Violence – Newsroom Cambodia

នគរបាលនិយាយថា «អាចនឹងមានការស៊ើបអង្កេតបន្ថែម» លើករណីលោកឌួង ឆាយ
លោកសាន សុខសីហា អ្នកនាំពាក្យប៉ូលីសក្រុងភ្នំពេញ បាននិយាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ថា «អាចនឹងមានការស៊ើបអង្កេតបន្ថែម» លើករណីលោកឌួង ឆាយ ដែលត្រូវបានគេមើលឃើញតាមរយៈវីដេអូមួយថាបានប្រើអំពើហឹង្សាក្នុងគ្រួសាររបស់គាត់។

អតីតភរិយាលោក ឌួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា បានបង្ហោះវីដេអូដែលមានរយៈពេល១ម៉ោងជាង កាលពីថ្ងៃទី១៥ ខែមីនា ដោយបង្ហាញអំពី​អតីតស្វាមីខ្លួន បានប្រើអំពើហិង្សា វាយដំ ប្រតាយប្រតប់ និងឈ្លោះប្រកែកគ្នាក្នុងផ្ទះ ដែលរឿងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាពិសេសអ្នកដែលនិយមប្រើប្រាស់ ​និងតាមដានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក។

តាមរយៈវីដេអូនោះ​លោក ឌួង ឆាយ បានទៅចាប់ទាញលោកស្រី ដេត ម៉ាលីណា យ៉ាងកំរោលដែលគាត់កំពុងតែអង្គុយលើគ្រែជាមួយក្មេងៗ​ ហើយលោក ឌួង​ ឆាយ ហាក់ដូចជាបានសង្កត់លើក្មេងៗ ខណៈដែលវីដេអូក៏បានបង្ហាញឃើញគាត់វាយដំអតីតភរិយាគាត់ផងដែរ។

ឆ្លើយតបនឹងសំណួរពី Newsroom Cambodia នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះអំពីករណីហឹង្សានេះ លោក សាន សុខសីហា អ្នកនាំពាក្យប៉ូលីសក្រុងភ្នំពេញ បាននិយាយតាមទូរស័ព្ទដូច្នេះថា «រឿងនេះអាចនឹងមានការស៊ើបអង្កេតបន្ថែម ហើយរឿងនេះគេក៏កំពុងតែធ្វើការទៅតាមផ្នែករបស់គេ»។

លោក សាន សុខសីហា មិនបានបកស្រាយលំអិតអំពីការស៊ើបអង្កេតនេះទេ។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ក្រសួងកិច្ចការនារីបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស លោកឌួង ឆាយ ដែលប្រើប្រាស់អំពើហិង្សាទៅលើលោកស្រីដេត ម៉ាលីណា ហើយក្រសួងក៏អំពាវនាវដល់ជនរងគ្រោះដោយអំពើហិង្សា ការជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត កុំនៅស្ងៀម និងលាក់ទុករឿងទាំងនេះ។

«សូមផ្ដល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច ឬមន្ទីរកិច្ចការនារីទាំង ២៥ រាជធានី ខេត្ត ដែលនៅជិតលោកអ្នកបំផុត»។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះផងដែរ ព្រះមហាក្សត្រ ព្រះបាទសម្តេចនរោត្តម សីហមុនី បានត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោកឌួង ឆាយ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី លោកហ៊ុន​ សែន។

នៅក្នុងមតិយោបល់ចុងក្រោយរបស់គាត់នៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២១ លោកឌួង ឆាយ បាននិយាយតាយរយៈហ្វេសប៊ុកថា​ «ដោយមានការឆ្ងល់ពីពូមីងបងប្អូនទាំងអស់គ្នា កូនប្រុសស្រីរបស់ខ្ញុំបានទៅដល់ផ្ទះជាមួយម្តាយគេវិញតាំងពិម្សិលមិញរួចហើយ។ ខ្ញុំបាទសូមទោស និងទទួលស្គាល់កំហុសគ្រប់យ៉ាងជារបស់ខ្ញុំ»៕

