United States – Newsroom Cambodia

ស្ថានទូតប្រទេសប្រជាធិបតេយ្យអំពាវនាវឱ្យកម្ពុជាផ្សះផ្សាជាតិ បន្ទាប់ពីតុលាការកាត់ទោសក្រុមមេដឹកនាំបក្សប្រឆាំងទ្រង់ទ្រាយធំ
បណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យ​ប្រចាំកម្ពុជា​ ​បាន​​បង្ហោះ​សារ​អំពាវនាវ​ជា​ថ្មី ជំរុញ​ឲ្យ​កម្ពុជា​​​មានការផ្សះផ្សាជាតិ បន្ទាប់ពី​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​កាត់​ទោស​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​ប្រឆាំង​ជាច្រើន​រូប ឱ្យ​ជាប់ពន្ធនាគារពីចន្លោះពី​២០ ទៅ​២៥ឆ្នាំ កាលពីថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ។

បណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យ​ប្រចាំកម្ពុជា​ទាំង​នោះ ​រួម​​មាន​​តំណាង​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា ស្ថានទូត​អាល្លឺម៉ង់ អង់​គ្លេស បារាំង និង​អូស្រ្តាលី​​ជាដើម។​

ការ​បង្ហោះ​សារអំពាវនាវឲ្យ​កម្ពុជា​មានការ​ផ្សះផ្សា​ជាតិ​​នោះ​ កើត​ឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលថ្ងៃទី​១ ខែ​មីនា ប្រកាស​សាលក្រម​សម្រេចកាត់ទោសលោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ។ ចំណែក​អ្នកស្រី មូរ សុខហួរ ព្រមទាំងលោក អេង ឆៃអ៊ាង ត្រូវ​ជាប់​ពន្ធនាគារ​២២ឆ្នាំ និង​មន្ត្រីមួយចំនួនទៀត​រួម​មាន អ្នកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក  ឡុង រី និងលោក នុត រំដួល សម្រចឱ្យជាប់ពន្ធនាគារ២០ឆ្នាំ។

ក្រៅតែពីមានទោសជាប់ពន្ធនាគារ មេដឹកនាំអតីតបក្សប្រឆាំងទាំង ៩រូបនេះ ក៏​ត្រូវ​សម្រេច​ដក​ហូតសិទ្ធិជាពលរដ្ឋមួយចំនួនជាអាទិ៍ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ​និង​សិទ្ធិ​បម្រើរាជការ ព្រមទាំងផាកពិន័យជាប្រាក់រួមគ្នាចំនួន ១,៨០០ លានរៀល ចូលទៅរដ្ឋផងដែរ។

ក្រោយប្រកាសសាលក្រមជុំវិញការកាត់ក្ដីនេះ តំណាងអ្នកនាំពាក្យ នៃ​ការិយាល័យ​ក្រៅប្រ​ទេស​របស់​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ ដោយបានគត់សម្គាល់ថា សាលក្រមកាត់ក្ដីនេះ ត្រូវបានប្រកាសបន្ទាប់ពីសវនាការប្រញាប់ប្រញាល់ ដែលត្រូវបានធ្វើឡើងដោយកំបាំងមុខ។ ជនជាប់​ចោទ​មិនត្រូវបានអនុញ្ញាតឱ្យត្រឡប់មកកម្ពុជា​ដើម្បីការពារក្ដីរបស់ខ្លួន​នៅចំពោះមុខតុលាការ ដែល​នេះ​ត្រូវ​បានអ្នកនាំពាក្យសហភាពអឺរ៉ុប ចាត់ទុកថា ហាក់បីដូចជា ការរំលោភ​សិទ្ធិ​ទទួល​បាន​ការកាត់ក្ដី​ដ៏​ត្រឹមត្រូវ ដែលមានចែងយ៉ាងច្បាស់​ក្នុងច្បាប់អន្តរជាតិ​ស្ដីពីសិទ្ធិមនុស្ស។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយមិន​គិតពី​និន្នាការ​នយោបាយ​របស់​ពួកគេ គួរទទួលបានការធានាថា ពួកគេមានសិទ្ធិ ទទួលបានការកាត់ក្ដីដ៏ត្រឹមត្រូវ ស្របទៅតាម អនុសញ្ញា ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ រួមទាំងសិទ្ធិនានា ដែលមានចែង នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ អាជ្ញាធរកម្ពុជា ត្រូវគោរពនីតិរដ្ឋ និងការជំនុំជម្រះដ៏ត្រឹមត្រូវ និងធានាថា សិទ្ធិចូលរួមនយោបាយ និងសេរីភាពជាមូលដ្ឋានគ្រឹះ ត្រូវបានគោរពយ៉ាងពេញលេញ រាប់បញ្ចូលទាំងសេរីភាពបញ្ចេញ​មតិ ការបង្កើតអង្គការ សមាគម និងការប្រមូលផ្ដុំដោយសន្ដិវិធី។

