Most recent articles by:

(Han Noy)

My name is Han Noy. I am originally from Preah Vihear Province, and now I am staying at Ounalom pagoda, which is located in Phnom Penh. Also, I am currently a student at Pannasastra University of Cambodia, majoring in International Relations. I am much interested in reading and writing, and I also read a lot of historic books which talk about Cambodia, In addition to this, those authors are mostly journalist, I think joining in this program will help shape my ability in that field. All in all, I hope after finishing this training program I can be a professional journalist, and my writing skill will reach further in the great point.

ហេតុអ្វីត្រូវសិក្សាប្រវត្តិសាស្ត្រ?

ពេល​និយាយពីប្រវត្តិសាស្ត្រ ទំនោរម្មណ៍​របស់​យុវជន​កម្ពុជា​សព្វថ្ងៃ​ហាក់​មិន​ចាប់​អារម្មណ៍ មិន​ខ្វល់​ខ្វាយ ចង់ដឹង ចង់រៀន និង​ចង់​សិក្សា​ពី​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ខ្លួនឯង​ឡើយ។ ដោយ​មើល​ឃើញ​ពី​ការធ្លាក់​ចុះ​នៃ​​ការ​សិក្សាប្រវត្តិសាស្ត្រ​បែប​នេះ​ហើយ ទើប​អ្នក​ឯកទេស​ផ្នែក​ប្រវត្តិ​សាស្ត្រ​លើកឡើង​​ថា នៅ​ពេល​ដែល​ប្រជាជន​ប្រទេស​មួយ​មិន​ចេះ​ប្រវត្តិសាស្ត្ររបស់ខ្លួន​ឯង នោះ​នឹង​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ធំ​នា​ថ្ងៃ​អនាគត។ លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យ​ផ្នែកប្រវត្តិសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា មាន​ប្រសាសន៍​ថា ការសិក្សា​ប្រវត្តិសាស្ត្រ នាំឲ្យ​យើង​មាន​មោទនៈភាព​ជាតិ យល់​ដឹង​ពី​ការការពារ​ខ្លួន​ឯង និង​យល់​ដឹង​ពី​ការអភិវឌ្ឍ​ខ្លួនឯង​ដើម្បី​ជាតិ។

ការធ្លាក់ចុះសីលធម៌សង្គមកំពុងជាការព្រួយបារម្ភនៅកម្ពុជា

សីលធម៌សង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ហាក់​មាន​ការធ្លាក់​ចុះ ​ដោយ​សារ​ឃើញ​មាន​ករណី​ជាច្រើន​​បានកើតឡើង​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដូចជា​ការរំលោភ សម្លាប់ ការបំពាន​ផ្លូវភេទ​ទៅ​លើ​ស្ត្រី​ ការ​ផឹក​ស្រវឹង​ឡូឡា ការ​ស្រែក​ច្រៀង​ខារ៉ាអូខេ​ឮៗ រំខាន​អ្នក​ដទៃ​ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភ​​​ក្នុង​បណ្តា​ប្រជាជាតិ​កម្ពុជា។ ក្រុមអ្នកជំនាញផ្នែកសីលធម៌លើកឡើងថា នៅ​ពេល​​ដែល​សីលធម៌សង្គម​​ធ្លាក់​ចុះ បើទោះបីជា​មានការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេដ្ឋកិច្ច​ឡើង​ខ្ពស់​ដល់​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​សង្គម​នោះ​មា​ន​សេចក្តី​សុខ​ក្សេមក្សាន្ត​បាន​ដែរ​។ ព្រះភិក្ខុ ពេញ វិបុល សាស្ត្រាចារ្យ​ផ្នែក​បណ្ដុះ​គុណធម៌​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា...

ហេតុអ្វីត្រូវបណ្តុះនូវវប្បធម៌កតញ្ញូ និងចរិតជាតិនិយមដល់យុវជន?

យុវជន​គឺជា​កម្លាំង​ចលករ ជា​សារវ័ន្ត​ដែល​អាច​រុញ​ច្រាន​ ឬ​ក៏​នាំ​នាវា​នៃ​ប្រជាជាតិ​មួយ​ឆ្ពោះ​ទៅ​កាន់​ទី​ឋាន​វិបុលភាព និង​សុខដុម​នីយកម្ម​បាន។ ទន្ទឹ​ម​គ្នា​នេះ​ផង​ដែរ ថាមភាព​ដ៏​ខ្លាំងក្លា​នេះ ​ក៏​អាច​ទាញ​នូវ​​នាវា​​នៃ​ប្រជា​ជាតិ​មួយ​ឲ្យ​លិចលង់ទៅក្នុងជ្រោះនៃ​ភាព​មហន្តរាយ​បានដែរ។ ដោយមើល​ឃើញ​សក្តានុពលភាព​ដ៏​មហស្ចារ្យ​របស់​យុវជ​ន​បែប​នេះហើ​យ ទើប​យើង​សង្កេត​ឃើញ​ថា មេដឹកនាំ​ទាំងឡាយ​នៅ​លើ​ពិភពលោក​ តែងតែ​បង្អោន​នូវ​ភាព​ខ្វល់ខ្វាយ ការយក​ចិត្ត​ទុក​ដាក់​ទាំង​ផ្នែក​បញ្ញា​ស្មារតី​របស់​ខ្លួន​បាញ់​ឆ្ពោះ​ទៅ​រក​ការ​បណ្តុះ និង​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​ជា​អាទិភាព។ ដោយ​​ហេតុ​​ថា នៅ​​ក្នុង​​សង្គម​​ណា​​ក៏​​ដោយ នៅ​​ពេល​​ដែល​​មាន​​ធនធាន​​យុវជន​​ប្រកប​​ដោយ​​គុណភាព...

Vox Pop: តើកូវីដ១៩ ប៉ះពាល់ប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចម្តេចខ្លះ?

ពល​រដ្ឋ​មួយ​ចំនួន​ ​ប្រកបរបរ ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ បានបញ្ជាក់​ប្រាប់សិក្ខា​ក្ខាមរបស់​ Newsroom Cambodia ពី​ទស្សនៈរបស់គាត់ ​ចំពោះផលប៉ះពាល់ដោយសារ​កូ​វីដ​១៩ ដូចខាងក្រោមនេះ

ដំណើរឆ្ពោះទៅកាន់ក្តីសុបិន្ត

ពីដំបូងឡើយ អាត្មាទាំងពីរ បានគិតគ្នាថានឹងបន្តយកថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយ ក៏ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរទាំងស្រុង។ អាត្មា​បានសម្រេចមិនរៀនថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នោះទេ ប៉ុន្តែបានបន្តយកជំនាញអ្នកកាសែតវិញ ដោយហេតុថា អាចធ្វើឲ្យយល់ដឹងបញ្ហាសង្គម និងនយោបាយបានច្រើន។