អ្នកសារព័ត៌មានកម្ពុជាពិភាក្សាអំពីការ «រំខាន» ពេលកំពុងបំពេញការងារវិជ្ជាជីវៈក្នុងឆ្នាំ២០២០
អ្នកសារព័ត៌មានកម្ពុជាបានពិភាក្សាអំពីការ «រំខាន» មួយចំនួនដោយសារការផ្ទុះឡើងនូវវីរុសកូវីដ ១៩ និងពីអាជ្ញាធរ ខណៈពេលកំពុងបំពេញការងារវិជ្ជាជីវៈក្នុងឆ្នាំ២០២០កន្លងទៅ។

តាមរយៈផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់ផេកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលមានរយៈពេល១ម៉ោង២នាទី និង១៧វិនាទី អ្នកនាង អេង គីមហុង អ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្ដរជាតិ និងលោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ (ខេមបូចា) បាននិយាយអំពី ការវិវឌ្ឍនៃសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានក្នុងឆ្នាំកន្លងទៅ។

លោក ណុប វី បានយល់ឃើញថាស្ថានភាពនៃអ្នកការសែតមានភាពលំបាកខ្លះៗកំឡុងពេលបំពេញសកម្មភាពរបស់ខ្លួនហើយពួកគាត់ទទួលបានការយាយីពីដែនសមត្ថកិច្ចដោយដកសម្ភារៈមានកាមេរ៉ា និងប្រដាប់ថតសំឡេងជាដើម។​

«បើសិនជាពីរភាគីហ្នឹងមានការគោរពគ្នា ហើយយល់ដឹងពីការអនុវត្តតួនាទី នោះនឹងកាត់បន្ថយបាននូវការគំរាមកំហែងច្រើនណាស់ទៅដល់បងប្អូនអ្នកសារព័ត៌មាន»។

លោកណុប វី បានបន្តថាក៏មាន អ្នកសារព័ត៌មានមួយចំនួនតូចផងដែរ ដែលបានអនុវត្តខុសក្រមសីលធម៌វិជ្ជាជីវៈក្នុងការបំពេញតួនាទីរបស់ខ្លួន ហើយត្រង់ចំណុចនេះផងដែរលោកក៏ចង់បានជាយោបល់ ឬការណែនាំពីខាងរដ្ឋាភិបាលក្នុងការពង្រឹមសមត្ថភាព និងក្រមសីលធម៌ដល់អ្នកសារព័ត៌មានដើម្បីបំពេញបេសកម្មរបស់ខ្លួនទៅថ្ងៃក្រោយទៀត។

លោក ណុប វី បានបញ្ជាក់ថា «មនុស្សយើងមិនដែលមានអ្នកណាគេល្អឥតខ្ចោះនោះទេឱ្យតែយើងមានការប្ដេជ្ញាចិត្តមួយទៅជាមនុស្សល្អ មនុស្សដែលមានក្រមសីលធម៌វិជ្ជាជីវៈ មានភាគីមានសិស្សច្បងអ្នកសារព័ត៌មានច្រើនណាស់ដែលគេចាំចែករំលែក បង្រៀន ណែនាំ ជួយយើងនៅក្នុងការបង្កើតឱ្យមានគោលការណ៍និងក្រមសីលសម្រាប់ការអនុវត្តរបស់យើង»។

នៅក្នុងកាលៈទេសៈនៃការផ្ទុះឡើងនូវមេរោគកូវីដ ១៩ អ្នកការសែតបានជួបទុក្ខលំបាកដូចអ្នកដទៃដែរ។ នេះយោងតាមការលើកឡើងរបស់អ្នកនាង អេង គីមហុង អ្នកសារព័ត៌មានវិទ្យុបារាំងអន្ដរជាតិ ហើយបានអះអាងថាយោបល់របស់នាងមិនតំណាងឲ្យស្ថាប័ននាងនោះទេ។​

អ្នកនាង អេង គីមហុងបាននិយាយថាបានជួបការឧបសគ្គនោះគឺមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីក្រសួងនិមួយៗ ទៅតាមអ្វីដែលអ្នកសារព័ត៌មាន ក៏ដូចជាអ្នកនាងផ្ទាល់ បានសួររកផងដែរ។​

អ្នកនាងបន្តទៀតថា​ «យើងមានអ្នកនាំពាក្យមែនពិត ក៏ប៉ុន្ដែយើងអត់អាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនោះទេ»​ ។

