ទួក ពិសិដ្ឋ (Touk Piseth) – Newsroom Cambodia

តុលាការមិនឱ្យមេបក្សភ្លើងទៀនចូលសួរសុខទុក្ខសមាជិកក្នុងពន្ធនាគារ
អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន មិនបានចូលសួរសុខទុក្ខសមាជិករបស់ខ្លួនចំនួន៤នាក់កំពុងឃុំខ្លួនក្នុងពន្ធនាគារ​ តាមការគ្រងទុក ដោយសារតុលាការមិនអនុញ្ញាតក្រោមហេតុផលថា សំ​ណុំរឿងក្តីទាំងនោះ កំពុងស្ថិតក្រោមការស៊ើបសួរ និងស្រាវជ្រាវនៅឡើយ។

នេះបើតាមលិខិតបដិសេធរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២២សីហា ឆ្នាំ២០២៣ ដែលលោក រ៉ុង ឈុន បង្ហោះលើហ្វេសប៊ុករបស់លោក នៅថ្ងៃព្រហស្បតិ៍នេះ ។

លោក រ៉ុង ឈុន  និយាយថា គោលបំណងដែលគាត់ចង់ជួបសមាជិកកំពុងឃុំខ្លួនទាំងនោះ គឺដើម្បីលើកទឹ​​ក​ចិត្តពួកគេ និងដឹងពីសុខទុក្ខតែប៉ុណ្ណោះ។ លោកថា ការដែលតុលាការមិនអនុញ្ញាតនេះ ជាការរិតត្បិតសេរីភាពអ្នកនយោបាយជំទាស់នឹងរដ្ឋាភិបាល។

លោកថា៖«តុលាការដូចមានចិត្តចង្អៀតចង្អល់ ពីព្រោះការសួរសុខទុក្ខក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំគណបក្សភ្លើ​​ងទៀន ហើយសហការីរបស់ខ្លួនជាប់ពន្ធនាគារ​រឿងអយុត្តិធម៌ យើងត្រូវតែទៅសួរសុខទុក្ខ ចង់ដឹងអំពីសុ​​ខភាពរបស់គាត់ ហើយចង់បង្ហាញដល់គាត់ថា គាត់មិនឯកកោទេ យើងមិនទុកគាត់ចោលទេ»។

បើតាម លោក រ៉ុង ឈុន កាលពីថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២៣ លោកមេធាវី សំ សុគង់ បានដាក់លិខិ​ត​​មួយច្បាប់ទៅតុលាការ ដើម្បីសុំជួបសមាជិកចំនួន៤នាក់ ដែលតុលាការបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធនាគារ​។ ប៉ុន្តែលោកថា លិខិតបដិសេធរបស់ចៅក្រម ទើបធ្លាក់ដល់ដៃលោកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ។

សមាជិកគណបក្សភ្លើងទៀន ដែលលោក រ៉ុង ឈុន គ្រោងជួប ដើម្បីលើកទឹកចិត្ត និងសួរសុខទុក្ខ ក្នុងពន្ធ​នា​​​គារ មានលោក លី រី លោក ប៊ុន ខេត លោក អេង ស្រូយ និងអ្នកស្រី វន រុន្នី ពួកគេជាមន្ត្រីជាន់ខ្ពស់ ប្រចាំមូ​​​លដ្ឋាន ដែលត្រូវបានចាប់ឃុំខ្លួន ពាក់ព័ន្ធនឹងការបោះឆ្នោត។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន មិនអាចសុំការឆ្លើយតបបាន នៅថ្ងៃទី២៤ខែសីហានេះ ដោយទូរស័ព្ទចូលជាច្រើនលើកតែមិនមានអ្នកទទួល។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និយាយថា ចៅ​ក្រ​​​ម អាចមានសិទ្ធិក្នុងការហាមឃាត់ករណីនេះ តែថាអ្នកសុំជួបសួរសុខទុក្ខនោះ មានម​ន្រ្តី​​ស​មត្ថកិច្ចនៅជាមួយ ការទៅជួបរបស់លោក រ៉ុង ឈុន មិនប៉ះពាល់ដល់ដំណើការស៊ើបអង្កេតទេ។

លោកថា៖ «យើងសោកស្តាយចំពោះ ការមិនអនុញ្ញាតឱ្យមានការជួបសួរសុខទុក្ខនេះ។ ទោះបីជាថាស្ថិតនៅក្នុងដំណាក់កាលនៃចៅក្រមស៊ើបសួរក៏ដោយ ប៉ុន្តែបើសិនជាការ ជួបសួរសុខទុក្ខនេះ មានវត្តមានអ្នកដែលនៅជិត មន្រ្តីនៅជិតអីជាដូចជាមិនមានអីដែលថា ប៉ះពាល់ដល់ការសម្ងាត់នៃការស៊ើបសួរ នោះទេ»។

អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត និងយាយដែរថា សំណើររបស់ លោក រ៉ុង ឈុន មិនបានប៉ះពាល់ដ​​ល់​ដំណើរការ នៃការស៊ើបសួររបស់តុលាការនោះឡើយ។

លោកចាត់ទុក ការបដិសេធរបស់តុលាការ អាចឆ្លុះបញ្ចាំងពីការគៀបសង្គត់ អ្នកនយោបាយជំទាស់ដែ​លថាបញ្ហានេះ បានកើតឡើងក្នុងសង្គមកម្ពុជាយូរមកហើយ។

លោកបន្តថា៖«ខ្ញុំមើលឃើញវាជាការធ្វើទារុណកម្មផ្លូវចិត្តមួយសម្រាប់អ្នកឃុំឃាំង ដែលយើងហៅថាជាអ្នកទោសនយោបាយ ជាអ្នកទោសចេញពីគណបក្សប្រឆាំង។ទី២ កាបដិសេធនេះ ជារូបភាពមួយនៃការរិ​ត​​ត្បិ​ត ឬក៏ការដាក់សម្ពាធមួយផ្នែកទៅដល់អ្នកជាប់ឃុំឃាំង គឺមិនឱ្យមានឱកាស ក្នុងការចែករំលែកពីស្ថា​ន​ភាពរបស់ខ្លួន»។

នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលបិទបញ្ចប់ក្នុងពេលថ្មីៗនេះ មន្រ្តីបក្សភ្លើងទៀនជាច្រើនរូបត្រូវរងការចោទប្រកាន់ពីបទ«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ដែលជា​ប់​​​ពាក់ព័ន្ធនឹងសកម្មភាពញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោត តាមរយៈការគូសខ្វែងលើសន្លឹកឆ្នោត។

ក្នុង​នោះមាន អ្នកស្រី វង រុន្នី ប្រធានចល​​នា​​ស្រ្តី​​​ថ្នាក់​​ជាតិ ​រាជធានីភ្នំពេញ និងលោក អេង ស្រួយ ប្រធា​​ន​គណៈ​​កម្មា​ធិការប្រតិបត្តិ​​គណបក្សភ្លើង​​​ទៀនខេ​ត្តត្បូ​ង​​ឃ្មុំ​​​ ត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់​​ឱ្យ​​នាំខ្លួន ដោ​​យ​​តុ​​លាការរាជធានី​ភ្នំពេញកាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២៣។

ក្រៅពីនេះ លោក លី រី ជាសមាជិកគណៈកម្មាធិការនាយកនិងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិ​មក​​​ពី​គ​​​ណបក្ស​ភ្លើង​ទៀន នៅ​រាជធានីភ្នំពេញ ត្រូវកម្លាំង​​សមត្ថកិច្ច​​​ចាប់​​ខ្លួន​​ និ​​ង​​​បញ្ជូនខ្លួនចូលរថយន្តភ្លាមៗផងដែរ កា​​ល​​ពីរសៀលថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២៣ ។

ជុំវិញលំហនយោបាយនៅកម្ពុជា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ​​បា​​ន​​​និ​យាយ ក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២ខែសីហាឆ្នាំ២០២៣ថា  លំហនយោបាយនៅកម្ពុជា បាន​បង្កឱ្យបាត់ទំនុកចិត្ត ក្នុងដំ​​ណើ​​រកា​​របោះឆ្នោតកា​លថ្ងៃទី២​​៣ ខែកក្កដា ឆ្នាំ២០២៣។

អង្គការសហប្រជាជាតិបានគូសបញ្ជាក់ថារដ្ឋាភិបាលថ្មីរបស់កម្ពុជា ត្រូវគោ​​រពតាមកាតព្វកិច្ចសិទ្ធិមនុ​ស្ស​អ​ន្ត​រជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដោះស្រាយការរំ​​លោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងចា​​​ស់ និ​ង​ថ្មី ដែលរារាំងដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេស។

អាជ្ញាធរប្តឹងបដិសេធការចោទថារួមគំនិតនឹងភរិយាលោក ស៊ុយ សែម យកដីសហគមន៍ឡពាង
សកម្មជនដីធ្លីម្នាក់នៅភូមិឡពាង ត្រូវអាជ្ញាធរ​ប្តឹងពីបទបរិហារកេរ្តិ៍ ក្រោយនិយាយរំ​​​ឭ​​កពីប្រវត្តិបាត់បង់ដី​ស​​​ហ​​គមន៍ជា​ង​​​១០០ហិកតា ទៅលើក្រុមហ៊ុន KDC International  របស់លោកស្រី ជា ខេ​ង ភរិ​​យាលោក ស៊ុ​​យ​ សែម ខ​​​​​​​ណៈការតវ៉ាជាង២​០​ឆ្នាំភាគីពាក់ព័ន្ធមិនអាចដោះស្រាយដើម្បីបញ្ចប់ជម្លោះបាន។​

អ្នកដែលអាជ្ញាធរប្តឹង គឺលោក ស្ងួន ញឿន ឱ្យដឹងនៅថ្ងៃទី២៣សីហានេះថា មេភូមិឡពាង លោក ឌុច ប៊ុន​ហេ​​ង ​ ប្តឹងគាត់ថាបានបរិហារកេរ្តិ៍ បន្ទា​ប់ពី​​គាត់ផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយនិយាយពីអាជ្ញាធររើ​ស​​អើ​​​ងនិងរួមគំនិតលក់ដីសហគមន៍ ឱ្យទៅក្រុមហ៊ុន KDC ។

លោកបន្តថា ការដែលគាត់និយាយរំឭករឿងនេះ អំឡុងពេលព្រះសង្ឃ យុវជន និងអ្នកភូមិផ្សេងទៀត ប្រ​មា​​​ណ​ ១០០នាក់ មកទស្សកិច្ចក្នុងសហគមន៍ឡពាង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីឈ្វេ​ង​​​យល់ពីបញ្ហាជម្លោះដែលបានអូសបន្លាយជាង២០ឆ្នាំនៅតែមិនទាន់រកច្រកចេញរួច។

សកម្មជនដីធ្លីវ័យ៤៤ឆ្នាំរូបនេះ ឱ្យដឹងទៀតថា ក្រោយគាត់បង្ហោះវីដេអូលើបណ្តាញសង្គម អាជ្ញាធរឃុំបានចេញលិខិតមួយច្បាប់ បង្គាប់ឱ្យគាត់ចូលខ្លួនទៅឆ្លើយបំភ្លឺនៅសា​​លា​ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ ពាក់ព័ន្ធនឹងការចោទពីបទរិហារកេរ្តិ៍ ។

​លោកថា៖«ខ្ញុំយល់ឃើញថា នេះជាការគំរាមគំហែងបំបាក់ស្មារតីរបស់ខ្ញុំ ដែលហ៊ាននិយាយរឿងសង្គ​ម ដែ​ល​ហ៊ាននិយាយរឿងការពិត ប្រាប់ដល់ប្រជាពលរដ្ឋ ប្រាប់ដល់យុវជន ហើយខ្ញុំនិយាយនេះ​គឺជារឿងពិតតែម្តង ខ្ញុំមិនបានកុហកឬក៏អីទេ។សុទ្ធតែជារឿងប៉ះខ្លួនខ្ញុំ ប៉ុន្តែបែជា អាជ្ញាធរហ្នឹង​ចោទពួកខ្ញុំបែរជាថា ខ្ញុំហ្នឹងបរិ​​​ហារកេរ្តិ៍​ពួកគាត់ទៅវិញ»។

មេភូមិឡពាង លោក ឌុច ប៊ុនហេង ប្រាប់ Newsroom Cambodia នៅថ្ងៃពុធនេះថា មូលហេតុដែលលោកប្តឹង លោកស្ងួន ញឿន ព្រោះសកម្មជនដីធ្លីរូបនេះ​ បានចោទប្រកាន់​អាជ្ញាធរមូលដ្ឋានដោយគ្មានភស្តុតាងច្បាស់លាស់។

លោកបន្ថែមថា អាជ្ញាធរនឹងបន្តនីតិវិធីតាមផ្លូវច្បាប់ ប្រសិនបើលោក ស្ងួន ញឿន មិនសុំទោសរូបលោក និងលុបវីឌីអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមចោលនោះទេ។

លោកបន្តថា៖ «ខ្ញុំមាននីតិវិធីរបស់ខ្ញុំបន្តទៀត ដោយសារខ្ញុំអត់ចង់វែងឆ្ងាយ ជាមួយប្រជាពលរដ្ឋទេ បើគា​​ត់មិនសុំទោ​សទេ ប្រហែលខ្ញុំមាននីតិវិធីបន្ត អាហ្នឹងយើងពិភាក្សាគ្នាបន្តទៀត»។

យ៉ាងនេះក្តី លោក ស្ងួន ញឿន ដែលតែងតែសកម្មចេញមុខតវ៉ាប្រឆាំងក្រុមហ៊ុនរបស់លោកស្រី ជា ខេង បា​​នប្រកាសជំហរថា លោកមិនលុបវីឌីអូតាមការទាមទាររបស់អាជ្ញាធរទេ ដោយសំអាងថា អ្វីដែលលោកនិយាយគឺជារឿងពិត។ លោកថា៖ «ខ្ញុំនិយាយការពិត មិនមែនខ្ញុំនិយាយអត់ការពិតទេ»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និយាយថា សកម្មជនដីធ្លីឡពាង តែងតែទទួលរងពាក្យបណ្តឹងជាបន្តបន្ទាប់ ដោយអាជ្ញាធរបានប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីគំរាមលើប្រជាសហគមន៍។

លោកគូសបញ្ជាក់ថា ការដាក់ពាក្យប្តឹងលើលោកស្ងួន ញឿន ជាថ្មីពីអាជ្ញាធរនេះ ជារូបភាពមួយដាក់បន្ទុកបន្ថែ​​មទៀត ចំពោះប្រជាសហគមន៍ឡពាងមិនឱ្យហ៊ានបញ្ជេញមតិទាមទាររកយុត្តិធម៌ក្រោយបាត់បង់ដី។ ​លោ​​​កយល់ថា វិធាននេះ បង្ហាញពីកង្វះការទទួលខុសត្រូវរបស់អាជ្ញាធរ ដែលមានតួនាទីដោះស្រាយបញ្ហាព​លរដ្ឋ ពិសេសអ្នករងការរំលោភបំពានដីធ្លី ដែលកំពុងប្រឈមនឹងបញ្ហាជីវភាព។

លោកបន្តថា៖ «ដល់ពេលអាជ្ញាធរឃុំបែរជាប្តឹង ទៅលើប្រជាពលរដ្ឋនៅក្នុងភូមិ ដែលមានទំនាស់រឿងដីធ្លី ដែលគាត់បង្ហាញអំពីបញ្ហារឿងដីធ្លីទៅវិញ អាហ្នឹង មិនមែនជាការទំនួលខុសត្រូវ ហើយនិងជា​អ្នកគ្រប់គ្រងនៅក្នុងភូមិ។ ​យើងហៅថា​ជាម៉ែជាឪក្នុងភូមិ ត្រូវចេះមើលលើកូនថា កូនណារងទុក្ខ កូនណា​សុខសប្បាយ ហើយកូនណាដែលត្រូវការឳពុកម្តាយជួយនោះ»។

រដ្ឋធម្មនុញ្ញកម្ពុជា ​មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពន​​យោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំង​​ឡាយរបស់ប្រជាពលរដ្ឋ ត្រូ​​​វបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។

បើតា​មអ្នកភូមិ វិវាទដីធ្លីក្នុងសហគមន៍ឡពាង ស្ថិតនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនេះ បា​នកើតឡើងចាប់ពីឆ្នាំ២០០០ ។

ជម្លោះរ៉ាំរ៉ៃនេះធ្វ្វេីឱ្ប៉អ្នកតវ៉ាខ្លះត្រូវចាប់ដាក់ពន្ធនាគារ ១៨៤គ្រួសារបាត់បង់ដីទំហំ១០៨ហិកតា ដែលដីនោះ​ក្រុម​ហ៊ុន  KDC Inte​rnat​​ion​al​ រ​បស់​លោ​កស្រី ជា ខេង ជា​ភរិយា លោក ស៊ុយ សែម ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល កំពុងគ្រប់គ្រង តែតំណែងរដ្ឋមន្ត្រីនៅក្រសួងរ៉ែនេះនឹងធ្លាក់ទៅលើ លោក​ កែវ​ រតនៈ​ សម្រាប់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលថ្មី។

ក្រោ​​យមានជម្លោះដីធ្លីនេះ សកម្មជនដីធ្លីនៅភូមិឡពាង បានរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ខេ​​​​​ត្ត និ​ង​ថ្នាក់ជាតិ តែដំណោះស្រាយមិនអាចរកច្រកចេញរួច ដោយឡែកបណ្តឹងតវ៉ារបស់អ្នកភូមិទៅស្ថាប័​​​ន​ច្បា​ប់ ត្រូវតុលាការកាត់ ឱ្យចាញ់ក្តី ក្រុមហ៊ុនលោកស្រី ជា ខេង ។

បញ្ហានេះ ភាគីក្រុមហ៊ុន បានធ្វើរបងស៊ីម៉ងត៍ចាក់គ្រឹះលើដីមានជម្លោះនៅសហគមន៍ឡពាងច្រើនឆ្នាំ​កន្ល​​ង​​ទៅនេះ បើទោះបីតំណាងសហគមន៍អះអាងថា ពួកគេនៅបន្តទាមទាររកយុត្តិធម៌ពីក្រសួងពាក់ព័ន្ធនៅឡើយក្តី៕

ព្រះមហាក្សត្ររំឭកឱ្យរដ្ឋាភិបាលថ្មីពង្រឹងស្មារតីបង្រួបបង្រួមជាតិ
ព្រះមហាក្សត្របានក្រើនរំឭកឈាមថ្មីរបស់បក្សកាន់អំណាច ដែលដឹកនាំរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ ឱ្យ​​ព​​ង្រឹងស្មារតីបង្រួបបង្រួមជាតិ ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមរបស់ប្រទេស។

សាររបស់ព្រះអង្គ ចំពេលជាង៥ឆ្នាំកន្លងទៅ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិលោកសេរីកា​​ត់​ផ្តាច់ជំនួយដែលជាការឆ្លើយតបទៅនឹងធ្វើឱ្យខូចប្រព័ន្ធប្រ​​​ជាធិបតេ​​យ្យនៅកម្ពុជា ក្រោយបរិបទនយោបាយឈានទៅរំលាយគណប​ក្ស​​ប្រឆាំងមានអ្នកគាំទ្រជាង៤២ភាគរយចេញពីឆាកនយោបាយ ចាប់ពីចុងឆ្នាំ២០១៧ ក្រោមអំណាចតុលាការ ។

ក្នុងពិធីប្រកាសសុពលភាព សភាអាណត្តិថ្មី នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ព្រះ​ករុណា ព្រះ​បាទ​ស​ម្ដេច ​ព្រះបរមនាថ នរោត្ដមសីហមុនី ក្រៅពីមានព្រះរាជបន្ទូល កោតសរសើរដ្ឋាភិបាលអាណត្តិចាស់លើការខំប្រឹងប្រែងធ្វើឱ្យកម្ពុជាមានការអ​​ភិវឌ្ឍ​​ន៍ និងសន្តិភាព ព្រះអង្គក៏បានរំឭករដ្ឋាភិបាលថ្មី របស់បក្សកា​​ន់អំណាច ពីភារកិច្ចដ៏ឧត្តុងឧត្តសម្រាប់ប្រទេសជាតិដែរ ។

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា៖«ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភា​ព​​និ​​​ងសាមគ្គីជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវ ព្រហ្មវិហារធម៌៤ គឺមេត្តា ករុ​ណា មុទិតា និង ឧបេក្ខា»។

កូនប្រុសច្បង លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់ខ្លួនប្រគល់តំណែងនាយករដ្ឋមន្ត្រីឱ្យសម្រាប់ដឹកនាំរដ្ឋាភិបាលអាណត្តិទី៧នេះ។

អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន និយាយថា កន្លងទៅបក្សកាន់អំណាច បានអនុវត្តផ្ទុយពីព្រះរាជបន្ទូល របស់ព្រះមហាក្សត្រ ។ លោកសំអាងថា បក្សកាន់អំណាចតែងតែបង្រ្កាប សកម្មជនបក្សភ្លើងទៀន រហូតបិទផ្លូវមិនឱ្យចូ​​ល​​រួមប្រកួតការបោះឆ្នោ​តសម្រាប់អាណត្តិថ្មីនេះទៀតផង​ ដែលការណ៍នេះលោកថា ជាយុទ្ធសាស្រ្ត បំបែ​កបំ​បាក់សាមគ្គីផ្ទៃក្នុងជាតិ ​។

លោកថា៖ «យើងកត់សម្ភាល់ឃើញអ្នកមានអំណាច តែងតែធ្វើទុក្ខបុកម្និញមកលើថ្នាក់ដឹកនាំ ក៏ដូចជាសកម្ម​​ជន គណបក្សភ្លើងទៀន មិនស្រាកស្រាន្ត។ ហើយអ្វីដែលព្រះអង្គអំពាវនាវ សាររបស់ព្រះអង្គល្អ ប៉ុ​ន្តែគ្រា​​ន់តែថា អ្នកដែលអនុវត្តន៍ មិនបានអនុវត្តន៍ ទៅតាមអ្វីដែលព្រះអង្គអំពាវនាវ»។

ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា​ លោក រស់ សុដ្ឋា សង្កេតឃើញថា ការំលោភសិទ្ធិមនុស្ស អំពើអយុត្តិធម៌សង្គម បញ្ហារំលោភដីធ្លីជាដើម នៅតែបន្តកើតមានក្នុងសង្គមកម្ពុជា ក្រោ​ម​​ការដឹកនាំរបស់បក្សកាន់អំណាចជាង៣០ឆ្នាំទៅនេះ។

លោកថា សារអំពាវនាវរបស់ព្រះមហាក្សត្រ  ហាក់បានរំ​​ពឹង​ទៅលើឈាមថ្មី របស់បក្សនេះ ដើម្បីឈានទៅរកការកែប្រែស្ថានភាពនយោបាយក្នុងសង្គមឱ្យបានល្អប្រសើរជាងអាណត្តិមុនៗ។

តែលោកហក់បង្ហាញការព្រួយបារម្ភថា បើការដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី បន្តដើរលើគន្លងចាស់ ការឯកភាពជាតិនឹង​មិនកើតឡើងទេ ហើយបញ្ហាក្នុងសង្គមនឹងបន្តចាក់ស្រែះ ។

លោកបន្តថា៖ «ថ្ងៃក្រោយទៅគេដក EBA ទាំងអស់ ហើយរោងចក្របិទទ្វា ហើយការហ៊ុមព័ទ្ធសេដ្ឋកិច្ចអីទៀត គេលែងទិញទំនិញ គេលែងរកស៊ីជាមួយ បញ្ហាកាន់តែធំ។ គេសើរើបញ្ហា ការរំលោភសិទ្ធិមនុស្ស ប្រ​ជា​ធិបតេយ្យ គេមានវិធានការផ្លូវច្បាប់អន្តរជាតិ ការដាក់ទណ្ឌកម្មលើបុគ្គល ការដាក់ទណ្ឌកម្មលើរដ្ឋាភិបាល ​អាហ្នឹងគឺកាន់តែស្មុគ្រស្មាញ »។

រដ្ឋធម្មនុញ្ញមាត្រា ៥២ ចែងថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ប្ដេជ្ញា​រក្សា​ការពារ​ឯករាជ្យ​ អធិបតេយ្យ​បូរាណ​ភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ​ ដើម្បី​ការពារ​ឯកភាព​ជាតិ​ រក្សា​ការពារ​ទំនៀមទម្លាប់​ និង​ ប្រពៃណី​ល្អ​របស់​ជាតិ រដ្ឋ​យក​ចិត្ត​ទុកដាក់​ជា​អាទិភាព​ចំពោះ​ជីវភាព​រស់នៅ​ និង​ សុ​​ខុមាលភា​ព​របស់​ប្រជាពលរដ្ឋ។

អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មិនអាចសុំការឆ្លើយតបបានទេគិតត្រឹមថ្ងៃអង្គារ ដោយលោកមិនលើកទូរសព្ទ ខណៈតំណាងរាស្ត្រទាំងអស់ក្នុងសភា ទាំង១២៥រូប ត្រូវចូលស្បថចំពោះមុខព្រះមហាក្សត្រមុនចូលកាន់តំណែង។

ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានរងការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ជាពិ​​សេសបណ្ដាប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ក្រោយកម្ពុជាបោះឆ្នោតរួចមួយថ្ងៃ សហរដ្ឋអាមេរិក បា​​ន​ប្រកាសផ្ដាច់ជំនួយពីកម្ពុជាលើកកម្មវិធីអភិវឌ្ឍន៍ ជាទឹកប្រាក់ចំនួន១៨លានដុល្លារក្នុងមួយឆ្នាំ ហើយការកាត់នេះ អាចនឹងបន្តទៅឆ្នាំក្រោយទៀត និងរឹតបន្តឹងទិដ្ឋាការប្រឆាំងលើមនុស្សមួយចំនួន ដោយអាមេរិក ​ចាត់ទុ​ក​​ថា ការបោះឆ្នោតនៅកម្ពុជា គឺគ្មានភាពសេរី និងយុត្តិធម៌ ខណៈអាមេរិកបានផ្តាច់ជំនួយពី គ.ជ.ប. ក្រោយមានការរំលាយ និងចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារអំឡុងចុងឆ្នាំ២០១៧ ។

ពាក់ព័ន្ធនឹងលំហនយោបាយនៅកម្ពុជានេះ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បាននិយាយក្នុង​​សេ​​ចក្តីថ្លែ​​ង​​​កា​រណ៍ ចុះថ្ងៃទី២ខែសីហាឆ្នាំ២០២៣ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០​​២​​២ និងការបោះឆ្នោតសកលទើបបញ្ចប់ទៅថ្មីៗនេះ មិនអាចធានាបានពីសេរី ត្រឹមត្រូវ និងយុ​​ត្តិធ​​ម៌​​​​ទេ ​​ដោ​យ​​​ចា​​ត់ទុកជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រឹតត្បឹតលំហនយោបាយ ។

បញ្ហានេះ អង្គការសហប្រជាជាតិ បានទាមទារឱ្យរដ្ឋាភិបាលគោរពតាមសន្ធិសញ្ញាអន្តរជាតិនានា ដោយបើកផ្លូវឱ្យមា​​​នដំណោះស្រាយខាងនយោបាយ និងការគោរពសិទ្ធិមនុស្ស។

សមត្ថកិច្ចខេត្តសៀមរាបអះអាងថាមិនទាន់មានតម្រុយណាមួយថ្មីពាក់ព័ន្ធនឹងក្រុមរំដោះអ្នកទោស
មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តសៀមរាបបដិសេធថាក្រុមសមត្ថកិច្ចជំនាញនៅមិ​​​នទាន់កំណត់មុខសញ្ញា​ក្រុ​​ម​​រំ​ដោះ​​​​​​អ្នកទោសបាននៅឡើយទេ គិតមកដល់ល្ងាចថ្ងៃទី១៧ ខែសីហានេះ ខណៈការស្វះស្វែ​​ងរកក្រុម​​រំ​​ដោះ​​​​​​អ្ន​ក​​​​ទោស​​កំពុង​​​បន្ត​ប​​ង្កើ​​នល្បឿន។

លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់គេហទំព័រ Newroom Cambodia នៅ​​ថ្ងៃ​​​ទី ១៧ សីហា នេះថា ក្រុមសមត្ថកិច្ចជំនាញកំពុងបន្តបេសសកម្មរបស់ខ្លួន ដើម្បីឈានទៅកំណត់មុខ​​ស​​ញ្ញា​ក្រុមរំដោះអ្នកទោស។លោកបន្តថា វិធានការនៅចំពោះមុខ​​នេះ ក្រុមកម្លាំងសមត្ថកិច្ចជំនាញ អាច​​នឹ​​ង​​​​សម្រេចបាន​​ក្នុងរយៈពេលខា​​ង​​មុខ ប៉ុន្តែលោកមិនបានទម្លាយព័ត៌មានលម្អិត អំពីមុខសញ្ញា និងផែនកា​​រ​​ដែ​ល​សមត្ថកិច្ចអាចឈានទៅគ្រប់គ្រងសភាពការណ៍ទាំងស្រុងនៅឡើយនោះទេ។

លោកបន្តថា៖«ឥឡូវនេះយើងកំពុងតាមចាប់។យើងកំពុងតាមចាប់។យើងអត់អាច​​និយាយអីបានទេ។​អា​​ហ្នឹ​​​​​ង​​ក៏យើងអត់ដឹងថាមានអ្នកឱ្យដៃដែរ។យើងអត់អាចផ្តល់ព័ត៌មានអីបានច្រើនទេ »។

កាសែតក្នុងស្រុកបានរាយការណ៍ នៅថ្ងៃនេះអមដោយរូបភាពជាច្រើនសន្លឹកហើយត្រូវគេចែក​​ចាយ​​នៅ​​លើ​​បណ្តា្ញសង្គម អំពីក្រុមរំដោះអ្នក​​ទោសជនជាតិចិនចំនួន ៥នាក់ ប្រដាប់ដោយ​​អាវុធ​​គ្រប់ដៃ​​។​​តាម​​រ​​យៈ​​​​សេ​​ច​​ក្តី​​រាយការណ៍នានា បានបង្ហាញថា ក្រុមអ្នករំដោះអ្នកទោសនេះ មាន​ពាក់ស្រោមមុខ និងស្រោមដៃរួច ស​​ម្រុ​​ក​​​ចូលគ្លីនិក រំដោះអ្នកទោសដោយសុវត្ថិភាព​​ ដែលកំពុងព្យាបាលធ្មេញ នៅគ្លីនិកឯកជនមួយកន្លែ​​ង​​ឈ្មោះ​​​​​​«ជុំចិន្តា » ស្ថិ​​ត​​​​ក្នុងភូមិសាស្រ្តភូមិតាភុល សង្កាត់ស្វាយសង្គុំក្រុង និងខេត្តសៀមរាប។

