វ៉ា សុភានុត (Sopheanut VA) – Newsroom Cambodia

មេធាវីការពារសិទ្ធិឱ្យលោក ចៅ វាសនា គ្រោងប្ដឹងសារទុក្ខទៅតុលាការកំពូល ក្រោយឧទ្ធរណ៍​តម្កល់​​សាលក្រម​ដាក់ទោស៣ឆ្នាំ
មេធាវីការពារសិទ្ធិឱ្យ​​លោក ចៅ វាសនា ប្រធានគណបក្សភ្លើងទៀននៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ គ្រោងប្ដឹងសារទុក្ខទៅតុលាការ​កំពូល នៅចុងខែមិថុនានេះ បន្ទាប់ពីសាលាឧទ្ធរណ៍​បាត់ដំបង សម្រេចតម្កល់សាលក្រម ដែលផ្ដន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមបទចោទ «ញុះញង់» ពាក់ព័ន្ធការណែនាំឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត។

កាលពីថ្ងៃទី១២ ខែមិថុនា សាលាឧទ្ធរណ៍​បាត់ដំបង សម្រេចតម្កល់សាលក្រម​សាលាដំបូងខេត្តបន្ទាយមានជ័យ ទុកជាបានការដដែល ដោយផ្ដន្ទាទោស លោក ចៅ វាសនា ដាក់ពន្ធនាគារ រយៈពេល​៣ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង» តាមបញ្ញតិមាត្រា ៤៩៥ និង៤៩៦​ នៃក្រមព្រហ្មទណ្ឌ  ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២៣ តាមប្រព័ន្ធតេលេក្រាម។

អ្នកនាំពាក្យសាលាឧទ្ធរណ៍​បាត់ដំបង លោកស្រី ទៀង សំបូរ មានប្រសាសន៍ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ធូ មណី បានសម្រេចតម្កល់សាលក្រមនេះ ក្រោមហេតុផលថា តុលាការ​មានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា លោក ចៅ វាសនា បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែន។

ទោះជាយ៉ាងណាក៏ដោយ គ្រួសារជនជាប់ចោទ និងមេធាវីការពារក្ដី បានប្រឆាំងចំពោះការអះអាងបែបនេះ ដោយសំអាងថា អង្គហេតុដែលតុលាការលើកយកមកសួរដេញដោល ផ្ទុយគ្នាទៅនឹងអង្គហេតុ ដែលតុលាការសម្រេចចោទប្រកាន់លើ លោក ចៅ វាសនា។

លោក អែម ចន្ថា មេធាវីការពារក្តីឱ្យ​លោក ចៅ វាសនា បាន​ថ្លែងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ​ថា ក្នុងរយៈពេលយ៉ាងយូរពីរសប្ដាហ៍ទៀត លោកនឹងដាក់ពាក្យបណ្ដឹងសារ​ទុក្ខទៅកា​ន់តុលាការកំពូល ជុំវិញសំណុំរឿងនេះ។

លោកថា៖ «យល់ឃើញថា មិនបានផ្ដល់ភាពយុត្តិធម៌ដល់កូនក្ដីយើង តាមរយៈអង្គហេតុ ឃើញ​ថា​កូនក្ដីយើងមិនបានប្រព្រឹត្តដូចបទចោទ»។

បើតាមមេធាវីការពារជនជាប់ចោទរូបនេះ ដើមបណ្ដឹងក្នុងសំណុំរឿងនេះ គឺជា លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

គេហទំព័រ Newsroom Cambodia បានសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពី​លោក អ៊ំ រាត្រី ដែរ ប៉ុន្តែលោក​ថា​កំពុងជាប់រវល់។

អ្នកស្រី ចៅ រតនៈ ជាកូនស្រី​របស់លោក ចៅ វាសនា បានលើកឡើង​​ថា អ្នកស្រី និងឪពុក បាន​ឯកភាពគ្នាឱ្យ​មេធាវី ប្ដឹងជំទាស់ការតម្កល់សាលក្រម ទៅតុលាការ​ជាន់ខ្ពស់ ដោយយល់ថា តុលាការ​ជាន់ទាបមិនមានហេតុផលសមរម្យក្នុងការរក្សាបទចោទឡើយ។

អ្នកស្រីថា៖ «ខ្ញុំយល់ថា [កាត់ក្ដី] មិនត្រឹមត្រូវសម្រាប់គាត់ សូម្បីតែការកាត់បន្ថយឬក៏មានការដក​ក្នុងការដាក់ទោសគាត់ខ្លះគឺអត់មាន គឺរក្សាទោសគាត់១០០ភាគរយ។ ចឹងខ្ញុំយល់ថា មិនយុត្តិធម៌សម្រាប់ឪពុកខ្ញុំទេ ហើយឪពុកខ្ញុំក៏មិនទទួលយកបានដែរ ចឹងមានតែទៅ[តុលាការ]កំពូលបន្តទៀត»។

អ្នកស្រី អះអាងថា កាលពីសវនាការកន្លងទៅ ចៅក្រមបានចោទសួរអំពីសកម្មភាព លោក ចៅ វាសនា ក្នុងគ្រុបស៊ីកណល(Signal) ​ដែលជាគ្រុបឯកជនរបស់បក្សភ្លើងទៀន ប៉ុន្តែបទចោទប្រកាន់ បែរជាពាក់ព័ន្ធនឹងសកម្មភាពក្នុងគ្រុបតេលេក្រាមឈ្មោះ «Sabai សប្បាយ» វិញ។ អ្នកស្រី បន្តថា តុលាការបានចោទប្រកាន់លោក វាសនា ពាក់ព័ន្ធនឹងរូបភាពដែលត្រូវបានបង្ហោះក្នុងគ្រុបតេលេក្រាមឈ្មោះ «Sabai សប្បាយ» ដោយតាមចោទថា បានញុះញង់ពលរដ្ឋឱ្យគូសខ្វែងសន្លឹកឆ្នោត។

អ្នកស្រីបន្ថែមថា លោក ចៅ វាសនា មិនបានជាសមាជិកក្នុងគ្រុប «Sabai សប្បាយ» នេះឡើយ ដោយមានបុគ្គលឈ្មោះ សៅ ឧត្តម ដែលចុះចូលជាមួយបក្សកាន់អំណាច បានយករូបភាពរបស់គាត់​ ដែលបង្ហោះក្នុងគ្រុបស៊ីកណលបក្សភ្លើងទៀន ទៅបង្ហោះបន្តក្នុងគ្រុបតេលេក្រាមនោះ។ បន្ថែមពីលើនេះ អ្នកស្រី​ថា ទាំងសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍បាត់ដំបង បានកាត់ក្ដី ដោយមិនកោះហៅលោក សៅ ឧត្តម មកបំភ្លឺនោះទេ។ ជុំវិញករណីផ្តន្ទាទោសមន្រ្តីបក្សប្រឆាំងនេះ កាលពីថ្ងៃទី១៣ ខែមិថុនា សាលាដំបូង​បាត់ដំបង បានផ្តន្ទាទោសប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុកម៉ោងឫស្សី លោក អ៊ុត ជឿន ដាក់​​ព​​ន្ធ​នា​​​​​​គា​​រចំនួន ​​៧​​ឆ្នាំ ក្រោមបទចោ​​ទ​​«​រួម​​គំ​និ​ត​​ក្ប​ត់» និងចេញដីកាឱ្យចាប់ខ្លួនផងដែរ៕

តុលាការកំពូលលើកពេល​ជម្រះ​​ក្តីអនុប្រ​ធានបក្ស​ជំទា​ស់​​ពីបទ​ញុះ​​ញង់​ទៅ​ថ្ងៃ​ក្រោ​យ​​មិន​កំ​ណ​ត់​​ពេល
តុលាការកំពូលសម្រេចលើកពេលបើកសវនាការ ដែលគ្រោងធ្វើនៅថ្ងៃទី៣ មិថុនានេះ ក្នុងសំណុំ​​រឿងព្រ​​ហ្ម​​ទ​ណ្ឌប្រឆាំងមន្រ្តីជាន់ខ្ពស់គណបក្សជំទាស់ទៅថ្ងៃក្រោយ ដោយមិនកំណត់ពេល ហើយ​ការពន្យាពេ​​លនៃ​​កា​​រ​​ជំនុំ​​ជម្រះ​នេះ ដោយមូលហេតុចំថ្ងៃបូជាព្រះសពសម្តេចព្រះសង្ឃរាជ ទេព វង្ស នៅមុខវត្តបទុមវតីក្បែរ​​នឹង​តុ​​លាការកំពូល ។

នៅក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះ ដែលចេញដោយតុលាការកំពូល សវនាលើអង្គសេចក្តីក្នុងសំ​​ណុំរឿង​​ព្រ​​ហ្មទណ្ឌក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានកា​រ​រើសអើង» នឹងត្រូវដំណើរការ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះ។មន្រ្តីតុលាការកំពូល បញ្ជាក់ថា​​​កា​​រ​លប់ចោលនៃការជំនុំជម្រះនេះ មិនមែនតែរឿងក្តីនយោបាយមួយនេះទេ នៅមានរឿងក្តី ៤ដា​​ច់ដោ​យ​​ឡែ​​ក​​​​ផ្សេងទៀត ក៏ត្រូវលើកពេលដូចគ្នាដែរ។

អ្នកនាំពាក្យតុលាការកំពូល លោកស្រី ម៉ៅ ធីតា មានប្រសាសន៍ថា តុលាការសម្រេចលើកពេលបើកសវនាការគឺដោយសារភាគីពាក់ព័ន្ធមួយចំនួនមិនបានមកចូលរួមសវនាការ បន្ទាប់ពីមានការបិទផ្លូវសម្រាប់ហែព្រះ​សពសម្ដេចព្រះសង្ឃរាជ មកថ្វាយព្រះអគ្គីបូជានៅវត្តបទុមវត្តី ដែលមានទីតាំងក្បែរតុលាការកំពូល។

ស្របពេលជាមួយគ្នានេះ លោកស្រី ធីតា អះអាងថា តុលាការមិនទាន់កំណត់ពេលវេលាច្បាស់លាស់ក្នុងការបើកការជំនុំជម្រះក្ដីលើលោក សេដ្ឋា ជាថ្មីនៅឡើយទេ។បើតាមលោកស្រី ធីតា ឱ្យដឹងថា តុលាការត្រូវកំណត់ពេលទុកជាមុន ១ ខែឬ២ ខែ សម្រាប់ការបើកសវនាការជំនុំជម្រះ ។

លោកស្រីបន្តថា៖«កាលពីព្រឹកមិញនេះ វាមានបញ្ហាដង្ហែព្រះសព មកបូជាមកវត្តបទុមវត្តី ចឹងទៅក៏មានការបិទផ្លូវ ហើយគូភាគីក៏អត់បានមកគ្រប់ ចឹងទៅក៏លើកទៅពេលក្រោយ» ។

សម្រាប់អ្នកឃ្លាំងមើលសិទ្ធិមនុស្ស និងមេធាវីការពារជនជាប់ចោទ យល់ឃើញថា ការលើកពេលបើកសវនាការលើ លោក សេដ្ឋា នេះនឹង​នឹងបង្កផលប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយ​យុត្តិធម៌។

មេធាវីការពារក្តីឱ្យលោក ថាច់​ សេដ្ឋា គឺលោក សឺន ជុំជួន លើកឡើងថា ការលើកពេលបើកសវនាការនេះ នឹងបង្កផលប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌ដល់កូនក្ដីរបស់លោកដែលបានជាប់ឃុំអស់រយៈពេលជាច្រើនខែមកហើយ។

លោកបន្តថា៖ «បើយើងនិយាយអំពីសិទ្ធទទួលបានការជំនុំជម្រះដោយយុត្តិធម៌ វាប៉ះពាល់ទៅដល់អ្វីដែលជាការរងចាំ សិទ្ធិទទួលបានការជំនុំជម្រះដោយលឿន វាប៉ះពាល់ចំណុចហ្នឹងដែរ» ។

ដោយឡែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ជំរុញឱ្យតុលាការបើកសវនាការឱ្យបានឆាប់ដើម្បីឱ្យជនជាប់ចោទអាចទទួលបាននូវយុត្តិធ​​ម៌​​ឡើងវិញ។

លោកបន្តថា៖ «យ៉ាងណាក៏ដោយ តុលាការគួរតែកំណត់កាលបរិច្ឆេទ សវនាការហ្នឹងឱ្យបានឆាប់ឡើងវិញ» ។

លោក ថាច់ សេដ្ឋា ដែលជាអនុប្រធានគណបក្សភ្លើងទៀន ក្រៅពីជាប់បណ្តឹង ក្រោមបទចោទថាបាន​ចេញ​មូលប្បទានប័ត្រ​ចំនួន​ ​៥​សន្លឹក​ ​ដែល​មិន​មាន​ទឹកប្រាក់​ (​សែក​ស្អុ​​​យ​​​​) ​កាលពី​ឆ្នាំ​​​​២​០​១​៩​ ​ដើម្បី​សងបំណុ​ល​​​ទៅ​ដើមបណ្តឹង​ ​ជា​ម្ចាស់ហាង​បញ្ចាំ​ ​ឈ្មោះ​ ​រិន​ ​ឆាយផនសប​ ហើយលោកក៏នៅជាប់បណ្តឹង២ផ្សេងទៀ​​ត ​ដែលតុលា​កា​​រ​ផ្ត​ន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ។

បទចោទដែលតុលាការកំ​​ពូលគ្រោងនឹង​​លើ​កយ​​ក​​មកជំ​នុំជម្រះនៅថ្ងៃទី៣ មិថុនា នេះគឺទាក់ទិនបទចោទ «ញុះញង់បង្កឱ្យភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និ​​ង​​​​​​បទចោ​ទ​​​«​ញុះ​​​ញង់បង្កឱ្យមានការរើសអើងជាតិសា​​​សន៍ »។បទចោទទាំងពីរនេះ គឺជាប់ទងនឹងការថ្លែ​ង​​សា​​រន​​យោ​​​​​បាយរបស់លោក អំពីស្តុបកម្ពុជាវៀត​​ណា​​ម ប្រវត្តិគណបក្សប្រជាជនកម្ពុជា និងថ្ងៃ៧មករា នៅ​​ក្រៅប្រទេ​​ស​​ជា​​មួយអ្នកគាំទ្ររបស់ខ្លួន កាលពីខែ​​មករា ឆ្នាំ២០២៣៕

តុលាការនឹងប្រកាសសាលក្រម​លើសំណុំរឿង លោក ជា ចាន់ នៅ​ខែ​មិថុនា​ក្រោយ​បើក​សវនា​ការ​​​​សួរ​​ដេញ​​ដោល​​រួច
សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃពុធនេះ បានបើកសវនាការ​​ជំនុំជម្រះក្ដីលើ​សំណុំរឿង ប្រធានសហជីពប្រចាំរោងចក្រ វីង ស្ដារស៊ូ លោក ជា ចាន់ ដែល​រង​ការ​ចោទពី​បទ​ «សមគំនិតក្នុងអំពើ​លួច» ដោយ​ចៅក្រមគ្រោង​នឹង​ប្រកាសសាលក្រម​លើសំណុំរឿងនេះនៅអំឡុងពាក់​កណ្តាល​​​ខែមិថុនាខាងមុខ។

លោក សេង រាជ មេធាវីការពារក្តី​ឱ្យលោក ជា ចាន់ បាន​ឱ្យដឹងថា បន្ទាប់​ពី​បញ្ចប់​ការ​សួរ​ដេញដោល ចៅក្រមជំនុំជម្រះ​បាន​សម្រេច​កំណត់​ការ​ប្រកាស​សាល​ក្រម​លើសំណុំរឿង​ប្រធានសហជីពរូបនេះ នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

លោក​បន្ត​ថា លោក ជា ចាន់ ត្រូវបានចោទប្រកាន់ពីបទ​ «សមគំនិតក្នុងអំពើលួច» ដែលប្រព្រឹត្ត​​នៅក្នុងរោងចក្រ វីង ស្ដារស៊ូ កាលពីឆ្នាំ២០២២។ ប៉ុន្តែ​ លោកអះអាងថា សំណុំរឿងរបស់​លោក ជា​ ចាន់ មិនបានបញ្ជាក់ថ្ងៃកើតហេតុច្បាស់លាស់នោះទេ ដោយគ្រាន់តែដាក់ថា បានប្រព្រឹត្តនៅក្នុង​ឆ្នាំ២០២២ ប៉ុណ្ណោះ។

ទោះយ៉ាងណា មេធាវីរូបនេះ ក៏សុំមិនអត្ថាធិប្បាយអ្វីបន្ថែមជុំវិញករណីនេះទេ។​

ចំណែក អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ បានឱ្យដឹងយ៉ាងខ្លីថា សំណុំរឿងនេះ តុលាការនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២០ ខែមិថុនា។

អ្នកស្រី ឆែ ចាន់រ៉ា ជាភរិយារបស់លោក ជា ចាន់ ដែលបានចូលរួមស្ដាប់សវនាការនោះ បាន​និយាយ​​ថា ស្វាមីរបស់គាត់​ មិនមានកំហុសដូចការចោទប្រកាន់​​នោះទេ ហើយអំឡុងពេល​សវនាការ​ សាក្សីក៏មិនបាននិយាយថា ស្វាមី​របស់គាត់​​​បានលួ​ចសម្ភារៈក្រុមហ៊ុនផងដែរ។

ភរិយាជនត្រូវចោទរូបនេះ អះអាងថា សព្វថ្ងៃអ្នកស្រីបារម្ភអំពីសុខភាពរបស់លោក ជា ចាន់ ដោយសារលោក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយមិនមានថ្នាំលេបដិតដល់ ខណៈចំណូលគ្រួសារក៏ធ្លាក់ចុះ បន្ទាប់ពីស្វាមីរបស់គាត់​​ត្រូវបានឃុំខ្លួន។

អ្នកស្រីនិយាយថា៖ «ខ្ញុំសំណូមពរឱ្យតុលាការ ធ្វើការដោះលែងប្ដីខ្ញុំ ពីព្រោះអីគាត់លក្ខណៈអត់​កំហុស​អ្វី​ទេ សាក្សី គាត់​អត់​បាន​អះអាង​ប្រាប់​ថា គាត់ [លោក ចាន់] ប្រព្រឹត្តកំហុសអ្វីទេ»។

Newsroom Cambodia មិនអាចសុំ​ការអត្ថាធិប្បាយពីភាគីក្រុមហ៊ុន វីង ស្ដារស៊ូ ដែលជាដើមបណ្ដឹង បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃពុធនេះ។

ក្នុងអំឡុងពេលតុលាការបើកសវនាការ​នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មករ-កម្មការិនី និង​សមាជិកសហជីពប្រមាណ ៣០នាក់ ក៏បានប្រមូលផ្តុំគ្នា និងលើក​បដា នៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ ទាមទារឱ្យ​មានការ​ដោះលែង និង​ស្នើឱ្យតុលាការទម្លាក់បទចោទ ទៅលើ​លោក ជា ចាន់ ផងដែរ​ ដោយពួកគេ​អះអាងថា សំណុំរឿងនេះ កើតឡើងក្រោមការ​គប់គិត​គ្នារវាង​និយោជក និងអាជ្ញាធរមូលដ្ឋាន ដើម្បីលុបបំបាត់សហជីពឯករាជ្យប្រចាំរោងចក្រ។

ប្រធាន​សហព័ន្ធសហជីព​កម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ ដែលបានចូលរួមស្ដាប់សវនាការផងដែរ មានប្រសាសន៍ថា ក្នុងសវនាការព្រឹកនេះ លោក ជា ចាន់ បានបដិសេធចំពោះការចោទប្រកាន់របស់តំណាងអយ្យការជុំវិញការសមគំនិតក្នុងអំពើលួច ខណៈ​សាក្សីរបស់ភាគីក្រុម​ហ៊ុន​ដែល​ជាដើ​ម​បណ្ដឹង មិនបានបញ្ជាក់ច្បាស់ថា លោក ជា ចាន់ បានលួចសម្ភារៈរបស់រោងចក្រឡើ​យ ដោយគ្រាន់តែបញ្ជាក់ថា គេបានឃើញគាត់​ឈរក្បែរជនសង្ស័យម្នាក់​ដែលព្យាយាម​លួច​យក​សម្ភារៈ​របស់​រោងចក្រប៉ុណ្ណោះ។

ករណីនេះ លោកស្រីយល់​ថា វាជារឿងអយុត្តិធម៌​នៅ​ពេល​សាក្សី​មិន​បាន​ដឹង​ច្បាស់​អំពី​រឿង​រ៉ាវនៃបទ​ល្មើស ប៉ុន្តែលោក ជា ចាន់ បែរជាត្រូវរងការចាប់ និងឃុំខ្លួនអស់រយៈពេលប្រមាណ៣ខែ​ទៅហើយ។

លោកស្រី យ៉ាង សុភ័ណ្ឌ និយាយថា៖ «ចឹងវាជារឿងមួយដែលយើងមើលទៅវាអត់ត្រឹមត្រូវ […]​ សូមឱ្យ​តុលាការទម្លាក់បទចោទ និងដោះលែង លោក ជា ចាន់ ឱ្យមានសេរីភាព»។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់សហព័ន្ធសហជីពកម្ពុជា ចេញកាលពីថ្ងៃទី២៧ ខែឧ​សភា  ឆ្នាំ ២០២៤ ឱ្យដឹងថា លោក ជា ចាន់ ត្រូវបានជាប់ចោទពីបទ «សមគំនិតក្នុងអំពើលួច» ដែលបានប្រព្រឹត្តនៅចំណុច រោងចក្រផលិតស្បែកជើង វីង ស្ដារស៊ូ ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលប្ដឹងដោយក្រុមហ៊ុន វីង ស្ដារស៊ូ ដោយផ្ទាល់។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ចាន់ ត្រូវបាន​ចាប់​ខ្លួន និង​ឃុំខ្លួន បន្ទាប់ពីលោក​ជាប់ឆ្នោតជាប្រធានសហជីពប្រចាំរោងចក្រ វីង ស្តារស៊ូ​​ បានរយៈពេលមួយ​ខែ។

នៅមុនការប្ដឹងចោទប្រកាន់នេះ​ សហព័ន្ធសហជីពកម្ពុជា អះអាង​ថា លោក ជា ចាន់ បានរងការ​គំរាម​កំហែង​តាម​ទូរសព្ទកុំឱ្យបង្កើតសហជីពនៅរោងចក្រនេះ​ លុះក្រោយមក​​ក៏មានការចាប់ខ្លួន លោក​នៅក្នុងរោងចក្រ ដោយគ្មានដីកា។

ជុំវិញករណីនេះ សហព័ន្ធសហជីពកម្ពុជា យល់ថា ជាការសហការគ្នា ដោយរៀបចំទុកជាមុន រវាង​និយោជក និងអាជ្ញាធរ ក្នុងគោលបំណងកំចាត់សហជីព​ឯករាជ្យ កុំឱ្យមាននៅក្នុងរោងចក្រផលិតស្បែកជើង វីង ស្ដារស៊ូ។

សហជីពនេះ ក៏បាន​​ចាត់ទុកសកម្មភាពនេះ ថា​បានបង្ហាញពីការ​គំរាម​កំហែង ការ​បំភិ​តបំភ័យ កា​រ​រើស​អើង និងការធ្វើទុក្ខបុកម្នេញ លើសកម្មសហជីព ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់​ជាតិ និងច្បាប់អន្តរជាតិ ដែលមានជាធរមាននៅក្នុងវិស័យការងារនៅកម្ពុជា។

សហព័ន្ធសហជីពកម្ពុជា បាន​ស្នើឱ្យតុលាការខេត្តកំពង់ស្ពឺ ទម្លាក់បទចោទប្រកាន់ និង​ដោះលែង លោក ជា ចាន់ ឱ្យមានសេរីភាពវិញផងដែរ៕

អាជ្ញាធរឃុំឈើទាល ​ហៅតំណាងសហគមន៍ដីធ្លី​២នាក់​ ទៅ​​បំភ្លឺ​ករណី​ប្រមូល​ស្នាម​មេដៃ​ពី​​ពលរដ្ឋ
អាជ្ញាធរឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានកោះហៅតំណាង​​សហគមន៍​សាមគ្គីចេក​មាស​ចំនួន ២នាក់ ឱ្យចូលបំភ្លឺករណីដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដែល​មាន​វិវាទដីធ្លី​ជាមួយ​ក្រសួង​ធនធានទឹក ពាក់ព័ន្ធនឹងគម្រោងអាងស្តុកទឹក។