សម្រាប់សេរីសារព័ត៌មានក្នុងឆ្នាំ២០២០ អ្នកនាងអេង គីមហុង បាននិយាយថាអាចទទួលយកបានក៏ប៉ុន្តែកូវីដ ១៩ គឺជាការរំខាននិងបង្កការភិតភ័យ។

«ងាកមកកម្ពុជាយើងវិញខ្ញុំមិននិយាយថាស្ថានភាពអ្នកកាសែតនៅកម្ពុជាវាល្អឥតខ្ចោះទេ ប៉ុន្តែយើងមើលឃើញយ៉ាងណាក៏ដោយបើទោះបីជាបញ្ហាមួយចំនួនដូចបងណុប វី លើកឡើងអញ្ចឹង មានការរំខានពីអាជ្ញាធរដែលភាគច្រើនជាសន្តិសុខ គាត់មកយីយារផ្នែកដកកាម៉េរ៉ា ឬដកម៉ាស៊ីនថត ទទួលស្គាល់ចំនុចហ្នឹងវាពិតជាមានការរំខានអ្នកសារព័ត៌មាន ហើយយើងមានអីខុស បើគ្រាន់តែសម្ភាសន៏គេ សម្ភាសន៏ប្រភពដែលមានកិច្ចសហការជាមួយយើងហ្នឹង»។

យោងទៅតាមរបាយការណ៍អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនប្រចាំឆ្នាំ២០២០ដែលបានចេញនៅថ្ងៃទី១៩ ខែមេសា ប្រទេសកម្ពុជាមានចំណាត់ថ្នាក់នៅលេខរៀងទី១៤៤ក្នុងចំណោមប្រទេស១៨០ ដោយបានធ្លាក់ចុះមួយលេខ រៀងរាល់ឆ្នាំ៕

អង្គការ សង្គមស៊ីវិល អំពាវនាវឲ្យរដ្ឋាភិបាល គោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្នុងទិវាសិទ្ធិមនុស្ស
អង្គការ សង្គមស៊ីវិល ចំនួន៦៧ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា គោរពលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងសូមឲ្យដោះលែង អ្នកសារព័ត៌មាន សកម្មជន​ និងអ្នកគាំទ្របក្យជំទាស់រួចពីការឃុំឃាំង នៅក្នុងទិវាសិទ្ធិមនុស្ស។

អង្គការ សង្គមស៊ីវិល បានអះអាងក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួនចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា មានការការវិវត្តន៍ច្បាប់គួរឲ្យព្រួយបារម្ភមួយចំនួនក្នុងឆ្នាំនេះ ដែលមានគោលបំណងកាត់បន្ថយបន្តិចម្តងៗនូវសេរីភាពរបស់ប្រជាពលរដ្ឋ រួមទាំងលើបណ្តាញអ៊ិនធើណែត និងការបង្រ្កាបលើសកម្មជន អ្នកការពារសិទ្ធិមនុស្ស និងសមាជិកបក្យជំទាស់។​

អង្គការ សង្គមស៊ីវិល បាននិយាយបន្តថា រហូតដល់ពេលនេះ មនុស្សជាង១២០នាក់ត្រូវបានចាប់ខ្លួនដោយសារតែការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន។

«ជាការព្រួយបារម្ភខ្លាំងដែលការរំលោភបំពានសិទ្ធិមនុស្សទាំងនេះពុំមែនជារឿងចម្លែកតែជាលំអានគួរឲ្យព្រួយបារម្ភនៅរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ប្រការនេះមានឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមកម្ពុជា ជាការបន្ទច់បង្អាក់បុគ្គលនានាក្នុងការចូលរួមកិច្ចការសាធារណៈ និងជំរុញឲ្យមានវប្បធម៌ភ័យខ្លាច ការជិនណាយក្នុងនយោបាយ និងការដាក់គំនាបខ្លួនឯង»។

អង្គការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា Sithi.org កាលពីថ្ងៃទី១០ខែធ្នូ​ ឆ្នាំ២០២០​នេះ បានដាក់ចេញនូវប្រតិទិនសិទ្ធិមនុស្សអំពីកាលប្បវត្តិនៃបញ្ហាសិទ្ធិមនុស្សផ្សេងៗ ដែលកើតមានឡើងក្នុងកំឡុងពេញ១ទស្សវតន៍ចុងក្រោយនេះ រួមមានរំលោភសិទ្ធិមនុស្ស ទាក់ទងនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំ សិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត។