ដោយឡែកឆ្មាំពន្ធនាគារចំនួន៤នាក់ ដែលការពារពិរុទ្ធជន ត្រូវបានក្រុមរំដោះអ្នកទោសភ្ជង់នឹងកាំភ្លើង មុ​​ន​​​​នឹ​ងពួកគេ​​ឡើង​​រថយន្តគេចខ្លួន។ក្រោយធ្វើសកម្មភាពរួច រថយន្តម៉ាក Lexus ពណ៌ផ្សែងបារីមួយ​​គ្រឿ​​ង​​ពាក់​​ផ្លាកលេខភ្នំពេញ2AA-4315 ដែលពួកគេប្រើប្រាស់ធ្វើជាមធ្យោបាយ​​ ត្រូវបានផ្លុងចោល។

នៅក្នុងរថយន្ត សមត្ថកិច្ចនគរបាលប្រមូលបាន កាំភ្លើងខ្លី​ចំនួន​៥​ដើម និង​សម្ភារៈ​មួយចំនួនទៀត។

ឆ្លើយតបនឹងចម្ងល់ និងការរិះគន់ពីវិធានការការពារ អ្នកទោសនេះថាអាចនឹងមានផ្ទៃក្នុងផ្តល់សញ្ញា ឬថា​​តើ​​​​ក្រុ​​ម​​រំដោះអ្នកទោសនេះ អាចដឹងពីផែនការសម្ងាត់នេះដោយរបៀបណានោះ ត្រូវបានស្នងការនគរបាល​​ខេត្ត​សៀមរាប លោក តេង ច័ន្ទណាត អះអាងថា នៅចំពោះមុខនេះ គឺសមត្ថកិច្ចជំនាញ មិនទាន់អាចវិភាគ​​លម្អិ​តថាតើមានអ្វីនៅពីក្រោយ ហេតុការណ៍នេះនៅឡើយទេ។លោកបន្តថា ជាផែនការគឺធ្វើយ៉ាងម៉េច ស្វែ​​ង​​​​រកចាប់ខ្លួនក្រុមរំដោះអ្ន​កទោសឱ្យបានជាមុនសិន។ដោយឡែក ចំពោះរឿងផែនការបញ្ជូនអ្នក​​ទោសចេ​​ញ​​​​ក្រៅ​​ហើយបែកធ្លាយដំណឹងដោយរបៀបណានោះ គឺនឹងពិនិត្យនៅពេលក្រោយទៀត។

លោកបន្តថា«យើងមិនអាចផ្តល់ព័ត៌មានអ្វីច្រើន ក្រៅពីព័ត៌មានបឋមហ្នឹងនៅឡើយទេ »។

លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបានកាសែតដកស្រង់សំដីមក​​ចុះផ្សាយ​​នៅ​​ថ្ងៃទី ១៧ សីហា ថាទណ្ឌិតឈ្មោះ Chen hsin han ជាជនជាតិចិនដែលមានអាយុ ៤៥ ឆ្នាំរូបនេះ ត្រូ​វ​​បាន​​តុ​​លាការផ្ទាន្ទាទោសដាក់ពន្ធនាគារចំនួន ៥០ឆ្នាំ ជាប់ចោទពីបទគ្រឿងញៀន។

អង្គការមិនមែនរដ្ឋាភិបាល ដែលឃ្លាំមើលពីដំណើរការនេះ ចាត់ទុកថា នេះជាការអនុវត្តនីតិវិធីដែលមិន​​មា​ន​​តម្លាភាពនៅក្នុងសង្គមបច្ចុប្បន្ន បើធៀបនឹងអ្នកទោសមនសិការ សកម្មជនដីធ្លី និងសកម្មជន​​បរិស្ថា​​នជា​​ដើ​​​មដែលសិទ្ធិទទួលបានការព្យាបាលដោយសមរម្យនៅខាងក្រៅ សឹងថាមិនមាននោះទេ។

មន្រ្តីនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា ចំពោះ​​​ករណី​នេះ វាហាក់ដូចជាមិនទំនងដែលជនទទួលការកាត់ទោសពីបទល្មើសឧក្រិដ្ឋបែរជាមានការការពារ ក្នុងក​​ម្រិ​​​​​ត​​មិនសមាមាតបែបនេះ។ម្យ៉ាងវិញទៀត សេវាទទួលបានការពារព្យាបាលនេះ គឺហាក់គ្មានយុត្តិធម៌ទេ បើធៀបនឹងអ្នកទោសនយោបាយបក្សជំទាស់ និងសកម្មជនសង្គមដទៃទៀត។ពួកគេក​​ម្រទទួលការ​​អនុ​​ញ្ញា​​​​ត​​ដើម្បីអាច​​បានសេវាព្យាបាលនៅខាងក្រៅ ដូចករណីបែបនេះណាស់។

លោកបន្តថា«ខ្ញុំកត់សំគាល់អញ្ចេះអំពីការព្យាបាលអ្នកទោសខាងក្រៅយើងឃើញហើយបើប្រៀបធៀបអ្នកទោសមនសិការនយោបាយអីផ្សេងៗដូចជាកម្រអនុញ្ញាតិឱ្យទៅព្យាបាលខាងក្រៅណាស់ដូចជាជំងឺបែបហ្នឹងដូចជាជំងឺឈឺធ្មេញឈឺអីនេះវាមិនធ្ងន់ធ្ងរអីនោះទេ។ហើយដោយឡែកបើសកម្មជននយោបាយអីផ្សេងគាត់មានជំងឺហើយសុំព្យាបាលនៅខាងក្រៅតែបែរជាតុលាការមិនអនុញ្ញាត។ប៉ុន្តែបើឧក្រិដ្ឋជនរូបនេះដែលជាឧក្រិដ្ឋជនជួញដូរថ្នាំញៀន អញ្ចឹងវាជាមនុស្សដែលគ្រោះថ្នាក់ប៉ុន្តែហេ​​តុអីបានខាងពន្ធនាគារធ្វេស​​ប្រ​​ហែ​ស »។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ក៏ឯកភាពដែរថា បញ្ហា​​នេះ​​អាចការប្រមាថចំពោះភារកិច្ច​របស់សមត្ថកិច្ចឬជាការងារដែលអាចចាត់ទុក​​ថាខ្ជីខ្ជាចំពោះស្ថានការណ៍​​។ជាងនេះ​​ទៀ​​​​​​​ត ករណីនេះអាចរាប់បានថាជាការរៀបចំផែនការដ៏ម៉ត់ចត់ ក្រោមហេតុផលណាមួយ ទើ​​ប​​បា​​​​នជាការ​​​រំ​​ដោះ​អ្នកទោសនៅពេលនេះ អាច​​ប្រ​​ព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីកើតឡើង។

លោកបន្តថា៖«ខ្ញុំគិតថារឿងនេះអាចជាការធ្វេសប្រហែសរបស់អាជ្ញាធរ ប្រសិនបើយើងមើលទៅ​​ថាគាត់​​មិន​​យកចិត្តទុក ឬក៏មិននឹកស្មានថាឧក្រិដ្ឋជនដែល​​ជាជនបរទេសគាត់ហ៊ានមករំដោះអ្នកទោស ពីព្រោះ​​ហេតុអីបានយើងថាអញ្ចឹងដោយសារតែនេះគឺជាបទល្មើសដែលកើតឡើងនៅក្នុងទឹកដីនៃប្រទេសកម្ពុជា។ហើយក៏មិននឹកស្មានក្រុមឧក្រិដ្ឋជនអាចលើកគ្នាមកធ្វើសកម្មភាពអ្នកទោសគ្រឿងញៀនហ្នឹងបាន។នេះជាចំណុចទី១ហើយចំណុចទី២ផែនការហ្នឹងសុទ្ធសឹងតែជាផែនការដែលបានរៀបចំ ហើយគ្រោងទុក​យ៉ាង​​ច្បា​ស់លាស់ដោយទី១គឺមានផែនការនៅក្នុងការស្នើសុំហើយចេញធ្វើព្យាបាលជំងឺនៅខាងក្រៅ »។

គេសង្កេតឃើញថា​សព្វថ្ងៃនេះ ប្រទេសកម្ពុជាបានក្លាយ​​ជាគោលដៅនៃការប្រព្រឹ​​ត្តបទល្មើសរបស់​​ជនបរ​​ទេ​​ស ជាពិសេសជនជាតិចិន។បន្ថែមពីលើនេះ មិនថានៅតាមដងផ្លូវ ឬទីតាំងកម្សាន្តទេ ពួកគេតែងធ្វើស​​កម្ម​​ភា​​​​​​ព​​ផ្សេ​​ងៗ ដោយកាយវិកាឆ្គាំឆ្គង ឬមានពេលខ្លះរហូតប្រើអំពើហិង្សាក៏មានថែមទៀតផង ដោយមិន​​ព្រួយ​​បារ​​ម្ភចំពោះនីតិវិធី និងច្បាប់ទម្លាប់របស់ប្រទេសឡើយ។

ក្រុមអ្នកជំនាញគោលនយោបាយ និងសិទ្ធិមនុស្ស ចាត់ទុកថា ដោយសារកា​​រអនុវ​​ត្ត​​ច្បា​ប់ មិនសូវមា​​នប្រសិ​​ទ្ធិភា​ពដូច្នេះហើយ ទើបបង្កើតទៅជាទម្លាប់មិនល្អរបស់ពលរដ្ឋ ជាពិសេសជនបរទេស ដែលមក​​ស្នាក់​​នៅ​​ក្នុង​​ប្រទេ​​សក​ម្ពុ​​ជា ដែលពួកគេ​អាចធ្វើអ្វីតាមចិត្ត។មិនតែប៉ុណ្ណោះ ក្នុងករណីមានកំហុស អ្នកប្រព្រឹត្ត​​បទ​​ល្មើ​​​​ស​ អាចបង់ការ​​​ផាក់ពិន័​យក្នុ​​ងកម្រិតណាមួយ ក្រោមហេតុផលអំពើពុករលួយ ដូច្នេះទោសទណ្ឌទាំង​​នោះ អាច​​ក្លា​​យទៅជាគ្មា​​នទោ​ស​​វិញ​​ក៏មានដែរ៕

ព្រះសង្ឃនៅខេត្តក្រចះប្រឈមដាច់ចង្ហាន់ ក្រោយអគ្គីភ័យឆេះសាលាឆាន់
ព្រះសង្ឃគង់នៅវត្តសាមគ្គី ក្នុងស្រុកស្នួល ខេត្តក្រចេះ បានអំពាវនាវ រកជំនួយទ្រទ្រង់ការផ្គត់ផ្គង់ចង្ហាន់ប្រ​​គេ​ន​ព្រះសង្ឃប្រមាណ ១០អង្គ ដែលកំពុងជួបការខ្វះខាត ក្រោយអគ្គីភ័យឆាបឆេះ សាលាឆាន់មួយខ្នង​ដែលជាឃ្លាំងផ្ទុកសម្ភារៈម្ហូបអហារផង និងកន្លែងសា្នក់នៅ(សឹង)សម្រាប់ព្រះសង្ឃផង។

ព្រះចៅអធិការ វត្តសាមគ្គី ព្រះតេជព្រះគុណ អ៊ឹង​ រដ្ឋា មានសង្ឃដីកាថា សាលាឆាន់មួយខ្នង សង់ពីឈើ មានទំហំទទឹង ១៥ម៉េត្រ និងបណ្តោយ ២០ម៉ែត្រ ត្រូវបានភ្លើងឆេះខ្ទេចទាំងស្រុងកាលពីវេលាម៉ោង១២ យប់ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៣។ ព្រះអង្គបន្តថា កាលពីម៉ោងប្រមាណ៩ និង៣០នាទីយប់មានផ្គររន្ទៈមួយបានកើតឡើងនៅក្នុងវត្ត ប៉ុន្តែមិនមានអ្នកចាប់អារម្មណ៍នោះទេ រហូតដល់ម៉ោង ១២យប់ មានដូនជីនៅវត្តបានឮសំឡេងភ្លើងឆេះ នឹង​ធំក្លិនឈ្ងៀម ទើបដើរពិនិត្យមើលឃើញមានភ្លើងឆេះចេញពីម៉ាស៊ីនភ្លើងក្នុងសាលាឆាន់តែម្តង។

ប្រភពដដែលបន្តថា អំឡុងពេលនោះ ព្រះសង្ឃ និងអ្នកភូមិ មិនអាចពន្លត់ភ្លើងទាន់ពេលនោះទេ ដោយភ្លើងឆេះលឿនផងនោះ រយៈពេលប្រមាណ១ម៉ោង បណ្តាលឱ្យសាលាឆាន់ដែលផ្ទុកសម្ភារៈជាច្រើនរួមមាន អង្ករ មុង ខ្នើយ ចាន ឆ្នាំង និងម៉ៃក្រូ ជាដើម ត្រូវភ្លើងឆេះខ្ទេចគ្មានសល់នោះឡើយ។ បន្ថែមលើនេះ ម៉ូតូចំនួ​​​ន១គ្រឿង និងធុងបាសសម្រាប់ចាក់ក្នុងរដូវបុណ្យទានចំនួន ៣ឈុត ព្រមទាំងបច្ច័យមួយចំនួនទៀត ​ក៏ត្រូវ​​ឆេះខូចខាតទាំងស្រុងផងដែរ។

បើតាមព្រះតេជព្រះគុណ អ៊ឹង រដ្ឋា អគ្គីភ័យនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែនៅចំពោះមុខនេះព្រះសង្ឃកំពុងជួបការលំបាក ព្រោះខ្វះខាតចង្ហាន់ប្រចាំថ្ងៃ។

ព្រះអង្គមានសង្ឃដីកាថា៖«បើនិយាយឱ្យចំខ្វះខាតនោះគឺច្រើន សម្រាប់ទៅលើ គ្រឿងឧបភោគ បរិភោគទី១។ ទី២ បញ្ហា គ្រឿងសម្ភារ ដូចជាកន្ទេលភួយមុងខ្នើយ បញ្ហាទី៣ ទាក់ទិនទៅលើ គ្រឿងស្បង់ចីពរ ព្រះសង្ឃអត់មានទេ»។

ប្រភពដដែលឱ្យដឹងទៀតថា ទំហំនៃការខូចខាតវិញនេះសរុបជាថវិកាប្រមាណជាង ២០ ០០០ ដុល្លារអាមេរិក។

ជាមួយគ្នានេះព្រះតេជព្រះគុណ អ៊ឹង រដ្ឋា បានអំពាវនាវរកជំនួយពីសប្បុរសជន ដើម្បីបានថវិកា កសាង​សាលាឆាន់ឡើងវិញ និងទ្រទ្រង់ចង្ហាន់ប្រគេនព្រះសង្ឃចំនួន ៧អង្គ ដែលកំពុងគង់ក្នុងវត្តនេះ។

ព្រះអង្គមានសង្ឃដីកាថា៖ «សម្រាប់អាត្មាជាតំណាងឱ្យព្រះសង្ឃ​ អាចារ្យ គណៈកម្មាធិការ ក្នុងវត្តសាមគ្តីនេះ មានតែការសំណូមពរចំពោះពុទ្ធបរិស័ទ ញោមញាតិស្រីប្រុស ជិតឆ្ងាយទាំងអស់ ដែលលោកមានកុសលសទ្ធាជ្រះថ្លា ការចូលរួមឱបស្ទបលើកស្ទួយ ជួយឧបត្ថម្ភដល់វត្តសាមគ្គី ដែលស្ថិតនៅភូមិសាមគ្គី ​ឃុំស្វាយជ្រះ ស្រុកឆ្នួល ខេត្តក្រចេះនេះ ឱ្យបានព្រះសង្ឃហ្នឹង ឆាន់គ្រប់គ្រាន់ផង»។

ជុំវិញករណីនេះ ប្រធានមន្ទីរធម្មការ និងសាសនា​ខេត្តក្រចេះ លោក ស៊ូ សែ ប្រាប់ Newsroom Cam​​​b​o​​d​​i​a នៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ថា លោកបានទទួលដំណឺងពីករណីអគ្គីភ័យនៅវត្តសាមគ្គីនេះ​រួចហើ​​យ និងកំពុងរៀបចំជំនួយប្រគេនព្រះសង្ឃដែលជួបការលំបាកនៅទីនោះរួចរាល់ហើយដែរ។

លោកបន្តថា៖ «ខ្ញុំបានទទួលព័ត៌មាន អគ្គីភ័យនៅតាម ហ្វេសបុកម្សិលមិញ ដោយឡែកព័ត៌មានពីខាងហ្នឹងអត់មានរាយការណ៍ឱ្យខ្ញុំទេ តែខ្ញុំបានឃើញហើយព័ត៌មានតាមបណ្តាញសង្គម ហ្វេសបុក»។

បើតាម លោក ស៊ូ សែ វត្តអារាមនៅទូទាំងខេត្តក្រចេះ ​សរុបមានចំនួន ១៧៩វត្ត ក្នុងនោះមានព្រះសង្ឃគង់​​នៅ​​ចំនួន១៤១៧អង្គ។

យ៉ាងនេះក្តី ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្ដិភាព លោក យង់ គិមអេង សង្កេតឃើញថា រថយន្តពន្លត់អគ្គីភ័យនៅតាមបណ្តាខេត្ត នៅតាមជនបទ មិនមានគ្រប់គ្រាន់នៅឡើយទេ​ ដែលលទ្ធភាពក្នុងការគ្រប់គ្រប់ករណីឆាបឆេះកើតឡើងនៅមានការខ្វះខាត។ មួយវិញទៀតលោកបានជំរុញ ឱ្យអាជ្ញាធរពាក់ព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយពីរបៀបបង្ការខ្លួននៅពេលដែលមានករណីអគ្គិភ័យកើតមា​​ន​​ឡើង។

ប​ន្ថែមលើនេះ លោកបានជំរុញឱ្យអាជ្ញាធរពន្លឿនក្នុងការទទួលខុសត្រូវចំពោះជនរងគ្រោះដោយសារគ្រោះធម្មជាតិ ឬអគ្គីភ័យ អំឡុងពេលដែលជនរងគ្រោះកំពុងជួបការលំបាក។

លោកបន្តថា៖ «​ចំពោះវត្តសាមគ្តីដែលបានឆេះនេះ ទន្ទឹមនឹងព្រះសង្ឃអត់ទីសម្រាប់គង់ អាស្រ័យ​អត់ចង្ហា​​ន់​អត់អីហ្នឹង អាជ្ញាធរគួរតែជួយដោះស្រាយ  ឬក៏ការអំពាវនាវប្រជាពលរដ្ឋអីឱ្យ មានការចូលរួម ជួយទៅដល់​​ព្រះសង្ឃកុំឱ្យព្រះអង្គដែលមានការលំបាក ខាងចង្ហាន់ជាដើម គួរតែជួយទំនុកបំរុងព្រះអង្គ»។

ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយមាត្រា ៣៥ ចែងថា បុគ្គលគ្រប់រូប មានសិទ្ធិទទួលបានការការពារអាយុជីវិត សេចក្តីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងជំនួយសង្រ្គោះ នៅក្នុងពេលជួបគ្រោះមហន្តរាយ។ បុគ្គលគ្រប់រូបមានសិទ្ធិទទួលបាននូវពត៌មាន ស្តីពីមុខសញ្ញាគ្រោះថ្នាក់ ភាពងាយរងគ្រោះហានិភ័យ វិធីសាស្រ្ត បច្ចេក​​​ទេ​ស​​សម្រាប់ការពារខ្លួន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការត្រៀមបង្ការ ការឆ្លើយតប សង្រ្គោះបន្ទា​​​ន់ និងស្តារឡើងវិញ៕

ចំណែក ច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ មាត្រា២៥ ចែងថា រដ្ឋទទួលខុសត្រូវដោះស្រាយទីកន្លែ​​ង ជម្រកស្នាក់នៅបណ្តោះអាសន្ន និងដោះស្រាយជីវភាពសង្គម ដោយសារអគ្គិភ័យ៕

ព័ត៌មានពិស្តារ៖ ក្រុមសិទ្ធិមនុស្សរិះគន់តុលាការថាជាឧបករណ៍គំរាមអ្នកតវ៉ាដីធ្លី
ក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងថាស្ថាប័នតុលាការនៅកម្ពុជា នៅតែត្រូវបានអ្នកមានអំណាចបន្តប្រើ ដើ​ម្បី​គំរាមកំហែងពលរដ្ឋក្រីក្រមិនឱ្យតស៊ូមតិប្រឆាំងនឹងការបណ្តេញចេញទាំងបង្ខំ ពាក់ព័ន្ធនឹងការរំ​លោ​ភ​បំពានដីធ្លី ។

ការរិះគន់នេះ ក្រោយសាលាដំបូងខេត្តកោះកុង បានប្រកាសសាលក្រមផ្តន្ទាទោសសកម្មជនដីធ្លីខេត្តកោះ​កុ​​​ង​ចំនួន១០នាក់ ឱ្យជាប់ពន្ធនាគារមួយឆ្នាំ និងបង់ប្រាក់ ៤០លានរៀល ទៅឱ្យឧកញ៉ា ហេង ហ៊ុយ​​ ករណីជ​​ម្លោះដីដ្លីដែលអូសបន្លាយជិត២០ឆ្នាំ។

តែយ៉ាងណា តុលាការមិនបានចេញដីការបង្គាប់ឱ្យឃុំខ្លួនពួកគេទាំង១០នាក់នោះ ក្នុងពន្ធនាគារ ដូចអ្នកត​វ៉ា​ដីធ្លី៩នាក់ផ្សេងទៀត ដែលត្រូវបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធនាគាររួចហើយ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថា ស​ក​ម្ម​​​ជ​នដី​ធ្លី ​តែង​តែរ​ងគ្រោះក្រោ​មកា​រ​រំលោ​ភយកដី​ធ្លីពីឧក​ញ៉ាមួយ​ចំនួន ​ហើយ​ពួក​គេ​បាន​ព្យាយា​មរ​កយុ​ត្តិធ​​​ម៌​ពី​ស្ថាប័ន​តុ​លា​ការ​។​ប៉ុន្តែ​ថា បែ​រ​ជាត្រូ​វ​ចា​ញ់ក្តី​ជាបន្ត​បន្ទាប់ទៅ​វិ​ញ។​

​លោ​​​ក​ចាត់ទុ​កថា កា​រ​កា​ត់ក្តីដែល​​ទាក់ទិ​នរឿង​ដីធ្លី​អូសប​ន្លាយ​​​ជិត​២​០​ឆ្នាំ​ជា​មួយ​ឧកញ៉ា​ ហេង ហ៊ុយជារឿ​ង​អយុត្តិធម៌និងជាការធ្វើទុក្ខបុកម្និញ លើព​លរ​ដ្ឋ​មិ​នឱ្យងើបតវ៉ា​ទាមទារ​រកយុត្តិ​ធម៌។

លោកបន្តថា៖ «យើងឃើញថា​ករណីនេះ ជារឿងមួយការដាក់បន្ទុក សម្រាប់ប្រជាពលរដ្ឋ សម្រាប់សហគ​ម​ន៍​បន្ថែមទៀត។បើយើងនិយាយទៅអានេះ ជាការគំរាមគំហែងបំបាក់ស្មារតីទៅលើតំណាងសហគមន៍តែ​ម្តង។ រឿងដីធ្លី ដែលយើងមើលទៅថា បញ្ហាដីធ្លី មិនទាន់ត្រូវបានដោះស្រាយឱ្យបានចប់ ប៉ុន្តែផ្ទុយទៅវិ​ញ​ពួកគាត់បែរជារងនូវបណ្តឹងទៅតុលាការជាបន្តបន្ទាប់ ជាប់ជាប់គ្នា»។

សាលាដំបូង​ខេត្ត​កោះ​កុង​ ​កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ​​បាន​ចោទ​ប្រកាន់ សកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន១០នាក់ពីបទ«បរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គ​ម»​ដោយពួកគេប្រឈមជាប់ពន្ធនាគារចំនួន១ឆ្នាំនិងត្រូវបង់ប្រាក់ចំនួន៤០លានរៀល ទៅឱ្យឧកញ៉ា ហេ​ង ហ៊ុយ ដែលជាដើមបណ្តឹង។ ​

សកម្មជនដីធ្លីទាំង១០ នាក់នោះ រួមមាន លោក ឆាន់ ឈឿន អ្នកស្រី ដេត ហ៊ួ អ្នកស្រី អើប វី អ្នកស្រី អឹប តឹង លោក ហេង ជៃ អ្នកស្រី អិន ធូ អ្នកស្រី កើត នៅ លោក គង់ ម៉ែន លោក ពួ ហួន និងលោក សុខ ជៃ។

ជាមួយគ្នានេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បង្ហាញការសោកស្តាយចំពោះសាលក្រមរបស់សាលាដំបូងខេត្តកោះកុង ដោយថាការកាត់សេចក្តីនេះមិនមានតម្លាភាព។

បន្ថែ​មលើនេះ លោកថា ស្ថាប័នតុលាការដែលគេចាត់ទុកថា​ជាស្ថាប័នឯករាជ្យ ហាក់បានដើរតួនាទីគំរាមគំហែ​ងពលរដ្ឋ និងបម្រើឱ្យតែអ្នកមានអំនាចទៅវិញ។

លោកថា៖«នៅក្នុងប្រព័ន្ធ​យើងបច្ចុប្បន្ននេះ ទាំងប្រព័ន្ធយុត្តិធម៌ ទាំងអាជ្ញាធរ ហាក់បីដូចជាមានការរៀ​​​ប​​ចំមួយជាលក្ខណៈប្រព័ន្ធអ៊ីចឹង។ អ្នករងគ្រោះ នៅតែបន្តការរងគ្រោះដដែល»។

យ៉ាងណាក្តី សកម្មជនដីធ្លីដែលចាញ់ក្តីទាំង ១០នាក់នេះ​ បានអះអាងថា ពួកគេនឹងបន្តប្តឹងជំទាស់ទៅកាន់សា​លាឧទ្ធរណ៍ ដោយសង្ឃឹមថា នឹងអាចរកយុត្តិធម៌ឱ្យពួកគេបាន។

តំណាងសកម្មជនដីធ្លី អ្នកស្រី កើត នៅ រស់នៅភូមិតានី ប្រាប់ថា គាត់បានខិតខំរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋជាច្រើនលើក ក្រោយបាត់បង់ដីចំនួន ៤ហិកតា ពាក់ព័ន្ធជម្លោះដីធ្លីជាមួយ ឧកញ៉ា ហេង ហ៊ុយ ក្នុងឆ្នាំ២០០៧។

អ្នកស្រីបន្ថែមថា អំឡុងពេលនោះ ឧកញ៉ារូបនេះ បានសន្យាដោះដូរដីឱ្យគាត់ និងប្រជាសហគមន៍ផ្សេងទៀត ប៉ុន្តែជិត២០ឆ្នាំទៅហើយ មិនមានដំណោះស្រាយឱ្យប្រជាសហគមន៍នោះទេ បែរជា ត្រូវតុលាការឱ្យពួកគាត់ជាប់ទោសទៅវិញ។

ស្រ្តីវ័យ៣៨ឆ្នាំរូបនេះ និយាយថា គាត់មិនអាចទទួលយកការសម្រេចសាលក្រមរបស់សាលាដំបូងខេត្តកោះកុងបានទេ ដោយថា ជារឿងអយុត្តិធម៌។

អ្នកស្រីថា៖ «ពួកយើងជាជនរងគ្រោះដីធ្លី ពិតប្រាកដ ហេតុអីតុលាការគាត់ កាត់ទោសឱ្យយើងជាប់ពន្ធ​នា​​គារ ហើយបង់ប្រាក់ពិន័យទៅ លោក ហេង ហ៊ុយ​ វិញអញ្ជឹង! ខ្ញុំប្រជាពលរដ្ឋជាជនរងគ្រោះដីធ្លី ខ្ញុំឈឺចាប់ខ្លាំងមែនទែន»។

ចំណែក សកម្មជនដីធ្លីម្នាក់ទៀត អ្នកស្រី អិប តឹង ប្រាប់ថា គាត់នឹងប្តឹងទាស់ទៅកាន់សាលាទ្ធរណ៍បន្តទៀត ដើម្បីទាមទាររកយុត្តិធម៌ ក្រោយចាញ់ក្តីនៅសាលាដំបូងនេះ។

ប្រភពបន្តថា គាត់បាត់បង់ដីចំនួន ១១ហិកតា ទៅកាន់ក្រុមហ៊ុន របស់លោកឧកញ៉ា ហេង ហ៊ុយ ហើយថា ក្រោយពេលបាត់បង់ដីនេះ ធ្វើឱ្យក្រុមគ្រួសារគាត់ប្រឈមបញ្ហាជីវភាពខ្លាំង។

អ្នកស្រីថា៖«បញ្ហាទី១ ខ្វះខាត​​ គឺអត់មានដីអាស្រ័យផល សម្រាប់ធ្វើស្រែហូបទេ គឺយើងធ្វើស្រែ​ហូបអត់ឆ្អែ​ត​ទេ​។ដើរប្រវាស់ស្រែគេធ្វើ ធ្វើស្រែណាដែលម្ចាស់ស្រែគេធ្វើ​ ដើរសុំគេធ្វើ»។

បើតាមអ្នកស្រី អិប តឹង ឱ្យដឹងថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្ត​កោះកុងនេះ ប៉ះពាល់ ពលរដ្ឋជិត ២០០គ្រួសារ(១៩៧) លើផ្ទែដីចំនួន ១ ២០០ ហិកតារ ជាមួយក្រុ​មហ៊ុ​​​នលោក ឧ​​កញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហ​គ​​ម​​ន៍​ តាំងពីអំឡុងឆ្នាំ២០០៧មកម្លេះ។

ជុំវិញករណីនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បាន ឆ្លើយតបតាមប្រ​ព័ន្ធ​តេលេ​ក្រាម ដោយខ្លីថា ការសម្រេចរបស់សាលាដំបូងឱ្យសកម្មជនដីធ្លីជាប់ព​ន្ធនាគារ១ឆ្នាំនេះ ព្រោះពួក​​គេ​បានធ្វើសកម្មភាពខុសច្បាប់។