បើតាម​លិខិតរបស់រដ្ឋបាលឃុំឈើទាល បានកោះហៅ អ្នកស្រី យស សោភ័ណ្ឌ ប្រធានសហគមន៍សាមគ្គីចេកមាស និងអ្នកស្រី គឹម សំអូន ឱ្យចូលបំភ្លឺនៅសាលាឃុំឈើទាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្រោមហេតុផលថា «បំភ្លឺរឿងផ្ទាល់ខ្លួន»។

ទោះជាយ៉ាងណា អ្នកស្រី យស សោភ័ណ្ឌ អះអាងថា ការបំភ្លឺនេះ ពាក់ព័ន្ធនឹងការប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទ​​ដីធ្លីជាមួយក្រសួងធនធានទឹក និង​ឧតុនិយម កាលពីពេល​កន្លង​ទៅ ដើម្បីដាក់ជូនក្រសួងរៀបចំដែនដី នៅថ្ងៃទី២៩ ខែឧសភា ខាងមុខ។

អំឡុងឆ្លើយបំភ្លឺ អ្នកស្រីថា អាជ្ញាធរបានប្រាប់ឱ្យអ្នកស្រី បញ្ឈប់ការ​ដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋបន្តទៀត ខណៈប្រធានភូមិ​ចេក អះអាងថា ប្រជាសហគមន៍បានទទួលសំណងហើយ មិនអាចប្រមូលស្នាមមេដៃដើម្បីតវ៉ា​ទាមទារដីធ្លីទៀតនោះទេ។

បើតាមអ្នកស្រី សោភ័ណ្ឌ ការដើរប្រមូលស្នាមមេដៃពីប្រជាសហគមន៍នេះ ធ្វើឡើងក្រោយមានការស្នើសុំពីក្រសួងរៀបចំដែនដី អំពីចំនួនប្រជាពលរដ្ឋដែលនៅបន្តមាន​បញ្ហាដីធ្លីនៅក្នុងសហគមន៍ដីធ្លីចេកមាសនេះ។ អ្នកស្រីបន្ត​​​ថា ក្នុងចំណោមប្រជាសហគមន៍ដែលរងផលប៉ះពាល់ចំនួន ១២០គ្រួសារ គឺ​បានផ្ដិតស្នាមមេដៃទើបតែបាន ៣០គ្រួសារប៉ុណ្ណោះ។

អ្នកស្រីនិយាយថា៖ «គ្រាន់តែធ្វើបច្ចុប្បន្នភាព ផ្ដិតមេដៃ ស្រាប់តែមេភូមិគាត់មកដក [ឯកសារ]។ […]  គេលែងឱ្យយើងផ្ដិតមេដៃតទៀត យើងអត់ទាន់អស់សមាជិក»។​

បើតាម អ្នកស្រី សោភ័ណ្ឌ វិវាទដីធ្លីជាមួយក្រសួងធនធានទឹកនេះ ប្រជាពលរដ្ឋមួយចំនួន​បានទទួលយក​សំណង ៩០០រៀលក្នុងមួយម៉ែត្រការ៉េ បន្ទាប់ពីពួកគាត់​រង​ការ​គំរាម​កំហែង ខណៈប្រជាពលរដ្ឋមួយចំនួនទៀត​​ដែលរងផលប៉ះពាល់ដីធ្លីទាំងស្រុង បានប្រឆាំងនឹង​ការ​ផ្ដល់សំណង​នេះ ដោយពួកគេទាមទារក្នុងមួយម៉ែត្រការ៉េ តម្លៃ ១២ ០០០​រៀល។

អ្នកស្រី គឹម សំអូន លេខាសមាគមស្រ្តីនៅសហគមន៍ចេកមាស ដែលត្រូវបានកោះហៅឱ្យចូលបំភ្លឺផងដែរ និយាយថា អ្នកស្រី​ចង់បានសំណងបន្ថែមទៀត ដោយសារសំណងដែលទទួលបាន គឺតិចតួច ដែលធ្វើឱ្យជីវភាពគ្រួសាររបស់អ្នកស្រីជួបការលំបាកយ៉ាងខ្លាំង។ ,

អ្នកស្រីនិយាយថា៖«[សំណងមិនសមរម្យ] វា​ធ្វើ​ឱ្យ​ជីវភាព​ក្រុមគ្រួសារខ្ញុំ ហើយកសិករនៅហ្នឹង ផល​ប៉ះពាល់ច្រើន ដោយសារជីវភាពវាកាន់តែខ្វះខាត ដល់ពេលយើងទទួលសំណងតិច​ពេក»។

ទោះយ៉ាងណា មេភូមិចេក លោក អន សាខន ថ្លែងថា ប្រជាសហគមន៍បានយល់ព្រមទទួលយកសំណងរួចហើយ ហេតុនេះពួកគេមិនអាចធ្វើការទាមទារអ្វីបន្ថែមឡើយ។

លោក​ថា៖ «រដ្ឋសងប្រជាពលរដ្ឋអស់ហើយ ហើយនាំគ្នាធ្វើស្នាមមេដៃទៅធ្វើអីទៀត។ […] ដី រដ្ឋសងអស់ហើយ ខាងក្រសួងហិរញ្ញវត្ថុគាត់ទទួលដឹងឮ ចុះហត្ថលេខា ទទួលស្គាល់ថា ប្រគល់​លុយ​ឱ្យ​ហើយ​»។

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ដែលបានចុះអង្កេតផ្ទាល់លើការសួរនាំពលរដ្ឋនេះ មានប្រសាសន៍ថា អាជ្ញាធរកោះហៅប្រជាពលរដ្ឋ ដោយសារមិនទទួលបានដំណឹងច្បាស់លាស់ អំពីការដើរប្រមូលស្នាមមេដៃរបស់ប្រជាសហគមន៍។ ទោះ​ជា​យ៉ាង​ណា លោក​ថា បើតាមច្បាប់ ប្រជាសហគមន៍មិនចាំបាច់ជូន​ដំណឹង​ទៅកាន់​អាជ្ញាធរ​ឡើយ។

លោក​ថា៖ «គេ[អាជ្ញាធរ]ថា ធ្វើអីសូមឱ្យប្រាប់គេផង ប៉ុន្តែតាមផ្លូវច្បាប់គាត់ [សហគមន៍] ធ្វើចឹង គាត់​មិនចាំបាច់ជូនដំណឹង ប្រាប់ធ្វើអី ផ្លូវច្បាប់អត់មានឱ្យគាត់ជូនដំណឹង អត់ចាំបាច់ប្រាប់ទេ ព្រោះនេះជារឿងសហគមន៍គាត់»។

បើតាមក្រុម​​ប្រជាពលរដ្ឋ​​ គម្រោងស្តា​រប្រព័ន្ធ​​ប្រឡាយ​ទឹក​កំពង់ជ្រៃ​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​ក្រ​សួង​ធនធានទឹក និងឧតុនិយម បាន​ប៉ះពាល់​ប្រ​ជា​ពល​រដ្ឋ​ចំនួន ​១២០​គ្រួសារ ​លើ​ផ្ទៃ​ដី​ជាង ​៩៩​ហិកតា ស្ថិត​​ក្នុង​ឃុំ​ឈើទាល និង​ឃុំស្វាយធំ ​​ស្រុក​​ស្វាយ​ជ្រំ​។ វិវាទនេះកើតឡើងតាំង​ពី​ឆ្នាំ២០០៩ ប៉ុន្តែអ្នកភូមិទើបតែទទួលបានសំណងតិចតួច ពោលគឺមួយម៉ែត្រការ៉េ ត្រឹម៩០០រៀល កាលពីឆ្នាំ២០២២៕

ពលរដ្ឋ២រូប​ នៅសហគមន៍​បឹងតាមោក ចូលបំភ្លឺនៅតុលាការជុំវិញ​បណ្ដឹងដែលប៉ះទង្គិចជាមួយអាជ្ញាធរ
ប្រជាសហគមន៍បឹងតាមោកចំនួន ២នាក់ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្រោម​បទ​ចោទ«ប្រឆាំងនឹងអ្នករាជការសាធារណៈ» ពាក់ព័ន្ធ​នឹង​ការប៉ះទង្គិចគ្នារវាងពលរដ្ឋ​ ជាមួយអាជ្ញាធរ អំឡុងពេលមានការចុះរុះរើតូបលក់ដូររបស់​ប្រជា​សហគមន៍​។

ក្នុងដីកាបង្គាប់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានកោះហៅ លោក យន គឹមយ៉ុន និង លោក គឹម យន ឱ្យចូលមកបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា ពីដំណើររឿង «ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ដែលប្រព្រឹត្តនៅលើផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ​កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីបញ្ចប់ការសាកសួរ លោក យន គឹមយ៉ុន បានឱ្យដឹងថា លោកមិនបានប្រើហិង្សាដាក់អាជ្ញាធរនៅពេលមានការប៉ះទង្គិចគ្នា ជាមួយពលរដ្ឋកាលពីចុងឆ្នាំ២០២៣ឡើយ។ លោកអះ​អាង​ថា នៅថ្ងៃកើតហេតុ លោកគ្រាន់តែបានយក​ទូរសព្ទថតសកម្មភាពអាជ្ញាធរ​ ដែលបានចុះរុះរើតូបរបស់សហគមន៍ ហើយបណ្ដាលឱ្យមានការប្រទូស​រ៉ាយជាមួយពលរដ្ឋ ទុកជាភស្តុតាងប៉ុណ្ណោះ។

លោកអះអាង​ថា៖ «យើងជាពលរដ្ឋមានសកម្មភាពអីមានទូរសព្ទ ត្រូវថត ដើម្បីយើងយកភស្តុតាង​ការ​ពារសកម្ម​ភាព​យើង​ដែរ។ ខ្ញុំថតសមត្ថកិច្ចរុះរើរោងរបស់ម៉ាក់​ខ្ញុំ ​ហើយ​ផ្ទះខ្ញុំទៀត ហេតុអីគាត់ទៅចោទប្រកាន់ខ្ញុំថា ខ្ញុំទៅរារាំងគាត់ និយាយរួម ខ្ញុំអត់មានកំហុសអីទាំងអស់ ខ្ញុំកាន់តែទូរសព្ទទេ អត់មានកំហុសអីទេ»។

លោកបានចាត់ទុកការដាក់ពាក្យប្ដឹងដោយអាជ្ញាធរនេះ ថាមាន​ភាពអយុត្តិធម៌ និងការរំលោភលើសិទ្ធិ​របស់​លោក និងគ្រួសារ ដោយសារលោក​បានរងគ្រោះដោយ​ការ​ចុះ​កម្ទេច​ផ្ទះ​សម្បែងពីសំណាក់អាជ្ញាធរ ហើយក៏ត្រូវរងបណ្ដឹងនៅ​តុលាការថែមទៀត។

បើតាម លោក​ គឹមយ៉ន បច្ចុប្បន្ននេះ ក្នុងក្រុមគ្រួសាររបស់លោក មានសមាជិក៥នាក់ កំពុងជាប់​បណ្ដឹង​នៅតុលាការ ពាក់ព័ន្ធនឹងវិវាទដីធ្លី​នៅតំបន់​បឹងតាមោកនេះ។

ទន្ទឹមនេះ លោកទទូចឱ្យតុលាការ​ទម្លាប់បទចោទប្រកាន់លើ​ប្រជាសហគមន៍បឹងតាមោក​ទាំងអស់ ដោយសារសកម្មភាពរបស់សហគមន៍ គឺគ្រាន់តែការពារដី និង​​​អាស្រ័យផលលើដីរបស់ខ្លួនប៉ុណ្ណោះ​។

ប្រជាសហគមន៍បឹងតាមោកដែលចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ​មួយរូបទៀត លោក គឹម យន និយាយថា នៅថ្ងៃកើតហេតុ ការប៉ះទង្គិចគ្នា​រវាងពលរដ្ឋ និងអាជ្ញាធរ គឺចៀសមិនផុត ដោយសារមាន​ការប្រតាយប្រតប់កើតឡើង​ នៅពេលអ្នកភូមិរារាំងអាជ្ញាធរដែលប៉ុនប៉ងរុះរើតូបរបស់ពួកគាត់​។ តែ​យ៉ាងណា លោក យន អះអាងថា បន្ទាប់ពីបញ្ចប់ការសាកសួរ តុលាការមិនបានបញ្ជាក់ថា​សម្រេច​បែប​ណាចំពោះសំណុំរឿងនេះនៅឡើយ​។

លោកនិយាយថា៖«គាត់[ចៅក្រមស៊ើបសួរ]សួរនាំពីការប៉ះទង្គិចគ្នា។ ការប៉ះគ្នាតិចតួចវាមានហើយទៅវិញទៅមក។ ព្រះរាជអាជ្ញា[ចៅក្រមស៊ើបសួរ]មិនបាននិយាយ[សម្រេច]អ្វីទេ»។

បើតាមក្រុមប្រជាពលរដ្ឋ បច្ចុប្បន្ន​មានអ្នកភូមិបឹងតាមោកចំនួន ៦នាក់ ដែលបានរងបណ្ដឹងក្រោម​បទ​ចោទ ប្រឆាំង​នឹង​អ្នក​រាជការសាធារណៈ​នេះ បន្ទាប់ពីពួកគេប៉ះទង្គិចជាមួយអាជ្ញាធរ​ខណ្ឌ កាលពីចុង​ឆ្នាំ២០២៣នោះ​។ នៅថ្ងៃទី​២០ ខែឧសភា អ្នកភូមិចំនួន ​៤​រូបទៀត នឹងត្រូវចូល​បំភ្លឺ​នៅសាលាដំបូងរាជធានីភ្នំពេញ។

គេហទំព័រ Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានទេ ដោយសារទូរសព្ទចូលប៉ុន្តែមិនមានអ្នកទទួល។

យោង​តាមមាត្រា៥០៣នៃក្រមព្រហ្មទណ្ឌ ចែងថា ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយការប្រើតទល់ដោយហិង្សា នឹងអ្នករាជការសាធារណៈ ដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្ដីសម្រេចរបស់តុលាការ។ បទល្មើស​នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ៣ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល ទៅ ៥០ម៉ឺនរៀល។

លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិ​​ទ្ធ​​រស់នៅក្នុងទីក្រុង​នៃអង្គការសមាគមធាងត្នោត ថ្លែងថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការការពារទ្រព្យសម្បត្តិលើដីឯកជនរបស់ខ្លួន។ លោកស្នើឱ្យតុលាការទម្លាក់បទចោទលើប្រជាសហគមន៍បឹងតាមោកទាំងអស់ ប្រសិនបើ​តុលាការ​រកឃើញ​ថា​ ពួកគេកំពុងរស់នៅលើដី​ឯកជនរបស់ខ្លួន។

លោកថា៖ «ខ្ញុំស្នើឱ្យចៅក្រមគាត់ពិចារណាលើលក្ខខណ្ឌនៃការកាន់កាប់របស់គាត់ហ្នឹង ប្រសិនបើពិចារណាទៅឃើញថា គាត់កាន់កាប់លើដីឯកជន ខ្ញុំគិតថាគួរទម្លាក់ការចោទប្រកាន់ហ្នឹងហើយ ហើយអត់គួរបន្តធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋនៅបឹងតាមោកបន្តទៀតទេ»។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោត បានចេញរបាយការណ៍ថ្មីមួយ ដោយរកឃើញថា ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ចំនួន១១ទីតាំង​ ក្នុងរាជធា​នី​​ភ្នំ​​​ពេញ រួមទាំងសហគមន៍សំរោងត្បូង ឬ​បឹងតាមោក កំ​​ពុ​ងប្រឈមនឹងការបាក់ទឹកចិត្ត បញ្ហាជីវភាព ការរំលោភបំពានដីធ្លី ការគំរាមកំហែងពីអាជ្ញាធរ និ​​ង​​ទ​​ទួលរងប​​ណ្ដឹ​​ងតាមផ្លូវតុលាការ។

សមាគមធាងត្នោត បញ្ជាក់ថា ការមិនទទួលបានព័ត៌មាន និងការមិនរាប់បញ្ចូលសហគមន៍ដែល​​កំ​​ពុ​ង​ប្រឈមមុខ ដើ​ម្បីពិ​​ភា​​ក្សា និងរកដំណោះស្រាយនៅពេលមានការអភិវឌ្ឍ បណ្ដាល​ឱ្យ​ប្រជាសហគមន៍ មិនទទួលបានឯកសារដែលអាចបញ្ជាក់អំពីការកាន់កាប់ដីធ្លី ជាពិសេសត្រូវរងការបណ្ដេញចេញនៅពេ​​ល​មានការអភិវឌ្ឍ ឬទុកដីសម្រាប់បុគ្គលផ្សេងទៀត៕

គណបក្សនយោបាយចាប់ផ្ដើមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
មន្រ្តីជាន់ខ្ពស់នៃស្ថាប័នជាតិរៀបចំការបោះឆ្នោត លើកឡើងថាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលសម្រេចចិត្តជ្រើសរើសយកការឃោសនាថ្ងៃដំបូងនៅ​ថ្ងៃនេះដើម្បី​​ធ្វើ​​យុ​​​​​ទ្ធនាការឃោសនាស្វែងរកការគាំទ្រ នឹងផ្តោតសំខាន់លើការអភិវឌ្ឍសង្គម មកធ្វើកម្ម​​វិធីន​​យោ​​បា​​យ​​​រ​ប​​​​​​ស់​​ខ្លួ​​ន​​ក្នុងការ​ផ្សព្វផ្សាយ។

អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គណបក្សន​​យោបា​យ​នីមួយៗ មានសិទ្ធិក្នុងការឃោសនាបោះឆ្នោត ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ ក្នុងរយៈពេល​​​៨​​ថ្ងៃនេះ ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ឧសភា។ លោកប​​ញ្ជា​ក់ថា នៅចន្លោះម៉ោង១២ថ្ងៃ រហូតដ​ល់ម៉ោង២រសៀល គ្រប់គណបក្សនយោបាយត្រូវផ្អាកការបំពងសំ​​ឡេង​ ប៉ុន្តែអាចធ្វើសកម្មភាពបានជាធម្មតា។

លោក បន្ថែមថា ការប្រារព្ធយុទ្ធនាការបោះឆ្នោតអសកលនេះ គ.ជ.ប បានផ្ទេរសិទ្ធិជូនគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី ខេត្ត ជាអ្នកទទួលបន្ទុករៀបចំជាមួយបណ្ដាគណបក្សនយោបាយ។

លោកបន្តថា៖ «គ.ជ.ប អំពាវនាវសូមឱ្យគណបក្សនយោបាយទាំងអស់គោរពឱ្យបាន ក្រមសីលធម៌ក្នុងនា​ម​ជាគណបក្សនយោបាយ ហើយអ្នកគាំទ្រ បេក្ខជនទៀត អនុវត្តឱ្យបានត្រឹមត្រូវ តាមប្រតិទិន តាមពេលវេលានិងសកម្មភាពនៃការឃោសនារបស់ខ្លួន ដើម្បីធានាបានសណ្ដាប់ធ្នាប់សុខសន្តិភាព» ។

នៅថ្ងៃទី២៦ ឧសភា ខាងមុខនេះ ប្រទេសកម្ពុជា នឹងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ សម្រាប់នីតិកាលទី៤នេះ ដែលមានបេក្ខជនសរុបជាង៤ពាន់នាក់ មកពី៥គ​​ណ​​​ប​ក្ស​​នយោបាយ ដែលជាអង្គបោះឆ្នោត តាមបែបអសកលនេះ។

គណបក្សប្រជាជនកម្ពុជាមានក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោតសរុបចំនួន ៩ ៣៧៦ ខណៈគណប​ក្ស​ឆន្ទៈខ្មែរ មានអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនសរុប ២១៩៨។ចំពោះគណបក្ស ហ៊្វុនស៊ិនប៉ិច ​មាន​អង្គបោះឆ្នោតសរុប១៩នាក់។

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអសកលនេះ គណបក្សនយោបាយដែលបានចុះឈ្មោះប្រកួតប្រជែង មា​​​នគណបក្សខ្លះបានបន្តរក្សារៀបចំកម្មវិធីនយោបាយរបស់ខ្លួនដូចអាណត្តិមុនដែរ។ចំណែកបក្សផ្សេងទៀ​​​​តបានប្រកាសយកកម្មវិធីនយោបាយ ដែលផ្តោតលើការ​ធា​នា​​យុត្តិធម៌សង្គម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន មានប្រសាសន៍ថា គោលនយោបាយរបស់បក្សកាន់អំណាចក្នុងអាណត្តិនេះដូចទៅនឹងអាណត្តិមុនៗដែរ។លោកបន្តថា កម្មវិធីនយោបាយរបស់បក្សប្រជាជនកម្ពុជា គឺផ្ដោតលើការពង្រឹងរចនាសម្ព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការនៅតាមមូលដ្ឋាន។

លោកនិយាយថា៖ «កម្មវិធីនយោបាយមិនខុសពីមុនៗទេ ដូចតែគ្នាមិនមានការកែប្រែអីទេ»។

ចំណែក សមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ថ្លែងថា គោលន​​យោ​បាយរបស់បក្សឆន្ទៈខ្មែរសម្រាប់ការបោះឆ្នោតអសកលនេះ គឺការផ្ដល់ជូនពលរដ្ឋនូវគោលការណ៍យុ​​ត្តិ​​ធ​ម៌សង្គម ភាពស្មើគ្នាក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកចិ្ច។លើសពីនេះទៀត ប្រសិនបើសំឡេងអង្គបោះឆ្នោតរបស់បក្សភ្លើងទៀនចំនួន២ ១៩៨រួមគ្នា សមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះ រំពឹងថាគ​​ណ​បក្សរបស់លោកនឹងទទួលបានក្រុមប្រឹក្សារាជធានី ខេត្ត ជាង៩០ អាសនៈ និងក្រុមប្រឹក្សាស្រុក ខណ្ឌ ជាង៥០០អាសនៈ។

លោកបន្តថា៖ «ក្នុងអាណត្តិទី៤នេះ គណបក្សឆន្ទៈខ្មែរនឹងយកគោលនយោបាយសេដ្ឋកិច្ច ជាអាទិភាព»។

ចំពោះគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន មានប្រសាសន៍ថា គណបក្ស នឹងមិនចេ​​ញ​​ឃោ​សនានៅថ្ងៃដំបូងនេះទេ ដោយជំនួសមកវិញនឹងរៀបចំកម្មវិធីនៅតាមទីស្នាក់ការបក្ស ដោយសា​​​រអង្គបោះឆ្នោតមានចំនួនមិនច្រើន។អ្នកនាំពាក្យរូបនេះបន្តថា កម្មវិធីន​​យោបាយរបស់បក្ស គឺការដោះស្រាយប​​ញ្ហារបស់ប្រ​​ជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកបន្តថា៖ « (សារនយោបាយ) ពាក់ព័ន្ធនឹងការប្ដេជ្ញារដោះស្រាយបញ្ហាបម្រើជូន បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន» ។

ទន្ទឹមនេះ សមាជិករដ្ឋសភាកូតាមកពីបក្សរាជានិយមរូបនេះ អំពាវនាវឱ្យអង្គបោះឆ្នោតស្វែងរកបេក្ខភាព ឬ​​បោះឆ្នោតឱ្យបេក្ខភាពរូបណាដែ​​ល​ខ្លួនស្រលាញ់ និងពេញចិត្ត។

ផ្ទុយពីការលើកឡើងដោយគណបក្សនយោបាយទាំងបីអំពីកម្មវិធីនយោបាយ បម្រើឱ្យការបោះឆ្នោតក្រុម​​ប្រឹ​​ក្សាសម្រាប់នីតិកាលទី៤នេះ គណបក្សកម្លាំងជាតិឯណោះវិញបែរជាទើបចាប់ផ្ដើមប្រជុំថ្នាក់ដឹកនាំដើ​​ម្បី​​​កំណត់របៀបវារៈនយោបាយ ក្នុងថ្ងៃបើកយុទ្ធនាការ។ការជ្រើសរើសវិធីជួបជុំក្បាលម៉ាស៊ីនដឹកនាំបក្ស នៅចំថ្ងៃបើកយុទ្ធនាការដំបូងនេះ ដោ​​យ​សារប្រធានបក្សត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីសប្ដាហ៍មុន។នេះបើ​​តាមការបញ្ជាក់ពីអ្នកនាំពាក្យបក្សកម្លាំងជាតិ គឺលោក ជា មុនី។

លោកបន្តថា៖ «យើងអត់ទាន់បានប្រជុំជជែកគ្នាអំពីតម្រូវការនៃការឃោសនា និងបើកយុទ្ធនាការនៅថ្ងៃស្អែកនេះទេ ដោយសារក្រោយពីការចាប់ខ្លួនប្រធានគណបក្សមក ពួកយើងខ្ញុំអត់ទាន់បានជជែកប្រជុំគ្នានៅឡើយទេ»។

គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការបំភ្លឺពីលោក ញឹក ប៊ុនឆៃ ដែលជាប្រធានគណបក្សខ្មែ​​ររួបរួមជាតិបានដែរ នៅថ្ងៃនេះ។របាយការណ៍ដែលចេញដោយ ស្ថាប័នជាតិរៀបចំការបោះឆ្នោត ឱ្យ​​ដឹ​ង​​ថា គណបក្សដែលធ្លាប់មានប្រវត្តិឈាមជ័រជាអ្នករាជានិយម ក៏នឹងត្រូវចូលរួមប្រកួតប្រជែ​ងនៅក្នុងកា​រ​​បោះ​​ឆ្នោ​ត តាមបែបអសកលនេះដែរ នៅក្នុងអាណត្តិទី៤នេះ។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការ និកហ្វិក យល់ឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ប្រ​ព្រឹ​ត្ត​ទៅហាក់មានបរិយាកាសអួអាប់ បន្ទាប់ពីបេក្ខជនឈរឈ្មោះរបស់បក្សប្រឆាំងមួយចំនួន បានរងប​​ណ្ដឹ​ង​​នៅតុលាការ។ លោក អះអាងថា ការបោះឆ្នោតមួយប្រកបដោយសេរី និងយុត្តិធម៌ គឺជាការរៀបចំការបោះឆ្នោតតាមច្បាប់ ដោយមិនរំលោភបំពានសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឡើយ។

លោកបន្តថា៖ «បរិយាកាសមានភាពមិនប្រក្រតីខ្លះៗ ពីពេលនេះទៅ ដូចក្រុមប្រឹក្សាដែលឈរឈ្មោះរាជធានីខេត្តអី ក្រុងអី ត្រូវមានបញ្ហា ជាប់បណ្ដឹងតុលាការអីហ្នឹង វាមានបញ្ហារៀបចំបេក្ខជនរបស់គណបក្សប្រ​​ឆាំង»។

បើទោះបែបណា គេសង្កេតឃើញថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីខែកុម្ភៈ ដែលអង្គបោះឆ្នោតរួមមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង១ម៉ឺននាក់និងតំណាងរាស្រ្ត១២៥រូបទាំងអ​ស់​ក្នុងមុខតំណែង ជាលទ្ធផល គណបក្សឆន្ទៈខ្មែរ ទទួលបានអសនៈនៅព្រឹទ្ធសភា​តិចជាងការរំពឹងទុក ដោយសារអង្គបោះឆ្នោតរបស់បក្សភ្លើងទៀនលើសលប់ដែលជាបក្សក្នុងសម្ព័ន្ធភាពបានបោះឆ្នោតឱ្យគណប​​ក្សផ្សេង៕

សមាគមធាងត្នោតរកឃើញសហគមន៍១១កន្លែងក្នុងរាជធានីភ្នំពេញកំពុងមានវិបត្តិផ្លូវចិត្តនិង​ជីវភាព
អង្គការសមាគមធាងត្នោតរកឃើញថា ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ចំនួន១១ទីកន្លែង ក្នុងរាជធា​នី​​ភ្នំ​​​ពេញ កំ​​ពុ​ងប្រឈមនឹងការបាក់ទឹកចិត្ត បញ្ហាជីវភាព ការរំលោភបំពានដីធ្លី ការគំរាមកំហែងពីអាជ្ញាធរ និ​​ង​​ទ​​ទួលរងប​​ណ្ដឹ​​ងតាមផ្លូវតុលាការ ​។

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះអង្គការសមាគមធាងត្នោត បានចេញរបាយការណ៍របស់​​ខ្លួន​​ដែ​​ល​​ដា​​ក់ថា៖«សុវត្ថិភាពដីធ្លីនៃសហគមន៍ក្រីក្រនៅទីក្រុង៖បញ្ហាប្រឈម និងដំណោះស្រាយ » ដោយបា​​ន​​បរិ​​យា​យអំពីបញ្ហានានារបស់ពលរដ្ឋកំពុងរស់នៅក្នុងសហគមន៍ចំនួន១១ កន្លែងក្នុងរាជធានីភ្នំពេញកំពុងជួ​ប​​វិ​​​បត្តិទាំងផ្នែកជីវភាព និងផ្លូវចិត្តធ្ងន់ធ្ងរ។

លើសពីនេះទៀត ការស្រាវជ្រាវនៅក្នុងសហគមន៍ទាំងនោះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងស្វែងយ​​ល់​​​​អំពីឫសគល់នៃបញ្ហាដីធ្លីដែលពលរដ្ឋក្នុងសហគមន៍ទាំងនោះកំពុងជួបប្រទះ។

សមាគមធាងត្នោតលើកឡើងទៀតថា ការមិនទទួលបានព័ត៌មាន និងការមិនរាប់បញ្ចូលសហគមន៍ដែល​​កំ​​ពុ​ង​ប្រឈមុខមុខ ដើ​ម្បីពិ​​ភា​​ក្សា និងរកដំណោះស្រាយនៅពេលមានការអភិវឌ្ឍ បណ្ដាលឱ្យប្រជាសហគមន៍ មិនទទួលបានឯកសារដែលអាចបញ្ជាក់អំពីការកាន់កាប់ដីធ្លី ជាពិសេសត្រូវរង់ការបណ្ដេញចេញនៅពេ​​ល​មានការអភិវឌ្ឍ ឬទុកដីសម្រាប់បុគ្គលផ្សេងទៀត។

សមាគមធាងត្នោត ចាត់ទុកថា ករណីនេះ បានបង្កើតឱ្យមានភាពអយុត្តិធម៌នៅក្នុងសង្គម  ដោយសារ រាល់ការតវ៉ា ដើម្បីប្រឆាំនឹងការរំលោភលើដីធ្លីរបស់ខ្លួន សហគមន៍ ជារឿយៗរង់ការគំរាមកំហែង និងបំភិតបំ​​ភ័​​​យ ហើយមានសមាជិកសហគមន៍មួយចំនួនត្រូវរង់ការចោទប្រកាន់ពីតុលាការ រួមទាំងការបាក់ទឹកចិត្ត និង​​ជួ​ប​​ការខ្វះខាតខាងជីវភាពជាដើម។

សហគមន៍ទាំង១១ទីតាំង ដែលអង្គការសមាគមធាតត្នោង បានសិក្សាស្រាវជ្រាវរួមមាន សហគមន៍សំរោងត្បូង សហគមន៍៩២ និងសហគមន៍ស្ទឹងកំបុតជាដើម។នេះបើតាម លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិ​​ទ្ធ​​រស់នៅក្នុងទីក្រុង នៃអង្គការសមាគមធាងត្នោត។

លោក មួយឡៃ អះអាងថា ក្នុងចំណោមសហគមន៍ដែលបានស្រាវជ្រាវ គឺមានសហគមន៍មួយចំនួនកំពុងប្រឈមនឹងការបណ្ដេញចេញ និងមួយចំនួនទៀតមានភាពមិនច្បាស់លាស់ ហើយផ្សេងទៀតស្ថិតក្នុងការពិ​​ចារណាផ្ដល់ប្លង់កម្មសិទ្ធិ។លោកបន្តថាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍ទាំង១១ទីតាំងនោះរកឃើញថា មានពលរដ្ឋចំនួន១៨នាក់ កំពុងរងបណ្ដឹងតាមផ្លូវតុលាការ។

លោកបន្តថា៖«ការកំណត់ដីសាធារណៈរបស់រដ្ឋអត់ទាន់មានភាពច្បាស់លាស់នៅក្នុងប្រទេសកម្ពុជាយើ​​ង​​ហ្នឹង។ ចឹងវាបានបង្កើតជាបញ្ហាសម្រាប់សហគមន៍ក្រីក្រដែលគាត់អត់មានលទ្ធភាពនៅក្នុងការទទួលបាននូវប្លង់កម្មសិទ្ធិ។ចឹងធ្វើឱ្យការអភិវឌ្ឍឬក៏ការកាន់កាប់ដីធ្លី វាមានអសមភាពឬអយុត្តិធម៌ យើងឃើញថាអា​ជ្ញាធរចោទប្រកាន់ថាសហគមន៍រស់នៅខុសច្បាប់ចឹងទៅ ខណៈពេលដែលអ្នកមានមួយចំនួន ដីបឹងអីគា​​ត់អា​​ចយកទៅលុបហើយបម្លែងដីទាំងអស់ហ្នឹងទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន»។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបង្វែរសំណួររបស់អ្នកសារព័ត៌មាន ឱ្យសួរទៅអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញវិញ។ចំណែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មិនអាចទាក់ទងបានទេនៅថ្ងៃទី១៥ ឧសភា នេះដោយសារខលចូលជាច្រើនដង តែមិនមានអ្នកទទួល។

កាលពីសប្ដាហ៍មុន ក្នុង​អំឡុង​ពេល​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សាកល​លើក​ទី៤៦ របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​រប​ស់​​អង្គការ​សហ​ប្រជាជាតិ​ស្ដីពីកម្ពុជា ប្រតិភូអាមេរិក លោក Kaitlin Sandin ថ្លែងថា កម្ពុជាគួរតែធានាថា សេ​​ចក្តីព្រាងច្បាប់ដែលមិនទាន់សម្រេចត្រូវបានកែសម្រួល ដើម្បីអនុវត្តតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជា​​តិ​​របស់ខ្លួន មុននឹងអនុម័ត រួមមានច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធ អ៊ីនធឺណិត សន្តិសុខតាម អ៊ីនធឺណិត និ​ង​​​ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។

អ្នកស្រី សឿន ស្រីសុទ្ធ រស់នៅសហគមន៍សំរោងត្បូង ដែលកំពុងប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ និយាយថាសព្វថ្ងៃនេះអ្នកស្រីផ្ទាល់កំពុងប្រឈមនឹងជីវភាពធ្លាក់ចុះដោយសារបាត់បង់ចំណូលពីការចិញ្ចឹ​​ម​​ត្រី​​នៅបឹងតាមោក និងការរំលោភលើដីធ្លីទាំងបង្ខំដោយគ្មានសំណងសមរម្យ។

ជាមួយគ្នានេះ អ្នកស្រី និងស្វាមី ក៏កំពុងឈ្លោះទាស់ទែងខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងការបន្តតវ៉ា រួមទាំងមានកា​​រគំរាមកំហែងពីអាជ្ញាធរ និងជាប់បណ្ដឹងនៅតុលាការជាដើម។អ្នកស្រី អះអាងថា ពលរដ្ឋដែលរ​​ស់នៅ​ក្នុ​​ង​សហគមន៍សំរោងត្បូងមួយចំនួន ត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ដោយសារជីវភាពលំបាក និងខ្លះទៀតបានបែកបាក់គ្រួ​​សារអំឡុងពេលតវ៉ាជាមួយអាជ្ញាធរ។

អ្នកស្រីបន្តថា៖«បន្ទុកគ្រួសារគឺសម្ពាធធ្លាក់មកលើខ្ញុំទាំងអស់ ណាបញ្ហាដីធ្លី ណាជាប់បណ្ដឹងតុលាការ ណា​​រងការគំរាមកំហែងពីសំណាក់អាជ្ញាធរទៀត បញ្ហាទាំងប៉ុន្មានគឺរងសម្ពាធខ្លាំងដែលពិបាកទទួលយកបាន»។

ជុំវិញករណី អ្នកស្រី ស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ផ្ដល់សំណងសមរម្យ និងអភិវឌ្ឍនៅហ្នឹងកន្លែង ជាពិសេសបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើប្រជាសហគមន៍សំរោងត្បូងបន្តទៀត។

សមាគមធាងត្នោត ក៏បានស្នើរដ្ឋាភិបាលចុះបញ្ជីដីធ្លីរបស់រដ្ឋឱ្យរួចរាល់ និងមានតម្លាភាព មុននឹងចោទប្រ​កា​​​​​ន់ថា ប្រជាពលរដ្ឋរស់នៅលើដីរដ្ឋខុសច្បាប់ ដើម្បីចៀសវាងការរំលោភសិទ្ធិ និងអត្ថប្រយោជន៍របស់ពលរដ្ឋ។បន្ថែមពីនេះ សមាគមធាងត្នោត ថារដ្ឋបាលរាជធានីភ្នំពេញ គួរយកសារាចរលេខ០៣ និង០៦ដែលកា​​រពា​រសហគមន៍ក្រីក្រមកអនុវត្ត ដើម្បីលើកកម្ពស់សិទ្ធិមានលំនៅឋាន និងជីវភាពដល់ប្រជាសហគមន៍ក្រីក្រ​​កាន់តែប្រសើរ តាមរយៈការសាងសង់លំនៅឋានសមរម្យ ឬការផ្ដល់ជាមូលនិធិលំនៅឋានសមរម្យសម្រា​​ប់​សហគមន៍។

ចាប់ពីថ្ងៃទី១៧ និង២០ ខែឧសភា ឆ្នាំ២០២៤ ពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍សំរោងត្បូងចំនួន៦​រូប នឹងត្រូវចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ក្រោមបទចោទ «ស្ថានទម្ងន់ទោសនៃបទ​​ប្រឆាំងនឹងអ្នករាជការសាធារណៈ» ខណៈវិវាទដីធ្លីនេះបានបន្តអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំម​​ក​​ហើយ តែគ្មានដំណោះស្រាយ៕

លោក ហ៊ុន សែន ស្នើមេដឹកនាំយោធាភូមាបើកផ្លូវឱ្យលោកបានជួបលោកស្រី អ៊ុង សានស៊ូជី
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានស្នើទៅមេដឹកនាំយោធាភូមា អនុញ្ញាតឱ្យលោកបានជួបលោកស្រី អ៊ុង​​ សានស៊ូជី ដើម្បីបានដឹងពីសុខទុក្ខ ស្របពេលអ្នកតាមដានភូមិសាស្រ្តនយោបាយ យល់ឃើញថា គោលបំណងរបស់ប្រធានព្រឹទ្ធសភារូបនេះ គឺចង់បង្វែរស្ថានការណ៍នយោបាយមិនសូវល្អនៅក្នុងស្រុក ដោ​​យការទាញយកចំណាប់អារម្មណ៍នៅលើឆាកអន្តរជាតិ។

នៅព្រឹកថ្ងៃអង្គារនេះ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជួបពិភាក្សាជាមួយ មេដឹកនាំយោធាភូមា លោក មីន អ៊ួងឡាំង តាមរយៈប្រព័ន្ធវីដេអូ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៧ ឧសភា នេះ។

កិច្ចពិភាក្សាគ្នាជាមួយមេដឹកនាំរបបសឹកយោធានេះ លោក ហ៊ុន សែន បានលើកឡើងថា ក្នុងគោលបំណងសួសុខទុក្ខគ្នា និងដើម្បីទទួលបានព័ត៌មានអំពីបច្ចុប្បន្នភាពនៃការវិវឌ្ឍន៍អំពីស្ថានភាពនៅប្រទេសភូមា​​ផ​ង​​។

ក្រៅពីការសួរសុខទុក្ខ និងសំដែងគារវកិច្ចរវាងមេដឹកនាំទាំងពីរ ក្នុងកិច្ចសន្ទនា លោក ហ៊ុន សែន ក៏ស្នើឱ្យ មេដឹកនាំយោធាភូមា លោក មីន អ៊ួងឡាំង ពិចារណាក្នុងការរៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង លោ​​ក និងលោកស្រី អ៊ុង សានស៊ូជី ហើយលោកក៏អាចបានសួរសុខទុក្ខមេដឹកនាំសំឡេងជំទាស់ដោយផ្ទា​ល់​​ដែរ។

បើតាមលោក ហ៊ុន សែន មេដឹកនាំភូមា លោក មីន អ៊ួងឡាំង បានសន្យាថានឹងយកសំណើនេះទៅពិចារណា។មេដឹកនាំយោធារូបនេះ ក៏បានឯកភាពក្នុងការបញ្ជូនតំណាងមិនមែនអ្នកនយោបាយរបស់ខ្លួនឱ្យចូ​ល​រួមក្នុងកិច្ចប្រជុំអាស៊ានបន្តទៀតដែរ។ បន្ថែមពីលើនេះ របបយោធាភូមា ក៏នឹងបញ្ជូនប្រេសិតពិសេសរប​​ស់ខ្លួនមកកាន់កម្ពុជានាពេលឆាប់ៗ ដើម្បីសិក្សាស្វែងយល់អំពីការរៀបចំការបោះឆ្នោតនៅកម្ពុជាពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថែមទៀតផង។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល និងលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបង្វែរ​​សំ​​ណួរទាក់ទិននឹងកិច្ចសន្ទនានេះ  ទៅអ្នកនាំពាក្យព្រឹទ្ធសភាជាអ្នកទទួលខុសត្រូវវិញ។

ចំណែក អ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង ថ្លែងថា បដិសេធថារូបលលោកមិនមែនជាអ្នកនាំពាក្យព្រឹទ្ធសភាក្នុងអាណត្តិថ្មីនេះទេ ហើយលោកបញ្ជាក់ថា ព្រឹទ្ធសភាក៏មិនទាន់តែងតាំងអ្នកនាំពាក្យថ្មីដែរ។

អ្នកវិភាគភូមិសាស្រ្តនយោបាយ លោកបណ្ឌិត រ៉ូ វណ្ណៈ យល់ឃើញថា ការស្នើសុំជួបអតីតមេដឹកនាំភូមាដែ​​ល​​កំពុងជាប់ឃុំរបស់លោក ហ៊ុន សែន នេះ ចង់បង្ហាញថាកម្ពុជាក៏ផ្ដល់តម្លៃក្នុងការទំនាក់ទំនង ចំពោះ​​លោ​​​កស្រី អ៊ុង សានស៊ូជី ដែរ។

លោកបន្តថា៖ «បង្ហាញថាក្នុងនាមជាអតីតនាយករដ្ឋមន្រ្តី ជាប្រធានព្រឹទ្ធសភាសព្វថ្ងៃនេះ ក៏ឱ្យតម្លៃខ្លាំងទៅលើតំណាងគណបក្សប្រឆាំងលោកស្រី អោង សាងស៊ូជី ដែរ»។

បើតាមលោក រ៉ូ វណ្ណៈ រាល់ស្ថានការណ៍នយោបាយនៅក្នុងប្រទេសមិនសូវមានភាពល្អប្រសើរ ជាទូទៅមេដឹកនាំ​ រមែងប្រើយុទ្ធសាស្រ្តទាញចំណាប់អារម្មណ៍ពីមហាជនបែបនេះ។ក្នុងន័យនេះ វាគឺជាការ​បង្កើតច​​ល​​នា​ជាតិនិយម និងមួយទៀតគឺជាការបង្កើតសកម្មភាពនៅលើឆាកអន្តរជាតិ ដូចជាករណីលោក ហ៊ុន សែន ជាដើម ដែលប៉ុនប៉ងចាប់ដៃលោកស្រី អ៊ុង សានស៊ូជី ដែលជាអតីតម្ចាស់ពានរង្វាន់ណូបេលសន្តិភាព និងមេដឹកនាំរបស់របស់សឹកយោធាភូមា។

លើសពីនេះទៅទៀត ការស្នើសុំដើម្បីបើកផ្លូវឱ្យមានជំនួបកំពូលនេះកើតឡើង វានឹងមិនជះផលប៉ះពាល់​​ធ្ង​​ន់​​ធ្ងរ​​ពី​ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងរបបសឹកភូមាឡើយ ដោយសារប្រទេសទាំងពីរ ក៏មិនសូវមានទំនាក់ទំនងអ្វីជាដុំកុំភួនដែរ។

គេសង្កេតឃើញថា កាលពីពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយ នៅក្នុងប្រទេសភូមា ដែ​ល​រង់ការបំផ្លិចបំផ្លាញដោយសារសង្រ្គាមផ្ទៃក្នុងចាប់តាំងពីរដ្ឋប្រហារដោយយោធាកាលពីឆ្នាំ២០២១ ក្នុងជំនួបកំពូលពិសេសរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អាស៊ានបានដាក់ចេញនូវកិច្ចព្រមព្រៀ​​ង​​ជាឯកច្ឆន្ទប្រាំចំណុចក្នុងការដោះស្រាយស្ថានការណ៍នៅភូមា។

ទន្ទឹមនឹងនេះ សម្រាប់ជំនួបជាមួយមេដឹកយោធាភូមានៅថ្ងៃអង្គារនេះវិញ លោក ហ៊ុន សែន ក៏បានគូសប​​ញ្ជាក់​​ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចនេះដែរ។បើតាមលោក ហ៊ុន សែន លោ​​ក​​​​ក៏​​មានសុទិដ្ឋិនិយមដែរថាការរីកចម្រើននៃការអនុវត្តកិច្ចព្រមព្រៀងនេះនឹងរួមចំណែកដល់ដំណើរការស្វែ​ង​​រកសន្តិភាពដល់ប្រទេសភូមាដែរ៕

សង្គមស៊ីវិលនិងយុវជន ធ្វើយុទ្ធនាការជិះកង់ចម្ងាយ១ពាន់គីឡូម៉ែត្រ​​ដើម្បីជំរុញឱ្យការពារបរិស្ថាន
អង្គការសង្គមស៊ីវិល និងក្រុមយុវជនចំនួន ២៥នាក់​ បានធ្វើ​​យុទ្ធនាការជិះកង់ចម្ងាយជិត ១ពាន់គីឡូម៉ែត្រ ដោយផ្តើម​ចេញពីខេត្តរតនៈគិរី ទៅ​កាន់​ខេត្តកំពត ដើម្បីជំរុញឱ្យពលរដ្ឋនិងអាជ្ញាធរត្រូវថែទាំបរិស្ថាននិងការពារធនធានធម្មជាតិ ជាពិសេសត្រៀមខ្លួនក្នុងការទប់ស្កាត់និងបន្សាំខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុ។

យុទ្ធនាការ​ជិះកង់នេះ បានធ្វើឡើង​ស្របពេលដែល​​​​អង្គការសង្គមស៊ីវិលចំនួន ១៣ស្ថាប័ន និងក្រុមយុវជន​ប្រារព្ធ​ទិវា​​​បរិស្ថានពិភពលោកឆ្នាំ២០២៤ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែឧសភា រហូតដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមមូលបទស្តីពី «សុខុមាលភាពនៃភពផែនដី គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»។

ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ដែលចូលរួមយុទ្ធនាការ​នេះ មានប្រសាសន៍នៅថ្ងៃទី០៦ ខែឧសភា​នេះ​ថា ការបង្កើតឱ្យមានព្រឹត្តការណ៍ជិះកង់​នេះឡើង ក្នុង​គោល​បំណងផ្សព្វផ្សាយដល់ពលរដ្ឋ ជាពិសេសអ្នករស់នៅតាមដងផ្លូវដែលក្បួនកង់ឆ្លងកាត់ ឱ្យចូលរួមការពារបរិស្ថាន និងការពារកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ ហើយក៏ជំរុញឱ្យរាជរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀតពាក់ព័ន្ធនឹងការការពារបរិស្ថាន។

លោក​ថា៖ «បញ្ហាបរិស្ថានស្រុកខ្មែររាល់ថ្ងៃ ព្រៃឈើគេកាប់ច្រើនណាស់ រ៉ែមាសក៏គេជីក កម្ដៅក៏ក្ដៅ សីតុណ្ហភាពកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាសំរាមបញ្ហាអីច្រើន។ ចឹងអាហ្នឹង វាជាកត្តាលីករដែលនាំឱ្យយើងនាំគ្នាធ្វើយុទ្ធនាការនេះឡើង»។

លោក គឹមហុង បន្ត​ថា ការជិះកង់ជានិមិត្តសញ្ញានៃការមិនបញ្ចេញឧស្ម័នពុលផ្សេងៗ ទៅកាន់បរិយាកាស ហើយ​វាក៏បានបង្ហាញអំពីការតាំងចិត្តខ្ពស់ ក្នុងការការពារបរិស្ថានរបស់ក្រុមយុវជនឱ្យសាធារណជនបានឃើញផងដែរ។

បន្ទាប់ពីបញ្ចប់ព្រឹត្តការណ៍ជិះកង់នេះ លោក​រំពឹង​ថា អាជ្ញាធរនឹងបើកលម្ហសិទ្ធិក្នុងការចូលរួមការពារបរិស្ថានឱ្យបានទូលំទូលាយជាងនេះ ហើយសាធារណជនគួរបង្កើនការទទួលខុសត្រូវលើកិច្ចការពារបរិស្ថាន និងទប់ស្កាត់កត្តាដែលនាំឱ្យប្រែប្រួលអាកាសធាតុផងដែរ។

