Thailand – Newsroom Cambodia

កម្ពុជាស្រាវជ្រាវការសាងសង់ប្រាសាទបុរាណថៃ​ដូចអង្គរវត្ត,​​ ​ថៃបដិសេដការលួចចម្លងរចនាបថខ្មែរ
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានចុះស្រាវជ្រាវរួចហើយការសាងសង់ប្រសាទបុរាណ​ ដែលមានរូបរាងដូចប្រាសាទអង្គរវត្តនៅកម្ពុជា នៅខេត្តបុរីរម្យ នៃប្រទេសថៃ ហើយភាគីថៃបានអះអាងថាខ្លួនមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មខ្មែរនោះទេ។ នេះយោងតាមក្រសួងវប្បធម៏ និងវិចិត្រសិល្ប: នៅថ្ងៃទី៧ ខែមិថុនា ឆ្នំា២០២១នេះ។

យោងតាមសេចក្តីប្រកាសក្រសូងវប្បធម៏ និងវិចិត្រសិល្ប: ក្រសួងបានទំនាក់ទំនង និងសហកាជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃដើម្បីចុះស្រាវជ្រាវការសាងសង់ប្រាសាទនេះ បន្ទាប់ពីមានប្រតិកម្មខ្លាំងពីសាធារណជនកម្ពុជាតាមបណ្តាញសង្គមថា ថៃអាចទទួលបានផលប្រយោជន៍ពីប្រាសាទនេះក្នុងវិស័យទេសចរណ៌របស់ខ្លួន។

ក្នងសេចក្តីប្រកាសដដែលខាងលើ បានរៀបរាប់ថា តាមរយ:ការចុះស្រាយជ្រាវរបស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ខ្លួនបានប្រមូលព័ត៏មានជាបឋមមួយចំនូន រួមមានថាសំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗមានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។

«តាមរយ:ការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ចាក់ថា ការសាងសង់ប្រាសាទនេះ មិនបានលូចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំរូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ»។

ក្រសួងបានអះអាងថា តំណាងអ្នកសម្របសម្រួលនៃគម្រោងស្ថាបនាប្រាសាទ បានស្វាគមន៏ក្នុងការទទួលស្នើឱ្យមន្រ្តីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ៕

សាស្រ្តចារ្យជនជាតិថៃត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
លោកសាស្រ្តចារ្យ Vitit Muntarbhorn ត្រូវបានតែងតាំងជាផ្លូវការកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទីប្រាំពីរបន្ទាប់ពីលោកស្រី រ៉ូណា ស្មីត ដែលនឹងចប់អាណត្តិរបស់គាត់នាពេលខាងមុខ។

តាមរយៈហ្វេសប៊ុកផេក អ្នកស្រី រ៉ូណា ស្មីត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានសម្តែងការអបអរសាទរដល់លោក Vitit Muntarbhorn ជាជនជាតិថៃ ចំពោះការតែងតាំងនេះ។

លោកស្រីបាននិយាយថា៖ «លោកសាស្ត្រាចារ្យ នឹងចាប់ផ្តើមបម្រើតួនាទីរបស់លោកនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២១។ ខ្ញុំមានកិត្តិយសដែលបានជួបលោកជាច្រើនលើក ជាច្រើនឆ្នាំកន្លងមកនេះ ហើយយើងនឹងពិភាក្សាអំពីការប្រគល់អាណត្តិនៅប៉ុន្មានសប្តាហ៍ខាងមុខ»។

«លោកគឺជាមេធាវីអន្តរជាតិដែលមានបទពិសោធន៍ខ្ពស់មួយរូប និងជាអតីតអ្នករាយការណ៍ពិសេស អ.ស.ប
និងជាសាស្ត្រាចារ្យមហាវិទ្យាល័យនៅអាស៊ីអាគ្នេយ៍»។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានមានប្រសាសន៍ថាកម្ពុជាស្វាគមន៍ និងរំពឹងទុកថា
អាចធ្វើកិច្ចសហការបានប្រកបដោយភាពស្មោះត្រង់ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា រួមមាន
រដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវីល ព្រមទាំងក្រុមដែលមាននិន្នាការប្រឆាំងផងដែរ។

លោកបានបន្ថែមថា ការធ្វើការសិក្សា ស្រាវជ្រាវ វិភាគ វាយតម្លៃ ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍
អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រកបដោយវិជ្ជាជីវៈ ក្នុងនាមជាអ្នកស្រាវជ្រាវ និងជំនាញការឯករាជ្យ
ជាជាងជាអ្នកនយោបាយ និងត្រូវផ្អែកទៅលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិ ស្ថានភាពជាក់ស្តែង និងបរិបទរបស់កម្ពុជាផងដែរ ជាជាងផ្អែកលើរបៀបវារៈនិងនិន្នាការនយោបាយផ្ទាល់ខ្លួន។

លោកជិន ម៉ាលីន បានបន្ថែមថា «អនុវត្តបានត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនដែលតម្រូវដោយអណត្តិនៃអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស អព្យាក្រឹត្យភាពផ្នែកនយោបាយ ការគោរពគ្នាទៅវិញទៅមក ការគោរពនូវអធិបតេយ្យភាពរបស់រដ្ឋនិងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ»៕

ដោយត្រូវរ៉ូវជាមួយតាក់ស៊ីថៃ ពលករចំណាកស្រុករាប់ពាន់នាក់រត់ចេញពីថៃបន្ទាប់ពីការផ្ទុះឡើងនៃកូវីដ ១៩
ខណៈដែលប្រទេសថៃបានដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាសន្នដោយសារតែការឆ្លងជំងឺកូវីដ ១៩ ហើយចេះតែមានការកើនឡើងនោះ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ចំនួន ៣៣៦៦នាក់ បានលួចរត់មកកម្ពុជា ដោយបានត្រូវរ៉ូវគ្នាជាមួយតាក់ស៊ីថៃដែលបានជួយពង្វាង ពីសមត្ថកិច្ចថៃ យកមកទំលាក់នៅក្បែរព្រំដែន ហើយពួកគេក៏បាននាំគ្នាដើរក្នុងព្រៃបន្ត។

លោកសឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះថា ពលករដែលបានត្រឡប់មកពីថៃវិញតាមច្រករបៀង សរុបទាំងអស់មានចំនួន ៣៣៦៦នាក់ ហើយសំណាកដែលទទួលបានគឺមាន ៣២៧២​នាក់។

ក្នុងនោះមានអវិជ្ជមានចំនួន ៣២៦៤នាក់ វិជ្ជមានចំនួន ១៧នាក់ កំពុងសម្រាក់ព្យាបាលនៅមន្ទីពេទ្យខេត្តមានចំនួន៩នាក់ ជាសះស្បើយមាន ៩នាក់ ហើយអ្នកដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក្គមាន ២១០២នាក់ ដែលបានត្រឡប់ទៅផ្ទះវិញ។ នេះយោងតាមលោកលោកសឿម ប៊ុនរិទ្ធិ។

លោកសឿម ប៊ុនរិទ្ធិ ក៏បានបញ្ជាក់ដែរថា សម្រាប់លទ្ធផលខាងលើនេះ ជាលទ្ធផលសម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នោះទេ ដោយសារលទ្ធផលក្នុងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ មិនទាន់ចេញនៅឡើយ ហើយពលករ ដែលចូលមកខេត្តបាត់ដំបង មិនមែនជាប្រជាពលរដ្ឋនៅក្នុងខេត្តនេះទាំងអស់នោះទេ គឺមានអ្នកខេត្តផ្សេងៗផងដែរ។

លោកបាននិយាយថា៖ «មូលហេតុដែលពលករចេះតែត្រឡប់មកពីប្រទេសថៃនោះ គឺដោយសារតែការលួចរត់តាមរយៈការត្រូវរ៉ូវគ្នាជាមួយរថយន្តតាក់ស៊ីខាងថៃ ហើយពួកគាត់ក៏បានជួយពង្វាង ពីសមត្ថកិច្ចខាងគាត់ និងបានដឹកមកទំលាក់ទៅ ប្រហែល២០ ទៅ៣០គីឡូអី ឱ្យដើរមកនៅក្បែរព្រំដែនហើយពួកគេក៏បាននាំគ្នាដើរកាត់ព្រៃមក»។