អ្នកនាំពាក្យគណបក្យកាន់អំណាច លោកសុខ​ ឥសាន្ត បានច្រានការអះអាងថារដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស ដោយនិយាយថាបើពិតជាមានការរំលោទសិទ្ធិមនុស្សមែននោះ ប្រជាពលរដ្ឋប្រាកដជាបះបោរហើយ។

លោកសុខ​ ឥសាន្ត បាននិយាយដូច្នេះថា «រាល់ថ្ងៃហ្នឹង កម្ពុជាយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយហើយ មិនដែលមានប្រទេសណា មានសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយល្អទេ។ បើកម្ពុជាមានការរំលោភសិទ្ធិមនុស្សនោះ វាមានការតវ៉ាបះបោរហើយ»។

លោកបានបន្ថែមថាអ្នកដែលនិយាយថាកម្ពុជារំលោភសិទ្ធិមនុស្សគ្រាន់តែអ្នកកាន់ជើងក្រុមមេ ដឹកនាំក្រៅច្បាប់ដែលកំពុងនៅក្រៅប្រទេសនោះទេ៕

អង្គការការពារអ្នកកាសែតចំនួនពីរអំពាវនាវដល់សមត្ថកិច្ចបញ្ឈប់ការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានជាបន្ទាន់
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា  និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ ហៅកាត់ថា CCIM កាល​ពី​សុក្រ​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​​អំពាវ​នាវ​ឲ្យ​​​​​​រដ្ឋាភិបាល​​​​បញ្ឈប់​​​សកម្មភាព​​របស់​​សមត្ថកិច្ច​ ដែល​​ធ្វើ​​ទុក្ខ​​បុក​ម្នេញ​​​អ្នកសារ​ព័ត៌មាន​ជា​បន្ទាន់​​ បន្ទាប់​ពី​អ្នកសារព័ត៌មាន​ចំនួន​៦​នាក់​ត្រូវ​បាន​​​សម្លុត​ និង​គំរាម​កំហែង​ក្រោម​ទិដ្ឋ​ភាព​ផ្សេងៗ​គ្នាពីសំណាក់​​សមត្ថកិច្ច។

ក្នុងសេចក្តីថ្លែងការណ៍​រួម​ចេញ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា​នេះ​​​​បញ្ជាក់​ថា សម្ព័ន្ធ​អ្នកសារ​ព័ត៌មាន​​កម្ពុជា​ និងមជ្ឈមណ្ឌល​​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯ​ករាជ្យ មាន​ការព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ក្រោយ​ពេល​ដែល​អ្នកសារ​ព័ត៌មាន​ត្រូវ​បាន​រារាំង និង​គំរាម​កំហែង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី២៣ ខែតុលា ឆ្នាំ២០២០នេះ ខណៈ​ដែល​ពួកគេ​កំពុង​ផ្តិត​យក​រូបភាព និង​យក​ព័ត៌មាន​ពី​ការ​តវ៉ា​​របស់​​សកម្មជន​ដែល​ជា​ស្ត្រី​នៅ​ខាង​មុខ​ស្ថានទូត​ចិន ​ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា​ជំរុញ​ឲ្យ​មាន​ការអនុវត្ត​​កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីសថ្ងៃ​។

សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​បន្ថែមថា អ្នកយកព័ត៌មានរបស់​វីអូឌី (VOD) ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​​សម្លុត​ ហើយ​ដេញ​តាម​គាត់ ​នៅពេលគាត់​ឈរ​នៅ​ជិត​ស្ថានទូតចិនតាម​ដាន​សមត្ថ​កិច្ច​​ដែលសួរនាំ​ស្ត្រីម្នាក់​ដែល​កំពុង​តវ៉ានៅទីនោះ។ អ្នកយកព័ត៌មានរបស់​វីអូឌី​ម្នាក់ទៀត​ថា ​សមត្ថកិច្ច​បាន​ដេញចាប់យក​ទូរសព្ទ​របស់គាត់​នៅពេល​គាត់ព្យាយាម​ថតរូប។ ចំណែក​អ្នក​ផលិត​ព័ត៌មាន​ឱ្យ​វីអូ​ឌី​ពីរ​រូប​ផ្សេងទៀត​​ត្រូវ​បាន​សាកសួរ​រយៈ​ពេលខ្លី និង​មានការ​រុញ​ច្រាន​ពួកគេផងដែរ​ នៅ​មុន​ពេល​​ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពីកន្លែង​ដែលពួកគេ​យក​ព័ត៌មាន។