យុវតីមួយរូបដែលចូលរួមក្នុងយុទ្ធនាការជិះកង់នេះដែរ កញ្ញា ដាំ សុស្រីនាង មានវ័យ ២៤ឆ្នាំ បានជំរុញ​ដល់​​យុវជនដទៃទៀត ហ៊ានចូល​រួមក្នុង​​សកម្មភាពផ្សេងៗ​ដើម្បីការពារបរិស្ថាន។

កញ្ញានិយាយថា៖ «ខ្ញុំសង្ឃឹមថាទី១ បងប្អូនប្រជាជនគ្រប់គ្នា គាត់នឹងចូលរួមម្នាក់បន្តិច​ដើម្បីជាចំណែកក្នុងការការ​ពារ​ធន​ធាន​ធម្មជាតិ។ ឧទាហរណ៍ យុវជនសកម្ម ឬសកម្មជន គាត់ចុះទៅស្រាវជ្រាវ ហើយគាត់បានជាព័ត៌មានអីមកផ្សព្វផ្សាយមក ប្រជាជនផ្សេងទៀត យុវជនផ្សេងទៀត គាត់គួរ​ហ៊ានចែករំលែកទៅកាន់អ្នកផ្សេងទៀតចឹង»។

កំឡុងពេលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកនៅឆ្នាំ២០២៤ ក្រៅពីព្រឹត្តិការណ៍ជិះកង់នេះ សមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជន ក៏នឹងមានការរៀបចំការប្រារព្ធយុទ្ធនាការនៅលើបណ្តាញសង្គម ការជួបជុំគ្នានៅតាមសហគមន៍ ការដាំកូនឈើ និងដើមកោងកាងផងដែរ។ អង្គការសង្គមស៊ីវិលទាំងនោះ គ្រោងប្រារព្ធវេទិកាបរិស្ថានជាទ្រង់​ទ្រាយធំ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅឯរាជធានីភ្នំពេញផងដែរ។

យុវនិសិត្សប្លាសិ្ទកដែលដើរប្រមូលសំរាមគ្រប់ទិសទីនៃរាជធានីភ្នំពេញ លោក  ហែម សុផេម វ័យ ២២ឆ្នាំ បានស្នើឱ្យប្រជាពលរដ្ឋ កុំចោលសំរាមពាសវាសពាសកាល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីភាពថ្លៃថ្នូរបស់សង្គមជាតិ។

លោក​និយាយ​ថា៖ «សូមគិតឡើងវិញ អាហ្នឹងជាទឹកដីរបស់យើង ជាមាតុភូមិរបស់យើង ទុកដាក់ [សំរាម] ឱ្យបានត្រឹម​ត្រូវ ដើម្បីមុខមាត់ប្រទេសជាតិយើង ដើម្បីភាពថ្លៃថ្នូរប្រជាពលរដ្ឋយើង»។

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា កាលពីពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការ និងគោលដៅនានា ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រួមទាំងការវេចខ្ចប់និងទុកដាក់សំរាមឱ្យត្រឹមត្រូវ។

យុទ្ធនាការកាត់បន្ថយប្លាស្ទិករបស់រាជរដ្ឋាភិបាល លោកថា មានមនុស្សចូលរួមជិត ៨លាននាក់ ក្នុងនោះមានគ្រូនិងសិស្សជាង ៣លាន៤សែននាក់ ហើយ​ពួកគេ​បានចូលរួម និងប្ដេជ្ញាចិត្តថា​ មិនប្រើថង់ប្លាស្ទិកយ៉ាងតិចមួយថ្ងៃក្នុងមួយសប្ដាហ៍។

សម្រាប់​ទិវាបរិស្ថានពិភពលោកនា​ពេល​ខាងមុខនេះ អ្នកនាំពាក្យ​រូបនេះ ក៏បានឱ្យដឹងដែរ​​ថា ក្រសួងនឹងមានការរៀបចំពិធី​នៅខេត្តប៉ៃលិន នាថ្ងៃទី០៥ ខែមិថុនា និងមនុស្សចូលរួមប្រមាណ ១ ០០០​នាក់ ដោយគ្រោងធ្វើការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក និងមានការដាំដើមឈើផងដែរ។ លោកបន្តទៀតថា កម្ពុជាក៏នឹងមានទិវាជីវៈចម្រុះ ដែលគ្រោងធ្វើនៅខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែឧសភានេះដែរ។

លោក​ថា៖ «គម្រោងរបស់យើងគឺអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក ជំរុញឱ្យមានការដាំដើមឈើឱ្យបានច្រើន»។ បន្ថែមពីលើនេះ លោកថា ក្រសួងក៏បានដាក់ចេញនូវយុទ្ធនាការទប់ស្កាត់កុំឱ្យមានសំរាមហូរចូលទន្លេសាប តាមរយៈការគ្រប់គ្រងសំណល់ប្លាស្ទិកកុំឱ្យមាននៅតាមដងព្រែកដែលអាចហូរចូលទន្លេ និងការបង្ហូរទឹកកខ្វក់ដែលចេញពីរោងចក្រឧស្សាហកម្ម។ លោក​បន្ថែមទៀតថា ក្រសួង​ក៏បានចាប់ដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល​ ដើម្បីប្រមូលសំរាមតាមដងទន្លេសាបចាប់​ពីរាជធានីភ្នំពេញ ​ដល់ក្រុងតាខ្មៅ ហើយសំរាមប្រមូលបាន គឺត្រូវយកទៅដុតកម្ទេចចោល ហើយបង្កើតទៅជាថាមពល រួមនិងសកម្មភាពផ្សេងៗទៀត ដើម្បីកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ៕

ក្រសួងបរិស្ថាន​ច្រានចោលការចោទថា មានការចាក់សំរាមក្នុងដែនជម្រកសត្វព្រៃនៅខេត្តកោះកុង
ក្រសួងបរិស្ថាន បានច្រានចោលការចោទប្រកាន់ដែលថា​មានការចាក់សំរាម ក្នុងដែនជម្រកសត្វពាមក្រសោប នៅ​ខេត្តកោះកុង ប៉ុន្តែយុវជនចលនា​មាតាធម្មជាតិ យល់ថា ការអះអាងរបស់ក្រសួងនេះ ទំនងផ្អែកលើអនុក្រឹត្យដែលត្រូវបាននិរាករណ៍ហើយ។

តាមរយៈវីដេអូឃ្លីបដែលផ្សព្វផ្សាយនៅ​ទំព័រហ្វេសប៊ុករបស់ខ្លួន នៅសប្ដាហ៍មុន យុវជនចលនា​មាតាធម្មជាតិ បានចោទប្រកាន់រដ្ឋបាលខេត្តកោះកុង​ថា បាន​ចាក់​សំរាម​ក្នុង​ដែន​ជម្រក​សត្វព្រៃពាមក្រសោប ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែល​ត្រូវការ​ពារ​ដោយ​អនុ​ក្រឹត្យ។

ឆ្លើយតបចំពោះករណីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ថា ការចោទប្រកាន់របស់យុវជនចលនាមាតាធម្មជាតិដែលថា រដ្ឋបាលខេត្តកោះកុង បានចាក់សំរាមក្នុងដែនជម្រកសត្វព្រៃគឺជារឿងមិនពិត។

ទីតាំងចាក់សំរាមថ្មីរបស់រដ្ឋបាលខេត្តនេះ លោក អាទិត្យា ថ្លែងថា គឺជាដីដែលបានបម្រុងទុករបស់រដ្ឋបាលខេត្ត សម្រាប់ធ្វើជាវាលចាក់សំរាមអស់រយៈពេលយូរមកហើយ។

លោកបញ្ជាក់ថា៖ «ជាដីបម្រុងរបស់រដ្ឋបាលខេត្តកោះកុង ដែលគាត់រៀបចំទីលានចាក់សំរាម ជាដីបម្រុងរបស់ខេត្តមិនស្ថិតនៅក្នុងតំបន់ការពារទេ»។

យុវតីមាតាធម្មជាតិ កញ្ញា លាង សុវណ្ណា អះអាងថា ការលើកឡើងរបស់មន្រ្តីក្រសួងបរិស្ថាន ទំនងសំដៅលើអនុក្រឹត្យលេខ៣០ ចុះថ្ងៃទី២ មីនា ឆ្នាំ២០២១ ដែលត្រូវបាននិរាករណ៍ដោយអនុក្រឹត្យលេខ១៦៤ ដែលចេញកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

យុវតីរូបនេះ បានអះអាងទៀតថា នៅក្នុងអនុក្រឹត្យចេញកាលពីឆ្នាំមុននេះ បានគូសបញ្ជាក់ថា ទីលានចាក់សំរាមថ្មីរបស់រដ្ឋបាលខេត្តកោះកុង​ គឺស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប។ កញ្ញា​ចាត់ទុកការអះអាងរបស់មន្រ្តីរដ្ឋាភិបាលរូបនេះ​ ថា​គ្មានការទទួលខុសត្រូវក្នុងនាមជាមន្រ្តីសាធារណៈ ហើយកញ្ញា មានមន្ទិលចំពោះមន្រ្តីដែលយកដែនជម្រកសត្វព្រៃធ្វើជាទីលានចាក់សំរាមនោះ តើគេមានបានទទួលផលប្រយោជន៍ពីករណីនេះដែរឬទេ?។

កញ្ញា លាង សុវណ្ណា យល់ថា ទីណាដែលមានការចាក់សំរាម ទីនោះ​ចៀសមិនផុតពីការកើតមានផលប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញ ហើយជា​​ដំណោះស្រាយ គួរតែមានឡដុតសំរាម និងមានកន្លែងចាក់សំរាមស្តង់ដា។

កញ្ញានិយាយថា៖ «ពួកយើងចង់មានដំណោះស្រាយសម្រាប់ពលរដ្ឋនៅម្ដុំណុង ក៏ដូចជាមានដំណោះស្រាយទៅលើបរិស្ថានយើងទាំងអស់គ្នា»។

ក្នុងឃ្លីបវីដេអូមានរយៈពេល៣នាទីរបស់ទំព័រហ្វេសប៊ុកផេកចលនា​មាតាធម្មជាតិ បានបង្ហាញអំពីសកម្មភាពដែលពោពេញដោយសំរាម ហើយថា នេះជាគំនរសំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោប បន្ទាប់ពីរដ្ឋបាលខេត្តកោះកុង បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីខែឧសភា ឆ្នាំ២០២២ ដោយ​មាន​​ក្រុមហ៊ុនចិនឈ្មោះ Eco Locol Solution ជាអ្នកដឹកជញ្ជួន។

ពួកគេ បន្ថែមថា ផលប៉ះពាល់នៃសំរាមដែលចាក់នៅដែនជម្រកសត្វព្រៃនោះ បានជះក្លិនស្អុយ និង​មានទឹកដក់សុទ្ធតែដង្កូវ ហើយសំណល់ផ្ទះបាយនិងរោងចក្រ ដែល​អាចបង្កឱ្យប៉ះពាល់ដល់ទឹកក្រោមដីនិងលើដី និង​ធ្វើឱ្យសោភណ្ឌភាពរបស់ដែនជម្រកសត្វព្រៃត្រូវបាត់បង់។

យុវជនមាតាធម្មជាតិ សង្កាត់ធ្ងន់ថា នៅពេលរដូវវស្សាចូលមកដល់ ទឹកដែលហូរចេញពីកាកសំណល់នៃសំរាម អាចជ្រាបចូលទៅកាន់ស្ទឹងតាតៃ ហើយនឹងបង្កផលប៉ះពាល់ដល់សុខភាពមនុស្សនិងសត្វដែលប្រើប្រាស់ប្រភពទឹកនោះ។

លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង ថ្លែងថា ក្នុងខេត្តកោះកុង ក្រៅពីដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ គឺសុទ្ធតែជាដីស្ថិតក្នុងតំបន់ការពារ។ តែ​យ៉ាងណា លោកបានជំទាស់នឹងការលើក​ឡើងថា ទីតាំងចាក់សំរាមថ្មី បង្កឱ្យប៉ះពាល់ដល់បរិស្ថានជុំវិញ ព្រមទាំងទឹកតាមដងស្ទឹងតាតៃ។

មុននឹងសម្រេចចាក់សំរាមនៅតំបន់នោះ លោកថា មន្រ្តីជំនាញបានធ្វើការសិក្សាបច្ចេកទេសជាមុន ខណៈស្ទឹងតាតៃក៏ស្ថិតនៅទីតាំងឆ្ងាយពីតំបន់ចាក់សំរាមផងដែរ ដែលវាមិនអាចបង្កផល​​ប៉ះពាល់ដល់ទឹកស្ទឹងបានឡើយ ហើយ​​បច្ចុប្បន្ននេះ រដ្ឋបាលខេត្តក៏កំពុងចាប់ដៃគូសហការជាមួយស្ថាប័នផ្សេងៗ​ក្នុងការរកមូលនិធិ ដើម្បីធ្វើទីលានចាក់សំរាមថ្មីនេះ ឱ្យស្របតាមស្តង់​ដាផ​ង​ដែរ។

លោកថ្លែង​ថា៖ «មុននឹងកំណត់ទីតាំងណាមួយយើងបានពិភាក្សាជាមួយមន្រ្តីជំនាញបច្ចេកទេសទាងអស់ បានយើងរៀបចំកំណត់ទីតាំងទុកដាក់សំរាមហ្នឹង»។

បើតាមអភិបាលរងខេត្តរូបនេះ ទីតាំងចាក់សំរាមនេះ បានបម្រើឱ្យ៣ស្រុក ក្នុងនោះមាន ស្រុកមណ្ឌលសីមា ក្រុងខេមរភូមិន្ទ និងស្រុកកោះកុង ហើយប្រសិនបើគិតតែ ២តំបន់ ពោលគឺ ក្រុង​ខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា គឺមានសំរាមប្រមាណ១០០តោនក្នុងមួយថ្ងៃ។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាល បាន​ចេញអនុក្រឹត្យស្តីពីការកែប្រែជម្រកសត្វព្រៃពាមក្រសោម ពីផ្ទៃដីទំហំ ២៣ ៧៥០ហិកតា មកនៅត្រឹម ១៦ ៩៨២ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកោះកុង។ អនុក្រឹត្យដដែលបន្តថា ការបង្កើតតំបន់ការពារនេះឡើងក្នុងគោលបំណង​ថែទាំទីជម្រក​សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានា​ឱ្យ​មានការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់សម្រាប់​ប្រភេទណា​មួយ​នៃ​សត្វ រុក្ខជាតិ និងជីវចម្រុះ ព្រមទាំងរក្សា​លំនឹងបរិស្ថាន រួមចំណែកកាត់បន្ថយការប្រែប្រួល​អាកាសធាតុ និងហានិភ័យគ្រោះមហន្តរាជធម្មជាតិជាដើម។ ក្រៅពីនោះ ក៏ផ្តល់​ផលិត​ផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់​ការចូលរួម​របស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការ​ចូលរួមចំណែក​ដល់ការគ្រប់​គ្រង ការ​ការពារ និងអភិវឌ្ឍ​ន៍​ជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕

អាកាសធាតុក្ដៅនៅកម្ពុជានឹងចុះមកធម្មតាវិញក្នុងសប្ដាហ៍ក្រោយ
មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹកនិងឧតុនិយម លើកឡើងថា អាកាសធាតុក្ដៅនៅកម្ពុជានឹងចុះថមថយមកជាធម្មតាវិញចាប់ពីសប្ដាហ៍ក្រោយ ខណៈមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាថាបានត្រៀមខ្លួនរួចជាស្រេ​​​ចក្នុងការចាត់វិធានការបង្ការ ប្រសិនបើកម្ដៅបន្តកើនឡើង។

​រដ្ឋលេខាធិការ ​និងជា​អ្នកនាំពាក្យ​ក្រសួងធនធានទឹក និងឧតុនិយម លោក ​ចាន់ យុត្ថា មានប្រ​​សា​សន៍នៅ​ថ្ងៃទី៣ ឧសភា នេះថា ការកើនឡើងកម្ដៅចាប់ពី៤០អង្សាសេដែលបានវាយលុកនៅតំបន់អាស៊ី ជាពិសេ​​ស​អាស៊ីខាងត្បូង និងតំបន់អាស៊ីគ្នេយ៍ក្នុងរយៈ៣សប្ដាហ៍កន្លងមកនេះ ដែលបណ្តាលមកពីការបន្សល់ទុកនៃឥទ្ធិព​​ល​រប​​ស់​បាតុភូតអេលីណូ (El Nino)។

ទោះជាយ៉ាងនេះក្ដី លោកបានអះអាងថា ចាប់ពីថ្ងៃទី០៥ ខែឧសភា សីតុណ្ហភាពនៅកម្ពុជានឹងត្រលប់ទៅកាន់ភាពប្រក្រតីវិញ ពោលគឺក្នុងចន្លោះ៣៦ទៅ៣៨អង្សាសេ ដោយសារកត្តាភ្លៀងកក់ខែ ដែលកើតមានពីថ្ងៃទី០៣ ដល់ថ្ងៃទី០៨ ខែសភា នៅទូទាំងប្រទេស។

លោកបន្តថា៖ « [កម្ដៅ] វាបានធូរស្រាលទៅវិញគឺនៅថ្ងៃ០៥។ ថ្ងៃ៥ សីតុណ្ហភាព ធ្លាក់មកប្រក្រតីវិញ អាចក្នុងរង្វង់ពី៣៦ទៅ៣៨អង្សា តែប៉ុណ្ណឹង គឺដោយសារមានភ្លៀងកក់ខែធ្លាក់ជាពិសេសពីថ្ងៃ៣ រហូតដល់ថ្ងៃទី០៨ [ខែឧសភា]»។

បើតាមអ្នកនាំពាក្យរូបនេះ រដូវវស្សាពេញលេញក្នុងឆ្នាំ២០២៤នេះ នឹងចាប់ផ្ដើមពីសប្ដាហ៍ទី៤នៃឧសភានេះ​​ទៅ​។គេសង្កេតឃើញថា នៅកម្ពុជានិងប្រទេសក្នុងតំបន់អាស៊ី មួយរៈពេលចុងក្រោយនេះ អាកាសធា​តុឡើង​កម្តៅខុសពីធម្មតាដែលពុំធ្លាប់មាន។

នៅតំបន់ខ្លះនៃភាគយព្យប្រទេសកម្ពុជាកម្ពៅឡើងដល់​៤១អង្សាសេក៏មាន។​​កត្តា​​នេះ​​បណ្តាលបណ្តា​លឱ្យ​មា​​នការគំរាមកំហែងដល់ជីវិតមនុស្ស សត្វ និងធម្មជាតិជាដើ​​ម។របាយកា​​​រ​ណ៍​​​នានា​​បានលើកឡើ​ងពីកា​​រ​​បា​​​ត់បង់ជីវិតមនុស្ស ហើយសាលារៀនមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារ នៅក្នុ​ង​ប្រ​​​ទេ​​សមួយចំនួន ព្រោះតែ​កា​រឡើ​ងកម្តៅនេះ។

កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចេញគោលការណ៍ឱ្យនាយកសា​​លា​​ទាំងអស់ ត្រូវកាត់បន្ថយម៉ោងសិក្សារបស់សិស្សានុសិស្ស និងបន្ថែមម៉ោងចេញលេង រួមទាំងត្រៀមទឹកសម្រាប់គ្រូ និងសិស្សប្រើប្រាស់។លើសពីនេះទៀត ជំរុញសិស្សឱ្យយកទឹកឆ្អិនពីផ្ទះមកទទួលទានទៀតផង​​។

ចំណែក លោក គង់ ចន្ថា នាយកវិទ្យាល័យ ហ៊ុន សែន កណ្ដៀង ដែលស្ថិតនៅស្រុកកណ្ដៀង ខេត្តពោ​ធិ៍សា​ត់ មានប្រសាសន៍ថា ដោយសារអាកាសធាតុក្ដៅហួតហែង ព្រមទាំងបារម្ភពីសុខភាពរបស់សិស្ស លោ​​ក​​សម្រេចឱ្យបន្ថយម៉ោងសិក្សាតាំងពីសប្ដាហ៍មុន គឺមុនគោលការណ៍ណែនាំដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡាអំពាវនាវទៅទៀត។

បន្ថែមពីលើនេះសាលារបស់លោកបានសម្រេចទិញទឹកពីនគរបាលចំនួន២ឡានទឹកក្នុងមួយថ្ងៃ ក្នុង​​តម្លៃ​១​​៤ម៉ឺនរៀលដើម្បីបាញ់ស្រោចស្របនៅលើដំបូងអគារ និងក្នុងបរិវេណសាលារៀន។ការធ្វើដូចនេះ ក្នុងន័​​យ​​​​ជួ​យ​​កាត់បន្ថយកម្តៅដែលចេះតែបន្តឡើងមិនឈប់ឈរ។

ដោយឡែក អ្នកស្រី អ៊ុក ផល្លា ដែលកំពុងបម្រើការងារនៅរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលមា​ន​កូនតូចរៀនថ្នាក់មត្តេយ្យ និយាយថា ប៉ុន្មានថ្ងៃចុងក្រោយនេះ គ្រូបង្រៀនតម្រូវឱ្យអ្នកស្រីដាក់ខោអាវសម្រា​​​ប់ផ្លាស់ងូតទឹកឱ្យកូនជារៀងរាល់ថ្ងៃ។

អ្នកស្រីបន្តថា៖ «បារម្ភដែរ តែមិនដឹងធ្វើម៉េច បើឱ្យកូនផ្អាកទៅរៀន ខ្លាចកូនអត់ចេះ តែណាមួយដោយ​​សា​រ​​ជិតផ្ទះ ហើយចូលម៉ោង៨ចេញម៉ោង១០កន្លះ»។

ជុំវិញរឿងនេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ក្រសួងអប់រំបានដាក់ចេញនូវវិធានការមួយចំនួនដល់សិស្សានុសិស្សពាក់ព័ន្ធនឹងការបរិភោគទឹក អាហារ និងការស្លៀកពាក់ អំឡុងពេលអាកាសធាតុក្ដៅនេះ។ប្រភពបន្តថាបច្ចុប្បន្នក្រសួងអប់រំក៏កំពុងតាមដាន និងពិនិត្យមើលអំពី​​ស្ថា​​នភាព​អាកាសធាតុជាប្រចាំដែរ ដើម្បីរួមចំណែកក្នុងកា​រដោះស្រាយបញ្ហាដែ​​លកំពុងកើតឡើ​ងនៅចំ​ពោះ​​​​មុ​ខនេះ។

លោកបន្តថា៖ «ក្រសួងនឹងបន្តធ្វើការងារជិតស្និទជាមួយនឹងសាលារៀន ដើម្បីពិនិត្យមើលតម្រូវការជាក់ស្ដែងនៅតាមសាលារៀននីមួយៗ។ នៅក្នុងករណីដែលមានតម្រូវការជាក់ស្ដែងនៅក្នុងការផ្អាកការសិក្សាឬក៏នៅក្នុងការរៀបចំយន្តការដោះស្រាយដទៃណាមួយទៀតនោះ ក្រសួងនឹងបន្តធ្វើការងារជិតស្និទ្ធជាមួយសាលាដើម្បីដោះស្រាយ និងឆ្លើយតបឱ្យទាន់ពេលវេលា»។ ស្របពេលដែលកម្ពុជា បង្ហាញពីរបាយការណ៍នៃការស្លាប់សត្វគោ និងក្របីនៅតាមដំបន់មួយចំនួន ព្រោះ​​តែ​​គ្មាន​ទឹកគ្រប់គ្រាន់ និងការឡើងកម្ពៅមិនឈប់ ដោយឡែកទិ​ន្ន​​ន័យ​ដែលចេញដោយក្រសួង​សុខាភិបាល​របស់​ប្រទេស​ថៃឯណោះវិញ បានឱ្យដឹងថា មនុស្ស៣០នាក់​បាន​ស្លាប់​បាត់បង់ជីវិតដោ​​​​យសារ​ជំងឺ​ដាច់​ស​​​​រសៃ​ឈាម (Heat stroke)​ អំឡុងពេលអាកាសធាតុឡើងកម្ដៅនេះ៕

តុលាការខេត្តកំពង់ស្ពឺ សម្រចចោទ​លោក​ជួន គន្ធា និង​​បក្សពួក ពីបទ​ឆបោក​និង​ញុះ​ញង់​លើ​​​ករណី​​ចែក​​ដី​ក្នុងតំបន់​ការ​ពារ
តំណាងអយ្យការ​អម​​​សាលាដំបូងខេត្តកំពង់ស្ពឺ បាន​សម្រេចចោទប្រកាន់ លោក ជួន គន្ធា និងបក្ស​ពួក ពាក់ព័ន្ធនឹងបទ ឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្នុងករណីប្រកាស​ចែកដីក្នុងដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់​​ជូនប្រជាពលរដ្ឋ ដោយខុសច្បាប់។