ក្នុងលិខិតបន្ទាត់ចុងក្រោយបានសរសេរថា៖ «សហភាពអឺរ៉ុប សូមអំពាវនាវជាថ្មីម្ដងទៀត ដល់​អាជ្ញាធរ​កម្ពុជា ក្នុងការចាប់ផ្ដើមនូវដំណើរការផ្សះផ្សាជាតិ តាមរយៈកិច្ចពិភាក្សាប្រកបដោយ ភាពត្រឹមត្រូវ​ស្មោះត្រង់ និងចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។

ចំណែក​ទំព័រហ្វេសប៊ុកស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ផ្សាយ​នៅ​ថ្ងៃ​ទី​៣​ ខែមីនា​ ថា លោក Pablo KANG ឯកអគ្គរដ្ឋទូត​អូស្រ្តាលី​​ប្រចាំ​កម្ពុជា ​បាន​ជួប​​លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ដោយ​​បានលើកឡើងអំពីកង្វល់របស់រដ្ឋា​ភិបាល​អូស្ត្រាលី ក្នុងការកាត់ទោសសកម្មជនគណបក្សប្រឆាំង និងមន្ត្រីជាន់ខ្ពស់សំខាន់ៗ ឱ្យជាប់ពន្ធនាគារយូរឆ្នាំ និងដកសិទ្ធិពលរដ្ឋ នាពេលថ្មីៗ។ លោក Pablo Kang ​ក៏បានទទូច​ឲ្យ​​រដ្ឋាភិបាលកម្ពុជា​អនុវត្តតម្លាភាព និងនីតិវិធីត្រឹមត្រូវ លើដំណើរ​ការកាត់ក្ដីទាំ​ង​អស់ និងមានវិធានការកសាងទំនាក់ទំនងឡើងវិញ ជាមួយសមាជិកគណបក្សប្រឆាំង​ និងសង្គមស៊ីវិល។

ស្រដៀងគ្នានេះ លោក W. Patric Muphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ​កម្ពុជា បានថ្លែងក្នុង​បណ្ដាញ​សង្គមធ្វីត​ធឺរ​បស់លោក​ថា ការកាត់ទោសនេះ គឺខ្វះនីតិវិធីត្រឹមត្រូវ ហើយក៏បានស្នើឱ្យអាជ្ញាធរ បើក​លម្ហ​នយោបាយឱ្យបានទូលំទូលាយឡើងវិញ និងអនុញ្ញាតឱ្យគ្រប់ភាគី​បញ្ចេញមតិយោបល់ និងចូលរួមធ្វើសកម្មភាពបានដូចគ្នា។

លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុកលោកប្រតិកម្មនឹង សាលក្រមផ្ដន្ទាទោសលោក និងអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិ ៨រូបទៀតថា «សាលក្រមគួរឱ្យអស់សំណើច ឆ្លុះបញ្ចាំង​ពីភាពភ័យខ្លាចរបស់លោក ហ៊ុន សែន ដែល​ចង់កម្ចាត់លោកចេញពីឆាកនយោបាយកម្ពុជា» ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់ Newsroom Cambodia តាមរយៈសម្ភាសតាមទូរស័ព្ទថា ចំពោះការសម្រេចរបស់តុលាការ​ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា មិនមានសមត្ថកិច្ចណាទៅលូកលាន់ទេ ព្រោះតុលាការជាស្ថាប័នឯករាជ្យ ហើយវិនិច្ឆ័យក្ដី ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលមានសរសេរក្នុងរដ្ឋធម្មនុញ្ញ រាល់ជនទាំងឡាយណា ដែលប្រព្រឹត្តរំលោភច្បាប់ គឺតុលាការជាអ្នកវិនិច្ឆ័យ។

លោកបន្ដថា ដូចយើងឃើញហើយថា អ្វីដែលផលប្រយោជន៍លើ​​សកលលោក គឺសន្ដិភាព និងការគោរពលិទ្ធិប្រជាធិបតេយ្យ ហើយបើមានជនណាអំពាវនាវ ធ្វើឱ្យមានចលាចល​ដើម្បីបែរចុងអាវុធ មកទម្លាក់នាយករដ្ឋមន្ត្រី ដែលកើតឡើង ដោយការបោះឆ្នោត ស្របច្បាប់ រឿងហ្នឹង គឺមិនអាចអនុគ្រោះឱ្យបានទេ។​ លោកបន្ថែមថា ចំពោះអ្នកអំពាវនាវ ញុះញង់បង្កើតអំពើហិង្សា ប្រឆាំងរំលោភលើច្បាប់នីតិរដ្ឋ ហេតុដូចម្ដេចតុលាការគ្មានសិទ្ធិកាត់សេចក្ដី ហើយអ្នក ដែល​ឆ្លង​កាត់​ការកាត់​សេចក្ដី​ហ្នឹង មានការវិនិច្ឆយដាច់ដោយឡែកមួយ ដែលជាបុព្វសិទ្ធិ​របស់​នាយក​រដ្ឋមន្ត្រី។