លោកថា៖ «ការធ្វើសកម្មភាពផ្ទុយច្បាប់ នឹងត្រូវទទួលទោស និងការពិន័យតាមច្បាប់កំណត់»។

ចំណែក អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថន បានឆ្លើយតបថា អ្នកស្រីមិនមានអំណាចលូកលាន់ការសម្រេចរបស់តុលាការបាននោះទេ។

អ្នកស្រីថា៖«ខ្ញុំអត់ដឹងដែរប្រព័ន្ធតុលាការ ជាសិទ្ធិរបស់តុលាការ រដ្ឋបាលខេត្តមិនមានសិទ្ធិ [សម្រេច] អីដែរ»។

មុនការប្រកាសសាលក្រមនេះ ពោលគឺ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សកម្មជនដីធ្លីប្រមាណ ១៥នាក់ ក្នុងខេត្តកោះកុង ត្រូវបានអាជ្ញាធររារាំងរថយន្ដរបស់ពួកគេនៅក្នុងស្រុកស្រែអំបិល បន្ទាប់ពីពួកគេធ្វើដំណើរឡើងមកដាក់ញត្តិ នៅក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យទម្លាក់ការចោទប្រកាន់តំណាងសហគមន៍របស់ពួកគាត់ចំនួន ៣០នាក់ផ្សេងទៀត។

ក្នុ​ងថ្ងៃដដែលនោះ តុលាការខេត្តកោះកុង ក៏បានសម្រេចឃុំខ្លួនសកម្មជនដីធ្លីចំនួន ៩នាក់ផ្សេងទៀត ក្រោ​ម​​​បទចោទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ទា​​ក់​ទង​វិវាទ​ដីធ្លី​នៅ​ខេត្តកោះកុង​នេះ​ ក្រុមអង្គការសង្គមស៊ីវិលចំនួន៥១ ស្ថាប័ន ក៏បានចេញសេចក្តីថ្លែងកា​​ររួមមួយ ចាត់ទុកថា ការឃុំខ្លួនសកម្មជនដីធ្លីនេះ គឺគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការធ្វើទុក្ខបុកម្នេ​​ញទៅ​លើប្រ​ជា​ព​លរដ្ឋដើម្បីមិនឱ្យពួកគេចេញមុខតវ៉ា និងទាមទាររកយុត្តិធម៌។

អ្នកនាំ​ពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានបដិសេធឆ្លើយតប សំនួរ របស៉ Newsroom Camb​odi​a​ តាម​​បណ្តាញសង្គមតេលេក្រាម ជុំវិញការរិះគន់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោកសរសេរថា៖«អធ្យាស្រ័យយើងអាចផ្តល់ព័ត៌ដល់តែបណ្តាញសារព័ត៌មានដែលចុះបញ្ជីនិងទទួលស្គា​​​​​ល់​​ដោយក្រសួងតែប៉ុណ្ណោះ»។

របាយការណ៍ស្តីពីស្ថានភាពវិវាទដីធ្លី ដែលចេញផ្សាយដោយសមាគមការពារ​សិទ្ធិមនុស្សអាដហុក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២២ បានឱ្យដឹងថា ​ជម្លោះដីធ្លីក្នុងឆ្នាំ២០២១​ មានចំនួន១៦៩ករណី​ ​លើផ្ទៃដីទំហំ ជា​ង ៥ម៉ឺនហិកតា (៥២ ៦០១.៨៧ ហិកតា)។

ក្នុងនោះបង្កផលប៉ះពាល់ដល់ជន​រងគ្រោះចំនួនជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣​ គ្រួ​សារ) ស្មើនឹង ជាង៦ ម៉ឺ​​ននាក់ (៦១ ៤៦៩នាក់) ​មានជនជាតិ​ដើមភាគតិច ១ ៣៤៧ គ្រួសារ។

ប្រ​ភពដដែលឱ្យដឹងទៀតថា ក្នុងនោះករណីលេចធ្លោជាងគេ​គឺការរំលោភ​យកដីដោយបុគ្គល​មានអំណាចចំ​​នួន ៦៦ករណី និងបុគ្គលអ្នក​មានទ្រព្យសម្បត្តិចំនួន២៧ករណី។ របា​យការណ៍​រក​ឃើញថា កត្តា​ចម្បង​ដែល​នាំឲ្យមាន​ការចាប់ខ្លួន-ចោទប្រកាន់-ឃុំខ្លួន ប្រជាពលរដ្ឋ​ក្នុងរឿ​ងវិ​វា​ទដីធ្លី គឺ​ដើម្បីបំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់ដី ឲ្យពួក​គាត់លែង​ហ៊ានប្រើ​សិទ្ធិ ក្នុងការទាម​ទារ​តវ់ាស្វែង​រកយុត្តិធម៌៕

តុលារការរាជធានីភ្នំពេញលើកពេលជំនុំជម្រះករណីលោកថាច់សេដ្ឋាដោយមិនកំណត់ថ្ងៃនៅពេលក្រោយ
សាច់ញាតិអនុប្រធានគណបក្សភ្លើងទៀន ឱ្យដឹងនៅថ្ងៃនេះថា តុលាការរាជធានីភ្នំពេញបាន​​សម្រេច​លើ​​​​​ក​​​ពេ​​លស​​វនាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធមូលប្បទានបត្រគ្មានសាច់ប្រាក់ ទៅថ្ងៃក្រោយដោយមិន​​កំណ​​ត់​​កា​​ល​​​បរិ​​ច្ចេ​​​​ទ​ ខណៈស្ថានភាពសុខភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សជំទាស់រូបនេះ មានសភា​​​ព​​ទ្រុឌទ្រោម ក្រោយឃុំខ្លួននៅក្នុងពន្ធនាគារ។

ភរិយាលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ប្រាប់គេហទំព័រNewsroom Cabodia នៅថ្ងៃទី ១៦ សីហា នេះថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី បានស​​ម្រេ​ច​​ពន្យាពេល នៃការជំនុំជម្រះទៅពេលក្រោយ ប៉ុន្តែមិនបានកំណត់ថ្ងៃបើកសវនាការជាថ្មីទៀតនៅឡើយទេ​​​។

ប្រភពបន្តថា នៅចុងក្រោយ នៃសវនាការពិភាក្សាដេញដោលនៅថ្ងៃនេះ តុលាការបានជម្រាបអង្គសវនាកា​​រ​​ថា សំណុំរឿងព្រហ្មទណ្ឌនេះ នឹងត្រូវលើកទៅជំនុំជម្រះ នៅពេលក្រោយទៀត។

លោកស្រីបន្តថា៖«តុលាការបានលើកថ្ងៃជំនុំជម្រះប៉ុន្តែមិនដឹងលើកទៅថ្ងៃណា »។

គេហទំព័រ Newsroom Cambodia ទទួលបានលិខិតអញ្ជើញមួយច្បាប់នៅថ្ងៃទី ១៦ សីហា នេះ ដែល​​​ចេ​​ញ​​ដោយព្រះ​​រា​ជ​​​​អាជ្ញារង និងជា​​អ្ន​ក​​នាំពាក្យអយ្យការអមតុលាការភ្នំពេញលោក ប្លង់ សុផល កាលពីថ្ងៃទី ៨ សីហា ឆ្នាំ២០២៣ ដោយ​បញ្ជាក់ថា តុលាការនឹងលើកយកសំណុំរឿងលោក ថាច់ សេដ្ឋា មកជំនុំ​​​ជ​​ម្រះ​​​​លើ​អង្គ​​សេចក្តី ដែ​​ល​មានលោកស្រីចៅក្រម ឈុន ដាវី លោក ប្លង់ សុផល ជាព្រះរាជ្ញារង និ​​​ង​លោ​​ក​​ស្រី ម៉ុ​ង សៀ​​កលីង ជា​​ក្រ​​ឡា​​បញ្ជី​។

សម្រាប់​សវនាការនៅថ្ងៃនេះ គេសង្កេតឃើញ តាមរយៈឃ្លីបវីដេអូ ដែលបង្ហោះដោយអ្នកគាំទ្រគណប​​ក្ស​​ភ្លើ​ង​​​​ទៀ​ន បានបង្ហាញពីសកម្មភាពមនុស្សជាច្រើននាក់ នៅខាងក្រៅបរិវេណតុលាការក្នុងសង្កាត់ព្រែកលាប ចូ​លរួមអង្កេត និងតាមដានអំពីសវនាការនេះ។

គេហទំព័រ Newsroom Cambodia មិនអាចសុំការបំភ្លឺបានភ្លាមៗទេ ពីមន្រ្តីនាំពាក្យតុលាការរាជធា​​នីភ្នំ​​ពេ​​ញ​ នៅថ្ងៃនេះ។

បើទោះជាបែបណា លិខិតអញ្ជើញដែលចេញដោយស្ថាប័នអយ្យការដែលចេញកាលពីថ្ងៃទី ៨ សីហា បង្ហា​​ញ​​ថា តុលាការ​បានបង្គាប់ឱ្យមេធាវីការពារសិទ្ធិជនត្រូវចោទ ចូលរួមសវ​​នា​​កា​រ​ឱ្យ​​ទា​ន់​ពេលវេលា និងបើ​​មា​​ន​ឯកសារដោះបន្ទុកក្នុងរឿងក្តីនេះ ក៏អាចភ្ជាប់មកជាមួយបាន។ប្រភព​​ដដែលបន្ត​ថា សវនាការដែ​​លត្រូ​វដំ​ណើ​រការក្តីនៅថ្ងៃនេះ ផ្តោតលើបទចោទ «មិនបំពេញកាតព្វកិច្ច​​ចំពោះឧប​​ករ​ណ៍​​​ដែ​ល​​អាចជួញដូរបាន តា​​ម​​បញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិ​​កា​​រ​​ទូទាត់សង »។

ចំណែក លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បានប្រាប់គេហទំព័រ Newsroom Cambodia ដោ​​យខ្លី មុនចុចផ្តាច់ទូរស័ព្ទថា សំណុំ​រឿងព្រហ្មទណ្ឌនេះ ត្រូវបាន​​តុលាកា​​រលើកពេ​លបន្ត​​ជម្រះ​​ទៅ​​ថ្ងៃក្រោ​យ​​ទៀត ដោយមិនទាន់កំណត់​​កាលបរិច្ចេ​ទ​​នៅ​​ឡើ​យ។

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ​​​​២០២៣។ក្នុងថ្ងៃតែមួយនៃការចាប់ខ្លួនលោក ថាច់ សេដ្ឋា នេះដែរ ស្ថាប័ន​​អ​​យ្យ​​ការ នៃតុលាការរាជធា​នី​​ភ្នំពេញ បាន​​បញ្ជាក់​ជំហរ​នៃការចាប់ខ្លួនមន្រ្តី​​នយោបាយ​​ជាន់ខ្ពស់នៃគ​​ណ​បក្សភ្លើងទៀននេះ គឺអនុវត្តតា​ម​ដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ លោក ទិត ដា​​លី​ន​​​​។ ​​

ម្យ៉ាងវិញទៀត​មូលហេតុ​​ដែល​​ឈា​ន​​​​ដល់ការចាប់ខ្លួននេះ ដោយសារអនុប្រធាន​​គណ​​ប​​ក្ស​​​​​ភ្លើងទៀនរូប​នេះ ខកខានមិន​​ចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឱ្យចូលខ្លួនចំនួន២លើករួចមកហើយ តាំង​​ពី​​ចុង​​ខែកុម្ភៈ ឆ្នាំ២០​​​២​​១​​​មក។ក៏ប៉ុន្តែករណីនេះត្រូវបានលោក ជូង ជូងី សហមេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា​​ ធ្លាប់​​ប​​ដិសេ​​ធ​ថា កូនក្តីរ​​បស់​​ខ្លួ​នមិនដែលបានឃើញដីកាដែលចេញដោយតុលាការម្តងណាទេ។ផ្ទុយទៅវិញ មេ​​ធាវីរូបនេះចាត់ទុកកា​​រ​​អ​នុ​វត្ត​​​​នីតិវិធីនេះថាហាក់មានភាពលម្អៀង ដែលជាចេតនានាំឱ្យមានកា​​រចាប់ខ្លួនម​​ន្រ្តី​​​​​​ន​​យោ​​​បាយ​​បក្ស​​ជំទាស់​​នេះ​​ឡើង។

លោក ថាច់ សេដ្ឋា ត្រូវរង់ការចោទប្រកាន់ពីបទ«ចេញសែកស្អុយ ឬមូលប្បទានបត្រដែលគ្មានសាច់ប្រាក់» ទៅ​ឱ្យដើមបណ្តឹងឈ្មោះលោក ហៃ វ៉ាន់រិន ដែលជាម្ចាស់ក្រុមហ៊ុន រិន ឆាយ ផនស​​ប ដែលបាន​​ប្រ​​ព្រឹត្ត​​កា​​ល​​ពីអំឡុងឆ្នាំ២០១៩។

សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ លោក សំ សុគង់ ធ្លាប់ប្រាប់បណ្តា​​ញព័ត៌​​មា​​ន​ថា ការចាប់ខ្លួន និង​បទចោទប្រឆាំងកូនក្តីរបស់ខ្លួននេះតាមពិតវាគឺជា​​សំណុំ​រឿង​ចាស់​ដែល​កូនក្តី​រប​​ស់​​​​​លោក​ធ្លាប់ទ​ទួល​បាន​​​យុត្តិធម៌​ម្តង​រួច​មក​ហើយ ក្រោម​បទចោទ​ឆបោក​លុយ ដូច​អង្គហេតុដែល​​​កំ​​ពុង​​​កើ​​​ត​​ឡើង​​​នេះ។​​ក្នុងន័យនេះ បើ​​តាមលោក សំ សុគង់ ​ការចោទប្រកាន់នេះនាំឱ្យ​មាន​​ការ​ភ័ន្ត​​​ច្រឡំទាំងទៅ​​លើអង្គ​​​​ហេតុ​​ផង និង​​​​អង្គ​​ច្បា​​ប់​​ផង ព្រោះបំណុល​​ដែលកូនក្តីរបស់ខ្លួន​ជំ​​ពាក់ក្រុមហ៊ុន​មួយនេះមានប្រហែល​ ​២០ ០០០ដុ​​ល្លា​​​រ​អាមេរិកទេ​​។ក៏ប៉ុន្តែផ្ទុយទៅវិញ បែរជាម្ចាស់បណ្តឹងចោទប្រកាន់ថា កូនក្តីរបស់ខ្លួនត្រូវជំពាក់ក្រុមហ៊ុនប្រមាណ ៣៣ ៤​​០​០ ដុល្លារអាមេរិកទៅវិញ។

​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជ​កម្ម បង្ហាញថា ក្រុម​ហ៊ុន រិន ឆាយ ផនសប នេះ បាន​ចុះ​បញ្ជី​ពាណិ​​​​ជ្ជក​ម្ម​​ផ្លូវការ នៅក្នុងក្រសួងពាណិជ្ជកម្ម កាលពីខែ​តុលា ឆ្នាំ២០១៥។ ម្ចាស់​ក្រុម​ហ៊ុន​ លោក​ ហៃ វ៉ា​​ន់​​​រិន នេះ គឺជាមនុស្សដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា។ ក្រៅពីកាន់កាប់ក្រុមហ៊ុន រិន ឆា​​យ ផនសប ហើយ លោក ហៃ វ៉ាន់រិន ក៏ជា​​ម្ចា​​ស់​​​​​​ក្រុ​ម​​​​ហ៊ុន Dynith Commercial ដែលមាន​​ទីតាំង​​​នៅ​​​​សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញដែរ​​។ ក្រុមហ៊ុន​នេះត្រូវបាន​ចុះ​ប​ញ្ជីនៅ​​ក្រ​​សួង​​ពា​ណិ​ជ្ជ​​កម្ម កាលពីចុងខែ​មីនា ឆ្នាំ២០១៤។

សព្វថ្ងៃ ​​ក្រុមហ៊ុន​ Dynith Commercial នេះ គ្រប់​គ្រងដោយ​​អ្ន​ក​​ស្រី ឌី សុខ​ឃី ជាកូនស្រីអតីត​​ស្នង​​កា​រ​​ក្រុង​​ភ្នំ​ពេញ​ លោក ហុក ឡង់ឌី ហើយក៏ត្រូវ​​ជាភរិយា​​លោ​​ក ហ៊ុន ម៉ានិត ដែល​ជាកូន​ប្រុស​ទី​២​​​​រប​​ស់​​​​​លោ​​ក​​​​​នាយក​​រដ្ឋមន្រ្តី ហ៊ុន សែន ដែរ។

Newsroom Cambodia មិនអាចស្វែងរកការបំភ្លឺបាន ពីលោក ហៃ វ៉ាន់រិន ដែលជាម្ចាស់ក្រុមហ៊ុន រិន ឆាយ ផនស​​ប​​ បានទេនៅថ្ងៃនេះ។

ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ចាត់ទុកថា ការបន្តព​​ន្យាពេ​​ល​​នៃការជំនុំជម្រះនេះ វានាំឱ្យប៉ះពាល់សិទ្ធិជនត្រូវចោទ ក្នុងពេលដែលសំណុំរឿងនេះធ្លាប់រងការរិះគន់​​ជា​​ហូ​​​ហែរថា​​ជារឿងក្តីនយោបាយ។

ម្យ៉ាងវិញទៀត ការឃុំខ្លួនក្បាលម៉ាស៊ីនដឹកនាំបក្សជំទាស់នេះ វាហាក់លែងចាំបាច់ទៀតហើយ ព្រោះ​​តុ​​លា​​កា​​​របាន​​បញ្ចប់នីតិវិធីនៃការស៊ើបអង្កេតចប់សព្វគ្រប់អស់ទៅហើយ។

លោកបន្តថា៖«ខ្ញុំយល់ថាការពន្យាពេលនេះវាធ្វើឱ្យប៉ះពាល់សិទ្ធិជនត្រូវចោទគឺលោក ថាច់ សេដ្ឋា ព្រោះទី​១​​​​លោ​កមានជំងឺដែ​លត្រូវការព្យាបាល។ហើយសំណុំរឿង​​នេះទៀតសោតតាំងពីដំបូ​​ងមកសង្គមស៊ីវិលជាតិ និងអន្តជាតិគេមើលឃើញថាសំណុំរឿងនេះ វាទាក់ទងរឿងនយោបាយច្រើនជាង »។

គិតពីថ្ងៃចាប់ខ្លួន កាលពីដើមខែ មករា ឆ្នាំ២០២៣ លោក ថាច់ សេដ្ឋា ត្រូវបានឃុំខ្លួនប្រមាណ​​ជិត៦​ខែ​​ម​​ក​​ហើយ។ក្នុងរយៈពេលនេះ គេសង្កេតឃើញមានថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់បក្សជំទាស់​​នេះផ្សេ​​ង​ទៀត​​ប្រមាណជិត ១០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភា​​ពវឹកវរធ្ង​​ន់ធ្ង​​ន់​​​​​ដល់សន្តិសង្គមសង្គម »។

សហគមន៍អន្តរជាតិ ចាត់ទុកថា ការចាប់ខ្លួន និងចោទប្រកាន់ប្រឆាំង​​អ្នក​​ន​​យោបាយក្រុមជំទាស់នេះ ជាការរឹតត្បិតសេរីភាពខាងនយោបាយ និងរុញឱ្យលទ្ធិប្រជាធិប​​តេយ្យដើរថយ​​ក្រោ​យ៕

ពលរដ្ឋចោទថាអាជ្ញាធរខេត្តព្រះវិហារព្យាយាមយកដីសហគមន៍២០ហិកតា
ប្រជាពលរដ្ឋ​១៥គ្រួសារ រស់នៅភូមិដងផ្លិត និងភូមិណារ៉ុង ក្នុងស្រុកឆែប ខេត្តព្រះវិហារ បារម្ភបាត់ដីសហគមន៍២០ហិកតាធ្លាប់អាស្រ័យផលក្រោយអាជ្ញាធរដាំបង្គោលហ៊ុមព័ទ្ធក្រោមរូបភាពធ្វើក្រោលគោ។

ពលរដ្ឋម្នាក់ លោក សៀង ហាត រស់នៅភូមិដងផ្លិត ប្រាប់ Newsroom Cambodian នៅថ្ងៃទី១៤សីហានេះថា លោកបារម្ភបាត់បង់ដីសហគមន៍ទំហំ២០ហិកតា ក្រោយពីសង្កេតឃើញថា មន្រ្តីបរិស្ថានខេត្តព្រះវិហារបានសាងសង់រោងចិញ្ជឹមគោ ហើយមិនបានផ្សព្វផ្សាយពីគម្រោងនេះឱ្យអ្នកភូមិបានដឹងទូ​លំ​​ទូលា​យនោះទេ។

លោកបន្តថា​ បើពិតជាគម្រោងនោះ មានពិតមែន ក៏ប្រជាពលរដ្ឋមិនបានគាំទ្រឱ្យសាងសង់លើដីរបស់ប្រ​ជា​ស​ហគមន៍នេះដែរ។

លោកចាត់ទុកសកម្មភាពនេះថា ជាការគប់គិតជាមួយមន្រ្តីពាក់ព័ន្ធ រំលោភយកដីរបស់អ្នកភូមិ ដែលធ្លាប់អា​ស្រ័យផលតាំងពីដូនតាមក។

លោកថា៖ «ខ្លាចពេលណាគេធ្វើជាក្រោលគោ គេត្រូវគ្នាខាងមន្រ្តីរាជការ គេអាចលួចធ្វើជាប្លង់ កម្មសិទ្ធិផ្ទា​ល់​​​​ខ្លួន​ ដល់ពេលគេមានប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនហើយ យើងជាប្រជាពលរដ្ឋនៅទីនេះ យើងមិនអាចទៅតវ៉ាបា​​ន​ទេ បើទៅមានតែខុសច្បាប់ព្រោះពីគេមានសិទ្ធិ គេមានប្លង់»។

បុរសអាយុ​៣៨ឆ្នាំរូបនោះ ឱ្យដឹងទៀតថា មនុស្សមួយក្រុមកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើសកម្មភាពបោះបង្គោលលើក្បាលដី និងសាងសង់រោងប្រក់ស័ង្គសីលើដីសហគមន៍ ក្នុងឃុំភូមិភូមិដងផ្លិត និងភូមិណារ៉ុង ហើយពលរដ្ឋបានហាមឃាត់ ទើបស្ងប់ស្ងាត់។

ប្រភពបន្តថា លុះមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ មានជនស៊ីវិលបានចាប់ផ្តើមធ្វើរោងគោម្ដងទៀត ដោ​យលោកថា ក្រុមនោះកាងដោយប្រធានបរិស្ថានខេត្តព្រះវិហារ ទើបប្រជាពលរដ្ឋជាង ១០០នាក់បានទៅ​ទប់ស្កាត់មិនឱ្យបន្តសកម្មភាពនេះទេ។

យ៉ាងណាក្តី លោកថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ អ្នកភូមិប្រមាណ ២០០នាក់​បានជួប​​ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីបរិសា្ថនខេត្ត ដើម្បីជំទាស់នឹងសកម្មភាពនេះ ប៉ុន្តែលោកថា អាជ្ញាធរបែរជាគំរាមពលរដ្ឋមិនឱ្យតស៊ូមតិទៅវិញ។

លោកបន្ថែមថា៖ «ខ្ញុំមើលទៅ គឺថាអាជ្ញាធរ រំលោភលើប្រជាពលរដ្ឋមែនទែន មិនជួយដោះស្រាយប្រជាព​ល​រដ្ឋមានតែរំលោភបំពាន។ បើតាមខ្ញុំមើលជាក់ស្តែង ប្រជាពលរដ្ឋគាត់មិនសុខចិត្តហើយ នៅតែបំពាន នៅ​​តែទទូចចង់តែធ្វើនៅកន្លែងហ្នឹង នៅតែបំពានប្រជាពលរដ្ឋ»។

បើតាមលោក សៀង ហាត ដីសហគមន៍ដែលពលរដ្ឋកំពុងអាស្រ័យផលនេះ មានប្រមាណ១៥គ្រួសារ លើផ្ទៃដីជាង ២០ហិកតា ប៉ុន្តែមានអ្នកភូមិរាប់រយគ្រួសារផ្សេងៗទៀត រស់នៅភូមិដងផ្លិត និងភូមិណារ៉ុង ក្នុងឃុំឆែប២ កំពុងព្រួយបារម្តបាត់បង់ដីអាស្រ័យផលរាប់សិបហិកតាផ្សេងទៀត ក្រោយពេលមានការសាងសង់រោង និងហ៊ុមព័ទ្ធរបងយកបែបនេះ​។

ចំណែក ពលរដ្ឋម្នាក់ទៀតរស់ នៅភូមិណារ៉ុង និយាយក្នុងលក្ខខណ្ឌមិនបញ្ជេញឈ្មោះថា មន្រ្តីបរិស្ថានខេត្តបានហាមឃាត់អ្នកភូមិចូលអាស្រ័យផល និងគំរាមប្តឹងប្រជាពលរដ្ឋទៅតុលាការថែមទៀតផង បើហ៊ានងើបតវ៉ា។

លោកបន្ថែមថា បើបាត់បងដីសហគមន៍នេះមែន នឹងបង្កឱ្យប្រជាសហគមន៍កាន់តែជួបបញ្ហាជីវភាពកាន់តែធ្ងន់ធ្ងរ។

លោកបន្តថា៖ «វាប្រឈមជាចាំបាច់គឺអាហារសម្រាប់ពួកយើងបីពេល ព្រោះពួកយើងអាស្រ័យផលលើ ដីតំបន់ហ្នឹងគឺធ្វើស្រែធ្វើអី បើថា [ដីសហគមន៍] បានទៅលើពួកគាត់ ឱ្យពួកយើងរំពឹងនឹងរស់ដោយវិធីណាបើអស់​ដីស្រែ ដីចំការហើយ!»។

លោ​កបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយករណីនេះ ដោយរក្សាទុកដីនេះជាសម្បត្តិសមូហភាព ស​ម្រាប់​​ឱ្យ​ប្រជាសហគមន៍ដើម្បីអាស្រ័យផលបន្តទៀត។

លោកថា៖ «សូមឱ្យដកចេញពីកន្លែងហ្នឹង ព្រោះកន្លែងហ្នឹង គឺជាតំបន់កណ្តាលនៃភូមិណារ៉ុង  និងដងផ្លិត កា​ល​ណាគាត់ធ្វើ គឺប៉ះពាក់ហើយ ព្រោះកណ្តាលភូមិ​របស់ពួកខ្ញុំហើយ សូមឱ្យគាត់អត់ធ្វើកន្លែងហ្នឹង ឬទៅរកទីតាំងថ្មី ដែលជៀសឱ្យឆ្ងាយពីផលប៉ះពាល់ប្រជាពលរដ្ឋ»។

ច្បាប់ភូមិបាលឆ្នាំ២០០១ បញ្ជាក់ថា ពលរដ្ឋក្រីក្រ ឬខ្វះខាតដីធ្លី គ្រួសារខ្វះទីលំនៅដោយសារគម្រោងហេដ្ឋា​រ​ចនាសម្ព័ន្ធសាធារណៈ គ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលីពិការ និងកម្មករធ្វើការក្នុងចំការដីសម្បទានសេដ្ឋកិច្ចធំៗ អាចទទួលបានដីស្របច្បាប់តាមរយៈ យន្តការ ដីសម្បទានសង្គមកិច្ច។

ជុំ​វិ​ញករណីនេះអភិបាលខេត្តព្រះវិហារ លោក គីម ​រឹទ្ធិ មិនអាចសុំការឆ្លើយតបបានទេនៅថ្ងៃនេះ ដោយលោ​ក​មិនទទួលទូរសព្ទ។

ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានឆ្លើយតបខ្លីថា ពិតជាមានការសាងស​ង់រោងក្រោល ដើម្បីចិញញ្ជឹមគោពិតមែន ដោយសាងសង់លើដីព្រៃអភិរក្សរបស់រដ្ឋ ប៉ុន្តែលោកថា មិនមានប្រជាពលរដ្ឋអាស្រ័យផលនៅទីនោះទេ។

លោកបន្តថា៖ «អត់មានអ្នកណាទៅអាស្រ័យផលទេ ​ដីនេះជាដីព្រៃអភិរក្សតាំងពីឆ្នាំ២០០៣ មកម្លេះ។ យើងស្ថាប័នមួយទៅកុហកគាត់ហី? [ការចិញ្ជឹមគោ] ! ខ្ញុំប្រជុំបន្តិច»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មើលឃើញថា អាជ្ញាធរគូរបង្ហាញពីតម្លាភាពនៃ​កា​រអភិវឌ្ឍនៅទីតាំងណាមួយ ដើម្បីឱ្យពលរដ្ឋបានយល់ដឹង និងចូលរួមជាមួយអាជ្ញាធរ។

លោកបានជំរុញឱ្យមន្រ្តីពាក់ព័ន្ធក្នុងខេត្តព្រះវិហារ គិតគូរឡើងវិញ ដោយទុកដីដែលធ្វើរោងគោនោះ ឱ្យប្រជាពលរដ្ឋអាស្រ័យផលតាមសំណើរ របស់អ្នកភូមិវិញ ជាជាងការហ៊ុមព័​ទ្ធយកដីដោយស្ងាត់ៗបែបនេះ។

លោកបន្តថា៖ «កាអភិវឌ្ឍទាំងឡាយណាដែលវាប៉ះពាល់ដល់ជីវភាពរសើនៅរបស់ប្រជាពលរដ្ឋ រដ្ឋត្រូវតែ ធ្វើការសិក្សា ឱ្យបានច្បាស់លាស់ មិនមែនស្ងាត់ៗហើយប្រជាពលរដ្ឋអត់ដឹងថា យកដី ទៅធ្វើយ៉ាងម៉េចៗ! ឱ្យទៅអ្នកណា ជារូបភាពមួយអត់មានភាពចូលរួម អត់មានតម្លាភាព អត់មា​នភាពច្បាស់លាស់»។

របាយការណ៍ស្តីពីស្ថានភាពវិវាទដីធ្លី ដែលចេញផ្សាយដោយសមាគមការពារ​សិទ្ធិមនុស្សអាដហុក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២២ បានឱ្យដឹងថា ​ជម្លោះដីធ្លីក្នុងឆ្នាំ២០២១​ មានចំនួន១៦៩ករណី​ ​លើផ្ទៃដីទំហំ ជា​ង ៥ម៉ឺនហិកតា (៥២ ៦០១.៨៧ ហិកតា)។