កាលពីថ្ងៃទី២៣ និងទី២៤ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្ដកំពង់ស្ពឺ បានចាប់​​ខ្លួន​ ​លោក ជួន គន្ធា និងលោក មិន ផាន្នី ក្រោយ​ពីតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួន​ពាក់ព័ន្ធនឹងករណី «ប៉ុនប៉ងឆបោក និងញុះញុងឱ្យមានការប្រព្រឹត្ដបទឧក្រឹដ្ឋជាអាទិ៍»​ ពាក់ព័ន្ធនឹងការទន្រ្ទានដីនៅ​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទំហំ ៤២០ហិកតា ដោយយកទៅពុះជាដី​ឡូតិ៍​ចែក​ឱ្យពលរដ្ឋ ហើយតម្រូវឱ្យបង់សេវាចំនួន៤៥០ដុល្លារក្នុងមួយឡូតិ៍។

អ្នកនាំពាក្យតំណាងអយ្យកាអមសាលា​ដំបូង​ខេត្តកំពង់ស្ពឺ លោក ទិន សុចិត្រា មានប្រសាសន៍​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ​ថា​ ការសម្រេច​ចោទ​ប្រកាន់ទៅ​លើបុគ្គលឈ្មោះ ​ជួន គន្ធា និងឈ្មោះ​ មិន ផាន្នី ព្រម​ទាំង​​បក្សពួក ដោយផ្អែកលើទង្វើរបស់ពួកគេដែលបានគប់គិតគ្នា ក្នុងការឆបោកប្រជាពលរដ្ឋ ដោយ​ថាដីរបស់រដ្ឋ​ជាកម្មសិទ្ធិរបស់ខ្លួន ហើយជនត្រូវ​ចោទ ឈ្មោះ ជួន គន្ធា បានតាំងខ្លួនជាឯកឧត្តម ដើម្បីទទួលបានទំនុកចិត្តពីមហាជន។

លោកថា សកម្មភាពនេះ បណ្តាល​​ឱ្យមនុស្សជាច្រើននាក់ ឆ្លេឆ្លារត់រកដីដែលចែកជូនដោយឈ្មោះ ជួន គន្ធា ដែលបានបង្កឱ្យមានភាពវឹកវរ និងចលាចលក្នុងសង្គម។

អ្នកនាំពាក្យតំណាងអយ្យការនិយាយ​ថា៖ «ញុះញង់អំពីការចែកដីរបស់គាត់[លោក ជួន គន្ធា] ដោយដីទាំងអស់នោះ​ វាមិនមែនជាកម្មសិទ្ធិឯកជនទេ កម្មសិទ្ធិរបស់​រដ្ឋ ហើយគាត់ផ្សព្វផ្សាយទៅធ្វើឱ្យមានការជ្រួលច្របល់នៅក្នុងសង្គម ដែលមានប្រជាពលរដ្ឋជាច្រើននាំគ្នាបំពាក់​បំពួន ដើម្បី​ទៅទ​ទួល​ថា​ ដីហ្នឹងជាដីឯកជនស្របច្បាប់របស់គាត់»។

បន្ទាប់ពីមានការចុះផ្សាយតាមរយៈគេហទំព័រអនឡាញ KH Plus News កាល​ពីថ្ងៃ​ទី២០ ខែមេសា ជុំវិញការចែកដីជូនពលរដ្ឋឥតគិតថ្លៃក្នុង១ឡូតិ៍ក្បាល១០ម៉ែត្រ បណ្ដោយ​៣០ម៉ែត្រ​ ប៉ុន្តែទាមទារឱ្យបង់សេវារដ្ឋបាលចំនួន ៤៥០ដុល្លារនោះ រដ្ឋបាលស្រុកឱរ៉ាល់ កាលពីថ្ងៃទី២១ ខែមេសា បានចេញលិខិតជំទាស់នឹងការប្រកាសចែកដីជូនពលរដ្ឋរបស់ លោក ជួន គន្ធា ដែល​មាន​ទីតាំនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់។

រដ្ឋបាលស្រុកនេះ បានអះអាងថា ដីមានទីតាំងនោះ​ គឺស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណាអាចកាប់ឆ្ការ ទន្រ្ទាន ឬឈូសឆាយលើដីនោះបានឡើយ។ ប្រភព​ដដែល បញ្ជាក់ថា ប្រសិនបើរដ្ឋចែកជូនដីឱ្យប្រជាពលរដ្ឋក្រីក្រគឺអនុវត្តតាមគោលនយោបាយដីសម្បទានសង្គមកិច្ច ដែលមិនតម្រូវឱ្យពលរដ្ឋក្រីក្របង់ប្រាក់នោះទេ។

យោងតាមសេចក្ដីជូនដំណឹងរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមេសានេះ ឱ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរ​លើ ឈ្មោះ​ ជួន គន្ធា និងឈ្មោះ​ មិន ផាន្នី បានរកឃើញ​ថា បុគ្គលទាំង២រូបនេះ និងបក្សពួកជាច្រើននាក់​ទៀត បានរៀបចំរចនាសម្ព័ន្ធឆបោកប្រជាពលរដ្ឋ និងក្លែងឯកសារផ្សេងៗ ដើម្បីរុករានដីរដ្ឋ ក្នុងគោលបំណងយកមកធ្វើកម្មសិទ្ធិរបស់ក្រុមខ្លួន។

តំណាងអយ្យការសម្រេចចោទប្រកាន់ពួកគេពីបទ ប៉ុនប៉ងឆបោក, ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង,​ កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅ​ចំណុច​ភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីអំឡុង​ដើម​ខែ​មេសា រហូតដល់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា​២៧, ២៩, ៣៧៧​, ៣៧៨, ៤៩៤, ៤៩៥, ៦២៩, និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ និងតាមបញ្ញតិ្ត មាត្រា៥៦ ចំណុចទី៤ និងមាត្រា៦២ ចំណុចទី១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។​

លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា សំណុំរឿងនេះ មានមនុស្សជាប់ពាក់ព័ន្ធប្រមាណ ១០នាក់ ហើយសមត្ថកិច្ចនឹងតាម​ចាប់ខ្លួនជាបន្តបន្ទាប់។ លោកបន្ត​​ថា បច្ចុប្បន្ន អាជ្ញាធរក៏កំពុងស្រង់ចំនួនពលរដ្ឋដែលបង់ប្រាក់ ដើម្បីទទួលបានដីនេះផងដែរ។
លោកបញ្ជាក់ថា៖«មនុស្សក្បែរ១០នាក់[ជាប់ពាក់ព័ន្ធ]»។

ចំណែក​នាយករដ្ឋបាលខេត្តកំពង់ស្ពឺ លោក កែវ​​ គុជសី ថ្លែងយ៉ាងខ្លីថា៖ «ឥលូវកំពុងរៀបចំនីតិវិធី មិនទាន់បានរាយការណ៍ [ប្រាប់អ្នកសារព័ត៌មាន] ថាម៉េចទេ»។

អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ កាលពីថ្ងៃទី២២ ខែមេសា បាន​ដាក់ពាក្យបណ្ដឹងប្តឹង​បុគ្គលចំនួន ៤នាក់ ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ថា ពួកគេបានញុះញង់ពលរដ្ឋឱ្យទន្ទ្រានដីរដ្ឋដែលជាដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ហើយយកទៅលក់ឱ្យលោក ជួន គន្ធា។

ការប្ដឹងនេះធ្វើឡើង​ក្រោយពី​អង្គការនេះ​ រកឃើញថា ដីដែលលោក ជួន គន្ធា ប្រកាសចែកជូនពលរដ្ឋក្រីក្រចំនួន ៦ ០០០ឡូតិ៍ ហើយតម្រូវឱ្យបង់ប្រាក់ក្នុងមួយឡូតិ៍ចំនួន ៤៥០ដុល្លារ ដែលមានទំហំ១០ម៉ែត្រគុណនឹង​៣០ម៉ែត្រ គឺជាដីស្ថិតកក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយត្រូវបានការពារដោយព្រះរាជក្រឹត្យ។

ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនិងការពារសិទ្ធិពលរដ្ឋ​ លោក ជា ហ៊ាន ថ្លែងថា ការដាក់ពាក្យប្ដឹងប្រឆាំងនឹងបុគ្គលទាំង៤នាក់នេះ ដោយ​សារពួកគេគប់គិតគ្នាក្នុងការលក់ដីរបស់រដ្ឋជាច្រើនហិកតាទៅឱ្យ លោក ជួន គន្ធា ដែលជាដីស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

លោកថា៖ «ពួកគាត់បានទៅទន្រ្ទានដីរបស់រដ្ឋលក់តែម្ដង ដូច្នេះខ្ញុំត្រូវតែប្ដឹងក្នុងនាមការពារដីរដ្ឋ»។

លោក​សង្ឃឹមថា តុលាការនឹងចាត់វិធានការតាមច្បាប់លើអ្នកទន្រ្ទានដីរដ្ឋ ខណៈលោកអះអាងថា ប្រសិនបើតុលាការសម្រេចលើកលែងការចោទប្រកាន់នោះ ជនល្មើសនឹងនៅតែធ្វើសកម្ម​ភាព​ច្បាម​យកដីរបស់រដ្ឋជាបន្តទៀត។

លោក ហេង គឹមហុង ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា មានប្រសាសន៍ថា អាជ្ញាធរគួរបង្កើនការអប់រំផ្សព្វផ្សាយ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ចំពោះជនដែលទន្រ្ទានដីរបស់រដ្ឋ ដើម្បីចៀសវាងកុំឱ្យពលរដ្ឋមួយចំនួនយល់ថា សកម្មភាពរបស់ខ្លួនស្របទៅនឹងច្បាប់។

លោកបញ្ជាក់ថា៖ «រដ្ឋត្រូវការអប់រំបន្ថែមទៀត អាជ្ញាធរមូលដ្ឋានត្រូវបង្កើនវិធានការកុំឱ្យមានការបំផ្លិចបំផ្លាញ [អាជ្ញាធរ] កុំឱ្យមានការពាក់ព័ន្ធជួញដូរដីរដ្ឋ ឬក៏អីជាដើម ចឹងបើសិនជាមានសញ្ញាណាកើតឡើងត្រូវតែមានការធ្វើអន្តរាគមន៍ឱ្យបានលឿន ចៀសវាងមានការទិញលក់ ពេលខ្លះពលរដ្ឋ លោកមានការភ័ន្តច្រលំ ហើយបានមានអន្តរា​គមន៍​ចឹង»៕

សមត្ថកិច្ចចាប់ខ្លួនសមាជិកគណ​បក្សឆន្ទៈ​ខ្មែរ ៣រូប ពាក់ព័ន្ធនឹងករណីក្លែងឯកសារ
សមត្ថកិច្ចខេត្តកំពង់ចាម និងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនសមាជិករបស់បក្សឆន្ទៈខ្មែរចំនួន ៣រូប ដែលជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សា ស្រុក និងខេត្ត ពាក់​ព័ន្ធ​នឹង​ករណី​ក្លែងបន្លំឯកសារ ទៅតាម​ដីកាបង្គាប់​ឱ្យ​ចូល​ខ្លួន​របស់សាលាដំបូង​ខេត្ត។

ស្នងការនៃស្នងការ​ដ្ឋាន​នគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី បានឱ្យដឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះថា ការចាប់ខ្លួនសមាជិកគណបក្ស​ឆន្ទៈខ្មែរ​ ២រូប កាលពីថ្ងៃទី០៩ ខែមេសា​ នៅខេត្តកំពង់ចាម ធ្វើឡើងតាមដីកាបង្គាប់​ពីសាលាដំបូង​ខេត្ត​។ តែយ៉ាងណា លោកពុំបានបញ្ជាក់លម្អិតជុំវិញរឿងនេះទេ​ ដោយ​លោកប្រាប់អ្នកសារព័ត៌មានឱ្យសួរទៅតុលាការវិញ ក្រោមហេតុផលថា លោកកំពុងជាប់រវល់ប្រជុំ។

អ្នក​នាំពាក្យស្នងការនគរបាលរាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍​ថា សមត្ថកិច្ចរាជធានី​ភ្នំពេញ ក៏បា​ន​​ចាប់​ខ្លួនសមាជិក​គណបក្សឆន្ទៈខ្មែរ​មួយរូបទៀត​​ ឈ្មោះ​ សាន សឿង នៅរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់តុលាការ​ខេត្តកំពង់ចាម​។

លោក​ថា៖ «សមត្ថកិច្ច​រាជធានីភ្នំពេញ​ សហការ​ជាមួយ​កម្លាំងសមត្ថកិច្ច​នៃខេត្តកំពង់ចាម និងកម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តតាមបណ្តឹងរបស់អយ្យការនៃសាលាដំបូងខេត្តកំពង់ចាម​ ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារសាធារណៈផងដែរ អីចឹងឈ្មោះ សាន សឿង នេះ យើងបានបញ្ជូនទៅកាន់ខេត្តកំពង់ចាមដើម្បីអនុវត្តតាមនីតិវិធីហើយ»។

ចំណែក អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក តូច ឧត្តម ថ្លែង​ថា តំណាង​អយ្យការ​បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនពួកគេទាំង ៣រូប ជុំវិញករណីក្លែងបន្លំ​ឯកសារ។ តែយ៉ាងណា លោកថា គិតមកដល់ម៉ោង៣រសៀលនេះ​ សំណុំរឿងនេះនៅមិនទាន់ធ្លាក់ដល់ដៃអយ្យការ​ដែលទទួលបន្ទុករឿងនេះនៅឡើយ។

លោក​បញ្ជាក់​ថា៖ «ជាបឋម អាចបញ្ជាក់បានត្រឹមថា សំណុំរឿងជនសង្ស័យមានតម្រុយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ទើបអយ្យការបានចេញដីកាបញ្ជាឱ្យ​ចូលខ្លួន»។

អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ឱ្យដឹងថា សមាជិកបក្សទាំង ៣រូប ដែលសមត្ថកិច្ចបាន​ចាប់ខ្លួន​នោះ រួមមាន លោក សាន​ សឿង ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៥ សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត, លោក ស្រ៊ី មាន និងលោក យិន ភាន បេក្ខ​ជន​លេខ​រៀង​ទី​៤ និង​ទី៣ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ស្រុក​ស្ទឹង​ត្រង់។ តែយ៉ាងណា លោកថា គណបក្សនេះ នៅមិនទាន់ពីមូលហេតុនៃ​​ការ​ចាប់ខ្លួន​សមាជិកបក្ស​ទាំង​៣រូបនោះនៅឡើយ។

លោក គង់​ មុនីកា យល់ថា ការចាប់ខ្លួនសមាជិក​គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ជាប​ន្ត​បន្ទាប់នេះ​ ជារូបភាពនៃការបំភិតបំភ័យ និងបង្កឱ្យបរិយាកាសនយោបាយនៅកម្ពុជាកាន់​តែ​អាប់អួ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅចុងខែឧសភា ខាងមុខនេះ។

លោក​​បានអំពាវនាវដល់សមត្ថកិច្ច និងស្ថាប័ន​តុលាការ​​ ដោះលែង និងទម្លាក់បទចោទលើសកម្ម​ជន​នយោបាយ ដើម្បីឱ្យពួកគេមានឱកាសបានជួបជុំបងប្អូនក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកនិយាយថា៖ «យើងមានការព្រួយបារម្ភថា នេះជាការបង្កឱ្យមានភាពអាប់អួ​​ផ្នែកបរិយាកាសនយោបាយ ជាពិសេស​មុន​ការ​បោះឆ្នោតក្រុមប្រឹក្សា»។

នាយកទទួលបន្ទុកចាត់ការទូទៅ​នៃ​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត​ សង្កេតឃើញ​ថា ការប្ដឹង ការចោទប្រកាន់ និង​ការចាប់ខ្លួនលើសមាជិកគណបក្សនយោបាយ​​ បាន​កើតមាន​ជារឿយៗ នៅមុនការបោះឆ្នោត​សកល និងអសកល ដែលនាំ​ឱ្យ​មាន​ការ​រិះគន់ និង​ការចោទ​ពី​សំណាក់ម​ជ្ឈដ្ឋានជាតិ និងអន្តរជាតិថា ការបោះឆ្នោតមានភាពអាប់អួរ និង​មិន​ល្អប្រសើរ។

លោកមានប្រសាសន៍​ថា៖ «ខ្ញុំយល់ថា អ្នកនយោបាយទាំងអស់ ត្រូវតម្កល់នូវឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ។ ការបោះឆ្នោត យើងធ្វើម៉េចការ​ប្រកួតប្រជែង​ធ្វើឡើងដោយតម្លាភាព ហើយការបោះឆ្នោតមាន​ភាពត្រឹមត្រូវ ច្បាស់លាស់ និងយុត្តិធម៌»។

បើតាមអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ គិត​មកដល់ថ្ងៃទី០៩ ខែមេសា ម្សិលមិញ មាន​សមា​ជិក​គណបក្សនេះចំនួន ៤រូបហើយ ដែល​ត្រូវបាន​ចាប់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ​​ បន្ទាប់ពីគណបក្សនេះ​ចាប់ផ្ដើមធ្វើសមាជរៀបចំក្បាលម៉ាស៊ីនដឹកនាំឡើងវិញ កាលពីចុងខែមករា ឆ្នាំ២០២៤។ កាលពីថ្ងៃអាទិត្យ សាលាដំបូងរាជធានីភ្នំពេញ ក៏​បានចោទប្រកាន់ និងឃុំខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួន ៣រូប​ នៅពន្ធនាគារ​ជាបណ្តោះអាសន្ន​ផងដែរ ក្នុងនោះក៏ការចោទប្រកាន់ ពាក់ព័ន្ធនឹង​​បទក្លែងបន្លំឯកសារសាធារណៈផងដែរ៕

ពលរដ្ឋនៅ​បឹងតាមោក២រូប ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយរងបណ្តឹងពីអាជ្ញាធរ
ប្រជាសហគមន៍បឹងតាមោកចំនួន ២នាក់ ក្នុងចំណោម៣នាក់ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងប្រឆាំងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ក្នុងដីកាបង្គាប់ឱ្យចូលខ្លួនជាលើកទី២ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា បានដាក់កំហិតឱ្យ​ អ្នកស្រី ប្រាក់ សុភា អ្នកស្រី សឿន ស្រីសុទ្ធ និង អ្នកស្រី ស៊ា ដាវី ត្រូវចូល​បំភ្លឺនៅតុលាការ នា​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ទាក់ទិននឹងការ «យកឈើ​ចាក់បំបុកក្រុមការ​ងារ​រដ្ឋបាលខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់» កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងមុខតុលាការបន្ទាប់ពីបញ្ចប់ការសាកសួរ អ្នកស្រី ស៊ា ដាវី ដែលរង​ការចោទ​ក្នុងសំណុំរឿងនេះ ​មានប្រសាសន៍ថា ចៅក្រមបានសាកសួរពីការប្រើហិង្សា គប់ដុំថ្ម ការរស់នៅគ្មានរបៀបរៀបរយ ថែមទាំងលើកយកភស្តុតាងជារូបភាពអ្នកស្រី ប្រាក់ សុភា កាន់ដុំថ្មនៅក្រោយផ្ទះប្រជាសហគមន៍អំឡុងពេលកើតហេតុ [ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣] មកសួរនាំ។ ប៉ុន្តែ អ្នកស្រី ដាវី តបថា សកម្មភាពក្នុងរូបភាពនោះ គឺអ្នកស្រី សុភា បានកាន់ដុំថ្មក្រោយអាជ្ញាធរចាកចេញពីកន្លែងកើតហេតុរួចហើយ។

អ្នកស្រីបានបន្តបដិសេធ ចំពោះការសួរនាំរបស់ចៅក្រមពាក់ព័ន្ធនឹងការចោទប្រកាន់របស់តំណាង​អយ្យការថា បានប្រព្រឹត្តអំពើហិង្សា និងគប់ដុំថ្មដាក់អាជ្ញាធរ។

អ្នកស្រី និយាយថា៖«សម្រាប់ពួកខ្ញុំដែលជាប់ចោទ ០៣នាក់នេះ ពួកខ្ញុំអត់បានធ្វើអំពើហិង្សាទេ។ ពួកខ្ញុំគ្រាន់កាន់ទូរសព្ទថតឡាយពេលអាជ្ញាធរចុះកាត់[ស្ពានឈើ] តែពួកខ្ញុំ បែរពួកខ្ញុំជាទទួលរងអាជ្ញាធរប្ដឹងឡើងតុលាការថា ពួក​ខ្ញុំប្រព្រឹត្តអំពើហិង្សាវាយអាជ្ញាធរ យកឈើចាក់បំបុកជាការចោទប្រកាន់​លាបពណ៌ ដោយមិនខ្មាស់អៀនលើពលរដ្ឋខ្លួនឯង»។

អ្នកស្រី ដាវី បន្តថា តុលាការបានអះអាងថា ទីតាំងកើតហេតុនៅផ្លូវលេខ១៥១ ខាងមុខលំនៅឋានសហគមន៍ ប៉ុន្តែជាក់ស្ដែងស្ថិតនៅខាងក្រោយផ្ទះប្រជាពលរដ្ឋ។

ក្នុងការសួរដេញដោលព្រឹកនេះ បើតាមអ្នកស្រី ដាវី ឱ្យដឹងថា ចៅក្រមស៊ើបសួរបដិសេធក្នុងការឃុំខ្លួនប្រជាសហគមន៍ តាមការស្នើសុំពីព្រះរាជអាជ្ញា ដោយតម្រូវឱ្យធ្វើកិច្ចសន្យាមិនផ្លាស់ប្ដូរទីលំនៅ និងចូលបំភ្លឺរាល់ការកោះហៅរបស់តុលាការ។

ជុំវិញករណីនេះ ប្រជាសហគមន៍ ធ្លាប់បានអះអាងថា ជនបង្កហេតុគឺជាអាជ្ញាធរ ដែលប្រដាប់ដោយរណារ និងបាន​ចុះមកកាប់បំផ្លាញស្ពានឈើរបស់ពលរដ្ឋ ហើយបណ្ដាលឱ្យពលរដ្ឋរងរបួសថែមទៀត​។

ចំណែក អ្នកស្រី សឿន ស្រីសុទ្ធ ដែលបានចូលទៅបំភ្លឺនៅតុលាការដែរនោះ ក៏បាន​បដិសេធចំពោះការចោទដែរថា អ្នកស្រី​បានកាន់ឈើ និងចាក់បំបុកអាជ្ញាធរនៅថ្ងៃកើតហេតុ។

អ្នកស្រី និយាយថា៖«ខ្ញុំយល់ឃើញថាវាពិតជាអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ»។

Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា បានទេ។

បើតាមអង្គការសង្គមស៊ីវិល គិត​មកដល់ពេលនេះ មានប្រជាសហគមន៍​បឹងតាមោកចំនួន៩នាក់​ហើយ ដែលរងពាក្យបណ្ដឹងទាក់ទិននឹងការតវ៉ាដីធ្លីនេះ ក្នុងនោះមានពលរដ្ឋ​​ខ្លះរងការចោទប្រកាន់ចំនួន​ ២ករណី ខណៈពលរដ្ឋ​​ខ្លះទៀត​រងការចោទប្រកាន់មួយ​​ករណី។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត អំពាវនាវឱ្យតុលាការអនុវត្តតាមនីតិវិធីច្បាប់ ដើម្បីផ្តល់​យុត្តិធម៌ដល់ប្រជាពលរដ្ឋ ដោយជៀសវាងគ្រាន់តែយកភស្តុតាងចេញពីអាជ្ញាធរមូលដ្ឋានជាអំណះអំណាង។

លោកបន្តថា៖«យើងសំណូមពរឱ្យតុលាការពិនិត្យមើលម្ដងទៀត ហើយអាចទម្លាក់ការចោទប្រកាន់លើប្រជាពលរដ្ឋ ពួក​គាត់អត់មានធ្វើអ្វីខុស នៅពេលណាដែលដីគាត់ត្រូវបានបោះបង់ ក្រុមហ៊ុនរំលោភទីតាំងដីរបស់គាត់បើសិនជាមិនឱ្យគាត់ទាមទាររកដំណោះស្រាយតវ៉ាអី តើគាត់ទៅកន្លែងណា»។

អភិបាលខណ្ឌព្រែកព្នៅ លោក  ធឹម  សំអាន បដិសេធផ្តល់សម្ភាសន៍ ដោយឱ្យអ្នកសារព័ត៌​មាន​ សួរលោកដោយផ្ទាល់នៅអធិការរដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។