​«ចំណែកអ្នកសារព័ត៌មាន​ម្នាក់​ទៀត​របស់ VOD ដែលកំពុង​តែផ្សាយផ្ទាល់ (Live) សកម្មភាព​តវ៉ា​របស់​សកម្មជន​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជា​ឱ្យបញ្ឈប់​ការផ្សាយ។ លើសពីនេះ សមត្ថកិច្ចបាន​​ដកហូត​យក​ម៉ាស៊ីនថតរូប​​​ដែលពាក់ជាប់​នឹង​ក​របស់​អ្នក​សារព័ត៌មានម្នាក់ នៅ​កាសែត​ខ្មែរ​ថែមស៍​ ហើយ​បានបញ្ជាឱ្យ​គាត់​ ព្រម​ទាំង​​អ្នក​ថតរូប​ឱ្យ​​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រ៉យទ័រ លុប​រូប​ថត​ ​និង​​ឈប់​ថតរូបពីព្រឹតិ្តការណ៍នោះទៀត​ផង»​។

នាយកប្រតិបត្តិ ខេមបូចា លោក ណុប វី បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា៖ «នេះ​គឺជា​សញ្ញា​គំរាម​កំហែង​ដែល​មិន​អាច​ទទួល​យក​បាន ​នៅ​ពេល​ដែល​អ្នកសារ​ព័ត៌មាន​កំពុង​បំពេញ​វិជ្ជាជីវៈ​របស់​ពួកគេ​ បែរ​ជា​អាជ្ញាធរ​ហាក់​ចាត់​ទុក​ថា​អ្នកសារព័ត៌មាន​គឺជា​​អ្នក​ឃ្លាំមើល​យ៉ាង​សំខាន់​ ដែលធ្វើឱ្យពួកគេពិបាកបង្ក្រាបលើក្រុមតវ៉ា»។

ចំណែកនាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ​មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯក​​រាជ្យលោក អ៊ិត សូធឿត លើកឡើង​ថា៖ «ការគំរាម​កំហែង​នេះ​នឹង​​កាន់​តែ​ដាក់​សម្ពាធ និង​រឹត​ត្បិត​ដល់​សេរីភាព​អ្នកសារ​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ការអនុវត្ត​នូវ​វិជ្ជាជីវៈ​របស់​ពួកគេ​ដែល​ត្រូវ​បាន​ធានា​ដោ​យច្បាប់​ជាតិ និង​អន្តរជាតិ»។

ក្នុង​អំឡុង​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នកសារព័ត៌មាន​ទាំង​៦​នាក់​នោះ​ដែរ អាជ្ញាធរខណ្ឌ​ចំការ​មន​​បាន​បង្ក្រាប និង​ចាប់​ខ្លួនស្ត្រី​បីនាក់​ក្នុង​ពេល​ដែលពួកគេ​មាន​គ្នា​ប្រមាណ២០នាក់  ព្យាយាម​ទៅ​ប្រមូល​ផ្តុំ​ស្រែក​តវ៉ា និង​ដាក់​ញតិ្ត​ជូន​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ ស្នើសុំ​ឲ្យ​ប្រទេស​ចិន​ដក​មូលដ្ឋាន​ទ័ពចិន នៅ​ក្នុង​ប្រទេស​កម្ពុជា  និង​ទាមទារ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ស្ដារ ប្រជាធិបតេយ្យ  និង​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ  ស្រ​បតាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព ទីក្រុង​ប៉ារីស ២៣​ តុលា។