ក្នុងនោះបង្កផលប៉ះពាល់ដល់ជន​រងគ្រោះចំនួនជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣​ គ្រួ​សារ) ស្មើនឹង ជាង៦ ម៉ឺ​​ននាក់ (៦១ ៤៦៩នាក់) ​មានជនជាតិ​ដើមភាគតិច ១ ៣៤៧ គ្រួសារ។

ប្រ​ភពដដែលឱ្យដឹងទៀតថា ក្នុងនោះករណីលេចធ្លោជាងគេ​គឺការរំលោភ​យកដីដោយបុគ្គល​មានអំណាចចំ​​នួន ៦៦ករណី និងបុគ្គលអ្នក​មានទ្រព្យសម្បត្តិចំនួន២៧ករណី។ របា​យការណ៍​រក​ឃើញថា កត្តា​ចម្បង​ដែល​នាំឲ្យមាន​ការចាប់ខ្លួន-ចោទប្រកាន់-ឃុំខ្លួន ប្រជាពលរដ្ឋ​ក្នុងរឿ​ងវិ​វា​ទដីធ្លី គឺ​ដើម្បីបំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់ដី ឲ្យពួក​គាត់លែង​ហ៊ានប្រើ​សិទ្ធិ ក្នុងការទាម​ទារ​តវ់ាស្វែង​រកយុត្តិធម៌៕

សមាគមខ្មែរកម្ពុជាក្រោមខកចិត្តក្រោយអាជ្ញាធរមិនឱ្យជួបជុំដង្ហែញតិ្តដាក់តាមសា្ថនទូត
​មន្រ្តីការពារសិទ្ធិខ្មែរកម្ពុជាក្រោម ​បង្ហាញការខកចិត្ត ក្រោយពេលអាជ្ញាធរហាមឃាត់ការជួបជុំមនុស្សចំនួន ១៥នាក់ ដែលគ្រោងយកញតិ្ដដាក់នៅតាមស្ថានទូតប្រទេសលោកសេរី ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យប្រទេសទាំងនោះជួយជំរុញទៅ​រដ្ឋាភិបាលវៀតណាមដោះលែងពលរដ្ឋខ្មែរកម្ពុជាក្រោម ៤នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។

អគ្គ​លេ​ខាធិការស​មាគម​ខ្មែរក​ម្ពុជា​ក្រោម​ ដើម្បីសិទ្ធិមនុ​​ស្ស ​និ​ងអ​ភិវ​ឌ្ឍន៍លោកបណ្ឌិ​ត សឺ​ន ​ជុំ​ជួន ​ប្រាប់​ New​room Cambodia នៅថ្ងៃសុក្រនេះ​​ថា ការដាក់ញាត្តិនេះ ក្នុងគោលបំណងរកកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសបណ្តាប្រទេសលោកសេរី ដើម្បីជំរុញឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនការពារសិទ្ធិខ្មែរក្រោម ៤នាក់ដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើងវិញ។

លោកឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ​បដិសេធសកម្មភាពជួបជុំគ្នានេះ បន្ទាប់ពីមានកិច្ចប្រជុំមួយ ចូលរួមដោយ​អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ជាមួយមន្រ្តីនៃសមាគមខ្មែរ​កម្ពុជាក្រោម កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

លោក​ចាត់ទុក​ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបដិសេធសំណើរក្នុងការជួបជុំគ្នានេះ ថាជាការរំលោភសិទ្ធិមនុស្សដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជាដែលជាច្បាប់កំពូល។

លោកបន្តថា៖ «អាចទាក់ទងគេហៅថា រឹតត្បិតសេរីភាព[ពលរដ្ឋខ្មែរកម្ពុជាក្រោម] កន្លងមកយើងធ្លាប់ធ្វើដែរ ប៉ុន្តែមិនធ្លាប់មានការបិទសិទ្ធិសេរីភាពបែបនេះទេ​ នេះជាលើកដំបូង ការជួបជុំលើកនេះ ប៉ុន្តែត្រូវបានការរារាំង»។

បើតាមលោក សឺន ជុំជួន គម្រោងដង្ហែញត្តិនេះ មានអ្នកចូលរួមចំនួន១៥អង្គ/នាក់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ហើយញត្តិនឹងយកទៅដាក់នៅតាមស្ថានទូតនានា និងអង្គការអន្តរជាតិមួយចំនួនទៀត។

យ៉ាងណាក្តី លោកឱ្យដឹងថា ក្រោយការហាមឃាត់នេះ សមាគមខ្មែរកម្ពុជាក្រោមនឹងបន្តយកញត្តិដាក់នៅតាមបណ្តាស្ថានទូតប្រទេសប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញដដែល ប៉ុន្តែមិនមានការជួបជុំមនុស្សច្រើននោះទេ។

លោកបន្តថា៖ «យើងនៅតែមានវិធីសាសាស្រ្តធ្វើផ្សេងទៀតយើងនឹងពិនិត្រមើលបន្ថែមទៀត ថា​តើយើងគួរតែធ្វើដោយរបៀបណា យើងនៅតែធ្វើ យើងមិនបោះបង់ចោលទេ»។

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នគរបាលវៀតណាម បានចាប់ខ្លួនពលរដ្ឋខ្មែរក្រោមចំនួន៩នាក់ ព្រមៗគ្នាដើម្បីសួរចម្លើយ​ ​ក្រោយ​ពេល​ពួក​គេ​​ធ្វើសកម្មភាព​ផ្សព្វផ្សាយពីប្រវត្តិសាស្ត្រទឹកដីកម្ពុជា​​ក្រោម និងឯកសារ​​ស្តីពី ​«សិទ្ធិ​ជនជាតិដើម» ​របស់អង្គការសហប្រជាជាតិ នៅ​លើ​បណ្ដាញសង្គមហ្វេសប៊ុក និងនៅ​តាមមូ​លដ្ឋាន​របស់ខ្លួន​។

ក្នុ​ងថ្ងៃដដែល​នោះ ស​​កម្មជនសិទ្ធិមនុស្សខ្មែរក្រោម​ចំនួន​ ៣​នាក់ ​រួមមាន ​លោ​ក យ័ញ ម៉ិញក្វាង រស់​​នៅខេ​ត្តឃ្លាំ​ង​ ​និងលោក ថា​ច់ ​កឿង​ ​លោក​តោ​​ ​ហ្វា​ង​ចឿ​​ង​ ​រ​ស់នៅខេត្តព្រះត្រពាំង ត្រូ​វ​បា​នចោ​ទប្រកា​ន់ពី​បទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់នៃអង្គការចាត់តាំង និងបុគ្គល»។

លុះមកដល់នៅថ្ងៃទី៣ ខែសីហា សកម្មជនការពារសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ទៀត គឺអ្នកស្រី ឌិន ធីហ្វិន រស់នៅខេត្តឃ្លាំង ដែលត្រូវអាជ្ញាធរនាំខ្លួនទៅសួរចម្លើយដែរនោះ ត្រូវរងការចោទ​ប្រកាន់​ពី​បទ​ ​«​មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​»​ ដែលពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​។

អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានបដិសេដឆ្លើយតបជុំវិញករណីដាក់ញត្តិរបស់សមាគមខ្មែរកម្ពុជាក្រោម ដោយលោកប្រាប់ឱ្យសាកសួរព័ត៌មានបន្ថែមទៅកាន់អ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញវិញ។

លោកថា៖ «ខ្ញុំអត់មែនអ្នកនាំពាក្យទេ! សូមទាក់ទងទៅអ្នកនាំពាក្យ»។

ចំណែកអ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក មេត មាសភក្តី មិនអាចសុំការឆ្លើយតបបានទេនៅថ្ងៃនេះ ដោយលោកមិនទទួលទូរសព្ទ។

យ៉ាងនេះក្តី បើតាមកំណត់ហេតុប្រជុំ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ដែល Newsroom Cambodia ទទួលបាន បញ្ជាក់ថា ការហាមឃាត់ការជួបជុំរបស់សមាគមខ្មែរកម្ពុជាក្រោម ក្រោមហេតុផល ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងខុសពីលក្ខន្តិកៈ របស់សមាគមការពារសិទ្ធិខ្មែរក្រោមមួយនេះ ដែលតម្កល់នៅក្រសួងមហាផ្ទៃត្រង់ប្រការ៤ ប្រការ៥ ប្រការ៧ និងប្រការ៨។

មួយវិញទៀត ក្នុងកំណត់ហេតុដដែល បន្ថែមថា គម្រោងយកញតិ្ដដាក់នៅតាមបណ្តាស្ថានទូតរបស់សមាគមខ្មែរក្រោមនេះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមិនអនុញ្ញាតិ​ឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋជាសមាជិកអាស៊ានណាមួយឡើយ។

បន្ថែមលើនេះ​​ប្រភពដដែល បានសរសេរថា អាជ្ញាធរនឹងចាត់វិធានការច្បាប់ ដោយឥតលើកលែង​ចំពោះម្ចាស់សំណើរ ដែលនៅតែធ្វើសកម្មភាពល្មើសបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសម្រេចមិនឱ្យមានការជួបជុំគ្នានេះ។

ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ចាត់ទុកថា ការដែលអាជ្ញាធរមិនអនុញ្ញាតិឱ្យពលរដ្ឋខ្មែរក្រោមជួបជុំគ្នានេះ ជារឿងខុសឆ្គង ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបន្ថែមថា ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជា គឺជាពលរដ្ឋខ្មែរស្របច្បាប់ដែលមានសិទ្ធិក្នុងការជួបជុំ ការប្រមូលផ្តុំ និងការដាក់ញត្តិ ជាដើម ដូចទៅនឹងពលរដ្ឋទូទៅដែរ។

លោកបន្តថា៖ «យើងគិតថា វាផ្ទុយនឹងអាស៊ាន ផ្ទុយនឹងរដ្ឋធម្មនុញ្ញ អាហ្នឹងវាទាល់តែការងារដែលធ្វើហ្នឹង គឺរដ្ឋាភិបាល​ជ្រៀតជ្រែកឬក៏លូកលាន់ ទៅលើប្រទេសមួយទៀត។ ប៉ុន្តែនេះបើពលរដ្ឋ [ដាក់ញត្តិ] ជាសិទ្ធិរបស់គាត់ទេ មិនមែនក្នុងនាមរដ្ឋាភិបាល។ បើរដ្ឋាភិបាលអាហ្នឹង ពាក់ព័ន្ធធម្មនុញ្ញអាស៊ាន ទាក់ទងនឹងក្របខណ្ឌអាស៊ានអីផ្សេងៗ តែនេះពលរដ្ឋ សិទ្ធិរបស់ពលរដ្ឋតាមបណ្តាប្រទេសមួយៗ»។

រដ្ឋធម្មនុញ្ញ មាត្រា៣១ ចែងថា ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូច​មានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

ចំណែក មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំង​ឡាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និង​ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ទឹកដី​កម្ពុជាក្រោ​ម មានផ្ទៃដីទំហំ ៦​៧ ៧០​​០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង​ ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំងចុះហ​ត្ថ​លេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួ​​ត​​​​ត្រាបន្តដែលខ្មែរក្រោមចា​​ត់ទុកថាខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។​

​ដែ​នដី​កម្ពុជាក្រោមដែលអាណានិគមបារាំងហៅថា កូ​សាំងស៊ីន បច្ចុប្បន្នត្រូវបានសហព័​ន្ធខ្មែរ​កម្ពុជាក្រោ​មប៉ាន់​ប្រ​មាណ​ថា ​មានពលរដ្ឋខ្មែរក្រោមរស់នៅប្រមា​ណជា​ង​ ​៧​លាន​នាក់​ ប៉ុន្តែរ​ដ្ឋាភិបាលវៀត​​ណា​​​​​​​ម​​​ថា​ខ្មែ​រ​ក្រោម​​​​មាន ១លាន៣សែននាក់៕

អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យសមត្ថកិច្ចបង្ហាញតម្លាភាពករណីបុកទារកស្លាប់លើស្ពានជ្រោយចង្វារ
មន្រ្តីសង្គមស៊ីវិលផ្នែកលើកកម្ពស់សិទ្ធិមនុស្ស បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធ បង្ហាញពីតម្លាភាព​ក​រណី បុរសម្នាក់​បាន​បើករថយន្ត បុកទារកស្លាប់លើស្ពានជ្រោយចង្វារ ក្រោយពេលសមត្ថកិច្ចនៅមិនទាន់អាចនាំខ្លួន​ជនបង្ក មក​ដោះស្រាយតាមផ្លូវច្បាប់នៅឡើយ បើទោះបីជាមាន​ដីកា​បង្គាប់ពីតុលាការក៏ដោយ។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យមនុស្ស​ចំនួន ៣នាក់ រងរបួសធ្ងន់ ក្នុងនោះ មាន​ទារក​អាយុ២ខែម្នាក់ បាន​ស្លាប់ ក្រោយពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបានរយៈពេល ៦ថ្ងៃ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា ការអូស​បន្លាយពេលនៃការស៊ើបរឿងក្តីនេះ បង្ហាញឱ្យឃើញ​ពីកម្សោយរបស់មន្រ្តីក្នុងការអនុវត្តច្បាប់ ដែលនាំឱ្យពលរដ្ឋអស់ជំនឿលើអាជ្ញាធរក្នុងការរកយុត្តិធម៌ឱ្យជនរងគ្រោះ។ មួយវិញទៀតលោកថា ករណីនេះ គឺមានភស្តុតាងគ្រប់គ្រាន់ រួមទាំងទីលំនៅជាក់លាក់របស់ជនបង្កហេតុថែមទៀតផង ដែលមិនគួរឱ្យមានការរត់គេចខ្លួនបានរាប់ខែ​បែបនេះទេ។

មន្រ្តីសង្គមស៊ីវិលរូបនេះ បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធបង្ហាញពីតម្លាភាពជុំវិញការវិវត្តនៃសំណុំ​រឿង​ក្តី​នេះ ដើម្បីបំបាត់មតិរិះគន់ចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលរងការចោទថា កំពុងអនុវត្តច្បាប់ ដែលមានលក្ខណៈ​ជាស្តង់ដារពីរ។

លោកបន្តថា៖ «ករណីនេះ មានការចាប់អារម្មណ៍ពីសាធារណជនច្រើន អ៊ីចឹងគួតែមានការបង្ហាញថា យ៉ាងហោចណាស់ មួយខែ ឬក៏កន្លះខែ ថាខ្លួនបានធ្វើអី ការស៊ើបអង្កេតហ្នឹងដល់ណា រឿងហ្នឹងយ៉ាងម៉េចហើយ។ បើយើងមើលករណីហ្នឹងមិនមានលក្ខណៈពិបាកដែលគេហៅ [ជនបង្កជា] ជនអនាមិកអីទៅទៀត។ [ករណីនេះ] វាមានអត្តសញ្ញាណ មានអីច្បាស់លាស់ទៅទៀត អ៊ីចឹងមិនគប្បីមានភាពយឺតយ៉ាវក្នុងការអនុវត្តសោះ»។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានសម្រេចចោទប្រកាន់លោក សោម ណូរីទីឃា ដែលបានបើករថយន្តបុកទារកស្លាប់ ពីបទ«បើកបរដោយធ្វេសប្រហេស និងខ្ជីខ្ជា មិនប្រុងប្រយត្នបណ្តាលឱ្យស្លាប់ និងមានរបួសដល់អ្នកដទៃ»ប៉ុន្តែជិត ៧ខែមកនេះ ជនបង្កនៅតែមិនទាន់ចូលខ្លួនតាមការបញ្ជារបស់តុលាកានៅឡើយ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃ អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ចាត់ទុកថា អំពើនិទណ្ឌភាពក្នុងសង្គមនឹងកើតមានឡើង បើជនបង្កគ្រោះថ្នាក់បុកមនុស្សស្លាប់ នៅតែអាចគេចចេញពីសំណាញ់ច្បាប់។

យ៉ាងណាក្តី លោកចង់ឃើញអាជ្ញាធរអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងមានភាពស្មើគ្នាចំពោះមុខច្បាប់ ​ដើម្បីលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោកបន្តថា៖ «យើងជាអង្គការសង្គមស៊ីវិល យើងមិនចង់ឃើញអ្វីជានិទណ្ឌភាពទេ ដែលធ្វើឱ្យជនរងគ្រោះហ្នឹង គាត់រងគ្រោះហើយ គាត់ប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារ​បញ្ហាអយុត្តិធម៌ ឬក៏និទណ្ឌភាពដែលកើតឡើងចំពោះគាត់តទៅទៀត ហើយក៏ដូចជារឿងមួយនាំឱ្យការអនុវត្តច្បាប់ក្នុងប្រទេសយើងហាក់ដូចជាមានការរិះគន់ច្រើន»។

ជុំវិញករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា នៅថ្ងៃទី៩ និងទី១០ ខែសីហា ឆ្នាំ២០២៣ មិនអាចសុំការបំភ្លឺបានទេ ដោយលោកបានចុចផ្តាច់ប្រព័ន្ធទូរសព្ទ នៅពេលដែលមានការហៅចូលជាច្រើនលើក។

ចំណែក អធិការនគរបាលខណ្ឌជ្រោយចង្វារ លោក លៀក ចាន់រាបសាបានបដិសេដឆ្លើយតបសំនួរ របស់ Newsroom Cambodia ដោយលោកជំរុញឱ្យទំនាក់ទំនងទៅមន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញវិញ។

លោកថា៖ «ចង់ដឹងព័ត៌មានខលទៅប្រធានការិយាល័យចរាចរណ៍ផ្លូវគោកពីព្រោះករណីនេះ ខាងចរាចរណ៍ផ្លូវគោកគេជាអ្នកដោះស្រាយ។ ខាងខ្ញុំដោះស្រាយគ្រោះថ្នាក់ប៉ះពាល់​អីតិចតួច»។

នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ លោក ដេ ម៉ៅ ប្រាប់ Newsroom Cambodia យ៉ាងខ្លីថា សំណុំរឿងក្តីបុកទារកស្លាប់នេះ ធ្លាក់ដល់ដៃតុលាការរួចទៅហើយ ដូចនេះមិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់លោកនោះទេ។

លោកបន្តថា៖ «សំខាន់លើតុលាការ បងសួរតុលាការ​បានត្រូវថាតើ តុលាការចេញលិខិតបង្គាប់ដើម្បីឱ្យសមត្ថកិច្ចនាំខ្លួនរបៀបម៉េច បើមានលិខិតហ្នឹងសមត្ថកិច្ចគេហ្នឹងអនុវត្តន៍ ព្រោះរាល់សំណុំរឿងគឺនៅតុលាការ»។

ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ប្រាប់ឱ្យ Newsroom Cambodia ទម្លាក់សំនួរតាមប្រព័ន្ទតេលេក្រាម ប៉ុន្តែលោកមិនឆ្លើយតប។

បើតាមសេចក្តីបំភ្លឺរបស់ សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បុកទារកស្លាប់នេះ កើតឡើងដោយរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយ លោក សោម ណូរីទីឃា អាយុ ១៩ឆ្នាំ ក្នុងស្ថានភាពស្រវឺង បានបុកម៉ូតូម៉ាក Honda Scoopy ជិះគ្នា ៣នាក់ នៅលើស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង២ និង ១០នាទីព្រឹក។ ប្រភពដដែល បន្តថា ក្នុងករណីនេះ មានទារកអាយុ ២ខែម្នាក់បានស្លាប់នៅថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២២ ក្រោយពេលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ បានរយៈពេល ៦ថ្ងៃ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក៏ធ្លាប់ប្រតិកម្មម្តងដែរជុំវិញគ្រោះថ្នាក់ចរាចរណ៍មួយនេះ ដោយលោកមិនគាំទ្រចំពោះអ្នកបើកបរដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ហើយបែរជាប្រើលុយដោះស្រាយបញ្ចប់រឿងដើម្បីរួចខ្លួន។

លោក ស ខេង ក៏បានបង្ហាញការសោកស្តាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ  ហើយលោកអះអាងថា កំពុងតាមដានព័ត៌មានជាក់លាក់នៃគ្រោះថ្នាក់ចរាចរណ៍នេះ ដើម្បីចាត់វិធានការឱ្យបានសមស្របផងដែរ។

មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ ឆ្នាំ ពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងមាត្រា៨៥ ដដែល ក៏បានចែងថា អ្នកបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង បណ្ដាលឱ្យមនុស្សស្លាប់ រត់គេចពីកន្លែងកើតហេតុ ដើម្បីគេចពីការទទួលខុសត្រូវ ជាដើម គឺត្រូវជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានទៅ ២៥លានរៀល៕

ខ្មែរក្រោមទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនសិទ្ធិមនុស្ស៤នាក់
ពលរដ្ឋខ្មែរក្រោមរស់នៅលើទឹកដីកម្ពុជាក្រោម បានរួមគ្នាលើកបដារនៅតាមផ្ទះរបស់ពួកគេ និងសរសេរសារផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងន័យជំរុញទៅរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន៤នាក់ ក្រោយអាជ្ញាធរប្រទេសកម្មុយនីស្តមួយនេះចាប់ឃុំខ្លួនក្នុងពន្ធនាគារ។

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នគរបាលវៀតណាម បានចាប់ខ្លួនពលរដ្ឋខ្មែរក្រោមចំនួន៩នាក់ ព្រមៗគ្នាដើម្បីសួរចំឡើយ​ ​ក្រោយ​ពេល​ពួក​គេ​ ធ្វើសកម្មភាព ផ្សព្វផ្សាយពីប្រវត្តិសាស្ត្រទឹកដីកម្ពុជា​​ក្រោម និងឯកសារ​​ស្តីពី ​«សិទ្ធិ​ជនជាតិដើម» ​របស់អង្គការសហប្រជាជាតិ នៅ​លើ​បណ្ដាញសង្គមហ្វេសប៊ុក និងនៅ​តាមមូ​លដ្ឋាន​របស់ខ្លួន​។

ក្នុ​ងថ្ងៃដដែល​នោះ ស​​កម្មជនសិទ្ធិមនុស្សខ្មែរក្រោម​ចំនួន​ ៣​នាក់ ​រួមមាន​លោ​ក យ័ញ ម៉ិញក្វាង រស់​​នៅខេ​ត្តឃ្លាំ​ង​ ​និង លោក ថា​ច់ ​កឿង​ ​លោក​តោ​​ ​ហ្វា​ង​ចឿ​​ង​ ​រ​ស់នៅខេត្តព្រះត្រពាំង ត្រូ​វបា​នចោ​ទប្រកា​ន់ពី​បទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់នៃអង្គការចាត់តាំង និងបុគ្គល»។

លុះមកដល់នៅថ្ងៃទី៣ ខែសីហា សកម្មជនការពារសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ទៀត គឺអ្នកស្រី ឌិន ធីហ្វិន រស់នៅខេត្តឃ្លាំង ដែលត្រូវអាជ្ញាធរនាំខ្លួនទៅសួរចម្លើយដែរនោះ ត្រូវរងការចោទ​ប្រកាន់​ពី​បទ​ ​«​មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​»​ ដែលពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​។

ពលរដ្ឋខ្មែរក្រោមម្នាក់ លោក ថាច់ មឿន អាយុ ​៣៨​ឆ្នាំ រស់នៅខេត្តឃ្លាំង បានអះអាងថា បច្ចុប្បន្ននេះព​​លរដ្ឋខ្មែរក្រោមទាំង៤នាក់នោះ កំពុងជាប់ឃុំក្នុងពន្ធនាគារក្នុងប្រទេសវៀតណាម ខណៈសកម្មជនខ្មែរក្រោម៥នាក់ ​ផ្សេ​​​​​ងទៀត​​​កំ​ពុ​​ងរ​​ង​កា​រឃ្លាំមើ​ល​ពីអាជ្ញា​ធ​រ​នៃប្រទេសកម្មុយនីស្តមួយ​នេះយ៉ាង​តឹងរឹង​​។

លោកចាត់ទុកថា​ ការឃុំខ្លួនសកម្មជនខ្មែរក្រោមទាំងនេះ​ គឺជាការធ្វើទុក្ខបុកម្និញលើពលរដ្ឋខ្មែរកម្ពុជាក្រោម​មិនឱ្យងើបតវ៉ាទាមទារសិទ្ធិនៅលើទឹកដីកំណើតរបស់ខ្លួន។

​ជាមួយគ្នានេះ លោកបានជំរុញឱ្យរដ្ឋាភិបាលវៀតណាមដោះលែង ពួកគេទាំងនោះ​​ឱ្យមានសេ​រីភា​ពឡើង​វិញ ដោយឥ​តល​ក្ខខណ្ឌ​។​

លោកថា៖ «ខ្ញុំចង់ផ្ញើ [សារ] ទៅរដ្ឋបាលវៀតណាមហ្នឹងឱ្យដោះលែងសកម្មជន ៤នាក់ហ្នឹងឱ្យមានសេរីភាពផង ហើយកុំចោទប្រកាន់គេ គំរាមគំហែងបំបិទសិទ្ធិសេរីភាពខ្មែរជនជាតិដើមជាទូទៅហ្នឹងបាទ»។

ក្រោយការឃុំខ្លួនសកម្មជនលើកកម្ពស់សិទ្ធិខ្មែរក្រោមនេះ ប្រជាពលរដ្ឋខ្មែរក្រោមបានប្រើប្រាស់បណ្តាញសង្គមហ្វេសបុករបស់ខ្លួនផ្លាស់ប្តូរូ​ប​ភាពលើគណនីរបស់ពួកគេ ជំនួសដោយរូបសកម្មជ​​នខ្មែ​រ​ក្រោ​មទាំង​ ៤នា​ក់​ដែលំ​ពុ​​ងជា​ប់ឃុំ ​និង​មានសរសេ​រអក្សរ​ថា ​«ត្រូ​វដោះ​លែង​សក​ម្មជ​នសិ​ទ្ធិម​នុស្ស​ខ្មែរ​ក្រោម​ជា​បន្ទា​ន់​»​។

ដោយ​ឡែក ​ពល​រ​ដ្ឋខ្មែ​ក្រោមមួយ​ចំនួនទៀត ដែល​រ​ស់នៅ​លើទឺក​ដីកម្ពុជា​ក្រោម ​ក៏បា​ន​សរ​សេ​រឈ្មោះស​កម្ម​ជន​ទាំង​៤នាក់​នោះ នៅលើ​​បដាពណ៌ស ហើយ​ថ​តផ្សព្វ​ផ្សាយតាម​បណ្តាញ​សង្គ​ម​ហ្វេស​បុ​ក​ជា​ប​ន្តប​ន្ទាប់​ផ​ង​ដែ​រ។ ​

ជា​មួយ​គ្នានេះ ​កាលពីថ្ងៃ​ទី០១ ​ខែសី​ហា ​ឆ្នាំ​​ ២​០០២​៣​ អង្គការ​ស​មា​គមខ្មែ​រកម្ពុ​​ជាក្រោម​បាន​ចេញសេចក្តីថ្លែងការណ៍​ ​ដោ​យអំពាវនា​វឲ្យ​រដ្ឋា​​ភិបាលវៀត​ណាមដោះលែ​ងព​ល​រ​ដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​មានសេ​រី​ភាព​វិញ និ​ងបញ្ឈ​ប់រាល់​ការរិ​តត្បិត​សិទ្ធិរ​បស់ខ្មែ​រ​ក្រោ​មជា​ប​ន្ទាន់​។ ​

ក្នុ​ងសេចក្តីថ្លែងការណ៍ ចាត់ទុកថា ទង្វើរបស់​អាជ្ញាធរវៀតណាមបានរំលោភសិទ្ធិមនុស្សខ្មែរក្រោមយ៉ាងធ្ងន់ធ្ងរ និងបំពានគោ​​លកា​រណ៍​សិទ្ធិមនុ​ស្សអ​ន្តរ​ជាតិ ​និងសិទ្ធិជនជា​​តិដើម​រប​ស់អ​ង្គកា​រ​សហ​​ប្រជា​ជាតិ។

សេ​ចក្តីប្រកាសរបស់អង្គការសហប្រជា​ជា​តិ​ ស្តី​ពីសិ​ទ្ធិជនជា​តិដើម ​មាត្រា៩ ឱ្យដឹងថា ជនជាតិដើ​ម ​និ​ងបុ​គ្គលជ​នជា​តិ​ដើម​ មានសិទ្ធិស្ថិតនៅជាសមាជិកសហគ​ម​ន៍​ ​ជាជនជាតិដើម និងសង្គមជាតិ​ ​ស​មស្រប​តាម​ប្រ​ពៃ​ណី​ ​និង​ទំនៀ​មទម្លា​ប់​រប​ស់សហគមន៍ និងសង្គមជា​តិពាក់ព័ន្ធ​។ ​គ្មាន​ការ​រើសអើង​ណាមួយកើ​តឡើ​ងដោ​យ​សា​រកា​រប្រើ​សិទ្ធិ​នេះឡើយ។​

អគ្គ​លេ​ខាធិការស​មាគម​ខ្មែរក​ម្ពុជា​ក្រោម​ ដើម្បីសិទ្ធិមនុ​​ស្ស ​និ​ងអ​ភិវ​ឌ្ឍន៍លោក​​បណ្ឌិ​ត សឺ​ន ​ជុំ​ជួន ​ប្រាប់​ New​sroom Cambodia នៅថ្ងៃអង្គារនេះ​​ថា​ នៅចំ​ពោះ​មុខនេះ​​​ មន្រ្តី​នៃអង្គ​កា​រសមាគ​មខ្មែរកម្ពុ​ជាក្រោម​កំពុ​ងរៀ​បចំ​ញត្តិ​ ដា​ក់តា​មប​ណ្តា​ស្ថា​នទូ​តប្រ​ទេស​ប្រជាធិបេតេ​យ្យធំ​ៗ​ដើ​ម្បីអន្តរា​គមន៍​។

ប​ន្ថែម​លើ​នេះ លោក​ថា ជម្រើសចុងក្រោយសមាគមខ្មែរកម្ពុ​​ជាក្រោ​ម​ប្រ​ចាំ​​នៅកម្ពុជា ​នឹងគ្រោ​ងធ្វើបាតុ​កម្ម​នៅមុ​ខស្ថាន​ទូតវៀ​តណាមតែ​ម្តង​ក្នុងករណី​​អាជ្ញាធរ​ប្រទេសក​ម្មុយនីសមួយនេះ មិន​ព្រមដោះលែ​ងសកម្ម​ជន​ខ្មែរក្រោម​ទាំង៤នាក់នោះទេ។​

