Va Sopheanut – Newsroom Cambodia

តុលាការខេត្តបាត់ដំបងចេញដីកាឃុំខ្លួនបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាបក្សឆន្ទៈខ្មែរពីបទញុះញង់
សាលាដំបូងខេត្តបាត់ដំបងសម្រេចឃុំខ្លួនបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាខេត្តលេខរៀងទី១រប​​ស់​​​​គណបក្សឆន្ទៈខ្មែរ ក្រោមបទចោទ ញុះញង់ឱ្យមានការរើសអើង ខណៈមន្រ្តីសង្គមស៊ីវិល អំពាវនាវឱ្យអ្នកនយោបាយតម្កល់អត្ថប្រយោជន៍ជាធំ និងដោះស្រាយគ្នាដោយសន្តិវិធីផ្អែកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង លោក ភី កុសល មានប្រសាសន៍ដោយខ្លី នៅថ្ងៃទី១៣ ខែឧសភា នេះថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួន លោក ភូ សុវណ្ណថា នៅពន្ធនាគារខេត្តពីបទញុះញង់ឱ្យមា​​ន​​ការរើ​សអើង តាមបញ្ញត្តិមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២​០២៣ តា​​ម​​បណ្ដាញសង្គមហ្វេសប៊ុក។

លោកបន្តថា៖ «សម្រេចឃុំខ្លួនគាត់ហើយ» ។

នៅព្រឹកថ្ងៃចន្ទនេះ លោក ភូ​ សុវណ្ណថា បានចូលទៅបំភ្លឺនៅដំណាក់កាលអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធនឹ​ងបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ស​ន្តិ​សុខសង្គម» តា​ម​បណ្ដឹងរបស់ឈ្មោះ ឌឹម​ សារឿន។ ទោះជាយ៉ាងណា លោក កុសល មិនបានបញ្ជាក់ថា កា​​រ​​សម្រេចឃុំខ្លួនលោក សុណ្ណថា របស់តុលាការនេះ មានជាប់ពាក់ព័ន្ធនឹងបណ្ដឹងដូចនៅក្នុងដីកាកោះហៅ​ឬយ៉ាងណានៅឡើយទេ​​។

ចំណែក អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ លោក គីមសួរ​ ភីរិទ្ធ មានមន្ទិលថា ការឃុំខ្លួនលោក សុវណ្ណថា ទំ​នង​ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងដែលប្ដឹងដោយលោក ឌឹម សារឿន នេះ ស្របពេលដែលពាក្យបណ្ដឹងបានដាក់ជាច្រើនខែមកហើយ។

បន្ថែមពីលើនេះ លោក ថា ការឃុំខ្លួនបេក្ខជនឈរឈ្មោះរបស់បក្សឆន្ទៈខ្មែរ នៅមុនការបើកយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ឧសភា ខាងមុខនេះ នឹងបណ្ដាលឱ្យប៉ះទង្គិចផ្លូវចិត្តដល់អង្គបោះឆ្នោត។ ប​ន្ទាប់​​ពីហេតុការណ៍នេះកើតឡើង អ្នកនាំពាក្យបក្សក្រៅរដ្ឋាភិបាលរូបនេះ ជឿថា អង្គបោះឆ្នោតនឹងមានអារម្មណ៍ថា​ ពួកគេមិនមានសេរីភាពលើការសម្រេចចិត្តក្នុងការការបោះឆ្នោតឡើ​​យ​​​​។

លោកនិយាយថា៖ «ចង់មិនចង់ធ្វើឱ្យគេមើលឃើញថាជារូបភាពមួយ បង្កឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខនេះ»។

កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍មុន អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំងជាតិ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពីលោកធ្វើដំណើរពី​ប្រទេស​ជប៉ុន។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការចាប់ខ្លួន លោក ចន្ធី នេះ ជាប់ពាក់ព័ន្ធនឹងសក​​ម្មភា​​​ពរបស់លោកនៅប្រទេសជប៉ុន អំឡុងពេលជួបអ្នកគាំទ្រ កាលពីថ្ងៃទី០៥ ខែឧសភា ហើយបានបង្ហោះព័ត៌មានលើបណ្ដាញសង្គមដោយទម្លាក់កំហុសលើរដ្ឋាភិបាល ចំពោះការចែកបណ្ណក្រីក្រថា​ មានការរើស​​អើ​​​ង និងលម្អៀងជូនពលរដ្ឋ និងមូលបង្កាច់អំពីការអភិវឌ្ឍប្រទេស ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យ​​ព​ល​​រដ្ឋមានការភ័នច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃ​អង្គការការពារសិទ្ធិមនុស្ស លីកាដូ ថ្លែងថា ការចាប់ខ្លួន ការឃុំខ្លួន និងការចោទប្រកាន់លើសកម្មជននយោបាយ សិទ្ធិមនុស្ស និងសហជីព តែងតែកើតមានឡើងនៅមុនការបោះឆ្នោត។មិនតែប៉ុណ្ណោះ សកម្មភាពនេះ បណ្ដាលឱ្យមានការរិះគន់ពីអង្គការជាតិ និងអ​​ន្ត​​​រជាតិ ថាជាការរិតត្បិតសេរីភាពជាមូលដ្ឋាន និងលំហសេរីភាពខាងនយោបាយ។

អ្នកការពារសិទ្ធិមនុស្សរូបនេះសង្ឃឹមថា អ្នកនយោបាយទាំងអស់នឹងដោះស្រាយបញ្ហាដោយសន្តិវិធី តា​​ម​​បែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

លោកនិយាយថា៖ «អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត ចង់ឃើញអ្នកនយោបាយទាំងអស់តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដោយស្រាយបញ្ហានយោបាយដែលសេសសល់ដោយសន្តិវិធីតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងក្មុងរដ្ឋធម្មនុញ្ញ» ៕

មេធាវីការពារសិទ្ធិឱ្យ​ប្រធានបក្សភ្លើងទៀន ដាក់លិខិតសុំពន្យាពេលចូលបំភ្លឺពាក់ព័ន្ធបណ្ដឹងមេធាវីរដ្ឋាភិបាល
មេធាវីការពារសិទ្ធិ​ឱ្យ​​​ប្រធានគណបក្សភ្លើងទៀន ដាក់លិខិ​ត​ទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើ​សុំពន្យាពេលក្នុងការចូលបំភ្លឺ ជុំវិញបណ្ដឹងរបស់មេធាវីរាជរដ្ឋាភិបាល ក្រោមហេតុផលថា កូនក្តីរបស់លោក​​កំពុងជាប់ធុរៈនៅឯបរទេស។

កាលពីថ្ងៃទី២១ ខែមីនា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ត្រូវ​បាន​ព្រះរា​ជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​​ លោក ប្លង់ សុផល បង្គាប់ឱ្យ​លោក​ចូល​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យ​ការ​អមសាលា​ដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៤​ ពាក់ព័ន្ធ​នឹង​បទសម្ភាសន៍​របស់​លោក​ជាមួយសារព័ត៌មានកាលពីដើមខែកុម្ភៈ ធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយស​រាជរដ្ឋាភិបាល។

យោងតាមពាក្យសុំពន្យាពេលការចូលបំភ្លឺរបស់លោក ជូង ជូងី ជាមេធាវីការពារសិទ្ធិឱ្យ​លោក ទាវ វណ្ណុល ដាក់ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសានេះ បានលើកឡើង​ថា លោក ទាវ វណ្ណុល ​កំពុងមានភារកិច្ច​នៅក្រៅប្រទេស មិនទាន់វិលត្រឡប់មក​ប្រ​ទេស​កម្ពុជា​វិញនៅឡើយ ដែលករណីនេះ លោក ទាវ វណ្ណុល មិនអាចចូលទៅអយ្យការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ ដើម្បីផ្តល់ការឆ្លើយបំភ្លឺបានទេ។

ពាក្យសុំដដែល បានបញ្ជាក់ថា៖ «សូមឯកឧត្តម[អយ្យការអមសាលាដំបូង] ពន្យាពេល​ការចូលឆ្លើយបំភ្លឺ លោក ទាវ វណ្ណុល ទៅកាលបរិច្ឆេទលើកក្រោយ»។

អគ្គលេខាធិការគណប្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន លោក ទាវ វណ្ណុល កំពុងស្នាក់នៅសហរដ្ឋអាមេរិក ហើយលោកគ្រោងនឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅចុងខែមេសានេះ។ លោក​​អះអាងថា លោក វណ្ណុល នឹងមិនគេចវេះចំពោះការឆ្លើយ​បំភ្លឺ​ក្នុងករណី​នេះ​​ទេ។

លោកថា៖ «បើគាត់[លោក វណ្ណុល] ពន្យារពេលចូលតុលាការ គឺមានន័យថាគាត់ចូលហើយ»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយ​ពី​​អ្នកនាំពាក្យ​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេនៅថ្ងៃអង្គារនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការសុំពន្យាពេលនេះ ប្រសិន​បើខុស​នឹង​នីតិ​វិធី​ច្បាប់ តុលាការ​នឹង​មាន​ចំណាត់ការផ្សេងទៀតទៅលើលោក ទាវ វណ្ណុល។

លោកបញ្ជាក់ថា៖ «តែបើសិនការស្នើមិនស្របតាមនីតិវិធីនៃច្បាប់ទេ តុលាការនឹងមាននីតិវិធីផ្សេងទៀត ដើម្បី​ចាត់ការ​បន្តលើសាមីជន​នោះ»។

អ្នក​វិភាគ និង​ជាអ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​​សង្គម លោកបណ្ឌិត មាស នី​ មាន​ប្រសាសន៍​ថា បរិយា​កាស​នយោបាយ​នៅកម្ពុជា មានភាពចង្អៀតសម្រាប់អ្នកនយោបាយដែល​មិនមែន​មក​ពីបក្ស​កាន់​​អំណាច។ លោក​មើលឃើញថា នយោបាយនៅ​កម្ពុជា មិនទាន់មានសញ្ញាណាមួយបង្ហាញ​ថា មានភាពល្អប្រសើរជាងនេះនៅ​ឡើយ។

លោកថា៖ «បរិយាកាសនយោបាយចង្អៀត អត់ទាន់ឃើញមានសញ្ញាណាមួយថាបានធូរស្រាល»។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤​ គណបក្សភ្លើងទៀន​បានបញ្ជាក់​ថា មេធាវីរដ្ឋាភិបាល​បាន​​ប្ដឹង លោក វណ្ណុល ពាក់ព័ន្ធនឹងការថ្លែងក្នុងបទសម្ភាសន៍​របស់លោក​​ជាមួយនឹងកាសែត Nikkei Asia និង វិទ្យុ​បារាំង (RFI) អំឡុងពេលលោកទៅបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានជប៉ុន Nikkei Asia ដែលចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែង​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានរឹតត្បិត គ្រប់គ្រង​លើ​គូប្រជែង និង​ចាប់ខ្លួនអ្នកប្រឆាំងនយោបាយ ហើយលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា ​បាន​និងកំពុង​ដើរ​ថយ​ក្រោយ​ចាប់​តាំង​ពី​ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក​បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ដោយនិយាយថា លោកត្រូវបាន«ឃ្លាំមើល ដោយកាមេរ៉ា ២៤ម៉ោង​»។

ឆ្លើយតបចំពោះការលើកឡើងនេះ អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានចេញសេច​ក្ដី​ថ្លែង​ការណ៍ ដោយ​ច្រានចោល​​ការ​អះអាងរបស់លោក​ វណ្ណុល ហើយចាត់ទុកថា ការលើកឡើង​របស់លោក​ មានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរ​បស់​រាជរដ្ឋាភិបាល។

អង្គភាពនេះ បានបន្តចាត់ទុកថា ការថ្លែងរបស់លោក វណ្ណុល ជាភស្តុតាងមួយ​ដែលបញ្ជាក់ពី​ការ​បញ្ចេញមតិ ដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ហាម​ឃាត់។

បើតាម​របាយការណ៍ពី លោក លី សុធារ៉ាយុទ្ធ ឱ្យដឹងថា​ ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់​ខែមេសា ឆ្នាំ២០២៤ មានមន្រ្តីគណបក្សភ្លើងទៀន ចំនួន ១៧នាក់ ត្រូវបានចាប់ខ្លួន និង​ឃុំខ្លួននៅពន្ធនាគារ៕

បទយកការណ៍៖ ពលរដ្ឋនៅបឹងតាមោកថា អាជ្ញាធរចាក់ដីធ្វើផ្លូវកាត់បឹង និង​បង្ហូរទឹកស្អុយចូលក្នុងតំបន់ពួកគាត់​រស់នៅ
ខណៈព្រះអាទិត្យកំពុងរៀបលិច ខ្យល់ក៏ធ្លាក់មករសៀកៗនៅក្បែរមាត់បឹងតាមោក ក្នុងសង្កាត់​សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប៉ុន្តែខ្យល់នោះ ក៏អមមកជាមួយនូវក្លិនឆ្អេះឆ្អាប ចេញ​ពីប្លុក​ផ្ទៃទឹកមួ​យកន្លែង ខាង​ក្រោយផ្ទះរបស់ប្រជាសហគមន៍សំរោង​ត្បូង ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​ផង​ដែរ។ អ្នក​ភូមិ​នៅ​ទី​នោះ ​រស់​នៅ​ដោយ​ពឹង​លើការនេសាទត្រី​ក្នុង​បឹង​​ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន ថ្វី​បើ​ផ្ទៃ​បឹង​ភាគ​ច្រើន​ត្រូវ​បាន​ចាក់​ដី​បំពេញ​សម្រាប់​អភិវឌ្ឍន៍​ទៅ​ហើយ​ក្ដី​។​

ប្រជាពលរដ្ឋ​រស់នៅតំបន់​​បឹងតាមោកមួយរូប អ្នកស្រី ស៊ា ដាវី និយាយថា ដើមហេតុ​បង្កឱ្យ​ទឹក​បឹង​​នៅក្បែរ​ផ្ទះ​ពួកគាត់​​មាន​ក្លិនស្អុយ គឺដោយសារអាជ្ញាធរបានចាក់ដីធ្វើជាផ្លូវ កាត់​លើ​ផ្ទៃ​បឹង​មួយ​ផ្នែក នៅខា​ង​ក្រោយ​ផ្ទះរបស់​ពួកគាត់ ដោយទុកចរន្តទឹកហូរមួយច្រកតូច​ ចេញ​ពី​ផ្នែក​ខាង​លើដែ​ល​​​ជា​​កន្លែង​ចិញ្ចឹម​ត្រី ចូលមក​ផ្នែកខាងក្រោយផ្ទះរបស់ពួកគាត់។

ប្រជាបឹងតាមក អ្នកស្រី ស៊ា ដាវី កំពុងចង្អុលទឹកបឹងតាមោកមានក្លិនស្អុយហូរចូលក្រោមផ្ទះរបស់គាត់ នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបថត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាព៖ វ៉ា សុភានុត)

អ្នកស្រីបន្តថា មានពលរដ្ឋបឹងតាមោកចំនួន ៣២ផ្ទះ ក្នុងចំណោមផ្ទះសរុប ១០៨ ដែលរង​ផល​ប៉ះ​ពាល់ បានលក់​និងដោះដូរដីតាមការស្នើសុំពីអាជ្ញាធរ ដោយសារពួក​គាត់​ធុញ​ទ្រាន់​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​ការ​ប្រើ​ហិង្សា និងការដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ពីមន្រ្តី​ខណ្ឌ។

អ្នកស្រី ស៊ា ដាវី រៀបរាប់បន្តទៀតថា បញ្ហាក្លិនស្អុយ បានបង្ខំឱ្យគ្រួសារ​ប្អូន​ប្រុស​របស់​អ្នក​ស្រីដែល​ស្នាក់​នៅ​ខាង​ក្រោម​ផ្ទះ នាំគ្នារើឥវ៉ាន់ទៅសម្រាក​ប្រច្រៀតគ្នានៅ​ខាងលើផ្ទះ​ជាមួយ​គ្រួសារ​​អ្នក​ស្រីផង​ដែរ។

អ្នកស្រីថា៖ «អាជ្ញាធរខណ្ឌ គាត់កាយប្រឡាយបង្ហូរទឹកលើចុះមកចូលដីពួកខ្ញុំ។ ទឹកស្រះត្រី​ ទឹកស្អុយ​ទម្លាក់​ចូល​មក​ទឹក​ស្អុយ​ឆ្អាប […] ឥលូវមានកើតជាមូសជាអី ដោយសារទឹកស្អុយ ផ្ទះខាងក្រោម​លិចអស់​ហើយ​[គ្រួសារ​ប្អូន​ប្រុស]​ឡើង​​មក​​លើ»។

បើតាមស្ត្រីរូបនេះ មានរយៈពេលជាច្រើនថ្ងៃមកហើយ ដែលទឹកខាងក្រោមផ្ទះរបស់ពលរដ្ឋ​​មាន​ក្លិន​​ស្អុយ ក្រោយអាជ្ញាធរបង្ហូរទឹកកខ្វក់ពីផ្ទៃបឹងផ្នែកខាងលើ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ អ្នកស្រី ដាវី ចាត់ទុក​ទង្វើរបស់អាជ្ញាធរ ថា​ជា​ការ​បង្ខំ​ឱ្យពួក​គាត់​ចាក​ចេញ​ពី​លំនៅដ្ឋាន​​ដែល​ពួក​គាត់​បាន​រស់នៅជាច្រើនមកហើយ ហើយករណីនេះ អ្នកស្រីបានស្នើដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ជួយអន្តរាគមន៍ទៅអាជ្ញាធរ​ធ្វើការអភិវឌ្ឍនៅនឹងកន្លែង។

អ្នកស្រីថា៖ «បងយល់ថា អាជ្ញាធរគាត់ធ្វើបាបប្រជាសហគមន៍ ដើម្បីឱ្យយើងពិបាកក្នុងការរស់នៅ​ហើយយើងបង្ខំចិត្ត​ដោះ​ដូរ​ទៅទីតាំងថ្មីតាមដែលគាត់ចង់បាន»។

ពលរដ្ឋ​បឹង​តាមោក​មួយ​រូប​ទៀត អ្នកស្រី គង់ តឿន អាយុ ៥៨ឆ្នាំ បានលើកឡើងថា មួយ​រយៈ​ចុង​ក្រោយ​នេះ កុមារៗ​នៅក្នុង​សហគមន៍ មានអាការៈ ឈឺភ្នែក ក្អក ផ្ដាសាយ និង​រមាស់​ស្បែក​​​​ជាដើម ក្រោយពីទឹកបឹងមានបញ្ហាឆ្អេះឆ្អាបនេះ។

អ្នកស្រីនិយាយថា៖ «គ្នានៅទំនាបក្រោមៗលិចអស់រលីង។ ផ្ទះខ្លះនៅ[មាន]ជាន់ក្រោម ជាន់លើ ដល់លិច​ទឹក​អាជា​ន់​ក្រោម គ្នានៅអត់កើត គ្នានៅខាងលើ ខ្លះដេកជាន់លើគ្នា»។

ក្រៅ​ពី​ការតវ៉ា និងដើរដាក់ញត្តិសុំកិច្ចអន្តរាគមន៍តាមបណ្ដាស្ថាប័នរដ្ឋធំៗ ប្រជា​សហគមន៍​បឹង​តាមោក ក៏​ប្រឈម​នឹង​ការ​រង​បណ្ដឹង​នៅតុលាការ​ផង​ដែរ ក្រោមការចោទពីបទល្មើសផ្សេងៗ។ ក្រុម​ពលរដ្ឋអះអាងថា អាជ្ញាធរមូលដ្ឋាន គឺជាដើមបណ្ដឹងប្រឆាំងនឹងសហគមន៍នេះ។

ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បាន​កោះ​ហៅ​សកម្មជន​​បឹង​តាមោកចំនួន ៣នាក់ ដែលសកម្ម​ក្នុងការតវ៉ា​រឿង​ដីធ្លី ឱ្យចូលខ្លួនទៅ​បំភ្លឺ​ពាក់​​ព័ន្ធនឹង​បណ្ដឹង​ប្រឆាំង​អ្នករាជការសាធារណៈ និងហិង្សាដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ តែយ៉ាងណា ប្រជាសហគមន៍បឹងតាមោក បានច្រានចោលការចោទប្រកាន់នេះ ហើយ​ថា អាជ្ញាធរទៅវិញទេ​ជាអ្នកបង្កហិង្សាដាក់ពួកគេ ថែមទាំង​ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ​​ទៀត។

ដោយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន អ្នកស្រី ប្រាក់ សុភា ប្រជាពលរដ្ឋរស់នៅបឹងតាមោក ដែល​ជា​សកម្មជន​សិទ្ធិ​ដីធ្លី​ដ៏​លេច​ធ្លោ​ម្នាក់ ក្នុងការតវ៉ា​ ​បាន​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាងកម្ពុជា​ ដើម្បី​ស្វែង​រក​សិទ្ធិ​ជនភៀស​ខ្លួន​ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣​នេះ​។ អ្នកស្រីបាន​និង​កំពុង​ប្រឈម​​នឹង​បណ្ដឹង​នៅ​តុលាការ​ចំនួន​៣ រួមមាន ប្រឆាំង​អ្នក​រាជ​ការ​សាធារណៈ និង​ហិង្សា​​ដោយ​ចេតនាមានស្ថានទម្ងន់ទោស​, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង​ស្ថាន​ទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ និង រារាំង​ញុះញង់​បង្កើត​សកម្ម​ភាព​អនាធិប​តេយ្យ​តាមដងផ្លូវសាធារណៈ​ គិត​តាំង​ពី​ឆ្នាំ​មុន​មក។

Newsroom Cambodia មិនអាចសុំ​ការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអភិបាលខណ្ឌ​ព្រែក​ព្នៅ​ លោក​ ធឹម​ សំអាន​ បានទេ ខណៈអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ខលទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។

យ៉ាងណាក៏ដោយ កាលពីពេលកន្លងទៅ​ អភិបាលខណ្ឌព្រែកព្នៅរូបនេះ ធ្លាប់ប្រាប់គេហទំព័រ Newsroom Cambodia ថា ប្រជាសហគមន៍សំរោងត្បូងនេះ ​គឺពួកគេបាន​មកតាំង​ទីលំនៅ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈរបស់រដ្ឋ​ ហេតុនេះអាជ្ញាធរ មិនអាចចេញប្លង់កម្មសិទ្ធិឱ្យនោះទេ។ លោកបន្ត​​ថា អាជ្ញាធរ​បានដោះស្រាយតាមនីតិវិធីច្បាប់ ដោយដោះដូរទៅទីតាំងដីថ្មី ដែល​មាន​ចម្ងាយ​ជិត ២គីឡូ​ម៉ែត្រ ពី​ទី​តាំង​ចាស់ ហើយបាននិងកំពុង​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​រួច​រាល់​ហើយ​ផង​ដែរ។

លោក​ថា៖ «បើមិនព្រម [ដោះដូរដី] រស់នៅ [ទីតាំងចាស់] ហ្នឹងទៅ! ហើយបើរស់នៅ [ជាប់បឹងតាមោក]ហ្នឹង! គឺ​អត់​មាន​អី​ស្រប​ច្បាប់​ទេ ព្រោះ​អត់មានលិខិតស្នាមអីផងហ្នឹង! ក្នុងនាមខ្ញុំជាអាជ្ញាធរ ខ្ញុំសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ មក​យក​ដី​ដែល​មាន​ទំហំ [ទទឹង] ៤ [ម៉ែត្រ]កន្លះ គុណនឹង [បណ្តោយ] ១៨ [ម៉ែត្រ] ដែលមិនឆ្ងាយពីទីតាំងចាស់ទេ»។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌល​​​សិទ្ធិ​​កម្ពុ​​ជា លោក វណ្ណ សុផាត លើ​​ក​​​ឡើង​ថា អាជ្ញាធរ និងក្រុមហ៊ុន​ឯកជន កំពុងប្រើតាក់តិចដូច​ដែល​ធ្វើ​ដាក់​ប្រជា​សហគមន៍​បឹង​ទំពន់ កាលពីពេលកន្លងទៅ ដើម្បីបណ្ដេញពលរដ្ឋចេញពីតំបន់នោះ។

លោកបាន​អំពាវនាវឱ្យរដ្ឋាភិបាល គប្បី​មាន​ដំណោះ​ស្រាយ​សម្រាប់​ប្រជាសហគមន៍​បឹង​តាមោក​​ជុំវិញ​វិវាទ​ដី​ធ្លីរាំរ៉ៃ​នេះ។

លោក សុផាត និយាយថា៖ «វាជាអំពើអមនុស្សធម៌ វាជាការមិនអាចទទួលយកបាន។ វាក៏ជាការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ថ្នាក់​មូល​ដ្ឋាន ក៏ដូចជាអាជ្ញាធរថ្នាក់ជាតិ ដែលត្រូវតែពិនិត្យសារឡើងវិញ នូវទង្វើរបស់ក្រុមហ៊ុន និង​អាជ្ញាធរ​​នេះ ហើយ​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋគាត់បានរស់នៅសុខសាន្តនៅផ្ទះរបស់គាត់ ដែលបានស្នាក់នៅ និង​អាស្រ័យ​ផល​​​ពី​​ដើម​​មក»។

បើតាមសមាគម​ធាងត្នោត គិតមកដល់​ខែកក្កដា ឆ្នាំ២០២៣ បឹងតាមោក ឬបឹងកប់ស្រូវ ដែល​កំណត់​ដោយ​អនុក្រឹត្យ​លេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ និងមានទំហំសរុប​ចំនួន ៣២៣៩,៧ហិកតា ត្រូវបានកែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរដ្ឋ មកជាទ្រព្យសម្បត្តិ​ឯកជន​របស់រដ្ឋ និងប្រគល់ជូនបុគ្គលឯកជន និង​ស្ថាប័ននានាជាបន្តបន្ទាប់សរុបចំនួន ៧០​លើក ដែល​មាន​ផ្ទៃដីសរុបចំនួន ២ ៣៦៩,៨៩១៣ហិកតា។

