ពលរដ្ឋខ្មែរក្រោមរស់នៅលើទឹកដីកម្ពុជាក្រោម បានរួមគ្នាលើកបដារនៅតាមផ្ទះរបស់ពួកគេ និងសរសេរសារផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងន័យជំរុញទៅរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន៤នាក់ ក្រោយអាជ្ញាធរប្រទេសកម្មុយនីស្តមួយនេះចាប់ឃុំខ្លួនក្នុងពន្ធនាគារ។

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នគរបាលវៀតណាម បានចាប់ខ្លួនពលរដ្ឋខ្មែរក្រោមចំនួន៩នាក់ ព្រមៗគ្នាដើម្បីសួរចំឡើយ​ ​ក្រោយ​ពេល​ពួក​គេ​ ធ្វើសកម្មភាព ផ្សព្វផ្សាយពីប្រវត្តិសាស្ត្រទឹកដីកម្ពុជា​​ក្រោម និងឯកសារ​​ស្តីពី ​«សិទ្ធិជនជាតិដើម» ​របស់អង្គការសហប្រជាជាតិ នៅ​លើ​បណ្ដាញសង្គមហ្វេសប៊ុក និងនៅ​តាមមូ​លដ្ឋាន​របស់ខ្លួន​។

ក្នុ​ងថ្ងៃដដែល​នោះ ស​​កម្មជនសិទ្ធិមនុស្សខ្មែរក្រោម​ចំនួន​ ៣​នាក់ ​រួមមាន​លោ​ក យ័ញ ម៉ិញក្វាង រស់​​នៅខេ​ត្តឃ្លាំ​ង​ ​និង លោក ថា​ច់ ​កឿង​ ​លោក​តោ​​ ​ហ្វា​ង​ចឿ​​ង​ ​រ​ស់នៅខេត្តព្រះត្រពាំង ត្រូ​វបា​នចោ​ទប្រកា​ន់ពី​បទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់នៃអង្គការចាត់តាំង និងបុគ្គល»។

លុះមកដល់នៅថ្ងៃទី៣ ខែសីហា សកម្មជនការពារសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ទៀត គឺអ្នកស្រី ឌិន ធីហ្វិន រស់នៅខេត្តឃ្លាំង ដែលត្រូវអាជ្ញាធរនាំខ្លួនទៅសួរចម្លើយដែរនោះ ត្រូវរងការចោទ​ប្រកាន់​ពី​បទ​ «មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​»​ ដែលពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​។

ពលរដ្ឋខ្មែរក្រោមម្នាក់ លោក ថាច់ មឿន អាយុ ​៣៨​ឆ្នាំ រស់នៅខេត្តឃ្លាំង បានអះអាងថា បច្ចុប្បន្ននេះព​​លរដ្ឋខ្មែរក្រោមទាំង៤នាក់នោះ កំពុងជាប់ឃុំក្នុងពន្ធនាគារក្នុងប្រទេសវៀតណាម ខណៈសកម្មជនខ្មែរក្រោម៥នាក់ ​ផ្សេ​​​​​ងទៀត​​​កំ​ពុ​​ងរ​​ង​កា​រឃ្លាំមើ​ល​ពីអាជ្ញា​ធ​រ​នៃប្រទេសកម្មុយនីស្តមួយ​នេះយ៉ាង​តឹងរឹង​​។

លោកចាត់ទុកថា​ ការឃុំខ្លួនសកម្មជនខ្មែរក្រោមទាំងនេះ​ គឺជាការធ្វើទុក្ខបុកម្និញលើពលរដ្ឋខ្មែរកម្ពុជាក្រោម​មិនឱ្យងើបតវ៉ាទាមទារសិទ្ធិនៅលើទឹកដីកំណើតរបស់ខ្លួន។

​ជាមួយគ្នានេះ លោកបានជំរុញឱ្យរដ្ឋាភិបាលវៀតណាមដោះលែង ពួកគេទាំងនោះ​​ឱ្យមានសេ​រីភា​ពឡើង​វិញ ដោយឥ​តល​ក្ខខណ្ឌ​។​