ក្នុងការចូលបំភ្លឺកាលពីព្រឹកថ្ងៃម្សិលមិញនេះ គឺពុំមានវត្តមាន អ្នកស្រី ប្រាក់ សុភា តំណាងសហគមន៍បឹងតាមោក ដែល​រងការចោទប្រកាន់ដែរនោះទេ ខណៈបច្ចុប្បន្ន​អ្នកស្រី​បាន​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាងកម្ពុជា​ ដើម្បី​ស្វែង​រក​សិទ្ធិ​ជនភៀស​ខ្លួន​ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣​នេះ​៕

ព័ត៌មានស៊ីជម្រៅ៖ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជារកឃើញថារដ្ឋាភិបាលរឹតត្បិតសិទ្ធិឌីជីថលតាមអ៊ីនធឺណិត
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) រកឃើញថា រដ្ឋាភិបាលបានរឹតត្បិតសិទ្ធិ ឌីជីថល(Di​​​gi​​t​al Rights)​ តាមរយៈការតាមដានអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋជុំវិញសេរីភាពបញ្ចេញមតិរប​ស់ពួកគេ​នៅលើប្រព័ន្ធអ៊ីនធឺណិត។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេមបូចា បានចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា«ផលប៉ះពា ល់នៃការរឹតត្បិតសិទ្ធិឌីជីថល​​លើ​សេរីភាព​សារព័ត៌មាន និង​សេរីភាពបញ្ចេញមតិ​នៅតាមប្រព័ន្ធអ៊ីនធឺណិត »។តាមរយៈរបាយការណ៍របស់ខ្លួន ស្ថាប័នព័ត៌មាននេះអះអាងថា រដ្ឋាភិបាល និងក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត បានឃ្លាំមើលដោយសកម្មភាពទៅលើអ្នកសារព័ត៌មាន និងពលរដ្ឋក្នុងការបញ្ចេ​​ញ​​មតិលើប្រព័ន្ធអ៊ីនធឺណិត។

ជាអ្នកសារព័ត៌មានសេរីមួយរូប កញ្ញា ហ៊ន ថូវ៉ាន យល់ស្របតាមរបាយការណ៍ ខេមបូចា ដោយលើកឡើងថា រដ្ឋាភិបាលតាមឃ្លាំមើលសកម្មភាពរបស់អ្នកសារព័ត៌មានដែលអាជ្ញាធរយល់ថា សកម្មភាពរបស់អ្នកសា​​រព័ត៌មានអាចប៉ះពាល់ដល់អំណាចរដ្ឋ។

កញ្ញាបន្តទៀតថា​​ នៅពេលរាយការណ៍ពីភាពចន្លោះប្រហោងរបស់មន្រ្តីរដ្ឋាភិបាល រូបគេប្រើប្រាស់មធ្យោ​​បា​យ​ជជែកដោយផ្ទាល់ជាមួយក្រុមការងារដើម្បីគេចផុតពីការឃ្លាំមើលតាមបណ្ដាញអ៊ីនធឺណិតនេះ។

កញ្ញាបន្តថា៖​«យើងអត់ទុកចិត្តទេដោយសារយើងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតគឺគ្រប់គ្រងដោយក្រ​​សួ​ង​ប្រៃសណីយ៍ដែលជាក្រសួងគ្រប់គ្រងដោយរដ្ឋាភិបាល។ ចឹងចង់ឬមិនចង់យើងតែងមានការព្រួយបារម្ភថា តើយើងនិយាយលើប្រព័ន្ធអស់ហ្នឹង វាមានសុវត្ថិភាពដែរទេ ហើយវាធានាឱ្យការធ្វើការរបស់យើងវាគ្មានកា​រគំរាមកំហែង ឬការតាមដានឬការចាប់យកសារសំឡេង»។

អ្នកសារព័ត៌មានសេរីមួយរូបផ្សេងទៀតគឺ លោក សុខ ចន្ត្រាវុធ​ ជឿថា ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតមួយចំនួនមានទំនាក់ទំនងដោយជិតដិតជាមួយមន្រ្តីរដ្ឋាភិបាល។បន្ថែមពីលើនេះ លោកសង្កេតឃើញថា កា​លពីពេលកន្លងទៅមានអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងក្រុមអ្នកការពារបរិស្ថានមួយចំនួនបានជាប់ពន្ធនា​​គា​រ ពាក់ព័ន្ធនឹងការរិះគន់ និងការលើកឡើងពីចំណុចអវិជ្ជមានរបស់មន្រ្តីរដ្ឋាភិបាលតាមប​​ណ្ដា​​ញសង្គមនេះ។

​របាយការណ៍ ខេមបូចា(CamboJa) បង្ហាញថា ការរឹតបន្តឹងលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត នឹងជះ​ផ​​ល​​អវិជ្ជមានចំ​​ពោះការទទួលបានព័ត៌មានពិតប្រាកដ ដែលជារឿងសំខាន់ក្នុងការបង្ហាញទៅកាន់អ្នកធ្វើគោ​​លនយោបាយដើម្បីសម្រេចចិត្ត។ការរកឃើញនេះ ក្រុមអ្នកស្រាវជ្រាវ បានសួរទៅកាន់អ្នកសារព័ត៌មានចំ​​នួ​​ន៦៥នាក់ ក្នុងចំណោម២០០នាក់ ឬស្មើនឹង ៣២,៥% ដែលក្រុមការងារបានផ្ញើសំណួរទៅកាន់ពួកគេ ។

លើសពីនេះទៀត ការស្រាវជ្រាវនេះរកឃើញថា ៤៥,៦% បានយល់ស្របថា រដ្ឋាភិបាល​តាមដាន​ សេរីភាពបញ្ចេញមតិ។ក្រៅពីនេះ ៤៧,៤% នៃអ្នកសារព័ត៌មានជឿថា រដ្ឋាភិបាល​បាន​ប្រើប្រាស់ច្បាប់​ក្នុងការរឹត​​ត្បិ​​ត​​​កា​រ​ងា​​ររបស់ពួកគេនៅលើអនឡាញ។

របាយការណ៍ដដែលបន្តទៀតថា២៦,៣% បានលើកឡើង​ថា ពួកគេ​គ្មានសុវត្ថិភាពក្នុងការប្រើប្រាស់​អ៊ីនធឺណិត​ ហើយ ១៩,៣% អះអាងថា ពួកគេគ្មាន​សុវត្ថិភាពទាល់តែសោះ នៅពេលធ្វើការងាររសើប​។

ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បញ្ជាក់ថា ការតាមដានឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតមិនមែនជាការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ​។លោក អះអាងថា ប្រជាពលរដ្ឋជាអ្នកទាមទារឱ្យរដ្ឋាភិបាលមានច្បាប់ និងចាត់វិធានការលើឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត​។

លោកបន្តថា៖ «រាជរដ្ឋាភិបាលគ្មានពេលតាមដានប្រជាពលរដ្ឋណា ឬអ្នកសារព័ត៌មានណានិយាយអ្វីទេ។ [​…] អ្នកលេងបណ្តាញសង្គមម្នាក់ៗត្រូវទទួលខុសត្រូវខ្លួនឯង បើនិយាយអ្វី ឬសរសេរអ្វីប៉ះពាល់អ្នកដទៃ ឬ​បំពានច្បាប់និងក្រមសីលធម៌ អ្នកទទួលការខូចខាតមានសិទ្ធិទាមទារយុត្តិធម៌តាមរយៈចំណាត់ការផ្លូវច្បាប់» ។

ចំណែក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បាន​ចេញផ្សាយ​របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន គិតចា​​ប់​​ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ ឱ្យដឹងថាសេរីភាព​សារព័ត៌មាន ​និង​សេរីភាព​នៃការ​បញ្ចេ​​​ញ​ម​តិ​​នៅកម្ពុជានៅតែ​បន្ត​ធ្លាក់ចុះ។

របាយការណ៍ដដែលនេះ បញ្ជាក់ទៀតថា តាមរយៈក្រសួងសាមីដែលជាសេនាធិការរបស់រដ្ឋាភិបាល បាន​​បិ​ទ​​​អាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយជា​បន្ត​បន្ទាប់​ ដូចជា វិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) គេហទំព័រមាន​​វិ​ទ្យុ​អា​​ស៊ីសេរី កាសែត ឌឺ ខេមបូឌា ដេលី(The Cambodia Daily) និងមូលដ្ឋានទិន្ន​ន័យកំណ​​ត់ត្រា​(​​Ka​​m​​n​​otra)ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។

បើតាម CCHR មាន​អ្នកកាសែត១៦នាក់ និងអ្នកការពារ​សិទ្ធិ​មនុស្ស១០០នាក់ប្រឈមមុខនឹងវិធានការច្បា​​​ប់ចាប់ពីខែកញ្ញា ឆ្នាំ​២០២២ ដល់ខែសីហា ឆ្នាំ២០២៣។ជាមួយគ្នានេះដែរ អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) បានចេញរបាយការណ៍របស់ខ្លួន កាលពីខែឧសភា ឆ្នាំ២០១៥ ដែលដាក់ចំណង​​ជើង​​ថា «ដំណើរឃ្លាតចេញពីអ៊ីនធឺណេត? ការគំរាមកំហែងចំពោះសេរីភាព​​លើប្រព័ន្ធអ៊ីនធឺណេត ដែលទើ​បរ​​ក​​ឃើញថ្មីនៅកម្ពុជា » បង្ហាញថា សេរីភាពតាមប្រព័ន្ធអ៊ីនធឺណេតដែលរកឃើញថ្មីៗនេះ បច្ចុប្បន្នកំពុងស្ថិ​ត​​​​នៅក្រោមការគំរាមកំហែង។ប៉ុន្មានឆ្នាំកន្លងទៅនេះ គេហទំព័រមួយចំនួន ត្រូវបិទខ្ទប ចំណែកសកម្មជនវិ​ញ​​​​​ត្រូវរងការរំខានដោយសារសកម្មភាពផ្សព្វផ្សាយព័ត៌មានតាមគេហទំព័ររបស់ពួកគេ។ចំណែក អ្នកប្រើប្រា​​​ស់​​ប្រព័ន្ធអ៊ីនធឺណេតវិញ ត្រូវរងការប្តឹងដោយសារការបញ្ចេញទស្សនៈ តាមអ៊ីនធឺណេត។

លីកាដូ បញ្ជាក់ទៀតថា បច្ចុប្បន្នសេចក្តីព្រាងច្បាប់ថ្មី កំពុងស្នើឡើងដើម្បីគ្រប់គ្រងមិនត្រឹមតែលើអត្ថន័យខ្លឹមសារ ដែលពលរដ្ឋកម្ពុជាបានបង្ហោះ នៅលើប្រព័ន្ធអ៊ីនធឺណេតនោះទេ គឺថែមទាំងពង្រឹងការគ្រប់គ្រងទាំងស្រុង លើទម្រង់ស្ថាបត្យកម្មស្នូល នៃប្រព័ន្ធអ៊ីនធឺណេត។

យ៉ាងនេះក្តី នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(CamboJa) លោ​​ក ណុប វី ថ្លែងថា សមាគមរបស់លោកនឹងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីធានាថា ទាំងពលរដ្ឋ និ​​ងអ្នកសារព័ត៌មានមានសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយគ្មានការបារម្ភពីការតាមដានសផ្សេង​​ៗ​។

លោកបញ្ជាក់ថា៖ «ចំណុចនេះដែរយើង គប្បីដាក់ចេញនូវសកម្មភាពជាក់លាក់ ក៏ដូចជាធ្វើការសហប្រ តិបត្តិការគ្នាច្រើនថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ លោកមានអារម្មថាមានសុវត្ថិភាព អ្នកសារព័ត៌មានមានអារម្មថាមានសុត្ថិភាពមិនស្ថិតនៅក្រោមការតាមដានផ្សេងៗនៅក្នុងការដែលពួកគាត់ប្រើប្រាស់អ៊ីនធឺណិតហ្នឹង» ។

លោក រ៉ុង ឈុន ប្រកាសជំហរមិនដើរចេញពីទ្រនំដែលទើបទទួលបានតួនាទីថ្មីៗ
ទីប្រឹក្សាគណបក្សកម្លាំងជាតិប្រកាសជំហរ មិនដើរចេញពីទ្រនំថ្មីដែលអង្គសមាជផ្តល់សេចក្តីទុកចិត្ត ក្នុ​​ង​តួ​នាទីកំពូលនៃគណបក្សថ្មីថ្មោងមួយនេះ បើទោះជាត្រូវរងការគំរាមរំលាយក្រោម​​ហេតុផល​​ន​​យោ​​បាយ​​ក្តី​​។

លោក រ៉ុង ឈុន ដែលទើបសមាជគណបក្សកម្លាំងជាតិ ផ្តល់ការទុកចិត្តក្នុងតួនាទីជាទីប្រឹក្សា បាន​​ប្តេជ្ញា​​នៅ​ថ្ងៃទី១៣ វិច្ឆិកា នេះ​​ថា​​លោ​​កនឹងមិនដើរ​​​ថ​យ​​ក្រោ​​យឡើយ ចំពោះការសម្រេចចិត្តផ្ញើ​​ខ្លួនក្នុងទ្រនំថ្មី​​នេះ។ ជាអតី​​តអនុប្រធានគណបក្សភ្លើងទៀនរូបនេះ មានមន្ទិលថា ហេតុអ្វីកាលលោកនៅដឹកនាំគណបក្សភ្លើងទៀ​​ន​​ ក្រសួងមហាផ្ទៃបានចេញលិខិតទទួលស្គាល់ ហើយពុំមានអ្វីដែលត្រូវប្រតិកម្ម។

ជាអតីតអ្នកតស៊ូមមតិដែលមិនរាថយ ដើម្បីផលប្រយោជន៍កម្មករ និងធ្លាប់ជាប់ពន្ធនាគារព្រោះ​​បូរណភា​​ព​​ទឹកដី លោក រ៉ុង ឈុន បញ្ជាក់ថាក្នុងចំណោមបម្រាមចំនួន៥ចំណុចរបស់តុលាការ ប្រឆាំងរូបលោកគឺ ពុំបា​​នហាមឃាត់ មិនឱ្យលោកធ្វើកិច្ចការក្នុងនាមជាអ្នកនយោបាយទេ។មួយវិញទៀត តួនាទីជាទីប្រឹក្សាគណ​​ប​ក្ស​នេះ វាមិនស្ថិតនៅក្នុងប្រអប់ជាអ្នកនយោបាយដែរ ដូច្នេះវាមិនទាស់ខុសអ្វីឡើយ។ក្រៅពីនេះ បើតាម​លោ​​​​​​​ក​ រ៉ុង ឈុនប្រ​​សិន​​បើមានភាពមិ​​នប្រក្រតីណាមួយកើតឡើង លោកគោរពតាមសេចក្ដីសម្រេចរបស់គ​​​​ណប​​​ក្សជានិ​​ច្ច​​។

លោកបន្តថា៖ «ចំពោះជំហរខ្ញុំនៅពេលនេះ ខ្ញុំមិនដកថយទេពីព្រោះយើងមើលនៅក្នុងច្បាប់ ហើយទីប្រឹ​​ក្សាស្ថិតវានៅក្រៅរចនាសម្ព័ន្ធទេ វាអត់នៅក្នុងប្រអប់ទេ ចឹងវាអត់មានអ្វីដែលខុសច្បាប់។ការអនុវត្តច្បាប់មិ​ន​​ដឹងបែបម៉េចនៅកម្ពុជាយើង ម្ដងធ្វើបាន ម្ដងធ្វើមិនបាន វាចម្លែកមែនទែននៅកម្ពុជាយើង»។

ការបញ្ជាក់ជំហរនៅពេលនេះ របស់អតីតក្បាលម៉ាស៊ីននៅក្នុងជួរគណបក្សភ្លើងទៀន ក្រោយពេលអ្ន​​ក​​នាំ​​ពា​​ក្យក្រសួងមហាផ្ទៃ បានព្រ​​មា​​ន​​ថាគណបក្សថ្មីថ្មោងដែលផ្តល់ជម្រកឱ្យលោក រ៉ុង ឈុន អាចប្រឈម​​មុខ​​នឹ​ង​រំលាយចោល បើហ៊ានបន្តល្មើសបម្រាម ដែលដាក់ចេញដោយតុលាការ។

កាសែតក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល បានស្រង់សំដីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ យកមកចុះផ្សាយកាលពីថ្ងៃទី១២ វិច្ឆិកា ដោយបញ្ជាក់ថា ការតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹក្សាគ​​ណ​ប​​ក្ស​​​​​កម្លាំងជាតិ គឺកំពុងចូលរួមប្រព្រឹត្តបទល្មើសដែលវាប្រាស់ចាកនឹងច្បាប់ ព្រោះអតីតមន្រ្តីជាន់ខ្ពស់គ​​ណ​​ប​​ក្ស​​ភ្លើងទៀនរូបនេះ កំពុងអនុវត្តទោសតាមផ្លូវតុលាការនៅឡើយ។

បើតាមលោក ខៀវ សុភ័គ រាល់គណបក្សនយោបាយដែលបើកផ្លូវឱ្យ លោក រ៉ុង ឈុន ធ្វើជាប្រធាន ឬអនុប្រធាន គណបក្សនយោបាយនោះប្រឈមនឹងការប្ដឹងរំលាយចោល ដោយអះអាងថា លោក ឈុន មិនទា​​ន់​​មាននីតិសម្បទានគ្រប់គ្រាន់តាមផ្លូវច្បាប់។

យ៉ាងនេះក្តី ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ជឿថា បើមានភាពមិនប្រក្រតីអ្វីមួយនោះ វាគួរតែកើតឡើងអំឡុងពេលលោក រ៉ុង ឈុន ជាថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន។លោក យល់ថា ក្រសួងមហាផ្ទៃមិនទាន់មានការលើកឡើងជាផ្លូវការណាមួយនោះទេ គឺគេទទួលបានព័ត៌មានតែ​​នៅលើបណ្តាញ​​ប្រ​​​​ព័ន្ធ​​ផ្ស​​ព្វ​​​​ផ្សាយមួយមុខនៅឡើយ។

លោកបន្តថា៖ «បើមានបញ្ហាអ្វីមួយវាត្រូវតែកើតឡើងនៅពេលគាត់ដឹកនាំគណបក្សភ្លើងទៀនដែលមានតួនាទីខ្ពស់ជាង» ។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សកម្លាំងជាតិបានរៀបចំសមាជជាលើកដំបូងរបស់ខ្លួននៅទីស្នាក់ការគណបក្សក្នុងខេត្តកំពង់ធំ។អង្គសមាជបានផ្តល់សេចក្តីទុកចិត្តតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹ​​ក្សា​​គណបក្ស ក្រោយលោកជំទាស់ទៅនឹងតំណែងជាប្រធានគណបក្ស ដោយបារម្ភពីបញ្ហាណាមួយកើតឡើង។

ដោយឡែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ អះអាងថា លោក រ៉ុង ឈុន មានកំហុសពាក់ព័ន្ធនឹងច្បាប់ស្ដីពីគណបក្សនយោបាយ ហើយបើអ្នកនយោបាយរូបនេះ មានបំណងដឹកនាំគណបក្សនយោ​​បា​​យ គឺត្រូវអនុវត្តទោសព្យួរដែលមានរយៈពេល៣ឆ្នាំឱ្យបានចប់សព្វគ្រប់ជាមុនសិន។

ប្រភពបន្តថា ករណីលោក រ៉ុង ឈុន ដឹកនាំបក្សភ្លើងទៀនកាលពីមុនគឺជារឿងចាស់ ហើយលោកបញ្ជាក់ថា ការចុះផ្សាយពីការព្រមានរំលាយគណបក្សថ្មីៗនេះ គឺក្រសួងមហាផ្ទៃបកស្រាយ និង​​ឈ​​​​រលើទិដ្ឋភាពច្បា​​ប់ដើម្បីពន្យល់ឱ្យអ្នកកាសែតបានដឹងរឿង។

លោកបន្តថា៖ «មានកំហុសឆ្គងផ្នែកច្បាប់ស្ដីពីគណបក្សនយោបាយដោយសារ លោក រ៉ុង​ ឈុន គាត់ស្ថិតនៅក្នុងការអនុវត្តទោសរបស់តុលាការនៅឡើយ មិនទាន់ចប់សព្វគ្រប់» ។

បើទោះជាបែបណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) លោក ស៊ឹង សែនករុណា យល់ឃើញថាដើម្បីគេចចេញពីការរិះគន់របស់សហគមន៍អន្តរជាតិជុំវិញលំហនយោបាយតូចចង្អៀតក្នុង​ពេ​​ល​​​​ប​​ច្ចុ​​ប្បន្ននេះរដ្ឋាភិបាលកម្ពុជាគួរផ្អាកសកម្មភាពផ្សេងៗដូចជាទម្រង់គំរាមកំហែងខាងនយោ​​​​បាយជាដើម​។

លោកបន្តថា៖ «ដើម្បីបង្កលក្ខណៈបរិយាកាសនយោបាយនៅកម្ពុជាឱ្យស្រស់បំព្រងឡើងវិញ កុំឱ្យសហគមន៍អន្តរជាតិគេនៅតែចាត់ទុកថាយើង បរិយាកាសចង្អៀតចង្អល់រឹតត្បិតផ្នែកនយោបាយ។ ចឹងគួរតែមានការបើកនូវលម្ហបរិយាកាសហ្នឹងកុំឱ្យមានបន្តបំប្លោងនូវពាក្យសម្ដីណាមួយដែលមើលទៅថាជាលក្ខណៈគំរាមកំហែងរឹតត្បិត សិទ្ធិសេរីភាពអីទាំងអស់នេះ ចឹងគួរតែផ្ដល់ឪកាសទៅដល់ភាគីពាក់ព័ន្ធមែនតែគណបក្សថ្មីហ្នឹងទេ» ។

កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ ២ឆ្នាំ ពី​បទ «ញុះញង់​​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​​សន្តិសុខ​​សង្គម » ជាប់ពាក់ព័ន្ធបញ្ហាព្រំដែនដ៏ចម្រូងចម្រាស់រវាងព្រំកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ កាលខែកក្កដា ឆ្នាំ២០២០។ ប៉ុន្តែកាលពី​ថ្ងៃទី​១២ ខែវិឆ្ឆិកា​ ឆ្នាំ​២០២១ ប្រធានក្រុមប្រឹក្សានៃសាលាឧទ្ធរណ៍ លោក យន់ ណារ៉ុង បានប្រកាសសាលដីកាដោយសម្រេចកាត់តម្រឹមទោសឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ ១ឆ្នាំ ៣ខែ ១១ថ្ងៃ ខណៈ​ទោសដែលនៅសល់ត្រូវព្យួរ​ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

យ៉ាងនេះក្តី ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ បញ្ញត្តិមាត្រា១៨ កំណត់ថាប្រធាន និងអនុប្រធាននៃគណបក្ស​​​​នយោបាយ និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សន​​យោ​​​​បាយ មិនមែនជាទណ្ឌិតដែលជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ។

ចំណែក បញ្ញត្តិមាត្រា ៣៨ នៃច្បាប់នេះដដែល ក៏លើកឡើងដែរថា ចំពោះគណបក្សដែលអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមានដទៃទៀត បើកផ្លូវឱ្យក្រសួងមហាផ្ទៃ អាចចាត់វិធានការ រួមមានចេញលិខិតឱ្យគណបក្សនយោបាយនោះកែតម្រូវ ព្រមានជាលាយលក្ខណ៍អក្សរ ឬបញ្ឈប់សកម្មភាពក្នុងករណីចាំបាច់ ឬបើធ្ងន់ធ្ងរ ប្តឹងទៅតុលាការរំលាយចោល។

ក្នុងជីវិតអ្នកនយោបាយនេះដែរ លោក រ៉ុង ឈុន ត្រូវបានស្ថាប័នជាតិរៀបចំការបោះឆ្នោត បានចេញលិខិតកាលពីដើមខែឧសភា ឆ្នាំ២០២៣ បដិសេធបេក្ខភាពឈរឈ្មោះឱ្យគេបោះឆ្នោត ក្រោមហេតុផលមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់។ ប៉ុន្តែបញ្ហានេះ ត្រូវបានអតីតអ្នករិះគន់ដោយមិនសំចៃមាត់រូបនេះ ចាត់ទុកថា វាជាការអនុវត្តដោយលម្អៀងខាងនយោបាយ របស់ស្ថាប័ន គ.ជ.ប ប្រឆាំងរូបលោកទៅវិញទេ៕