ស្ថាប័ន​ការពារ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​បន្ថែម​ក្នុង​​​សេចក្តី​ថ្លែងការណ៍​រួមនោះ​​ថា​៖ «សូម​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​របស់​សមត្ថកិច្ច​ ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នកសារព័ត៌មាន និង​ធានា​សុវត្ថិភាព និង​សន្តិសុខ​ដល់​អ្នកសារ​ព័ត៌មាន​គ្រប់រូប​ដើម្បី​ឱ្យ​ពួកគេ អាច​អនុវត្ត​សិទ្ធិ​សេរីភាព និង​បំពេញ​វិជ្ជាជីវៈ​បាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​រាយការណ៍​ពី​រឿងរ៉ាវ និង​បទល្មើស​នានា​ដែល​កំពុ​ងកើតឡើងនៅក្នុងសង្គមដោយមិនមានការភ័យខ្លាច»។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក​ ការ​ធ្វើ​ទុក្ខ​​បុកម្នេញ​លើ​អ្នក​សារព័ត៌មាន​​​​នៅ​តែ​​កើត​​​ឡើង​​ជា​បន្ត​បន្ទាប់​។ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ អ្នកសារព័ត៌មានមួយរូបឈ្មោះ ហ៊ីម ម៉ាត់ ដែល​ជាប្រធានក្រុមអ្នកសារព័ត៌មានទូរទស្សន៍អនឡាញឈ្មោះ UMA TV Online រង​ការ​ប្រើ​ហិង្សា នៅពេលលោកកំពុងចុះយកព័ត៌មានអំពីបទល្មើសព្រៃឈើ នៅចំណុចជិតស្ពានសេកុង ក្នុង​ខេត្ត​ស្ទឹងត្រែង។

កាលពីចុងខែកញ្ញាកន្លងទៅ ក៏មានករណីអំពើហិង្សាលើអ្នកសារព័ត៌មានអនឡាញចំនួន ៤រូប​​ក្នុង​ទឹក​ដី​ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ដែលបានធ្វើឱ្យ​អ្នកសារព័ត៌មាន​ម្នាក់​ក្នុង​ចំណោម​៤​នាក់​នោះ​​រង​របួស​ធ្ងន់​ត្រង់​ឆ្អឹងជំនីរ និងម្នាក់ទៀតរងរបួសស្រាលផងដែរ។​

បើតាម​របាយការណ៍​ដែល​ចេញ​ដោយ​ខេម​បូ​ចា​ ចាប់​តាំង​ពីខែ​កក្កដា ដល់​កញ្ញា ឆ្នាំ​២០២០ យ៉ា​ង​ហោច​ណាស់​មាន​អ្នកសារព័ត៌មានចំនួន​១៥​នាក់​រង​នូវ​ការ​បៀត​បៀន តាម​រយៈការ​ប្រើ​ហិង្សា និង​ការ​ចាប់​ខ្លួន ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ផ្សេងៗ៕

ខេមបូចា ថ្កោលទោសការវាយប្រហារទៅលើអ្នកកាសែត
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ ហៅកាត់ថា ខេមបូចា នៅថ្ងៃពុធទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានថ្កោលទោស​​ និងបង្ហាញការព្រួយបារម្ភ ចំពោះការប្រើអំពើហឹង្សាលើអ្នកសារព័ត៌មាន៤នាក់ នៅខេត្តត្បូងឃ្មុំ។

តាមរយៈសេចក្តីថ្លែងការណ៍ ខេមបូចា បានឲ្យដឹងថា អ្នកសារព័ត៌មានអនឡាញចំនួន៤នាក់ ត្រូវបានជនមិនស្គាល់មុខ មានគ្នាពី៥ ទៅ៧នាក់ប្រដាប់ដោយ ដំបង កាំបិត និងពូថៅ ធ្វើការវាយប្រហារ ខណៈកំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញតាមរថយន្ត កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២០ នៅត្រង់ចំណុចប៉ុស្តីទិសផ្លូវបំបែកចូលច្រកទ្វារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អ្នកសារព័ត៌មានម្នាក់ ត្រូវបានរងរបូសធ្ងន់ត្រង់ឆ្អឹងជំនី និងម្នាក់ទៀតរងរបូសស្រាល។ នេះយោងតាមខេមបូចា។​

នាយកប្រតិបត្តិខេមបូចា លោក ណុប វី មានប្រសាសន៍តាមរយៈសេចក្តីថ្លៃងការណ័នោះថាជនល្មើស បានចាត់ទុកអ្នកសារព័ត៌មាន ដែលហ៊ានរាយការណ៍ពីបទល្មើសព្រៃឈើ ថាជាសត្រូវ រួមមានការគម្រាមកំហែងប្តឹង និងសម្លាប់ដោយមិនញញើតដៃ​។

