vote – Newsroom Cambodia

ព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយលើថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាជាបន្ទាន់
ព្រះ​មហា​ក្សត្រ​បាន​ចេញ​ផ្សាយ​ព្រះ​រាជ​ក្រម​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ច្បាប់​ធម្មនុញ្ញ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​រូច​ ស្តី​ពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួ​​​យ​សម្រាប់​ថ្នាក់​ដឹក​នាំ​កំពូល៤​ របស់​កម្ពុជា​ជា​បន្ទាន់​ចាប់​ពី​ថ្ងៃទី០៣​ ខែវិច្ឆកា​ ឆ្នាំ២០២១​ តទៅ​។

យោង​តាម​ព្រះ​រាជ​ក្រម​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី០៣​ ខែវិច្ឆកា​ ឆ្នាំ២០២១​ ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​ នរោត្តម​ សីហមុនី​ ទ្រង់​បាន​ឡាយ​ព្រះ​ហត្ថ​លេខា​អនុញ្ញាត​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​ច្បាប់​ធម្មនុញ្ញ​ស្តី​ពី​វិសោធន​កម្ម​មាត្រា១៩ថ្មី​ មាត្រា​៨២ថ្មី​ មាត្រា១០៦ថ្មី(មួយ)​ មាត្រា១១៩ថ្មី​ និង​មាត្រា​១៣៧ថ្មី​ នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​ មាត្រា៣​និងមាត្រា៤​  នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតី​នៃ​ស្ថាប័នជាតិ​ ជា​ផ្លូវការ​។​

ព្រះ​រាជ​ក្រម​នោះ បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​កថាខណ្ឌ​មួយ​ចំនួន​ដែល​ចែង​ថា​ ប្រធានរដ្ឋសភា​ ប្រធានព្រឹទ្ធ​សភា​ ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ចេញ​ពី​សមាជិក​ណា​ដែល​មាន​សញ្ជាតិ​ខ្មែ​រ​តែ​មួយ​គត់​ ចំណែក​វរជន​ដែល​ត្រូវ​ចាត់​តាំង​ជា​នាយរដ្ឋមន្ត្រី​ក៏ត្រូវ​​តែ​ជា​តំណាងរាស្ត្រ​​ដែល​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​ដែរ​ ដោយ​ឡែក​ប្រធាន​ក្រុ​ម​ប្រឹក្សា​ធម្មនុញ្ញ​វិញ​តម្រូវ​ឱ្យ​មាន​សញ្ជាតិខ្មែរ​តែមួយ​គត់​ផង​​ ព្រម​ទាំង​មាន​សញ្ជាតិ​ខ្មែរ​ពី​កំ​ណើត​ផង​ ។

ព្រះ​រាជ​ក្រម​ដដែល​បាន​បន្ថែម​ថា​ «ច្បាប់​ធម្មនុញ្ញ​នេះ​ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់​»​ ។​

គួរ​បញ្ជាក់​ផង​ដែ​រថា​ ការ​ប្រកាស​ព្រះរាជ​ក្រម​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័ត​យល់​ព្រម​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តី​​ពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹក​នាំ​កំពូល៤​ នេះ​កាល​ពី​ថ្ងៃ​ទី២៥​ ខែតុលា​ ឆ្នាំ២០២១​។ ​

គួរ​រម្លឹក​ថា​ សេចក្តី​ព្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ​ជា​សំណើរ​របស់​លោក​នាយករដ្ឋ​ម​​ន្ត្រី​​ហ៊ុន​​ សែន​​ ដែល​បាន​ចេញ​មក​ប្រកាស​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​សិក្សា​រៀប​ចំ​ឡើង កាល​ពី​ថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ២០២១​៕

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ​សម្រាប់​ថ្នាក់​ដឹក​នាំ​កំពូល​​ របស់​កម្ពុជា
សមាជិក​សភា​ទាំង​ ១១១រូប​ បានអនុម័ត​យល់​ព្រម​លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តី​ពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹក​នាំ​កំពូល​៤​ របស់​កម្ពុជា​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​៦​ នីតិកាល​ទី​៦​ កាល​ពី​ថ្ងៃ​ទី២៥​ ខែតុលា​ ឆ្នាំ២០២១​។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​អគ្គ​លេខា​ធិការដ្ឋាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី២៥​ ខែតុលា​ ឆ្នាំ​២០២១​ សមាជិក​រដ្ឋសភា​ទាំង​ ១១១រូប​ ក្រោម​អធិបតី​ភាព​របស់លោក​ហេង​ សំរិន​ ប្រធានរដ្ឋសភា​ បាន​ធ្វើ​កា​រ​អនុម័ត​យល់​ព្រម​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​។