លោកបាននិយាយថា «បើទោះជាមានរឿងបែបនេះ ក៏អាជ្ញាធរខាងខេត្តបាត់ដំបងនៅតែបន្តធ្វើការយកចិត្តទុកដាក់ ហើយក៏បានយករថយន្តទៅដឹកពលករខ្មែរដែលបានលួចរត់ទាំងនោះមកមណ្ឌលដើម្បីឱ្យពួកគេធ្វើចត្តាឡីស័ក្គ» ។

លោកបានបន្តថាពលករខ្មែរដែលនៅប្រទេសថៃបានលួចរត់មកជារៀងរាល់ថ្ងៃ ហើយពេលខ្លះចន្លោះពី ៣០ នាក់ ទៅ១០០នាក់ ហើយថ្ងៃខ្លះរត់មក៦០ ទៅ១០០នាក់។

«អាជ្ញាធរថៃក៏គេហាមឃាត់ដែរ តែធ្វើមិចបើពួកគាត់ចេះតែលួចរត់មកចឹង ហើយដល់សួរគាត់ទៅ អ្នកខ្លះថា នឹកស្រុក អ្នកខ្លះថានឹកកូនគាត់ អ្នកខ្លះទៀតថាមានធុរៈ ខ្លះមា្ដយឪពុកឈឺ ចឹងក៏ចេះតែមក»៕

រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ពលករស្លាប់ដោយសារជំពប់ជើងដួលបោកក្បាលនឹងថ្មបែកក្បាល ពេលទៅបត់ជើងតូច
រដ្ឋបាលខេត្តបន្ទាយមានជ័យបាននិយាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ថា ពលករខ្មែរម្នាក់ អាយុ៣៨ឆ្នាំបានជំពប់ជើងដួលបោកក្បាលនឹងថ្មបណ្ដាលបែកក្បាល ពេលដើរទៅបត់ជើងតូច ហើយបន្ទាប់មកក៏បានស្លាប់ គឺប្រហែលជាមួយថ្ងៃក្រោយពីត្រឡប់មកពីប្រទេសថៃ។​

សាលាខេត្តបន្ទាយមានជ័យបាននិយាយតាមសេចក្តីប្រកាសព័ត៌មានថា បុរសរូបនះបានចូលមកកម្ពុជាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១ និង២០នាទីយប់ តាមច្រកចំបក់​ ស្ថិតក្នុងម៉ាឡៃ ហើយត្រូវបានដឹកយកជញ្ជូនយកទៅកាន់មណ្ឌលចត្តឡីស័កនៅទីរួមស្រុក។

រដ្ឋបាលខេត្ត បានបញ្ចាក់ថា «ករណីបុរសជាពលករដែលទទួលមរណភាពខាងលើនេះ មិនទាន់ចូលមណ្ឌលចត្តាឡីស័កមួយណាទេ ហើយក៏មិនស្លាប់ដោយសារជំងឺកូវីត-១៩ ដែរ គឺស្លាប់ដោយសារឧបទ្ទវហេតុ ដោយដួលបោកក្បាល»។

បុរសម្នាក់ទៀត ដែលបានរួមដំណើរជាមួយជនរងគ្រោះ បានជួយលើកបុរសដែលដួលនោះ ឲ្យអង្គុយនិងសួរនាំ ហើយបុរសដែលដួលនោះបានប្រាប់ថាខ្លួនអស់កំលាំង ហើយគាត់បានហូបស្រាបៀរលីអូថៃអស់២ដប។ នេះយោងតាមរដ្ឋបាលខេត្តដដែល។

រដ្ឋបាលខេត្តបានអះអាងបន្តថាកំលាំងនគបាលដែលប្រចាំការនៅទីនោះបានហៅរថយន្ដសង្រ្គោះរបស់មន្ទីពេទ្យបង្អែកស្រុកម៉ាឡៃមកទទួលយកអ្នករបួសទៅព្យាបាលនៅ​ម៉ោង​ ១២​យប់​រំលង​អ​ធ្រា​ត ហើយ​គ្រានោះ​អាកា​រៈគាត់មាន​សភាព​ធម្មតា​វិញ ក្រោយពី​ទទួលបាន​ការព្យាបាលរ​បួស​ក្បាលផ្នែកខាងក្រោយ ប្រវែង​២​សង់ទីម៉ែត្រ ដោយ​ដេរ​អស់​៥​ថ្នេរ​។

ស្ថានភាពបុរសនោះបានមានអាការ:ប្រែប្រួលនៅម៉ោង៤ភ្លឺ ដោយមានការឈឺក្បាល វិលមុខ និងក្អួត រួចក៏សន្លប់បាត់បង់ស្មារតីតែម្ដង ហើយបន្ទាប់មកបានស្លាប់នៅវេលាម៉ោង៧ព្រឹក គឹមុនទៅដល់មន្ទីពេទ្យនៅក្រុងប៉ោយប៉ែត។ នេះយោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ។

មន្រ្តីសម្របសម្រួលនៃអង្គការលីកាដូនៅបន្ទាយមានជ័យ លោកភួន ឈិន បាននិយាយថាករណីស្លាប់របស់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃនេះ មិនត្រូវនឹងគោលការណ៏របស់អង្គការលោកទេ អីចឹងហើយលោកសូមមិនឆ្លើយសំណួរ ហើយលោកគ្រាន់តែបានដឹងថាមានករណីស្លាប់នេះពីសេចក្ដីជួនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ។

លោក ស៊ុំ ចាន់គា មន្រ្តីសម្របសម្រួលនៃអង្គការអាដហុកខេត្តបន្ទាយមានជ័យ បាននិយាយថាករណីស្លាប់នេះវាពិបាកនិយាយ ហើយលោកក៏បានប្រាប់អ្នកសារព័ត៌មានឲ្យទៅសួរអាជ្ញាធរអំពីករណីនេះ៕

មានករណីកូវីដថ្មី ​ជាកុមារាជនជាតិឥណ្ឌូនេសុី និងជាស្រ្តីពលករមកពីថៃ
មានករណីឆ្លងជម្ងឺកូវីដ ១៩ ចំនួន២ម្នាក់ ដែលជាកុមារាជនជាតិឥណ្ឌូនេសុី និងជាស្រ្តីពលករមកពីថៃ និងមិនមានអ្នកជាសះស្បេីយនោះទេ។ នេះយោងតាមក្រសួងសុខាភិបាលកម្ពុជា​ ដែល​​បាន​ប្រកាស​​នៅថ្ងៃ​អង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១។​

​​យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាលដដែល ករណីឆ្លងថ្មីជាកុមារាជនជាតិឥណ្ឌូនេសុី អាយុ១ឆ្នាំ ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ និងស្ត្រីអាយុ៣៣ឆ្នាំ ដែលមានផ្ទុកវីរុសកូវិដ១៩រួចហើយកាលពីថ្ងៃ១៣ ខែមករាកន្លងទៅនេះ។

ឯករណីឆ្លង១ទៀតគឺជាស្រ្តីពលករមកពីប្រទេសថៃ ដែលបានមកដល់កម្ពុជានៅថ្ងៃ១៥ ខែមករា ២០២១ ដោយតេស្តសំណាកលេីកទី២ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវិដ ១៩។

គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩  សរុប​ចំនួន​៤៤១នាក់ ក្នុង​នោះអ្ន​កព្យាបាលជាសះស្បើយចំនួន៣៨៦ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៥៥នាក់៕

Vox​ Pop: ទស្សនៈពលរដ្ឋជុំវិញការទទួលបានតំណក់ប្រេងដំបូងនៅកម្ពុជា
លោក​នាយករដ្ឋមន្រ្តី​​ ហ៊ុន សែន ​ប្រកាស​ពី​ការ​ទទួល​បាន​តំណក់​ប្រេង​ដំបូង កាលពី​ថ្ងៃ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ លោក​បញ្ជាក់​ថា  នេះជា​ការចាប់ផ្ដើម​មួយ​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេង​​​​កាត ឧស្ម័ន និង​​ថាមពល​នៅកម្ពុជា។ លោក​បន្ថែម​ថា​ ចំណូលបានពីប្រេងនឹងយកទៅអភិវឌ្ឍន៍​វិស័យអប់រំ និង​សុខាភិបាល។

យោងតាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រ៉យទ័រ រដ្ឋាភិបាល​កម្ពុជា​មាន​ភាគហ៊ុន​​​​៥% ​ក្នុង​​ការ​បណ្តា​ក់​​ទុន​​ជាមួយ​ក្រុមហ៊ុន KrisEnergy និង​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រមាណ​ជា​៥០០​លាន​ដុល្លារ ជាថ្លៃព​ន្ធ និង​ផ្សេងៗ។