ទាក់ទិននឹងការកាត់ឆ្វៀលផ្ទៃបឹងនេះ ក៏បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ ដែល​រស់​នៅ​​​ភាគ​​ខាង​ជើ​ង​នៃ​​បឹង​តាមោក ស្ថិតក្នុង​ភូមិ​សំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ កំពុងប្រឈមនឹង​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ ហើយពួកគេ​បាន​ធ្វើការ​តវ៉ា​ទៅ​កាន់​​​ស្ថាប័ន​រដ្ឋជាច្រើនរួមទាំង ក្រសួងរៀបចំ​ដែនដី​​ រដ្ឋសភា និងខុទ្ទកាល័យអតីត​​​នាយករដ្ឋ​មន្ត្រី លោក ហ៊ុន សែន ផងដែរ។

ក្រៅពីការស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋ ប្រជាសហគមន៍បឹងតាមោកជាញឹកញាប់ ក៏បាន​ប្រមូលផ្ដុំគ្នានៅ​កន្លែងពួកគេរស់នៅ ដោយប្រើជម្រើសលើកបដាស្រែកតវ៉ា សុំប្លង់កម្មសិទ្ធិ ដោយ​​​​អះ​អាង​​ថា ពួកគេបានរ​ស់នៅ​ម្ដុំបឹងតោមោកនេះតាំងពីទស្សវត្ស៩០ ប៉ុន្តែអាជ្ញាធរ​ពុំទាន់​ចេញ​ប្លង់​កម្ម​សិទ្ធិឱ្យនៅឡើយ។

ងាកទៅកាន់ពលរដ្ឋនៅ​បឹងតាមោកមួយរូបទៀត អ្នកស្រី សឿន ស្រីសុទ្ធ សង្ឃឹម​ថា រដ្ឋាភិ​បាល​ និង​អាជ្ញាធរ​ នឹង​​បញ្ឈប់​​ការ​​បណ្ដេញ​ពលរដ្ឋ​ចេញ​ពីផ្ទះសម្បែងនៅតំបន់​ចាប់​ផ្ដើម​មាន​ការ​អភិវឌ្ឍ ដោយ​ជំនួស​​មកវិញនូវការអភិវឌ្ឍ​នៅនឹងកន្លែង​​​ និង​ធ្វើប្លង់​កម្មសិទ្ធិ​ឱ្យព​លរដ្ឋ​ដែល​បាន​រស់នៅទី​នោះ​​រយៈ​ពេល​ជាច្រើនឆ្នាំមកហើយ។

អ្នកស្រី ស្រីសុទ្ធ និយាយថា៖ «ខ្ញុំសូមស្នើឱ្យគាត់ [លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត] គិតគូរ​កាត់​ឆ្វៀល​ដី​[ពលរដ្ឋ​រងផលប៉ះពាល់]។ រាល់ការអភិវឌ្ឍកុំឱ្យមានការបណ្ដេញចេញពលរដ្ឋចេញពីលំនៅឋានខ្លួន។ [ពលរដ្ឋ​បឹង​តាមោក] ចង់​បាន​ដំណោះស្រាយអភិវឌ្ឍនៅនឹង​កន្លែង […] ចង់មានប្លង់កម្មសិទ្ធិ»៕

ក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារព្រមផ្តល់ប្រាក់លើកទឹកចិត្តឱ្យបុគ្គលិកវិញក្រោយផ្ទុះការតវ៉ា
ក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារឈ្មោះWOWNOW យល់ព្រមបង្កើនចំនួនទឹកប្រាក់លើកទឹកចិត្តដល់បុគ្គ​​លិ​ក​​​ឡើងវិញ ក្រោយពួកគេផ្ទុះការតវ៉ាទ្រង់ទ្រាយធំ កាលពីម្សិលមិញ ប្រឆាំងនឹងវិធានកាត់ផ្តា​ច់​​អ​ត្ថប្រ​យោ​ជន៍ បើដឹកទំនិញឱ្យភ្លៀវមានភាពយ៉ឺតពេល ។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ម្សិលមិញ មានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន WOWNOW ប្រហែល៣០០នាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខទីតាំងក្រុមហ៊ុនស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃសុក្រនេះ លោក សុវណ្ណា ម៉ៅ ជាបុគ្គលិកដឹកជញ្ជូន ដែលតវ៉ាប្រឆាំងនឹងការសម្រេចរបស់ក្រុមហ៊ុន និយាយថា ក្រោយមានការចរចាគ្នា រវាងក្រុមហ៊ុននិងតំណាងបុគ្គលិក ក្រុមហ៊ុនបានសម្រេចលែងឱ្យមានការផាកពិន័យ ០.១០ ដុល្លារ ឬ ស្មើ៤០០រៀលពីបុគ្គលិកបន្តទៀត បើទោះបីជាពួកគេទៅយកឥវ៉ាន់នៅតាមហាង ឬដឹកជញ្ជូនឱ្យភ្ញៀវមានការយឺតយ៉ាវ ក្នុងរយៈពេលយូរក៏ដោយ។

លោក ម៉ៅ បន្តថា បន្ទាប់ពីមានការសម្របសម្រួលហើយ ក្រុមបុគ្គលិកដឹកជញ្ជូនក៏បាននាំគ្នាចូលបម្រើការ​ងារវិញក្នុងល្ងាចថ្ងៃតវ៉ាដដែល។ លោកថា៖ «និយាយទៅគេសម្រួលគ្នាអស់ហើយ»។

បុគ្គលិកតវ៉ាមួយរូបទៀតគឺ លោក ពៅ ខន និយាយថា ក្រុមហ៊ុនក៏បានរក្សាថ្លៃសេវាដឹកជញ្ជូនសម្រាប់បុគ្គ​លិ​​កនៅដូចដើមផងដែរ ដោយពុំមានការបង្ខិតតម្លៃដឹក សម្រាប់ចម្ងាយជិតបំផុតពីជាង០.៦០ដុល្លារមកត្រឹ​​ម​ជា​ង០.៣០ដុល្លារទៀតនោះទេ។

លោកថា៖«បើបានបុងដឹកច្រើនជាងមុនដូចជាគេឱ្យលុយ៥០ដុល្លារហ្នឹងដែរ។ លែងតវ៉ាហើយ[ចូលធ្វើការវិញនៅយប់ថ្ងៃតវ៉ា]»។

អំឡុងពេលតវ៉ា កាលពីម្សិលមិញ ក្រុមបុគ្គលិកទាំងនោះ មានការព្រួយបារម្ភថា ប្រសិនបើក្រុមហ៊ុនអនុវត្តបែបនេះ នោះចាប់ពីខែកញ្ញាតទៅ ប្រាក់ចំណូលរបស់ពួកគេនឹងមានការធ្លាក់ចុះពីជាង៦០០ដុល្លារមកត្រឹ​ម​៣០០ដុល្លារក្នុងមួយខែ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

បុគ្គលិកធនធានមនុស្សមួយរូបនៃក្រុមហ៊ុន WOWNOW ដែលគេហទំព័រ Newsroom Cambodia ទាក់​ទង​តាមរយៈលេខទូរសព្ទក្នុងគេហទំព័រក្រុមហ៊ុន បញ្ជាក់ថា៖«ពួកគាត់ត្រលប់ទៅធ្វើការធម្មតាខាងយើងបា​នដោះស្រាយជូនហើយ»។

អគ្គលេខាធិការរង នៃ​គណៈកម្មការ​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅ​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ និ​​ង​​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក វង្ស សុ​វណ្ណ បញ្ជាក់ថាកិច្ចព្រមព្រៀងនេះមានការចុះអន្តរាគមន៍ពីមន្រ្តីជំនាញ របស់ស្ថាបនលោក។

លោកថា៖ «ដូចមានការដោះស្រាយសម្របសម្រួលចប់ហើយករណីហ្នឹង។ [ក្រុមហ៊ុន] WOWNOW ហ្នឹង។[…] ខាងនាយកដ្ឋានវិវាទការងារគាត់ចុះដោះស្រាយជូន»។ កាលពីខែមករា ឆ្នាំ២០២១ ក៏មានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន Food Panda ប្រមាណជិត៣០០នាក់ បា​​​នប្រមូលផ្ដុំគ្នាតវ៉ានៅមុខការិយាល័យក្រុមហ៊ុន ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេ​​ញ ដើម្បីទាមទារឱ្យក្រុមហ៊ុនរក្សាថ្លៃឈ្នួលដឹកដល់ពួកគេឱ្យនៅដដែល។

ក្រុមសិទ្ធិមនុស្សទាមទារឱ្យផ្តន្ទាទោសមន្ត្រីប្រើហិង្សាលើយុវជនឈរកាន់បដាតវ៉ា
ក្រោ​យពីក្រុមមន្ត្រីអនុវត្តច្បាប់ព្រួតគ្នាវាយដំយុវជនពីរនាក់ ពាក់ព័ន្ធនឹងកម្មភាពឈរលើកបដាតវ៉ាដោយ​​​ស​​​​​​​​​​ន្តិ​​​​​​​​វិធីនៅមុខក្រសួងអប់រំរួចមក ក្រុមសិទ្ធិមនុស្សទាមទារឱ្យរដ្ឋា​​​​​ភិបាលផ្តន្ទា​​ទោ​សជនដៃ​​ដល់ ដើម្បីលុបបំ​បា​ត់​វប្បធម៌នីទ​ណ្ឌ​ភា​ព និងការពារសិទ្ធិបញ្ចេញមតិ តបតាមរដ្ឋធម្មនុញ្ញ ។

បើតាមវីដេអូមួយដែលគេបង្ហោះលើបណ្ដាញសង្គមហ្វេសបុកកាលពីថ្ងៃចន្ទ មានមនុ​ស្ស​មួយក្រុមស្លៀក​ពា​​ក់​ឯ​កសណ្ឋាននគរបាល ព្រួតគ្នាប្រតាយប្រតប់ទៅលើយុវជនម្នាក់ រួចរុញយុវជននោះទៅក្នុងរថយន្ត និងខ្លះបានវាយតប់ទៅលើរាងកាយ ។

ដោយឡែកយុវជនម្នាក់ទៀត កាន់កាមេរ៉ាផ្តិតយករូបភាព យុវជនឈរលើកបដា ក៏បានអះអាងមកថា គាត់ត្រូវបា​​ន​​ម​ន្ត្រីអនុវត្តច្បាប់ទាំងនោះ វាយដំទ្រមខ្លួនដែរ។

នា​យកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស(CHRAC)លោក  រស់ សុដ្ឋា ទាមទារឱ្យមន្រ្តីន​គរបា​​​លជាន់ខ្ព​​​​​ស់ ​ត្រូ​​វមានវិធានការលើមន្រ្តីដែលបង្កហិង្សា ដើម្បីផ្ដល់យុត្តិធម៌ឱ្យជនរងគ្រោះ។

មួយវិញទៀតលោ​កថា តុលាការក៏មានតួនាទីចាត់វិធានការបន្ទាន់ដែរ ដោយមិនចាំបាច់ជនរងគ្រោះដាក់ពា​ក្យ​​បណ្តឹងនោះទេ ដោ​​​យ​​​សំអាងថា ការបង្កហិង្សានេះ ជា​ទម្រង់នៃបទល្មើសជាក់ស្ដែង។

លោក សុដ្ឋា គូសបញ្ជាក់ថា កម្ពុជាអនុវត្តរបបប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស មិនគួរទុកឱ្យមន្ត្រីអនុវត្តច្បា​​​​ប់​ប្រើហិង្សា បំពានសិទ្ធិបញ្ចេញមតិ ដែលការពារដោយរដ្ឋធម្មនុញ្ញតទៅទៀតនោះទេ។

ជាងនេះទៅទៀតលោកថា ការដែលរដ្ឋាភិបាលចាត់វិធានដាក់ទោសមន្ត្រីបំពានទៅលើសិទ្ធិបញ្ចេញមតិ ជាកា​​​​​រផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ និងជាកា​តព្វកិ​ច្ចរបស់រដ្ឋាភិបាល ដើម្បីធានាសិទ្ធិស្មើភាពគ្នាចំពោះមុខច្បា​ប់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកថា៖ «ពួកគាត់ត្រូវទទួលបានយុត្តិធម៌ ច្បាប់មានហើយអ្នកណាប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ​ មានប្រសាសន៍ថា ត្រឹមយុវជនម្នាក់ ឈ​រលើ​​កបដាតវ៉ា មិនបង្កឱ្យខូចសណ្ដាប់ធ្នាប់សង្គមនោះទេ តែថាការវាយដំទៅលើអ្នកតវ៉ាដោយសន្តិវិធីជា​​ការរំលោភសិទ្ធិមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ។

លោកសង្កេតឃើញដែរថា តាមទម្លាប់ អាជ្ញាធរតែងប្រើអំពើហិង្សា ដើម្បីបង្ក្រាបអ្នកតវ៉ា មិនប្រើជ​ម្រើ​​​​​ស​​ស្វែងរកដំណោះស្រាយប្រកបដោយតម្លាភាព ។

លោកថា៖ «ស្ថាប័នដែលពាក់ព័ន្ធគួរទទួលញត្តិឬក៏ជជែកជាមួយគាត់(យុវជនរងគ្រោះ)យ៉ាងម៉េច វាជារឿ​ងល្អ​​ព្រោះអាហ្នឹងវាជាការសម្ដែងមតិរបស់ពលរដ្ឋ ហើយក៏វាមិនប៉ះពាល់ដល់សណ្ដាប់សាធារណៈឬសុវត្ថិភាពអីទេ(តវ៉ាម្នាក់)»។​

យុវជន កែវ សុវណ្ណឫទ្ធិ ដែលអះអាងថា បានរងនូវការវាយដំ ឱ្យដឹងនៅថ្ងៃទី២៤សីហានេះថា កាលពីថ្ងៃចន្ទ វេលាម៉ោង៧ព្រឹក គាត់បានឈរលើកបដានៅមុខក្រសួងអប់រំយុវជននិងកីឡា ជំរុញឱ្យរកយុត្តិធម៌ពាក់ព័ន្ធនឹងការលុបឈ្មោះគាត់ចេញពីក្របខណ្ឌគរុសិស្ស ។

យុវជនរូបនោះបន្តថា នៅពេលគាត់លើកបដាបានប៉ុន្មាននាទី ក៏លេចមុខមន្ត្រី៦នាក់ស្ទុះមកវាយដំ និង ធា​​ក់​​គា​ត់យ៉ាងកំរោល ហើយអូសគាត់ចូលក្នុងរថយន្តបន្ទាប់ពីគាត់ជំទាស់នឹងការស្នើ​​​​សុំឈប់លើកបដា ។

យុវជនអាយុ២០ឆ្នាំរូបនេះ បញ្ជាក់ថា មូលហេតុចម្បងដែលគាត់លើកបដាតវ៉ានៅមុខក្រសួងអប់រំ យុវជន និ​​ងកីឡានៅពេលនេះ ដោយសារតែជិ​​​​​ត​​​២ឆ្នាំកន្លងទៅ ក្រសួងមិនបានឆ្លើយតបជុំវិញលិខិតតវ៉ាជា​​លា​យ​​ល​ក្ខ​ណ៍អក្សររបស់គា​​ត់ ដែលបាន​តវ៉ាទៅក្រសួងជុំវិញការលុបឈ្មោះគាត់ចេញពីក្របខណ្ឌនេះទេ។

លោកថា៖«គាត់(អាជ្ញាធរ)បង្ករបួសស្នាមនៅលើខ្ញុំត្រូវខ្លួនប្រាណខ្ញុំ និងទាត់ខ្ញុំមួយជើងចំកំភួនជើង […]គេប្រើដៃរឹតកខ្ញុំយកដៃមួយចំហៀងទៀតគាស់ឆ្អឺងជំនី។ ខ្ញុំផ្កាប់មុខរើអត់កើត។ [ខ្ញុំ]ឈឺពេញខ្លួន»។

លោក សុវណ្ណឫទ្ធិ បន្ថែមថា លោកនិងមិត្តភក្តិ បានបាត់ឧបករណ៍ស្រូបសំឡេងនិងវ៉ែនតាមួយ ដែលមាន​ត​ម្លៃសរុប៨៥ដុល្លារ។

លោកបន្តថា អាជ្ញាធរបានច្រានដាក់គ្នាទៅវិញទៅមក នៅពេលសួររកសម្ភារៈទាំងនេះ​ ខណៈពួគេបានស​ន្យា​ថា នឹងរក្សាទុកឱ្យ ។

យុវជនម្នាក់ទៀងគឺ លោក លាត ប្រាថ្នា វ័យ២១ឆ្នាំជាមិត្តភក្តិរបស់ លោក កែវ សុវណ្ណឫទ្ធិ ដែលជាអ្នកកា ន់​​​​​កាមេរ៉ាថតផ្សាយបន្តផ្ទាល់ រៀបរាប់ថា អាជ្ញាធរបានវាយលោកចំពីក្រោយខ្នងត្រង់ក និងដាក់លោកមួយកែ​​​​​ងត្រង់ស្មាទៀតផង។

លោក ថា អាជ្ញាធរព្យាយាមឆក់យកទូរសព្ទពីដៃរបស់លោក ថែមទាំងរារាំងផ្លូវលោក ហើយក៏វាយសម្រុកពីខា​​​ងក្រោយខ្នង។លោកថា៖ «ខ្ញុំមានអារម្មថាសោកសម្រែង ណាមួយត្រូវឈឺខ្លួន»។

យ៉ា​ងនេះក្តី យុវជនទាំងពីហាក់បង្ហាញភាពស្ទាក់ស្ទើរក្នុងការដាក់ពាក្យបណ្តឹងទៅក្រសួងពាក់ព័ន្ធ ដើម្បីស្វែ​ង​​រកយុត្តិធម៌ ជុំវិញការប្រើអំពើហិង្សាពីសំណាក់មន្ត្រីអនុវត្តច្បាប់នេះ ដោយមិនមានជំនឿលើប្រព័ន្ធច្បាប់នៅ​​​កម្ពុជា ។

អនុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ លោក អ៊ុក ចន្ថា មានប្រសាសន៍ថា ករណីលុបឈ្មោះគរុសិស្សនេះ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងអប់រំ មន្ទីរមិនមានសិទ្ធិលូកលាន់នោះទេ ខណៈអ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជននិងកីឡា លោក​ រស់ សុវាចា មិនអាចទាក់ទងបាន។

ដោយឡែក លោក ជា ខេមា អភិបាលខណ្ឌដូនពេញអះអាងថា ជាប់រវល់ ខណៈ អ្នកនាំពាក្យតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល សុំមិនធ្វើអត្ថាធិប្បាយ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា ពុំទាន់ដឹងករណីនេះទេ។ ប៉ុន្តែលោក លើកទឹកចិត្តឱ្យយុវជនរងអំពើហិង្សាទាំង២នាក់ ដាក់ពាក្យបណ្ដឹងទៅសម្ថកិច្ចដែលនៅក្បែរពួកគេ។

លោកថា៖«យ៉ាងណាក៏ដោយបើសិនជាអាជ្ញាធរណាមានអំពើហិង្សាលើអ្នកណាក៏ដោយត្រូវតែស្វែងរកយុត្តិធម៌ពិតជូនជនរងគ្រោះហើយបើសិនមានពាក្យបណ្ដឹង។[…] បើអត់ប្ដឹងពូក៏មិនដឹងធ្វើម៉េច»។

មាត្រា៤១នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពការបញ្ចេញមតិរបស់ខ្លួន។ ចំណែមាត្រា ៣៥ ចែងដែរថា «សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»។

លោក  រស់ សុដ្ឋា យល់ថា បញ្ហានេះ វានឹងប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរដល់ជនរងគ្រោះ ការរីករាលដាលអំពើអយុ​ត្តិធ​ម៌ក្នុងសង្គ​​ម ហើយទីបំផុតនឹងជំរុញឱ្យពលរដ្ឋចងគំនុំជាមួយអាជ្ញាធរ ដែលនាំទៅរកការងើ​បបះបោ​​រប្រ​ឆាំ​​ងរដ្ឋាភិបាលនាពេលខាងមុខក៏ថាបាន បើរដ្ឋាភិបាលមិនអាចទប់ស្កាត់ មន្ត្រីបំពានច្បាប់បាន ។

លោកថា៖ «ការឈឺចាប់របស់គាត់(ពលរដ្ឋចងជា)គំនុំគំកួន ។ ថ្ងៃក្រោយអាចកើតជាមេដឹកនាំមួយ ធ្វើឱ្យមានការបះបោរក្នុងប្រទេសក៏ថាបាន។អាហ្នឹងយើងត្រូវប្រយ័ត្ន។[…]ជំងឺផ្លូវចិត្តឈឺចាប់នឹងសង្គមពេក អយុត្តិធម៌ពេក[…]គាត់ទៅជាកាចសាហាវ»។

អង្គ​ការ​​​​​​គម្រោងយុ​ត្តិ​ធម៌​ពិភ​ពលោក (World ​Justice Project) ​កាលពីថ្ងៃទី២៦តុលាឆ្នាំ២០២២ បានប​​ន្ត​ដា​ក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសគោរពនីតិរដ្ឋទាប ដូច២ឆ្នាំកន្លងទៅ ។

បើតាមរបាយការណ៍នោះ កម្ពុជា​​ស្ថិតនៅ​លេខ​រៀ​ង១​៣៩​ ​ក្នុ​ងចំ​ណោមប្រទេ​ស​១៤០ ​លើពិភពលោក ដែ​ល​​​បាន​ធ្វើកា​រវា​យ​តម្លៃ​។​ ​World ​Justice Project សំអាងថា មូលហេ​តុ​ចម្បង​ទាញទម្លាក់នីតិរដ្ឋនៅកម្ពុជា ដោយសារ​តែអំ​ណា​​​ច ន​យោ​​បាយជ្រៀតជ្រែកស្ថាប័នសភា និង​តុលាការ ធ្វើឱ្យ​​​បាត់បង់ប្រព័ន្ធ​ត្រួ​​តពិនិត្យអំណាច តាមបែបប្រជាធិបតេយ្យ ​ជាដើមហេតុជំរុញឱ្យមាន​ការរំលោភសិទ្ធិមនុ​ស្ស រួម​ទាំ​​ងអយុត្តិធម៌​សង្គ​ម។

លោក ឃួង ស្រេង បើកផ្លូវឱ្យលោក គង់​ រ៉ៃយ៉ា ចាកចេញពីគណបក្សប្រជាជនកម្ពុជា
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ បានបើកផ្លូវឱ្យអតីតស​​មាជិកបក្សភ្លើង​​ទៀ​​នមួយរូប ដែលធ្លាប់ផ្តាច់ខ្លនចេញពីគណបក្សជំទាស់នេះ បានចាក​ចេញពីទ្រនំថ្មីដែល​​ខ្លួនទើប​​​​​​ចុះ​​ចូ​​ល​​​ក្នុងរយៈពេលខ្លី ទៅតាមការស្នើសុំ។

កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៣ លោក គង់ រ៉ៃយ៉ា សុំលាឈប់ពីសមាជិកគណបក្សប្រជាជនកម្ពុជាក្រោ​​យលោកបានចុះចូលកាលពី ខែមិថុនា។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការ​​កណ្តាល​​គណ​​ប​ក្សប្រជាជនកម្ពុជា លើកឡើងថា លោកគោរពតាមការសម្រេចចិត្តរបស់សាមីខ្លួន ដោយសារប្រទេសកម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ក្នុងន័យនេះ លោកថា ការចូលរួម ឬការចា​​ក​​ចេ​​ញរបស់ពលរដ្ឋទៅកាន់គណបក្សនយោបាយណាមួយ វាគឺជាដំណើរការធម្មតានៅក្នុងប្រទេសប្រជាធិបតេយ្យ។

លោកបន្តថា៖ «បើគេសូមហើយទោះយើងមិនអនុញ្ញាតក៏គេចេញដែរ។យើងមិនឃាំងគេ ឱ្យធ្វើការគាំទ្រគ​ណ​បក្សនយោបាយណាដែលគេមិនពេញចិត្តនោះទេ»។

នៅថ្ងៃទី ២១ ខែ កក្កដា នេះ លោក គង់ រ៉ៃយ៉ា ដែលកំពុងនិរទេសខ្លួនដោយសារបារម្ភពីសុវត្ថិភាពក្រោយចា​​កចេញពីបក្សកាន់អំណាច បានបដិសេធ ក្នុងការអត្ថាធិប្បាយជាមួយ Newsroom Cambodia ក្រោមហេ​​តុផលថា លោ​​កកំពុងជាប់មានធុរៈចាំបាច់។ប៉ុន្តែតាមរយៈបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃពុធ លោក រ៉ៃយ៉ា ថ្លែងថា​ ការចុះចូលជាមួយគណបក្សកាន់អំណាច គឺដើម្បីការពារសុវត្ថិភាពផ្ទា​​ល់​​ខ្លួន។

ម្យ៉ាងវិញទៀត អ្វីដែលជំរុញឱ្យលោកត្រូវបង្ខំចិត្តចុះចូលនេះ ដោយសារមានសម្ពាធជុំវិញការបែកធ្លាយសារឆ្លើយឆ្លងគ្នាក្នុងតេឡេក្រាម(Telegram) រវាងលោក និងសមាជិកបក្សភ្លើងទៀនរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការត្រៀមបាតុកម្មប្រឆាំងនឹង គ.ជ.ប ដែលរារាំងមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតនៅអា​​ណ​​ត្តិទី៧នេះ។

លោកបន្តថា៖«ជាការពិត​​ណាស់​​គោ​​លបំ​​ណ​​ង​​ដែល​​ចូលដើម្បីសុវត្ថិភាពមិនមែនចូលបម្រើការងារឱ្យគ​​ណ​​បក្សប្រជាជនកម្ពុជានោះទេ» ។

ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គូសវាសវាសនានយោបាយរបស់លោ​​ក រ៉ៃយ៉ា ថា បានស្លាប់បាត់រួចទៅហើយ ក្រោយបោះបង់ចោលគណបក្សកាន់អំណាច។លោក ជឿជាក់ថា ឥ​​រិយាបទនយោបាយងាករេឥតឈប់ឈររបស់លោក រ៉ៃយ៉ា នឹងគ្មានគណបក្សនយោបាយណាហ៊ានទទួ​​ល​​យកទៀតនោះឡើយ។

លោកបន្តថា៖ «អាហ្នឹងរឿងសិទ្ធិសេរីភាពរបស់គាត់ទេ បាច់យាយអីទេ​មនុស្សចឹង មនុស្សអត់មានជំហរច្បាស់​​លាស់បានការអី។ អាហ្នឹងគាត់សម្លាប់នយោបាយរបស់គាត់ដោយខ្លួនឯងតើ»។

ឆ្លើយ​​ត​​បទៅ​​​​នឹ​​ងការភៀ​​សខ្លួនរបស់លោក គង់ រ៉ៃយ៉ា ដែលចាកចេញពីកម្ពុជា ដើម្បីស្វែងរកសិទ្ធិ​​​ជ្រក​កោ​​ន​​នេះ ត្រូវបាន លោក ឥសាន ពេបជ្រាយថាវត្តមានរបស់អ្នកនយោបាយមិនប្រាកដនិយមរូបនេះ នៅក​​​ម្ពុ​ជា​​គ្មានផ្តល់ផលចំណេញអ្វីសម្រាប់កម្ពុជាឡើយ។

លោកបន្តថា៖«ទៅរឿងគាត់ ទៅចិត្តគាត់ សេរីភាពរបស់គាត់តើ ចង់ទៅណាទៅៗ។…មែនទែនទៅទោះគា​​ត់​នៅក៏នាំធ្ងន់ផែនដីស្រុកខ្មែរដែរ »។

បើទោះជាបែបណា លោក សុខ ឥសាន បានសារភាពថាកន្លងមកក៏ធ្លាប់មានសមាជិកគណបក្សប្រជាជនកម្ពុជា បាន​​​ចា​​ក​​ចេញពីក្នុងបក្សដែរ ប៉ុន្តែចំនួនមិនច្រើនប៉ុន្មានទេ។

​​ចំណែកលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បដិសេធក្នុងការអត្ថាធិប្បាយជុំវិញការសុំលាឈប់របស់លោក រ៉ៃយ៉ា ដែលជាអតីតសកម្មជនបក្សនេះពីគណបក្សប្រជាជនកម្ពុជា។

លោកបន្តថា មកដល់ថ្ងៃនេះ លោក គង់ រ៉ៃយ៉ា មិនទាន់បង្ហាញសកម្មភាពណាមួយថានឹងវិលត្រលប់មករកគណបក្សភ្លើងទៀនវិញនោះទេ។បន្ថែមពីលើនេះ លោក អះអាងថា គណបក្សភ្លើងទៀននឹងពិចារណាតាមស្ថានភាពជាក់ស្ដែង ប្រសិនបើយុវជនរូបនេះសុំចូលរួមជាមួយគណបក្សភ្លើងទៀនសាជាថ្មី។

លោកបន្តថា៖ «ខ្ញុំអត់ធ្វើអត្ថាធិប្បាយអីទេ ទាក់ទងគង់ រ៉ៃយ៉ា» ។

នៅក្នុងថ្ងៃតែមួយនៃការចាកចេញពីគណបក្សប្រជាជនកម្ពុជា អតីតយុវជន​​ដែលជាប់ពន្ធនាគារ លោក គង់ រ៉ៃយា ក៏បានសុំលាលែងពីតួនាទីជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ក្រោមហេតុផលគ្មាន​​សមត្ថភា​​​ព​បំ​ពេញការងារ។

មុនពេលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា លោក គង់ រ៉ៃយ៉ា គឺជាជំទប់ឃុំទី២កូតាមក​ពីគណបក្សភ្លើង​​ទៀន​ នៅឃុំស្ដៅ ស្រុកកងមាស ខេត្ដកំពង់ចាម។ក៏ប៉ុន្តែនៅក្នុងលិខិតលាឈប់ពីគណបក្សជំទាស់នេះ កាលណោះ គឺដោយសារកត្តាជីវភាព និង​​សុវត្ថិភាពផ្ទាល់​ខ្លួន​។

លោក គង់ រ៉ៃយ៉ា ក៏ធ្លាប់ជាអ្នករិះគន់រដ្ឋាភិបាលកម្ពុជាមួយរូប ដោយមិនសំចៃមាត់ នៅក្រោយ​​គណ​​ប​ក្ស​​ជំ​​ទា​ស់​ពីរ ប្រចាំបាច់បញ្ចូលគ្នាទៅជាគណបក្សសង្រ្គោះជាតិ ក្រោយឆ្នាំ២០១២។ អ្នកនយោបាយវ័យក្មេងរូបនេះ ក៏ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសពីបទញុះញង់នៅពេលរូបគេនៅជានិ​​ស្សិ​​​​​​​​តសាកលវិទ្យាល័យមួយ កាលពីឆ្នាំ ២០១៥ បន្ទាប់ពីលោក អំពាវនាវឱ្យមាន “បដិវត្តពណ៌” នៅ​​លើប​​ណ្តា​​​​​​​​​​​ញ​​សង្គមហ្វេសប៊ុក (Fa​​ce​book) មុនតុលាការដោះលែងវិញ នៅឆ្នាំ២០១៧។លោក គង់ រ៉ៃយ៉ា បាន​​ភៀ​​ស​​ខ្លួនទៅប្រទេសថៃមួយរយៈពេល ដើម្បី​​ស្វែ​​​​ងរកទីសុវត្ថិភាព ក្រោយពីតុលាការចោទប្រកាន់ កាលពីឆ្នាំ២​​០​​២​​០​​​ ពីប​​ទញុះញង់៕

ព័ត៌មានពីស្តារ៖ រដ្ឋាភិបាលប្រាប់ឱ្យពលរដ្ឋប្តឹងក្រុមហ៊ុនអចលនទ្រព្យរកស៊ីកេងប្រវ័ញ្ច
ក្រ​សួងនិ​ងស្ថា​ប័នរ​ដ្ឋ ​ប្រាប់ឱ្យ​ព​លរដ្ឋ​ដា​ក់ពាក្យប្ដឹ​​ងក្រុមហ៊ុ​នអលចនទ្រ​​ព្យទាំង​​ឡា​​​​យណារកស៊ី​​កេ​​ង​​ប្រវ័​ញ្ច នូវអ្វីដែលថា ដើម្បី​​មានមូលដ្ឋា​នឈាន​ទៅ​ចាត់វិធាន​ការច្បាប់តឹងរឹង​សម្រាប់ជាប្រ​យោ​ជន៍ព​​ល​រដ្ឋ ដែ​​ល​​​​​វិធា​ននេះ កើ​តឡើងក្រោ​យពី​មាន​កា​រ​ក្រើន​រំ​ឭក​ពី​នាយករដ្ឋម​ន្ត្រី។

​លោកនាយករដ្ឋមន្រ្តី ហ៊ុន ​សែន​ កាលពី​ដើម​ខែមិ​ថុ​នាឆ្នាំ​២០​២៣ ​បានបញ្ជា​ផ្ទាល់មា​ត់​​ទៅ​ក្រសួ​ងពា​ក់ព័ន្ធ​​ឱ្យ​ពិ​​និ​ត្យ​មើ​ល​ករណី​​ក្រុមហ៊ុនអចលនទ្រព្យ​រឹបអូស​ផ្ទះពីអ្នកទិញ​ដែ​លខ្វះ​លទ្ធភា​ពបង់​ប្រាក់រំ​លោះ ។​

​វិធា​នរប​ស់ថ្នាក់​​ដឹកនាំ​ ​ចំពេ​លបណ្តា​ញ​ព័ត៌មា​​នក្នុងស្រុ​ក និងអ្នក​ប្រើប្រាស់បណ្តា​ញ​សង្គម បានចែករំលែក ករណីក្រុមហ៊ុនបុរីរឹប​អូសផ្ទះពីកូនបំណុលខ្វះលទ្ធភាពបង់ប្រា​​ក់​រំលោះតាមកិច្ចសន្យា ទិញ លក់។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃក្រសួងពាណិជ្ជកម្ម បាននិយាយក្នុងលិខិតចុះថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៣ថា ខ្លួនបានបន្តណែនាំឱ្យប្រជា​​ពលរ​ដ្ឋដែ​លជួ​បប្រទះ​បញ្ហា​ទិញ​-លក់​ ឬ​ជួ​លអ​ចល​ន​វត្ថុ ​អា​ចដា​​ក់​ពា​ក្យ​ប​ណ្ដឹង​ ឬ​សុំអន្ត​រាគមន៍ពី​ស្ថាប័នមួយ​នេះបាន​​។

អ​គ្គនាយកនិ​យ័តករ​អា​ជីវកម្ម​អចលន​វ​ត្ថុ លោក ​ជូ វណ្ណៈ​ ឱ្យដឹង​បន្ថែ​មនៅ​ថ្ងៃទី​២០​ កក្ក​ដា​នេះថា​ រយៈពេលជា​ង១ខែ​​ក្រោ​យកា​​រអំពាវនា​វរបស់នាយ​ករដ្ឋមន្រ្តី ​មានប្រ​ជាព​លរដ្ឋ​ជាង៤​០០នាក់​ បា​នដា​ក់ពា​ក្យប​ណ្ដឹង ​ ក្រុមហ៊ុនសាងសង់បុរី ​​ដែ​លប្រើ​វិធានរឹបអូស​។

តែយ៉ា​ងណា លោ​ក វណ្ណៈ​ ប​ដិសេធប្រាប់​ឈ្មោះក្រុម​ហ៊ុនបុ​រី ​ដែលប្រើវិធានរឹប​អូសលំ​នៅឋានទាំ​ងនោះ។ ​តែ​លោ​កថា​ ​​នឹ​​ង​​ព្យា​យាមដោះស្រា​យក​រ​ណី​នី​មួ​យៗ ដែលបានកើតឡើង។

លោក បញ្ជាក់ថា៖ «យើងចាំយកករណីនីមួយៗដោះស្រាយ »។

ដូចគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម តាមរយៈលិខិតចុះថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣ ក៏បានអំពាវនាវឱ្យប្រ​​​ជា​​​ពលរដ្ឋដាក់ពា​ក្យប្ដឹងក្រុ​មហ៊ុន​ធ្វើកិច្ច​សន្យា​បែប​កេង​ប្រ​វ័ញ្ច ​ដើម្បីពិ​និត្យនិ​ង​ចា​ត់វិ​ធាន​កា​រ​ ​​លើបុ​គ្គ​ល​​ប្រ​​ព្រឹ​​​ត្តខុសច្បាប់​​​ស្ដីពី​​កិច្ច​​ការពា​រអ្ន​កប្រើប្រាស់។​

លោក​ ប៉ែន សុវិ​ជាតិ ​អ្នកនាំពា​ក្យក្រ​សួង​ពាណិ​​ជ្ជក​ម្ម ​ឱ្យដឹងប​ន្ថែម​ថា ក្រ​​​សួ​​​ង​នឹងចា​ត់វិធានការ​លើជន​ណាដែ​ល​​ប​ង្កើ​ត​ឱ្យមា​នកិច្ច​សន្យាបែបកេងប្រវ័ញ្ចតាមច្បាប់ដោយគ្មានការលើកលែង។

លោកថា៖ «យើងបានធ្វើការអំពាវនាវដោយសារយើងអនុវត្តកិច្ចការពារអ្នកប្រើប្រាស់។ ហើយការងារពាក់ព័ន្ធនឹងភាពមិនសុចរិតក្នុងវិស័យអចលនទ្រព្យនេះ ជាកិច្ចការមួយដែលពាក់ព័ន្ធការអនុវត្តច្បាប់នេះ»។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀប និយាយថា លោកគ្មានអ្វីអ​​ត្ថា​​ធិប្បាយជុំវិញវិធានការរបស់ក្រសួងនេះទេ ដោយថា លោក ពុំទាន់ទទួលបានព័ត៌មានច្បា​ស់លាស់ជុំវិ​ញ​ករណីនេះ។

ចំណែកអគ្គនាយកក្រុមហ៊ុនខ្មែររៀលអេស្ទេត លោក គីម ហ៊ាង បដិសេធអត្ថាធិប្បាយ ជុំវិញកិច្ចសន្យាមិនសុចរិតនេះ។ ប៉ុន្តែលោកថា នឹងធ្វើការឆ្លើយតបក្រោយការបោះឆ្នោត។

លោកថា៖«មុនបោះឆ្នោតចឹងខ្ញុំអត់ចង់និយាយទេខ្លាចគេខ្វូត(សម្រង់សម្ដីដើម)ទៅវែងឆ្ងាយសុំបោះឆ្នោតហើយ»។

ដោយឡែកអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ​(ក.ប.ប.) លោក ផាន អូន និយាយថា ជិត២០ថ្ងៃក្រោយបីក្រសួងប្រកាស លោកពុំទាន់ទទួលបានពាក្យបណ្តឹងករណីកិច្ចសន្យាមិនសុចរិត ពីពលរដ្ឋណាម្នាក់នៅឡើយទេ។

លោកថា៖ «យើងក៏មិនដឹងដែរអាចថាការផ្សព្វផ្សាយមិនទាន់ជ្រួតជ្រៀបឬដំណើរការ រឿងមិនប្រក្រតីមិនកើតមានឬកើតមាន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបកម្មករនៅខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី០៩​ ខែមិថុនាឆ្នាំ២០២៣ បានចេញបញ្ជាផ្ទាល់មាត់ ឱ្យម្ចាស់ក្រុមហ៊ុនសាងសង់បុរីទាំងអស់ បញ្ឈប់ការរឹបអូសផ្ទះពីអ្នកទិញដែល ខ្វះលទ្ធភាពបង់បន្តទៀត និងណែនាំឱ្យរៀបចំឥណទានឡើងវិញ។

លោកក៏បាន​​ស្នើឱ្យក្រុម​ហ៊ុនដែលជាប់ពាក់ព័ន្ធ ផ្ដល់ប្រាក់ខ្លះត្រលប់ទៅវិញ និងប្រគល់ផ្ទះជូនពួកអ្នកទិ​ញ​​វិញ ប្រសិនបើការរឹបអូសនោះ ទើប​នឹងកើតឡើ​ងថ្មីៗ។

​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​អង្គការ​ការពារសិទ្ធិ​មនុស្ស​លីកាដូ លោក ​អំ សំអាត និ​យា​​យ​ថា​ បញ្ហានេះក្រ​​​​សួងគម្បីមានវិធានការឱ្យមានប្រសិទ្ធភាព តបតាមកិច្ចព្រមព្រៀងរវាងក្រសួង និងក្រុមហ៊ុន។លោកថា បើមិនដូ​ច្នេះ​ទេ ការរកស៊ីបែ​​​បកេងប្រវ័ញ្ច វានឹងជំរុញឱ្យប្រជាពលរដ្ឋផុងខ្លួនក្នុងបំណុល ។

លោកថា៖ «ព្រោះពលរដ្ឋមិនបានយល់ដឹងច្បាស់ពីក្រុមហ៊ុន និងដំណើរការក្រុមហ៊ុនត្រឹមត្រូវ​តាមច្បាប់ ឬធ្វើតាមកិច្ចសន្យារវាងក្រុមហ៊ុន ជាមួយក្រសួង ឬអាជ្ញាធរពាក់ព័ន្ធឬអត់ទេ។ ព្រោះពួកគាត់ឃើ​ញក្រុមហ៊ុនបង្ហាញឯកសារ និងដំណើរការដោយគ្មានការត្រួតពិនិត្យពីអាជ្ញាធរ ពួកគាត់យល់ថាក្រុមហ៊ុនអនុវត្តស្របច្បាប់»។

យោងតាមការស្ទង់មតិសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ បំណុលជាមធ្យមក្នុងមួយគ្រួសារបានកើនឡើង ៨៥ ភាគរយ ក្នុងរយៈពេលពីរឆ្នាំនេះ ពោលគឺកើនពី៩,៦លានរៀល (ប្រហែល២ ៤០០ដុល្លារ) ដល់១៧,៧លានរៀល (ប្រហែល៤ ៤០០ដុល្លារ)។

សម្រាប់ប្រជាជនកម្ពុជានៅតាមទីជនបទ ការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាហានិភ័យដ៏ធំមួយដែលផ្សារភ្ជាប់ទៅនឹងការបាត់បង់ដីធ្លី ផ្ទះសម្បែង ពីព្រោះថា ដើម្បីអាចខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាន ប្រជាពលរដ្ឋកូនបំណុលត្រូវដាក់វត្ថុបញ្ចាំទៅឱ្យគ្រឹះស្ថាននោះ មានជាអាទិ៍ បណ្ណកម្មសិទ្ធិដីធ្លី ឬកម្មសិទ្ធិផ្ទះសម្បែង។ ក្នុងន័យនេះ ប្រសិនបើគ្រួសារណាមួយពុំមានលទ្ធភាពសងបំណុលទេ នោះទ្រព្យបញ្ចាំនឹងត្រូវរឹបអូសដើម្បីទូទាត់បំណុល។

ព័ត៌មានពិស្តារ៖ អ្នកជំនាញយល់ថាការបន្តបិទខ្ទប់ព័ត៌មានសេរី«អាចជះឥទ្ធិពលដល់សុចរិតភាពនៃការបោះឆ្នោត»
អ្នកជំនា​ញ​​ក្នុង​​វិ​​​ស័​​យសា​រ​ព័ត៌មានមួយចំនួន​​​ បង្ហាញ​​ក្ដីបារម្ភពីចំណាត់ការបន្តបិទខ្ទប់សំឡេងសារព័ត៌មានសេរីពីសំណាក់រដ្ឋាភិបាល ​ ដោយ​លើ​​​ក​ឡើងថាចំ​ណា​ត់ការនេះ ជាកា​រខាតប​ង់ដ៏ធំស​​ម្រា​​​​ប់ប្រយោជន៍សាធារ​ណៈ​ និងអា​​​ច​​ជះឥទ្ធិ​ពលដល់សុច​រិ​តភា​ពនៃការ​បោះឆ្នោ​តនៅថ្ងៃ​អាទិ​ត្យ​ចុង​ស​ប្តា​ហ៍​នេះ។​​

​ ​និយ័តក​រទូរ​គមនាគមន៍កម្ពុជា​ កាលពីសប្ដាហ៍មុ​ន រយៈ​ការស្នើរបស់ក្រសួងព័ត៌មាន ​បា​នបញ្ជា​ឱ្យក្រុ​ម​​​ហ៊ុ​​​នផ្គត់ផ្គង់សេវាអ៊ិនធើណេតនៅកម្ពុជា ​បិ​ទដែ​ន​កំណ​ត់(​មិនឱ្យចូលតា​ម​ដា​នបា​ន)​សារ​ព័ត៌មា​ន​សេ​រី​ចំនួ​​​​​ន​ពី​រ ​និង​គេ​​​ហ័​ទំពរច​ងក្រងទិន្ន័យសាធារណៈ។

ស្ថាប័នដែលត្រូវ​​រដ្ឋាភិបាល​​បិទ​ខ្ទ​ប់នោះ មាន​​កម្ម​វិធីផ្សា​យតាម​អនឡាញ​ រ​ប​ស់វិ​ទ្យុ​អាស៊ីសេរី​ កម្ម​វិធី​ផ្សាយ រ​បស់​ខេម​បូឌា ​​ដេលី(The Cambodia Daily)និ​​ង​​គេ​​​​ហ័​ទំ​ព័រ​ចងក្រងទិន្ន័យ ហៅ«​កំណ​ត់ត្រា»ដែ​ល​​គេហទំព័រនេះ ​​គ្រប់​​គ្រង​​ដោ​យ​ម​​ជ្ឈ​មណ្ឌ​​​ល​​​ក​ម្ពុជាដើម្បីប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រា​ជ្យ(CCIM)។

និ​យ័​តករកម្ពុជា​​ បាន​លើក​ហេតុផ​លថា​ ការប​ញ្ជាឱ្យបិទ​តាម​សំណើ​​រ​រប​ស់ក្រសួ​ងព័​ត៌មាន​នេះ ដោយសារតែ​​ស្ថាប័នទាំងនោះ ​បាន​ចុះផ្សាយព័ត៌មានមិនពិត​​​បង្ក​​ឱ្យមា​នការ​ភា​ន់ច្រឡំ​ និងប៉ះ​ពា​ល់ដល់​មុខមាត់រ​ដ្ឋាភិបាល​ ព្រ​មទាំងពុំបា​នចុះប​ញ្ជីនៅ​ក្រសួ​ងព័ត៌​មាន​ ។​

វិធាននេះ ជំរុ​ញឱ្យស្ថាប័​នដែលត្រូវបិទខ្ទប់ និងសារព័ត៌មានសេរីសរុបចំនួន៧ និយាយក្នុងសេចក្តីថ្លែងកា​រណ៍​រួ​​មចុះថ្ងៃទី១៩កក្កដាឆ្នាំ២០២៣ថា វិធានរបស់រដ្ឋាភិបាលកម្ពុជា ជាការបន្តព្យាយាមគា​បស​​ង្កត់សិទ្ធិទទួលព័ត៌មាន និងបិទខ្ទប់ការ​​ផ្តល់ព័ត៌មា​នគ្រប់ជ្រុង​ជ្រោយ​ដ​ល់ប្រ​ជព​លរ​ដ្ឋ​មុនការបោះ​ឆ្នោត​​ ។​

ស្ថាប័ន​ជំនាញទាំងនោះ​​មាន​​សមាគមស​ម្ព័​ន្ធអ្ន​​​កសារព័ត៌​មានកម្ពុ​ជា(​ខេម​បូ​ចា) ​​មជ្ឈ​មណ្ឌ​ល​​ក​ម្ពុជា​​​ដើម្បី​​ប្រ​ព័ន្ធ​ផ្ស​ព្វផ្សាយ​ឯ​ករាជ្យ(​CCIM)​​សហ​ព័​​ន្ធ​​​អ្នក​​​សារព័​ត៌មាន​​អន្តរជា​​តិ​​​(IFJ)​​​និងស​ម្ព័ន្ធអ្ន​កសា​រព័​ត៌មា​នឯ​ករា​ជ្យឥ​ណ្ឌូ​នេស៊ី​ ​ជាដើ​ម​។​

​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌ​លក​ម្ពុជា​ដើ​ម្បីប្រព័​ន្ធផ្ស​ព្វផ្សាយឯ​ករាជ្យ​ លោ​ក អ៊ិ​ត សូ​​ធឿត ​និយា​យក្នុង​សេ​​ចក្ដី​​ថ្លែងការណ៍នោះ​ថា គេហ​​​​ទំព័​រកំ​ណត់​ត្រា ​គ្រា​ន់តែជា​មូល​ដ្ឋាន​ទិ​ន្ន័យច​​ងក្រ​ងឯកសា​រ ​និង​ព័ត៌​មាន​រប​ស់​រដ្ឋា​​​​ភិបាលដែ​លចុះផ្សា​យរួ​ចហើ​យប៉ុណ្ណោះ​។ ​

​លោកថា៖​«នៅក្នុងពេលដ៏សំ​ខា​ន់នៅ​មុន​ពេ​លបោះឆ្នោត​ ​កា​រ​​ទទួ​លបាន​ព័​ត៌​​មាន​​គួរ​​តែ​​ត្រូ​វបានលើ​កទឹកចិត្ត​ហើយ​ព័ត៌មា​ន​ពីគ្រ​ប់​ភាគីទាំ​ងអស់​គួរ​តែ​ត្រូ​វបា​នអ​នុ​ញ្ញាត។​គោលដៅរ​បស់កំ​ណត់​ត្រា ​គឺ​ចង​​ក្រង​​កំ​​​​​​​ណ​ត់ត្រា​សាធារ​ណៈទាំ​ង​អស់​ហើយ​ដាក់​វាជា​ទម្រ​ង់​ងាយស្រួ​លស​ម្រាប់ប្រ​ជា​ជន​គ្រប់​គ្នា​ចូល​ទៅប្រើប្រា​​ស់ ហើ​យនេះគឺ​ជាកា​រខាតប​ង់ដ៏ធំមួ​យសម្រា​ប់ផល​ប្រយោជន៍សា​ធារណៈដែលគេ​ហទំ​ព័រ​នេះត្រូ​វបានបិទ​។

នាយកប្រតិបត្តិខេម​បូ​ចា លោក ណុប​​ វី​​ ​និយាយដែ​រថា ព័​ត៌មានគឺ​កាន់​តែមា​នសា​រៈសំខា​ន់​ក្នុងអំឡុ​ងពេលនិ​ងមុ​នពេ​ល​បោះឆ្នោត​ខា​ងមុ​ខ​។ លោក​គូ​សប​ញ្ជាក់ថា វិធា​ននេះ​អា​ចនឹ​ងជះឥទ្ធិពល​​​ដល់​សុ​ច​រិ​ត​ភា​ពនៃ​​កា​របោះ​ឆ្នោ​ត​។

​លោក​ថា៖«ការ​ហាមឃាត់កា​រទ​ទួល​បាន​ព័ត៌​មានច​ម្រុះអា​​ចជះ​ឥ​ទ្ធិព​លដ​ល់សុចរិតភាពនៃ​ការបោះ​ឆ្នោត​ និងសិ​ទ្ធិរបស់​អ្នក​បោះឆ្នោ​តក្នុង​ការ​ទទួ​លបា​នព័ត៌មា​ន»។