គួរ​បញ្ជាក់​ថា​ គណៈ​រដ្ឋ​មន្ត្រី​កម្ពុ​ជាបាន​អនុម័ត​រួច​ជា​ស្រេច​កាល​ពី​ថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២០២១​ លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តី​ពី​វិសោធនកម្ម​ មាត្រា១៩ថ្មី​ មាត្រា៨២ថ្មី​ មាត្រា១០៦ថ្មី​(មួយ)​ មាត្រា១១៩ថ្មី​ មាត្រា១៣៧ថ្មី​ មាត្រា៣​ និង​មាត្រា៤​ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរ​ជា​ប្រក្រតី​នៃ​ស្ថាប័នជាតិ​ ។

វិសោធន​កម្ម​នេះ​ក៏​បាន​ដាក់​បញ្ចូល​កថា​ខណ្ឌ​ដែល​ចែង​ថា​ «ថ្នាក់​ដឹក​នាំ​ជាតិ​ដែល​ជា​ ប្រធានព្រឹទ្ធសភា​ ប្រធានរដ្ឋសភា​ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ​ និងនាយករដ្ឋមន្ត្រី​ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​»​ ។

លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជ​ន​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​អនុម័ត​របស់​រដ្ឋសភា​គឺ​ជា​រឿង​ត្រឹម​ត្រូ​វ​ ព្រោះ​ដើម្បី​បង្ការ​ដល់​អ្នក​នយោបាយ​ដែល​ធ្វើ​ខុស​ ហើយ​តែង​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចេញ​ក្រៅ​ដែន​សមត្ថកិច្ច​កម្ពុជា​។

លោក​សុខ​ ឥសាន​បានបន្ត​ថា​៖​ ​«​ដូច​ករណី​មេអតីត​​​បក្ស​​ប្រឆាំង​​កន្លង​​ទៅ​​ ទោះ​​បី​ធ្វើ​សច្ចា​ប្រណិ​ធាន​ក្តី​ ក៏​នៅ​មិន​គោរព​ដែរ​ ដូច្នេះ​ យើង​ត្រូវ​តែ​មាន​ច្បាប់​ដើម្បី​គូស​បន្ទាត់​ក្រហម​ […]​ បើ​គាត់​ពិត​ជា​ស្រឡាញ់​ជាតិ​មែន​ បើ​គាត់​ចង់​ធ្វើ​នា​យក​រដ្ឋ​មន្ត្រី​ ប្រ​ធាន​រដ្ឋ​សភា​ ប្រធាន​ព្រឹទ្ធសភា​ ​ប្រធាន​ក្រុម​ប្រឹ​ក្សា​​ធម្មនុញ្ញ​ អាហ្នឹង​ គាត់​ខ្លាច​អី​នឹង​លះ​បង់​សញ្ជាតិ​បរទេស​ចេញ​ បើ​នរណា​មិន​ហ៊ាន​លះ​បង់​សញ្ជាតិ​បរទេស​ចេញ​ កុំ​ជឿ​ថា​អ្នក​ហ្នឹង​ស្នេហា​ជាតិ​ខ្មែ​រ​ពិត​ប្រាកដ​នោះ​»​។

ចំណែក​លោក​អេង​ ឆៃអ៊ាង​ អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ បានយល់​ឃើញ​ថា​ ការ​អនុម័ត​របស់​រដ្ឋសភា​ គឺ​ជា​ការ​ឥត​ប្រយោជន៍​ គឺ​មិន​មាន​ផល​ចំណេញ​អ្វី​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ​ ។ លោកបាន​និយាយ​បន្ថែម​ថា​ ការ​អនុម័ត​របស់​រដ្ឋ​សភា​​ នោះ​គឺ​ជា​លទ្ធផល​របស់​សភា​ឯកបក្ស​។

