Most recent articles by:
កេត អ៊ីយាន (Ket Eyean)
កេត អ៊ីយាន មានអាយុ ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ សព្វថ្ងៃកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញរដ្ឋបាលសាធារណៈ ឆ្នាំទី៤ និងជាសិក្ខាកាមសារព័ត៌មានជំនាន់ទី៥ របស់ Newsroom Cambodia នៅ CCIM ។ មូលហេតុដែលខ្ញុំចូលរួមក្នុងវគ្គនេះ ព្រោះខ្ញុំចង់ក្លាយជាអ្នកអានព័ត៌មានមួយរូបដែលផ្សព្វផ្សាយព័ត៌មានទៅកាន់មនុស្សទូទៅឱ្យបានទូលំទូលាយ ជាព័ត៌មានពិត ព័ត៌មានដែលមានប្រយោជន៍សម្រាប់សង្គមជាតិ និងជាចំណេះដឹងមួយផ្នែកសម្រាប់ជំនួយដល់ការសម្រេចចិត្តរបស់អ្នកស្តាប់។
អាជីវកម្មនៅតំបន់ប្រាសាទអង្គរវត្តប្រឈមនឹងភាពមិនប្រាកដប្រជាបន្ទាប់ពីការធ្លាក់ចុះនៃភ្ញៀវទេសចរដោយសារតែកូវីដ
ខេត្តសៀមរាប៖ អាជីវករ និងអ្នករត់ម៉ូតូកង់បីនៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប បាននិយាយថាពួកគាត់បានរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃភ្ញៀវទេសចរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺ ១៩ ដែលបានវាយលុកប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២០។
ខណៈកូវីដវាយលុក ការធ្វើឱ្យវត្ថុអនុស្សាវរីយ៍ពីដូងជាប្រភពចំណូលថ្មីសម្រាប់អ្នកភូមិក្នុងខេត្តសៀមរាប
ស្រុកអង្គធំ សៀមរាប - កាលពីដំបូងឡើយ អ្នកស្រីសំ សំភាស់ គ្រាន់តែចង់កែច្នៃផ្លែដូងធ្វើជារបស់លេងសម្រាប់កូនគាត់នៅក្នុងភូមិមួយនៃស្រុកអង្គធំ ក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ ហើយការច្នៃប្រឌិតរបស់គាត់ ក៏បានចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរដែលបានឆ្លងកាត់។
សវនាការកាត់ក្តីអតីតសកម្មជនគណបក្សសង្រ្គោះជាតិចំនួន ៦១នាក់ បានចាប់ផ្តើម និង បន្តនៅថៃ្ងទី២៨ ខែមករា
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានចាប់ផ្តើមបើកសវនាការកាត់ក្តីអតីតសកម្មជនគណបក្សសង្រ្គោះជាតិចំនួន ៦១នាក់ ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ ហើយនឹងបន្តសវនាការនេះនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
បន្ទាប់ពី១ឆ្នាំ សាលាដំបូងខេត្តកំពតសម្រេចស៊ើបឡើងវិញករណីបាក់រលំអគារនៅកែប
សាលាដំបូងខេត្តកំពតកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានប្រកាសសាលក្រមថានឹងសម្រេចបន្តស្រាវ ជ្រាវឡើងវិញលើករណីបាក់រលំអគារកម្ពស់ ៧ ជាន់មួយនៅខេត្តកែបកាលពីឆ្នាំមុន ដែលបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ៣៦នាក់ និងរបួសជាច្រើននាក់ទៀត ខណៈដែលជនរងគ្រោះនៅតែបន្តរង់ចាំទទួលយុត្តិធម៌នៅឡើយ។
យុទ្ធនាការ «ការពារខ្លួនថ្ងៃនេះ កុំចាំថ្ងៃស្អែក» ចាប់ផ្តើមដើម្បីឲ្យកុមារចូលរៀនវិញដោយសុវត្ថិភាព ពីកូវីដ
យុទ្ធនាការបន្ទាប់បើកបវេសនកាលថ្មី ក្រោមប្រធានបទ «ការពារខ្លួនថ្ងៃនេះ កុំចាំថ្ងៃស្អែក » បានចាប់ផ្តើមកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដើម្បីលើកទឹកចិត្តកុមារឲ្យចូលរៀនវិញ ហើយនៅតែប្រកាន់ភ្ជាប់ការអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លងរីករាលដាលកូវីដ១៩។
Vox Pop: ពលរដ្ឋខ្លះមិនពេញចិត្តចំពោះការផ្លាស់ប្តូរទីតាំងសត្វស្វាចេញពីតំបន់អង្គរ ហើយ សំណូមពរឲ្យអាជ្ញាធរមានដំណោះស្រាយប្រសើរជាងនេះ
មនុស្សមួយចំនួន ដែលត្រូវបានសម្ភាសន៍ដោយ Newsroom Cambodia បាននិយាយថាពួកគេមានការស្រងាកចិត្តដោយសារការផ្លាស់ទីលំនៅរបស់សត្វស្វាចេញពីតំបន់ប្រាសាទអង្គរវត្ត ដោយនិយាយថាវាជាផ្នែកមួយនៃធម្មជាតិដែលមនុស្សរស់នៅជាមួយសត្វស្វា ហើយអាជ្ញាធរគួរតែមានដំណោះស្រាយល្អជាងនេះ។