លោកបានឆ្លើយតបបញ្ជាក់បន្ថែមលើសេចក្ដីថ្លែងការណ៍ស្នើឱ្យមានការផ្សះផ្សាជាតិថា៖ «តុលាការវិនិច្ឆយក្ដី អ្នកដែលត្រូវបានកាត់ទោស ចំពោះរឿងបំពាន់ច្បាប់តែប៉ុណ្ណោះ។ ហើយការផ្សះផ្សាជាតិ មិនមែនជារឿងវិបត្តិនយោបាយឯណា, មានតែក្រុមឧទ្ទាមប្រឆាំងរាជរដ្ឋាភិបាល ប្រឆាំងប្រជាពលរដ្ឋ ដូច្នេះគេ មិនដែលទៅចរចាជាមួយក្រុមឧទ្ទាមទេ»។

ទាក់ទងនឹងរឿងនេះដែរ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរ​លើ​ហ្វេសប៊ុកលោកនៅថ្ងៃទី៣​ ខែមីនា ថា៖ «លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ច សម្រាប់​អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។ ការអនុវត្តច្បាប់ ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិត​លម្ហប្រជាធិបតេយ្យនោះទេ។ ចំណែក​ឯការ​រិះគន់​លើ​នីតិវិធី និងការសម្រេចរបស់តុលាការ​ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជា ហើយដើម្បីតែការពារក្រុមជនល្មើសនោះ វាជាការិះគន់​បែបអយុត្តិធម៌ និងមានស្តង់ដារពីរ» ។

លោក ឡៅ ម៉ុងហៃ អ្នកឃ្លាំមើលសង្គម បានសរសេរលើហ្វេសប៊ុកលោកទាក់ទងនឹងការឆ្លើយតបរបស់មន្ត្រីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា៖ «ការឆ្លើយតបទៅនឹងការទិតៀនអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនអាចធ្វើឲ្យគេជឿបានទេ បើមិនគិតថាសិទ្ធិមនុស្ស ជាច្បាប់ និងថារដ្ឋត្រូវការពារសិទ្ធិមនុស្សទាំងនោះ ។ មន្រ្តីច្បាប់ និងមន្ត្រីទទួលបន្ទុកសិទ្ធិមនុស្ស ច្រើនតែសង្កត់ធ្ងន់ថាអ្នកប្រើប្រាស់សិទ្ធិសេរីភាព ត្រូវគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ ដើម្បីតបទៅនឹង ការទិតៀនថាមានការបង្ក្រាបនិងដាក់ទោសទណ្ឌ ដល់អ្នកប្រើប្រាស់សិទ្ធិសេរីភាពកាន់តែច្រើនទៅៗ សឹងតែ មិនអាចប្រើប្រាស់សិទ្ធិនោះបានសព្វថ្ងៃនេះ» ។

លោក សម រង្ស៊ី និងក្រុមមន្ត្រីជាន់ខ្ពស់ ៨រូបទៀត បានត្រូវសម្រេចពីផ្ដន្ទាទោស ចោទពី បទឧបឃាត (បង្កការញុះញង់ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល និងរួមគំនិតក្បត់) ពាក់ព័ន្ធ​នឹង​គម្រោងវិលចូលស្រុករបស់លោក សម រង្ស៊ី និងក្រុមមន្ត្រីពាក់ព័ន្ធ កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៩  ដែល​រដ្ឋាភិបាលកម្ពុជា​ចាត់ទុកជាការប៉ុនប៉ងបង្កការញុះញង់ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល៕

ស្រ្តីជនជាតិអាមេរិកកាំង វិជ្ជមានកូវីដ បន្ទាប់ពីធ្វើតេស្តជាលើកទី២
ក្រសួងសុខាភិបាលកម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩មួយករណីទៀត បន្ទាប់ពីការធ្វើតេស្តជាលើកទី២ លើស្រ្តីជនជាតិអាមេរិកកាំង ដែលបានធ្វើដំណើរមកដល់កម្ពុជាកាលពីសប្ដាហ៍មុន។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្រ្តីជនជាតិអាមេរិកកាំងនេះមានអាយុ៣៥ឆ្នាំ ហើយស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជា នៅថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២០។

ការរកឃើញនេះ គឺក្រោយពីបានធ្វើតេស្ត​លើវត្ថុសំណាកលើកទី២ នៅថ្ងៃទី៧ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ ហើយបច្ចុប្បន្ន គាត់កំពុងស្នាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះយោងតាមក្រសួងសុខាភិបាល៕

