UN – Newsroom Cambodia

ក្រុមសិទ្ធិមនុស្សថាច្បាប់ប្រឆាំងកូវីដមិនត្រូវតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ហើយស្នើសុំឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ
អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួន ៣រូប បានសម្តែងនូវកង្វល់លើច្បាប់ស្តីពីវិធានការណ៍ការពារប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ ដោយបានអះអាងថាច្បាប់នេះមិនត្រូវតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ហើយបានស្នើសុំឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ។

គួររំលឹកថា រដ្ឋសភាជាតិបានអនុម័តច្បាប់នេះកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ហើយច្បាប់នេះផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរ ការជួបជុំ និងការជួបប្រជុំ ការប្រតិបត្តិការអាជីវកម្ម និងសកម្មភាពអាជីពមួយចំនួន ក៏ដូចជា អំណាចក្នុងការទប់ស្កាត់ ឬរឹតត្បិតតំបន់ និងទីកន្លែងមួយចំនួនផងដែរ។

គេហទំព័រ Special Rapporteur Cambodia របស់លោកស្រីរ៉ូណា ស្មីត បាននិយាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សអ.ស.ប មានកង្វល់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងមិនសមាមាត្រទាំងនេះ។

ហ្វេសប៊ុកផេកនោះបាននិយាយថា «ក្រុមអ្នកជំនាញសិទ្ធិមនុស្សអ.ស.ប ក៏បាន លើកកង្វល់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងមិនសមាមាត្រ ចំពោះបុគ្គលដែលមិនគោរពតាមវិធានការសុខភាព វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលមានចែងនៅក្នុងច្បាប់នេះ ហើយជំរុញឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញលើច្បាប់នេះ ដើម្បីធានានូវការគោរពតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ដែលការពារសិទ្ធិ និងសេរីភាពរបស់ប្រជាជនកម្ពុជា»។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ Newsroom Cambodia បានច្រានចោលការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សអ.ស.ប ដោយបានអះអាងថានេះជាវិធានការការពារជីវិតមនុស្ស ហើយបានចោទសួរមន្រ្តីសិទ្ធិមនុស្សថាតើ «មានស្គាល់ពាក្យថាសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទេ ព្រោះពាក្យថាសមរភូមិមានន័យគ្រប់គ្រាន់ណាស់ ហើយពួកអ្នកសិទ្ធិមនុស្សប៉ុន្មាននាក់ ប៉ុន្មានក្រុមហ្នឹងចេះខ្មែរអត់?»។

លោកបាននិយាយដូច្នេះថា «អ្នកដែលមិនចង់គោរពវិធានការ និងការណែនាំរបស់រដ្ឋាភិបាលហ្នឹង ចង់ងាប់មែន? បើចង់ងាប់ទៅចងកទៅ លោកឃើញទេអត្រានៃការឆ្លងរីករាលដាលច្រើន តួរលេខមិនក្រោមពី១០០ ទៅ ១០០ជាង។​ យើងធ្វើនេះគឺបំណងដើម្បីរក្សាជីវិតរបស់ប្រជាពលរដ្ឋ បើយើងទុកឲ្យឆ្លងគ្រប់គ្នាយ៉ាងម៉េច?»

លោកផៃ ស៊ីផានបានបញ្ជាក់បន្ថែមថា៖ «ធ្វើតាមវិធានការរបស់រដ្ឋាភិបាលទៅ គេមិនដែលចង់ទៅបញ្ចេញកម្លាំងរាប់រយនាក់តាមចិញ្ចើមផ្លូវ ឬតាមដងផ្លូវទាំងអត់ងងុយ វេទនា គេចង់ការពារជីវិតមនុស្ស ហើយមានប្រយោជន៍អ្វី? គេទៅធ្វើបាបមនុស្សនោះ»៕

អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN៖ ៦០ថ្ងៃហើយរដ្ឋាភិបាលកម្ពុជាមិនទាន់ឆ្លើយតបករណីលោក រ៉ុង ឈុន
លោកស្រី Mary Lawlor អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លើក​ឡើង​ថា រដ្ឋា​ភិបាល​កម្ពុជា​មិន​ទាន់​បាន​ផ្តល់​ជូន​ព័ត៌មាន​បន្ថែម​ ពាក់ព័ន្ធ​​នឹង​ការ​ចាប់ឃុំ​​ខ្លួន​​​មេសហជីព​មួយ​រូប គឺ​លោក រ៉ុង ឈុន ​ តាម​ការ​ស្នើ​​​​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​​​​នៅ​ឡើយ​​ទេ​ ក្នុង​រយៈពេល​ជាង​៦០​ថ្ងៃ​មក​នេះ។

ក្រុមអ្នកជំនាញ​ខាង​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ចំនួន​៥​រូប បាន​ផ្ញើ​លិខិត​​រួមគ្នា​​មួយ​​ទៅ​​កាន់​​រដ្ឋមន្ត្រី​​ការបរទេស​​កម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ និង​ទើប​ត្រូវ​បាន​បង្ហោះ​ជាសាធារណៈ​​នៅ​ថ្ងៃ​ទី​១៧​ ខែ​តុលា​នេះ​។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្សទាំង​៥​រូប​នោះ​រួមមា​ន អ្នក​រាយការណ៍​ពិសេស​ស្តីពី​ការលើក​កម្ពស់ និង​ការការពារ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញ​គំនិត និង​មតិ​ក្រុម​ការងារ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​សេរីភាព​ក្នុង​ការជួបជុំ​ដោយ​សន្តិវិធី និង​បង្កើត​សមាគម និងអ្នក​រាយការណ៍​​ពិសេស​ស្តីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

ក្នុងលិខិត​​នោះ ​ក្រុម​អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស​​​នៃ​​អង្គការ​​សហប្រជាជាតិបាន ស្នើសុំ​ព័ត៌មាន​បន្ថែម​អំពី​មូលដ្ឋាន​ពិត និង​មូលដ្ឋាន​ច្បាប់​លើ​ការចាប់​ និង​ឃុំខ្លួន លោក រ៉ុង ឈុន និង​របៀប​នៃ​​ការចាប់ខ្លួន និងឃុំខ្លួននេះស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ទាក់ទង​នឹង​សិ​ទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ និង​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ។

ក្រៅពី​ករណី​លោក រ៉ុង ឈុន ក្រុម​អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស​នៃអង្គការ​សហ​ប្រជា​ជាតិ​ក៏​បាន​ស្នើសុំ​ព័ត៌មាន​បន្ថែម​ពី​ភាព​ត្រូវ​គ្នា​នៃ​ការចាប់​ខ្លួន ជាមួយ​នឹង​សិទ្ធិ​សេរីភាព និង​សន្តិសុខ​បុគ្គល រាប់​ទាំង​ការទទួល​បាន​ការជូន​ដំណឹង​នៅ​ពេល​ចាប់​ខ្លួន និង​អំពី​មូលហេតុ​នៃ​ការចាប់​ខ្លួន​ផង  ដែរ​។

ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញ​សិទ្ធិ​មនុស្ស​ទាំងនោះ​ក៏​បាន​ស្នើ​សុំ​ព័ត៌មាន​បន្ថែម​ពី​របៀប​នៃ​ការបំបែក​ការជួប​​ជុំដោយ​សន្តិវិធី​កាលពីថ្ងៃទី៣ និងទី៥ ខែសីហា ឆ្នាំ២០២០ នៅ​​ក្រៅ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ដែល​ក្រុម​អ្នក​ជំនាញអះអាង​ថា ការតវ៉ា​នោះ​គឺ​ស្រប​តាម​កាតព្វកិច្ច​ផ្លួវ​ច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា២១​នៃ​កតិកា​សញ្ញា​អន្តរ​ជាតិ​​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​ច្បាប់​របស់​កម្ពុជា​ផង​ដែរ ដែល​បាន​ធានា​នូវ​ការជួបជុំ​ដោយ​សន្តិវិធី។​​