បទយកការណ៍៖សាលាបឋមសិក្សាក្នុងភូមិរំចេកខេត្តកំពង់ធំអាចប្រឈមមុខបិទទ្វារ
នៅ​​ពីខាងក្រោយអាគារ២ខ្នងដែលធ្វើដោយឈើ ​​ព្រៃប្រឹក្សាដុះត្រឈឹងត្រឈៃ ជាពិសេសមាន​​ចម្ការរបស់​​អ្ន​​ក​​​ភូមិនៅក្បែរទីតាំងនេះ ដែលមានបន្លែ​​ប​​ង្កា​​​រ​​ច​​ម្រុះ​​គ្រប់​​ភេទ​​ថែមទៀត។ អា​​គារ២ខ្នងដែល​​មានសភា​ព​ច្រា​​​​​ស់​​ទ្រុឌទ្រោមបន្តិចទៅហើយត្រូវស្មៅ​ដុះ​​​​​​ស្ទើ​​​រ​​​​ជុំ​​​​​ជិត និ​ងមានព្រៃរបោះអមជាមួយផង។ តាមពិតទៅ ​ទីនេះ​​ហើ​​​​​​​​​​​​​​យ ដែលគេស្គាល់ថា​​​​ជា​​​​​សាលារៀនកម្រិតបឋមសិក្សាមួយកន្លែង ហើយសិ​​ស្សា​​​​នុ​​សិ​​ស្ស យូរៗទើប​​​​ចូល​​រៀ​​ន​ម្តង​ ដែលជំរុញឱ្យ​​សាលា២ខ្នងនេះ​​​​​ស្ទើរតែត្រូវគេបោះបង់ចោល ហើយបា​​​​ន​​​ក្លា​​យ​​ទៅជាក​​ន្លែ​​ង​​ចង​​គោរ​​​បស់​​​អ្ន​​ក​​ភូមិសុខសាន្ត ជំនួសដោយ​​កា​​​​​​​​ររៀ​​នសូ​​ត្រ​​រ​​ប​​ស់​​សិស្សនុសិស្សទៅវិញ។

ទិដ្ឋភាពសាលាបឋសិក្សាភូមរំចេក  ស្រុកសណ្ដានខេត្តកំពង់ធំ ដ៏ចាស់ទ្រុឌទ្រោម  ពុំសូវមានគ្រូបង្រៀនបានទៀងទាត់។ ថតនៅថ្ងៃទី១  ខែវិច្ឆិកា  ឆ្នាំ២០២៣។ (រូបភាព៖ Newsroom Cambodia)

ពលរដ្ឋដែលបានផ្តល់សម្ភាសន៍ឱ្យគេហទំព័រ Newsroom Cambodia បានឱ្យដឹងថាសាលា​បឋម​សិក្សា​នេះ​​​សាងសង់​អស់​រយៈ​ពេល​ជាង​​១០​ឆ្នាំ​មក​ហើយ ដោយ​គំនិត​ផ្អូច​ផ្ដើម​របស់​អ្នក​ភូមិ​ ចំនួន​ពីរ​ភូមិ​ គឺ​ភូមិ​រំចេ​​ក និង​ភូមិ អូរ​ក្រញូង។ភូមិទាំងពីរនេះស្ថិតនៅក្នុង​ឃុំ​សុចិត្រ នៃស្រុកសណ្តាន ខេត្តកំពង់ធំ។

ប្រភពបន្តថា សាលារៀន២ខ្នងនេះ ទទួលបានការបរិចាកថវិកាដែលពួកគេមាន និងប្រមែប្រមូលឈើ​ដែល​​មា​​​នស្រាប់​នៅក្នុងសហគមន៍សាងសង់សាលានេះឡើង ដើម្បីបម្រើឱ្យសេចក្តីត្រូ​​វការរបស់ក្មេងៗនៅក្នុ​​​ង​​ស​​ហគមន៍បានរៀនសូត្រ ដោ​​យ​​​​ពុំ​មាន​ជំនួយថវិកា​ពី​រដ្ឋាភិបាល​ទេ​។នៅចំពោះមុខនេះ ​កុមារ​ដែលនៅបន្ត​​ត​​ស៊ូ​​​​​រៀន​​​នៅក្នុងសាលារៀននេះប្រមាណ​៥០​នាក់ស្របពេលដង់ស៊ីតេប្រ​​ជាជននៅក្នុងស​​ហគមន៍នេះមា​​​ន​​ជា​​ង២០០គ្រួសារ។

​លោក​ស្រី ហ៊ុន យៀន ​ដែល​រស់​នៅ​ជាប់​នឹង​សាលា​បឋម​សិក្សា​ភូមិ​រំចេក ថ្លែងថា​ លោក​ស្រី​បារម្ភ​ពី​អនាគត​កូនៗ​ ខ្លាច​មិន​ចេះ​ដឹង​ដោយសារពួកគេ​ខកខាន​រៀ​​​ន​សូត្រ​​ជាង​៣​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​សាលារៀន​នេះ​ទ្រុ​​ឌទ្រោម​​ ហើយ​គ្មា​​ន​​​គ្រូ​មក​បង្រៀន​​ទៀងទាត់ថែមទៀត​។​លោ​​ក​​ស្រីបន្ត​ថា ចន្លោះខែមករា ឬខែកុម្ភៈ ​ទើប​​ឃើញ​គ្រូ​មក​ប​​ង្រៀ​​ន​​​ម្ដង​។

លោក​ស្រី​បន្ត​ថា​ចាប់តាំងពីបង្កើត​សាលា​រៀន​នេះ​ដំបូងៗ​មាន​សិស្ស​មក​រៀន​ជាង​​១០០​នាក់​ ហើយ​កុមារ​ទាំ​​ង​​នោះអាច​រៀនចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ពុំ​មាន​គ្រូ​បង្រៀន​ទៀ​ង​ទាត់ ធ្វើ​ឱ្យ​សិស្ស​​​​ឈ​​ប់​រៀ​ន​ប្រមាណ​៥០​ភាគ​រយទៅហើយ​។ប្រភពដដែលបន្តថា នៅក្នុងរដូវវស្សានេះ សិស្សបន្តបោះ​​បង់​​ថ្នាក់​​រៀ​​ន​​​​​​ប​​ន្ថែ​ម​​ទៀត ព្រោះតែសាលាបន្តទ្រុឌទ្រោម និងទឹកស្រកចូលក្នុងបន្ទប់រៀន ដែលរំខានដល់ការ​​បង្រៀ​​ន​​រប​​ស់គ្រូៗ។

លោកស្រីបន្តថា៖​«កូន​ខ្ញុំ​វា​រៀនៗ​ គ្រូ​ឈប់ៗ​រហូត​អ៊ីចឹង​ទៅ​ វា​លែង​ចង់​ទៅ​រៀន​។ បើ​ជូន​ទៅ​ឆ្ងាយ​ខ្ញុំ​វា​អត់​មាន​ពេល​ខ្ញុំ​រវល់​រក​ស៊ី​ខ្ញុំ​ដែរ បើ​ខែ​មុន​រៀន​បាន​១០ថ្ងៃ​អ៊ីចឹង​ទៅ​ ១៥ថ្ងៃ​អ៊ីចឹង​ទៅ​ បាត់​គ្រូ​បាត់​ទៅ​» ។

មិនខុសគ្នាទេ លោក ​ប្រាក់ រូន ដែលរស់​នៅ​ជិត​នឹង​សាលា​បឋមសិក្សា​រំចេក​នេះ​ដែរ ​លើ​​ក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​ ដោយ​សារ​តែ​សាលា​មានសភាពបាក់បែក និងធ្លុះធ្លាយ ហើយ​​ពុំ​សូវ​ឃើញ​គ្រូមក​បង្រៀន សិស្ស​មួយ​ចំ​​នួ​ន​ដែល​គ្រួ​​សា​រ​​មាន​​ជីវភាព​សមរម្យ​ ពួក​គេ​បាន​បញ្ជូន​កូន​ទៅ​​រៀន​នៅ​ភូមិ​ផ្សេង​ទៀត​ ស្ថិត​​ក្នុង​​ឃុំ​សុចិត្រ ព្រោះ​​​នៅ​​ទី​នោះ​មាន​សាលា​បឋម ​ដល់​អនុវិទ្យាល័យ ហើយ​មាន​គ្រូ​បង្រៀន​ទៀងទាត់។​​

ក្រៅពីនេះ ប្រសិនបើពួកគេជ្រើសរើសរៀនសាលាថ្មីនេះ គឺត្រូវធ្វើដំណើរក្នុងរយៈចម្ងាយ​​ជាង១២​​គីឡូ​​ម៉ែ​​ត្រពីផ្ទះ ហើយនៅអមសង្ខាងផ្លូវពោរពេញដោយចម្ការស្វាយចន្ទី និងព្រៃឈើស្តុកដែលអាចមានហេតុ​​កើ​​ត​​អា​​​​ក្រក់កើតឡើង ចំពោះកុមារដោយយថាហេតុណាមួយ។បើតាមលោក ប្រាក់ រូន ទោះ​បី​ជា​ករណី​នេះ ប្រ​​ជា​​​​ពលរដ្ឋ​តែង​​ទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​​​សាងសង់​សាលា​ថ្មី និង​រក​គ្រូ​មក​បង្រៀន​ឱ្យ​បាន​ទៀងទា​​ត់​ក៏​ដោ​​យ ក៏សំណើរនេះ មិនដែលទទួលបានការឆ្លើយតបពីអាជ្ញាធរក្នុងមូលដ្ឋានដែរ។

លោកបន្តថា៖«បើ​ចុះ​ជួយ​ដូច​ជា​សាលា​ថ្ម​អ៊ី​ទៅ អាច​មាន​​គ្រូ​បង្រៀន​ដិតដល់​ ហើយ​ក្មេងៗ​អាច​ចូល​រៀន​វិញ។ នេះ​វា​ខុស​គ្រូ​ជួន​កាល​រៀន១ថ្ងៃបាត់​កន្លះ​ខែ​ទាំង​កូន​ខ្ញុំ​កូន​អ៊ី រាល់​ថ្ងៃ​ឈប់​រៀន​នៅ​នេះ​អស់​ទៅ​រៀន​នៅ​ខាង​៩០។ ខ្ញុំ​សូម​សំណូម​ពរ​ឱ្យ​ខាង​មេ​ភូមិ ខាង​ឃុំ​ជួយ​ដាស់​តឿន​គ្រូ​ឱ្យ​បាន​បង្រៀន​ទៀងទាត់​ឱ្យ​សិស្ស​បាន​គ្រប់​ពេល​»។​

គេស​ង្កេ​​តឃើញថា ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​រំចេក និង​ភូមិ​អូរ​ក្រញូង ស្រុក​សណ្ដាន់​ ជាង​២០០​គ្រួសារ​ ​ ភាគ​ច្រើន​ជា​អ្នក​​ធ្វើ​ស្រែ​ចម្ការ​ដាំ​ដំឡូង និង​ស្វាយ​ចន្ទី​ លក់​យក​​ប្រាក់​​ដើម្បី​ចិញ្ចឹម​ជីវិត​។​​ពួក​គេ​លើក​ឡើង​ថា ជា​រៀងរាល់​ឆ្នាំ​ ភូមិ២នេះ ពុំ​ដែល​មាន​កុមារ ឬ​យុវជន​​អាច​បន្ត​ការ​សិក្សា​បាន​ថ្នាក់​​ខ្ពស់ ​ដល់កម្រិត​​វិទ្យាល័យ​​នោះ​ទេ​ ភាគ​ច្រើន​ក្មេងៗ​​​ទាំង​នោះ​ រៀន​បាន​​ខ្ពស់ត្រឹមថ្នាក់​​បឋមសិក្សា​ ដោយ​សារ​តែ​គ្រួសារ​មាន​​ជីវភាព​ខ្វះខាត ហើ​​យ​​​កង្វះ​​សាលារៀន​​ និង​គ្រូ​បង្រៀន​​មកបង្រៀនមិន​បាន​ដិត​ដល់​​។

ចំណែក អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុក វណ្ណរ៉ា លើកឡើងថា បញ្ហា​ការ​បង្រៀន​ពុំ​បាន​ដិត​ដល់​ ធ្វើ​ឱ្យ​សិស្ស​មួយ​ចំនួន​បោះបង់​ការ​សិក្សា​នេះ​ លោក​ពុំ​មាន​ដំណោះស្រាយ​ឡើយ។​

លោកបន្តថា៖«ខ្ញុំពុំដឹងរឿងទាំងនេះទេ ហើយគ្មានដំណោះស្រាយអ្វីដែរ ប្អូន​អាចសួរ​ទៅ​ខាង​មន្ទីរអប់រំ​ខេត្ត ​គេ​អាច​ដឹង​»។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោក តាន់ ប៊ុនហុង ទទួលស្គាល់ថា មាន​សាលា​មួយ​ចំនួន​នៅ​តំបន់​ដាច់​ស្រយាល​មាន​បញ្ហា​ទាំង​នេះ​ ប៉ុន្តែ​លោកថាខាង​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​កំពុង​តែ​ខិត​ខំ​ប្រឹ​​ង​​​​​ប្រែង​ដើម្បី​ដោះស្រាយ​ជា​បណ្ដើរៗ​ហើយ​។

លោកបន្តថា៖ «ករណីបញ្ហា​​សាលា​មឋប ភូមិ​រំចេក​នេះ​ យើង​ពិបាក​ដោះស្រាយ​ ​ដោយ​សារ​តែ​មាន​​សិស្ស​តិច​ ហើយ​អាជ្ញាធរ​ពុំ​ទាន់​មាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​រៀបចំ​អគារសិក្សាឡើង​វិញ​ តែយ៉ាងនឹង​មាន​ដោះស្រាយ​ឆាប់​» ។

ចំណែក​អនុ​ភូមិ​រំចេក​ កូតាមកពីគណបក្សប្រជាជនកម្ពុជា លោក ពោត យ៉ា លើក​ឡើង​ថា​ បញ្ហា​កង្វះ​អគា​សិក្សា និ​ង​​ខ្វះ​គ្រូ​បង្រៀន​នេះ​ លោក​បាន​ស្នើ​​​​អាជ្ញាធរ​ឃុំ​ជា​ច្រើន​​លើក​​ហើយ​ ប៉ុន្តែមិន​មាន​ដំណោះស្រាយ​​នោះ​ទេ ​ដោយ​សារ​អាជ្ញាធរ​គ្មាន​លុយ​សម្រាប់​សាងសង់​សាលា​ថ្មី​ និង​គ្មាន​លទ្ធភាព​អាច​រក​គ្រូ​ថ្មី​មក​បង្រៀន​បាន​​។

​លោក​បន្ត​ថា ថ្មីៗនេះ ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​​ផ្ដោត​លើ​ការ​សាងសង់​ផ្លូវ​ ជា​អាទិភាព ចំណែក​ សាលាបឋមសិក្សា​ភូមិ​រំចេក​នេះ​​នឹង​ចាប់ផ្ដើម​សាងសង់​ថ្មី​នៅ​ឆ្នាំ​២០២៥ ​ដែល​ជា​គម្រោង​​​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត​។ ទោះ​យ៉ាង​ណា លោក​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ទាន់​មាន​ផែនការ​ដើម្បី​ជួសជុល​សាលា​ចាស់​នេះ​ និង​ស្វែង​រក​គ្រូ​ថ្មី​មក​បង្រៀន​ នៅ​ឡើយ​​​ទេ​។

លោកបន្តថា៖«បើ​យោង​ទៅ​តាម​ខ្ញុំ​ប្រជុំ​នៅ​សាលា​ឃុំ អភិវឌ្ឍន៍​តែ​គម្រោង​ផ្លូវ​ដូច្នេះ​ហើយ​សំ​​ណើ​​​យក​ជា​សា​​លា​វិញ។សាលា​ហ្នឹង​២០២៥ បាន បាន [សាងសង់] ​ មួយ​ខ្នង​ តែ​វា​សិស្ស​វា​តិច​ពេ​​ក​ មួយ​ខ្នង​ហ្នឹង​បាន​តែ​៣បន្ទប់​» ។

​គេហទំព័រ Newsroom Cambodia មិនទាន់អាចស្វែងរកប្រភពដើម្បីបញ្ជាក់បន្ថែម ពីនាយកសាលា​​បឋម​​សិ​ក្សារំចេកនេះ បានភ្លាមៗនៅឡើយទេ។

ជុំ​វិញ​រឿង​នេះ​ ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព លោក យង់ គីមអេង លើក​ឡើ​​ង​​ថា ករណី​កុមារ​ពុំ​សូវ​ទទួល​បាន​ការ​សិក្សា​ពេញ​លេញ ដោយ​សារ​កង្វះ​សា​​លា​រៀន​ ឬ​គ្រូ​បង្រៀនមិនគ្រប់​​នេះ​ គឺ​ជា​ការទទួល​ខុស​ត្រូវ​​របស់​អាជ្ញាធរ​ថ្នាក់​​មូលដ្ឋាន​។លោ​​​​ក​ប​ន្ត​ថា​ បើ​សិន​បញ្ហា​នេះ​អាជ្ញាធរ​មិន​អើពើ​ដោះស្រាយ​ជា​បន្ទាន់​ទេ​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ព​លរដ្ឋ​ ស្ដីពី​សិទ្ធិ​ទទួល​បាន​ការ​​អប់រំ​ដោយ​ស្មើ​ភាព​គ្នា​។​

លោកបន្តថា៖«ជា​ដំណោះស្រាយ​ក្រសួង​អប់រំ​ និង​កីឡា​លោក​គួរ​តែ​ទៅ​ពិនិត្យ​មើល​ជាក់​ស្ដែង​ថា​តើ​បញ្ហា​នេះ​​​កើត​មាន​ពិត​ប្រាកដ​ដូច ការ​លើក​ឡើង​ទេ​​បើសិន​ជា​មាន​ពិត​ប្រាកដ​ដូច​ការ​លើក​ឡើង​ ត្រូវតែ​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា​ ហើយ​ធានា​ដល់​ការ​អប់រំ​របស់​កុមារ កុំ​ឱ្យ​កុមារ​បន្ត​បោះបង់​ការ​សិក្សា ហើយ​អាច​ធ្វើ​ឱ្យ​ពួក​គាត់​នឹង​ប្រថុយប្រថាន​ធ្វើ​ចំណាក​ស្រុក​ផ្សេងៗ​» ។​​

អង្គការ​ យូនីសេហ្វ (unicef) ចេញរបាយការណ៍កាលពីដើមខែកញ្ញា ឆ្នាំ២០២២ ​បង្ហាញ​ថា នៅ​ពេ​​ល​​​​​បច្ចុ​​ប្ប​ន្ន​នេះ កុមារ​នៅ​តាម​ជនបទ ការសិក្សារបស់ពួកគេមិន​ទាន់មាន​ស្តង់ដារ​ ដែលស្របទៅតា​មអា​​យុ​​រប​​​​ស់​​ពួ​​ក​​គេនៅ​​ឡើ​​យ។របាយការណ៍បង្ហាញទៀតថា នៅ​កម្រិត​បឋម​សិក្សាកុមា​​ររៀ​ន​​ថ្នា​ក់ទី៣ ជិត២៥ ភា​​គ​​​រយ​មិ​​ន​​​ចេះ​​សរសេរ​អក្សរសូ​​ម្បី​​ពាក្យ​មួយ​ម៉ាត់​​ ពេល​សរសេរ​តាម​អាន។

បន្ថែ​​មពីលើនេះ កុមារ​អាយុ​ពី​៣ ទៅ៥ឆ្នាំ ប្រមា​​ណ​​២៧ ភាគ​​​រយ​ រកឃើញថាមាន​ការ​អភិវឌ្ឍន៍​ចំណេះ​ដឹង​ផ្នែកអក្សរ និង​លេខ​ស្រប​ទៅ​តា​ម​អាយុ​រប​​ស់​​​ពួក​​​គេ​​។​ទន្ទឹមនឹ​​ង​​​នេះ ​ក្មេង​ជំ​​ទង់ចំនួន​៥៥ ភាគ​រយ ​ត្រូវបោះ​​​ប​ង់​​​ការ​សិ​​​ក្សា​ មុន​ពេល​ពួក​គេ​មាន​អាយុ​ ១​៧ឆ្នាំ៕

គណបក្សកម្លាំងជាតិនឹងតែងតាំងលោក រ៉ុង ឈុន ក្នុងជួរក្បាលម៉ាស៊ីនថ្នាក់ដឹកនាំបក្ស
គណបក្សកម្លាំងជាតិប្រកាសថានឹងតែងតាំង លោក រ៉ុង ឈុន​ ដែលជា​អតីតអនុប្រធានគណបក្សភ្លើងទៀ​​ន​​ក្នុងជួរក្បាលម៉ាស៊ីនដឹកនាំគណបក្សថ្មីថ្មោងមួយនេះ អំឡុងពេលសមាជជាលើកដំបូងរបស់ខ្លួននាថ្ងៃអា​​ទិ​​ត្យ​​នៅក្នុងសប្តាហ៍នេះ ស្របពេលដែលក្រសួងយុត្តិធម៌បានព្រមានជាថ្មីថា អតីតមន្រ្តីជាន់ខ្ពស់កូតាមកពី​​​ប​ក្សភ្លើងទៀនរូបនេះ មិនអាចឈរឈ្មោះឱ្យបោះឆ្នោតបានទេ។

ស្ថាបនិកគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី មានប្រសាសន៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ថាលោកស្វាគមន៍​​ចំ​​ពោះ​ការសម្រេចចិត្តរបស់ លោក រ៉ុង ឈុន ដែលប្តេជ្ញារួមគ្នាដៃគ្នា ជាមួយគណបក្សដែលទើបមាន​​កំ​​ណើ​​តក្មេ​​ង​​ខ្ចី​​​មួយនេះ ដើម្បីប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិក្នុង​​ពេលខា​​ង​​មុខ។

លោកបន្តថា៖ «បង្កើតក្បាលម៉ាស៊ីនដឹកនាំបក្ស […] មានទាំងលោកគ្រូ រ៉ុង ឈុន នៅក្នុងជារចនាសម្ព័ន្ធដឹកនាំរបស់គណបក្សកម្លាំងជាតិដែរ ប៉ុន្តែមិនដឹងថាតួនាទីណាមួយ អាស្រ័យលើអង្គសមាជ»។

អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន បានប្រកាសលាលែងពីគណបក្សប្រឆាំងកាលពីថ្ងៃព្រហ​​ស្ប​​តិ៍ ទី០៩ ខែវិច្ឆិកា ហើយនិយាយថា លោកកំពុងចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលទើបនឹងបង្កើ​ត​​ថ្មីៗនេះ។

សម្រាប់ស្ថាបនិកគណបក្សកម្លាំងជាតិ អះអាងថាគណបក្សរបស់ខ្លួននឹងរៀបចំសមាជនៅថ្ងៃអាទិត្យ ទី១​​២ ខែវិច្ឆិកា នៅក្នុងសប្តាហ៍នេះ ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធគណបក្ស។ក្នុងពេលជាមួយគ្នានេះដែរ ស​​មាសភាពលោក រ៉ុង ឈុន នឹងត្រូវស្នើនៅក្នុងអង្គសមាជ ដើម្បីជ្រើសរើសក្នុងតួនាទី​​ជាក្បាលម៉ា​​ស៊ីនដឹ​​ក​​នាំ នៅក្នុងគណបក្សមួយនេះដែរ។

យ៉ាងនេះក្តី ក្រសួងយុត្តិធម៌ បានព្រមានលោក រ៉ុង ឈុន ដោយប្រយោលតាមរយៈស្ថាប័នជាតិរៀប​​ចំកា​​រ​​បោះ​​ឆ្នោតភ្លាមៗ ថា អតីតមេសហជីពរូបនេះ នៅមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ដែលអាចមានសិទ្ធិ​​ឈ​​​​រឱ្យ​​គេបោះឆ្នោតឱ្យនៅឡើយទេ ដ៏រាបណាបម្រាមតាមផ្លូវតុលាការ មិនទាន់ចប់ជា​​ស្ថាពរនៅ​​ឡើយ​​នោះ​​។

សម្រាប់អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោយបាយ ចាត់ទុកថា ការព្រមានដែលធ្វើឡើងភ្លាមៗបែបនេះ រប​​ស់​​​ក្រសួងយុត្តិធម៌ មិនបានប៉ុន្មានថ្ងៃផង ក្រោយពីលោក រ៉ុង ឈុន ស្វែងរកទ្រនំថ្មី​​ដើម្បី​​បន្ត​ជីវិ​​តន​យោ​​បា​​យ​​ទៀ​​តនេះ បង្ហាញឱ្យឃើញពីការព្រួយបារម្ភ វត្តមានរបស់លោក រ៉ុង ឈុន នៅក្នុងឆាកនយោបាយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា គណបក្សកាន់អំណាចស្វាគមន៍រាល់គណបក្សនយោបាយដែលទទួលបានការអនុញ្ញាតពីគ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុង​​ពេ​​លខាងមុខ។ទោះជាបែបនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ចាត់ទុកការចាកចេញពីគណបក្សភ្លើងទៀនរបស់លោក រ៉ុង ឈុន ជាសញ្ញាថា គណបក្សប្រឆាំងនេះកំពុងបែកបាក់ដោយដើរតាមគន្លងចាស់របស់មេដឹកនាំពួកគេ។