Vox Pop: ទស្សនៈពលរដ្ឋជុំវិញការទទួលបានតំណក់ប្រេងដំបូងនៅកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសពីការទទួលបានតំណក់ប្រេងដំបូង កាលពីថ្ងៃថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ លោកបញ្ជាក់ថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ លោកបន្ថែមថា ចំណូលបានពីប្រេងនឹងយកទៅអភិវឌ្ឍន៍វិស័យអប់រំ និងសុខាភិបាល។
ខួប៧ឆ្នាំនៃការបាញ់ប្រហារនៅផ្លូវវេងស្រេង ក្រុមគ្រួសារជនរងគ្រោះនៅតែបន្តទាមទាររកយុត្តិធម៌
ក្នុងខួប៧ឆ្នាំនៃការបាញ់ប្រហារដោយគ្រាប់កាំភ្លើងទៅលើកម្មករ-កម្មការនីដែលធ្វើកូដកម្មនៅផ្លូវវេងស្រេង អង្គការលីកាដូបានចេញអត្ថបទខ្លីមួយបង្ហាញថា គ្រួសាររបស់ជនរងគ្រោះនៅតែទាមទាររកយុត្តិធម៌។
សហភាពអឺរ៉ុប អាល្លឺម៉ង់ និងបារាំង វិនិយោគទឹកប្រាក់១១៥លានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា
សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ថាខ្លួននិងតំណាងរដ្ឋាភិបាលកម្ពុជា ធនាគាអភិវឌ្ឍនអាល្លឺម៉ង់ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទំនាបកណ្តាល នៃប្រទេសកម្ពុជា។
អ្នកធ្វើការផ្នែកសេវាកម្មស្នើរដ្ឋាភិបាលផ្តល់ជំនួយអំឡុងវិបត្តិកូវីដ១៩
សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានចេញផ្សាយវីដេអូមួយស្តីពីផលលំបាករបស់កម្មករក្នុងវិស័យសេវាកម្មកម្សាន្តដែលកំពុងរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ ដើម្បីជាយុទ្ធនាការស្នើទៅរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ និងផ្តល់ការគាំពារដល់កម្មករក្នុងវិស័យនេះ។
សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់លោក សម រង្ស៊ី ពីបទជេរប្រមាថដល់ព្រះមហាក្សត្រ
លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោក សម រង្ស៊ី ពីបទជេរប្រមាថដល់អង្គព្រះមហាក្សត្រ ជាការចោទប្រកាន់ចុងក្រោយបំផុតលើអតីត អតីតមេដឹកនាំបក្សដែលបច្ចុប្បន្នរស់នៅនិរទេស។
Vox Pop: អ្នកធាក់ស៊ីក្លូជួបការលំបាកនឹងជីវភាព ខណៈការប្រើប្រាស់ស៊ីក្លូធ្លាក់ចុះ
ស៊ីក្លូគឺជាមធ្យោបាយធ្វើដំណើរសម្រាប់មនុស្សរាប់ទសវត្សមកហើយ ក៏ប៉ុន្តែក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើស៊ីក្លូបានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសតាំងពីមានការរីករាលដាលវីរុសកូវីដ ១៩ ក្នុងឆ្នាំ២០២០នេះ។
កសិករអាចនឹងបោះបង់ការដាំត្រសក់ប្រសិនបើតម្លៃនៅតែបន្តធ្លាក់ចុះ
កសិករនៅបណ្ដាខេត្តមួយចំនួនព្រួយបារម្ភអំពីជីវភាពរបស់ពួកគេ ខណៈដែលដំណាំត្រសក់មានតម្លៃថោក ហើយថា ពួកគេអាចនឹងបោះបង់មុខរបរមួយនេះដោយសារមិនអាចផ្គត់ផ្គង់ជីវភាពគ្រប់គ្រាន់។
មន្រ្តីថា ពលករបរទេសខុសច្បាប់ក្នុងម៉ាឡេស៊ី ប្រឈមមុខនឹងផ្លូវច្បាប់ធ្ងន់ធ្ងរ បើមិនចាកចេញ
ពលករបរទេសខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ីនឹងប្រឈមមុខនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេមិនត្រឡប់ទៅ ប្រទេសកំណើតខ្លួនវិញ មុនពេលម៉ាឡេស៊ីបញ្ចប់កម្មវិធីផ្តល់ភាពស្របច្បាប់ដល់ពលករខុសច្បាប់ហើយដែលកម្មវិធីនេះបានចាប់ផ្តើមហើយគឺពីថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
ម៉ាឡេស៊ីអនុញ្ញាតឲ្យពលករខុសច្បាប់បរទេសត្រឡប់ទៅប្រទេសកំណើតខ្លួន មុនពេលមានការរឹតបន្តឹងច្បាប់
រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានសម្រេចអនុញ្ញតឲ្យពលករខុសច្បាប់ដែលកំពុងធ្វើការ និងស្នាក់នៅក្នុង ប្រទេសខ្លួន ចំនួន១៥ប្រទេស រួមមានកម្ពុជាផងដែរ អាចត្រឡប់ទៅប្រទេសខ្លួនវិញ។
មិនមានករណីវិជ្ជមានកូវីដ១៩ និងជាសះស្បើយចំនួន៧ នាក់នៅថ្ងៃទី១៥ ខែធ្នូ
ក្រសួងសុខាភិបាលនៅថ្ងៃពុធនេះ បានប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ និងមានអ្នកជាសះស្បើយចំនួន៧នាក់ សម្រាប់លទ្ធផលធ្វើតេស្ត និងព្យាបាលជំងឺកូវីដ១៩ ក្នុងថ្ងៃទី១៥ ខែធ្នូ។