Newsroom Cambodia បាន​សម្ភាសន៍​ពលរដ្ឋ​មួយ​ចំនួន​អំពី​ការ​យល់​ឃើញ​របស់​ពួកគេ​ទៅ​លើ​តំណក់​ប្រេង​ដំបូង​នេះ៖

លោក នាវ ចន្ថា​ អាយុ​២៩ឆ្នាំ ជាបុគ្គលិកនៅធនាគារកាណាឌីយ៉ា​បាននិយាយថា ​លោក​ត្រេក​អរដែល​កម្ពុជា​ទទួលបានតំណក់ប្រេងដ៏មានតម្លៃដំបូងបំផុត។ លោក​ថា ប្រសិន​បើ​​រដ្ឋា​ភិបាល​បង្កើតឲ្យមានរោងចក្រដើម្បីចម្រាញ់ផ្សេងៗ សេដ្ឋកិច្ច​កម្ពុជា​នឹង​ខ្លាំងក្លា ហើយ​អាច​ជួយ​ឲ្យ​វិស័យ​ធំៗ​នៅ​កម្ពុជារីកចម្រើនបាន។

លោក នាវ ចន្ថា

លោកលើកឡើងដូច្នេះថា៖ «បើសិនជារដ្ឋា​ភិបាល​រកឃើញប្រេងហ្នឹង គាត់​បង្កើ​ត​ឲ្យ​មាន​រោ​ងចក្រ ចឹងមានន័យថាចំពោះសេដ្ឋកិច្ចរីកចម្រើនខ្លាំងជួយដល់ពីរវិស័យ ធំៗនៅក្នុងប្រទេស​យើង ទីមួយគឺវិស័យអប់រំ ទីពីរគឺវិស័យសុខាភិបាល។

លោកបានបន្តថា៖ «ប្រសិនបើរដ្ឋាភិបាលរកឃើញប្រេងហើយ​គាត់មិនបង្កើតឲ្យមានរោងចក្រ​នៅ​ក្នុង​ប្រទេស​យើងទេ បាន​ន័​យ​ថា យើងមានតែធនធានទេ តែយើង​ខ្វះ​សមត្ថភាព​ក្នុង​ការ​ផលិត។ ចឹងបានន័យថាកន្លែងនេះគឺជា ​ចំណុចមួយដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើង ប្រេង​នៅ​តែ​បន្តកើនឡើងដដែល»។

កញ្ញា កែវ ស្រីលាំង អាយុ២១ឆ្នាំ និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច​យល់​ថា​ វាជា​ដំណឹងល្អដែលប្រទេសកម្ពុជាអាចផលិតប្រេងដោយខ្លួនឯង ហើយ​អាចនឹងនាំចេញ​ទៅបរទេ​សនា​ពេលអនាគត។

កញ្ញាលើកឡើងថា៖ «វាអាចជាដំណឹងល្អដែរដោយសារតែយើងអាចរក​បានអ្វី​ដែលជា​របស់​ខ្លួន​​យើងផ្ទាល់ យើងអាច​ផលិត និង​ចែ​ក​ចាយនៅក្នុងប្រទេសរបស់យើង រឿង​មួយ​ទៀត​គឺ​យើង​អាច​ចែកចាយទៅក្រៅប្រទេស អាហ្នឹងរឿងថ្ងៃ​មុខ»។

កញ្ញាក៏មានការព្រួយបារម្ភថា អាចនឹងមានអំពើពុករលួយដោយសារកម្ពុជា​​ជាប្រទេសកំ​ពុង​អភិវឌ្ឍន៍​។

កញ្ញាលើកឡើងថា៖ «​ប្រទេសរបស់យើង គឺប្រទេសកំពុងអភិវឌ្ឍន៍ ជាប្រទេសក្រីក្រនៅឡើយ អញ្ចឹងវាក៏អាចមានអំពើពុក រលួយ​មួយចំនួនជាទិដ្ឋភាពទូទៅ ប្រទេសណា​ឲ្យ​តែ​ជា​ប្រទេស​ក្រីក្រ​វា​តែងតែ​មានហើយអំពើពុករលួយ។ ពេលដែល​យើងយកប្រេង​មក​ពីគេ គឺមានតម្លៃថ្លៃ វាអាច​នឹងមានចុះដែរប៉ុន្តែចុះទៅតាមស្ថានភាព ចឹងពេលដែលយើងមានប្រេងខ្លួនឯង ហើយ​សំណូម​ពរ​​ឲ្យគាត់​បន្ថយនូវតម្លៃប្រេងឲ្យវាចុះថោកជាងមុន​»។

កញ្ញា កែវ ស្រីលាំង

កញ្ញា ង៉ឹល ហេន អាយុ​២០ឆ្នាំ និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ សាទរចំពោះការទទួលបានប្រេង​ដំបូងដែល​ប្រទេសយើងមិន​ចាំបាច់​នាំចូល​ពី​បរទេស។ យ៉ាង​ណា​ក្តី កញ្ញា​នៅ​ចង់​ដឹង​បន្ថែម​ពាក់ព័ន្ធ​នឹង​ចំណូល​លើ​​ការ​បូម​ប្រេង​ទាំង​នោះ។​

កញ្ញាលើកឡើងថា៖ «យើងបានតំណក់ប្រេងមកហើយ ប៉ុន្តែយើងអត់ទាន់ដឹងទេថាតើក្នុង១ខែ ១ឆ្នាំយើងទទួលបានប្រេងប៉ុន្មាន ហើយប្រេង​ហ្នឹង​តើ​យើង​នឹង​យក​ទៅ​ប្រើប្រាស់​ទៅ​លើ​អ្វីខ្លះ ក៏ដូចជាសញ្ញាណផ្សេងៗគឺយើងអត់ទាន់ដឹងទេ រាជ រដ្ឋា​ភិបាល​អត់ទាន់បង្ហាញឲ្យយើងដឹងថា តើប្រេងហ្នឹងអា​ចទទួលចំណូលប៉ុន្មានពីប្រេង ប្រជាជនទទួលបានអ្វីខ្លះគឺ  យើង​អត់ទាន់​ដឹង​ទេ។ កាល​ណាយើងទាញផលប្រយោជន៍អត់បានគិតពីបរិស្ថាន វាអាចនឹងមានផលប៉ះពាល់ ហើយ  ​ការប្រើប្រាស់ប្រេងហ្នឹងដោយអត់មានតម្លាភាព»។

កញ្ញា ង៉ឹល ហេន

លោក ទឺ រតនា អាយុ២៩ឆ្នាំ អ្នកធ្វើវីដេអូបាន​និយាយថា លោក​សប្បាយចិត្ត​ដែល​កម្ពុជា​អាច​មាន​តំណក់​ប្រេង​ដំបូង​បំផុតដែលរង់ចាំអស់ជាយូរមកហើយ។

លោកលើកឡើងថា៖ «​ខ្ញុំមានចំណាប់អារម្មណ៍ថាសប្បាយចិត្ត ហើយមួយទៀត​គឺ​យើង​ត្រេក​អរ​សម្រាប់​ប្រទេសកម្ពុជា របស់​យើង​ដែល​យើងអាចមានសមត្ថភាព​ផលិត​ប្រេង​ដោយ​ខ្លួន​ឯង​បាន ហើយ​វា​ក៏​ជា​លើក​ទី១​ដែរ»​។

លោក ទឺ រតនា

លោក ឈឹម អូន អាយុ២៥ អ្នកធ្វើការនៅអង្គការ​អភិវឌ្ឍ​ធនធានយុវជន​បាន​ប្រាប់​ថា លោក​សប្បាយ​ចិត្ត​ដែលកម្ពុជាអាច​រកប្រភព​​ចំណូល​មួយទៀត ហើយ​ជំរុញសេដ្ឋកិច្ច​កម្ពុជា​បាន​មួយ​កម្រិតទៀត។

លោកលើកឡើងថា៖ «ខ្ញុំសប្បាយចិត្ត​ដោយសារតែ​ធម្មតាពីមុនមកយើងមានមុខរបរចឹង បើថា​វា​ជា​ប្រភព​​ចំណូល​មួយផ្សេងទៀត ចឹង​វាអាច​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​យើង​វា​អាច​រីក​ចម្រើន​ជា​ង​មុន។

ប៉ុន្តែ​លោក​ថា លោក​​សោកស្ដាយ​ដោយសារ​កម្ពុជា​ខ្វះលក្ខណៈបច្ចេកទេស ទើប​ត្រូវ​សហការ​ជាមួយ​ក្រុម​ហ៊ុន​បរទេស​ដើម្បី​បូម​យក ជាហេតុ​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​បាន​ត្រឹម​តែ​៥​ភាគ​រយ។