លោក​ថា៖ «អាចនឹងមានផែនការមួយទៀត អាចនឹងមានការធ្វើបាតុកម្ម បើប្រសិនណាមិនមានដំណោះស្រាយ​អ្វីតា​មរយៈនែការធ្វើអន្តរាគមន៍របស់យើងនោះទេ យើឈានទៅដល់ការធ្វើ​បា​តុក​ម្ម ប៉ុ​ន្តែការធ្វើបា​តុ​កម្ម​នោះយើងមិនទា​​ន់បាន​កំណត់​កាលបរិច្ឆេតនៅឡើយទេ»។

ជុំវិ​​ញករណីនេះ ស្ថាន​ទូតវៀតណាម​ប្រចាំប្រទេសកម្ពុ​ជា និង អ្នកនាំពាក្យក្រសួងការប​​រទេ​ស​លោក ​អា​​​ន ​សុខខឿ​ន មិ​នអាចសុំការ​ឆ្លើ​យតបបានភ្លា​មៗទេនៅថ្ងៃ​អង្ការ​​នេះ​។

​ចំណែក​ អ្នកនាំពាក្យរ​ដ្ឋាភិបាលក​ម្ពុជាលោ​ក ផៃ ស៊ីផាន ប្រាប់ Newsroom ​C​a​mb​odia​ នៅថ្ងៃ​នេះថា ស​មាគម​ដែ​ល​លើក​កម្ពស់សិ​ទ្ធិ​ខ្មែរក្រោម ​អាចពិ​ភាក្សាជាមួយអង្គកា​រ​ស​ហប្រ​ជាតិ ដើម្បី​អន្តរាគ​មន៍រឿង​នេះបាន​។ ​

​​ដោយឡែ​កលោក​ថា ​រដ្ឋា​ភិបាលកម្ពុជា មិន​ជ្រៀតជ្រែកកិច្ច​​ការ​ផ្ទៃក្នុ​ងរបស់​ប្រទេសវៀតណា​មនោះ​ទេ ​ដោ​យថា​ ទឹក​ដីកម្ពុជាក្រោម​ស្ថិតក្រោមដែន​ស​មត្ថ​កិច្ច​រ​បស់​ប្រទេសវៀ​តណា​មទៅហើ​​យ។​

​លោ​កថា៖​«លើកលែងតែខ្មែរកម្ពុជាក្រោមខ្លួនឯងហ្នឹងជូនដំណឹងទៅភ្នាក់ងា​​រ អ​ង្គ​ការសហ​ប្រជាជា​តិ ដែ​លនៅ​ស្រុ​កខ្មែ​រ​​ឱ្យ​យ​ក​ក​រ​ណីហ្នឹងទៅពិនិត្យ​មើល​។​ ​រា​ជរដ្ឋា​ភិបា​ល​ ​[ក​ម្ពុជា]​ធ្វើអី​អ​ត់​កើតទេ»​។ ​

ទឹកដី​កម្ពុជាក្រោ​ម ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំងចុះហ​ត្ថ​លេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួ​​ត​​​​ត្រាបន្តដែលខ្មែរក្រោមចា​​ត់ទុកថាខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មានផ្ទៃដីទំហំ ៦​៧ ៧០​​០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង​។​

គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២​០២៣ ទឹ​កដីកម្ពុជាក្រោមបានស្ថិតនៅ​ក្រោមកា​រត្រួ​ត​ត្រារបស់វៀតណាមអស់រយៈពេល ៧៤ឆ្នាំមកហើយ។

​ដែ​នដី​កម្ពុជាក្រោមដែលអាណានិគមបារាំងហៅថា កូ​សាំងស៊ីន បច្ចុប្បន្នត្រូវបានសហព័​ន្ធខ្មែរ​កម្ពុជាក្រោ​មប៉ាន់​ប្រ​មាណ​ថា ​មានពលរដ្ឋខ្មែរក្រោមរស់នៅប្រមា​ណជា​ង​ ​៧​លាន​នាក់​ ប៉ុន្តែរ​ដ្ឋាភិបាលវៀត​​ណា​​​​​​​ម​​​ថា​ខ្មែ​រ​ក្រោម​​​​មាន១លាន៣សែននាក់។

​នៅ​ទឹកដី​កម្ពុជាក្រោម មាន​វត្តអារាមពុទ្ធសាសនាថេ​រវាទខ្មែរចំនួន ៤៦១ វត្ត​​ក្នុ​ងនោះខេត្តព្រះត្រពាំងដែលមានពលរដ្ឋខ្មែរក្រោ​​មរ​ស់នៅច្រើនជាងគេមានវត្តសរុបចំនួន ១​៤​៣​ វត្ត ហើយវត្តមានវ័យចំណាស់ជាង​​គេឈ្មោះ​ថា ​សំបួ​រ​រង្សី ​កសាងនៅ គ.ស. ៣៧៣ ស្ថិតនៅក្នុងស្រុកកំពង់ស្ពា​​ន ខេ​ត្តព្រះ​ត្រ​ពាំង។

នៅកម្ពុ​ជាក្រោម ​វត្តអារាមត្រូវបានគេចាត់ទុ​​កថាជាឃ្លាំ​ងវប្ប​ធម៌​ ​និង​ជាទី​កន្លែ​ង​ថែ​រក្សា​ការពារ​អត្ត​ស​ញ្ញា​ណរ​បស់​ខ្មែរ​ក្រោម​ទាំង​មូល។

បើ​ទោះបីជាទឹ​កដីកម្ពុ​ជាក្រោមត្រូវបានគ្រប់គ្រងដោយរដ្ឋាភិ​​បាល​វៀត​ណាមក៏ដោយ ចំណែក​​ព្រះអ​ង្គម្ចា​ស់​ ស៊ីសុវ​ត្ថិ ធ​ម្មិកោ ​ធ្លាប់មានព្រះ​រាជប​ន្ទូ​ល​ថា ​ចាប់តាំ​ងពីឆ្នាំ១៩៤​៩ រដ្ឋាភិបាល​ដឹក​នាំដោ​យព្រះ​ប​រមរ​តន​កោដ្ឋ​ ​រហូ​​​តដ​ល់រដ្ឋាភិ​បាលលោ​កសេនាប្រ​មុខ ​លន់ ន​​ល់ (១៩៧០ ដល់១៩៧៥) និងរដ្ឋាភិ​បា​ល​រប​ស់ ប៉ុ​ល ពត (១៩៧៥ ​​ដល់១​៩៧៩) គឺ​មិនទទួលស្គាល់ការកាត់​​ទឹក​ដី​កម្ពុ​ជា​ក្រោមទៅ​ឱ្យ​វៀត​ណាម​នោះឡើ​យ៕​

បក្សភ្លើងទៀនអំពាវនាវជាថ្មីឱ្យក្រសួងមហាផ្ទៃបើកទ្វារចរចាភាពជាប់គាំងផ្នែកច្បាប់របស់បក្សជំទាស់
មន្រ្តីគណបក្សភ្លើងទៀន អំពាវនាវជាថ្មីម្តងទៀតដោយជំរុញឱ្យរដ្ឋាភិបាលក្នុងអាណត្តិថ្មី និងភាគីពាក់ព័ន្ធបន្ធូរបន្ថយស្ថានភាពនយោបាយដែលកំពុងឡើងកម្តៅនៅពេលនេះវិលទៅរកភាពប្រក្រតីឡើងវិញដែលអាចបើកផ្លូវឱ្យគណបក្សជំទាស់មួយនេះបានចូលរួមការបោះឆ្នោតសម្រាប់អាណត្តិបន្ទាប់ ខណៈលទ្ធផលឆ្នោតសម្រាប់នីតិកាលទី៧នេះ រងការរិះគន់ពីសហគមន៍អន្តរជា តិថាជាការបោះឆ្នោតគ្មានសេរី និងយុត្តិធម៌។

នាយកខុទ្ទកាល័យ នៃគណបក្សភ្លើងទៀន លោក ហុង សុខហួរ ថ្លែងក្នុងសន្នីសិទ្ធកាសែតនៅថ្ងៃទី ៧ ក​​ក្ក​​ដានេះថា ក្នុងនាមគណបក្សក្រៅរដ្ឋាភិបាល គឺនៅតែបន្តរង់ចាំការឆ្លើយតបពីក្រសួងមហាផ្ទៃ​​ ជាពិសេស​រ​ដ្ឋា​​​​​ភិបាលនៅក្នុងអាណត្តិថ្មី។លោកបន្តថា ការប្រឹងប្រែងរបស់គណបក្សភ្លើងទៀននេះ គឺក្នុងគោលបំណ​​ង​​ដើម្បីអាចឱ្យបក្សជំទាស់នេះ មានលទ្ធភាពបានចូលរួមប្រកួតប្រជែងការបោះឆ្នោត នៅអាណត្តិបន្ទាប់​​ទៀ​​ត​​បាន ដូចបក្សនយោបាយដទៃដែរ​​។

លោកបន្តថា«គោលបំណងនៃសន្នីសិទ្ធកាសែតរបស់យើងគឺចង់បញ្ជាក់ឱ្យសាធារណៈជនបានដឹងអំពីការប្រឹងប្រែងរបស់គណបក្សភ្លើងទៀន នៅក្នុងការចូលរួមបោះឆ្នោតថ្ងៃទី ២៣ កក្កដា ប៉ុន្តែការប្រឹងប្រែង​​រប​​ស់​​យើងមិនដូចជោគជ័យដូចយើងបំណងទុកទេ ដោយសារមានបញ្ហារដ្ឋបាលនៃការចុះបញ្ជីនៅ គ.ជ.ប.​..​[​.​​​..​]​​..ខ្ញុំយល់ថារដ្ឋាភិបាលថ្មីមានឆន្ទៈដោះស្រាយបញ្ហាគណបក្សភ្លើងទៀន ដើម្បីឱ្យបានគណបក្សភ្លើងទៀ​​ន​បានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យ»។

បើតាម លោក ហុង សុខហួរ ក្បាលម៉ាស៊ីនដឹកនាំ គណបក្សភ្លើងទៀនបានព្យាយាមស្វែងរកច្រកចេញ តាំ​ង​​ពី​​មុនបោះឆ្នោត ដើម្បីបើកផ្លូវឱ្យគណបក្សនេះ បានចូលរួមប្រកួតប្រជែងដែរ ប៉ុន្តែនៅតែគ្មានលទ្ធភាព ក្រោ​​មហេតុផលខុសនីតិវិធី។

ជាថ្មីម្តងទៀត កាលពីថ្ងៃទី ២ សីហា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានជំទាស់ជាលើកទី២ បន្ទា​​ប់​​ពីលិខិត​​ស្នើ​​សុំជួបតំណាងក្រសួងមហាផ្ទៃដូចគ្នានេះ កាលពីថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៣ ត្រូវបរាជ័យ។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ដែលចេញកាលពីថ្ងៃទី ៣ សីហា បានបង្ហា​​ញកា​​រ​សោ​​ក​ស្តា​​​យដែលក្រសួងមហាផ្ទៃបដិសេធពីបំណងនៃការសុំជួប ដើម្បីឱ្យស្ថាប័នសា​​មីមួយនេះជួយផ្តល់ដំ​​ណោះ​​​​​ស្រាយពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅ​​ក្រសួង​​មហាផ្ទៃ​របស់​​គ​​ណ​​ប​​ក្ស​​ភ្លើងទៀន។

គេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបបានភ្លាមៗទេ ពីអ្នកនាំពាក្យក្រ​​សួងម​​ហា​ផ្ទៃ​​លោ​ក ខៀវ សុភ័គ និងលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃនេះ ដោយទូរស័ព្ទ​​ចូ​ល​​​​​ជាច្រើនដង តែពុំមានអ្នកទទួល។

យ៉ាងនេះក្តី ក្រសួងមហាផ្ទៃ តាមរយៈលិខិតជូនដំណឹងមកគណបក្សភ្លើងទៀន ធ្លាប់បញ្ជាក់ថា នៅចំពោះ​​មុខ​នេះ ក្រសួងមហាផ្ទៃមិនទាន់អាច ទទួលជួបសន្ទនាតាមសំណើរពីគណបក្សជំទាស់នេះបានទេ ដោយ​​ត្រូ​​វរង់​​ចាំ​​ក្រោ​​យ​មានរដ្ឋាភិបាលថ្មីកើតឡើង។

កាលពីថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធចុះបញ្ជី​​គ​​ណ​​​​​​បក្សភ្លើងទៀន ក្នុងការចូលរួមប្រកួតប្រជែងបម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកា​​លទី​​៧ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ កក្កដា។

ការបិទផ្លូវដោយ គ.ជ.ប នេះ ក្រោយមហេតុផលថា គណបក្សភ្លើងទៀនខ្វះប្រកាសច្បាប់ដើម ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលបញ្ជាក់ពីនីត្យានុកូលកម្មដោយរដ្ឋបាលរាជធា​​នី ខេត្ត ក្រុង ស្រុក ខណ្ឌនៅការិយាល័យ ច្រកចេញចូលតែមួយ ឲ្យបានត្រឹមត្រូវ។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ គាំទ្រចំពោះ​​កិច្ច​​ខិត​​ខំ​​ប្រឹង​​ជាថ្មីទៀត របស់ក្បាលម៉ាស៊ីនដឹកនាំ នៃគណបក្សក្រៅរដ្ឋាភិបាលនៅពេលនេះ។លោកចាត់ទុកថា ការ​​ត​​ស៊ូមតិតាមនីតិវិធីច្បាប់នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីទទួលខុសត្រូវ របស់គណបក្សភ្លើងទៀ​​ន។ក្នុងន័​​យនេះ បើទោះជាលទ្ធផលចេញមកបែបណា តែជាការបង្ហាញឱ្យឃើញពីការព្យាយាមគ្រប់មធ្យោបាយ ដើ​​ម្បី​​ជំរុញឱ្យបក្សនេះ មានឱកាសចូលរួមប្រកួតប្រជែង នៅអាណត្តិបន្តបន្ទាប់ទៀត។

លោកបន្តថា«ជារឿងត្រឹមត្រូវហើយដែលគាត់បន្ត ហើយប្រសិនបើគាត់មិនបន្តទេយើង​ឃើញថាគា​​ត់​​បោះ​​បង់​ចោល​​គណបក្សមួយហ្នឹងហើ​យ។ដូចយើងដឹងហើយថាមុ​​នការបោះឆ្នោត២០២៣នេះគឺ​ដោយ​សា​​រ​​តែ​​លិ​​​​ខិតបទដ្ឋានគតិយុត្តិ ជាពិសេសសំបុត្រកំណើ​តរបស់គណបក្សភ្លើងទៀ​នហ្នឹងត្រូវ​​បានដែ​ល​​ហៅថា​ច្បា​​ប់ដើម ដល់អញ្ចឹងទៅគាត់គ្មានពេលវេលាគ្រប់​គ្រាន់ក្នុងការតស៊ូមតិជាមួយនិងក្រ​សួងមហាផ្ទៃ។ដូច្នេះជំ​ហ​​រ​​នេះ​​ជា​ជំហរល្អ »។​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧នេះ ក្នុងចំណោមគណបក្សនយោបាយទាំង១៨ គឺគ​​ណ​​​​បក្សប្រជាជនកម្ពុជា ទទួលសំឡេងគាំទ្រ ៨២.៣០ភាគរយ ដែលអាចទៅគ្រប់​​គ្រងកៅអី​​នៅក្នុងរដ្ឋស​​ភា​​បាន ១២០ អាសនៈ ខណៈដែលគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៥​ អាស​​នៈ​​នៅក្នុងរដ្ឋសភា។

នៅក្រោយការប្រកាសលទ្ធផលឆ្នោតជាផ្លូវការដោយ គ.ជ.ប កាលពីថ្ងៃទី ៥ កក្កដា ឆ្នាំ២០២៣ ព្រះ​​ម​​ហា​​​ក្សត្របានត្រាស់បង្គាប់តែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧នេះ កា​​ល​​​ពី​​ថ្ងៃ​ទី​ ៧ កក្កដា។

យ៉ាងនេះក្តី ការបោះឆ្នោតនៅក្នុងអាណត្តិនេះ ដែលមិនមានវត្តមានបក្សប្រឆាំងចូលរួម បានជំរុញឱ្យ​​​សហ​​គ​​​មន៍អន្តរជាតិ ជាពិសេសប្រទេសប្រកាន់គោលការណ៍ប្រជាធិបតេយ្យ មិនទទួលស្គាល់លទ្ធផល​​ឆ្នោត។​​ក្រុ​មប្រទេសលោកខាងលិចទាំងនោះ រួមានសហរដ្ឋអាមេរិក និង UN ជាដើមបង្ហាញការខកចិត្ត និងហ៊ា​ន​​និ​​​យាយចំៗ ពីដំណើរការបោះឆ្នោតថាគ្មានសេរី និងយុត្តិធម៌ទេ៕

សំណុំរឿងវាយមន្រ្តីបក្សភ្លើងទៀននៅខណ្ឌពោធិ៍សែនជ័យមិនទាន់មានតម្រុយថ្មី
អនុប្រធានគណបក្សភ្លើងទៀននៅខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ជា​ងមួយឆ្នាំមកនេះ សមត្ថកិច្ចនៅមិ​​​​នទាន់ចាប់ជនដៃដល់មកផ្តន្ទាទោសបាននៅឡើយ ខណៈ មន្រ្តីសង្គមស៊ីវិលជំរុញឱ្យសមត្ថកិច្ចពន្លឿននី​​តិ​​វិ​​ធីបន្តស៊ើបរឿងក្តីនេះឱ្យបានឆាប់ដើម្បីបង្ហាញពីតម្លាភាពក្នុងសង្គម។

អនុប្រធានគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក នល់ ពង្សធិរិទ្ធ ប្រាប់ Newsroom Cam​b​o​d​​ia នៅថ្ងៃនេះថា លោកពុំមានសង្ឃឹមលើអាជ្ញាធរក្នុងការស្រាវជ្រាវរកជនដៃដល់យក​មកផ្តន្ទាទោសតាមផ្លូវច្បាប់នោះទេ ដោយថា​ អាជ្ញាធរមិនទាន់បង្ហាញតម្រុយថ្មីណាមួយជុំវិញរឿងក្តីរបស់លោក។លោកចាត់ទុ​ក​ថា ការបន្តអូសបន្លាយពេលដើម្បីរកយុត្តិធម៌ឱ្យរូបលោកជាងមួយឆ្នាំមកនេះ គឺជាចេតនារើសអើងខាងន​​យោ​បាយ បើទោះបីជាមានភស្តុគ្រប់គ្រាន់ក្នុងការស្វែងរកជនបង្កហេតុក៏ដោយ។

លោកបន្តថា៖ «អត់មានឃើញ [តម្រុយថ្មី] អីផង អូន! ស្ងាត់ឈឹងអត់មានអីផង។ [ខ្ញុំ] យល់ឃើញថា រឿងតិចតួចហ្នឹង គ្មានក្រៅពីរឿង [រើសអើងនិន្នាការនយោបាយ] អីអស់ហ្នឹងកើត ។ខ្ញុំមិនដែលមានទំនាស់អីជាមួយអ្នកណាផង បើយើងមានទំនាស់យើងសង្ស័យមានទំនាស់ យើងពាក់ព័ន្ធនឹងការរកស៊ី យើងអត់ដែលមានអីផង​»។

យ៉ាងនេះក្តី លោក នល់ ពង្សធិរិទ្ធ ប្រាប់ថា មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះ មានមនុស្សតាមឃ្លាំមើលលោកជាប្រចាំ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ស្ថានភាពទាំងនោះ ហាក់មានភាពស្ងប់ស្ងាត់ទៅវិញ។ លោកបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះលោកនៅតែបន្តសកម្មភាពជាមួយគណបក្សភ្លើងទៀ​ន​ជាធម្មតា ទោះបីធ្លាប់រងការប្រើហិង្សា និងការគំរាមគំហែងជាបន្តបន្ទាប់ក៏ដោយ។

អនុប្រធានគណបក្សភ្លើងទៀន ប្រចាំខណ្ឌពោធិ៍សែនជ័យ លោក នល់ ពង្សធិរិទ្ធ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមប្រដាប់ដោយដែករលាស់ លបវាយ បណ្តាលឱ្យរបួសក្បាលធ្ងន់ធ្ងរ ដេរចំនួន១២ថ្នេរ កា​​ល​ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលអះអាងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ លោក  លោក​ក៏ទទួលរងការលបវាយប្រហារម្តងដែរពីមានជនមិនស្គាល់​​អត្តស​​​ញ្ញា​ណ ដែលបណ្តាលឱ្យរង្គើ​​ធ្មេញមុខស្ទើរបាក់ធ្មេញចំនួន៥ ហើ​​យ​​វា​​យ​​ចំ​​ក្បា​​​​ល​​ម្តង នៅខណ្ឌពោធិ៍សែនជ័យដូចគ្នា ប៉ុន្តែលោក​​មិនបាន​​ដាក់​​ប​​​ណ្ដឹ​​​​​​​​ង​​ភ្លា​​ម​​ៗដូចករណីលើក​​ទីពីរនេះទេ។

ជុំវិញករណីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានបដិសេធដោយខ្លីថា ដើម្បីបានដឹ​​ង​​រឿ​ងនេះច្បាស់លាស់ គួរទាក់ទងលោក សាន សុខសីហា អ្នកនាំពាក្យស្នងការ​​នគរបាលរាជធានីភ្នំពេញ។

លោកបន្តថា៖ «តេទៅខាងអ្នកនាំពាក្យស្នងការ សាន សុខសីហា»។

ចំណែក អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា គេហទំព័រ Newsroom Cambodia មិនអាចសុំការបំភ្លឺបានភ្លាមៗទេ នៅថ្ងៃនេះ។

ទាក់ទិនករណីនេះ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី បានព្យាយាមបដិសេដឆ្លើយតបជុំវិញករណីនេះ ដោយអះអាងថា លោកកំពុងជាប់រវល់ មុននឹងផ្តាច់ទូរស័ព្ទ។

លោកបន្តថា៖ «ខ្ញុំជាប់ប្រជុំបន្តិច ប្រជុំដើមសប្តាហ៍»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃ អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សង្កេតឃើញថា កា​​រប្រើប្រាស់អំពើហិង្សាលើ​​​សកម្មជនបក្សប្រឆាំងសមត្ថកិច្ច​​កម្រចាប់ខ្លូនអ្នកប្រព្រឹត្តបទ​​ល្មើសបាន​​ណា​​ស់​​​។លោកចាត់ទុកថា នេះជាការអនុវត្តច្បាប់មិនស្មើភាពគ្នា។ជាមួយគ្នានេះ លោក​បានជំរុញឱ្យសមត្ថកិច្ចជំ​​​នាញ ពន្លឿននីតិវិធីស្រាវជ្រាវចាប់ជនដៃដល់ដែលវាយលើមន្រ្តីបក្សជំទាស់ មកផ្តន្ទាទោសតាមផ្លូវច្បាប់ដើម្បីបង្ហាញពីតម្លាភាពក្នុងសង្គម។

ជាងនេះទៅទៀត លោកថា ប្រសិនបើ​សមត្ថកិច្ចបន្តទុកសំណុំរឿងក្តីនេះចោល នោះគឺជាចេតនាមួយប​​ង្ហាញ​​ឱ្យឃើញពីការអនុវត្តច្បាប់ដែលមានការរើសអើងខាងនយោបាយ និងបង្កឱ្យមានអំពើនិទណ្ឌភាពក្នុងសង្គម ថែមទៀតផង។

លោកបន្តថា៖ «ខ្ញុំយល់ថា សមត្ថកិច្ចមិនមែនអសមត្ថភាពទេ វាអាស្រ័យទៅលើឆន្ទៈ តើចង់ អនុវត្តន៍ ឱ្យមានប្រសិទ្ធិភាព ឬមួយយ៉ាងណា? ហ្នឹងដែលសំខាន់។អញ្ជឹងកាលណាតែយើងមិនបានអនុវត្តន៍ច្បាប់ ឱ្យបានមានប្រសិទ្ធិភាព  ហើយផ្តល់យុត្តិធម៌ជូន ជនរងគ្រោះគឺជានិទណ្ឌភាពមួយ នៅក្នុងហ្នឹង ហើយអំពើនិទណ្ឌភាព ក៏វាជំរុញ ជនដែលបង្កហ្នឹង មិនខ្លាចញញើតនឹងច្បាប់ ហើយបង្ក ប្រើប្រាស់នូវអំពើហិង្សាហ្នឹងបន្តទៅទៀត»។

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សមាគមការពារសិទ្ធិមនុស្ស អាដហុក បានចេញសេចក្តីថ្លែងការមួយបង្ហាញថា ក្នុងរយៈពេលប្រមាណ ៣ខែ នៅដើមឆ្នាំ២០២៣ មានសកម្មជនគណបក្សនយោបាយ ជាពិសេសសកម្មជនបក្សភ្លើងទៀនចំនួន ១០នាក់ បានរងការវាយប្រហារដោយក្រុមជនមិនស្គាល់មុខ បណ្តាលឲ្យរងរបួស និងខ្លះរហូតដល់ពិការភាព។

តាមរយៈរបាយការណ៍នេះ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ សកម្មជនគណបក្សនយោបាយជាង ៤០នាក់មកហើយ បានរងការវាយប្រហារ ដោយអំពើហិង្សាពីក្រុមជនមិនស្គាល់មុខ ហើយក៏មានអ្នកស្លាប់​​ដោ​​យ​​ការប្រើអំពើហិង្សានេះដែរ កា​​ល​​ពីឆ្នាំ២០២២។

ជាមួយគ្នានេះ ទម្រង់នៃអំពើហិង្សាទាំងនោះ កើតឡើងនៅក្នុងរូបភាពដូចជា ការជិះម៉ូតូតាមវាយពីក្រោយ ការស្ទាក់វាយនឹងដំបង ការកាប់នឹងកាំបិត ការគប់ ការវាយនឹងដុំថ្ម ការវាយទាត់ធាក់ ការធាក់ផ្តួលម៉ូតូ និងបើករថយន្តបុកជាដើម។ សេចក្តីថ្លែងការដដែល ចាត់ទុកការយាយីលើរាយកាយសកម្មជនបក្សជំទាស់នេះថា នឹងបង្កឲ្យមានអំពើនិទណ្ឌភាព និងប៉ះពាល់ដល់សន្តិសុខផ្ទាល់ខ្លួនរបស់ពលរដ្ឋដែលធានាពីភូមិ ឃុំមានសុវត្ថិភាព៕

លោក រ៉ុង ឈុន ចាត់ទុកសារព្រមានរំលាយបក្សភ្លើងទៀនជាថ្មីថាជាការគំរាមខាងនយោបាយ
មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន លើកឡើងថា គណបក្សជំទាស់​មួយនេះពុំស្ថិតនៅក្រោមការបញ្ជាដោយផ្ទាល់ពី លោក សម រង្សីនោះទេ និងបានចាត់ទុកថា ការព្រមានរំលាយបក្សភ្លើងទៀនសាជាថ្មីម្តងទៀត រប​​ស់​​​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺជាការគំរាមគំហែងខាងនយោបាយ។

ការលើកឡើងនេះ ក្រោយពេលលោក ហ៊ុន សែន បានព្រមានសាជាថ្មីម្តងទៀតថា នឹងរំលាយគណបក្សជំ​​ទា​​ស់នៅកម្ពុជាមួយនេះចេញពីសង្វៀននយោបាយ ក្រោយពេលលោក​រកឃើញថា មន្រ្តីបក្សភ្លើងទៀនជា​​​​ច្រើ​​នរូបមានជាប់ពាក់ព័ន្ធទៅនឹងផែនការគូសបំផ្លាញសន្លឹកឆ្នោតដែលមានលោក សម រង្សី ជាអ្ន​​កនៅពី​​ក្រោ​​​យផែនការទាំងនេះ។

អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា ការព្រមានរំលាយបក្សភ្លើងទៀនពីលោក នាយករដ្ឋមន្រ្តីហ៊ុន សែន នេះ គឺតែងតែកើតមានជារឿយៗ ដោយលោកចា​​ត់​​ទុកថា នេះ​ជាការធ្វើទុក្ខបុកម្និញមកលើបក្សជំទាស់។ជាមួយគ្នានេះលោកថា មន្រ្តីបក្សភ្លើងទៀន មិនមា​​ន​ជាប់ពាក់ព័ន្ធជាមួយអ្នកនយោបាយដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ​ដូចការចោទប្រកាន់ពីលោក ហ៊ុន សែន នោះទេ។លោកបន្ថែមថា គណបក្សរបស់លោក គឺបង្កើតឡើងទៅតានផ្លូវច្បាប់ ដែលមានរចនាសម្ព័ន្ធដឹកនាំផ្ទៃក្នុងបក្សត្រឹមត្រូវគោលការណ៍ប្រជាធិបតេយ្យ ដោយគោរពតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដែ​ល​​ជាច្បាប់កំពូល។

លោកបន្តថា៖ «អ្វីៗដែលលោកនាយករដ្ឋមន្រ្តីចង់រំលាយហើយ ក៏មិនអាចអ្នកណាទប់ស្កាត់ រារាំង ធ្វើអន្តរាគមន៍បានដែរ ការសម្រេចចិត្តរបស់គាត់។គ្រាន់តែចង់បញ្ជាក់ថា គណបក្សភ្លើងទៀន វាមិនមែននៅក្រោមកាបង្គាប់បញ្ជារបស់អ្នកនយោបាយណាមួយក្រៅប្រទេសនោះទេគណបក្សមានលក្ខន្តិកៈរបស់ខ្លួនដែលតម្កល់នៅក្រសួងមហាផ្ទៃ»។

លោកនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ក្នុងពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានព្រមានរំលាយគណបក្សភ្លើងទៀនជាថ្មីទៀត ក្រោយពេលលោកអះអាងថា​ គណបក្សនេះមានលោកសម រង្សី ជាអ្នកនៅពីក្រោយខ្នង។ លោកបន្ថែមថា សមាជិកគណបក្សភ្លើងទៀនជាច្រើនរូបបានសារភាពរួចមកហើយថា ពួកគេពិតជាមានជាប់ទាក់ទងនឹងអ្នកនយោបាយនៅក្រៅប្រទេសពិតមែន ខណៈ សកម្មជនបក្សភ្លើងទៀនជាច្រើនរូបទៀតកំពុងជាប់ចោទពីបទញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោ​​ល។

