fbpx
សកម្មជនជាស្ត្រី កម្មការិនី សហជីព និងសង្គមស៊ីវិលមួយចំនួន ស្នើ​ដល់​រាជរដ្ឋាភិបាល បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើកកម្ពស់សិទ្ធិស្ត្រីឱ្យ​បាន​ប្រសើរជាងមុខ ដោយពួកគាត់​ថា​​​នៅ​​មិនទាន់បានអនុវត្តសិទ្ធិរបស់ខ្លួនបានពេញលេញនៅឡើយ ដោយសារស្ថានភាពសង្គមនៅមានការ​រឹតត្បិត។​
រាជរដ្ឋាភិបាល បាន​ណែនាំដល់ក្រសួងស្ថាប័ន​ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និង​អនុវត្ត​នូវវិធានាការ​មួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះអគ្គិ​ភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន​ ក្នុងវិស័យ​កម្មន្តសាល និងឧស្សាហកម្មទេស​ចរណ៍។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនានេះ បានទៅបង់ប្រាក់ពិន័យចំនួន ២លានរៀល ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅសាលាដំបូងរាជធានីភ្នំពេញ ទៅតាមការបង្គាប់របស់តុលាការ។
សមាជិក​សហគមន៍​​ព្រៃឈើម្នាក់​​នៅសហគមន៍​ព្រៃព្រះរកា ខេត្តព្រះវិហារ ចាត់ទុកការ​ហាម​ឃាត់រូបគាត់មិនឱ្យ​ផ្តល់​សម្ភាសន៍​​ជាមួយ​សារព័ត៌មាន​ក្រៅស្រុក​មួយ ពីសំណាក់អាជ្ញាធរ​ស្រុកឆែប ថាជាការ​រិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។
ក្រសួងមហាផ្ទៃ និង​ក្រសួងការពារ​ជាតិ ក្រើនរំលឹកដល់កងកម្លាំងនគរបាល និងយោធា កុំឱ្យ​យក​យាន​យន្ត​អង្គភាព ដែលមាន​ផ្លាកលេខនគរបាល (ន.ប) និងផ្លាកលេខចរាចរខេមរភូមិន្ទ (ខ.ម) ទៅប្រើ​ប្រាស់ជាលក្ខណៈឯកជន​​ខុសពីគោលការណ៍ ឬជួលទៅឱ្យជនស៊ីវិល ឬជនបរទេស​​បើកបរ​បង្កឱ្យមានការប៉ះពាល់​ដល់​សង្គម។​​
ភ្នំពេញ៖ ការប៉ះទង្គិចគ្នារវាង​អាជ្ញាធរខណ្ឌ​ព្រែកព្នៅប្រមាណ​ជា​២០០​នាក់ ​ និងសហគមន៍សំរោង​ត្បូង​ជាប់​ផ្ទៃ​បឹង​តាមោក កាលពីព្រឹក​ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ដែលបង្កឲ្យមាន​កុមារីម្នាក់​របួស​ ​ស្រ្តីម្នាក់​សន្លប់​ និង​ស្ត្រីមួយចំនួនទៀតរង​របួស កើតមាន​ឡើង​ក្រោយមានសកម្មភាព​​​​ឈូសឆាយដីដែលកាន់កាប់ដោយសមាជិក​សហគមន៍។​យោងតាមអត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឲ្យដឹងថា ការប្រឈមមុខដាក់គ្នាពាក់ព័ន្ធនឹងជម្លោះ​ដី​ធ្លីរ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន៣គ្រឿង ជាមួយនិងសន្តិសុខចំនួន១០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឈូសឆាយដីនៅតំបន់នោះ។​ការប៉ះទង្គិចគ្នានេះ កើតឡើងក្រោយខណ្ឌព្រែកព្នៅចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានអះអាងថាតំបន់នោះគឺជាដីរបស់រដ្ឋ ហើយ​បង្គាប់ឱ្យពលរដ្ឋបញ្ឈប់ការតាំងលំនៅ និងចូលរួមសហការជាមួយអាជ្ញាធរក្នុងការឈូសឆាយតំបន់នោះ។អ្នកស្រី ស៊ា ដាវី អាយុ៤២ឆ្នាំ ជាតំណាងប្រជាពលរដ្ឋនៅសហគមន៍សំរោងត្បូង បានប្រាប់ញូវស៍រូមខេមបូឌាថា ការប្រើប្រាស់អំពើហិង្សាមកលើប្រជាពលរដ្ឋជា​ទង្វើរំលោភសិទ្ធិមួយយ៉ាង​សាហាវ​ព្រៃផ្សៃមកលើស្ត្រី និងកុមារ។អ្នកស្រីបានថ្លែងថា៖ «ពួកបងជាស្រីៗ កុមារដែលចុះទៅទប់គ្រឿងចក្រហ្នឹង ហាមឃាត់គ្រឿងចក្រ​ដើម្បីស្វែងរកដំណោះស្រាយសិន ហើយត្រូវពួកគាត់ប្រើហិង្សាយ៉ាងសាហាវ...