«សម្រាប់ខ្ញុំចង់អោយព័ត៌មានហ្នឹងវាមានតម្លាភាពជាងហ្នឹងតិច‍‍ ព្រោះអ្វី? បើតាម​ខ្ញុំស្ដាប់​ការប្រ​កាស​​របស់​សម្ដេច​គាត់អត់មាននិយាយ តែខ្ញុំអត់ហ៊ាននិយាយដោយសារតែខ្ញុំស្ដាប់អត់បាន​ full [ពេញ] អីចឹង ខ្ញុំស្ដាប់ទៅបានតែលក្ខណៈកន្លែងល្អៗចឹង ខ្ញុំអត់ដឹងថាគេបាន៩៥% យើង​បាន​តែ​៥%»។

កញ្ញា ផុល លីដា និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​និយាយ​ថា ការទទួល​បាន​តំណក់​​ប្រេង​ដំបូង​នេះ​អាច​នឹង​ជួយ​ជីវភាព​ប្រជាពលរដ្ឋ​មួយផ្នែក​ដោយសារ​​តែ​បច្ចុប្បន្ន​កំពុង​ជួប​វិបត្តិ​កូវីដ​១៩។

កញ្ញាលើកឡើងថា៖ «នៅពេលដែលឮថាខ្មែរទទួលបានដំណក់ប្រេងកាត ហើយគិតថា​ជីវភាព​ប្រជាជន​យើងនឹងល្អ​ប្រសើរជាងមុនចឹងទៅ ដោយសារតែដូចដឹងស្រាប់ហើយថាប្រទេសយើ​ងកំពុងតែ​ជួបបញ្ហាវិបត្តិសេដ្ឋកិច្ច​ដោយសារ​កូវីដចឹង នៅពេល​ដែល​ដឹងថា​ទទួល​បាន​ដំណក់​ប្រេង​គិ​តថា​អស្ចារ្យខ្លាំងណាស់ វាជាផ្នែកមួយ​ជួយដល់​សេដ្ឋកិច្ច​ប្រជាជន​ឲ្យ​ប្រសើរ​ឡើង​ជាង​មុន​ចឹង​ទៅ»។

កញ្ញាបន្តថា៖ «តែទាក់ទងនឹងការដែលយើងទទួលបានដំណក់ប្រេង៥% វារាង​មិន​ស្មើគ្នា​មែន​ទែន ដោយសារហេតុអី យើងជាម្ចាស់ប្រទេសហើយយើងបានតិចចឹងវាដូចអត់សមហ្មង បើ​មិន​បាន​អីក៏បានស្មើភាពគ្នាដែរ ព្រោះអីធម្មតា​ចូល​ហ៊ុនគ្នា​យើងត្រូវតែ​មាន​ការចុះកុងត្រា​អី​ត្រឹម​ត្រូវ បែងចែក​ថា​ត្រូវ​ចែកគ្នាប៉ុន្មានភាគរយឲ្យវាសមាមាត្រចឹងណា។ ខ្ញុំ​ចង់ឲ្យ​រដ្ឋា​ភិបាល​គាត់ត្រឡប់ទៅមើលចំណុចនឹងឡើងវិញថា ធ្វើម៉េចឲ្យវាស្មើភាពគ្នាចឹង ព្រោះអីខ្ញុំគិត​ថា​មិន​មែន​​មានតែខ្ញុំដែលអត់សប្បាយចិត្ត នៅពេលដែល​ឮថាបានតែ៥%ចឹង ព្រោះអី១០០%​គេ​បាន​ទាល់តែ​៩៥​ហើយចឹង​បាន​តែ​៥% គឺតិចខ្លាំងមែនទែន »។

លោក ឃឿន កំសត់ និស្សិតវិទ្យាស្ថានជាតិ​សង្គមកិច្ច​យល់ថា វា​ជារឿង​ល្អ​មួយ​ដែល​យើង​អាច​ផលិត​ប្រេង​បាន ប៉ុន្តែវា​អាស្រ័យទៅលើកម្រិតនៃការបែងចែកថាមានតម្លាភាពកម្រិតណា។ លោក​ក៏​មាន​ការព្រួយ​បារម្ភ ដោយសារតែធនធាន មនុស្សកម្ពុជា​​នៅ​មាន​កម្រិត​ដែល​ភាគច្រើន​ទៅ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ដទៃ។

លោកលើកឡើងថា៖ «ខ្ញុំចង់ឲ្យ​រដ្ឋាភិបាលមានជាកញ្ចប់ថវិកា​មួយសម្រាប់អ្នក​ជំនាន់​ក្រោយ ឬ​ធ្វើអ្វី​មួយ​ឲ្យ​រីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយអោយបានឃើញដែរ​​ ព្រោះអីធនធាននេះ​ជា​ធនធាន​​សម្រាប់អ្នកជំនាន់ក្រោយដូចគ្នា ខ្ញុំចង់ឲ្យរដ្ឋាភិបាលបែងចែកបង្កើតនូវតម្លាភាព តុល្យ​ភាព ក៏​ដូចជា​គណនេយ្យភាព​ដើម្បីឲ្យមានភាពស្មើគ្នានៅក្នុងសង្គមចឹង»៕​

កម្ពុជាចាប់ផ្តើមផលិតដំណក់ប្រេងដំបូងបន្ទាប់ពីពន្យាពេលជាច្រើនឆ្នាំ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា កម្ពុជាបានចាប់ផ្តើមផលិតដំណក់ប្រេងដំបូងរបស់ខ្លួន នៅក្នុងប្លុក​ A នៃឈូងសមុទ្រថៃ បន្ទាប់ពីមានការពន្យាពេលជាច្រើនឆ្នាំមកហើយ។

លោកហ៊ុន សែន បាននិយាយតាមទំព័រហ្វេសបុកផ្ទាល់ខ្លួនថា «ចូលឆ្នាំសកលថ្មី ២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង»

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy បានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពី២០១៧ ដើម្បីអភិវឌ្ឍតំបន់ដែលមានទំហំ ៣.០៨៣ គីឡូម៉ែត្រក្រឡា ក្នុងឈូងសមុទ្រថៃដែលគេស្គាល់ថាប្លុក A។

យោងតាមកិច្ចព្រមពៀង រដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន ៥% នៅក្នុងការបណ្តាក់ទុនជាមួយក្រុមហ៊ុន KrisEnergy ដែលធ្លាប់បានអះអាងកាលពីឆ្នាំ២០១៧ថា កម្ពុជានឹងទទួលបានប្រមាណជា៥០០លានដុល្លារ ជាថ្លៃពន្ធ និងផ្សេងៗ។

លោកហ៊ុន​ សែនបានបន្តថាកម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការផលិតប្រេងនេះរួមមានចំណូលចូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្ម ក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅលើវិស័យនេះ។

លោកបាននិយាយផងដែរថា ​នេះក៏ជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល៕

ពាណិជ្ជកម្មកម្ពុជា-ថៃ កើនដល់៩ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតថៃ និងកម្ពុជា លោក​នាយករដ្ឋ​មន្រ្តី​ថៃ​ បាន​ផ្ញើ​លិខិត​មួយ​ជូន​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ដោយ​លើកឡើ​ងថា ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និង​កម្ពុជា​បានកើនឡើងយ៉ាងលឿន​ពីប្រមាណ ៣០០​លានដុល្លារ​អាមេរិកកាលពី២០ឆ្នាំមុន​ ឈានមកជាង៩ ប៊ី​លាន​​ដុល្លារ​អាមេរិក (៩ពាន់​លាន) នៅឆ្នាំ២០១៩។

ក្នុង​លិខិត​​ចុះ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០២០ ចេញផ្សាយដោយ​ខុទ្ទកាល័យនាយក​រដ្ឋមន្រ្តីវិមានរដ្ឋាភិបាល​ទីក្រុងបាងកក ​ដែល​ជា​លិខិត​​​នាយករដ្ឋមន្រ្តីថៃ​លោក ប្រាយុទ្ធ ចាន់​អូចា ជូន​ទៅ​​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់​ថា កម្ពុជាបានកើនឡើងយ៉ាង​លឿន​គួរឱ្យកត់សម្គាល់ពីប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក​បើ​គិត​ចាប់ពី២០ឆ្នាំមុន​ ហើយកំណើនថវិកាឈានមកជាង៩​ប៊ីលាន​ដុល្លារ​អាមេរិកនៅឆ្នាំ២០១៩។​

