Most recent articles by:

បឿ សុភា (Boeur Sophea)

Hello everyone! My name Sophea Boeur. I am from Kandal province. I am a student majoring in law at the Royal University of Law and Economics. Nowadays, I really enjoy the opportunity to train in journalism in CCIM. It can be said that journalism was one of my dreams as a child. This is a great opportunity for me to show my skills and further strengthen my journalism skills.

ជួបនឹងការលំបាកផ្នែកហិរញ្ញវត្ថុ កាសែតរស្មីកម្ពុជាឈប់បោះពុម្ពផ្សាយ

កាសែតរស្មីកម្ពុជា ដែលមានអាយុជាង២៧ឆ្នាំមកហើយ បានបញ្ឈប់ការបោះពុម្ពផ្សាយរបស់ខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយសារមានបញ្ហាវិបត្តិហិរញ្ញវត្ថុ។​ នេះយោងតាមលោក ទាវ សារមុន្នី និពន្ធនាយកនៃកាសែតមួយនេះ

លោក ហ៊ុន សែន ថា ឆ្នាំនេះផ្អាកការប្រារព្ធពិធីបុណ្យអុំទូក តែពិធីសំពះព្រះខែ និងឈប់សម្រាកនៅតែអនុវត្តន៍

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃចន្ទ​​ប្រកាស​ថា ​ ក្នុង​ឆ្នាំនេះ​​ពុំ​មាន​ការប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​នៅ​រាជធានី​ភ្នំពេញ​នោះទេ ប៉ុន្តែពិ​ធី​សំពះ​ព្រះខែ​នៅ​តាម​មូលដ្ឋាន និង​ការអនុវត្ត​ថ្ងៃ​ឈប់​សម្រាក​​នៅ​តែមាន​ដដែល​​។ លោក ហ៊ុន សែន ​លើកឡើង​បែប​នេះ​​ ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេបា​សាក់ ភ្ជាប់​ពី​ទី​ក្រុង​រណប​កោះពេជ្រ ទៅ​ទីក្រុង​រណប​កោះ​នរា និង​ពី​ទីក្រុង​រណប​កោះន​រា​តភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ១​ ដែលមានតម្លៃជិត៤០លានដុល្លា កាលពីថ្ងៃចន្ទ័ទី២៧ ខែតុលា...

ពលរដ្ឋនៅតំបន់រង្វង់មូលកួរស្រូវ​រៀបចំសម្ភារៈខូចខាត និងសម្អាតផ្ទះបន្ទាប់ពីទឹកចាប់ផ្តើមស្រក

(ភ្នំពេញ)៖ ក្រោយពី​​ជំនន់ទឹកភ្លៀង​បាន​លិ​ចលង់​សង្កាត់​មួយ​ចំនួន​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​​អស់​​មួយរយៈ​ពេ​ល​មក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ​ទឹកដែល​លិច​​នៅ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​តំបន់​រង្វង់​មូល​កួរ​ស្រូវ​ ក៏​ដូចជា​តំបន់​ជិតៗ​នោះ ចាប់​ផ្តើម​ស្រក​ចុះ​បន្តិច។ ​ប្រជាពលរដ្ឋ​​មួយចំនួន​ដែឡ​បាន​ជម្លៀល​ទៅកាន់​ទីទួល​សុវត្ថិភាព ក៏​បាន​សម្រេច​ចិត្ត​ចូល​មក​ស្នាក់​នៅ បោស​សម្អាត និង​រៀបចំ​ទុកដា​ក់​សម្ភារៈ​ដែល​ខូចខាត​​​ឡើង​​វិ​ញ។​ កំពុងបោស​ជូតសម្អាតផ្ទះ​ និង​របស់របរ​ដែល​ខូចខាត​ដោយសារ​ទឹក​ជំនន់​​ជន់​លិចផ្ទះ លោក រស់ សុភក្រ្ត័ អាជីវករលក់ទូរសព្ទ័ដៃ...