លោកថា៖ «ខ្ញុំចង់ផ្ញើ [សារទៅរដ្ឋបាលវៀតណាមហ្នឹងឱ្យដោះលែងសកម្មជន ៤នាក់ហ្នឹងឱ្យមានសេរីភាពផង ហើយកុំចោទប្រកាន់គេ គំរាមគំហែងបំបិទសិទ្ធិសេរីភាពខ្មែរជនជាតិដើមជាទូទៅហ្នឹងបាទ»។ 

ក្រោយការឃុំខ្លួនសកម្មជនលើកកម្ពស់សិទ្ធិខ្មែរក្រោមនេះ ប្រជាពលរដ្ឋខ្មែរក្រោមបានប្រើប្រាស់បណ្តាញសង្គមហ្វេសបុករបស់ខ្លួនផ្លាស់ប្តូរូ​ប​ភាពលើគណនីរបស់ពួកគេ ជំនួសដោយរូបសកម្មជ​​នខ្មែ​រ​ក្រោ​មទាំង​ ៤នា​ក់​ដែលំ​ពុ​​ងជា​ប់ឃុំ ​និង​មានសរសេ​រអក្សរ​ថា ​«ត្រូវដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមជាបន្ទាន់»​។ 

ដោយ​ឡែក ​ពល​រ​ដ្ឋខ្មែ​ក្រោមមួយ​ចំនួនទៀត ដែល​រ​ស់នៅ​លើទឺក​ដីកម្ពុជា​ក្រោម ​ក៏បា​ន​សរ​សេ​រឈ្មោះស​កម្ម​ជន​ទាំង​៤នាក់​នោះ នៅលើ​​បដាពណ៌ស ហើយ​ថ​តផ្សព្វ​ផ្សាយតាម​បណ្តាញ​សង្គ​ម​ហ្វេស​បុ​ក​ជា​ប​ន្តប​ន្ទាប់​ផ​ង​ដែ​រ។ ​

ជា​មួយ​គ្នានេះ ​កាលពីថ្ងៃ​ទី០១ ​ខែសី​ហា ​ឆ្នាំ​​ ២​០០២​៣​ អង្គការ​ស​មា​គមខ្មែ​រកម្ពុ​​ជាក្រោម​បាន​ចេញសេចក្តីថ្លែងការណ៍​ ​ដោ​យអំពាវនា​វឲ្យ​រដ្ឋា​​ភិបាលវៀត​ណាមដោះលែ​ងព​ល​រ​ដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​មានសេ​រី​ភាព​វិញ និ​ងបញ្ឈ​ប់រាល់​ការរិ​តត្បិត​សិទ្ធិរ​បស់ខ្មែ​រ​ក្រោ​មជា​ប​ន្ទាន់​។ ​

ក្នុ​ងសេចក្តីថ្លែងការណ៍ ចាត់ទុកថា ទង្វើរបស់​អាជ្ញាធរវៀតណាមបានរំលោភសិទ្ធិមនុស្សខ្មែរក្រោមយ៉ាងធ្ងន់ធ្ងរ និងបំពានគោ​​លកា​រណ៍​សិទ្ធិមនុ​ស្សអ​ន្តរ​ជាតិ ​និងសិទ្ធិជនជា​​តិដើម​រប​ស់អ​ង្គកា​រ​សហ​​ប្រជា​ជាតិ។

សេ​ចក្តីប្រកាសរបស់អង្គការសហប្រជា​ជា​តិ​ ស្តី​ពីសិ​ទ្ធិជនជា​តិដើម ​មាត្រា៩ ឱ្យដឹងថា ជនជាតិដើ​ម ​និ​ងបុ​គ្គលជ​នជា​តិ​ដើម​ មានសិទ្ធិស្ថិតនៅជាសមាជិកសហគ​ម​ន៍​ ​ជាជនជាតិដើម និងសង្គមជាតិ​ ​ស​មស្រប​តាម​ប្រ​ពៃ​ណី​ ​និង​ទំនៀ​មទម្លា​ប់​រប​ស់សហគមន៍ និងសង្គមជា​តិពាក់ព័ន្ធ​។ ​គ្មាន​ការ​រើសអើង​ណាមួយកើ​តឡើ​ងដោ​យ​សា​រកា​រប្រើ​សិទ្ធិ​នេះឡើយ។​