លោក ណុប វី បាននិយាយដូច្នេះថា «អាជ្ញាធរត្រូវតែចាត់វិធានការដែលមានប្រសិទ្ធភាពដើម្បីធានាថាជនដៃដល់ត្រូវបាននាំយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ហើយក្រុមគ្រួសាររបស់ពួកគេទទួលបានយុត្តិធម៌»។

គួរបញ្ជាក់ផងដែរថាចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ខេមបូចាបានអះអាងថា បានរកឃើញថា មានអ្នកសារព័ត៌មានសរុប១៥នាក់ ក្នុង៨ខេត្ត-ក្រុង រួមមានខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង ព្រះសីហនុ មណ្ឌលគីរី សៀមរាប ក្រចេះ និងភ្នំពេញ បានទទួលរងនូវការធ្វើទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗរួមមានការប្រើអំពើហិង្សាការចាប់ខ្លួន និងពាក្យបណ្តឹងពីតុលាការនេះ។

ខេមបូចា បានអំពាវនាវដល់រដ្ឋាភិបាលឱ្យធានាសុវត្ថិភាពនិងសន្តិសុខ ដល់អ្នកសារព័ត៌មានគ្រប់រូបដើម្បីឱ្យពួកគេអាចអនុវត្តសិទ្ធិសេរីភាពចូលរួមរាយការណ៍ពីបទល្មើស នានាដែលកំពុងកើតមានឡើងនៅក្នុងសង្គមដោយមិនមានភាពភ័យខ្លាច។​

ឆ្លើយតបទៅនឹងសេចក្តីថ្លៃងការណ៍នេះ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ Newsroom Cambodia នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះថា ការចេញសេចក្តីថ្លែងការណ៍នេះជាសិទ្ធិសេរីភាព និងជាមតិយោលបល់របស់សង្គមស៊ីវិល ហើយអ្នកសារព័ត៌មាននៅកម្ពុជាដែលបំពេញតាមវិជ្ជាជីវៈរបស់ខ្លួនត្រូវបានការពារដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗដែលមានជាធរមាន។

លោកបាននិយាយថា៖ «នៅកម្ពុជាបច្ចុប្បន្នការបំពេញវិជ្ជាជីវៈរបស់គាត់ចំពោះអ្នកសារព័ត៌មានស្របច្បាប់ហ្នឹងគឺត្រូវបានធានានិងការពារដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន»៕

ស្នងការ​ខេត្តកំពត​ថា​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ជនល្មើស​ដែល​រំលោភ​បូក​លើ​ភ្ញៀវ​ទេសចរ​បារាំង​ម្នាក់​
ស្នងការ​នគរបាល​ខេត្តកំពត​ បាន​ឲ្យដឹង​ថា ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​មួយ​ក្រុម​ដែល​បាន​រំលោភ​បូក​លើ​ស្រ្តី​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង​ម្នាក់​កាល​ចុង​សប្តាហ៍​មុន​។

SOURCE:  https://vodkhmer.news/2019/10/14/kampot-authorities-say-investigating-gang-rape-french-woman/

អតីតមន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ នៅតែ​បារម្ភ​ពី​សុវត្ថិភាព​
អតីត​ចៅសង្កាត់​កោះដាច់​ និង​អតីតប្រធាន​កង​អង្គរក្ស​លោក​ សម​ រង្ស៊ី​ ស្នើ​ឱ្យ​សមត្ថកិច្ច​ទាំងអស់​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​រក​ជនល្មើស​ដែល​បាន​ប្រើប្រាស់​ហិង្សា​មក​លើ​ពួកគេ​ឲ្យបាន​ឆាប់រហ័ស​ ព្រោះថា​ពួកគេ​ចេះតែ​បារម្ភ​ពី​សុវត្ថិភាព​ និង​រស់នៅ​ក្នុង​ភាព​មិន​ស្ងប់ចិត្ត​ បើ​សមត្ថកិច្ច​មិនទាន់​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្ទ​ន្ទា​ទោស​តាមច្បាប់​។

SOURCE:  https://vodkhmer.news/2019/10/14/former-cnrp-officials-who-were-beaten-by-unknown-persons-still-worried-about-the-safety/