លោក​បន្ត​ថា៖ «ការវិនិយោគរបស់ថៃនៅកម្ពុជា បានកើនឡើង​ដោយសារ​បាន​ចូល​ចំណែក​ជា​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា ស្របពេល​ដែលសេដ្ឋកិច្ច​ថៃទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីកម្លាំងពលកម្ម និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចរបស់ប្រទេស​កម្ពុជា»​។

លោក​ ឆេង គឹមហុង នាយកវិទ្យាស្ថានកែច្នៃ​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​នៅវិទ្យាស្ថាន​ទស្សនៈ​អាស៊ី​លើក​​ឡើងថា លក្ខណៈភូមិសាស្រ្ត​របស់​ប្រទេស​ទាំង​ពីរ គឺ​ជាប្រទេសដែលជា​បងប្អូនផងរបងជាមួយ​គ្នា​ ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​ភ្ជាប់ និង​ពង្រឹងទំនាក់ទំនង​​យ៉ាង​ចាំបាច់បំផុត។ លោកបន្ថែមថា កម្ពុជាមាន ទំនាក់​ទំនងផ្នែកនយោបាយ សន្តិសុខព្រំដែន ក៏ដូចជាទំនាក់ទំនង​ពាណិជ្ជ​កម្ម ហើយថា ទំនាក់ទំនង​ពាណិជ្ជ​កម្ម​មាន​សារសំខាន់​ជាង​គេ​ប​ង្អស់។​

លោកថា៖​ «រវាងកម្ពុជានឹងថៃ​ដោយសារតែ​លំហូពាណិជ្ជកម្ម មែនទែនទៅបានភ្ជាប់ និង​ការកើនឡើង​នឹង​វា​តាំងពី​ដើ​មទសវត្សរ៍​ទី៩០​ម្ល៉េះ។ ក៏ប៉ុន្តែនៅពេលទន្ទឹមដែលផ្នែកពាណិជ្ជកម្មរវាងថៃនឹងកម្ពុជាកើនឡើង លំហូរ​វិនិយោគ​ថៃ កម្ពុជាបានធ្លាក់ចុះនៅក្នុងកម្រិតគួរឱ្យកត់សម្គាល់ ដូច្នេះហើយបានជាខ្ញុំ​គិតថា ពាណិជ្ជ​​កម្ម​រ​វាង​កម្ពុជានិង​ថៃ​មាន​ក្របខណ្ឌ មាន​ភាពចាំបាច់​អាច​ផ្ដល់ចំ​ណេញ​​រៀងៗខ្លួន»។

លោក ឆេង គីមហុង​ ក៏បានបន្ថែម​ថា លោកមើលឃើញទំនាក់ទំនងពាណិជ្ជកម្មមួយនេះថា ​កម្ពុជា​អាច​ទទួល​បាន​ផលប្រយោជន៍​ច្រើន​តាម​រយៈ​ការកាត់បន្ថយពន្ធគយ​សម្រាប់​ប្រទេស​ជាសមាជិក​អាស៊ាន​។

លោកបញ្ជាក់​ថា៖ «កម្ពុជាមិនទាន់មានសមត្ថភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានពេញលេញនៅឡើយទេ ដែលធ្វើឱ្យកម្ពុជា មាន​ផលចំណេញពីប្រទេសថៃ គឺអាច​បំពេញ​នូវ​តម្រូវ​ការសម្រាប់​បម្រើ​ក្នុង​វិស័យ​ផ្សេងៗ​នៅ​ក្នុង​ស្រុក​ខ្មែរ ហើយរួមទាំងផ្ដល់ការងារផ្នែក​ពាក់ព័ន្ធមួយចំនួន ផ្នែកដឹកជញ្ជូន ​ផ្នែក​សេវាកម្ម​ធានា​រ៉ាប់​រង​ផ្សេងៗ។ ប៉ុន្តែចំពោះផលចំណេញមិនត្រឹមតែកម្ពុជានោះទេ​ ថៃក៏ទទួលបាន ព្រោះ​កម្ពុជា​នាំ​ទំនិញ​មកពី​​ថៃ ថៃក៏ទទួលបានចំណូលពីការនាំចូលទំនេញពីថៃមកកម្ពុជាដែរ»។​

​ភាគច្រើន​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​ គឺ​ត្បូង​មានតម្លៃ គ្រឿងអលង្ការ ផលិតផល​វត្ថុធាតុដើម​កសិកម្ម និង​អាលុយមីញ៉ូម​៕

ក្រសួងការងារផ្អាកបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃបណ្ដោះអាសន្ន
ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានសម្រេច​ផ្អាក​​បញ្ជូន​ពលករ​តាម​រយៈអនុស្សារណៈនៃ​ការ​យោគយល់ (MoU)​ និង​ពលករ​តាម​រដូវ​កាល​ ទៅធ្វើការ​នៅប្រទេសថៃ​ជា​បណ្ដោះ​អាសន្ន ​​បន្ទាប់ពី​មាន​ការ​រាតត្បាត​ជម្ងឺ​កូវីដ១៩ នៅខេត្តសាមុតសាខន​​ ​ប្រទេស​ថៃ​។

​សេចក្ដី​ជូន​ដំណឹងរបស់​ក្រសួង​ការងារ​ និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈ ចុះថ្ងៃ​ទី២១ ខែធ្នូ​ ឆ្នាំ២០២០ បានអំពាវនាវ​ដល់ពលករខ្មែរទាំងអស់​​ដែល​កំពុង​​ធ្វើការ​នៅប្រទេស​ថៃត្រូវ​គោរព​​តាម​ការ​ណែនាំ ​និង​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​​ការពារ​ និង​ទប់​​ស្កាត់​​ការ​រីក​​រាល​ដាលបន្ត​​​នៃ​ជម្ងឺ​កូវីដ១៩។

តាម​រយៈ​សេចក្ដី​ប្រកាស​ដដែល​នេះ ​ក្រសួងការងារ​ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈក៏បានហាមប្រាម​​ពលករ​ខ្មែរ​ដែលស្នាក់​នៅប្រទេស​ថៃ​កុំ​ឲ្យ​ផ្លាស់​​ប្ដូរ​ទី​កន្លែង​​ស្នាក់​​នៅ ​ឬទីកន្លែងធ្វើការ​ពី​ខេត្ត​មួយ​ ទៅខេត្ត​មួយទៀត និង​ត្រូវ​រក្សារអនាម័យ​ ពាក់ម៉ាស់ លាងដៃឲ្យ​បានជាប្រចាំទាំង​នៅ​កន្លែងធ្វើការ​ និងកន្លែង​ស្នាក់​នៅ។

ក្រសួងក៏បាន​បន្ថែមទៀតថា​ សម្រាប់​ពលករ​ដែលមាន​កិច្ចការ​ចាំបាច់​ត្រូវ​ត្រលប់​មក​ស្រុក​កំណើត​​វិញ​ ដាច់ខាត​ត្រូវ​ធ្វើ​ដំណើរចូល​ប្រទេស​កម្ពុជា​តាម​ច្រកណាមួយក្នុងចំណោម​ច្រកអូរស្មាច់ ច្រកដូង​ ឬច្រក​ប៉ោយប៉ែត និងចាំបាច់​ត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។​

គួរបញ្ជាក់​ផង​ដែរ​ថា​ គិតមក​ត្រឹម​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅខេត្តសាមុតសាខននៃប្រទេស​ថៃ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ ​ចំនួន​ជាង ​៥០០​នាក់ ហើយ​ដែលក្នុងនោះ​ភាគ​ច្រើន​ជា​ប្រជា​ជន​ភូមា​ដែល​មក​ធ្វើ​ការ​នៅ​ខេត្តនោះ​៕

