខ្លួន បានប្រើអំពើហិង្សា វាយដំ ប្រតាយប្រតប់ និងឈ្លោះប្រកែកគ្នាក្នុងផ្ទះ ដែលរឿងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាពិសេសអ្នកដែលនិយមប្រើប្រាស់ ​និងតាមដានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក។

លោកស្រី ដេត ម៉ាលីណា បាននិយាយលើផេកហ្វេសប៊ុកដូន្នេះថា៖ «រយៈពេល១៣ ឆ្នាំកន្លងមក នេះគឺវាឆ្អែតគ្រប់គ្រាន់សំរាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេស្តីរួមទាំងអំពើហិង្សា​នៅក្នុងគ្រួសារ រហូតមានដល់យកកាំភ្លើងមកគំរាមសម្លាប់ទៀតផង»។

លោកស្រី ដេត ម៉ាលីណា បាននិយាយថា ការដែលនាងសម្រេចចិត្តទម្លាយវីដេអូនៅពេលនេះក៏ព្រោះតែលោក ឌួង ឆាយ មិនបានគោរពតាមការព្រមព្រៀងតាមច្បាប់នៃលក្ខខណ្ឌក្នុងការលែងលះគ្នា ហើយបានចោទលោកថាព្យាយាមបំបែកនាងពីកូននាងទៀត។

«ដូច្នេះហើយនាងខ្ញុំសុំពេលវេលាបកស្រាយតាមរយៈកាមេរ៉ា វីដេអូសុវត្ថិភាពមួយនេះ ហើយសង្ឃឹមថាពុកម៉ែ បង ប្អូន ពូមីងទាំងអស់នឹងយល់ពីទឹកចិត្តស្ត្រី ដែលជាម្តាយដូចជារូបនាងខ្ញុំម្នាក់នេះ ដោយអនុគ្រោះ និង​យុត្តិធម៌»។

តាមរយៈវីដេអូនោះ​លោកឌួង ឆាយ បានទៅចាប់ទាញលោកស្រី ដេត ម៉ាលីណា យ៉ាងកំរោលដែលគាត់កំពុងតែអង្គុយលើគ្រែជាមួយក្មេងៗ​ ហើយលោក ឌួង​ ឆាយ ហាក់ដូចជាបានសង្កត់លើក្មេងៗ ខណៈដែលវីដេអូក៏បានបង្ហាញឃើញគាត់វាយដំអតីតភរិយាគាត់ផងដែរ។

មួយថ្ងៃបន្ទាប់ពីការបង្ហោះវីដេអូនេះ លោក ឧកញ៉ាឌួង ឆាយ ក៏បានចេញមុខមកបកស្រាយបំភ្លឺជុំវិញរឿងនេះ តាមរយៈការ Live និយាយផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក ដោយព្រមទទួលស្គាល់ថាបានប្រើអំពើហិង្សាទៅលើអតីតភរិយារបស់លោកមែន ហើយលោកក៏យល់ព្រមទទួលកំហុសនេះដែរ។

លោកបាននិយាយទៀតថា មូលហេតុដែលនាំឱ្យលោកធ្វើរឿងមិនគប្បីទាំងនេះ ក៏ព្រោះតែអតីតភរិយារបស់លោកធ្លាប់រករឿងឈ្លោះប្រកែកគ្នា ដោយឱ្យលោកទៅគ្រៀវអវៈយវៈភេទព្រោះមិនទុកចិត្តប្ដីខ្លាចក្រែងមានស្រីញីនៅខាងក្រៅ ហើយបើលោកមិនធ្វើតាម គឺមានតែលែងលះគ្នា។

លោកបានបន្ថែមទៀតថា រឿងឈ្លោះប្រកែកគ្នានេះ គឺចាប់ផ្ដើមនៅអំឡុងខែមីនា បន្ទាប់ពីលោកស្រី ដេត ម៉ាលីណា បានផ្ដល់កំណើតឱ្យកូនស្រីពៅរួច ហើយលោកក៏បានចោទប្រកាន់អតីតភរិយារបស់លោកថាមានទំនាក់ទំនងស្នេហាជាមួយជនទី៣ ទើបធ្វើឱ្យជីវិតគ្រួសាររបស់លោកមានបញ្ហារកាំរកូស មិនចុះសម្រុងជាមួយគ្នារហូតឈានទៅដល់ការប្រើអំពើហិង្សា និងលែងលះគ្នា។

គួររំលឹកផងដែរថា លោកឧកញ៉ាឌួង ឆាយ បានបន្សល់ទុកចំណងដៃកូនប្រុស ស្រីចំនួន ៣នាក់ ជាមួយលោកស្រីដេត ម៉ាលីណា៕