ថ្លែងប្រាប់ Newsroom Cambodia តាមរយៈ​បណ្តាញ​សង្គម Signal លោកស្រី Mary Lawlor អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​ស្នើ​សុំ​ព័ត៌មាន​បន្ថែម​ករណី​លោក រ៉ុង ឈុន មក​គឺ​អស់​​​​រយៈពេល​ជាង​៦០ថ្ងៃ​មក​ហើយ​ដែល​រដ្ឋាភិបាល​មិន​បាន​ធ្វើការឆ្លើយ​តប តែ​លោកស្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​ក៏​នៅតែអាច​ឆ្លើយ​តប​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោកស្រីបន្ថែមថា​ ទោះបីជា​បាន​ទទួល ឬ​មិ​​នបាន​ទទួល​ការឆ្លើយ​តប​ក្តី ក្រុម​អ្នក​ជំនាញ​នឹង​នៅ​តែ​បន្ត​ការតាម​ដាន និង​ឃ្លាំមើល​លើ​ករណី​ទាំងនេះ​​។​

លោកស្រីថា៖ «អ្នករាយការណ៍​ពិសេស​នឹង​នៅ​តែ​បន្ត​ឃ្លាំមើ​ល​ទោះ​បីជា​មាន ឬ​មិនមាន​ការឆ្លើយ​ក៏​ដោយ ហើយ​ដោយ​ផ្អែក​ទៅ​លើការវិវត្ត និង​ព័ត៌មានថ្មីៗ​ដែល​ខ្ញុំ​ទទួល​បាន និង​អាច​បញ្ជាក់​បាន»។

តំណាងកម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ កាលពីខែកញ្ញា​​បាន​លើក​ឡើង​​ថា    កម្ពុជា​ពុំ​មាន​ការអនុញ្ញាត​ឲ្យ​​មា​ន​​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើយ ហើយថា ការចាប់​ខ្លួន​សកម្មជន​នានា​ដែល​តវ៉ា​កន្លង​មក គឺជា​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា។​​​​​​​

Newsroom Cambodia មិនអាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​ពី​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បានទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រសហ្បតិ៍​នេះ។​

យ៉ាងណា​មិញ​សមាជិក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កត្តា អ៊ន បាន​ប្រាប់ Newsroom Cambodia កាលពី​រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០​នេះ​ថា ​ក្រសួង​ការ​បរ​ទេស និង​​ក្រសួង​​ដែល​​ពាក់ព័ន្ធ នឹង​​ធ្វើ​​បច្ចុប្បន្ន​ភាព​​ជុំវិញ​​ករណី​​នេះ ហើយ​ក្រសួង​នឹង​ពិនិត្យ​ពិចារណា​ថា នឹង​ត្រូវ​ឆ្លើយ​តប ឬ​មិន​ឆ្លើយ​តប​ក្នុង​ពេល​ខាង​មុខ។​

លោកថា៖ «តាមរយៈ​ក្រសួង​ការបរទេស គឺ​យើង​បាន​ប្រមូល​ព័ត៌មាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​នឹង​ធ្វើ​បច្ចុប្បន្នភាព​លើ​ករណី​នេះ ដោយ​សារ​ករណី​នេះ​បាន​ផុត​ពី​ដៃ​រដ្ឋាភិបាល​ទៅ​ដល់​តុលា​ការ​ហើយ ហើយ​ក្រ​សួង​ការបរទេស​នឹង​ពិនិត្យ​ពិចារណា​ថា នឹង​គួរ​ឆ្លើយ​តប​តាម​វិធី​ណា ឬ​ក៏​មិន​ឆ្លើយ​តប ពីព្រោះ​ករណីនេះយើង​បានឆ្លើយ​តប​ជាច្រើន​ដងម​កហើយ»។​