កម្ពុជា-ថៃ ព្រមព្រៀងបើកច្រកព្រំដែនឡើងវិញ​បន្ទាប់ពីបិទមួយរយៈដោយសារកូវីដ១៩
រដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង​ រួម​ជាមួយនឹង​ខេត្តស្រះកែវ ប្រទេសថៃ បាន​សម្រេច​បើក​ដំណើរ​ការ​​​ច្រក​ព្រំដែន​វិញ​ បន្ទាប់​ពីបាន​​បិទ​មួយ​រយៈ​ដោយសារ​ជំងឺ​កូវីដ១៩​ ដោយ​ការ​សម្រេច​នោះ​បាន​ធ្វើ​ឡើង ក្នុង​កិច្ច​​ប្រជុំ​រវាង​កម្ពុជា​និង​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែធ្នូ​ ២០២០​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​បញ្ជាក់ថា ​ការ​បើក​ដំណើរ​ការ​ច្រក​ព្រំដែន គឺ​ក្នុង​គោល​បំណង​ចង់​ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឡើង​វិញ​ នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​ ថៃ​ ក្នុង​ភូមិសាស្រ្ត​ខេត្ត​បាត់ដំបង​ ខេត្ត​បន្ទាយមានជ័យ​ និង​ខេត្ត​ស្រះកែវ​នៃ​ព្រះ​រាជាណាចក្រ​ថៃ ​និង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បន្ធូរ​បន្ថយ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ស្ថាន​ការ​ក្នុង​គ្រា​អាសន្ន​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូល​ទៅ​ធ្វើការ​ និង​ប្រកប​អាជីវកម្ម​បាន​វិញ​។​

ទំព័រ​ហ្វេសប៊ុក​ដដែល​បន្ថែម​ថា ខាងភាគីថៃបាន​ឯកភាព​ចំពោះ​ការ​ចូល​ទៅ​លក់​ដូរ​ជា​ធម្មតា​ ប៉ុន្តែ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​​១៤​ថ្ងៃ​ ចំពោះ​អាជីវករ​ដែល​​ចូល​ទៅ​លក់​រយៈ​ពេលយូរចាប់​ពី​​៣ ទៅ៤​ខែ។ ដោយ​ឡែក​ចំពោះ​ករណី​​អ្នក​ចេញ​ព្រឹក​មក​ល្ងាច​វិញ​ ទាំង​ទៅ​ផ្សារ​រោងក្លឿ​ និង​ធ្វើ​ការ​តាម​ព្រំដែន​នោះ​ ភាគី​ទាំង​៣​​ពុំ​ទាន់​មាន​ការ​ឯកភាព​នោះ​ទេ​​សុំ​ពិភាក្សា​បន្ត​ នឹង​ស្នើ​សុំ​គោលទៅ​ប្រមុខ​រាជរដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​២​សិន​៕​

គម្រោងឃ្លាំមើលទំនប់តំបន់ទន្លេមេគង្គត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​​សហការ​ជាមួយ​​​មជ្ឈ​មណ្ឌល​​​ស្ទីមសុន (Stimson) កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​​ធ្នូ ឆ្នាំ២០២០ បាន​ដាក់​ឱ្យ​ដំណើរ​ការ​​​​ឧបករណ៍​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ Mekong Dam ​​​​​​Monitor ដើម្បី​​ផ្តល់​ព័ត៌មាន​អំពី​ប្រតិបត្តិការ​របស់​ទំនប់​ និងកម្រិត​ទឹក​នៅ​ទូទាំង​ប្រទេស​ចំនួន​​៦​នៃ​អាង​ទន្លេមេគង្គ ដែល​មានប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។

យោង​​តាម​មជ្ឈមណ្ឌលស្ទី​មសុន (Stimson) ឧបករណ៍​ឃ្លាំ​មើល​ទំ​នប់​ទន្លេមេគង្គ (Mekong Dam Monitor) គឺ​ជា​ធនធាន​សាធារណៈ​ដែល​ប្រើប្រាស់​ការ​ចាប់​រំញោច​ពី​ចម្ងាយ ​និង​រូបភាព​ផ្កាយរណប​ដើម្បី​ផ្ដល់​ការរាយការណ៍ ​និង​ទាញ​យក​ទិន្នន័យ តាម​សូចនាករ​ដែល​មិន​ត្រូ​វ​បានរាយការណ៍​ពី​មុន​នៅ​ក្នុង​អាង​ទន្លេមេគង្គ​។

ទិន្នន័យ​នោះ​ ក៏​ផ្តល់​ព័ត៌មាន​អំពី​កម្រិត​ទឹក​ធម្មជាតិ​នៃ​ទន្លេមេគង្គ​ ដែល​គេ​រំពឹង​ទុក​ប្រសិន​បើ​ទំនប់​គ្មាន​ប្រតិបត្តិការ ក៏​ដូច​ជា​ព័ត៌មាន​ស្តី​ពី​ការ​សាងសង់​ ទំនប់​វារី​អគ្គិសនី​នា​ពេល​ថ្មី​នេះ។

ឧបករណ៍​នោះ​ក៏​អាច​ផ្ដល់​ជា​សញ្ញា​ព្រមាន​ដំបូង​ដែល​មាន​សារៈសំខាន់សម្រាប់​ទឹកជំនន់ ​និងគ្រោះរាំងស្ងួត ដែល​អាច​កើត​មាន​ឡើង​ក្នុ​ងអាងទន្លេមេគង្គ។

ក្នុង​ព្រឹត្តិការណ៍​ប្រជុំ​មួយ​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធអនឡាញ អ្នកជំនាញ​ជា​ច្រើន​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ទិន្នន័យ និង​អត្ថន័យ​របស់​វា​​សម្រាប់​តំបន់។

លោក Brian Eyler នាយកកម្មវិធី​អាស៊ីអាគ្នេយ៍​មជ្ឈមណ្ឌល Stimson និង​ជា​អ្នក​ដឹកនាំ​គម្រោង​បាន​និយាយ​ថា៖ «​​ឧបករណ៍​ត្រួតពិនិត្យ​ទំនប់​ទន្លេមេគង្គ នេះ​នឹង​ធ្វើ​ការទម្លាយ​បង្ហាញ​អំពី​ការ​ប្រតិប័ត្រការ​ទំនប់ និង​កម្រិត​ទឹក​នៅ​តាម​ដង​ទន្លេមេគង្គ​ដែល​ជា​អ្វី​ដែល​យើង​មិន​ធ្លា​ប់អាច​ធ្វើ​បាន​ពី​មុន។ជាមួយ​នឹង​ការ​បង្កើត​ថ្មី ​ដូច​ជា “ រង្វាស់និម្មិត” និង​ដោយ​ការ​ទាញទិន្នន័យ​ផ្សេងៗ​ទៅ​កន្លែង​តែ​មួយ​ យើង​កំពុង​ផ្តល់​អំណាច​ដល់​អ្នកពាក់ព័ន្ធ​ជា​ច្រើន​នៅ​ទូទាំង​តំបន់​។ ជាមួយ​នឹង​តម្លាភាព​នេះ​យើង​សង្ឃឹម​ថា​នឹង​មាន​ការ​រីកចម្រើន​នៃ​ការ​ទទួល​ខុស​ត្រូវ​»។

ប្រទេស​កម្ពុជា​ត្រូវ​បាន​តំណាង​នៅ​ក្នុង​កិច្ចប្រជុំ​ដោយ លោក ពូ សុធីរៈ​ នាយកប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ ​និងសន្តិភាព។ លោក​បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ទន្លេមេគង្គ​មក​លើ​ប្រទេស​កម្ពុជា ​និង​ផល​ប៉ះពាល់​នៃ​គ្រោះ​រាំង​ស្ងួត។

លោកបានមានប្រសាសន៍ក្នុង​កិច្ចប្រជុំថា៖​ «​នៅ​កម្ពុជា​ប្រជាជន​រាប់​សែន​នាក់​ពឹង​ទៅ​លើ​ទន្លេ​មេគង្គ។ ឆ្នាំ​​នេះ​គឺ​ជា​ឆ្នាំ​មួយ​ដែល​ពិបាក​គ្រប់គ្រង​ដោយសារ​តែ​មាន​គ្រោះ​រាំង​ស្ងួត។ កម្រិត​ទឹក​ទន្លេ​បាន​ធ្លាក់​ចុះ​ខ្លាំង​ពីរ​ឆ្នាំ​ជាប់​គ្នា​ដែល​ធ្វើឲ្យ​ការនេសាទ​ត្រី​បាន​ធ្លាក់​ចុះ​ជាង​ ៧០ភាគរយ ហើយ​ការ​នាំចេញ​ត្រី​ធ្លា​ក់ចុះ៨៤ភាគរយ។ ប្រការ​នេះ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ប្រជាជន​​កម្ពុជា​ ជា​ពិសេស​អ្នក​ដែល​ងាយ​រង​គ្រោះ​បំផុត​។ យើង​រីករាយ​ដែល​ទិន្នន័យ​នេះ​ឥឡូវបាន​បើកចំហ​ហើយ​អ្វីៗ​កាន់​តែ​មាន​តម្លាភាព»។