លោកបន្តថា៖«ភ្លើងទៀនកំពុងដើរតាមលំអានបុព្វការរីជនរបស់គាត់ បង្កើតហើយដើម្បីតែបែកបាក់គ្នា ប​​​ង្កើ​​​តហើយដើម្បីតែរលំរលាយតែប៉ុណ្ណោះទេ»។

លោក ស៊ុន ចន្ធី បញ្ជាក់ថា សមាជដែលគណបក្សនឹងប្រារព្វឡើងនៅថ្ងៃអាទិត្យនេះផ្ដោតលើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាងតំណាងរាស្រ្តនៅឆ្នាំ២០២៨។តាមផែន​​ការ​​សមាជនេះនឹងមានវត្តមានអ្នកគាំទ្រដែលជា​សមាជិកគណបក្សប្រមាណ ៥០០នាក់ ទៅ ៦០០នាក់ ម​​ក​​ពីទូទាំងប្រទេសកម្ពុជា។ក្រៅពីនេះ សមាជគណបក្សភ្លើងទៀន ត្រូវគេរាយការណ៍មកថាក៏បានប្រកា​​ស​​ចូ​​ល​​រួមសកម្មភាពនយោបាយ ជាមួយគណបក្សថ្មីថ្មោងរបស់លោកដែររាប់ចាប់ពីថ្នាក់ជាតិ និងថ្នាក់ក្រោ​​ម​​ជា​តិ​។

កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សកម្លាំងជាតិ បានប្រកាសស្វាគមន៍សមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនចំនួន៣រូប ដែលសម្រេចចិត្តចូលរួមនយោបាយជាមួយគណបក្សនេះ។ ក្នុងនោះមាន លោក ពៅ និក ប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ, លោក ម៉ម ខេមរិន្ទ្រ អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប និងលោក សុខ ណារៀន ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តព្រះវិហារ។

បើតាមលោក ស៊ុន ចន្ធី សម្រាប់សមាជគណបក្សក្នុងពេលឆាប់ៗនេះ គណបក្សនយោបាយមួយចំនួនរួ​​ម​​មាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុ​​ជា ក៏នឹងមានវត្តមាននៅថ្ងៃរៀបចំពិធីនេះដែរ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា គណបក្សកម្លាំងជាតិអាចនឹងត្រូវការពេលវេលាច្រើនឆ្នាំបន្ថែមទៀតក្នុងការកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីមហាជន។លោកបន្តការបង្កើតគ​​ណ​​​​បក្សនយោបាយថ្មីរបស់ក្រុមអ្នកប្រជាធិបតេយ្យក៏ជាផ្នែកមួយនៃការចង់បានរបស់គណបក្សកាន់អំ​​ណា​​ចដើម្បីបំបែកសំឡេងប្រឆាំងដែរ។

លោកបន្តថា៖ «[គណបក្សកម្លាំងជាតិ] មិនជាខ្លាំងក្លាឱ្យគណបក្សកាន់អំណាចបារម្ភទេ ហើយក៏ជាការចង់ឱ្យគណបក្ស [អ្នកប្រជាធិបតេយ្យ] អស់ហ្នឹងកើតឡើងឱ្យច្រើនដើម្បីជួយបន្ថយសំឡេងកុំឱ្យវាប្រមូលផ្ដុំ»។

ចំណែក លោក រ៉ុង ឈុន បានប្រាប់ថា ការចូលរួមនយោបាយជាមួយគណបក្សកម្លាំងជាតិនេះ គឺដើម្បីបន្តសកម្មភាពក្នុងការជំរុញឱ្យកម្ពុជាមានប្រជាធិបតេយ្យ។លើសពីនេះទៀតលោកយល់ឃើញថា គណបក្សថ្មី​​ថ្មោ​​ង​​មួយនេះទើបជាបក្សដែលអាចដើរតាមលំអានគណបក្សភ្លើងទៀនដោយពិតប្រាកដ។

ក្រសួងមហាផ្ទៃបានទទួលចុះបញ្ជីគណបក្សកម្លាំងជាតិនេះ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ការទ​​ទួ​​ល​​​​​​ស្គាល់គណបក្សនេះជាផ្លូវការ នៅក្នុងបញ្ជីគណបក្សនយោបាយ ស្របពេលគណ​​បក្សដែល​​គេចាត់​​ទុ​​ក​​ថា ក្រុមអ្នកប្រជាធិបតេយ្យបានរួមកម្លាំងគ្នាបង្កើតជាសម្ព័ន្ធគណបក្ស ក្នុងទិសដៅរ​​កសំឡេងរួមគ្នាមួយ ដើ​​ម្បី​ត្រៀមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងពេលខាងមុខនេះ៕

បក្សប្រឆាំង និងអ្នកឃ្លាំងមើលបារម្ភវិបត្តិសង្គមកើតឡើងបើរដ្ឋឱ្យជនបរទេសទិញផ្ទះក្នុងបុរីស្របច្បាប់
មន្រ្តីបក្សប្រឆាំង និងអ្នកឃ្លាំងមើលបង្ហាញការបារម្ភពីវិបត្តិសង្គមកម្ពុជាកើតឡើងប្រសិនបើរដ្ឋាភិបាលអនុ​​ញ្ញា​​តឱ្យជនបរទេស អាចមានសិទ្ធិទិញផ្ទះ និងដីបានដោយស្របច្បាប់នៅក្នុងបុរីដូចពលរដ្ឋកម្ពុជាដែរ។

ការលើកឡើងបែបនេះ ក្រោយមានការស្នើសុំពីក្រុមមហាសេដ្ឋីឱ្យរដ្ឋផ្ដល់សិទ្ធិដល់ជនបរទេសអាចទិញលំ​​នៅ​​ឋាន និងដីក្នុងបុរីស្របច្បាប់ ដើម្បីស្ដារឡើងវិញនូវវិស័យអចលនទ្រព្យដែលកំពុងមានឱនភាព ក្នុងពេ​ល​​​​បច្ចុប្បន្ន។

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ បង្ហាញក្ដីបារម្ភថា ក្រុមឈ្មួញដែលរកស៊ីមិនស្អាតស្អំទំនងប្រើប្រាស់ប្រទេសកម្ពុជាដើម្បីលាងលុយកខ្វក់តាមរៈការទិញអចលនទ្រព្យក្នុងបុរី ប្រសិនបើច្បាប់មា​ន​​​​​ភាពចន្លោះប្រហោង។លោកសង្កត់ធ្ងន់ថាបើក្រុមមនុស្សទាំងនេះចូលមកកម្ពុជាបាន នោះនឹងបង្កឱ្យមាន​អស្ថិ​​​រភាពសង្គមកើតឡើង ដោយប្រការណាមួយបានជាយថាហេតុ។

លោកបន្តថា៖ «បុរីចាយលុយខ្មៅមកលាង ជូនកាលវាអាចបង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គមដែរ» ។

បើតាមអ្នកនយោបាយបក្សជំទាស់រូបនេះ លោកអំពាវនាវឱ្យរដ្ឋាភិបាលគួរពិភាក្សាជាមួយភាគីពាក់ព័ន្ធរួមទាំងអង្គ​​ការសង្គមស៊ីវិល និងប្រជាពលរដ្ឋឱ្យបានល្អិតល្អិនជាមុនសិន ជុំវិញករណីនេះ មុននឹងសម្រេចថាត្រូវបើកផ្លូវឱ្យជនបរទេស អាចមានសិទ្ធិទិញដី និងផ្ទះដូចពលរដ្ឋកម្ពុជាដែរ។

នាយកចាត់ការទូទៅ នៃ​អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ព្រមានថា អាជ្ញាធរនឹងពិបាកក្នុងការគ្រប់គ្រង់នៅពេលលំហូរជនបរទេសចូលប្រទេសកម្ពុជាតាមរយៈការទិញលំនៅឋានក្នុងបុរីនេះ។

បន្ថែមពីលើនេះលោកថា ពលរដ្ឋខ្មែរនឹងប្រឈមការខ្វះខាតផ្ទះសម្បែង ដោយសារពួកគេគ្មានលទ្ធភាពក្នុងការទិញផ្ទះក្នុងបុរី នៅពេលក្រុមម្ចាស់បុរីសាងសង់តាមតម្លៃ និងតម្រូវការរបស់ជនបរទេស។

លោកបន្តថា៖ «ខ្មែរគាត់អត់មានលុយទិញ បរទេសមានលុយទិញ។ សាងសង់បុរីរបស់ក្រុមហ៊ុនមួយលក់ ទៅបរទេសទិញទាំងអស់ សង់មួយទៀតបរទេសទិញទាំងអស់។ យូរៗទៅសុទ្ធតែបរទេសកាន់កាប់ តើខ្មែរទៅណា អានឹងហើយដែលជាហានិភ័យដែលយើងត្រូវពិចារណាឱ្យបានច្បាស់លាស់ថាតើការអនុញ្ញាតវាក​ម្រិតណា» ។

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងក្រសួងរៀបចំដែនដី បា​​ន​ជួបពិភាក្សាគ្នាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា។ក្នុងកិច្ចពិភាក្សានេះ ក៏រួមបញ្ចូលទាំងការពិនិត្យ​មើ​ល​ច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគ​​ម្រោ​ង​​បុរី។

គេសង្កេតឃើញថា ចរន្តនេះកើតឡើងនៅចំពោះពេលវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានឱនភាព ខណៈបុរីមួយចំនួន ដូចជាបុរីពិភពថ្មី និងបុរីទ្រីគីម ជាដើម អតិថិជនរបស់ខ្លួន កំពុងផ្ទុះការតវ៉ា។ដោយឡែក បុរីផ្សេងទៀត ដូចជាបុរី ឡេង ណាវ៉ាត្រា ជាដើម ត្រូវរង់ការចោទប្រកាន់ថា រកស៊ីមិនមានភាពស្មោះត្រង់ជាមួយអតិថិជន តាមរយៈមានប្លង់តែគ្មានដីពិតប្រាកដ ផ្តល់ឱ្យអតិថិជនតាមការសន្យា។

គេហទំព័រ Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា លោកឧកញ៉ា លី ហួរ បានទេ ដោយទូរសព្ទខលចូលពុំមានអ្នកទទួល និងផ្ញើសំណួរតាមប្រព័ន្ធតេលេក្រាមចូលមើលដែរ ប៉ុន្តែគ្មានការឆ្លើយតប គិតត្រឹមថ្ងៃទី ៨ ខែវិច្ចិកា។

ចំណែក អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ថ្លែងថា អាជ្ញាធរពុំអាចផ្ដល់សិទ្ធិស្របច្បាប់ដល់ជនបរទេសក្នុងការទិញលំនៅឋាន និងដីក្នុងបុរីនោះទេ ដោយសារខុសទៅនឹងច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់ភូមិបាលនៅកម្ពុជា។

យ៉ាងណាលោកថាជំនួសមកវិញ ក្រសួងអាចឱ្យជនបរទេសមានសិទ្ធិជួលជាអចិន្រ្តៃយ៍ ដែលមានរយៈពេ​​ល​​ចន្លោះពី១៥ឆ្នាំ ទៅ​៥០ឆ្នាំ និងអាចបន្ត៥០ឆ្នាំបន្ថែមទៀត ហើយមានសិទ្ធិអាស្រ័យផលស្រដៀងនឹងម្ចា​​ស់​កម្មសិទ្ធិដែរ។

លោកបន្តថា៖ «[កិច្ចប្រជុំនោះបានរកឃើញដំណោះស្រាយមួយទៀតដែលច្បាប់បានអនុញ្ញាត]។ […] ការផ្ដល់សិទ្ធិក្នុងការប្រើប្រាស់និងអាស្រ័យផលលើលំនៅឋានក្នុងបុរីនេះ តាមរយៈការអនុវត្តទម្រង់ជាសិទ្ធិជួ​ល​​អចិន្ត្រៃយ៍។ មានន័យថា ជាសិទ្ធិជួលដែលអាចមានចន្លោះពី១៥ឆ្នាំទៅ៥០ឆ្នាំ ហើយអាចបន្តជាថ្មីបាន៥០ឆ្នាំទៀត។ ហើយតាមរូបភាពនៃសិទ្ធិជួលអចិន្រ្តៃយ៍នេះ គឺគាត់[ជនបរទេស]មានសិទ្ធិអាស្រ័យផល គា​ត់​មានសិទ្ធិដោះដូរទិញលក់ប្រហាក់ប្រហែលនឹងសិទ្ធិជាកម្មសិទ្ធិដែរ» ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានព្រមានទុកជាមុនចំពោះការអនុញ្ញាតឱ្យជនបរទេសទិញលំនៅឋានតាមបុរីដោ​​យស្របច្បាប់ ដែលនឹងជះផលអាក្រក់ក្នុងសង្គមខ្មែរនាពេលអនាគត។

អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ លើកឡើងថា បើរដ្ឋអនុញ្ញាតពិតមែន នោះផលចំណេញនឹងកើតមានក្នុងរយៈពេលខ្លីសម្រាប់ក្រុមឧ​​ក​​​​ញ៉ា ប៉ុ​​ន្តែ​​វានឹងជះផលប៉ះពាល់ដល់សង្គមជាតិក្នុងពេលខាងមុខ ក្រោមហេតុផលថា លំនៅឋានតាមបុរីជា​ច្រើននឹងពោរពេញដោយជនបរទេសដែលជំរុញឱ្យទំនៀមទំលាប់ ប្រពៃណី និងឥរិយាបថក្នុងការរស់នៅរបស់សង្គមខ្មែរនឹងត្រូវផ្លាស់ប្ដូរ។

លោកបន្តថា៖ «ជាទិដ្ឋភាពសេដ្ឋកិច្ច[…] [បើ] ច្បាប់ចេញគឺយើងឃើញចំណេញហើយជនបរទេសបានយ​ក​ថវិកាសុទ្ធ តាមរយៈធនាគារឬក៏ប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ដែលអាចឱ្យម្ចាស់បុរីទទួលបានផលចំ​ណេញ​ច្រើន។[…] ក៏ប៉ុន្តែរយៈពេលវែងដូចខ្ញុំបានបញ្ជាក់ចឹងថានឹងមានផលប៉ះពាល់ហើយចឹងយូរៗទៅនៅក្នុងតំបន់ទីតាំងណាមួយសុទ្ធបរទេសដែលគាត់បានទិញ។ចឹងអត់ឃើញមានជនជាតិខ្មែរ តាំងពីប្រ​​ពៃណី​របៀ​ប​របបរស់នៅ ឥរិយាបថផ្សេង សកម្មភាពផ្សេងៗដ៏ទៃទៀត​ជាលក្ខណៈបរទេសតែម្ដង» ។

បញ្ញត្តិមាត្រា ៨នៃច្បាប់ភូមិបាល កំណត់ថា មានតែរូបវបន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីកម្ពុជាបាន។កឋាខណ្ឌទី៣ នៃបញ្ញត្តិមាត្រានេះ ក៏បានកំណត់ដែរថាសម្រាប់ជនបរទេសដែលបានក្លែងបន្លំប័ណ្ណសញ្ជាតិ ដើម្បីក្លាយជាកម្មសិទ្ធិករលើដីនៅកម្ពុជា នឹងត្រូវផ្តន្ទាទោសដូចមានចែងក្នុងមាត្រា ២៥១ នៃច្បាប់នេះ។លើសពីនេះ ទ្រព្យដែលបានមកក្នុងលក្ខខណ្ឌនេះ ត្រូវរឹបអុសទុកជាសម្បត្តិរដ្ឋ ដោយរដ្ឋមិនចេញសំណងឱ្យឡើយ៕

គ.ជ.ប.សន្យាដោះស្រាយផ្នែកច្បាប់បើបក្សភ្លើងទៀនខេត្តប៉ៃលិនសុំអន្តរាគមន៍ប្ដូរសមាជិកក្រុមប្រឹក្សា
ស្ថាប័នជាតិរៀបចំការបោះឆ្នោត លើកឡើងថា ប្រសិនបើគណបក្សភ្លើងទៀនសុំអន្តរាគមន៍ ដើម្បីស្វែងរក​​ដំ​​ណោះស្រាយទាក់ទិនការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងខេត្តប៉ៃលិន​​នៅមុនការបោះឆ្នោតជ្រើស​រើសសមា​​ជិកព្រឹទ្ធសភា​​ម​ក​ ខណៈដែលអាជ្ញាធរមូលដ្ឋាន និងស្ថាប័នផ្សេងទៀតរបស់រដ្ឋាភិបាល ព្យាយាម​​គេចវេះ មិនទទួលខុសត្រូវ ចំពោះការបាត់បង់លិខិត ដែលគណបក្សជំទាស់មួយ ដាក់ស្នើសុំការផ្លាស់ប្តូរ​ស​​មា​​ស​​ភាពសមាជិកក្រុមប្រឹក្សាសង្កាត់។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប នឹងដោះស្រាយក​​រ​ណីនេះដោយផ្អែកតាមច្បាប់ ប្រសិនបើគណបក្សភ្លើងទៀនដាក់លិខិតសុំអន្តរាគមន៍ដើម្បីឱ្យស្ថាប័ន​​ជា​​តិ​​​​រៀ​​បចំការបោះឆ្នោតជួយស្វែងរកដំណោះស្រាយលើបញ្ហានេះ។

លោកបន្តថា៖ «បើសិនជាចង់ឱ្យមានអន្តរាគមន៍អី អាហ្នឹងគឺថា ត្រូវមានលិខិតផ្លូវការមក​។ បាន គជប ធ្វើការពិនិត្យពិចារណា ថាត្រឹមត្រូវឬអត់ [ធ្វើ] យ៉ាងម៉េចទៀត»។

ការលើកឡើងបែបនេះ បន្ទាប់ពីគណបក្សភ្លើងទៀនខេត្តប៉ៃលិន បានដាក់ឯកសារ កាលពីខែកញ្ញា ឆ្នាំ២០​​២​​៣ សុំផ្លាស់ប្ដូរបេក្ខភាពស​​មា​ជិកក្រុមប្រឹក្សាសង្កាត់របស់ខ្លួន នៅសង្កាត់អូរតាវ៉ៅ ប៉ុន្តែគ្មានដំណោះស្រា​​យ​​ពីស្ថាប័នមួយចំនួន នៅក្នុងខេត្តមួយនេះ។

តាមរយៈលិខិតសុំកិច្ចសុំអន្តរាគមន៍របស់គណបក្សភ្លើងទៀនខេត្តប៉ៃលិន ដែលចេញកាលពីថ្ងៃទី៣១ ខែ​​តុ​​លា ឆ្នាំ២០២៣ បានផ្ញើទៅអភិបាលខេត្តគឺលោកស្រី បាន ស្រីមុំ បញ្ជាក់ថា ស្ថាប័នមួយចំនួន ដែលចំណុះ​​ឱ្យ​​​​រដ្ឋបាលខេត្តប៉ៃលិន មិនទទួលខុសចំពោះការធ្វើឱ្យបាត់បង់លិខិតរបស់ខ្លួនឡើយ​។ប្រភពបន្តថា គណ​​ប​​​​ក្ស​​ក្រៅ​​រដ្ឋា​​ភិ​​បាលមួយនេះ បានដាក់ទៅសាលាសង្កាត់អូរតាវ៉ៅ រួចហើយលិខិតនេះត្រូវគេបញ្ជូនបន្តទៅ រដ្ឋ​​បាលក្រុង មុន​នឹងបញ្ជូនបន្តទៅសាលាខេត្ត។

បើតាមលិខិតគណបក្សភ្លើងទៀន ដែលស្នើសុំកិច្ចអន្តរាគមន៍ពីលោកស្រី បាន ស្រីមុំ ឱ្យដឹងទៀតថា រាប់​​ចា​ប់​​​​តាំងពីថ្នាក់សង្កាត់ សាលាកក្រុង និងរដ្ឋបាលខេត្ត ព្យាយាមគេចវេះ និងមិនទទួលខុសត្រូវ ចំពោះមូល​​ហេ​​​​តុដែលនាំឱ្យលិខិតនេះត្រូវបាត់បង់ ហើយព្យាយាមរុញដាក់គ្នាទៅវិញទៅមក។

ដោយឡែក អ្នកនាំពាក្យគណបក្សភ្លើងទៀត លោក គីមសួរ ភីរិទ្ធ និយាយថា ការរុញច្រានដាក់គ្នានេះ ជាការមិនទទួលខុសត្រូវរបស់មន្រ្តីរាជការស្របតាមច្បាប់ដែលបានកំណត់។លោកបន្តថា ករណីនេះអាចមា​​ន​​​​​​កត្តានយោបាយរារាំងពីក្រោយ ដើម្បីបង្កើតជាឧបសគ្គនានាលើគណបក្សភ្លើងទៀន ក្នុងគោលបំណងកេ​​ងចំណេញលើការបោះឆ្នោតអសកលខាងមុខ។

លោកបន្តថា៖«នេះបង្ហាញពីការខ្វះការទទួលខុសត្រូវរបស់មន្រ្តីសាធារណៈដែលទទួលកិច្ចការរបស់រដ្ឋស្របតាមច្បាប់ដែលមានចែង»។

គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការឆ្លើយតបបាននៅឡើយទេ ពីអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ដោយទូរសព្ទចូលជាច្រើនដង ប៉ុន្តែពុំមានអ្នកទទួល។

យ៉ាងនេះក្តី អភិបាលក្រុងប៉ៃលិន លោក លី សុងហ៊ី បដិសេធក្នុងការឆ្លើយតប ចំពោះការទទួលត្រូវលើលិ​​ខិត​​សុំផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាសង្កាត់នេះ ដោយអះអាងថា មន្រ្តីមូលដ្ឋានអាច​​ដឹងច្បាប់​​ជា​​ង​រឿ​ង​​នេះ​​។

លោកបន្តថា៖ «ខ្ញុំអត់ច្បាស់ដែរ ឱ្យគាត់ទៅសួរគេមើល នៅសង្កាត់[អូរតាវ៉ៅ]។ (តើរដ្ឋបាលក្រុងប៉ៃលិនមានបានឃើញគេ បញ្ជូនឯកសារមកអត់?) សួរគេពីក្រោមមក បងអត់ច្បាស់ដែររឿងហ្នឹង» ។

គេហទំព័រ Newsroom Cambodia មិនអាចសុំប្រតិកម្មពីចៅសង្កាត់អូរតាវ៉ៅ លោក អោម សារិន កូតា​​ម​ក​​ពី​​គណបក្សប្រជាជនកម្ពុជាបានភ្លាមៗនៅថ្ងៃនេះ។

យ៉ាងនេះក្តី លិខិតគណបក្សភ្លើងទៀន ដែលផ្ញើទៅអភិបាលខេត្តប៉ៃលិន សរសេរថា រដ្ឋបាលស​​ង្កា​​ត់​​អូរតាវ៉ៅ បានបញ្ជូនលិខិតសុំផ្លាស់ប្ដូរសមាជិក្រុមប្រឹក្សារបស់ខ្លួននេះ ទៅកាន់រដ្ឋបាលក្រុងប៉ៃលិនរួចហើយ កា​​ល​​​ពី​​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ទាក់ទិនករណីនេះ នាយកទទួលបន្ទុក​​កិច្ចការទូទៅ ​នៃ​អង្គការការពារសិទ្ធិមនុស្ស​​ លីកាដូ(Licadho) ​លោ​​ក អំ សំអាត ចាត់ទុកករណីនេះថាជាការអនុវត្តការងារដោយគ្មានភាពស្មើគ្នារបស់អាជ្ញាធរក្នុងការផ្ដល់សេវាសាធារណៈជូនប្រ​​ជាពលរដ្ឋតាមមូលដ្ឋាន។លោកបន្តថាក្រុមមន្រ្តីទាំងនោះអាចនឹងរងការរិះគន់ពីសំណាក់មជ្ឈដ្ឋានខាងក្រៅ ចំពោះការរើសអើងខាង​​ន​យោបាយនេះ។

លោកបន្តថា៖«ពាក់ព័ន្ធនឹងសេវាសាធារណៈនេះ គេមិនប្រកាន់និន្នាការនយោបាយគណបក្សណាមួយនោះទេ ព្រោះអាជ្ញាធរជាអាជ្ញាធរសាធារណៈ» ។

រដ្ឋាភិបាលកម្ពុជា​បានកំណត់យកថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹ​​ទ្ធ​​ស​​​ភាសម្រាប់នីតិកាលទី៥។