លោក រ៉ុង ឈុន ប្រធាន​​សហភាព​​សហជីព​កម្ពុជា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ២០២០ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ក្រោម​ការចោទ​ប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវ​រដល់​សន្តិសុ​ខ​សង្គម» បន្ទាប់ពី​លោ​ក​បាន​​ចេញ​សេចក្តី​ថ្លែង​ការណ៍​​មួយ​​ក្នុង​​នាម​​​ជាតំណាង​​ក្រុមប្រឹក្សា​​ឃ្លាំ​មើល​​កម្ពុជា កាល​ពីថ្ងៃ​ទី២១​ ខែកក្កដា ដោយ​លើកឡើង​ថា ការបោះបង្គោល​ព្រំដែន​លេខ​១១៤​ ដល់​១១៩​ មាន​ភាព​មិន​ប្រក្រតី​​ច្រើន ​ដែល​ធ្វើ​​ឲ្យ​​ពលរដ្ឋ​​បាត់បង់​​ដី​​​ទៅ​ភាគីវៀតណាម​​ជាច្រើន​​រយ​​ហិកតា​ ក្នុង​​ខេត្ត​ត្បូងឃ្មុំ៕

កម្ពុជា ចិន និងយូនីសេហ្វ រួមគ្នាការពារសិស្សមត្តេយ្យចំនួន៧ម៉ឺននាក់អំឡុងការកើតមានជំងឺកូវីដ១៩
ក្រសួងអប់រំ​កម្ពុជា​ ស្ថានទូត​ចិន និង​អង្គការ​​យូនីសេហ្វ នៅ​ថ្ងៃ​ពុធ​បាន​ជួប​ជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សង្កេត​មើល​ការប្រើប្រាស់​បរិក្ខា​អនាម័យ និង​សម្ភារ​សិក្សា ដែល​ក្រសួង​ពាណិជ្ជកម្ម​​​ចិន បាន​ឧបត្ថម្ភ​សម្រាប់​ជួយ​ដល់​កុមារ​ប្រមាណជា​៧​ម៉ឺន​នាក់​បាន​ចូល​រៀន​ដោយ​សុវត្ថិភាព​ក្នុង​អំឡុង​ការ​កើត​មាន​ជំងឺ​កូវីដ​១៩។ ​

យោងតាមទំព័រហ្វេសបុករបស់​អង្គការ​យូនីសេហ្វ​កម្ពុជា​បញ្ជាក់ថា ក្រសួងពាណិជ្ជកម្មចិន បាន​ឧបត្ថម្ភ​​សម្ភាររៀន និងបង្រៀន ព្រមទាំងបរិក្ខារទឹកស្អាត និងអនាម័យដល់​សាលា​មត្តេយ្យ​​សិក្សា​​ចំនួន​៣,០៦៤ កន្លែង​ទូទាំងប្រទេស​កម្ពុជា។

«ការផ្ដល់សម្ភាររៀន និងបង្រៀន (ព្រមទាំងបរិក្ខារទឹកស្អាត និងអនាម័យ) ដូចជាឧបករណ៍​សម្រាប់​​លាង​សម្អាត​ដៃ​ចល័ត ធុង​ចម្រោះ​ទឹ​ក និង​សម្ភារ​លាង​សម្អាត​ដទៃ​ទៀត​ដែល​មាន​សារៈសំខាន់​ចំាបាច់​​​សម្រាប់​ការពារ​សុវត្ថិភាព និង​សុខភាព​របស់​កុមារ​តូចៗ។ បច្ចុប្បន្ន​សម្ភារ​ទាំងអស់​នេះ​កំពុង​ត្រូវ​បាន​ចែក​ជូន​ការិយាល័យ​អប់រំ​ស្រុក​ចំនួន​១៨៧​ស្រុក នៅ​ក្នុង​រាជធានី​ខេត្ត​ទាំង​២៥»។

ចាប់​តាំង​ពី​​កម្ពុជា​មានករណី​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​នៅដើម​​ឆ្នាំ​២០២០​មក កម្ពុជា​បាន​ប្រកាស​បិទ​សាលា​រៀន​​ជាបណ្តោះ​អាសន្ន​នៅ​ទូទាំង​ប្រទេស និង​ទើប​ប្រកាស​បើក​សាលា​វិញ​បណ្តោះ​អាសន្ន​​​នៅ​ដើម​ខែ​តុលា​នេះ ដោយ​ប្រកាស​ឲ្យ​គ្រប់​សាលា​ទាំងអស់​អនុវត្ត​គោល​ការណ៍​ប្រតិ​បត្តិ​​ស្តង់​ដា សម្រាប់​ដំណើរការ​គ្រឹះស្ថាន​សិក្សាឡើងវិញ​ក្នុង​បរិបថ​នៃ​ជំ​ងឺកូវីដ-១៩ របស់​ក្រសួង​អប់រំ យុវជន និងកីឡា៕​