អ្នក​នាំពាក្យក្រ​សួង​ព័ត៌មាន​ លោក មា​ស សោភ័​ណ និ​យាយ​ថា ​កា​រលើកឡើង​របស់ស្ថាប័​ន​ទាំងនោះ​ ជាការ​រក​លេស​ដើម្បីការ​ពារប្រព័​ន្ធផ្សព្វផ្សាយ​​ដែលបំ​ពាន​ច្បាប់ ​និង​គ្មា​ន​វិជ្ជា​ជីវៈ​តែ​ប៉ុណ្ណោះ។​

​លោកថា៖«នៅ​កម្ពុជា គ្នា​នការ​រឹត​ត្បិត​លំហសេ​រីភាពសារព័ត៌​មាននោះទេ​។ គឺមា​នតែសា​រព័ត៌មា​នដែលបំ​​ពា​​​ន​ច្បាប់គ្មា​នក្រ​មសីល​ធម៌ ​និងមិន​គោរព​វិជ្ជាជីវៈ​ប៉ុណ្ណោះដែ​លចោ​ទថា​ លំហ​សេរីភាព​​​សារ​​ព័ត៌មានត្រូ​វ​បា​នរឹ​​ត​ត្បិ​ត ហើយ​កុំយ​កលេ​ស​អំពី​ដំណើរការបោះ​ឆ្នោតនៅ​កម្ពុជា​ មក​ទម្លាក់កំ​ហុសលើ​រាជ​រ​ដ្ឋាភិបា​ល​ដើ​ម្បី​គ្រា​ន់តែ​ច​​​​​ង់​បិទបាំង​នូវ​កំហុ​សនិ​ង​ចេត​នាទុ​​ច្ចរិ​ត​រ​ប​ស់​ខ្លួ​ន»​។​

និស្សិ​ត​​មួ​យ​រូប​​ ​គឺ​​លោក​​​ សាត​ ពៅ ​បាននិយា​យថា ​សា​រព័ត៌​មា​នដែល​​ហ៊ា​ន​និយាយ​ការពិ​តពីបញ្ហាសង្គម​​ បាន​ការ​ពារប្រ​យោ​​​ជ​ន៍​​​សាធារ​ណៈ និងផ្តល់ចំណេះ​ដឹង​ដល់​ពលរដ្ឋ ​មុន​ពួក​គេធ្វើ​ដំ​ណើ​រ​ទៅកា​ន់​ការិយាល​ល័យបោះឆ្នោ​ត​ ហើ​​យ​​ថាប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ដែ​ល​រ​ង​ការបិ​ទខ្ទ​ប់ទំាងនោះ​​ បា​ន​ឆ្លុះបញ្ចោំងការពិតក្នុងសង្គមច្រើន។

លោកថា៖ «ខ្ញុំគិតថាអាស៊ីសេរី ខេមបូឌាដេលី ស្ថាប័នឯករាជ្យមួយអត់ស្ថិតក្រោមនរណាគ្រប់គ្រង។ គាត់អា​​​​ច​ផ្សាយ​ព័ត៌មាន​ទៅ​តាមពិ​តចឹ​ង ​អត់មានអ្ន​កណាថាគាត់ខុ​សឬអីទេ​ គាត់​ផ្សាយ​ទៅតា​មអ្វី​ដែល​គាត់​យល់​ឃើញ ហើ​យគិ​ត​ថាត្រឹ​មត្រូវ​»

យ៉ាងណា​ លោក ​Rohit Ma​hajan ​ប្រធាន​ផ្នែ​ក​ទំនាក់ទំន​ង​​​វិទ្យុ​​​អាស៊ី​​សេរី ​តាម​រយៈ​សេច​ក្តីប្រ​កាសចុះថ្ងៃ​ទី១៧ក​ក្កដា​ បាន​ចេញ​ប្រ​កាស​​ថ្កោលទោស​​រដ្ឋាភិបាល ​ដោយចាត់​ទុកវិធានបិទ​ខ្ទប់​នោះ​​ ជា​ការ​បំពានច្បា​ប់នៅក​ម្ពុជា​ និងជា​ការ​កៀ​បស​ង្ក​ត់​​​ការ​ចែក​​រំលែក​​ព័ត៌មានដោយ​សេរី​នៅមុ​ន​កា​រ​បោះ​ឆ្នោ​ត។​

លោកថា៖​ «នេះគឺ​​ជា​ទង្វើ​​រំលោ​ភបំ​ពាន​ច្បាប់​​កម្ពុ​ជា​យ៉ា​ង​ច្បាស់​ក្រឡែត​ និង​​ជា​​កា​រ​ប៉ុនប៉​ង​បង្ក​​ឱ្យ​មា​ន​ការ​​ភ័​​យ​​​ខ្លាច​​ក្នុ​ង​​​ការ​​បញ្ចេ​ញ​មតិ​ និង​កា​រ​ចែក​រំលែក​ព័ត៌មាន​ដោយ​សេរី នៅ​​មុន​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំ​ណាង​រា​​ស្ត្រ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី២៣ កក្កដា ដ៏​ខ្លី​ខាង​មុខ​នេះ»។

កា​ល​ពីដើម​ខែ​កុម្ភៈឆ្នាំ២០២៣នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ពា​ក់​​ព័​ន្ធនឹងភាពចម្រូងចម្រាស ក្នុងការចុះផ្សាយអត្ថបទមួយអំពីលោក ហ៊ុន ម៉ាណែតដើរតួនា​ទី​ចុះហត្ថលេ​ខា​​ជំនួសនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ជំនួយដល់ប្រទេសទួកគីដែល​រងគ្រោះរញ្ជួយ​​ដី។

​អង្គ​ការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​(Reporters Without Border) ​ចេញ​ផ្សាយ​ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០​២៣ សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់​ នៅ​ឆ្នាំ២០២៣​ ​ដោ​យសំអាងពី​កា​រ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

បើ​តាម​សន្ទស្សន៍​នោះកម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤៧​ក្នុង​ចំណោម១៨០ ​ប្រទេស​ នៅឆ្នាំ២០​២៣​​​ ដែល​ថយ​ពី​លេខ​រៀង​ទី​១៤២ កាល​ពីឆ្នាំ​២០២២។

ឧ​ទ្ធរ​ណ៍មិ​នទា​ន់កំ​ណត់​ថ្ងៃជ​ម្រះ​ក្ដី ​​លោ​ក ​កឹ​ម​ សុខា ​ក្រោយមេ​ធា​វី​ប្ដឹង​​ជំទា​ស់ជាង​៣ខែ
សាលាឧ​ទ្ធរ​ណ៍​​ភ្នំពេញ​ ​មិ​​​ន​​ទាន់​កំ​​​​​ណត់ថ្ងៃ​​បើក​ស​វ​នា​​ការសំ​ណុំរឿងប្តឹងទាស់របស់ ​លោក កឹម សុខា​ ប្រធានគ​​ណ​​​ប​ក្ស​ស​ង្រ្គោះជា​តិដែលតុលាការរំលាយនៅ​ឡើយ ខណៈ​មេធាវីបានដាក់ពាក្យប្តឹងទាស់រយៈពេលជាង​​៣​ខែកន្លងទៅ​នេះ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២​០២​៣​ បាន​​​ចេញសាលក្រមផ្តន្ទាទោស ​លោ​​ក​​​ កឹម ​សុខា ​ឱ្យ​ជាប់​​​​​​ពន្ធនាគារ២៧​ឆ្នាំដាក់​​ឱ្យ​​​​ស្ថិត​ក្រោម​ការ​​​ឃុំ​ខ្លួន​ក្នុង​​ផ្ទះ និងហាមធ្វើសកម្មភាព​នយោបាយ  ចោទពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស»  ដែលការចោទប្រកាន់នេះត្រូវបានបដិសេធ និងជំរុញឱ្យមេធាវីប្តឹងទាស់ទៅសាលាឧទ្ធរណ៍ ស្វែងរកយុត្តិធម៌ឱ្យកូនក្តី។

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតប្រចាំកម្ពុជា ធ្លាប់បង្ហោះសារថា «លោក កឹម ​សុខា ជាមនុស្សស្អាតស្អំ» តែ​ត្រូ​វគេចា​ប់ដា​ក់ព​ន្ធនា​គារ​ទាំ​ងអយុត្តិ​ធម៌​​។

អ្នក​នាំពាក្យសា​លាឧទ្ធ​រណ៍​ភ្នំពេ​ញ លោក ​ឃុន លាងម៉េ​ង ​លើកឡើងថា ​រឿងក្ដី​ លោក កឹ​ម សុខា ​ដែលបាន​ចា​យ​ពេ​ល​វេលាយូ​រ​បែបនេះ​ ដោយ​សារ​ជាប​ទឧ​ក្រិដ្ឋ​មា​នឯក​សារ​​ច្រើន​​តម្រូវ​ឱ្យមានការពិនិត្យបានល្អិតល្អ​ន់​បំផុតមុនកំណត់ពេលជម្រះ។

លោក អះអាងថា ឥឡូវនេះចៅក្រមកំពុងរៀបចំរបាយការណ៍ដើម្បីដាក់ទៅអគ្គព្រះរាជអាជ្ញាធ្វើសេចក្ដីសន្និដ្ឋាន។ លោកបន្តថា រឿងក្ដីនេះ នឹងសាលាឧទ្ធរណ៍នឹងបើកសវនាការនាពេលខាងមុខ។

លោកថា៖ «ករណីនេះចៅក្រមកំពុងធ្វើរបាយការណ៍ដោយសាររឿងនេះជាបទឧក្រិដ្ឋ ហើយឯកសារច្រើន ធ្វើរបាយការណ៍ទៅត្រូវពិនិត្យឱ្យបានដិតដល់់ ហើយជូនទៅអគ្គព្រះរាជអាជ្ញាដើម្បីពិនិត្យធ្វើសេចក្ដីសន្និដ្ឋាន។ប៉ុន្តែរឿងក្ដីនេះគឺតុលាការនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះហើយ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ​បញ្ជាក់ថា ច្បាប់ពុំមានកាលកំណត់រយៈពេលថ្ងៃបើកសវនាការ បន្ទាប់ពីមានពាក្យប្ដឹងជំទាស់នោះទេ។

មេធាវី​ការ​ពារ​ក្ដីឱ្យ​​ លោក កឹម សុខា លោកស្រី ម៉េង សុភារី និយាយថា បើទោះបីច្បាប់ពុំបានចែងស្ដីពីការកំណត់ពេលវេលាឱ្យសាលាឧទ្ធរណ៍បើកសវនាការ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងក៏ដោយ ប៉ុន្តែគាត់ថាក្នុងច្បាប់បានជំរុញឱ្យតុលាការបើកសវនាការឆាប់រហ័សផងដែរ ដើម្បីយុត្តិធម៌ ។

លោកស្រីថា៖«ប៉ុន្តែច្បាប់ជាគោលការណ៍ជាទូទៅគឺថាសំណុំរឿងធ្វើយ៉ាងណាឱ្យបានឆាប់រ​ហ័ស​»។​

​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារសិទ្ធិ​មនុស្ស​លីកាដូ លោក ​អំ សំអាត និយាយថា សំណុំរឿ​ងទុកចោលយូរប៉ះពាល់ដល់សិទ្ធិជនជាប់ចោទក្នុងការទទួលបាននូវយុត្តិធម៌ក្នុងករណីតុលា​កា​​ររកឃើ​ញ​ថាគ្នានកំហុស។

លោ​កថា៖ «(ប៉ះពាល់សិទ្ធិ)បើសិនជាការជំនុំជម្រះទៅមិនមានទោស ឬក៏អាចលើកលែងការចោទប្រកាន់អី វាអូសបន្លាយពេលយូរ ចឹងហើយបានគេកំណត់នូវការជំនុំជម្រះហ្នឹង ឱ្យបានឆាប់ ដើម្បីធានាអំពីសិទ្ធិរបស់ជនត្រូវចោទហ្នឹង»

លោក កឹម សុខា ​ ត្រូវ​បានកម្លាំងប្រដាប់អាវុធឆ្មក់ចូល​ចាប់​ខ្លួននៅពាក់កណ្តាលយប់​ទី​៣ ខែកញ្ញា ឆ្នាំ២០១៧ ទាំងគាត់មានអភ័យឯកសិទ្ធិសភា ដោយចោទពីបទ«គប់គិតជាមួយបរទេសច​ង់​ផ្ដួលរំ​លំ​រដ្ឋាភិបាល» ខណៈលោកកំពុងសម្រាកនៅផ្ទះ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វិធាននេះ បា​ន​ធ្វើឡើង ក្រោ​យពី​គណបក្ស​ជំទាស់រ​បស់លោក កឹម​ ​សុខា ​ដណ្តើ​​ម​បា​​នអា​សនៈឃុំ ស​ង្កា​​ត់ ​​ជិតទាន់បក្សកាន់អំណាចអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។

ពាក់ព័ន្ធសំណុំរឿងចោទប្រកាន់ លោក កឹម សុខា អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានបង្ហាញកា​រយល់ឃើញផ្សេងគ្នា។

សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ បានចោទ លោក កឹម សុខា ពីបទឧក្រិដ្ឋចង់ផ្តួលរំលំរដ្ឋាភិបាលក្រោយប្រើពេលជាង៣ឆ្នាំ និងបើកសវនាការចំនួន៦៦លើក តែអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកសំណុំរឿ​​​​ងចោទប្រកាន់នេះជាសេណារីយូនយោបាយ និងជំរុញឱ្យមានការផ្សះផ្សាជាតិ ដើម្បីបុព្វហេតុប្រជាធិបតេយ្យ ដូចមានចែងក្នុងបុព្វកថារដ្ឋធម្មនុញ្ញ។

ក្រសួងមហាផ្ទៃបើកផ្លូវឱ្យសមាគមសម្ព័ន្ធកសិករកម្ពុជាដំណើរការឡើងវិញបណ្ណោះអាសន្ន
ក្នុងរយៈពេលជាង១ខែក្រោយអាជ្ញាធរឱ្យផ្អាកសកម្មភាព នៅថ្ងៃចន្ទ ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យ​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បើកដំណើរការឡើងវិញជាបណ្ណោះអាសន្នរ​​ហូ​​តមានសេចក្ដីសម្រេចណាមួយពីតុលាការ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែល​​​ចេ​ញ​​នៅថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០២៣។

សមាគមកសិករកម្ពុជានេះ ត្រូវបានក្រសួងមហាផ្ទៃផ្អាកសម្មភាពកាលពីដើមខែមិថុនា ព្រមទាំងរឹ​ប​​អូសយកឯកសារជាច្រើនដើម្បីរក្សាទុកសម្រាប់ស៊ើបអង្កេត បន្ទាប់ពី ប្រធាន​សមា​​​គមនេះ រងកា​​រ​​ចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការធ្វើបដិវត្តន៍កសិករ។​

លោក ឈឹម កាន អគ្គនាយករង និងជាប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបា​​យ​នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃសម្រេចដូច្នេះ ដោ​​យផ្អែកលើដីកាពីតុលាការខេត្តរតនគិរីឱ្យបើកដំណើរការជាបណ្ដោះអាសន្ន។

លោកបន្ថែមថា ការអនុញ្ញាតឱ្យសមាគមនេះអាចដំណើរការពេញលេញទៅបានលុះត្រាមា​​ន​​​ការប​ង្គា​​​​ប់ពីតុលាការខេត្តរតនគិរីនៅពេលណាមួយ។

ប្រភពដដែល បញ្ជាក់ថា នៅថ្ងៃចន្ទ លោកបានជូនដំណឹងឱ្យអាជ្ញាធរឱ្យចុះដកហូតក្រដាសបម្រា​​ម​​​ដែលបិតនៅស្នាក់ការសមាគមដែលមានអាស័យដ្ឋាន​ទីស្នាក់​ការ​កណ្តាល​ក្នុង​ខណ្ឌ​សែនសុខ​ ក្រុង​ភ្នំពេញ ដើម្បីឱ្យសមាគមនេះអាចចាប់ផ្ដើមបន្តការងាររបស់ខ្លួន។

លោកបន្តថា៖«រងចាំសាលដីការបស់តុលាការព្រោះដោយសារសាលដីកាហ្នឹងគាត់អនុញ្ញាតឱ្យ​​ប​ណ្ដោះអាសន្ន ចឹងគាត់បន្តនីតិវិធីគាត់យ៉ាងម៉េចខ្ញុំអត់ដឹងទេ នីតិវិធីរបស់តុលាការ» ។

គេសង្កេតឃើញថា ការផ្អាកសកម្មភាពរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានបង្កើ​​ត​​ជា​​​​​ក្ដីកង្វល់ដល់កសិ​​ក​រមួយចំនួន ដោយពួកគេបារម្ភពីកង្វះការបណ្ដុះបណ្ដាលបច្ចេកទេសធ្វើកសិ​​ក​ម្ម ចិញ្ចឹមមាន់ និងដាំដំ​​ណាំ​ផ្សេងៗ។ប៉ុន្មានថ្ងៃក្រោយ នៅពេលប្រធានសមាគម និងសហការីចំ​​​នួ​ន​​ពីនាក់ត្រូវឃាត់ខ្លួននៅខេត្តក្រចេះ កសិកររាប់រយនាក់ បានដើរដោយថ្មើជើងនៅភ្នំពេញដោ​​​យ​​​​​​​ប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រសួងមហាផ្ទៃ ដើម្បីទាមទារឱ្យដោះលែងក្បាលម៉ាស៊ីនដឹកសមាគមរបស់​ពួ​​កគេទាំងបីនាក់ឱ្យមានសេរិភាពវិញ។

ប្រធានស្ដីទីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ម៉ឺន រតនា ថ្លែងថា លោកសាទរចំពោះការអនុញ្ញាតឱ្យសមាគមអាចចាប់ផ្ដើមការងារសាជាថ្មី ដែលអាចជួយឱ្យកសិករមានបំណិន​​ជីវិត​​ឡើ​​ងវិញ តាមរយៈសកម្មភាពរបស់សមាគមនៅពេលនេះ។

លោកបន្តថា រយៈពេល២ខែនេះ បុគ្គលិកសរុបចំនួន២១នាក់របស់សមាគមពុំមាននរណាម្នាក់លាឈ​ប់​នោះទេ។​បន្ថែមពីលើនេះ បុគ្គលិកទាំងអស់នឹងចូលបម្រើការងារតាមតួនាទីរៀងៗខ្លួនវិញបន្ទា​​​​​​​ប់ពីអាជ្ញាធរចុះដកហូតបម្រាមដែលបានបិតនៅខ្លោងទ្វារសមាគម។ក៏ប៉ុន្តែលោកថា តាមគោលការណ៍របស់សមាគម ករណី លោក​ ថេង សាវឿន នៅជាប់ពាក្យបណ្ដឹងត្រូ​វរងចាំការទម្លាក់បទចោទជាមុនសិន ទើប លោក សាវឿន អាចបន្តដឹកនាំសមាគមវិញបាន។លោកប​​ន្ថែ​មថា បើពុំនោះទេ លោក ថេង សាវឿន អាចបម្រើការងារត្រឹមតែជាបុគ្គលិកធម្មតានៅក្នុងសមា​​គ​​ម​​។

លោកបន្តថា៖ «ខ្ញុំសប្បាយចិត្តនៅពេលគេបើកដំណើរ CCFC បើកដំណើរឡើងវិញ ពីព្រោះអំឡុងពេលដែលCCFCបិទ ប្រជាពលរដ្ឋនៅមូលដ្ឋានគឺគាត់មានផលប៉ះពាល់ខ្លាំងមែនទែនទាក់ទងរឿងដីធ្លីរបស់គាត់ហើយការកៀបសង្កត់់ខ្លាំងមែនទែននៅតាមមូលដ្ឋាន នៅពេលអត់មានអង្គការសង្គ​​ម​ស៊ីវិលជួយគាត់»។

លោក​ ថេង សាវឿន និយាយថា  តុលាការខេត្តរតនគិរី នៅពុំទាន់បាន​ទម្លាក់បទចោទប្រឆាំងរូបលោ​​ក និ​​ង​​សហការី២នាក់ទៀតនៅឡើយទេ មកដល់ថ្ងៃនេះ។

ចំណែក លោក ​ស៊ឹង សែនករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក យល់ឃើញ​ថា បើទោះបីសមាគមកសិករកម្ពុជាបើកដំណើរការឡើងវិញក្ដី អាជ្ញាធរនៅមិន​​ទាន់​​ទម្លាក់​​ចោល​​ការ​​​ឃ្លាំមើលសក​​ម្ម​ភាពរបស់សមាគមនៅឡើយទេ ព្រោះនេះគឺជាការអនុញ្ញាតបើកដំណើរការជាប​​ណ្ដោះអាសន្ននៅឡើយ។

លោកបន្តថា៖ «បើសិនជាករណីណាមួយខាង CCFC ធ្វើសកម្មទៅត្រូវបានតុលាការចេញដីកា ឬក្រសួងផ្អាកបិទទៅវិញក៏អាចធ្វើឡើងទៅបានដែរ។ ចឹងអាហ្នឹងជាបញ្ហាមួយគឺយើងមើលឃើញថាដូចជាមិនទាន់ផ្ដល់ភាពពេញលេញ សម្រាប់ឱ្យពួកគាត់ធ្វើការងារបានគ្រប់គ្រាន់តាមបេកសកម្មឬកិច្ចការងារផ្សេងៗរបស់ខ្លួន » ។

ផ្ទុយពីការយល់ឃើញនេះ  លោក លោក ឈឹម កាន ដែលជាប្រធាននាយកដ្ឋានកិច្ចការសមាគម ​នៃអគ្គ​​នាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និយាយថា សមាគមកសិករកម្ពុជានេះ អាចបន្តការងាររបស់ខ្លួនដោយពុំមានការកម្រិតសកម្មភាព ឬតាមដានពីសំណាក់អាជ្ញាធរណាមួយ​នោះទេ ប្រសិ​​ន​​បើសមាគមនេះអនុវត្តការងារស្របតាមច្បាប់។ក្រៅពីនេះ សម្រាប់ឯកសារដែលរឹបអូសពីក្នុងការិ​​យា​​ល័យសមាគម គឺស្ថិតក្នុងដែនសម្ថកិច្ចរបស់តុលាការខេត្តរតនគិរី ជាអ្នកទទួលខុសត្រូវ។

គេហទំព័រសារព័ត៌មាន Newsroom Cambodia នៅពុំទាន់អាចសូមការអត្ថាធិប្បាយពី អ្នកនាំពា​​ក្យ​សាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ បាននោះភ្លាមៗទេនៅថ្ងៃនេះ​ ដោយទូរសព្ទចូលជា​​ច្រើ​​ន​​ដង ប៉ុន្តែពុំមានអ្នកទទួល។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងសហការី២នាក់ទៀត ត្រូវអាជ្ញាធរខេត្តក្រចេះឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោយសមាគមនេះបានបើកវគ្គបណ្ដុះបណ្ដាលកបុគ្គលិកនៅខេត្តរតនគិរី ដោយក្រសួងមហាផ្ទៃចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធរឿងធ្វើបដិវត្តន៍កសិករ។

ក្រោយឃាត់ខ្លួនមនុស្សទាំងបីនាក់របស់សមាគមហើយ កាលពីថ្ងៃទី ៧ មិថុនា លោក ស ខេង រដ្ឋ​​​មន្រ្តី​​​​ក្រ​សួ​ង​​​មហាផ្ទៃ បានចេញសេចក្តីសម្រេច​ផ្អាក​សកម្មភាព​​​​បណ្តោះ​អាសន្ន​ ដោយត្រូ​​​វ​​​រង់​​ចាំ​មាន​​​កា​រ​​សម្រេចថ្មី​​ណាមួយ ពីតុលាការខេត្តរតនគីរី។

​លោក ថេង សាវឿន និងសហការី២នាក់ទៀតរបស់លោក កាលពីថ្ងៃទី ១៧ មិថុនា ត្រូវបានលោ​ក​​នា​​យ​​ករដ្ឋមន្រ្តី ហ៊ុន សែន បើកផ្លូវឱ្យមានជំនួបនៅភូមិគ្រឹះរបស់លោក ក្នុងក្រុងតាខ្មៅ ក្រោយ​ពីអ្ន​​ក​​ទាំ​​​​ងបីដោះលែងឱ្យមានសេរីភាពវិញ កាលពីថ្ងៃទី ៣០ ឧសភា ឆ្នាំ២០២៣។

លោក ហ៊ុន សែន បានអះអាងថា ចាប់ពីពេលនេះ សមាគមកសិករនេះ អាចធ្វើសកម្មភាព​​​របស់​ខ្លួ​ន​​​​បាន និងអំពាវនាវឱ្យទម្លាក់ចោលបទចោទចំនួន៣ករណី ប្រឆាំងនឹងបុគ្គលិករ​​បស់ស្ថាប័ន​មួយ​​នេះ​​​។

លោកបន្តថា៖ «យើង​ពិនិត្យ​ឃើញ​នូវ​ផលប្រយោជន៍​ដែលសមាគមបានធ្វើដូចនេះខ្ញុំបានលើក​ទឹកចិត្តឱ្យសមាគមបន្ត​សកម្មភាព​ដើម្បីផលប្រយោជន៍ប្រជាជនយើង។លោក​នាយក​រដ្ឋ​មន្ត្រីសរសេរស​​មាគមត្រូវ​យកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ» ។ សាលាដំបូងខេត្តរតនគិរី ចោទប្រកាន់លោក ថេង សាវឿន និងសហការីពីររូបទៀត​ពីបទ «​រួមគំនិ​​ត​​​ក្បត់ »។គេសង្កេតឃើញថា ក្រោយឃុំខ្លួនអ្នកទាំងបីនាក់បានប៉ុន្មានថ្ងៃ ទាំងលោក ថេង សាវឿន និងសហការីរបស់លោក បានចេញសុំទោសតាម វីដេអូ ផ្សាយផ្ទាល់ពីខេត្តរតនគិរី មុនពេល​​ពួក​​គេ​​​ត្រូវ​បានដោះលែង ដែលស្ថិតក្រោមលក្ខខណ្ឌនៃការត្រួតពិនិត្យតាមផ្លូវតុលាការ៕