ទូតអាមេរិកជួបលោក កឹម សុខា ពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស កូវីដ និងបញ្ហាទឹកជំនន់​
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅគេហដ្ឋានរបស់លោក នៅថ្ងៃព្រហស្បតិ៍​ ទី២២ ខែតុលា ឆ្នាំ២០២០នេះ ដោយបានពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស ផលប៉ះពាល់ដោយសារជម្ងឺរាតត្បាត កូវីដ-១៩ បញ្ហាគ្រោះទឹកជំនន់​ និងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។

នេះជាលើកទីពីរហើយ ដែលលោក Patrick Murphy បានជួបពិភាក្សានៅគេហដ្ឋានរបស់លោកកឹម សុខា ក្នុងចំណោមជំនួប៥លើក ក្នុងរយៈពេលប្រមាណមួយឆ្នាំនេះ។

ថ្លែងក្នុងគេហទំព័រហ្វេកប៊ុកផ្ទាល់ខ្លួន លោក កឹម សុខា បានលើកឡើងថា ពួកគាត់បានសំណេះសំណាល ពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស សេដ្ឋកិច្ច សង្គម ផលប៉ះពាល់ដោយសារជម្ងឺរាតត្បាត កូវីដ-១៩ បញ្ហាគ្រោះទឹកជំនន់​ និងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។

គេហទំព័រស្ថានទូតអាមេរិក បានលើកឡើងថា លោក Patrick Murphy រីករាយដែលបានជួបលោក​​ កឹម សុខា​ ហើយការជជែកគ្នាក៏រួមមានការរួមចំណែក​របស់សហរដ្ឋអាមេរិកនៅកម្ពុជា ហើយនឹងធ្វើការឆ្លុះបញ្ចាំងទៅលើថ្ងៃខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។

លោកបានបន្ថែមថា «សហរដ្ឋអាមេរិក​នៅតែមានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នាចង់បានសន្តិភាព វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ​របស់គេ»៕

សហរដ្ឋអាមេរិក ផ្តល់ថវិកា១០ម៉ឺនដុល្លារជាជំនួយមនុស្សធម៌ក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅកម្ពុជា
សហរដ្ឋអាមេរិក បានផ្តល់ថវិកាសរុប១០ម៉ឺនដុល្លារ ជាជំនួយមនុស្សធម៌បន្ទាន់ដើម្បីជួយក្នុងការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេសកម្ពុជាដែលបានសម្លាប់មនុស្សអស់២៥នាក់ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ៧៨,០៥៦គ្រួសារ ក្នុងរាជធានី ខេត្តចំនួន១៩។ ​

ការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID បានផ្តល់ថវិកានេះតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីផ្តល់ជំនួយដល់មនុស្សដែលរងការប៉ះពាល់​ដោយទឹកជំនន់​នេះ។

ស្ថានទូតអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៏ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ថា​អ្នកជំនាញផ្នែកគ្រោះមហន្តរាយ​នៃទីភ្នាក់ងារ USAID និងបន្តតាមដានសេចក្តីត្រូវការផ្នែកមនុស្សធម៌ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុក និងដៃគូ។

គិតតាំងពីឆ្នាំ២០០០មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ៧លានដុល្លារសម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយ ការត្រៀមរៀបចំបង្ការជាមុន និងជំនួយសម្រាប់កាត់បន្ថយហានិភ័យ នៅកម្ពុជា៕

នាយករដ្ឋមន្រ្តី ថាស្វាគមន៍នាវាគ្រប់ប្រទេស នៅមូលដ្ឋានទ័ពរាម
នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បាននិយាយក្នងសប្តាហ៏នេះថា ស្វាគមន៍នាវាគ្រប់ប្រទេស មកចូលចតនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ប្រសិនបើមានការសុំអនុញ្ញាតដើម្បីមកចាក់ប្រេង និងធ្វើសមយុទ្ធជាមួយកម្ពុជាជាដើម។

ការប្រកាសរបស់លោក ហ៊ុន សែន នេះបានធ្វើនៅក្នុងពិធីសម្ភោធមជ្ឃមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

លោក ហ៊ុន សែន បាន​មានប្រសាសន៍ថា៖ «យើងអាចឱ្យចូលនៃនាវាប្រទេសច្រើន មិនមែនកំពង់ផែដឹកទំនិញ យើងមានកំពង់ផែនាវា ជាកំពង់ផែចម្បាំង អញ្ចឹងត្រូវសុំការអនុញ្ញាត»។

លោក បានបន្តថា៖ «មិនមែនតែចិនមួយមានសិទ្ធិប្រើប្រាស់ទេ ប្រទេសដទៃដែលសុំការអនុញ្ញាតមកចូលចតចាក់ប្រេង ឬឡើងគោកដើម្បីធ្វើកិច្ចការអ្វីមួយជាមួយកម្ពុជា យើងស្វាគមន៍»។