លោក​អេង​ ឆៃអ៊ាង​ បានបន្ត​ថា​៖​ «មនុស្ស​ដែល​មាន​សញ្ជាតិ​លើស​ពី​មួយ​ គឺ​ច្រើ​ន​តែ​មនុស្ស​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ខ្លួន​ឯង​ទេ​ ដូច​ជា​ប្រទេស​អ៊ី​ស្រា​អែល​ ជន​ជាតិ​ជ្វីហ្វ​ អ៊ី​ស្រា​អែល​ហ្នឹង​ណា​ ច្រើន​មាន​សញ្ជាតិ​លើស​ពី​មួយ​ តែ​គេ​យក​ចំណេះ​ដឹង​ គេ​យក​ធន​ធាន​ដែល​គេ​បាន​ពី​ប្រទេស​ទីពី​រ ទីបី​ គេ​យក​ទៅ​ជួយ​ប្រទេស​ជាតិ​វិញ​»​។

លោក​បន្ថែម​ថា​៖​ «ឯ​អ្នក​ខ្លះ​ មាន​សញ្ជាតិ​តែ​មួយ​ទេ​ តែ​បាន​បំផ្លាញ​ជាតិ​ លួច​ជាតិ​ លក់​ជាតិ​ សម្លាប់​ជាតិ​ខ្លួន​ឯង​ហ្នឹង​ ដូច​យើង​មើល​ មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ជាដើម​ មាន​សញ្ជាតិ​ប៉ុន្មាន​?​ ដូច្នេះ​ សរុប​មក​វិញ​ ច្បាប់​ដែល​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹក​នាំ​កំពូល៤​ នាក់​នោះ​ណា​ ជា​ច្បាប់​ឥត​ប្រយោជន៍​ គ្រាន់​តែ​ជា​ច្បាប់​ធ្វើ​តាម​កំហឹង​របស់លោកហ៊ុន​ សែន​ តែ​ប៉ុណ្ណឹង​ទេ​បាទ​»​។

ជុំវិញ​បញ្ហា​នេះ​ លោក​យង់​ ពៅ​ អគ្គ​លេខា​ធិកា​រ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បានលើក​ឡើង​ថា​ កម្ពុជា​ដល់​វេលា​សម្រាប់​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែ​រតែ​មួយនេះ​ហើយ​ ព្រោះ​ថ្នាក់​ដឹកនាំ​ទាំង​នេះ​ ជា​អ្នក​កាច់​ចង្កូត​ប្រទេស​ជាតិ​។

លោក​យង់​ ពៅ​បានបន្ត​ថា​៖ «បើ​យើង​ក្រឡេក​ទៅ​មើល​ប្រទេស​ណា​ក៏​ដោយ​លើ​ពិភព​លោក​ គឺ​អ្ន​ក​នយោបាយ​ មិន​និយាយ​ដល់​ថ្នាក់​ដឹក​នាំ​កំពូល​អ៊ីចឹង​ផង​ ប្រទេស​ខ្លះ​គេ​កំណត់​ឱ្យ​មាន​សញ្ជាតិ​តែ​មួយទេ​ […]​ រដ្ឋាភិបាល​យើង​កំណត់​តែ​ថ្នា​ក់​ដឹក​នាំ​កំពូល​ ៤​នេះ​ទេ​ ព្រោះ​បរិបទ​ប្រទេស​យើង​ចង់​កៀង​គរ​ធន​ធាន​មនុស្ស​ឱ្យ​បាន​ច្រើន​ពី​ប្រភព​ផ្សេង​មក​ចូល​រួម​ជា​មួយ​គ្នា​» ​។

លោក​យង់​ ពៅ​បានបន្ថែម​ថា​ បើ​សិន​ជា​យើង​ពិត​ជា​ស្រឡាញ់​ប្រទេស​ជាតិ​ពិត​ប្រាកដ​ ហើយ​ក្នុង​ឋានៈ​ជា​ថ្នាក់​ដឹក​នាំ​កំពូល​ទៀត​នោះ​ រឿង​អ្វី​ដែល​យើង​មិន​ហ៊ាន​លះ​បង់​សញ្ជាតិ​ផ្សេង​ ហើយ​ចាំ​បាច់​មាន​សញ្ជាតិ​បរទេស​អម​ ឬ​មួយ​ការ​ស្រឡាញ់​ជាតិ​នោះ​ គឺ​គ្រាន់​តែ​ជា​ពាណិជ្ជ​កម្ម​នយោបាយ​។

ដោយ​ឡែក​លោក​រ៉ឹម​ សុខវី​ អ្នក​វិភាគ​នយោបាយ​វ័យ​ក្មេង​ បានយល់​ឃើញ​ថា​ ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​នេះ​គឺ​ជា​រឿង​ត្រឹមត្រូវ​ ក៏​ប៉ុន្តែ​វា​មិន​សូវ​ត្រូវ​នឹង​ស្ថានការណ៍​ ព្រោះ​ច្បាប់​នេះ​បង្កើត​ឡើង​ក្រោយ​មាន «​សង្គ្រាម​ពាក្យ​សម្តី​» រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ និង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៉ី​។