សមាជិកបក្សភ្លើងទៀនដែលត្រូវលុបឈ្មោះពីគ្រូបង្រៀនដាក់បណ្តឹងទៅតុលាការក្រុងភ្នំពេញ
សមាជិកគណបក្សភ្លើងទៀនមួយរូបនៅខេត្តបន្ទាយមានជ័យ ដែលក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌគ្រូបង្រៀនបានដាក់ពាក្យបណ្ដឹងចូលតុលាការក្រុងភ្នំពេញ កាលព្រឹកថ្ងៃសុក្រ ដោយស្នើឱ្យ​​ចេញសាលក្រមលុបចោលលើការសម្រេចរបស់ក្រសួងអប់រំក្រោមហេតុផលថា សេចក្ដីសម្រេចនេះ​​ប្រឆាំងនឹងច្បាប់។

លោក ស៊ិន វត្ថា ជាប្រធានគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ និងជាគ្រូបង្រៀននៅវិទ្យាល័យសិរីសោភ័ណដែលត្រូវក្រសួងអប់រំលុបឈ្មោះចេញ  និយាយថា ក្រសួងអប់រំបានបញ្ឈប់លោក ពីតួ​​នា​​ទី​​ជាគ្រូបង្រៀនដោយពុំមានមូលហេតុច្បាស់លាស់ និងគ្មានបើកការស៊ើបអង្កេតឱ្យ​បានត្រឹមត្រូវនោះទេ។

លោកបន្តថា៖ «បងមានមូលហេតុជាច្រើនដែលអាចអះអាងថាបងមិនមានកំហុសលើវិជ្ជាជីវៈក្នុងការបង្រៀន។ ទោះបីបងស្រលាញ់គណបក្សភ្លើងទៀនក៏ដោយតែបងបានបែងចែកកិច្ចការងារខ្លួនឯងបានត្រឹមត្រូវ។…មុននឹងលុបក្របខណ្ឌតើរដ្ឋមន្រ្តីបានដឹងឬទេថាវាយ៉ាងម៉េច»។

ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មាត្រា ៥៨ កំណត់ថា អ្នករាជការមានសិទ្ធិប្ដឹងតវ៉ាទៅតុលាការ អំពីករណីដែលពាក់ព័ន្ធទៅនឹងកិច្ចការមុខងារសាធារណៈ។ ប៉ុន្តែជាការចាំបាច់ អ្នករាជការនោះត្រូវរកវិធីដោះស្រាយតាមផ្លូវរដ្ឋបាលជាមុនសិន។

បើតាមលោក វត្ថា ជុំវិញពាក្យប្ដឹងដាក់ទៅតុលាការក្រុងភ្នំពេញនេះ ដោយសារក្រសួងអប់រំមានទីតាំងនៅរាជធានីភ្នំពេញ បន្ទាប់ពីលោកបានព្យាយាមរកដំណោះស្រាយដោយដាក់លិខិតស្នើឱ្យមន្ទីរអប់រំខេត្តបន្ទាយមានជ័យចុះស្រាវជ្រាវ និងបំភ្លឺពីកំហុសឆ្គងដែរ ប៉ុន្តែពុំមានលទ្ធផលណាមួយនោះទេ។

កាល​ពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៣  ក្រសួង​អប់រំ បាន​លុប​ឈ្មោះ​លោក វត្ថា ​ចេញ​ពី​ក្របខណ្ឌ​​គ្រូបង្រៀនក្រោម​ហេតុផល​ថា ​​គ្រូបង្រៀនរូបនេះ បានប្រព្រឹត្ត​ខុស​នឹង​វិជ្ជាជីវៈមន្ត្រីរាជការ​ ​។

តាមរយៈពាក្យបណ្តឹងរបស់ខ្លួន លោក ស៊ិន វត្ថា បានលើកឡើងថា លោកជាគ្រូបង្រៀនគោរពពេ​​ល​វេលា​ មានសិលធម៌ល្អ និងពុំដែលទទួលទោសផ្នែកព្រហ្មទណ្ឌ និងរដ្ឋប្បវេណីនៅក្នុងវិទ្យាល័យសិរីសោភ័ណម្តងណាទេ។មិនតែប៉ុណ្ណោះ សម្រាប់ការងារបម្រើបក្ស គឺបានបែងចែកច្បា​​ស់​​​​លា​ស់ដោយមិនឱ្យជាន់គ្នាក្នុងម៉ោងបង្រៀនឡើយ។

ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មាត្រា ៤៧ បញ្ជាក់ថា កំហុសឆ្គងក្នុងវិន័យរហូតដល់បណ្ដេញចេញពីក្របខណ្ឌ ត្រូវហៅអ្នករាជការជាប់ចោទមកពន្យល់ដោះស្រាយដោយផ្ទាល់មាត់ និ​ង​ជាលាយលក្ខណ៍អក្សរមុននឹងក្រុមប្រឹក្សាវិន័យសន្និដ្ឋានអំពីកំហុស និងទណ្ឌកម្ម។

ក្រៅពីនេះ លោក វត្ថា បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនទៀតថា លោកក៏ពុំដែល​ទទួលបា​ន​​​ការណែនាំផ្ទាល់មាត់ ឬព្រមានជាលាយលក្ខណ៍អក្សរម្តងណាទេ មុននឹងក្រសួងសម្រេចបណ្ដេ​​​ញលោកចេញពីក្របខណ្ឌនេះ។

សារព័ត៌មាន Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី លោក រស់ សុវាចា អ្នកនាំពា​​ក្យ​ក្រសួងអប់រំ បានបានភ្លាមៗទេ នៅថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។

លោក​ អ៊ី​ រិន្ទ ​អ្នក​នាំពាក្យ​តុលាការ​ក្រុងភ្នំពេញ មានប្រសាសន៍ថា តុលាការបានទទួលពាក្យបណ្ដឹងរបស់លោក ស៊ិន វត្ថា ហើយ និងបានចាត់ចែងបន្តទៅតាមនីតិវិធីរួចដែរ។

ចំណែក លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ ​នៃ​អង្គការ​ការពារសិទ្ធិ​មនុស្ស​ លីកាដូ មានប្រសាសន៍ថា ករណីលុបឈ្មោះ លោក ស៊ិន វត្ថា ចេញពីក្របខណ្ឌគ្រូបង្រៀនេះ បានបង្កើតឱ្យមានមន្ទិលសង្ស័យជាច្រើនថាអាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។

លោកបន្តថា ការដាក់ពាក្យប្ដឹងចូលតុលាការជាសិទ្ធិរបស់លោក វត្ថា ក្នុងការស្វែងរកយុត្តិធម៌ស​​ម្រា​​ប់​​ខ្លួន។

លោកបន្តថា៖ «ការលុបគឺចេញដោយក្រសួងបើឱ្យក្រសួងដកវិញមិនងាយទេ ក្នុងករណីនេះ មានតែភាគីទី៣ ជម្រើសមានតែតុលាការហ្នឹងឯងដែលពិនិត្យទៅលើលទ្ធភាពទាំងអស់ហ្នឹង»។

ការលុបឈ្មោះមន្រ្តីរាជការស៊ីវិល ដែលបម្រើការនៅក្នុងក្របខណ្ឌ ហើយទៅគាំទ្របក្សនយោ​​បាយ​​ផ្សេង​​ក្រៅពីបក្សកាន់អំណាច គេសង្កេតឃើញបានកើតឡើងញឹកញាប់ ក្នុងរយៈពេល​​ចុងក្រោយ​​នេះ​​។ លោក អេង ស្រូយ ដែលជាប្រធាន​​​​ប្រតិបត្តិបណ្តោះអាសន្ន គណបក្សភ្លើងទៀន ប្រចាំ​​ខេត្ត​​ត្បូង​​ឃ្មុំ ត្រូវបាន​​ដក​ចេ​ញ​​ និង​​បញ្ច​ប់មុខតំណែងពីក្របខណ្ឌជាមន្រ្តីនគរបាលជាតិ ដែលមា​ន​​ឋា​​នៈ​​​​​​ជាវរសេ​​នី​យ៍​​ឯក (សក្តិប្រាំ) កា​ល​​​​​​ពីថ្ងៃ​​ទី​១​​៦​ ខែមិថុនា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ លោក កែវ សុមុនី ជាអតី​​ត​​មន្រ្តី​​ជំនាញ​​ផ្នែក​​​​សុខ​​ភាពផ្លូវចិត្ត នៃក្រសួងសុខាភិបាល ក៏​ត្រូវ​​បា​នលុបឈ្មោះចេញពីក្រប​​ខណ្ឌ​​រដ្ឋដូចគ្នា ក្រោយរកឃើញថា លោក កែវ សុមុនី បានទៅ​ឈរ​​ឈ្មោះ​​​​​ជាចៅសង្កាត់នៅ​​​សង្កាត់ច្បារអំពៅ ឱ្យ​គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើស​​រើស​​ក្រុម​​ប្រឹ​​ក្សា​​​​​ឃុំសង្កាត់ នីតិកាលទី៥ កន្លងទៅនេះ។ មិនខុសគ្នាដែរ លោក ខឹម មុនីកុសល ដែលជាអតីតគ្រូពេទ្យនៅខេត្តប៉ៃលិន កាលពីខែមីនា ឆ្នាំ២​​០​​២២ ក៏​​ត្រូវ​បាន​​ក្រ​​សួង​​​មុខងារសាធារណៈលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ ដោ​​​​​​យមូលហេតុចូល​​រួម​​ន​យោ​​បាយជា​​មួយ​​​​​គណបក្ស​​ភ្លើងទៀន៕

មន្រ្តីឃុំថាថវិការដ្ឋបន្ថែមក្នុងរយៈពេល៥ឆ្នាំទៀតពុំទាន់គ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន
មន្រ្តីរដ្ឋបាលឃុំ ប្រតិកម្មទៅនឹងការដំឡើងថវិកាសម្រាប់កម្មវិធីអភិវឌ្ឍន៍នៅមូលដ្ឋានរបស់រដ្ឋបាលឃុំស​​ង្កា​ត់ដោយលើកឡើងថា​ក្នុងរយៈពេល៥ឆ្នាំបន្តខាងមុខ ថវិកាដែលរដ្ឋាភិបាល​បានវិភាជនេះមានចំនួនតិចតួ​​ច ដែល​​វាពុំបានឆ្លើយតបនឹងតម្រូវការចាំបាច់ និងនៅតែខ្វះខាតជាក់ស្ដែង។

លោក ទី យោង មេឃុំដងពែក ស្រុកស្រែអំបិល ខេត្តកោះកុង មានប្រសាសន៍ថា ថវិកាអភិវឌ្ឍន៍ឃុំរបស់លោកជាង៣០០លានរៀលក្នុងមួយឆ្នាំបានចំណាយទាំងស្រុងលើការកែលម្អផ្លូវដោយសារភូមិនីមួយៗនៅដាច់ស្រយាលពីគ្នា។ លោកបន្តថា ក្រៅពីផ្លូវពិបាកធ្វើដំណើរ ប្រជាពលរដ្ឋក្នុងឃុំប្រឈមនឹងកង្វះទឹកស្អាតប្រើប្រាស់ សាលារៀន និងមណ្ឌលសុខភាពជាដើម ប៉ុន្តែថវិកាមានកម្រិតដោយរដ្ឋបាលឃុំព្យាយាមកែលម្អផ្លូវជាមុនសិនដែលជាមធ្យោបាយងាយស្រួលក្នុងការទៅទទួលសេវាសាធារណៈផ្សេងៗទៀត។

លោកបន្ថែមថា ក្នុងឃុំនៅមានផ្លូវ៤០ភាគរយទៀតពុំទាន់កែលម្អ ខណៈផ្លូវ៦០ភាគរយទៀត នៅមិនទាន់​​បាន​​​ចាក់បេ​​តុ​ងមេ​​​​ ដោយជំនួសមកវិញបានត្រឹមក្រាលគ្រួសក្រហមនៅឡើយ។

លោកបន្តថា៖ «ភូមិខ្លះខ្វះទឹក ខ្វះស្រះទឹក។ មណ្ឌលសុខភាពមិនទាន់មានទេ​ អាដាច់ស្រយាលជាងគេ មានប៉ុស្ដិ៍សុខភាព។ មានតែសាលារៀនធ្វើពីឈើ ស៊ីម៉ង​ត៍ បេតុងអីមិនទាន់គ្រប់គ្រាន់ទេ។ …ប្រជាពលរដ្ឋមិនទាន់មានផ្លូវដើរផង ធ្វើគ្រប់វិស័យឃុំខ្ញុំធ្វើអត់បានទេ [៣០០លានរៀល]ប៉ុនហ្នឹង២ដងទៀតក៏យើងអាចសមរម្យដែរ ធ្វើបានលឿនដែរចឹង»។

ចំណែក លោក ណំ សុត មេឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ លើកឡើងដែរថា រដ្ឋបាលឃុំបានចំណាយថវិកាលើសលប់លើការអភិវឌ្ឍនៅមូលដ្ឋាន ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំ​​ផ្លា​​ញពីធម្មជាតិ។

លោកបន្តថា ផ្លូវបេតុងជាច្រើនខ្សែក្នុងឃុំបានរងការវាយកំទេចពីជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំដោយសារពុំមានច្រកសម្រាប់ទឹកឆ្លងកាត់។ប្រភពដដែលបន្តថា ចំណែកថវិកាទទួលបានមានចំនួនជាង៣០០លានរៀ​​ល​​​​ក្នុងឆ្នាំ២០២៣សម្រាប់អភិវឌ្ឍន៍នៅមូលដ្ឋាន។ប៉ុន្តែលុយនេះ អនុវត្តបានចំពោះការ​កែលម្អផ្លូវបេតុងដែ​​ល​​រងការខូចខាតមួយចំនួន​ និ​​ងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាដែលកំពុងខ្វះខាតសម្រាប់​​​សិ​​ស្សា​នុសិស្ស។

មេឃុំរូបនេះ ពុំមានជំនឿថា ឃុំរុងរឿងនឹង​ទទួលបានថវិកាបន្ថែមច្រើនទៀតនោះទេ ដោយសារចំនួនប្រជាជនមានជិត៧ពាន់នាក់ ហើយភូមិមានតែ៩ភូមិ។

លោកបន្តថា៖ «តម្រូវការវាច្រើន​តែដោយសារគោលការណ៍រដ្ឋាភិបាលគិតតាមប្រជាពលរដ្ឋយើងម៉េចបានច្រើន។…តម្រូវការជាង៦០០លានរៀល (អភិវឌ្ឍ) ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធមានថ្នល់ មានលូ និងសា​​លា​​រៀនជាធំ»។

អនុក្រឹត្យដែលចេញកាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិកាបន្ថែមទៀតទៅកាន់រដ្ឋបាលឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជា ចំនួ​ន​១ភាគយរយនៃចំណូលចរន្តថវិកាថ្នាក់ជាតិ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ការផ្តល់ប្រាក់បន្ថែមនេះ ក្នុងគោលបំ​​ណ​​ង ដើម្បី​លើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឋន៍នៅមូលដ្ឋាន លើកលែងតែរដ្ឋបាលសង្កាត់ចំ​​ណុះ​​​​ឱ្យរដ្ឋបាលរាជធានីភ្នំពេញ។ក៏ប៉ុន្តែមន្រ្តីរដ្ឋបាលឃុំ បានលើកឡើងព្រមគ្នាថា ដើម្បីអាចបំពេញនូវតម្រូវការចាំ​​បាច់បានតាមរយៈកា​​​រអភិ​​វ​​ឌ្ឍ​ន៍ក្នុងឃុំមួយ គឺត្រូវការថវិកាប្រមាណខ្ទង់ ៦០០លានរៀលក្នុងមួយឆ្នាំ ទើបអាចទប់ទល់បាន។

ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ឱ្យដឹងថា ចំណូលចរន្តថ្នាក់ជាតិមានចំនួន ២៥ ៥៦៤ ៤២៨ រៀល។ចំណែក ថវិកាអភិវឌ្ឍន៍ឃុំសង្កាត់នៅឆ្នាំ២០២៣នេះ មានចំនួន ២៥៥ ​​​៦៤​៤,២៨លានរៀ​ល​ ដោយកើនឡើង១៥,៣៨% បើប្រៀបធៀបក្នុងឆ្នាំ២០២២។

ការចំណាយដល់ឃុំសង្កាត់នីមួយៗ រដ្ឋាភិបាលលើកឡើងថា គឺត្រូវផ្អែកលើចំនួនប្រជាពលរដ្ឋ ភាពក្រីក្រ និងចំនួនភូមិនៃរដ្ឋបាលឃុំសង្កាត់ទាំងនោះ ក្នុងនោះថវិកា៣០ភាគរយប្រគល់ស្មើគ្នា, ៣០ភាគរយផ្អែកលើ​​​​ចំនួនប្រជាពលរដ្ឋ, ៣០ភាគរយផ្អែកលើសន្ទស្សន៍ភាពក្រីក្ររបស់ពលរដ្ឋ និង១០ភាគរយទៀតអា​​ស្រ័​​យ​​លើចំនួនភូមិនៃរដ្ឋបាលឃុំសង្កាត់នីមួយៗ។

ដោយឡែកការទម្លាក់ថវិកាបានកំណត់ជា៤ដងក្នុងមួយឆ្នាំ ដោយមួយឆមាសទម្លាក់ចំនួន២៥ភាគរយ។រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា រដ្ឋបាលឃុំសង្កាត់នឹងទទួលបា​​ន​​ថវិកាជាមធ្យមចំនួន១០ម៉ឺនដុល្លារឬប្រហែល ៤០០លានរៀលសម្រាប់អភិវឌ្ឍន៍នៅមូលដ្ឋាន ចាប់ពីឆ្នាំ២០២៤នេះទៅ ។

បន្ថែមពីលើនេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក គីម សុភៈ អះអាងថា ដោយយល់ឃើញថវិកាសម្រាប់អភិវឌ្ឍរបស់រដ្ឋបាលឃុំសង្កាត់នៅមានកម្រិត ទើបសម្រេចទម្លាក់ថវិកាបន្ថែមទៀត។លោកបន្តថា សង្កាត់ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ពុំទទួលបានថវិកាបន្ថែមទេ ដោយសាររដ្ឋបាលរាជធានីភ្នំ​​ពេញ មានលទ្ធភា​​ព​​ក្នុងការរួមចំណែកអភិវឌ្ឍក្នុងសង្កាត់ក្រោមចំណុះហើយ។

លោកបន្តថា« ១០០.០០០ ដុល្លារអាមេរិកនៅឆ្នាំ២០២៤ និងកើនដល់ប្រមាណជាង ១៤០.០០០ ដុល្លារអាមេរិក នៅឆ្នាំ២០២៨ »។

សម្រាប់លោក ប៉ិច ពិសី នាយកអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា លោកគាំទ្រចំពោះការបន្ថែមថ​​វិកា​អភិ​វឌ្ឍ​នៅមូលដ្ឋាននេះ ប៉ុន្តែលោកបាម្ភពីការចាត់ចែងថវិកាក្នុងការអនុវត្តមានការធូររលុង ដែលនាំឱ្យ​​ខា​តបង់ប្រយោជន៍ពលរដ្ឋទៅវិញ។លោក ពិសី សង្ឃឹមថា ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋអាចជជែកគ្នារកឱ្យ​​ឃើញពីតម្រូវការចាំបាច់ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងឃុំសង្កាត់របស់ខ្លួន។

លោកបន្តថា៖«គឺត្រូវធានាអំពីគណនេយ្យភាព តម្លាភាព និងការធានាថាថវិកានេះមិនមានការបាត់បង់ តា​មរយៈការកេងបន្លំឬអំពើពុករលួយផ្សេងៗ ជាពិសេសគឺការធ្វើលទ្ធកម្មនៅថ្នាក់ក្រោម ការដេញថ្លៃសាងសង់ត្រូវធានាថាមិនមានការកេងបន្លំ មិនមានអំពើពុករលួយហើយការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅថ្នាក់មូលដ្ឋានហ្នឹងត្រូវធ្វើឡើងដោយគុណភាពខ្ពស់ហើយជាប់បានយូរ»។

ច្បាប់ស្ដីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច ឱ្យដឹងថា ថវិកាជាតិឆ្នាំ២០២៣សរុបត្រូវចំណាយចំនួន ៣៩ ២០៦ ២០៥រៀល ដែលមានកំណើន១៣ភាគរយធៀបនឹងឆ្នាំ២០២២។តួលេខនេះ បើធៀបនឹងឆ្នាំ ២០១៩ រដ្ឋាភិបាលបានបន្ថែមថវិកាទៅឱ្យរដ្ឋបាលឃុំសង្កាត់នៅទូទាំងប្រ​​ទេ​សកម្ពុជាចំនួន១ភាគរយនៃចំណូលចរន្តថវិកាថ្នាក់ជាតិដូចគ្នាដែរ៕

គ.ជ.ប រៀបចំបញ្ជីឈ្មោះដើម្បីសម្គាល់អ្នកបានទៅបោះឆ្នោត និងមិនបានទៅទុកសម្រាប់ផ្ទៀងផ្ទាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងរៀបចំបញ្ជីឈ្មោះដែលពុំធ្លាប់មាន នៅក្នុដំណើរកា​​រ​បោះឆ្នោតសម្រាប់ប្រទេសកម្ពុជា ដើម្បីសម្គាល់អ្នកណាដែលបានទៅបោះឆ្នោត និងមិនបានទៅ ដើម្បីផ្ទៀងផ្ទាត់នៅពេលក្រោយ ក្រោមលក្ខខណ្ឌបេក្ខជនចង់ឈរឈ្មោះឱ្យបោះឆ្នោត ឱ្យស្របតាមច្បាប់បោះឆ្នោត ដែលទើបឆ្លងកាត់ការធ្វើវិសោធនកម្ម ទៅតាមការចង់បានរបស់លោក ហ៊ុន សែន។

គ.ជ.ប ឱ្យដឹងថា ការសម្រេចបែបនេះ នៅបន្ទាប់ពីទទួលបានការយល់ស្រប និងការផ្តល់យោបល់ដើម្បីកែសម្រួលពីសំណាក់ភាគីពាក់ព័ន្ធមានចំនួន៣៨ ស្ថាប័ន ក្នុងនោះមាន​ទាំងស្ថាប័នជាតិ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយទាំង១៨ដែលបាន​ចូលរួមប្រកួតប្រជែង សម្រាប់ការបោះ​​ឆ្នោត នាខែកក្កដាខាងមុខ។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ឱ្យដឹងថា មានតែលេខាធិការនៅក្នុងគណៈកម្មការការិយាល័យបោះឆ្នោតទេទើបមានសិទ្ធិ ធិក ឬហៅថាគ្រីស ឈ្មោះអ្នកបានទៅ​បោះឆ្នោតក្នុងបញ្ជីវត្ត​​មា​នអ្នកមានឈ្មោះបោះឆ្នោតនៅអាណត្តិទី៧នេះ។

លោក​​បន្តថា បន្ទាប់ពីគណៈកម្មការការិយាល័យបោះឆ្នោត​ បានបញ្ចប់ការរាប់សន្លឹកឆ្នោត​នោះ ប ញ្ជីឈ្មោះអ្នកបានបោះឆ្នោតនឹងត្រូវដាក់ក្នុងកញ្ចប់មួយដាច់ដោយឡែកពីសម្ភារៈផ្សេងៗក្នុងកា​​រិយា​​​​​​​ល័យបោះឆ្នោត និងដាក់បញ្ជូនជាបន្តបន្ទាប់រហូតមកដល់ទីស្នាក់ការ គ.ជ.ប។ក្រៅពីនេះ ក្រុមការងារបច្ចេកទេសរបស់ គ.ជ.ប នឹងដកស្រង់ឈ្មោះប្រជាពលរដ្ឋដែលបានបោះ​​ឆ្នោតក្នុងទិន្នន័យ​មួ​យដើម្បីផ្ទៀងផ្ទាត់ជាមួយលក្ខខណ្ឌរបស់បេក្ខជនចង់ឈរឈ្មោះឱ្យគេបោះឆ្នោតដែលបានកំ​​ណត់​​​ក្នុងច្បាប់បោះឆ្នោតថ្មី។

លោកបន្តថា៖«ហើយបញ្ជីនេះនឹងក្លាយទៅជាឯកសារ ដើម្បីផ្ទៀងផ្ទាត់អំពីលក្ខខណ្ឌរបស់បេក្ខ​​ជន​​»​។

លោក សម គន្ធាមី នាយកប្រតិបត្តិនៃអង្គការ និចហ្វិក មានប្រ​​សា​សន៍ថា បែបបទថ្មីនេះនឹងបង្កល​​ក្ខ​ណៈស្មុគស្មាញបន្ថែមទៀតដល់គណៈកម្មការការិយា​​ល័យ​​បោះឆ្នោត។លោក សម គន្ធាមី យល់​​ឃើញ​​ថា លេខាធិការក្នុងគណៈកម្មការការិយាល័យបោះឆ្នោតដែលមានសិទ្ធិ ធិកឈ្មោះ ប្រជាពល​​រដ្ឋ​បានបោះឆ្នោតនេះគួរមានការធានាថាជាបុគ្គលមិនស្ថិតក្រោមចំណុះគណបក្សនយោបាយណាមួយ។