យោង​ទៅ​តាម​មជ្ឈមណ្ឌលស្ទី​មសុន (Stimson) ទិន្នន័យនេះ​ត្រូវបាន​បើកឲ្យប្រើប្រាស់ និង​ទាញ​យកជាសាធារណៈនៅលើគេហទំព័រ ទិន្នន័យទឹកទន្លេមេគង្គ (Mekong Data Initiative)៕

ការយល់ឃើញរបស់យុវជនអំពីភាពខុសគ្នា រវាងយុវជនខ្មែរ និងយុវជនថៃ​លើ​បញ្ហា​នយោបាយ​
កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ អង្គការអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP  បាន​រៀបចំ​កម្មវិធី​មួយ ដែល​មាន​ការចាក់​បញ្ចាំង​វីដេអូ Live របស់លោក សោម ឆាយ៉ា  ដែលលោក​ជាអតីត​អ្នកសារព័ត៌មាន​ទូរទស្សន៍ CNC និង​តែង​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​ប្រទេស​ថៃ។

​ក្នុង​វីដេអូ​នោះ​​លោក សោម ឆាយ៉ា ​បាន​និយាយ​រៀបរាប់​អំពី​​ស្ថានភាព​បាតុកម្ម​របស់យុវជន​​ក្នុង​ប្រទេស​ថៃ​​យ៉ាង​ដូច្នេះ​ថា នៅ​តាម​សាកល​វិទ្យាល័យ និង​នៅ​តាម​វិទ្យាល័យ​ក្នុង​ប្រទេស​ថៃ​កំពុង​តែ​ធ្វើ​ចលនា​តវ៉ា​កក្រើក​ជា​ថ្មី​ទៀត ក្នុង​ការប្រឆាំង​រដ្ឋា​ភិបាល​កើត​ចេញ​ពី​ក្រុម​យោធា និង​ទាមទារ​ឱ្យ​កាត់​បន្ថយ​អំណាច​ព្រះមហាក្សត្រ​។ បើទោះជា​ពួកគេ​ដឹង​ថា​ការតវ៉ា​នេះ​អាច​ប្រឈម​ការ​បង្ក្រាប និង​សម្លាប់​ដូច​ហេតុការណ៍​នៅ​ឆ្នាំ១៩៧៦ និង​១៩៩២​ក៏​ដោយ។

លោក​បន្ថែម​ថា ចលនា​របស់​សិស្ស-និស្សិត​ថៃ ងើប​តវ៉ា​ជាថ្មី​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា  ឆ្នាំ​២០២០​នេះ ដើមហេតុ​ដំបូង​ត្រឹម​ក្រុម​និស្សិត​រាប់​រយ​នាក់​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​​លោក  ប្រាយុទ្ធ ចាន់អូចា ចុះចេញ​ពី​តំណែង  ហើយ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ដោយ​​ពួក​គេ​ចោទ ថា រដ្ឋាភិបាល​នេះ​ឡើង​កាន់​តំណែង​ដោយ​ការបោះឆ្នោត​មិន​ត្រឹមត្រូវ និង​មិន​​មាន​សមត្ថភាព​​ក្នុង​ការ​ដោះស្រាយ​បញ្ហា  ពិសេស​ក្នុងអំឡុង​ពេល​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩នេះ។ ក្រោយមក​ទៀត​ទើប​មានការ​ទាមទារ​ឱ្យធ្វើ​កំណែ​ទម្រង់​អំណាច​ក្សត្រ​ដែល​ក្នុង​ច្បាប់​កំណត់​ដាក់​ទោស​អ្នករិះគន់​ព្រះ​មហាក្សត្រ  ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។ ថៃ​ជា សង្គម ដែល​សហគមន៍​អន្តរជាតិ​ដឹងឮ​ថា ពលរដ្ឋ​គោរព​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ក្សត្រ ហើយ​អំណាច​ក្សត្រ ថៃ​មាន​ឥទ្ធិពល​ខ្លាំង តែ​ពេលនេះ​សិស្ស​និស្សិត​ចេញ​តវ៉ា​ប្រឆាំង​ដោយ​បើកចំហ​រ​ទៅវិញ។

បន្ទាប់ពី​បាន​ទស្សនា​វីដេអូ​នោះ​ចប់ យុវជន យ៊ឹត យុតយូ ក្នុង​ចំណោម​យុវជន និង​ព្រះ​សង្ឃ​​២៧​​អង្គ​នាក់ មកពីសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សិក្សាផ្នែក​ទស្សនវិជ្ជា​បាន​និយាយ​ថា៖ «បន្ទាប់ពី​បាន​មើល​វីដេអូ​ទៅ ហើយ​ខ្ញុំ​មិន​បាន​មើល​ឃើញ​ចំណុច​៣សំខាន់ៗ​។ នៅ​ចំណុច​ទី​១ ខ្ញុំ​យល់​ឃើ​ញ​ថា លោក ប្រាយុទ្ធ ចាន់អូចា អាច​បាន​អំណាច​ហ្នឹង​គឺ​ដោយសារ​តែ​ការធ្វើ​រដ្ឋ​ប្រហារ​។ នៅ​ចំណុចទី​២ គឺ​បង្កើត​រដ្ឋធម្មនុញ្ញ​​ដើម្បី​ការពារ​អ្នក​ដឹកនាំ។ នៅ​ចំណុច​ទី​៣ គឺ​ទាក់ទង​ទៅ​នឹង​អំណាច​របស់​ព្រះមហាក្សត្រ​ដែល​ព្រះមហាក្សត្រ​មាន​អំណាច​កំពូល​ដែល​អាច​គ្រប់គ្រង​យោធា​»។

លោក​បាន​បន្ថែម​ថា ប្រសិន​បើ​​ចង់​ឲ្យ​យុវជន​ខ្មែរ​មាន​ភាព​ផុសផុល​ដូច​នឹង​យុវជន​ថៃ​ យើង​ត្រូវ​តែ ធ្វើ​ឲ្យ​ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​មាន​ឯកភាព​ជាតិ និង​មាន​តម្លាភាព​។ នេះ​បើ​យើង​ទៅ​មើល សាកល​វិទ្យាធិការ​ថៃ ឬ​ក៏​ម្ចាស់​សាកល​វិទ្យាល័យ​ថៃ​មិនមាន​មុខងារ ឬ​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល​នោះ​ទេ។ ប៉ុន្តែ​បើ​យើង​ក្រលេក​មើល​កម្ពុជា​វិញ សាកល​វិទ្យាល័យ​ធិការ​នៅ​ស្រុក​ខ្មែរ ហាក់បីដូ​ចជា​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​មុខងារ​សំខាន់ៗ​ទៅ​ទៀត។ នេះ​ហើ​យ​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​សិស្ស​និស្សិត និង​យុវជន​ខ្មែរ​នឹង​មិន​សូវ​មាន​ភាព​ក្លាហាន​។ ដោយសារ​តែ​មិនមាន​ការគាំទ្រ​ពី​អ្នក​គ្រប់គ្រង​សាលា​។ ហើយ​ថែម​ទាំង​បង្អាក់​និស្សិត​មិន​ឲ្យ​និយាយ​អំពី​នយោបាយ​។

យុវជន​ម្នាក់​ទៀត លោក សោម តាំងអ៊ី មកពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​សិក្សា​ផ្នែក​ទស្សនវិជ្ជា​បាន​និយាយ​ថា ​យុវជន​នៅ​ប្រទេស​ថៃ​​ហាក់បី​ដូចជា​ស្គាល់​អំពី​និយមន័យ​ពាក្យ​ប្រជា​ធិបតេយ្យ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ច្បាស់​លាស់​​ណាស់​។