លោកបាននិយាយ​ថា​ ច្បាប់​នេះ​បី​ដូច​ទប់​ស្កាត់​មិន​ឱ្យ​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ធ្វើ​នយោបាយ​សារ​ជាថ្មី​ ដូច្នោះ​ដែរ​។

លោក​រ៉ឹម​ សុខវី​បានបន្ថែម​ថា​៖ «ខ្ញុំ​គិត​ថា​ បញ្ហា​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹក​នាំ​កំពូល៤​ របស់​កម្ពុជា​នេះ​ មិន​មែន​ជា​អាទិភាព​នោះ​ឡើយ​ បញ្ហា​អាទិភាព​នោះ​គឺ​ បញ្ហាកូវីដ១៩​ និង​អំពើ​ពុករលួយ​ ដែល​រដ្ឋា​ភិបាល​ត្រូវ​ដោះស្រាយ​ ច្បាប់​នេះ​ដូច​មិន​សូវ​ចាំ​បាច់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ​»​៕

នាយករដ្ឋមន្រ្តីអបអរសាទរប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី ហើយប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានសរសេរលិខិតអបអរសាទរលោក ចូ​ បៃដិន ដែលត្រូវបានប្រជាជនអាមេរិកបានបោះឆ្នោតឲ្យជាប់ជាប្រធានាធិបតីទី៤៦ ហើយបាន «ប្តេជ្ញាចិត្តយ៉ាងពេញលេញ» ដើម្បីធ្វើការជាមួយរដ្ឋបាលទីក្រុងវ៉ាស៊ិនតោន ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើង។

ក្នុងលិខិតចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បានលើកឡើងថា លោកមានជំនឿចិត្តយ៉ាងមុតមាំថា ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីនេះ នឹងបន្តការរីកចម្រើនទៅមុខ និងរួមចំណែកនាំឱ្យពិភពលោកមានស្ថិរភាព និងវិបុលភាពកាន់តែល្អ។

លោកហ៊ុន សែនបានសរសេរដូច្នេះថា «ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់ខ្ញុំបានប្ដេជ្ញាចិត្តយ៉ាងពេញលេញក្នុងការធ្វើការងារ ជាមួយរដ្ឋបាលរបស់ឯកឧត្តម ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត‍‌‌»។

លោក បណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា វាជារឿងមួយដែលគ្រប់អ្នកនយោបាយកំពុងតែដឹកនាំប្រទេសនីមួយៗ តែងតែធ្វើក្នុងការទទួលស្គាល់មេដឹកនាំស្របច្បាប់។

លោកបាននិយាយថា «រឿងការផ្ញើលិខិត ជាទូទៅក្នុងកិច្ចការងារ ការទូតសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងការងាររដ្ឋបាល ជាទូទៅកាលណាគេទទួលស្គាល់ថ្នាក់ដឹកនាំ ដែលទទួលបានការបោះឆ្នោតស្របច្បាប់ហ្នឹងគឺគេផ្ញើ»។

«ជាទូទៅអ្នកនយោបាយដែលកំពុងតែអ្នកដឹកនាំប្រទេសនីមួយៗហ្នឹង គេចាប់ផ្ដើមផ្ញើលិខិតទៅអបអរសាទរហើយ។​ ហើយលិខិតអបអរសាទរហ្នឹង គឺស្មើនឹងលិខិតការទទួលស្គាល់មេដឹកនាំហ្នឹង ជាមេដឹកនាំស្របច្បាប់បាទ»។

លោក ស ម៉ូរី ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្ដាញយុវជនកម្ពុជា ក៏បានលើកឡើងថា ការផ្ញើលិខិតជូនចំពោះប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកនេះ គឹជាការគួរសមសម្រាប់ទំនាក់ទំនងការទូត។

លោកបាននិយាយថា «សម្រាប់ខ្ញុំយល់ឃើញថាវាជារឿងល្អមួយដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើលិខិតទៅជូនពរលោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោត ហើយនេះគឹជាការគួរសមក្នុងទំនាក់ទំនងការទូត»។