លោកបន្តថា៖ «ខ្ញុំគ្រាន់តែបញ្ជាក់ទុកព្រមានជាមុន ប្រសិនបើមេចៅហ្វាយរបស់អ្នកលើកកាំបិទកាប់ខ្ញុំ ខ្ញុំក៏មិនខ្លាចលើកកាំបិទកាប់កូនចៅរបស់អ្នកដែរ។ មូលហេតុងាយយល់ភស្តុតាងមានគ្រប់គ្រាន់ អំពីអ្នកណាខ្លះគេបង្កើតនូវឆាណែល សប្បាយ តេលេក្រាម ខ្ញុំបានចូលទៅខំមិនផ្ទាល់នៅក្នុងហ្នឹង ហើយយើងបានរកមុខសញ្ញាមួយចំនួនដែលចេញមកពីស្រុកក្រៅចូលមកក្នុងបក្សនយោបាយមួយ អញ្ជឹងទេតើបក្សនេះគួរត្រូវបានរំលាយឬអត់?»។

នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក ហ៊ុន សែន មានបំណងកំទេចគណបក្សភ្លើងទៀន ឱ្យរលា​​យ​​ដូចគណបក្សសង្រោះជាតិ។ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ដែលទើបតែ​​បិ​​​​ទបញ្ចប់ទៅថ្មីនេះៗ លោក ហ៊ុន សែន ក៏ធ្លាប់ ប្រមានរំលាយបក្សជំទាស់មួយនេះ​ដែ​រ ដោយចោទថា ពាក់ព័​​ន្ធផែនការគូសបំផ្លាញសន្លឹកឆ្នោតចោល។

យ៉ាងនេះក្តី លោក រុង ឈុន បានប្រាប់ Newsroom Cambodia ថា ស្ថានភាពនៅ​ចំពោះមុខនេះ គណបក្សភ្លើងទៀនមិនមានផែនការអ្វី ដើម្បីបន្ថយកម្តៅនយោបាយដែលកំពុងកើតមាននោះទេ។លោកថា ម​ន្រ្តីគណបក្សភ្លើងទៀន នៅតែបន្តសកម្មភាពជាធម្មតាដើម្បីជួបជុំអ្នកគាំទ្របក្សរបស់ខ្លួន នៅតាមមូលដ្ឋាន ក្នុងបំណងផ្សព្វផ្សាយពីគោលនយោបាយបក្ស ដើម្បីចូលរួមប្រកួតប្រជែងនៅអាណត្តិក្រោយៗទៀត។

លោកបន្តថា៖ «គណបក្សភ្លើងទៀននៅតែប្រកាន់ជំហរដើមដដែល មិនរាថយទេ យើងត្រូវចុះជួបជាមួយសកម្មជន ជាមួយអ្នកគាំទ្រ ក៏ដូចជាការពង្រឹង នៅរចនាសម្ព័ន្ធរបស់ខ្លួនតាមបណ្តារាជធានីទាំង២៥ [រាជធានី–ខេត្ត] រហូតដល់ឃុំសង្កាត់មូលដ្ឋានរបស់ខ្លួន ដូចច្នេះយើងអត់មានអីដែលត្រូវបន្ធូបន្ថយ បែបណានោះទេ យើងមិនបានធ្វើអីឱ្យឡើងកម្ដៅដែរ»។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា វាសនា គណបក្សភ្លើងទៀនអាចនឹងត្រូវបញ្ចប់ប្រសិនបើមានភាគីណាមួយប្តឹងទៅតុលាការជុំវិញបទល្មើសណាមួ​​យ​​ដែលខុសច្បាប់។

លោកបន្តថា ការព្រមានរំលាយបក្សភ្លើងទៀនពី លោក ហ៊ុន សែន ហាក់ដូចជាការគំរាមផ្នែកនយោបាយទៅវិញទេ ដែលខុសពីការរំលាយបក្សសង្គ្រោះជាតិ ដែលពេលនោះលោក ហ៊ុន សែន មិនបានបញ្ជេញសារញឹកញាប់ដូចពេលនេះ។

លោកបន្តថា ៖« ការលើកឡើងដដែលៗរបស់អ្នកដែលមានបំណងថា ចង់រំលាយ គណបក្សភ្លទៀនហ្នឹង គឺ​​​​គាត់អត់រំលាយទេ បើសិនជាគាត់ចង់រំលាយ គឺគាត់អត់និយាយដូចកាល​គណបក្សសង្រ្គោះជាតិអ៊ីចឹង! មា​​​​នន័យថា គណបក្សសង្គ្រោះជាតិអត់មានថារំលាយទេប៉ុន្តែពេលប្តឹងគឺរលាយតែម្តង» ។

គេសង្កេតឃើញថា នៅមុនការបោះឆ្នោតមកដល់ សកម្មជននៅតាមមូលដ្ឋានត្រូវរង់ការគំរាមកំហែង និង​​យា​យីខាងនយោបាយ។ដោយឡែក ក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សជំទាស់នេះ ប្រមាណ ១០នាក់​​ផ្សេ​​ងទៀត ទាំងមុន និងនៅក្រោយការបោះឆ្នោត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់​​តាមផ្លូវតុ​​លាការ​​ជា​​បន្តបន្ទាប់។

ភាពប្រឈមទាំងនេះ គេនៅមិនទាន់គិតដល់ គណបក្សភ្លើងទៀន ត្រូវបានគណៈកម្មាធិកា​​រជាតិ​រៀបចំការបោះឆ្នោត បិទទ្វារមិនឱ្យចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើ​​សតាំងតំណា​ង​​រា​​ស្រ្ត​​​​ នៅអាណត្តិទី៧នេះថែមទៀតនៅឡើយផង៕

ព័ត៌មាន​​ពិស្តា​រ៖ ជ​ម្លោះដីនៅភូ​មិឡពាង​ជាមួយ​គ្រួ​សារអ្ន​កមានអំ​ណាចអូ​សបន្លាយ​ជាង២០​ឆ្នាំ
វិវា​ទដី​ធ្លី​រាំរ៉ៃនៅ​សហ​គម​ន៍ឡ​ពា​ងស្រុ​ក​កំ​ពង់​ត្រ​ឡាច​ ​ខេត្ត​កំ​ព​ង់ឆ្នាំ​ង​ ដែលបានអូ​សបន្លា​យជា​ង​​២​០ឆ្នាំទៅនេះ ស​ង្គ​​ម​​ស៊ី​​​​​វិលមើ​លឃើញ​ថា​​ដោយ​សារ​មន្រ្តី​មាន​អំណា​ចលូក​ដៃទៅក្នុ​ងប្រ​ព័​ន្ធ​យុត្តិធ​ម៌ ​ធ្វើឱ្យព​​ល​​រដ្ឋធ្លា​ប់អាស្រ័​យ​ផ​​​​​ល​ធ្លាក់ក្នុ​ងជីវភា​ពក្រដុន​ដា​ប។

​សា​លាឧទ្ធរណ៍រា​ជធានីភ្នំពេ​ញបានបន្ត​កោះហៅប្រ​ជាស​ហគម​ន៍ឡពាងចំ​នួន៥នាក់ ​ឱ្យចូលទៅ​​បំភ្លឺនៅ​ថ្ងៃទី៨​ ខែ​​​​​​សីហា ​ឆ្នាំ២០២៣ ​ដើ​ម្បីទា​ញហេ​តុផ​លផ្ទាល់​មាត់ ជុំ​វិញជម្លោះដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី(KDC) រ​ប​ស់​អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

បើ​​តាមលិខិ​តកោះហៅ ​ចុះថ្ងៃ​ទី១៨​ ខែកក្ក​ដា ​ឆ្នាំ២០២៣ដែលNewsroom Cambodia ទទួលបានការ​ ចូ​ល​​បំភ្លឺនេះជាលើកទី៤​ ហើយតំណាងពលរដ្ឋដែលត្រូវតុលាការសួរទាញយកចំឡេីយ​ មាន៥នាក់ជាតំណាងអ្នកតវ៉ាសកម្មគឺ អ្ន​ក​ស្រី អ៊ុំ សុភី លោក រាជ សីម៉ា លោក ស្ងួន​ ញឿន អ្នកស្រី កែវ វណ្ណៈ និងលោក ផេង រ៉ុម។

អ្នកស្រី កែវ វណ្ណៈ និយាយថា​ ការចូលទៅបំភ្លឺពាក់ព័ន្ធពាក្យបណ្តឹងអ្នកភូមិ សុំមោឃភាពកិច្ចព្រមព្រៀង ក្នុងជម្លោះដីធ្លីជាមួយអ្នកស្រី ជា ខេង ក្រោយសហគមន៍ដាក់ពាក្យបណ្តឹងក្នុង ឆ្នាំ២០១៤។

អ្នកស្រីរំឭកថា អំឡុងឆ្នាំ២០០៨ អ្នកស្រី ជា ខេង បានប្រើទាហ៊ានរារាំងប្រជាពលរដ្ឋមិនឱ្យចូលទៅរស់នៅលើដីដែលអ្នកភូមិកាន់កាប់តាំងពីសម័យរំដោះពីជំនាន់ប៉ុល ពត លុះមកដល់ឆ្នាំ២០១៤ ភាគីក្រុមហ៊ុនរបស់អ្នកស្រី​ ជា​ ខេង​  បានធ្វេីរបងចាក់គ្រឹះហំព័ទ្ធមិនឱ្យពួកគាត់​ ចូលទៅអាស្រ័យផល។

ស្ត្រីអាយុ៦១ឆ្នាំរូបនេះ សំអាងថា វិវាទបានកើតឡើងចាប់ពីឆ្នាំ២០០០ប៉ះពាល់ពួកគាត់១៨៤គ្រួសារ​មានដី១០៨ហិកតា​ ដែលដីទាំងអស់នោះ​ បានធ្លាក់ក្នុងដៃក្រុមហ៊ុនលោកស្រី​ ជា​ ខេង​ ហេីយបញ្ហានេះ ពួកគា​ត់បានរក​កិច្ច​អន្ត​រាគមន៍ពីស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ នៅ​​តែមិនអាចរកច្រកចេញបាន ។

អ្នកស្រី កែវ វណ្ណៈ ឱ្យដឹងទៀតថា ការអូសបន្លាយពេលជាង២០ឆ្នាំ ស្របពេលក្រុមហ៊ុនបានធ្វើរបងព័ទ្ធយ​កដី​មិនឱ្យចូលអាស្រ័យផលបែបនេះ ធ្វើឱ្យអ្នកស្រីប្រឈ​​ម​​បញ្ហាជីវភាពខ្លាំង ដែលប​ច្ចុ​ប្បន្នគាត់មើលកូនៗឱ្យ​​​គេបានប្រាក់២០ម៉ឺនរៀលក្នុងមួយខែ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

អ្នកស្រីថា៖«និយាយទៅចង់តែទឹកភ្នែក តាំងបាត់បង់ដីស្រែអីមកហ្នឹង! កូនចៅក៏អត់បាននៅផ្ទះ រៀនសូត្រក៏អត់បានរៀនសូត្រ នៅតែកូនប្រុសមួយដើររើសខ្យងរាល់ថ្ងៃយប់ដើររើសតាមបឹង ហើយអាបឹងហ្នឹង ឥលូវគេជីកបូមខ្សាច់បូមអី »។

អ្នកស្រី​ អ៊ុំ សុភី​ វ័យ ៤៤ឆ្នាំ ដែលបានតវ៉ាច្រើនឆ្នាំនិយាយថា  ដីគាត់២ហិកតា ត្រូវក្រុមហ៊ុន KDC ធ្វើរបងព័ទ្ធយកទាំងមិនទាន់ផ្តល់សំណង ។

ជុំវិញបញ្ហានេះ Newsroom Cambodia មិនអាចរកការបញ្ជាក់ពីលោកស្រី ជា ខេង ប្រធានក្រុមហ៊ុន KDC បានទេត្រឹមថ្ងៃសុក្រនេះ។

យ៉ា​​ងណាអ្នកស្រី អ៊ុំ សុភី ឱ្យដឹងថា ក្នុងឆ្នាំ២០១៤ អ្នកមានវិវាទដីធ្លីនៅភូមិឡពាងជាង ២០គ្រួសារ បានទៅជួបក្រុមហ៊ុន KDC នៅសាលាស្រុកកំពង់ត្រឡាច ដែលមានទាំងវត្តមានអាជ្ញាធរ ដើម្បីដោះស្រាយសំណង។

ប៉ុន្តែ​គាត់ថា កិច្ចសន្យាដែលអ្នកភូមិមួយចំនួនបានផ្តិតមេដៃលើកិច្ចសន្យា ពួកគេមិនចេះអក្សរ មិនបានដឹងថា លើក្រដាសនោះគេសរសេរពី​​​​​អ្វីនោះទេ ។

ក្រោយមក អ្នកដែលបានផ្តិតមេដៃទើបដឹងថា កិច្ចសន្យានោះជាការទទួលយកសំណង១លៀនរៀល ក្នុងដី១ហិកតា ខណៈអ្នកភូមិទាមទារ១ម៉ឺនដុល្លារក្នុង១ហិកតា ដែលបញ្ហានេះជំរុញឱ្យពួកគេ ដាក់ពាក្យប្តឹង​​ទៅ​​​តុ​​លា​ការដើម្បីសុំមោ​ឃភាពកិច្ចសន្យា ដោយសំអាងថាកិច្ចសន្យាពេលនោះ ធ្វើឡើងក្រោមរូបភាពគំរាមកំហែង។

យ៉ាងណាក្តី អ្នកស្រី អ៊ុំ សុភី រំពឹងថា សាលាឧទ្ធរណ៍រាជធានីភ្នំពេញនឹងកាត់ក្តីសំណុំរឿងនៅសហគមន៍ឡពា​ងនេះប្រកបដោយតម្លាភាព ដើម្បីផ្តល់យុត្តិធម៌សម្រាប់អ្នកភូមិដែលកំពុងរង់ចាំយុត្តិធម៌ ។

អ្នកស្រីបន្តថា៖«សម្រាប់ខ្ញុំ ខ្ញុំសង្ឃឹមថា តុលាការនឹងផ្តល់ភាពយុត្តិធម៌ និងឯករាជ្យដល់ពួកយើង ដោយឈ​រ​​លើយុត្តិធម៌ កាត់ក្តីដោយយុត្តិធម៌ ឯករាជ្យ ដោយមិនលម្អៀង»។

ជុំវិញករណីនេះ​ដែរ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី​ សុខា លើកឡើងថា ប្រជាពលរ​ស់​នៅក្នុងសហគមន៍ឡពាង បានកាន់កាប់ដីតាំងពីអំឡុងឆ្នាំ១៩៧៩ មកម្លេះ ដែលមានន័យថា ពួកគេមា​ន​សិទ្ធិអាស្រ័យផលដោយស្របច្បាប់រួចទៅហើយ។

មួ​យវិញទៀតលោកថា ទោះបីជាភាគីក្រុមហ៊ុនអះអាងថា មានប្លង់កម្មសិទ្ធិក្នុងការកាន់កាប់ដីនៅសហគមន៍​ឡពាងនេះក៏ដោយ ប៉ុន្តែលោកថា បណ្ណកម្មសិទ្ធិនោះនៅមានភាពចម្រូងចម្រាសដែលតម្រូវមន្រ្តីជំនាញគួរមានការស៊ើបអង្កេតបន្ថែមទៀត។

លើសពីនេះ លោកសង្កេតឃើញថា​ បញ្ហាដែលនាំឱ្យវិវាទដីធ្លីនេះ ដោះស្រាយមិនចេញ អាចមានជាប់ពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ ដែលមានអ្នកមានអំណាចកាងនៅខាងក្រោយខ្នង។

លោកបន្តថា៖ «យើងមើលជាមួយនឹងក្រុមហ៊ុនមួយចំនួន គឺថា វាតែងតែមានការពិបាក ក្នុងការដែលធ្វើឱ្យអាជ្ញាធរ ក្នុងការលូកដៃក្នុងការសម្រេចទាំងអស់ហ្នឹង គឺមានការលំបាកណាស់។ខ្ញុំគិតថា ក្រុមហ៊ុននីមួយៗ គឺមានឥទ្ធិពល យើងមើលជារូបភាពខាងក្រៅ គឺមានទៅលើការសម្រេចចិត្តទាំង អាជ្ញាធរ ទាំងតុលាការទាំងអីទាំងអស់ហ្នឹង»។

យោងតាមច្បាប់ភូមិបាលឆ្នាំ ២០០១ បញ្ចាក់ថា បុគ្គលដែលកាន់កាប់ដី មុនការអនុម័តលើច្បាប់នេះ អាចមា​នសិទ្ធិក្លាយទៅជាកម្មសិទ្ធិលើអចលនវត្ថុបាន លុះត្រាតែបុគ្គលនោះកាន់កាប់ ដោយពិតប្រាកដ គ្មានហិង្សា ដឹងឮជាសាធារណៈ គ្មានអាក់ខាន និងដោយសុចរិត។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបដិសេដឆ្លើយតបសំណួរតាមរយៈបណ្តាញសង្គមតេឡេក្រាម ជុំវិញការរិះគន់ប្រព័ន្ធយុត្តិធម៌ពាក់ព័ន្ធជម្លោះដីធ្លីនៅក្នុងសហគមន៍ឡពាងនេះ។

លោកសរសេរថា៖«អធ្យាស្រ័យយើងអាចផ្តល់ព័ត៌ដល់តែបណ្តាញសារព័ត៌មានដែលចុះបញ្ជីនិងទទួលស្គា​​​​ល់​ដោយក្រសួងតែប៉ុណ្ណោះ»។

យ៉ាងណាក្តី ប្រជាសហគមន៍នៅឡពាងបានដាក់ក្តីរំពឹងថា សមាជិកសភាសម្រាប់អាណត្តិថ្មីនេះ​ដែលចូលរួម ពីអ្នកតំណាងរាស្រ្តកូតាគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច អាចនឹងជួយស្វែងរកដំណោះស្រាយ ចំពោះវិវាទដីធ្លីដែលកើត​​ឡើងជិត ២០ឆ្នាំ​​មកនេះ​​បាន​​។

ឆ្លើយតបរឿនេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន មានប្រសាសន៍ថា ក្រុមតំ​​ណា​ងរាស្រ្តមកពីគណបក្សរាជានិយមមួយនេះបានប្តេជ្ញាចិត្តរួលរាល់ហើយ ដើម្បីដោះស្រាយបញ្ហាខ្វះខាតរបស់រដ្ឋា​ភិបាល។

លោកបន្តថា៖ «គណបក្សហ្វុនស៊ិនប៉ិចដែលមានតំណាងរាស្រ្ត ៥រូប តំណាងដោប្រជារាស្រ្តនោះ យើងនឹងខិតខំ​ ជាពិសេសយើងនឹងពិនិត្យមើលបញ្ហាមួយចំនួនដែលជាសេចក្តីខ្វះខាត ឬអ្វីមួយដែលប្រជារាស្រ្តលោ​កជួ​បប្រទះ»។

សម្រាប់លោក នី សុខា បើបញ្ហាដីធ្លីចេះតែអូសបន្លាយ ហើយប្រព័ន្ធយុត្តិធម៌នៅតែមិនអាចផ្តល់យុត្តិធម៌ដ​ល់​អ្ន​កគ្មានអំណាចបាន បញ្ហាច្រើនទៀតនឹងបន្តកើតឡើង ហើយទីបំផុតភាពអសន្តិសុខក្នុងសង្គមអាចនឹងកើតឡើង ដោយសារកម្សោយនៃប្រព័ន្ធអភិបាលកិច្ច ។

លោកបន្តថា៖ «យើងឃើញបញ្ហាហ្នឹងកើតឡើងវាអាចជះឥទ្ធិពលដល់ការប្រើប្រាស់សេរីភាព សិទ្ធិទទួលបានយុត្តិធម៌ របស់ប្រជាពលរដ្ឋ អីៗផ្សេងៗ វាអាចប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍របស់រដ្ឋាភិបាល វាអាចប៉ះពាល់ដល់មុខមាត់របស់រដ្ឋភិបាល »។

របាយការណ៍ស្តីពីស្ថានភាពវិវាទដីធ្លី ដែលចេញផ្សាយដោយសមាគមការពារ​សិទ្ធិមនុស្សអាដហុក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២២ បានឱ្យដឹងថា ​ជម្លោះដីធ្លីក្នុងឆ្នាំ២០២១​ មានចំនួន១៦៩ករណី​ ​លើផ្ទៃដីទំហំ ជាង ៥ម៉ឺនហិកតា (៥២ ៦០១.៨៧ ហិកតា)។

ក្នុងនោះបង្កផលប៉ះពាល់ដល់ជន​រងគ្រោះចំនួនជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣​ គ្រួ​សារ) ស្មើនឹង ជាង៦ ម៉ឺ​​ននាក់ (៦១ ៤៦៩នាក់) ​មានជនជាតិ​ដើមភាគតិច ១ ៣៤៧ គ្រួសារ។

ប្រ​ភពដដែលឱ្យដឹងទៀតថា ក្នុងនោះករណីលេចធ្លោជាងគេ​គឺការរំលោភ​យកដីដោយបុគ្គល​មានអំណាចចំ​​នួន ៦៦ករណី និងបុគ្គលអ្នក​មានទ្រព្យសម្បត្តិចំនួន២៧ករណី។ របា​យការណ៍​រក​ឃើញថា កត្តា​ចម្បង​ដែល​នាំឲ្យមាន​ការចាប់ខ្លួន-ចោទប្រកាន់-ឃុំខ្លួន ប្រជាពលរដ្ឋ​ក្នុងរឿ​ងវិ​វា​ទដីធ្លី គឺ​ដើម្បីបំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់ដី ឲ្យពួក​គាត់លែង​ហ៊ានប្រើ​សិទ្ធិ ក្នុងការទាម​ទារ​តវ់ាស្វែង​រកយុត្តិធម៌៕

ក្រសួងសេដ្ឋកិច្ចព្រមានម្ចាស់ក្រុមហ៊ុនឡារីតាប្តឹងទៅតុលាការប្រសិនបើនៅបន្តគេចវេះមិនបង់ពន្ធ
​ក្រ​​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា អ៊ីចប្រេស ចេញមុខដោះ​​ស្រា​​យ​​បំណុលពន្ធរដ្ឋ ខណៈប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយនេះ រងការព្រមា​​ន​​ផ្លូវច្បាប់ប្រសិនបើបន្តគេចវេះមិនទទួលខុសត្រូវចំពោះភាពយឺតយ៉ាវនេះ។

ក្រសួងសេដ្ឋកិច្ច បានចេញសេចក្តីប្រកាសរបស់ខ្លួន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ហើយ ​Ne​​​w​s​​​r​​​o​​o​​m Cambodia ទើបទទួលបាននៅថ្ងៃនេះ បង្ហាញថា ដោយផ្អែកលើច្បាប់ស្តីពីសារពើពន្ធ និង​​ប្រ​​​កា​ស​​​ស្តី​​​ពី​​​​​​ការគ្រប់គ្រងបំណុលពន្ធដារ ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប។

លិខិតជូនដំណឹងនេះ ឱ្យដឹងទៀតថា កន្លងទៅក្រសួងសេដ្ឋកិច្ច បានតម្រូវឱ្យម្ចាស់ក្រុមហ៊ុនរថយន្ត​​ដឹក​​អ្នក​​ដំ​​​​​ណើរ ឡារីតា នេះអនុវត្តតួនាទីរបស់ខ្លួន ដូចដែលបានចុះ​បញ្ជីនៅរដ្ឋបាលសារពើពន្ធដែរ។ ប៉ុន្តែភាគី​​ក្រុម​​ហ៊ុ​ន មិ​នបានចូលខ្លួនមកទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់ឡើយ។

ក្រៅពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ទុកពេលឱ្យម្ចាស់ក្រុមហ៊ុន ចេញមុខដោះស្រាយក្នុងរយៈពេល ១​​៥​​ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះប្រសិនបើភាគីក្រុមហ៊ុននៅ​​បន្តគេចវេសទៀត ក្រសួងព្រមានចាត់​​វិធាន​​ច្បា​​ប់​​ប្តឹង​​​ទៅ​​តុលា​ការ ប្រឆាំងភាព​​យឺ​​​​យ៉ា​​​​វ​​នេះ។

ប​ន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេន​​សា​ន ប្រាប់ Newsroom Cambodia តាមសារអេឡិចត្រូនិច នៅថ្ងៃទី ៣ ខែ សីហា នេះថា ក្រុមហ៊ុនរថយន្ត​​ដឹ​​ក​​​អ្នកដំណើរ ឡារីតា នេះនៅមិនទាន់ចេញមុខមកដោះស្រាយបំណុលនៅឡើយទេ ក្រោយពីក្រសួងចេ​ញ​​សេចក្តី​​ព្រមានរួចមក។

បើទោះបែបណា អ្នកនាំពាក្យរូបនេះ បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ទាក់ទងទំហំទឹកប្រាក់​​​ដែល​ក្រុម​​ហ៊ុ​​ន ត្រូវទូទាត់ក្នុងនាមជាអ្នកជាប់ពន្ធ ដោយចាត់ទុកថានេះជាកិច្ចការសម្ងាត់។បន្ថែមពីលើនេះ ក្នុងករ​ណី​ម្ចា​​​ស់ស​​ហគ្រាសគេចវេសមិនបង់ពន្ធ គឺត្រូវតែទទួលរងនូវទោសប្បញ្ញត្តិ ដូចមានបញ្ញត្តិ​​នៅក្នុងច្បាប់​ស្តីពី​​សា​​រពើពន្ធ។

លោកបន្តថា«ចាប់ពីថ្ងៃចុះផ្សាយមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស មិនទាន់អញ្ជើញ​​មកទូ​​ទាត់​​បំ​​ណុលពន្ធនៅឡើយទេ។ផ្អែកលើច្បាប់ស្តី​​ពីសារពើពន្ធព័ត៌មានស្តីពីអ្នក​​ជាប់ពន្ធត្រូវបានចាត់ទុកជា​​ព័ត៌មា​នសម្ងាត់។ដូចនេះ អគ្គនាយកដ្ឋានពន្ធដារ មិនអាចផ្តល់ព័ត៌មាននេះបានទេ។ដូច​​បានជម្រា​​បជូន​​ព័ត៌​​មាន​​ក្នុ​ង​​ចម្លើយទី២ខាងលើ ព័ត៌មានអ្នកជាប់ពន្ធត្រូ​​វបានចាត់ទុកជាព័ត៌មាន​សម្ងាត់។ដោយឡែកក្នុងករណី​សហ​​គ្រា​សមិនគោរ​​ពតាមបទប្បញ្ញត្តិស្តីពីពន្ធដារ សហគ្រាសត្រូវទទួលរងនូវ​ទោសប្បញ្ញត្តិដូចមានចែងក្នុ​ង​​ច្បាប់ស្តីពីសារពើព​ន្ធ ត្រង់ជំពូកទី១៨ ស្តីពីទោសប្បញ្ញត្តិ »។

គេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបបានភ្លាមៗទេពីលោកស្រី រស់ ដារ៉ា អគ្គ​​នា​​​​យិ​​កានៃ​​ក្រុមហ៊ុន ឡារីតា នៅថ្ងៃនេះ។

យ៉ាងនេះក្តី បុគ្គលិកដែលបម្រើការផ្នែកលក់សំបុត្រ របស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ឡារីតា ដែលថ្លែ​​ង​​​​ក្នុ​ងលក្ខខ​ណ្ឌសុំមិនបញ្ចេញឈ្មោះ បានព្យា​​យា​​​មប​​ដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ទាក់ទងជាប់​​បំណុ​ល​​​​​ពន្ធរដ្ឋនេះ។

លោកបន្តថា«បើបងចប់បានព័ត៌មានអញ្ចឹងបងអាចឆាតចូលទៅក្នុងផេកខាងខ្ញុំបានណាបង។ផេក ឡា​​រី​តា អ៊ិចប្រេស អាចផ្តល់ព័ត៌មានជូនទៅបងវិញបា​​ន។ខ្ញុំនឹងឆ្លើយតបទៅ​​ខាងបងវិញ។ខា​ងខ្ញុំអត់ដឹង​ប្បាស់​​ទេ​​​​​​។​ខាងខ្ញុំខាងកក់សំបុត្រទេ »។

ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ឡារីតា អ៊ិចប្រេស នេះត្រូវបានចុះបញ្ជីជាផ្លូវការ នៅក្នុងក្រសួងពាណិជ្ជកម្ម ដើម្បី​​ប្រ​​តិ​​​​បត្តិការផ្តល់សេវាកម្មលើការដឹកជញ្ជូន កាល​​ពី​​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧។ក្នុងទុនរួមគ្នា ក្រុ​​ម​​ហ៊ុននេះ មានក្រុមប្រឹក្សាភិបាលពីរ ដែលត្រូវទទួលខុសត្រូវលើប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន គឺលោក​​ស្រី រស់ ដារ៉ា និងហាក់ វ៉ាន់ឈឿម។

ក្រុមហ៊ុននេះ មានទីស្នាក់ការកណ្តាលនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។គិតមកដល់ពេ​​​ល​នេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានព្យា​​យា​​មប​​ដិ​​សេ​​ធ​​ក្នុង​​កា​​រផ្តល់ចម្លើយ ទាក់ទងរយៈពេល និងចំនួនទឹកប្រាក់​ដែលក្រុមហ៊ុនរថយន្តដឹកអ្នកដំណើ​​រនេះត្រូវទូទា​​ត់​​ថ្លៃ​​​​បំណុល។

បើទោះជាបែបណា សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា ឆ្នាំ២០២៣ ដែ​​ល​ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហា​​ញ​​ថា គិតត្រឹម៦ខែដើមឆ្នាំ២០២៣នេះ អគ្គនាយក​​ពន្ធ​​​​​ដារប្រមូលពន្ធបាន ២ ០៧២ លានដុល្លារ ស្មើប្រ​​មា​​ណ ៥៨ ភាគរយ។

យ៉ាងនេះក្តី សម្រាប់អ្នកជំនាញផ្នែកអភិបាលកិច្ច ចាត់ទុកថា កម្ពុជាបើទោះជាប្រមូលពន្ធបានលើ​​សផែ​​ន​​កា​​​​​​ររំពឹងទុក​​បែបនេះក្តី ចំណុចសំខាន់គឺនៅត្រង់ថាតើការចាត់ចែងនៃការចាយវាយថវិកាជាតិនេះ មានតម្លា​​ភា​​ពកម្រិតណា។