«យើង​​សួរ​​ថា ហេតុអ្វី​​បាន​​ជា​យុ​វជន​ថៃ​ធ្វើ​បាតុកម្ម ពីព្រោះ​គេ​ដឹង​ថា ប្រសិន​បើគេ​ខ្វះអ្វី គេក៏​ត្រូវ​តែ​ទាមទារ​អ្វី​ដែល​គេ​ខ្វះម​កវិញដែរ​។ ខ្ញុំ​មើល​​ឃើញ​​មួ​យ​ទៀត​ពាក់ព័ន្ធ​ជាមួយ​នឹង​យុវជនថៃ ពួក​​គាត់​​យល់​ច្បាស់​ពាក់ព័ន្ធ​ទៅ​នឹង​ការធ្វើ​បាតុកម្ម​របស់​គាត់​ ដោយសារ​គាត់​ដឹង​ថា ប្រជា​ធិបតេយ្យ​មាន​ការរស់នៅ​មាន​សិទ្ធិ​សេរីភាព មាន​សិទ្ធិ​ក្នុង​ការបញ្ចេញ​​មតិ មាន​សុខ​សុវត្ថិភាព មាន​ការរស់នៅ​ស្រួល​វា​មាន​ទាំង​សុខមាល​ភាព។ អាហ្នឹង​ហើយ​ដែល​ថា​យុវជ​ន​គេ​យល់​អំពី​ប្រជាធិបតេយ្យ​»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ប្រសិន​បើ​​យើង​ធ្វើការ​ប្រៀបធៀប​ជាមួយ​នឹង​យុវជន​ខ្មែរ និង​យុ​វជន​ថៃ ថា​តើ​ខុសគ្នា​ត្រង់​ណា​ដែរ យើង​ឃើញ​ថា​យុវជន​ថៃ​ច្រើន​ជាង​យុវជន​ខ្មែរ។ ដូច្នេះ​ប្រសិន​បើ​​​យើង​ចង់​ឲ្យ យុវជន​ខ្មែរ​មាន​ភាព​ផុស​ផុល​ជាង​យុវជន​ថៃ វា​ប្រាកដ​ណាស់ មិន​អាច​ទៅ​រួច​នោះ​ទេ ។ ជា​យុទ្ធ​សាស្ត្រ​​របស់​ខ្ញុំ​ៗ​គិត​ថា​មាន​តែ​យុវជន​ចេះ​ច្បាប់​ទេ​ដែល​អាច​ងើប​ពី​ការគាប​សង្កត់​ពី ជិះ​ជាន់​បាន​»។

ចំណែក​យុវជន​ម្នាក់​ឈ្មោះ ពក សុខខឿយ  មកពី​សាកល​វិទ្យាល័យ​ពុទ្ធិក​សី​ហនុ​រាជ សិក្សា​ផ្នែក​​គ្រប់គ្រង​​បា​ន​និយាយ​​ថា៖ «ខ្ញុំ​យល់​ហើយ​ថា វា​ពាក់ព័ន្ធ​ជាមួយ​ប្រព័ន្ធ​នយោបាយ យោធា និង​ការគ្រប់គ្រង​អំណាច​របស់​ព្រះមហាក្សត្រ មាន​លក្ខណៈ ហួស​ហេតុ។ ចំណុច​ដែល​ខ្ញុំ​មើល​ឃើញ​ថា​ល្អ ព្រោះ​ថា​​ទាំង​ប្រជាជន​ទាំង​យុវជន មាន​ការសាមគ្គី​ជា​កម្លាំង បាន​យ៉ាង​ល្អ បើ​ទោះ​បី​ជា​មាន​ការរិត​ត្បិត​សិទ្ធិ​​សេរីភាព​មួយ​ចំនួន​ពី​អាជ្ញាធរ​ថៃ​ក៏​ដោយ​។ ខ្ញុំ​សរសើរ​​ដល់​​យុវជន​​ប្រទេស​ថៃ​​ដែល​មាន​ការតស៊ូ​។ ដូចជា​យប់​មិញ​នេះ មាន​ការធ្វើ​បាតុកម្ម​រហូត​​ដល់​ម៉ោង​១២​យប់»។

លោក​បាន​បន្ថែម​ថា  ដើម្បី​ឲ្យ​យុវជន​ខ្មែរ​មាន​ភាព​ផុសផុល​ដូច​យុវជន​ថៃ ចំណុ​ចទី​១ មាន​តែកា​រ​ជជែក​ពិភាក្សា​គ្នាអំ​ពី​បញ្ហា​សង្គម និង​ការនិយាយ​អំពី​ផែនការ​របស់​រដ្ឋាភិបាល​។ ចំណុចទី​២ ​ការអភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួនឯង​ គឺ​យុវជន​នឹ​ង​ឲ្យ​មាន​ភាព​ក្លាហាន និង​ចេះ​សង្កេត​អំពី​សង្គម​ខាង​ក្រៅ ដូចជា​នៅក្រៅ​ប្រទេស មក​ប្រៀប​ធៀប​ជាមួយ​សង្គម​កម្ពុជា​បច្ចុប្បន្ន​​។ ចំណុ​ចទី​៣ ត្រូវ​មាន​ការចេះ​រៀ​បចំ​បណ្ដាញ​យុវជន និង បណ្ដាញ​ប្រជាពលរ​ដ្ឋ​ឲ្យ​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​យើង​មាន​កម្លាំង​ខ្លាំង​ក្នុង​ការតស៊ូ​។ ចំណុច​ទី​៤  យុវជន និង​ប្រជារាស្ត្រ​ត្រូវ​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួន​ឯង កុំ​ចាំ​តែ បុគ្គល​ម្នាក់​មក​ដឹកនាំ​យើង។

អ្នកស្រី សក សុខា ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ លើកឡើង​ថា ការ​ចាក់​វីដេអូ​នេះ​ឲ្យ​យុវជន​ទស្សនា គឺ​​ក្នុង​គោល​បំណង​បណ្តុះ​ស្មារតី​របស់​យុវជ​ន​ឲ្យ​មាន​ភាព​ក្លាហាន និង​មាន​ភាព​រឹងមាំ​ក្នុងការ​តតាំង​ជាមួយ​នឹង​ការតស៊ូ​មតិ​៕

ក្រសួងមហាផ្ទៃថា ការស៊ើបបឋមបង្ហាញថាមិនមានតម្រុយលើករណីបាត់ខ្លួនសកម្មជនថៃ
ក្រសួងមហាផ្ទៃ បាននិយាយថា ​ការ​ស៊ើប​អង្កេតបឋមលើ​ករណី​បាត់​ខ្លួន​សកម្មជន​នយោបាយ​ប្រឆាំង​ថៃ លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ គឺមិនមានតម្រុយនោះទេ បន្ទាប់ពីបានសាកសួរសាក្សី  ពិនិត្យទីតាំង និងកន្លែងស្នាក់​ និងពិនិត្យកាមេរ៉ាសុវត្ថិភាពរួចមក។

ការស៊ើបអង្កេតបឋមនេះ ត្រូវបានបញ្ជូនបន្តទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាល​ពី​​ថ្ងៃ​ទី​២ ខែ​សីហា​ ឆ្នាំ២០២០នេះ  ដោយបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បីជាព័ត៏មានបន្ថែមក្នុងការឆ្លើយតប។

លិខិតរបស់បេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា​នោះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

លិខិត‌‌នោះបានសរសេដូច្នេះថា៖ «អាជ្ញាធរនៃក្រសួងមហាផ្ទៃបានអនុវត្តការស៊ើបអង្កេតលើទីតាំងដែលត្រូវបានគេចាប់ពង្រត់ និងកន្លែងរបស់ពលរដ្ឋថៃ។ ជាលទ្ធផល លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្  មិនត្រូវបានរកឃើញនៅក្នុងបញ្ជីកន្លែងស្នាក់ដែលបានផ្តល់ឱ្យទេ។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរបានព្យាយាមស្វែងរកភស្តុតាងតាមរយៈកាមេរ៉ាសុវត្ថិភាពដែលជាកន្លែងដែលឧប្បត្តិហេតុបានកើតឡើង ប៉ុន្តែមិនមានតម្រុយណាមួយ»។

ទាក់ទងនឹងរថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រពណ៌ខៀវ ក្រសួងមហាផ្ទៃបាននិយាយថា រថយន្តនេះមិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទេ។

ក្រសួងបានបន្តថា ផ្អែកលើសក្ខីកម្មរបស់សាក្សីបីនាក់ ដែលរស់នៅជុំវិញទីតាំងនៃឧប្បត្តិហេតុដែលបានចោទប្រកាន់ គឺពួកគេបានបញ្ជាក់ថាមិនមានរបាយការណ៍ នៃការចាប់ពង្រត់នៅក្នុងតំបន់នោះទេ។

លិខិតរបស់ភាគីកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងលិខិតរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ទាក់ទងនឹងការចាប់ពង្រត់ និងការបាត់ខ្លួន របស់លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០។

នៅក្នុងលិខិតនេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការស៊ើបអង្កេតដែលមានប្រសិទ្ធិភាព និងសិទ្ធិរបស់គ្រួសារក្នុងការទទួលបានការពិត និងការកំណត់អត្តសញ្ញាណរបស់ជនល្មើស ហើយក្រុមអ្នកជំនាញ អ.ស.ប ក៏បានសម្តែងការព្រួយបារម្ភអំពីកង្វះវឌ្ឍនភាពក្នុងការស៊ើបអង្កេតផងដែរ៕