ការលើកឡើងរបស់លោក ហ៊ុន សែន បានកើតឡើង បន្ទាប់ពីមានការកម្ទេចចោលអាគារដែលឧបត្ថម្ភថវិកាដោយអាមេរិក នៅលើមូលដ្ឋានកងទ័ពជើងទឹករាម គ្រាដែលមានការបារម្ភពីអាមេរិកថាកម្ពុជាអាចឲ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅទីនោះ។

លោក ហ៊ុន សែន បានទទូចម្តងហើយម្តងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា ហាមឃាត់រាល់វត្តមានមូលដ្ឋានយោធាបរទេសនៅក្នុងដែនដីរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ ស្ថានទូតអាមេរិកបាននិយាយថា ខ្លួនមានការខកចិត្តដែលអាជ្ញាធរយោធាកម្ពុជាបានជ្រើសរើសកម្ទេចទីតាំងអាគារ ដែលមានអាយុទើបតែ៧ឆ្នាំ និងជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

សេចក្តីថ្លែងការណ៏នោះបាននិយាយបន្តថាអាមេរិកស្វាគមន៍ការសន្ទនាអំពីតំរូវការរបស់កម្ពុជា និងដើម្បីរកវិធីដែលអាចគាំទ្រហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពរាម៕

រកឃើញករណីវិជ្ជមានជំងឺកូវីដថ្មីលើបុរសកម្ពុជា គ្រាដែលស្តី្រនៅបាត់ដំបងជាសះស្បើយ
ក្រសួងសុខាភិបាល បានប្រកាសថា​ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ថ្មីម្នាក់ទៀតលើបុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង និងមានករណីព្យាបាលជាសះស្បើយ ជាស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៣៣ឆ្នាំ​​ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

ក្រោយលទ្ធផលធ្វើតេស្តវត្ថុសំណាកវិជ្ជមានវីរុសកូវីដ ១៩ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្ទមិត្តភាពខ្មែរ-សូវៀត។

ក្រសួងបានអះអាងថា អ្នករួមដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១២៨នាក់ (ស្រី៣៣នាក់) ហើយចំណែកអ្នកដំណើរចំនួន១២៧នាក់ទៀត ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី១០០ខ្នង ចំនួន២៩នាក់ និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញចំនួន៩៨នាក់។

ស្ត្រីជនជាតិខ្មែរអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានជាសះស្បើយពីជំងឺកូវីដ១៩។ ស្រី្តរូបនេះបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកមកកម្ពុជាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០៕

ស្ត្រីមួយរូបនៅបាត់ដំបង ត្រូវបានរកឃើញផ្ទុកវីរុសកូវីដ ខណៈអាជ្ញាធរស្វែងរកអ្នកប៉ះពាល់បន្តទៀត
ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០នេះថា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៣៣ឆ្នាំ ដែលបានធ្វើដំណើរតាមជើងហោះហើរមកកម្ពុជា ខណៈដែលអាជ្ញាធរកំពុងតែស្វែងរកអ្នកប៉ះពាល់បន្តទៀត។

ស្ត្រីជនជាតិខ្មែររូបនេះជាអ្នកដំណើរមកពីសហរដ្ឋអាមេរិច ដោយបានបន្តជើងហោះហើរពីតៃវ៉ាន់ និងបានមកដល់កម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

តាមរយៈការធ្វើតេស្តលើវត្ថុសំណាកលើកទី១ ក្រសួងរកឃើញថាគាត់អវិជ្ជមានកូវីដ១៩ តែមកដល់ថ្ងៃទី១៣ នៃការធ្វើចត្តឡីស័កដោយខ្លួនឯង ទើបលទ្ធតេស្តលើកទី២បង្ហាញថាស្ត្រីរួបនេះវិជ្ជមានកូវីដ១៩។ នេះយោងតាមក្រសួងសុខាភិបាល។

គួរបញ្ជាក់ផងដែរថា ស្រ្តីជនជាតិខ្មែររូបនេះមានអាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។​

ក្រសួងសុខាភិបាលបាននិយាយថាមនុស្ស៧នាក់ ដែល៥នាក់ជាក្រុមគ្រួសារ និង២នាក់ជាមិត្តភក្តិ បានប៉ះពាល់ផ្ទាល់ជាមួយស្រ្តីនេះ ព្រមទាំងមនុស្ស៤០នាក់ផ្សេងទៀត ដែលបានរូមដំណើរតាមជើងយន្តហោះជាមួយ។​