អគ្គ​លេ​ខាធិការស​មាគម​ខ្មែរក​ម្ពុជា​ក្រោម​ ដើម្បីសិទ្ធិមនុ​​ស្ស ​និ​ងអ​ភិវ​ឌ្ឍន៍លោក​​បណ្ឌិ​ត សឺន ជុំជួន ​ប្រាប់​ New​sroom Cambodia នៅថ្ងៃអង្គារនេះ​​ថា​ នៅចំ​ពោះ​មុខនេះ​​​ មន្រ្តី​នៃអង្គ​កា​រសមាគ​មខ្មែរកម្ពុ​ជាក្រោម​កំពុ​ងរៀ​បចំ​ញត្តិ​ ដា​ក់តា​មប​ណ្តា​ស្ថា​នទូ​តប្រ​ទេស​ប្រជាធិបេតេ​យ្យធំ​ៗ​ដើ​ម្បីអន្តរា​គមន៍​។

ប​ន្ថែម​លើ​នេះ លោក​ថា ជម្រើសចុងក្រោយសមាគមខ្មែរកម្ពុ​​ជាក្រោ​ម​ប្រ​ចាំ​​នៅកម្ពុជា ​នឹងគ្រោ​ងធ្វើបាតុ​កម្ម​នៅមុ​ខស្ថាន​ទូតវៀ​តណាមតែ​ម្តង​ក្នុងករណី​​អាជ្ញាធរ​ប្រទេសក​ម្មុយនីសមួយនេះ មិន​ព្រមដោះលែ​ងសកម្ម​ជន​ខ្មែរក្រោម​ទាំង៤នាក់នោះទេ។​

លោក​ថា៖ «អាចនឹងមានផែនការមួយទៀត អាចនឹងមានការធ្វើបាតុកម្ម បើប្រសិនណាមិនមានដំណោះស្រាយអ្វីតាមរយៈនែការធ្វើអន្តរាគមន៍របស់យើងនោះទេ យើឈានទៅដល់ការធ្វើបាតុកម្ម ប៉ុន្តែការធ្វើបាតុកម្មនោះយើងមិនទា​​ន់បានកំណត់កាលបរិច្ឆេតនៅឡើយទេ»

ជុំវិ​​ញករណីនេះ ស្ថាន​ទូតវៀតណាម​ប្រចាំប្រទេសកម្ពុ​ជា និង អ្នកនាំពាក្យក្រសួងការប​​រទេ​ស​លោក ​អា​​​ន ​សុខខឿ​ន មិ​នអាចសុំការ​ឆ្លើ​យតបបានភ្លា​មៗទេនៅថ្ងៃ​អង្ការ​​នេះ​។

​ចំណែក​ អ្នកនាំពាក្យរ​ដ្ឋាភិបាលក​ម្ពុជាលោ​ក ផៃ ស៊ីផាន ប្រាប់ Newsroom ​C​a​mb​odia​ នៅថ្ងៃ​នេះថា ស​មាគម​ដែ​ល​លើក​កម្ពស់សិ​ទ្ធិ​ខ្មែរក្រោម ​អាចពិ​ភាក្សាជាមួយអង្គកា​រ​ស​ហប្រ​ជាតិ ដើម្បី​អន្តរាគ​មន៍រឿង​នេះបាន​។ ​

​​ដោយឡែ​កលោក​ថា ​រដ្ឋា​ភិបាលកម្ពុជា មិន​ជ្រៀតជ្រែកកិច្ច​​ការ​ផ្ទៃក្នុ​ងរបស់​ប្រទេសវៀតណា​មនោះ​ទេ ​ដោ​យថា​ ទឹក​ដីកម្ពុជាក្រោម​ស្ថិតក្រោមដែន​ស​មត្ថ​កិច្ច​រ​បស់​ប្រទេសវៀ​តណា​មទៅហើ​​យ។​