លោក លី ច័ន្ទតុលា ជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៣

លោក​ លី ច័ន្ទតុលា ដែលជាមេធាវីរដ្ឋាភិបាល បាន​ឈ្នះឆ្នោតជាប់​ជា​ប្រធាន​គណៈ​មេធាវី​សម្រាប់អាណត្តិ​ទី១៣ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

អ្នកស្លាប់កើនឡើងដល់ ១៣នាក់ រាប់ពាន់គ្រួសារត្រូវបានជម្លៀស សាលារៀនខូចខាត ដំណាំត្រូវបានបំផ្លាញ ដោយសារទឹកជំនន់

ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្ស១៣នាក់ហើយនៅកម្ពុជា ខណៈប្រជាជនរាប់ពាន់គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព សាលារៀនបានខូចខាត និងដំណាំត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តជាច្រើនទៀត

ប្រធានក្រុមប្រឹក្សាភិបាលធនាគារព្រីនស៍ ត្រូវបានតែងតាំងជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី​

យោងតាមព្រះរាជក្រឹត្យដដែល ការតែងតាំងលោក ចេន ហ្ស៊ី ជាទីប្រឹក្សាផ្ទាល់នេះ គឺមានឋានៈស្មើរដ្ឋមន្រ្តី ដោយពុំទទួលប្រាក់បំណាច់មុខងារ

នាយករដ្ឋមន្រ្តីថា នឹងទទួលកម្ចីពីចិនដើម្បីកសាងផ្លូវថ្មីចំនួន៣ ច្រានចោលការរិះគន់ថារណបទីក្រុងប៉េកាំង

លោក ហ៊ុន សែន បាននិយាយដូច្នេះថា «អ្នកខ្លះឃើញចិនមកធ្វើផ្លូវ មកជួយធ្វើផ្លូវ ផ្តល់ជាជំនួយឥតសំណង ផ្តល់ជាប្រាក់កម្ចីឲ្យកម្ពុជាធ្វើផ្លូវ បែជាថាកម្ពុជារណបចិន ជ្រើសរើសយកចិន ចោលមហាអំណាចនេះ មហាអំណាចនោះ ប៉ុន្តែខ្ញុំចង់បញ្ជាក់ ខ្ញុំចង់សួរត្រលប់ទៅវិញ បើផ្លូវហ្នឹង ស្ពានហ្នឹង ចិនមិនបានធ្វើទេ តើអ្នកណាមកធ្វើជួស?»

អភិបាលក្រុងសៀមរាប៖ ប្រជាពលរដ្ឋភាគច្រើនរុះរើសំណង់ បន្ទាប់ពីរយៈពេលកំណត់១០ថ្ងៃ

អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា បាននិយាយកាលពីថ្ងៃទី២​ ខែតុលា ឆ្នាំ២០២០ ថាប្រជាពលរដ្ឋភាគច្រើនបានរុះរើសំណង់របស់ខ្លួចរួច ហើយបន្ទាប់ពីរយៈពេលកំណត់១០ថ្ងៃ ដែលអាជ្ញាធរបានទុកពេលឲ្យ ដើម្បីយកទីកន្លែងដើម្បីសាងសង់ផ្លូវ ៣៨ខ្សែថ្មី​ នៅក្នុងក្រុង

ខួបទី២៧នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជា អ្នកជំនាញ​​មើល​ឃើញ​ពី​ការ​អនុវត្ត​ថា​នៅ​មាន​កង្វះ​ខាត​

ឆ្នាំ​នេះ​ត្រូវ​នឹង​ខួប​លើក​ទី​២៧ នៃ​​ការប្រកាស​ឱ្យ​ប្រើ​នូវ​រដ្ឋ​ធម្មនុញ្ញ​ ដែល​កម្ពុជា​បាន​ប្រកាស​ក្នុង​រដ្ឋធម្មនុញ្ញ​ថា​ជា​​ប្រទេស​​ប្រកាន់​​យក​​​របប​​ប្រជាធិបតេយ្យ​​សេរី​ពហុបក្ស ​អនុលោម​ចេញ​​​ពី​​សន្ធិសញ្ញា​​ទីក្រុង​​ប៉ារីស ថ្ងៃ២៣ ខែ​តុលា ឆ្នាំ១៩៩១។

ជំនន់ទឹកភ្លៀង បង្កការខូចខាតដល់ដំណាំរាប់ពាន់ហិចតានៅខេត្តពោធិ៍សាត់

ជំនន់ទឹកភ្លៀងបានបង្កការខូចខាតដល់ដំណាំកសិកម្មជាច្រើនហិចតា ប៉ះពាល់លំនៅដ្ឋាន និងរចនាសម្ព័នមួយចំនួន ខណៈដែល​ប្រជាជន​រាប់រយ​គ្រួសារ ក៏ត្រូវបាន​ជម្លៀសចេញ​ដើម្បីរក​ទី​ទួល​សុវត្តិភាពផងដែរ នៅក្នុងខេត្តពោធិ៍សាត់។នេះបើយោងតាមរបាយការណ៏ទឹកជំនន់ ចេញដោយអាជ្ញាធរខេត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ

លោក ម៉ែន លី ឡើងស្នងការកំពង់ធំ ជំនួសស្នងការចាស់ដែលមានរឿងអាស្រូវ

លោក ម៉ែន លី បានឡើងកាន់តំណែងស្នងការខេត្តកំពង់ធំជាផ្លូវការ កាលពីថ្ងៃទី​​២១ ខែកញ្ញា ឆ្នាំ២០២០នេះ ជំនួសលោក អ៊ុក កុសល ដែលបានអស់តំណែងនេះ ក្រោយត្រូវបានគេរកឃើញថា បានប្រព្រឹត្តអំពើប្រទូស្តកេរខ្មាស​លើមន្រ្តីជាស្រ្តីនគរបាលរបស់ខ្លួន

អ្នកដំណើររិះគន់ការដំឡើងថ្លៃឡានឈ្នួល ពេលបុណ្យភ្ជុំបិណ្ឌ

លោកធារ៉ា បាននិយាយថា​៖ ​«ខ្ញុំ​ទៅ​អូរ​រាំង​ឪ​រាល់​ដង កាលយើងមិនទាន់ភ្ជុំអញ្ចឹង អាឡាន​សាំង​យ៉ុង​ហ្នឹង ​​តែ​១ម៉ឺន​រៀល​អី​អស់ហើយ។ ដល់ពេលវាភ្ជុំអញ្ចឹង វាឡើង១ម៉ឺនរៀលទៀត អញ្ចឹងវា២ម៉ឺនរៀល។ ខ្ញុំក៏គិតថាវាថ្លៃដែរ​ តែធ្វើម៉េច បើត្រូវទៅស្រុកអញ្ចឹង»។

អង្គការ សង្គមស៊ីវិល ជំរុញឲ្យបន្តករណីអតីតស្នងការកំពង់ធំ ទៅតុលាការ

​​ក្រុម​អង្គការសង្គម​ស៊ីវិល បាន​សម្ដែងការមិន​ពេញ​ចិត្ត​នឹង​ការដកតែដំណែងលោក អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំ ពីបទប្រព្រឹត្តអំពើបៀតបៀនកេរ្ត៏ខ្មាស លើមន្រ្តីនគបាលជាស្រ្តី ហើយបានជំរុញឲ្យបញ្ជូនសំណុំរឿងនេះ ទៅតុលាការ ពីព្រោះករណីនេះ ជាបទ​ល្មើស​ព្រហ្ម​ទណ្ឌ​

របរធ្វើសូត្រនៅកោះឧកញ្ញាតី រងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ ១៩

ប្រជាពលរដ្ឋ នៅក្នុងឃុំកោះឧកញ្ញតី បាននិយាយថា ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់អ្នកប្រកបរបរតម្បាញសូត្រ ធ្វើឲ្យតម្លៃនៅលើទីផ្សារធ្លាក់ចុះ បណ្តាលឲ្យអាជីពមួយនេះបានបាត់បង់ស្ទើរតែទាំងស្រុង និងយុវជនជំនាន់ក្រោយលែងចង់រៀនសូត្របន្តដែរ

Vox Pop: មតិយុវជនពីការសិក្សាតាមអ៊ិនធឺណេត

តើការរៀនអនឡាញ មានគុណសម្បត្តិ និងគុណវិបត្តិ​អ្វីខ្លះ? ខាងក្រោមនេះជាយោបល់របស់យុវជនមួយចំនួន ដែលសិក្ខាកាមសារព័ត៏មាន Newsroom Cambodia បានធ្វើការសាកសួរ

ស្រ្តី និងក្តីស្រមៃ ជាអ្នកសារព័ត៌មាន

ខ្ញុំសូមលើកទឹកចិត្តដល់ស្រ្តីទាំងអស់ ដែលមានក្តីស្រមៃដូចរូបនាងខ្ញុំដែរ​ ឲមានភាពក្លាហាន និងមានការតាំងចិត្តខ្ពស់ជាមួយនឹងវិជ្ជាជីវៈមួយនេះ ​ព្រោះចុងប៊ិករបស់យើង ពិតជាមានតម្លៃណាស់ ហើយគ្មានអ្វីដែលយើងធ្វើមិនបានទេ​ បើយើងពិតជាចង់ធ្វើវា ពិតប្រាកដមែន។