ក្រសួងសុខាភិបាលបាននិយាយថា «ក្រុមការងារនឹងបន្តការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាបន្តទៀតនៅថ្ងៃ០២​ ខែតុលា ឆ្នាំ២០២០ និងថ្ងៃបន្តទៀត ដោយសារស្ថានភាពអាកាសធាតុនៅខេត្តបាត់ដំបង នាយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងមកខ្លាំងពេក និងយប់ផងនោះ»។

គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ កម្ពុជាមានអ្នកវិជ្ជមានកូវីដ១៩សរុប ២៧៨នាក់ព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ ហើយដែលបច្ចុប្បន្ននៅសល់អ្នកជំងឺ៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរាជធានី-ខេត្ត៕

អ្នកវិភាគជំរុញកម្ពុជាកុំឲ្យល​ម្អៀង​ទៅ​រក​មហា​អំណាច​ណាមួយ ខណៈអាមេរិក និងចិនប្រកួតប្រជែងដើម្បីឥទ្ធិពល
ការប្រកួត​ប្រជែង​គ្នា​ដើម្បី​ផល​ប្រយោជន៍​នយោបាយ យោធា និង​សេដ្ឋកិច្ច​រៀងៗ​ខ្លួន​នៅ​​កម្ពុជា​​រវាង​ចិន និង​សហរដ្ឋ​​អាមេរិក ​កំពុង​តែ​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ក្លាយ​ជា​សមរភូមិ​ ភូមិ​សាស្រ្ត​នយោបាយ​ដ៏​សំខាន់​នៅ​​អាស៊ី​អាគ្នេយ៍។

ទំនាក់ទំនង​កម្ពុជា និង​អាមេរិក មានភាព​រកាំរកូស​យូរ​ណាស់​មក​ហើយ ក៏​ប៉ុន្តែ​ចំណង​ទ្វេភាគី​នេះ​ហាក់​​កាន់តែ​អាក្រក់​ថែម​ទៀត នៅ​ក្នុង​ឆ្នាំ២០១៧ នៅ​ពេល​ដែល​​មានការ​​ចោទ​ប្រកាន់​ទីក្រុង​វ៉ាស៊ីងតោន​ថា​ នៅពី​ក្រោយ​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ធ្វើ​ឡើង​​​ដោយ​អតីត​​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត គឺ​គណបក្យ​សង្រ្គោះជា​តិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​​រំលាយ​តាម​បណ្តឹង​រដ្ឋាភិបាល។

គណបក្ស​សង្គ្រោះជាតិ និង​រដ្ឋាភិបាល​អាមេរិក ក៏​បាន​ច្រានចោល​ការចោទ​ប្រកាន់​នេះ ហើយ​បាន​អះអាង​ថា ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​អហិង្សា​ជានិច្ច។

លោក ហ៊ុន សែនជួបឯកអគ្គរដ្ឋ​ទូត​អាមេរិក​លោក Patrick Murphy រូបភាពដោយ៖ ហ្វេសប៊ុក

ការដាក់ទណ្ឌកម្ម​​របស់​សហរដ្ឋ​អាមេរិ​កម​ក​លើ​មន្រ្តី​កម្ពុជា​មួយ​ចំនួ​ន​ពាក់ព័ន្ធនឹង​ការ​រំលោភ​សិទ្ធិ​​មនុស្ស រួម​ទាំង​ការអះអាង​ជា​ដដែលៗ​ថា កងទ័ពចិន​នឹង​មាន​មូលដ្ឋាន​របស់​ខ្លួន​នៅ​កម្ពុជា គឺ​ជា​​ស្ថានភាព​តានតឹង​បំផុត​ចុងក្រោយ​នេះ។

បន្ទាប់ពី​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពាណិជ្ជកម្ម EBA ត្រូវ​បាន​ផ្អាក​ដោយ​សហភាព​អឺរ៉ុប ទីក្រុង​ប៉េកាំង​បន្ត​ផ្តល់​ជំនួយ​សម្រាប់​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ថ្មីៗ​នេះ បាន​បញ្ចប់​ការចរចា​លើ​កិ​ច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ខណៈ អាមេរិក​ផ្តោត​ជំនួយ​របស់​ខ្លួន​លើ​វិស័យ​សិទ្ធិ​មនុស្ស។

លោក​បណ្ឌិត រ៉ូ វណ្ណៈ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកល​វិទ្យាល័យ​កម្ពុជា លើក​ឡើង​ថា ទំនាក់​ទំនង​កម្ពុជា-ចិន​ ជា​ទំនាក់ទំនង‌‌ «ដែក​ថែប» ហើយ​កម្ពុជា​ត្រូវ​ការ​ពឹង​អាស្រ័យ​ទៅ​លើ​នយោបាយ សេដ្ឋកិច្ច ការវិនិយោគ និង​ទេសចរណ៍ របស់​ចិន ដើម្បី​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។