អគ្គលេខាធិការ UN គ្រោងលើកឡើងពីការបំភិតបំភ័យក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres គ្រោងនឹងលើកឡើងអំពីរបាយការណ៍ប្រចាំឆ្នាំស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២០នេះ។

តាមរយៈទំព័រហ្វេសប៊ុករបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទកសិទ្ធិមនុស្សនៅកម្ពុជា UNHRC លោក António Guterres នឹងធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំឆ្នាំរបស់លោកទៅក្រុមប្រឹក្សាសិទ្ធិមនុស្សស្តីពីការបំភិតបំភ័យ និងការសងសឹកដែលបានធ្វើឡើងដោយមន្រ្តីសន្តិសុខប្រឆាំងនឹងអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ តំណាង និងយន្តការរបស់ខ្លួន នៅក្នុងវិស័យសិទ្ធិមនុស្ស នៅកម្ពុជា។

ស្ថាប័នអង្គការសិទ្ធិមនុស្សមួយនេះ ក៏បានរំលឹកផងដែរថា នៅខែតុលា ឆ្នាំ ២០០៩កន្លងទៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានស្នើសុំអគ្គលេខាធិការឲ្យរាយការណ៍ជារៀងរាល់ឆ្នាំ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សលើប្រធានបទនេះ។

UNHRC បានបន្តថាកាលខែសីហា ឆ្នាំ ២០១៩ កន្លងទៅ​ថា អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានកត់សម្គាល់ថាខ្លួនទទួលរបាយការណ៍ជាច្រើនអំពីមន្ត្រីនគរនបាលមូលដ្ឋានដែលមិនបានអញ្ជើញចូលរួមព្រឹត្តិការណ៍វគ្គបណ្តុះបណ្តាល កិច្ចជុំដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល តែមន្រ្តីអាជ្ញាធរទាំងនោះបានមកថតរូប សាកសួរព័ត៌មាន និងទាមទារលិខិតអនុញ្ញាត។

បន្ទាប់ពីមានអន្តរាគមន៍ពីការិយាល័យ OHCHR កិច្ចប្រជុំនោះត្រូវបានអនុញ្ញាតឲ្យបន្តធ្វើ ក៏តែទោះជាយ៉ាងនេះក៏ដោយ ក៏មន្ត្រីនគរបាល នៅថ្ងៃបន្ទាប់ បានមកទាមទារព័ត៌មានលម្អិតអំពីសកម្មភាព និងឈ្មោះអ្នកចូលរួមពីអង្គការ ហើយក្រុមគ្រួសាររបស់ពួកគេក៏ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ផងដែរ។

ជាការឆ្លើយតប លោក ជិន ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៏ បាននិយាយថា ការសន្និដ្ឋានថា មានការរឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវីល និងភ្នាក់ងារអង្គការសហប្រជាជាតិនោះ គឺជាការវិភាគមិនស៊ីជម្រៅ និងមិនបានជួបពិក្សាជាមួយនឹងក្រុមភាគីពាក់ព័ន្ធមានអាជ្ញាធរខាងសមត្ថកិច្ច ដើម្បីឱ្យមានតុល្យភាពនៃការធ្វើការសន្និដ្ឋាននោះទេ។

លោកគូសបញ្ជាក់ថា «ការលើកឡើងនៃការបូកសរុបនៃរបាយការខាងលើនេះ មិនបានធ្វើការពីគ្រោះយោបល់ ជជែកគ្នានិងប្រមួលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធទេ ជាការសន្និដ្ឋានមួយដែលមិនគ្រប់ជ្រុងជ្រោយ មិនឆ្លើយតបទៅនឹងស្ថានពិតជាក់ស្ដែង នៃការអនុវត្តសិទ្ធិសេរីភាព ហើយមានការលំអៀង»៕