ច្បាប់ស្តីពីសារពើពន្ធ បញ្ញត្តិមាត្រា ២៤២ កំណត់ថា បទល្មើសគេចវេសពន្ធ ដោយមិនទាន់គិតដល់ទោស​​ព្រ​​​ហ្មទណ្ឌផ្សេងទៀត សហគ្រាស ឬបុគ្គលដែលគេចវេសមិនបង់ពន្ធ ត្រូវផ្តន្ទាទោសដាក់ពន្ធ​​នាគារច​​ន្លោះ​​ពី​​​​១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី ១រយលាន ទៅ ២រយលានរៀល៕

សាលាឧទ្ធរណ៍ភ្នំពេញកំណត់ថ្ងៃជំនុំជម្រះលើបណ្តឹងទាស់ក្នុងសំណុំរឿង លោក លី រី
នៅសល់ពេល១ថ្ងៃទៀតជាថ្ងៃដែលសាលាឧទ្ធរណ៍ភ្នំពេញបានកំណត់ថ្ងៃសវនាការលើ​​​បណ្តឹងទាស់ដែ​​ល​​មេ​​ធាវីតំណាងដោយអាណត្តិរបស់មន្រ្តីគណបក្សជំទាស់ ប្តឹងទាមទាររកយុត្តិធម៌ប្រ​​ឆាំងដីកាសម្រេ​​​ចឱ្យ​ឃុំ​​ខ្លួ​ន​បណ្តោះអាសន្ន ក្នុងសំណុំរឿងព្រហ្មទណ្ឌក្រោមបទចោទ«ញុះញង់»។

លិខិតជូនដំណឹងដែលចេញកាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២៣ ដោយមហាអយ្យ​​ការអមសា​​លា​​ឧទ្ធរ​​ណ៍ភ្នំពេញ ដែលគេហទំព័រ Newsroom Cambodia ទទួលបាននៅថ្ងៃទី៣ ខែសីហា នេះឱ្យដឹងថាតុលា​​កា​​រថ្នា​​ក់កណ្តាលនេះ នឹងកំណត់យកថ្ងៃទី ៤ ខែសីហា ជាថ្ងៃបើកការជំនុំជម្រះ ពិភាក្សាដេញដោល​​លើ​​ប​​ណ្តឹ​​ងទា​​ស់របស់​​លោ​​ក​ ជូង ជូងី ប្រឆាំងការឃុំខ្លួនបណ្តោះអាសន្នលើលោក លី រី។

ប្រភពដដែលបន្តថា សវនាការដែលនឹងចាប់ផ្តើមពីម៉ោង៨ព្រឹកនេះ គឺដឹកនាំការជំនុំជម្រះដោយលោក អិន វ៉ានវិបុល ប្រធានប្រឹក្សាជំនុំជម្រះ លោក ប៉ុល សំអឿន និងលោកស្រី យិច ឈាណាវី ជាសមាជិកប្រឹ​​ក្សាជំ​​នុំ​​​​ជម្រះ។

លោក លី រី ជាសមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញ កូ​​តា​មកពីគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី ១៤ កក្កដា ឆ្នាំ២០២៣។

ក្រោយចាប់ខ្លួន អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់កាសែតក្នុងស្រុកថា មន្រ្តីបក្ស​​ជំ​​ទា​ស់ទាំងពីររូបនេះ ជាប់ពាក់ព័ន្ធនឹងសកម្មភាពញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោត តាមរយៈការ​​គូស​​ខ្វែ​ង​​​​​​​លើសន្លឹកឆ្នោត។ហើយចាប់ខ្លួននេះទៀតសោត គឺសមត្ថកិច្ចអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន ដែលចេញ​​ដោ​​​​យ​​ព្រះរាជអាជ្ញាអមតុលាលារភ្នំពេញលោក ច្រឹង ខ្មៅ។

លោក ជូង ជូងី មេធាវីតំណាងដោយអាណត្តិលោក លី រី នៃមេធាវីការិយាល័យច្បាប់សីលា កាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ២០២៣ បានរៀបចំបណ្តឹងឧទ្ធរណ៍ប្រឆាំងការឃុំខ្លួនបណ្តោះអាសន្ន ដោយព្រះរាជ​​អា​​ជ្ញា​​អ​​ម​​​តុលាការរាជធានីភ្នំពេញ។ការប្តឹងទាស់ប្រឆាំងដីកាឃុំខ្លួននេះ ធ្វើឡើងក្រោយពីលោក លី រី ប្រគល់​​សិទ្ធិ​​ឱ្យ​​​ធ្វើជាមេធាវីតំណាងដោយអាណត្តិ កាលពីថ្ងៃទី ១៧ កក្កដា។

មេធាវីតំណាងដោយអាណត្តិ នៃមេធាវីការិយាល័យច្បាប់សីលា លោក ជូង ជូងី បដិសេធក្នុងការផ្តល់ច​​ម្លើ​​យ​​ទាក់ទងថាតើលោកមានសង្ឃឹមបែបណា នៅពេលតុលាការសម្រេចសេចក្តី ក្រោយបើកការជំនុំជម្រះរួច​។

បើតាមមេធាវីរូបនេះ ការរៀបចំបណ្តឹងឧទ្ធរណ៍នេះឡើង គឺស្នើសុំឱ្យតុលាការផ្តល់សេរី​​ភាពឱ្យកូនក្តីរបស់​​ខ្លួ​ន​​បាននៅក្រៅឃុំវិញ ជាពិសេសទម្លាក់ចោលដីកាឃុំខ្លួនប្រឆាំងលោក លី រី ដោយតុលាការជាន់ទា​​បរា​​ជធា​​នី​​​ភ្នំពេញ។

លោកបន្តថា«គោលបំណងសុំឱ្យសាលាឧទ្ធរណ៍បដិសេធដីកាឃុំខ្លួនបណ្តោះអាសន្នលោក លី រី ហើយ​ដោះ​​​​​​​លែងគាត់ឱ្យមានសេរីភាពវិញ។ខ្ញុំមិនពិចារណាករណីនេះទេ »។​

នាយកទទួលបន្ទុកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ឃើញថា កា​​រ​​ចា​​​​ប់​ខ្លួនមន្រ្តីជាន់ខ្ពស់គណបក្សជំទាស់នេះ ទាំងរដ្ឋាភិបាល និងសមត្ថកិច្ចត្រូវរងការរិះ​គន់ដោយចាត់ទុក​​នេះ​​​គឺ​ជាដាក់សម្ពាធ និងធ្វើទុក​​បុកម្នេញខាងនយោបាយ ប្រឆាំងគណបក្សក្រៅរដ្ឋាភិបាល។

បើតាមអ្នកជំនាញអ្នកការពារសិទ្ធិមនុស្សរូបនេះ ហាក់មិនមានជំនឿទាល់តែសោះថា ការស្នើសុំឱ្យទម្លា​​ក់​​ប​​ទ​​​​​​ចោ​​ទ និងដោះលែងជនត្រូវចោទបាននៅក្រៅឃុំនេះ ត្រូវបានតុលាការយ​​កទៅ​​ពិចា​​រណា​​​នោះឡើយ​។

លោកបន្តថា«ការចាប់ខ្លួន ចោទប្រកាន់និងការឃុំខ្លួនលោក លី រី ពីបទញុះញង់តាមមាត្រា ៤៩៤ និង ៤​​៩​​៥ នេះគឺមានការិះគន់ច្រើនទាំងក្នុងស្រុក និងសហគមន៍អន្តរជាតិ ថាករណីនេះជាប់ពាក់ព័ន្ធរឿងន​​យោ​​បាយ ច្រើនជាងការអនុវត្តច្បាប់។តាមផ្លូវច្បាប់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ និងជនត្រូវចោទមានសិទ្ធិសុំឱ្យចៅក្រមដោះលែងជនត្រូវចោទនៅក្រៅឃុំបណ្តោះអាសន្ន និងទម្លាក់បទចោទប្រកាន់បើពួកគាត់​​យ​​ល់​ថាជនត្រូវចោទមិនបានប្រព្រឹត្តដូចការចោទប្រកាន់ ឬមានភាពអយុត្តិធម៌សម្រាប់ជនត្រូវចោទ។ តាមការសង្កេតរបស់ខ្ញុំកន្លងមកករណីដែលមានការរិះគន់ថាជាប់ពាក់ព័ន្ធនយោបាយដូច្នេះការដាក់ឱ្យនៅក្រៅឃុំ ឬការសុំទម្លាក់បទចោទប្រកាន់ ភាគច្រើនមិនទទួលបានតាមការស្នើសុំទេ» ។

ការចាប់ខ្លួនក្បាលម៉ាស៊ីនដឹកនាំគណបក្សជំទាស់នេះ បានធ្វើឱ្យចំនួនអ្នកដែលត្រូវ​​ចាប់ខ្លួនបាន​បន្តកើ​ន​​​​ឡើ​ង​​​ជិត​១០នាក់ ទាំងមុន និងនៅក្រោយការបោះឆ្នោតបិទបញ្ចប់។

លោក ចៅ វាសនា ប្រធានគណ​​បក្ស​​ភ្លើង​ទៀនប្រចាំក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន នៅក្នុងថ្ងៃ​​បោះឆ្នោត ដោយចោទប្រកាន់ពីបទ គូ​​ស​​ខ្វែង​​សន្លឹកឆ្នោតនៅលើបណ្តាញសង្គម ហ្វេសប៊ុក។ក្នុងថ្ងៃ​​តែមួ​​យ​​​លោ​ក ជឹម សុជាតិ ក្រុមប្រឹក្សាឃុំ គ​​ណ​​​​​បក្ស​ភ្លើងទៀន ស្រុកចំការលើ ខេត្តកំពង់ចាម ក៏ត្រូវចាប់ខ្លួន ខ​ណៈ​ដែ​​​លលោកឈរថតរូប ពេលមន្រ្តី គ​​.​ជ​​​.​ប រាប់​​សន្លឹកឆ្នោត ប៉ុន្តែមិនបានប៉ុន្មា​​នម៉ោងក្រោ​យការចា​​ប់ខ្លួន ក៏​​ដោះ​​លែងវិញ។

ក្រៅពីនេះនៅមាន អ្នកស្រី វង រុន្នី ប្រធានចល​​នា​​ស្រ្តី​​​ថ្នាក់​​ជាតិ​រាជធានីភ្នំពេញ និងលោក អេង ស្រួយ ប្រធា​​ន​គណៈ​​កម្មា​ធិការប្រតិបត្តិ​​គណបក្សភ្លើង​​​ទៀនខេ​ត្តត្បូ​ង​​ឃ្មុំ​​​។អ្នកទាំងពីរត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់​​ឱ្យ​​នាំខ្លួន ដោ​​យតុលាការរាជធានី​ភ្នំពេញ កាលពីថ្ងៃទី ១៧ កក្កដា នៅ​​​​អំឡុងពេលយុទ្ធ​​នាការឃោស​​នា​​ស្វែ​​ង​​​​រក​​សំ​​ឡេ​​​ង​ឆ្នោត​​។

ក្រៅពីនេះ លោក លី រី ជាសមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិ​មក​​​ពី​គណបក្ស​ភ្លើង​ទៀន នៅ​រាជធានីភ្នំពេញ កា​​ល​​ពីរសៀលថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២៣ ត្រូវកម្លាំង​​សមត្ថកិច្ច​​ចាប់​​ខ្លួន​​ និ​​ង​​​បញ្ជូនខ្លួនចូលរថយន្តភ្លាមៗដែរ។

ដោយឡែក លោក ខឹម មុនីកុសល ប្រធានប្រតិបត្តិ គណបក្សភ្លើងទៀន ប្រចាំខេត្តប៉ៃលិន កំពុងនិរទេសខ្លួន បន្ទាប់ពីស្ថា​​ប័នជា​តិរៀ​​ប​ចំ​​ការបោះ​​ឆ្នោត(​​គ.ជ​​.ប​​)​​​​សម្រេចកាលពីថ្ងៃទី ១៧ កក្កដា ដោយលុបឈ្មោះ និងដកសិទ្ធិមិនឱ្យ​​​ឈរ​ឈ្មោះ​​​ឱ្យគេបោះឆ្នោតចំនួន ១០ ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ចំនួន ១៥លានរៀលថែមទៀត៕

សាច់ញាតិស្នើក្រសួងពន្លឿនរកយុត្តិធម៌ករណីស្លាប់ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ
ក្រុ​មគ្រួសា​រ​អ្នកស្លាប់អំឡុងពេលឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ជំរុញឱ្យក្រ​​សួ​ង​មហា​ផ្ទៃ​ព​ន្លឿ​​​​​​ន​នីតិ​វិធីស៊ើបអង្កេ​តសំណុំរឿង​មួ​យ​នេះ​ឡើងវិញ​ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកដែលបានស្លាប់ ក្រោយ​​ដា​​​ក់​​​ពាក្យ​​បណ្តឹ​​​​​ង​​ជាង​មួយខែ ​មិនទ​ទួលបាន​ការឆ្លើ​យតបពីមន្ត្រីជំនាញថ្នាក់ជាតិ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ មានករណីបុរសម្នាក់ឈ្មោះ មន មឿន បានស្លាប់ពេលជាប់​ពន្ធនាគារខេត្តកំពង់ស្ពឺ។

ក្រុមគ្រួសារសពបានចោទថា អាជ្ញាធរបានប្រើហិង្សាធ្ងន់ធ្ងរទើបបណ្តាលឱ្យបុរសរូបនោះបាត់បងជីវិត ខណៈ មន្រ្តីជំនាញបានបំភ្លឺថា ជនដែលជាប់ឃុំស្លាប់ដោយសារជំងឺគាំងបេះដូង ។

អ្នកស្រី មន សុខគា អាយុ៤០ឆ្នាំ ជាប្អូនស្រីបង្កេីតសពប្រាប់ Newsroom Cambodia នៅថ្ងៃទី១ខែសីហានេះថា គាត់បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរកកិច្ចអន្ត​រា​គ​មន៍ជុំវិញករណីស្លាប់បងប្រុសរបស់ខ្លួន។

អ្ន​​កស្រីឱ្យដឹងថា ពេលដាក់បណ្តឺងដោយផ្ទាល់នៅក្រសួងមហាផ្ទៃ មានមន្រ្តីបម្រើការក្នុងក្រសួងមួយនេះ ចេញមកទទួលពាក្យបណ្តឹង ដោយប្រាប់ថានឹងពិនិត្យបន្ថែម។

យ៉ា​​ងណាក្តី ប្រភពដដែលបន្តថា ជាងមួយខែមកនេះ គាត់មិនទទួលបានដំណឹងអ្វីឡើយ នៃការស៊ើបអ​ង្កេ​​ត​រឿងក្តីមួយនេះ ចាប់តាំងពីបានដាក់ពាក្យបណ្តឹងនោះមក។

អ្នកស្រីថា៖ «និយាយទៅគឺស្ងាត់ឈឹងអត់មានដូចថា តម្រុយអីមួយសោះ​ អត់មានឃើញថា តម្រុយអីមួយផ្តល់ឱ្យខ្ញុំបានស្តាប់អី អត់អាលីងហ្មង ខ្ញុំចាំស្តាប់មើលអត់មានឃើញអីទេ»។

បើតាមអ្នកស្រី សុខគា ក្រៅពីការដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃរួចហើយនោះ ក្រុមគ្រួសាររបស់គាត់នៅមិ​នទាន់រកការអន្តរាគមន៍ពីភាគីណានៅឡើយទេ ដោយរំពឹងថាស្ថាប័នជាតិមួយនេះ នឹងអាចរកយុត្តិ​ធម៌ឱ្យ​​បងប្រុសរបស់គាត់បាន។

ជាមួយគ្នានេះ អ្នកស្រីបានស្នើឱ្យមន្រ្តីជំនាញនៃក្រសួងមហាផ្ទៃពន្លឿនការស្រាវជ្រាវរកមូលហេតុពិតជុំវិញករណីស្លាប់នេះ ដើម្បីឱ្យសាច់ញាតិស្ងប់ចិត្ត ដោយគាត់ថា បងប្រុសរបស់គាត់បានស្លាប់ទាំងអយុត្តិធម៌។

អ្នកស្រីបន្តថា៖ «ខ្ញុំចង់ឱ្យសម្តេច ស ខេង ជួយដោះស្រាយឱ្យខ្ញុំ ដោយសារបងខ្ញុំស្លាប់នេះ ចាំមើល [មន្រ្តីជំនាញ] គាត់ដោះស្រាយម៉េចឱ្យខ្ញុំ។និយាយទៅខ្ញុំអត់ទាន់នឹងថាម៉េចទេ តែគ្រាន់តែខ្ញុំសង្ឃឹមថា គាត់ [លោកស ខេង] អាចជួយខ្ញុំបាន ព្រោះអីបងខ្ញុំស្លាប់ដោយអយុត្តិធម៌សម្បើមណាស់»។

មុនការដាក់ពាក្យបណ្តឹងនេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ធ្លាប់បានចេញសេចក្តីបំភ្លឺលើទំព័រហ្វេសប៊ុកផ្លូវការបស់ខ្លួន ដោយសំអាងថា ជនជាប់ចោទឈ្មោះ មន មឿន វ័យ ៤២ឆ្នាំ បានបាត់បង់ជីវិតនៅលើឡានសង្រ្គោះបន្ទាន់ ដោយសារគាំងបេះដូង បន្ទាប់ពីរអិលដួលក្នុងបន្ទប់ទឹកក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។

ប្រភពដដែលឱ្យដឹងថា លោក មន មឿន មានទីលំនៅក្នុងភូមិធ្លាចាស់ សង្កាត់វាលពន់ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ បានរងពាក្យបណ្តឹង ប៉ុនប៉ងរំលោភ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានឃាត់ខ្លួននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ក្រោយមក លោក មន មឿន ត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លោក លឹម មករន្ទ បានចេ​​ញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២​០​២៣។

ភរិយាលោក មន មឿន គឺអ្នកស្រី សុខ ស្រីមុំ  អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិធ្លាចាស់ សង្កាត់វាលពន់ ក្រុងឧ​ត្តុងម៉ែជ័យប្រាប់ Newsroom Cambodia ថា នៅពេលដែលគាត់បានពិនិត្យសាកសពប្តីរបស់គាត់ ឃើ​ញ​ថា មានបន្សល់ទុកស្នាមជាំជាច្រើនកន្លែងលើដងខ្លួន ស្នាមបែកមាត់ និងមានរបួសលើផ្ទៃមុខសាកសពថែ​មទៀតផង។

អ្នកស្រីថា គាត់មិនអាចទទួលការបិទបញ្ជប់រឿងក្តីនេះ ពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានទេ ទើបសម្រេចចិត្តរកការអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ដោយចង់ឃើញមន្ត្រីជំនាញថ្នាក់ជាតិ បើកស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកការពិតឈានទៅរកយុត្តិធម៌ករណីស្លាប់នេះ។

អ្នកស្រីបន្តថា៖«ខ្ញុំចង់ឱ្យក្រសួងមហាផ្ទៃជួយខ្ញុំ ជួយរកយុត្តិធម៌ឱ្យប្តីខ្ញុំអ្នកស្លាប់ហ្នឹង»។

មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ត្រូវហាមឃាត់ និងត្រូវផ្ដ​ន្ទាទោ​​សតាមច្បាប់។ ចំណែកមាត្រា២១០ នៃក្រមព្រហ្មទណ្ឌ ចែងថា ទារុណកម្ម ឬអំពើឃោរឃៅដែលប្រ​ព្រឹ​ត្តទៅ​លើបុគ្គលណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។

ជុំវិញករណីនេះ លោក ម៉ែន ប៊ុនរិទ្ធ អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងមហាផ្ទៃបានប្រាប់ Newsroom Cambodia ថា លោកមិនទាន់បានទទួលពាក្យបណ្តឹងណាមួយជុំវិញករណីស្លាប់ជនជាប់ចោទឈ្មោះ មន មឿន នៅឡើយទេ។ លោកបានប្រាប់ឱ្យសាកសួរពត៌មានបន្ថែមពីមន្រ្តីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃវិញ។

លោកថា៖ «ខ្ញុំអត់បានទទួល [ពាក្យបណ្ដឹង]។ទោះបីយ៉ាងម៉េច ក៏ [ពាក្យបណ្ដឹង] ជូនទៅអគ្គស្នងការ[ ពន្ធនាការ] ហ្នឹងដែរទេ។អញ្ជឹងសូមសួរទៅគាត់តែម្តងទៅ អ្នកនាំពាក្យអគ្គពន្ធនាគារ! គេហ្នឹងឆ្លើយជូនបងហើយ!»។

ចំណែកលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ឆ្លើយតបខ្លីថា លោកមិនទាន់បានទទួលសំណុំរឿងក្តីនេះទេ ហើយថា លោកនឹងសួរទៅមន្រ្តីពាក់ព័ន្ធបន្តទៀតជុំវិញករណីនេះ។

លោកបន្តថា៖« អត់អីទេចាំមើលខ្ញុំស្រាវជ្រាវមើលសិន ព្រោះខ្ញុំអត់បានដឹងរឿងហ្នឹងដែរ»។

យ៉ាងណាក្តី នាយកទទួលបន្ទុកកិច្ចការទូទៅនៃ អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានជំរុញឱ្យស្ថាប័នថ្នាក់ជាតិ បើកការស៊ើបរឿងក្តីនេះឱ្យបានឆាប់​ ដើម្បីបញ្ជប់ភាពមន្ទិលសង្ស័យចំពោះភាពស្អាតស្អំរបស់មន្រ្តីពាក់ព័ន្ធ។

មួយវិញទៀត លោកថាបើសិនជាហេតុផល នៃការបញ្ជាក់របស់មន្រ្តីជំនាញមិនសមរម្យជុំវិញករណីស្លាប់នេះ ដែលមិនអាចឱ្យក្រុមគ្រួសារជនរងគ្រោះទទួលយកបានទេ នឹងនាំឱ្យពលរដ្ឋកាន់តែអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាល។

លោកថា៖ «រឿងហ្នឹងត្រូវតែមានការស៊ើបអង្កេតឱ្យបានមហ្មត់ចត់ តម្លាភាព យុត្តិធម៌ដើម្បីស្វែងរកការពិត ហើយក៏ជាការទប់ស្តាត់ដើម្បីកុំឱ្យមានការកើតឡើងនូវអំពើទារុណកម្ម ណាមួយបន្តទៅទៀត»។

កាលពីឆ្នាំ២០១៤ អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយស្តីពី «អំពើទារុណកម្ម និងការធ្វើបាប ការផ្តល់ចម្លើយពីខាងក្នុងពន្ធនាគារ និងប៉ុស្តិ៍នគរបាលរបស់កម្ពុជា» ដែលបានសម្ភាសអ្នកជាប់ឃុំ និងអ្នកដែលទើបដោះលែងជាង១១០០០នាក់ក្នុងនោះមាន ៥០០នាក់ ប្រាប់ថា ពួកគេទទួលរងការធ្វើទារុណ​ក​​ម្មក្នុ​​ងពេលឃុំឃាំង។

ប្រភពបន្តថា អំពើហិង្សានៅពេលជាប់ឃុំ បង្កឡើងដោយមន្ត្រីរដ្ឋាភិបាល ហើយករណីខ្លះបង្កដោយការបំ​​ពា​​នពីអ្នកជាប់ឃុំដូចគ្នា នៅក្រោមការបញ្ជាផ្ទាល់ពីអាជ្ញាធរ ប៉ុន្តែគ្មានសកម្មភាពទប់ស្កាត់ និងស៊ើប​អ​ង្កេ​​តឱ្យ​​បាន​​ច្បាស់ទេ។

របាយការណ៍ដដែលឱ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៤ អង្គការលីកាដូ បានទទួ​​ល​​សំ​ណុំរឿងជាង ៥០០ករណី នៃការអះអាងយ៉ាងលម្អិតអំពីការធ្វើទារុណកម្ម បង្កដោយមន្ដ្រីនៅក្នុងប៉ុស្តិ៍នគរបាល និងពន្ធនាគារកម្ពុជា រួមមាន ការប្រើអំពើហិង្សាលើអ្នកទោស​ជា​ស្រ្តី អនីតិជន និងអ្នកដែលធ្លាប់មានបញ្ហាផ្លូវចិត្តជាដើម។

​ក្នុងនោះនៅ៤ខែដំបូងនៃឆ្នាំ២០១៤ អង្គការលីកាដូ បានទទួលលិខិតចោទប្រកាន់ចំនួន ៤៩​ករណី អំពីការធ្វើទារុណ​កម្ម ឬការធ្វើបាប ក្នុងអំឡុងពេលចាប់ខ្លួន ឬនៅក្នុងការឃុំឃាំងរបស់នគរបាល។

ទិន្នន័យរបស់អង្គការលីកាដូ បង្ហាញថា មនុស្សភាគច្រើនបានរាយការណ៍ពីអំពើព្រៃផ្សៃដោយនគរបាល ឬមន្ត្រីពន្ធនាគារ តាំងពីឆ្នាំ២០០៨មក រៀបរាប់ថា ពួកគេត្រូវបានវាយ ទាត់ ទះ ឬ​ដាល់ រហូត​ដល់​ហូរ​ឈាម ហើយ​បាត់​បង់​ស្មារតី ក្នុងនោះមានមនុស្ស​ជាច្រើន ត្រូវ​បាន​វាយគ្រប់​កន្លែង​លើខ្លួន​របស់ពួកគាត់ ព្រមទាំងក្បាល និងក ហើយ អ្នកខ្លះត្រូវបានគេយកក្បាលរបស់គាត់ទៅជល់ជាមួយនឹងជញ្ជាំង ជាដើម៕

អាជ្ញាធរវៀតណាមឃុំខ្លួនពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន៥នាក់ពីបទបំពានច្បាប់វៀតណាម
រដ្ឋាភិបាលវៀតណាមបានឃុំខ្លួនបណ្តោះអាសន្នពលរដ្ឋខ្មែរក្រោមចំនួន ៥នាក់នៅក្នុងពន្ធនាគារ ក្រោយពួ​​ក​​គេធ្វើសកម្ម​ភា​​ព​​​​​លើកកម្ពស់សិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោមក្នុងទឹកដីកំណើតរបស់ខ្លួន។

ទំព័រហ្វេសបុក សំឡេងកម្ពុជាក្រោម(Voice of Kampuchea Krom – VOKK) ដែលសកម្មក្នុងការផ្ស​​ព្វ​​ផ្សា​​​យពីសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម ដែល Newsroom Cambodia ទទួលបាននៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា អាជ្ញាធរវៀតណាមប្រមាណ ១០0នាក់ បានចាប់ខ្លួនសកម្មជនខ្មែរក្រោម ២នា​​ក់​​រស់នៅខេត្តព្រះត្រពាំង និង៣នាក់ទៀតនៅខេត្តឃ្លាំង កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នេះ​​។

ប្រភពដដែល បញ្ជាក់ថា យុវជនការពារសិទ្ធិខ្មែរក្រោមដែលអាជ្ញាធរប្រទេសកម្មុយនីសមួយនេះចាប់ខ្លួនសរុបចំនួន ៥នាក់នោះ រួមមាន លោក យ័ញ សេត, លោក យ័ញ ម៉ិញក្វាង និងលោកតាំង ទ្វី ដែលកំពុងរស់​នៅខេត្តឃ្លាំង។ចំណែក២រូបទៀតគឺ លោក ថា​ច់ ​កឿង​ និង លោក តោ​ ​ហ្វា​ង​ចឿ​ង​ ​ជាពលរដ្ឋរស់នៅខេត្តព្រះត្រពាំង។

ដោយឡេក យុវជនទាំង ៣នាក់ ក្នុងចំណោមពួកគេ ត្រូវបានតុលាការប្រទេសវៀតណាមចោទពីបទ «កេ​​ង​​ចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភា​​ពស្រ​​បច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់រដ្ឋាភិបាលវៀត​​ណា​ម។ដោយឡែកយុវជនខ្មែរកម្ពុជាក្រោម២នាក់ផ្សេងទៀត មិនទាន់ដឹងថាតើពួកគេត្រូវនាំខ្លួនទៅទីណា និងរងការចោទប្រកាន់ពីបទអ្វី​នៅ​​ឡើយទេ។

ប្រភពពីហ្វេសបុក សំឡេងកម្ពុជាក្រោម ឱ្យដឹងទៀតថា ការចាប់ខ្លួននៅពេលនេះ បន្ទាប់ពី យុវជនទាំងនេះ​ធ្វើសកម្មភាពលើកកម្ពស់សិទ្ធិខ្មែរកម្ពុជាក្រោម។ប្រភពដដែល បញ្ជាក់ទៀតថា សកម្មភាពដែលពួកគេធ្វើរួមមាន ពាក់អាវរូបសញ្ញាសម្គា​​ល់​​អត្តសញ្ញាណជនជាតិដើមខ្មែរក្រោម ផ្សព្វផ្សាយពីប្រវត្តិសាស្ត្រទឹកដីកម្ពុជា​​ក្រោម និងឯកសារ ស្តីពី «សិទ្ធិជនជាតិដើម» របស់អង្គការសហប្រជាជាតិ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាដើម។

ជុំវិញករណីនេះ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បណ្ឌិត សឺន ជុំជួន បានប្រាប់ Newsroom Cambodia អះអាងថា ពិតជាមានការឃាត់ខ្លួនមនុស្សទាំង៥នាក់នេះពិតមែន។ជាមួយគ្នានេះ លោកចាត់ទុកថា ការចាប់ឃុំខ្លួនពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាមនេះ គឺជាសកម្មភាពបំពានលើសិទ្ធិរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។

យ៉ាងនេះក្តី លោកថា ស្ថានភាពនៅចំពោះមុននេះ មន្រ្តីនៃអង្គការសមាគមខ្មែរកម្ពុជាក្រោមកំពុងបើកកិច្ចប្រ​​ជុំបន្ទាន់មួយដើម្បីរកដំណោះស្រាយជុំវិញការឃាត់សកម្មជនខ្មែរកម្ពុជាក្រោមទាំង៥នាក់នេះ។

លោកបន្តថា៖ «ជាបឋមហ្នឹងយើងឃើញថា អ្វីដែលជាទង្វើចូលឆ្មក់ចាប់នេះ ជាទង្វើមួយ ដែលជាការគំរាមគំហែង ហើយយើងនឹងមិនអាចទទួលយកបានទេ យើងនឹងមានការប្រជុំជាបន្ទាន់ ទាក់ទងជាមួយក្រុមការងារនៃ អង្គការសមាគមខ្មែរកម្ពុជាក្រោមដើម្បីរកវិធី ស្វែងរកដំណោះស្រាយអំពីករណីដែលកើតឡើងហ្នឹង»។