ក្នុង​ន័យ​សន្តិសុខ លោក បណ្ឌិត រ៉ូ វណ្ណៈ បាន​អះអាង​ថា ចិន​ជា​ចន្ទល់​មហា​អំណាច​មួយ សម្រាប់​កម្ពុជា​ធ្វើ​ជា​ខ្នង​បង្អែក ក្នុង​ករណី​មាន​អស្ថិរភា​ព​ណាមួយ​ជាមួយ​ប្រទេស​ជិត​ខាង។

«សម្រាប់​​ទំនាក់​ទំនង​​កម្ពុជា និងអាមេរិក ហាក់មិនទាន់​មាន​ភាព​ប្រសើរ​ឡើង​ទេ ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​ការបរទេស មាន​ប្រយោជន៍​ផ្សេង​គ្នា»។

លោក​បាន​បន្ដ​ថា កម្ពុជា​បាន​ទទួល​រង​ការរិះគ​ន់​ពី​​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​មាន​វិបត្តិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស ធ្វើ​ឲ្យ​​ទំនាក់​ទំនង​មិន​សូវ​ល្អ ក៏ប៉ុន្តែ​លោក​បាន​យល់​ឃើញ​ថា ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី លោក Patrick Murphy ក៏​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នេះ​ងើប​ឡើង​វិញ​ផង​ដែរ។

លោកបណ្ឌិត មាស នី អ្នក​អត្ថាធិប្បាយ​នយោបាយ លើកឡើង​ថា​ មាន​តែ​វៀតណាម​ទេ​ដែល​បា​ន​ចេញ​មុខ​ខ្លាំង​ជាងគេ​ក្នុង​ការប្រឆាំង​នឹង​ចិន ដូចជា​បាន​បង្ហាញ​នូវ​ជំហរ​ក្នុង​ការពង្រឹង​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ប្រទេស​ខ្លះ​នៅ​ក្នុង​អាស៊ាន ដូចជា​ប្រទេស​ឡាវ និង​កម្ពុជា ហាក់​ដូច​ជា​រអា និង​ស្ថិត​នៅ​ក្នុង​ភាព​ស្ងៀមស្ងាត់ ដូចជា​បាន​ទទួល​នូវ​ឥទ្ធិពល​ពី​ចិន​ខ្លាំង​ជាង​គេ។

លោក​បណ្ឌិត មាស នី បន្ថែម​ថា ពីមុនមក កម្ពុជា​ក៏​ធ្លាប់​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ចិន​ផងដែរ នៅ​ក្នុ​ង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​កម្ពុជាធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២​០១២។

លោក មាស នី មានប្រសាសន៍​ថា៖ «បើ​និយាយ​ពី​ជំនួយ មាន​ពីរ​ឥទ្ធិពល​នៅ​ក្នុង​កម្រិត​មួយ​ខុស​គ្នា បើ​យើង​មើល​ពី​ជំនួយ​សហរដ្ឋ​អាមេរិក ផ្ដោតខ្លាំង​ទៅ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ប៉ុន្ដែ​សម្រាប់​ជំនួយ​របស់​ចិន មើល​ទៅ​ហាក់​ដូចជា​ប្រើ​ឥទ្ធិពល​ច្រើន​មក​លើ​រចនា​សម្ព័ន្ធ​នយោបាយ​រប​ស់​រដ្ឋ​នីមួយៗ»។

លោក មាស នី  បន្ថែម​ថា ប្រសិន​បើ​កម្ពុជាល​ម្អៀង​ទៅ​រក​មហា​អំណាច​ណាមួយ អាច​ធ្វើ​ឲ្យ​មាន​ការឃ្លាត​ចាក​ពី​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ហែកហួរ​ដោយ​ប្រទេស​មហា​អំណាច ទីបំផុត​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ភូមិសាស្រ្ដ​នយោបាយ។

លោក គិន ភា ប្រធានវិទ្យាសា្ថន​ទំនាក់​ទំនង​អន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ​លើកឡើង​ថា ទោះបីជា​ទំនា​ក់ទំនង​ជាមួយ​អាមេរិក​មិន​សូវ​ល្អ កម្ពុជា​នៅ​តែ​រក្សា​គោល​ជំហរ គឺ​មិន​អាច​កាត់​ផ្តាច់​ទំនាក់​ទំនង​ទីក្រុងវ៉ាស៊ីន​តោន ឬ​ទីក្រុង​ប៉េកាំង​នោះ​ទេ។