លោកបន្តថា៖ «[លេខាធិការ]អត់មានប្រកាន់គណបក្សណា ជាមនុស្សឯករាជ្យ»។

បដិសេធនឹងការយល់ឃើញរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលឃ្លាំមើលពីដំណើរ​​បោះឆ្នោត​​នេះ អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បញ្ជាក់ថា នៅក្នុងច្បាប់ពុំបានកំណត់ថា លេ​​ខាធិ​​ការ​​ក្នុងគណៈកម្មការការិយាល័យបោះឆ្នោតត្រូវនៅដាច់ដោយឡែកពីគណបក្សនយោបាយនោះទេ។ជាងនេះទៀត កាលពីបោះឆ្នោតសកលពេលកន្លងទៅ ប្រជាពលរដ្ឋ និងលេខាធិការក្នុងគណៈកម្មការការិយាល័យបោះឆ្នោតមានសិទ្ធិធិក(Tick)ឈ្មោះអ្នកបានបោះឆ្នោតដូចគ្នាដោយសរុបចំ​​នួ​​ន​២ ធិកសម្រាប់ឈ្មោះម្នាក់។ ប៉ុន្តែ លោកថា មានប្រជាពលរដ្ឋមួយចំនួនបាន ធិកឈ្មោះខុសកន្លែងជាឈ្មោះរបស់ខ្លួនទើប គ.ជ.ប សម្រេចឱ្យលេខាធិការ​ម្នាក់គត់មានសិទ្ធិក្នុងការធិក និងណែនាំឱ្យប្រជាពលរដ្ឋផ្ទៀងផ្ទាត់ឈ្មោះជាមុនសិន។

លោកបន្តថា៖«យើងនឹងពង្រឹងមន្រ្តី (លេខាធិការ) របស់យើងនៅពេលដែលចុះបណ្ដុះបណ្ដាលហ្នឹងគឺលេខាធិការអ្នកធិក ហើយត្រូវណែនាំអ្នកបោះឆ្នោតឱ្យពិនិត្យមើលការធិករបស់លេខា​​ធិការ​»។

ដោយឡែក អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន លោក គីមសួរ ​ភីរិទ្ធ និយាយថា គ.ជ.ប ពុំបានសុំយោ​​ប​ល់​ពីគណបក្សលោកនោះទេ ដោយសារគណបក្សពុំបានចូលរួមប្រកួតប្រជែងបោះឆ្នោតខាងមុខនេះ។លោកបន្តថា ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាលគឺពុំមានយោបល់អ្វីនោះទេ ដោយសារច្បាប់បោះ​​ឆ្នោតថ្មីនេះបានអនុម័តរួច​​រាល់ហើយ។
លោកបន្តថា៖«ខ្ញុំគ្រាន់​​តែថាគណបក្សភ្លើង​​ទៀន​​បានចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធការធ្វើវិសោ​​ធនកម្មរួចហើយ។ ចឹងខ្ញុំអត់ចង់មានអីយោបល់ទៀតទេ ពីព្រោះអីវាអត់ប្រយោជន៍ ចំណាយពេលអត់ប្រយោជន៍សម្រាប់ការងារអស់ហ្នឹង។

វិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះ ត្រូវបានព្រះមហាក្សត្រ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃ​​ទី០៤ ខែកក្កដា ឆ្នាំ២០២៣។
វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតនេះ បានកែច្បាប់បោះឆ្នោតចំនួន៤ គឺច្បាប់ស្ដីពីការបោះឆ្នោ​ត​ជ្រើសតាំងតំណាងរាស្ដ្រ, ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់, ច្បាប់ស្ដីពីកា​​​របោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រា​ជ​​ធា​នី ខេត្ត ក្រុង ស្រុក ខណ្ឌ។វិសោធនកម្មច្បាប់ទាំងនេះបានដាក់បន្ថែមនូវលក្ខខណ្ឌមួយចំនួនស​​ម្រា​​ប់ប្រជាពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោត។
ច្បាប់បោះឆ្នោតដែលទើបផ្តល់សេចក្តីទុកចិត្ត និងដាក់ឱ្យប្រើប្រាស់ថ្មីៗ គឺច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ តម្រូវឱ្យពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោត បានទៅបោះឆ្នោតសកលនៅលើកចុងក្រោយ។ក្រៅពីនេះ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តវិញ បានតម្រូវឱ្យពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោតបានទៅបោះឆ្នោតសកលចំនួន២​​លើកជាប់គ្នា។
ច្បាប់នេះក៏បានកំណត់ថា ជនណាឬគណបក្សនយោបាយដែលរារាំង ឬញុះញង់ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆោ្នត និងណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចស​​​ន្លឹក​ឆ្នោត ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬគណបក្សនយោ​​បា​​យ ហើយដកសិទ្ធិមិនឱ្យឈរឈ្មោះបោះឆ្នោតរយៈពេល៥ឆ្នាំ ឬគណបក្សនយោបាយអាចត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោត៥ឆ្នាំយ៉ាងតិច។
ដោយឡែកច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏បាន​ត​​ម្រូ​​វឱ្យពលរដ្ឋបានបោះឆ្នោតជាសកលលើកចុងក្រោយដែរ។
ទោះបីជាវិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះបានបន្តទៅមុខដោយរលួនពុំមានការរាំងស្ទះក៏ដោយ គេសង្កេតឃើញមាន គណបក្សចំនួន២ គឺគណគណបក្សភ្លើងទៀន និងគណបក្សប្រ​​ជា​​ធិបតេយ្យមូលដ្ឋាន បានបង្ហាញក្ដីបារម្ភពីការកាត់បន្ថយសិទ្ធិពលរដ្ឋខ្មែរតិចជាងមុន ក្រោយច្បាប់នេះចូលជាធ​​រ​មាន​។
ទន្ទឹមនឹងនេះ ក្រុ​​ម​​​​អង្គការសង្គមស៊ីវិលចំនួន២៤ស្ថាប័ន ក៏ធ្លាប់បានស្នើឱ្យព្រឹទ្ធសភា និងក្រុមប្រឹ​​ក្សា​​ធម្មនុញ្ញ ពន្យា​​ពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មី រហូតបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០​​២​​៣ បិទ​​បញ្ជប់។ការទាមទារនេះ ដើម្បីឱ្យមានពេលគ្រប់គ្រាន់សម្រាប់ពិភាក្សាពីផលប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិបោះឆ្នោត ជាដើម៕

ក្រុមអ្នកទិញដីឡូតិ៍ចោទក្រុមហ៊ុនមួយនៅខេត្តកណ្តាលថាបង់លុយគ្រប់៤ឆ្នាំមិនព្រមឱ្យប្លង់កម្មសិទ្ធិ
ក្រុ​ម​អ្នក​​​ទិញ​​ដី​​ប្រមា​ណ​​​ជា​​៤​​០នាក់​​ ​កា​លពី​​​ថ្ងៃពុធ​​ ​បាន​ប្រ​មូល​​ផ្តុំគ្នា​ត​វ៉ា​ ​​ទា​​​មទារប្លង់​​​ក​​ម្ម​​​សិ​ទ្ធិ​ដីធ្លី​​​​ស្រ​​ប​​ច្បា​​ប់​​ ​ពី​ក្រុ​មហ៊ុ​​ន​អច​​លន​ទ្រ​ព្យ​​មួ​យ មានទីតាំង​​​​នៅ​ស្រុក​​​​អង្គស្នួ​​ល ​ខេ​​​ត្តកណ្តា​ល ​​ដើម្បី​​​បាន​​ធ្វើអាជី​​​​វ​កម្មលើ​ដីនោះ ​​​​​​​​​ដោយសំអាងថា ​​បា​នប​​ង់​​លុយគ្រ​​ប់ចំនួនអស់រយៈពេល៤ឆ្នាំ​ មិនទាន់បានប្លង់កម្មសិទ្ធិ ដែលធ្វើឱ្យប៉ះពាល់ដ​ល់ជី​​វភាពរស់​នៅប្រចាំថ្ងៃរបស់ពួ​ក​គេ ។​

អ្នកស្រី ង៉េត សុធី បាននិយាយថា កាលពីឆ្នាំ២០១៨ គាត់​បានទិញ​ដីពី​​ក្រុមហ៊ុន​អភិវ​ឌ្ឍន៍​អ​ចលន​ទ្រ​ព្យពុះដី​ឡូ​តិ៍ឈ្មោះ​ អ៊ា​ន សេងអាន​ ចំនួនមួយឡូ​តិ៍ ។

​ស្ត្រីអាយុ៤៣ឆ្នាំរូបនោះ អះអាងទៀតថា គាត់បានបង់លុយឱ្យក្រុមហ៊ុនចំនួន៨ពាន់៥០០ដុល្លារគ្រប់ចំនួន ប៉ុ​ន្តែថា ភាគីក្រុម​​ហ៊ុន​មិ​ន​ព្រម​ប្រ​គល់ប្ល​ង់កម្មសិទ្ធិ​ដីធ្លីស្រប់ច្បាប់​ឱ្យគាត់នៅឡើយទេ ៤ឆ្នាំកន្លងទៅនេះ ដែ​ល​ធ្វើឱ្យគ្រួសារគាត់ជួបបញ្ហាជីវភាព ដោយត្រូវបង់ការប្រា​ក់​ឱ្យធនាគារជារៀងរាល់ខែ។

អ្នកស្រី សុធី និយាយថា៖[ខ្ញុំ]រងចាំអស់៤ឆ្នាំ ដល់ឆ្នាំមុន(ឆ្នាំ២០២២)ពួកខ្ញុំទៅឃុំ គាត់(ក្រុមហ៊ុន)សន្យា១ឆ្នាំដល់ម្សិលមិញ(ថ្ងៃទី២៨ ខែមិថុនា) គម្រប់១ឆ្នាំ គាត់គេចវេះមិនមកប្រាប់ថាប្លង់មាន មិនមានអី»។

អ្នកតវ៉ាម្នា​​ក់ទៀត គឺ​លោក​ ​សាំង​ សំ​អុល រស់​នៅខេ​ត្តព្រះ​សីហ​នុ ​និយាយថា គាត់បានទិ​ញដី​ពី​ក្រុម​ហ៊ុ​ន​ ចំ​នួ​​ន៥ឡូតិ៍ ហើយថា បានបង់លុយសរុប១ម៉ឺន៧ពាន់ដុល្លារគ្រប់ចំនួនដូចគ្នាច្រើនឆ្នាំទៅនេះ តែថាមិនទ​ទួ​លបានប្លង់កម្មសិទ្ធិដីធ្លីដូចគ្នា។

លោកថា៖«ពួកខ្ញុំមិនអាចទ្រាំទៀតបានទេព្រោះពួកខ្ញុំបានទុកឪកាសគាត់(ក្រុមហ៊ុន)ច្រើ​នមកហើយ…តែគាត់អត់ចូលខ្លួនមកដោះស្រាយជាមួយពួកខ្ញុំទេគាត់ឈ្លើយគាត់មិនលើកទូរសព្ទពួកខ្ញុំគាត់មិនលើកសោះ»។

សារព័ត៌មាន Newsroom Cambodia ពុំអាចរកការឆ្លើយតបពីប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យពុះដីឡូតិ៍ ពីលោក អ៊ាន សេងអាន បានទេ គិតត្រឹមថ្ងៃទី៣០មិថុនានេះ ដោយទូរសព្ទមិនអាចទាក់ទង់បាន។

ប៉ុន្តែ អភិបាលរងស្រុកអង្គស្នួល ខេត្តកណ្ដាល លោក ស ម៉េង និយាយថា បញ្ហានេះពិតជាកើតមាន ហើយថាអាជ្ញាធរ កំពុងរកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធ ។

លោក ម៉េង និយាយថា៖ «ក្រុមការងារបានអញ្ជើញពួកគាត់មកសាលាឃុំ។(ដំណោះស្រាយ) ខាងឃុំអត់ទាន់រាយការណ៍មកទេ»។

ស្មៀនឃុំបែកចាន ស្រុកអង្គស្នួល លោក សេក ណារិទ្ធ និយាយដែរថា អាជ្ញាធរគ្រោងកោះហៅភាគីក្រុមហ៊ុន និងអតិថជនដែលចេញមុខតវ៉ានោះ មកជួបជុំគ្នានៅសប្ដាហ៍ក្រោយ ដើម្បីស្វែងរកដំណោះស្រាយ។

លោក និយាយា៖«ខ្ញុំបានប្រាប់ប្រជាពលរដ្ឋរួចហើយថាគេដោះស្រាយឱ្យ ឱ្យក្រុមហ៊ុនមកដោះស្រាយជា​មួយយើង។…ឥឡូវម្ចាស់ក្រុមហ៊ុនទៅសៀមរាប គាត់មិនទាន់ផ្ដល់ដំណឹងឱ្យខ្ញុំ ប្រហែលមិនយូរអាទិត្យក្រោ​យអីហ្នឹង»។

ករណីស្រដៀងគ្នានេះ កាលពីថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋជិត៦០០នាក់ដែលដាក់ប្រាក់វិនិយោគទិញដីឡូតិ៍ជាមួយក្រុមហ៊ុន ពិភពដីមាស បានមកតវ៉ានៅស្នាក់ការក្រុមហ៊ុនស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយក្រុមហ៊ុននេះផ្អាកប្រគល់ភាគលាភដល់ប្រជាពលរដ្ឋជាច្រើនខែ ដែលបណ្ដាលឱ្យពួកគេពិបាកក្នុងការរកប្រាក់បង់ធនាគារ ដោយសារប្រាក់ដាក់វិនិយោគភាគច្រើនបានមកពីការដាក់កម្ចីពីធនាគារ។

លោក ហ៊ុន សែន៖ កម្ពុជាពុំបង្កើតច្បាប់អនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នារៀបការស្របច្បាប់
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និយាយថា ប្រទេសកម្ពុជាពុំអនុញ្ញាតឱ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រលាញ់ភេទដូចគ្នានោះទេ ខណៈក្រុមអ្នកស្រលាញ់ភេទដូចគ្នាយល់ថា ការធ្វើបែបនេះប្រៀបបាននឹងផាត់ពួកគេចេញពីពលរដ្ឋក្នុងសង្គម។

នេះជាលើកដំបូងក្នុងការថ្លែងបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលកម្ពុជាទាក់ទិននឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT+) ដែលការទាមទាររបស់ពួកគេសុំសិទ្ធិរៀបការស្របច្បាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយតាមរយៈយុទ្ធនាការផ្សេងៗ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកពុំតាក់តែងច្បាប់អនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់នោះទេ ប៉ុន្តែលោកក៏មិនប្រឆាំងទៅនឹងការស្រលាញ់ភេទដូចគ្នានោះដែរ ដោយសំអាងថាវាជាសិទ្ធិរបស់ពួកគេ។

លោក ហ៊ុន សែន និយាយថា៖ «ប្រទេសយើងគឺឱ្យសិទ្ធិស្របច្បាប់ក៏មិនឱ្យ រារាំងឱ្យមានទោសក៏មិនឱ្យដែរ។ យើងគោរពសិទ្ធិរបស់គេ តែយើងមិនចេញច្បាប់នោះទេ»។

ការលើកឡើងបែបនេះ បន្ទាប់ពីលោក នាយករដ្ឋម​ន្រ្តី មានការព្រួយបារម្ភពីការកើនឡើងនៃចំនួនអ្នកកើតជំងឺអេដស៍ដល់ទៅ៣០០នាក់ក្នុងឆ្នាំ២០២២ បើប្រៀបធៀបក្នុងឆ្នាំ២០២១ ហើយលោកបន្តថា ប្រភពចម្លងនៃមេរោគអេដស៍នេះ ពាក់ព័ន្ធនឹងក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ជាពិសេសបុរសស្រលាញ់បុរស។

ជុំវិញករណីនេះ ឈឿង រចនា មន្ត្រីសម្របសម្រួលគម្រោងមូលនិធិមីក្រូឥន្ទធនូអន្តរជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា

សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា (LGBT+) ក៏ជាពលរដ្ឋរស់នៅក្នុងសង្គម ហេតុនេះពួកគេសក្តិសមនឹងទទួលបានការគាំពារដោយច្បាប់ដូចជាប្រជាពលរដ្ឋដទៃទៀតដែរ។

រចនា ឱ្យដឹងថា ការពុំអនុញ្ញាតឱ្យសហគមន៍អ្នកស្រលាញ់ភេទដូចគ្នារៀបការស្របច្បាប់នឹងបណ្ដាលឱ្យពួកគេប្រឈមបញ្ហាយ៉ាងច្រើន។

រចនា ថា មន្រ្តីរាជការមួយចំនួនស្ថិតក្នុងក្រុមមនុស្សស្រលាញ់ភេទដូចគ្នានឹងមិនទទួលបានប្រាក់ឧបត្ថម្ភលើប្រពន្ធកូននោះទេ ខណៈការលែងលះរបស់ពួកគេក៏ពុំទទួលបានការគាំពារដោយច្បាប់ ដែលខុសពីការមានសំបុត្រអាពាហ៍ពិពាហ៍គឺមានច្បាប់កំណត់ច្បាស់លាស់ជុំវិញការបែងចែកទ្រព្យសម្បត្តិ។ បន្ថែមពីលើនេះ រចនា ថា ក្រុមហ៊ុនធានារ៉ាប់រង ពុំអនុញ្ញាតឱ្យ រចនា ដាក់ឈ្មោះដៃគូដែលអត់មានសំបុត្រអាពាហ៍ពិពាហ៍ឱ្យទទួលអត្ថប្រយោជន៍បន្តឡើយ។

រចនា និយាយថា៖«យើងសង្ឃឹមថានៅថ្ងៃអនាគតគឺស្រុកយើងនឹងវិវត្តទៅដល់ចំណុចដែលអាចឱ្យមានសមភាពអាពាហ៍ពិពាហ៍ ហ្នឹងជាអ្វីដែលយើងចង់បានដើម្បីយើងគ្រប់គ្នាទទួលបានការការពារពីច្បាប់ដូចៗគ្នាក្នុងនាមជាប្រជាពលរដ្ឋម្នាក់»។

យុវជន សុទ្ធ ពៅសំណាង​ វ័យ២៥ ឆ្នាំ ស្ថិតក្នុងក្រុមអ្នកស្រលាញ់ភេទដូចគ្នា និយាយថា គាត់ និងដៃគូស្រលាញ់គ្នាពុំអាចដាក់ឈ្មោះជាអាណាព្យាបាលកូនបានទាំងពីរនាក់នោះទេ ក្នុងករណីសុំក្មេងមកចិញ្ចឹម ប្រសិនបើពុំបានចុះបញ្ជីសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់នោះ។

សំណាង សង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងអនុម័តសមភាពអាពាហ៍ពិពាហ៍នេះនាពេលខាងមុខ។

សំណាង និយាយថា៖ «បើទោះបីខ្ញុំស្រលាញ់ភេទដូចគ្នា ប៉ុន្តែខ្ញុំចង់មានគ្រួសារមួយ ដៃគូខ្ញុំចង់មានកូនអីចឹងទៅ បង្កើតជាក្រុមគ្រួសារមួយដូចគេឯងចឹងទៅ។ ខ្ញុំចង់ស្មុំកូនហើយឈ្មោះអាណាព្យាបាលគឺមាន២នាក់ ដែលខ្ញុំជាមួយដៃគូខ្ញុំ [អត់មានសំបុត្រអាពាហ៍ពិពាហ៍ អាចដាក់ឈ្មោះជាអាណាព្យាបាលបានតែម្នាក់]»។

អ្នកស្រលាញ់ភេទដូចគ្នាមួយរូបទៀតឈ្មោះ សុន រស្មី ចាត់ទុកការពុំអនុញ្ញាតឱ្យពួកគាត់អាចរៀបការស្របច្បាប់ ប្រៀបបាននឹងផាត់ពួកគាត់ចេញពីពលរដ្ឋក្នុងសង្គមកម្ពុជា។

រស្មី និយាយថា៖ «ធម្មតាយើងកើតមកនៅក្នុងសង្គមយើងមានក្ដីស្រលាញ់ហើយនៅពេលដែលមាន យើងចង់រៀបការជាមួយគ្នា។ ចឹងបើសិនជាយើងអត់មានច្បាប់គាំទ្រ វាហាក់បីដូចជាយើងមិនមានតម្លៃនៅក្នុងសង្គម»

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន និយាយថា ពលរដ្ឋក្នុងសង្គមកម្ពុជាត្រូវការអប់រំបន្ថែមទៀតទាក់ទិននឹងសិទ្ធិរបស់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា។ យ៉ាងណាក៏ដោយ លោក កត្តា អ៊ន ថា រដ្ឋាភិបាលកម្ពុជាបើកចំហសិទ្ធិសេរីភាពពេញលេញដល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា លើការស្លៀកពាក់ ការរស់នៅ និងការរៀបអាពាហ៍ពិពាហ៍ផងដែរ។

លោក កត្តា អ៊ន និយាយថា៖  «យើងមិនអាចធានាថាឱ្យមានច្បាប់ហ្នឹងបានទេ ពីព្រោះសង្គមយើងវប្បធម៌ ប្រពៃណី ផ្នត់គំនិតយើង ត្រូវការពេលវេលាទៅមុខទៀត»។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២១ សហគមន៍ឥន្ទធនូកម្ពុជា(Rainbow Community Kampuchea) បានបង្កើត​យុទ្ធនាការ «ខ្ញុំ​ទទួល​យក» ដើម្បីលើកកម្ពស់ការយល់ដឹង និង​ជំរុញ​ការ​ទទួលយកពីសាធារណជនចំពោះអ្នកស្រឡាញ់ភេទដូចគ្នា (LGBT+) ជាពិសេស​គឺចូលរួម​ចំណែកទាមទារឱ្យមានការការពារផ្នែកច្បាប់ នៃសមភាពអាពាហ៍ពិពាហ៍​សម្រាប់ដៃគូ​អ្នក​ស្រឡាញ់ភេទដូចគ្នា។

សហគមន៍ឥន្ទធនូកម្ពុជា បានកៀរគរសមាជិករបស់ខ្លួនជួបជុំគ្នានៅថ្ងៃទី៩ ខែធ្នូ ជា​រៀងរាល់​ឆ្នាំ ក្នុងបំណងផ្សាភ្ជាប់ជាមួយទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ផងដែរ។

ច្បាប់អាពាហ៍ពិពាហ៍មាត្រា៦ ចែងថា ពលរដ្ឋកម្ពុជាមិនអាចរៀបអាពាហ៍ពិពាហ៍បាន​នោះទេក្នុងករណី បុគ្គលនោះមានភេទដូចគ្នា បុគ្គលគ្មានពលានុភាពនៃលិង្គ បុគ្គលមាន​ជំងឺ​ឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់ ជនវិកលចរិត ជនមិនដឹង​ខុសត្រូវ និងបុគ្គលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ។

សហគមន៍ឥន្ទធនូកម្ពុជា ចាប់ផ្ដើមរូបរាងឡើងក្នុងឆ្នាំ២០០៩ ដោយមានការគាំទ្រ​មូល​និធិ​ពីក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា ថៃ បារាំង អូស្ត្រាលី សហរដ្ឋអាមេរិក ជាដើម។ ក្នុងឆ្នាំ២០១៤ សហគមន៍មួយនេះ បានក្លាយជាអង្គការក្រៅរដ្ឋាភិបាល​របស់អ្នកស្រឡាញ់ភេទ​ដូចគ្នា​ដំបូងបំផុតនៅកម្ពុជាដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ។ បច្ចុប្បន្នអង្គការនេះ​មាន​សមាជិកសរុបជាង ២​០០០នាក់។ បើតាម លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឱ្យដឹងថា កាលពីឆ្នាំ២០២១ លោកបានទទួលរបាយការណ៍ពីសហគមន៍ឥន្ទធនូកម្ពុជាថា មានពលរដ្ឋកម្ពុជាប្រហែល១០ម៉ឺននាក់ស្ថិតក្នុងក្រុមមនុស្សស្រលាញ់ភេទដូចគ្នា។ ក្នុងនោះមានអ្នកស្រលាញ់ភេទដូចគ្នាចំនួន១ម៉ឺន៦ពាន់នាក់កំពុងរួមរស់ជាដៃគូ​ឬស្មើនឹង៨ពាន់គូ៕

យុវជនជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ អំពាវនាវរកជំនួយ​ និងបង្កើត​​បណ្ណា​​ល័​យ​​​​កុមារ
យុវជនជនជាតិដើមភាគតិចកួយ ប្រចាំនៅខេត្តព្រះវិហារ អំពាវនាវ​​រកជំ​​នួយ ដើម្បីផ្គត់ផ្គង់​ស​​ម្ភា​​រៈ​​​​​​សិក្សាសម្រាប់សិស្សានុសិស្សនៅកម្រិតបឋមសិក្សា ​​​​ស្របពេលបណ្ណាល័យដែល​​ទើបតែ​កកើ​ត​​​​​​ថ្មោ​​​ង​​​​​ថ្មីសម្រាប់បម្រើឱ្យសេចក្តីត្រូវការចាំបាច់របស់កុមារកំពុងជួបការខ្វះខាត ខណៈដែល​​រដ្ឋ​​បា​​ល​​​ខេ​​ត្ត​​​​នេះ អះអាងថារឿងខ្វះបណ្ណាល័យនេះ វា​​មា​ន​​​ស្ទើរតែគ្រប់សាលារៀន​​នៅទីនេះ។

បណ្ណាល័យកុមារនេះ មានទីតាំងស្ថិតនៅភូមិប្រមេ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។​ នៅពេលណាដែលបណ្ណាល័យនេះ​សាងសង់រួចរាល់កុមារប្រមាណ​​៣០នាក់អាចអង្គុយ​​អានសៀវ​​ភៅ​​​​នៅទី​​នោះ​​​​បាន​​ ដោយពុំគិតថវិកាអ្វីឡើយ។

ក្មេងស្រីជនជាតិដើមភាគតិចកួយកំពុងអានសៀវភៅក្នុងបណ្ណាល័យដែលកំពុងសាងសង់ នៅភូមិប្រមេ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ រូបថតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ផ្ដល់ឱ្យ)

