fbpx
Home Authors Posts by កែវ ដាលីន (Keo Dalin)

កែវ ដាលីន (Keo Dalin)

8 POSTS 0 COMMENTS
ជីវប្រវត្តិសង្ខេប នាងខ្ញុំឈ្មោះ កែវ ដាលីន (Keo Dalin) មានអាយុ ២៩ឆ្នាំ មកពីខេត្តតាកែវ។ ខ្ញុំបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ អង្គរនាម ក្នុងស្រុកត្រាំកក់ និង បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ភ្នំពេញ លើមុខជំនាញ ទេសចរណ៍។ បច្ចុប្បន្ននេះខ្ញុំក៏ជាអាជីវករមួយរូបផងដែរ។ ខ្ញុំចង់រៀនវគ្គសារព័ត៌មាននៅ Newsroom Cambodia គឺដើម្បីលើកកម្ពស់ចំណេះដឹងក្នុងការសរសេរអត្ថបទស្រាវជ្រាវ ប្លុក និងសំណេរដទៃផ្សេងទៀតដែលអាចឲ្យខ្ញុំមានភាពប្រសើរជាងមុន និងអាចចែករំលែកនូវអ្វីដែលខ្ញុំបានដឹង និងបានឃើញទៅកាន់ប្រជាពលរដ្ឋ និងមនុស្សជាច្រើនផ្សេងទៀតផងដែរ។ ដោយមើលឃើញថា វិស័យសារព័ត៌មាននៅកម្ពុជា មិនទាន់អាចដើរតួនាទីជាអ្នកដែលអាចពាំនាំបញ្ហាពីប្រជាពលរដ្ឋទៅដល់អ្នកកាន់អំណាច ស្របទៅតាមអ្វីដែលយើងទាំងអស់គ្នាចាត់ទុកថាជាអំណាចទី៤បាននៅឡើយនោះ រូបខ្ញុំក៏សម្រេចចិត្តចាប់យកមុខវិជ្ជាសរសេរអត្ថបទសារព័ត៌មានជាមួយ News room Cambodia ក្នុងក្ដីសង្ឃឹមថា នឹងអាចចូលរួមចំណែក លើកកម្ពស់ការសរសេរ ការចែករំលែក និងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា តាមរយៈជំនាញដែលបានសិក្សានៅ Newsroom Cambodia ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងតាមស្មារតីច្បាប់របស់កម្ពុជា។ ក្រៅតែពីចូលចិត្តធ្វើការងារសង្គមនិងការងារបម្រើដល់ឧត្តមគតិផ្ទាល់ខ្លួន ខ្ញុំក៏ចូលចិត្តដើរកំសាន្តនៅតាមតំបន់ឆ្នេរ ឡើងភ្នំ បោះតង់ និងងូតទឹកជ្រោះនៅពេលទំនេរផងដែរ៕