លោក គិន ភា បាន​និយាយ​ដូច្នេះ​ថា៖ «កម្ពុជា​មិន​ជ្រើស​យក​ប្រទេស​ណាមួយ​ជំនួស​ប្រទេស​ណាមួយ​ទេរវាង​ទំនាក់​ទំន​ងការបរទេស​របស់​ខ្លួន​ទាំង​នយោបាយ ការអនុត្ត​ជាក់​ស្ដែង  ទាំង​ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ គឺ​កម្ពុជា​ប្រកាន់​នយោបាយ​ការបរទេស​មួយ គឺ​មិន​យក​ប្រទេស​ណាមួយ​ជា​សត្រូវ គឺ​រួម​រស់​ដោយ​សន្តិ​សហវិជ្ជមាន​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់ ដូច្នេះ ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន មិនមែ​ន​មាន​ន័យ​ថា កម្ពុជា​ត្រូវ​តែ​ជា​សត្រូវ​សហរដ្ឋ​អាមេរិក​ទេ»។

ប្រទេសចិន​បាន​សន្យា​កាល​ពី​ឆ្នាំមុ​នថា នឹង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួ​ន៦​០០​លាន​ដុល្លារ សម្រាប់​ចាប់​ពី​ឆ្នាំ២០១៩ ទៅឆ្នាំ២០២១ ជាមួយ​នឹង​ការ​សន្យាទិ​ញ​អង្ករ​កម្ពុជា​ចំនួន៤០ម៉ឺនតោន​ ដោយ​ប្តេជ្ញា​ជំ​រុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣ និង​ជំរុញ​ការវិនិយោគ​ចិន​បន្ថែម​ទៀត។

ប្រទេស​ចិន​ក៏​ជាអ្នក​វិនិយោគ​បរទេស​ធំ​ជាងគេ​របស់​កម្ពុជា​ផងដែរ ដោយ​មាន​ទុន​វិនិយោគ​ចំនួន​៥,៣​ពា​ន់លាន​ដុល្លារ ឬ​ប្រហែល​១ពាន់​លាន​ដុល្លារ ជារៀងរាល់​ឆ្នាំ នៅ​រវាង​ឆ្នាំ​២​០១៣ និង​ឆ្នាំ​២០១៧។ នេះ​យោង​តាម​ភ្នំពេញ​ប៉ុស្តិ៍​​ដែល​ដកស្រង់​ទិន្នន័យ​ផ្លូវ​ការ។

ចំណែក​ឯ​ការវិនិយោគទុន​របស់​អាមេរិក​នៅ​កម្ពុជា មាន​តម្លៃ​១៥១​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ គឺ​កើន​ឡើង​១១,៩% បើ​ធៀប​នឹង​ឆ្នាំ​២០១៦។

នៅ​ក្នុង​សុន្ទរ​កថា​ពី​ចម្ងាយ​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​តាមរយៈ​ប្រព័ន្ធ Video Conference កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​តែង​ត្រូវ​បាន​ក្លាយ​ជា​មុខ​ព្រួញ​នៃ​ការដាក់​ទណ្ឌកម្ម​ចំពោះ​កិច្ច​ដំណើរ​ការ​ប្រឹងប្រែង​កសាង​ជាតិ​របស់​ខ្លួន​ដែល​មិន​បាន​ល្អ​ឥតខ្ចោះ​ស្រប​តាម​ស្តង់ដារ​របស់​ប្រទេស​អភិវឌ្ឍន៍​ ខណៈ​សមត្ថភាព​ប្រទេស​ទន់​ខ្សោយ​ទាំង​នោះ​នៅ​មាន​ការខ្វះខាត​ក្នុង​ការការពារ​សិទ្ធិ​ជា​មូល​ដ្ឋាន។

លោក​បាន​លើក​ឡើង​បន្តថា ការប្រកួ​ត​ប្រជែង​រវាង​ប្រទេស​មហា​អំណាច បានបង្ក​រារាំង​ខ្ទប់​ដល់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​ជ្រើសរើស​យក​​ឯករាជ្យ និង អធិប​តេយ្យ​រ​បស់​ខ្លួន ដែល​ជា​មាគ៌ា​សម្រាប់​ការ​អភិវឌ្ឍ​ក៏​ដូចជា​ការជ្រើសរើស​ដៃ​គូ​មិត្តភាព ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា កម្ពុជា​អត់​មាន​​មូលដ្ឋាន​ទ័ព​ចិន​ឈរជើង​នៅ​​កម្ពុជា​នោះ​ទេ​ ហើយ​បាន​អះអាង​ថា រដ្ឋាភិបាល​នៅ​តែ​រក្សា​ជំហរ​មិត្តភាព សាមគ្គីភាព ទ្វេភាគី​ជាមួយ​អាមេរិ​ក​ដដែល។

លោក សុខ ឥសាន ក៏បានប​ញ្ជាក់​ដែរ​ថា៖ «ក្នុង​ករណី​ណា​ក៏​ដោយ កម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​គោល​នយោបាយ​អព្យា​ក្រឹត្យ អចិន្ត្រៃយ៍ ដូច​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មិន​ឃ្លាត​ឆ្ងាយ​​ពី​រដ្ឋធម្មនុញ្ញ​បាន​ទេ»៕​