ភ្នំពេញ៖ ក្រសួង​​អប់រំ​យុវជន និង​កីឡា ជំរុញសា្ថប័នពាក់ព័​ន្ធទាំង​ថ្នាក់​ជាតិ និង​​ក្រោមជាតិ​​ឱ្យយក​​ចិត្ត​​ទុក​ដា​ក់​លើ​ការ​ប្រើប្រា​​ស់សំណេរ និង​អក្ខ​រាវិ​រុទ្ធ​ភាសា​ខ្មែរ​ ដោយ​ផ្តោ​តលើ​ក្បួន​សរសេរ អក្ខរាវិរុទ្ធ និង​វេយ្យា​ករណ៍ ដើម្បី​បណ្តុះ​ស្មារតី​ស្រលាញ់ រួម​ទាំង​អភិរក្ស​អក្សរ​​និ​ងភាសា​ជាតិ។​យោង​​​តាម​​សេចក្តី​ណែ​នាំ​របស់​ក្រសួង​​អប់រំ​យុវជន និង​កីឡាចេញផ្សា​យ​​​​នៅ​ថ្ងៃទី២៣ ខែកុ​​ម្ភៈ​ ឆ្នាំ២០២៤ បានលើក​ឡើង​ថា សិស្សា​​នុ​សិស្ស​ យុវជន​ និង​ពល​រដ្ឋ​ទាំ​ងអស់​ត្រូវ​មាន​កា​រប្រុង​​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់នៅ​ពេល​ប្រើ​ប្រាស់​ភាសា​ជាតិ​គ្រប់​កាលៈទេសៈ​ទាំង​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម ឬទំនាក់ទំនង​ផ្ទាល់ កា​រ​ផ្សព្វ​ផ្សាយ ឬចែ​ករំលែ​កព័​ត៌មាន និង​ការកម្សាន្តនានា។​ក្រសួង​លើក​ឡើ​ងថា៖ «គណៈ​គ្រប់​គ្រង​គ្រប់​គ្រឹះ​ស្ថា​នសិក្សា​សាធា​រណៈ និង​ឯក​ជន​ទាំង​អស់​ត្រូ​វ​ជំរុញ​ឱ្យ​មាន​​កា​រប្រឡង​ប្រជែង​អាន និង​សរសេ​រ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការ​អាន និង​សរសេ​រភាសាខ្មែរ​ឱ្យ​បាន​​ត្រឹម​​ត្រូវ និងផុស​​ផុល»។សេច​ក្តី​​​ណែ​​នាំ​​ដដែ​ល ​ក៏បានលើកទឹកចិត្ត មាតា​បិ​តា អាណា​​ព្យាបា​ល​សិស្ស​ និង​​គ្រូ​ប​ង្រៀន ឱ្យបន្តជំរុញ​កូន​ចៅ និង​សិស្សា​នុសិស្ស​ឱ្យមានទម្លាប់​ប្រើ​ប្រាស់​​អក្សរខ្មែរ សម្រាប់​​កត់ត្រា និង​សរសេរ​​ភាសាខ្មែរ និង​គួរចៀស​វាងប្រើភាសាបរទេសផងដែរ៕​​
ភ្នំពេញ៖​ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU)ស្តីពី«កិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់»។ កិច្ចសហប្រតិបត្តិការនេះ គឺ​ដើម្បីផ្ដល់ភាពងាយស្រួល ដល់ពលរដ្ឋទាំងពីរប្រទេស​អាចប្រើប្រាស់ឃ្យូអរកូត ​(QR Code) ក្នុងការទូទាត់ប្រាក់ឆ្លងដែន។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់​ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា ៖ «អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួល​ដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍ របស់ប្រទេសទាំងពីរព្រមទាំង​ជួយ​ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់»។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី បានចុះហត្ថលេខា​លើអនុស្សរណៈយោគយល់​នេះ ក្រោមអធិបតីភាព​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង...