ចំណែកព្រះតេជព្រះគុណ យ័ញ ផល្លា ដែលត្រូវជាបងបង្កើតលោក យ័ញ សេត កំពុងគង់នៅវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ មានសង្ឃដីកាថា បងស្រីរបស់ព្រះអង្គដែលរស់នៅខេត្តព្រះត្រ​​​ពាំង​ប្រាប់ថា លោក យ័ញ សេតត្រូវបានអាជ្ញាធរវៀតណាមសំរុកចូលចាប់ខ្លួនទាំងកំរោលនៅព្រឹកនេះ។

ព្រះអង្គបន្តថា កន្លងមក លោក យ័ញ សេតត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនប្រមាណ ៦ដងរួចមកហើយ ក្រោយពេលលោកធ្វើសកម្មភាពផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុក ដើម្បីឱ្យមានការគោរពសិ​​ទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម។បន្ថែមលើនេះ ព្រះតេជព្រះគុណ យ័ញ ផល្លា ដែលមានសាច់ញាតិរស់នៅលើទឹកដីកម្ពុជាផងនោះ លើកឡើងថា អាជ្ញាធរវៀតណាមតែងធ្វើទុកបុកម្នេញពលរដ្ឋខ្មែរក្រោម​ជាបន្តបន្ទា​​ប់។

ព្រះអង្គមានសង្ឃដីការថា៖ «ពេលចាប់ម្តងៗ តែងតែធ្វើទុក្ខបុកម្និញគម្រាមគំហែង សំឡុត ប្រើកម្លាំងបា​​យ ​ដល់ពេលអញ្ជឹងទៅ ប្អូនអាត្មាមិនព្រមទៅ ចូលផ្ទះបិទទ្វា  ញោមស្រីនៅក្រៅនិយាយហេតុផលអី រារាំងអី វា [ អាជ្ញាធរវៀតណាម] មិនស្តាប់តាម។ ដល់ហើយហៅទៅ មិនទៅ វាប្រើកម្លាំងចូលផ្ទះម៉ង នាំគ្នាចូលផ្ទះចាប់»។

ពាក់ព័ន្ធករណីនេះ ស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា និង អ្នកនាំពាក្យក្រសួងការបរទេសលោក អា​​ន សុខខឿន មិនអាចសុំការឆ្លើយតបបានភ្លាមៗទេនៅថ្ងៃនេះ។

លោក ផៃ ស៊ីផាន ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ធ្លាប់ប្រាប់ Newsroom Cambodia ថា រដ្ឋា​​ភិបាលកម្ពុជា មិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសវៀតណាមនោះទេ ជុំវិញករណីដែលកើតមាននៅ​​លើទឹកដីកម្ពុជាក្រោម ដោយថាទឹកដីកម្ពុជាក្រោមត្រូវបានគ្រប់គ្រងដោយរដ្ឋបាលនៃប្រទេសវៀតណាមទៅហើយ។

ជារឿយៗគេសង្កេតឃើញថា ពលរដ្ឋខ្មែរក្រោមដែលរស់នៅលើទឹកដីកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀត​​ណា​​​​មធ្វើទុក្ខបុកម្នេញ ដោយពួកគេមិនអាចប្រើប្រាស់សិទ្ធិដូចទៅនឹងពលរដ្ឋវៀតណាមផ្សេងៗទៀតនោះទេ​។សកម្មភាពនៃការរឹតត្បិតទាំងនោះរួមមាន សិទ្ធិក្នុងការគោរពជំនឿសាសនា ការមិនឱ្យសិក្សាប្រវត្តិ​​សា​​ស្រ្ត​ខ្មែរ និងសិទ្ធិបញ្ចេញមតិជាដើម។

សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម មាត្រា៩ ឱ្យដឹងថា ជនជាតិដើម និងបុគ្គ​​លជនជាតិដើម មានសិទ្ធិស្ថិតនៅជាសមាជិកសហគមន៍ ជាជនជាតិដើម និងសង្គមជាតិ សមស្របតា​​ម​ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ និងសង្គមជាតិពាក់ព័ន្ធ។ គ្មានការរើសអើងណាមួយកើតឡើ​​ង​​ដោយសារការប្រើសិទ្ធិនេះឡើយ។

ទឹកដីកម្ពុជាក្រោម ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួ​​ត​​ត្រាបន្តដែលខ្មែរក្រោមចាត់ទុកថាខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មានផ្ទៃដីទំហំ ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង។គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ទឹកដីកម្ពុជាក្រោមបានស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាមអស់រយៈពេល ៧៤ឆ្នាំមកហើយ។

ដែនដីកម្ពុជាក្រោមដែលអាណានិគមបារាំងហៅថា កូសាំងស៊ីន បច្ចុប្បន្នត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោមប៉ាន់ប្រមាណថា មានពលរដ្ឋខ្មែរក្រោមរស់នៅប្រមាណជាង ៧លាននាក់ ប៉ុន្តែរដ្ឋាភិបាលវៀត​​ណា​​ម​​ថាខ្មែរក្រោម​​មាន១លាន៣សែននាក់។

នៅទឹកដីកម្ពុជាក្រោម មានវត្តអារាមពុទ្ធសាសនាថេរវាទខ្មែរចំនួន ៤៦១ វត្ត ក្នុងនោះខេត្តព្រះត្រពាំងដែលមានពលរដ្ឋខ្មែរក្រោមរស់នៅច្រើនជាងគេមានវត្តសរុបចំនួន ១៤៣ វត្ត ហើយវត្តមានវ័យចំណាស់ជាងគេឈ្មោះថា សំបួររង្សី កសាងនៅ គ.ស. ៣៧៣ ស្ថិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង។ នៅកម្ពុជាក្រោម វត្តអារាមត្រូវបានគេចាត់ទុកថាជាឃ្លាំងវប្បធម៌ និងជាទីកន្លែងថែរក្សាការពារអត្តសញ្ញាណរបស់ខ្មែរក្រោមទាំងមូល។

បើទោះបីជាទឹកដីកម្ពុជាក្រោមត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមក៏ដោយ ចំណែកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់មានព្រះរាជបន្ទូលថា ចាប់តាំងពីឆ្នាំ១៩៤៩ រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ (១៩៧០ ដល់១៩៧៥) និងរដ្ឋាភិបាលរបស់ ប៉ុល ពត (១៩៧៥ ដល់១៩៧៩) គឺមិនទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមនោះឡើយ៕

បទយកការណ៍៖ កូដកររំពឹងរដ្ឋាភិបាលថ្មីអាចរកច្រកចេញ ដើម្បីបញ្ចប់វិវាទការងារនៅណាហ្គាវើលដ៍
ម៉ោងជាង៣រសៀលទៅហើយ គេឮសូរសំឡេងវាយស្គរបានលាន់សូររណ្តុំចេញ​​ពីខាងមុខអា​​គារណាហ្គា​​វើ​​​ល​​​ដ៍២ អមដោ​យបដាជាច្រើនផ្ទាំង​ ដែលក្រុមកូដករភាគច្រើនជាស្រ្តី បានប្រើប្រាស់ដើម្បីទាម​​ទារសិទ្ធិកា​​រ​​ងា​​​រ ដែលបានជាប់គាំងប្រមាណ២ឆ្នាំមកនេះ ដោយពុំមានដំណោះស្រាយ។

ពួកគេដែលមានគ្នាប្រមាណ៤០នាក់ បានចាប់ផ្តើមសកម្មភាពតស៊ូមតិដោយសន្តិវិធីជាថ្មីម្តងទៀ​​ត ក្រោមកា​​រឃ្លាំមើលរបស់ក្រុមសន្តិសុខក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានឯកសណ្ឋានស៊ីវិលប្រមា​​​ណ​១​​០​​​នាក់។

កូដករណាហ្គាវើលដ៍ប្រមាណ ៤០នាក់ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២៣ បានបន្តប្រមូលផ្តុំគ្នា ក៏មួ​​យ​សប្តាហ៍ម្តងដែរ នៅខា​​ង​មុខក្រុមហ៊ុន ក្នុងបំណងទាមទារឱ្យអាជ្ញាធរដោះលែងមេដឹកនាំសហជីពរបស់ពួកគេពីពន្ធនាគារ និងប​ញ្ឈប់ការរើសអើសសហជីពឯករាជ្យ ខណៈ ជម្លោះការងារនៅក្រុមហ៊ុនល្បែងមួយនេះ អូសបន្លាយពេលជិ​​ត ​២ឆ្នាំមកហើយ នៅតែមិនអាចរកច្រកចេញឃើញ។

អ្នកស្រី សុខ ដាលីនកំពុងអង្គុយផ្តល់ធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣។ (រូបភាព ៖ ទួក ពិសិដ្ឋ)

កូដករជាស្រ្តីម្នាក់ ពាក់អាវពណ៌លឿង រូបរាងស្គមស្តើង អ្នកស្រី សុខ ដាលីន ដែល​កំពុងអង្គុយជាមួយកូ​​​ដ​ករ​​ផ្សេ​​ង​ទៀត ដោយក្នុងដៃរបស់គាត់មានកាន់ក្រដាសបដា រាងរង្វង់ពណ៌ក្រហមសរសេរអក្សថា «ឈប់ Stop» ដែ​​លមានន័យថា បញ្ឈប់ការរើសអើងចំពោះសហជីពឯករាជ្យ។

ស្ថិតក្នុងវ័យ ៤៤ឆ្នាំ រូបនេះបានប្រាប់ Newsroom Cambodia នៅកន្លែងធ្វើកូដកម្មថា មូលហេតុ ដែលគា​​​​​​ត់តស៊ូមកចូលរួមតវ៉ានេះក្នុងបំណងជំរុញឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ បើកផ្លូវឱ្យមានក្រុមសហជីពឯ​​ករាជ្យបានចូលធ្វើការឡើងវិញ។

អ្នកស្រីបន្តថា៖ «ខ្ញុំនៅក្រាញននៀលនៅស៊ូតវ៉ា នៅជាមួយពួកគាត់ដើម្បីចង់ឱ្យថៅកែ បរទេស ដែលមករកស៊ីស្រុកខ្មែរចង់ឱ្យគាត់កុំរើសអើងសហជីព។ឱ្យគាត់ដោះស្រាយទៅ ហើយស្ថាប័នពាក់ព័ន្ធ ក្រសួងពាក់ព័ន្ធ សូមឱ្យគាត់ជួយដោះស្រាយ »។

ស្រ្តីសម្បុរខ្មៅស្រអែមរូបនេះបានបម្រើការជាបុគ្គលិកផ្នែកចែកបៀ នៅក្នុងហ៊ុនល្បែងណាហ្គាលវើលដ៏ នេះ​​​​​ជិត​២០ ឆ្នាំ​មកហើយ និងមិនត្រូវបានថៅកែបញ្ឈប់ខ្លួន​ពីក្រុមហ៊ុនម្តងណានោះដែរ។អ្នកស្រី ដាលីននិ​​យា​​យ​ថាជីវិតធ្វើការក្នុងក្រុមហ៊ុនល្បែងប្រមាណ២០ឆ្នាំ​នេះ គាត់តែងតែទទួលរងការមើលងាយពីភ្ញៀវជាបន្តប​​​​ន្ទាប់ ក្រោមរូបភាព ផ្លុំផ្សែងបារីដាក់មុខ ការប្រើពាក្យសម្តីជេរប្រមាទ និងការបិទសិទ្ធិមិនឱ្យតវ៉ាពីសំ​​ណាក់​ថៅកែក្រុមហ៊ុន ជាដើម។​ប្រភពដដែលឱ្យដឹងថា នៅពេលមានវត្តមានក្រុមសហជីពឯករាជ្យ គឺជាបង្អែកមួយក្នុងការការពារបុគ្គលិកនៅពេលជួបបញ្ហារំលោភសិទ្ធិការងារណាមួយកើតឡើង ក្នុងពេលបំពេ​​ញ​​​ការងារ។

គេសង្កេតឃើញថា ភាពចម្រូងចម្រាសនៃវិវាទការងារនៅក្រុមហ៊ុនល្បែង ដ៏ធំកណ្តាលរាជធានីភ្នំពេញមួយនេះ កើតឡើង ក្រោយពេលថៅកែក្រុមហ៊ុនសម្រេចបញ្ឈប់បុគ្គលិកចំនួន ១ ៣២៩នាក់ កាលពីចុងខែមេសា ឆ្នាំ២០២១ កន្លងទៅ។ក្នុងចំណោម​អ្នកដែលត្រូវបានកាត់ឈ្មោះចេញពីក្រុមហ៊ុននោះ មានចំនួន ៣​​៦​៥នាក់ គឺជាមេដឹកនាំសហជីព និងសមាជិករបស់ សហជីពទ្រទ្រង់សិទិ្ធការងារនៃបុគ្គលិកកម្មករខ្មែរ នៃក្រុ​​​ម​ហ៊ុនណាហ្គាវើលដ៍ (LRSU)។

ការផាត់បុគ្គលិកចេញទ្រង់ទ្រាយធំបែបនេះ ភាគីក្រុមហ៊ុនបានសំអាងថា ជួបវិបត្តិហិរញ្ញវត្ថុ ដោយសារវិបត្តិជំងឺកូវីដ-១៩ ចំណែកក្រុមនិយោជិតវិញ មើលឃើញថា ផែនការនេះគឺជាចេតនារបស់ថៅកែដើម្បីបំបិទមិ​ន​​ឱ្យមានសហជីពឯករាជ្យនៅក្នុងក្រុមហ៊ុនល្បែងមួយនេះទៅវិញទេ។

ជុំវិញវិវាទការងារនេះដែរ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅក្រុងព្រះសីហនុ បានចោទក្រុមកូដករណាហ្គាវើលដ៍ថា ស៊ីឈ្នួលបរទេសធ្វើសកម្មភាពបង្កចលាចលក្នុងសង្គម ដើម្បីប្រឆាំងរដ្ឋាភិបាល។លោកមិនជឿទេថា កូដករដែលបន្តធ្វើកូដកម្មរាល់ថ្ងៃនេះ អាចមានថវិកាទិញអាហារដើម្បីចិញ្ចឹមជីវិត ក្នុងពេលដែលបាត់បង់ការងារបាត់ទៅហើយនោះ។

លោកបន្តថា៖«សញ្ញាសួរនៅត្រង់ថា ខ្លួនជាកម្មករសោះ ហេតុអីខ្លួនមានលុយ រស់បានរហូតមកដល់ពេលនេះ នឹងដំណើការធ្វើបាតុកម្ម សូមមិត្តភក្តិបរទេសដែលផ្តល់លុយនេះដកខ្លួនចេញ» ។

យ៉ាងណាក៏ដោយ​ ស្រ្តីដែលតែងតែមកចូលរួមធ្វើកូដកម្មជាប្រចាំ អ្នកស្រី សុខ ដាលីន បានចាត់ទុកថា ការចោ​​ទប្រកាន់បែបនេះ គឺជាចេតនាលាបពណ៌មកលើរូបគាត់ និងកូដករផ្សេងទៀត ដែលមិនអាចទទួលយ​​ក​បានឡើយ។ផ្ទុយទៅវិញអ្នកស្រីឱ្យដឹងថា ក្នុងពេលដែលបាត់បង់ការងារ អ្នកស្រីបានទៅស៊ីឈ្នួលធ្វើជាអ្នកបោ​​ស​​​​ស​​ម្អាតផ្ទះឱ្យគេ ក្រៅម៉ោងដើម្បីបានថវិកាទ្រទ្រង់ជីវភាព និងដោះស្រាយកា​​រខ្វះខាតប្រ​ចាំថ្ងៃ​​។​ហើយបើទទួ​​លបានលុយពីការស៊ីឈ្នួលធ្វើកូដកម្មមែននោះគាត់នឹងហៅក្រុមគ្រួសារគាត់មកចូលរួមជាមួយគ្នាដើម្បី​​​បា​​​​នលុយកាន់តែច្រើន។

អ្នកស្រីបន្តថា៖«បើសិនជា មានគេមកជួលឱ្យធ្វើកូដកម្ម! ខ្ញុំហៅម៉ែឪបងប្អូនខ្ញុំមកធ្វើបាត់ហើយ មិនមែនសុខចិត្តស៊ីអត់ស៊ីឃ្លាន ជិះម៉ូតូជួនកាលអត់មានសាំង! ដើរសុំលុយគេយកមកចាក់សាំង ដើម្បីមកបានធ្វើដំណើរធ្វើកូដកម្ម »។

បើទោះការតស៊ូមតិដោយសន្តិវិធីនេះ បានបន្តអូសបន្លាយប្រមាណជិត២ឆ្នាំមកហើយក្តី សម្រាប់ក្រុមកូ​​ដ​​ករ នៅតែដាក់ក្តីសង្ឃឹមថា តាមរយៈការផ្លាស់ប្តូរមេដឹកនាំថ្មី ក្រោយការបោះឆ្នោតនេះ វិបត្តិការងារនៅ​​ក្នុង​​​ក្រុ​មហ៊ុន ណាហ្គាវើលដ៍ អាចនឹងរកច្រកចេញបាន។ពួកគេមិនជឿថា នាយករដ្ឋមន្រ្តីថ្មី ដែលនាំដោយគ​​ណ​​បក្សប្រជាជនកម្ពុជា ទុកបញ្ហានេះឱ្យនៅ​​បន្ត​​រ៉ាំរ៉ៃដូចសព្វថ្ងៃនេះទៀតឡើយ។

ពាក់វែនតាខ្មៅ និង អាវដៃវែងពណ៌ខៀវ កញ្ញា សៀក បញ្ញា វ័យ ៣៤ឆ្នាំ ប​​ង្ហា​​​ញក្តី​​រំពឹងថា ក្បាលម៉ាស៊ីនដែ​ល​​​​នឹងឡើងកាន់ដំណែងដឹកនាំរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងអាចបញ្ចប់ជម្លោះកា​​រងាដែលអូសបន្លាយពេ​​​ល​រាប់ឆ្នាំនេះឱ្យបានឆាប់។កញ្ញាថា វិវាទការងារនេះ គឺជាប់ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិការងារ ដែលថៅ​​​កែក្រុមបនហ៊ុនល្បែងមួយនេះ មានចេតនាកម្ទេចក្រុមសហជីពចោលដើម្បីបំបិទមាត់បុគ្គលិកមិនឱ្យងើបតវ៉ាទាមទារឱ្យមានការគោរពសិទ្ធិការងារនៅកន្លែងការងារ។

អ្នកស្រីថា៖«ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីដែលឡើងមកកាន់ដំណែងថ្មីនេះ  នាយករដ្ឋមន្រ្តីនឹងប្រើវិជ្ជាជីវៈ នឹងប្រើចំណេះចំនាញ នឹងប្រើឧត្តមគតិ នឹងប្រើច្បាប់ផ្តល់យុត្តិធម៌ ជាពិសេសវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ។សូមក្រឡេកមកមើលពីឬសគល់ ហើយដោះស្រាយឱ្យកម្មករ»។

បើតាម កញ្ញា សៀក បញ្ញា បុគ្គលិកជាស្រ្តីដែលបម្រើការងារក្នុងក្រុមហ៊ុន ណាហ្គាវើលដ៍ តែងរងការរំ​​​លោ​​ភ​​បំពានជាបន្តបន្ទាប់ក្រោមរូបភាព ជះទឹកពីភ្ញៀវ ការជេប្រមាទ និងការបៀតបៀនលើរាងកាយ ជាដើម។ក​​​ញ្ញា​ចាត់ទុកថា វត្តមានក្រុមសហជីពឯករាជ្យគឺបាន​ជួយ​ការពារបុគ្គលិកពីការរំលោភបំពានផ្សេងៗ ក្នុងពេ​​ល​​ពួកគេបំពេញការងារ ជាពិសេសនៅក្នុងក្រុមហ៊ុនល្បែងនេះតែម្តង។

ចំណែក កូដករម្នាក់ទៀត អ្នកស្រី សាង សុផល  វ័យ ៣៥ឆ្នាំ និយាយដែរថា គាត់ចង់ឱ្យមានក្រុមសហជីពឯ​​ករាជ្យ នៅក្នុងក្រុមហ៊ុន ណាហ្គាលដ៍ ឡើងវិញ មិនមែនសហជីពដែលជិតស្និទ្ធនិងថៅកែក្រុមហ៊ុននោះទេ​។​ធ្លាប់បំពេញការងារអស់ពេលប្រមាណ ២៥ឆ្នាំមកនេះ សាង សុផល ទទូចឱ្យអ្នកបន្តវេនដឹកនាំរដ្ឋា​​ភិបាល​​អាណត្តីថ្មី ដោះស្រាយជម្លោះការងារមួយនេះ ប្រកបដោយតម្លាភាព។

អ្នកស្រីបន្តថា៖ «ខ្ញុំមានម្រាមដៃ១០ ជ្ញើជូនលោកនាយករដ្ឋមន្រ្តីថ្មី ដែលឡើងកាន់តំណែងនេះ សូមមេត្តាយ​កច្បាប់ការងារដោះស្រាយ វិវាទការងារដោះស្រាយនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលអូសបន្លាយពេលជិ​​ត​​២ឆ្នាំនេះ។ហើយ​ជួយដោះស្រាយដើម្បីឱ្យពួកខ្ញូំបានចូលធ្វើការវិញទាងអស់គ្នា ពួកខ្ញូំចង់បានសិទ្ធិកា​​រងារ​​​ត្រឹ​​មត្រូវនៅកន្លែងធ្វើការ »។

អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២​១ ខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញថា នៅកម្ពុជាមានតែសហជីពដែលស្និទ្ធជាមួយថៅកែទេ ទើបអាចបន្តរស់រានមានជីវិតបានល្អប្រសើរ។ប្រភពដដែល រកឃើញថា សហជីពឯករាជ្យក្នុងវិស័យកាត់ដេរសម្លៀកបំ​​ពា​ក់ និងទេសចរណ៍ ត្រូវទទួលរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល ជាប​ន្ត​​បន្ទាប់។

បន្ថែមលើនេះ អង្គការអន្តរជាតិមួយនេះបានជំរុញទៅរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យបាន​ពេញលេញនូវកាត​​ព្វកិ​ច្ចជា​​អន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហើយត្រូវធ្វើវិសោធនកម្ម ឬលុបចោ​​ល​មាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិតសិទ្ធិសេរីភាពបង្កើតសមាគម និងរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ​ ដូ​ចជា «បទញុះញង់»  «បទបរិហារកេរ្តិ៍»  «បទបរិហារជាសាធារណៈ» ឬ «បទបរិហារកេ​​រ្តិ៍​​មន្ត្រីសាធារណៈ​​​»​ ​ដើ​​​ម្បី​ធានា​ដល់​ការ​ការ​ពារ​សិទ្ធិមនុស្សនៅកម្ពុជា។

ពាក់ព័ន្ធវិវាទការងារនៅក្រុមហ៊ុនល្បែង ណាហ្គាវើលដ៍នេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែ​​​​កុម្ភៈ ឆ្នាំ២០២៣ បានបើកសវនាការជំនុំជម្រះអតីតថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ចំនួន៩នាក់ ដែ​​ល​ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទចោទ​ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម »។​​ក្នុង​ចំណោ​ម​មេដឹកនាំសហជីពទាំង៩នាក់នោះ គឺកញ្ញា ឈឹម ស៊ីថរ ត្រូវជាប់ពន្ធនាគារ ក្រោយកញ្ញាត្រូវបា​ន​ចាប់ខ្លួនជាថ្មី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមបទចោទល្មើសបម្រាមតុលាការមិនឱ្យចេញទៅ​​​​​ក្រៅប្រទេស។ដោយឡែក ថ្នាក់ដឹកនាំសហជីព៨នាក់ផ្សេងទៀត ត្រូវបានដាក់ឱ្យនៅក្រៅឃុំ ប៉ុន្តែស្ថិតនៅក្រោមកា​​រ​​តា​មដានរបស់តុលាការ។

ទាក់ទិននឹងវិវាទការងារនៅក្នុងក្រុមហ៊ុន ល្បែងមួយនេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ប្រតិ​​ក​ម្ម​​ម្តងដែរ និងទាមទារក្នុងបំណងដើម្បី​ឱ្យមានដំណោះស្រាយ ក៏ប៉ុន្តែកិច្ចការអន្តរាគមន៍នេះ ត្រូវបរាជ័យ​​ទៅ​​​វិញ ដោយមិនដឹងមូលហេតុ។ក្រៅពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រសួងការងារ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលជាសេនាធិការរបស់រដ្ឋាភិបាលក៏ធ្លាប់ស្វែងរកកិច្ចអន្តរាគមន៍ដែរ ប៉ុន្តែលទ្ធផលគឺហាក់ដូ​​ចអ្វីដែ​ល​​លោ​​​​​​​ក ស ខេង ធ្លាប់បង្ហាញជំហរនឹងដោះបញ្ចប់វិបត្តិការងារនេះដែរ។

ចំណែកអ្នកគ្រប់គ្រងកម្មវិធីការងារ នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូសង្កេតឃើញថាកត្តាចម្បងក្នុងកា​រស្វែងរក​​ដំណោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុន ណាហ្គាវើលដ៏ ដោយសារតែឥទ្ធិពលរបស់មានអ្ន​​ក​​មានអំ​​​ណា​ច នៅពីក្រោយខ្នង ដែលលោកថា គឺជាឧបសគ្គនៅក្នុងដំណើរការស្វែងរកយុត្តិធម៍។

បន្ថែមលើ​​នេះ លោ​​កថា សកម្មភាពតវ៉ា ទាមទាររបស់កូដករណាហ្គាវើលដ៍នេះ ជាសិទ្ធិស្របច្បាប់ ដែលមា​ន​​ចែងក្នុងច្បាប់ស្តីពីការងារ មិនមែនមាន​បំណងចង់​ផ្តួលរំលំរដ្ឋាភិបាននោះទេ។ជាមួយគ្នានេះលោកបានជំរុ​​​ញឱ្យ​​មន្រ្តី​​​​រដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី គួរមានយន្តការដោះស្រាយដើម្បីបញ្ចប់វិ​​​វា​​ទ​​ការងារដែលកំពុងជា​​ប់​​គាំងមួយនេះផង។

លោកបន្តថា៖«រដ្ឋាភិបាលអាណត្តិថ្មី គួរមានសំណើរសុំឲ្យមានការកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងការងារ ថ្មី ឬ តំណាងអង្គការនីតិប្រតិបត្តិ ដើម្បីឆ្លើយសំណួរផ្សេងៗក្នុងរដ្ឋសភា ដើម្បីបានចម្លើយផ្លូវការពីសមាជិកគណៈរដ្ឋមន្ត្រីចូលក្នុង កំណត់ហេតុ និង ជាមូលដ្ឋានសម្រេចរបស់រដ្ឋសភា និង ពលរដ្ឋខ្មែរ ស្របតាមរដ្ឋធម្មនុ​ញ្ញ និងយន្តការ អភិបាលកិច្ចរដ្ឋតាមរបបសភានិយម ​»។

គេរំពឹងថា សមាជិកសភាសម្រាប់អាណត្តិថ្មីនេះ​ដែលចូលរួម ពីអ្នកតំណាងរាស្រ្តកូតាគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច អាចនឹងជួយស្វែងរកដំណោះស្រាយ ចំពោះវិបត្តិការងារដែលកើត​​ឡើងជិត២ឆ្នាំ​​មកនេះ​​បាន​​។

ឆ្លើយតបរឿងនេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រាប់ Newsroom Cambodia ថា ក្រុមតំ​​ណា​ងរាស្រ្តមកពីគណបក្សរាជានិយមមួយនេះបានប្តេជ្ញាចិត្តរួលរាល់ហើយ ដើម្បីគិតគូរដោះស្រា​​​យប​ញ្ហា​​​​នានាដែ​​លកើតមានក្នុងសង្គមកម្ពុជារួមទាំងវិវាទការងារនៅក្រុមហ៊ុនល្បែងណាហ្គានេះផងដែ​រ។

លោកបន្តថា៖ «ទិសដៅគនបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាការងារប្រជារាស្រ្តខ្មែរ និងឧត្តមប្រយោជន៍ជាតិ ហើ​​យ​​បន្ត​បន្ទាប់ហ្នឹង យើងនឹងពិនិត្យមើល [ជម្លោះការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍] បន្ទាប់ពីយើងទទួលបា​​ន​ការចូលរួមក្នុងសភានឹងជជែកគ្នា »។

ឯកសារដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម បានបង្ហាញថា លោក Chen Lip Keong ជានាយកប្រតិ​​បត្តិ​​ជា​ន់​ខ្ពស់ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ គឺជាជនជាតិម៉ាឡេស៊ី កាត់ចិន។ជាមហាសេដ្ឋីដែលមាន​​ទ្រព្យស​​ម្បត្តិ​​​ឈរ​​លំដាប់លេខរៀង​​ទី​​៧នៅក្នុងប្រទេសម៉ាឡេស៊ី លោក Chen Lip Keong ក៏ធ្លាប់បានឈ្នះ​​ក្តីនៅ​​ក្នុង​​ឆ្នាំ​​១​​​​៩​​​៩៤ នៅក្នុងប្រទេសកម្ពុជា ដែលអាច​​ជួយឱ្យ​លោកបន្ត​​ប្រ​​តិបត្តិការ បើកបនល្បែងរបស់ខ្លួនដ៏ធំ ចំក​​ណ្តា​​ល​​ទី​​ក្រុ​​​​ង​​ភ្នំពេញបានរហូតមកដល់សព្វថ្ងៃនេះ។

ត្រលប់មកអ្នកស្រី សុខ ដាលីន វិញ ដែលបានចាប់ផ្តើមការងារនៅក្រុមហ៊ុនណាហ្គាវើល៍នេះជិត ២០ឆ្នាំម​ក​ហើយនោះ បានប្រកាសជំហរថា បើមិនមានក្រុមសហជីពឯករាជ្យនៅក្រុមហ៊ុន ណាហ្គាវើលដ៍ទេ រូប​​គេ​​​​នឹ​​ងធ្វើកូដកម្ម លុះត្រាមានដំណោះស្រាយ ទោះបីជាត្រូវប្រឈមបញ្ហាជីវភាពក្តី។

អ្នកស្រីបន្តថា៖«ខ្ញុំនៅតែធ្វើរហូតទាល់តែមានដំណោះស្រាយ គេទុកដល់មួយឆ្នាំ ទៀតក៏ខ្ញុំសុចចិត្តនៅមួ​​យ​​ឆ្នាំទៀតដែរ »។