លោកស​ ម៉ូរី បានមើលឃើញទំនាក់ទំនងកិច្ចការបរទេសរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មាននេះ មិនសូវល្អប្រសើរទេ ហើយរដ្ឋាភិបាលកម្ពុជានឹងព្យាយាមកសាង និងពង្រឹងទំនាក់ទំនងឡើងវិញជាពិសេស កិច្ចសហប្រតិបត្តិការទាំងផ្នែកអភិវឌ្ឍន៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាមួយរដ្ឋបាលលោកបៃដិន៕

មន្រ្តីបក្ស LDP ចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និងមន្រ្តី គ.ជ.ប បង្កភាពយឺតយ៉ាវដំណើរការរៀបចំចុះឈ្មោះអ្នកសង្កេតការណ៍
មន្រ្តីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានចោទប្រកាន់ អាជ្ញាធរមូលរដ្ឋាន និងមន្រ្តីរៀបចំការបោះឆ្នោត (គ.ជ.ប) ថាបង្កភាពយឺតរ៉ាវដល់ដំណើរការរៀបចំការចុះឈ្មោះដាក់អ្នកសង្កេតការណ៍របស់ខ្លួននៅក្នុងឃុំ សង្កាត់ ខណៈដែលមន្រ្តីខ្លះទៀតសេពគ្រឿងស្រវឹងនៅកន្លែងធ្វើការថែមទៀតផង។

តាមរយៈការឡាយវីដេអូរាប់ម៉ោងនៅក្នុងទំព័រហ្វេសបុក LDP កាលពីថ្ងៃទីទី១ និងទី២ ខែតុលា ឆ្នាំ២០២០ មន្រ្តីគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យបាននិយាយថា បញ្ហាដែលបានជួបប្រទះនៅពេលទៅដាក់ពាក្យដាក់អ្នកសង្កេតការណ៍នោះ គឺមានមន្រ្តីខ្លះបានទាមទារឯកសារលើសពីតម្រូវការរបស់ គ.ជ.ប ខណៈដែលមន្រ្តីខ្លះអវត្តមានពីសាលាឃុំ និងខ្លះទៀតបានសេពគ្រឿងស្រវឹងនៅកន្លែងធ្វើការថែមទៀតផង។

មន្រ្តីគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ លោក លី សាងឡេង បាននិយាយថា «មានមេឃុំខ្លះអត់នៅកន្លែង រហូតដល់យើងតាម ហើយខ្លះវិញនៅសាលាឃុំហើយ កំពុងតែផឹកស្រា អាហ្នឹង នៅព្រៃវែង» ។

មន្រ្តី LDP ក៏បានរិះគន់ការមិនទទួលយកឯកសារជាទម្រង់បញ្ឈរ របស់ខ្លួនដោយថា មន្រ្តីមូលដ្ឋានទាមទារយកទម្រង់ផ្តេកតាម គ.ជ.ប។

លោក សោម សូរីដា អគ្គលេខាធិការរងនៃគ.ជ.ប បានបញ្ជាក់ប្រាប់ Newsroom Cambodia ថា ការចោទប្រកាន់នេះ មិនអាចទទួលយកបានទេ ហើយបានហៅការចោទនេះជាការលើកឡើងរបស់ភាគីតែម្ខាង។

លោក បាននិយាយថា LDP គួរផ្តល់ភស្តុតាងឲ្យបានគ្រប់គ្រាន់មកកាន់គ.ជ.ប។ លោកបានបន្ថែមថា៖ «ព័ត៌មាននេះជាព័ត៌មានតែម្ខាង មិនគួរធ្វើការបរិហារក្រៅប្រព័ន្ធនោះទេ ក្នុងករណីបែបនេះ គួរតែធ្វើលិខិតមក គ.ជ.ប សុំការបញ្ជាក់ ឬក៏ប្ដឹងតែម្ដង»។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបកស្រាយប្រាប់ Newsroom Cambodia កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ថាមន្រ្តី LDP មានការភ័ន្តច្រឡំថាបក្សខ្លួនបាត់បង់ឱកាសក្នុងការដាក់ភ្នាក់ងារគណបក្សនយោបាយ​ ដោយគិតថានៅថ្ងៃនៅទី១ ខែតុលា ឆ្នាំ២០២០ ថាជាថ្ងៃចុងក្រោយ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាមិនមានភាពយឺតយ៉ាវនោះទេ ព្រោះការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងធ្វើដល់ថ្ងៃទី២១ ខែធ្នូ ដូច្នេះពួកគាត់អត់ទាន់យឺតយ៉ាវនោះទេ»៕