ក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ រួមគ្នាធ្វើយុទ្ធនាការរយៈពេល ១ខែពេញ អបអរ​ទិវាសិទ្ធិនារី​អន្តរជាតិ ៨មីនា ដោយផ្តោតលើការលើក​កម្ពស់សមភាពយេនឌ័រ និងបង្កើនភាព​អង់​អាច​ដល់​ស្រ្តី និង​ក្មេង​ស្រី ខណៈសង្គមស៊ីវិលមើលឃើញថា ស្ត្រី និងកុមារី ងាយប្រ​ឈម​​​ពាក់ព័ន្ធនឹងការឆបោក និងការបៀតបៀនតាមរូបភាពផ្សេង​ៗក្នុងបរិវត្តកម្មឌីជីថល។
សត្វស្លាបជាច្រើនក្បាល នៅតំបន់ការពារ​ទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីជលសារ និង​ស្រុកកោះ​អណ្តែត ខេត្តតាកែវ បាន​ងាប់ ដោយសារការបំពុល​ពីសំណាក់ជនមិនស្គាល់មុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ព្រមានដល់បុគ្គល​ទាំង​ឡាយ​ណា​​ដែល​​យក​​កម្ពុជា ជាទី​តាំងដើម្បី​ប្រព្រឹត្ត​សកម្មភាព​មិ​​ន​ល្អ ហើយ​​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា ហើយ​ត្រូវ​អនុ​វត្តតាម​​ច្បាប់។​
ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺផ្តាសាយ​ថ្មី​ ទៅលើ​ក្មេង​ប្រុស​អាយុ ១៦ឆ្នាំម្នាក់ទៀត រស់​នៅភូមិកាបូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែល​ត្រូវ​ជាបង​ប្រុស​របស់កុមារា​ម្នាក់​​ដែលបានស្លាប់ដោយសារជំងឺនេះកាលពីពេលថ្មីៗនេះ។
សកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រៃឈើនៅក្នុងខេត្តនេះ នៅតែបន្តរងការ​កាប់​បំផ្លាញ​ពី​ជន​មិន​ស្គាល់​មុខ ខណៈ USAID មរតកបៃតង បានចេញរបាយការណ៍ឆ្នាំ២០២៣ ថាបានស្តារគម្របព្រៃឈើជាង ២៥ហិកតា នៅខេត្តមណ្ឌលគិរី។
ក្រុមមេធាវីតំណាង​គណបក្សប្រជាជនកម្ពុជា បាន​ដាក់ពាក្យបណ្តឹង ប្តឹង​លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក ទៅ​​កាន់​សាលាដំបូងរាជធានីភ្នំពេញ ដោយ​​ស្នើឱ្យ​តុលាការ​ចាត់ការ​​ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តជូនគណបក្សប្រជាជន​កម្ពុជា ចំនួន ២ពាន់លានរៀល ឬស្មើប្រមាណ ៥សែនដុល្លារអាមេរិក។
ក្រសួងសុខាភិបាល អំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម ឈ្មោះ «Qdenga» ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ក្រោយ​ពី​មាន​​បុគ្គលមួយចំនួន បាននិងកំពុង​​ផ្សព្វផ្សាយ​ឱ្យប្រើប្រាស់វ៉ាក់សាំង​នេះ នៅលើបណ្តាញសង្គម។
គណបក្សកម្លាំងជាតិ ថាដរាបណាតុលាការស្ថិតក្រោមបុគ្គលមានអំណាច មន្ត្រីតុលាការជា​មន្ត្រី​គណបក្ស​នយោបាយ នោះ​តុលាការពិបាក​​ឯករាជ្យ ហើយយុត្តិធម៌សង្គមមិនអាចផ្តល់​ជូន​​ជ​ន​រង​គ្រោះ​ ខណៈ​សហជីព​​មួយ​​ចំនួននៅតែមានក្តីសង្ឃឹមថាមានយុត្តិធម៌ ប្រសិន​តុលាការ​ ​ព្យាយាម​​ដោះ​ស្រាយ។