​លោ​កថា៖​«លើកលែងតែខ្មែរកម្ពុជាក្រោមខ្លួនឯងហ្នឹងជូនដំណឹងទៅភ្នាក់ងា​​រ អង្គការសហប្រជាជាតិ ដែលនៅស្រុកខ្មែ​ឱ្យណីហ្នឹងទៅពិនិត្យមើល រាជរដ្ឋាភិបា [ម្ពុជា]ធ្វើអីត់កើតទេ»។ ​

ទឹកដី​កម្ពុជាក្រោ​ម ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំងចុះហ​ត្ថ​លេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួ​​ត​​​​ត្រាបន្តដែលខ្មែរក្រោមចា​​ត់ទុកថាខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មានផ្ទៃដីទំហំ ៦​៧ ៧០​​០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង​។​

គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២​០២៣ ទឹ​កដីកម្ពុជាក្រោមបានស្ថិតនៅ​ក្រោមកា​រត្រួ​ត​ត្រារបស់វៀតណាមអស់រយៈពេល ៧៤ឆ្នាំមកហើយ។

​ដែ​នដី​កម្ពុជាក្រោមដែលអាណានិគមបារាំងហៅថា កូ​សាំងស៊ីន បច្ចុប្បន្នត្រូវបានសហព័​ន្ធខ្មែរ​កម្ពុជាក្រោ​មប៉ាន់​ប្រ​មាណ​ថា ​មានពលរដ្ឋខ្មែរក្រោមរស់នៅប្រមា​ណជា​ង​ ​៧​លាន​នាក់​ ប៉ុន្តែរ​ដ្ឋាភិបាលវៀត​​ណា​​​​​​​ម​​​ថា​ខ្មែ​រ​ក្រោម​​​​មាន១លាន៣សែននាក់។

​នៅ​ទឹកដី​កម្ពុជាក្រោម មាន​វត្តអារាមពុទ្ធសាសនាថេ​រវាទខ្មែរចំនួន ៤៦១ វត្ត​​ក្នុ​ងនោះខេត្តព្រះត្រពាំងដែលមានពលរដ្ឋខ្មែរក្រោ​​មរ​ស់នៅច្រើនជាងគេមានវត្តសរុបចំនួន ១​៤​៣​ វត្ត ហើយវត្តមានវ័យចំណាស់ជាង​​គេឈ្មោះ​ថា ​សំបួ​រ​រង្សី ​កសាងនៅ គ.ស. ៣៧៣ ស្ថិតនៅក្នុងស្រុកកំពង់ស្ពា​​ន ខេ​ត្តព្រះ​ត្រ​ពាំង។

នៅកម្ពុ​ជាក្រោម ​វត្តអារាមត្រូវបានគេចាត់ទុ​​កថាជាឃ្លាំ​ងវប្ប​ធម៌​ ​និង​ជាទី​កន្លែ​ង​ថែ​រក្សា​ការពារ​អត្ត​ស​ញ្ញា​ណរ​បស់​ខ្មែរ​ក្រោម​ទាំង​មូល។

បើ​ទោះបីជាទឹ​កដីកម្ពុ​ជាក្រោមត្រូវបានគ្រប់គ្រងដោយរដ្ឋាភិ​​បាល​វៀត​ណាមក៏ដោយ ចំណែក​​ព្រះអ​ង្គម្ចា​ស់​ ស៊ីសុវ​ត្ថិ ធ​ម្មិកោ ​ធ្លាប់មានព្រះ​រាជប​ន្ទូ​ល​ថា ​ចាប់តាំ​ងពីឆ្នាំ១៩៤​៩ រដ្ឋាភិបាល​ដឹក​នាំដោ​យព្រះ​ប​រមរ​តន​កោដ្ឋ​ ​រហូ​​​តដ​ល់រដ្ឋាភិ​បាលលោ​កសេនាប្រ​មុខ ​លន់ ន​​ល់ (១៩៧០ ដល់១៩៧៥) និងរដ្ឋាភិ​បា​ល​រប​ស់ ប៉ុ​ល ពត (១៩៧៥ ​​ដល់១​៩៧៩) គឺ​មិនទទួលស្គាល់ការកាត់​​ទឹក​ដី​កម្ពុ​ជា​ក្រោមទៅ​ឱ្យ​វៀត​ណាម​នោះឡើ​យ៕​