តំណាងយុវជនមួយរូបដែលផ្គួចផ្ដើមគំនិតនេះ លោក ងន ហ៊ីម និយាយថា រូបលោក និងយុវជន​ជនជាតិ​​ដើ​​​ម​​​​​​ភាគ​​តិចកួយ៤នាក់ផ្សេងទៀត កំពុងរៀបចំឱ្យមានបណ្ណា​​ល័យនៅទីនេះ។​​លោកបន្ត​​ថា ក្នុង​​គោ​លបំណងធំ​ដែលបង្កើតឱ្យមានបណ្ណាល័យនេះឡើង គឺដើម្បីផ្តល់ឱកាសសម្រាប់​​កុមារ​​ក្នុង​​ភូមិ​​ឱ្យ​​​​​​ទទួ​​ល​​​​បានការអប់រំល្អ បើពុំនោះទេពួកគេនឹងអាចជាបន្ទុករបស់សង្គម។

ប្រភពដដែលបន្តថា កា​រ​អានសៀវភៅជារៀងរាល់ថ្ងៃនឹង​បណ្ដុះភាពក្លាហានរបស់កុមារកុំឱ្យមាន​​ភា​​ព​អៀន​​ខ្មាស​​ច្រើន។ជាងនេះទៀត សកម្មភាពនេះនឹងជួយ ជំរុញទឹក​ចិត្ត​ពួក​​គេឱ្យចេះស្រ​លា​ញ់​​​ការរៀន​​សូ​ត្រ​ និងបន្តការសិក្សារហូតដល់ចប់វិទ្យាល័យថែមទៀតផង។

លោកបន្តថា៖ «សម្ភារៈត្រូវការក្នុងបណ្ណាល័យ មានសៀវភៅ គឺសៀវភៅចម្រុះ សម្រាប់ក្មេងៗ​​ពី​​ទី១​​ដល់ទី៩ ផ្ដោតលើក្មេងៗក្នុងភូមិ​ និងក្មេងដែលអនុវិទ្យាល័យ វិទ្យាល័យអីហ្នឹង ប្រភេទសៀវ​​ភៅ​​ទូ​​ទៅ» ។

បើតាមលោក​ ងន ហ៊ីម មានសុទិដ្ឋិនិយមថា កុមារជនជាតិដើមភាគតិច​​កួយនឹងមានទម្លាប់​​អាន​​សៀ​​​វ​ភៅ គូរគំនូរ និងលេង​កីឡា​ជាដើមនៅក្នុងបណ្ណាល័យនេះ អំឡុងពេលពួកគេ​​សម្រាកពីការ​​សិក្សា​​។មិនតែប៉ុណ្នោះ បណ្ណាល័យនេះគ្រោងនឹង​ដាក់សៀវភៅឱ្យបាន​ចំនួន១ពាន់ក្បាល។នៅ​​ចំ​​ពោះ​​មុខនេះ ក្នុងនាមក្រុមការងាររបស់លោក ទ​​ទួល​​បាន​សៀវភៅ​ចំណេះដឹង​ទូទៅជាង៨០​ក្បា​​​​ល​​ហើយ ប៉ុន្តែសៀវភៅ​សម្រាប់កុមារ និងសម្ភារៈ​កីឡានៅមាន​ចំ​នួនខ្វះខាតនៅឡើយ។

ជុំវិញការអំពាវនាវរកជំនួយ ជាសម្ភារៈសិក្សាដាក់នៅបណ្ណាល័យនេះ លោក ចេង លឹមហ៊ាន់ ប្រធា​ន​​​​មន្ទីរអប់រំ យុ​​វ​​ជន និងកីឡាខេត្តព្រះវិហារ មានប្រសាសន៍ថា​លោកនឹងជួយជាសម្ភារៈ​មួយចំនួន​​តា​​ម​​​​​​លទ្ធ​​ភាព​​ជា​ក់​ស្ដែង។ប្រធានមន្ទីរអប់រំខេត្តនេះរូបនេះ ទទួលស្គាល់ថានៅទូទាំងខេត្តព្រះវិហារ បណ្ណា​​ល័​យសិក្សានេះ នៅ​មាន​​​ការ​​ខ្វះខាត​ខណៈសាលារៀនមួយចំនួន​​បានយកថ្នាក់សិក្សាធ្វើជា​ប​ណ្ណា​​​ល័យបណ្តោះអាសន្នជំនួសសិន។

លោកបន្តថា៖«ព្រោះយើងខ្វះបន្ទប់រៀនច្រើន ហើយដៃគូរបើយើងសុំគេសង់​អគារ និងទីចាត់ការ​គេ​​​មិនមានចេតនាចង់ឱ្យយើងទេ តែបើអគារសិក្សាអាហ្នឹងគេពេញ​ចិត្តនឹងជួយយើងឧបត្ថម​​យើង​​» ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ឃើញថា​ បណ្ណា​ល័យជាមូលដ្ឋានគ្រិះក្នុងការជំរុញ​ឱ្យសិស្សចេះស្រលាញ់ការ​អានសៀវភៅ។ជាងនេះទៀត​​អំណាន​​គឺដើម្បី​ពង្រីក​នូវគំនិតរបស់ពួកគេឱ្យបាន​​បានទូលំ​​ទូលាយ​​ហើ​យ​​ជួយឱ្យពួកគេ​មានអនាគ​ល្អ​​ប្រ​​​សើ​​រថែមទៀត​​​។

ទន្ទឹមនឹងនេះ ក្នុងនាមស្ថាប័នសង្គមស៊ីវិលលោក ទទូច​ឱ្យ​រដ្ឋាភិបាលគួមានគោល​​នយោបាយដាច់​​ដោ​​យ​​ឡែក​មួយសម្រាប់ជនជាតិដើម​​ភាគតិច ដូចជាត្រូវបង្កើតឱ្យមានជា​ បណ្ណាល័យស្តង់ដា និង​​មាន​​សៀវភៅសម្រាប់អានសម្បូរបែប សម្រាប់ពួកគេ។

លោកបន្តថា៖ «សម្រាប់ជនជាតដើមភាគតិចរដ្ឋគួរតែមានគោលនយោបាយ ពិសេសសម្រាប់គាត់​​ដើ​ម្បីរៀបចំបណ្ណាល័យស្តង់ដា មានសៀវភៅសម្បូរបែបដែលគាត់អាចអាន អីបាន បើសិនជាអត់​​មា​​ន​​​​បណ្ណាល័យអីទេ កាលណាទំនេរពីការសិក្សា គឺគាត់មិនដឹងទៅណាមាន​​តែផ្ទះឬដើរលេង​​អី​​ណា​​​ណីផ្ដេសផ្ដាស»។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ឱ្យដឹងថា មានសាលារៀនចំនួន៣០៤កន្លែង រាប់​​បញ្ចូ​​លមត្តេយ្យសិក្សា បឋម​សិ​ក្សា ធម្យមសិក្សា និងវិទ្យាល័យ កំពុងប្រឈមនឹង​​ភាពខ្វះខាត​​ទាំង​​ប​​ណ្ណា​​ល័យ និងអគារសិក្សា។ ចំណែក​​បណ្ណាល័យដែលចាត់ទុកថាជាបណ្ណាល័យស្តង់ដា ទើបតែ​​មាន​​នៅតាមសាលាបឋម​​សិ​​ក្សា ៣ទីតាំងនៅឡើយ។ហើយបណ្ណាល័យទាំងនោះ ទទួលបានពី​​ជំ​​នួ​​យ​​របស់អង្គការដៃគូ និង​​វិ​​ស័​​​​យ​​ឯកជន។ស្របពេលជាមួយនេះដែរ មន្ទីរអប់រំខេត្ត នៅមិនទាន់មានផែនការ បង្កើតជា​​បណ្ណា​​ល័​​យ​ នៅ​​តាមកម្រិតគ្រឹះស្ថានសិក្សានៅឡើយទេ ដោយសារប្រាក់លទ្ធកម្ម​​របស់រដ្ឋាភិបាល និងដៃ​​គូ​​អភិ​​វឌ្ឍ​​ន៍មិនទាន់មាន។ថវិកាភាគច្រើនផ្តោតលើការសាងសង់អគារសិក្សា៕

គ.ជ.បនឹងរៀបចំបញ្ជីឈ្មោះដើម្បីកំណត់អ្នកទៅ និងមិនបានទៅបោះឆ្នោត
មន្រ្តីជាន់ខ្ពស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត លើកឡើងថានៅចំពោះមុខនេះ ស្ថាប័នគ.​ជ.ប កំ​ពុង​​​តែពិនិត្យអំពីលទ្ធភាពក្នុងការរៀបចំបញ្ជី និងនីតិវិធីដើម្បីទុកស្រង់ឈ្មោះក្រោយថ្ងៃទី ២៣ ខែ​​កក្ក​ដា ចំពោះ​អ្នកដែលបានទៅ និ​​ង​​​មិន​​បានទៅបោះឆ្នោតដែល​​បម្រើឱ្យ​កា​​​​រ​​បោះ​​ឆ្នោតជ្រើស​​តាំង​​តំ​​ណា​ងរាស្រ្ត​​នី​​តិ​​​​កាលទី៧។

លោក ហង្ស ពុទ្ធា មន្រ្តីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់ឱ្យដឹងថា ដើម្បី​​សម្រួល​​ដល់ការលំបាកក្នុងការកត់ចំណាំ និងតួលេខពិតប្រាកដ អ្នកដែលបានទៅបោះឆ្នោត ឬមិន​​បាន​​បោះឆ្នោត ស្ថាប័ន គ.ជ.ប កំពុងតែរៀបចំធ្វើជាបញ្ជីឈ្មោះមួយ​សម្រាប់អាណត្តិនេះ​​។លោក​​បន្ត​​ថានី​​​តិ​​វិធីថ្មីនេះវានឹងជួយឱ្យ គ.ជ.ប អាចរកឃើញពីអត្តសញ្ញាណពិត​​ប្រាកដអ្នកដែលចូលរួម​​បោះ​​ឆ្នោត ឬអ្នកដែលបោះបង់សិទ្ធិក្នុងការបោះឆ្នោត។

លោកបន្តថា៖«ប្រសិនបើអនុម័តច្បាប់ជាផ្លូវការហើយ គ.ជ.ប គ្រាន់តែគិតគូរអំពីនីតិវិធីនៃការគ្រប់​​គ្រង​ឱ្យដឹងតួលេខនិងឈ្មោះពិតប្រាកដអ្នកដែលបានអញ្ជើញមកបោះឆ្នោតនិងមិនបានមកបោះឆ្នោត »។

ទោះជាយ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា ឱ្យដឹងថា សមាជិកទាំង៩រូប​​ដែលដឹក​​នាំដោយ​​លោ​​ក ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប ក៏នឹងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយតួអង្គពាក់ព័ន្ធអំពីលើខ្លឹមសារ នៃ​​វិ​​សោធនកម្ម​​ច្បាប់​​​​​​ ក្រោយឆ្លងកាត់ដៃរដ្ឋសភារួច​​​​។​​ក្នុ​​ងន័យនេះលោកថា ការដាក់ឱ្យមានការ​​ពិ​​គ្រោះយោបល់គឺសំដៅដល់ការកំណត់ហេតុផលសម​រម្យ​សម្រាប់ពលរដ្ឋដែលមិនបានទៅចូលរួមបោះឆ្នោត។

បន្ថែមពីលើនេះ ប្រសិនបើក្នុងករណីពលរដ្ឋជាប់បេសកម្មក្រៅប្រទេស មានជំងឺធ្ងន់ធ្ងរ និងជាប់ពន្ធ​​នា​គារជាដើម ដែលមិនអាចទៅបោះឆ្នោតបាន វា​សុទ្ធតែជាហេតុផលសមសរម្យ​ដែលអាចទ​ទួ​ល​យកបាន​​។

លោកបន្តថា៖ «នៅពេលដែលច្បាប់ចេញហើយ គ.ជ.ប ចាប់ផ្ដើមជជែកគ្នាហើយ​ថាយ៉ាងម៉េចទៅដែរ​​ថាសមរម្យ»។

ចំណែកអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ឱ្យដឹងនៅថ្ងៃទី២២នេះថាសេចក្តីព្រាងនៃវិ​​សោ​​​​​​​​​​​​ធ​​ន​​កម្មច្បាប់ស្តីពីការបោះឆ្នោតនេះ រដ្ឋសភានឹងអនុម័តជាផ្លូវការ នៅថ្ងៃទី ២៣ ខែ មិថុនា។

នៅក្នុងជំនួបជាមួយកម្មកររោងចក្រ កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៣ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យលោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួង​​យុត្តិ​ធម៌ រៀបចំព្រាងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដោយប្រញាប់​​ប្រ​​ញា​ល់​​​​​។

បើតាមលោក ហ៊ុន សែន គោលបំណងនៃការកែច្បាប់នេះ គឺជាការបិទផ្លូវជីវិតនយោបាយ របស់​​ក្រុម​​អ្នក​​នយោបាយបក្សប្រឆាំង និងអ្នកដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត នៅអាណត្តិ​​បន្ត​​បន្ទាប់ទៀតដែរ។បីថ្ងៃក្រោយ វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតនេះ បានធ្លាក់ចូលដល់ដៃស្ថា​​ប័នរដ្ឋសភា នៅថ្ងៃទី១៥ ខែមិថុនា។

ដោយឡែក អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីម សួរភីរិទ្ធ ថ្លែងថា លោកនឹងរង់ចាំការស​ម្រេ​ច​ពី គ.ជ.ប ជុំវិញការកំណត់ហេតុផលសមរម្យនេះ ត្រូវដំណើរការបែបណា។លោកបន្តថាការ​​ធ្វើ​​វិសោធនកម្មនេះមានបំណងដកហូតសិទ្ធិបន្ថែមលើប្រជាពលរដ្ឋ ខណៈការកែច្បាប់យ៉ាងឆា​ប់​រហ័សបែបនេះគឺមិនបានសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ។

ជាង​នេះទៀត លោក គីម សូរភីរិទ្ធ​ មានមន្ទិលថា តើការកែច្បាប់យ៉ាងតក់ក្រហល់នេះ លោក ហ៊ុន សែន ទំនងចង់ដាក់គំនាបលើក្រុមមនុស្សណាមួយឱ្យប្រាកដ។

លោកបន្តថា៖«ខ្ញុំមិនដឹងថាពាក្យសមរម្យកំណត់យ៉ាងម៉េច ខាងគ.ជ.បឱ្យនិយមន័យច្បាស់សិន​​ម​ក​ចាំគិតទៀត»។

តាមរយៈសារសំឡេងដែលត្រូវបានផ្សព្វផ្សាយកាលពីយប់ថ្ងៃចន្ទសប្ដាហ៍មុន លោក ហ៊ុន សែន អះ​​​​អាង​ថា ការកែច្បាប់បោះឆ្នោតនេះ វាគឺជាការដាក់បន្ទុកលើមេដឹកនាំនយោ​បា​យ​ឱ្យមានទំនួលខុ​ស​​ត្រូវក្នុងនាមជាពល​​រដ្ឋ​​គំរូ។

លោកបន្តថា៖«បើខ្លួនមិនអាចបំពេញកាត្វព្វកិច្ចក្នុងឋានៈជាពលរដ្ឋល្អសម្រាប់ការបោះឆ្នោតតើមា​​​​នហេតុផលអ្វីដែលនឹងត្រូវមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត»។

ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតលើកនេះ ក្រសួងយុត្តិធម៌ បានយកច្បាប់ចំនួន៤ច្បាប់ មកកែ​​ប្រែ​​​​​ដូចដែលលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន តម្រូវឱ្យព្រាងដោយប្រញាប់ រួមមានច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ,ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់, ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រា​ជ​​​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

នៅក្នុងបញ្ញត្តិបន្ថែមសម្រាប់វិសោធនកម្មនេះ គឺបានដាក់បន្ថែមនូវទណ្ឌកម្ម និងលក្ខខណ្ឌមួយចំ​​នួ​​ន​​សម្រាប់ពលរដ្ឋដែលចង់ឈរឈ្មោះបោះឆ្នោត។សម្រាប់ច្បាប់បោះឆ្នោតជ្រើសតាំងតំ​​ណាងរាស្រ្តតម្រូវឱ្យពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោតលុះត្រាខ្លួនបានចូលរួមបោះឆ្នោ​​ត​​សកល២លើ​កជាប់គ្នា ទើបអាចមានសិទ្ធិទៅឈរឈ្មោះ ឱ្យគេបោះឆ្នោតឱ្យបាន។

ដោយឡែក ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំ សង្កាត់វិញ គឺតម្រូវឱ្យពលរដ្ឋត្រូវចូលរួម​​​​បោះឆ្នោតសកលលើកចុងក្រោយ។ច្បាប់នេះក៏បានកំណត់ថា ជនណា ឬគណបក្សនយោ​បាយដែលរារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆោ្នត ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬគណបក្សនយោបាយ និងដកសិទ្ធិឈរឈ្មោះបោះឆ្នោ​​តរយៈពេល៥ឆ្នាំ ឬបើគណបក្សនយោបាយអាចត្រូវដកសិទ្ធិមិនចូ​ល​រួមការបោះឆ្នោត៥ឆ្នាំយ៉ាងតិច។

ក្រៅពីនេះ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តម្រូវឱ្យពលរដ្ឋបានទៅចូលរួមបោះឆ្នោតសកលលើកចុងក្រោយ។

ទាក់ទិនរឿងនេះលោកស្រី ចក់ សុភាព នាយិការប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់​​ឃើ​​ញថា វិសោធនកម្មច្បាប់នេះ ហាក់ព្យាយាមដាក់គំនាបចំពោះប្រជាពលរដ្ឋដែលមានបំ​​ណ​​ងឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយគណបក្សកាន់អំណាច។

លោកស្រីបន្តថា៖«ពេលនេះ​វិសោធនកម្មបានចងបន្ទុកតម្រូវអ្នកឈរឈ្មោះបោះឆ្នោតត្រូវទៅបោះ​​ឆ្នោតជាសកលចំនួនពីរលើកចុងក្រោយជាប់គ្នា​ លើកលែងករណីមានមូលហេតុសមស្រប​។តើមូ​ល​ហេតុសមស្របនឹងត្រូវបានវាយតម្លៃបែបណា?»។

នៅដើមឆ្នាំ២០១៧ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើវិសោធនកម្មច្បា​​ប់​ស្ដីពីគណបក្សនយោបាយ ហើយបើកផ្លូវឱ្យក្រសួងមហាផ្ទៃ អាចប្តឹង​ទៅតុលាការកំពូល ក្នុង​ការ​រំលាយគណបក្សនយោបាយណាដែលរកឃើញថា បានប្រព្រឹត្តខុស​ទៅនឹងរដ្ឋធម្មនុញ្ញ ច្បា​​ប់​​​ស្ដី​ពីគណបក្សនយោបាយ និងច្បាប់ដទៃទៀត។ ជាមួយគ្នានេះ វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយក្នុងឆ្នាំដដែល បានអនុញ្ញតឱ្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែងចែកអាសនៈទាំងអស់របស់គណបក្សដែលត្រូវបានរំលាយ​ទាំ​​ងក្នុងរដ្ឋសភា និងអាសនៈឃុំ-សង្កាត់ ទៅបែងចែកឱ្យបក្សផ្សេងទៀត​ដែលបាន​ចូលរួមការបោះឆ្នោត៕

អង្គការសង្គមស៊ីវិលទាមទារឱ្យគោរពសិទ្ធិការងារអ្នកបម្រើតាមសេវាកម្មកំសាន្ត
ក្រុមអង្គការសង្គមស៊ីវិលដែលលើកកម្ពស់សិទ្ធិស្រ្តីជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិការងារ និងផ្ដល់កិច្ចគាំពារសង្គមសម្រាប់ស្រ្តី ដែលកំពុងបម្រើការនៅក្នុងវិស័យសេវាកម្មកំសាន្តជាជាងប្រើវិធី​​​បង្រ្កាប់ និងផាត់ពួកគេចេញពីការគ្រប់ដណ្តប់ដោយច្បាប់។

ការទាមទារនេះ ធ្វើឡើងក្រោយពីអាជ្ញាធរក្រុងភ្នំពេញ បានចុះឃាត់ខ្លួនស្រ្តីបម្រើការនៅតាម​សេ​​វា​កម្ម​​​​កំ​សាន្ត​​ជាង​៣០​​នាក់ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ កាលពីថ្ងៃព្រហស្បត្តិហ៍សប្ដាហ៍​​មុន​​។

លោកស្រី សេង រាសី នាយិការប្រតិបត្តិ នៃអង្គការសីលការ ចាត់ទុកថា នៅប្រទេសកម្ពុជា ការ​ប្រ​ក​បរបររកស៊ីផ្លូវភេទមិនបានចាត់ទុកជារឿងខុសច្បាប់នោះទេ។លោកស្រីបន្តថាការ​​ចុះ​​ឃាត់​​ខ្លួន​​ស្រ្តី​​បម្រើសេវាកម្មកំសាន្តនៅផ្លូវវេងស្រេង វាមិនត្រឹមតែប៉ះពាល់មុខរបរក្រុមស្រ្តីទាំងនោះទេ ក្រុម​គ្រួ​សារ​​​​ពួកគេ ក៏ត្រូវ​ជួបការលំបាកផ្នែកសេដ្ឋកិច្ចទៀតថែមទៀតផង។

បើតាមលោកស្រី សេង រាសី ផ្ទុយទៅវិញការងារផ្នែកសេវា​កម្ម​កំសាន្តទាំងនេះ វា​គួរគប្បីទ​​​ទួ​​​​ល​​​​​​បាន​កា​រការពារ និងផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗពី​សង្គម​ដូច​ជា​​​​ពលរដ្ឋដ៏ទៃ​​ទៀត​​​​​ដែរ​។

លោកស្រីបន្តថា៖«សម្រាប់ខ្ញុំបើសិនជាយើងទាំងអស់គ្នាមើលឃើញ​ថាការប្រកបរបរផ្លូវ​ភេទ​​ហ្នឹង​​ដូច​​ជាការប្រកបរបរផ្សេងៗដែរនៅក្នុងសង្គម ចឹងអ្នកដែលមានអាជីពផ្សេងៗ​ទទួលបាន​អ្វី គាត់​​គួរ​តែ​ទទួលបានហ្នឹងដូចគ្នា។ គាំពារនៅក្នុងសិទ្ធិការងាររបស់គាត់ ការទទួលបាន​ការចាក​ផុត​​អំពី​​ការ​​រើស​អើង ការទទួលបានសេវាសង្គម ការគាំពារ ការផ្ដល់យុត្តិធម៌ គឺគាត់​ត្រូវទទួល​បាន​ដូច​​អ្នក​​ផ្សេង​ចឹង​»។

មិនខុសគ្នាទេ លោកស្រី ស្តើង ភារ៉ុង នាយិការប្រតិបត្តិ នៃអង្គការបន្ទាយស្រី ក៏ឯកភាពដែរថាក្រុម​ស្រ្តី​​ដែលបម្រើការងារនៅក្នុង​វិស័យសេវាកម្មកំសាន្តនេះ ជាញឹកញយតែងរងនូវការរំលោភបំពាន និងការរើសអើង ប៉ុន្តែសង្គមតែងមើលរំលងពីបញ្ហាទាំងនេះទៅវិញ។ក្នុងនាមអង្គការមិនមែនរដ្ឋាភិបាល លោកស្រីជំរុញឱ្យតួអង្គពាក់ព័ន្ធត្រូវ​​ផ្ដល់​​សេវាពិនិត្យសុខភាព​ជាប់ជា​ប្រចាំ​ដល់ស្រ្តីទាំង​​នោះ​​ដោយ​​​​ឥត​​គិត​ថ្លៃ និងជាការការពារពួកគេពីការរំលោភបំពានផ្សេងៗផងដែរ។

លោកស្រីបន្តថា៖ «គាត់ត្រូវទទួលបានការការពារពីរដ្ឋ។ ជាពិសេសពាក់ព័ន្ធ​នឹងការពិ​និត្យ​សុខ​​ភា​ព​​​របស់ពួកគាត់ជាប្រចាំ ការផ្ដល់សេវាឥតគិតថ្លៃពិនិត្យសុខភាពដល់ពួកគាត់។ ពាក់​ព័ន្ធ​នឹង​​ការ​​គាំ​​ពា​រ​​សុវត្ថិភាពរបស់ពួកគាត់ពេលដែលគាត់ប្រកបមុខរបរហ្នឹងផងដែរ»។

យុទ្ធនាការចុះបង្រ្កាប់ ក្រោមហេតុផលបោសសំអាត ភាពអនាធិបតេយ្យ ដែលរៀបចំដោយកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ១៥ មិថុនា ត្រូវរង់ការរិះ​​គន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមជាហូរហែ។ពួកគេចាត់ទុកថា ការផ្តល់សេវាកម្មផ្នែកសេវាកម្មកម្សាន្តនេះ គឺជាការស្ម័គ្រចិត្តដែលវាឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អ្ន​កទទួលរកសេវាកម្ម​​។​ម្យ៉ាងវិញទៀត ក្រុមស្រ្តីទាំងនោះ ក៏មិនបានប្រព្រឹត្តកំហុសផ្នែកព្រហ្មទណ្ឌណាមួយ ដូចទៅនឹងប​ទ​ល្មើស​ជួញដូរផ្លូវនោះដែរ។

ក្រោយយុទ្ធនាការនេះ បានបិទបញ្ចប់ទៅមួយថ្ងៃក្រោយ ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់អង្គការ​​ក្លា​​ហាន ចាត់ទុកថា មុខរបផ្តល់ការសប្បាយនេះ វាគួរត្រូវបានគាំទ្រដោយច្បាប់ និងលប់បំបាត់ការរើ​ស​អើង ជាពិសេសបញ្ចប់ការកេងប្រវ័ញ្ច ក៏ប៉ុន្តែពួកគេបានក្លាយជាគោលដៅនៃការរំលោភបំពានទៅ​​វិញ។

អង្គការក្លាហាន​​លើកឡើង​ថា៖«សិទ្ធិអ្នកប្រកបរបរផ្លូវភេទ ជា​សិទ្ធិ​មនុស្ស។អ្នកប្រកប​របរផ្លូ​វ​ភេទ គប្បីទទួលបាននូវការការពារ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌»។

ចំណែកសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឥន សុផល កត់សំគាល់ថា នៅភ្នំ​​ពេញ កាលពីឆ្នាំ១៨៨៥ លោកវេជ្ជបណ្ឌិត ម៉ូរ៉ែល ប្រចាំ​នាវា​បារាំង បានឱ្យស្រ្តីប្រកបរបរផ្លូវភេទ​ចុះបញ្ជី​​ និង​ទ​ទួ​ល​​បានកាត ដែលអនុញ្ញាត​ឱ្យប្រកបរបរនេះ​ស្រប​​ច្បាប់ និងពិនិត្យសុខ​​ភាពជាទៀងទាត់​រៀង​​​​រាល់ថ្ងៃ​​ព្រហ​ស្ប​តិ៍​។ការលើកឡើងនេះ ដោយលោក សុផល បានភ្ជាប់សកម្មភាពនៃការបង្រ្កាប់ដោយសមត្ថកិច្ចប្រឆាំងស្រ្តីប្រកបមុខរបររកស៊ីផ្លូវភេទ នៅផ្លូវវេងស្រេង កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន។

សារព័ត៌មាន Newsroom Cambodia មិនទាន់សូមការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានភ្លាមៗទេ នៅថ្ងៃនេះ។

បើទោះបែបណា រដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេច​​​ផ្ដល់​​របប​​ថែ​ទាំ​​​សុ​ខ​​ភាព សម្រាប់អ្នកដែបម្រើការ​​ក្នុង​សេវាកម្សាន្ត​​ទេសច​រ​​ណ៍​​​​​​​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស​​ស្រ្តី​​ប​​​ម្រើការងារនៅតាមរង្គសាល ឌី​ស្កូ​​​​តែក ខារ៉ាអូខេ បៀរ​​ហ្កា​​ឌិន កន្លែងម៉ាស្សា និងស៉្បា ជា​​ដើម​​ដែល​​រដ្ឋនឹងរ៉ាប់រង​នូវការចំណាយ​​ទាំង​​ស្រុង​។នៅក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រីរកស៊ីផ្លូវភេទ កាលពីថ្ងៃទី១៧ ខែធ្នូ​ ក្រុម​អ្នក​​ប្រ​​ក​​បរបររកស៊ីផ្លូវភេទ និងស្រ្តី​​បម្រើ​​សេវាកម្សាន្តនានា ទ​ទូ​​ច​​​​ឱ្យមានការគាំ​​ពារបន្ថែមផ្នែកច្បាប់ និងសេ​​វាសង្គម​​ពីស​​ហ​​​គមន៍ រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ការស្នើសុំនេះក្នុងន័យ ដើម្បីបង្កើន​ឱ្យ​មាន​ការយកចិត្ត​ទុក​​ដាក់ កា​​រធានាពីសុវត្ថិភាព​​ពេល​​បំ​​ពេញ​​ការងារ ការឱ្យ​តម្លៃ និងលប់បំបាត់​​​កា​រ​​​រើ​ស​​​​អើង ជាពិសេសការប្រើប្រាស់អំពើហិង្សាមកលើពួកគេ៕

អាជ្ញាធរខេត្តកំពតកោះហៅឧកញ៉ា២នាក់បំភ្លឺករណីឆបោកប្រាក់ពលរដ្ឋជាង៣០០គ្រួសារ
អាជ្ញាធរខេត្តកំពតកោះហៅឧកញ៉ាចំនួន២នាក់ជាថ្នាក់ដឹកនាំក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ពិភពដីមាស មកបំភ្លឺជុំវិញបទឆបោកតាមបណ្ដឹងរបស់ប្រជាពលរដ្ឋជាង៣០០គ្រួសារ​ នៅស្នងការដ្ឋាននគរបាលខេត្ត ក្នុងសប្ដាហ៍ក្រោយ។

ទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះលិខិតកោះហៅ អ្នកឧកញ៉ា ហ៊ី គឹមហុង និងឧកញ៉ា ចេង សង្ហាក់ ឱ្យចូលខ្លួនបំភ្លឺនៅស្នងការដ្ឋានគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោយមានពលរដ្ឋដាក់ពាក្យបណ្ដឹងរហូតដល់៣២៣ករណី​ និងទឹកប្រាក់ដាក់វិនិយោគសរុបជាង៦លានដុល្លារ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត មានប្រសាសន៍ថា  ប្រជាពលរដ្ឋជាង៣០០គ្រួសាររស់នៅខេត្តកំពត បានដាក់ពាក្យប្ដឹងក្រុមហ៊ុន ពិភពដីមាស ក្រោយខកខានប្រគល់ប្រាក់ភាគលាភប្រចាំខែដល់ពួកគេដែលបានខ្ចីប្រាក់ពីធនាគារទៅដាក់វិនិយោគជាមួយក្រុមហ៊ុននេះ។

លោក ច័ន្ទមធុរិទ្ធ និយាយថា៖ «គាត់វិនិយោគជាមួយក្រុមហ៊ុនហ្នឹងទិញដីឡូតិ៍ទិញអីបានការប្រាក់ ហើយគាត់ទៅចងការធនាគារអី ហើយក្រុមហ៊ុនអត់បើកលុយឱ្យគាត់បីបួនខែហើយ»។

ទោះបីជាប្រជាពលរដ្ឋរស់នៅខេត្តកំពតសម្រេចដាក់ពាក្យប្ដឹង ឃើញមានតែជាង៣០០គ្រួសារក្ដី ប៉ុន្តែអ្នកសារព័ត៌មានNewsroom Cambodia បានសាកសួរពលរដ្ឋជាច្រើននាក់រស់នៅតាមបណ្ដារាជធានីខេត្តនានា​ មានទាំងរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ស្វាយរៀង និងកំពង់ឆ្នាំង ជាដើមសុទ្ធតែបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុននេះ។​ ប៉ុន្តែអ្នកសារព័ត៌មានNewsroom Cambodia នៅពុំទាន់ស្វែងរកព័ត៌មានលម្អិតពាក់ព័ន្ធនឹងចំនួនប្រជាពលរដ្ឋរងផលប៉ះពាល់សរុប និងចំនួនទឹកប្រាក់ដាក់វិនិយោគឡើយ។

ក្នុងការដាក់ប្រាក់វិនិយោគទិញដីឡូតិ៍ ក្រុមហ៊ុនបានសន្យាថា ពលរដ្ឋនឹងទទួលបានប្រាក់ភាគលាភចំនួន៣%ឬ៤%នៃទំហំទឹកប្រាក់ដាក់វិនិយោគ ត្រលប់ទៅវិញជារៀងរាល់ខែ និងមានថេរវេលារយៈពេល២ឆ្នាំ បន្ទាប់ពីចប់កុងត្រាក្រុមហ៊ុននឹងទទួលទិញដីឡូតិ៍នោះក្នុងតម្លៃដើមវិញ។

ប្រជាពលរដ្ឋលើកឡើងថា ប្រាក់ដែលពួកគេដាក់វិនិយោគនោះភាគច្រើនបានមកពីការដាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។

ពលរដ្ឋដាក់ប្រាក់វិនិយោគនៅក្រុមហ៊ុនខាងលើ អ្នកស្រី កែវ រី អាយុ៦១ឆ្នាំ ជាកសិករមួយរូបរស់នៅ ភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្អូញត្អែរថា ឥឡូវនេះ អ្នកស្រីកំពុងប្រឈមនឹងការពិបាររកប្រាក់បង់ធនាគារ ក្រោយក្រុមហ៊ុនបានខកខានប្រគល់ប្រាក់ភាគលាភចំនួន៤% អស់រយៈពេល២ខែ។ អ្នកស្រី បន្ថែមថា កាលពី២ឆ្នាំមុន អ្នកស្រីបានដាក់ប្រាក់វិនិយោគទិញដីឡូតិ៍ជាមួយក្រុមហ៊ុនេះចំនួន១ម៉ឺន៥ពាន់ដុល្លារ ដោយដាក់ប្លង់ផ្ទះយកប្រាក់ពីធនាគារមកវិនិយោគ។ អ្នកស្រីថា ក្រុមហ៊ុនបានពន្យារពេលប្រគល់ភាគលាភម្ដងហើយម្ដងទៀត។

អ្នកស្រី រី និយាយថា៖ «ខ្ចីលុយក្មួយផ្សំគ្នាបង់ [ធនាគារ]។

មានអារម្មថាភ័យខ្លាចគេមិនបានឱ្យយើងចេះតែកុហកថ្ងៃនេះថ្ងៃនោះចឹង។ ឡើងទៅ[ក្រុមហ៊ុន]បីបួនដងក៏មិនបាន»។

ពលរដ្ឋដាក់ប្រាក់វិនិយោគម្នាក់ទៀត លោក ស៊ាងហុង អាយុ៣១ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ និយាយថា លោករង់ចាំមើលក្រុមហ៊ុនដែលសន្យាថានឹងប្រគល់ប្រាក់ភាគលាភជាធម្មតាវិញចាប់ពីចុងខែមិថុនានេះ ក្រោយពលរដ្ឋជិត៦០០នាក់ឡើងទៅតវ៉ាដល់ការិយាល័យកណ្ដាលក្រុមហ៊ុននៅរាជធានីភ្នំពេញ កាលពីសប្ដាហ៍មុន។

លោក បន្ថែមថា ប្រសិនបើក្រុមហ៊ុនមិនបន្តប្រគល់ប្រាក់ភាគលាភនោះទេ លោកនឹងដាក់ពាក្យប្ដឹងនៅតុលាការក្រុងភ្នំពេញ។

លោក ស៊ាងហុង ឱ្យដឹងថា លោកបានដាក់ប្រាក់វិនិយោគចំនួន១១ម៉ឺន៦ពាន់ដុល្លារជាមួយក្រុមហ៊ុននេះ ដោយទទួលបានភាគលាភ៣%ជារៀងរាល់ខែ ដែលប្រាក់នោះភាគច្រើនលោកបានចងការឯកជន។

លោក ស៊ាងហុង និយាយថា៖ «ពិបាកចិត្តសឹងងាប់ហើយ ធ្វើម៉េចយើងចេះតែចាំសិន។ យើងនៅដំណាក់កាលចុងក្រោយដែរបើថាគេនិយាយនៅតែកុហកយើងទៀត អាហ្នឹងតាមផ្លូវច្បាប់តែហ្មងទៅ»។

សារព័ត៌មាន Newsroom Cambodia ព្យាយាមសុំការអត្ថាធិប្បាយពីភាគីតំណាងក្រុមហ៊ុន តាមរយៈលេខទូរសព្ទលើទំព័រហ្វេសប៊ុក ប៉ុន្តែហៅចូលពុំមានអ្នកលើកនោះទេ។

យ៉ាងណា ទំព័រហ្វេសប៊ុកក្រុមហ៊ុន ឃើញនៅបន្តសកម្មភាពនាំប្រជាពលរដ្ឋចុះមើលទីតាំងគម្រោងថ្មីរបស់ក្រុមហ៊ុន និងប្រកាសបើកលក់ជាធម្មតា។

ក្រុមហ៊ុនពិភពដីមាស ថែមទាំងចេញលិខិតមួយឆ្លើយ

តបទៅនឹងការកោះហៅរបស់ស្នងការនគរបាលខេត្តកំពត ដោយបង្ហាញការសោកស្ដាយចំពោះការកោះហៅឱ្យក្រុមហ៊ុនចូលបំភ្លឺ​ហើយដែលត្រូវបានបង្ហោះជាសាធារណៈដែលក្រុមហ៊ុនថាធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តមកលើក្រុមហ៊ុន។

ក្រុមហ៊ុនមួយនេះ បានទាមទារឱ្យស្នងការនគរបាលខេត្តកំពតសុំទោសជាសាធារណៈ បើពុំនោះទេ

ក្រុមហ៊ុននឹងស្នើឱ្យ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យសតិអារម្មណ៍ស្នងការនគរបាលខេត្តនេះ និងដាក់ពិន័យវិជ្ជាជីវៈ ព្រមទាំងប្ដឹងបរិហារកេរ្តិ៍ជាសាធារណៈទៅតុលាការផងដែរ។

ជាការឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលព្រួយបារម្ភទាំងនោះ ក្រុមហ៊ុនបានចេញសេចក្ដីប្រកាសមួយ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋដែលជួបការលំបាក ដោយសារការបម្រើសេវាកម្មរបស់ក្រុមហ៊ុន មកកាន់ទីតាំងក្រុមហ៊ុន ស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឱ្យក្រុមហ៊ុនធ្វើបច្ចុប្បន្នភាព និងសម្របសម្រួលជូនតាមការចាំបាច់ជាក់ស្ដែង។

កាលពីចុងខែមេសា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពតបានឃាត់ខ្លួន លោក ជា សារ៉ន ដែលជាឧកញ៉ាមួយរូបរកស៊ីដីឡូតិ៍ ក្រោយពលរដ្ឋ២៤៦១គ្រួសារបានប្តឹងដោយអះអាងថាពួកគេបានចាញ់បោកបញ្ឆោតរបស់ក្រុមហ៊ុនវិនិយោគដីឡូតិ៍ ជា សារ៉ន សរុបទឹកប្រាក់ជិត៤០លានដុល្លារ ទាំងអ្នកនៅខេត្តកំពតនិងខេត្តផ្សេងៗទៀត។

ពួកគេម្នាក់​ៗ​ត្រូវបាន​ក្រុមបណ្តាញ​របស់លោក ជា សារ៉ន បញ្ចុះបញ្ចូល​ឲ្យ​ខ្ចី​លុយ​ពី​ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ម្នាក់រាប់ម៉ឺនដុល្លារ​ដើម្បី​ទិញដីឡូតិ៍របស់​លោក ជា សារ៉ន ដោយ​កម្មវត្ថុ​នៃការ​ខ្ចី​ទៅទិញ​គ្រឿងចក្រកសិកម្ម ឬ​ដីស្រែទៅវិញ។ ប៉ុន្តែ​ពេល​ដែល​លុយ​កម្ចីធ្លាក់​មក​ ភ្នាក់ងារ​លោក ជា សារ៉ន បាននាំទៅ​ផ្តិត​មេដៃ​ដើម្បីទិញដីឡូតិ៍​ទៅវិញ ខណៈ​ដែលពលរដ្ឋទាំងនោះ មិនមាន​ប្រាក់​ចំណូល​ប្រចាំ​ខែ។

ជុំវិញករណីនេះ អ្នកតាមដានសង្គមនិងអ្នកជំនាញហិរញ្ញវត្ថុ អំពាវនាវឱ្យប្រជាពលរដ្ឋគប្បីសួរអាជ្ញាធរពាក់ព័ន្ធនិងអ្នកជំនាញច្បាស់លាស់មុននឹងសម្រេចដាក់វិនិយោគជាមួយក្រុមហ៊ុនណាមួយ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញវត្ថុកម្ពុជា អះអាងថា នេះជាទម្រង់អាជីវកម្មខុសច្បាប់ ជ្រកក្រោមស្លាកអាជ្ញាបណ្ណអចលនទ្រព្យ ប៉ុន្តែដើរអូសទាញប្រជាពលរដ្ឋដាក់វិនិយោគ។

លោក តុងងី គូសបញ្ជាក់ថា មានតែស្ថាប័នហិរញ្ញវត្ថុដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានអាជ្ញាបណ្ណស្របច្បាប់ទើបមានសិទ្ធិឱ្យពលរដ្ឋដាក់ប្រាក់បញ្ញើបាន។

លោកបន្ថែមថា បើក្រុមហ៊ុនទាំងនោះដំណើរការអាជីវកម្មស្របច្បាប់ ពួកគេអាចដាក់ពាក្យកម្ចីប្រាក់ពីធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ក្រោម១,៥%ក្នុងមួយខែ ដោយពុំចាំបាច់កៀរគរប្រជាពលរដ្ឋឱ្យដាក់វិនិយោគជាមួយអត្រាការប្រាក់ខ្ពស់បែបនេះនោះទេ។ បន្ថែមពីលើនេះ លោក ទទូចឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនណាផ្ដល់ភាគលាភច្រើនជាងជាការដាក់ប្រាក់បញ្ញើនៅធនាគារដែលនេះជាសញ្ញាមួយបង្ហាញថាជាអាជីវកម្មបោកបញ្ឆោត។

លោក តុងងី និយាយថា៖ «

សមាគមមីក្រូហិរញ្ញវត្ថុសោកស្ដាយមែនទែនដែលប្រជាពលរដ្ឋយើងនៅតែរងការចាញ់បោកជនទុច្ចរិតទាំងអស់ហ្នឹង»។

នាយក​​កិច្ចការទូទៅ​នៃ​អង្គការការពារសិទ្ធិមនុស្ស​​លីកាដូ ​លោក អំ សំអាត មានប្រសាសន៍ថា ការតវ៉ារបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារអាជីវកម្មបែបនេះបានកើតមានឡើងជាញឹកញាប់ ហេតុនេះអាជ្ញាធរពាក់ព័ន្ធគួរពិនិត្យនិងតាមដានការវិនិយោគរបស់ក្រុមហ៊ុននានាឱ្យបានជាប់ជាប្រចាំ បន្ទាប់ពីចេញអាជ្ញាបណ្ណ។

លោក សំអាត មានប្រសាសន៍ថា៖ «នេះមិនមែនជាលើកទី១ទេ ដែលផ្ទុះការតវ៉ាពីពលរដ្ឋ។

វាជាមេរៀនគ្រប់គ្រាន់ហើយសម្រាប់អាជ្ញាធរជាពិសេសក្រសួងចេញអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនដែលធ្វើការវិនិយោគហ្នឹងត្រូវមានការត្រួតពិនិត្យនិងតាមដាន ឱ្យបានច្បាស់លាស់»៕

កសិករបារម្ភពីកង្វះអ្នកជួយផ្នែកបច្ចេកទេសកសិកម្មក្រោយក្រសួងមហាផ្ទៃផ្អាកសកម្មភាពសមាគមកសិករ CCFC
មន្រ្តីសង្គមស៊ីវិល​ និងប្រជាកសិករមួយចំនួនបារម្ភពីកង្វះការបណ្ដុះបណ្ដាលបច្ចេកទេសធ្វើកសិកម្មដល់កសិករនៅជនបទ បន្ទាប់ពីក្រសួងមហាផ្ទៃសម្រេចផ្អាកសកម្មភាពសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​ កាលពីសប្ដាហ៍មុន។

លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា មានប្រសាសន៍ថា កសិករមួយចំនួនដែលទទួលបានការបណ្ដុះបណ្ដាលពីរបៀបដាំដុះធ្វើកសិកម្មពីសមាគមកសិករកម្ពុជា​នឹងរងផលប៉ះពាល់។

លោក​ វុទ្ធី និយាយថា៖ «ជាធម្មតាអាហ្នឹងវាប៉ះហើយនៅពេលដែលស្ថាប័នមួយដែលយើងធ្វើការផ្ដល់សេវាទៅដល់ប្រជាពលរដ្ឋ ជាពិសេសកសិករទៅលើការដាំដុះនិងបច្ចេកទេសកសិកម្មអានេះជារឿងពាក់ព័ន្ធនឹងជំនួយ»។

យ៉ាងណា លោក វុទ្ធី ថា នៅមិនទាន់អាចធ្វើការសនិ្នដ្ឋានណាមួយលើសកម្មភាពសមាគមកសិករកម្ពុជានោះទេ ដោយសារស្ថិតក្នុងការស្រាវជ្រាវរបស់តុលាការ។

លោក ស៊ុន សុផាត អាយុ៤៤ឆ្នាំ ជាកសិករមួយរូបនិងជាតំណាងសហគមន៍នៅខេត្តព្រះសីហនុ និយាយថា សមាគមកសិករកម្ពុជា បានជួយបង្រៀនលោកពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹមមាន់ ផ្ដល់ពូជបន្លែ និងដំណាំផ្សេងៗ។ ប៉ុន្តែលោក សុផាត ថា ក្រោយការផ្អាកសកម្មភាពរបស់សមាគមកសិករកម្ពុជា ប្រហែលគ្មានការបណ្ដុះបណ្ដាលអំពីកសិកម្មដល់កសិករក្រីក្រទៀតឡើយ។

លោក និយាយថា៖ «ដល់គាត់ [ក្រសួងមហាផ្ទៃ] បញ្ឈប់ CCFC [សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា] ទៅ អត់មានគ្រូបង្គោលណាដែលចុះជួយដល់ប្រជាពលរដ្ឋកំពុងតែនៅល្ងិតល្ងង់ អត់យល់ពីផ្នែកផ្លូវច្បាប់ អត់យល់អ្វីពីផ្នែកកសិកម្មចឹង មានន័យថាក្រសួងមហាផ្ទៃអត់យល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រនៅតំបន់ទីជនបទទេ»។

លោក កែវ សុម៉ាលី បុគ្គលិកផ្នែកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយនៅសមាគមកសិករកម្ពុជា

ចាត់ទុកការផ្អាកសកម្មភាពសមាគមជាសិទ្ធិរបស់ក្រសួងមហាផ្ទៃដែលមន្ទិលលើសកម្មភាពសមាគម ហើយលោកក៏ចង់ឱ្យអាជ្ញាធរស៊ើបអង្កេតដោយឥតលាក់លៀមផងដែរ។

លោក សុម៉ាលី បន្តថា លោកមិនអាចរង់ចាំការបើកដំណើរការឡើងវិញរបស់សមាគមកសិករកម្ពុជាបានយូរនោះទេ ដោយលោកមានការរ៉ាបរងលើការបង់ប្រាក់ធនាគារនិងបន្ទុកគ្រួសារ។

លោក សុម៉ាលី និយាយថា៖ បើសិនជានីតិវិធីគេយូរយើងមិនដឹងថា១ឆ្នាំឬកន្លះឆ្នាំហើយ យើងមិនអាច យើងត្រូវការទ្រទ្រង់សេដ្ឋកិច្ចជីវភាពគ្រួសារដែរចឹងយើង ប្រហែលយើងត្រូវរក [ការងារ] ថ្មីទៀតចឹង (ចាំបាន)មួយខែពីរខែ»។

លោក ម៉ឺន រតនា ប្រធានស្ដីទីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ថ្លែងថាលោកបានប្រាប់មេធាវីការពារក្ដីព្យាយាមពន្លឿនសំណុំរឿងនេះ និងអាជ្ញាធរក៏បានសន្យាដែរថានឹងស៊ើបអង្កេតឱ្យបានឆាប់រហ័ស ដើម្បីអាចបើកដំណើការសមាគមឡើងវិញ ប្រសិនបើរកមិនឃើញកំហុសឆ្គង។

លោក រតនា បន្តថា លោក កំពុងចរចាជាមួយម្ចាស់ជំនួយឱ្យបន្តបើកប្រាក់ខែដល់បុគ្គលិកទាំង២១នាក់របស់សមាគមរហូតដល់អាជ្ញាធរបញ្ឈប់ការស៊ើបអង្កេត។ បន្ថែមពីលើនេះ លោកថា សមាគមកសិករកម្ពុជា នឹងទទួលយកបុគ្គលិកទាំងអស់ចូលបម្រើការងារវិញ ប្រសិនបើពួកគេចង់វិលត្រលប់ បន្ទាប់ពីសមាគមបើកដំណើរការឡើងវិញ។

លោកនិយាយថា៖ «ខែហ្នឹង[ប្រាក់ខែ]បើកឱ្យគាត់ធម្មតា ប៉ុន្តែខ្ញុំអត់មានសន្យាថាខែក្រោយបើកបានទេ ព្រោះយើងនៅចរចាជាមួយគេ [ម្ចាស់ជំនួយ]។ បើសិនមិនបិទគ្រាន់តែផ្អាកខ្ញុំមិនរកការងារថ្មីទេ [រង់ចាំ] ១ឆ្នាំសម្រាប់ខ្ញុំ»។

ដោយឡែក លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ថា លោកមិនអាចឆ្លើយតបជាមួយអ្នកសារព័ត៌មានបានទេ ដោយសារលោកស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ។

លោក ឈឹម កាន អគ្គនាយករង និងជាប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លើកឡើងថា ការផ្អាកសកម្មភាពសមាគមកសិករកម្ពុជា ដោយសារថ្នាក់ដឹកនាំនៃសមាគមនេះ ស្ថិតក្រោមការស៊ើបអង្កេតពីតុលាការ។ លោកថា ការផ្អាកសកម្មភាពនេះរហូតទាល់តែតុលាការបិទបញ្ចប់ការស៊ើបអង្កេត។

លោក កាន និយាយថា៖ «ដោយសារតុលាការឃាត់ខ្លួនថ្ងៃមុន ជាប់បណ្ដឹង បានន័យថាថ្នាក់ដឹកនាំគាត់ពុងជាប់បណ្ដឹងតុលាការ ក្នុងនីតិវិធីតុលាការ។ រង់ចាំចំណាត់ការរបស់តុលាការបញ្ចប់សព្វគ្រប់ [ទើបបើកដំណើរការវិញ]»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងសហការី២នាក់ទៀត ត្រូវបានអាជ្ញាធរខេត្តក្រចេះឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោយសមាគមនេះបានបើកវគ្គបណ្ដុះបណ្ដាលកបុគ្គលិកនៅខេត្តរតនគិរី ដោយក្រសួងមហាផ្ទៃចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធការធ្វើបដិវត្តន៍កសិករ។​

ក្រោយមក សាលាដំបូងខេត្តរតនគិរី បានសម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការីពីររូប​ពីបទ​រួមគំនិតក្បត់ដែលប្រឈមនឹងជាប់ពន្ធនាគារហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់មួយចំនួន​ទៀត។ យ៉ាងណា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក ថេង សាវឿន និងសហការី ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ ក្រោមការត្រួតពិនិត្យពីតុលាការ ក្រោយលោក និងបុគ្គលិករួមការងារ២នាក់នោះ បានចេញវីដេអូសុំទោសនិងទទួលស្គាល់កំហុស៕